images/articles/912/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ៥៥,៨២១ ដង)
ព្រះសាស្តាទ្រង់ត្រាស់ថា " បពិត្រ មហាលិ មឃៈ មាណពបដិបត្តិអប្បមាទបដិបទាយ៉ាងនោះ លុះ មឃៈ មាណពនោះជាអ្នកមិនប្រមាទហើយយ៉ាងនេះ ទ្រង់សោយរាជក្នុងទេវលោកទាំង ២ ដែលឈ្មោះថា សេចក្តីមិនប្រមាទនោះ បណ្ឌិតទាំងឡាយមានព្រះពុទ្ធជាដើម សរសើរហើយ ព្រោះថាការសម្រេចគុណវិសេសដែលជាលោកិយៈ
images/articles/922/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៤៨២ ដង)
ទោះបីជាមានទុក្ខនៅក្នុងជីវិត ប៉ុន្តែពុទ្ធសាសនិកបុគ្គលក៏មិនសោកសៅចំពោះរឿងនោះៗ ទាំងមិនខឹងឬថ្នាំងថ្នាក់ចំពោះសេចក្តីទុក្ខសោះឡើយ ។ តាមទស្សនៈរបស់ព្រះពុទ្ធសាសនា ចំណុចដ៏អាក្រក់មួយក្នុងចំណោមអំពើអាក្រក់ជាមូលដ្ឋាននៅក្នុងជីវិត គឺការថ្នាំងថ្នាក់ឬការខឹងក្រោធ ។
images/articles/924/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២៥,១២៥ ដង)
ការបកស្រាយអំពីពាក្យថា " កម្ម " ។ ពាក្យថា " កម្ម " នៅក្នុងភាសាបាលីប្រែដោយព្យញ្ជនៈ (ប្រែតាមរូបស័ព្ទ) ថា " ការធ្វើ " ឬ " ទង្វើ " ។ ដោយឡែកក្នុងទ្រឹស្តីកម្មរបស់ព្រះពុទ្ធសាសនា គឺមានន័យសំដៅតែទៅលើការធ្វើដែលប្រកបដោយចេតនាប៉ុណ្ណោះ មិនបានសំដៅទៅដល់ការធ្វើគ្រប់យ៉ាង ទាំងមិនបានសំដៅទៅដល់ផលរបស់កម្ម ដូចដែល
images/articles/925/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៣២១ ដង)
អាស្រ័យដោយមិនមានសភាវៈឋិតឋេរទៀងទាត់យ៉ាងដូច្នេះ ទើបមិនមានអ្វីដែលបញ្ជូនតគ្នា ពីខណៈមួយទៅកាន់ខណៈមួយទៀត ។ ប្រាកដណាស់ថាមិនមានសភាវៈ ដែលឋិតឋេរឬគង់វង្សឥតប្រែប្រួលដែលអាចឆ្លងឬផ្ទេរពីជីវិតមួយ ទៅកាន់ជីវិតមួយផ្សេងទៀតបានឡើយ ។
images/articles/926/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៤១២ ដង)
សម័យមួយ ព្រះពុទ្ធជាម្ចាស់ទ្រង់អធិប្បាយ អំពីគោលការណ៍នៃហេតុនិងផលដល់សាវ័ករបស់ព្រះអង្គ ដោយសាវ័កទាំងឡាយនោះក្រាបទូលថា បានឃើញនិងបានយល់នូវហេតុផលទាំងនោះយ៉ាងជាក់ច្បាស់ដូច្នោះមែន ។
គ្រានោះឯង ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា " ម្នាលភិក្ខុទាំងឡាយ!
images/articles/929/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៤២០ ដង)
ម្តងនេះអ្នកអាចនឹងសួរថា ចុះអ្វីទៅគឺនិរវាណៈនោះ? មានសៀវភៅជាច្រើនដែលគេបាននាំគា្នសរសេរ ដើម្បីឆ្លើយតបទៅនឹងបញ្ហាមួយនេះ តែចម្លើយនៅក្នុងសៀវភៅនោះ រឹតតែមានច្រើនប៉ុណ្ណាក៏រឹងរឹតតែធ្វើឲ្យមានចម្ងល់ខ្លាំងឡើងប៉ុណ្ណោះ ជាជាងការផ្តល់នូវប្រត្យក្សភាពទាក់ទងទៅនឹងរឿងនេះ ។
images/articles/931/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២៩,៤៣៧ ដង)
មនុស្សចែកចេញជា ៤ ពួក គឺ៖
១. មនុស្សមនុស្សោ (រូបជាមនុស្ស ចិត្តជាមនុស្ស មានមនុស្សធម៌) ។
២. មនុស្សទេវោ (រូបជាមនុស្ស ចិត្តជាទេវតា មានសីលធម៌ខ្ពង់ខ្ពស់) ។
៣. មនុស្សបេតោ (រូបមនុស្ស ចិត្តជាប្រេត)
images/articles/935/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៦៦៩ ដង)
ម្តងនេះយើងសាកល្បងមកពិចារណាពីនិយមន័យ និងពាក្យអធិប្បាយអំពីនិរវណៈ តាមដែលមានប្រាកដនៅក្នុងគម្ពីរភាសាបាលីជាន់ដើមផ្សេងៗវិញម្តង ។
" និរវាណៈ គឺការរលត់ទៅនៃចំណង់ (តណ្ហា) ការលះបង់នូវចំណង់ ការរលាស់ចោលនូវចំណង់ ការអស់ទៅនៃចំណង់ ការដាក់ចុះនូវចំណង់ "
images/articles/937/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ៤០,៥៥៦ ដង)
បុណ្យ
ពាក្យថា បុណ្យ ជាភាសាសំស្រ្តឹត, ភាសាបាលីថា បុញ្ញៈ ។ ធម្មជាតិឯណាដែលជម្រះសម្អាតសន្តានចិត្តរបស់ខ្លួន ឲ្យស្អាតបរិសុទ្ធផូរផង់ ប្រាសចាកមន្ទិល គឺសេចក្តីសៅហ្មងចិត្តមាន លោភៈ ទោសៈ មោហៈ ជាដើម ហៅថា បុណ្យ ។ លោភៈ (សេចក្តីលោភលន់) ទោសៈ (សេចក្តីខឹងក្រេវក្រោធ)
images/articles/938/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២២,៥២៧ ដង)
ពុទ្ធសាសនិកជនទាំងឡាយគួរកុំច្រឡំពាក្យ ធ្វើបុណ្យ និង ពាក្យ លាងបាប ។ ដូចបានជ្រាបហើយថា ព្រះពុទ្ធជាម្ចាស់លើកយកទ្រឹស្តីកម្មផលជាមូលដ្ឋានក្នុងពុទ្ធសាសនា ។
កម្ម គឺអំពើដែលមានចេតនា គឺការតាំងចិត្តជាបច្ច័យ ។ បើគ្មានចេតនា គឺការតាំងចិត្ត អំពើក៏គ្មានដែរ ។ អំពើល្អ និងអំពើអាក្រក់ ពុំអាចលុបលាង ឬសងគ្នាបានទេ ។ អំពើល្អ រមែងនាំមកនូវផលល្អ អំពើអាក្រក់ រមែងនាំមកនូវផលអាក្រក់ ។
images/articles/940/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៩,៧២៧ ដង)
ខ្លួនទីពឹងខ្លួន
អត្តាហិ អត្តនោ នាថោ
ពុទ្ធសាសនិកជនគ្រប់រូបបានយល់ដឹងហើយថា ទ្រឹស្តីកម្មផល ជាមូលដ្ឋាននៃព្រះពុទ្ធសាសនា ។ ដូចនេះ យើងអាចហៅព្រះពុទ្ធសាសនា ជាលទ្ធិកម្មនិយម (លទ្ធិស្តីពីកម្ម) វិញក៏បានឥតខុសទាស់ ។ ព្រះពុទ្ធសាសនាស្តីពីកម្ម (អំពើ=action) គឺសំដៅយក កម្ម
images/articles/941/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៦៧៦ ដង)
ក្នុងផ្លូវព្រះពុទ្ធសាសនា ការដែលបុគ្គលនឹងអាចក្លាយជាមនុស្សដែលមានលក្ខណៈសម្បត្តិល្អឥតខ្ចោះបាននោះ ចាំបាច់ទាមទារឲ្យមានការចម្រើននូវគុណសម្បត្តិ ២ ប្រការឲ្យបានស្មើៗគ្នា គឺផ្នែកករុណា និងបញ្ញា ។
សេចក្តីករុណា ដែលពោលនៅក្នុងទីនេះ គឺសំដៅដល់សេចក្តីមេត្តា ការអាណិតអាសូរ សេចក្តីអើពើ ការអត់ធន់ និងការយកចិត្តទុកដាក់ចំពោះអ្នកដទៃ ក៏ដូចជាគុណសម្បត្តិដ៏ប្រសើរខាងផ្នែកអារម្មណ៍
images/articles/945/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៨០៦ ដង)
ព្រះពុទ្ធសាសនាមានលក្ខណៈពិសេសម្យ៉ាង ក្នុងដំណើរប្រវត្តិសាស្រ្តនៃការគិតរបស់មនុស្ស ថាជាសាសនាដែលបដិសេធការមានប្រាកដនៃវិញ្ញាណ អត្តា ឬតួខ្លួន ។ តាមពាក្យទូន្មានរបស់ព្រះពុទ្ធជាម្ចាស់ ជំនឿដែលថាមានតួខ្លួននេះជាជំនឿដែលខុស កើតចេញពីការស្រមើស្រមៃ ដែលមិនត្រូវជាមួយនឹងការពិត និងការបង្កឲ្យកើតការយល់ខុសថា " ខ្លួនយើង " និង " របស់យើង " បង្កឲ្យកើតចំណង់ដែលឃើញដល់ប្រយោជន៍ផ្ទាល់ខ្លួន សេចក្តីសេ្រកឃ្លាន ការប្រកាន់មាំ ការខឹងក្រោធ ការព្យាបាទ ការតម្កើងខ្លួន ការប្រកាន់ខ្លួន ការឈ្លក់វង្វេងនឹងតួខ្លួន រហូតដល់កិលេសសាវៈ ទាំងឡាយទាំងពួងនៅក្នុងលោក រាប់តាំងពីទំនាស់រវាងបុគ្គល រហូតដល់សង្រ្គាមរវាងជាតិនីមួយៗ ។
សរុបមកថា អំពើអាក្រក់ ទាំងឡាយទាំងពួងនៅក្នុងលោក សុទ្ធសឹងមានប្រភពកើតចេញមកពីការយល់ខុសនេះឯង ។
ដកស្រង់ចេញពីសៀវភៅ " ព្រះពុទ្ធទ្រង់បង្រៀនអ្វី "
បែ្រសម្រួលដោយ លីន កុសល
ដោយ៥០០០ឆ្នាំ
images/articles/947/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២២,៦៥៧ ដង)
មកដល់កូនជាទីស្រឡាញ់! សេចក្តីល្អ និងសេចក្តីចម្រើនរបស់កូន ម៉ែឪមិនធ្លាប់មានការប្រាថ្នាអាក្រក់ និងមិនធ្លាប់មានការច្រណែនម្តងណាឡើយ ព្រោះក្នុងបេះដូងរបស់ម៉ែឪមានតែសេចក្តីប្រាថ្នាល្អ សេចក្តីស្រឡាញ់ និងការគ្រប់គ្រង់ពេលទាំងអស់ មិនមានចន្លោះទុកសម្រាប់ឲ្យការប្រាថ្នាអាក្រក់ និងការច្រណែនឋិតនៅផងឡើយ ។ ទឹកចិត្តស្រឡាញ់របស់ម៉ែឪលើកូន មិនមានកំណត់ទីបំផុត ជាសេចក្តីស្រឡាញ់ដ៏បរិសុទ្ធ ។ ម៉ែឪមិនជាទុក្ខ ឬខ្មាសគេអ្វីឡើយ ដែលមានកូនជាមនុស្សក្រនូវទ្រព្យសម្បត្តិនោះ ប៉ុន្តែម៉ែឪជាទុក្ខនិងខ្មាសគេជាទីបំផុត បើថាកូនជាមនុស្សអាក្រក់ ។
ម៉ែឪមានសេចក្តីសុខ រីករាយក្នុងចិត្ត ព្រោះបានឃើញកូនៗមានសេចក្តីចម្រើនក្នុងជីវិត មានការងារល្អមានគ្រួសារកក់ក្តៅ ហើយជាពិសេសខ្លាំងណាស់នោះគឺ ម៉ែឪមាននូវសេចក្តីសុខដ៏ក្រៃលែង ព្រោះបានឃើញកូនជាមនុស្សល្អ ។ ម៉ែឪមិនមែនជាទេវតា តែក្រៃលែងជាងទេវតាទៅទៀត មិនមែនជាព្រះព្រហ្ម តែក្រៃលែងជាងព្រះព្រហ្មទៅទៀត ព្រោះម៉ែឪឲ្យសេចក្តីស្រឡាញ់ដល់កូនដ៏ក្រៃលែង និងឲ្យនូវអ្វីដែលទេវតាឥន្ទព្រហ្មឲ្យមិនបាន នោះគឺជីវិត ។
ម៉ែឪប្រាថ្នាឲ្យជីវិតកូនទាំងអស់មានតម្លៃ មានភាពភ្លឺស្វាង និងមានសេចក្តីសុខ ទើបម៉ែឪព្យាយាមពន្យល់កូនទូន្មានកូន ដូច្នេះកូនយកចិត្តទុកដាក់អាននូវសៀវភៅ " ពាក្យពេចន៍ម៉ែឪ " នេះ ដោយល្អ ត្រូវគិតឲ្យយល់នៅក្នុងសេចក្តីនីមួយៗ ហើយបដិបត្តិតាមឲ្យបានល្អជាទីបំផុត សេចក្តីចម្រើននឹងមានដល់កូនជាពិតប្រាកដ ។
ពីបំណងល្អបរិសុទ្ធរបស់ម៉ែឪ
ដកស្រង់ចេញពី សៀវភៅ " ពាក្យពេចន៍ម៉ែឪ "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/949/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៨៦៣ ដង)
កូនជាទីស្រឡាញ់
ឪពុកម្តាយ ក៏ដូចគ្នានឹងមនុស្សទាំងឡាយឯទៀតដែរ គឺក្រៅអំពីមិនត្រូវការឲ្យខ្លួនឯងលំបាកហើយ នៅមិនត្រូវការឲ្យកូនរបស់ខ្លួនមាននូវសេចក្តីលំបាកផងទៀត ។ មិនមានម៉ែឪណា ដែលប្រាថ្នាឲ្យកូនខ្លួនឯងក្រីក្រលំបាកតោកយ៉ាកឡើយ ប៉ុន្តែពេលខ្លះ កូននៅតែមានសេចក្តីលំបាក
images/articles/950/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១២,១៨៨ ដង)
ធម្មៈដែលសម្តែងអំពីការមិនមានតួខ្លួន (អនត្តា)
ជំនឿរឿងអត្តា
អ្វីដែលមនុស្សទូទៅនាំគ្នាយល់ថាជា " វិញ្ញាណ " " អត្តា " ឬដែលភាសាសំស្រ្កឹតហៅថា " អាត្ម័ន " នោះ គឺពួកគេនាំគ្នាសំដៅទៅដល់អ្វីដែលមាននៅក្នុងខ្លួនមនុស្ស ថាជាសភាវៈគង់វង្ស ឋិតឋេរនិងមានលក្ខណៈពេញលេញ ជាសភាវៈដែលមិនប្រែប្រួល