35
ថ្ងៃ អាទិត្យ ទី ១៩ ខែ ឧសភា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៤១,៣៣៥
Today
ថ្ងៃម្សិលមិញ ២០៨,៣១៧
ខែនេះ ៦,០៧៣,០៤៣
សរុប ៣៩៨,៣៣១,៤៨៧
អានអត្ថបទ
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៤ (អាន: ៣៣,៤៦៨ ដង)

រឿងវិមានពណ៌លឿងរបស់ទេពធីតាផ្កាននោង



ស្តាប់សំឡេង

 

កាលព្រះមានព្រះភាគទ្រង់រំលត់ខន្ធចូលកាន់ព្រះនិព្វានហើយ ព្រះបាទអជាតសត្តុបាននាំព្រះបរមសារីរិកធាតុដែលព្រះអង្គបានទទួលអំពីចំណែកបែងចែក មកសាងព្រះស្តូបហើយធ្វើបុណ្យឆ្លង ។ ឧបាសិកាអ្នកក្រុងរាជគ្រឹះម្នាក់ បដិបត្តិសរីរកិច្ចអំពីព្រឹកហើយ គិតថា នឹងបូជាព្រះសាស្ដា បានកាន់យកផ្កាននោង ៤ ទងដែលខ្លួនបានមក មានសទ្ធាកើតឆន្ទៈឧស្សាហៈឡើងក្នុងចិត្តយ៉ាងមុតមាំ មិនបានគិតដល់អន្តរាយក្នុងដំណើរផ្លូវ ជាអ្នកមានមុខឆ្ពោះទៅកាន់ព្រះស្តូប ។
 
ខណៈនោះ មានមេគោកូចខ្ចីមួយបោលស្ទុះទៅដោយរហ័ស បានជល់ឧបាសិកានោះឲ្យអស់ជីវិត ។ នាងធ្វើកាលកិរិយាក្នុងខណៈនោះឯង បានកើតក្នុងតាវត្តិង្សសួគ៌ាស្ថាន ។ កាលសក្កទេវរាជស្ដេចយាងក្រសាលឧទ្យាន នាងបានប្រាកដខ្លួនព្រមទាំងរថ គ្រប់សង្កត់ទេពធីតាទាំងអស់ដោយរស្មីរបស់ខ្លួន នៅកណ្ដាលស្រីទេពនាដកៈទាំងពីរកោដិកន្លះ ដែលជាបរិវាររបស់សក្កទេវរាជនោះ ។ 
 
សក្កទេវរាជបានទតឃើញនាងយ៉ាងនោះហើយ ទ្រង់មានព្រះទ័យភ្ញាក់ផ្អើលកើតសេចក្ដីអស្ចារ្យដូច្នេះថា កីទិសេន នុ ខោ ឱឡារិកេន កម្មុនា អយំ ឯទិសិំ សុមហតិំ ទេវិទ្ធិមុបាគតា ដោយកម្មជាឱឡារិកយ៉ាងណាហ៎្ន ទើបទេពធីតានេះមានឫទ្ធិដ៏ធំក្រៃលែងយ៉ាងនេះ ? យ៉ាងនេះហើយ ទើងទ្រង់សួរទេពធីតានោះដោយគាថាទាំងឡាយនេះថា  
 
ម្នាលនាងដ៏ចម្រើន មានសំពត់លឿង មានទង់លឿង ស្អិតស្អាង ដោយគ្រឿងប្រដាប់មានពណ៌លឿង មានអវយវៈលាបដោយខ្លឹម ចន្ទន៍លឿង ទ្រទ្រង់ផ្កាឧប្បលលឿង ។ មានប្រាសាទ និងទីដេកលឿង មានទី អង្គុយលឿង មានភោជនលឿង មានឆ័ត្រលឿង មានរថលឿង មានស៊ែលឿង មានផ្លិតលឿង ។ នាងបានធ្វើអំពើដូចម្តេច ក្នុងភពជារបស់មនុស្ស ក្នុងកាលមុន ម្នាលទេវតា យើងសួរហើយ នាងចូរប្រាប់ នេះជាផលនៃកម្មអី្វ ?
 
សូម្បីទេពធីតានោះក៏បានព្យាករដល់សក្កទេវរាជដោយគាថាទាំងឡាយនេះថា បពិត្រព្រះអង្គដ៏ចម្រើន វល្លិឈ្មោះកោសាតកី (វល្លិននោងព្រៃ) ជាជាតិវល្លិល្វីង ដែលគេមិនត្រូវការ ខ្ញុំម្ចាស់មានចិត្តជ្រះថ្លា បាននាំ យកផ្កាននោងព្រៃនោះ ៤ ទង ទៅបូជាព្រះស្តូប ។ ឧទ្ទិសចំពោះព្រះសរីរធាតុ នៃព្រះសាស្តា ខ្ញុំម្ចាស់កំពុងមានចិត្តប្រព្រឹត្តទៅ ក្នុងព្រះធាតុនៃព្រះមានព្រះភាគនោះ មិនបានក្រឡេកមើលផ្លូវគោនោះ ។
 
គ្រានោះ មេគោមកជល់ខ្ញុំម្ចាស់ ដែលមានអធ្យាស្រ័យមិនទាន់ដល់ព្រះស្តូប (ស្លាប់ទៅ) បើខ្ញុំម្ចាស់សន្សំបុណ្យនោះ សម្រេចម្ល៉េះសមជាមានសម្បតិ្តដ៏លើលុបជាងនេះ ។
បពិត្រព្រះអង្គជាធំជាងទេវតា នាមមឃវៈ ជាទេវកុញ្ជរ ខ្ញុំម្ចាស់បានលះបង់រាងកាយជាមនុស្ស មកកើតជាមួយនឹងព្រះអង្គ ព្រោះកម្មនោះ ។
 
នាកាលធ្វើសង្គាយនា ព្រះធម្មសង្គាហកាចារ្យទាំងឡាយពោលថា  ព្រះឥន្ទ្រ នាមមឃវៈ ជាទេវកុញ្ជរ ជាធំជាងទេវតាក្នុងជាន់ត្រៃត្រឹង្ស បានស្តាប់ពាក្យនេះហើយ ក៏ញុំាងទេវធីតាឲ្យជ្រះថ្លា ក្នុងភពតាវត្តឹង្សហើយ បានពោលពាក្យនេះ នឹងមាតលិទេវបុត្រ ។
 
បន្ទាប់មក សក្កទេវរាជ ក៏បានសម្ដែងធម៌ដោយគាថាទាំងឡាយនេះដល់ទេវបរិស័ទ ដែលមានព្រះមាតលីជាប្រធានថា ម្នាលមាតលិ អ្នកចូរមើលសេចកី្តអស្ចារ្យ នេះជាផលនៃកម្មដ៏វិចិត្រ ទេយ្យវត្ថុសូម្បី បន្តិចបន្ទួចដែលគេធ្វើហើយ ជាបុណ្យ មានផលច្រើន ។ កាលបើចិត្តជ្រះថ្លា ចំពោះព្រះតថាគតជាសម្ពុទ្ធ ឬសាវ័ករបស់ព្រះតថាគតហើយ ទក្ខិណាទាន ឈ្មោះថាមានផលតិចមិនមែនឡើយ ។ ម្នាលមាតលិ អ្នកចូរមក យើងទាំងឡាយនឹងបូជាព្រះធាតុព្រះតថាគតឲ្យលើសលុប ជាងនេះទៅទៀត ការសន្សំនូវបុណ្យទាំងឡាយ រមែងនាំមកនូវសេចកី្តសុខ ។
 
កាលព្រះតថាគតឋិតនៅកី្ត បរិនិព្វានទៅកី្ត បើតាំងចិត្តស្មើ ផលក៏ស្មើ ដ្បិតថាសត្វ ទាំងឡាយ មានការតម្កល់ចិត្តទុកជាហេតុ ទើបទៅកាន់សុគតិបាន ។ ទាយកទាំងឡាយ រមែងទៅកាន់ស្ថានសួគ៌បាន ព្រោះធ្វើការបូជា ចំពោះព្រះតថាគត ទាំងឡាយណា ព្រះតថាគតទាំងនោះ បានកើតឡើងក្នុងលោក ដើម្បីប្រយោជន៍ ដល់ជនច្រើន ។
 
នាកាលសក្កទេវរាជត្រាស់យ៉ាងនេះរួចហើយ ស្ដេចសក្កៈជាទេវានមិន្ទៈទ្រង់រម្ងាប់នូវសេចក្ដីឧស្សាហៈក្នុងការក្រសាលព្រះឧទ្យាន ហើយទ្រង់ត្រឡប់អំពីឧទ្យាននោះ ទ្រង់ធ្វើការបូជាព្រះចូឡាមណីចេតិយអស់ ៧ ថ្ងៃ ដែលជាបូជនីយដ្ឋានដែលទ្រង់បូជាជារឿយៗ ។
 
សម័យខាងក្រោយមកទៀត ស្ដេចសក្កទេវរាជ បានពោលរឿងនោះថ្វាយ ដល់ ព្រះនារទត្ថេរដែលទៅកាន់ទេវលោក ព្រះថេរៈក៏ប្រាប់រឿងនោះដល់ព្រះធម្មសង្គាហកាចារ្យ ទាំងឡាយ ព្រះសង្គាហកាចារ្យទាំងឡាយនោះ ក៏បានលើករឿងនោះឡើងកាន់ការធ្វើសង្គាយនា ដោយប្រការដូច្នេះឯង ។
 
ចប់ បីតវិមានវត្ថុ ។ (សុត្តន្តបិដក ខុទ្ទកនកាយ ឥត្ថិវិមាន មញ្ជិដ្ឋកវគ្គ បីតវិមានវត្ថុ បិដកលេខ ៥៥ ទំព័រ ៩៩ និង អដ្ឋកថា ឈ្មោះ បរមត្ថទីបនី) ថ្ងៃអាទិត្យ ០៦ កើត ខែភទ្របទ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ម.ស. ១៩៣៩ ច.ស. ១៣៧៩ ត្រូវនឹងថ្ងៃទី ២៧ ខែ សីហា គ.ស. ២០១៧ ។ ដោយខេមរ អភិធម្មាវតារ 
ដោយ៥០០០ឆ្នាំ

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣ (អាន: ២៧,៦១៤ ដង)
ខ្លួន​ទូន្មាន​ខ្លួន​ឯង​បាន ប្រសើរ​បំផុត​ក្នុង​ពិភព​លោក
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៩៥១ ដង)
រឿង​ស្តេច​ចចក​ឈ្មោះ​សព្វ​នាឋៈ
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៤ (អាន: ២០,២៦៦ ដង)
រឿងព្រះបច្ចុបដ្ឋានសញ្ញកត្ថេរ
ផ្សាយ : ១១ ឧសភា ឆ្នាំ២០២៤ (អាន: ៥,០៤៥ ដង)
គប្បីហាមឃាត់អំពើអាក្រក់តាំងពីនៅតិចតួច
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៤ (អាន: ៣,០៨៦ ដង)
ព្រះបាទសិវិពោធិសត្វបរិច្ចាគភ្នែកជាទាន តចប់
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.66
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿