30
Friday, 29 Mar B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 160,097
Today
Yesterday 180,133
This Month 6,338,031
Total ៣៨៥,៦២៤,៧២៤
Reading Article
Public date : 26, Jul 2019 (17,760 Read)

ខ្លួន​ទី​ពឹង​ខ្លួន



 
ខ្លួន​ទី​ពឹង​ខ្លួន
អត្តា​ហិ​ អត្ត​នោ​ នា​ថោ

ពុទ្ធសា​សនិក​ជន​គ្រប់​រូប​បាន​យល់​ដឹង​ហើយ​ថា​ ទ្រឹស្តី​កម្ម​ផល​ ជា​មូល​ដ្ឋាន​នៃ​ព្រះ​ពុទ្ធ​សាសនា​ ។ ដូច​នេះ​ យើង​អាច​ហៅ​ព្រះ​ពុទ្ធ​សាសនា​ ជា​លទ្ធិ​កម្ម​និយម​ (​លទ្ធិ​ស្តី​ពី​កម្ម​) វិញ​ក៏​បាន​ឥ​ត​ខុស​ទាស់​ ។ ព្រះ​ពុទ្ធ​សាសនា​ស្តី​ពី​កម្ម​ (​អំពើ​=action) គឺ​សំ​ដៅ​យក​ កម្ម​ ដែល​មាន​ចេត​នា​ជា​ដើម​ចម​ ។ កម្ម​នេះ​ពិត​ជា​ឲ្យ​ផល​វិបាក​ខ្លួន​ឯង​ពិត​ ព្រោះ​កម្ម​មាន​ចេត​នា​ ។ ចេត​នា​ គឺ​សីល​ចេតនា​ ចាគ​ចេតនា​ ទុស្សី​​ល​ចេត​នា​ ។ល។

លក្ខណៈ​អ្វី​ជា​អ​ទិ​ទេព​ ដែល​ថា​មាន​អនុ​ភាព​លើ​អ្វី​ទាំង​អស់​ ឬ​អ្វី​ដទៃ​ទៀត​ ដែល​ជា​ភាព​តំណាង​អាទិ​ទេព​ មា​ន​ឫទ្ធា​នុភាព​នោះ​ ពុំ​មាន​ចំណែក​ណា​មួយ​ទាល់​តែ​សោះ​ នៅ​ក្នុង​លក្ខណៈ​ព្រះ​ពុទ្ធ​សាសនា​ ។ក្នុង​ព្រះ​ពុទ្ធ​សាសនា​ ពុំ​មាន​អ្នក​ណា​មួយ​ជា​អ្នក​ចាំ​ប្រ​ទាន​រង្វាន់​ ឬ​ជា​អ្នក​ចាំ​ដាក់​បណ្តាសា ឲ្យ​មាន​បាប​នោះ​ទេ ។ សុខ​ក្តី​ ទុក្ខ​ក្តី​ សុទ្ធ​តែ​ជា​ផល​ដែល​កើត​ចេញ​មក​អំពី​កម្ម​ (អំពើ) របស់​ខ្លួន​គ្រប់​គ្នា​ទាំង​អស់​ ។ គំនិត​ដែល​គិត​ថា​ ទេព្តា​ពេញ​ព្រះ​ទ័យ​ ហើយ​ប្រោស​ប្រ​ទាន​រង្វាន់​ក្តី ឬ​ទេព្តា​មិន​សព្វ​ព្រះ​ទ័យ​ ហើយ​ក្រេវ​ក្រោធ​ដាក់​បណ្តា​សា​ ឲ្យ​មាន​បាប​ក្តី​ ឬ​គំនិត​ដែល​គិត​ថា​ ទេព្តា​គូស​ក្រ​យៅឲ្យ​មនុស្ស​ ឬ​ព្រះ​ព្រហ្ម​ដាក់​កំហិត​ កម្រិត​វាសនា​មនុស្ស​ក្តី ពុំ​មែន​ជា​សម្មា​ទិដ្ឋិ​ (right understanding) ពុំ​មែន​ជា​សទ្ធា​ (ជំនឿ​ហេតុ​ផល​ប្រ​កប​ដោយ​បញ្ញា​) ហើយ​ក៏​ពុំ​មាន​នៅ​ក្នុង​ទ្រឹស្តី​ពុទ្ធ​សាសនា​ដែរ ។

យើង​បាន​ដឹង​តាម​រយៈ​ពុទ្ធ​ប្ប​វត្តិ​ហើយ​ថា ព្រះ​ពុទ្ធ​ជា​មនុស្ស​សុទ្ធ​សាធ​ ព្រះ​អង្គ​ពុំ​មែន​ជា​អទិ​ទេព​ ពុំ​មែន​ជា​តួអង្គ​អវតារ​ (incarnation) ពុំ​មែន​ជា​ព្រះ​វិស្ណុ​ ឬ​ជា​បរម​ទេព្តា​ មិន​ចេះ​ស្លាប់​នោះ​ឡើយ​ ។ ដោយ​ព្រះ​អង្គ​មាន​ភាព​ជា​មនុស្ស​ ហើយ​ប្រើ​វិរយ​ភាព​ខ្លាំង​ក្លា​ ឲ្យ​បាន​សម្រេច​នូវ​ ពុទ្ធ​ភាព និង​មោក្ខ​ធម៌ ទ្រង់​ប្រកាស​ប្រាប់​លោក​ទាំង​មូល​ឲ្យ​យល់​ច្បាស់​ តាម​សេច​ក្តី​ពិត​ថា មនុស្ស​លោក​មាន​ភាព​អាច​បាន​ (possibilities) និង​អនុ​ភាព​អាច​ធ្វើ​ឲ្យ​សម្រេច​បាន​ (creative power) កប់​នៅ​ក្នុង​ខ្លួន​មនុស្ស​ ។​ វាសនា​មនុស្ស​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​មនុស្ស​ ។​ មនុស្ស​ជា​អ្នក​ច្នៃ​វាសនា​របស់​ខ្លួន​ ពុំ​មែន​ជា​ព្រះ​ព្រហ្ម​ ឬ​ទេ​វតា​ជា​អ្នក​ដាក់​កំហិត​ ឬ​ច្នៃ​វាសនា​មនុស្ស​ទេ​ ។

មនុស្ស​មួយ​ចំនួន​ធ្លាប់​ពោល​ថា " វាស​នា​មនុស្ស​ម្នាក់​ៗ​ស្រេច​ទៅ​លើ​ព្រហ្ម​លិខិត​ ស្រេច​លើ​ទេវតា​ដៅ​គូទ​ឲ្យ​ " ។ ពាក្យ​សម្តី​នេះ​ ជា​សម្តី​មនុស្ស​ខ្វះ​សេចក្តី​ក្លា​ហាន​ ទទួល​ចុះ​ចាញ់​ វិរិយភាព​ បន្ថោក​បន្ទាប​អត្ត​ភាព​របស់​ខ្លួន ។ មនុស្ស​ជំពូក​នេះ​ រមែង​ជួប​ប្រទះ​នូវ​ទុក្ខ​សោក​ ផល​វិបាក​ជា​ច្រើន​ក្នុង​ជីវិត​ លុះ​ស្មុគ​ស្មាគ​ទ័ល​គំនិត​ ខ្វះ​មធ្យោ​បាយ​ដោះ​ស្រាយ​ ក៏​តាំង​សម្លឹង​មើ​ល​មេឃ​ មើល​ផ្កាយ​ ហើយ​ឧ​ទាន​ឡើង​ថា " ជាតិ​នេះ​អភ័ព្វ​ណាស់​! ស្គាល់​តែ​ទុក្ខ​! ព្រហ្ម​លិខិត​ឥត​មេត្តា​ ទេវតា​ឥត​ប្រណី​! " ។ ទោះ​បី​ខំ​ប្រឹង​ស្រែក​ឲ្យ​បែក​ផែន​ដី​ ក៏​ឥត​អំពើរ​ដែរ​ ព្រោះ​ពុំ​មាន​ព្រះ​ព្រហ្ម​ ឬ​ទេវ​តា​ណា​មួយ​ចុះ​ពី​ស្ថាន​លើ​ មក​ជួយ​ដោះ​ស្រាយ​ យើង​បាន​ក្រៅ​ពី​តែ​ខ្លួន​យើង​ទេ​ ប្រសិន​បើ​មាន​ ក៏​មាន​តែ​ក្នុង​រឿង​ព្រេង​និ​ទាន​តែ​ប៉ុណ្ណោះ​ ។ ទ្រឹ​ស្តី​កម្ម​ផល​ បាន​បញ្ជាក់​រួ​ច​មក​ហើយ​ថា​ អ្វី​ៗ​ដែល​យើង​មាន​ក្នុង​ជាតិ​នេះ​ គឺ​ជា​ផល​នៃ​កម្ម​ដែល​យើង​បាន​សាង​ពី​អតី​ត​ជាតិ​ផង​ ក្នុង​បច្ចុប្បន្ន​ជាតិ​នេះ​ផង​ ។

យើង​សាង​កម្ម​ (អំពើ​) យើង​ត្រូវ​ទទួល​ផល​នៃ​កម្ម​ ជា​ចាំ​បាច់​ចៀស​មិន​រួច​ អាស្រ័យ​ហេតុ​នេះ​ហើយ​ ទើប​ព្រះ​ពុទ្ធ​ទ្រង់​ចែង​នូវ​ពុទ្ធ​សុភាសិត​ថា អត្តា​ហិ​ អត្ត​នោ​ នា​ថោ មានន័យ​ថា ខ្លួន​ជា​ទី​ពឹង​នៃ​ខ្លួន​ ទេ​វតា​ឥន្ទ​ព្រហ្ម​ពុំ​មែន​ជា​ទី​ពឹង​របស់​យើង​ទេ​ ។

ព្រះ​សមណ​គោតម​ បរម​គ្រូនៃ​យើង​ ទ្រង់​បាន​បណ្តុះ​កម្លាំង​ចិត្ត​សាវ័ក​ព្រះ​អង្គ​ឲ្យ​ចេះ​ទី​ពឹង​ខ្លួន​ ដើម្បី​រួច​ចាក​ទុក្ខ​ភ័យ​ខ្លួន​ឯង​ បញ្ចេះ​ឲ្យ​យល់​ពិត​ថា​ បរិសុទ្ធិ និង​មិន​បរិសុទ្ធិ​ ស្រេច​លើ​បុគ្គល​ម្នាក់​ៗ​ទេ​ ។ ពុទ្ធ​វចនៈ ដែល​បណ្តុះ​កម្លាំង​ចិត្ត​សាវ័ក​ទាំង​ឡាយ​ ឲ្យ​ចេះ​ទី​ពឹង​ខ្លួន ព្រះ​សម្ពុទ្ធ​ទ្រង់​ត្រាស់​ទុក​ក្នុង​មហា​បរិ​និព្វាន​សូត្រ​ថា " ម្នាល​ភិក្ខុ​ទាំង​ឡាយ ! អ្នក​ទាំង​ឡាយ​ ចូរ​យក​ខ្លួន​ ជា​កោះ​ពឹង​ខ្លួន​ឯង​ ចូរ​យក​ខ្លួន​ជា​ទី​ពឹង​ ចូរ​កុំ​យក​អ្នក​ដទៃ​មក​ធ្វើ​ជា​ទី​ពឹង​ខ្លួន​ឡើង​ " ភិក្ខវេ​ អត្ត​ទី​បា​ វិហរថ អត្ត​សរណា​ អនញ្ញសរណា

ក្នុង​លោក​សន្និ​វាស​នេះ​ តម្រិះ​វិជ្ជា​ក្តី​ ទ្រព្យ​សម្បត្តិ​ក្តី​ រមែង​តែង​កើត​ឡើង​ដល់​បុគ្គល​ដែល​មាន​ វិរិយ​ភាព​ ខន្តី​ គោ​ល​បំណង​មោះ​មុត​ តស៊ូអត់​ធន់​ ពុះ​ពារ​ឧ​បសគ្គ​គ្រប់​បែប​យ៉ាង​ ក្នុង​ជីវិត​ សម​ដូច​បុរាណ​ភាសិត​មួយ​ថា ចេះ​ពី​រៀន​ មាន​ពី​រក​ ពុំ​មែន​បាន​មក​ពី​ការ​បន់​ស្រន់​ សុំ​អង្វរ​កពី​ទេវ​តា​ ឥន្ទ​ព្រហ្ម​ទេ ។ លុះ​ត្រា​តែ​យើង​ខំ​ប្រឹង​ប្រែង​ព្យា​យាម ខំ​ស្វះ​ស្វែង​រក​ទ្រព្យ​សម្ប​ត្តិ​ទើប​យើង​មាន​ភោគ​ទ្រព្យ​ ។ ស្រី​ហិ​តោ​បទេស​ពោល​ថា " ម្រឹគ​ទាំង​ឡាយ​ មិន​ដែល​បោល​ចូល​មាត់​សីហៈ​ដេក​លក់​ឡើយ​ " ។ យ៉ាង​ណា​មិញ ទ្រព្យ​សម្បត្តិ​ មិន​ដែល​ហូរ​ចូល​មក​ដល់​បុគ្គល​ណា​ ដែល​បណ្តោយ​ឲ្យ​កោស​ជ្ជ​ភាព​ (​ភាព​ខ្ជិល​ច្រ​អូស​) គ្រប​សង្កត់​ ដេក​ចាំ​ព្រេង​វាសនា​ដែរ​ ។ បណ្ឌិត​លោក​ចាត់​ទុក​ សេច​ក្តី​ព្យាយាម​ ជា​ទ្រព្យ​ដ៏​ប្រសើរ​របស់​មនុស្ស​ប្រុស​ស្រី​គ្រប់​រូប​ ។ ព្រះ​ពុទ្ធ​ទ្រង់​សម្តែង​ថា វិរិយេន​ ទុក្ខ​មច្ឆេតិ​ ប្រែ​ថា ដោយ​សេច​ក្តី​ព្យា​យាម​ មនុស្ស​អាច​ឆ្លង​ផុត​ទុក្ខ​ទោស​ គ្រប់​យ៉ាង​បាន ។

បញ្ញា​ឬ​ប្រាជ្ញា​កើត​ឡើង​ពី​វិជ្ជា​ ។ វិជ្ជា​នាំ​ឲ្យ​មាន​វិន័យ​ វិន័យ​នាំ​ឲ្យ​បាន​សេច​ក្តី​ថ្លៃ​ថ្នូរ​ សេចក្តី​ថ្លៃ​ថ្នូរ​នាំ​ឲ្យ​បាន​ទ្រព្យ​សម្បត្តិ​ ទ្រព្យ​សម្បត្តិ​នាំ​ឲ្យ​មាន​ធម៌ ធម៌​ដឹក​នាំ​ឲ្យបាន​សេចក្តី​សុខ​ ។ មនុស្ស​គ្មាន​វិជ្ជា​ លោក​ចាត់​ទុក​ថា ជា​មនុស្ស​គ្មាន​ប្រាជ្ញា​ ល្ងង់​ខ្លៅ​ខ្វះ​ទ្រព្យ​សម្បត្តិ​ អាប់​ឱន​កិត្តិ​យស​ គ្មាន​រស្មី​ គ្មាន​សេច​ក្តី​ថ្លៃ​ថ្នូរ​ ។ បុរាណ​លោក​ពោល​ថា " មនុស្ស​ល្ងង់​មិន​ផ្អើល​ភ្ញាក់​ ដូច​ភ្នែក​ខ្វាក់​ទាំង​សង​ខាង​ មាន​រូប​គ្មាន​អ្វី​អាង​ សាង​ថោក​ទាប​ កើត​មក​ខ្លៅ​ " ។ បញ្ញា​ឬ​ប្រាជ្ញា​នេះ​ចែក​ចេញ​ជា​ពី​ប្រ​ការ​ គឺ​ លោកីយ​បញ្ញា​ និង​ លោកុត្ត​របញ្ញា​ ។

លោកិយ​បញ្ញា​ បាន​ដល់​ការ​ចេះ​ដឹង​ ការ​យល់​ស្គាល់​នូវ​ដំណើរ​វិវឌ្ឍន៍​នៃ​ស្ថាន​ការណ៍​ និង​ព្រឹត្តិ​ការណ៍​ផ្សេង​ៗ​ ក្នុង​ពិភព​លោក ។ បើ​យើង​មិន​អើ​ពើ​ មិន​យល់​កិច្ច​ការ​ ឬ​វិជ្ជា​ខាង​ផ្លូវ​លោក​ផង​ យើង​មិន​អាច​រស់​នៅ​ក្នុង​លោក​នេះ​ បាន​ដោយ​ស្រួល​ឡើយ ។ លោកិយ​បញ្ញា​ ជា​ជំនួយ​ជួយ​ឲ្យ​យើង​វាង​វៃ​ ក្នុង​ការ​ប្រកប​ការងារ​ ឬ​មុខ​របរ​ជំនួញ​ជួញ​ប្រែ​ តាម​សម្មា​អាជីវៈ ស្គាល់​កាលៈ​ទេសៈ​ ស្គាល់​ការ​និយម​នៃ​ពិ​ភព​លោក​បច្ចុប្បន្ន​ ដែល​ជា​សម្ភារ​និយម​​ (materialist) ។

លោកុត្ត​របញ្ញា​ បាន​ដល់​ការ​ចេះ​ដឹង​ខាង​ផ្លូវ​ធម៌​ គឺ​សច្ច​ធម៌ ។ បើ​និយាយ​តាម​លោកុត្តរ​ បាន​ដល់​សម្មា​ទិដ្ឋិ​ (right understanding) ការ​យល់​ត្រូវ​ និង​សម្មា​សង្កប្បៈ (right thought) ការ​ត្រិះ​រិះ​ត្រូវ​ដែល​ជា​បញ្ញា​សិក្ខា​ (wisdom) ដែល​ជា​ផ្លូវ​តែ​មួយ​គត់​សម្រាប់​នាំ​សត្វ​ទៅ​កាន់​ការ​រួច​ចាក​ទុក្ខ​ (មោក្ខ​ធម៌) គឺ​ព្រះ​និព្វាន​ ។

បញ្ញា​ ជា​អាវុធ​ដ៏​ប្រសើរ​ សម្រាប់​កាប់​ឆ្ការ​នូវ​ព្រៃ​ស្នាប់ គឺ​កិលេស​តណ្ហា​ ។ អ្នក​មាន​បញ្ញា​ទើប​ពិចារណា​ឃើញ​ទោស​របស់​ខ្លួន​ឯង​ មិន​ថ្កោល​ទោស​អ្នក​ដទៃ ដឹង​ថា​ខ្លួន​ឯង​ ជា​ទាសៈ​នៃ​កិលេស​តណ្ហា​ ។ បញ្ញា​ ជា​បារមី​មួយ​ ក្នុង​បណ្តា​បារមី​ធម៌​ (state of perfection) ទាំង​ដប់​ហៅ​ថា​ទស​បារមី ដែល​ព្រះ​ពុទ្ធ​បរម​សាស្តា​ បំពេញ​ជា​ច្រើន​ជាតិ​មក​ហើយ​ ហើយ​បាន​សម្រេច​ព្រះ​និព្វាន​ ។

សរុប​សេចក្តី​មក​ តាម​ព្រះ​ពុទ្ធោវាទ​ បុគ្គ​ល​ម្នាក់​ៗ​ ត្រូវ​យក​ខ្លួន​ជា​ទី​ពឹង​របស់​ខ្លួន​ ត្រូវ​ប្រើ​បញ្ញា​របស់​ខ្លួន​រចនា​ជីវិត​របស់​ខ្លួន​ ដោយ​ការ​យក​វិរិយ​ភាព​ ខន្តី​ ជា​មធ្យោ​បាយ ។ បុគ្គល​ម្នាក់​ៗ​ មិន​ត្រូវ​ពឹង​អ្នក​ដទៃ​ មិន​ត្រូវ​ធ្វើ​ជា​ស្រមោល​ ឬ​អាយ៉ង​របស់​អ្នក​ដទៃ​ មិន​ត្រូវ​ពឹង​ផ្អែក​លើ​ព្រេង​វាសនា​ មើល​ងាយ​អត្ត​ភាព​របស់ខ្លួន​ ហើយ​រត់​ទៅ​ពឹង​អទិ​ទេព​ ឥន្ទ​ព្រហ្ម​ ទេ ។ ក្នុង​ការ​ស្វែង​រក​ទ្រព្យ​ក្តី រក​ធម៌​ក្តី ត្រូវ​ប្រកាន់​យក​ពុទ្ធ​ភាសិត​ ខ្លួន​ទី​ពឹង​ខ្លួន​ អត្តាហិ​ អត្តនោ​ នា​ថោ ជា​និច្ច​ ។

ដកស្រង់​ចេញ​ពី​សៀវ​ភៅ " ទ្រឹស្តី​កម្ម​ផល " រៀប​រៀង​ដោយ ឈុន​ គីម​អៀត

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 01, Dec 2022 (14,914 Read)
ខេ​មា​ថេ​រី​គា​ថា
Public date : 04, May 2021 (22,326 Read)
គ្រឿងការពារជីវិតប្រចាំថ្ងៃ
Public date : 25, Jul 2019 (13,926 Read)
ប្រយ័ត្នពាក្យ​ផ្អែម
Public date : 30, Nov 2022 (49,771 Read)
សង្ខព្រាហ្មណ៍ចរិយា
Public date : 27, Jul 2019 (16,989 Read)
មាន​ទ្រព្យ​សម្បតិ្ត​ និង​ការ​អស់​ទ្រព្យសម្បត្តិ
Public date : 20, Oct 2021 (23,194 Read)
ពិចារណា​ញាតិ​ក្នុង​សង្សារ​វដ្ដ
Public date : 29, Jul 2019 (12,566 Read)
មរតក​របស់​ម៉ែ​ឪ
Public date : 30, Nov 2022 (4,558 Read)
នេមិរាជចរិយា
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 2.23
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿