Saturday, 19 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
STORY
៣៨៣ អត្ថបទ
images/articles/800/Untitled-1.jpg
Public date : 15, May 2026 (27,464 Read)
នៅក្នុង​បិដក​លេខ​៧៦​ ទំព័រ​២២៣​ សុក្កា​ថេរិយា​បទាន​ មាន​ដូច​តទៅ​៖ក្នុង​កប្ប​ទី​៩១​ អំពី​កប្ប​នេះ​ ព្រះ​នាយក​ព្រះនាម​វិបស្សី​ មាន​ព្រះ​នេត្រ​ដូ​ច​មាស​ ពិចារ​ណា​ឃើ​ញ​ធម៌​ទាំង​អស់​កើត​ឡើង​ហើយ​ ។​ គ្រា​នោះ​ ខ្ញុំ​កើត​ក្នុង​ត្រកូល​មួយ​ក្នុង​នគរ​ពន្ធុ​មតី​ បាន​ស្តាប់​ធម៌​របស់​ព្រះ​មុនី​ ហើយ​ចូល​ទៅ​កាន់​ផ្នួស​ ។ខ្ញុំ​ជា​អ្នក​ស្តាប់​ច្រើន​ ចង​ចាំ​នូវ​ធម៌​ ជាអ្នក​មាន​ប្រាជ្ញា​ មួយ​ទៀត​ ជា​អ្នក​ពោល​ពាក្យ​វិចិត្រ​ទាំង​ជា​អ្នក​ធ្វើ​តាម​សាសនា​នៃ​ព្រះ​ជិន​ស្រី​ ។ កាល​នោះ​ ខ្ញុំ​បាន​ធ្វើ​នូវ​ធម្មកថា​ ដើម្បី​ប្រយោជន៍​ដល់​ប្រជុំ​ជន​គ្រប់​កាល​ លុះ​ខ្ញុំ​ចុត្យ​ចាក​អត្ថ​ភាព​នោះ​ក៏​ចូល​ទៅ​កើត​ក្នុង​ឋាន​តុសិត​ ជា​ស្រី​មាន​យស​ ។ ក្នុង​កប្ប​ទី​៣១ អំពី​កប្ប​នេះ​ព្រះ​ជិនស្រី​ ព្រះ​នាម​សិខី​ រុង​រឿង​ដោយ​យស​ ដូច​ជា​ភ្លើង​ប្រសើរ​ជាង​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ កើត​ឡើ​ង​ក្នុង​លោក​ ។ គ្រា​នោះ​ ខ្ញុំ​បាន​បួស​ ជាស្រី​វាង​វៃ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ ញ៉ាំង​ព្រះ​ពុទ្ធ​ដីកា​ព្រះ​ជិន​ស្រី​ឲ្យ​រុង​រឿង​ លុះ​ច្យុត​ចាក​អត្ត​ភាព​នោះ​ ក៏​បាន​ទី​កាន់​ឋាន​តា​វត្តឹង្ស​ ។ ក្នុង​កប្ប​ទី​៣១​ អំពី​កប្ប​នេះ​ព្រះ​ជិន​ស្រី​ ព្រះ​នាម​វេស្សភូ​ទ្រង់​កើត​ឡើង​ (ក្នុង​លោក​)​ ឯខ្ញុំ​ក៏​កើត​ឡើង​ដំណាល​នឹង​ព្រះ​នាយក​នោះ​ ក្នុង​កាល​នោះ​ដែរ​ ជា​អ្នក​មាន​យាន​ដ៏​ធំ​ ។ ខ្ញុំ​បាន​បួស​ហើយ​ ជា​អ្នក​ចង​ចាំ​នូវ​ធម៌​ ញ៉ាំង​សាសនា​ព្រះ​ជិន​ស្រី​ឲ្យ​រុង​រឿង​ ហើយ​ទៅ​កើត​ក្នុង​បុរី​របស់​ទេវតា​ដែល​ជា​ទី​រីក​រាយ​ ទទួល​សេចក្តី​សុខ​ដ៏​ច្រើន​ ។ ក្នុង​ភទ្រកប្ប​នេះ​ ព្រះ​ជិន​ស្រី​ដ៏​ឧត្តម​ ព្រះ​នាម​កក្កុ​សន្ធៈ​ ជា​នរៈ​ដ៏​ខ្ពង់​ខ្ពស់​ កើត​ឡើង​ក្នុង​លោក​ កាល​នោះ​ខ្ញុំ​ក៏​បាន​កើត​ឡើង​ដែរ​ ។ ខ្ញុំ​បាន​បួស​ហើយ​ ញ៉ាំង​សាសនា​នៃ​ព្រះ​ជិន​ស្រី​ ឲ្យ​រុង​រឿង​តាម​សប្បាយ​ ខ្ញុំ​ច្យុត​ចាក​អត្តភាព​នោះ​ ក៏​បាន​ទៅ​កើត​ក្នុង​ឋាន​ត្រៃ​ត្រឹង្ស​ ដូច​ជា​ភព​របស់​ខ្លួន​ដដែល​ ។​ ក្នុងកប្បនេះ​ដដែល​ ព្រះ​នាយក​ ព្រះ​នាម​កោ​នាគមនៈ​ ប្រសើរ​ជាង​អ្នក​ប្រាជ្ញ​ ឧត្តម​ជា​ង​ពួកសត្វ​ ទាំង​ពួង​ ទ្រង់​កើត​ឡើង​ ។ គ្រា​នោះ​ ខ្ញុំ​បាន​បួស​ក្នុង​សាសនា​នៃ​ព្រះ​កោនា​គមនៈ​នោះ​ ព្រះអង្គ​ប្រកប​ដោយ​តាទិគុណ​ ជា​អ្នក​បាន​ស្តាប់​ច្រើន​ ចង​ចាំ​នូវ​ធម៌​ ញ៉ាំង​សាសនា​នៃ​ព្រះ​ជិន​ស្រី​ឲ្យ​រុង​រឿង​ ។ ក្នុង​កប្ប​នេះ​ឯង​ ព្រះ​មុនី​ដ៏​ឧ​ត្ត​ម​ ព្រះនាម​កស្សបៈ ជា​ទី​ពឹង​នៃ​សត្វ​លោក​ មិន​មាន​កិលេស​ ដល់​នូ​វ​ព្រះនិព្វាន​ ជា​ទី​បំផុត​នៃ​មរណៈ កើត​ឡើង​ ។ ចំណែកខ្ញុំ​បាន​បួស​ ក្នុង​សាសនា​​របស់​ព្រះ​ពុទ្ធ​ ជា​អ្នក​ប្រាជ្ញ ជាង​ពពួក​ជន​នោះ​ មាន​ព្រះ​សទ្ធម្ម​បែក​សព្វគ្រប់​ ដ៏​ក្លៀវ​ក្លា​ខាង​ការ​សាក​សួរ​ ។ បពិត្រ​ ព្រះ​មហា​មុនី​ ខ្ញុំ​ជា​អ្នក​មាន​សីល​ល្អ​ មាន​សេច​ក្តី​អៀន​ខ្មាស​ វាង​វៃ​ក្នុង​ត្រៃ​សិក្ខា​ ហើយ​ធ្វើ​នូវ​ធម្ម​កថា​មាន​ប្រមាណ​ច្រើន​ដរាប​ដល់​អស់​ជីវិត​ ។ ​ដោយ​កម្ម​វិបាក​នោះ​ផង​ ដោយ​ការ​តម្កល់​នូវ​ចេតនា​នោះ​ផង​ លុះ​ខ្ញុំ​លះ​បង់​នូវ​រាង​កាយ​ ​ជា​របស់​មនុស្ស​ ក៏​បាន​ទៅ​កើត​ក្នុង​ឋាន​តាវតឹង្ស​ ។ ដល់​មក​ក្នុង​បច្ចឹម​ភព​​ ឥ​ឡូវ​នេះ​ ខ្ញុំ​បាន​កើត​ក្នុង​ត្រ​កូល​នៃ​សេដ្ឋី​ ដ៏​ធំ​ទូលា​យ​ ដេរដាស​ដោយ​រតនៈ​ច្រើន​ ក្នុង​គិរិ​ព្វ​ជ​បុរី​ដ៏​ឧ​ត្តម​ ។ កាល​ព្រះ​លោក​នាយក​ មាន​ភិក្ខុ​ចំនួន​មួយ​ពាន់​រូ​ប​ចោម​រោម​ ទ្រង់​ស្តេច​ទៅ​កាន់​ក្រុង​ព្រះ​រាជ​គ្រឹះ​ ព្រះ​ឥន្ទ​ក៏​បាន​ពោល​សរសើរ​ថា​" ព្រះ​មាន​ព្រះ​ភាគ​មាន​ឥន្ទ្រិយ​ទូន្មាន​ហើយ​ មាន​ព្រះ​ហឬ​ទ័យ​​ផុត​ចាក​កិលេស​ហើយ​ ព្រម​ដោយ​បុរាណ​ជដិល​ទាំង​ឡាយ​ ដែល​មាន​ឥន្ទ្រិយ​ទូន្មាន​ មាន​ចិត្ត​ផុត​ស្រឡះ​ហើយ​ ទ្រង់​មាន​ពណ៌​បី​ដូច​ជា​ពណ៌​នៃ​មាស​ឆ្តោរ​ ឈ្មោះ​សិង្គី សេ្តច​យាង​ចូល​ទៅ​កាន់​ក្រុង​រាជ​គ្រឹះ​ " ។ ខ្ញុំបា​ន​ឃើញ​អានុភាព​ នៃ​ព្រះពុទ្ធ​នោះ​ផង​ បាន​ស្តាប់​ការ​ប្រជុំ​នូវ​គុណ​នោះ​ផង​ ហើយ​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្នុង​គុណ​របស់​ព្រះ​ពុទ្ធ​ បាន​បូជា​ព្រះ​ពុទ្ធ​នោះ​ សម​គួរ​តាម​កម្លាំង​ ។ ក្នុង​កាល​ជា​ខាង​ក្រោយ​មក​ ខ្ញុំ​ចាក​ចេញ​ផ្ទះ​ចូល​កាន់​ផ្នួស​ ក្នុង​សម្នាក់​នៃ​នាង​ធម្មទិន្នា​ថេរី ។​ កាល​សក់​កំពុង​ដាក់​ចុះ​ ខ្ញុំ​បាន​ដុត​បំផ្លាញ​ពួក​កិលេស​ហើយ​ ខ្ញុំ​បួស​មិន​យូរ​ប៉ុន្មាន​ ក៏​បាន​រៀន​នូវ​ព្រះ​ពុទ្ធ​សាសនា​ចប់​សព្វ​គ្រប់​ ។ លំដាប់​ពី​នោះ​មក​ ខ្ញុំ​បាន​សម្តែង​ធម៌​ក្នុង​ទី​ប្រជុំ​ជន​ដ៏​ច្រើន​ កាល​ដែល​ខ្ញុំ​កំពុង​សម្តែង​ធម៌​ ធម្មាភិសម័យ​ ក៏​កើត​មាន​ (ដល់​ជន​ទាំង​ឡាយ​) ។ បណ្តា​ពួក​សត្វ​ជាច្រើន​ពាន់​ មាន​យក្យ​មួយ​ដឹង​ច្បាស់​​នូវ​ធម៌​នោះ​ ហើយ​សង្វេគ​ ជ្រះ​ថ្លា​នឹង​ខ្ញុំ​ហើយ​បាន​ទៅ​កាន់​ក្រុង​គិរិព្វជៈ​ ដោយ​គិត​ថា​ មនុស្ស​ណា​មិន​ចូល​ទៅ​អង្គុយ​ជិត នាង​សុក្កា​ថេរី​ ដែល​កំពុង​អង្គុយ​សម្តែង​នូវ​អមត​បទ​គឺ​និព្វាន​ អាត្មា​អញ​ធ្វើ​ដូច​ម្តេច​ហ្ន​ ឲ្យ​មនុស្ស​ទាំង​នោះ​ ដែល​នៅ​ក្នុង​ក្រុង​រាជ​គហៈ​ មូល​គ្នា​ ដូច​ពួក​រោម​ផឹក​នូវ​ទឺក​ផ្អែម​ ។ ចំណែក​ខាង​ពួក​បុគ្គល​ អ្នក​ប្រកប​ដោយ​បញ្ញា​ ទំនង​ជា​ផឹក​នូវ​ទឹក​អម្រឹត​នោះ​ ដែល​កិលេស​មិន​គប្បីត​ស៊ូបាន​ មាន​ឱជា​មិន​បាច់​ស្រោច​ថែម​ ដូច​ជា​បុគ្គល​ដើ​រ​ផ្លូវ​ឆ្ងាយ​ ផឹក​ទឹក​ភ្លៀង​ ។ បពិត្រ​ព្រះពុទ្ធ​ ជា​មហា​មុនី​ ខ្ញុំ​ជា​អ្នក​ស្ទាត់​ជំនាញ​ក្នុង​ឫទ្វិ​ទាំង​ឡាយ​ផង​ ជា​អ្នក​ស្ទាត់​ជំនាញ​ក្នុង​ទិព្វ​សោត​ធាតុ​ផង​ ជាអ្នក​ស្ទាត់​ជំនាញ​ក្នុង​ចេតោ​បរិយញ្ញាណ​ផង​ ។​ ខ្ញុំ​ដឹង​ច្បាស់​នូវ​បុព្វេនិវាស​ ទិព្វ​ចក្ខុ​ ខ្ញុំ​ជម្រះ​ស្អាត​ល្អ​ហើយ​ អាសវៈ​ទាំង​ពួង​អស់​ហើយ​ ឥឡូវ​នេះ​ ភព​ថ្មី​ទៀត​មិនមាន​​​ឡើយ​ ។ បពិត្រ​ព្រះអង្គ​មាន​ព្យាយាម​ធំ​ សេចក្តី​ដឹង​ ក្នុង​អត្ថ​ប្បដិ​សម្ភិទា​ ធម្ម​ប្បដិ​សម្ភិទា​ និរុត្តប្បិ​សម្ភិទា​ នឹង​ បដិភាណ​ប្បដិសម្ភិទា​ នៃ​ខ្ញុំ​ព្រះករុណា​កើត​ឡើយ​ក្នុង​សម្នាក់​នៃ​ព្រះអង្គ​ ។​ កិលេស​ទាំង​ឡាយ​ ខ្ញុំ​ដុត​បំផ្លាញ​ហើយ​ ភព​ទាំង​ពួង​ ខ្ញុំ​ដក​ចោល​ហើយ​ ខ្ញុំ​ជា​ស្រី​មិន​មាន​អាសវៈ​ ព្រោះ​បាន​កាត់​ចំណង​ ដូច​ជា​​មេ​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង​ ។ ឱ!​ ខ្ញុំ​មក​ល្អហើយ​ ក្នុង​សម្នាក់​នៃ​ព្រះ​ពុទ្ធ​ដ៏​ប្រសើរ​ វិជ្ជា​៣​ ខ្ញុំ​បាន​សម្រេច​ហើយ​ សាសនា​របស់​ព្រះពុទ្ធ​​ ខ្ញុំ​បាន​ធ្វើហើយ​ ។ បដិសម្ភិទា​៤ វិមោក្ខ​៨ និង​អភិញ្ញា​៦​ នេះ​ខ្ញុំ​បាន​ធ្វើ​ឲ្យជាក់​ច្បាស់​ហើយ​ ទាំង​សាសនា​របស់​ព្រះពុទ្ធ​ ខ្ញុំ​ក៏​បាន​ប្រតិបត្តិ​ហើយ​ ។​បានស្តាប់​មក​ថា​ ព្រះ​សុក្កាភិក្ខុនី​ មាន​អាយុ​ បាន​សម្តែង​នូវ​គាថា​ ទាំងនេះ​ដោយ​ប្រការ​ដូច្នេះ​ឯង​ ។ ស្រង់​ចាក​ សៀវភៅ​ ព្រះថេរី​គាថា​ភាគទី​២ ដោយ៥០០០ឆ្នាំ
images/articles/847/Untitled-1.jpg
Public date : 15, May 2026 (22,323 Read)
រឿង​គ​ហ​បតី​ប្រេត​ (​ ចាក​ បេ​. ខុ. ) ( ទោស​នៃ​ការ​មើល​ងាយ​ព្រះ​សារី​រិក​ធាតុ ) កាល​ព្រះ​សម្ពុទ្ធ​បរម​គ្រូ​ប​រិ​និ​ព្វាន​ហើយ​ ពួក​ពុទ្ធ​ប​រិ​ស័ទ​ទាំង​ឡាយ​ មាន​ព្រះ​បាទ​ម​ល្ល​រាជ​ជា​ប្រ​ធាន​ បាន​រៀប​បូ​ជា​ព្រះ​ប​រម​សពព្រះ​សម្ពុទ្ធ​ លុះ​បូ​ជា​ហើយ​ ព្រះ​ម​ហា​ក្ស​ត្រ​ទាំង​ឡាយ​ក្នុង​ជ​ម្ពូ​ទ្វីប​​ លើក​ទ័ព​មក​ច្បាំង​ដ​ណ្តើម​ព្រះ​ប​រម​ធាតុ​​ កាល​នោះ​ទោ​ណ​អា​ចារ្យ​បាន​សម្រុះ​សម្រួល​ចែក​ព្រះ​ប​រម​ធាតុ​ ដល់​ព្រះ​រា​ជា​ទាំង​ឡាយ​នោះ​ ដោយ​សន្តិ​វិ​ធី​ ។ ព្រះ​រា​ជា​ទាំ​ង​ឡាយ​នោះ​ ក៏​យក​ព្រះ​ប​រម​ធាតុ​ ទៅ​ន​គរ​រៀង​រាល់​ព្រះ​អង្គ​ ។ ឯ​ព្រះ​បាទ​អ​ជាតស​ត្រូវ ព្រះ​អង្គ​មាន​សេច​ក្តី​ជ្រះ​ថ្លា​យ៉ាង​ក្រៃ​លែង​ បាន​រៀប​ចាត់​ចែង​ធ្វើ​ពិ​ធី​ដង្ហែ​យ៉ាង​ឳឡា​រិក​សន្ធឹក​ម​ហិ​មា​ ចាប់​តាំង​តែ​ពី​ចេញ​ដំណើរ​ពី​ក្រុង​កុ​សិនា​រា​ ទៅ​ដ​រាប​ដល់​ក្រុង​រាជ​គ្រឹះ គឺ​​​​ដម្កល់​ព្រះ​ប​រម​ធាតុ​​លើ​ព្រះ​រាជ​រថ​ជ័យ​ ដែល​វិ​ចិត្រ​ដោយ​រតន ៧​ ប្រ​ការ​ កាល​បើ​ចេញហែរ​បាន​ចម្ងាយ​ប្រ​វែង​ ១ រាជ​រថ​ហើយ​ ឈប់​ធ្វើ​បុណ្យម្តង​ចំ​នួន​ ៧​ យប់​ ៧ ថ្ងៃ ចេះ​តែ​ធ្វើ​តាម​លំ​ដាប់​ដូ​ច្នេះ​ដរាប​ដល់​​ក្រុង​រាជ​គ្រឹះ​ ។ រូប​រួម​រ​យៈ​វេលា​ដែល​ហែ​ចេញ​ពី​ក្រុង​កុ​សិនា​រា​ទៅ​ដល់​ក្រុង​រាជ​គ្រឹះ​អស់​ ៧​ឆ្នាំ​ ៧​ខែ​ ៧​ខែ​ ទើប​ដល់​ ។ ពួក​ពុទ្ធ​ប​រិ​ស័ទ​ទាំង​អស់​ ក្នុង​ក្រុង​រាជ​គ្រឹះ​​មាន​សេច​ក្តី​ជ្រះ​ថ្លា​​​​ សប្បាយ​រីក​រាយ​យ៉ាង​ក្រៃ​លែង​ ។ ឯ​ពួក​ជន​មិច្ឆា​ទិដ្ឋិ​ជាង​ ៨ ម៉ឺន​​នាក់​ មិន​ជ្រះ​ថ្លា​​បែរ​ជា​និ​យាយ​ត្អូញ​ត្អែរ​ថា​ធ្វើ​បុណ្យ​យូរ​យ៉ាង​នេះ​ គ្មាន​អ្នក​ណា​រក​ស៊ី​ធ្វើ​អ្វី​កើត​ទេ​ ម្យ៉ាង​ទៀត​ គ្មាន​ប្រ​យោជន៍​អ្វី​អំ​ពី​ឆ្អឹង​ដែលគេ​ដុត​ជា​ធ្យូង​នោះ​ទេ​ ។ ពួក​ជន​ទាំង​នោះ​ ចង​សេច​ក្តី​ក្រោធ​ចំ​ពោះ​ព្រះ​ធាតុ​ និង​ព្រះ​ម​ហា​ក្សត្រ​ជា​ដើម​គ្រប់​ពេល​វេលា​ ។ ប​ណ្តា​ម​នុស្ស​មិ​ច្ឆា​ទិ​ដ្ឋិ​ជាង​ ៨ ម៉ឺន​នោះ​ មាន​គ​ហ​ប​តី​ម្នាក់​មាន​ទ្រព្យ​ច្រើន​ ជា​អ្នក​មិច្ឆា​ទិដ្ឋិ​មួយ​ដែរ​​ ឯ​ភ​រិ​យា​ បុត្រី​ កូន​ប្រ​សារ​គាត់ ជា​សម្មាទិដ្ឋិ​ មាន​ចិត្ត​ ជ្រះ​ថ្លា​ ទៅ​ហែរ​ព្រះ​សា​រី​រិក​ធាតុ​ ធ្វើ​បុ​ណ្យ​ជា​មួយ​គេ​ឯង​រាល់​ពេល​វេលា​ ទោះ​បី​គហ​ប​តី​ស្តី​បន្ទោស​យ៉ាង​ណា​ ក៏​មិន​ធ្វើ​ជា​ដឹង​ឮ ។ លុះ​ធ្វើ​ម​រណ​កាល​​តាម​លំ​ដាប់​សង្ខារ​រ​បស់​ខ្លួន​ទៅ​ គហ​ប​តី​កើត​ជា​ប្រេត​ជា​មួយ​ពួក​ជន​មិ​ច្ឆា​ទិដ្ឋិ​ជាង​ ៨​​ ម៉ឺន​នាក់​នោះ​នៅ​ចន្លោះ​ភ្នំ​គិ​ជ្ឈកូដ​ ។​​ ឯ​ភរិយា​ បុត្រី​ បុត្រ​ប្រ​សារ​ទៅ​កើត​ជា​ទេវ​តា​នៅ​ស្ថាន​សួគ៌ ។ ថ្ងៃ​មួយ​ព្រះ​ម​ហា​កស្ស​ប​ត្ថេរ​ ចេញ​ពី​និ​រោធ​ ហើយ​ពិ​ចារណា​ឃើញ​ម​នុស្ស​ស្លាប់​ទៅ​កើត​ជា​ប្រេត​ ន​រក​ច្រើន​ទើប​លោក​និ​មន្ត​ទៅ​ឈរ​ត្រង់​ទី​លាន​ មុខ​ព្រះ​ចេ​តិយ​​ដែល​បញ្ចុះ​ព្រះ​ប​រម​ធាតុ​ ហើយ​ថ្លែង​ឫទ្ធី​ធ្វើ​ឲ្យ​ន​រក​ ប្រេត​​ ម​នុស្ស​ ទេវ​តា​មើលគ្នា​​ឃើញទៅ​វិញ​ទៅ​មក​ ។ ឯគ​ហ​ប​តី​ប្រេត​នោះ​ ក្រ​លេក​មើល​ទៅ​ឰ​ដ៏​អាកាស​ឃើញ​ភ​រិយា​ បុត្រី​ បុត្រ​ប្រ​សារ​ខ្លួន​កើត​ជា​ទេវ​តា​សោយ​ទិព្វ​សម្បត្តិ​ដូច្នោះ​ នឹក​ក្តៅ​ក្រ​ហាយ​នឹង​វាស​នា​រ​បស់​ខ្លួន​ ក៏​ចូល​ទៅ​ជិត​ព្រះ​ម​ហា​កស្ស​ប​ហើយ​ប្រ​កាស​ថា​ ឲ្យ​តែបាន​រួច​ពី​ប្រេត​វិ​ស័យ​ទៅ​​កើតជា​ម​នុស្ស​វិញ​ នឹង​ខំ​គោ​រព​ បូ​ជា​ព្រះ​សារី​រិក​ធាតុ​គ្រប់​ពេល​វេលា​ ។ មួយ​ស្រ​បក់​ក្រោយ​មក​ ព្រះ​ម​ហា​កស្ស​ប​រំ​សាយ​ឫ​ទ្ធី​លែង​ឲ្យ​ឃើញ​ នៅ​ដូច​ធម្ម​តា​វិញ​ ។​ ពួក​ពុទ្ធ​ប​រិ​ស័ទទាំង​ឡាយ​ ឃើញ​ហេតុ​អស្ចារ្យ​ដូច្នោះ​ក៏​ចូល​ទៅ​ថ្វាយ​បង្គំ​សូរ​បុ​ព្វ​កម្ម​រ​បស់​ន​រក​ ប្រេត​ ដែល​ខ្លួន​បាន​ឃើញ​ផ្សេង​ៗ​គ្នា​ ។​ ព្រះ​ម​ហា​ថេរ​ ក៏​ប្រា​រព្វ​យក​រឿង​ប្រេត​ជាង ៨ ម៉ឺន​នាក់​ មាន​គ​ហ​ប​តី​ប្រេត​មក​សម្តែង​ តាម​ដំណើរ​បុព្វ​កម្ម​រ​បស់​ប្រេត​ទាំង​នោះ ក្នុង​កាល​នោះ​ឯង ។ ឯ​ពួក​ប្រេត​ជាង​ ៨ ម៉ឺន​នាក់​ មាន​គហ​ប​តី​ប្រេត​ជា​ប្រ​ធាន​ នៅ​រង​ទុក្ខ​វេ​ទនា​ដ​រាប​ដល់​សព្វ​ថ្ងៃ​ ព្រោះ​តែ​ការ​មើល​ងាយ​ព្រះ​​សារី​រិក​ធាតុ​នោះ​ឯង​ ។ ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ប្រ​ជុំ​និទាន​ជាតក ដោយ៥០០០ឆ្នាំ
images/articles/1067/Untitled-1-Recovered.jpg
Public date : 15, May 2026 (35,620 Read)
(ចាក​ ធ. ខុ.) (ផល​នៃ​សេចក្តី​ប្រាថ្នា​ខុស​គន្លង​ធម៌ ជា​ទោស​ក្នុង​លោក) កាល​ព្រះ​សាស្តា​គង់​នៅ​វត្ត​ជេត​ពន ព្រះ​អង្គ​ប្រារព្ធ​នឹង​សេដ្ឋី​ម្នាក់​ខេមកៈ​ជា​ក្មួយ​អនាថបិណ្ឌិក ។ មាន​សេចក្តី​ដំណាល​ថា សេដ្ឋី​នោះ​មាន​រូប​សម្បត្តិ​ស្អាត​ណាស់ ពួក​ស្រី​ៗ​ជា​ច្រើន​ឲ្យ​តែ​បាន​ឃើញ​មាន​សេចក្តី​ត្រេក​ត្រអាល​ដោយ​រាគៈ មិន​អាច​នឹង​តាំង​នៅ​តាម​សភាព​របស់​ខ្លួន​បាន​ឡើយ ម្ល៉ោះហើយ​សេដ្ឋី​បុត្រ​នោះ ក៏​ធ្លាក់​ខ្លួន​ទៅ​ជា​អ្នក​លេង​សេព​កាម​គុណ​ជា​មួយ​នឹង​ប្រពន្ធ​កូន​គេ ។ លំដាប់​នោះ​ពួក​រាជ​បុរស​ចាប់​យក​ទៅ​ថ្វាយ​ព្រះ​រាជា​ៗ​គិត​ថា អញ​ខ្មាស​មហាសេដ្ឋី ហើយ​ទ្រង់​គ្មាន​ព្រះ​រាជឳង្កា​អ្វី​បន្តិច​សោះ​ឡើយ ទ្រង់​លែង​ទៅ​វិញ ។ ចំណែក​សេដ្ឋី​ហើយ ទ្រង់​គ្មាន​ព្រះ​រាជ​ឳង្កាអ្វី​បន្តិច​សោះ​ឡើយ ទ្រង់​លែង​ទៅ​វិញ ។ ចំណែក​សេដ្ឋី​បុត្រ​នោះ​ក៏​នៅ​តែ​មិន​លះ​បង់​សោះ ។ គ្រានោះ​ពួក​រាជ​បុរស​ចាប់​ទៅ​ថ្វាយ​ព្រះ​រាជា​អស់​២​លើក​៣​លើក ព្រះ​រាជាទ្រង់​លែង​ទៅ​វិញ​ដដែល ។ លោក​មហាសេដ្ឋី​ជ្រាប​ដំណឹង​នោះ ទើប​នាំ​ទៅ​គាល់​ព្រះ​សាស្តា ក្រាប​ទូល​សូម​ព្រះ​អង្គ​សម្តែង​ប្រោស​ដល់​ក្មួយ​ដើម្បី​លះ​បង់​ឈប់​ប្រព្រឹត្ត​អំពើ​អាក្រក់​ត​ទៅ​ទៀត ។ ព្រះ​អង្គ​ទ្រង់​សម្តែង​សំវេគកថា នឹង​សម្តែង​ពី​ទោស​ប្រព្រឹត្ត​សេព​ប្រពន្ធ​កូន​គេ​ឲ្យ​ស្តាប់​ថា ៖ នរជន​ស្រវឹង​សេព​ប្រពន្ធ​កូន​គេ​ រមែង​បាន​ដល់​នូវ​ហេតុ​អាក្រក់​៤​យ៉ាង​គឺៈ បាន​បាប​ទី​១​ដែល​មិន​បាន​ស្រួល​តាម​សេចក្តី​ប្រាថ្នា ទី​២​ត្រូវ​គេ​ត្មះ​តិះ​ដៀល​ ទី​៣​នឹង​ធ្លាក់​ទៅ​កើត​ក្នុង​នរក ទី​៤​នរជន​នោះ​មិន​មាន​បុណ្យ​ជា​អ្នក​មាន​ដំណើរ​អាក្រក់ ថែម​ទាំង​សេចក្តី​ត្រេក​ត្រអាល​របស់​ជន​ដែល​ភ័យ​នោះ​ជា​មួយ​នឹង​ស្រ្តី​ដែល​ភ័យ​ ជា​សេចក្តី​ត្រេក​ត្រអាល​មាន​ប្រមាណ​តិច​ព្រម​ទាំង​ត្រូវ​ព្រះ​រាជា​ដាក់​ទណ្ឌ​កម្ម​ថែម​ទៀត​ផង​ព្រោះ​ហេតុ​នោះ​នរជន​មិន​គួរ​សេព​ប្រពន្ធ​កូន​គេ​ទេ ។ លុះ​ចប់​ព្រះ​ធម្មទេសនា​នេះ​ខេមមក​សេដ្ឋី​បុត្រ បាន​សម្រេច​សោតា​បត្តិ​ផល លែង​ប្រព្រឹត្ត​អំពើ​អនាចារ​នឹង​ប្រពន្ធ​កូន​គេ​ទៀត​ហើយ ។ សួរ​ថា​ចុះ​សេដ្ឋី​បុត្រ​នោះ បាន​ធ្វើ​បុព្វកម្ម​ដូម្តេច​ពី​ជាតិ​មុន? ឆ្លើយ​ថា សេដ្ឋី​បុត្រ​នេះ​កើត​ជា​អ្នក​លេង​ចំបាប់​យ៉ាង​ឆ្នើម ក្នុង​កាល​នៃ​ព្រះ​ពុទ្ធ​ទ្រង់​ព្រះ​នាម​មកស្សបះ​គាត់​បាន​លើក​ទង់​ជ្រុង​មាស​ពីរ​ដាក់​លើ​ស្តូប​ប្រាក់​លោហិត​របស់​អញ​ចេញ ឲ្យ​តែ​បាន​ឃើញ​អញ​ត្រូវ​តែ​ត្រេក​ត្រអាល​រីករាយ​ជា​មួយ​នឹង​អញ​កុំ​ខាន សេចក្តី​ប្រាថ្នា របស់គាត់​ដូច្នេះ​ឯង ជា​អំពើ​ដែល​គាត់​ធ្វើ​ក្នុង​បុព្វ​ជាតិ ។ ដូច្នេះ​ពួក​ស្រី​ៗ ទាំង​កូន​ទាំង​ប្រពន្ធ​គេ​គ្រប់​តែ​ជាតិ​ដែល​ខេមកសេដ្ឋី​បុត្រ​កើត ហើយ​បើ​បាន​ឃើញ​គាត់​មិន​អាច​នឹង​អត់​ទ្រាំ​ម្រេក​របស់​ខ្លួន​ឲ្យ​តាំង​នៅ​តាម​ប្រក្រតី​បាន​ឡើយ ប៉ុន្តែ​ពេល​នេះ​ជា​ទី​បំផុត​ជាតិ​របស់​គាត់​ហើយ ដោយ​សារបាន​ជួប​និង​ព្រះ​ពុទ្ធ​បរមគ្រូ ព្រះអង្គ​ទ្រង់​សំដែង​ត្រាស់ នៃ​ការ​ប្រព្រឹត្ត​អំពើ​អនាចារ ប្រាប់​ពន្យល់​ឲ្យឃើញ​ពិត​បា្រកដ បាន​រួច​ចាក​ផុត​ទុក្ខ​គ្រប់​យ៉ាង បាន​ឡើង​ឋានៈ ជា​អរិយជន​មាន​ជាតិ​កំណើត​ភ្លឺ​ស្វាង​ទៅ​ក្នុង​អនាគត។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
images/articles/1185/Untitled-1-Recovered.jpg
Public date : 15, May 2026 (27,822 Read)
រឿង​មិគលុទ្ទកប្រេត (ចាក បេ. ខុ.) (ទោស​បាណាតិបាត និង​គុណ​របស់​មិត្រ) កាល​កន្លង​ទៅ​ហើយ ក្នុង​ក្រុង​រាជ​គ្រឹះ មាន​ព្រាន​ម្រិគ​ម្នាក់​ ជា​មិត្រ​នឹង​ធម្ម​ឧបាសក ។ ព្រាន​នោះ​សម្លាប់​ម្រិគ​ទាំង​យប់​ទាំង​ថ្ងៃ ឥត​មាន​បង្អង់​ពេល​វេលា​ណា​មួយ​ទ្បើយ ។ ឧបាសក​ជា​មិត្រ ចេះ​តែ​និយាយ​លួង​លោម​អង្វរ​ឲ្យ​ឈប់​សម្លាប់​ ព្រាន​មិន​ព្រម​តាម ។ ឧបាសក​ចេះ​តែ​ឧស្សាហ៍​និយាយ​មិន​ឈប់​ មិន​ធុញ​ទ្រាន់​ដល់​យូរៗទៅ​ព្រាន​នោះ​ក៏​និយាយ​ប្រាប់​ឧបាសក​ថា ម្នាល់​សម្លាញ់ ខ្ញុំ​មាន​សេចក្តី​រាប់​អាន​សម្លាញ់​ក្រៃ​ពេក ខ្ញុំ​ឈប់​សម្លាប់​សត្វ​ក្នុង​វេលា​យប់​ជូន​អ្នក​ចុះ ឧបាយ​សកឮ​ហើយ​ ទទួល​ថា សាធុ ! ៗ ខ្ញុំ​ត្រេក​អរ​ណាស់ ក្នុង​វេលា​យប់​ដែល​អ្នក​ឈប់​នោះ អ្នក​ត្រូវ​តាំង​ចិត្ត​រលឹក​ចំពោះ​គុណ​ព្រះ​រតនត្រ័យ កុំ​រលឹក​ដល់​ការ​នេសាទ​របស់​អ្នក ។​ ព្រាន​ធ្វើ​តាម​បាន​ទាំង​អស់ តែ​ដល់​វេលា​យប់​ទៅ​ដក​អន្ទាក់ ដក​លប់​ជា​ដើម​ទុក​ក្នុង​ទី​មួយ​ហើយ ដម្កល់​ចិត្ត​ក្នុង​គុណ​ព្រះរតនត្រ័យ ដល់​វេលា​ថ្ងៃ ទើប​ទៅ​នេសាទ​តាម​ធម្មតា ។ សម័យ​ក្រោយ​មក ព្រាន​នោះ​ស្លាប់​ទៅ កើត​ជា​វេមានិកប្រេត នៅ​ក្បែរ​ភ្នំ​គិជ្ឈកូដ ពេល​ថ្ងៃ​រង​ទុក្ខ​វេទនា មាន​ឆ្កែ​ទាំង​ដេញ​ខាំ​ស៊ី​អស់​សាច់​នៅ​សល់​តែ​ឆ្អឹង ដល់​វេលា​យប់​ក្លាយ​ខ្លួ​នជាទេវបុត្រ​ សោយ​សម្បត្តិទិព្វ នៅ​ក្នុង​វិមាន​មាស មាន​អ្នក​បំរើរាប់​រយ​នាក់ ។ ផ្លាស់​ប្តូរ​សោយ​ផង​សុខ​ទុក្ខ ៗ តែ​យ៉ាង​នេះ​ជា​ដរាប​រាល់​ពេល​វេលា ។ ជួន​ជា​ថ្ងៃ​មួយ​នោះ​ព្រះ​នារទត្ថេរ លោក​និមន្ត​ទៅ​ក្បែរ​ភ្នំ​នោះ​ បាន​ឃើញ​ហើយ សួរ​ដំណឹង​សព្វ​គ្រប់​ ទើប​នាំ​ដំណឹង​នោះ​ទៅ​កាន់​សំណាក់​សម្តុទ្ធ ក្រាប​ទូល​តាម​ដំណើរ ។ ព្រះ​សម្តុទ្ធ​បរម​គ្រូ ទ្រង់​ប្រារព្ធ​រឿង​បេ្រត​នោះ​ជា​ហេតុ ហើយ​សំដែង​ធម៌​ទេសនា ដើម្បី​ជា​ប្រយោជន៍​មគ្គ​ផល​សុខ​ចំរើន ដល់​ពុទ្ធ​បរិស័ទ​ទាំង​ទ្បាយ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំ​ជា​តក វាយ​អត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
images/articles/1201/Untitled-1-Recovered.jpg
Public date : 15, May 2026 (17,971 Read)
រឿង​ភិក្ខុ​ជា​ញាតិ និង​ប្រេត (ចាក បេ. ខុ.) (ទោស​បាណាតិបាត និង​ទោស​នៃ​សេចក្តី​កំណាញ់) កាល​កន្លង​ទៅ​ហើយ ក្នុង​ក្រុង​ពារាណសី មាន​ព្រះ​រាជា​មួយ​ព្រះ​អង្គ ព្រះ​នាម​កិក្តវាស សោយ​រាជ្យ​ក្នុង​នគរ​នោះ​ មាន​ព្រះ​រាជ​បុត្រ​មួយ​ព្រះ​នាម​បទុដ្ឋ​កុមារ ។ ព្រះ​រាជបុត្រ​អង្គ​នេះ​បាន​មើល​ងាយ​ព្រះ​បច្ចេក​ពុទ្ធ​ថ្វាយ​បង្គំ​ខ្លួន ក៏​លោត​ចុះ​ពី​ខ្នង​ដំរី​ទៅ​កញ្ឆក់​យក​បាត្រ​ពី​ព្រះ​បច្ចេក​ពុទ្ធ ដែល​កំពុង​និមន្ត​បិណ្ឌបាតបោក​បំបែក​ជាន់​កំទេច​ចោល ធ្វើ​ឲ្យ​លោក​អត់​ចង្ហាន់ ។ ព្រះ​បច្ចេក​ពុទ្ធ ក៏​និមន្ត​ទៅ​កាន់​ញក​ភ្នំ​នន្ទមូល​វិញ ។ រឿង​នេះ​សង្ខេប​តែ​ប៉ុណ្ណេះ ដល់​ព្រះ​រាជ​កុមារ​នោះ​ទីវង្គត​ទៅ​ ទៅ​កើត​ក្នុង​អវចី​មាហាន​រក​អស់ ៨៤០០០​ឆ្នាំ ដល់​អស់​ផលកម្ម មក​កើត​នា​ត្រកូល​អ្នក​នេសាទ​ម្នាក់ នៅ​ក្នុង​អាណា​ខេត្ត​ក្រុង​សាវត្ថី ឈ្មោះ​ហិរិក​កុមារ ជា​បុគ្គល​រលឹក​ជាតិ​បាន ។ កុមារ​នេះ​តាំង​ពី​ធំ​ដឹង​ក្តី​ទ្បើង​កាល​ណា​រលឹក​ឃើញ​សេចក្តី​ទុក្ខ ដែល​ខ្លួន​ទៅ​កើត​ក្នុង​នរក​ប្រេត ក៏​កើត​សេចក្តី​ខ្លាច​បាប​ជា​ទី​បំផុត ។ ក្នុង​គ្រួសារ​ហិរិ​កុមារ​មាន​មុខ​របរ​តែ​មួយ​គឺ របរ​នេសាទ​ត្រី. រាល់​តែ​ថ្ងៃ​មាតាបិតា​និង​បងៗ នាំ​កុមារ​ទៅ​ដាក់​លប​ដាក់​លាយ ចង​សន្ទូច​បង់​សំណាញ់​ជា​ដើម ។ កុមារ​ចេះ​តែ​ហែក​លប​លាយ​ ចាប់​ត្រី​រស់ៗ បោះ​ចោល​ទៅ​ក្នុង​ទឹក​ ហើយ​ចេះ​តែ​ និយាយ​ថា​បាប​ៗ ទោះ​បី​មាតា​បិតា​បងៗ ជេស្តី​វាយ​ដូច​ម្តេច​ក៏​នៅ​តែ​ធ្វើ​ដូច្នោះ​ទៀត ។ បើ​ទុក​ឲ្យ​នៅ​ផ្ទះ​ លួច​ដុត​លប​លោយ​ចោល​អស់ ។ មាតាបិតា​ខឹង​ខ្លាំង ក៏​បណ្តេញ​​ចុះ​ពី​ផ្ទះ​ដើរ​តាម​ផ្លូវ​ទៅ បង​ប្រុស​មាន​សេចក្តី​អាណិត យំ​សោក​អង្វរ​មាតា​បិតា​ឲ្យ​ហៅ​មក​វិញ​តែ​មាតា​បិតា​មិន​ព្រម ។ លុះ​កុមារ​ដើរ​ឆ្ងាយ​ផុត​ពី​ភូមិ​ទៅ​បាន​ជួប​នឹង​ព្រះ​អានន្ទ​កំពុង​និមន្ត​បិណ្ឌ​បាត ក៏​ចេះ​តែ​ដើរ​តាម​ដរាប​ដល់​វត្ត ។ លោក​សួរ​ដឹង​ថា មាតា​បិតា​លះ​បង់​ចោល​ហើយ ក៏​បំបួស​ជា​សាមណេរ តាម​សេចក្តី​សុំ​របស់​កុមារ​នោះ ។ ដល់​បួស​ហើយ​ទៅ​បិណ្ឌ​បាត​មិន​បាន​សោះ​ដោយ​ផល​បាប​កាល​កើត​ជា​ទុដ្ឋ​កុមារ វាយ​បំបែក​បាត្រ​ព្រះ​បច្ចេក​ពុទ្ធ​នោះ​ឯង ។ ថ្ងៃ​មួយ​ព្រះ​អានន្ទ​នាំ​ទៅ​ថ្វាយ​បង្គំ​ព្រះ​សម្តុទ្ធ ព្រះ​អង្គ​ទ្រង់​ជ្រាប​កម្ម​ពៀរ​មួយ​ឲ្យ ដោយ​ប្រាប់​ឲ្យ​ដង​ទឹក​ប្រគេន​ភិក្ខុ​សង្ឃ​ឆាន់​ស្រង់​រាល់ៗ​ថ្ងៃ ពួក​ភិក្ខុ​មាន​សេចក្តី​អាណិត ក៏​ឲ្យ​បាយ​ចំណី​តាំង​ពី​ពេល​នោះ​មក. ដល់​អាយុ​បាន ២០ ឆ្នាំ ព្រះ​អានន្ទ​ឲ្យ​ឧបសម្បទា​ជា​ភិក្ខុ មិន​យូរ​ប៉ុន្មាន​ក៏​បាន​សម្រេច​អរហត្ត​ផល ជា​ព្រះ​អរហន្ត​មួយ​ក្នុង​លោក ។ កាល​ជា​ខាង​ក្រោយ​ លោក​បាន​នាំ​ភក្ខុ​ ១២ រូប​ទៅ​ធ្វើ​សមណ​ធម៌​លើ​កំពូល​ភ្នំ​សានុវាសី ។ ឯ​មាតា​បិតា​បង​ប្អូន​គ្រួសារ​លោក ដល់​អស់​អាយុ​ទៅ​កើត​ជា​ប្រេត អត់​ឃ្លាន​នៅ​ចន្លោះ​ភ្នំ​នោះ មាន​មាត់​តូច​ប៉ុន​ក្តិត​ម្ជុល​ កើត​ដំបៅ​ស្អុយ​រលួយ​ពេញ​ខ្លួន មាន​សេចក្តី​ស្រេក​ឃ្លាន​ខ្លាំង ផឹក​ទឹក​​ស៊ី​បាយ​មិន​កើត ដោយ​អំណាច​ទោស​បាណាតិបាត និង​សេចក្តី​កំណាញ់​មិន​ដែល​ធ្វើ​បុណ្យ​ទាន ។ ពួក​ប្រេត​ទាំង​នោះ​ដឹង​ថា​ហិរិភក្ខុ​នៅ​លើ​កំពូល​ភ្នំ​សានុវាសី នោះ​ត្រូវ​ជា​កូន ជា​ប្អូន​ជា​បង​របស់​ខ្លួន​ពី​ជាតិមុន ដល់​វេលា​និមន្ត​ចុះ​ទៅ​បិណ្ឌ​បាត ក៏​ទៅ​ឈរ​បង្ហាញ​ខ្លួន​ដល់​លោក ប៉ុន្តែ​ផល​កម្ម​ដែល​បណ្តេញ​លោក​មិន​ឲ្យ​នៅ​ជា​មួយ កាល​លោក​នៅ​ជា​កុមារ​នោះ​ បណ្តាល​បិទ​បាំង​មិន​ឲ្យ​លោក​ឃើញ ឬ​គិត​នឹក​ដល់​ទ្បើយ ។ ថ្ងៃ​មួយប្រេត​ជា​បង​ប្រុស​ ដែល​យំ​សោក​សុំ​អង្វរ​មាតា​បិតា​ដែល​មាតា​បិតា​បណ្តេញ​លោក​ ត្រូ​វ​បាន​ជួប​​នឹង​លោក ហើយ​យំ​សោក​រៀប​រាប់​ប្រាប់​ថា មាតា​បិតា​គ្រួសារ​ទាំង​អស់ ស្លាប់​ទៅ​កើត​ជា​ប្រេត​អត់​ឃ្លាន​វេទនា​ណាស់​ មាន​មាត់​តូច​ប៉ុន​ក្តិត​ម្ជុល ។ លោក​ឮ​ដូច្នេះ​ហើយ​មាន​សេចក្តិ​សង្វេគ អាណិត​អាសូ​ពន់​ពេក ទើប​លោក​ធ្វើ​ទាន​ចំពោះ​សង្ឃ ឧទ្ទិស​ផល​ឲ្យ​ដល់​ប្រេត​ទាំង​នោះ ផល​នោះ​ ក៏​បាន​តែ​ប្រេត​ជា​បង​ប្រុស​មួយ​ប៉ុណ្ណោះ ដល់​ពេល​ខាង​ក្រោយ​មក​ ទើប​បាន​ដល់​ប្រេត​ទាំង​នោះ ក៏​បាន​ក្លាយ​ខ្លួន​ជា​រុក្ខ​ទេវតា​ក្នុង​ពេល​នោះ​ហោង ដោយ​អំណាច​ទាន​ដែល​ហិរិកភិក្ខុ​ជា​ព្រះ​អរហន្ត​លោក​ឧទ្ទិស​ឲ្យ ។ ហិរិភិក្ខុ​ និង​ភិក្ខុ​ទាំង​ ១២ អង្គ​នាំ​គ្នា​ទៅ​ក្រាប​ទូល​ព្រះ​មាន​ព្រះ​ភាគ អំពី​រឿង​ប្រេត​នោះ. ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ប្រជុំ​បរិស័ទ ហើយ​សំដែង​ធម៌​ទេសនា ប្រារព្ធ​រឿង​ប្រេត​នោះ​ ដល់​ទី​បំផុត​ទ្រង់​ប្រកាស​អរិយ​សច្ច​ធម៌ ៤ ប្រការ​មនុស្ស និង​ទេវតា​ទាំង​ទ្បាយ ដែល​បាន​ស្តាប់​ ក៏​បាន​សម្រេច​មគ្គផល​តាម​និស្ស័យ​រៀង​ខ្លួន ។ អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
images/articles/1202/Untitled-1-Recovered.jpg
Public date : 15, May 2026 (43,232 Read)
រឿង​ជាង​កែវ​មណី និង​កណ្តុរ​ (ចាក អ. ព.) (ទោស​នៃ​ការ​ជាប់​ចិត្ត​ចំពោះ​ទ្រព្យ​សម្បត្តិ) កាល​កន្លង​ទៅ​ហើយ មាន​សេដ្ឋី​ម្នាក់​ មាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ នៅ​ក្នុង​ស្រុក​មួយ​ក្នុង​ក្រុង​ពារាណសី ដែន​កាសី ។ គាត់​កប់​ប្រាក់​ ៤០ កោដិ​ក្នុង​ផែន​ដី ។ ភរិយា​សេដ្ឋី​ធ្វើ​មរណកាល​ទៅ​កើត​ជា​កណ្តុរ​នៅ​ថែររក្សា​ប្រាក់​នោះ ។ ត្រកូល​ទាំង​អស់​ ក៏​វិនាស​ទៅ​តាម​លំដាប់ ។ ស្រុក​នោះ​កាល​ម្ចាស់​លះ​បង់​ចោល​ហើយ​ រក​តែ​ចំណាំ​ផង​មិន​បាន ។ កាល​នោះ​ មាន​ជាង​កែវ​មណី​ម្នាក់ គាស់​ដុំ​ថ្ម​រើរក​កែវមណី​ហើយ​គាស់​ថ្ម​ក្នុង​ស្រុក​ចាស់​នោះ​យក​ដំ ។ មេ​កណ្តុរ​ត្រាច់​ចុះ​ទ្បើង​ទៅ​រក​ចំណី បាន​ប្រទះ​នឹង​ជាង​នោះ មាន​សេចក្តី​ស្រទ្បាញ់​កើត​ទ្បើង​ដោយ​គំនិត​ថា ទ្រព្យ​របស់​អញ​ច្រើន គង់​តែ​វិនាស​ដោយ​មិន​សម​ហេតុ​ផល អាត្មា​អញ​ចូល​ដៃ​ជា​មួយ​ជាង​នេះ នឹង​ចាយ​វាយ​ទ្រព្យ​បាន​ស្រួល ហើយ​ពាំ​មួយ​កហាបណៈ​ទៅ​កាន់​សំណាក់​ជាង​នោះ ។ ជាង​ឃើញ​ក៏​និយាយ​លួង​លោម​ថា ម្នាល​នាង​ព្រោះ​ហេតុ​អ្វី​បាន​ជា​នាង​ពាំ​កហាបណៈ​មក​ក្នុង​ទី​នេះ ? ម្នាល​អ្នក​ ចូរ​អ្នក​យក​កហាបណៈ​នេះ​ទៅ​ចាយ​វាយ ហើយ​នាំ​យក​សាច់​មក​ឲ្យ​ខ្ញុំ​ផង ។ ជាង​យក​កហាបណៈ​នោះ​ទៅ​ផ្ទះ ហើយ​ទិញ​សាច់​យក​មក​ឲ្យ​មេកណ្តុរ​នោះ ៗ ទទួល​សាច់​យក​ទៅ​ស៊ី​ឯ​លំនៅ​ខ្លួន ។ មេកណ្តុរ​តែង​ឲ្យ​ទ្រព្យ​រាល់ៗ ថ្ងៃ​ដល់​ជាង​នោះ​ហើយ​ទទូល​យក​ សាច់​មក​បរិភោគ ។ ថ្ងៃ​ក្រោយ​បាន​ប្រគល់​ទ្រព្យ​ទាំង​អស់​ឲ្យ​ជាង​កែវ​មណី ៗ​ក៏​ទិញ​សាច់​យក​មក​ឲ្យ​កណ្តុរ​ជា​រាល់​ថ្ងៃ​ដែរ ។ (​មហា សំ .សុខ និស្សិត​សាលា​បាលី​ជាន់​ខ្ពស់) អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
images/articles/1203/Untitled-1-Recovered.jpg
Public date : 15, May 2026 (46,157 Read)
រឿង​បុត្តខាទ​ករាជ (ចា. ម. អ.) (អ្នក​ប្រមឹក​ស្រវឹង​ស៊ប់ មើល​មិន​ស្គាល់​កូន​ខ្លួន​ទេ) កាល​កន្លង​ទៅ​ហើយ​ ព្រះ​ចៅ​ក្រុង​ពារាណសី ទ្រង់​ជា​អ្នក​ប្រមឹក​សុរា​បើ​វៀ​ចាក​សាច់ មិន​សោយ​ព្រះ​ក្រយា​ស្ងោយ​ទ្បើយ ។ សូម្បី​ពួក​អ្នក​នគរ​ឃាត់​ថា​កុំ​សម្លាប់ ក៏​មាន​រៀង​រាល់​ថ្ងៃ​ឧបោសថ​ដែរ ។​ ថ្ងៃ ១៣ កើត អ្នក​គ្រូរ​កាន់​សាច់​យក​មក​ព្យួរ​ទុក​មិន​ស្រួល ឆ្កែ​ក៏​ពាំស៊ី​អស់ ។ ក្នុង​ថ្ងៃ​ឧបោសថ អ្នក​គ្រូ​រក​សាច់​មិន​បាន មិន​ហ៊ាន​លើក​ព្រះ​ក្រយា​ស្ងោយ​ទៅ​ថ្វាយ​ព្រះ​រាជា​ទ្បើយ ទើប​យក​ដំណឹង​នោះ​ទៅ​ក្រាប​ទូល​ព្រះ​ទេពី ៗ ទត​យល់​ព្រះ​រាជ​បុត្រ​នោះ​ហើយ នឹង​ស្ទុះ​មក​ឱប​រឹត​ថើប​ជា​មិន​ខាន​ មុខ​ជា​ភ្លេច​ទារក​សាច់​ហើយ អ្នក​បំបៅ​ព្រះ​រាជ​បុត្រ​ហើយ នឹង​យក​ទៅ​ឲ្យ​អង្គុយ​លើ​ភ្លៅ​ព្រះ​រាជា​ហើយ​អ្នក​ត្រូវ​លើក​ព្រះ​ក្រយា​ស្ងោយ​ទៅ​ថ្វាយ ក្នុង​ពេល​ដែល​ព្រះ​អង្គ​កំពុង​ប្រទ្បែង​លេង​ជា​មួយ​រាជបុត្រ លុះ​ត្រាស់​ដូច្នេះ​ហើយ ព្រះ​នាង​ក៏​ធ្វើ​ឧបាយ​បែប​នោះ ។​លំដាប់​នោះ​ឯង​ អ្នក​គួរ​បង្អោន​ភត្ត​ទៅ​ថ្វាយ ព្រះ​រាជា​កំពុង​ស្រវឹង​ស្រា ទត​មិន​ឃើញ​សាច់​ក្នុង​ភាជន៍ ត្រាស់​សួរ​ថា​សាច់​ទៅ​ឯ​ណា ? បពិត្រ​ព្រះ​សម្មតិទេព​ថ្ងៃ​នេះ​ជា​ថ្ងៃ​ឧបោសថ មិន​គួរ​ព្រះ​អង្គ​សោយ​សាច់​ទេ ។ ព្រះ​រាជា​ត្រាស់​ថា អញ​រក​សាច់​បាន​ដោយ​កម្រ​ណាស់​ហើយ​ទ្រង់​ចាប់​ព្រះ​រាជបុត្រ​មូល ផ្តាច់​ព្រះ​សុរង​បោះ​ទៅ​ខាង​មុខ​អ្នក​គ្រូ​ត្រាស់​ថា ចំអិន​ឲ្យ​ឆាប់​មក ។ អ្នក​គ្រូ​ក៏​ធ្វើ​តាម​ព្រះ​រាជ​បញ្ជា​សូម្បី​ជន​មា្នក់ មិន​ហ៊ាន​យំ ឬ​និយាយ​ថា​ម្តេច​ទ្បើយ ព្រោះ​ខ្លាច​ព្រះ​រាជា​ លុះ​អ្នក​គ្រូ​បង្អោន​ភត្ត​មក​ទ្រង់​ក៏​សោយ​ជា​មួយ​នឹង​សាច់​ព្រះ​រាជបុត្រ ហើយ​ផ្ទុំ​លក់​ទៅ​ពេល​ភ្លឺ​ល្អះ​ៗ​ត្រង់​តើន​ទ្បើង​បាត់​ស្រវឹង​ពោល​ប្រាប់​ស្រី​ស្នំ​ថា​នាង​ចូរ​នាំ​ព្រះ​រាជ​បុត្រ​មក​ឲ្យ​អញ ខណៈ​នោះ​ ព្រះ​ទេពី​ទ្រង់​ព្រះ​កន្សែង​សោយ​សោក បោក​ព្រះ​កាយ​ដួល​ដេក​លើ​ផែន​ដី​លុះ​មាន​ព្រះ​ស្មារតី​វិញ ក៏​ត្រាស់​ថា​ បពិត្រ​ព្រះ​ស្វាមី ម្សិល​មិញ ព្រះ​អង្គ​សម្លាប់​ព្រះ​រាជបុត្រ​យក​សាច់​ហើយ ជា​មួយ​នឹង​ភត្ត​ទៅ​ហើយ ម្តេច​ទ្បើយ​ទ្រង់​រក​ព្រះ​រាជបុត្រ​ទៀត ។ ព្រះ​រាជា​ទ្រង់​សណ្តាប់​ពាក្យ​នោះ​ចប់​ហើយ ក៏​យំ​សោក​ស្រណោះ​អាទ្បោះ​អាល័យ ស្តាយ​ព្រះ​រាជបុត្រ​ស្ទើរ​នឹង​ក្ស័យ​ព្រះជន្ម ទ្រង់​យល់​ឃើញ​ទោស​ក្នុង​កាល​ផឹក​ស្រា​ថា អញ​កើត​ទុក្ខ​ព្រោះ​តែ​ផឹក​សុរា​នេះ ទើប​យក​កន្សែង​មក​ជូត​ព្រះ​ភក្រ្ត​អធិដ្ឋាន​ថា ចាប់​ពី​ពេល​នេះ​ទៅ បើ​អញ​មិន​ទាន់​បាន​សម្រេច​ព្រះ​អរហត្ត​ដរាប​ណា ដរាប​នោះ​អញ​លែង​ផឹក​ហើយ​ទឹក​ស្រា​នេះ ព្រោះ​ជា​មេ​បង្កើត​សេចក្តី​ទុក្ខ បង្កើត​វិនាស​សព្វ​បែប​យ៉ាង​ កាល​ឃើញ​ទោស​ជា​ប្រត្យ​ក្ស​យ៉ាង​នេះ​ទ្រង់​ក៏​លែង​សោយ​ស្រា​តាំង​ពី​ថ្ងៃ​នោះ​មក ។ (មហា សំ .សុខ និស្សិត​សាលា​បាលី​ជាន់​ខ្ពស់) អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
images/articles/1220/Untitled-1-Recovered.jpg
Public date : 15, May 2026 (41,538 Read)
រឿង​ខន្តិវា​ទិ​តាបស (ចាក ខ. ច.) (កុំ​ធ្វើ​បាប​មនុស្ស​មាន​ខន្តី ប្រយ័ត្ន​ផែន​ដី​ស្រូប) កាល​កន្លង​ទៅ​ហើយ ព្រះ​ពោធិសត្វ​របស់​យើង​សោយ​ព្រះ​ជាតិ​ជា​ព្រាហ្មណ៍ នាម​កុណ្ឌះ នៅ​ក្នុង​ក្រុង​ពារាណសី មាន​ការ​នឿយ​ណាយ​នឹង​កិច្ច​មាន​រវល់​ក្រៃ​ពេក​ក៏​ចេញ​ទៅ​បួស​ជា​តាបស នៅ​អាស្រ័យ​ក្នុង​ហេមវត្ត ហើយ​ក៏​មាន​បំណង​ចង់​ឆាន់​​វត្ថុ​ប្រៃ និង​ជូរ ក៏​ត្រឡប់​មក​កាន់​ក្រុង​ពារាណសី​សវិញ គង់​នៅ​ក្នុង​ឧទ្យាន​របស់​សេនាបតី​ម្នាក់​ជា​អ្នក​ទំនុក​បំរុង ។ ថ្ងៃ​មួយ​ព្រះ​រាជា ស្រវឹង​ស្រា​ជោគ​ជាំ មាន​ស្រី​របាំ​ចោម​រោម​ជា​បរិវារ យាង​ទៅ​កាន់​ឧទ្យាន ផ្ទំ​កើយ​ព្រះ​សិរ​លើ​ភ្លៅ​ស្រ្តី​ពេញ​ព្រះ​ទ័យ​មួយ​រូប​លង់​លក់​ស្កប់​ទៅ ។ គ្រា​នោះ​ស្ត្រី​ទាំង​ឡាយ​ដទៃ ឃើញ​ព្រះ​រាជា​ផ្ទំ​លក់​ហើយ ក៏​បបួល​គ្នា​ទៅ​កាន់​ឧទ្យាន ឃើញ​ព្រះ​ពោធិ​សត្វ​គង់​ទៀប​គល់​សាលព្រឹក្ស ដែល​មាន​ផ្កា​រីក​ស្គុះ​ស្គាយ​ត្រ​សាយ​សុំសាខា​សំយុង​មែក​ចុះ​មក​ក្រោម ហើយ​ថ្វាយ​បង្គុំ​អង្គុយ​ស្តាប់​ធម៌​ដោយ​សេចក្តី​គោរព ។ ព្រះ​រាជា​កើន​ឡើង​មិន​ឃើញ​ស្រី​ទាំង​នោះ​ទ្រង់​​ខ្ញាល់​ជា​ខ្លាំង​ ហើយ​ចាប់​ព្រះ​ខ័ន​យាង​ទៅកាន់​សំណាក់​តាបស ពេល​នោះ​ស្រី​ម្នាក់​ដែល​មាន​សេចក្តី​ស្និទិ្ធ​ស្នាល​នឹង​ព្រះ​រាជា​ជាង​គេ ស្ទុះ​ទៅ​ចាប់​ព្រះ​ខ័ន​ពី​ព្រះហស្ថ​ព្រះ​អង្គ ព្រះ​រាជាសួរ​ព្រះពោធិសត្វ​អាការ​​គួរ​ខ្លាច​ថា​នែ​សមណ៍​កំណោ​ អ្នក​ចូល​ចិត្ត​និយាយ​ថា​ម៉េច បពិត្រ​មហារាជ អាត្មា​ភាព​ចូលចិត្ត​និយាយ​​ថា​ ខន្តី ។ យ៉ាង​ម៉េច​ហៅ​ថា​ខន្តី ការ​មិន​បៀត​បៀន​សត្វ​ទាំង​ឡាយ​ ដែល​ជេរ​ប្រហារ​ផ្តាសារ​ចំពោះ​ខ្លួន ។ ព្រះ​រាជា​គិត​ថា អញ​បាន​ឃើញ​ខន្តី​របស់​តាបស​នោះ​ឥឡូវ​ហើយ ហើយ​ត្រាស់​ហៅ​បុរស​អ្នក​សម្លាប់​ចោរ​មក​បង្គាប់​ថា ចូល​អ្នក​ទាញ​តាបស​ចង្រៃ​នេះ​ផ្តួល​លើ​ផែន​ដី ហើយ​យក​រំពាត់​មាន​បន្លា​មក​វាយ​ពីរ​ពាន់​រំពាត់​ គឺ​ខាង​មុខ​ ប្រាំ​រយ​រំពាត់​ ខាង​ក្រោយ ប្រាំរយ​រំពាត់​ខាង​ឆ្វេង​ប្រាំ​រយ​រំពាត់ ខាង​ស្តាំ​ប្រាំ​រយ​រំពាត់​ដូច​គ្នា ។ បុរស​នោះ​ធ្វើ​យក​ចិត្ត​ទុក​ដាក់​តាម​ព្រះ​រាជ​បញ្ជា ។ ​ព្រះរាជា​ត្រាស់​សួរ​ម្តង​ទៀត​ថា អ្នក​ចូល​ចិត្ត​និយាយ​ថា​ម៉េច? បពិត្រ​​មហា​រាជ អាត្មា​ភាព​ចូល​ចិត្ត​និយាយ​ថា ខន្តី ៗ តែ​ព្រះ​អង្គ​បែរ​ជា​សំគាល់​ថា ខន្តី​នៅ​ចន្លោះ​ស្បែក​អាត្មា​ភាព​ទៅ​វិញ ? មិន​មែន​នៅ​ចន្លោះ​ស្បែក​ទេ​ព្រះ​អង្គ ខន្តីនេះ នៅ​ក្នុង​ចន្លោះ​បេះ​ដូង​ដ៏​ជ្រៅ​​របស់​អាត្មា​ភាព ។ នែ​អ្នក​ ចូរ​កាត់​ដៃ​ជើង​តាបស​នេះ​ឲ្យ​ឆាប់ ។​ រាជ​បុរស​ក៏​កាត់​តាម​ព្រះ​រាជ​បញ្ជា ។ ព្រះ​រាជា​ត្រាស់​សួរ​ជា​គំរប់ ៣ ដង​ថា​អ្នក​ចូលចិត្ត និយាយ​ថា​ម៉េច ? បពិត្រ​មហារាជ អាត្មា​ចូលចិត្ត​និ​យាយ​​ថា​ខន្តី តែ​ព្រះ​អង្គ​បែរ​ជា​សំគាល់​ថា​ខន្តី​នៅ​នឹង​ដៃ​ជើង​អាត្មា​ទៅ​វិញ ខន្តី​ក្នុង​ដៃ​និង​ជើង​គ្មាន​ទេ ។ នែ​អ្នក​ចូរ​កាត់​ច្រមុះ និង​ត្រចៀក​តាបស​នេះ​ឲ្យ​ឆាប់ ។ បុរស​នោះ​ក៏​ធ្វើ​តាម​ព្រះ​រាជ​បញ្ជា​ដូច​លើ​មុន ។​ព្រះរាជា​ត្រាស់​សួរ​តែ​ពាក្យ​ដដែល ៗ តាបស​ក៏​ឆ្លើយ​តែ​ពាក្យ​ដដែលៗ ដូច​គ្នា​ដរាប​តែ​ព្រះ​រាជា​ខ្ញាល់​ជា​ខ្លាំង​ លើក​ជើង​ទាត់​កណ្តាល​ដើម​ទ្រូង​ព្រះ​ពោធិសត្វ មួយ​ជើង​ភឹង​យ៉ាង​ធ្ងន់ ទើប​ថយ​ចេញ​ទៅ​ ក៏​ត្រូវ​ផែន​ដី​ស្រូប​ក្បែរ​ឧទ្យាន ឲ្យ​ទៅ​កើត​ក្នុង​អវិចី​មហា​នរក មាន​អណ្តាត​ភ្លើង​ក្រហម​ច្រាល​ឆ្អៅ ឆេះ​រោល​រាល​ស្រោប​ពេញ​ខ្លួន ។​ គ្រាន់​តែ​ស្តេច​អសប្បុរស​ចេញ​ទៅ​ភ្លាម​សេនាបតី​ចូល​ទៅ​ជូត​ឈាម​ព្រះ​ពោធិសត្វ ហើយ​ឲ្យ​លោក​គង់​ចុះ​និយាយ​យ៉ាង​នេះ​ថា ប្រសិន​បើ​លោក​ម្ចាស់​ដ៏​ចំរើន​ខ្ញាល់ គួរ​ខ្ញាល់​ចំពោះ​តែ​ព្រះ​រាជា ដែល​ធ្វើ​កំហុស​ដល់​លោក​ម្ចាស់ សូម​កុំ​ខ្ញាល់​នឹង​ជន​ដទៃ ។ តាបស​ស្តាប់​ពាក្យ​នោះហើយ​ពោល​គាថាថាៈ យោ មេ ហត្ថេ ច បាទេ ច កណ្ណនាសញ្ច ឆេទយិ ចិរំ ជីវតុ សោ រាជា នហិ កុជ្យន្តិ មាទិសា ។ ព្រះ​រាជាអង្គ​ណា ត្រាស់​បង្គាប់​ឲ្យ​កាត់​ដៃ ជើង​ត្រចៀក និង​ច្រមុះ​អាត្មា សូម​ឲ្យ​ព្រះ​រាជា​អង្គ​នោះ​មាន​ព្រះ​ជន្ម​វែង​បណ្ឌិត​ទាំង​ឡាយ អម្បាល​យ៉ាង​អាត្មា​មិន​ខឹង​ផ្តេស​ផ្តាស​ទេ ។ តាបស​ពោល​យ៉ាង​នេះ​ហើយ ក៏​ធ្វើ​មរណកាល​ក្នុង​ឧទ្យាន​នា​ថ្ងៃ​នោះ​ឯង ។​ ព្រោះ​ហេតុ​នោះ​ព្រះ​ភគ​វា​ត្រាស់​ថា៖ អហុ អតីតមទ្ធានេ សមណោ ខន្តីទីបនោ តំ ខន្តិយាយេវ ឋិតំ កាសីរាជា អឆេទយិ ។ ក្នុង​កាល​ដ៏​យូរ​លង់​ហើយ សមណៈ​អ្នក​ពោល​សរ​សើរ​ខន្តី​ត្រូវ​ស្តេច​កាសី​ប្រើ​គេ​ឲ្យ​សម្លាប់​ខ្លួន ដែល​ឋិត​នៅ​ក្នុង​ខន្តី ។ ស្តេច​កលាបុ​ក្នុង​កាល​នោះ គឺ​ភិក្ខុ​ទេវទត្ត​ក្នុង​កាល​ឥឡូវ​នេះ ឯ​ខន្តីវាទី​តាបស គឺ​ព្រះ​អរហន្ត​សម្មាសមត្តុទ្ធ​បរម​គ្រូ​យើង​នេះ ។(មហា សំ សុខ និស្សិត​សាលា​បាលី​ជាន់​ខ្ពស់) អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
images/articles/1222/Untitled-1-Recovered.jpg
Public date : 15, May 2026 (60,129 Read)
រឿង​សង្ខ​ព្រាហ្មណ៍ (ចាក ស. ទ.) (គុណ​នៃ​ការ​ធ្វើ​ទាន​ចំពោះ​បុញ្ញ​ក្ខេត​ដ៏​ប្រសើរ) ក្រុង​ពារាណសី​កាល​ពី​ដើម​មាន​ឈ្មោះ​ថា មោឡិនី​លំដាប់​នោះ​ព្រះ​ពោធិសត្វ កើត​ជា​ព្រាហ្មណ៍​ឈ្មោះ សង្ខៈ​ក្នុង​នគរ​មោឡិនី​បាន​ធ្វើ​ដំណើរ​ទៅ​ជួញ​ដោយ​នាវា ក៏​ស្រាប់​តែ​ឃើញ​ព្រះ​បច្ចេកពុទ្ធ​មួយ​អង្គ កំពុង​និមន្ត​កាត់​ដី​ខ្សាច់​ប្រាកដ​ដោយ​រងើក​ភ្លើង ក្នុង​ទី​មាន​ខ្យល់និង​កំដៅ​ដ៏​ឃោរ​ឃៅ​ក្រៃ​ពេក មាន​ចិត្ត​ជ្រះ​ថ្លា​ថា បុញ្ញក្ខេត​របស់​អញ​មក​ដល់​ហើយ​តើ ទើប​យក​ស្បែក​ជើង និង​ឆ័ត្រ​មក​ប្រគេន ហើយ​ត្រឡប់​ទៅ​ទូត​វិញ ។ ថ្ងៃ​ទី ៧ នាវា​គាត់​ក៏​បែក​កណ្តាល​សមុទ្រ ។ ព្រះ​ពោធិសត្វ និង​អ្នក​បំរើ​ម្នាក់​ស៊ី​ស្ករ និង​សប្បី​ដរាប​ដល់​ឆ្អែត​រៀង​ខ្លួន ក៏​ឡើង​ទៅ​លើ​ចុង​ក្តោង​លោត​បាន​ប្រមាណ​ទី​១ ឧសភ ក៏​ធ្លាក់​ចុះ​ក្នុង​សមុទ្រ​នោះ​ហែល​ឆ្លង​ទៅ ។ ព្រះ​ពោធិសត្វ​ហែល​ឆ្លង​យ៉ាង​នេះ​អស់​ ៧ ថ្ងៃ ។ ពេល​នោះ​ទេព​ធីតា​ឈ្មោះ​មណីមេខលា ជា​អាណាព្យាបាល​សមុទ្រ មាន​បំណង​នឹង​ស្រង់​ព្រះ​ពោធិសត្វ ក៏​និម្មិត​ទូក​ជា​រវការះ​កែវ​ដ៏​ពេញ​ដោយ​កែវ​ ៧ ប្រការ ហើយ​ស្រង់​ព្រះ​ពោធិសត្វ​ដាក់​លើ​ទូក​នោះ តែ​នាង​មិន​អាសូរ​ដល់​ឧបដ្ឋាក​ព្រះ​ពោធិសត្វ​សោះ​ឡើយ ។ ព្រះ​ពោធិសត្វ​ ក៏​បាន​ឲ្យ​ចំណែក​បុណ្យ​ដែល​ខ្លួន​បាន​ធ្វើ ដល់​បុរស​នោះ ៗ ក៏​បាន​អនុមោទនា​នូវ​ចំណែក​បុណ្យ​នោះ​ ទេពធីតា​ ក៏​ស្រង់​បុរស​នោះ​ដាក់​លើ​ទូក​ទៀត ហើយ​នាំ​ទូក​ទៅ​កាន់​ក្រុង​មោឡិនី ក៏​ឲ្យ​នូវ​ទ្រព្យ​ដល់​ព្រះ​ពោធិសត្វ​ទាំង​អស់ ហើយ​វិល​មក​វិញ ។ (មហា សំ . សុខ និស្សិត​សាលា​បាលី​ជាន់​ខ្ពស់) អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
images/articles/1223/Untitled-1-Recovered.jpg
Public date : 15, May 2026 (13,579 Read)
រឿង​សមុន្ទទេវតា (ចាក ស. តិ.) (សេចក្តី​លោភ​នាំ​សត្វ​ឲ្យ​ហួង​ហែង​ហួស​ហេតុ) កាល​ពុទ្ធ​សម័យ​ព្រះ​សម្តុទ្ធ​បរម​គ្រូ ទ្រង់​រំលឹក​ដាស់​តឿន​ឧបនន្ទភិក្ខុ ដែល​មាន​សេចក្តី​លោភ​គ្រប​សង្កត់ គឺ​ធម្មតា​របស់​ភិក្ខុ​ឧបនន្ទ តែ​ដល់​រដូវ​ចូល​វស្សា​ហើយ លោក​ដើរ​ទៅ​ចូល​វស្សា​ផ្ញើរ​គ្រប់​វត្ត ដែល​លោក​អាច​ទៅ​បាន វត្ត​ខ្លះ​លោក​ទុក​ស្បែក​ជើង ខ្លះ​ដំរង​ទឹក ខ្លះ​ទ្រនាប់​ជើង ខ្លះ​ឆ័ត្រ​ជា​ដើម ឲ្យ​ចូល​វស្សា​ជំនួស​​លោក​ដល់​ចេញ​វស្សា​លោក​ទៅ​វាយ​ចំណែក​លាភ​គ្រប់​វត្ត ដែល​លោក​បាន​ទុក​របស់​ទាំង​នោះ​ ដឹក​ទាំង​រទេះ​ៗ យក​មក​ប្រមូល​ទុក​ក្នុង​កុដិ​របស់​លោក ។ ពួក​ភិក្ខុ​ទាំង​ឡាយ​ទ្រាន់​ចិត្ត នាំ​គ្នា​ទូល​ព្រះ​សម្តុទ្ធ​តាម​ដំណើរ​រឿង ព្រះ​អង្គ​ទ្រង់​ប្រជុំ​សង្ឃ ហើយ​ហៅ​ឧបនន្ទ មក​រំលឹក​តាម​លំនាំ​ព្រះ​ពុទ្ធ​ពី​បូរាជ ទើប​នាំ​អតីត​និទាន​មក​សំដែង​ថា ភិក្ខុ​ឧបនន្ទនេះ មិន​មែន​ចង់​បាន​ឥត​របប​តែ​ក្នុង​ជាតិ​នេះ​ទេ កាល​ពី​ដើម​ក៏​ដូច្នេះ​ដែរ ។ ពី​ព្រេង​នាយ​យូរ​ហើយ​ ព្រះ​ពោធិសត្វ​កើត​ជា​សមុទ្រ​ទេវតា ថែរក្សា​មហាសមុទ្រ កាល​នោះ​មាន​ក្អែក​ទឹក​មួយ នៅ​អាស្រ័យ​នឹង​សមុទ្រ​នោះ ជា​សត្វ​មាន​សេចក្តី​លោភ​ច្រើន​ មួយ​ថ្ងៃ​ៗ ហើរ​មុជ​ងើបៗ ក្នុង​ទឹក​សមុទ្រ ស្រែក​បា្រប់​ត្រី​ទាំង​ឡាយ​កុះ​ឲ្យ​ផឹក​ទឹក​ច្រើន ក្រែង​អស់​ទឹក​សមុទ្រ ។ ដោយ​សេចក្តី​ហួង​ហែង​ហួស​ហេតុ​ នេះ​ សមុទ្រ​ទេវតា​ទ្រាន់​ចិត្ត​ពេក ស្តី​តិះ​ដៀល​ឲ្យ​ក្អែក​ទឹក​នោះ​ថា​នែ ! ក្អែក​ទឹក​អប្បឥត​ប្រាជ្ញា លោភលន់​ហួស​ហេតុ ទឹក​សមុទ្រ​នេះ​ជ្រៅ​ណាស់ មិន​ចេះ​ស្រក​មិន​ចេះ​ជន់ទេ សូម្បី​ហូរ​ចាក់​ទៅ​ក្នុង​ទី​ទំនាប​ច្រើន​យ៉ាង​ណា ក៏​មិន​អស់​ដែរ យើង​នៅ​ថែរក្សា​សមុទ្រ​មក​យូរ​ហើយ មិន​ដែល​ឃើញ​អ្នក​ណា​លោភ​ហួង​ហែង​ហួស​ហេតុ​ដូច្នេះ​ទេ ។ តិះ​ដៀល​ហើយ​និម្មិត​ខ្លួន​យ៉ាង​ធំ ដេញ​ក្អែក​ទឹក​នោះ​ឲ្យ​រត់​បាក់​ទៅ ។ប្រជុំជាតក ក្អែក​ទឹក​ក្នុង​កាល​នៅ​គឺ​ភិក្ខុ​ឧបនន្ទ​សមុទ្រ​ទេវតា​គឺ​តថាគត​នេះ​ឯង ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
images/articles/1471/Untitled-1-Recovered.jpg
Public date : 15, May 2026 (14,059 Read)
មនុស្ស​ឆ្កួត​ឬ​វិកល​ចរិត ព្រោះ​គេ​បាត់​បង់​សតិ​សម្បជញ្ញៈ​ ឯ​សុរា​គឺ​ជា​គ្រឿង​ពង្វក់​ស្មារតី ដូច្នេះ​ទើប​មនុស្ស​ត្រូវ​វៀរចាក​ការ​ផឹក​សុរា។ តាម​ទស្សនៈ​អ្នក​ញៀន​សុរា​ខ្លះ​និយាយ​ថា ការ​ផឹក​សុរា​បន្តិច​បន្តួច​ដើម្បីឲ្យ​បាយ​ឆ្ងាញ់​មិន​មាន​ទោស​ទេ ទាល់​តែ​ផឹក​ច្រើន​ទើប​មាន​ទោស តែ​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​បាន​ប្រដៅ​ឲ្យ​មនុស្ស​វៀរចាក​ស្រឡះ សូម្បី​បន្តិចបន្តួច​ក៏​ដោយ ព្រោះ​សុរា​នេះគឺ​ជា​ប្រភព​នៃ​សេចក្ដី​វិនាស​ច្រើន​យ៉ាង​ដូច​ជា ១- សុរា នាំ​ឲ្យ​វិនាស​ទ្រព្យ​សម្បត្តិ ជីវិត​របស់​យើង​ម្នាក់​ៗ​សុទ្ធ​តែ​ត្រូវ​ការអាហារ​ដើម្បី​បរិភោគ បើ​អត់​អាហារ​នឹង​ត្រូវ​ស្លាប់ ប៉ុន្តែ​សុរា​បើ​មិន​ផឹក​ក៏​មិន​ស្លាប់ ដូច្នេះ​អ្នក​ផឹក​សុរា គឺ​ជា​អ្នក​ចាយវាយ​ទ្រព្យ​សម្បត្តិ​ខ្ជះខ្ជាយ​ដោយ​គ្មាន​ប្រយោជន៍។ ២- សុរា នាំ​ឲ្យ​កើត​ជម្លោះ អ្នក​ផឹក​ស្រវឹង​ស្រា​ច្រើន​តែ​មាន​សំដី​តូច​ធំ​ហួស​មាឌ ហួស​ឋានៈ របស់​ខ្លួន មិន​សូវ​កោត​ញញើត​អ្នក​ណា​ឡើយ បើ​មាន​អ្នក​ណាធ្វើ​ឲ្យ​ទាស់​ចិត្ត​បន្តិច​ ក៏​បញ្ចេញ​ភ្លើង​កំហឹង​ឲ្យ​ប្រាកដ​ឡើង ដូច​ជា​ភ្លើង​ឆេះ​ចំបើង ហើយ​ស្រែក​ជេ​អ្នក​ដទៃ ដោយ​ប្រការ​ផ្សេងៗ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​វិវាទ​ទាស់​ទែង​គ្នា។ ៣- សុរា នាំ​ឲ្យ​កើត​រោគ​ទាំង​ឡាយ សុរា​ដែល​អ្នក​ប្រមឹក​ឲ្យ​តម្លៃ​ថា​គួរ​ឲ្យ​សប្បាយ​ណាស់​នោះ តាម​ពិត​គឺ​ជា​ថ្នាំ​ពិស​ដ៏​ពន្លឹក សម្រាប់​ធ្វើ​ឲ្យ​រាង​កាយ​ចុះ​ខ្សោយ​អន់​ថយ ហើយ​នឹង​បង្ក​ឲ្យ​មាន​រោគ​ផ្សេងៗ​ដូច​ជា រោគ​ឈឺ​ក្រពះ រោគ​ស្រវាំង​ភ្នែក រោគ​ឈឺ​ថ្លើម ជា​ពិសេស​គឺ​រោគ​វិកល​ចរិត​ដែល ហៅ​ថា​(ឆ្កួត​សុរា)។ ៤- សុរា​ នាំ​ឲ្យ​ខូច​ឈ្មោះ អ្នក​ស្រ​វឹង​ស្រា តែង​ធ្វើចរិយាមារយាទ​មិន​គួរ​ឲ្យ​ចូល​ចិត្ត​ឡើយ ច្រើន​ធ្វើ​នូវ​ការ​រំខាន​ដល់​អ្នក​ផ្ទះ​ជិត​ខាង ដូច​ជា​ការ​រាំ​ច្រៀង​ស្រែក​ឡូឡា​ខុស ពេលវេលា​ជា​ដើម ដូច្នោះ​ឈ្មោះ​របស់​គេ​ត្រូវ​បាន​អ្នក​ផង​តិះដៀល ថា​ជា​មនុស្ស​ប្រមឹក។ ៥- សុរា នាំ​ឲ្យ​មាន​ការ​បង្ហាញ​កេរ្តិ៍ខ្មាស តាម​ធម្មតា​មនុស្ស​យើង​មាន​ការ​អៀន​ខ្មាសណាស់ ទៅ​ណា​មក​ណា​តែងស្លៀក​ពាក់​យ៉ាង​សមរម្យ លុះ​តែ​សុរា​ចូល​មក​ពង្វក់​ស្មារតី ក៏​ក្លាយ​ជា​មនុស្ស​លែង​ចេះ​អៀនខ្មាស​មួយ​រំពេច ជួន​កាល​អាច​ហ៊ាន​បើក​បង្ហាញ​កេរ្តិ៍ខ្មាស​ក្នុង​ទី​សាធារណៈ​ក៏​សឹង​មាន។ ៦- សុរា​ ធ្វើ​បញ្ញា​ឲ្យ​មាន​កំលាង​ថយ បញ្ញា​គឺ​ជា​ទ្រព្យ​ដ៏​វិសេស​វិសាល​សម្រាប់​មនុស្ស​គ្រប់​ៗ​គ្នា ប៉ុន្តែ​ចំពោះ​មនុស្ស​ប្រមឹក មិន​អាច​មាន​ឱកាស​ដើម្បី​បណ្ដុះ​បញ្ញាឲ្យ​កាន់​តែ​ភ្លឺ​ស្វាង​ឡើង​បាន​ទេ មាន​តែ​បាត់​បង់​ប្រាជ្ញា​ស្មារតី​បន្តិច​ម្តងៗ​ជា​ដរាប។ គ្រួសារ​ខ្លះ ប្ដី​ជាមនុស្ស​ប្រមឹក ហើយ​វា​ធ្វើ​បាប​ប្រពន្ធ​កូន​ដែល​បង្កើត​ឲ្យ​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ មិន​គោរព​សិទ្ធិ​គ្នា​ធ្វើ​ឲ្យ​កូន​ខ្លះ​ខូច​ចិត្ត​ត្បិត​ខ្មាស​អ្នក​ជិត​ខាង រហូត​ក្លាយ​ខ្លួន​ជា​ក្មេងអនាថា ឥត​ទី​ពឹង គ្មាន​គោល​ដៅ​ពិត​ប្រាកដ ព្រោះ​វិបត្តិ​ឪពុក ម្ដាយ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​សភាព​មិន សុខ​ស្ងប់​ដល់​សង្គម​ជាតិ​ទាំង​មូល។ សូម​ឲ្យ​មនុស្ស​គ្រប់​គ្នា​មាន​ចេតនា​វៀរចាក​ការ​ផឹក​ទឹក​ស្រវឹង ហើយ​យក​ពេល​វេលា​ដ៏​មាន​ តម្លៃ​បំពេញកិច្ចការ​តាម​តួនាទី​ប្រកប​ដោយ​សតិ និង សម្បជញ្ញៈ ព្រោះ​ប្រទេស​ជាតិ​ត្រូវ​ការ​ចាំ​បាច់​ណាស់​នូវ​មនុស្ស​ដែល​មាន​សតិ និង សម្បជញ្ញៈ​គ្រប់​គ្រាន់​ក្នុង​កិច្ច​បំពេញ​ការងារ​តាម​តួនាទី។ ដកស្រង់​ចេញពី​សៀវភៅ ជីវិត​ពិត​ជា​ត្រូវ​ការ​ព្រះធម៌ ដោយ៥០០០ឆ្នាំ
images/articles/1865/Untitled-1-Recovered.jpg
Public date : 15, May 2026 (19,757 Read)
រឿងព្រាហ្មណ៍ចាស់ (​កូន​មិន​ដឹង​គុណ​មាតាបិតា អន់​ជាង​ឈើ​ច្រត់) ក្នុង​ពុទ្ធសម័យ មាន​ព្រហ្មណ៍​មហាសាល​ម្នាក់​នៅ​ក្នុង​ក្រុង​សាវត្ថី​មាន​ទ្រព្យ ៨ សែន​កហាបណៈ មាន​កូន​ប្រុស​៤នាក់។ កាល​កូន​នោះ​មាន​វ័យ​ធំ​ឡើង បាន​រៀប​អាវាហមង្គល​ហើយ​ចែក​ទ្រព្យ​សម្បត្តិ​ឲ្យ​កូន​ម្នាក់ៗ ១សែន​កហាបណៈ។ ខាង​ក្រោយ​មក​នាង​ព្រាហ្មណី ជា​ភរិយា​របស់ ព្រាហ្មណ៍​នោះ​ស្លាប់​ទៅ គាត់​នៅ​ពោះ​ម៉ាយ​តែ​ម្នាក់​ឯង។ កូន​ទាំង​៤នាក់​ប្រឹក្សា​គ្នា​ថា​បើ​ឪពុក យើង​មាន​ប្រពន្ធ​ទៀត​មុខ​ជា​មាន​កូន​មិន​ខាន ទ្រព្យ​៤សែន​នឹង​កេរ្តិ៍​អាករ​ផ្សេងៗ​ ដែល​នៅ​សល់​ក្នុង​កណ្ដាប់​ដៃ​គាត់ គាត់​មុខ​ជា​ចែក​ឲ្យ កូន​ចុង​ទាំង​អស់ បើ​ដូច្នេះ​គួរ​តែ​យើង​ទៅ​នាំ​យក​គាត់​មក​ចិញ្ចឹម​ជប់​លៀង​គាត់។ ថ្ងៃ​មួយ​ ព្រាហ្មណ៍​ក្រោក​ពី​ដេក​ក្នុង​វេលា​ថ្ងៃ​កូន​ទៅ​ជួប​ជុំ​គ្នា​ហើយ​និយាយ​អំពី​ទោស នៅ​គ្រប់​គ្រង​ផ្ទះ​ដោយ​ឡែក​ៗ​ពី​គ្នា រួច​និយាយ​អង្វរ​ថាៈ លោក​ឪពុក​យើង​ខ្ញុំ​ជា​កូន​ទាំង​អស់​គ្នា នឹង​បំរើ​ទំនុក​បម្រុង​លោក​ឪពុក​ដោយ​គោរព​ដរាប​ដល់​អស់ជីវិត សូម​លោក​ឪពុក​ប្រគល់​ទ្រព្យ​សម្បត្តិ​ដែល​នៅ​សល់ទាំង​ប៉ុន្មាន មក​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ឱ​អស់​មក កុំ​រវល់​នឹង​ទុកដាក់​ថែរក្សា​ព្រោះ​ចាស់ហើយ ។ ព្រាហ្មណ៍​ក៏​ប្រគល់​ទ្រព្យ​ឲ្យ​ដល់​កូន ទាំង​៤​នាក់​ម្នាក់​ត្រូវ​បាន​១សែន​កហាបណៈ​ទៀត ខ្លួន​នៅ​សល់​តែ​សំពត់​១​ចង្កេះ ប៉ុណ្ណោះ ទៅ​នៅ​ជាមួយ​នឹង​កូន ច្បង​​បង្អស់​មិន​យូរ​ប៉ុន្មាន​កូន​ប្រសារ​កើត​សេចក្ដី​ធុញ​ទ្រាន់​ក៏​និយាយ ដៀប​ដាម​ថា លោក​ឪពុក​ ប្រហែល​ជា​មិនស្គាល់​ផ្លូវ​ទៅ​ផ្ទះ​ដទៃ​ទៀត​ទេដឹង បាន​ជា​ក្រាញ​នៅ​តែ​ផ្ទះ​ខ្ញុំ។ ព្រាហ្មណ៍​ឮ​ដូច្នោះ​តូច​ចិត្ត​ណាស់​ក៏​បាន​ដើរ​ទៅ​នៅ​គ្រប់​ផ្ទះ​កូន​ទាំង ៤នាក់​គេ​ចេះ​តែ​បណ្ដេញ​ដូចៗ​គ្នា គាត់​ទ្រាំ​នៅ​មិន​បាន​ ក៏​ចេញ​ទៅ​ដើរ​សូម​ទាន​គេ​តាម ច្រក​ល្ហក​ផ្ទះ​បុគ្គល​ដទៃ​ទៅ​ជា​ស្គម​ស្គាំង ព្រោះ​បរិភោគ​អាហារ​និង​ដេកមិន​ស្រួល​នឹក អាណិត​អាសូរ​ខ្លួន​ថាៈ ឱ! អាត្មា​អញ​ហើយ​ចាស់ ឡើង​កាន់​តែ​លំបាក​ខ្លាំង​ឡើង​មិន​សម បើ​កូន​អញ​វា​មិន​នឹក​អាណិត​អញ​បន្តិច​បន្តួច​សោះ វា​លះ​បង់​ចោល​អញ​ដូច​ជា​គោ​ចាស់ បើ​ដូច្នេះ​អញ​ចូល​ទៅ​រក ព្រះសមណគោរតម​ចុះ ក្រែង​លោ បាន​សុខ​ស្រួស​បន្តិច លុះ​គិត​ដូច្នេះ​ហើយ​ក៏​ទៅ​កាន់​សំណាក់​ព្រះសម្ពុទ្ធៗ ត្រាស់​សួរ​ថាៈ នែព្រាហ្មណ៍​ហេតុ​អ្វី​បាន​ជា​អ្នក​ស្គម​ស្លេកស្លាំង​ម្លេះ? ។ បពិត្រ​ព្រះអង្គដ៏​ចម្រើន ខ្ញុំ​ព្រះអង្គ​មាន​កូន​៤​នាក់ ឥឡូវ នេះ​វា​ត្រូវ​គំនិត​គ្នា​នឹង​ប្រពន្ធវា​បណ្ដេញ​ខ្ញុំ​ព្រះ​អង្គ​​ចោល។ ម្នាល​ព្រាហ្មណ៍​បើ​ដូច្នោះ​អ្នក​ចូរ​រៀន​មន្ត​ពី តថាគត​ហើយ​សូត្រ​ក្នុង​ទី​ប្រជុំជន​ដែល​មាន​កូន​របស់​អ្នកទាំង​នោះ​អង្គុយ នៅ​ជា​មួយ​ផង​មន្ត​នោះ​ថាៈ ខ្ញុំ​ត្រេក​អរ​ដោយ​កូន​ឯណា​ដែល​កើត​ហើយ​ផង ប្រាថ្នានូវ សេចក្ដី​ចំរើន​ដល់​កូន​ឯណា​ផង កូន​នោះ សមគំនិតជាមួយ​ប្រពន្ធវា ហើយ​បណ្ដេញ​ខ្ញុំ ចោល​ដូច ជា​ឆ្កែ​បណ្ដេញ​ជ្រូក កូន​ជា​អសប្បុរស លាមក គ្រាន់​តែ​ហៅ​ឪៗ ប៉ុណ្ណោះ​វា​លះ​បង់​ខ្ញុំ​ដែល​មាន វ័យ​ចាស់​ជ្រុល​ហើយ កូន​ខ្ញុំ​នោះ​ប្រៀប​ដូច​អារក្ស​ទឹក​មក​ក្លែង​ធ្វើ​ជា​កូន ឪ​ពុក​ចាស់របស់​កូន​ពាល តែង​ដើរ​សូម​ទាន​ប្រប​ផ្ទះ​អ្នក​ដទៃ ដូច​ជា​សេះ​ចាស់​ប្រើ​មិន កើត​គេ​នាំ​ចេញ​ចាក​ចំណី ឈើ​ច្រត់​របស់​ខ្ញុំ​នេះ​ប្រសើរ​ ឯ​កូន​ដែល​មិន​ស្ដាប់​បង្គាប់​មិនប្រសើរ​ឡើយ ត្បិត​ឈើ​ច្រត់​នេះ អាច​ការ​ពារ​គោកាច ឆ្កែកាច​ក៏​បាន ច្រត់​ទៅ​ខាង​មុខ ក្នុង​ទីងងឹត​ក៏​បាន ស្ទង់​ចុះ​ទៅ​ក្នុង​ទឹក​ជ្រៅ​ក៏​បាន បុគ្គល​ភ្លាត់​រអិល​គង់​ទប់​ខ្លួន​បាន​ដោយអានុភាព​នៃ​ឈើ​ច្រត់ ។ លុះ​ព្រាហ្មណ៍​ចាស់ រៀន​មន្ត​នេះ​អំពី​សំណាក់​ព្រះមានព្រះភាគ ចប់​ហើយ​ក៏​ចូល​ទៅ​កាន់​ទីប្រជុំ​ដែល​មាន​កូន​៤នាក់ អង្គុយ​នៅ​ទី​នោះ​ផង ហើយ​សូត្រ​មន្ត​នោះ។ សម័យ​នោះ​ទំនៀម​ទំលាប់​របស់​អ្នក ស្រុក​ប្រកាន់​ថា បើ​កូន​ណា​បាន ទទួល​មត៌ក​ពី​មាតាបិតា​ ហើយ​មិន​ចិញ្ចឹម​វិញ​ត្រូវ​អ្នក ស្រុក​ប្រហារជីវិត ។គ្រាន់​តែ​ព្រាហ្មណ៍​ចាស់​សូត្រ​មន្តចប់ មហាជន​ផ្អើល​ឆោឡោរក​ដំបង​ព្រនង់​ប្រុង វាយ​កូន​ទាំង​៤ នោះ​សម្លាប់​ចោល។ កូន​ព្រាហ្មណ៍​ទាំង​៤ នាក់​ភ័យ​ខ្លាំង​ស្ទុះ​ទៅ​ក្រាប​ទៀប​បាទា​បិតា សូម​ខមាទោស​រ៉ាប់​រង​ទំនុក​បម្រុង​ដោយ​គោរព ត​ទៅ​កូន​ម្នាក់ៗ បាន​ជូល សំពត់១ គូ​នឹង​និច្ច​ភត្ត​ទៀត។ ព្រាហ្មចាស់​កាល​បើ​បាន​សុខ​ហើយ នឹក​ឃើញ​គុណ របស់​ព្រះសាស្ដា។ ទើប​នាំ​យក​សំពត់​៣គូ​និង​និច្ចភត្ត​ជាច្រើន​ទៅ​ថ្វាយ​ព្រះសាស្ដាៗ ទ្រង់​ទទួល​ដោយ​អនុគ្រោះ។ ដកស្រង់ចេញពីសៀវភៅ ខំសាងកុសល ដោយ៥០០០ឆ្នាំ
images/articles/1891/Untitled-1-Recovered.jpg
Public date : 15, May 2026 (70,321 Read)
កាល​ពី​ព្រេង​នាយ មាន​ភ្នំ​មួយ​ឈ្មោះ​បំសុបពិត ស្ថិត​នៅ​ក្បែរ​ព្រំ​អាណាចក្រ​ពារាណសី។ នៅ​ញកភ្នំ​នោះ​មាន​ខ្លា​ធំ​មួយ មេ​ស្លាប់​ចោល​ទៅ នៅ​ជា​មួយ​បា​ចាស់​ជរា។ កាល​នោះ​មាន​សេក​មួយ​ក៏​ជា​សត្វ​សប្បុរស​ដែរ​អាស្រ័យ នៅ​នា​ភ្នំ​នោះ បាន​យក​ខ្លា​ធ្វើ​ជា​មិត្ត​សំឡាញ់​យ៉ាង​ជិត​ស្និទ្ធ។ សម័យ​ខាង​ក្រោយ​មក​មាន​បុរស​ម្នាក់​នៅ ក្នុង​បច្ចន្តជនបទ​ជា​មនុស្ស​ អសប្បុរស​ឈ្លោះ​ទាស់​ប្ដី​ប្រពន្ធ​លែង​លះ គ្នា​មនុស្ស​អសប្បុរស​នោះ ក៏​ដើរ​ស្ពាយ​បង្វិច​កាត់​ភ្នំ​បំសុបពិត​នោះ​សំដៅ​ទៅក្រុង ពារាណសី ទៅ​ដល់​ជើង​ភ្នំ​ជួប​នឹង​សេកៗ ធ្វើ​បដិសណ្ឋារៈ​សួរ​ដំណើរ​សព្វ​គ្រប់​បាន​ដឹង ថា​នឹង​ឆ្លង​កាត់​ភ្នំ​ទៅ​ក្រុង​ពារាណសី ក៏​ប្រាប់​ថា ភ្នំ​នេះ​មាន​ខ្លា​សាហាវ​ច្រើន​ណាស់ អញ្ជើញ​ទៅ​ពុំ​បាន​ទេ ក្រែង​មាន​គ្រោះ​ថ្នាក់​អញ្ជើញ​វាង តាម​ជើង​ភ្នំ​នេះ​ទៅ​វិញ។ បុរស​នោះ​មិន​ព្រម ឆ្លើយ​ប្រាប់​ថា​ខ្ញុំ​ចង់​ប្រញាប់​ស៊ូ​ដើរ​កាត់​ទៅ​ចុះ។ សេក​យល់​អធ្យាស្រ័យ​ហើយ ក៏​និយាយ​ប្រាប់ថា​បើ​ដូច្នោះ​អញ្ជើញ​ត្រង់​ញក​ភ្នំ​នេះ​ទៅ ខ្ញុំ​មាន​ពួក​ម៉ាក សំឡាញ់​ខ្លា​ធំ​មួយ​បើ​ទៅ​ជួប​ប្រាប់​ថា អ្នក​ជា​មិត្ត​ភ័ក្ត្រ​នឹង​ខ្ញុំៗ ឲ្យ​ជូន​ដំណើរ​ទៅ ក្រុង​ពារាណសី មើល​សុខទុក្ខ​តាមផ្លូវ​ឲ្យ​ផង​​ក្រែង​សត្រូវ​មើល​ងាយ។ មនុស្ស​អសប្បុរស​ ឮ​ដូច្នោះ​ មាន​សង្ឃឹម​ថា​នឹង​ ធ្វើ​ដំណើរ​កាត់​ភ្នំ​នេះ​បាន​ស្រួល​ហើយ ក៏​រកអាហារ​ស៊ី​ឲ្យ​មាន​ កម្លាំង​សេក​ក៏ បាន​រក​ផ្លែ​ឈើ​ឲ្យ​បរិភោគ​មិន​បរិភោគ​តែ​ផ្លែ​ឈើ​ប៉ុណ្ណោះ​ ដ៏​យក​ដំបង វាយ​សំលាប់​សេក នោះ​បោច​អាំង​ស៊ី​ថែម​ទៀត លុះ​ស៊ី​ហើយ​ក៏​ដើរ​សំដៅ ទៅ​រក​កន្លែង ខ្លាធំ​ដែល​សេក​បាន​ប្រាប់ ខ្លា​ឃើញ​បាន​ដឹង​ថា​ជា​មិត្ត​សំឡាញ់​នឹង​សេក ក៏​រាក់​ទាក់​ឲ្យ​ សំណាក់​នៅ​មួយ​យប់​សិន ខ្លា​ធំក៏​ចេញ​ទៅ​រក​ចំណី​អាហារ​មក​ជប់លៀង។ ក្នុង​ពេល ដែល​ខ្លាធំ​ចេញ​ទៅ បុរស​នោះ​ ជា​មួយ​ខ្លា​ចាស់​ជា​ឪពុក ក៏​និយាយ​ប្រាប់​ខ្លា​ចាស់​នោះ​ថា​អម្បាញ់​មិញ​ខ្ញុំ​សម្លាប់​សេក​មួយ អាំង​ស៊ី​ឆ្ងាញ់​ជាង​សេក​ធម្មតា ដែល​និយាយ​​យ៉ាង​នេះ​ដោយ​គិត​ថា​ខ្លា​ចាស់​មិន ដឹង​សេក​ជា​មិត្ត សំឡាញ់​នឹង​ខ្លា​ធំ​ជា​កូន​ទេ។ ឯ​ខ្លា​ធំ​រក​ចំណី​បាន ហើយ​ឲ្យ​បុរសនោះ​បរិភោគ​ឆ្អែក​ដេក​លក់។ ខ្លា​ចាស់​ប្រាប់​ថា បុរស​នេះ​សម្លាប់​សេក​ មិត្រ​ភក្តិ​កូន​ ឯង​ស្លាប់​ហើយ។ ខ្លា​ធំ​ឮ​ហើយ​យំ សោក ស្ទុះ​រត់​ទៅ​មើល​កន្លែង​ដែល​សេក នៅ​ឃើញ​តែ​រោម​នៅ​លើ​ដី​នឹក​ខឹង​ថា​នឹង​ស៊ីបុរស​នេះ​វិញ។ ឯ​បុរស​នោះ​ភ្ញាក់​ឡើង​បាត់ ខ្លា​ធំ ក៏​សួរ​ខ្លា​ចាស់​បាន​ដឹង​ថា​ទៅ​មើល​សេក​ដែល​ខ្លួន​ស៊ី ក៏​កើត​ទោសៈ​ចំពោះ​ខ្លាចាស់​ យក​ដំ​ថ្ម​គប់​ខ្លា​ចាស់​នោះ​ស្លាប់​ទៅ ហើយ​យក​ដំបង​មួយ​យ៉ាង​ធំ​ឈរ ក្បែរ​គល់​ឈើ​ចាំ វាយ​សំឡាប់​ខ្លា​ធំ​ទៀត ប៉ុន្តែ​ដោយ​ខ្លា​ធំ​មាន​ធម៌សប្បុរស​មិន​អាច​សម្លាប់ បាន​ឡើយ ឃើញ​ខ្លា​ធំ​មក​ដល់ បុរស​នោះ​ភ័យ​ញាប់ញ័រ​ក្រាប​ថ្វាយ​បង្គំ​សុំទោស។ ខ្លា​ធំ​ក្រឡេក មើល​ទៅ​ឃើញ​ឪពុក​ត្រូវ​ដំបង​បែកក្បាល​ស្លាប់ ដឹង​ថាបុរស​នោះ​ស្លាប់ នឹក​តូច​ចិត្ត​គិត​ខាំ​បុរស​នោះ​ម្ដង។ ប៉ុន្តែ​ធម្មតា​អ្នក​មាន​ធម៌​សប្បុរស​តែង មាន​គំនិត​គិត​វែង​ឆ្ងាយ ជឿ​បុណ្យ​ជឿ​ បាប​យល់​ហេតុ​ផល​ច្បាស់​លាស់ ទើប​មាន​គំនិត​ថា​មនុស្ស​នេះ​អសប្បុរស​អញ​មិន​គួរ​ប្រទូស្ដ​តប​ឲ្យ ជាប់​ពៀរ​នឹង​វា​ទេ សំឡាញ់​អញ​ក្ដី ឪពុក​អញ​ក្ដី ដែលស្លាប់​ ទៅ​គឺ​ជា​ផលកម្ម​របស់​គាត់​បាន សាង​ពី​បុព្វ​ជាតិ​មក យល់​ច្បាស់​ដូច្នេះ​ហើយ ក៏​និយាយ​រាក់​ទាក់​ទៅ​រក​បុរស​នោះ​ហើយ​ជូន​ដំណើរ ទៅ​ទៀត​ដរាបដល់​ផុត​ទី​មាន​គ្រោះ​ថ្នាក់។ ឯសេក​ដែល​ស្លាប់​ទៅ បាន​ទៅ​កើត​នៅ​ស្ថានសួគ៌​បរិបូណ៌​ដោយ​ទិព្វសម្បត្តិ​ដោយ អំណាច​នៃ​សប្បុរសធម៌។ ចំណែក​ខាង​ខ្លា​ធំ​ដល់​អស់​អាយុ​ ក៏បាន​ទៅ​កើត​នៅ​ស្ថាន ទេវលោក​ដូច​សេក​ដែរ។ សេចក្ដី​ពិសេស គួរ​សង្ស័យ​ថា​ខ្លា​ចាប់​តែ​សត្វ​ស៊ី​ជា​អាហារ ធ្វើ​បាណាតិបាត​រាល់​ពេល​ហេតុ​អ្វី​ក៏​បាន​កើត​ស្ថាន​សួគ៌​ដែរ? ដែល​ទៅ​កើត​ស្ថានសួគ៌ នោះ​មិន​មែន​អំពើ​បាណាតិបាត​នាំ​ទៅ​កើត​ទេ គឺ​សប្បុរស​ធម៌​ដែល​មាន​ក្នុង​សម័យ​ដែល មិន​គួរ​មាន​នោះ​ទេ នាំ​ទៅ​កើត មិន​ចាំ​បាច់​និយាយ​ឡើយ​ដល់​ទៅ​ខ្លា​ធំ ដែល​មាន សប្បុរស​ដល់​ម្ល៉ោះ សូម្បី​គ្មាន​សោះ​ក៏ ដោយ​បើ​ប្រសិន​ជា​ពេល​ជិត​ស្លាប់​ជនចិត្ត ចាប់​បាន កុសល​ធម៌​ណា​មួយ​ហើយ ទៀត​តែទៅ​សួគ៌​សិន មិន​ខាន​ដូច​ពុទ្ធភាសិត​ថា ចិត្តេ បរិសុទ្ធេ សុគតិ បាដិកង្ខា ចិត្ត​បរិសុទ្ធ ទៅសុគតិ។ ដកស្រង់ចេញពីសៀវភៅ ខំសាងកុសល ដោយ៥០០០ឆ្នាំ
images/articles/2694/5645tpic.jpg
Public date : 15, May 2026 (35,977 Read)
កាលព្រះមានព្រះភាគទ្រង់រំលត់ខន្ធចូលកាន់ព្រះនិព្វានហើយ ព្រះបាទអជាតសត្តុបាននាំព្រះបរមសារីរិកធាតុដែលព្រះអង្គបានទទួលអំពីចំណែកបែងចែក មកសាងព្រះស្តូបហើយធ្វើបុណ្យឆ្លង ។ឧបាសិកាអ្នកក្រុងរាជគ្រឹះម្នាក់ បដិបត្តិសរីរកិច្ចអំពីព្រឹកហើយ គិតថា នឹងបូជាព្រះសាស្ដា បានកាន់យកផ្កាននោង ៤ ទងដែលខ្លួនបានមក មានសទ្ធាកើតឆន្ទៈឧស្សាហៈឡើងក្នុងចិត្តយ៉ាងមុតមាំ មិនបានគិតដល់អន្តរាយក្នុងដំណើរផ្លូវ ជាអ្នកមានមុខឆ្ពោះទៅកាន់ព្រះស្តូប ។ ខណៈនោះ មានមេគោកូចខ្ចីមួយបោលស្ទុះទៅដោយរហ័ស បានជល់ឧបាសិកានោះឲ្យអស់ជីវិត ។ នាងធ្វើកាលកិរិយាក្នុងខណៈនោះឯង បានកើតក្នុងតាវត្តិង្សសួគ៌ាស្ថាន ។ កាលសក្កទេវរាជស្ដេចយាងក្រសាលឧទ្យាន នាងបានប្រាកដខ្លួនព្រមទាំងរថ គ្រប់សង្កត់ទេពធីតាទាំងអស់ដោយរស្មីរបស់ខ្លួន នៅកណ្ដាលស្រីទេពនាដកៈទាំងពីរកោដិកន្លះ ដែលជាបរិវាររបស់សក្កទេវរាជនោះ ។ សក្កទេវរាជបានទតឃើញនាងយ៉ាងនោះហើយ ទ្រង់មានព្រះទ័យភ្ញាក់ផ្អើលកើតសេចក្ដីអស្ចារ្យដូច្នេះថា កីទិសេន នុ ខោ ឱឡារិកេន កម្មុនា អយំ ឯទិសិំ សុមហតិំ ទេវិទ្ធិមុបាគតា ដោយកម្មជាឱឡារិកយ៉ាងណាហ៎្ន ទើបទេពធីតានេះមានឫទ្ធិដ៏ធំក្រៃលែងយ៉ាងនេះ ? យ៉ាងនេះហើយ ទើងទ្រង់សួរទេពធីតានោះដោយគាថាទាំងឡាយនេះថា ម្នាលនាងដ៏ចម្រើន មានសំពត់លឿង មានទង់លឿង ស្អិតស្អាង ដោយគ្រឿងប្រដាប់មានពណ៌លឿង មានអវយវៈលាបដោយខ្លឹម ចន្ទន៍លឿង ទ្រទ្រង់ផ្កាឧប្បលលឿង ។មានប្រាសាទ និងទីដេកលឿង មានទី អង្គុយលឿង មានភោជនលឿង មានឆ័ត្រលឿង មានរថលឿង មានស៊ែលឿង មានផ្លិតលឿង ។ នាងបានធ្វើអំពើដូចម្តេច ក្នុងភពជារបស់មនុស្ស ក្នុងកាលមុន ម្នាលទេវតា យើងសួរហើយ នាងចូរប្រាប់ នេះជាផលនៃកម្មអី្វ ? សូម្បីទេពធីតានោះក៏បានព្យាករដល់សក្កទេវរាជដោយគាថាទាំងឡាយនេះថា បពិត្រព្រះអង្គដ៏ចម្រើន វល្លិឈ្មោះកោសាតកី (វល្លិននោងព្រៃ) ជាជាតិវល្លិល្វីង ដែលគេមិនត្រូវការ ខ្ញុំម្ចាស់មានចិត្តជ្រះថ្លា បាននាំ យកផ្កាននោងព្រៃនោះ ៤ ទង ទៅបូជាព្រះស្តូប ។ ឧទ្ទិសចំពោះព្រះសរីរធាតុ នៃព្រះសាស្តា ខ្ញុំម្ចាស់កំពុងមានចិត្តប្រព្រឹត្តទៅ ក្នុងព្រះធាតុនៃព្រះមានព្រះភាគនោះ មិនបានក្រឡេកមើលផ្លូវគោនោះ ។ គ្រានោះ មេគោមកជល់ខ្ញុំម្ចាស់ ដែលមានអធ្យាស្រ័យមិនទាន់ដល់ព្រះស្តូប (ស្លាប់ទៅ) បើខ្ញុំម្ចាស់សន្សំបុណ្យនោះ សម្រេចម្ល៉េះសមជាមានសម្បតិ្តដ៏លើលុបជាងនេះ ។ បពិត្រព្រះអង្គជាធំជាងទេវតា នាមមឃវៈ ជាទេវកុញ្ជរ ខ្ញុំម្ចាស់បានលះបង់រាងកាយជាមនុស្ស មកកើតជាមួយនឹងព្រះអង្គ ព្រោះកម្មនោះ ។ នាកាលធ្វើសង្គាយនា ព្រះធម្មសង្គាហកាចារ្យទាំងឡាយពោលថា ព្រះឥន្ទ្រ នាមមឃវៈ ជាទេវកុញ្ជរ ជាធំជាងទេវតាក្នុងជាន់ត្រៃត្រឹង្ស បានស្តាប់ពាក្យនេះហើយ ក៏ញុំាងទេវធីតាឲ្យជ្រះថ្លា ក្នុងភពតាវត្តឹង្សហើយ បានពោលពាក្យនេះ នឹងមាតលិទេវបុត្រ ។ បន្ទាប់មក សក្កទេវរាជ ក៏បានសម្ដែងធម៌ដោយគាថាទាំងឡាយនេះដល់ទេវបរិស័ទ ដែលមានព្រះមាតលីជាប្រធានថាម្នាលមាតលិ អ្នកចូរមើលសេចកី្តអស្ចារ្យ នេះជាផលនៃកម្មដ៏វិចិត្រ ទេយ្យវត្ថុសូម្បី បន្តិចបន្ទួចដែលគេធ្វើហើយ ជាបុណ្យ មានផលច្រើន ។កាលបើចិត្តជ្រះថ្លា ចំពោះព្រះតថាគតជាសម្ពុទ្ធ ឬសាវ័ករបស់ព្រះតថាគតហើយ ទក្ខិណាទាន ឈ្មោះថាមានផលតិចមិនមែនឡើយ ។ម្នាលមាតលិ អ្នកចូរមក យើងទាំងឡាយនឹងបូជាព្រះធាតុព្រះតថាគតឲ្យលើសលុប ជាងនេះទៅទៀត ការសន្សំនូវបុណ្យទាំងឡាយ រមែងនាំមកនូវសេចកី្តសុខ ។ កាលព្រះតថាគតឋិតនៅកី្ត បរិនិព្វានទៅកី្ត បើតាំងចិត្តស្មើ ផលក៏ស្មើ ដ្បិតថាសត្វ ទាំងឡាយ មានការតម្កល់ចិត្តទុកជាហេតុ ទើបទៅកាន់សុគតិបាន ។ទាយកទាំងឡាយ រមែងទៅកាន់ស្ថានសួគ៌បាន ព្រោះធ្វើការបូជា ចំពោះព្រះតថាគត ទាំងឡាយណា ព្រះតថាគតទាំងនោះ បានកើតឡើងក្នុងលោក ដើម្បីប្រយោជន៍ ដល់ជនច្រើន ។ នាកាលសក្កទេវរាជត្រាស់យ៉ាងនេះរួចហើយ ស្ដេចសក្កៈជាទេវានមិន្ទៈទ្រង់រម្ងាប់នូវសេចក្ដីឧស្សាហៈក្នុងការក្រសាលព្រះឧទ្យាន ហើយទ្រង់ត្រឡប់អំពីឧទ្យាននោះ ទ្រង់ធ្វើការបូជាព្រះចូឡាមណីចេតិយអស់ ៧ ថ្ងៃ ដែលជាបូជនីយដ្ឋានដែលទ្រង់បូជាជារឿយៗ ។ សម័យខាងក្រោយមកទៀត ស្ដេចសក្កទេវរាជ បានពោលរឿងនោះថ្វាយ ដល់ ព្រះនារទត្ថេរដែលទៅកាន់ទេវលោក ព្រះថេរៈក៏ប្រាប់រឿងនោះដល់ព្រះធម្មសង្គាហកាចារ្យ ទាំងឡាយ ព្រះសង្គាហកាចារ្យទាំងឡាយនោះ ក៏បានលើករឿងនោះឡើងកាន់ការធ្វើសង្គាយនា ដោយប្រការដូច្នេះឯង ។ ចប់ បីតវិមានវត្ថុ ។ (សុត្តន្តបិដក ខុទ្ទកនកាយ ឥត្ថិវិមាន មញ្ជិដ្ឋកវគ្គ បីតវិមានវត្ថុ បិដកលេខ ៥៥ ទំព័រ ៩៩ និង អដ្ឋកថា ឈ្មោះ បរមត្ថទីបនី)ថ្ងៃអាទិត្យ ០៦ កើត ខែភទ្របទ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ម.ស. ១៩៣៩ ច.ស. ១៣៧៩ ត្រូវនឹងថ្ងៃទី ២៧ ខែ សីហា គ.ស. ២០១៧ ។ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2702/32s55stpic.jpg
Public date : 15, May 2026 (9,837 Read)
នាងពិម្ពាយសោធរារាហុលមាតា ជាកន្សៃសារពេជ្ញ នៃព្រះសិទ្ធត្ថជាសព្វញ្ញុបរមពោធិសត្វ កន្សៃ​សារ​ពេជ្ញ (ន.) ស្រីជាអគ្គមហេសីរបស់ព្រះបរមពោធិសត្វជាបច្ឆិមជាតិ ក្នុងកាលដែលនៅជាគ្រហស្ថ ឬដែលបានត្រាស់ហើយ ក៏គង់នៅហៅស្រីនោះថា កន្សៃសារពេជ្ញ : កាលនោះ ព្រះអង្គជាព្រាហ្មណ៍ ឈ្មោះសុមេធៈ តាក់តែង ផ្លូវសម្រាប់ថ្វាយព្រះពុទ្ធទីបង្ករ ទ្រង់ឃើញ ធម៌ទាំងពួង កាលស្ដេចមកដល់ ខ្ញុំជាកញ្ញា កើតក្នុងត្រកូល ព្រាហ្មណ៍ ឈ្មោះនាងសុមិត្តា បានចូលទៅកាន់ទីប្រជុំ ។ ខ្ញុំយកផ្កាឧប្បល ៨ ក្ដាប់ ដើម្បីបូជាព្រះសាស្ដា បានឃើញឥសីដ៏ឧត្ដម ក្នុងកណ្ដាលនៃជន ។ កាលនោះ ខ្ញុំបានឃើញព្រះសម្ពុទ្ធ ទ្រង់ខានយាងមកអស់កាលយូរ ទ្រង់មានព្រះទ័យ ប្រកបដោយ ករុណា ក៏បណ្ដាលឲ្យចិត្តត្រេកអរក្រៃលែង ហើយសំគាល់ថា ជីវិតរបស់អាត្មាអញប្រកបដោយផល ។កាលនោះ ខ្ញុំបានឃើញសេចក្ដីព្យាយាមប្រកបដោយផល របស់ឥសី នោះ ទាំងចិត្តរបស់ខ្ញុំ ក៏ជ្រះថ្លាក្នុងព្រះពុទ្ធ ដោយកុសលកម្ម មានក្នុងកាលមុន ។ ខ្ញុំញ៉ាំងចិត្តឲ្យជ្រះថ្លាក្រៃ លែង ក្នុងឥសីមានចិត្តខ្ពង់ខ្ពស់ ហើយទូលថា បពិត្រឥសី ខ្ញុំ មិនឃើញវត្ថុដទៃ ដែលគួរថ្វាយទេ ខ្ញុំសូមថ្វាយផ្កាទាំងឡាយ ដល់លោក ។បពិត្រឥសី ផ្កា ៥ ក្ដាប់ ចូរមានដល់លោក ផ្កា ៣ ក្ដាប់ ចូរមានដល់ខ្ញុំ បពិត្រឥសី ផ្កាទាំងឡាយ ចូរជារបស់ស្មើ គ្នា មួយអន្លើដោយឥសីនោះ ដើម្បីប្រយោជន៍ដល់ ពោធិញ្ញាណរបស់ព្រះអង្គ ។ (វចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត , សុត្តន្តបិដក ខុទ្ទកនិកាយ អបទាប ថេរិយាបទាន កុណ្ឌលកេសវគ្គ យសោធរាថេរិយាបទាន បិដកលេខ ៧៦ ទំព័រ ១៨០) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2705/te765pic.jpg
Public date : 15, May 2026 (8,596 Read)
ព្រះសាស្ដា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះធម្មទេសនាទឡ្ហធម្មធនុគ្គហសូត្រ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ឥធេវ ហំស និបត ដូច្នេះ ( ជាដើម ) ។( សេចក្ដីក្នុងសំយុត្តនិកាយ និទានវគ្គ ធនុគ្គហសូត្រនោះថា ) ម្នាលភិក្ខុទាំងឡាយ ដូចជាខ្មាន់ធ្នូ ៤ នាក់ មានកម្លាំងមាំមួន បានសិក្សាដោយប្រពៃ មានសិល្បៈស្ទាត់ក្នុងដៃ បានសម្តែងសិល្បៈរួចហើយ ឈរនៅក្នុងទិសទាំង ៤ ។ គ្រានោះ មានបុរសម្នាក់ ដើរដល់គិតថា កាលបើខ្មាន់ធ្នូទាំង ៤ នាក់នេះ ដែលមានកម្លាំងមាំមួន បានសិក្សាដោយប្រពៃ មានសិល្បៈស្ទាត់ក្នុងដៃ បានសម្តែងសិល្បៈរួចហើយ បានបាញ់សរទៅក្នុងទិសទាំង ៤ មិនទាន់ធ្លាក់ដល់ផែនដីនៅឡើយ អាត្មាអញនឹងចាប់នាំយកសរទាំងនោះមកឲ្យបាន ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់ហេតុទាំងនោះ ដូចម្តេច បុរសដែលមានសំទុះ (នោះ) គេគួរនឹងនិយាយថា ជាអ្នកប្រកបដោយសំទុះ លឿនក្រៃលែលបានឬទេ ។ ភិក្ខុទាំងឡាយទូលថា យ៉ាងហ្នឹងហើយព្រះអង្គ ។ ព្រះមានព្រះភាគទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សំទុះនៃបុរសនោះយ៉ាងណាក្ដី សំទុះនៃព្រះចន្ទ្រនិងព្រះអាទិត្យដែលលឿនជាងសំទុះបុរសនោះយ៉ាងណាក្តី ម្នាលភិក្ខុទាំងឡាយ សំទុះនៃបុរសនោះយ៉ាងណាក្តី សំទុះនៃព្រះចន្ទ្រនិងព្រះអាទិត្យយ៉ាងណាក្តី សំទុះនៃទេវតាទាំងឡាយ ដែលស្ទុះទៅពីមុខព្រះចន្ទ្រ និងព្រះអាទិត្យនោះ លឿនជាងសំទុះនៃព្រះចន្ទ្រនិងព្រះអាទិត្យនោះទៅទៀតយ៉ាងណាក្តី ។ ម្នាលភិក្ខុទាំងឡាយ សំទុះនៃបុរសនោះយ៉ាងណាក្តី សំទុះនៃព្រះចន្ទ្រនិងព្រះអាទិត្យទាំងឡាយយ៉ាងណាក្តី សំទុះនៃទេវតាទាំងឡាយ ដែលស្ទុះទៅអំពីខាងមុខព្រះចន្ទ្រនិងព្រះអាទិត្យយ៉ាងណាក្តី អាយុសង្ខារទាំងឡាយ រមែងអស់ទៅឆាប់រហ័សជាងសំទុះទាំងនោះទៅទៀត ។ ម្នាលភិក្ខុទំាឡាយ ហេតុដូច្នេះ ក្នុងសាសនានេះ អ្នកទាំងឡាយគប្បីសិក្សាយ៉ាងនេះថា យើងទាំងឡាយជា អ្នកមិនប្រមាទ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសិក្សាយ៉ាងនេះចុះ ។ ក្នុងថ្ងៃទីពីរបន្ទាប់អំពីថ្ងៃ ដែលព្រះមានព្រះភាគសម្ដែងនូវព្រះសូត្រនេះ ភិក្ខុទាំងឡាយសន្ទនាគ្នាក្នុងសាលាធម្មសភាថា ម្នាលអ្នកមានអាយុទាំងឡាយ ព្រះសាស្ដាទ្រង់តាំងនៅក្នុងពុទ្ធវិស័យរបស់ព្រះអង្គ កាលពន្យល់ណែនាំ ទ្រង់បានសម្ដែងដល់អាយុសង្ខាររបស់សត្វទាំងឡាយនេះ ជារបស់លឿនរហ័ស ជារបស់ទុព្វល ធ្វើឲ្យភិក្ខុជាបុថុជ្ជនទាំងឡាយស្ញប់ស្ញែង ចិត្តយ៉ាងខ្លាំងថា អហោ ពុទ្ធពលំ នាម ឱហ៎្ន ! កម្លាំងរបស់ព្រះពុទ្ធ (អស្ចារ្យពេកណាស់) ។ ព្រះសាស្ដាស្ដេចយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញ អ្នកទាំងឡាយសន្ទានគ្នាអំពីរឿងអ្វី ? ភិក្ខុទាំងឡាយក្រាបទូលថា (យើងខ្ញុំព្រះអង្គសន្ទនាគ្នា) អំពីរឿងនេះ ព្រះអង្គ ដូច្នេះហើយ ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនជាអស្ចារ្យឡើយ ដែលឥឡូវនេះ តថាគតបានដល់នូវសព្វញ្ញុតញ្ញាណ ហើយសម្ដែងដល់អាយុសង្ខារ របស់សត្វទាំងឡាយជារបស់លឿនរហ័ស នឹងសម្ដែងធម៌ឲ្យភិក្ខុទាំងឡាយសង្វេគនោះ ពីព្រោះក្នុងកាលមុន តថាគតបានយោនយកកំណើតជាសត្វហង្ស ដែលអហេតុសត្វ (សត្វដែលបដិសន្ធិមិនប្រកបដោយហេតុទាំងបី គឺ អលោភៈ អទោសៈ អមោហៈ) ក៏ធ្លាប់សម្ដែងអំពីសង្ខារទាំងឡាយជាសភាវៈលឿនរហ័ស ហើយបានសម្ដែងធម៌ឲ្យបរិស័ទទាំងអស់ រួមទាំងព្រះរាជាដែនពារាណសីជាដើមស្លុតសង្វេគចិត្តដែរ ទ្រង់ក៏នាំអតីតនិទាននោះមកសម្ដែងដូចតទៅថា៖ ក្នុងអតីតកាល ព្រះបាទព្រហ្មត្តធ្វើរាជសម្បត្តិក្នុងនគរពារាណសី កាលនោះ ព្រះពោធិសត្វបានកើតហើយក្នុងកំណើតជវនហង្ស មានងហង្ស ៩ ម៉ឺនជាបរិវារ អាស្រ័យនោះនឹងកំពូលភ្នំចិត្រកូដ (ក្នុងព្រៃហិមពាន្ត) ។ ថ្ងៃមួយព្រះពោធិសត្វនោះ ព្រមទាំងបរិវារទំពាស៊ីស្រូវសាលី ដែលដុះឯងក្នុងស្រះមួយ ក្នុងផ្ទៃដីរបស់ជម្ពូទ្វីប ហើយហើរទៅកាន់កំពូលភ្នំចិត្រកូដ ដោយដំណើរវិលាសៈយ៉ាងទន់ភ្លន់ កាត់តាមផ្លូវជាចំណែកខាងលើនៃនគរពារាណសី មួយអន្លើដោយបរិវារដេ៏ច្រើន ហាក់ដូចជាកម្រាលមាសដែលគេក្រាលលើអាកាស ។ គ្រានោះ ព្រះចៅក្រុងពារាណសីទ្រង់ឃើញព្រះពោធិសត្វនោះ ហើយបានត្រាស់នឹងពួកអាមាត្យងថា ហង្សសូម្បីនេះ គប្បីជាព្រះរាជា ប្រាកដូចយើង ដូច្នេះហើយ ទ្រង់កើតសេចក្ដីស្រឡាញ់ក្នុងព្រះពោធិសត្វនោះ ទ្រង់បានកាន់យកកម្រងផ្កាឈើ របស់ក្រអូប និងគ្រឿងលាប ហើយសម្លឹងមើលព្រះពោធិសត្វនោះ និងបានញ៉ាំងឲ្យគេផ្គងឡើងនូវគ្រឿងតន្ត្រីទាំងពួង ។ ព្រះមហាសត្វបានឃើញនូវការធ្វើសក្ការ របស់ព្រះរាជាដល់ខ្លួន ទើបបានសួរនូវពួកហង្សថា ព្រះរាជាទ្រង់បានធ្វើសក្ការៈមានសភាពបែបនេះដល់យើង ទ្រង់ប្រាថ្នាអ្វីហ៎្ន ?ពួកហង្សនាំគ្នាឆ្លើយថា បពិត្រព្រះសម្មតិទេព ព្រះរាជានោះប្រាថ្នាការរាប់អានជាមួយនឹងព្រះអង្គ ។ ព្រះពោធិសត្វពោលថា ប្រសិនបើយ៉ាងនោះ មិត្តភាពរបស់ពួកយើងចូរមានដល់ព្រះរាជាចុះ ដូច្នេះហើយព្រះពោធិសត្វក៏បានធ្វើមិត្តភាពជាមួយនឹងព្រះរាជា ហើយទើបចៀសចេញទៅ ។ថ្ងៃមួយ ក្នុងវេលាដែលព្រះរាជាយាងទៅកាន់ព្រះរាជឧទ្យាន ក្នុងកាលនោះ ព្រះពោធិសត្វបានហើរទៅកាន់ស្រះអនោតត្តៈ ហើយនាំយកទឹកដោយស្លាបម្ខាង និងកាន់យកនូវលម្អិតខ្លឹមចន្ទន៍ដោយស្លាបម្ខាងទៀត មកឲ្យព្រះរាជាស្រង់ដោយទឹកនោះ និងឲ្យរោយរាយដោយលម្អិតចន្ទន៍នោះផង កាលមហាជនកំពុងមើលនោះឯង ព្រះពោធិសត្វនិង បរិវារ បានចេញទៅកាន់ភ្នំចិត្រកូដនោះវិញ ។ ចាប់តាំងអំពីពេលនោះមក ព្រះរាជាបានជាអ្នកប្រាថ្នានឹងជួបព្រះមហាសត្វ ហើយបានប្រថាប់ឈរសម្លឹងមើលផ្លូវដែលព្រះពោធិសត្វមក ដោយទ្រង់ធ្វើអាភោគថា ក្នុងថ្ងៃនេះ សម្លាញ់របស់យើងនឹកមក ! ក្នុងថ្ងៃនេះ សម្លាញ់របស់យើងនឹកមក ។ គ្រានោះ កូនហង្ស ២ ជាប្អូនរបស់ព្រះមហាសត្វ បាននិយាយគ្នាថា យើងនឹងហើរប្រណាំងនឹងព្រះអាទិត្យ ដូច្នេះហើយ បានប្រាប់ដល់ព្រះមហាសត្វថា ពួកយើងនឹងហើរប្រណាំងនឹងព្រះអាទិត្យ ។ ព្រះពោធិសត្វពោលថា ម្នាលប្អូន ឈ្មោះថាល្បឿនរបស់ព្រះអាទិត្យលឿនខ្លាំងណាស់ អ្នកទាំងឡាយចូរកុំសាកល្បងដើម្បីនឹងប្រណាំងនឹងព្រះអាទិត្យឡើយ កុំនាំគ្នាទៅអី ។ ហង្សទាំងនោះ បានសូមអង្វរព្រះពោធិសត្វ ជាគម្រប់ពីរដងផង ជាគម្រប់បីដងផង ព្រះពោធិសត្វក៏បានហាមឃាត់ដរាបដល់លើកទីបី ។ ហង្សទាំងពីរនោះ កាលមិនដឹងនូវកម្លាំង របស់ខ្លួនដោយអំណាចនៃមានះរឹងត្អឹង ហើយមិនបានប្រាប់ព្រះមហាសត្វ គិតថា យើងនឹងហើរប្រណាំងនឹងព្រះអាទិត្យ ដូច្នេះហើយ បានហើរទៅ អង្គុយលើកំពូលភ្នំយុគន្ធរ ក្នុងវេលាដែលព្រះអាទិត្យនៅមិនទាន់រះ ។ ព្រះមហាសត្វមិនឃើញនូវហង្សទាំងពីរនោះ ទើបសួរ (បរិវារ) ថា ហង្សទាំងនោះទៅណា ? ពេលបានស្ដាប់ដំណឹងនោះហើយ ទ្រង់គិតថា ហង្សទាំងពីរនោះ មិនអាចនឹងប្រណាំងនឹងព្រះអាទិត្យឡើយ នឹងវិនាសក្នុងរវាងផ្លូវ យើងនឹងឲ្យជីវិតដល់ហង្សទាំងពីរនោះ ។ សូម្បីព្រះពោធិសត្វ ក៏បានទៅ ហើយអង្គុយលើកំពូលភ្នំយុគន្ធរនោះដែរ ។ លំដាប់នោះ កាលដួងព្រះអាទិត្យរះឡើង កូនហង្សទាំងពីរហោះឡើងហើយហើរទៅជាមួយនឹងព្រះអាទិត្យ សូម្បីព្រះមហាសត្វក៏បានហើរទៅមួយអន្លើដោយពួកគេ ។ បងប្អូនហង្សទាំងពីរហើរបានត្រឹមបុព្វណ្ហសម័យ ក៏ចុករោយ ហាក់ជាត្រូវភ្លើងឆេះឡើងក្នុងថ្នាំងនៃស្លាបទាំងពីរ ។ ហង្សប្អូនពៅនោះបានឲ្យសញ្ញាដល់ព្រះពោធិសត្វឲ្យជ្រាបថា បពិត្របង ខ្ញុំមិនអាចហើរបានទេ ។ លំដាប់នោះ ព្រះមហាសត្វលួងលោមគេថា កុំខ្លាយឡើយ យើងនឹងឲ្យជីវិតដល់អ្នក ដូច្នេះហើយ ក៏ព័ន្ធព័ទ្ធគេដោយស្លាប ញ៉ាំគេឲ្យធូរចិត្តហើយ បាននាំគេទៅកាន់កំពូលភ្នំ ចិត្រកូដ ទៅតម្កល់ទុកក្នុងកណ្ដាលហង្សទាំងឡាយ ហើយក៏ហើរទាន់ព្រះអាទិត្យម្ដងទៀត ។ សូម្បីប្អូនកណ្ដាល ហើរប្រណាំងជាមួយនឹងព្រះអាទិត្យ ហើយចុករោយ ហាក់ដូចជាត្រូវភ្លើងឆេះត្រង់ថ្នាំងនៃស្លាបទាំងពីរ ។ គ្រានោះ ហង្សនោះបានឲ្យសញ្ញាដល់ព្រះពោធិសត្វថា បពិត្របង ខ្ញុំមិនអាចហើយទៀតបានទេ ។ ព្រះមហាសត្វបានញ៉ាំងគេឲ្យធូរចិត្តហើយកាន់យកគេដោយស្លាប ហើយមកកាន់កំពូលភ្នំចិត្រកូដ ។ ក្នុងខណៈនោះ ព្រះសូរិយា ក៏បានមកដល់កណ្ដាលអាកាស ។ លំដាប់នោះ ព្រះមហាសត្វគិតថា ថ្ងៃនេះ យើងនឹងសម្ដែងនូវកម្លាំងនៃសរីរៈរបស់យើង ដូច្នេះហើយ ព្រះអង្គក៏ហើរទៅដោយល្បឿនយ៉ាងលឿន ទៅអង្គុយលើកំពូលភ្នំយុគន្ធរ ហើយបានហោះឡើងអំពីទីនោះ ទៅទាន់ព្រះអាទិត្យដោយកម្លាំងស្ទុះទៅយ៉ាងលឿន ពេលខ្លះក៏ហើរទៅអំពីខាងមុខ ពេលខ្លះក៏ហើរទៅអំពីខាងក្រោយ ទ្រង់បានគិតថា ការហើរប្រណាំងជាមួយនឹងព្រះអាទិត្យ របស់យើងនឹងមានប្រយោជន៍អ្វី ជាការកើតអយោនិសោមនសិការ យើងត្រូវការអ្វី យើងនឹងទៅកាន់នគរពារាណសី ហើយពោលនូវកថាដែលប្រកបដោយធម៌ ប្រកបដោយប្រយោជន៍ដល់ព្រះរាជាដែលជាសម្លាញ់របស់យើងវិញ ។ ព្រះពោធិសត្វបនោះបានត្រឡប់វិញ ក្នុងកាលព្រះអាទិត្យមិនទាន់កន្លងកណ្ដាលអាកាស ទ្រង់បានហើរសរសៀរតាមកណ្ដាប់ចក្រវាឡទាំងអស់ ដោយចំណែកទីបំផុត ដល់ទីបំផុត ហើរសៀសៀរតាមជម្ពូទ្វីបទាំងអស់ ដោយទីបំផុតខ ដល់ទីបំផុត ហើយក៏បានដល់នគរពារាណសី ។ ព្រះនគរទាំងអស់មកានបវេណ ១២ យោជន៍ ហាក់បីដូចត្រូវបាំងដោយសត្វហង្ស ឈ្មោះថា រយៈផ្លូវរមែងមិនប្រាកដ កាលល្បឿនត្រូវអស់ទៅដោយលំដាប់ រយៈចន្លោះទើបប្រាកដក្នុងអាកាស ។ ព្រះមហាសត្វញ៉ាំងល្បឿនឲ្យសាបសូន្យហើយ ក៏ចុះអំពីអាកាស ហើយឋិតនៅក្នុងទីខាងមុខនៃសីហបញ្ជរ ។ ព្រះរាជាដល់នូវសេចក្ដីសោមនស្សដោយគិតថា សម្លញ់របស់យើងមកហើយ ដូច្នេះហើយ ក៏ឲ្យគេតម្កល់នូវតាំងមាស ដើម្បីប្រយោជន៍ដល់ការអង្គុយរបស់ព្រះពោធិសត្វ ហើយទ្រង់ត្រាស់ថា ម្នាលសម្លាញ់ ចូរមក នេះទីអង្គុយ ហើយត្រាស់នូវគាថាដំបូងថានែហង្ស ឯងចូរទំលើតាំងមាសនេះចុះ ការឃើញឯង ជាទីពេញចិត្តរបស់អញ ឯងសមគួរជាធំហើយ របស់ណាមានក្នុងទីនេះ ឯងចូរប្រាប់មកចុះ ។ បណ្ដាបទទាំងនោះ បទថា ឥធ ប្រែថា ក្នុងទីនេះ ព្រះរាជាត្រាស់សំដៅដល់តាំងមាស។បទថា និបត ប្រែថា សូមអង្គុយ ។ ដោយបទថា ឥស្សរោសិ នេះ ព្រះរាជាត្រាស់ថា អ្នកជាឥស្សរ ជាម្ចាស់របស់ទីនេះមកហើយ ។ បទថា យំ ឥធត្ថិ សេចក្ដីថា វត្ថុណាដែលមានក្នុងនិវេសន៍នេះ លោកមិនត្រូវក្រែងចិត្ត ចូរប្រាប់ខ្ញុំនូវវត្ថុនោះ ។ ព្រះមហាសត្វទំលើតាំងមាស ។ ព្រះរាជាបញ្ជាលាបនូវស្លាបទាំងឡាយរបស់ព្រះមហាសត្វនោះដោយប្រេងដែលមានតម្លៃច្រើនរយច្រើនពាន់ និងឲ្យគេចានមានដាក់ទឹកឃ្មុំ និង ស្ករក្រួស ធ្វើសក្ការៈដល់ព្រះពោធិសត្វ ហើយសួរថា ម្នាលសម្លាញ់ អ្នកមកតែម្នាក់ឯងទេ និង អ្នកមកអំពីទីណា ? ព្រះពោធិសត្វបានប្រាប់នូវដំណើររឿងនោះដោយពិស្ដារ ។ លំដាប់នោះ ព្រះរាជាត្រាស់នឹងព្រះពោធិសត្វថា ម្នាលសម្លាញ់ សូមលោកសម្ដែងនូវសន្ទុះដ៏លឿនរហ័សដែលជាការប្រណាំងជាមួយនឹងព្រះអាទិត្យឲ្យខ្ញុំមើលផង ។ ព្រះមហាសត្វទើបទូលថា បពិត្រមហារាជ ខ្ញុំមិនអាចនឹងសម្ដែងនូវភាពលឿនរហ័សនោះបានទេ ។ ព្រះរាជាត្រាស់ថា បើយ៉ាងនោះ សូមលោកសម្ដែងត្រឹមតែសេចក្ដីប្រហាក់ប្រហែលគ្នាដល់ខ្ញុំចុះ ។ ព្រះមហាសត្វទូលថា ល្អណាស់ មហារាជ ខ្ញុំនឹងសម្ដែងសេចក្ដីប្រហាក់ប្រហែលគ្នាបាន ព្រះអង្គចូរឲ្យនាយខ្នាន់ធ្នូដែលពូកែបាញ់ប្រជុំគ្នាចុះ ។ ព្រះរាជាក៏បានឲ្យនាយខ្នាន់ធ្នូប្រជុំគ្នា ។ ព្រះមហាសត្វជ្រើសរើសនាយខ្នាន់ធ្នូ ៤ នាក់ អំពីរាជនិវេសន៍ ហើយឲ្យគេជីកដាំសសរក្នុងប្រលាន​ហ្វួង ឲ្យនាយខ្នាន់ស្ពាយសសរកូនសរនៅនឹងករបស់ខ្លួន ហើយព្រះពោធិសត្វទៅអង្គុយលើ​កំពូល​សសរ ហើយឲ្យនាយខា្នន់ធ្នូទាំង ៤ នោះ បែរមុខទៅទិសទាំង ៤ យឹតកូនសរ ដូច្នេះហើយ ទើបទូលព្រះរាជាថា បពិត្រមហារាជ នាយខ្នាន់ធ្នូចូរយឹតកូនសរទាំង ៤ តម្រង់ទៅទិសទាំង ៤ ហើយបាញ់ឲ្យព្រមគ្នាចុះ ខ្ញុំនឹងចាប់នូវកូនសរទាំងនោះ ដោយមិនឲ្យធ្លាក់ដល់ដីឡើយ ហើយនឹងឲ្យកូនសរធ្លាក់ចុះត្រង់ជើងរបស់នាយខ្នាន់ធ្នូទាំងនោះវិញ ។ ព្រះអង្គនឹងដឹងការដែលខ្ញុំទៅចាប់កូនសរដោយសញ្ញានៃសំឡេងកូនសរ តែព្រះអង្គនឹងមិនឃើញនូវខ្ញុំឡើយ ហើយខ្ញុំនឹងនាំយកនូវកូនសរដែលនាយខ្នាន់ធ្នូបាញ់ព្រមគ្នាមកតម្កល់ទុកទៀបជើងរបស់ពួកគេ ហើយទើបសម្លែងខ្លួនដេកលើកំពូលសសរនោះ ពោលថា បពិត្រមហារាជ ព្រះអង្គឃើញហើយ នេះជាសន្ទុះដ៏លឿនរបស់ខ្ញុំ ហើយព្រះពោធិសត្វពោលទៀតថា បពិត្រមហារាជ នេះមិនមែនសន្ទុះដ៏ប្រសើររបស់ខ្ញុំ មិនមែនជាសន្ទុះយ៉ាងកណ្ដាល បពិត្រមហារាជ នេះគឺជាសន្ទុះលឿនយ៉ាងថោកថយរបស់ខ្ញុំប៉ុណ្ណោះ ។ លំដាប់នោះ ព្រះរាជាសួរថា ម្នាលសម្លាញ់ ភាពលឿនរហ័សដ៏ក្រៃលែងយ៉ាងដទៃជាងល្បឿនរបស់លោកមានទៀតឬ ? ព្រះពោធិសត្វពោលថា បពិត្រមហារាជ ត្រូវហើយ មានទៀត អាយុសង្ខាររបស់សត្វទាំងឡាយ រមែងអស់ទៅ រមែងបែកធ្លាយទៅ ដល់នូវការអស់ទៅ រមែងលឿនជាងល្បឿនដ៏ឧត្តមរបស់ខ្ញុំដោយរយនៃគុណ ដោយពាន់នៃគុណ ដោយសែននៃគុណ ។ ព្រះមហាសត្វសម្ដែងការរលត់ទៅនៃរូបធម៌ និងនាមធម៌ ដោយអំណាចនៃការរលត់ជាខណៈ ។ ព្រះរាជាស្ដាប់កថារបស់ព្រះមហាសត្វ ទ្រង់ស្លុតព្រះទ័យ មិនអាចតម្កល់នូវសតិចំពោះមរណភ័យ ក៏ដួលចុះលើផែនដី មហាជននាំគ្នាដល់នូវសេចក្ដីរន្ធត់ ។ ពួកបានយកមកស្រពព្រះភក្ត្ររបស់ព្រះរាជា ញ៉ាំងព្រះរាជាបាននូវសតិវិញ ។ លំដាប់នោះ ព្រះមហាសត្វឲ្យឱវាទព្រះរាជាថា បពិត្រមហារាជ សូមទ្រង់កុំភ័យឡើយ ព្រះអង្គចូរចម្រើននូវមរណានស្សតិ ចូរប្រព្រឹត្តធម៌ និងធ្វើនូវបុណ្យទាំងឡាយមានឲ្យទានជាដើម ហើយសូមទ្រង់ចូរជាអ្នកមិនប្រមាទចុះ ។ លំដាប់នោះ ព្រះរាជាកាលទ្រង់សូមអង្វរព្រះពោធសិត្វទើបត្រាស់ថា បពិត្រអ្នកជាម្ចាស់ ខ្ញុំមិនអាចដើម្បីនឹងនៅបែកផ្សេងអំពីអាចារ្យ ដែលដល់ព្រមដោយកម្លាំងនៃបញ្ញា ដែលមានសភាពដូចជាលោក សូមលោកមិនទៅកាន់ភ្នំចិត្រកូដ នៅសម្ដែងធម៌ដល់យើង ជាអាចារ្យអ្នកឲ្យឱវាទ ចូរស្នាក់នៅក្នុងទីនេះចុះ ដូច្នេះហើយទើបត្រាស់នូវគាថាទាំង ២ ថា បុគ្គលខ្លះ គ្រាន់តែឮហើយស្រឡាញ់ក៏មាន ខ្លះគ្រាន់តែឃើញគ្នាហើយអស់សេចក្តីស្រឡាញ់ក៏មាន ខ្លះឃើញផងឮផង ទើបស្រឡាញ់ក៏មាន ចុះព្រះអង្គគ្រាន់តែឃើញ តើស្រឡាញ់ខ្ញុំដែរឬទេ ។ អញគ្រាន់តែបានឮ ស្រឡាញ់ឯងទៅហើយ លុះបានឃើញ អញរឹតតែស្រឡាញ់ឡើង នែហង្ស ឯង​អញឃើញហើយស្រឡាញ់យ៉ាងនេះ ឯងចូរនៅក្នុងសម្នាក់អញចុះ ។ គាថានោះ មានអត្ថា​ធិប្បាយថា ម្នាល​ស្ដេចហង្សសម្លាញ់ បុគ្គលខ្លះរមែងស្រឡាញ់ដោយការស្ដាប់ គឺជាអ្នកមានចិត្តស្រឡាញ់ដោយការ​បានស្ដាប់ ព្រោះបានឮថា មានគុណយ៉ាងនេះ តែពេលបានឃើញប៉ុណ្ណោះ ក៏អស់សេចក្ដីស្រឡាញ់ សេចក្ដីពេញចិត្តក៏ប្រាសទៅ ហាក់ដូចជាយក្សដែលមកដើម្បីស៊ី ។ បុគ្គលខ្លះជាអ្នកស្រឡាញ់ដោយចំណែកទាំងពីរ គឺ បានឃើញផង បានឮផង ហេតុនោះ ខ្ញុំសូមសួរលោក ព្រោះឃើញខ្ញុំ លោកទើបស្រឡាញ់ឬ ជាអ្នកស្រឡាញ់ដោយាការបានស្ដាប់ ? តែសម្រាប់ខ្ញុំ ជាអ្នកស្រឡាស់ព្រោះបានឃើញ សូមលោកកុំទៅកាន់ភ្នំចិត្រកូដ ចូរនៅក្នុងសំណាក់របស់ខ្ញុំចុះ ។ ព្រះពោធិសត្វក្រាបទូលថា ខ្ញុំនៅក្នុងដំណាក់របស់ព្រះអង្គ ព្រះអង្គធ្វើសក្ការបូជា អស់កាលជានិច្ចហើយ តែក្រែងពេលណាមួយ ព្រះអង្គស្រវឹងដោយទឹកស្រវឹងហើយ ទ្រង់ត្រាស់បង្គាប់ថា នាយពិសេស ចូរ ចម្អិនសាច់សេ្តចហង្ស យកមកឲ្យយើង ។ បណ្ដាបទទាំងនោះ បទថា មត្តោ ច ឯកទា សេចក្ដីថា បពិត្រមហារាជ យើងខ្ញុំបានទទួលការបូជាជានិច្ច នៅក្នុងព្រះរាជវាំងរបស់ព្រះអង្គ ក្រែងមានថ្ងៃមួយព្រះអង្គសោយសុរាហើយ គប្បីត្រាស់ថា ចូរចម្អិនស្ដេចហង្សឲ្យយើងដូច្នេះ ដើម្បីនឹងបានសោយសាច់ នៅពេលដែលពួកខ្ញុំមកចូលគាល់ព្រះអង្គ ទ្រង់នឹងឲ្យសម្លាប់នូវខ្ញុំ ហើយឲ្យគេចម្អិន ពេលនោះខ្ញុំនឹងធ្វើយ៉ាងណា ? លំដាប់នោះ ព្រះរាជាដើម្បីប្រទានបដិញ្ញាដល់ព្រះពោធិសត្វនោះថា បើយ៉ាងនោះ ខ្ញុំនឹងមិនផឹកសុរាជាដាច់ខាត ទើបត្រាស់ព្រះគាថានេះថា ថ្វឺយ ! ខ្ពើមការផឹកទឹកស្រវឹង ដែលជាទីស្រឡាញ់របស់អញជាងឯង បើឯងនៅក្នុងដំណាក់អញដរាបណា អញនឹងមិនផឹកទឹកស្រវឹងដរាបនោះ ។ តអំពីនេះទៅ ព្រះពោធិសត្វពោលគាថា ៦ ថា សំដីរបស់ពួកចចក និងពួកបក្សី យល់បានងាយ បពិត្រមហារាជ សំដីរបស់ពួកមនុស្ស កម្រដឹងបាន ជាងសំដីសត្វនោះទៅទៀត ។ មួយទៀត បើបុរសណា កាលពីដើម មានចិត្តល្អ គេសម្គាល់ថា ជាញាតិ ជាមិត្រ ឬជាសម្លាញ់ តែលុះដល់ពេលខាងក្រោយមក បុរសនោះ ត្រឡប់ជាសត្រូវនឹងគ្នាទៅវិញ ក៏មាន ។ បុគ្គលណាមានចិត្តស្មោះស្មើ ដោយសារសេចក្តីស្រឡាញ់ បុគ្គលនោះ ឈ្មោះថា នៅជិតជាមួយគ្នា បុគ្គលណា មានចិត្តមិនស្មោះស្មើ បុគ្គលនោះ ទោះនៅក្នុងទីជិត ក៏ហាក់ដូចជានៅក្នុងទីឆ្ងាយ ។ សម្លាញ់ណា ជាអ្នកមានចិត្តជ្រះថា្លរកគ្នា បើទុកជានៅឯត្រើយសមុទ្ទខាងនាយ សម្លាញ់ដែលមានចិត្តជ្រះថា្លរកគ្នានោះ ក៏ឈ្មោះថានៅក្នុងសមុទ្ទជាមួយគ្នា សម្លាញ់ណាមានចិត្តប្រទូស្តរកគ្នា បើទុកជានៅក្នុងសមុទ្ទជាមួយគ្នា សម្លាញ់ដែលមានចិត្តប្រទូស្តគ្នានោះ ក៏ឈ្មោះថា នៅត្រើយសមុទ្ទខាងនាយវិញ ។ បពិត្រព្រះអង្គជាបុគ្គលប្រសើរលើរថ បុគ្គលទាំងឡាយណាជាសត្រូវនឹងគ្នា បើទុកជានៅជាមួយគ្នា បុគ្គលទាំងនោះ ក៏ឈ្មោះថា នៅផ្សេងគ្នា បពិត្រព្រះអង្គ ជាបុគ្គលចម្រើនក្នុងដែន ពួកសប្បុរសទោះបីនៅក្នុងទីឆ្ងាយ ក៏ឈ្មោះថា នៅក្នុងទីជាមួយ ដោយចិត្ត ។ បុគ្គលជាទីស្រឡាញ់ រមែងមិនស្រឡាញ់វិញ ព្រោះតែនៅជាមួយគ្នាយូរពេក ខ្ញុំសូមថា្វយបង្គំលាព្រះអង្គទៅវិញ មុនពេលដែលខ្ញុំមិនជាទីស្រឡាញ់របស់ព្រះអង្គ ។ បណ្ដាបទទាំងនោះ បទថា វស្សិតំ សេចក្ដីថា បពិត្រមហារាជ សេចក្ដីពិត ពួកសត្វតិរច្ឆានមានត្រង់ ព្រោះហេតុនោះ សម្ដីរបស់របស់ពួកសត្វតិរច្ឆាននោះ ទើបយល់បានងាយ តែពួកមនុស្សអាក្រក់ ហេតុនោះ សម្ដីរបស់មនុស្សនោះ ទើបយល់បានលំបាកជាង ។ បទថា យោ បុព្វេ សេចក្ដីថា បុគ្គលណា មានចិត្តល្អដំបូង ក៏ល្មមនឹងរាប់អានគ្នាយ៉ាងនេះថា លោកជាញាតិរបស់ខ្ញុំ ជាមិត្ររបស់ខ្ញុំ ជាសម្លាញ់ស្មើដោយជីវិតរបស់ខ្ញុំ ខាងក្រោយមក មនុស្សនោះឯងក្លាយជាសត្រូវ ជាមនុស្សអ្នកចង់ពៀរនឹងគ្នា ក៏បាន ចិត្តរបស់មនុស្សពិបាកយល់ណាស់ ដូចនេះ ។ បទថា និវិសតិ សេចក្ដីថា បពិត្រមហារាជ ចិត្តរមែងតាំងមាំដោយសេចក្ដីស្រឡាញ់ក្នុងបុគ្គលណា គេនោះ សូម្បីនៅឆ្ងាយគ្នាយ៉ាងក្ដី ក៏ឈ្មោះថា នៅក្នុងទីជិតគ្នាដែរ ។ តែចិត្តដែលមិនតាំងមាំ ដោយអំណាចនៃសេចក្ដីស្រឡាញ់ ក្នុងបុគ្គលណាហើយ គេនោះ សូម្បីនៅក្នុងទីជិត ក៏ដូចជានៅឆ្ងាយពីគ្នាអ៊ីចឹងដែរ ។ បទថា អន្តោបិ សោ ហោតិ សេចក្ដីថា បពិត្រមហារាជ សម្លាញ់ណា មានចិត្តជ្រះថ្លា សម្លាញ់នោះ សូម្បីនៅត្រើយខាងនាយនៃ សមុទ្រ ក៏ឈ្មោះថានៅខាងក្នុងសមុទ្រនោះឯង ព្រោះជាអ្នកមានចិត្តស្អិតជាប់គ្នា ។ បុគ្គលណា ជាអ្នកមានចិត្តប្រទូស្ត បុគ្គលនោះសូម្បីនៅខាងក្នុងសមុទ្រ ក៏ឈ្មោះថា នៅត្រើយនាយនៃសមុទ្រនោះឯង ព្រោះជាអ្នកមានចិត្តមិនស្អិតជាប់គ្នា ។ បទថា យេ ទិសា តេ សេចក្ដីថា មនុស្សពួកណាជាអ្នកមានពៀរ ជាសត្រូវ មនុស្សពួកនោះ សូម្បីនៅជាមួយគ្នា ក៏ឈ្មោះថា នៅក្នុងទីឆ្ងាយពីគ្នា ។ បណ្ឌិតទាំងឡាយអ្នកស្ងប់រម្ងាប់ សូម្បីឋិតនៅក្នុងទីឆ្ងាយ ក៏ឈ្មោះថា នៅក្នុងទីជិត ព្រោះចិត្តតែងរ៉ាវរកគ្នាដោយការចម្រើននូវមេត្តា ។ បទថា បុរា តេ ហោម សេចក្ដីថា ខ្ញុំនៅមិនទាន់ជាជនដែលព្រះអង្គមិនស្រឡាញ់ដរាបណា ខ្ញុំសូមថ្វាយបង្គំលាដរាបនោះ ។ សំដាប់នោះ ព្រះរាជាត្រាស់នឹងព្រះពោធិសត្វនោះថាកាលបើយើងអង្វរយ៉ាងនេះ អ្នកមិនទទួលដឹងនូវអញ្ជលី មិនធ្វើតាមពាក្យយើង ជាអ្នកបម្រើទេ យើងសូមអង្វរអ្នកយ៉ាងនេះថា អ្នកគប្បីធ្វើនូវការត្រឡប់មកទៀត ។ បណ្ដាបទទាំងនោះ បទថា ឯវំ ចេ សេចក្ដីថា ម្នាលស្ដេចហង្ស បើលោកនឹងមិនព្រមតាមពាក្យអង្វររបស់ខ្ញុំ ដែលធ្វើអញ្ជលីសូមដូចនេះ មានបានធ្វើតាមពាក្យរបស់ខ្ញុំ ជាអ្នកប្រតិបត្តិលោក កាលដូចនោះ ពួកយើងទើបសូមលោកយ៉ាងនេះ ។ បទថា បុន កយិរាសិ បរិយាយំ សេចក្ដី​ថា លោកគប្បីកំណត់វារៈនៃការមកក្នុងទីនេះ តាមកាលសមគួរផង ។ លំដាប់នោះ ព្រះពោធិសត្វទឹបទូលថាបពិត្រមហារាជ ជាអ្នកមានសេចក្តីចម្រើនក្នុងដែន កាលបើយើងនៅយ៉ាងនេះសេចក្តីអន្តរាយនឹងមិនមានដល់ព្រះអង្គ ទាំងដល់នូវទូលព្រះបង្គំជាខ្ញុំ សូមឲ្យយើង បានជួបគ្នាក្នុងកាលកន្លងទៅនៃថ្ងៃនិងយប់ ។ បណ្ដាបទទាំងនោះ បទថា ឯវំ ចេ នោ សេចក្ដីថា បពិត្រមហារាជ សូមទ្រង់កុំគិតឡើយ ប្រសិនបើ អន្តរាយនៃជីវិតនឹងមិនមានដល់ខ្ញុំដែលនៅសូម្បីយ៉ាងនេះ ពួក​យើងទាំងពីរនឹងជួបគ្នាតែបន្តិចបន្តួចចុះ ព្រះអង្គចូរតាំងនៅក្នុងឱវាទ ដែលខ្ញុំបានថ្វាយនោះទុកក្នុង ឋានៈ​របស់ខ្ញុំ ទ្រង់ចូរជាអ្នកមិនប្រមាទ ក្នុងលោកសន្និវាស ដែលជាជីវិតថោកទាបយ៉ាងនេះ សូមទ្រង់​ចូរ​ធ្វើបុណ្យទាំងឡាយមានឲ្យទានជាដើម មិនធ្វើនូវទសរាជធម៌ឲ្យកម្រើក ចូរគ្រងរាជប្រកបដោយធម៌ចុះ កាលព្រះអង្គធ្វើតាមឱវាទរបស់ខ្ញុំយ៉ាងនេះ ទ្រង់រមែងនឹងឃើញនូវខ្ញុំ ។ ព្រះមហាសត្វឲ្យឱវាទដល់ព្រះរាជាយ៉ាងនេះហើយ ទើបទៅកាន់ភ្នំចិត្រកូដវិញហោង។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងកាលមុន តថាគតបានយោនយកកំណើតជាសត្វតិរច្ឆាន ក៏ធ្លាប់សម្ដែងនូវភាពទុព្វលរបស់អាយុសង្ខារ ហើយសម្ដែងធម៌ដែរ ដូច្នេះហើយ ទ្រង់ក៏ប្រជុំជាតកថា តទា រាជា អានន្ទោ អហោសិ ព្រះរាជាក្នុងកាលនោះ បានមកជាអានន្ទ កនិដ្ឋោ មោគ្គល្លានោ ហង្សប្អូនពៅ បានមកជាមោគ្គល្លាន មជ្ឈិមោ សារិបុត្តោ ហង្សកណ្ដាលបានមកជាសារីបុត្រ សេសហំសគណា ពុទ្ធបរិសា ពួកហង្សដ៏សេស បនជាមកពុទ្ធបរិស័ទជវនហំ​សោ បន អហមេវ អហោសិ ចំណែកជវនហង្ស បានជាមកជាតថាគត។ ចប់ ជវនហំសជាតក ។ សូមថ្លែងអំណរគុណយ៉ាងខ្លាំងដល់វិចិត្តការិនីដែលបានគូរគំនូរដាក់ក្នុងអត្ថបទនេះ ។ ថ្ងៃសុក្រ ១១ កើត ខែភទ្របទ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ម.ស. ១៩៣៩ ច.ស. ១៣៧៨ ត្រូវនឹងថ្ងៃទី ០១ ខែកញ្ញា គ.ស. ២០១៧ ។ ដោយ ខេមរ អភិធម្មាវតារ ។ ដោយ៥០០០ឆ្នាំ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 1