Tueday, 05 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 124,455
Today
Yesterday 179,941
This Month 954,911
Total ៣៥៧,៧៩៨,៨៨៥
Flag Counter
Reading Article
Public date : 26, Jul 2019 (21,523 Read)

មនុស្ស​ ៤​ ពួក​



 
មនុស្ស​ចែក​ចេញ​ជា​ ៤​ ពួក គឺ​៖

១. មនុស្ស​មនុស្សោ​ (រូប​ជា​មនុស្ស​ ចិត្ត​ជា​មនុស្ស​ មាន​មនុស្ស​ធម៌) ។
២. មនុស្ស​ទេ​វោ​ (រូប​ជា​មនុស្ស​ ចិត្ត​ជា​ទេ​វតា​ មាន​សីល​ធម៌​ខ្ពង់​ខ្ពស់) ។
៣. មនុស្ស​បេតោ​ (​រូប​មនុស្ស​ ចិត្ត​ជា​ប្រេត​)
៤. មនុស្ស​តិរច្ឆានោ​ (រូប​ជា​មនុស្ស​ ចិត្ត​ជា​សត្វ​តិរច្ឆាន​) ។

វណ្ណៈ​ណា​ក៏​ដោយ​ ទោះ​ស្តេច​ក្តី​, នា​ម៉ឺន​មន្រ្តី​ក្តី​, រាស្រ្ត​សមញ្ញ​ក្តី​ បើ​ក្នុង​បច្ចុប្ប​ន្ន​នេះ​ប្រ​ព្រឹត្ត​អា​ក្រក់​ សាង​បាប​កម្ម​ កាច​សាហាវ​យង់​ឃ្នង​ នឹង​ត្រូវ​ចាត់​ចូល​ក្នុង​ជំពូក​ មនុស្ស​បេតោ ឬ​មនុស្ស​តិរច្ឆានោ ។ ប៉ុន្តែ​បើ​ប្រព្រឹត្ត​ល្អ​ សាង​កុសល​ធម៌​ សាង​បារមី​ បំពេញ​នូវ​ទស​ពិធ​រាជ​ធម៌​ នឹង​ត្រូវ​ចាត់​ចូល​ក្នុង​ជំពូក​ មនុស្ស​មនុស្សា ឬ​មនុស្ស​ទេ​វោ​ ។

តាម​ទ្រឹ​ស្តី​ពុទ្ធ​និយម​ ផល​នៃ​កម្ម​ក្នុង​បច្ចុប្បន្ន​ នាំ​មនុស្ស​ទាំង​បួន​ជំពូក​នេះ​ ឲ្យ​យោន​យក​កំណើត​ កើត​នៅ​អនាគត​ជាតិ​ ដូច​ខាង​ក្រោម​នេះ ៖

មនុស្ស​មនុស្សោ ចាប់​ជាតិ​ជា​មនុស្ស​។
មនុស្ស​ទេវោ  ចាប់​ជាតិ​ជា​ទេ​វតា ។
មនុស្ស​បេតោ​ ចាប់​ជាតិ​ជា​ប្រេត​ ។
មនុស្ស​តិរច្ឆានោ​  ចាប់​ជាតិ​ជា​សត្វ​តិរច្ឆាន​ ។

សត្វ​លោក​ដឹក​នាំ​ដោយ​ ចិត្ត​ ។ ចិត្ត​នេះ​ហើយ​ ដែល​បញ្ជា​មនុស្ស​ឲ្យ​ប្រ​ព្រឹត្ត​អំពើ​អបាយ​មុខ​ផ្សេង​ៗ​ ។ ចិត្ត​នេះ​ហើយ​ ដែល​មនុស្ស​ទូន្មាន​បាន​ដោយ​កម្រ ។ ការ​ពិត​ ចិត្ត​ជា​ធម្ម​ជាតិ​ស្អាត​ផូរ​ផង់​ ពន្លឺ​ត្រ​ចះ​ត្រ​ចង់​ពី​កំណើត​ ប៉ុន្តែ​ចិត្ត​នេះ​ កាល​បើ​មាន​ឧបក្កិលេស​ចូល​ទៅ​រុំ​ព័ទ្ធ​ ក៏​បណ្តោយ​ឲ្យ​យើង​ប្រ​ព្រឹត្ត​នូវ​អកុសល​កម្ម​ផ្សេង​ៗ​ ។

ដូច​នេះ​ហើយ​ បាន​ជា​ពុទ្ធ​សាសនិក​ជន​ ដែល​មាន​ជំនឿ​មុត​មាំ​លើ​ កម្ម​ផល​ នាំ​គ្នា​ខំ​ហាត់​ពត់​លត់​ដំ​ចិត្ត​ ខំ​ជម្រះ​មន្ទិល​សៅ​ហ្មង​ ខំ​ប្រ​ព្រឹត្ត​នូ​វ​កុសល​កម្ម​ ដើម្បី​កសាង​ខ្លួន​ ឲ្យ​បាន​កើត​ជា​មនុស្ស ឬ​ ទេ​វតា​ នៅ​អនាគត​ជាតិ ។ ការ​អប់រំ​បន្ទុំ​ចិត្ត​ ឲ្យ​បរិសុទ្ធ​ស្រស់​ស្អាត​ ពុទ្ធ​បរិ​ស័ទ​ធ្វើ​ឡើង​តាម​រយៈ​ការ​ធ្វើ​បុណ្យ​ឬ​បុញ្ញ​កម្ម​ ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ​ " ទ្រឹ​ស្តី​កម្ម​ផល​ " រៀប​រៀង​ដោយ​ ឈុន​-គឹម​អៀក​


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 25, Sep 2021 (3,021 Read)
គុណ​អ្នក​ស្ដាប់​សុភាសិត​ជា​សាធារណៈ
Public date : 25, Jul 2021 (26,531 Read)
ទស្សនគតិ​របស់​ពុទ្ធសាសនិក​បុគ្គល
Public date : 28, Jul 2019 (27,279 Read)
មង្គល ៣៨ប្រការ
Public date : 27, Sep 2021 (98,160 Read)
មនុស្សដែលមានសេចក្ដីសុខ
Public date : 08, Dec 2022 (25,458 Read)
សុជី​វ​ធម៌​នៅ​តាម​វត្ត​អា​រាម
Public date : 22, May 2022 (42,067 Read)
ឧបមាចតុរារិយសច្ច ៤ រឿងផ្សេងទៀត
Public date : 22, Dec 2022 (2,811 Read)
ឧទានថេរគាថា
Public date : 04, Oct 2022 (11,283 Read)
សេចក្តី​ពិត​មាន​រស​ឆ្ងាញ់​លើស​អស់​រស​ទាំង​ពួង
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).