Sunday, 20 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
ADVISE
១,៥៧៣ អត្ថបទ
images/articles/912/Untitled-1.jpg
Public date : 26, Jul 2019 (55,825 Read)
ព្រះ​សាស្តា​ទ្រង់​ត្រាស់​ថា " បពិត្រ​ មហា​លិ មឃៈ មាណព​បដិបត្តិ​អប្បមាទប​ដិបទា​យ៉ាង​នោះ លុះ​ មឃៈ មាណពនោះ​ជា​អ្នក​មិន​ប្រមាទ​ហើយ​យ៉ាង​នេះ​ ទ្រង់​សោយ​រាជ​ក្នុង​ទេវលោក​ទាំង​ ២ ដែល​ឈ្មោះ​ថា សេច​ក្តី​មិន​ប្រ​មាទ​នោះ បណ្ឌិត​ទាំង​ឡាយ​មាន​ព្រះពុទ្ធ​ជា​ដើម​ សរសើរ​ហើយ​ ព្រោះ​ថា​ការ​សម្រេច​គុណ​វិសេស​ដែល​ជា​លោកិយៈ​
images/articles/922/Untitled-1.jpg
Public date : 26, Jul 2019 (13,485 Read)
ទោះ​បី​ជា​មាន​ទុក្ខ​នៅ​ក្នុង​ជីវិត​ ប៉ុន្តែ​ពុទ្ធ​សាសនិក​បុគ្គល​ក៏​មិន​សោក​សៅ​ចំពោះ​រឿង​នោះ​ៗ​ ទាំង​មិន​ខឹង​ឬ​ថ្នាំង​ថ្នាក់​ចំពោះ​សេចក្តី​ទុក្ខ​សោះ​ឡើយ ។ តាម​ទស្សនៈ​របស់​ព្រះ​ពុទ្ធ​សាសនា​ ចំណុច​ដ៏​អា​ក្រក់​មួយ​ក្នុង​ចំណោម​អំពើ​អាក្រក់​ជា​មូល​ដ្ឋាន​នៅ​ក្នុង​ជីវិត​ គឺ​ការ​ថ្នាំង​ថ្នាក់​ឬ​ការ​ខឹង​ក្រោធ​ ។​
images/articles/924/Untitled-1.jpg
Public date : 26, Jul 2019 (25,129 Read)
ការ​បក​ស្រាយ​អំពី​ពាក្យ​ថា " កម្ម​ " ។ ពាក្យ​ថា​ " កម្ម​ " នៅ​ក្នុង​ភាសាបាលី​ប្រែ​ដោយ​ព្យ​ញ្ជនៈ​ (ប្រែ​តាម​រូប​ស័ព្ទ​) ថា​ " ការ​ធ្វើ " ឬ​ " ទង្វើ " ។ ដោយ​ឡែក​ក្នុង​ទ្រឹស្តី​កម្ម​របស់​ព្រះពុទ្ធ​សាសនា​​ គឺ​មាន​ន័យ​សំដៅ​តែ​ទៅ​លើ​ការ​ធ្វើ​ដែល​ប្រ​កប​ដោយ​ចេត​នា​ប៉ុណ្ណោះ​ មិន​បាន​សំដៅ​ទៅ​ដល់​ការ​ធ្វើ​គ្រប់​យ៉ាង​ ទាំង​មិន​បាន​សំដៅ​ទៅ​ដល់​ផល​របស់​កម្ម​ ដូច​ដែល​
images/articles/925/Untitled-1.jpg
Public date : 26, Jul 2019 (15,324 Read)
អាស្រ័យ​ដោយ​មិនមាន​សភាវៈ​ឋិត​ឋេរ​ទៀង​ទាត់​យ៉ាង​ដូច្នេះ​ ទើប​មិន​មាន​អ្វី​ដែល​បញ្ជូន​ត​គ្នា​ ពី​ខណៈ​មួយ​ទៅ​កាន់​ខណៈ​មួយ​ទៀត​ ។ ប្រាកដ​ណាស់​ថា​មិន​មាន​សភាវៈ​ ដែលឋិត​ឋេរឬ​គង់​វង្ស​ឥ​ត​ប្រែ​ប្រួល​ដែល​អាច​ឆ្លង​ឬ​ផ្ទេ​រ​ពី​ជីវិត​មួយ​ ទៅ​កាន់​ជីវិត​មួយ​ផ្សេង​ទៀត​បាន​ឡើយ ។
images/articles/926/Untitled-1.jpg
Public date : 26, Jul 2019 (12,415 Read)
សម័យ​មួយ​ ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​អធិប្បាយ​ អំពី​គោ​ល​ការណ៍​នៃ​ហេតុ​និង​ផល​ដល់​សាវ័ក​របស់​ព្រះ​អង្គ​ ដោយ​សាវ័ក​ទាំង​ឡាយ​នោះ​ក្រាប​ទូល​ថា​ បាន​ឃើញ​និង​បាន​យល់​នូវ​ហេតុ​ផល​ទាំង​នោះ​យ៉ាង​ជាក់​ច្បាស់​ដូច្នោះ​មែន ។ គ្រា​នោះ​ឯង​ ព្រះ​ពុទ្ធ​អង្គ​ទ្រង់​ត្រាស់​ថា​ " ម្នាល​ភិក្ខុ​ទាំង​ឡាយ​!
images/articles/929/Untitled-1.jpg
Public date : 26, Jul 2019 (12,424 Read)
ម្តង​នេះ​អ្នក​អាច​នឹង​សួរ​ថា​ ចុះ​អ្វី​ទៅ​គឺ​និរ​វាណៈ​នោះ? មាន​សៀវ​ភៅ​ជា​ច្រើន​ដែល​គេ​បាន​នាំ​គា្ន​សរសេរ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​មួយ​នេះ​ តែ​ចម្លើយ​នៅ​ក្នុង​សៀវ​ភៅ​នោះ​ រឹត​តែ​មាន​ច្រើន​ប៉ុណ្ណា​ក៏​រឹង​រឹត​តែ​ធ្វើ​ឲ្យ​មាន​ចម្ងល់​ខ្លាំង​ឡើង​ប៉ុណ្ណោះ​ ជា​ជាង​ការ​ផ្តល់​នូវ​ប្រត្យ​ក្ស​ភាព​ទាក់​ទង​ទៅ​នឹង​រឿង​នេះ​ ។
images/articles/931/Untitled-1.jpg
Public date : 26, Jul 2019 (29,439 Read)
មនុស្ស​ចែក​ចេញ​ជា​ ៤​ ពួក គឺ​៖ ១. មនុស្ស​មនុស្សោ​ (រូប​ជា​មនុស្ស​ ចិត្ត​ជា​មនុស្ស​ មាន​មនុស្ស​ធម៌) ។ ២. មនុស្ស​ទេ​វោ​ (រូប​ជា​មនុស្ស​ ចិត្ត​ជា​ទេ​វតា​ មាន​សីល​ធម៌​ខ្ពង់​ខ្ពស់) ។ ៣. មនុស្ស​បេតោ​ (​រូប​មនុស្ស​ ចិត្ត​ជា​ប្រេត​)
images/articles/935/Untitled-1.jpg
Public date : 26, Jul 2019 (15,673 Read)
ម្តង​នេះ​យើង​សាក​ល្បង​មក​ពិ​ចារ​ណា​ពី​និយម​ន័យ​ និង​ពាក្យ​អធិប្បាយ​អំពី​និរវណៈ​ តាម​ដែល​មាន​ប្រាកដ​នៅ​ក្នុង​គម្ពីរ​ភា​សា​បាលី​ជា​ន់​ដើម​ផ្សេង​ៗ​វិញ​ម្តង​ ។ " និរវាណៈ​ គឺ​ការ​រលត់​ទៅ​នៃ​ចំណង់​ (តណ្ហា​) ការ​លះ​បង់​នូវ​ចំណង់​ ការ​រលាស់​ចោល​នូវ​ចំណង់​ ការ​អស់​ទៅ​នៃ​ចំណង់​ ការ​ដាក់​ចុះ​នូវ​​ចំណង់ "
images/articles/937/Untitled-1.jpg
Public date : 26, Jul 2019 (40,559 Read)
បុណ្យ ពាក្យ​ថា បុណ្យ ជា​ភាសា​សំស្រ្តឹត, ភាសា​បាលីថា បុញ្ញៈ ។ ធម្ម​ជាតិ​ឯណា​ដែល​ជម្រះ​សម្អាត​សន្តាន​ចិត្ត​របស់​ខ្លួន​ ឲ្យ​ស្អាត​បរិសុទ្ធ​ផូរ​ផង់​ ប្រាស​ចាក​មន្ទិល​ គឺ​សេច​ក្តី​សៅ​ហ្មង​ចិត្ត​មាន​ លោភៈ ទោ​សៈ មោ​ហៈ ជា​ដើម​ ហៅ​ថា​ បុណ្យ ។ លោភៈ (​សេច​ក្តី​លោភ​លន់​) ទោសៈ (សេច​ក្តី​ខឹង​ក្រេវ​ក្រោធ​)
images/articles/938/Untitled-1.jpg
Public date : 26, Jul 2019 (22,530 Read)
ពុទ្ធ​សាស​និក​ជន​ទាំង​ឡាយ​គួ​រ​កុំ​ច្រ​ឡំ​ពាក្យ​ ធ្វើ​បុណ្យ​ និង​ ពាក្យ​ លាង​បាប​ ។ ដូច​បាន​ជ្រាប​ហើយ​ថា​ ព្រះ​ពុទ្ធ​ជា​ម្ចាស់​លើក​យក​ទ្រឹស្តី​កម្ម​ផល​ជា​​មូល​ដ្ឋាន​ក្នុង​ពុទ្ធ​សាសនា​ ។ កម្ម គឺ​អំពើ​ដែល​មាន​ចេត​នា​ គឺ​ការ​តាំង​ចិត្ត​ជា​បច្ច័យ​ ។​ បើ​គ្មាន​ចេត​នា​ គឺ​ការ​តាំង​ចិត្ត​ អំពើ​ក៏​គ្មាន​ដែរ​ ។ អំពើ​ល្អ​ និង​អំពើ​អា​ក្រក់​ ពុំ​អាច​លុប​លាង​ ឬ​សង​គ្នា​បាន​ទេ​ ។ អំពើ​ល្អ​ រមែង​នាំ​មក​នូវ​ផល​ល្អ​ អំពើ​អាក្រក់​ រមែង​នាំ​មក​នូវ​ផល​អា​ក្រក់​ ។
images/articles/940/Untitled-1.jpg
Public date : 26, Jul 2019 (19,731 Read)
ខ្លួន​ទី​ពឹង​ខ្លួន អត្តា​ហិ​ អត្ត​នោ​ នា​ថោ ពុទ្ធសា​សនិក​ជន​គ្រប់​រូប​បាន​យល់​ដឹង​ហើយ​ថា​ ទ្រឹស្តី​កម្ម​ផល​ ជា​មូល​ដ្ឋាន​នៃ​ព្រះ​ពុទ្ធ​សាសនា​ ។ ដូច​នេះ​ យើង​អាច​ហៅ​ព្រះ​ពុទ្ធ​សាសនា​ ជា​លទ្ធិ​កម្ម​និយម​ (​លទ្ធិ​ស្តី​ពី​កម្ម​) វិញ​ក៏​បាន​ឥ​ត​ខុស​ទាស់​ ។ ព្រះ​ពុទ្ធ​សាសនា​ស្តី​ពី​កម្ម​ (​អំពើ​=action) គឺ​សំ​ដៅ​យក​ កម្ម​
images/articles/941/Untitled-1.jpg
Public date : 26, Jul 2019 (17,680 Read)
ក្នុង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា​ ការ​ដែល​បុគ្គល​នឹង​អាច​ក្លាយ​ជា​មនុស្ស​ដែល​មាន​លក្ខណៈ​សម្បត្តិ​ល្អ​ឥ​តខ្ចោះ​បាន​នោះ ចាំ​បាច់​ទាម​ទារ​ឲ្យ​មាន​ការ​ចម្រើន​នូវ​គុណ​សម្បត្តិ​ ២​​ ប្រការ​ឲ្យ​បាន​ស្មើ​ៗ​គ្នា​ គឺ​ផ្នែក​ករុណា​ និង​បញ្ញា​ ។ សេចក្តី​ករុ​ណា​ ដែល​ពោល​នៅ​ក្នុង​ទីនេះ​ គឺ​សំដៅ​ដល់​សេច​ក្តី​មេត្តា​ ការ​អា​ណិត​អា​សូរ​ សេចក្តី​អើ​ពើ​ ការ​អត់​ធន់​ និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ​ ក៏​ដូ​ច​ជា​គុណសម្បត្តិ​ដ៏​ប្រសើរ​ខាង​ផ្នែក​អារម្មណ៍
images/articles/945/Untitled-1.jpg
Public date : 26, Jul 2019 (13,810 Read)
ព្រះ​ពុទ្ធ​សាសនា​មាន​លក្ខណៈ​ពិសេស​ម្យ៉ាង​ ក្នុង​ដំណើរ​ប្រ​វត្តិ​សាស្រ្ត​នៃ​ការ​គិត​របស់​មនុស្ស​ ថា​ជា​សាសនា​ដែល​បដិសេធ​ការ​មាន​ប្រាកដ​នៃ​វិញ្ញាណ​ អត្តា​ ឬ​តួ​ខ្លួន ។ តាម​ពាក្យ​ទូន្មាន​របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់ ជំនឿ​ដែល​ថា​មាន​តួ​ខ្លួននេះ​ជាជំនឿ​ដែលខុស​​ កើត​ចេញ​ពី​ការ​ស្រមើ​ស្រមៃ​ ដែល​មិន​ត្រូវ​ជា​មួយ​នឹង​ការ​ពិត​ និង​ការ​បង្កឲ្យ​កើត​ការ​យល់​ខុស​ថា " ខ្លួន​យើង​ " និង​ " របស់​យើង​ " បង្ក​ឲ្យ​កើត​ចំណង់​ដែល​ឃើញ​ដល់​ប្រយោជន៍​ផ្ទាល់​ខ្លួន សេច​ក្តី​សេ្រក​ឃ្លាន​ ការ​ប្រ​កាន់​មាំ​ ការខឹង​ក្រោធ​ ការ​ព្យា​បាទ​ ការ​តម្កើង​ខ្លួន​ ការ​ប្រ​កាន់​ខ្លួន ការ​ឈ្លក់​វង្វេង​នឹង​តួ​ខ្លួន រហូត​ដល់​កិលេស​សាវៈ ទាំង​ឡាយទាំង​ពួង​នៅ​ក្នុង​លោក​ រាប់​តាំង​ពី​ទំនាស់​រវាង​បុគ្គល​ រហូត​ដល់​សង្រ្គាម​រវាង​ជាតិ​នីមួយ​ៗ​ ។ សរុប​មក​ថា អំពើ​អាក្រក់​ ទាំង​ឡាយ​ទាំង​ពួង​នៅក្នុង​លោក​ សុទ្ធ​សឹង​មាន​ប្រភព​កើត​ចេញ​មក​ពី​ការ​យល់​ខុស​នេះ​ឯង​ ។ ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ " ព្រះ​ពុទ្ធ​ទ្រង់​បង្រៀន​អ្វី​ " បែ្រ​សម្រួល​ដោយ លីន​ កុសល ដោយ​៥០០០​ឆ្នាំ​
images/articles/947/Untitled-1.jpg
Public date : 26, Jul 2019 (22,662 Read)
មក​ដល់​កូ​ន​ជា​ទី​ស្រឡាញ់​! សេចក្តី​ល្អ​ និង​សេច​ក្តី​ចម្រើន​របស់​កូន​ ម៉ែ​ឪ​មិន​ធ្លាប់​មាន​ការ​ប្រា​ថ្នា​អា​ក្រក់​ និង​មិន​ធ្លាប់​មាន​ការ​ច្រណែន​ម្តង​ណា​ឡើយ​ ព្រោះ​ក្នុង​បេះ​ដូង​របស់​ម៉ែ​ឪ​មាន​តែ​សេចក្តី​ប្រាថ្នា​ល្អ​ សេច​ក្តី​ស្រឡាញ់​ និង​ការ​គ្រប់​គ្រង់​ពេល​ទាំង​អស់​ មិន​មាន​ចន្លោះ​ទុក​សម្រាប់​ឲ្យ​ការ​ប្រាថ្នា​អាក្រក់​ និង​ការ​ច្រ​ណែន​ឋិត​នៅ​ផង​ឡើយ​ ។ ទឹក​ចិត្ត​ស្រឡាញ់​របស់​ម៉ែ​ឪ​លើ​កូន​ មិន​មាន​កំណត់​ទី​បំផុត​ ជា​សេច​ក្តី​ស្រឡាញ់​ដ៏​បរិសុទ្ធ​ ។ ម៉ែ​ឪ​មិន​ជា​ទុក្ខ​ ឬ​ខ្មាស​គេ​អ្វី​ឡើយ​ ដែល​មាន​កូន​ជា​មនុស្ស​ក្រ​នូវ​ទ្រព្យ​សម្បត្តិ​នោះ​ ប៉ុន្តែ​ម៉ែ​ឪ​ជា​ទុក្ខ​និង​ខ្មាស​គេ​ជា​ទី​បំផុត​ បើ​ថា​កូន​ជា​មនុស្ស​អា​ក្រក់​ ។ ម៉ែ​ឪ​មាន​សេច​ក្តី​សុខ​ រីក​រាយ​ក្នុង​ចិត្ត​ ព្រោះ​បាន​ឃើ​ញ​កូន​ៗ​មានសេចក្តី​ចម្រើន​ក្នុង​ជីវិត​ មាន​ការ​ងារ​ល្អ​មាន​គ្រួ​សារ​កក់​ក្តៅ​ ហើយ​ជា​ពិសេស​ខ្លាំង​ណាស់​នោះ​គឺ​ ម៉ែ​ឪ​មាននូវ​សេចក្តី​សុខ​ដ៏​ក្រៃ​លែង​ ព្រោះ​បាន​ឃើញ​កូន​ជា​មនុស្ស​ល្អ​ ។ ម៉ែ​ឪ​មិន​មែន​ជា​ទេ​វតា​ តែ​ក្រៃ​លែង​ជាង​ទេ​វតា​ទៅ​ទៀត​ មិន​មែន​ជា​ព្រះ​ព្រហ្ម​ តែ​ក្រៃ​លែង​ជាង​ព្រះ​ព្រហ្ម​ទៅ​ទៀត​ ព្រោះ​ម៉ែ​ឪ​ឲ្យ​សេចក្តី​ស្រឡាញ់​ដល់​កូន​ដ៏​ក្រៃ​លែង​ និង​ឲ្យ​នូវ​អ្វី​ដែល​ទេ​វតា​ឥន្ទ​ព្រហ្ម​ឲ្យ​មិន​បាន​ នោះ​គឺ​ជីវិត​ ។ ម៉ែ​ឪ​ប្រាថ្នា​ឲ្យ​ជីវិត​កូន​​ទាំង​អស់​មាន​តម្លៃ​ មាន​ភាព​ភ្លឺ​ស្វាង​ និង​មាន​សេចក្តី​សុខ​ ទើប​ម៉ែ​ឪ​ព្យា​យាម​ពន្យល់​កូន​ទូន្មាន​កូន​ ដូច្នេះ​​កូន​យក​ចិត្ត​ទុក​ដាក់​អាន​នូវ​សៀវ​ភៅ​ " ពាក្យ​ពេចន៍​ម៉ែឪ​ " នេះ​ ដោយ​ល្អ​ ត្រូវ​គិត​ឲ្យ​យល់​នៅ​ក្នុង​សេចក្តី​នី​មួយ​ៗ​ ហើយ​បដិបត្តិ​តាម​ឲ្យ​បាន​ល្អ​ជា​ទី​បំផុត​ សេចក្តី​ចម្រើន​នឹង​មាន​ដល់​កូន​ជា​ពិត​ប្រាកដ​ ។ ពី​បំណង​ល្អ​បរិសុទ្ធ​របស់​ម៉ែឪ ដក​ស្រង់​ចេញ​ពី​ សៀវភៅ " ពាក្យ​ពេចន៍​ម៉ែ​ឪ " រៀប​រៀង​ដោយ​ លោក​គ្រូ​អគ្គ​បណ្ឌិត​ធម្មា​ចារ្យ ប៊ុត​-សាវង្ស ។ ដោយ​៥០០០​ឆ្នាំ​
images/articles/949/Untitled-1.jpg
Public date : 26, Jul 2019 (15,866 Read)
កូន​ជា​ទី​ស្រឡាញ់ ឪពុក​ម្តាយ​ ក៏​ដូច​គ្នា​នឹង​មនុស្ស​ទាំង​ឡាយ​ឯទៀត​ដែរ​ គឺ​ក្រៅ​អំពី​មិន​ត្រូវ​កា​រ​ឲ្យ​ខ្លួន​ឯង​លំបាក​ហើយ​ នៅ​មិន​ត្រូវ​ការ​ឲ្យ​កូន​របស់​ខ្លួន​មាន​នូវ​សេចក្តី​លំបាក​ផង​ទៀត​ ។ មិន​មាន​ម៉ែ​ឪ​ណា​ ដែល​ប្រាថ្នា​ឲ្យ​កូន​ខ្លួន​ឯង​ក្រី​ក្រ​លំបាក​តោក​យ៉ាក​ឡើយ​ ប៉ុន្តែ​ពេល​ខ្លះ​ កូន​នៅ​តែ​មាន​សេចក្តីលំបាក​
images/articles/950/Untitled-1.jpg
Public date : 26, Jul 2019 (12,191 Read)
ធម្មៈ​ដែល​សម្តែង​អំពី​ការ​មិន​មាន​តួ​ខ្លួន​ (អនត្តា​) ជំនឿរឿង​អត្តា អ្វី​ដែល​មនុស្ស​ទូ​ទៅ​នាំ​គ្នា​យល់​ថា​ជា​ " វិញ្ញាណ​ " " អត្តា​ " ឬ​ដែល​ភាសា​សំស្រ្កឹត​ហៅ​ថា " អាត្ម័ន " នោះ​ គឺ​ពួក​គេ​នាំ​គ្នា​សំដៅ​ទៅ​ដល់​អ្វី​ដែល​មាន​នៅ​ក្នុង​ខ្លួន​មនុស្ស​ ថា​ជា​សភាវៈ​គង់​វង្ស​ ឋិត​ឋេរ​និង​មាន​លក្ខណៈពេញលេញ​ ជា​សភាវៈ​ដែល​មិន​ប្រែ​ប្រួល​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 1.8