Saturday, 19 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
អ្នកសម្តែង[អាន]/រៀបរៀង៖ សរុប (១,១០៨) នាក់
សំឡេង/សៀវភៅ/វីដេអូ ដែលពេញនិយមជាងគេសម្រាប់ថ្ងៃនេះ
សៀវភៅ · បានអាន ៦៤៨ ដង
ប្រជុំភាណវារ បាលី-ប្រែ ពិសេស
ព្រហ្ម-មេត្តា
សៀវភៅ · បានអាន ៥២៤ ដង
ប្រជុំភាណវារៈ បាលី-ប្រែ និងសេចក្តីពន្យល់
ភិក្ខុ រតនបុត្តោ បុត្ត-សំបាន
សៀវភៅ · បានអាន ៣៣៨ ដង
ប្រជុំភាណវារ ពិសេស បាលី-ប្រែ
សែម-សូរ
សៀវភៅ · បានអាន ១៤១ ដង
តម្រាប្រចាំខែសម្រាប់នារី
លី-ថៃលី
សៀវភៅ · បានអាន ៨៩ ដង
ប្រជុំភាណវារ បាលី-ប្រែ ពិសេស
សែម-សូរ
Lastest News Book Mp3 Video
images/articles/3575/2026-09-19_10_13_53-____________________________________________________________________________________________-__Protected_View_-_Word.jpg
Today
Public date : 19, Sep 2026 (33 Read)
បុព្ពកម្មបិលោតិកពុទ្ធាបទាន (សម្ដែងអំពីបុព្វកម្ម និងវិបាកនៃកម្មរបស់ព្រះសម្មាសម្ពុទ្ធ) ព្រះលោកនាយក មានភិក្ខុសង្ឃច្រើនចោមរោម ទ្រង់គង់លើផ្ទៃនៃថ្ម ជាទីរីករាយ ជិត​ស្រះអនោតត្ត រុងរឿងដោយរតនៈផ្សេង ៗ ក្នុងចន្លោះនៃព្រៃ មានក្លិនផ្កាផ្សេង ៗ ទ្រង់ ព្យាករនូវបុព្វកម្មរបស់ព្រះអង្គ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំង​ឡាយ ចូរ ស្តាប់នូវអំពើរបស់តថាគតដែលបានធ្វើទុកមកហើយ ដូចតទៅនេះ ៖ ១. តថាគតបានឃើញនូវភិក្ខុមួយរូបនៅក្នុងព្រៃ ហើយបានប្រគេនកំណាត់ សំពត់ ។ ក្នុងកាលនោះ តថាគតបានប្រាថ្នាជាព្រះសម្ពុទ្ធជាដំបូង ដើម្បីការត្រាស់ដឹង ឯសេចក្តីប្រាថ្នានោះ ក៏ឲ្យផលក្នុងការបានត្រាស់ជាព្រះពុទ្ធ ដោយអំណាចនៃ បិលោតិកម្ម ។ ២. ក្នុងកាលមុន តថាគតកើតជា នាយកគោបាល កៀងមេគោទៅកាន់ទីគោចរ បានឃើញមេគោកំពុងផឹកទឹកល្អក់ ហើយដេញចេញ ។ ដោយវិបាកនៃកម្មនោះក្នុង បច្ឆិមភពនេះ តថាគតស្រេចទឹក ហើយមិនបានដូចសេចក្តីប្រាថ្នា ។ ៣. កាលភពមុន ក្នុងជាតិដទៃ តថាគតជាអ្នកលេង ឈ្មោះបុនាលិ បានពោល បង្គាច់នូវព្រះបច្ចេកពុទ្ធព្រះនាមសុរភី ជាបុគ្គលមិនប្រទូស្តឡើយ ។ ដោយវិបាកនៃកម្ម នោះ តថាគតអន្ទោលទៅក្នុងនរកអស់កាលដ៏យូរ រងទុក្ខវេទានអស់ពាន់នៃឆ្នាំដ៏ច្រើន ដោយសំណល់នៃកម្មនោះ ក្នុងបច្ឆិិមភពនេះ តថាគតបាននូវការពោលចង្កាច់ ព្រោះ ហេតុនៃនាងសុន្ទរិកា ។ ៤. មួយទៀត តថាគតពោលបង្កាច់សាវ័កឈ្មោះនន្ទរបស់ព្រះពុទ្ធទ្រង់គ្រប សង្កត់នូវសត្វលោកទាំងពួង តថាគតបានអន្ទោលទៅក្នុងនរកអស់កាលដ៏យូរ ព្រោះ ការពោលបង្កាច់នូវសាវ័កនោះ ចំនួនមួយហ្មឺនឆ្នាំ លុះតថាគតបានមកជាមនុស្ស ក៏បាននូវការពោលបង្កាច់ជាច្រើន ។ ដោយសំណល់នៃកម្មនោះ នាងចិញ្ចមានវិកា មកពោលបង្កាច់តថាគតក្នុងប្រជុំជនដោយពាក្យមិនពិត ។ ៥. តថាគតកើតជាព្រាហ្មណ៍ តែងជាអ្នកចេះមន្ត មានគេធ្វើសក្ការបូជា បង្ហាញ មន្តដល់មាណព ៥០០ នាក់ក្នុងព្រៃធំ ។ ឥសិភិមៈបានអភិញ្ញា ៥ មានឫទ្ធិច្រើន មកក្នុង ទីនោះ តថាគតបានឃើញឥសីនោះ លោកជាអ្នកមិនប្រទូស្តនិមន្តមក ក៏បានពោល បង្កាច់ ។ លំដាប់នោះ តថាគតនិយាយនឹងពួកសិស្សថា ឥសីនេះជាអ្នកបរិភោគកាម កាលតថាគតនិយាយប្រាប់ ឯពួកមាណពក៏បានរីករាយតាម ។ លំដាប់នោះ មាណពទាំងអស់ត្រាច់ទៅសូមក្នុងត្រកូលតូចធំនិយាយប្រាប់មហាជនថា ឥសីនេះ ជាអ្នកបរិភោគកាម ។ ដោយវិបាកនៃកម្មនោះ ភិក្ខុទាំងអស់ចំនួន ៥០០ នេះ ក៏បាននូវការពោលបង្កាច់ ព្រោះហេតុនៃនាងសុន្ទរិកា ។ ៦. កាលភពមុន តថាគតសម្លាប់បងប្រុសម្នាក់ មានមាតាផ្សេងគ្នា ព្រោះហេតុនៃ ទ្រព្យហើយបោះចោលទៅក្នុងជ្រោះភ្នំឲ្យប៉ះនឹងថ្ម ។ ដោយវិបាននៃកម្មនោះ ទេវទត្តបាន ប្រមៀលថ្ម ដុំថ្មក៏រមៀលមកប៉ះអង្គុដ្ឋបាទ (មេជើង) នៃតថាគត ។ ៧. កាលពីជាតិមុន តថាគតជាទារក កំពុងលេងក្នុងផ្លូវធំ បានឃើញ ព្រះបច្ចេកពុទ្ធ ក៏ដុតព្រៃទាំងមូលក្បែរផ្លូវ ។ ដោយវិបាកកម្មនោះ ក្នុងបច្ឆិមភពនេះ ទេវទត្តក៏ប្រើខ្មាន់ធ្នូ ឲ្យសម្លាប់តថាគត ។ ៨. កាលពីជាតិមុន តថាគតកើតជាហ្មដំរី បានបរដំរីបំព្រេចព្រះបច្ចេកមុនីដ៏ឧត្តម ព្រះអង្គកំពុងត្រាច់ទៅដើម្បីបិណ្ឌបាត ។ ដោយវិបាកនៃកម្មនោះ ដំរីនាឡាគិរីប្រេងកាច ចូលមកព្រេចតថាគតក្នុងគិរិព្វជបុរីដ៏ប្រសើរ (រាជគហៈ) ។ ៩. តថាគតកើតជាសេ្តច ឈ្មោះបត្តិកៈ បានយកលំពែងសម្លាប់ បុរសទាំងឡាយ ដោយវិបាកនៃកម្មនោះ តថាគតឆេះក្នុងភ្លើងនរកក្លាខ្លាំង ។ ដោយសំណល់នៃកម្មនោះ ក្នុងកាលឥឡូវនេះ កម្មវិបាកនោះ ក៏ធ្វើឲ្យរបកស្បែកជើង ទាំងអស់របស់តថាគតព្រោះ ថាកម្មនៅតែមិនទាន់វិនាស ។ ១០. តថាគតកើតទារកនៃព្រានត្រីក្នុងកេវដ្តគ្រាម បានឃើញពួកជនអ្នកសម្លាប់ ត្រីក៏កើតសោមនស្ស ។ ដោយវិបាកនៃកម្នមនោះ សេ្តចវិដដុភៈសម្លាប់ពួកសក្យៈ ក្នុកាលណា ទុក្ខក្នុងក្បាលក៏មានដល់តថាគត (ក្នុងកាលនោះ) ព្រោះពួកសក្យៈ ត្រូវគេសម្លាប់ ។ ១១. តថាគតបានពោលផ្តន្ទានូវពួកសាវ័កក្នុងសាសនានៃព្រះពុទ្ធព្រះនាមផុស្សៈ ថា ចូរពួកសាវ័កក្នុងសាសនានៃព្រះពុទ្ធព្រះនាមផុស្សៈថា ចូរលោកទាំងឡាយទំពាស៊ី បរិភោគនូវបាយដំណើបចុះ កុំរិភោគនូវបាយស្រូវសាលីឡើយ ។ ដោយវិបាកនៃកម្ម នោះ ក្នុងកាលនោះ តថាគតនៅក្នុងស្រុកវេរញ្ជា ព្រាហ្មណ៍និមន្តឲ្យឆាន់តែបាយ ដំណើបអស់ ៣ ខែ ។ ១២. តថាគតបានហាមឃាត់ កូនអ្នកចំបាប់ ក្នុងកាលដែលគ្មានព្រះពុទ្ធត្រាស់ ដោយវិបាកនៃកម្មនោះ ជំងឺខ្នងក៏កើតដល់តថាគត ។ ១៣. តថាគតកើតជាពេទ្យបានដាក់ថ្នាំបញ្ចុះសេដ្ឋិបុត្ត ដោយវិបាកនៃកម្មនោះ ជំងឺចុះឈាម ក៏កើតឡើងដល់តថាគត ។ ១៤. ក្នុងភពមួយនោះ តថាគតកើតជាជោតិបាល បានផ្ទាញ់ផ្ទាល ព្រះសុគត ព្រះនាមកស្សបថា ព្រោះអ្វីក៏ថាត្រាស់ដឹងពោធិញ្ញាណ ជាទីផូរផង់ គេរកបានដោយ កម្រក្រែលែង ។ ដោយវិបាកនៃកម្មនោះ តថាគតប្រព្រឹត្តទុក្ករកិរិយាជាច្រើន ក្នុងឧរុវេល ប្រទេស អស់ ៦ វស្សាទើបបានត្រាស់ដឹងឡើង ។ តថាគតមិនបាននូវ ពោធិញ្ញាណដ៏ឧត្តមដោយផ្លូវន៎្នះទេ តថាគតហេតុតែបុព្វកម្មនោះដាស់តឿន ក៏ស្វែងរក តាមផ្លូវខុស ។ តថាគតមានបុណ្យនិងបាបអស់រលីងហើយ បានវៀរបង់នូវកម្ដៅទាំងពួង មិនមានសេចក្តីសោក មិនមានសេចក្តីចង្អៀតចង្អល់ មិនមានអាសវៈ នឹងបរិនិព្វាន ។ ព្រះជិនស្រីទ្រង់ដល់នូវអភិញ្ញា និងពលៈទាំងពួង បានព្យាករដោយសេចក្តីពិស្តារ ដល់ភិក្ខុសង្ឃ ជិតមហាស្រះឈ្មោះអនោតត្ត ដូចរៀបរាប់មកនេះឯង ។ បានឮថា ព្រះមានព្រះភាគបានសំដែងនូវពុទ្ធាបទាន ឈ្មោះបុព្វកម្មបិលោតិ ជាធម្មបរិយាយ ដែលជាបុព្វចរិត របស់ព្រះអង្គ ដោយប្រការដូច្នេះ ។ ចប់ បុព្វកម្មបិលោតិកពុទ្ធាបទាន ។ (សុត្តន្តបិដក ខុទ្ទកនិកាយ អបទាន អម្ពដផលវគ្គ បុព្វកម្មបិលោតិកពុទ្ធអបទាន បិដកលេខ ៧៤ ទំព័រ ១២៤-១២៩) ។ ដោយ សដវថ ។ ដោយ៥០០០ឆ្នាំ
images/articles/3574/2026-09-19_10_05_26-_____________________________________________________________________-________-__Protected_View_-_Word.jpg
Today
Public date : 19, Sep 2026 (31 Read)
១. តេមិយោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសលធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វ ព្រះនាម តេមិយៈ ញ៉ាំងព្រះទ័យ ឲ្យប្រព្រឹត្តទៅជាអារម្មណ៍ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថាសម្មាសម្ពុទ្ធោ ដោយកុសលធម៌ទាំងឡាយនោះ ។ ២. មហាជនកោ ពោធិសត្តោ នាម ភគវា ចិត្ត វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសលធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម មហាជនក ញ៉ាំងព្រះ ទ័យឲ្យប្រព្រឹត្តទៅជា អារម្មណ៍ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថាសម្មាសម្ពុទ្ធោ ដោយកុសលធម៌ទាំងឡាយនោះ ។ ៣. សុវណ្ណសាមោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសលធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម សុវណ្ណសាម ញ៉ាំងព្រះ ទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះបានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោ ដោយកុសលធម៌ទាំងឡាយនោះ ។ ៤. នេមិរាជា ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសលធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម នេមិរាជ ញ៉ាំងព្រះទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោដោយកុសលធម៌ទាំងឡាយនោះ ។ ៥. មហោសថោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសល ធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម មហោសថ ញ៉ាំងព្រះ ទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោ ដោយកុសលធម៌ទាំងឡាយនោះ ។ ៦. ភូរិទត្តោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសល ធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម ភូរិទត្ត ញ៉ាំងព្រះទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយ​ទូន្មាន​ខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោដោយកុសលធម៌ទាំងឡាយនោះ ។ ៧. ចន្ទកុមារោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសល ធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម ចន្ទកុមារ ញ៉ាំងព្រះទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោ ដោយកុសលធម៌ទាំងឡាយនោះ ។ ៨. ព្រហ្មនារទោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសលធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម ព្រហ្មនារទៈ ញ៉ាំងព្រះទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោ ដោយកុសលធម៌ទាំងឡាយនោះ ។ ៩. វិធូរោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសលធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម វិធូរៈ ញ៉ាំងព្រះទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោដោយកុសលធម៌ទាំងឡាយនោះ ។ ១០. វេស្សន្តរោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសលធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម វេស្សន្តរ ញ៉ាំងព្រះទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោដោយកុសលធម៌ទាំងឡាយនោះ ។ ១១. សិទ្ធត្ថោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសលធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម សិទ្ធត្ថ ញ៉ាំងព្រះទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោដោយកុសលធម៌ទាំងឡាយនោះ ។ ការបំពេញបារមី ១. ព្រះតេមិយៈ បំពេញនេក្ខម្មបារមី ២. ព្រះមហាជនក បំពេញវីរិយបារមី ៣. ព្រះសុវណ្ណសាម បំពេញមេត្តាបារមី ៤. ព្រះនេមិរាជ បំពេញអធិដ្ឋានបារមី ៥. ព្រះមហោសថ បំពេញបញ្ញាបារមី ៦. ព្រះភូរិទត្ត បំពេញសីលបារមី ៧. ព្រះចន្ទកុមារ បំពេញខន្តិបារមី ៨. ព្រះមហានារទកស្សបៈ បំពេញឧបេក្ខាបារមី ៩. ព្រះវិធុរៈ បំពេញសច្ចបារមី ១០. ព្រះវេស្សន្តរ បំពេញទានបារមី ១១. ព្រះសិទ្ធត្ថ បំពេញសេចក្ដីព្យាយាមក្នុងជាតិកំណើតចុងក្រោយ ។ (ចាកធម៌នមស្ការព្រះរតនត្រ័យ) ដោយស.ដ.វ.ថ. ។ ដោយ៥០០០ឆ្នាំ
images/articles/3573/2026-09-18_12_46_40-_New_Text_Document_____-_Notepad.jpg
Today
Public date : 19, Sep 2026 (85 Read)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធឆព្វគ្គិយភិក្ខុ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា សព្វមិទំ ចរិមំ កតំ ដូច្នេះជាដើម ។ រឿងរ៉ាវបច្ចុប្បន្នមាន​មក​ដោយពិស្ដារហើយ ក្នុងព្រះវិន័យ១ ។ ប៉ុន្តែក្នុងជាតកនេះ ព្រះសាស្ដាត្រាស់​ហៅ​ឆព្វគ្គិយភិក្ខុឲ្យចូលគាល់ ហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកទាំង​ឡាយ​អង្គុយលើអាសនៈទាប សម្ដែងធម៌ ដល់មនុស្សដែលអង្គុយលើ អាសនៈខ្ពស់ ពិតមែនឬ ? កាលឆព្វគ្គិយភិក្ខុទូលថា យ៉ាងនោះមែន ព្រះអង្គ, ព្រះសាស្ដា តិះដៀលភិក្ខុទាំងនោះ រួចព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ការដែលអ្នកទាំងឡាយ ធ្វើការមិនគោរពចំពោះធម៌របស់តថាគតនេះ មិនគួរទេ, បោរាណកបណ្ឌិតទាំងឡាយតិះដៀលបុគ្គលដែលអង្គុយលើអាសនៈទាប បង្រៀនមន្តខាងក្រៅ ហើយព្រះអង្គនាំយកអតីតនិទានមកថាៈ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ ក្នុងនគរពារាណសី, ព្រះពោធិសត្វកើតក្នុងត្រកូលចណ្ឌាល ចម្រើនវ័យឡើងហើយ ស្វែងរកទ្រព្យសម្បត្តិ ។ ភរិយា​រ​បស់ព្រះពោធិសត្វ កើតរោគចាញ់កូន ឃ្លានផ្លែស្វាយ បានប្រាប់ព្រះពោធិសត្វថា បពិត្រស្វាមី ខ្ញុំចង់ហូបផ្លែស្វាយ ។ ព្រះពោធិសត្វពោលថា នែអូនសម្លាញ់ ក្នុងកាលនេះ មិនមានផ្លែស្វាយទេ បងនឹងនាំផ្លែអម្ពិលយ៉ាងណាមួយដទៃមកវិញ ។ ភរិយាពោលថា បពិត្រស្វាមី បើខ្ញុំបានស្វាយហូប ទើបរស់, បើមិនបានទេ ជីវិតរបស់ខ្ញុំ មិនរស់ទេ ។ ព្រះពោធិសត្វមានចិត្តស្រឡាញ់ប្រពន្ធ គិតថា តើអញបានផ្លែស្វាយអំពីទីណាហ្ន៎ ។ គាប់ចួនពេលនោះ ដើមស្វាយក្នុងឧទ្យានរបស់ស្ដេចក្រុងពារាណសី មានផ្លែជានិច្ច ។ព្រះពោធិសត្វគិតថា អញនឹងនាំផ្លែស្វាយទុំអំពីឧទ្យាននោះ ដើម្បីឲ្យប្រពន្ធហូប បាត់រោគចាញ់កូន ។ ក្នុងពេលយប់ លោកទៅកាន់ឧទ្យាន ឡើងដើមស្វាយ សួតាមមែកនិងសម្លឹងរកផ្លែស្វាយ ។ កាលលោកកំពុងរកមើល រាត្រីក៏កាន់តែងងឹតខ្លាំង ។ លោកគិត ថា ប្រសិនបើអញចុះឥឡូវនេះ ពួកគេនឹងឃើញហើយចាប់អញចោទថា ជាចោរ អញនឹង ចុះក្នុងពេលយប់ជ្រៅ ។ គ្រានោះ ពោធិសត្វឡើងទៅកាន់ប្រគាបមួយ ហើយ​ពួន​សម្ងំ នៅទីនោះ ។ គ្រានោះ ព្រះបាទពារាណសីយាងចូលទៅក្នុងឧទ្យាន ដោយគិតថា យើងនឹងរៀន មន្តក្នុងសម្នាក់បុរោហិត រួចទ្រង់គង់លើអាសនៈខ្ពស់ទៀបគល់ដើមស្វាយ ប្រាប់ឲ្យ អាចារ្យ​អង្គុយលើអាសនៈទាប ហើយទ្រង់រៀននូវមន្ត ។ ព្រះពោធិសត្វដែលពួនសម្ងំនៅ ខាងលើ គិតថា ព្រះរាជានេះប្រកបដោយធម៌ ព្រះរាជាណាគង់លើអាសនៈខ្ពស់រៀនមន្ត, សូម្បីព្រាហ្មណ៍ក៏មិនប្រកបដោយធម៌ដែរ ព្រាហ្មណ៍ណាអង្គុយលើអាសនៈទាបបង្រៀន មន្ត, សូម្បីអញក៏មិនប្រកបដោយធម៌ដែរ បុគ្គលណាលុះក្នុងអំណាចមាតុគ្រាម មិនគិត ជីវិតខ្លួនឯងមកលួចស្វាយនេះ ។ ព្រះពោធិសត្វចុះពីដើមស្វាយ ចាប់មែកសំយុងមួយ ឈរនៅរវាងស្ដេចនិងបុរោហិតទាំងពីរនោះ ពោលថា បពិត្រមហារាជ ទូលព្រះបង្គំ វិនាសហើយ, ព្រះអង្គវង្វេងហើយ, បុរោហិតស្លាប់ហើយ ។ កាល​ព្រះរាជាសួរថា ព្រោះ ហេតុអ្វី លោក ? ព្រះពោធិសត្វពោលគាថាទី ១ ថាៈ សព្ពមិទំ ចរិមំ កតំ, ឧភោ ធម្មំ ន បស្សរេ; ឧភោ បកតិយា ចុតា, យោ ចាយំ មន្តេជ្ឈាបេតិ; យោ ច មន្តំ អធីយតិ។ កិច្ចដែលយើងទាំងបីនាក់ ធ្វើហើយ ទាំងអស់នេះជាកិច្ចលាមក បុគ្គលណា (អង្គុយក្នុងទីទាប) បង្ហាញមន្ត ១ បុគ្គលណា (អង្គុយក្នុងទីខ្ពស់) រៀននូវមន្ត ១ បុគ្គល ទាំងពីរនាក់ (នោះ) មិនឃើញនូវបោរាណធម៌ផង បុគ្គលទាំងពីរនាក់ (នោះ) ឃ្លាតចាក ធម៌ប្រក្រតី ។ ពិតមែនហើយ ធម៌ឈ្មោះថាប្រក្រតី ដោយអំណាចនឹងការកើតឡើងជាគ្រាដំបូង ។ សមដូចពុទ្ធភាសិតថាធម្មោ ហវេ បាតុរហោសិ បុព្ពេ; បច្ឆា អធម្មោ ឧទបាទិ លោកេ។ធម៌បានកើតមុន អធម៌កើតក្រោយ ក្នុងលោក ។ (សុត្តន្តបិដក ជាតក ឯកាទសកនិបាត ធម្មទេវបុត្តជាតក បិដកលេខ ៥៩ ) ព្រាហ្មណ៍ស្ដាប់ពាក្យនោះហើយ ក៏ពោលគាថាទី ២ ថា សាលីនំ ឱទនំ ភុញ្ជេ, សុចិំ មំសូបសេចនំ; តស្មា ឯតំ ន សេវាមិ, ធម្មំ ឥសីហិ សេវិតំ។ ខ្ញុំបរិភោគបាយស្រូវសាលី (ដ៏ស) ស្អាត (របស់ស្ដេចនេះ) លាយដោយសាច់ ហេតុនោះ បានជាខ្ញុំមិនសេពគប់នូវធម៌ ដែលពួកឥសីសេពគប់ហើយនោះទេ ។ ព្រះពោធិសត្វស្ដាប់ពាក្យនោះហើយ ពោល ២ គាថាដទៃទៀតថា បរិព្ពជ មហា លោកោ, បចន្តញ្ញេបិ បាណិនោ; មា តំ អធម្មោ អាចរិតោ, អស្មា កុម្ភមិវាភិទា។ អ្នកជៀសចេញពីទីនេះទៅ លោកនេះក៏ធំទូលាយ ពួកសត្វឯទៀត តែងស្លដណ្តាំ ដែរ អ្នកកុំប្រព្រឹត្តអធម៌ ដូចជាថ្មដែលបំបែកនូវឆ្នាំឡើយ ។ ធិរត្ថុ តំ យសលាភំ, ធនលាភញ្ច ព្រាហ្មណ; យា វុត្តិ វិនិបាតេន, អធម្មចរណេន វា។ ម្នាលព្រាហ្មណ៍ យើងសូមតិះដៀលនូវការបានយសនិងការបានទ្រព្យ ព្រោះការប្រព្រឹត្តបំផ្លាញខ្លួន ឬដោយកិរិយាប្រព្រឹត្តអធម៌ ។ លំដាប់នោះ ព្រះរាជាជ្រះថ្លាចំពោះធម្មកថា របស់ព្រះពោធិសត្វ ទ្រង់សួរថា នែបុរសដ៏ចម្រើន តើអ្នកមានជាតិអ្វី ? ព្រះពោធិសត្វទូលថា បពិត្រព្រះសម្មតិទេព ទូលបង្គំជាចណ្ឌាល ។ ព្រះរាជាត្រាស់ថា នែបុរសដ៏ចម្រើន ប្រសិនបើអ្នកដល់ព្រមដោយជាតិ យើងនឹងប្រទានរាជសម្បត្តិដល់អ្នក ប៉ុន្តែចាប់ពីថ្ងៃនេះទៅ យើងជាស្ដេចក្នុងវេលាថ្ងៃ ចំណែកអ្នក ចូរជាស្ដេចក្នុងវេលាយប់ចុះ ដូច្នេះហើយ ព្រះរាជាដោះកម្រងផ្កា ជាគ្រឿង​ប្រដាប់ ក របស់ព្រះអង្គ មកបំពាក់ករបស់ព្រះពោធិសត្វ ធ្វើព្រះពោធិសត្វឲ្យជា​អ្នកគ្រប់គ្រងនគរ ។ កម្រងផ្កានេះ គឺជាកម្រងផ្កាពណ៌ក្រហម ដែលវង្សត្រកូលទុក​ជា​គ្រឿងប្រដាប់ករបស់អ្នក គ្រប់គ្រងនគរ ។ ចាប់ពីពេលនោះមក ព្រះរាជាបានតាំង​នៅ​ក្នុងឱវាទ របស់ព្រះពោធិសត្វ ព្រះអង្គធ្វើសេចក្ដីគោរពចំពោះអាចារ្យ គង់លើអាសនៈទាប ហើយរៀននូវមន្ត ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា រាជា អានន្ទោ អហោសិ ព្រះរាជាក្នុងកាលនោះ បានមកជាអានន្ទចណ្ឌាលបុត្តោ បន អហមេវ អហោសិំ ចំណែកកូនចណ្ឌាល គឺ តថាគត នេះឯង ។ ឆវជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ចតុក្កនិបាត កាលិង្គវគ្គ បិដកលេខ ៥៨ ទំព័រ ១៩៤) ថ្ងៃ សៅរ៍ ១០ កើត ខែ កត្តិក ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ១៧ ខែ វិច្ឆិកា ព.ស. ២៥៦២ គ.ស.២០១៨ ។ ដោយ ស.ដ.វ.ថ. ។ ដោយ៥០០០ឆ្នាំ
images/articles/3565/2026-09-17_16_15_43-_New_Text_Document________-_Notepad.jpg
Today
Public date : 19, Sep 2026 (92 Read)
ក្នុងលោកនេះ វាមិនមានអ្នកណាចេះតែបាននូវរបស់ជាទីពេញចិត្តគ្រប់យ៉ាងនោះទេ គ្រប់គ្នាតែងចាស់ឈឺស្លាប់ និង អកុសលវិបាកផ្សេងៗហើយក៏មិនអាចឲ្យអ្នកណាបានគ្រប់គ្រាន់នោះឡើយប៉ុន្តែជីវិតដែលប្រកបដោយបញ្ញា ជាជីវិតគ្រប់គ្រាន់ ។ ស្រង់ចាកសៀវភៅជំនួយសតិ ភាគ២២ ដោយ៥០០០ឆ្នាំ
images/articles/3563/2026-09-17_16_01_35-______________________________________________________________-__Protected_View_-_Word.jpg
Today
Public date : 19, Sep 2026 (59 Read)
ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាប្រទីបក្នុងលោក ពុទ្ធោ តិលោកទីបោវ, ពុទ្ធោ សុរិយោ តមោនុទោ; យេ យន្តិ សរណំ ពុទ្ធំ, នត្ថិ តេសំ ភយំ សទា ។ ព្រះពុទ្ធជាប្រទីបក្នុងត្រៃលោក ព្រះអង្គដូចជាព្រះអាទិត្យ អាចកម្ចាត់បង់នូវងងឹតគឺ អវិជ្ជា, ជនទាំងឡាយឯណាបានដល់ព្រះពុទ្ធជាទីពឹងទីរលឹក, ភ័យមិនមានដល់ជនទាំង​ឡាយនោះសព្វៗកាល ។ ធម្មោ តិលោកទីបោវ, ធម្មោ សុរិយោ តមោនុទោ; យេ យន្តិ សរណំ ធម្មំ, នត្ថិ តេសំ ភយំ សទា ។ ព្រះសទ្ធម្មជាប្រទីបក្នុងត្រៃលោក ព្រះសទ្ធម្មនោះឯងជាព្រះអាទិត្យ អាចកម្ចាត់បង់នូវសេចក្ដីងងឹត គឺអវិជ្ជា, ជនទាំងឡាយឯណា បានដល់នូវព្រះសទ្ធម្មជាទីពឹងទីរលឹក, ភ័យ​មិនមានដល់ជនទាំងឡាយនោះសព្វៗកាល ។ សង្ឃោ តិលោកទីបោវ, សង្ឃោ សុរិយោ តមោនុទោ; យេ យន្តិ សរណំ សង្ឃំ, នត្ថិ តេសំ ភយំ សទា ។ ព្រះសង្ឃជាប្រទីបក្នុងត្រៃលោក ព្រះសង្ឃនោះឯងជាព្រះអាទិត្យ អាចកម្ចាត់បង់នូវងងឹត គឺអវិជ្ជា ជនទាំងឡាយឯណា បានដល់នូវព្រះសង្ឃជាទីពឹងទីរលឹក ភ័យមិនមានដល់ជនទាំងឡាយនោះសព្វៗកាល ។ យោ ច ពុទ្ធញ្ច ធម្មញ្ច, សង្ឃញ្ច សរណំ គតោ; អបទីបោ ន ភវេយ្យ, អធិគច្ឆេយ្យ បទំ សុខំ ។ បើនរណាមួយ បានដល់នូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរលឹកហើយ, នរជននោះ ឈ្មោះថាជាអ្នកមានប្រទីប គឺបញ្ញា ហើយបាននូវព្រះនិព្វានជាបរមសុខដ៏ក្រៃលែង ។ (ទុលកបណ្ឌិតជាតក បញ្ញាសជាតក) ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាពាក្យដ៏ប្រសើរ ពុទ្ធោតិ វចនំ សេដ្ឋំ, ពុទ្ធោតិ បទ មុត្តមំ; នត្ថិ តេន សមំ លោកេ, អញ្ញំ សោតរសាយនំ។ ពាក្យថា ពុទ្ធោ ជាពាក្យដ៏ប្រសើរវិសេស ពាក្យថា ពុទ្ធោ ជាពាក្យដ៏ឧត្តមពិត, ពាក្យដទៃ ដែលជាទីនាំមកនូវរសដល់ត្រចៀកអ្នកស្ដាប់ក្នុងលោក ស្មើដោយពាក្យថា ពុទ្ធោ ពុំមានឡើយ ។ ធម្មោតិវចនំ សេដ្ឋំ, ធម្មោតិ បទមុត្តមំ; នត្ថិ តេន សមំ លោកេ, អញ្ញំ សោតរសាយនំ។ ពាក្យថា ធម្មោ ជាពាក្យដ៏ប្រសើរវិសេស ពាក្យថា ធម្មោ ជាពាក្យដ៏ឧត្តមពិត, ពាក្យដទៃ ដែលជាទីនាំមកនូវរសដល់ត្រចៀកអ្នកស្ដាប់ក្នុងលោក ស្មើដោយពាក្យថា ធម្មោពុំមានឡើយ ។ សង្ឃោតិ វចនំ សេដ្ឋំ, សង្ឃោតិ បទមុត្តមំ; នត្ថិ តេន សមំ លោកេ, អញ្ញំ សោតរសាយនំ។ ពាក្យថា សង្ឃោ ជាពាក្យដ៏ប្រសើរវិសេស ពាក្យថា សង្ឃោ ជាពាក្យដ៏ឧត្តមពិត, ពាក្យដទៃ ដែលជាទីនាំមកនូវរសដល់ត្រចៀកអ្នកស្ដាប់ក្នុងលោក ស្មើដោយពាក្យថា សង្ឃោ ពុំមានឡើយ ។ តស្ស មុខំ មុខំ នាម, យំ វត្តតិ មុខេ សទា; ទុល្លភំ ពុទ្ធវចនំ, សព្ពសម្បត្តិទាយកំ។ ពាក្យថា ព្រះពុទ្ធ ជាពាក្យដែលសត្វលោករកបានដោយក្រ អាចឲ្យនូវសម្បត្តិទាំង ពួង ប្រព្រឹត្តទៅក្នុងមាត់នៃបុគ្គលណាសព្វ ៗ កាល, មាត់របស់បុគ្គលនោះ បានឈ្មោះថាមាត់ល្អប្រពៃ មាត់មានលាភដោយពិត ។ តស្ស មនោ មនោ នាម, យំ ចេ មនសិ វត្តតិ; ទុល្លភំ ពុទ្ធវចនំ, សព្ពសម្បត្តិទាយកំ។ ពាក្យថា ព្រះពុទ្ធ ជាពាក្យដែលសត្វលោករកបានដោយក្រ អាចឲ្យនូវសម្បត្តិទាំង ពួង ប្រព្រឹត្តទៅក្នុងចិត្តបុគ្គលណាហើយ ចិត្តរបស់បុគ្គលនោះ បានឈ្មោះថា ចិត្តល្អប្រពៃ ចិត្តមានលាភដោយពិត។ តស្សេវ សោតំ សោតំវ, យំ សុណាតិ ជនោ អយំ ទុល្លភំ ពុទ្ធវចនំ, សព្ពសម្បត្តិទាយកំ។ បុគ្គលណាបានស្ដាប់នូវពាក្យថា ព្រះពុទ្ធ ជាពាក្យដែលបុគ្គលរកបានដោយក្រ អាចឲ្យនូវសម្បត្តិទាំងពួងដូច្នេះថាៈ "បុគ្គលនេះ ជាអង្គព្រះជិនស្រី" សោតប្បសាទរបស់បុគ្គល​នោះបានឈ្មោះថា សោតប្បសាទល្អប្រពៃ សោតប្បសាទមានលាភដោយពិត ។ (មធុរសវាហិនី ធម្មសោណ្ឌកវគ្គ អហិតុណ្ឌិកវត្ថុកថា) គាថានមស្ការព្រះពុទ្ធជាបុរសអាជានេយ្យ (បែបសង្ខេប) នមោ តេ បុរិសាជញ្ញ, នមោ តេ បុរិសុត្តម; សព្វញ្ញូសិ មហាវីរ, លោកជេដ្ឋ នរាសភ។ បពិត្រព្រះអង្គជាបុរសជានេយ្យ ខ្ញុំសូមនមស្ការព្រះអង្គ បពិត្រព្រះអង្គជាបុរសដ៏ឧត្តម ខ្ញុំសូមនមស្ការព្រះអង្គ បពិត្រព្រះអង្គទ្រង់មានព្យាយាមធំ ជាបុគ្គលខ្ពង់ខ្ពស់ជាងសត្វលោក ប្រសើរជាងនរជន ព្រះអង្គជាព្រះសព្វញ្ញូពុទ្ធ ។(សុត្តន្តបិដក ខុទ្ទកនិកាយ អបទាន បទុមកេសរវគ្គ អាសនសន្ថវិកត្ថេរស្សាបទាន បិដក ៧៤ ទំព័រ ១៩) នមោ តេ បុរិសាជញ្ញ, នមោ តេ បុរិសុត្តម; ពហុជ្ជនំ តារយសិ, ទេសេន្តោ អមតំ បទំ។ បពិត្រព្រះអង្គជាបុរសអាជានេយ្យ ខ្ញុំសូមនមស្ការព្រះអង្គ បពិត្រព្រអង្គជាបុរសដ៏ឧត្តម ខ្ញុំសូមនមស្ការព្រះអង្គ ព្រះអង្គកាលសម្ដែងនូវអមតបទ គឺព្រះនិព្វាន ញ៉ាំងជនដ៏ច្រើន ឲ្យឆ្លងវដ្ដទុក្ខបាន ។(សុត្តន្តបិដក ខុទ្ទកនិកាយ អបទាន ថោមកវគ្គ ថោមកត្ថេរស្សាបទាន បិដក ៧៣ ទំព័រ ១៨៨) រូបេ សីលេ សមាធិម្ហិ, បញ្ញាយ ច អសាទិសោ; វិមុត្តិយា អសមសមោ, ធម្មចក្កប្បវត្តនេ។ ព្រះអង្គមិនមានបុគ្គលស្មើ ក្នុងព្រះរូបផង សីលផង សមាធិផង បញ្ញាផង ព្រះអង្គស្មើដោយព្រះពុទ្ធទាំងឡាយ ដែលមិនមានបុគ្គលស្មើ ចំពោះវិមុត្តិធម៌ និងការញ៉ាំងធម្មចក្កឲ្យប្រព្រឹត្តទៅ ។(សុត្តន្តបិដក ខុទ្ទកនិកាយ ពុទ្ធវំស រតនចង្កមនកណ្ឌ បិដកលេខ ៧៧ ទំព័រ ១៣) លាភាលាភេ ន សជ្ជន្តិ, សម្មាននវិមាននេ; បថវីសទិសា ពុទ្ធា, តស្មា តេ ន វិរាធិយា។ ព្រះពុទ្ធទាំងឡាយមានចិត្តស្មើដោយផែនដី មិនជាប់ជំពាក់ក្នុងលាភ និងអលាភ ក្នុងការរាប់អាន ក្នុងការមើលងាយ ហេតុនោះ បុគ្គលមិនគប្បីឲ្យឆ្គាំឆ្គងនឹងព្រះពុទ្ធទាំងនោះឡើយ ។(សុត្តន្តបិដក ខុទ្ទកនិកាយ អបទាន ពុទ្ធវគ្គ ឧបាលិត្ថេរអបទាន បិដក ៧២ ទំព័រ១០៨) គាថានមស្ការព្រះពុទ្ធជាបុរសអាជានេយ្យ (បែបពិស្ដារ) នមោ តេ បុរិសាជញ្ញ, នមោ តេ បុរិសុត្តម; សព្វញ្ញូសិ មហាវីរ, លោកជេដ្ឋ នរាសភ។ បពិត្រព្រះអង្គជាបុរសជានេយ្យ ខ្ញុំសូមនមស្ការព្រះអង្គ បពិត្រព្រះអង្គជាបុរសដ៏ឧត្តម ខ្ញុំសូមនមស្ការព្រះអង្គ បពិត្រព្រះអង្គទ្រង់មានព្យាយាមធំ ជាបុគ្គលខ្ពង់ខ្ពស់ជាងសត្វលោក ប្រសើរជាងនរជន ព្រះអង្គជាព្រះសព្វញ្ញូពុទ្ធ ។(សុត្តន្តបិដក ខុទ្ទកនិកាយ អបទាន បទុមកេសរវគ្គ អាសនសន្ថវិកត្ថេរស្សាបទាន បិដក ៧៤ ទំព័រ ១៩) នមោ តេ បុរិសាជញ្ញ, នមោ តេ បុរិសុត្តម; ពហុជ្ជនំ តារយសិ, ទេសេន្តោ អមតំ បទំ។ បពិត្រព្រះអង្គជាបុរសអាជានេយ្យ ខ្ញុំសូមនមស្ការព្រះអង្គ បពិត្រព្រអង្គជាបុរសដ៏ឧត្តម ខ្ញុំសូមនមស្ការព្រះអង្គ ព្រះអង្គកាលសម្ដែងនូវអមតបទ គឺព្រះនិព្វានញ៉ាំងជនដ៏ច្រើន ឲ្យឆ្លងវដ្ដទុក្ខបាន ។(សុត្តន្តបិដក ខុទ្ទកនិកាយ អបទាន ថោមកវគ្គ ថោមកត្ថេរស្សាបទាន បិដក ៧៣ ទំព័រ ១៨៨) នមោ តេ បុរិសាជញ្ញ, នមោ តេ បុរិសុត្តម; កុសលេន សមេក្ខសិ, អមនុស្សាបិ តំ វន្ទន្តិ; សុតំ នេតំ អភិណ្ហសោ, តស្មា ឯវំ វទេមសេ។ បពិត្រព្រះអង្គជាបុរសអាជានេយ្យ ខ្ញុំសូមនមស្ការចំពោះព្រះអង្គ បពិត្រព្រះអង្គជាបុរសដ៏ឧត្តម ខ្ញុំសូមនមស្ការចំពោះព្រះអង្គ សូម្បីអមនុស្សទាំងឡាយ ក៏រមែងថ្វាយបង្គំព្រះអង្គថា ព្រះអង្គទតព្រះនេត្រមើលមហាជនដោយសព្វញ្ញុតញ្ញាណដ៏ផូរផង់។ (សុត្តន្តបិដក ទីឃនិកាយ បាដិកវគ្គ អាដានាដិយសូត្រ បិដកលេខ ១៩ ទំព័រ ១០២) នមោ តេ បុរិសាជញ្ញ, នមោ តេ បុរិសុត្តម; អត្តានំ តោសយិត្វាន, បរេ តោសេសិ ត្វំ មុនិ។ បពិត្រព្រះអង្គជាបុរសអាជានេយ្យ ខ្ញុំសូមនមស្ការចំពោះព្រះអង្គ បពិត្រព្រះអង្គជាបុរសដ៏ឧត្តម ខ្ញុំសូមនមស្ការចំពោះព្រះអង្គ បពិត្រព្រះមុនី ព្រះអង្គទ្រង់ធ្វើព្រះអង្គ ឲ្យត្រេកអរ ហើយធ្វើអ្នកដទៃឲ្យត្រេកអរផង ។ (សុត្តន្តបិដក ខុទ្ទកនិកាយ អបទាន ភិក្ខទាយិវគ្គ សុមង្គលត្ថេរស្សាបទាន បិដក ៧៣ ទំព័រ ១៧) នមោ តេ បុរិសាជញ្ញ, នមោ តេ បុរិសុត្តម; សទេវកស្មិំ លោកស្មិំ, នត្ថិ តេ បដិបុគ្គលោ។ បពិត្រព្រះអង្គជាបុរសអាជានេយ្យ ខ្ញុំសូមនមស្ការចំពោះព្រះអង្គ, បពិត្រព្រះអង្គជាបុរសដ៏ឧត្តម ខ្ញុំសូមនមស្ការចំពោះព្រះអង្គ, ព្រះអង្គមិនមានបុគ្គលប្រៀបផ្ទឹម ក្នុងលោក ព្រមទាំងទេវលោក ។ នមោ តេ បុរិសាជញ្ញ, នមោ តេ បុរិសុត្តម; យស្ស តេ អាសវា ខីណា, ទក្ខិណេយ្យោសិ មារិស ។ បពិត្របុរសអាជានេយ្យ ខ្ញុំសូមនមស្ការចំពោះព្រះអង្គ បពិត្របុរសដ៏ឧត្តម ខ្ញុំសូមនមស្ការចំពោះព្រះអង្គ ដែលមានអាសវ:អស់ហើយ ព្រះអង្គទ្រង់និរទុក្ខ ព្រះអង្គជាអ្នកគួរទទួលទក្ខិណាទាន ។(យកអត្ថន័យតាមសុត្តន្តបិដក ខុទ្ទកនិកាយ ថេរគាថា) រូបេ សីលេ សមាធិម្ហិ, បញ្ញាយ ច អសាទិសោ; វិមុត្តិយា អសមសមោ, ធម្មចក្កប្បវត្តនេ ។ ព្រះអង្គមិនមានបុគ្គលស្មើ ក្នុងព្រះរូបផង សីលផង សមាធិផង បញ្ញាផង ព្រះអង្គស្មើដោយព្រះពុទ្ធទាំងឡាយ ដែលមិនមានបុគ្គលស្មើ ចំពោះវិមុត្តិធម៌ និងការញ៉ាំងធម្មចក្កឲ្យប្រព្រឹត្តទៅ ។(សុត្តន្តបិដក ខុទ្ទកនិកាយ ពុទ្ធវំស រតនចង្កមនកណ្ឌ បិដកលេខ ៧៧ ទំព័រ ១៣) លាភាលាភេ ន សជ្ជន្តិ, សម្មាននវិមាននេ; បថវីសទិសា ពុទ្ធា, តស្មា តេ ន វិរាធិយា។ ព្រះពុទ្ធទាំងឡាយមានចិត្តស្មើដោយផែនដី មិនជាប់ជំពាក់ក្នុងលាភ និងអលាភ ក្នុងការរាប់អាន ក្នុងការមើលងាយ ហេតុនោះ បុគ្គលមិនគប្បីឲ្យឆ្គាំឆ្គងនឹងព្រះពុទ្ធទាំងនោះឡើយ ។(សុត្តន្តបិដក ខុទ្ទកនិកាយ អបទាន ពុទ្ធវគ្គ ឧបាលិត្ថេរអបទាន បិដក ៧២ ទំព័រ១០៨) គាថា នមោ តេ បុរិសាជញ្ញ (ដល់សាវក) នមោ តេ បុរិសាជញ្ញ, នមោ តេ បុរិសុត្តម; យស្ស តេ អាសវា ខីណា, ទក្ខិណេយ្យោសិ មារិស។ បពិត្រលោកជាបុរសអាជានេយ្យ ខ្ញុំសូមថ្វាយបង្គំចំពោះលោក បពិត្រលោកជាបុរសដ៏ខ្ពង់ខ្ពស់ ខ្ញុំសូមថ្វាយបង្គំចំពោះលោក បពិត្រលោកនិរទុក្ខ អាសវៈទាំងឡាយ របស់លោកណាអស់ហើយ លោកនោះ ជាទក្ខិណេយ្យបុគ្គល ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ថេរគាថា ទ្វាទសកនិបាត សុនីតត្ថេរគាថា បិដកលេខ ៥៧ ទំព័រ ៣០) នមោ តេ បុរិសាជញ្ញ, នមោ តេ បុរិសុត្តម; យស្ស តេ នាភិជានាម, យម្បិ និស្សាយ ឈាយតិ ។ បពិត្របុរសអាជានេយ្យ ខ្ញុំសូមក្រាបថ្វាយបង្គំលោកម្ចាស់ បពិត្របុរសដ៏ឧត្តម ខ្ញុំសូមក្រាបថ្វាយបង្គំលោកម្ចាស់ លោកម្ចាស់ចម្រើនឈាន អាស្រ័យអារម្មណ៍ណា ពួកយើងខ្ញុំមិនបានដឹងនូវអារម្មណ៍នោះ របស់លោកម្ចាស់ទេ ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ថេរគាថា ចត្តាឡីសនិបាត មហាកស្សបត្ថេរគាថា បិដកលេខ ៥៧ ទំព័រ ១០៣) ព្រះពុទ្ធប្រព្រឹត្តដើម្បីប្រយោជន៍ដល់សត្វលោក -ពុទ្ធោ សោ ភគវា ពោធាយ ធម្មំ ទេសេតិ ព្រះមានព្រះភាគអង្គនោះ ទ្រង់ត្រាស់ដឹង (ដោយព្រះអង្គឯង) ហើយទ្រង់សម្តែងធម៌ដើម្បីញុំាងបុគ្គលដទៃឲ្យត្រាស់ដឹងផង ។ -ទន្តោ សោ ភគវា ទមថាយ ធម្មំ ទេសេតិ ព្រះមានព្រះភាគអង្គនោះ ទ្រង់ទូន្មានព្រះអង្គបានហើយ ទ្រង់សម្តែងធម៌ដើម្បីទូន្មានអ្នកដទៃផង ។ -សន្តោ សោ ភគវា សមថាយ ធម្មំ ទេសេតិ ព្រះមានព្រះភាគអង្គនោះទ្រង់ស្ងប់ហើយ ទើបសម្តែងធម៌ ដើម្បីសេចក្តីស្ងប់ដល់អ្នកដទៃ ។ -តិណ្ណោ សោ ភគវា តរណាយ ធម្មំ ទេសេតិ ព្រះមានព្រភាគអង្គនោះ ទ្រង់ឆ្លងផុតហើយ ទើបសម្តែងធម៌ ដើម្បីការឆ្លងដល់អ្នកដទៃ ។ -បរិនិព្ពុតោ សោ ភគវា បរិនិព្ពានាយ ធម្មំ ទេសេតិ ព្រះមានព្រះភាគអង្គនោះ ទ្រង់រំលត់កិលេសបានហើយទើបសម្តែងធម៌ដើម្បីសេចក្តីរំលត់កិលេសដល់អ្នកដទៃ ។ (សុត្តន្តបិដក ទីឃនិកាយ បាថិកវគ្គ ឧទុម្ពរិកសូត្រ ) មហាបដិញ្ញា (ការប្ដេជ្ញាធំរបស់ព្រះពោធិសត្វ) ១. តិណ្ណោ តារេយ្យំ យើងឆ្លងផុតហើយ នឹងឲ្យអ្នកដទៃឆ្លងផុតផង ២. មុត្តោ មោចេយ្យំ យើងរួចផុតហើយ នឹងឲ្យអ្នកដទៃរួចផុតផង ៣. ពុទ្ធោ ពោធេយ្យំ យើងត្រាស់ដឹងហើយ នឹងឲ្យអ្នកដទៃត្រាស់ដឹងផង ៤. សុទ្ធោ សោធេយ្យំ យើងបរិសុទ្ធហើយ នឹងឲ្យអ្នកដទៃបរិសុទ្ធិផង ៥. ទន្តោ ទមេយ្យំ យើងទូន្មានបានហើយ នឹងឲ្យអ្នកដទៃទូន្មានបានផង ៦. សន្តោ សមេយ្យំ យើងស្ងប់ហើយ នឹងឲ្យអ្នកដទៃស្ងប់ផង ៧. អស្សត្ថោ អស្សាសេយ្យំ យើងរីងស្ងួតហើយ នឹងឲ្យអ្នកដទៃរីងស្ងួតផង ៨. បរិនិព្វុតោ បរិនិព្វាបេយ្យំ យើងបរិនិព្វានហើយ នឹងឲ្យអ្នកដទៃបរិនិព្វានផង។ ប្រមូលចងក្រងដោយខេមរ អភិធម្មាវតារ ព.ស. ២៥៦៤ ដោយ៥០០០ឆ្នាំ
images/articles/3572/2026-09-18_10_33_22-Greenshot.jpg
Today
Public date : 19, Sep 2026 (53 Read)
ក្នុងពិធីនីមួយៗ ដែលជាព្រះរាជពិធីក្តី ជាពិធីនៃរដ្ឋាភិបាលក្តី មិនថាពិធីធំឬតូចឡើយ នោះបណ្ដាព្រះសង្ឃដែលមានសមណសក្តិជាទីរាជាគណៈ និងឋានានុក្រម នាម៉ឺនសព្វមុខមន្ត្រីធំ-តូច ត្រូវមានទីបង្គុយតាមយសសក្តិ។ ចំណែកសមណសក្តិ ព្រះសង្ឃត្រូវគង់តាមលំដាប់សក្តិ ដែលព្រះមហាក្សត្រតាំងប្រគេន នោះតាមរបៀបតពីព្រះសង្ឃនាយកមក ត្រូវព្រះរាជាគណៈ ទី១ ទី២ ទី៣ ទី៤ ព្រះគ្រូ - បាឡាត់ - សមុហ៍ - បៃដីកា។ សមណសក្តិនេះ មានផ្លិតសម្រាប់សម្គាល់ឋានៈ។ ចុះបើព្រះរាជាគណៈ ទី១ និងទី១ ទី២ និងទី២ ...។ល។ មកជួបគ្នានោះ ត្រូវគង់តាមចំនួនវស្សាចាស់ខ្ចី នៃយសសក្តិ មិនមែនរាប់យកតាមចំនួនវស្សាផ្នួសទេ ឬចំនួនឆ្នាំជន្មាយុទេ។ បើជាក្រៅផ្លូវការវិញ ទៅទីប្រជុំជនក្នុងភូមិ ឬតាមគេហដ្ឋាន ឧបាសក ឧបាសិកា នោះយើងគប្បីចូលចិត្តឱ្យបានថា គណសង្ឃដែលយើងនិមន្តលោកមកនោះ លោកគង់តាមលំដាប់វស្សាចាស់-ខ្ចី មិនមែនគិតតាមព្រះជន្មលោកទេ គឺតាមបញ្ញត្តិក្នុងវិន័យដែលព្រះពុទ្ធអង្គទ្រង់ត្រាស់បញ្ញត្តិទុកមក។ មិនតែប៉ុណ្ណោះទេ ត្រូវយើងរៀបសេនាសនៈថ្វាយព្រះសង្ឃឱ្យខ្ពស់ជាងគ្រហស្ថដរាប គឺថាយ៉ាងទាបណាស់ត្រឹមកន្ទេលពីរជាន់ ឬកន្ទេលមួយជាន់ ព្រំចៀមមួយជាន់។ យើងជាគ្រហស្ថត្រឹមកន្ទេលមួយជាន់បានហើយ។ ដកស្រង់ចាកសៀវភៅ «ទំលាប់ទំនៀមខ្មែរ» ដោយឧកញ៉ាមហាមន្ត្រី ញិក នូវ ឧកញ៉ាមហាមន្ត្រី (ញិក នូវ) ជាកូនរបស់អ្នកឧកញ៉ាមហាវិនិច្ឆ័យ (នៅ) បានចូលមកបម្រើគាល់សម្ដេចព្រះរាជអយ្យកោវរចក្ររណរិទ្ធិ (សុធារស) ដោយបានការប្រោសប្រទានប្រៀនប្រដៅពីទ្រង់ ហើយនៅឆ្នាំ ១៩៤៥ ព្រះបាទសម្ដេចព្រះនរោត្តម សីហនុវរ្ម័ន បានប្រោសព្រះរាជទានឱ្យធ្វើជា «ឧកញ៉ាមហាមន្ត្រី»។ ប្រភពៈ ហ្វេសប៊ុកDara Sou ដោយ៥០០០ឆ្នាំ
images/articles/3566/2026-09-18_07_44_58-_New_Text_Document_d77t_-_Notepad.jpg
Today
Public date : 19, Sep 2026 (33 Read)
​ជីវប្រវត្តិរបស់ព្រះពុទ្ធ និង ព្រះអរហន្តទាំងឡាយបានបញ្ជាក់ថា៖ . មនុស្សអស្ចារ្យ មិនមែនកើតចេញពីភាពសុខស្រួលឡើយ ប៉ុន្តែកើតចេញពីការឆ្លងកាត់ភាព​លំបាក​និង​ឧបសគ្គ​។ . ឧបសគ្គមិនមែនមកដើម្បីបំបាក់អ្នកទេ តែវាមានវត្តមានដើម្បីដាស់សក្តានុពលដែលលាក់កំបាំងក្នុងខ្លួនរបស់អ្នក។ ​ ចូរឈ្នះគ្រប់វិបត្តិដោយថាមពលទាំង ៥ នេះ៖ ​.អត់ធ្មត់ រក្សាចិត្តឱ្យស្ងប់ ពេល​ដែល​ឋិត​ក្នុង​ភាពលំបាក​។ ​.ព្យាយាម តស៊ូ​ដើរទៅមុខជានិច្ច ទោះបីជាត្រូវបោះជំហានយឺតៗក៏ដោយ។ ​.បញ្ញា មើលឃើញឱកាសក្នុងវិបត្តិ និងដឹងថាទុក្ខនេះជារឿងធម្មតា​នៃជីវិត​ហេីយ​វាក៏​មិនឋិត​នៅរហូតដែរ។ ​.ជំនឿ ជឿជាក់លើខ្លួនឯងនិង​សក្តានុពលនៃសេចក្តីល្អក្នុងខ្លួនឯង។ ​.កុសល ពេលដែលជួប​ឧបសគ្គ​ត្រូវ​បំពេញ​សេចក្ដី​ល្អរឬបុណ្យ​ឱ្យ​បាន​ច្រើន​ដើម្បីព្យាបាលចិត្តខ្លួនឯង។ ​ «មាសសុទ្ធត្រូវឆ្លងកាត់ភ្លើង មនុស្សរឹងមាំត្រូវឆ្លងកាត់ឧបសគ្គ។» ​ចូរឈប់សួរថា «ហេតុអ្វីរឿងនេះកើតលើខ្ញុំ?» តែត្រូវសួរថា «តើខ្ញុំត្រូវរឹងមាំប៉ុណ្ណាដើម្បីឆ្លងកាត់វា?»។ អ្នកមិនមែនជាជនរងគ្រោះនៃជីវិតទេ តែអ្នកគឺជាអ្នកចម្បាំងដែលកំពុងហ្វឹកហាត់ ដើម្បីភាពស្ងប់សុខ និងជ័យជម្នះពិតប្រាកដ។ ប្រភពៈ ហ្វេសប៊ុកBhikkhu Kassapa ដោយ៥០០០ឆ្នាំ
images/articles/3567/2026-09-18_07_50_09-_New_Text_Document_eeeffft_-_Notepad.jpg
Today
Public date : 19, Sep 2026 (42 Read)
មិនមែនសត្រូវទាំងអស់សុទ្ធតែបង្ហាញខ្លួនជាសត្រូវនោះទេ,​ ខ្លះមកក្នុងរូបភាពជាមិត្តភក្តិ។ ប៉ុន្តែ អ្វីដែលគ្រោះថ្នាក់ និងមហន្តរាយជាងនេះទៅទៀតនោះ គឺសត្រូវដែលស្ថិតនៅក្នុងខ្លួនយើងផ្ទាល់។ ​១. សត្រូវក្នុងរូបភាពជាមិត្ត (សត្រូវក្លែងបន្លំ)ក្នុងលោកិយ យើងជួបមនុស្សច្រើនប្រភេទ។ អ្នកខ្លះចូលមកក្បែរយើងក្នុងគោលបំណងទាញយកផលប្រយោជន៍ ឬមានចិត្តច្រណែនដែលលាក់កំបាំងក្រោមស្នាមញញឹម។ នេះជាអ្វីដែលគេហៅថា «មិត្តក្លែងក្លាយ» ដែលពិបាកបង្ការជាងសត្រូវដែលយើងស្គាល់មុខទៅទៀត។ ​ ២. សត្រូវដែលស្ថិតនៅក្នុងខ្លួនយើង (សត្រូវខាងក្នុង)នេះគឺជាចំណុចដែលគ្រោះថ្នាក់បំផុត។ តាមផ្លូវធម៌ សត្រូវពិតប្រាកដមិនមែនជាអ្នកដទៃឡើយ ប៉ុន្តែគឺជា «កិលេស» ដែលដេកត្រាំក្នុងចិត្តរបស់យើង៖ ​លោភៈ៖ សេចក្តីលោភដែលធ្វើឱ្យយើងបាត់បង់សតិ។ ​ទោសៈ៖ សេចក្តីខឹងសម្បារដែលដុតកំដៅខ្លួនឯង និងអ្នកដទៃ។ ​មោហៈ៖ សេចក្តីវង្វេងដែលធ្វើឱ្យយើងមើលមិនឃើញខុសត្រូវ។ ​ ៣. ហេតុអ្វីបានជាវាជា «មហន្តរាយ»?សត្រូវខាងក្រៅអាចធ្វើបាបយើងបានត្រឹមតែមួយរយះ ឬត្រឹមរូបកាយ ប៉ុន្តែសត្រូវក្នុងចិត្ត (ដូចជា ការគិតអវិជ្ជមាន ការភ័យខ្លាច និងអស្មិមានៈ) អាចបំផ្លាញទាំងកិត្តិយស សេចក្តីសុខក្នុងចិត្ត និងអនាគតរបស់យើងបានយ៉ាងងាយ ប្រសិនបើយើងមិនដឹងខ្លួន។ ​ « ការឈ្នះខ្លួនឯង គឺជាជ័យជម្នះដ៏ឧត្តុង្គឧត្តមបំផុត » ប្រភពៈ ហ្វេសប៊ុកBhikkhu Kassapa ដោយ៥០០០ឆ្នាំ
images/articles/3568/2026-09-18_08_00_12-_New_Text_Document_145757t_-_Notepad.jpg
Today
Public date : 19, Sep 2026 (28 Read)
សេចក្តីសង្ខេបនៃអឃាតបដិវិនយសូត្រ (វិធីរំងាប់ការចងគំនុំ ៥ យ៉ាង) ព្រះសារីបុត្តបានបង្រៀនយើងអំពីរបៀបព្យាបាលចិត្តដែលពោរពេញដោយកំហឹង និងការចងគំនុំ។ បច្ចេកទេសសម្រាប់ព្យាបាលការចងគំនុំៈ ​ ១. សម្លឹងរកចំណុចល្អដែលមានស្រាប់ កាលបើបុគ្គលណាម្នាក់មានអាកប្បកិរិយាមិនល្អ ប៉ុន្តែមានពាក្យសំដីល្អ ចូរផ្ដោតទៅលើចំណុចល្អដែលគេមាន ហើយកុំយកចិត្តទុកដាក់ទៅលើកំហុសឆ្គងរបស់គេ។ ​២. ឱ្យតម្លៃទៅលើកាយវិការដែរល្អ ប្រសិនបើគេមានកាយវិការស្អាតស្អំ (សុភាពរាបសារ) ប៉ុន្តែសម្តីមិនល្អ ចូរឱ្យតម្លៃ និងសម្លឹងមើលតែចំណុចស្អាតស្អំដែលគេបង្ហាញចេញមកនោះបានហើយ។ ​៣. ឱ្យតម្លៃសូម្បីតែសន្តិភាពក្នុងចិត្តបន្តិចបន្តួចរបស់គេ នៅពេលបុគ្គលណាម្នាក់មានកាយវិការ និងសម្តីមិនល្អ ប៉ុន្តែគេតែងតែមានចិត្តស្ងប់ ឬមានបញ្ញាខ្លះៗ ចូរយកចិត្តទុកដាក់ទៅលើភាពស្ងប់ក្នុងចិត្តបន្តិចបន្តួចនោះ ជាជាងការសម្លឹងមើលកំហុសឆ្គងទាំងឡាយរបស់គេ។ ​៤. តបស្នងដោយក្ដីមេត្តាចំពោះមនុស្សដែលមិនល្អសោះ ចំពោះបុគ្គលដែលខ្វះភាពស្អាតស្អំទាំងកាយ វាចា និងចិត្ត (រកចំណុចល្អមិនឃើញ) ចូរជំនួសការចងគំនុំដោយ "សេចក្តីមេត្តា" វិញ ដោយការប្រាថ្នាឱ្យគេបានរួចផុតពីអំពើអាក្រក់ និងមានសេចក្តីសុខក្នុងចិត្ត។ ​៥. ចូររីករាយជាមួយនឹងអំពើល្អដទៃទៀត (សប្បុរសជន)​ នៅពេលបានជួបនឹងអ្នកដែលមានភាពស្អាតស្អំទាំងកាយ វាចា និងចិត្ត (ព្រះអរិយបុគ្គល, សប្បុរស​) ចូរពិចារណាលើគុណធម៌ដ៏ខ្ពង់ខ្ពស់របស់លោក ដើម្បីឱ្យសេចក្តីល្អទាំងនោះមកជួយជម្រះកំហឹង និងបង្កើតសេចក្តីជ្រះថ្លាដល់ចិត្តរបស់អ្នក។ "កុំច្រណែនគេ ហើយក៏កុំតូចចិត្តនឹងខ្លួនឯង ដែលមិនទាន់អាចធ្វើបាននូវ​សេចក្ដី​ល្អដូចអ្នកដទៃ។" ប្រភពៈ ហ្វេសប៊ុកBhikkhu Kassapa ដោយ៥០០០ឆ្នាំ
images/articles/3569/2026-09-18_08_05_19-_div_style_margin-left_40px__-_Notepad.jpg
Today
Public date : 19, Sep 2026 (37 Read)
យោងតាមទស្សនវិជ្ជាព្រះពុទ្ធសាសនា កំហឹងប្រៀបដូចជាភ្លើងដែលឆេះបំផ្លាញទាំងអ្នកដទៃ និងខ្លួនឯង។ ដើម្បីរំងាប់កំហឹង ព្រះ​ពុទ្ធសាសនាបង្រៀននូវបច្ចេកទេសផ្លាស់ប្តូរចិត្តគំនិតដូចខាងក្រោម៖ ​ ១. មើលតែចំណុចល្អ៖ បុគ្គលខ្លះមានវោហារស័ព្ទល្អ ប៉ុន្តែមានអាកប្បកិរិយាមិនសមរម្យ ចូរមើលតែចំណុចល្អរបស់គេទៅ បានហើយ។ ​២. រើសយកកន្លែងស្អាត៖ បើគេនិយាយមិនពិរោះ តែចរិតគេល្អ (ឬផ្ទុយមកវិញ) ចូរផ្ដោតលើតែអ្វីដែលល្អក្នុងខ្លួនគេ។ ​៣. កុំរំពឹងខ្ពស់៖ បើគេមិនសូវល្អទាំងសម្តី និងទង្វើ តែគេនៅមានចិត្តធម៌ខ្លះៗ ចូរឱ្យតម្លៃចិត្តធម៌បន្តិចបន្តួចនោះ។ ​៤. អាណិតអ្នកដែលអាក្រក់សោះ៖ បើរកចំណុចល្អគេមិនឃើញទាល់តែសោះ ចូរអាណិតគេវិញ ព្រោះមនុស្សបែបនោះនឹងមានទុក្ខច្រើន។ ​៥. រៀនតាមអ្នកល្អ៖ បើជួបមនុស្សល្អពិតប្រាកដ ចូរយកគេជាគំរូ ដើម្បីឱ្យចិត្តយើងត្រជាក់ និងសប្បាយចិត្តតាម។ ​ សរុបមក៖ កុំសម្លឹងរកកំហុសអ្នកដទៃ តែត្រូវសម្លឹងរកអ្វីដែលធ្វើឱ្យចិត្តយើងស្ងប់។ ប្រភពៈ ហ្វេសប៊ុកBhikkhu Kassapa ដោយ៥០០០ឆ្នាំ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 0.86
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿