images/articles/800/Untitled-1.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ២៧,៤៦៤ ដង)
នៅក្នុងបិដកលេខ៧៦ ទំព័រ២២៣ សុក្កាថេរិយាបទាន មានដូចតទៅ៖ក្នុងកប្បទី៩១ អំពីកប្បនេះ ព្រះនាយកព្រះនាមវិបស្សី មានព្រះនេត្រដូចមាស ពិចារណាឃើញធម៌ទាំងអស់កើតឡើងហើយ ។ គ្រានោះ ខ្ញុំកើតក្នុងត្រកូលមួយក្នុងនគរពន្ធុមតី បានស្តាប់ធម៌របស់ព្រះមុនី ហើយចូលទៅកាន់ផ្នួស ។ខ្ញុំជាអ្នកស្តាប់ច្រើន ចងចាំនូវធម៌ ជាអ្នកមានប្រាជ្ញា មួយទៀត ជាអ្នកពោលពាក្យវិចិត្រទាំងជាអ្នកធ្វើតាមសាសនានៃព្រះជិនស្រី ។ កាលនោះ ខ្ញុំបានធ្វើនូវធម្មកថា ដើម្បីប្រយោជន៍ដល់ប្រជុំជនគ្រប់កាល លុះខ្ញុំចុត្យចាកអត្ថភាពនោះក៏ចូលទៅកើតក្នុងឋានតុសិត ជាស្រីមានយស ។
ក្នុងកប្បទី៣១ អំពីកប្បនេះព្រះជិនស្រី ព្រះនាមសិខី រុងរឿងដោយយស ដូចជាភ្លើងប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ កើតឡើងក្នុងលោក ។ គ្រានោះ ខ្ញុំបានបួស ជាស្រីវាងវៃក្នុងព្រះពុទ្ធសាសនា ញ៉ាំងព្រះពុទ្ធដីកាព្រះជិនស្រីឲ្យរុងរឿង លុះច្យុតចាកអត្តភាពនោះ ក៏បានទីកាន់ឋានតាវត្តឹង្ស ។
ក្នុងកប្បទី៣១ អំពីកប្បនេះព្រះជិនស្រី ព្រះនាមវេស្សភូទ្រង់កើតឡើង (ក្នុងលោក) ឯខ្ញុំក៏កើតឡើងដំណាលនឹងព្រះនាយកនោះ ក្នុងកាលនោះដែរ ជាអ្នកមានយានដ៏ធំ ។ ខ្ញុំបានបួសហើយ ជាអ្នកចងចាំនូវធម៌ ញ៉ាំងសាសនាព្រះជិនស្រីឲ្យរុងរឿង ហើយទៅកើតក្នុងបុរីរបស់ទេវតាដែលជាទីរីករាយ ទទួលសេចក្តីសុខដ៏ច្រើន ។
ក្នុងភទ្រកប្បនេះ ព្រះជិនស្រីដ៏ឧត្តម ព្រះនាមកក្កុសន្ធៈ ជានរៈដ៏ខ្ពង់ខ្ពស់ កើតឡើងក្នុងលោក កាលនោះខ្ញុំក៏បានកើតឡើងដែរ ។ ខ្ញុំបានបួសហើយ ញ៉ាំងសាសនានៃព្រះជិនស្រី ឲ្យរុងរឿងតាមសប្បាយ ខ្ញុំច្យុតចាកអត្តភាពនោះ ក៏បានទៅកើតក្នុងឋានត្រៃត្រឹង្ស ដូចជាភពរបស់ខ្លួនដដែល ។
ក្នុងកប្បនេះដដែល ព្រះនាយក ព្រះនាមកោនាគមនៈ ប្រសើរជាងអ្នកប្រាជ្ញ ឧត្តមជាងពួកសត្វ ទាំងពួង ទ្រង់កើតឡើង ។ គ្រានោះ ខ្ញុំបានបួសក្នុងសាសនានៃព្រះកោនាគមនៈនោះ ព្រះអង្គប្រកបដោយតាទិគុណ ជាអ្នកបានស្តាប់ច្រើន ចងចាំនូវធម៌ ញ៉ាំងសាសនានៃព្រះជិនស្រីឲ្យរុងរឿង ។
ក្នុងកប្បនេះឯង ព្រះមុនីដ៏ឧត្តម ព្រះនាមកស្សបៈ ជាទីពឹងនៃសត្វលោក មិនមានកិលេស ដល់នូវព្រះនិព្វាន ជាទីបំផុតនៃមរណៈ កើតឡើង ។ ចំណែកខ្ញុំបានបួស ក្នុងសាសនារបស់ព្រះពុទ្ធ ជាអ្នកប្រាជ្ញ ជាងពពួកជននោះ មានព្រះសទ្ធម្មបែកសព្វគ្រប់ ដ៏ក្លៀវក្លាខាងការសាកសួរ ។ បពិត្រ ព្រះមហាមុនី ខ្ញុំជាអ្នកមានសីលល្អ មានសេចក្តីអៀនខ្មាស វាងវៃក្នុងត្រៃសិក្ខា ហើយធ្វើនូវធម្មកថាមានប្រមាណច្រើនដរាបដល់អស់ជីវិត ។ ដោយកម្មវិបាកនោះផង ដោយការតម្កល់នូវចេតនានោះផង លុះខ្ញុំលះបង់នូវរាងកាយ ជារបស់មនុស្ស ក៏បានទៅកើតក្នុងឋានតាវតឹង្ស ។
ដល់មកក្នុងបច្ចឹមភព ឥឡូវនេះ ខ្ញុំបានកើតក្នុងត្រកូលនៃសេដ្ឋី ដ៏ធំទូលាយ ដេរដាសដោយរតនៈច្រើន ក្នុងគិរិព្វជបុរីដ៏ឧត្តម ។ កាលព្រះលោកនាយក មានភិក្ខុចំនួនមួយពាន់រូបចោមរោម ទ្រង់ស្តេចទៅកាន់ក្រុងព្រះរាជគ្រឹះ ព្រះឥន្ទក៏បានពោលសរសើរថា" ព្រះមានព្រះភាគមានឥន្ទ្រិយទូន្មានហើយ មានព្រះហឬទ័យផុតចាកកិលេសហើយ ព្រមដោយបុរាណជដិលទាំងឡាយ ដែលមានឥន្ទ្រិយទូន្មាន មានចិត្តផុតស្រឡះហើយ ទ្រង់មានពណ៌បីដូចជាពណ៌នៃមាសឆ្តោរ ឈ្មោះសិង្គី សេ្តចយាងចូលទៅកាន់ក្រុងរាជគ្រឹះ " ។
ខ្ញុំបានឃើញអានុភាព នៃព្រះពុទ្ធនោះផង បានស្តាប់ការប្រជុំនូវគុណនោះផង ហើយញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងគុណរបស់ព្រះពុទ្ធ បានបូជាព្រះពុទ្ធនោះ សមគួរតាមកម្លាំង ។ ក្នុងកាលជាខាងក្រោយមក ខ្ញុំចាកចេញផ្ទះចូលកាន់ផ្នួស ក្នុងសម្នាក់នៃនាងធម្មទិន្នាថេរី ។ កាលសក់កំពុងដាក់ចុះ ខ្ញុំបានដុតបំផ្លាញពួកកិលេសហើយ ខ្ញុំបួសមិនយូរប៉ុន្មាន ក៏បានរៀននូវព្រះពុទ្ធសាសនាចប់សព្វគ្រប់ ។ លំដាប់ពីនោះមក ខ្ញុំបានសម្តែងធម៌ក្នុងទីប្រជុំជនដ៏ច្រើន កាលដែលខ្ញុំកំពុងសម្តែងធម៌ ធម្មាភិសម័យ ក៏កើតមាន (ដល់ជនទាំងឡាយ) ។
បណ្តាពួកសត្វជាច្រើនពាន់ មានយក្យមួយដឹងច្បាស់នូវធម៌នោះ ហើយសង្វេគ ជ្រះថ្លានឹងខ្ញុំហើយបានទៅកាន់ក្រុងគិរិព្វជៈ ដោយគិតថា មនុស្សណាមិនចូលទៅអង្គុយជិត នាងសុក្កាថេរី ដែលកំពុងអង្គុយសម្តែងនូវអមតបទគឺនិព្វាន អាត្មាអញធ្វើដូចម្តេចហ្ន ឲ្យមនុស្សទាំងនោះ ដែលនៅក្នុងក្រុងរាជគហៈ មូលគ្នា ដូចពួករោមផឹកនូវទឺកផ្អែម ។ ចំណែកខាងពួកបុគ្គល អ្នកប្រកបដោយបញ្ញា ទំនងជាផឹកនូវទឹកអម្រឹតនោះ ដែលកិលេសមិនគប្បីតស៊ូបាន មានឱជាមិនបាច់ស្រោចថែម ដូចជាបុគ្គលដើរផ្លូវឆ្ងាយ ផឹកទឹកភ្លៀង ។
បពិត្រព្រះពុទ្ធ ជាមហាមុនី ខ្ញុំជាអ្នកស្ទាត់ជំនាញក្នុងឫទ្វិទាំងឡាយផង ជាអ្នកស្ទាត់ជំនាញក្នុងទិព្វសោតធាតុផង ជាអ្នកស្ទាត់ជំនាញក្នុងចេតោបរិយញ្ញាណផង ។ ខ្ញុំដឹងច្បាស់នូវបុព្វេនិវាស ទិព្វចក្ខុ ខ្ញុំជម្រះស្អាតល្អហើយ អាសវៈទាំងពួងអស់ហើយ ឥឡូវនេះ ភពថ្មីទៀតមិនមានឡើយ ។ បពិត្រព្រះអង្គមានព្យាយាមធំ សេចក្តីដឹង ក្នុងអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តប្បិសម្ភិទា នឹង បដិភាណប្បដិសម្ភិទា នៃខ្ញុំព្រះករុណាកើតឡើយក្នុងសម្នាក់នៃព្រះអង្គ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង ។
ឱ! ខ្ញុំមកល្អហើយ ក្នុងសម្នាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា៤ វិមោក្ខ៨ និងអភិញ្ញា៦ នេះខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។បានស្តាប់មកថា ព្រះសុក្កាភិក្ខុនី មានអាយុ បានសម្តែងនូវគាថា ទាំងនេះដោយប្រការដូច្នេះឯង ។
ស្រង់ចាក សៀវភៅ ព្រះថេរីគាថាភាគទី២
ដោយ៥០០០ឆ្នាំ
images/articles/847/Untitled-1.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ២២,៣២៣ ដង)
រឿងគហបតីប្រេត
( ចាក បេ. ខុ. )
( ទោសនៃការមើលងាយព្រះសារីរិកធាតុ )
កាលព្រះសម្ពុទ្ធបរមគ្រូបរិនិព្វានហើយ ពួកពុទ្ធបរិស័ទទាំងឡាយ មានព្រះបាទមល្លរាជជាប្រធាន បានរៀបបូជាព្រះបរមសពព្រះសម្ពុទ្ធ លុះបូជាហើយ ព្រះមហាក្សត្រទាំងឡាយក្នុងជម្ពូទ្វីប លើកទ័ពមកច្បាំងដណ្តើមព្រះបរមធាតុ កាលនោះទោណអាចារ្យបានសម្រុះសម្រួលចែកព្រះបរមធាតុ ដល់ព្រះរាជាទាំងឡាយនោះ ដោយសន្តិវិធី ។
ព្រះរាជាទាំងឡាយនោះ ក៏យកព្រះបរមធាតុ ទៅនគររៀងរាល់ព្រះអង្គ ។ ឯព្រះបាទអជាតសត្រូវ ព្រះអង្គមានសេចក្តីជ្រះថ្លាយ៉ាងក្រៃលែង បានរៀបចាត់ចែងធ្វើពិធីដង្ហែយ៉ាងឳឡារិកសន្ធឹកមហិមា ចាប់តាំងតែពីចេញដំណើរពីក្រុងកុសិនារា ទៅដរាបដល់ក្រុងរាជគ្រឹះ គឺដម្កល់ព្រះបរមធាតុលើព្រះរាជរថជ័យ ដែលវិចិត្រដោយរតន ៧ ប្រការ កាលបើចេញហែរបានចម្ងាយប្រវែង ១ រាជរថហើយ ឈប់ធ្វើបុណ្យម្តងចំនួន ៧ យប់ ៧ ថ្ងៃ ចេះតែធ្វើតាមលំដាប់ដូច្នេះដរាបដល់ក្រុងរាជគ្រឹះ ។
រូបរួមរយៈវេលាដែលហែចេញពីក្រុងកុសិនារាទៅដល់ក្រុងរាជគ្រឹះអស់ ៧ឆ្នាំ ៧ខែ ៧ខែ ទើបដល់ ។ ពួកពុទ្ធបរិស័ទទាំងអស់ ក្នុងក្រុងរាជគ្រឹះមានសេចក្តីជ្រះថ្លា សប្បាយរីករាយយ៉ាងក្រៃលែង ។ ឯពួកជនមិច្ឆាទិដ្ឋិជាង ៨ ម៉ឺននាក់ មិនជ្រះថ្លាបែរជានិយាយត្អូញត្អែរថាធ្វើបុណ្យយូរយ៉ាងនេះ គ្មានអ្នកណារកស៊ីធ្វើអ្វីកើតទេ ម្យ៉ាងទៀត គ្មានប្រយោជន៍អ្វីអំពីឆ្អឹងដែលគេដុតជាធ្យូងនោះទេ ។
ពួកជនទាំងនោះ ចងសេចក្តីក្រោធចំពោះព្រះធាតុ និងព្រះមហាក្សត្រជាដើមគ្រប់ពេលវេលា ។ បណ្តាមនុស្សមិច្ឆាទិដ្ឋិជាង ៨ ម៉ឺននោះ មានគហបតីម្នាក់មានទ្រព្យច្រើន ជាអ្នកមិច្ឆាទិដ្ឋិមួយដែរ ឯភរិយា បុត្រី កូនប្រសារគាត់ ជាសម្មាទិដ្ឋិ មានចិត្ត ជ្រះថ្លា ទៅហែរព្រះសារីរិកធាតុ ធ្វើបុណ្យជាមួយគេឯងរាល់ពេលវេលា ទោះបីគហបតីស្តីបន្ទោសយ៉ាងណា ក៏មិនធ្វើជាដឹងឮ ។ លុះធ្វើមរណកាលតាមលំដាប់សង្ខាររបស់ខ្លួនទៅ គហបតីកើតជាប្រេតជាមួយពួកជនមិច្ឆាទិដ្ឋិជាង ៨ ម៉ឺននាក់នោះនៅចន្លោះភ្នំគិជ្ឈកូដ ។ ឯភរិយា បុត្រី បុត្រប្រសារទៅកើតជាទេវតានៅស្ថានសួគ៌ ។
ថ្ងៃមួយព្រះមហាកស្សបត្ថេរ ចេញពីនិរោធ ហើយពិចារណាឃើញមនុស្សស្លាប់ទៅកើតជាប្រេត នរកច្រើនទើបលោកនិមន្តទៅឈរត្រង់ទីលាន មុខព្រះចេតិយដែលបញ្ចុះព្រះបរមធាតុ ហើយថ្លែងឫទ្ធីធ្វើឲ្យនរក ប្រេត មនុស្ស ទេវតាមើលគ្នាឃើញទៅវិញទៅមក ។ ឯគហបតីប្រេតនោះ ក្រលេកមើលទៅឰដ៏អាកាសឃើញភរិយា បុត្រី បុត្រប្រសារខ្លួនកើតជាទេវតាសោយទិព្វសម្បត្តិដូច្នោះ នឹកក្តៅក្រហាយនឹងវាសនារបស់ខ្លួន ក៏ចូលទៅជិតព្រះមហាកស្សបហើយប្រកាសថា ឲ្យតែបានរួចពីប្រេតវិស័យទៅកើតជាមនុស្សវិញ នឹងខំគោរព បូជាព្រះសារីរិកធាតុគ្រប់ពេលវេលា ។ មួយស្របក់ក្រោយមក ព្រះមហាកស្សបរំសាយឫទ្ធីលែងឲ្យឃើញ នៅដូចធម្មតាវិញ ។
ពួកពុទ្ធបរិស័ទទាំងឡាយ ឃើញហេតុអស្ចារ្យដូច្នោះក៏ចូលទៅថ្វាយបង្គំសូរបុព្វកម្មរបស់នរក ប្រេត ដែលខ្លួនបានឃើញផ្សេងៗគ្នា ។ ព្រះមហាថេរ ក៏ប្រារព្វយករឿងប្រេតជាង ៨ ម៉ឺននាក់ មានគហបតីប្រេតមកសម្តែង តាមដំណើរបុព្វកម្មរបស់ប្រេតទាំងនោះ ក្នុងកាលនោះឯង ។ ឯពួកប្រេតជាង ៨ ម៉ឺននាក់ មានគហបតីប្រេតជាប្រធាន នៅរងទុក្ខវេទនាដរាបដល់សព្វថ្ងៃ ព្រោះតែការមើលងាយព្រះសារីរិកធាតុនោះឯង ។
ដកស្រង់ចេញពីសៀវភៅប្រជុំនិទានជាតក
ដោយ៥០០០ឆ្នាំ
images/articles/1067/Untitled-1-Recovered.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៣៥,៦២០ ដង)
(ចាក ធ. ខុ.)
(ផលនៃសេចក្តីប្រាថ្នាខុសគន្លងធម៌ ជាទោសក្នុងលោក)
កាលព្រះសាស្តាគង់នៅវត្តជេតពន ព្រះអង្គប្រារព្ធនឹងសេដ្ឋីម្នាក់ខេមកៈជាក្មួយអនាថបិណ្ឌិក ។ មានសេចក្តីដំណាលថា សេដ្ឋីនោះមានរូបសម្បត្តិស្អាតណាស់ ពួកស្រីៗជាច្រើនឲ្យតែបានឃើញមានសេចក្តីត្រេកត្រអាលដោយរាគៈ មិនអាចនឹងតាំងនៅតាមសភាពរបស់ខ្លួនបានឡើយ ម្ល៉ោះហើយសេដ្ឋីបុត្រនោះ ក៏ធ្លាក់ខ្លួនទៅជាអ្នកលេងសេពកាមគុណជាមួយនឹងប្រពន្ធកូនគេ ។ លំដាប់នោះពួករាជបុរសចាប់យកទៅថ្វាយព្រះរាជាៗគិតថា អញខ្មាសមហាសេដ្ឋី ហើយទ្រង់គ្មានព្រះរាជឳង្កាអ្វីបន្តិចសោះឡើយ ទ្រង់លែងទៅវិញ ។
ចំណែកសេដ្ឋីហើយ ទ្រង់គ្មានព្រះរាជឳង្កាអ្វីបន្តិចសោះឡើយ ទ្រង់លែងទៅវិញ ។ ចំណែកសេដ្ឋីបុត្រនោះក៏នៅតែមិនលះបង់សោះ ។ គ្រានោះពួករាជបុរសចាប់ទៅថ្វាយព្រះរាជាអស់២លើក៣លើក ព្រះរាជាទ្រង់លែងទៅវិញដដែល ។ លោកមហាសេដ្ឋីជ្រាបដំណឹងនោះ ទើបនាំទៅគាល់ព្រះសាស្តា ក្រាបទូលសូមព្រះអង្គសម្តែងប្រោសដល់ក្មួយដើម្បីលះបង់ឈប់ប្រព្រឹត្តអំពើអាក្រក់តទៅទៀត ។ ព្រះអង្គទ្រង់សម្តែងសំវេគកថា នឹងសម្តែងពីទោសប្រព្រឹត្តសេពប្រពន្ធកូនគេឲ្យស្តាប់ថា ៖
នរជនស្រវឹងសេពប្រពន្ធកូនគេ រមែងបានដល់នូវហេតុអាក្រក់៤យ៉ាងគឺៈ បានបាបទី១ដែលមិនបានស្រួលតាមសេចក្តីប្រាថ្នា ទី២ត្រូវគេត្មះតិះដៀល ទី៣នឹងធ្លាក់ទៅកើតក្នុងនរក ទី៤នរជននោះមិនមានបុណ្យជាអ្នកមានដំណើរអាក្រក់ ថែមទាំងសេចក្តីត្រេកត្រអាលរបស់ជនដែលភ័យនោះជាមួយនឹងស្រ្តីដែលភ័យ ជាសេចក្តីត្រេកត្រអាលមានប្រមាណតិចព្រមទាំងត្រូវព្រះរាជាដាក់ទណ្ឌកម្មថែមទៀតផងព្រោះហេតុនោះនរជនមិនគួរសេពប្រពន្ធកូនគេទេ ។ លុះចប់ព្រះធម្មទេសនានេះខេមមកសេដ្ឋីបុត្រ បានសម្រេចសោតាបត្តិផល លែងប្រព្រឹត្តអំពើអនាចារនឹងប្រពន្ធកូនគេទៀតហើយ ។
សួរថាចុះសេដ្ឋីបុត្រនោះ បានធ្វើបុព្វកម្មដូម្តេចពីជាតិមុន? ឆ្លើយថា សេដ្ឋីបុត្រនេះកើតជាអ្នកលេងចំបាប់យ៉ាងឆ្នើម ក្នុងកាលនៃព្រះពុទ្ធទ្រង់ព្រះនាមមកស្សបះគាត់បានលើកទង់ជ្រុងមាសពីរដាក់លើស្តូបប្រាក់លោហិតរបស់អញចេញ ឲ្យតែបានឃើញអញត្រូវតែត្រេកត្រអាលរីករាយជាមួយនឹងអញកុំខាន សេចក្តីប្រាថ្នា របស់គាត់ដូច្នេះឯង ជាអំពើដែលគាត់ធ្វើក្នុងបុព្វជាតិ ។
ដូច្នេះពួកស្រីៗ ទាំងកូនទាំងប្រពន្ធគេគ្រប់តែជាតិដែលខេមកសេដ្ឋីបុត្រកើត ហើយបើបានឃើញគាត់មិនអាចនឹងអត់ទ្រាំម្រេករបស់ខ្លួនឲ្យតាំងនៅតាមប្រក្រតីបានឡើយ ប៉ុន្តែពេលនេះជាទីបំផុតជាតិរបស់គាត់ហើយ ដោយសារបានជួបនិងព្រះពុទ្ធបរមគ្រូ ព្រះអង្គទ្រង់សំដែងត្រាស់ នៃការប្រព្រឹត្តអំពើអនាចារ ប្រាប់ពន្យល់ឲ្យឃើញពិតបា្រកដ បានរួចចាកផុតទុក្ខគ្រប់យ៉ាង បានឡើងឋានៈ ជាអរិយជនមានជាតិកំណើតភ្លឺស្វាងទៅក្នុងអនាគត។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1185/Untitled-1-Recovered.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ២៧,៨២២ ដង)
រឿងមិគលុទ្ទកប្រេត
(ចាក បេ. ខុ.)
(ទោសបាណាតិបាត និងគុណរបស់មិត្រ)
កាលកន្លងទៅហើយ ក្នុងក្រុងរាជគ្រឹះ មានព្រានម្រិគម្នាក់ ជាមិត្រនឹងធម្មឧបាសក ។ ព្រាននោះសម្លាប់ម្រិគទាំងយប់ទាំងថ្ងៃ ឥតមានបង្អង់ពេលវេលាណាមួយទ្បើយ ។ ឧបាសកជាមិត្រ ចេះតែនិយាយលួងលោមអង្វរឲ្យឈប់សម្លាប់ ព្រានមិនព្រមតាម ។
ឧបាសកចេះតែឧស្សាហ៍និយាយមិនឈប់ មិនធុញទ្រាន់ដល់យូរៗទៅព្រាននោះក៏និយាយប្រាប់ឧបាសកថា ម្នាល់សម្លាញ់ ខ្ញុំមានសេចក្តីរាប់អានសម្លាញ់ក្រៃពេក ខ្ញុំឈប់សម្លាប់សត្វក្នុងវេលាយប់ជូនអ្នកចុះ ឧបាយសកឮហើយ ទទួលថា សាធុ ! ៗ ខ្ញុំត្រេកអរណាស់ ក្នុងវេលាយប់ដែលអ្នកឈប់នោះ អ្នកត្រូវតាំងចិត្តរលឹកចំពោះគុណព្រះរតនត្រ័យ កុំរលឹកដល់ការនេសាទរបស់អ្នក ។
ព្រានធ្វើតាមបានទាំងអស់ តែដល់វេលាយប់ទៅដកអន្ទាក់ ដកលប់ជាដើមទុកក្នុងទីមួយហើយ ដម្កល់ចិត្តក្នុងគុណព្រះរតនត្រ័យ ដល់វេលាថ្ងៃ ទើបទៅនេសាទតាមធម្មតា ។
សម័យក្រោយមក ព្រាននោះស្លាប់ទៅ កើតជាវេមានិកប្រេត នៅក្បែរភ្នំគិជ្ឈកូដ ពេលថ្ងៃរងទុក្ខវេទនា មានឆ្កែទាំងដេញខាំស៊ីអស់សាច់នៅសល់តែឆ្អឹង ដល់វេលាយប់ក្លាយខ្លួនជាទេវបុត្រ សោយសម្បត្តិទិព្វ នៅក្នុងវិមានមាស មានអ្នកបំរើរាប់រយនាក់ ។ ផ្លាស់ប្តូរសោយផងសុខទុក្ខ ៗ តែយ៉ាងនេះជាដរាបរាល់ពេលវេលា ។
ជួនជាថ្ងៃមួយនោះព្រះនារទត្ថេរ លោកនិមន្តទៅក្បែរភ្នំនោះ បានឃើញហើយ សួរដំណឹងសព្វគ្រប់ ទើបនាំដំណឹងនោះទៅកាន់សំណាក់សម្តុទ្ធ ក្រាបទូលតាមដំណើរ ។ ព្រះសម្តុទ្ធបរមគ្រូ ទ្រង់ប្រារព្ធរឿងបេ្រតនោះជាហេតុ ហើយសំដែងធម៌ទេសនា ដើម្បីជាប្រយោជន៍មគ្គផលសុខចំរើន ដល់ពុទ្ធបរិស័ទទាំងទ្បាយ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1201/Untitled-1-Recovered.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ១៧,៩៧១ ដង)
រឿងភិក្ខុជាញាតិ និងប្រេត
(ចាក បេ. ខុ.)
(ទោសបាណាតិបាត និងទោសនៃសេចក្តីកំណាញ់)
កាលកន្លងទៅហើយ ក្នុងក្រុងពារាណសី មានព្រះរាជាមួយព្រះអង្គ ព្រះនាមកិក្តវាស សោយរាជ្យក្នុងនគរនោះ មានព្រះរាជបុត្រមួយព្រះនាមបទុដ្ឋកុមារ ។ ព្រះរាជបុត្រអង្គនេះបានមើលងាយព្រះបច្ចេកពុទ្ធថ្វាយបង្គំខ្លួន ក៏លោតចុះពីខ្នងដំរីទៅកញ្ឆក់យកបាត្រពីព្រះបច្ចេកពុទ្ធ ដែលកំពុងនិមន្តបិណ្ឌបាតបោកបំបែកជាន់កំទេចចោល ធ្វើឲ្យលោកអត់ចង្ហាន់ ។
ព្រះបច្ចេកពុទ្ធ ក៏និមន្តទៅកាន់ញកភ្នំនន្ទមូលវិញ ។ រឿងនេះសង្ខេបតែប៉ុណ្ណេះ ដល់ព្រះរាជកុមារនោះទីវង្គតទៅ ទៅកើតក្នុងអវចីមាហានរកអស់ ៨៤០០០ឆ្នាំ ដល់អស់ផលកម្ម មកកើតនាត្រកូលអ្នកនេសាទម្នាក់ នៅក្នុងអាណាខេត្តក្រុងសាវត្ថី ឈ្មោះហិរិកកុមារ ជាបុគ្គលរលឹកជាតិបាន ។
កុមារនេះតាំងពីធំដឹងក្តីទ្បើងកាលណារលឹកឃើញសេចក្តីទុក្ខ ដែលខ្លួនទៅកើតក្នុងនរកប្រេត ក៏កើតសេចក្តីខ្លាចបាបជាទីបំផុត ។ ក្នុងគ្រួសារហិរិកុមារមានមុខរបរតែមួយគឺ របរនេសាទត្រី. រាល់តែថ្ងៃមាតាបិតានិងបងៗ នាំកុមារទៅដាក់លបដាក់លាយ ចងសន្ទូចបង់សំណាញ់ជាដើម ។
កុមារចេះតែហែកលបលាយ ចាប់ត្រីរស់ៗ បោះចោលទៅក្នុងទឹក ហើយចេះតែ និយាយថាបាបៗ ទោះបីមាតាបិតាបងៗ ជេស្តីវាយដូចម្តេចក៏នៅតែធ្វើដូច្នោះទៀត ។ បើទុកឲ្យនៅផ្ទះ លួចដុតលបលោយចោលអស់ ។
មាតាបិតាខឹងខ្លាំង ក៏បណ្តេញចុះពីផ្ទះដើរតាមផ្លូវទៅ បងប្រុសមានសេចក្តីអាណិត យំសោកអង្វរមាតាបិតាឲ្យហៅមកវិញតែមាតាបិតាមិនព្រម ។ លុះកុមារដើរឆ្ងាយផុតពីភូមិទៅបានជួបនឹងព្រះអានន្ទកំពុងនិមន្តបិណ្ឌបាត ក៏ចេះតែដើរតាមដរាបដល់វត្ត ។
លោកសួរដឹងថា មាតាបិតាលះបង់ចោលហើយ ក៏បំបួសជាសាមណេរ តាមសេចក្តីសុំរបស់កុមារនោះ ។ ដល់បួសហើយទៅបិណ្ឌបាតមិនបានសោះដោយផលបាបកាលកើតជាទុដ្ឋកុមារ វាយបំបែកបាត្រព្រះបច្ចេកពុទ្ធនោះឯង ។
ថ្ងៃមួយព្រះអានន្ទនាំទៅថ្វាយបង្គំព្រះសម្តុទ្ធ ព្រះអង្គទ្រង់ជ្រាបកម្មពៀរមួយឲ្យ ដោយប្រាប់ឲ្យដងទឹកប្រគេនភិក្ខុសង្ឃឆាន់ស្រង់រាល់ៗថ្ងៃ ពួកភិក្ខុមានសេចក្តីអាណិត ក៏ឲ្យបាយចំណីតាំងពីពេលនោះមក. ដល់អាយុបាន ២០ ឆ្នាំ ព្រះអានន្ទឲ្យឧបសម្បទាជាភិក្ខុ មិនយូរប៉ុន្មានក៏បានសម្រេចអរហត្តផល ជាព្រះអរហន្តមួយក្នុងលោក ។
កាលជាខាងក្រោយ លោកបាននាំភក្ខុ ១២ រូបទៅធ្វើសមណធម៌លើកំពូលភ្នំសានុវាសី ។ ឯមាតាបិតាបងប្អូនគ្រួសារលោក ដល់អស់អាយុទៅកើតជាប្រេត អត់ឃ្លាននៅចន្លោះភ្នំនោះ មានមាត់តូចប៉ុនក្តិតម្ជុល កើតដំបៅស្អុយរលួយពេញខ្លួន មានសេចក្តីស្រេកឃ្លានខ្លាំង ផឹកទឹកស៊ីបាយមិនកើត ដោយអំណាចទោសបាណាតិបាត និងសេចក្តីកំណាញ់មិនដែលធ្វើបុណ្យទាន ។
ពួកប្រេតទាំងនោះដឹងថាហិរិភក្ខុនៅលើកំពូលភ្នំសានុវាសី នោះត្រូវជាកូន ជាប្អូនជាបងរបស់ខ្លួនពីជាតិមុន ដល់វេលានិមន្តចុះទៅបិណ្ឌបាត ក៏ទៅឈរបង្ហាញខ្លួនដល់លោក ប៉ុន្តែផលកម្មដែលបណ្តេញលោកមិនឲ្យនៅជាមួយ កាលលោកនៅជាកុមារនោះ បណ្តាលបិទបាំងមិនឲ្យលោកឃើញ ឬគិតនឹកដល់ទ្បើយ ។
ថ្ងៃមួយប្រេតជាបងប្រុស ដែលយំសោកសុំអង្វរមាតាបិតាដែលមាតាបិតាបណ្តេញលោក ត្រូវបានជួបនឹងលោក ហើយយំសោករៀបរាប់ប្រាប់ថា មាតាបិតាគ្រួសារទាំងអស់ ស្លាប់ទៅកើតជាប្រេតអត់ឃ្លានវេទនាណាស់ មានមាត់តូចប៉ុនក្តិតម្ជុល ។
លោកឮដូច្នេះហើយមានសេចក្តិសង្វេគ អាណិតអាសូពន់ពេក ទើបលោកធ្វើទានចំពោះសង្ឃ ឧទ្ទិសផលឲ្យដល់ប្រេតទាំងនោះ ផលនោះ ក៏បានតែប្រេតជាបងប្រុសមួយប៉ុណ្ណោះ ដល់ពេលខាងក្រោយមក ទើបបានដល់ប្រេតទាំងនោះ ក៏បានក្លាយខ្លួនជារុក្ខទេវតាក្នុងពេលនោះហោង ដោយអំណាចទានដែលហិរិកភិក្ខុជាព្រះអរហន្តលោកឧទ្ទិសឲ្យ ។
ហិរិភិក្ខុ និងភិក្ខុទាំង ១២ អង្គនាំគ្នាទៅក្រាបទូលព្រះមានព្រះភាគ អំពីរឿងប្រេតនោះ. ព្រះមានព្រះភាគទ្រង់ប្រជុំបរិស័ទ ហើយសំដែងធម៌ទេសនា ប្រារព្ធរឿងប្រេតនោះ ដល់ទីបំផុតទ្រង់ប្រកាសអរិយសច្ចធម៌ ៤ ប្រការមនុស្ស និងទេវតាទាំងទ្បាយ ដែលបានស្តាប់ ក៏បានសម្រេចមគ្គផលតាមនិស្ស័យរៀងខ្លួន ។
អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1202/Untitled-1-Recovered.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៤៣,២៣២ ដង)
រឿងជាងកែវមណី និងកណ្តុរ
(ចាក អ. ព.)
(ទោសនៃការជាប់ចិត្តចំពោះទ្រព្យសម្បត្តិ)
កាលកន្លងទៅហើយ មានសេដ្ឋីម្នាក់ មានទ្រព្យសម្បត្តិស្តុកស្តម្ភ នៅក្នុងស្រុកមួយក្នុងក្រុងពារាណសី ដែនកាសី ។ គាត់កប់ប្រាក់ ៤០ កោដិក្នុងផែនដី ។ ភរិយាសេដ្ឋីធ្វើមរណកាលទៅកើតជាកណ្តុរនៅថែររក្សាប្រាក់នោះ ។ ត្រកូលទាំងអស់ ក៏វិនាសទៅតាមលំដាប់ ។
ស្រុកនោះកាលម្ចាស់លះបង់ចោលហើយ រកតែចំណាំផងមិនបាន ។ កាលនោះ មានជាងកែវមណីម្នាក់ គាស់ដុំថ្មរើរកកែវមណីហើយគាស់ថ្មក្នុងស្រុកចាស់នោះយកដំ ។ មេកណ្តុរត្រាច់ចុះទ្បើងទៅរកចំណី បានប្រទះនឹងជាងនោះ មានសេចក្តីស្រទ្បាញ់កើតទ្បើងដោយគំនិតថា ទ្រព្យរបស់អញច្រើន គង់តែវិនាសដោយមិនសមហេតុផល អាត្មាអញចូលដៃជាមួយជាងនេះ នឹងចាយវាយទ្រព្យបានស្រួល ហើយពាំមួយកហាបណៈទៅកាន់សំណាក់ជាងនោះ ។
ជាងឃើញក៏និយាយលួងលោមថា ម្នាលនាងព្រោះហេតុអ្វីបានជានាងពាំកហាបណៈមកក្នុងទីនេះ ? ម្នាលអ្នក ចូរអ្នកយកកហាបណៈនេះទៅចាយវាយ ហើយនាំយកសាច់មកឲ្យខ្ញុំផង ។ ជាងយកកហាបណៈនោះទៅផ្ទះ ហើយទិញសាច់យកមកឲ្យមេកណ្តុរនោះ ៗ ទទួលសាច់យកទៅស៊ីឯលំនៅខ្លួន ។
មេកណ្តុរតែងឲ្យទ្រព្យរាល់ៗ ថ្ងៃដល់ជាងនោះហើយទទូលយក សាច់មកបរិភោគ ។ ថ្ងៃក្រោយបានប្រគល់ទ្រព្យទាំងអស់ឲ្យជាងកែវមណី ៗក៏ទិញសាច់យកមកឲ្យកណ្តុរជារាល់ថ្ងៃដែរ ។
(មហា សំ .សុខ និស្សិតសាលាបាលីជាន់ខ្ពស់)
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1203/Untitled-1-Recovered.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៤៦,១៥៧ ដង)
រឿងបុត្តខាទករាជ
(ចា. ម. អ.)
(អ្នកប្រមឹកស្រវឹងស៊ប់ មើលមិនស្គាល់កូនខ្លួនទេ)
កាលកន្លងទៅហើយ ព្រះចៅក្រុងពារាណសី ទ្រង់ជាអ្នកប្រមឹកសុរាបើវៀចាកសាច់ មិនសោយព្រះក្រយាស្ងោយទ្បើយ ។ សូម្បីពួកអ្នកនគរឃាត់ថាកុំសម្លាប់ ក៏មានរៀងរាល់ថ្ងៃឧបោសថដែរ ។
ថ្ងៃ ១៣ កើត អ្នកគ្រូរកាន់សាច់យកមកព្យួរទុកមិនស្រួល ឆ្កែក៏ពាំស៊ីអស់ ។ ក្នុងថ្ងៃឧបោសថ អ្នកគ្រូរកសាច់មិនបាន មិនហ៊ានលើកព្រះក្រយាស្ងោយទៅថ្វាយព្រះរាជាទ្បើយ ទើបយកដំណឹងនោះទៅក្រាបទូលព្រះទេពី ៗ ទតយល់ព្រះរាជបុត្រនោះហើយ នឹងស្ទុះមកឱបរឹតថើបជាមិនខាន មុខជាភ្លេចទារកសាច់ហើយ អ្នកបំបៅព្រះរាជបុត្រហើយ នឹងយកទៅឲ្យអង្គុយលើភ្លៅព្រះរាជាហើយអ្នកត្រូវលើកព្រះក្រយាស្ងោយទៅថ្វាយ ក្នុងពេលដែលព្រះអង្គកំពុងប្រទ្បែងលេងជាមួយរាជបុត្រ លុះត្រាស់ដូច្នេះហើយ ព្រះនាងក៏ធ្វើឧបាយបែបនោះ ។លំដាប់នោះឯង អ្នកគួរបង្អោនភត្តទៅថ្វាយ ព្រះរាជាកំពុងស្រវឹងស្រា ទតមិនឃើញសាច់ក្នុងភាជន៍ ត្រាស់សួរថាសាច់ទៅឯណា ? បពិត្រព្រះសម្មតិទេពថ្ងៃនេះជាថ្ងៃឧបោសថ មិនគួរព្រះអង្គសោយសាច់ទេ ។
ព្រះរាជាត្រាស់ថា អញរកសាច់បានដោយកម្រណាស់ហើយទ្រង់ចាប់ព្រះរាជបុត្រមូល ផ្តាច់ព្រះសុរងបោះទៅខាងមុខអ្នកគ្រូត្រាស់ថា ចំអិនឲ្យឆាប់មក ។ អ្នកគ្រូក៏ធ្វើតាមព្រះរាជបញ្ជាសូម្បីជនមា្នក់ មិនហ៊ានយំ ឬនិយាយថាម្តេចទ្បើយ ព្រោះខ្លាចព្រះរាជា លុះអ្នកគ្រូបង្អោនភត្តមកទ្រង់ក៏សោយជាមួយនឹងសាច់ព្រះរាជបុត្រ ហើយផ្ទុំលក់ទៅពេលភ្លឺល្អះៗត្រង់តើនទ្បើងបាត់ស្រវឹងពោលប្រាប់ស្រីស្នំថានាងចូរនាំព្រះរាជបុត្រមកឲ្យអញ ខណៈនោះ ព្រះទេពីទ្រង់ព្រះកន្សែងសោយសោក បោកព្រះកាយដួលដេកលើផែនដីលុះមានព្រះស្មារតីវិញ ក៏ត្រាស់ថា បពិត្រព្រះស្វាមី ម្សិលមិញ ព្រះអង្គសម្លាប់ព្រះរាជបុត្រយកសាច់ហើយ ជាមួយនឹងភត្តទៅហើយ ម្តេចទ្បើយទ្រង់រកព្រះរាជបុត្រទៀត ។
ព្រះរាជាទ្រង់សណ្តាប់ពាក្យនោះចប់ហើយ ក៏យំសោកស្រណោះអាទ្បោះអាល័យ ស្តាយព្រះរាជបុត្រស្ទើរនឹងក្ស័យព្រះជន្ម ទ្រង់យល់ឃើញទោសក្នុងកាលផឹកស្រាថា អញកើតទុក្ខព្រោះតែផឹកសុរានេះ ទើបយកកន្សែងមកជូតព្រះភក្រ្តអធិដ្ឋានថា ចាប់ពីពេលនេះទៅ បើអញមិនទាន់បានសម្រេចព្រះអរហត្តដរាបណា ដរាបនោះអញលែងផឹកហើយទឹកស្រានេះ ព្រោះជាមេបង្កើតសេចក្តីទុក្ខ បង្កើតវិនាសសព្វបែបយ៉ាង កាលឃើញទោសជាប្រត្យក្សយ៉ាងនេះទ្រង់ក៏លែងសោយស្រាតាំងពីថ្ងៃនោះមក ។
(មហា សំ .សុខ និស្សិតសាលាបាលីជាន់ខ្ពស់)
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក
វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1220/Untitled-1-Recovered.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៤១,៥៣៨ ដង)
រឿងខន្តិវាទិតាបស
(ចាក ខ. ច.)
(កុំធ្វើបាបមនុស្សមានខន្តី ប្រយ័ត្នផែនដីស្រូប)
កាលកន្លងទៅហើយ ព្រះពោធិសត្វរបស់យើងសោយព្រះជាតិជាព្រាហ្មណ៍ នាមកុណ្ឌះ នៅក្នុងក្រុងពារាណសី មានការនឿយណាយនឹងកិច្ចមានរវល់ក្រៃពេកក៏ចេញទៅបួសជាតាបស នៅអាស្រ័យក្នុងហេមវត្ត ហើយក៏មានបំណងចង់ឆាន់វត្ថុប្រៃ និងជូរ ក៏ត្រឡប់មកកាន់ក្រុងពារាណសីសវិញ គង់នៅក្នុងឧទ្យានរបស់សេនាបតីម្នាក់ជាអ្នកទំនុកបំរុង ។ ថ្ងៃមួយព្រះរាជា ស្រវឹងស្រាជោគជាំ មានស្រីរបាំចោមរោមជាបរិវារ យាងទៅកាន់ឧទ្យាន ផ្ទំកើយព្រះសិរលើភ្លៅស្រ្តីពេញព្រះទ័យមួយរូបលង់លក់ស្កប់ទៅ ។
គ្រានោះស្ត្រីទាំងឡាយដទៃ ឃើញព្រះរាជាផ្ទំលក់ហើយ ក៏បបួលគ្នាទៅកាន់ឧទ្យាន ឃើញព្រះពោធិសត្វគង់ទៀបគល់សាលព្រឹក្ស ដែលមានផ្ការីកស្គុះស្គាយត្រសាយសុំសាខាសំយុងមែកចុះមកក្រោម ហើយថ្វាយបង្គុំអង្គុយស្តាប់ធម៌ដោយសេចក្តីគោរព ។ ព្រះរាជាកើនឡើងមិនឃើញស្រីទាំងនោះទ្រង់ខ្ញាល់ជាខ្លាំង ហើយចាប់ព្រះខ័នយាងទៅកាន់សំណាក់តាបស ពេលនោះស្រីម្នាក់ដែលមានសេចក្តីស្និទិ្ធស្នាលនឹងព្រះរាជាជាងគេ ស្ទុះទៅចាប់ព្រះខ័នពីព្រះហស្ថព្រះអង្គ ព្រះរាជាសួរព្រះពោធិសត្វអាការគួរខ្លាចថានែសមណ៍កំណោ អ្នកចូលចិត្តនិយាយថាម៉េច បពិត្រមហារាជ អាត្មាភាពចូលចិត្តនិយាយថា ខន្តី ។ យ៉ាងម៉េចហៅថាខន្តី ការមិនបៀតបៀនសត្វទាំងឡាយ ដែលជេរប្រហារផ្តាសារចំពោះខ្លួន ។
ព្រះរាជាគិតថា អញបានឃើញខន្តីរបស់តាបសនោះឥឡូវហើយ ហើយត្រាស់ហៅបុរសអ្នកសម្លាប់ចោរមកបង្គាប់ថា ចូលអ្នកទាញតាបសចង្រៃនេះផ្តួលលើផែនដី ហើយយករំពាត់មានបន្លាមកវាយពីរពាន់រំពាត់ គឺខាងមុខ ប្រាំរយរំពាត់ ខាងក្រោយ ប្រាំរយរំពាត់ខាងឆ្វេងប្រាំរយរំពាត់ ខាងស្តាំប្រាំរយរំពាត់ដូចគ្នា ។
បុរសនោះធ្វើយកចិត្តទុកដាក់តាមព្រះរាជបញ្ជា ។ ព្រះរាជាត្រាស់សួរម្តងទៀតថា អ្នកចូលចិត្តនិយាយថាម៉េច? បពិត្រមហារាជ អាត្មាភាពចូលចិត្តនិយាយថា ខន្តី ៗ តែព្រះអង្គបែរជាសំគាល់ថា ខន្តីនៅចន្លោះស្បែកអាត្មាភាពទៅវិញ ? មិនមែននៅចន្លោះស្បែកទេព្រះអង្គ ខន្តីនេះ នៅក្នុងចន្លោះបេះដូងដ៏ជ្រៅរបស់អាត្មាភាព ។ នែអ្នក ចូរកាត់ដៃជើងតាបសនេះឲ្យឆាប់ ។ រាជបុរសក៏កាត់តាមព្រះរាជបញ្ជា ។ ព្រះរាជាត្រាស់សួរជាគំរប់ ៣ ដងថាអ្នកចូលចិត្ត និយាយថាម៉េច ? បពិត្រមហារាជ អាត្មាចូលចិត្តនិយាយថាខន្តី តែព្រះអង្គបែរជាសំគាល់ថាខន្តីនៅនឹងដៃជើងអាត្មាទៅវិញ ខន្តីក្នុងដៃនិងជើងគ្មានទេ ។
នែអ្នកចូរកាត់ច្រមុះ និងត្រចៀកតាបសនេះឲ្យឆាប់ ។ បុរសនោះក៏ធ្វើតាមព្រះរាជបញ្ជាដូចលើមុន ។ព្រះរាជាត្រាស់សួរតែពាក្យដដែល ៗ តាបសក៏ឆ្លើយតែពាក្យដដែលៗ ដូចគ្នាដរាបតែព្រះរាជាខ្ញាល់ជាខ្លាំង លើកជើងទាត់កណ្តាលដើមទ្រូងព្រះពោធិសត្វ មួយជើងភឹងយ៉ាងធ្ងន់ ទើបថយចេញទៅ ក៏ត្រូវផែនដីស្រូបក្បែរឧទ្យាន ឲ្យទៅកើតក្នុងអវិចីមហានរក មានអណ្តាតភ្លើងក្រហមច្រាលឆ្អៅ ឆេះរោលរាលស្រោបពេញខ្លួន ។
គ្រាន់តែស្តេចអសប្បុរសចេញទៅភ្លាមសេនាបតីចូលទៅជូតឈាមព្រះពោធិសត្វ ហើយឲ្យលោកគង់ចុះនិយាយយ៉ាងនេះថា ប្រសិនបើលោកម្ចាស់ដ៏ចំរើនខ្ញាល់ គួរខ្ញាល់ចំពោះតែព្រះរាជា ដែលធ្វើកំហុសដល់លោកម្ចាស់ សូមកុំខ្ញាល់នឹងជនដទៃ ។ តាបសស្តាប់ពាក្យនោះហើយពោលគាថាថាៈ
យោ មេ ហត្ថេ ច បាទេ ច កណ្ណនាសញ្ច ឆេទយិ
ចិរំ ជីវតុ សោ រាជា នហិ កុជ្យន្តិ មាទិសា ។
ព្រះរាជាអង្គណា ត្រាស់បង្គាប់ឲ្យកាត់ដៃ ជើងត្រចៀក និងច្រមុះអាត្មា សូមឲ្យព្រះរាជាអង្គនោះមានព្រះជន្មវែងបណ្ឌិតទាំងឡាយ អម្បាលយ៉ាងអាត្មាមិនខឹងផ្តេសផ្តាសទេ ។
តាបសពោលយ៉ាងនេះហើយ ក៏ធ្វើមរណកាលក្នុងឧទ្យាននាថ្ងៃនោះឯង ។ ព្រោះហេតុនោះព្រះភគវាត្រាស់ថា៖
អហុ អតីតមទ្ធានេ សមណោ ខន្តីទីបនោ
តំ ខន្តិយាយេវ ឋិតំ កាសីរាជា អឆេទយិ ។
ក្នុងកាលដ៏យូរលង់ហើយ សមណៈអ្នកពោលសរសើរខន្តីត្រូវស្តេចកាសីប្រើគេឲ្យសម្លាប់ខ្លួន ដែលឋិតនៅក្នុងខន្តី ។
ស្តេចកលាបុក្នុងកាលនោះ គឺភិក្ខុទេវទត្តក្នុងកាលឥឡូវនេះ ឯខន្តីវាទីតាបស គឺព្រះអរហន្តសម្មាសមត្តុទ្ធបរមគ្រូយើងនេះ ។(មហា សំ សុខ និស្សិតសាលាបាលីជាន់ខ្ពស់)
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1222/Untitled-1-Recovered.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៦០,១២៩ ដង)
រឿងសង្ខព្រាហ្មណ៍
(ចាក ស. ទ.)
(គុណនៃការធ្វើទានចំពោះបុញ្ញក្ខេតដ៏ប្រសើរ)
ក្រុងពារាណសីកាលពីដើមមានឈ្មោះថា មោឡិនីលំដាប់នោះព្រះពោធិសត្វ កើតជាព្រាហ្មណ៍ឈ្មោះ សង្ខៈក្នុងនគរមោឡិនីបានធ្វើដំណើរទៅជួញដោយនាវា ក៏ស្រាប់តែឃើញព្រះបច្ចេកពុទ្ធមួយអង្គ កំពុងនិមន្តកាត់ដីខ្សាច់ប្រាកដដោយរងើកភ្លើង ក្នុងទីមានខ្យល់និងកំដៅដ៏ឃោរឃៅក្រៃពេក មានចិត្តជ្រះថ្លាថា បុញ្ញក្ខេតរបស់អញមកដល់ហើយតើ ទើបយកស្បែកជើង និងឆ័ត្រមកប្រគេន ហើយត្រឡប់ទៅទូតវិញ ។
ថ្ងៃទី ៧ នាវាគាត់ក៏បែកកណ្តាលសមុទ្រ ។ ព្រះពោធិសត្វ និងអ្នកបំរើម្នាក់ស៊ីស្ករ និងសប្បីដរាបដល់ឆ្អែតរៀងខ្លួន ក៏ឡើងទៅលើចុងក្តោងលោតបានប្រមាណទី១ ឧសភ ក៏ធ្លាក់ចុះក្នុងសមុទ្រនោះហែលឆ្លងទៅ ។ ព្រះពោធិសត្វហែលឆ្លងយ៉ាងនេះអស់ ៧ ថ្ងៃ ។
ពេលនោះទេពធីតាឈ្មោះមណីមេខលា ជាអាណាព្យាបាលសមុទ្រ មានបំណងនឹងស្រង់ព្រះពោធិសត្វ ក៏និម្មិតទូកជារវការះកែវដ៏ពេញដោយកែវ ៧ ប្រការ ហើយស្រង់ព្រះពោធិសត្វដាក់លើទូកនោះ តែនាងមិនអាសូរដល់ឧបដ្ឋាកព្រះពោធិសត្វសោះឡើយ ។ ព្រះពោធិសត្វ ក៏បានឲ្យចំណែកបុណ្យដែលខ្លួនបានធ្វើ ដល់បុរសនោះ ៗ ក៏បានអនុមោទនានូវចំណែកបុណ្យនោះ ទេពធីតា ក៏ស្រង់បុរសនោះដាក់លើទូកទៀត ហើយនាំទូកទៅកាន់ក្រុងមោឡិនី ក៏ឲ្យនូវទ្រព្យដល់ព្រះពោធិសត្វទាំងអស់ ហើយវិលមកវិញ ។
(មហា សំ . សុខ និស្សិតសាលាបាលីជាន់ខ្ពស់)
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1223/Untitled-1-Recovered.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ១៣,៥៧៩ ដង)
រឿងសមុទ្ទទេវតា
(ចាក ស. តិ.)
(សេចក្តីលោភនាំសត្វឲ្យហួងហែងហួសហេតុ)
កាលពុទ្ធសម័យព្រះសម្តុទ្ធបរមគ្រូ ទ្រង់រំលឹកដាស់តឿនឧបនន្ទភិក្ខុ ដែលមានសេចក្តីលោភគ្របសង្កត់ គឺធម្មតារបស់ភិក្ខុឧបនន្ទ តែដល់រដូវចូលវស្សាហើយ លោកដើរទៅចូលវស្សាផ្ញើរគ្រប់វត្ត ដែលលោកអាចទៅបាន វត្តខ្លះលោកទុកស្បែកជើង ខ្លះដំរងទឹក ខ្លះទ្រនាប់ជើង ខ្លះឆ័ត្រជាដើម ឲ្យចូលវស្សាជំនួសលោកដល់ចេញវស្សាលោកទៅវាយចំណែកលាភគ្រប់វត្ត ដែលលោកបានទុករបស់ទាំងនោះ ដឹកទាំងរទេះៗ យកមកប្រមូលទុកក្នុងកុដិរបស់លោក ។
ពួកភិក្ខុទាំងឡាយទ្រាន់ចិត្ត នាំគ្នាទូលព្រះសម្តុទ្ធតាមដំណើររឿង ព្រះអង្គទ្រង់ប្រជុំសង្ឃ ហើយហៅឧបនន្ទ មករំលឹកតាមលំនាំព្រះពុទ្ធពីបូរាជ ទើបនាំអតីតនិទានមកសំដែងថា ភិក្ខុឧបនន្ទនេះ មិនមែនចង់បានឥតរបបតែក្នុងជាតិនេះទេ កាលពីដើមក៏ដូច្នេះដែរ ។ ពីព្រេងនាយយូរហើយ ព្រះពោធិសត្វកើតជាសមុទ្រទេវតា ថែរក្សាមហាសមុទ្រ កាលនោះមានក្អែកទឹកមួយ នៅអាស្រ័យនឹងសមុទ្រនោះ ជាសត្វមានសេចក្តីលោភច្រើន មួយថ្ងៃៗ ហើរមុជងើបៗ ក្នុងទឹកសមុទ្រ ស្រែកបា្រប់ត្រីទាំងឡាយកុះឲ្យផឹកទឹកច្រើន ក្រែងអស់ទឹកសមុទ្រ ។
ដោយសេចក្តីហួងហែងហួសហេតុ នេះ សមុទ្រទេវតាទ្រាន់ចិត្តពេក ស្តីតិះដៀលឲ្យក្អែកទឹកនោះថានែ ! ក្អែកទឹកអប្បឥតប្រាជ្ញា លោភលន់ហួសហេតុ ទឹកសមុទ្រនេះជ្រៅណាស់ មិនចេះស្រកមិនចេះជន់ទេ សូម្បីហូរចាក់ទៅក្នុងទីទំនាបច្រើនយ៉ាងណា ក៏មិនអស់ដែរ យើងនៅថែរក្សាសមុទ្រមកយូរហើយ មិនដែលឃើញអ្នកណាលោភហួងហែងហួសហេតុដូច្នេះទេ ។ តិះដៀលហើយនិម្មិតខ្លួនយ៉ាងធំ ដេញក្អែកទឹកនោះឲ្យរត់បាក់ទៅ ។ប្រជុំជាតក ក្អែកទឹកក្នុងកាលនៅគឺភិក្ខុឧបនន្ទសមុទ្រទេវតាគឺតថាគតនេះឯង ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1471/Untitled-1-Recovered.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ១៤,០៥៩ ដង)
មនុស្សឆ្កួតឬវិកលចរិត ព្រោះគេបាត់បង់សតិសម្បជញ្ញៈ ឯសុរាគឺជាគ្រឿងពង្វក់ស្មារតី ដូច្នេះទើបមនុស្សត្រូវវៀរចាកការផឹកសុរា។ តាមទស្សនៈអ្នកញៀនសុរាខ្លះនិយាយថា ការផឹកសុរាបន្តិចបន្តួចដើម្បីឲ្យបាយឆ្ងាញ់មិនមានទោសទេ ទាល់តែផឹកច្រើនទើបមានទោស តែនៅក្នុងព្រះពុទ្ធសាសនាបានប្រដៅឲ្យមនុស្សវៀរចាកស្រឡះ សូម្បីបន្តិចបន្តួចក៏ដោយ ព្រោះសុរានេះគឺជាប្រភពនៃសេចក្ដីវិនាសច្រើនយ៉ាងដូចជា
១- សុរា នាំឲ្យវិនាសទ្រព្យសម្បត្តិ ជីវិតរបស់យើងម្នាក់ៗសុទ្ធតែត្រូវការអាហារដើម្បីបរិភោគ បើអត់អាហារនឹងត្រូវស្លាប់ ប៉ុន្តែសុរាបើមិនផឹកក៏មិនស្លាប់ ដូច្នេះអ្នកផឹកសុរា គឺជាអ្នកចាយវាយទ្រព្យសម្បត្តិខ្ជះខ្ជាយដោយគ្មានប្រយោជន៍។
២- សុរា នាំឲ្យកើតជម្លោះ អ្នកផឹកស្រវឹងស្រាច្រើនតែមានសំដីតូចធំហួសមាឌ ហួសឋានៈ របស់ខ្លួន មិនសូវកោតញញើតអ្នកណាឡើយ បើមានអ្នកណាធ្វើឲ្យទាស់ចិត្តបន្តិច ក៏បញ្ចេញភ្លើងកំហឹងឲ្យប្រាកដឡើង ដូចជាភ្លើងឆេះចំបើង ហើយស្រែកជេអ្នកដទៃ ដោយប្រការផ្សេងៗ ដែលជាហេតុនាំឲ្យមានវិវាទទាស់ទែងគ្នា។
៣- សុរា នាំឲ្យកើតរោគទាំងឡាយ សុរាដែលអ្នកប្រមឹកឲ្យតម្លៃថាគួរឲ្យសប្បាយណាស់នោះ តាមពិតគឺជាថ្នាំពិសដ៏ពន្លឹក សម្រាប់ធ្វើឲ្យរាងកាយចុះខ្សោយអន់ថយ ហើយនឹងបង្កឲ្យមានរោគផ្សេងៗដូចជា រោគឈឺក្រពះ រោគស្រវាំងភ្នែក រោគឈឺថ្លើម ជាពិសេសគឺរោគវិកលចរិតដែល ហៅថា(ឆ្កួតសុរា)។
៤- សុរា នាំឲ្យខូចឈ្មោះ អ្នកស្រវឹងស្រា តែងធ្វើចរិយាមារយាទមិនគួរឲ្យចូលចិត្តឡើយ ច្រើនធ្វើនូវការរំខានដល់អ្នកផ្ទះជិតខាង ដូចជាការរាំច្រៀងស្រែកឡូឡាខុស ពេលវេលាជាដើម ដូច្នោះឈ្មោះរបស់គេត្រូវបានអ្នកផងតិះដៀល ថាជាមនុស្សប្រមឹក។
៥- សុរា នាំឲ្យមានការបង្ហាញកេរ្តិ៍ខ្មាស តាមធម្មតាមនុស្សយើងមានការអៀនខ្មាសណាស់ ទៅណាមកណាតែងស្លៀកពាក់យ៉ាងសមរម្យ លុះតែសុរាចូលមកពង្វក់ស្មារតី ក៏ក្លាយជាមនុស្សលែងចេះអៀនខ្មាសមួយរំពេច ជួនកាលអាចហ៊ានបើកបង្ហាញកេរ្តិ៍ខ្មាសក្នុងទីសាធារណៈក៏សឹងមាន។
៦- សុរា ធ្វើបញ្ញាឲ្យមានកំលាងថយ បញ្ញាគឺជាទ្រព្យដ៏វិសេសវិសាលសម្រាប់មនុស្សគ្រប់ៗគ្នា ប៉ុន្តែចំពោះមនុស្សប្រមឹក មិនអាចមានឱកាសដើម្បីបណ្ដុះបញ្ញាឲ្យកាន់តែភ្លឺស្វាងឡើងបានទេ មានតែបាត់បង់ប្រាជ្ញាស្មារតីបន្តិចម្តងៗជាដរាប។
គ្រួសារខ្លះ ប្ដីជាមនុស្សប្រមឹក ហើយវាធ្វើបាបប្រពន្ធកូនដែលបង្កើតឲ្យមានអំពើហិង្សាក្នុងគ្រួសារ មិនគោរពសិទ្ធិគ្នាធ្វើឲ្យកូនខ្លះខូចចិត្តត្បិតខ្មាសអ្នកជិតខាង រហូតក្លាយខ្លួនជាក្មេងអនាថា ឥតទីពឹង គ្មានគោលដៅពិតប្រាកដ ព្រោះវិបត្តិឪពុក ម្ដាយ ដែលជាហេតុនាំឲ្យមានសភាពមិន សុខស្ងប់ដល់សង្គមជាតិទាំងមូល។
សូមឲ្យមនុស្សគ្រប់គ្នាមានចេតនាវៀរចាកការផឹកទឹកស្រវឹង ហើយយកពេលវេលាដ៏មាន តម្លៃបំពេញកិច្ចការតាមតួនាទីប្រកបដោយសតិ និង សម្បជញ្ញៈ ព្រោះប្រទេសជាតិត្រូវការចាំបាច់ណាស់នូវមនុស្សដែលមានសតិ និង សម្បជញ្ញៈគ្រប់គ្រាន់ក្នុងកិច្ចបំពេញការងារតាមតួនាទី។
ដកស្រង់ចេញពីសៀវភៅ ជីវិតពិតជាត្រូវការព្រះធម៌
ដោយ៥០០០ឆ្នាំ
images/articles/1865/Untitled-1-Recovered.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ១៩,៧៥៦ ដង)
រឿងព្រាហ្មណ៍ចាស់
(កូនមិនដឹងគុណមាតាបិតា អន់ជាងឈើច្រត់)
ក្នុងពុទ្ធសម័យ មានព្រហ្មណ៍មហាសាលម្នាក់នៅក្នុងក្រុងសាវត្ថីមានទ្រព្យ ៨ សែនកហាបណៈ មានកូនប្រុស៤នាក់។ កាលកូននោះមានវ័យធំឡើង បានរៀបអាវាហមង្គលហើយចែកទ្រព្យសម្បត្តិឲ្យកូនម្នាក់ៗ ១សែនកហាបណៈ។ ខាងក្រោយមកនាងព្រាហ្មណី ជាភរិយារបស់ ព្រាហ្មណ៍នោះស្លាប់ទៅ គាត់នៅពោះម៉ាយតែម្នាក់ឯង។ កូនទាំង៤នាក់ប្រឹក្សាគ្នាថាបើឪពុក យើងមានប្រពន្ធទៀតមុខជាមានកូនមិនខាន ទ្រព្យ៤សែននឹងកេរ្តិ៍អាករផ្សេងៗ ដែលនៅសល់ក្នុងកណ្ដាប់ដៃគាត់ គាត់មុខជាចែកឲ្យ កូនចុងទាំងអស់ បើដូច្នេះគួរតែយើងទៅនាំយកគាត់មកចិញ្ចឹមជប់លៀងគាត់។
ថ្ងៃមួយ ព្រាហ្មណ៍ក្រោកពីដេកក្នុងវេលាថ្ងៃកូនទៅជួបជុំគ្នាហើយនិយាយអំពីទោស នៅគ្រប់គ្រងផ្ទះដោយឡែកៗពីគ្នា រួចនិយាយអង្វរថាៈ លោកឪពុកយើងខ្ញុំជាកូនទាំងអស់គ្នា នឹងបំរើទំនុកបម្រុងលោកឪពុកដោយគោរពដរាបដល់អស់ជីវិត សូមលោកឪពុកប្រគល់ទ្រព្យសម្បត្តិដែលនៅសល់ទាំងប៉ុន្មាន មកយើងខ្ញុំទាំងអស់គ្នាឱអស់មក កុំរវល់នឹងទុកដាក់ថែរក្សាព្រោះចាស់ហើយ ។ ព្រាហ្មណ៍ក៏ប្រគល់ទ្រព្យឲ្យដល់កូន ទាំង៤នាក់ម្នាក់ត្រូវបាន១សែនកហាបណៈទៀត ខ្លួននៅសល់តែសំពត់១ចង្កេះ ប៉ុណ្ណោះ ទៅនៅជាមួយនឹងកូន ច្បងបង្អស់មិនយូរប៉ុន្មានកូនប្រសារកើតសេចក្ដីធុញទ្រាន់ក៏និយាយ ដៀបដាមថា លោកឪពុក ប្រហែលជាមិនស្គាល់ផ្លូវទៅផ្ទះដទៃទៀតទេដឹង បានជាក្រាញនៅតែផ្ទះខ្ញុំ។
ព្រាហ្មណ៍ឮដូច្នោះតូចចិត្តណាស់ក៏បានដើរទៅនៅគ្រប់ផ្ទះកូនទាំង ៤នាក់គេចេះតែបណ្ដេញដូចៗគ្នា គាត់ទ្រាំនៅមិនបាន ក៏ចេញទៅដើរសូមទានគេតាម ច្រកល្ហកផ្ទះបុគ្គលដទៃទៅជាស្គមស្គាំង ព្រោះបរិភោគអាហារនិងដេកមិនស្រួលនឹក អាណិតអាសូរខ្លួនថាៈ ឱ! អាត្មាអញហើយចាស់ ឡើងកាន់តែលំបាកខ្លាំងឡើងមិនសម បើកូនអញវាមិននឹកអាណិតអញបន្តិចបន្តួចសោះ វាលះបង់ចោលអញដូចជាគោចាស់ បើដូច្នេះអញចូលទៅរក ព្រះសមណគោរតមចុះ ក្រែងលោ បានសុខស្រួសបន្តិច លុះគិតដូច្នេះហើយក៏ទៅកាន់សំណាក់ព្រះសម្ពុទ្ធៗ ត្រាស់សួរថាៈ នែព្រាហ្មណ៍ហេតុអ្វីបានជាអ្នកស្គមស្លេកស្លាំងម្លេះ? ។
បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានកូន៤នាក់ ឥឡូវ នេះវាត្រូវគំនិតគ្នានឹងប្រពន្ធវាបណ្ដេញខ្ញុំព្រះអង្គចោល។ ម្នាលព្រាហ្មណ៍បើដូច្នោះអ្នកចូររៀនមន្តពី តថាគតហើយសូត្រក្នុងទីប្រជុំជនដែលមានកូនរបស់អ្នកទាំងនោះអង្គុយ នៅជាមួយផងមន្តនោះថាៈ ខ្ញុំត្រេកអរដោយកូនឯណាដែលកើតហើយផង ប្រាថ្នានូវ សេចក្ដីចំរើនដល់កូនឯណាផង កូននោះ សមគំនិតជាមួយប្រពន្ធវា ហើយបណ្ដេញខ្ញុំ ចោលដូច ជាឆ្កែបណ្ដេញជ្រូក កូនជាអសប្បុរស លាមក គ្រាន់តែហៅឪៗ ប៉ុណ្ណោះវាលះបង់ខ្ញុំដែលមាន វ័យចាស់ជ្រុលហើយ កូនខ្ញុំនោះប្រៀបដូចអារក្សទឹកមកក្លែងធ្វើជាកូន ឪពុកចាស់របស់កូនពាល តែងដើរសូមទានប្របផ្ទះអ្នកដទៃ ដូចជាសេះចាស់ប្រើមិន កើតគេនាំចេញចាកចំណី ឈើច្រត់របស់ខ្ញុំនេះប្រសើរ ឯកូនដែលមិនស្ដាប់បង្គាប់មិនប្រសើរឡើយ ត្បិតឈើច្រត់នេះ អាចការពារគោកាច ឆ្កែកាចក៏បាន ច្រត់ទៅខាងមុខ ក្នុងទីងងឹតក៏បាន ស្ទង់ចុះទៅក្នុងទឹកជ្រៅក៏បាន បុគ្គលភ្លាត់រអិលគង់ទប់ខ្លួនបានដោយអានុភាពនៃឈើច្រត់ ។
លុះព្រាហ្មណ៍ចាស់ រៀនមន្តនេះអំពីសំណាក់ព្រះមានព្រះភាគ ចប់ហើយក៏ចូលទៅកាន់ទីប្រជុំដែលមានកូន៤នាក់ អង្គុយនៅទីនោះផង ហើយសូត្រមន្តនោះ។ សម័យនោះទំនៀមទំលាប់របស់អ្នក ស្រុកប្រកាន់ថា បើកូនណាបាន ទទួលមត៌កពីមាតាបិតា ហើយមិនចិញ្ចឹមវិញត្រូវអ្នក ស្រុកប្រហារជីវិត ។គ្រាន់តែព្រាហ្មណ៍ចាស់សូត្រមន្តចប់ មហាជនផ្អើលឆោឡោរកដំបងព្រនង់ប្រុង វាយកូនទាំង៤ នោះសម្លាប់ចោល។ កូនព្រាហ្មណ៍ទាំង៤ នាក់ភ័យខ្លាំងស្ទុះទៅក្រាបទៀបបាទាបិតា សូមខមាទោសរ៉ាប់រងទំនុកបម្រុងដោយគោរព តទៅកូនម្នាក់ៗ បានជូល សំពត់១ គូនឹងនិច្ចភត្តទៀត។ ព្រាហ្មចាស់កាលបើបានសុខហើយ នឹកឃើញគុណ របស់ព្រះសាស្ដា។ ទើបនាំយកសំពត់៣គូនិងនិច្ចភត្តជាច្រើនទៅថ្វាយព្រះសាស្ដាៗ ទ្រង់ទទួលដោយអនុគ្រោះ។
ដកស្រង់ចេញពីសៀវភៅ ខំសាងកុសល
ដោយ៥០០០ឆ្នាំ
images/articles/1891/Untitled-1-Recovered.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៧០,៣២១ ដង)
កាលពីព្រេងនាយ មានភ្នំមួយឈ្មោះបំសុបពិត ស្ថិតនៅក្បែរព្រំអាណាចក្រពារាណសី។ នៅញកភ្នំនោះមានខ្លាធំមួយ មេស្លាប់ចោលទៅ នៅជាមួយបាចាស់ជរា។ កាលនោះមានសេកមួយក៏ជាសត្វសប្បុរសដែរអាស្រ័យ នៅនាភ្នំនោះ បានយកខ្លាធ្វើជាមិត្តសំឡាញ់យ៉ាងជិតស្និទ្ធ។
សម័យខាងក្រោយមកមានបុរសម្នាក់នៅ ក្នុងបច្ចន្តជនបទជាមនុស្ស អសប្បុរសឈ្លោះទាស់ប្ដីប្រពន្ធលែងលះ គ្នាមនុស្សអសប្បុរសនោះ ក៏ដើរស្ពាយបង្វិចកាត់ភ្នំបំសុបពិតនោះសំដៅទៅក្រុង ពារាណសី ទៅដល់ជើងភ្នំជួបនឹងសេកៗ ធ្វើបដិសណ្ឋារៈសួរដំណើរសព្វគ្រប់បានដឹង ថានឹងឆ្លងកាត់ភ្នំទៅក្រុងពារាណសី ក៏ប្រាប់ថា ភ្នំនេះមានខ្លាសាហាវច្រើនណាស់ អញ្ជើញទៅពុំបានទេ ក្រែងមានគ្រោះថ្នាក់អញ្ជើញវាង តាមជើងភ្នំនេះទៅវិញ។ បុរសនោះមិនព្រម ឆ្លើយប្រាប់ថាខ្ញុំចង់ប្រញាប់ស៊ូដើរកាត់ទៅចុះ។
សេកយល់អធ្យាស្រ័យហើយ ក៏និយាយប្រាប់ថាបើដូច្នោះអញ្ជើញត្រង់ញកភ្នំនេះទៅ ខ្ញុំមានពួកម៉ាក សំឡាញ់ខ្លាធំមួយបើទៅជួបប្រាប់ថា អ្នកជាមិត្តភ័ក្ត្រនឹងខ្ញុំៗ ឲ្យជូនដំណើរទៅ ក្រុងពារាណសី មើលសុខទុក្ខតាមផ្លូវឲ្យផងក្រែងសត្រូវមើលងាយ។
មនុស្សអសប្បុរស ឮដូច្នោះ មានសង្ឃឹមថានឹង ធ្វើដំណើរកាត់ភ្នំនេះបានស្រួលហើយ ក៏រកអាហារស៊ីឲ្យមាន កម្លាំងសេកក៏ បានរកផ្លែឈើឲ្យបរិភោគមិនបរិភោគតែផ្លែឈើប៉ុណ្ណោះ ដ៏យកដំបង វាយសំលាប់សេក នោះបោចអាំងស៊ីថែមទៀត លុះស៊ីហើយក៏ដើរសំដៅ ទៅរកកន្លែង ខ្លាធំដែលសេកបានប្រាប់ ខ្លាឃើញបានដឹងថាជាមិត្តសំឡាញ់នឹងសេក ក៏រាក់ទាក់ឲ្យ សំណាក់នៅមួយយប់សិន ខ្លាធំក៏ចេញទៅរកចំណីអាហារមកជប់លៀង។
ក្នុងពេល ដែលខ្លាធំចេញទៅ បុរសនោះ ជាមួយខ្លាចាស់ជាឪពុក ក៏និយាយប្រាប់ខ្លាចាស់នោះថាអម្បាញ់មិញខ្ញុំសម្លាប់សេកមួយ អាំងស៊ីឆ្ងាញ់ជាងសេកធម្មតា ដែលនិយាយយ៉ាងនេះដោយគិតថាខ្លាចាស់មិន ដឹងសេកជាមិត្ត សំឡាញ់នឹងខ្លាធំជាកូនទេ។ ឯខ្លាធំរកចំណីបាន ហើយឲ្យបុរសនោះបរិភោគឆ្អែកដេកលក់។ ខ្លាចាស់ប្រាប់ថា បុរសនេះសម្លាប់សេក មិត្រភក្តិកូន ឯងស្លាប់ហើយ។ ខ្លាធំឮហើយយំ សោក ស្ទុះរត់ទៅមើលកន្លែងដែលសេក នៅឃើញតែរោមនៅលើដីនឹកខឹងថានឹងស៊ីបុរសនេះវិញ។
ឯបុរសនោះភ្ញាក់ឡើងបាត់ ខ្លាធំ ក៏សួរខ្លាចាស់បានដឹងថាទៅមើលសេកដែលខ្លួនស៊ី ក៏កើតទោសៈចំពោះខ្លាចាស់ យកដំថ្មគប់ខ្លាចាស់នោះស្លាប់ទៅ ហើយយកដំបងមួយយ៉ាងធំឈរ ក្បែរគល់ឈើចាំ វាយសំឡាប់ខ្លាធំទៀត ប៉ុន្តែដោយខ្លាធំមានធម៌សប្បុរសមិនអាចសម្លាប់ បានឡើយ ឃើញខ្លាធំមកដល់ បុរសនោះភ័យញាប់ញ័រក្រាបថ្វាយបង្គំសុំទោស។ ខ្លាធំក្រឡេក មើលទៅឃើញឪពុកត្រូវដំបងបែកក្បាលស្លាប់ ដឹងថាបុរសនោះស្លាប់ នឹកតូចចិត្តគិតខាំបុរសនោះម្ដង។
ប៉ុន្តែធម្មតាអ្នកមានធម៌សប្បុរសតែង មានគំនិតគិតវែងឆ្ងាយ ជឿបុណ្យជឿ បាបយល់ហេតុផលច្បាស់លាស់ ទើបមានគំនិតថាមនុស្សនេះអសប្បុរសអញមិនគួរប្រទូស្ដតបឲ្យ ជាប់ពៀរនឹងវាទេ សំឡាញ់អញក្ដី ឪពុកអញក្ដី ដែលស្លាប់ ទៅគឺជាផលកម្មរបស់គាត់បាន សាងពីបុព្វជាតិមក យល់ច្បាស់ដូច្នេះហើយ ក៏និយាយរាក់ទាក់ទៅរកបុរសនោះហើយជូនដំណើរ ទៅទៀតដរាបដល់ផុតទីមានគ្រោះថ្នាក់។
ឯសេកដែលស្លាប់ទៅ បានទៅកើតនៅស្ថានសួគ៌បរិបូណ៌ដោយទិព្វសម្បត្តិដោយ អំណាចនៃសប្បុរសធម៌។ ចំណែកខាងខ្លាធំដល់អស់អាយុ ក៏បានទៅកើតនៅស្ថាន ទេវលោកដូចសេកដែរ។ សេចក្ដីពិសេស គួរសង្ស័យថាខ្លាចាប់តែសត្វស៊ីជាអាហារ ធ្វើបាណាតិបាតរាល់ពេលហេតុអ្វីក៏បានកើតស្ថានសួគ៌ដែរ? ដែលទៅកើតស្ថានសួគ៌ នោះមិនមែនអំពើបាណាតិបាតនាំទៅកើតទេ គឺសប្បុរសធម៌ដែលមានក្នុងសម័យដែល មិនគួរមាននោះទេ នាំទៅកើត មិនចាំបាច់និយាយឡើយដល់ទៅខ្លាធំ ដែលមាន សប្បុរសដល់ម្ល៉ោះ សូម្បីគ្មានសោះក៏ ដោយបើប្រសិនជាពេលជិតស្លាប់ជនចិត្ត ចាប់បាន កុសលធម៌ណាមួយហើយ ទៀតតែទៅសួគ៌សិន មិនខានដូចពុទ្ធភាសិតថា ចិត្តេ បរិសុទ្ធេ សុគតិ បាដិកង្ខា ចិត្តបរិសុទ្ធ ទៅសុគតិ។
ដកស្រង់ចេញពីសៀវភៅ ខំសាងកុសល
ដោយ៥០០០ឆ្នាំ
images/articles/2694/5645tpic.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៣៥,៩៧៧ ដង)
កាលព្រះមានព្រះភាគទ្រង់រំលត់ខន្ធចូលកាន់ព្រះនិព្វានហើយ ព្រះបាទអជាតសត្តុបាននាំព្រះបរមសារីរិកធាតុដែលព្រះអង្គបានទទួលអំពីចំណែកបែងចែក មកសាងព្រះស្តូបហើយធ្វើបុណ្យឆ្លង ។ឧបាសិកាអ្នកក្រុងរាជគ្រឹះម្នាក់ បដិបត្តិសរីរកិច្ចអំពីព្រឹកហើយ គិតថា នឹងបូជាព្រះសាស្ដា បានកាន់យកផ្កាននោង ៤ ទងដែលខ្លួនបានមក មានសទ្ធាកើតឆន្ទៈឧស្សាហៈឡើងក្នុងចិត្តយ៉ាងមុតមាំ មិនបានគិតដល់អន្តរាយក្នុងដំណើរផ្លូវ ជាអ្នកមានមុខឆ្ពោះទៅកាន់ព្រះស្តូប ។
ខណៈនោះ មានមេគោកូចខ្ចីមួយបោលស្ទុះទៅដោយរហ័ស បានជល់ឧបាសិកានោះឲ្យអស់ជីវិត ។ នាងធ្វើកាលកិរិយាក្នុងខណៈនោះឯង បានកើតក្នុងតាវត្តិង្សសួគ៌ាស្ថាន ។ កាលសក្កទេវរាជស្ដេចយាងក្រសាលឧទ្យាន នាងបានប្រាកដខ្លួនព្រមទាំងរថ គ្រប់សង្កត់ទេពធីតាទាំងអស់ដោយរស្មីរបស់ខ្លួន នៅកណ្ដាលស្រីទេពនាដកៈទាំងពីរកោដិកន្លះ ដែលជាបរិវាររបស់សក្កទេវរាជនោះ ។
សក្កទេវរាជបានទតឃើញនាងយ៉ាងនោះហើយ ទ្រង់មានព្រះទ័យភ្ញាក់ផ្អើលកើតសេចក្ដីអស្ចារ្យដូច្នេះថា កីទិសេន នុ ខោ ឱឡារិកេន កម្មុនា អយំ ឯទិសិំ សុមហតិំ ទេវិទ្ធិមុបាគតា ដោយកម្មជាឱឡារិកយ៉ាងណាហ៎្ន ទើបទេពធីតានេះមានឫទ្ធិដ៏ធំក្រៃលែងយ៉ាងនេះ ? យ៉ាងនេះហើយ ទើងទ្រង់សួរទេពធីតានោះដោយគាថាទាំងឡាយនេះថា
ម្នាលនាងដ៏ចម្រើន មានសំពត់លឿង មានទង់លឿង ស្អិតស្អាង ដោយគ្រឿងប្រដាប់មានពណ៌លឿង មានអវយវៈលាបដោយខ្លឹម ចន្ទន៍លឿង ទ្រទ្រង់ផ្កាឧប្បលលឿង ។មានប្រាសាទ និងទីដេកលឿង មានទី អង្គុយលឿង មានភោជនលឿង មានឆ័ត្រលឿង មានរថលឿង មានស៊ែលឿង មានផ្លិតលឿង ។ នាងបានធ្វើអំពើដូចម្តេច ក្នុងភពជារបស់មនុស្ស ក្នុងកាលមុន ម្នាលទេវតា យើងសួរហើយ នាងចូរប្រាប់ នេះជាផលនៃកម្មអី្វ ?
សូម្បីទេពធីតានោះក៏បានព្យាករដល់សក្កទេវរាជដោយគាថាទាំងឡាយនេះថា បពិត្រព្រះអង្គដ៏ចម្រើន វល្លិឈ្មោះកោសាតកី (វល្លិននោងព្រៃ) ជាជាតិវល្លិល្វីង ដែលគេមិនត្រូវការ ខ្ញុំម្ចាស់មានចិត្តជ្រះថ្លា បាននាំ យកផ្កាននោងព្រៃនោះ ៤ ទង ទៅបូជាព្រះស្តូប ។ ឧទ្ទិសចំពោះព្រះសរីរធាតុ នៃព្រះសាស្តា ខ្ញុំម្ចាស់កំពុងមានចិត្តប្រព្រឹត្តទៅ ក្នុងព្រះធាតុនៃព្រះមានព្រះភាគនោះ មិនបានក្រឡេកមើលផ្លូវគោនោះ ។
គ្រានោះ មេគោមកជល់ខ្ញុំម្ចាស់ ដែលមានអធ្យាស្រ័យមិនទាន់ដល់ព្រះស្តូប (ស្លាប់ទៅ) បើខ្ញុំម្ចាស់សន្សំបុណ្យនោះ សម្រេចម្ល៉េះសមជាមានសម្បតិ្តដ៏លើលុបជាងនេះ ។
បពិត្រព្រះអង្គជាធំជាងទេវតា នាមមឃវៈ ជាទេវកុញ្ជរ ខ្ញុំម្ចាស់បានលះបង់រាងកាយជាមនុស្ស មកកើតជាមួយនឹងព្រះអង្គ ព្រោះកម្មនោះ ។
នាកាលធ្វើសង្គាយនា ព្រះធម្មសង្គាហកាចារ្យទាំងឡាយពោលថា ព្រះឥន្ទ្រ នាមមឃវៈ ជាទេវកុញ្ជរ ជាធំជាងទេវតាក្នុងជាន់ត្រៃត្រឹង្ស បានស្តាប់ពាក្យនេះហើយ ក៏ញុំាងទេវធីតាឲ្យជ្រះថ្លា ក្នុងភពតាវត្តឹង្សហើយ បានពោលពាក្យនេះ នឹងមាតលិទេវបុត្រ ។
បន្ទាប់មក សក្កទេវរាជ ក៏បានសម្ដែងធម៌ដោយគាថាទាំងឡាយនេះដល់ទេវបរិស័ទ ដែលមានព្រះមាតលីជាប្រធានថាម្នាលមាតលិ អ្នកចូរមើលសេចកី្តអស្ចារ្យ នេះជាផលនៃកម្មដ៏វិចិត្រ ទេយ្យវត្ថុសូម្បី បន្តិចបន្ទួចដែលគេធ្វើហើយ ជាបុណ្យ មានផលច្រើន ។កាលបើចិត្តជ្រះថ្លា ចំពោះព្រះតថាគតជាសម្ពុទ្ធ ឬសាវ័ករបស់ព្រះតថាគតហើយ ទក្ខិណាទាន ឈ្មោះថាមានផលតិចមិនមែនឡើយ ។ម្នាលមាតលិ អ្នកចូរមក យើងទាំងឡាយនឹងបូជាព្រះធាតុព្រះតថាគតឲ្យលើសលុប ជាងនេះទៅទៀត ការសន្សំនូវបុណ្យទាំងឡាយ រមែងនាំមកនូវសេចកី្តសុខ ។
កាលព្រះតថាគតឋិតនៅកី្ត បរិនិព្វានទៅកី្ត បើតាំងចិត្តស្មើ ផលក៏ស្មើ ដ្បិតថាសត្វ ទាំងឡាយ មានការតម្កល់ចិត្តទុកជាហេតុ ទើបទៅកាន់សុគតិបាន ។ទាយកទាំងឡាយ រមែងទៅកាន់ស្ថានសួគ៌បាន ព្រោះធ្វើការបូជា ចំពោះព្រះតថាគត ទាំងឡាយណា ព្រះតថាគតទាំងនោះ បានកើតឡើងក្នុងលោក ដើម្បីប្រយោជន៍ ដល់ជនច្រើន ។
នាកាលសក្កទេវរាជត្រាស់យ៉ាងនេះរួចហើយ ស្ដេចសក្កៈជាទេវានមិន្ទៈទ្រង់រម្ងាប់នូវសេចក្ដីឧស្សាហៈក្នុងការក្រសាលព្រះឧទ្យាន ហើយទ្រង់ត្រឡប់អំពីឧទ្យាននោះ ទ្រង់ធ្វើការបូជាព្រះចូឡាមណីចេតិយអស់ ៧ ថ្ងៃ ដែលជាបូជនីយដ្ឋានដែលទ្រង់បូជាជារឿយៗ ។
សម័យខាងក្រោយមកទៀត ស្ដេចសក្កទេវរាជ បានពោលរឿងនោះថ្វាយ ដល់ ព្រះនារទត្ថេរដែលទៅកាន់ទេវលោក ព្រះថេរៈក៏ប្រាប់រឿងនោះដល់ព្រះធម្មសង្គាហកាចារ្យ ទាំងឡាយ ព្រះសង្គាហកាចារ្យទាំងឡាយនោះ ក៏បានលើករឿងនោះឡើងកាន់ការធ្វើសង្គាយនា ដោយប្រការដូច្នេះឯង ។
ចប់ បីតវិមានវត្ថុ ។ (សុត្តន្តបិដក ខុទ្ទកនកាយ ឥត្ថិវិមាន មញ្ជិដ្ឋកវគ្គ បីតវិមានវត្ថុ បិដកលេខ ៥៥ ទំព័រ ៩៩ និង អដ្ឋកថា ឈ្មោះ បរមត្ថទីបនី)ថ្ងៃអាទិត្យ ០៦ កើត ខែភទ្របទ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ម.ស. ១៩៣៩ ច.ស. ១៣៧៩ ត្រូវនឹងថ្ងៃទី ២៧ ខែ សីហា គ.ស. ២០១៧ ។ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ
images/articles/2702/32s55stpic.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៩,៨៣៦ ដង)
នាងពិម្ពាយសោធរារាហុលមាតា ជាកន្សៃសារពេជ្ញ នៃព្រះសិទ្ធត្ថជាសព្វញ្ញុបរមពោធិសត្វ
កន្សៃសារពេជ្ញ (ន.) ស្រីជាអគ្គមហេសីរបស់ព្រះបរមពោធិសត្វជាបច្ឆិមជាតិ ក្នុងកាលដែលនៅជាគ្រហស្ថ ឬដែលបានត្រាស់ហើយ ក៏គង់នៅហៅស្រីនោះថា កន្សៃសារពេជ្ញ :
កាលនោះ ព្រះអង្គជាព្រាហ្មណ៍ ឈ្មោះសុមេធៈ តាក់តែង ផ្លូវសម្រាប់ថ្វាយព្រះពុទ្ធទីបង្ករ ទ្រង់ឃើញ ធម៌ទាំងពួង កាលស្ដេចមកដល់ ខ្ញុំជាកញ្ញា កើតក្នុងត្រកូល ព្រាហ្មណ៍ ឈ្មោះនាងសុមិត្តា បានចូលទៅកាន់ទីប្រជុំ ។
ខ្ញុំយកផ្កាឧប្បល ៨ ក្ដាប់ ដើម្បីបូជាព្រះសាស្ដា បានឃើញឥសីដ៏ឧត្ដម ក្នុងកណ្ដាលនៃជន ។ កាលនោះ ខ្ញុំបានឃើញព្រះសម្ពុទ្ធ ទ្រង់ខានយាងមកអស់កាលយូរ ទ្រង់មានព្រះទ័យ ប្រកបដោយ ករុណា ក៏បណ្ដាលឲ្យចិត្តត្រេកអរក្រៃលែង ហើយសំគាល់ថា ជីវិតរបស់អាត្មាអញប្រកបដោយផល ។កាលនោះ ខ្ញុំបានឃើញសេចក្ដីព្យាយាមប្រកបដោយផល របស់ឥសី នោះ ទាំងចិត្តរបស់ខ្ញុំ ក៏ជ្រះថ្លាក្នុងព្រះពុទ្ធ ដោយកុសលកម្ម មានក្នុងកាលមុន ។
ខ្ញុំញ៉ាំងចិត្តឲ្យជ្រះថ្លាក្រៃ លែង ក្នុងឥសីមានចិត្តខ្ពង់ខ្ពស់ ហើយទូលថា បពិត្រឥសី ខ្ញុំ មិនឃើញវត្ថុដទៃ ដែលគួរថ្វាយទេ ខ្ញុំសូមថ្វាយផ្កាទាំងឡាយ ដល់លោក ។បពិត្រឥសី ផ្កា ៥ ក្ដាប់ ចូរមានដល់លោក ផ្កា ៣ ក្ដាប់ ចូរមានដល់ខ្ញុំ បពិត្រឥសី ផ្កាទាំងឡាយ ចូរជារបស់ស្មើ គ្នា មួយអន្លើដោយឥសីនោះ ដើម្បីប្រយោជន៍ដល់ ពោធិញ្ញាណរបស់ព្រះអង្គ ។
(វចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត , សុត្តន្តបិដក ខុទ្ទកនិកាយ អបទាប ថេរិយាបទាន កុណ្ឌលកេសវគ្គ យសោធរាថេរិយាបទាន បិដកលេខ ៧៦ ទំព័រ ១៨០)
ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ
images/articles/2705/te765pic.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៨,៥៩៦ ដង)
ព្រះសាស្ដា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះធម្មទេសនាទឡ្ហធម្មធនុគ្គហសូត្រ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ឥធេវ ហំស និបត ដូច្នេះ ( ជាដើម ) ។( សេចក្ដីក្នុងសំយុត្តនិកាយ និទានវគ្គ ធនុគ្គហសូត្រនោះថា )
ម្នាលភិក្ខុទាំងឡាយ ដូចជាខ្មាន់ធ្នូ ៤ នាក់ មានកម្លាំងមាំមួន បានសិក្សាដោយប្រពៃ មានសិល្បៈស្ទាត់ក្នុងដៃ បានសម្តែងសិល្បៈរួចហើយ ឈរនៅក្នុងទិសទាំង ៤ ។ គ្រានោះ មានបុរសម្នាក់ ដើរដល់គិតថា កាលបើខ្មាន់ធ្នូទាំង ៤ នាក់នេះ ដែលមានកម្លាំងមាំមួន បានសិក្សាដោយប្រពៃ មានសិល្បៈស្ទាត់ក្នុងដៃ បានសម្តែងសិល្បៈរួចហើយ បានបាញ់សរទៅក្នុងទិសទាំង ៤ មិនទាន់ធ្លាក់ដល់ផែនដីនៅឡើយ អាត្មាអញនឹងចាប់នាំយកសរទាំងនោះមកឲ្យបាន ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់ហេតុទាំងនោះ ដូចម្តេច បុរសដែលមានសំទុះ (នោះ) គេគួរនឹងនិយាយថា ជាអ្នកប្រកបដោយសំទុះ លឿនក្រៃលែលបានឬទេ ។
ភិក្ខុទាំងឡាយទូលថា យ៉ាងហ្នឹងហើយព្រះអង្គ ។ ព្រះមានព្រះភាគទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សំទុះនៃបុរសនោះយ៉ាងណាក្ដី សំទុះនៃព្រះចន្ទ្រនិងព្រះអាទិត្យដែលលឿនជាងសំទុះបុរសនោះយ៉ាងណាក្តី ម្នាលភិក្ខុទាំងឡាយ សំទុះនៃបុរសនោះយ៉ាងណាក្តី សំទុះនៃព្រះចន្ទ្រនិងព្រះអាទិត្យយ៉ាងណាក្តី សំទុះនៃទេវតាទាំងឡាយ ដែលស្ទុះទៅពីមុខព្រះចន្ទ្រ និងព្រះអាទិត្យនោះ លឿនជាងសំទុះនៃព្រះចន្ទ្រនិងព្រះអាទិត្យនោះទៅទៀតយ៉ាងណាក្តី ។ ម្នាលភិក្ខុទាំងឡាយ សំទុះនៃបុរសនោះយ៉ាងណាក្តី សំទុះនៃព្រះចន្ទ្រនិងព្រះអាទិត្យទាំងឡាយយ៉ាងណាក្តី សំទុះនៃទេវតាទាំងឡាយ ដែលស្ទុះទៅអំពីខាងមុខព្រះចន្ទ្រនិងព្រះអាទិត្យយ៉ាងណាក្តី អាយុសង្ខារទាំងឡាយ រមែងអស់ទៅឆាប់រហ័សជាងសំទុះទាំងនោះទៅទៀត ។ ម្នាលភិក្ខុទំាឡាយ ហេតុដូច្នេះ ក្នុងសាសនានេះ អ្នកទាំងឡាយគប្បីសិក្សាយ៉ាងនេះថា យើងទាំងឡាយជា អ្នកមិនប្រមាទ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសិក្សាយ៉ាងនេះចុះ ។
ក្នុងថ្ងៃទីពីរបន្ទាប់អំពីថ្ងៃ ដែលព្រះមានព្រះភាគសម្ដែងនូវព្រះសូត្រនេះ ភិក្ខុទាំងឡាយសន្ទនាគ្នាក្នុងសាលាធម្មសភាថា ម្នាលអ្នកមានអាយុទាំងឡាយ ព្រះសាស្ដាទ្រង់តាំងនៅក្នុងពុទ្ធវិស័យរបស់ព្រះអង្គ កាលពន្យល់ណែនាំ ទ្រង់បានសម្ដែងដល់អាយុសង្ខាររបស់សត្វទាំងឡាយនេះ ជារបស់លឿនរហ័ស ជារបស់ទុព្វល ធ្វើឲ្យភិក្ខុជាបុថុជ្ជនទាំងឡាយស្ញប់ស្ញែង ចិត្តយ៉ាងខ្លាំងថា អហោ ពុទ្ធពលំ នាម ឱហ៎្ន ! កម្លាំងរបស់ព្រះពុទ្ធ (អស្ចារ្យពេកណាស់) ។ ព្រះសាស្ដាស្ដេចយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញ អ្នកទាំងឡាយសន្ទានគ្នាអំពីរឿងអ្វី ? ភិក្ខុទាំងឡាយក្រាបទូលថា (យើងខ្ញុំព្រះអង្គសន្ទនាគ្នា) អំពីរឿងនេះ ព្រះអង្គ ដូច្នេះហើយ ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនជាអស្ចារ្យឡើយ ដែលឥឡូវនេះ តថាគតបានដល់នូវសព្វញ្ញុតញ្ញាណ ហើយសម្ដែងដល់អាយុសង្ខារ របស់សត្វទាំងឡាយជារបស់លឿនរហ័ស នឹងសម្ដែងធម៌ឲ្យភិក្ខុទាំងឡាយសង្វេគនោះ ពីព្រោះក្នុងកាលមុន តថាគតបានយោនយកកំណើតជាសត្វហង្ស ដែលអហេតុសត្វ (សត្វដែលបដិសន្ធិមិនប្រកបដោយហេតុទាំងបី គឺ អលោភៈ អទោសៈ អមោហៈ) ក៏ធ្លាប់សម្ដែងអំពីសង្ខារទាំងឡាយជាសភាវៈលឿនរហ័ស ហើយបានសម្ដែងធម៌ឲ្យបរិស័ទទាំងអស់ រួមទាំងព្រះរាជាដែនពារាណសីជាដើមស្លុតសង្វេគចិត្តដែរ ទ្រង់ក៏នាំអតីតនិទាននោះមកសម្ដែងដូចតទៅថា៖
ក្នុងអតីតកាល ព្រះបាទព្រហ្មត្តធ្វើរាជសម្បត្តិក្នុងនគរពារាណសី កាលនោះ ព្រះពោធិសត្វបានកើតហើយក្នុងកំណើតជវនហង្ស មានងហង្ស ៩ ម៉ឺនជាបរិវារ អាស្រ័យនោះនឹងកំពូលភ្នំចិត្រកូដ (ក្នុងព្រៃហិមពាន្ត) ។ ថ្ងៃមួយព្រះពោធិសត្វនោះ ព្រមទាំងបរិវារទំពាស៊ីស្រូវសាលី ដែលដុះឯងក្នុងស្រះមួយ ក្នុងផ្ទៃដីរបស់ជម្ពូទ្វីប ហើយហើរទៅកាន់កំពូលភ្នំចិត្រកូដ ដោយដំណើរវិលាសៈយ៉ាងទន់ភ្លន់ កាត់តាមផ្លូវជាចំណែកខាងលើនៃនគរពារាណសី មួយអន្លើដោយបរិវារដេ៏ច្រើន ហាក់ដូចជាកម្រាលមាសដែលគេក្រាលលើអាកាស ។
គ្រានោះ ព្រះចៅក្រុងពារាណសីទ្រង់ឃើញព្រះពោធិសត្វនោះ ហើយបានត្រាស់នឹងពួកអាមាត្យងថា ហង្សសូម្បីនេះ គប្បីជាព្រះរាជា ប្រាកដូចយើង ដូច្នេះហើយ ទ្រង់កើតសេចក្ដីស្រឡាញ់ក្នុងព្រះពោធិសត្វនោះ ទ្រង់បានកាន់យកកម្រងផ្កាឈើ របស់ក្រអូប និងគ្រឿងលាប ហើយសម្លឹងមើលព្រះពោធិសត្វនោះ និងបានញ៉ាំងឲ្យគេផ្គងឡើងនូវគ្រឿងតន្ត្រីទាំងពួង ។ ព្រះមហាសត្វបានឃើញនូវការធ្វើសក្ការ របស់ព្រះរាជាដល់ខ្លួន ទើបបានសួរនូវពួកហង្សថា ព្រះរាជាទ្រង់បានធ្វើសក្ការៈមានសភាពបែបនេះដល់យើង ទ្រង់ប្រាថ្នាអ្វីហ៎្ន ?ពួកហង្សនាំគ្នាឆ្លើយថា បពិត្រព្រះសម្មតិទេព ព្រះរាជានោះប្រាថ្នាការរាប់អានជាមួយនឹងព្រះអង្គ ។
ព្រះពោធិសត្វពោលថា ប្រសិនបើយ៉ាងនោះ មិត្តភាពរបស់ពួកយើងចូរមានដល់ព្រះរាជាចុះ ដូច្នេះហើយព្រះពោធិសត្វក៏បានធ្វើមិត្តភាពជាមួយនឹងព្រះរាជា ហើយទើបចៀសចេញទៅ ។ថ្ងៃមួយ ក្នុងវេលាដែលព្រះរាជាយាងទៅកាន់ព្រះរាជឧទ្យាន ក្នុងកាលនោះ ព្រះពោធិសត្វបានហើរទៅកាន់ស្រះអនោតត្តៈ ហើយនាំយកទឹកដោយស្លាបម្ខាង និងកាន់យកនូវលម្អិតខ្លឹមចន្ទន៍ដោយស្លាបម្ខាងទៀត មកឲ្យព្រះរាជាស្រង់ដោយទឹកនោះ និងឲ្យរោយរាយដោយលម្អិតចន្ទន៍នោះផង កាលមហាជនកំពុងមើលនោះឯង ព្រះពោធិសត្វនិង បរិវារ បានចេញទៅកាន់ភ្នំចិត្រកូដនោះវិញ ។
ចាប់តាំងអំពីពេលនោះមក ព្រះរាជាបានជាអ្នកប្រាថ្នានឹងជួបព្រះមហាសត្វ ហើយបានប្រថាប់ឈរសម្លឹងមើលផ្លូវដែលព្រះពោធិសត្វមក ដោយទ្រង់ធ្វើអាភោគថា ក្នុងថ្ងៃនេះ សម្លាញ់របស់យើងនឹកមក ! ក្នុងថ្ងៃនេះ សម្លាញ់របស់យើងនឹកមក ។ គ្រានោះ កូនហង្ស ២ ជាប្អូនរបស់ព្រះមហាសត្វ បាននិយាយគ្នាថា យើងនឹងហើរប្រណាំងនឹងព្រះអាទិត្យ ដូច្នេះហើយ បានប្រាប់ដល់ព្រះមហាសត្វថា ពួកយើងនឹងហើរប្រណាំងនឹងព្រះអាទិត្យ ។ ព្រះពោធិសត្វពោលថា ម្នាលប្អូន ឈ្មោះថាល្បឿនរបស់ព្រះអាទិត្យលឿនខ្លាំងណាស់ អ្នកទាំងឡាយចូរកុំសាកល្បងដើម្បីនឹងប្រណាំងនឹងព្រះអាទិត្យឡើយ កុំនាំគ្នាទៅអី ។ ហង្សទាំងនោះ បានសូមអង្វរព្រះពោធិសត្វ ជាគម្រប់ពីរដងផង ជាគម្រប់បីដងផង ព្រះពោធិសត្វក៏បានហាមឃាត់ដរាបដល់លើកទីបី ។
ហង្សទាំងពីរនោះ កាលមិនដឹងនូវកម្លាំង របស់ខ្លួនដោយអំណាចនៃមានះរឹងត្អឹង ហើយមិនបានប្រាប់ព្រះមហាសត្វ គិតថា យើងនឹងហើរប្រណាំងនឹងព្រះអាទិត្យ ដូច្នេះហើយ បានហើរទៅ អង្គុយលើកំពូលភ្នំយុគន្ធរ ក្នុងវេលាដែលព្រះអាទិត្យនៅមិនទាន់រះ ។
ព្រះមហាសត្វមិនឃើញនូវហង្សទាំងពីរនោះ ទើបសួរ (បរិវារ) ថា ហង្សទាំងនោះទៅណា ? ពេលបានស្ដាប់ដំណឹងនោះហើយ ទ្រង់គិតថា ហង្សទាំងពីរនោះ មិនអាចនឹងប្រណាំងនឹងព្រះអាទិត្យឡើយ នឹងវិនាសក្នុងរវាងផ្លូវ យើងនឹងឲ្យជីវិតដល់ហង្សទាំងពីរនោះ ។ សូម្បីព្រះពោធិសត្វ ក៏បានទៅ ហើយអង្គុយលើកំពូលភ្នំយុគន្ធរនោះដែរ ។
លំដាប់នោះ កាលដួងព្រះអាទិត្យរះឡើង កូនហង្សទាំងពីរហោះឡើងហើយហើរទៅជាមួយនឹងព្រះអាទិត្យ សូម្បីព្រះមហាសត្វក៏បានហើរទៅមួយអន្លើដោយពួកគេ ។ បងប្អូនហង្សទាំងពីរហើរបានត្រឹមបុព្វណ្ហសម័យ ក៏ចុករោយ ហាក់ជាត្រូវភ្លើងឆេះឡើងក្នុងថ្នាំងនៃស្លាបទាំងពីរ ។ ហង្សប្អូនពៅនោះបានឲ្យសញ្ញាដល់ព្រះពោធិសត្វឲ្យជ្រាបថា បពិត្របង ខ្ញុំមិនអាចហើរបានទេ ។
លំដាប់នោះ ព្រះមហាសត្វលួងលោមគេថា កុំខ្លាយឡើយ យើងនឹងឲ្យជីវិតដល់អ្នក ដូច្នេះហើយ ក៏ព័ន្ធព័ទ្ធគេដោយស្លាប ញ៉ាំគេឲ្យធូរចិត្តហើយ បាននាំគេទៅកាន់កំពូលភ្នំ ចិត្រកូដ ទៅតម្កល់ទុកក្នុងកណ្ដាលហង្សទាំងឡាយ ហើយក៏ហើរទាន់ព្រះអាទិត្យម្ដងទៀត ។ សូម្បីប្អូនកណ្ដាល ហើរប្រណាំងជាមួយនឹងព្រះអាទិត្យ ហើយចុករោយ ហាក់ដូចជាត្រូវភ្លើងឆេះត្រង់ថ្នាំងនៃស្លាបទាំងពីរ ។ គ្រានោះ ហង្សនោះបានឲ្យសញ្ញាដល់ព្រះពោធិសត្វថា បពិត្របង ខ្ញុំមិនអាចហើយទៀតបានទេ ។ ព្រះមហាសត្វបានញ៉ាំងគេឲ្យធូរចិត្តហើយកាន់យកគេដោយស្លាប ហើយមកកាន់កំពូលភ្នំចិត្រកូដ ។ ក្នុងខណៈនោះ ព្រះសូរិយា ក៏បានមកដល់កណ្ដាលអាកាស ។
លំដាប់នោះ ព្រះមហាសត្វគិតថា ថ្ងៃនេះ យើងនឹងសម្ដែងនូវកម្លាំងនៃសរីរៈរបស់យើង ដូច្នេះហើយ ព្រះអង្គក៏ហើរទៅដោយល្បឿនយ៉ាងលឿន ទៅអង្គុយលើកំពូលភ្នំយុគន្ធរ ហើយបានហោះឡើងអំពីទីនោះ ទៅទាន់ព្រះអាទិត្យដោយកម្លាំងស្ទុះទៅយ៉ាងលឿន ពេលខ្លះក៏ហើរទៅអំពីខាងមុខ ពេលខ្លះក៏ហើរទៅអំពីខាងក្រោយ ទ្រង់បានគិតថា ការហើរប្រណាំងជាមួយនឹងព្រះអាទិត្យ របស់យើងនឹងមានប្រយោជន៍អ្វី ជាការកើតអយោនិសោមនសិការ យើងត្រូវការអ្វី យើងនឹងទៅកាន់នគរពារាណសី ហើយពោលនូវកថាដែលប្រកបដោយធម៌ ប្រកបដោយប្រយោជន៍ដល់ព្រះរាជាដែលជាសម្លាញ់របស់យើងវិញ ។
ព្រះពោធិសត្វបនោះបានត្រឡប់វិញ ក្នុងកាលព្រះអាទិត្យមិនទាន់កន្លងកណ្ដាលអាកាស ទ្រង់បានហើរសរសៀរតាមកណ្ដាប់ចក្រវាឡទាំងអស់ ដោយចំណែកទីបំផុត ដល់ទីបំផុត ហើរសៀសៀរតាមជម្ពូទ្វីបទាំងអស់ ដោយទីបំផុតខ ដល់ទីបំផុត ហើយក៏បានដល់នគរពារាណសី ។ ព្រះនគរទាំងអស់មកានបវេណ ១២ យោជន៍ ហាក់បីដូចត្រូវបាំងដោយសត្វហង្ស ឈ្មោះថា រយៈផ្លូវរមែងមិនប្រាកដ កាលល្បឿនត្រូវអស់ទៅដោយលំដាប់ រយៈចន្លោះទើបប្រាកដក្នុងអាកាស ។ ព្រះមហាសត្វញ៉ាំងល្បឿនឲ្យសាបសូន្យហើយ ក៏ចុះអំពីអាកាស ហើយឋិតនៅក្នុងទីខាងមុខនៃសីហបញ្ជរ ។ ព្រះរាជាដល់នូវសេចក្ដីសោមនស្សដោយគិតថា សម្លញ់របស់យើងមកហើយ ដូច្នេះហើយ ក៏ឲ្យគេតម្កល់នូវតាំងមាស ដើម្បីប្រយោជន៍ដល់ការអង្គុយរបស់ព្រះពោធិសត្វ ហើយទ្រង់ត្រាស់ថា ម្នាលសម្លាញ់ ចូរមក នេះទីអង្គុយ ហើយត្រាស់នូវគាថាដំបូងថានែហង្ស ឯងចូរទំលើតាំងមាសនេះចុះ ការឃើញឯង ជាទីពេញចិត្តរបស់អញ ឯងសមគួរជាធំហើយ របស់ណាមានក្នុងទីនេះ ឯងចូរប្រាប់មកចុះ ។
បណ្ដាបទទាំងនោះ បទថា ឥធ ប្រែថា ក្នុងទីនេះ ព្រះរាជាត្រាស់សំដៅដល់តាំងមាស។បទថា និបត ប្រែថា សូមអង្គុយ ។ ដោយបទថា ឥស្សរោសិ នេះ ព្រះរាជាត្រាស់ថា អ្នកជាឥស្សរ ជាម្ចាស់របស់ទីនេះមកហើយ ។ បទថា យំ ឥធត្ថិ សេចក្ដីថា វត្ថុណាដែលមានក្នុងនិវេសន៍នេះ លោកមិនត្រូវក្រែងចិត្ត ចូរប្រាប់ខ្ញុំនូវវត្ថុនោះ ។
ព្រះមហាសត្វទំលើតាំងមាស ។ ព្រះរាជាបញ្ជាលាបនូវស្លាបទាំងឡាយរបស់ព្រះមហាសត្វនោះដោយប្រេងដែលមានតម្លៃច្រើនរយច្រើនពាន់ និងឲ្យគេចានមានដាក់ទឹកឃ្មុំ និង ស្ករក្រួស ធ្វើសក្ការៈដល់ព្រះពោធិសត្វ ហើយសួរថា ម្នាលសម្លាញ់ អ្នកមកតែម្នាក់ឯងទេ និង អ្នកមកអំពីទីណា ? ព្រះពោធិសត្វបានប្រាប់នូវដំណើររឿងនោះដោយពិស្ដារ ។
លំដាប់នោះ ព្រះរាជាត្រាស់នឹងព្រះពោធិសត្វថា ម្នាលសម្លាញ់ សូមលោកសម្ដែងនូវសន្ទុះដ៏លឿនរហ័សដែលជាការប្រណាំងជាមួយនឹងព្រះអាទិត្យឲ្យខ្ញុំមើលផង ។ ព្រះមហាសត្វទើបទូលថា បពិត្រមហារាជ ខ្ញុំមិនអាចនឹងសម្ដែងនូវភាពលឿនរហ័សនោះបានទេ ។ ព្រះរាជាត្រាស់ថា បើយ៉ាងនោះ សូមលោកសម្ដែងត្រឹមតែសេចក្ដីប្រហាក់ប្រហែលគ្នាដល់ខ្ញុំចុះ ។ ព្រះមហាសត្វទូលថា ល្អណាស់ មហារាជ ខ្ញុំនឹងសម្ដែងសេចក្ដីប្រហាក់ប្រហែលគ្នាបាន ព្រះអង្គចូរឲ្យនាយខ្នាន់ធ្នូដែលពូកែបាញ់ប្រជុំគ្នាចុះ ។ ព្រះរាជាក៏បានឲ្យនាយខ្នាន់ធ្នូប្រជុំគ្នា ។
ព្រះមហាសត្វជ្រើសរើសនាយខ្នាន់ធ្នូ ៤ នាក់ អំពីរាជនិវេសន៍ ហើយឲ្យគេជីកដាំសសរក្នុងប្រលានហ្វួង ឲ្យនាយខ្នាន់ស្ពាយសសរកូនសរនៅនឹងករបស់ខ្លួន ហើយព្រះពោធិសត្វទៅអង្គុយលើកំពូលសសរ ហើយឲ្យនាយខា្នន់ធ្នូទាំង ៤ នោះ បែរមុខទៅទិសទាំង ៤ យឹតកូនសរ ដូច្នេះហើយ ទើបទូលព្រះរាជាថា បពិត្រមហារាជ នាយខ្នាន់ធ្នូចូរយឹតកូនសរទាំង ៤ តម្រង់ទៅទិសទាំង ៤ ហើយបាញ់ឲ្យព្រមគ្នាចុះ ខ្ញុំនឹងចាប់នូវកូនសរទាំងនោះ ដោយមិនឲ្យធ្លាក់ដល់ដីឡើយ ហើយនឹងឲ្យកូនសរធ្លាក់ចុះត្រង់ជើងរបស់នាយខ្នាន់ធ្នូទាំងនោះវិញ ។
ព្រះអង្គនឹងដឹងការដែលខ្ញុំទៅចាប់កូនសរដោយសញ្ញានៃសំឡេងកូនសរ តែព្រះអង្គនឹងមិនឃើញនូវខ្ញុំឡើយ ហើយខ្ញុំនឹងនាំយកនូវកូនសរដែលនាយខ្នាន់ធ្នូបាញ់ព្រមគ្នាមកតម្កល់ទុកទៀបជើងរបស់ពួកគេ ហើយទើបសម្លែងខ្លួនដេកលើកំពូលសសរនោះ ពោលថា បពិត្រមហារាជ ព្រះអង្គឃើញហើយ នេះជាសន្ទុះដ៏លឿនរបស់ខ្ញុំ ហើយព្រះពោធិសត្វពោលទៀតថា បពិត្រមហារាជ នេះមិនមែនសន្ទុះដ៏ប្រសើររបស់ខ្ញុំ មិនមែនជាសន្ទុះយ៉ាងកណ្ដាល បពិត្រមហារាជ នេះគឺជាសន្ទុះលឿនយ៉ាងថោកថយរបស់ខ្ញុំប៉ុណ្ណោះ ។
លំដាប់នោះ ព្រះរាជាសួរថា ម្នាលសម្លាញ់ ភាពលឿនរហ័សដ៏ក្រៃលែងយ៉ាងដទៃជាងល្បឿនរបស់លោកមានទៀតឬ ? ព្រះពោធិសត្វពោលថា បពិត្រមហារាជ ត្រូវហើយ មានទៀត អាយុសង្ខាររបស់សត្វទាំងឡាយ រមែងអស់ទៅ រមែងបែកធ្លាយទៅ ដល់នូវការអស់ទៅ រមែងលឿនជាងល្បឿនដ៏ឧត្តមរបស់ខ្ញុំដោយរយនៃគុណ ដោយពាន់នៃគុណ ដោយសែននៃគុណ ។ ព្រះមហាសត្វសម្ដែងការរលត់ទៅនៃរូបធម៌ និងនាមធម៌ ដោយអំណាចនៃការរលត់ជាខណៈ ។
ព្រះរាជាស្ដាប់កថារបស់ព្រះមហាសត្វ ទ្រង់ស្លុតព្រះទ័យ មិនអាចតម្កល់នូវសតិចំពោះមរណភ័យ ក៏ដួលចុះលើផែនដី មហាជននាំគ្នាដល់នូវសេចក្ដីរន្ធត់ ។ ពួកបានយកមកស្រពព្រះភក្ត្ររបស់ព្រះរាជា ញ៉ាំងព្រះរាជាបាននូវសតិវិញ ។ លំដាប់នោះ ព្រះមហាសត្វឲ្យឱវាទព្រះរាជាថា បពិត្រមហារាជ សូមទ្រង់កុំភ័យឡើយ ព្រះអង្គចូរចម្រើននូវមរណានស្សតិ ចូរប្រព្រឹត្តធម៌ និងធ្វើនូវបុណ្យទាំងឡាយមានឲ្យទានជាដើម ហើយសូមទ្រង់ចូរជាអ្នកមិនប្រមាទចុះ ។
លំដាប់នោះ ព្រះរាជាកាលទ្រង់សូមអង្វរព្រះពោធសិត្វទើបត្រាស់ថា បពិត្រអ្នកជាម្ចាស់ ខ្ញុំមិនអាចដើម្បីនឹងនៅបែកផ្សេងអំពីអាចារ្យ ដែលដល់ព្រមដោយកម្លាំងនៃបញ្ញា ដែលមានសភាពដូចជាលោក សូមលោកមិនទៅកាន់ភ្នំចិត្រកូដ នៅសម្ដែងធម៌ដល់យើង ជាអាចារ្យអ្នកឲ្យឱវាទ ចូរស្នាក់នៅក្នុងទីនេះចុះ ដូច្នេះហើយទើបត្រាស់នូវគាថាទាំង ២ ថា បុគ្គលខ្លះ គ្រាន់តែឮហើយស្រឡាញ់ក៏មាន ខ្លះគ្រាន់តែឃើញគ្នាហើយអស់សេចក្តីស្រឡាញ់ក៏មាន ខ្លះឃើញផងឮផង ទើបស្រឡាញ់ក៏មាន ចុះព្រះអង្គគ្រាន់តែឃើញ តើស្រឡាញ់ខ្ញុំដែរឬទេ ។
អញគ្រាន់តែបានឮ ស្រឡាញ់ឯងទៅហើយ លុះបានឃើញ អញរឹតតែស្រឡាញ់ឡើង នែហង្ស ឯងអញឃើញហើយស្រឡាញ់យ៉ាងនេះ ឯងចូរនៅក្នុងសម្នាក់អញចុះ ។ គាថានោះ មានអត្ថាធិប្បាយថា ម្នាលស្ដេចហង្សសម្លាញ់ បុគ្គលខ្លះរមែងស្រឡាញ់ដោយការស្ដាប់ គឺជាអ្នកមានចិត្តស្រឡាញ់ដោយការបានស្ដាប់ ព្រោះបានឮថា មានគុណយ៉ាងនេះ តែពេលបានឃើញប៉ុណ្ណោះ ក៏អស់សេចក្ដីស្រឡាញ់ សេចក្ដីពេញចិត្តក៏ប្រាសទៅ ហាក់ដូចជាយក្សដែលមកដើម្បីស៊ី ។ បុគ្គលខ្លះជាអ្នកស្រឡាញ់ដោយចំណែកទាំងពីរ គឺ បានឃើញផង បានឮផង ហេតុនោះ ខ្ញុំសូមសួរលោក ព្រោះឃើញខ្ញុំ លោកទើបស្រឡាញ់ឬ ជាអ្នកស្រឡាញ់ដោយាការបានស្ដាប់ ? តែសម្រាប់ខ្ញុំ ជាអ្នកស្រឡាស់ព្រោះបានឃើញ សូមលោកកុំទៅកាន់ភ្នំចិត្រកូដ ចូរនៅក្នុងសំណាក់របស់ខ្ញុំចុះ ។
ព្រះពោធិសត្វក្រាបទូលថា ខ្ញុំនៅក្នុងដំណាក់របស់ព្រះអង្គ ព្រះអង្គធ្វើសក្ការបូជា អស់កាលជានិច្ចហើយ តែក្រែងពេលណាមួយ ព្រះអង្គស្រវឹងដោយទឹកស្រវឹងហើយ ទ្រង់ត្រាស់បង្គាប់ថា នាយពិសេស ចូរ ចម្អិនសាច់សេ្តចហង្ស យកមកឲ្យយើង ។ បណ្ដាបទទាំងនោះ បទថា មត្តោ ច ឯកទា សេចក្ដីថា បពិត្រមហារាជ យើងខ្ញុំបានទទួលការបូជាជានិច្ច នៅក្នុងព្រះរាជវាំងរបស់ព្រះអង្គ ក្រែងមានថ្ងៃមួយព្រះអង្គសោយសុរាហើយ គប្បីត្រាស់ថា ចូរចម្អិនស្ដេចហង្សឲ្យយើងដូច្នេះ ដើម្បីនឹងបានសោយសាច់ នៅពេលដែលពួកខ្ញុំមកចូលគាល់ព្រះអង្គ ទ្រង់នឹងឲ្យសម្លាប់នូវខ្ញុំ ហើយឲ្យគេចម្អិន ពេលនោះខ្ញុំនឹងធ្វើយ៉ាងណា ?
លំដាប់នោះ ព្រះរាជាដើម្បីប្រទានបដិញ្ញាដល់ព្រះពោធិសត្វនោះថា បើយ៉ាងនោះ ខ្ញុំនឹងមិនផឹកសុរាជាដាច់ខាត ទើបត្រាស់ព្រះគាថានេះថា ថ្វឺយ ! ខ្ពើមការផឹកទឹកស្រវឹង ដែលជាទីស្រឡាញ់របស់អញជាងឯង បើឯងនៅក្នុងដំណាក់អញដរាបណា អញនឹងមិនផឹកទឹកស្រវឹងដរាបនោះ ។ តអំពីនេះទៅ ព្រះពោធិសត្វពោលគាថា ៦ ថា សំដីរបស់ពួកចចក និងពួកបក្សី យល់បានងាយ បពិត្រមហារាជ សំដីរបស់ពួកមនុស្ស កម្រដឹងបាន ជាងសំដីសត្វនោះទៅទៀត ។ មួយទៀត បើបុរសណា កាលពីដើម មានចិត្តល្អ គេសម្គាល់ថា ជាញាតិ ជាមិត្រ ឬជាសម្លាញ់ តែលុះដល់ពេលខាងក្រោយមក បុរសនោះ ត្រឡប់ជាសត្រូវនឹងគ្នាទៅវិញ ក៏មាន ។
បុគ្គលណាមានចិត្តស្មោះស្មើ ដោយសារសេចក្តីស្រឡាញ់ បុគ្គលនោះ ឈ្មោះថា នៅជិតជាមួយគ្នា បុគ្គលណា មានចិត្តមិនស្មោះស្មើ បុគ្គលនោះ ទោះនៅក្នុងទីជិត ក៏ហាក់ដូចជានៅក្នុងទីឆ្ងាយ ។ សម្លាញ់ណា ជាអ្នកមានចិត្តជ្រះថា្លរកគ្នា បើទុកជានៅឯត្រើយសមុទ្ទខាងនាយ សម្លាញ់ដែលមានចិត្តជ្រះថា្លរកគ្នានោះ ក៏ឈ្មោះថានៅក្នុងសមុទ្ទជាមួយគ្នា សម្លាញ់ណាមានចិត្តប្រទូស្តរកគ្នា បើទុកជានៅក្នុងសមុទ្ទជាមួយគ្នា សម្លាញ់ដែលមានចិត្តប្រទូស្តគ្នានោះ ក៏ឈ្មោះថា នៅត្រើយសមុទ្ទខាងនាយវិញ ។
បពិត្រព្រះអង្គជាបុគ្គលប្រសើរលើរថ បុគ្គលទាំងឡាយណាជាសត្រូវនឹងគ្នា បើទុកជានៅជាមួយគ្នា បុគ្គលទាំងនោះ ក៏ឈ្មោះថា នៅផ្សេងគ្នា បពិត្រព្រះអង្គ ជាបុគ្គលចម្រើនក្នុងដែន ពួកសប្បុរសទោះបីនៅក្នុងទីឆ្ងាយ ក៏ឈ្មោះថា នៅក្នុងទីជាមួយ ដោយចិត្ត ។ បុគ្គលជាទីស្រឡាញ់ រមែងមិនស្រឡាញ់វិញ ព្រោះតែនៅជាមួយគ្នាយូរពេក ខ្ញុំសូមថា្វយបង្គំលាព្រះអង្គទៅវិញ មុនពេលដែលខ្ញុំមិនជាទីស្រឡាញ់របស់ព្រះអង្គ ។
បណ្ដាបទទាំងនោះ បទថា វស្សិតំ សេចក្ដីថា បពិត្រមហារាជ សេចក្ដីពិត ពួកសត្វតិរច្ឆានមានត្រង់ ព្រោះហេតុនោះ សម្ដីរបស់របស់ពួកសត្វតិរច្ឆាននោះ ទើបយល់បានងាយ តែពួកមនុស្សអាក្រក់ ហេតុនោះ សម្ដីរបស់មនុស្សនោះ ទើបយល់បានលំបាកជាង ។
បទថា យោ បុព្វេ សេចក្ដីថា បុគ្គលណា មានចិត្តល្អដំបូង ក៏ល្មមនឹងរាប់អានគ្នាយ៉ាងនេះថា លោកជាញាតិរបស់ខ្ញុំ ជាមិត្ររបស់ខ្ញុំ ជាសម្លាញ់ស្មើដោយជីវិតរបស់ខ្ញុំ ខាងក្រោយមក មនុស្សនោះឯងក្លាយជាសត្រូវ ជាមនុស្សអ្នកចង់ពៀរនឹងគ្នា ក៏បាន ចិត្តរបស់មនុស្សពិបាកយល់ណាស់ ដូចនេះ ។ បទថា និវិសតិ សេចក្ដីថា បពិត្រមហារាជ ចិត្តរមែងតាំងមាំដោយសេចក្ដីស្រឡាញ់ក្នុងបុគ្គលណា គេនោះ សូម្បីនៅឆ្ងាយគ្នាយ៉ាងក្ដី ក៏ឈ្មោះថា នៅក្នុងទីជិតគ្នាដែរ ។ តែចិត្តដែលមិនតាំងមាំ ដោយអំណាចនៃសេចក្ដីស្រឡាញ់ ក្នុងបុគ្គលណាហើយ គេនោះ សូម្បីនៅក្នុងទីជិត ក៏ដូចជានៅឆ្ងាយពីគ្នាអ៊ីចឹងដែរ ។ បទថា អន្តោបិ សោ ហោតិ សេចក្ដីថា បពិត្រមហារាជ សម្លាញ់ណា មានចិត្តជ្រះថ្លា សម្លាញ់នោះ សូម្បីនៅត្រើយខាងនាយនៃ សមុទ្រ ក៏ឈ្មោះថានៅខាងក្នុងសមុទ្រនោះឯង ព្រោះជាអ្នកមានចិត្តស្អិតជាប់គ្នា ។
បុគ្គលណា ជាអ្នកមានចិត្តប្រទូស្ត បុគ្គលនោះសូម្បីនៅខាងក្នុងសមុទ្រ ក៏ឈ្មោះថា នៅត្រើយនាយនៃសមុទ្រនោះឯង ព្រោះជាអ្នកមានចិត្តមិនស្អិតជាប់គ្នា ។ បទថា យេ ទិសា តេ សេចក្ដីថា មនុស្សពួកណាជាអ្នកមានពៀរ ជាសត្រូវ មនុស្សពួកនោះ សូម្បីនៅជាមួយគ្នា ក៏ឈ្មោះថា នៅក្នុងទីឆ្ងាយពីគ្នា ។ បណ្ឌិតទាំងឡាយអ្នកស្ងប់រម្ងាប់ សូម្បីឋិតនៅក្នុងទីឆ្ងាយ ក៏ឈ្មោះថា នៅក្នុងទីជិត ព្រោះចិត្តតែងរ៉ាវរកគ្នាដោយការចម្រើននូវមេត្តា ។ បទថា បុរា តេ ហោម សេចក្ដីថា ខ្ញុំនៅមិនទាន់ជាជនដែលព្រះអង្គមិនស្រឡាញ់ដរាបណា ខ្ញុំសូមថ្វាយបង្គំលាដរាបនោះ ។
សំដាប់នោះ ព្រះរាជាត្រាស់នឹងព្រះពោធិសត្វនោះថាកាលបើយើងអង្វរយ៉ាងនេះ អ្នកមិនទទួលដឹងនូវអញ្ជលី មិនធ្វើតាមពាក្យយើង ជាអ្នកបម្រើទេ យើងសូមអង្វរអ្នកយ៉ាងនេះថា អ្នកគប្បីធ្វើនូវការត្រឡប់មកទៀត ។ បណ្ដាបទទាំងនោះ បទថា ឯវំ ចេ សេចក្ដីថា ម្នាលស្ដេចហង្ស បើលោកនឹងមិនព្រមតាមពាក្យអង្វររបស់ខ្ញុំ ដែលធ្វើអញ្ជលីសូមដូចនេះ មានបានធ្វើតាមពាក្យរបស់ខ្ញុំ ជាអ្នកប្រតិបត្តិលោក កាលដូចនោះ ពួកយើងទើបសូមលោកយ៉ាងនេះ ។ បទថា បុន កយិរាសិ បរិយាយំ សេចក្ដីថា លោកគប្បីកំណត់វារៈនៃការមកក្នុងទីនេះ តាមកាលសមគួរផង ។
លំដាប់នោះ ព្រះពោធិសត្វទឹបទូលថាបពិត្រមហារាជ ជាអ្នកមានសេចក្តីចម្រើនក្នុងដែន កាលបើយើងនៅយ៉ាងនេះសេចក្តីអន្តរាយនឹងមិនមានដល់ព្រះអង្គ ទាំងដល់នូវទូលព្រះបង្គំជាខ្ញុំ សូមឲ្យយើង បានជួបគ្នាក្នុងកាលកន្លងទៅនៃថ្ងៃនិងយប់ ។ បណ្ដាបទទាំងនោះ បទថា ឯវំ ចេ នោ សេចក្ដីថា បពិត្រមហារាជ សូមទ្រង់កុំគិតឡើយ ប្រសិនបើ អន្តរាយនៃជីវិតនឹងមិនមានដល់ខ្ញុំដែលនៅសូម្បីយ៉ាងនេះ ពួកយើងទាំងពីរនឹងជួបគ្នាតែបន្តិចបន្តួចចុះ ព្រះអង្គចូរតាំងនៅក្នុងឱវាទ ដែលខ្ញុំបានថ្វាយនោះទុកក្នុង ឋានៈរបស់ខ្ញុំ ទ្រង់ចូរជាអ្នកមិនប្រមាទ ក្នុងលោកសន្និវាស ដែលជាជីវិតថោកទាបយ៉ាងនេះ សូមទ្រង់ចូរធ្វើបុណ្យទាំងឡាយមានឲ្យទានជាដើម មិនធ្វើនូវទសរាជធម៌ឲ្យកម្រើក ចូរគ្រងរាជប្រកបដោយធម៌ចុះ កាលព្រះអង្គធ្វើតាមឱវាទរបស់ខ្ញុំយ៉ាងនេះ ទ្រង់រមែងនឹងឃើញនូវខ្ញុំ ។
ព្រះមហាសត្វឲ្យឱវាទដល់ព្រះរាជាយ៉ាងនេះហើយ ទើបទៅកាន់ភ្នំចិត្រកូដវិញហោង។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងកាលមុន តថាគតបានយោនយកកំណើតជាសត្វតិរច្ឆាន ក៏ធ្លាប់សម្ដែងនូវភាពទុព្វលរបស់អាយុសង្ខារ ហើយសម្ដែងធម៌ដែរ ដូច្នេះហើយ ទ្រង់ក៏ប្រជុំជាតកថា តទា រាជា អានន្ទោ អហោសិ ព្រះរាជាក្នុងកាលនោះ បានមកជាអានន្ទ កនិដ្ឋោ មោគ្គល្លានោ ហង្សប្អូនពៅ បានមកជាមោគ្គល្លាន មជ្ឈិមោ សារិបុត្តោ ហង្សកណ្ដាលបានមកជាសារីបុត្រ សេសហំសគណា ពុទ្ធបរិសា ពួកហង្សដ៏សេស បនជាមកពុទ្ធបរិស័ទជវនហំសោ បន អហមេវ អហោសិ ចំណែកជវនហង្ស បានជាមកជាតថាគត។ ចប់ ជវនហំសជាតក ។
សូមថ្លែងអំណរគុណយ៉ាងខ្លាំងដល់វិចិត្តការិនីដែលបានគូរគំនូរដាក់ក្នុងអត្ថបទនេះ ។ ថ្ងៃសុក្រ ១១ កើត ខែភទ្របទ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ម.ស. ១៩៣៩ ច.ស. ១៣៧៨ ត្រូវនឹងថ្ងៃទី ០១ ខែកញ្ញា គ.ស. ២០១៧ ។ ដោយ ខេមរ អភិធម្មាវតារ ។
ដោយ៥០០០ឆ្នាំ