Sunday, 20 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
ADVISE
១,៥៧៣ អត្ថបទ
images/articles/1507/2026-07-27_15_36_33-_New_Text_Document____txt_-_Notepad.jpg
Public date : 27, Jul 2026 (28,501 Read)
ការ​សម្រេច​នូវ​ការ​ត្រាស់​ដឹង​ជា​ព្រះសម្មាសម្ពុទ្ធ ព្រះអង្គ​ទ្រង់​បាន​ត្រាស់​ដឹង​ជាក់​ច្បាស់​នូវ​អរិយសច្ចៈ​ទាំង ៤ ប្រការ​ គឺៈ ១- សព្វ​សត្វ​ទាំង​អស់​ជា​ប្រធាន​នៃ​សេចក្ដី​ទុក្ខ ទុក្ខ ជា​ធម្មតា​ប្រែ​ថា សេចក្ដី​លំបាក ប៉ុន្តែ​តាម​ពិត​ទៅ​វា​ស្ថិត​នៅ​ព័ទ្ធ​ជុំ​វិញ​នៃ​អារម្មណ៍​អវិជ្ជមាន ភា​ព​តប់​ប្រមល់ ការ​ចង្អៀត​ចង្អល់ និង​ទុក្ខ​លំបាក​ផ្នែក​ខាង​រាង​កាយ។ សេចក្ដី​ទុក្ខ​មាន​ពិត​ប្រាកដ​ព្រោះមនុស្ស​សត្វ​គ្រប់​រូប​ក្នុង​សាកល​លោក​នេះ គឺ​ជា​ប្រធាន​នៃ​ការ​ចាស់​ឈឺ ការ​ប្រាស​ព្រាត់​ពី​បុគ្គល​ជាទី​ស្រលាញ់ ការ​មិន​បាន​នូវ​អ្វី​ដែល​ជា​ទី​ប្រាថ្នា ចាស់​ជរា និង​មរណៈ។ ២- សេចក្ដី​ទុក្ខ​កើត​ឡើង​ពី​លោភៈ និង​តណ្ហា មនុស្ស​​សត្វ​ទាំង​អស់ ប្រាថ្នា​ចង់​បាន​នូវ​សេចក្ដី​លំបាក​រីករាយ​ ហើយ​ចង់​គេច​ឲ្យ​ផុត​ពី​អារម្មណ៍​មិន​ជាទី​សប្បាយ។ វេទនា​ទាំង​នេះ​អាច​កើត​តាម​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត ហើយ​សេចក្ដី​ទុក្ខ​កើត​ឡើង​នៅ​ពេល​ណាសេចក្ដី​លោភ និង​សេចក្ដី​ប្រាថ្នា​មិន​បាន​ដូច​បំណង។ ៣- សម្មាវាចា វៀរចាក​ការ​និយាយ​កុហក​ និយាយ​ញុះ​ញង់​គេ និយាយ​ចាក់​ចុច​គេ និយាយ​ពាក្យ​រោយ​រាយ​ឥត​ប្រយោជន៍។ ចូរ​ចម្រើន​ព្យាយាម​និយាយ​ពាក្យ​សច្ចៈ ពាក្យ​មាន​សន្តិភាព ពាក្យ​ល្អ និង​ពាក្យ​មាន​ប្រយោជន៍។ ៤- សម្មាកម្មន្តៈ វៀរចាក​ការ​កាប់​សម្លាប់ ការ​លួច​ឆក់​ប្លន់​ និង​ការ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំង​ឡាយ។ ចូល​ព្យាយាម​ចម្រើន​អភ័យ​បង្កើន​នូវ​សេចក្ដី​ស្មោះ​ត្រង់ និង​ភាព​ជឿជាក់​ដល់​ខ្លួន​ឯង និង​អ្នក​ដទៃ។ ៥- សម្មាអាជីវៈ វៀរចាក​ការងារ​ណា​ដែល​ទាក់​ទង​ការកាប់​សម្លាប់ (ទាំង​មនុស្ស និង​សត្វ) ការ​លក់​សាច់​សត្វ ការ​ជួញ​ដូរ​មនុស្ស​ សព្វា​វុធ​យុទ្ធភណ្ឌ ថ្នាំពុល និង​គ្រឿង​ញៀន​ផ្សេងៗ។ ការងារ​ទាំង​ឡាយ​ណា​ដែល​ប្រាស​ចាក​សីលធម៌ និង​ខុស​ច្បាប់​ក៏​គប្បី​ចៀស​វាង​ផង​ដែរ។ ៦-​ សម្មា​វាយាមៈ ព្យាយាម​ទប់​ស្កាត់​នូវ​អំពើ​អកុសល​ដែល​មិន​ទាន់​កើត កុំ​ឲ្យ​កើត​ឡើង​បាន ព្យាយាម​កម្ចាត់​ចោល​នូវ​គំនិត​អកុសល​ដែល​កើត​ឡើង​ហើយ​ឲ្យ​អស់​ពី​សន្ដាន ព្យាយាម​បំពេញ​នូវ​កុសល​ដែល​មិន​ទាន់​បំពេញ​ឲ្យ​បាន​ច្រើន​ឡើង ព្យាយាម​រក្សា​នូវ​កុសល​ដែល​បាន​ចម្រើន​ឡើង​ហើយ ឲ្យ​គង់​វង្ស ថែម​ទាំង​ព្យាយាម​ចម្រើន​ឲ្យ​កាន់​តែ​ច្រើន​ឡើងៗ។ ៧- សម្មាសតិ ការ​កំណត់​ដឹងនូវ​កាយ ឥរិយាបទ​នៃ​កាយ​ និង​វេតនា។ ការ​កំណត់​ដឹង​នូវ​ចិត្ត និង​អារម្មណ៍​របស់​ចិត្ត បាន​ដល់​ចិត្ត​ និង​វេទនារម្មណ៍។ ៨- សម្មាសមាធិ ប្រតិបត្តិ​សមាធិ​ដើម្បី​អប់រំចិត្ត​ឲ្យ​ផ្ដោត​នៅ​ក្នុង​អារម្មណ៍​តែ​មួយ ហើយ​ឲ្យ​មាន​វិន័យ ដើម្បី​ចម្រើន​នូវ​បញ្ញា។ ដក​ស្រង់​ចេញ​ពី​សៀវភៅ ឋានសួគ៌សម្រាប់មនុស្សល្អ ដោយ​៥០០០​ឆ្នាំ​
images/articles/1510/2026-07-27_15_33_55-_New_Text_Document____xt_-_Notepad.jpg
Public date : 27, Jul 2026 (21,174 Read)
ព្រះ​ដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ពាល​ដែល​ប្រព្រឹត្ត​នូវ​អំពើ​ទុច្ចរិត​ដោយ​កាយ ដោយវាចា​ ដោយ​ចិត្ត លុះ​បែក​ធ្លាយ​រូប​កាយ​ស្លាប់​ទៅ រមែង​កើត​ក្នុង​អបាយ​ទុគ្គតិ វិនិបាតនរក។ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្វី​ដែល​អ្នក​ផង​មិន​គួរ​ប្រាថ្នា មិន​គួរ​ត្រេកអរ មិន​គួរ​ពេញ​ចិត្ត​នោះ​គឺ​នរក។ម្នាល​ភិក្ខុ​ទាំង​ឡាយ សេចក្ដី​នេះ​មិន​ងាយ​​នឹង​ធ្វើ​ឧបមា​ឲ្យ​ដល់​កំរិត​នរក​ដែល​មាន​ទុក្ខ​បាន​ឡើយ។ កាល​បើ​ព្រះអង្គ​ទ្រង់​ត្រាស់​យ៉ាង​នេះ​ហើយ មាន​ភិក្ខុ​មួយ​រូប​ក្រាប​បង្គំ​ទូល​សួរ​សេចក្ដី​នុះ ចំពោះ​ព្រះមាន​ព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ចុះ​ព្រះអង្គ​អាច​នឹង​ធ្វើ​សេចក្ដី​ឧបមា​បាន​ឬ​ទេ? ព្រះ​មាន​ព្រះ​ភាគ​តប​ថា ម្នាល​ភិក្ខុ​តថាគត​នឹង​អាច​ធ្វើ​បាន រួច​ទ្រង់​សម្ដែង​ថាៈ ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូច​ពួក​រាជ​បុរស​ចាប់​ចោរ​ប្រព្រឹត្ត​អាក្រក់​បាន​ហើយ​នាំ​មក​ថ្វាយ​ព្រះ​រាជា​រួច​ទូល​ថា បពិត្រ​ព្រះ​សម្មតិទេព អ្នក​នេះ​ជា​ចោរ ប្រព្រឹត្ត​អាក្រក់​នឹង​ព្រះអង្គ បើ​ទ្រង់​សព្វព្រះរាជ​ហឬទ័យ​និង​ដាក់​អាជ្ញា​ណា​ដល់​ចោរ​នោះ សូម​ទ្រង់​ដាក់​អាជ្ញា​នោះ​ចុះ។ ព្រះរាជាមាន​រាជ​ឱង្ការ​ថា នែ​ប្រស្ដែង​ចូរ​អ្នក​រាល់​គ្នា​ទៅ​យក​លំពែង​មួយ​រយ​ចាក់​បុរស​នោះ ក្នុង​វេលា​ព្រឹក​ព្រហាម។ ពេល​ថ្ងៃ​ត្រង់​បើ​បុរស​នោះ​មិន​ទាន់​ស្លាប់ ចូរ​ចាក់​មួយរយ​លំពែង​ទៀត។ លុះ​ពេល​រសៀល​បើ​បុរស​នោះ​នៅ​តែ​មិន​ស្លាប់ ចូរអ្នក​រាល់​គ្នា​យក​លំពែង​មួយ​រយ​ទៅ​ចាក់​បុរស​នោះ​ទៀត។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ​សំគាល់​សេចក្ដី​នោះ​ថា​ដូចម្ដេច? បុរស​នោះ​កាល​បើ​គេ​ចាក់​ដោយ​លំពែង បីរយ តើ​នឹង​ទទួល​រង​ទុក្ខ​ទោមនស្ស​ព្រោះ​លំពែង​នោះ​ជា​ហេតុ​ដែរ​ឬ​ទេ?ពួក​ភិក្ខុ​ក្រាប​ទូល​ថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន បុរស​នោះ​សូម្បី​គេ​ចាក់​ដោយ​លំពែង​តែ​មួយ​ក៏​ទទួលទុក្ខ​ទោមនស្ស ព្រោះ​លំពែង​នោះ​ជា​ហេតុ​ទៅ​ហើយ ចាំ​បាច់​និយាយ​ថ្វី​ដល់​ទៅ​ចាក់​ដោយ​លំពែង​បីរយ។ គ្រា​នោះ​ឯង​ព្រះមាន​ព្រះភាគ ទ្រង់​ចាប់​យក​នូវ​ដុំ​ថ្ម​តូច​មួយ​ប្រមាណ​ប៉ុន​បាត​ដៃ​ហើយ​ត្រាស់​សួរ​ភិក្ខុ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ​សំគាល់​សេចក្ដី​នោះ​ថា​ដូច​ម្ដេច?ដុំ​ថ្ម​ប្រមាណ​ប៉ុន​បាត​ដៃ ដែល​តថា​គត​កំពុង​កាន់​នេះ​និង​ស្ដេច​ភ្នំ​ហិមពាន្ត ណា​ធំ​ជាង? ភិក្ខុ​ក្រាប​ទូល​ថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ដុំ​ថ្ម​ប្រមាណ​ប៉ុន​បាត​ដៃ​ដែល​ព្រះអង្គ​កំពុង​កាន់​នេះ​តូច​ពេក​ណាស់ ប្រៀប​ផ្ទឹម​នឹង​ស្ដេច​ភ្នំហិមពាន្ត​នោះ​មិន​ដល់​នូវ​ការ​រាប់​ផង មិន​ដល់​មួយ​ចំណិត​ផង មិន​ដល់​នូវ​ការ​ប្រៀប​ធៀប​ផង។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុទាំង​ឡាយ​សេចក្ដី​នេះ​មាន​ឧមេយ្យ​ដូច​បុរស​ដែល​គេ​ចាក់​ដោ​យលំពែង​បីរយ រមែង​រង​ទុក្ខ​ទោមនស្ស​ណា​ព្រោះ​លំពែង​នោះ​ជាហេតុ។ទុក្ខ​នោះ​ឯង ប្រៀប​ផ្ទឹម​នឹង​ទុក្ខ​របស់​នរក​ក៏​មិន​ដល់​នូវ​ការ​រាប់​ផង មិន​ដល់​មួយ​ចំណិត​ផង មិន​ដល់​នូវ​ការ​ប្រៀប​ធៀប​ផង។ ដក​ស្រង់​ចេញ​ពី​សៀវភៅ តើ​នរក​មាន​ដែរ​ឬ​ទេ ដោយ​៥០០០​ឆ្នាំ​
images/articles/1512/image.jpeg
Public date : 27, Jul 2026 (53,111 Read)
​ម្នាល​ភិក្ខុ​ ទាំង​ឡាយ! យមរាជ ក្រោយ​ពេល​ដែល​បាន​ចោទ​សួរ​បុរស​នោះ​នូវ​ទេវទូត​ទាំង ៥ ចប់​ហើយ (តែ​បុរស​នោះ​ឆ្លើយ​មិន​រួច​សូម្បីមួយ ខ ណា​សោះ ស្ដេច​ក៏​បាន​ធ្វើ​នូវ​ឥរិយាបទ​ស្ងៀម​កន្តើយ។ ម្នាល​ភិក្ខុ​ ទាំង​ឡាយ! លំដាប់​នោះ​ឯង នាយ​និរយបាល​ទាំង​ឡាយ​ក៏​ធ្វើ​កម្មករណ៍​ឈ្មោះ​បញ្ចពិធមពន្ធន៍ (ចំណង​៥​ប្រការ) ចំពោះ​បុរស​នោះ គឺ​ផ្ដេក​បុរស​នោះ ហើយ​បោះ​ដែក​គោល​ក្ដៅ​ត្រង់​ដៃ​សងខាង​និង​ត្រង់​ជើង​ទាំង​សង​ខាង ហើយ​និង​ចំពាក់​កណ្ដាលទ្រូង។ បុរស​នោះ​សោយ​ទុក្ខ​វេទនា​ខ្លាំងក្លា​ខ្លោច​ផ្សា ដរាប​ណា​បាបកម្ម​មិន​ទាន់​អស់ ក៏​ពុំ​ទាន់​ស្លាប់​ដរាប​នោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ជួន​កាល​នាយ​និរយបាល​ចាប់​បុរស​នោះ​ផ្ដេកផ្ងារ​ហើយ​ច្រាស​ដោយ​ពូថៅ ជួន​កាល​ចាប់​ជើង​លើក​ឡើង​លើ ដាក់​ក្បាល​សំយ៉ុង​ចុះ ហើយ​ពន្លះ​ដោយ​កាំបិត ជួន​កាល​ទឹម​បុរស​នោះ​នឹង​រទេះបរ​ទៅ​មក​លើ​ផ្ទៃ​ដែក​ក្ដៅ​ដែក​មាន​ភ្លើង​ឆេះ​ក្រហម​ច្រាល ជួន​កាល​ប្រើ​បុរស​នោះ​ឲ្យ​រត់​ចុះតាម​ភ្នំ​ធំៗ​ដែល​មាន​ភ្លើង​កំពុង​តែ​ឆេះ​សន្ធោសន្ធៅ ជួន​កាល​ចាប់​ជើង​ក្របួច​ចោល​ទៅ​ក្នុង​ខ្ទះ​ទង់​ដែង​ដែល​មាន​ទឹក​ក្ដៅ​កំពុង​តែ​ពុះ​កញ្ជ្រោល​យ៉ាង​ខ្លាំងក្លា។ សត្វ​នរក​ដែល​ត្រូវ​ស្ងោរ​ក្នុង​ខ្ទះ​ទង់ដែង មាន​ចលនា​ស្ទុះស្ទា​ដូច​ពពុះ​ទឹក ជួន​ការ​អណ្ដែត​ឡើង ជួន​កាល​លិច​ចុះ​ជា​សត្វ​មាន​សេចក្ដី​ទុក្ខ​ក្លា​ខ្លាំង​ខ្លោច​ផ្សា បើ​បាប​កម្ម​មិន​ទាន់​អស់​ដរាប​ណា ក៏​មិន​ទាន់​ស្លាប់​ដរាប​នោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ! ជួន​កាល​នាយ​និរយបាល ចាប់​បុរស​នោះ​បោះ​ចូល​ទៅ​ក្នុង​មហានរក។ មហានរក​មាន​មុំ​៤ មាន​ទ្វារ​ ៤ ខាង​ក្នុង​ចែក​ចេញ​ជា​ចំណែក​តូច ចំណែក​ធំ មាន​កំពែង​ដែក​ព័ទ្ធ​ជុំវិញ មាន​គ្រប​បិទ​ពី​លើ​ធ្វើ​ដោយ​ដែក រណ្ដៅ​នៃ​មហានរក​ទាំង​មូល​មាន​ភ្លើងឆេះ​សន្ធោសន្ធៅ​សព្វ​ទាំង​អស់ គឺ​អណ្ដាត​ភ្លើង​ឆាប​ឆេះ​ពី​ជញ្ជាំង​ខាង​កើត​ដល់​ជញ្ជាំង​ខាង​លិច ពី​ជញ្ជាំង​ខាង​ជើង​ ។ល។ ឆេះ​ពី​ផ្ទៃ​ខាង​លើ​ដល់​បាត​ខាង​ក្រោម។ ម្នាល​ភិក្ខុ​ទាំង​ឡាយ! ក្នុង​សម័យ​ខ្លះ គឺ​យូរៗ​មាន​ម្ដង ទ្វា​ខាង​មុខ​នៃ​មហានរក​ក៏បើក​ចេញ​មក​បុរស​នោះ​ក៏​រត់​យ៉ាង​លឿន​កាល​ណា​គេ​ខំរត់​លឿន សាច់ ស្បែក សសៃ ឆ្អឹង ខួរក្នុងឆ្អឹង ក៏​ចេះ​ខ្លោច​ក្លាយ​ជា​ផេះ​អស់​តែ​ត្រឡប់​កើត​ជា​ថ្មី​ទៀត​ដូច​ដើម​វិញ ហើយ​ពុំ​ដែល​បាន​ចេញ​ផុត​ពី​ទ្វារ​នរក​នោះ​ម្ដង​ណា​ឡើយ។ គេ​សោយ​ទុក្ខ​ក្លាខ្លាំង ខ្លោច​ផ្សា ដរាប​ណា​បាបកម្ម​មិន​ទាន់​អស់ ក៏​មិន​ទាន់​ស្លាប់​ដរាប​នោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ! ក្នុង​ពេល​ទ្វារ​ខាង​ក្រោយ ខាង​ជើង ខាង​ត្បូង​នៃ​មហានរក​នោះ​ក៏​បើក​ចេញ បុរស​នោះ​រត់​យ៉ាង​លឿន ដើម្បី​ចេញ​មក​ក្រៅ ក្នុង​ខណៈ​នោះ​ សាច់​ ស្បែក សសៃ ឆ្អឹង ។ល។ ខួរ​ក្នុង​ឆ្អឹង ក៏​ឆេះ​ទៅ​ជា​ផេះ បុរស​នោះ​បាន​រត់​ទៅ​ដល់​ទ្វា តែ​ពុំទាន់​បាន​ចេញ​ផុត​ទ្វា​នៃ​មហានរកៗ​ ក៏​បិទ​វិញ។ បុរស​នោះ នៅ​សោយ​ទុក្ខ​វេទនា​ក្លាខ្លាំង​ខ្លោច​ផ្សា កាល​ណា​បើ​បាប​កម្ម​មិន​ទាន់​អស់ ក្នុង​កាល​នោះ​ក៏​មិន​ទាន់​ស្លាប់​ឡើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ! មាន​ពេល​ខ្លះ បុរស​នោះ​ចេញ​តាម​ទ្វារ​ក្រោយ​នៃ​មហានរក​នោះ ហើយ​ក៏​ធ្លាក់​ទៅ​ក្នុង​នរក​មួយ​ទៀត​ឈ្មោះ​ថា គូថ​នរក (នរក​ដែល​ពោរ​ពេញ​ទៅ​ដោយ​លាមក) ទៀត។ ម្នាល​ភិក្ខុ​ទាំង​ឡាយ! នៅ​ក្នុង​គូថនរក​នោះ មាន​ដង្កូវ​មាន​មាត់​ស្រួច​ដូច​ម្ជុល សាច់ សាច់ ស្បែក ឆ្អឹង សសៃ ។ល។ ខួរ​ក្នុង​ឆ្អឹង​នៃ​បុរស​នោះ សត្វ​ដង្កូវ​ទាំង​នោះ​ស៊ី​អស់​ពុំ​មាន​សល់​ឡើយ។ បុរស​នោះ​សោយ​ទុក្ខ​ក្លាខ្លាំង​ខ្លោច​ផ្សា តែ​បើ​បាបកម្ម​មិន​ទាន់​អស់​ក៏​មិន​ទាន់​ស្លាប់។ ម្នាល​ភិក្ខុ​ទាំង​ឡាយ! ពេល​បុរស​នោះ​រួច​ពី​គូថ​នរក​ទៅ​ក៏​ធ្លាក់ចុះ​ក្នុង​រណ្ដៅ​នរក​មួយ​ទៀត​ឈ្មោះ​ថា កុក្កុលនរក (នរក​ផេះក្ដៅ) ពេល​ដែល​ធ្លាក់​ទៅ​ហើយ​ គេ​សោយ​ទុក្ខ​វេទនា​ក្លាខ្លាំង​ខ្លោច​ផ្សា ដរាប​ណា​បាប​កម្ម​នោះ​មិន​ទាន់​អស់ ដរាប​នោះ​ក៏​មិន​ទាន់​ស្លាប់។ ម្នាល​ភិក្ខុ​ទាំង​ឡាយ! មាន​ព្រៃ​រកា​ដ៏​ធំ​ខ្ពស់​ត្រដូច​ឡើង​មួយ​យោជន៍ មាន​បន្លា ១៦ ធ្នាប់ ភ្លើង​ឆេះ​ក្ដៅ​សព្វ ភ្លឺច្រាល​រន្ទាល​សន្ធោសន្ធៅ​តាំង​ពី​បន្ទាប់​គ្នា​និង​កុក្កុល​នរក​នោះ​ឯង។ ពួកនាយ​និរយបាល ក៏​ប្រើ​បុរស​នោះ​ឲ្យ​ឡើង​ចុះ​អំពី​ព្រៃ​រកា​នោះ។ បុរស​នោះ​រងទុក្ខ​វេទនា​ក្លាខ្លាំង​ខ្លោច​ផ្សា​លើ​ដើម​រកា​នោះ បើ​បាប​កម្ម​មិន​ទាន់​អស់​ត្រឹម​ណា ក៏​មិន​ទាន់​ស្លាប់​ត្រឹម​នោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ! ព្រៃ​ស្មៅសសិត​ធំ​តាំង​នៅ​បន្ទាប់​គ្នា​នឹង​ព្រៃ​រកា​នោះ​ឯង។ បុរស​នោះ​ចូល​ទៅ​ក្នុង​ព្រៃ​ស្មៅ​សសិត​នោះ។ ខ្យល់​បក់​ស្លឹក​ស្មៅ​សសិត​ហើយ​មក​កាត់​ដៃ​កាត់​ជើង កាត់​ស្លឹកត្រចៀក​ទាំង​ច្រមុះ (របស់​បុរស​នោះ)។ បុរស​នោះ​សោយទុក្ខ​វេទនា​យ៉ាង​ក្លាខ្លាំង​ខ្លោច​ផ្សារ​ក្នុង​ព្រះសសិត​នោះ បើ​បាប​កម្ម​មិន​ទាន់​អស់​ត្រឹម​ណា​ក៏​មិន​ទាន់​ស្លាប់​ត្រឹម​នោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ! មាន​ស្ទឹង​ទឹក​ផ្សា(ប្រៃ) ដ៏​ធំតាំង​នៅ​បន្ទាប់​នឹង​ព្រៃ​សសិត​នោះ​ឯង។ បុរស​នោះ​ក៏​ធ្លាក់​ទៅ​ក្នុង​ស្ទឹង​នោះ​ទៀត។ បុរស​នោះ​ជួន​កាល​អណ្តែត​បណ្ដោយ​ខ្សែទឹក ជួន​កាល​អណ្តែត​ច្រាស​ខ្សែ​ទឹកក្នុង​ស្ទឹង​នោះ។ បុរស​នោះ​រង​ទុក្ខ​វេទនា​ក្លាខ្លាំង​ខ្លោច​ផ្សា បើ​បាប​កម្ម​មិន​ទាន់​អស់​ដរាប​ណា ក៏​មិន​ទាន់​ស្លាប់​ដរាប​នោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ! ពួក​និរយបាល​យក​សន្ទូច​ស្ទូច​វាត់​ឡើង​មក​ដាក់​លើ​គោក ហើយ​សួរ​យ៉ាង​នេះ​ថា នែ​បុរស អ្នក​ឯងប្រាថ្នា​អ្វី? បុរស​នោះ​ឆ្លើយ​ថា បពិត្រ​លោក​ម្ចាស់​ដ៏ចម្រើន​ខ្ញុំ​ឃ្លាន​បាយ។ ពួក​និរយបាល ក៏​យក​កង្វែរ​ដែក​ក្ដៅ​ដែល​ភ្លើង​កំពុង​ឆេះ​សព្វ ភ្លឺ​ច្រាល​រន្ទាល​សន្ធោសន្ធៅ មក​បើក​មាត់​បុរស​នោះ ហើយ​ញាត់​នូវ​ដុំទង់ដែង​ដ៏​ក្ដៅ​ដែល​ភ្លើង​កំពុង​ឆេះ​ចូល​ទៅ​ក្នុង​មាត់ ដុំ​ទង់ដែង​នោះ​ក៏​ឆេះ​បបូរ​មាត់ ឆេះ​មាត់ ឆេះ​បំពង់ករ ឆេះ​ពោះ នាំ​យក​ទាំង​ពោះវៀន​ធំ ពោះ​វៀនតូច​របស់​បុរស​នោះ​ចេញ​មក​ខាង​ក្រមបុរស​នោះ​រងទុក្ខ​វេទនា​ក្លា​ខ្លាំង​ខ្លោច​ផ្សារ​ក្នុង​នរក​នោះ បើបាប​កម្ម​មិន​ទាន់​អស់​ត្រឹម​ណា ក៏​មិន​ទាន់​ស្លាប់​ត្រឹម​នោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ! ពួក​និរយបាល​សួរ​បុរស​នោះ​ទៀត​ថា នែ​បុរស អ្នក​ឯង​ប្រាថ្នា​អ្វី? បុរសនោះ​ឆ្លើយ​ថា​ បពិត្រ​លោក​ដ៏​ចម្រើន ខ្ញុំ​ស្រេក​ទឹក​ណាស់​។ និរយ​បាល ក៏​យក​កង្វេរ​ដែក​ដ៏​ក្ដៅ​ដែល​ភ្លើង​កំពុង​ឆេះ​សព្វ ភ្លឺ​ច្រាល​រន្ទាល មក​បើក​មាត់​បុរស​នោះ​ហើយ​បង្អក​ទឹក​ទង់​ដែង​ដ៏​ក្ដៅ ដែល​ភ្លើង​កំពុង​​ឆេះ​សព្វ​ភ្លឺ​ច្រាល​រន្ទាល​សន្ធោសន្ធៅ​ទៅ​ក្នុង​មាត់។ ទឹង​ទង់​ដែង​ក៏​ឆេះ​ បបូរមាត់​ ឆេះ​មាត់ ឆេះ​បំពង់ករ ឆេះ​ពោះ នាំ​យក​ទាំង​ពោះវៀនធំ ទាំង​ពោះវៀនតូច របស់​បុរស​នោះ ចេញ​មក​ខាង​ក្រៅ។ បុរស​នោះ​សោយ​ទុក្ខ​វេទនា​ក្លាខ្លាំង​ខ្លោច​ផ្សា ក្នុង​នរក​នោះ បើ​បាប​កម្ម​មិន​ទាន​អស់​ដរាប​ណា ក៏​មិន​ទាន់​ស្លាប់​ដដរាប​នោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ (បន្ទាប់​មក) ពួក​និរយបាល​ក៏​បោះ​ទំលាក់​បុរស​នោះ​ទៅ​ក្នុង​មហា​នរកវិញ។ ដក​ស្រង់​ចេញ​ពី​សៀវភៅ តើ​នរក​មាន​ដែរ​ឬ​ទេ ដោយ​៥០០០​ឆ្នាំ​
images/articles/1533/2026-07-27_15_28_52-_New____txt_-_Notepad.jpg
Public date : 27, Jul 2026 (20,019 Read)
សេចក្ដី​នេះ​គួរ​ឲ្យ​មាន​សេចក្ដី​សង្ស័យណាស់​ដែរ តាម​ដែល​យើង​បាន​អាន​ពី​ខាង​ដើម​មក យើង​បាន​ដឹង​ថា សេចក្ដី​ទុក្ខ​ក្នុង​នរក​ធ្ងន់​ក្រៃ​ពេក​ណាស់ មិន​អាច​នឹង​ពណ៌​នា​ប្រៀប​ធៀប​នឹង​សេចក្ដី​ទុក្ខ​ក្នុង​មនុស្ស​បាន​ឡើង ចុះ​ហេតុ​អ្វី​ក៏​សត្វ​នរក​នៅ​តែ​មិន​ចេះ​ស្លាប់? សេចក្ដី​នេះ​ខ្ញុំ​មិន​បាន​បក​ស្រាយ​ទេ តែ​សូម​និមន្ត​និង អញ្ជើញ​មិត្ត​អ្នក​អាន​ទាំង​ឡាយ​សិក្សា​អំពី​ការ​សន្ទនា​សាកច្ឆា​រវាង​ព្រះបាទមិលិន្ទ្រាធិរាជ និង​ព្រះអរហន្ត​មួយ​ព្រះអង្គ​ព្រះនាម នាគ​សេនត្ថេរ ដូច​តទៅៈ ស្ដេច​មិលិន្ទ្រៈ (បពិត្រ​លោក​ម្ចាស់ សេចក្ដី​ថា ភ្លើង​នរក​មាន​កម្ដៅ​ក្ដៅ​ជាទី​បំផុត ជាង​ភ្លើង​ជា​ប្រក្រតី​សព្វ​ថ្ងៃ​នេះ ឯភ្លើង​យើង​ជា​ប្រក្រតី​នេះ ថា​បើ​បុគ្គល​នឹង​យក​ដុំ​ថ្ម​យ៉ាង​តូច​ប្រមាណ​ប៉ុន​កុំភួន​ដៃ​ឬ ប៉ុន​កំភួន​ជើង​ទៅដាក់​ដុត​ក្នុង​គំនរ​ភ្លើង​យ៉ាង​ធំៗ អស់​ពេល​ប្រហែល​មួយ​ថ្ងៃ​ក៏​ដោយ ឯ​ដុំ​ថ្ម​តូច​នោះ​មិន​អាចរលាយ​ទៅ​បាន​ឡើយ ចំណែក​ភ្លើង​ក្នុង​ស្ថាន​នរក​នោះ ថា​បើ​មាន​ដុំ​ថ្ម​យ៉ាង​ធំ​ប៉ុន​ផ្ទះ​ចុះ​ទៅ​ក្នុង​នរក​នោះ ដុំ​ថ្ម​នោះ​ឯង​ក៏​នឹង​រលាយ​សាប​សូន្យ​ទៅ​មួយ​រំពេច​មិន​ខាន​ឡើយ។ ពាក្យ​ពោល​យ៉ាង​នេះ​ខ្ញុំ​មិន​ជឿ​សោះ​ឡើយ ម្យ៉ាង​ទៀត​ថា សត្វ​ដែល​កើត​ក្នុង​ស្ថាន​នរក​នោះ​មាន​អាយុ​វែង​រាប់​ពាន់​ឆ្នាំ។ បើ​ភ្លើង​នរក​នោះ​មាន​កំដៅ​ដល់​ម្ល៉ោះ ហេតុ​អ្វី​ក៏​មិន​ឆេះ​កំទេច​សត្វ​នរក​ឲ្យ​ស្លាប់​មួយ​រំពេច​ទៅ? ម្ដេច​ក៏​ឲ្យ​រស់​នៅ​យូរ​ម្លេះ? សេចក្ដី​យ៉ាង​នេះ​ខ្ញុំ​រក​ជឿ​មិន​បាន​សោះ​លោក​ម្ចាស់។ ព្រះនាគសេនត្ថេរៈ បពិត្រ​មហារាជ! ចុះ​មហាបពិត្រ​ស្តេច​ជ្រាប​ដែរ​ឬ​ថា មេ​ក្ដោក មេ​មាន់ មេ​ក្រពើ និង​មេ​អណ្ដើក​ទាំង​ឡាយ​នោះ​វា​ស៊ី​ទំពារ​ស៊ី ឬ​តែង​លេប​នូវ​ដុំ​ថ្ម ឬ​ដុំគ្រួស (ឬ​គ្រាប់​ស្រូវ) ទាំង​ឡាយ​ទៅ​ក្នុង​ពោះ​វា​មែន​ឬ​មិន​មែន​ទេមហារាជ? មៈ អាម ភន្តេ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន! ឯ​ពាក្យ​នោះ​យ៉ាង​ហ្នឹង​ហើយ។ នៈ កឹ បន តានិ មហារាជ បពិត្រ​មហារាជ ចុះ​ដុំ​ថ្ម​ឬ​ដុំ​គ្រួស (គ្រាប់​ស្រូវ) ដែល​ចូល​ទៅ​ក្នុង​ផ្ទៃ ប្រហែល​ជា​រលួយ​ដែរ​ឬ​អ្វី​ មហារាជ? មៈ អាម ភន្តេ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន! ឯ​ដុំ​ទាំង​នោះ​តែង​ក្ដៅ​រលួយ​ទៅ​មិន​សេស​សល់​ទេ។ នៈ បពិត្រ​មហារាជ! ចុះ​គភ៌​គឺ​ពង​ឬ កូន​ដែរ​នៅ​ក្នុង​ផ្ទះ​មេ​នៃ​សត្វ​ទាំង​នោះ​ប្រហែល​ជា​រលួយ​រលាយ​អស់​ដូច​ជា​ដុំ​ថ្ម និង​ ដុំ​ក្រួស (ឬ​គ្រាប់​ស្រូវ) នោះ​ឬ​ដូច​ម្ដេច? មៈ ន ហិ ភន្តេ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន! គម៌ ឬ​កូន របស់​សត្វ​ទាំង​នោះ​មិន​រលួយ​រលាយ​ឡើយ​លោក​ម្ចាស់។ នៈ កេន ការណេន ព្រោះ​ហេតុ​ដូច​ម្ដេច​មហាបពិត្រ ត្រង់​ថ្ម​និង​ដុំ​គ្រួស(ឬ​គ្រាប់​ស្រូវ) ចេះ​ឆេះ​រលួយ​ទៅ​បាន ឯ​គក៌​ដែល​ស្ថិត​នៅ​ក្នុង​ពោះ​នៃ​សត្វ​នោះ​ដូច​គ្នា​ដែរ បែរ​ទៅ​ជា​មិន​រលួយ សេចក្ដីនេះ​គួរ​ឲ្យ​សង្ស័យ​ដែរ​មហារាជ តើ​ស្ដេច​នឹង​ទ្រង់​ជ្រាប​យ៉ាង​ណា? មៈ មញ្ញាមិ ភន្តេ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន! ឯ​គភ៌​របស់​សត្វ​ដែល​មិន​រលួយ ដូច​អាហារ​ទាំង​ពួង​នោះ ព្រោះគភ៌​នោះ​អាស្រ័យ​នៅ​ដោយ​កំលាំង​នៃ​ផល​កុសល ឬ អកុសល​ដែល​សត្វ​នោះ​បាន​ធ្វើ​ហើយ​នោះ​ឯង សូម​លោក​ម្ចាស់​ជ្រាប។ នៈ ឯវមេវ ខោ មហារាជ បពិត្រ​ស្ដេច​មហារាជ! សេចក្ដី​នេះ​ប្រៀប​ដូច​សត្វ​នរក​ដែល​កើត​ក្នុង​ភ្លើង​នរកៗ ឆេះ​កំដៅ​អស់មួយ​ពាន់​ឆ្នាំ ឬ​ច្រើន​ជាង​មួយ​ពាន់​ឆ្នាំ ហើយ​សត្វ​ទាំង​នោះ​មិន​រលាយ​បាត់​បង់​ជីវិត​ទៅ​បាន ក៏​មិន​មែន​ដោយ​ហេតុ​អ្វី​ឡើយ គឺ​ដោយ​កំលាំង​នៃ​អកុសល​កម្ម​របស់​សត្វ​នោះ​ឯង ហើយ​បាន​ជា​សត្វ​បាន​កើត បាន​ចម្រើន​នៅ​ក្នុង​នរក​នោះ វេលា​ដល់​ស្លាប់​ក៏​ស្លាប់​ក្នុង​ទី​នោះ​ផង បពិត្រ​មហារាជ! សេចក្ដី​នេះ​ត្រូវ​គ្នា​នឹង​សុភា​សិត​របស់​ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​ទេសនា​ទុក​មក​ថា សោ ន ច តាវ កាលំ ករេយ្យ យាវ ន តំ បាបកម្មំ ព្យន្តី ហោតិ សេចក្ដី​ថា បើ​បាប​កម្ម​មិន​ទាន់​អស់​ឬ​មិន​ទាន់​វិនាស​ទៅ​ដរាប​ណា​ សត្វ​(នរក)​នោះ​ក៏​មិន​ទាន់​ធ្វើ​កាល​កិរិយា​ទៅ​ដរាប​នោះ​សូម​ទ្រង់​ជ្រាប។ ទ្រង់​សម្ដែង​អំពី​ការ​ដែល​សត្វ​នរក​មិន​ងាយ​ស្លាប់ នោះ​ព្រះ​នាគសេនត្ថេរ​បាន​ឧបមា​ដោយ​ច្រើន​ទៀត​ដូច​ជា​ មេខ្លា​ធំ មេ​ខ្លា​ដំបង​ជា​ដើម តែង​ទំពា​ស៊ី​នូវ​សាច់​និង ឆ្អឹង​នៃ​សត្វ​ម្រឹគ​ទាំង​ឡាយ ហើយ​សាច់​និង​ឆ្អឹង​នៃ​ម្រឹគ​ទាំង​អស់​នោះ​តែង​រលួយ​អស់​គ្មាន​សេស​សល់ តែ​កូន​ដែល​នៅ​ក្នុង​ផ្ទៃ​នៃ​មេ​ខ្លា​ធំ ឬ​មេ​ខ្លា​ដំបង​នោះ តែង​មិន​ស្លាប់ សេចក្ដី​នេះ​យ៉ាង​ណា រី​ឯ​សត្វ​នរក​ថ្វី​បើ​ភ្លើង​នរក​ក្ដៅ​ដល់​ម្លោះ​នៅ​តែ​មិន​ស្លាប់ ក៏​ព្រោះ​តែ​កំលាំង​នៃ​បាប​កម្ម​ដែល​សត្វ​នរក​នោះ​ធ្វើ​នោះ​ឯង។ ម្យ៉ាង​ទៀត​ដូច​ជា​ស្ត្រី​ដែល​មានផ្ទៃ​ពោះ​តែង​បរិភោគ​នូវ​បង្អែម ឬ​ចំអាប រឹង​ខ្លះ ទន់​ខ្លះ ហើយ​អាហារ​ទាំង​នោះ ក៏​រលួយក្លាយ​ជា​លាមក​មូត្រ​អស់​គ្មាន​សេស​សល់ ប៉ុន្តែ​សត្វ​ដែល​អាស្រ័យ​នៅ​ក្នុង​ផ្ទះ​នោះ​មិន​បាន​រលាយ​ស្លាប់​បាត់​បង់​ជីវិត​ឡើយ នេះ​គឺ​បណ្ដាល​មក​ពី​កុសល​និង​អកុសល​ជា​អ្នក​គាំ​ទ្រ សេចក្ដី​នេះ​យ៉ាង​ណា រី​ឯ​សត្វ​នរក​ថ្វី​បើ​ភ្លើង​នរក​ក្ដៅ​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​តែ​មិន​ស្លាប់ ក៏​ព្រោះ​តែ​បាប​អកុសល​របស់​សត្វ​នរក​នោះ​មិន​ទាន់​អស់​ក៏​យ៉ាង​នោះ​ដែរ។ ដក​ស្រង់​ចេញ​ពី​សៀវភៅ តើ​នរក​មាន​ដែរ​ឬ​ទេ ដោយ​៥០០០​ឆ្នាំ​
images/articles/1617/2026-07-27_15_22_57-Greenshot.jpg
Public date : 27, Jul 2026 (13,939 Read)
ថ្ងៃ​ដែល​កូន​កើត​ចេញពីផ្ទៃ​របស់​ម៉ែ គឺ​ជា​ថ្ងៃ​ដែល​ម៉ែ​ទទួល​រង​នូវ​ទារុណកម្ម ដ៏​យ៉ាង​ធ្ងន់​ក្រៃលែង ជា​ថ្ងៃ​នៃ​សេចក្ដី​ទុក្ខ​ដ៏​ធំធេង​របស់​ម៉ែ និង​ជា​ថ្ងៃ​ដែលជីវិត​របស់​ម៉ែ​ស្ថិត​នៅ​ក្បែរ​មាត់​នៃ​មច្ចុរាជ ម៉ែ​ខំ​បម្រននាល​នៅ​លើ​គ្រែ ខ្លួន​ប្រាណ​របស់​ម៉ែ​ញ័រ​ចំប្រប់ ដោយ​ការ​ឈឺ​ចុកចាប់​ផ្ទៃ​មុខ​ម៉ែ​ស្លេក​ស្លាំង​អស់ ស្ទើរ​តែ​គ្មាន​ឈាម​មួយ​តំណក់ ទឹក​ភ្នែក​ម៉ែ​ស្រក់​ហូរ​មក​មិន​ដាច់ ម៉ែ​យំ​ស្រែក​គួរ​ឲ្យ​រន្ធត់​ស្លុត​យ៉ាង​ក្រៃ​លែង ព្រោះ​ម៉ែ​ឈឺ​ណាស់ ឈឺ​ខ្លាំង​ឥបមា ឈឺ​រក​អ្វី​ប្រៀប​ពុំ​បាន​ឡើយ។ ពេល​ដែល​ម៉ែ​កំពុង​ឈឺ​ខ្លាំង ម៉ែ​គ្មាន​សង្ឃឹម​ឡើយ​ថា​ជីវិត​របស់​ម៉ែ បាន​រស់​ឃើញ​មុខ​កូន ព្រោះ​ម៉ែ​គ្មាន​កម្លាំង តតាំង​ជា​មួយ​នឹងការ​ឈឺ​ចុក​ចាប់​នេះ​ទេ។ តែ​ទោះ​បី​ជាយ៉ាង​ណា​ក៏​ដោយ ក៏​ម៉ែ​នៅ​តែ​ខំ​ព្យាយាម ប្រឹង​ប្រែង​ទប់ទល់​ជា​មួយនឹង​មច្ចុរាជ​ដើម្បី​ជួយ​ចម្លង​កូន​ឲ្យ​ផុត​ពី​សមុទ្រ​គ្រោះ​ថ្នាក់​នេះដែរ។ម៉ែ​បែក​ឃើញ​ពេញ​ខ្លួន ដោយ​សារ​ម៉ែ​ខំ​ប្រឹង​អត់ធ្មត់​នឹង​ការ​ឈឺចាប់ ព្រោះ​ម៉ែ​ចង់​ឃើញ​មុខ​កូន ចង់​ចិញ្ចឹម​បីបាច់​ថែរក្សា​ ថ្នាក់​ថ្នម​ការពារ​កូន​ដោយ​ផ្ទាល់​ដៃ​របស់​ម៉ែ។ ទោះ​បី​ជា​ម៉ែ​រង​នូវ​ការ​ឈឺ​ចុក​ចាប់ ក្នុង​ថ្ងៃ​ដែល​កូន​ប្រសូត​ចេញ​ចាក​ផ្ទៃ​ក៏​ដោយ ក៏​ម៉ែ​មិន​ដែល​ស្អប់​កូន​ដែល​ធ្វើ​ឲ្យ​ម៉ែ​ឈឺ​ឡើយ ក្នុង​ចិត្ត​របស់​ម៉ែមាន​មេត្តា​ចំពោះ​កូន​ជានិច្ច។ តើ​មាន​អ្នក​ណា​ទៅ​ដែល​ល្អ​ជាង​ម៉ែ? មាន​អ្នក​ណា​ទៅ​ដែល​ស្រលាញ់​កូន​ស្មើ​នឹងម៉ែ? គឺ​គ្មាន​សោះ​ឡើយ​មាន​តែម៉ែ​ម្នាក់​ប៉ុណ្ណោះ ដែល​ព្រម​ធ្វើ​អ្វីៗ ដើម្បី​កូន ព្រម​លះ​បង់​សព្វ​គ្រប់​បែប​យ៉ាង ដោយ​ហោច​ទៅ​សូម្បី​តែ​ជីវិត​ក៏​ម៉ែ​ហ៊ាន​លះ​បង់​ដើម្បី​កូន​ដែរ។ ជីវិត​របស់​ម៉ែ​ស្លាប់​ក៏​ស្លាប់​ទៅ​ចុះ ឲ្យ​តែ​ជីវិត​របស់​កូន បាន​រស់រាន​មាន​នៅ​ក្នុង​លោក ប៉ុណ្ណឹង​ម៉ែ​សប្បាយ​ចិត្តណាស់ ព្រោះ​កូន​គឺ​ជាវត្ថុ​ដ៏​មាន​តម្លៃ ដែល​ម៉ែ​ស្រឡាញ់ ជាង​ដួង​ជីវិត​របស់​ម៉ែ​ទៅ​ទៀត។ ម៉ែឈឺ...! សែនឈឺ...! ឈឺខ្លោចផ្សា​យ៉ាង​ណា​ក៏​ដោយ​តែ​ពេល​ដែលម៉ែ​បាន​ឃើញ​មុខ​កូន ដែល​ទើប​តែ​កើត​ចេញ​ចាក​ផ្ទៃ​របស់​ម៉ែ ការ​ឈឺ​ចុកចាប់​ដែល​មាន កន្លង​មក​ត្រូវរលាយ​សូន្យ ដោយសារ​ម៉ែ​បាន​ឃើញ​កូន​នៅ​មាន​ជីវិត ម៉ែ​ខំ​ប្រឹង​ញញឹម​ទៅ​រក​កូន​ទាំង​ភ័ក្ត្រ​ស្លេកស្លាំង ម៉ែ​ស្រវា​ឱប​កូន​ឲ្យ​បៅដោះ ដោយ​ក្ដី​ស្រឡាញ់​ពេញចិត្ត យ៉ាង​ក្រៃលែង សេចក្ដី​ទុក្ខ​ចំបែង​របស់​ម៉ែ ត្រូវ​បាត់​បង់​អស់​បន្សល់​ទុក​តែ​ភាព​ញញឹម​ស្រស់​ស្រាយ សប្បាយ​រីករាយ​ពេញ​ក្នុង​ដួងហឫទ័យ ព្រោះ​កូន​ម៉ែ​បាន​ឆ្លង​ផុត​គ្រោះថ្នាក់​ដោយ​សុវត្ថិភាព....។ ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក ដោយ​៥០០០​ឆ្នាំ​
images/articles/1627/2026-07-27_15_21_03-_New_Text_Document_s-_Notepad.jpg
Public date : 27, Jul 2026 (12,367 Read)
យប់យន់​ត្រជាក់​មេឃ​ងងឹត​ឈឹង ពពក​ខ្មៅ​អួអ័ព្ទ​រសាត់​បាំងបិទ ជិត​ដួង​ព្រះចន្ទ មិន​ឲ្យ​បញ្ចេញ​ពន្លឺ​រស្មី​បាន មេឃ​ងងឹត​គឺ​ជា​ហេតុ ដែល​ភ្លៀង​បម្រុង​នឹង​បង្អុរ​ធ្លាក់​ចុះ​មក ស្រោចស្រព​លើ​ផែន​ប្រឹថពីនេះ មួយ​សន្ទុះ​ក្រោយ​មក​ភ្លៀង​មួយ​មេ​យ៉ាង​ធំ ក៏​ធ្លាក់​ចុះ​មក​មែន បណ្ដាល​ឲ្យផ្ទះ​ខ្ទម​ជរា​មួយ ដែល​មាន​ជញ្ជាំង​ពុកផុយ​ដោយ​អន្លើៗ​ដំបូង​បាំង​ស្លឹក​ ធ្លុះធ្លាយ​ស្ទើរ​តែ​គ្មាន​ចន្លោះមាន​ការ​ជ្រែង​ទប់​នឹង​ទឹក​ភ្លៀង​ដែល​សាច​មក​លើ ដោយ​សេចក្ដី​លំបាក​យ៉ាង​ក្រៃ​លែង។ ផ្ទះ​តូច​ចង្អៀត​នេះ​ហើយ ដែល​កូន​រស់​នៅ​យ៉ាង​សុខសាន្តជា​មួយ​នឹងម៉ែ ព្រោះ​ម៉ែ​បាន​ផ្ដល់​អ្វី​ៗ​គ្រប់​យ៉ាង ដែល​កូន​ត្រូវ​ការ គឺ​ព្រហ្មវិហារ​ធម៌ ថ្វីត្បិត​តែ​ម៉ែ​មិន​មាន​ទ្រព្យ​សម្បត្តិ​វត្ថុ​សម្ភារៈ​ខាងក្រៅ​ឲ្យ​កូន​ក៏​ពិត​មែន ប៉ុន្តែ​ម៉ែ​មាន​ដួងហឫទ័យ​ល្អ ទឹក​ចិត្ត​ស្មោះសរ មាន​នូវ​សេចក្ដី​ស្រឡាញ់​ប្រគល់​ឲ្យ​កូន ម៉ែ​តែង​ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​កូន​ជានិច្ច។ កូន​ចាំ​មិន​ភ្លេច​ឡើយ​នៅ​យប់​មួយ​នោះ គឺ​យប់​ដែល​ភ្លៀង​ធ្លាក់​សាច​សើម​ជោកក្ដារ ធ្វើ​ឲ្យ​ម៉ែ និង​កូន​គ្មាន​កន្លែងដេក យប់​នោះ​ម៉ែ​ស៊ូ​អង្គុយ​បី​កូន​ទាល់​ភ្លឺ ឲ្យ​កូន​បាន​គេង​លក់​យ៉ាង​ស្កប់ស្កល់ នៅ​ក្នុង​រង្វង់​ដៃទាំង​ទ្វេ​របស់​ម៉ែ។ យប់​នោះ​ថ្វី​ត្បិត​កូន​នៅ​តូច តែ​កូន​ដឹង​ថា​ទឹក​ភ្នែក​របស់​ម៉ែ​កំពុង​ស្រក់​ចុះ​តក់ៗ មក​លើ​ខ្លួន​កូន ព្រោះ​ម៉ែ​មាន​ចិត្ត​នឹក​អាណិត​កូន​ដែល​ម៉ែ​គ្មា​នទី​លំនៅ​ឲ្យ​កូន​របស់​នៅ​បាន​ស្រួល ដូច​កូន​គេ​ដទៃ។ ម៉ែ​អើយ! តាម​ការ​កូន​លំបាក​តែរូប​រាង​កាយ​ខាង​ក្រៅ​ប៉ុណ្ណោះ ប៉ុន្តែ​ក្នុង​ចិត្ត​របស់​កូន គឺ​សែន​កក់ក្ដៅ​ណាស់ ហើយ​នឹង​សុខ​ស្រួល​យ៉ាង​ក្រៃ​លែង ព្រោះ​កូន​បាន​កើត​ក្នុង​ផ្ទៃ​នៃ​ម៉ែ​ចិត្ត​ធម៌ ម៉ែ​ស៊ូ​រ៉ាប់រង​ថែរក្សា​ការពារនូវ​ឧបសគ្គ​គ្រប់​បែប​យ៉ាង​ជំនួស​កូន ទោះ​បី​ម៉ែ​ក្រូ ក៏​ម៉ែ​ខំ​ប្រឹង​ចិញ្ចឹម​កូន​ឲ្យ​រស់​ធំដឹង​ក្ដី​ក្នុង​លោក រហូត​មក​ដល់​ឥឡូវ​នេះ កូន​ដឹង​ថា ម៉ែ​ពិត​ជា​លំបាក​ខ្លាំង​ណាស់​ក្នុង​ការ​ចិញ្ចឹម​កូន ព្រោះ​ឃើញ​ថ្ងៃ​ណា​ក៏​ម៉ែ​ស្រក់​ទឹក​ភ្នែក ម៉ែ​លំបាក​វេទនា ក៏​ដោយ​សារ​តែ​កូន ម៉ែ​ខ្សត់​ខ្សោយ​កម្លាំង​សុខភាព​មិន​ល្អ ក៏​ដោយ​សារ​តែ​កូន រហូត​ម៉ែ​ធ្លាក់​ខ្លួន​ឈឺ​ស្គម​ស្លេក​ស្លាំង ក៏​ព្រោះ​តែ​កូន​ដែរ កូន​ធ្វើ​ឲ្យ​ម៉ែ​លំបាក ធ្វើ​ឲ្យ​ម៉ែរង​ទុក្ខ​គ្រប់​បែប​យ៉ាង។ ម៉ែអើយ! កូន​នឹង​ចង​ចាំ​នូវ​រាល់​សេចក្ដី​ល្អ​របស់​ម៉ែទុក​ក្នុង​ចិត្ត​របស់​កូន​ជា​រៀង​រហូត​ទៅ។ ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក ដោយ​៥០០០​ឆ្នាំ​
images/articles/1612/2026-07-27_15_18_15-Greenshot.jpg
Public date : 27, Jul 2026 (18,686 Read)
កូនៗ​ទាំង​ឡាយ​ សូម​កូន​ចងចាំថា សុខភាព​ជា​កត្តា​ចម្បងសម្រាប់​ជីវិត​យើង​ណា​កូន ដូច្នេះ​កូន​ត្រូវ​ចេះ​ថែរក្សា​សុខភាព​របស់​ខ្លួន​ឯង​ណា​កូន​មិន​មាន នរណា​អាច​ថែរក្សា​សុខផាព​យើង​បាន​ក្រៅ​អំពី​ខ្លួន​យើង​ឡើយ ។យ៉ាង​នេះ​ហើយ​បាន​ជា​ម៉ែ ចង់​ប្រាប់កូនៗ​ទាំង​ឡាយ​ឲ្យ​ចេះ​ថែរក្សា​សុខភាព​ខ្លួន​ឯង ព្រោះ​កូន​បែក​អំពី​ម៉ែ​ឆ្ងាយ ពុក​ម៉ែ​បារម្ភ ខ្លាច​កូន​មាន​រោគ​ច្រើន​ណា​កូន​ម៉ែសូម​កូន​ចង់ចាំ​ពាក្យ​ទូន្មាន​របស់​ព្រះសាស្ដា​ខ្លះៗ ក្រៅ​ពី​កូន​សិក្សា​នៅ​សាលា​ណា​កូន សូម​កូន​សិក្សា​ដូច​តទៅ... អាយុ​វឌ្ឍន​ធម៌គឺ​វិធី​ថែរក្សា​សុខភាព​ល្អ និង​ចម្រើន​អាយុ​ឲ្យ​បាន​វែង​ផង​ណា​កូន​ម៉ែ។ដោយ​សារ​អាយុវឌ្ឍធម៌នេះ​ឯង ទើប​ព្រះអង្គ​អាច​ចម្រង់​ព្រះជន្ម​បាន​រហូត​ដល់ ៨០ វស្សា​ទើប​ចូល​និព្វាន ឯការ​ថែរក្សា​អាយុនោះ​មិន​មាន​អ្វី​ច្រើន​នោះ​ទេ គឺ​មាន​តែ ៧ យ៉ាង​ប៉ុណ្ណោះ ១. សប្បាយ​ការី ចេះ​ធ្វើ​សេចក្ដី​សប្បាយ​ឲ្យ​ដល់​ខ្លួន​ឯង គឺ​អនុវត្ត​ទៅតាម​ក្បួន​អនាម័យ និង​ក្បួន​សុខភាព ដូចជា​ឥរិយាបថ​ទាំង ៤ គឺ ដេក ដើរ ឈរ អង្គុយ ត្រូវ​ផ្លាស់​ប្ដូរ​ឲ្យ​បាន​សមរម្យ មាន​ការ​​ហាត់​ប្រាណ​បញ្ចេញកម្លាំង សម្អាត​ខ្លួន​ប្រាណ​កូន។ ២. សប្បាយេ មតញ្ញូ មាន​ប្រមាណ ស្គាល់​ល្មម ស្គាល់​ប្រមាណ​នៅក្នុង​សប្បាយ​ទាំង​ឡាយ ដូច​ជា​បរិភោគ​រហូត​ទាល់​តែ​ហល់​មើល​សម្លឹង​ទូរទស្សន៍ រហូត​ដល់​ទៅ​ព្រិល​ភ្នែក ហៀរ​ទឹក​ភ្នែក ផឹក​រហូត​ដល់​ក្អែ​ចេញ​មក​វិញ។ ម្យ៉ាង​វិញ​ទៀត គឺ​ចេះ​ជ្រើសរើស​របស់​ណា​មិន​ហុចទោស​យក​មក​បម្រើ​សេចក្ដី​សប្បាយ​របស់​ខ្លួន​ដូច​ជា​ស្រា បារី កញ្ឆា ជាដើម​នេះ​សុទ្ធ​តែ​ជា​របស់​នាំឲ្យ​ទោស សប្បាយ​ត្រូវ​ចេះ​ស្គាល់​ប្រមាណ​ក្នុង​ការ​ជ្រើស​រើស​របស់​ទាំង​នេះ មក​ប្រើ​ផង​ដែរ។ ៣. បរិណតភោជី បរិភោគ​តែ​អាហារ​ណា​ដែល​រលាយ​ងាយ ក្រពះ​ស្រួល​កិន មិន​នាំ​ឲ្យ​ខូច​ក្រពះ និង​ទំពា​ឲ្យ​បាន​ម៉ដ្ឋ​ល្អ។ ៤. កាលចារី ស្គាល់​ពេលវេលា​ក្នុង​ការ​ធ្វើការ ធ្វើ​ត្រូវ​សម​ពេល​ធ្វើ​មាន​ពេល មាន​វេលា ស្គាល់​ថា​គួរ​ធ្វើ​ការ​ប៉ុន្មាន​ម៉ោង សម្រាក​កាយ​ប៉ុន្មាន​ម៉ោង រៀន​សូត្រ​ប៉ុន្មាន​ម៉ោង​ជាដើម។ ៥. ព្រហ្មចារី ប្រព្រឹត្ត​ព្រហ្មចរិយធម៌ អ្នក​ដែល​ជា​គ្រហស្ថត្រូវ​ចេះ​កំណត់​កាមារម្មណ៍​របស់​ខ្លួន ត្រូវ​វៀរចាក​នូវ​ការ​សេពសន្ថវៈ​ខ្លះ ព្រោះអ្នក​ល្មោភ​ក្នុង​កាម​គុណ នឹង​នាំ​ឲ្យ​បាក់​កម្លាំង​ថែម​ទាំង​វិនាស​ទ្រព្យ​សម្បត្តិ។ ៦. សីលវា មាន​សីល ប្រព្រឹត្ត​ល្អ មិន​ធ្វើ​អ្វី​ដែល​ខុស​ច្បាប់​ក្នុងប្រទេស ដែល​សង្គម​គេ​ស្អប់​ខ្ពើម​ណា​កូន។ ៧. កល្យាណ​មិត្ត មាន​កល្យាណ​មិត្ត មិត្តល្អ មិត្ត​ដែល​មិន​បបួល​ទៅរកអបាយមុខ​ទាំង ៤ គឺ​ស្រី ស្រា ល្បែង អំពើពាលា។ ទាំង​អស់​នេះ​តើ​កូន​អាច​ធ្វើ​បាន​ទេ? ប្រសិន​បើ​កូន​ធ្វើ​បាន​នោះ​ល្អខ្លាំង​ណាស់​ណា​កូន​ម៉ែ តែ​បើ​កូន​មិន​អាច​ធ្វើ​បាន​ទេ កូន​ត្រូវ​តែ​ព្យាយាម​ណា​ទាំង​នេះ​ជា​កត្តា​សំខាន់ សម្រាប់​ជីវិត​កូន​ព្រម​ទាំង​អ្នកដទៃ​ណា​កូន​ម៉ែ។ ដកស្រង់ចេញ​ពី​សៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ ដោយ​៥០០០​ឆ្នាំ​
images/articles/1630/2026-07-27_15_14_59-_New_Text_Document____xt_-_Notepad.jpg
Public date : 27, Jul 2026 (29,351 Read)
ក្រឡេក​មើល​ទៅ​ថ្ងៃ​ទៀប​លិច នៅ​ជើង​មេឃ​ដែល​រំកិល​ខ្លួន​បន្តិច​ម្ដងៗទៀប​នឹង​អស្ដង្គត រលត់​ផុត​ពី​ភព​ផែនដី​នេះ​ទៅ ហើយ​ស្បៃ​ងងឹត​នៃ​រាត្រី​កាល ក៏​ចូល​មក​ជំនួសវិញ ធ្វើ​ឲ្យ​ផែន​ដី​ទាំង​មូល ដែល​ធ្លាក់​តែ​មាន​ភាព​ស្រស់​ឆើតឆាយ ប្រែ​ក្លាយ​ទៅ​ជា​ងងឹត អួអ័ព្ទ បាត់បង់​សម្រស់​អស់​គ្មាន​សល់​ ប្រៀប​បី​ដូច​ជា​ដួងហឫទ័យ​របស់​អ្នក​ម្ដាយ​ថ្លៃ​នា​ពេល​នេះដែល​កំពុង​តែ​ខ្វាយខ្វល់​រសាប់រសល់​ចុក​ឆ្អល់ រក​កល់​នឹង​សន្លប់ ថប់​ពេញ​ដើម​ទ្រូង ស្ទើរ​តែ​បាត់​បង់​ស្មារតី​ម្ដងៗ ព្រោះ​ម៉ែ​ខក​បំណង​នឹង​កូន តែ​ម៉ែ​ខំ​ប្រឹង​ទប់​ទាំង​ខ្លោច​ផ្សា ទប់​ទាំង​ទឹក​នេត្រា​មិន​ឈប់​ឈរ ម៉ែរង​ទុក្ខ​វេទនា​បែប​នេះ​ព្រោះ​អ្នក​ណា គឺ​ព្រោះ​តែ​បុត្រា​បុត្រី​ហេតុ​អ្វី​ក៏​បុត្រ​ថ្លៃ ធ្វើ​ឲ្យ​ទឹក​ភ្នែក​ម៉ែ​ហូរ​មិន​ឈប់​ឈរ​បែប​នេះ។ ម៉ែ​តែង​តែ​សង្ឃឹម​ញញឹម​ទុក​ក្នុង​ចិត្ត​ជានិច្ច​ថា កូន​របស់​ម៉ែ​ពេល​ធំ​ឡើង​ នឹង​ក្លាយ​ខ្លួនជា​កូន​ល្អ តែ​ផ្ទុយ​ខុស​ស្រឡះ ពី​ចិត្ត​គំនិត​ដែល​ម៉ែ​រំពឹង​ទុក​ព្រោះ​កូន​មិន​​ស្ដាប់​ការ​ទូន្មាន​របស់​ម៉ែ។ កាល​កូន​នៅ​តូច ទឹក​ភ្នែក​ម៉ែ មិន​សូវ​ជា​ស្រក់​ហូរ​មក​ប៉ុន្មាន​ទេ តែ​ដល់​ពេល​កូន​ធំឡើង ទឹកភ្នែក​របស់​ម៉ែ​ស្រក់​ឥត​ស្រាកស្រាន្ត ស្រក់​គ្រប់​ពេល​វេលា ស្រក់​រៀង​រាល់​រាត្រី ព្រោះ​កូនគ្មាន​មេត្តា​ត្រា​ប្រណី​ដល់​ឱរា​របស់​អ្នក​ម្ដាយ​សោះ​ឡើយ។ កូន​មាន​ដឹង​ទេ​ថាពេល​នេះ​ទ្រូង​របស់​ម៉ែ​ស្ទើរ​បែក​ធ្លាយ​ជា​ចំណែកៗ​ទៅ​ហើយ ពេល​ដែល​កូន​មិន​បាន​ដឹង​គុណម៉ែ កូន​មិន​ស្ដាប់​តាម​ពាក្យ​ទូន្មាន​របស់​ម៉ែ កូន​ធ្វើ​ឲ្យ​ម៉ែ​លំបាក​ចិត្ត​ឥត​ល្ហែ​ល្ហើយ​ឡើយ។ឃើញ​ឈាម​ម៉ែ​ស្រក់ ក៏​ព្រោះ​តែ​ម៉ែ​ប្រឹង​ប្រែង​ចិញ្ចឹម​កូន ម៉ែ​ធ្វើ​ការ​គ្រប់​បែប​យ៉ាង គឺ​ដើម្បី​កូន ម៉ែ​ទទួល​រងនូវ​សេចក្ដី​ទុក្ខ​លំបាក​គ្រប់​យ៉ាង​ក៏​ដើម្បី​កូន ហើយ​ទឹក​ភ្នែក​រយលាន​តំណក់​ស្រក់​លើ​ថ្ពាល់​ម៉ែ ក៏​ព្រោះ​តែ​កូន​ដែរ អ្វីៗ ទាំង​អស់​ដែល​ម៉ែ​លះ​បង់ មិន​មែន​ដើម្បី​អ្នក​ណា​ដទៃ​ឡើយ​គឺ​ដើម្បី​តែ​កូនម្នាក់​ប៉ុណ្ណោះ តើ​ហេតុអ្វី​បាន​ជា​កូន មិន​យល់​ចិត្ត​ម៉ែ? បើ​ម៉ែ​បាន​លះបង់អ្វីៗ គ្រប់​បែប​យ៉ាង​ចំពោះ​កូន​ទៅ​ហើយ​នោះ ម្ដេច​ក៏​កូន​ចេះ​តែ​ធ្វើ​ឲ្យ​ម៉ែ​ស្រក់​ទឹក​ភ្នែក​មិន​ឈប់ឈរ​បែប​នេះ? ហេតុ​អ្វី​បាន​ជា​កូន មិន​ដែល​ធ្វើ​ឲ្យ​ម៉ែ សប្បាយ​ចិត្ត​ម្ដង​ណា​អ៊ីចឹង? ថ្ងៃណាក៏​ម៉ែ​យំ រាត្រី​ណាក៏​ម៉ែ​ស្រក់​ទឹក​ភ្នែក​ គឺ​ម៉ែ​យំ​យែក​ព្រោះ​តែ​កូន​ធ្វើ​បាប​ចិត្ត​ម៉ែ។ ចិត្ត​ម៉ែ​ខ្ទេចខ្ទាំ​គ្រាំគ្រា​រងទុក្ខ​វេទនា គ្រប់​ពេល​វេលា​ ព្រោះ​តែ​រូប​កូន​ប្រុស​ស្រី​គ្រប់​គ្នា សូម​កូន​មេត្តា​ដល់​ទឹក​នេត្រា​របស់​ម៉ែ​ផង!!!.... ណា៎​កូន​ណា៎.....! ។ ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក ដោយ​៥០០០​ឆ្នាំ​
images/articles/1640/2026-07-27_15_11_10-_New_T___txt_-_Notepad.jpg
Public date : 27, Jul 2026 (11,319 Read)
កូនៗ​ទាំង​ឡាយ ខ្លួន​យើងជា​ស្រី​ដែល​មាន​គូស្រករ ពោល​គឺ​មាន​ស្វាមី​ហើយ ត្រូវ​មាន​ការ​រស់​នៅ​បែក​ពី​ពុកម៉ែ ដូច្នេះ​កូន​រស់​នៅ​ជា​មួយ​ប្ដី​ត្រូវ​តែ​មាន​សេចក្ដី​អត់​ធ្មត់​ឲ្យ​បាន​ច្រើន​ផង​ណា​កូន។នៅ​ពេល​នេះ ពុក​ម៉ែ​សូម​ផ្ដាំ​ផ្ញើ​ពាក្យ​ពេចន៍​ខ្លះៗ ពេល​ដែល​កូន​ត្រូវ​ឃ្លាត​ទៅ​រស់​នៅ​ខាង​ស្វាមី​ណា​កូន​ម៉ែ ធម្មតា​ចានដែល​នៅ​ក្នុង​រាវ រមែង​ប៉ះទង្គិច​គ្នា​មិន​ខាន សំខាន់​ជាង​នេះ​ទៅ​ទៀត​ពេល​ដែល​កូន​ត្រូវ​ទៅ​រស់​នៅ​ខាង​ស្វាមី ចូរ​កូន​ស្រី​ម៉ែ​រក្សា​ធម៌ ៥ នេះ​ឲ្យ​ជាប់​ណា​កូន។ ១- ពេល​ដែល​កូន​ចូល​ដំណេក ត្រូវ​ដេក​ក្រោយ​ស្វាមី ឬ​ឪពុក​ម្ដាយ​ខាង​ស្វាមី តែ​កូន​ត្រូវ​ភ្ញាក់​មុន​ពួក​គាត់ និង​ត្រូវ​បម្រើ យក​ចិត្ត​ទុក​ដាក់​ជា​មួយ​ពួក​គាត់ ចេះ​ប្រើ​ពាក្យ​សម្ដី​គួរ​ជាទី​ស្រលាញ់។ ២- ជន​ណា​ជាទី​គោរព​របស់​ភស្ដា ដូច​ជា​មាតាបិតា សមណព្រាហ្មណ៍​យើង​ត្រូវ​ធ្វើ​សក្ការៈ​គោរព​សំពះ​បូជា​បុគ្គល​នោះ ស្វាគមន៍​អ្នក​ដែល​មក​ផ្ទះ​ដោយ​ការ​ឲ្យ​នូវ​ទី​កន្លែង​អង្គុយ និង​ទឹក​ជាដើម។ ៣- ការងារ​ជា​ការងារ​ក្នុង​ផ្ទះ​ស្វាមី កូន​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ឲ្យ​បាន​ល្អ​ជានិច្ចមិន​ត្រូវ​ធ្វេស​ប្រហែស​ឡើយ កូន​ត្រូវ​ឆ្លាត​ឈ្លាស​ក្នុង​កិច្ចការងារ។ ៤- មនុស្ស​ខាង​ក្នុងរបស់​ស្វាមី​ ដូច​ជា​ទាសៈ​អ្នក​បម្រើ ឬ​កូន​ជាង​យើង​ត្រូវ​ដឹង​អ្វីៗ ដែល​គេ​ធ្វើ​ហើយ និង​អ្វី​ដែល​មិន​ទាន់​ធ្វើ ត្រូវ​ដឹង​អាការៈ​ឈឺ ឬ​ ជា​របស់​អ្នក​ទាំង​នោះ​ត្រូវ​ចែក​របស់​ទទួល​ទាន​ឲ្យ​ដល់​ពួក​គេ តាម​ចំណែក​ដែល​គេ​គួរ​ទទួល​បាន។ ៥- ទ្រព្យ​អ្វីៗ ដែល​ស្វាមី​រក​បាន​មក​ជាទ្រព្យ ឬ​មាស​ប្រាក់ យើង​ត្រូវ​ឃុំ​គ្រង​ការពារ​ទ្រព្យ​ទាំង​នោះ ទាំង​ជា​អ្នក​មិន​លេង​ល្បែង​ភ្នាល់ ឆក់​លួច មិន​ជា​អ្នក​ផឹក​ស្រា មិន​បំផ្លាញ​ទ្រព្យ​សម្បត្តិ។ បើ​រូប​កូន បាន​កាន់​ជាប់​នូវ​គោល​ការណ៍​ទាំង ៥ យ៉ាង​នេះ​ហើយ ប្រាកដ​ជា​មាន​សេចក្ដី​សុខ​ក្នុង​គ្រួសារ​របស់​កូន​ជានិច្ច​ណា​កូន​ស្រី​ម៉ែ ប៉ុណ្ណឹង​ចុះ​ពេល​នេះ​រូប​កូន​បាន​យល់​នូវ​សេចក្ដី​ដែល​បាន​ប្រាប់​ពី​ថ្ងៃ​មុន ខ្លះ​ហើយ​មើល​ទៅ ។សូម​កូន​ចង់​ចាំ​ថា សេចក្ដី​សុខ​របស់​គ្រួសារ​កូន មិន​អាច​នរណា​ម្នាក់​ធ្វើ​ឲ្យ​បាន​ឡើយ ក្រៅអំពី​រូប​កូន​ចេះ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ណា​កូន។ ដកស្រង់ចេញ​ពី​សៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ ដោយ​៥០០០​ឆ្នាំ​
images/articles/2174/2026-07-27_15_01_37-_New_Text_D______-_Notepad.jpg
Public date : 27, Jul 2026 (75,810 Read)
១- ព្រះអង្គពិត​ជា​បាន​ត្រាស់​ដឹង​នូវ​អនុត្តរសម្មាសម្ពោធិញ្ញាណ ពិត​ប្រាកដ។ ២- មគ្គប្រកប​ដោយ​អង្គ ៨ ដែល​ព្រះអង្គ​ត្រាស់​ដឹង​ហើយ​មនុស្ស និង​ទេវតា​អាច​ប្រកាស​ដោយ​ប្រពៃ។ ៣- ពួក​គ្រហស្ថ​ស្លៀក​ពាក់​ស នឹង​ដល់​ព្រះអង្គ​ជា​សរណៈ​ស្មើ​ដោយ​ជីវិត។ ៤- វណ្ណៈ​ទាំង ៤ គឺខត្តិយៈ ព្រហ្មណ៍ វេស្សៈ និងសូទ្រៈ ទាំង៤​ វណ្ណៈ​នេះ ចេញ​ចាក​ផ្ទះ​មក​បួស​ក្នុង​ធម៌​វិន័យ ដែល​ព្រះអង្គ​ទ្រង់​សម្ដែងហើយ​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​វិមុត្តិ​ដ៏​ប្រសើរ។ ៥- លាភ​សក្ការៈ​ដែល​កើត​ឡើង​ចំពោះ​ព្រះអង្គ​ហើយ ព្រះអង្គ​មិន​បាន​ជាប់ ដោយ​លោភសក្ការៈ​នោះ​ឡើយ។ មហាបុរស​ទ្រង់​ឃើញ​មហាសុបិន ៥ យ៉ាងនេះ ទ្រង់​កែសុបិន ដោយ​ព្រះអង្គ​ឯង​ថា ថ្ងៃ​នេះ​យើង​នឹង​បាន​ត្រាស់​ដឹង ជា​ព្រះពុទ្ធ​ពិត​ប្រាកដ ឥត​មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ឡើយ។ កាល​អរុណរៈ​ឡើង ក្នុង​ថ្ងៃ ១៥ កើត ពេញ​បូណ៌មី ព្រះអង្គ​យាង​ទៅ​គង់​ក្រោម​ដើម​អជបាលនិគ្រោធ រង់​ចាំ​វេលា ត្រាច​ទៅ​បិណ្ឌ​បាត។ គ្រានោះ នាង​សុជាតាជាម្ដាយ​យសកុលបុត្រ ដែល​ជាធីតា​របស់​លោក​សេនានីកុដុម្ពី ក្នុង​ស្រុក​សេនានិគម ត្រង់​តំបន់​ឧរុវេលា ធ្លាប់​បាន​តាំង​សេចក្ដី​ប្រាថ្នា​នូវ​ត្រង់​គល់​និគ្រោធ(ដើម​ជ្រៃ)​នោះ ហើយ​មាន​បំណង​យក​មធុបាយាស​ទៅសែន ទើប​ប្រើ​នាង​បុណ្ណាទាសី ជាមេដោះ​របស់​ខ្លួន​ទៅ​សម្អាត​ក្រោម​ដើម​ជ្រៃ​នោះ។ កាល​នាង​បុណ្ណា​ទាសី​ទៅ​ដល់​ទី​នោះ​បាន​ឃើញ​ព្រះពោធិសត្វ កំពុង​គង់​បែរ​ព្រះភក្ត្រ​ទៅ​ទិស​ខាង​កើត មាន​ព្រះវរកាយ​រុងរឿង​ដោយ​ពន្លឺ ទើប​មាន​សេចក្ដី​ត្រិះរិះ​ថា ទេវតា​របស់​ពួក​យើង មក​រង់​ចាំ​ទទួល​នូវ​ពលីកម្ម​របស់​ពួក​យើង ហើយ​ត្រឡប់​ទៅ​ប្រាប់​នាង សុជាតា​តាម​អ្វី​ដែល​ខ្លួន​បាន​ឃើញ។ លំដាប់នោះ នាង​សុជាតា​កើត​សទ្ធា​ព្រម​ហើយ បាន​តាក់​តែង​នូវ​គ្រឿង​ប្រដាប់​គ្រប់​យ៉ាង ឲ្យ​មនុស្ស​ដាក់​មធុបាយាស​ដែល​មាន​រស​ដ៏​ត្រកាល​ក្នុង​ភាជនៈ​មាស ដែល​មាន​តម្លៃ ១០០.០០០​កហាបណៈ ហើយ​យក​សជីមាស​មក​គ្រប​ពី​លើ ទូល​តម្រង់​ទៅ​គល់​ដើម​ជ្រៃ។កាល​នាង​សុជាតា​ទៅ​ដល់​ដើម​ជ្រៃ ឃើញ​ព្រះពោធិសត្វ មានពន្លឺ​ល្អចេញ​ពី​ព្រះវរកាយ ធ្វើឲ្យ​ដើម​ឈើ​ទាំង​អសើ មាន​ពណ៌​ដូច​ជាមាស​ក៏​មាន​ការ​សម្គាល់​ថា​ជា​រុក្ខទេវតា។ ពេល​នោះ​នាង​សុជាតា​ក៏​បង្អោន​មធុបាយាស​ទៅ​ក្នុង​ព្រះហស្ត​ព្រះពោធិសត្វ​ហើយ​ពោល​ថា យថា មម មនោរថោ និប្ផន្នោ ឯវំ តុម្ហាកម្បិ មនោរថោ និប្ផជ្ជតុ មនោរថ​របស់​ខ្ញុំ​បាន​សម្រេច​ហើយ​យ៉ាង​ណា សូម្បី​លោក​ក៏​សូម​ឲ្យ​បាន​សម្រេច​តាម​មនោរថយ៉ាង​នោះ​ដែរ គ្រាន់​តែ​ពោល​យ៉ាង​នេះ នាង​សុជាតា​ក៏​ជៀស​ចេញ​ទៅ។ លំដាប់​នោះព្រះបរមពោធិសត្វ​ទ្រង់​កាន់​ភោជនៈមាស យាង​ទៅ​កាន់​មាត់​ស្ទឹង​នេរញ្ជរា ព្រះអង្គ​ទ្រង់​ដាក់​ភាជនៈ​មាស ត្រង់​កំពុងទឹក​ឈ្មោះ សុប្បតិដ្ឋៈ​ហើយ​និមន្ត​ចុះ។ កាល​ព្រះពោធិសត្វ​យាង​ចុះ ស្រង់​ទឹក​រួច ហើយ​ទ្រង់​ឡើង​មក​វិញ យាង​ទៅ​គង់​ក្រោម​ម្លប់​ឈើ​មួយ ដ៏​សែន​ត្រជាក់ គួរ​ជាទី​សប្បាយ។ ពេល​នោះ ព្រះអង្គ​ពូត​មធុបាយាស​ជាដុំៗ​ចំនួន ៤៩ ពំនូត ហើយទ្រង់​ឆាន់​មធូកបាយាស​នូវ​ត្រង់​កំពង់​ស្ទឹង​នេរញ្ជរា​នោះ​​ឯង។កាល​ព្រះអង្គ​ទ្រង់​ឆាន់​ស្រេច​ហើយ ទ្រង់​លើក​ភាជន៍​មាស​ឡើង ព្រម​ជាមួយ​នឹង​ការ​អធិដ្ឋាន​ថា សច្ចាហំ អជ្ជ ពុទ្ធោ ភវិស្សាមិ អយំ សុវណ្ណបាតិ បដិសោតំ គច្ឆតុ ប្រសិន​បើ​ក្នុង​ថ្ងៃ​នេះ អាត្មា​អញ​នឹង​បាន​ត្រាស់​ជាព្រះពុទ្ធ សូម​ឲ្យ​ភោជនៈ​មាសនេះ អណ្ដែត​បញ្ច្រាស​ក្រសែ​ទឹក​ហើយ​ព្រះអង្គ​ក៏​បោះ​ភោជន៍​មាស​​ចូល​ទៅ​ក្នុង​ទឹក​នេរញ្ជរា។ ភាជន៍​មាស​នោះ ក៏​បាន​អណ្ដែត​បញ្ច្រាស​ក្រសែ​ទឹក​មែន ហើយក៏​បាន​លិច​ចុះ​ទៅ​ទី​លំនៅ​របស់​កាល​នាគ​រាជ។ គ្រានោះ ព្រះពោធិសត្វ​គង់​សម្រាក​ក្នុង​វេលា​ថ្ងៃ ក្នុង​ព្រៃសាលព្រឹក្សដែល​គួរ​ជាទីរីករាយ​មានពណ៌​ខៀវ​ស្រស់ មានក្លិន​ក្រអូប​យ៉ាង​ក្រៃលែង ជិត​មាត់​ស្ទឹង​នេរញ្ជរា ទ្រង់​បំពេញ​ព្យាយាមរហូត​កើត​សមាបត្តិ ៨ និង អភិញ្ញា​ ៦ ហើយព្រះអង្គ​ក្រោក​ពី​ព្រៃសាលវ័ន យាង​ទៅ​តាមផ្លូវ ពួក ទេវតា នាគ និងគន្ធព្វជាដើម​បាន​នាំ​គ្នា​បូជា​ព្រះអង្គ​ដោយ​ផ្កាកម្រង និង​គ្រឿង​ក្រអូប​។ គ្រានោះ​សោត្ថិ​ព្រហ្មណ៍​ជាអ្នក​រកស្មៅ កាន់​ស្បូវ​ស្គា បានថ្វាយ​ស្បូវ​ស្គា ៨ ក្ដាប់​ចំពោះ​ព្រះអង្គ។ ព្រះពោធិសត្វ​ទទួល​យក ស្បូវ​ស្គា ហើយ​ស្ដេច​យាង​ចូល​ទៅ​កាន់​គល់​អស្សត្ថ​ព្រឹក្ស(ព្រះពោធិព្រឹក្ស) ដែល​ជា​ដើម​ឈើ​មាន​ជ័យ​ជម្នះ ដូច​កំពូល​ភ្នំ​អសិតព្ជានៈ​បាំង​រស្មី​ដួង ទិវាករ មានម្លប់​ត្រជាក់​ជាទីសប្បាយ ដូចព្រះទ័យ​ព្រះអង្គត្រជាក់​ទៅ ដោយ​ករុណា​ប្រាស​ចាក​ជំនុំ​ពួក​វិហង្គ​ផ្សេងៗ មានស្លឹក​ត្រសាយ​ត្រសុំ ខ្យល់​បក់​មកប៉ះ​រវិចៗ ព្រះអង្គ​យាង​ទៅ​គង់​ទិស​ទក្សិណ។ ស្ថាន​ទីទិស ទក្សិណ​នោះ​ញាប់ញ័រ ដូច​ជាតំណក់​ទឹក​នៅ​ស្លឹកឈូក មហាបុរស ទ្រង់​ត្រិះរិះ​ថា ស្ថាន​ទី​នេះ​មិន​អាច​ញ៉ាំង​គុណ​វិសេស​ឲ្យ​កើត​ឡើង ដល់​អាត្មា​អញ​ឡើយ ទើប​យាង​ទៅ​ទិស​ឧត្ដរ សូម្បី​ទិស​ឧត្ដរ​នោះ​ក៏​ញាប់ញ័រ​ដូច​គ្នា ពេល​នោះ​ព្រះអង្គ​យាង ទៅ​គង់​ទិស​បូព៌ ក្នុង​ទិស​បូព៌​នេះ មិន​ញាប់ញ័រ​អ្វី​ឡើយ។ មហាបុរស​ធ្ងន់​ក្នុង​ចិត្ត​ថា ទីនេះ​ជាទី​កម្ចាត់កិលេស​ពិត​ប្រាកដទើប​ទ្រង់​ឈរ​ទិសឦសាន​ចាប់​ចុង​ស្បូវ​ស្គា​អង្រួន​ដាក់​លើ​ដី។ ខណៈ​ពេល​នោះ​ស្រាប់​តែ​ក្លាយ​ទៅ​ជា​រតនបល្ល័ង្ក​ប្រមាណ ១៤ ហត្ថ។ ស្បូវ​ស្គា​ទាំង​នោះ​ដូច​គេ​វេញ​ចូល​គ្នា​ដ៏​ស្អាត​វិចិត្រ។ មហាបុរស​គង់​ពែន​ព្រះភ្នែន​លើ​រតនបល្ល័ង្ក​នោះ ទ្រង់​អធិដ្ឋាន​សេចក្ដី​ព្យាយាម​មាន​អង្គ​៤ ដោយ​ទ្រង់​ត្រិះរិះ​ថា សាច់ ស្បែក សរសៃ ឆ្អឹង និង​ឈាម​ក្នុង​រាងកាយ នឹង​រីងស្ងួត​ទៅ​ក៏ដោយ បើ​យើង​មិន​បាន​ចាក់​ធ្លុះ​នូវ​វត្ថុ ដែល​បុគ្គល​គប្បី​ចាក់​ធ្លុះ​ដោយ​កម្លាំង​របស់​បុរស ដោយ​ការ​ព្យាយាម​ទ្រង់​អធិដ្ឋាន​បន្ត​ទៀត​ថា ទោះបី​មហាប្រឹថពី​នេះ​ក្រឡាប់​ក៏​ដោយ សូម្បី​មាន​គ្រឿង​ប្រហារ ១.០០០ ធ្លាក់​ចុះ​មក​ក៏​ដោយ​ទោះ​ផ្លូវ​ក្នុង​ព្រៃនេះ បែក​ខ្ទេចខ្ទីក៏​ដោយ ទោះបី​ជាដុំ​គំនរ​ភ្នំ​ធ្លាក់​ចុះមក​ក៏​ដោយ បើ​អាត្មា​អញ​មិនទម្លុះ​នូវ​សម្មាសម្ពោធិញ្ញាណ​ទេ អាត្មាអញ​នឹង​មិន​ឈប់​ព្យាយាម​ឡើង ហើយ​ព្រះអង្គ​គង់​ក្រោម​គល់​មហាពោធិព្រឹក្ស​មាន​ព្រះភក្ត្រ​បែរ​ទៅ​ទិស​ខាង​កើត ព្រះបិដ្ឋិ(ខ្នង)​ព្រះអង្គ​បែរ​ទៅ​ទិស​បស្ចឹម​នា​ដើម​មហាពោធិព្រឹក្ស ដែល​មាន​ខ្នាត​ប្រមាណ ៥០​ ហត្ថ ហាក់​បី​ដូច​ជាមាស មានមែក​ដូច​ឆត្រ​កែវបាំង​ពី​ខាង​លើ​បណ្ដូល​ពោធិ ធ្លាក់​ចុះ​មក​លើ​ចីវរ ដែល​មាន​ពណ៌​ដូច​ជា​ដុំ​មាស ទីនោះ​មាន​ពន្លឺ​រុងរឿង​ដូច​កែវ ប្រពាឡ​ដែល​គេដាក់​ទុក​ក្នុង​ផែន​មាស។ គ្រា​នោះ វសវត្តី​មារ​អ្នក​មាន​អំណាច​លើ​សត្វ​លោក​ទាំង​អស់ បានលះភាព​ជាធំ​លើ​ពួក​ទេព​របស់​ខ្លួន​អស់​វេលា ៦ ឆ្នាំ ប្រើ​ចិត្ត​កំណត់​ដឹង​ចិត្ត​របស់​មហាបុរស ដើម្បី​ឃ្លាំ​មើល​មិន​ឃើញ​សេចក្ដី​ភ្លាំងភ្លាត់​អ្វី​តិចតួច ទើប​គិត​ថា​សិទ្ធត្ថ​នេះ មក​អង្គុយ​ក្រោម​ដើម​ពោធិ ដើម្បី​ត្រាស់​ដឹង​ជាព្រះពុទ្ធត្រូវ​ការ​កន្លង​វិស័យ​របស់​យើង ពេល​នេះ​យើង​មិន​ឲ្យ​សិទ្ធត្ថ​នេះ កន្លង​វិស័យ​យើង​បាន​ឡើយ។ កាល​ណោះ វសវត្តីមារ​ត្រឡប់​ទៅ​កាន់​សត្តីទេវលោក ប្រជុំ​ពល​មារ​របស់​ខ្លួន​ហើយ​បញ្ជា​ថា ពួក​លោក​ចូរ​និម្មិតខ្លួន​ជាភេទ​ប្លែកៗ គួរ​ឲ្យ​ខ្លាច​កាន់​អាវុធ​ផ្សេងៗ​ក្នុង​ដៃ ហើយ​នាំ​គ្នា​ចូល​ទៅ​រក​សិទ្ធត្ថ​ឲ្យ​ដូច រលក​ហូរ​ចូល​ទៅ។ ចំណែក​កវសវត្តីមារ​ខ្លួន​ឯង ជិះ​ដំរី​មេខលា ដែល​មានកម្ពស់​១៥០យោជន៍ និមិត្ត​ដៃ ១.០០០ កាន់អាវុធនានា ហើយតម្រង់​មករកព្រះពោធិសត្វ។ ចំណែក​បរិស័ទ​របស់​ខ្លួន​កាន់​យក​អាវុធ​ផ្សេងៗគ្រប់​ដៃ​មាន​ដាវ កាំបិត ព្រួញ និង​លំពែង​ជាដើម ពាក់​ភួង​ពស់ យកមាត់​បៀម​ពិស ផ្លុំភ្លើង ចេញពីមាត់ មាន​កាយអាក្រាត សម្បុរកខ្វក់​និម្មិត​ភេទ​ផ្សេងៗ ដូច​ជា ប្រេត មាន​តែគ្រោងឆ្អឹង​ជាដើម ធ្វើរូបប្លែកៗ​គួរ​ឲ្យ​ខ្លាច​ជាច្រើន ឡោមព័ទ្ធ ជុំវិញព្រះពោធិសត្វ។ កាលវសវត្តីមារ​ចូលទៅជិត​ព្រះបរមពោធិសត្វ​យ៉ាង​នេះ ទេវតា​ទាំង​ឡាយ មានសក្កទេវរាជ​ជាដើម សូម្បី​ត្រឹម​១អង្គ​ដែល​អាច​ស្ថិតនៅទីនោះ​មិន​មាន​ឡើយ នាំ​គ្នារត់​ចេញ​ទៅ​ទីដទៃ​ៗ។ ចំណែកសក្កទេវរាជ​បានយកសង្ខវិជយយុត្តដាក់ខាង​ក្រោយ រត់​ទៅ​រហូត​ដល់​មាត់​ដណ្ដាប់​ចក្កវាឡ។ មហាព្រហ្ម​កាន់​ស្វេតច្ឆត្រ​ទៅ​កាន់​ព្រហ្មលោក។ កាល​នាគ​រាជ​លះ​បង់​ពួក​នាគ​របាំង​ទាំង​ឡាយ ក៏​មុជ​ចុះ​ក្នុង​ផែន​ដី​រហូត​ដល់​ពិភព​នាគ​ដែល​មាន​មណ្ឌប ៥០០ យោជន៍ ហើយ​ដេក​យក​ដៃ​បិទ​មុខ កាល​ណោះ​មាន​ព្រះពោធិសត្វ​មួយ​អង្គ​ឯង​ប៉ុណ្ណោះ មិន​មាន​ទេវតា​ឯណា​នីមួយ ស្ថិត​នៅ​ក្នុង ទី​នោះ​ឡើយ​ដូច​ព្រហ្មក្នុង​សុញ្ញវិមាន។ ទេវបុត្រមារ​នោះ ជាឱបបាតិកកំណើត​ជាទេវបុត្រ​ធំ​ក្នុង​កាមាវចរ សួគ៌។ ពេល​ខ្លះ​អាច​ចូល​សណ្ឋិត ក្នុង​រាង​កាយ​របស់​ពួក​ព្រហ្មបារិសជ្ជា​បាន​មារ​នោះ ទើប​សម្គាល់​ខ្លួន​ថា យើង​ជា​អ្នក​ធំជាង​សត្វ​លោក​ទាំង​ពួង យើង​ជា​អ្នក​ប្រសើរ​ជាង​ទេវតា និង​មនុស្ស​ទាំង​ឡាយ ព្រោះ​ហេតុ​នោះ តិះដៀល​ព្រះអង្គ​ថា សមណៈ​នេះ​កើត​ក្នុង​កលលៈ ពោល​គឺ​គ្រាប់​ឈាម របស់​មនុស្សស្រី ដូច​ជា​ដង្កូវ​កើត​ក្នុង​សាច់ សមណៈ​នេះ​មិន​ដឹង​ប្រមាណ របស់​ខ្លួន​ហ៊ាន​អង្គុយ​មុខ​អញ​មិន​ក្រោក​ចាក​ទីនេះ។ ក្នុង​គ្រានោះ មារ​បាន​បណ្ដាល​ភ្លៀង ៩ ប្រការ ដើម្បី​ញ៉ាំង​ភ័យ​ឲ្យ​កើង​មាន​ឡើង ចំពោះ​ព្រះពោធិសត្វ។បណ្ដាល​ឲ្យ​កើត​ខ្យល់ព្យុះដែលមានសន្ទុះ​យ៉ាង​ខ្លាំង អាច​បក់បោក​ដើមឈើ​ឲ្យ​រលំ បក់​ថ្ម​ឲ្យ​ប៉ើង អាច​បណ្ដាល​ឲ្យ​របើក​ដំបូល​ផ្ទះបាន តែ​មិន​អាច​ធ្វើ សូម្បី​ត្រឹម​តែ​ជាយ​ចីវរ ព្រះពោធិសត្វ​ឲ្យ​កម្រើក​បាន​ឡើយ។បណ្ដាល​ឲ្យ​កើត​ធ្លាក់​គ្រាប់​ភ្លៀង​ធំៗ មក​លើ​ព្រះពោធិសត្វ តែ​មិន​អាច​ធ្វើ​សូម្បី​ឲ្យ​ទទឹក​ជាយ​ចីវរ ព្រះពោធិសត្វ​បាន​ឡើយ។បណ្ដាល​ឲ្យ​កើត​ភ្លៀង​រភ្លើងថ្ម ដែល​មាន​កម្ដៅ​ក៏​ក្ដៅ​ធ្លាក់​ចុះ​មក​លើ​ ព្រះពោធិសត្វ តែរងើកភ្លើង​ថ្ម​នោះ​ក្លាយ​ទៅ​ជាកម្រង​ផ្កា​ទៅវិញ។បណ្ដាល​ឲ្យ​កើត​ភ្លៀង​អាវុធ​មុខមួយ អាវុធ​មុខពីរ មានសរ លំពែង និងដាវ​ជាដើម ធ្លាក់​ចុះ​ពីព្ធដ៏អាកាស មកលើព្រះពោធិសត្វ តែ​ក្លាយ​ទៅ​ជា​ភួង​ផ្កា​ម្លិះ​ជាដើម រោយ​រាយ​ធ្លាក់​ចុះ​មក​វិញ។បណ្ដាល​ឲ្យ​កើត​ភ្លៀង​អណ្ដាតភ្លើង ធ្លាក់​ចុះ​ពី​អាកាស មកលើ​ព្រះពោធិសត្វ ស្រាប់​តែ​ក្លាយ​ជាលម្អិត​ខ្លឹមចន្ទន៍​ធ្លាក់​ចុះ​មក​វិញ។បណ្ដាល​ឲ្យ​កើត​ខ្សាច់​ធ្លាក់​ចុះ​មក ភ្លៀង​ខ្សាច់​ក៏ក្ដៅ​គគុក​នោះ ក៏​ក្លាយ​ទៅជា​កេសរ​ផ្កា​ធ្លាក់​ចុះ​មក​វិញ។បណ្ដាល​ឲ្យ​កើត​ភ្លៀង​ភក់​ធ្លាក់​ចុះ​មក ភ្លៀង​ភក់​នោះ​មាន​កម្ដៅ​យ៉ាង​ខ្លាំង​ធ្លាក់​ចុះ​មក ស្រាប់​តែ​ក្លាយ​ទៅ​ជា​ភក់​មាន​ក្លិន​ក្រអូប​ទៅ​វិញ។បណ្ដាល​ឲ្យ​កើត​គប់​ភ្លើង​មាន​ចំនួន​ច្រើន​ធ្លាក់​ចុះ​មក កម្ទេច​ភ្លើង និង​ផ្សែង​ភ្លើង​ពាសពេញ​អាកាស រន្ទះបាញ់​ចំនួន​មួយពាន់​ឮកក្រើក​រំពើក ញាប់ញ័រ​ពេញ​អាកាសា។ កាល​មារាធិរាជ​មិនអាច​ធ្វើ​អ្វីចំពោះ​ព្រះពោធិសត្វ​បាន មានបំណង​ចូល​ទៅ​កាន់​ព្រះសីសៈ​ព្រះមហាបុរស ទើប​ចាប់​ចក្រាវុធ បោះ​ចូល​ទៅ​រក​ព្រះពោធិសត្វ ស្រាប់​តែ​ចក្រាវុធ​នោះ​ធ្លាក់​ចុះ​ជិត​ព្រះបាទ ដូច​ជា​សំពត់​ជូត​ព្រះបាទ​ព្រះអង្គ​ទៅ​វិញ។ ព្រះពោធិសត្វ​សម្លឹង​មើល​មារ និង​សេនារបស់​មារ​ដោយ​មេត្តាចិត្ត ប្រៀប​ដូច​បិតា​សម្លឹង​មើល​មុខ​បុត្រ។គ្រានោះ​ព្រះពោធិសត្វ​ពោល​ចំពោះ​មារ​ថា ន ជានាតិ សយំ មយ្ហំ ទាសភវម្បយំ ខលោ ម្នាល​មារ​ល្ងង់​អ្នក​ឯង​មិន​ដឹង​ខ្លួន​ឯង​ជាទោសៈរបស់​យើង​សោះ។ អ្នកឯង​ជិះ​ដំរី​មេខលា មានសេនាដ៏ច្រើន​មាន​បំណង​ចង់​ឲ្យ​យើង​ឃ្លាត​ចាក​ទីនេះ អ្នក​ឯង​មិន​អាច​ធ្វើ​ឲ្យ​យើង​ឃ្លាត​ចាក​បល្ល័ង្ក​នេះ​បាន​ឡើយ។ពេល​នោះ វសវត្តីមារ​សួរ​ព្រះពោធិ​សត្វ​​ថា នែ៎! សិទ្ធត្ថ ហេតុ​ដូចម្ដេច​លោក​ទើប​មកអង្គុយ​លើ​បល្ល័ង្ក​របស់​យើង? ព្រះពោធិសត្វ​សួរ​អ្នក​ណាជា​សាក្សីរបស់​អ្នក? គ្រានោះ សេនាមារ​ច្រើន​សែន​កោដិ​នាំ​គ្នា​ពោល​ព្រម​គ្នា​ថា​យើង​ជាសាក្សីៗ។ ព្រះពោធិសត្វ​ក៏ពោល​ពី​សាក្សី​របស់​ព្រះអង្គ​ថាៈ បល្លង្កំ មម ភាវាយ កិមត្ថញ្ញេន សិក្ខនា កម្បិតា មទ្ទិយា ទានា សក្ខិ ហោតិ អយំ មហិ។ បល្ល័ង្ក​នេះ​ជារបស់​យើង យើង​នឹង​អាង​សាក្សី​ដទៃ​ធ្វើ​អ្វី ផែន​ដី​នេះ​ធ្លាប់​ញាប់ញ័រ​មក​ហើយ ព្រោះ​ការ​ឲ្យ​នាង​មាទ្រី រមែង​ជាសាក្សី​បាន។ អធិប្បាយ​ថា ម្នាល​មារ​មាន​ចិត្ត​បាប យើង​ប្រាថ្នា​បល្ល័ង្ក​នេះ ដោយ​ជាអ្នក​មិន​បាន​ឲ្យ​ទាន មិន​បាន​រក្សាសីល មិនបានធ្វើទុក្ករកិរិយា អស់ច្រើន​ប្រមាណ​ក៏​មិន​ទេ។ កាល​យើង​ឲ្យ​ទាន​ ៧ ដង រហូត​ដល់​ឲ្យ​នាង មទ្រី​ទេវីជាទីចុង​ក្រោយ​ក្នុង​ជាតិ​ជា​វេស្សន្តរ ផែនដី​នេះ​កក្រើក​ញាប់ញ័រ​អស់ ៧ ដង។ ឥឡូវ​នេះ យើង​អង្គុយ​លើ​អបរាជិតបល្ល័ង្ក ដើម្បី​យក​ជ័យ​ជម្នះ ដល់សត្វ​លោក​ទាំង​អស់ ជាការ​តប​ជាមួយ​មារ​ដែល​មាន​សេនាដ៏ច្រើន​យ៉ាង​នេះ តើ​ផែនដី​ដ៏​ធំ​នេះ នឹង​នៅ​ស្ងៀម​ព្រងើយ​ដូច​ម្ដេច​កើត? មារ​ឯង​បាន​ឲ្យ​សេនារបស់​ខ្លួន​ជាសាក្សី​កោង ឯផែនដី​នេះ​វិញ ជាអ្នក​ស្មើ​ដោយ​យើង និង​អ្នក។ ផែន​ដី​នេះ ទោះ​បី​មិនមាន​ចិត្ត ក៏​អាច​ធ្វើ​ជាសាក្សី​របស់​យើង​ទាំង​ពីរ​បាន គ្រាតែព្រះបរមពោធិសត្វ​ពោល​ត្រឹម​ប៉ុណ្ណោះ ក៏លាសណ្ដូក​ព្រះហស្ដ​ចេញ​ពី​ជាយ​ចីវរ​ចង្អុល​ទៅ​ផែន​ដី។ខណៈ​នោះ ផែន​ដី​ដ៏​ធំ​នេះ​ក៏​កក្រើក​រំពើក​ញាប់ញ័រ មានសំឡេង​លាន់​ឮ​កឹកកង​ពេញ​អាកាស ផ្គរ​ក៏​លាន់​ឮ​ឡើង ដូច​ជា​គ្រប​សង្កត់​ភ្នំ​ទាំង​៧។ ផ្ទៃចក្កវាឡ​ទាំង​អស់​ក៏លាន់​ឮ​ឡើង ដូច​ជាភ្លើង​ឆេះ​ព្រៃ។វសវត្តីមារ​ស្ថិត​នៅ​ក្នុង​រវាង​ផែនដី និង​អាកាស​មិន​មាន​អ្វី ជ្រក​ពួន​មិន​មាន​អ្វី​ជាទីពឹង​មិនមានអ្វី​ជាសរណៈ ក៏​គ្រវែង​អាវុធ ១.០០០ ចោល ក្នុង​ទីនោះ សូម្បី​ដំរី​មេខលាក៏​មិន​សម្លឹង​មើលបន្តិច ជៀស​ចេញ​បាត់​ទៅ។ ដកស្រង់ចេញពីសៀវភៅ រស់ក្រោមម្លប់ព្រះធម៌ រៀប​រៀង​ដោយ ភិក្ខុ ចិន្តកវី ទូច ចន្ថា ដោយ​៥០០០​ឆ្នាំ
images/articles/391/te543xtpic.jpg
Public date : 26, Jul 2026 (37,285 Read)
ការ​មាន​ជីវិត​រស់​នៅ​រួម​គ្នា​ក្នុង​សង្គម​ តែង​មាន​បញ្ហា​កើត​ឡើង ជា​ពិសេស​ការ​ប៉ះ​ទង្កិច​គ្នា​ដោយ​វាចា គឺ​ការ​ប្រើ​ពាក្យ​សំដី ចិត្ត​​គំនិតគិត​ខុស​គ្នា និង​ការ​បៀត​បៀន​គ្នា។សង្គម​ដែល​មាន​ការ​បៀត​បៀន​គ្នា សង្គម​នោះ​តែង​រក​សេចក្តី​សុខ​បាន​ដោយ​លំបាក។ ការ​បដិបត្តិ​ខ្លួន​ដើម្បី​អោយ​ការ​រស់​នៅ​រួម​គ្នា​ក្នុង​សង្គម​ទទួល​បាន​មក​នូវ​សេចក្តី​សុខ​ ព្រះពុទ្ធ​សាសនា​មាន​គោល​ធម៌​ក្នុង​ការ​រស់​នៅ​រួម​គ្នា​ក្នុង​សង្គម​ដូច​ខាង​ក្រោម​នេះ​គឺ សង្គហ​វត្ថុ ៤ (Means of assistance) គឺ​វត្ថុ​សំរាប់​ជួយ​សង្គ្រោះ​គ្នា​ទៅ​វិញ​ទៅ​មក តាម​សម​គួរ និង​លទ្ធភាព មិន​ថា​រស់​នៅ​ទី​ណា​នោះ​ទេ សង្គម​មនុស្ស មាន​នាទី​ក្នុង​ការ​បំពេញ​និង បដិបត្តិ​ដូច​ជាៈ ១.ទាន (Material donation) គឺ​ការ​បែង​ចែក​ទ្រព្យ​សម្បត្តិ​ធនធាន និង​ចំណេះ​ដឹង​របស់​ខ្លួន​អោយ​ដល់​អ្នក​ដទៃ ដែល​កំពុង​ខ្វះខាត​ដូច​ជា នៅ​ពេល​មាន​អគ្គីភ័យ​បាតុភូត​ធម្មជាតិ​កើត​ឡើង គិត​មិន​ចេញ​ មិន​មាន​គំនិត​មិន​មាន​ចំណេះ​ដឹង​​ជា​ដើម។មនុស្ស​នៅ​ក្នុង​សង្គម​តែង​មាន​ការ​អោយ​មិន​អាច​អត់​បាន​ទេ ទោះ​បី​អ្នក​មាន​ឬ​អ្នក​ក្រក៏ដោយ​ចាំ​បាច់​ណាស់​ តែ​ការ​អោយ​ខុស​ៗ​ពី​គ្នា​បុណ្ណោះ ដូច​ជា​អ្នក​ខ្លះ​អោយ​តិច​អ្នក​ខ្លះ​អោយ​ច្រើន មិន​សំដៅ​ត្រឹម​តែ​នៅ​ពេល​មាន អគ្គីភ័យ បាតុភូត​ធម្មជាតិ​នោះ​ទេ សម្បី​ការ​រស់​នៅ​ជា​មួយ​គ្នា​ជា​ប្តី​ជា​ប្រពន្ធ​និង​បុត្ត​ធីតា​​ក៏​មាន​ការ​អោយ​ដែរ​រហូត​ដល់​សង្គម​ទាំង​មូល។ ២.បិយវជ្ជំ​ (Verbal advice or kindly speech) ការ​ពោល​វាចា ពិរោះ​ពិសារ ពាក្យ​សុភាព ផ្អែម​ល្ហែម​ទៅ​កាន់​បុគ្គល​ដទៃ ដែល​កំពុង​ជួប នូវ សេចក្តី​ទុក្ខ មាន​ការ បាត់​បង់​បុគ្គល​ជាទី​ស្រឡាញ់ ជាដើម។ បុគ្គល​គ្រប់​រូប នៅ​ពេល​មាន សេចក្តី​ទុក្ខ​ រមែង​បាត់​បង់​ស្មារតី​តែ​នៅ​ពេល​ទទួល​ពាក្យ​ពិរោះ​ពី​អ្នក​ដទៃ រមែង​រំសាយ សេចក្តី​ទុក្ខ​នោះ​បាន ។អស់​លោក​មិត្រ​អ្នក​អាន​ដឹង​ហើយ​ថា​ពាក្យ​ពី​រោះ​ពិសារ គ្រប់​សង្គម​មនុស្ស​តែង​តែ​ស្រឡាញ់​ចង់​បាន​និង​ត្រូវ​ការ​គ្រប់​ក្រុម​គ្រួសារ ព្រម​ទាំង​មនុស្ស​ក្នុង​ស្ថាប័ន​ជាតិ​និង​អន្តរជាតិ​ ជួយ​សង្គ្រោះ​គ្នា​ដោយ​ពាក្យ​សំដី។ ៣.អត្ថចរិយា (Giving a helping hand or​ benefaction) ការ​ប្រព្រឹត្ត​ជា​ប្រយោជន៍ ជួយ​កិច្ច​ការងារ​ គឺ​ការ​ធ្វើ​នូវ​អំពើ​មាន​ប្រយាជន៍​សំរាប់​ខ្លួន​ឯង​ផង​សំរាប់​អ្នក​ដទៃ​ផង ដូច​ជា​ការ​សិក្សា​រៀន​សូត្រ ផ្លូវ​លោក​ផ្លូវ​ធម៌ រមែង​ធ្វើ​ប្រយោជន៍​សំរាប់​គ្រួសារ សង្គម និង​ប្រទេស​ជាតិ​ទាំង​មូល។ ការ​ប្រព្រឹត្ត​ជា​ប្រយោជន៍​វា​បង្ហាញ​នូវ​តម្លៃ​របស់​មនុស្ស​និង​ជា​គំរូ​ដ៏​ល្អ​ដល់​អ្នក​ដទៃ។ ៤.សមានត្តតា​ (Equality) ភាព​ជា​បុគ្គល​មាន​ខ្លួន​ស្មោះ​ស្មើ​មិន​យក​ប្រៀប​លើ​គ្នា ជួយ​គ្នា​ដោះ​ស្រាយ​បញ្ហា​ដែល​កើត​ឡើង ថែម​​ទាំង​មិន​ប្រកាន់​ខ្លួន មិន​លើក​តំកើង​ខ្លួន​ឯង មិន​មាន​មានៈ និង​ទិដ្ឋិ មើល​ងាយ​អ្នក​ដទៃ​ថា​អ្នក​នេះ​មិន​បាន​ស្មើ​ខ្លួន​មិន​សម​ឱ្យ​ខ្លួន​ទៅ​សេព​គប់ ថា​អញ​ជា​អ្នក​មាន​យស​សក្តិ​ធំ មិនគួរ​ទៅ​និយាយ​រក​ចំពោះ​អ្នក​មាន​យសសក្តិ​តូច​ៗ ថា​អញ​ជា​អ្នក​ចេះ មិន​គួរ​ទៅ​និយាយ​ជា​មួយ​អ្នក​ល្ងង់​ជា​ដើម ។បើ​នៅ​ក្នុង​ប្រទេស​ទាំង​មូល ប្រជាពលរដ្ឋ​មាន​សង្គហ​វត្ថុ គ្រប់​ៗ​គ្នា​នោះ​ពិត​ជា​ធ្វើ​ឱ្យ​ប្រទេស​ទាំង​មូល​មាន​សុខ សន្តិភាព។ សង្គហវត្ថុ​នេះ កើត​ពី​សេចក្តី​មេត្តា​(​loving kindness) ករុណា (compassion) របស់​មនុស្ស​ទាំង​ឡាយ។ សារាណីយធម៌ ៦គុណ​ធម៌​សម្រាប់​ការ​រស់​នៅ​រួម​គ្នា គោល​សម្រប​សម្រួល (Conditions leading to mutual recollection)​ នឹក​រលឹក​រក​គ្នា​ហើយ​នឹង​គិត​ដល់​គ្នា​គឺៈ 1.មេត្តាកាយកម្ម (Friendly action)​អំពើ​ដែល​ធ្វើ​ដោយ​កាយ​ប្រកប​ដោយ​មេត្តាគឺ​ការសម្តែង​កិរិយា​សុភាព​រាបសា គោរព​រាប់​អាន​គ្នា ដូច​ជា​ សំពះ ចាប់​ដៃ​គ្នា ទឹក​មុខ​ញញឹម ជួយ​ហុច​នេះ​ហុច​នោះ រៀប​ចំ​ទុក​ដាក់​របស់​របរ​ជា​ដើម។ 2. មេត្តាវចីកម្ម​ (Friendly speech) ជួយ​ប្រាប់​អ្វី​ដែល​ជា​ប្រយោជន៍ ដាស់​តឿន​ក្រើន​រំលឹក​ដោយ​បំណង​ល្អ ពោល​វា​ចាសុភាព​រាបសា សម្តែង​សេចក្តី គោរព​រាប់​អាន​គ្នា​​ពាក្យ​សំដី​រីករាយ​រាក់​ទាក់ទន់ភ្លន់ មិន​ទន់​ជ្រាយ។ 3.មេត្តាមនោកម្ម (Friendly thoughts) ផ្គង​ចិត្ត​គិត​ល្អ គឺ គិត​អ្វី​ដែល​ជា​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក នឹក​គិត​រក​គ្នា​ដោយ​សុទិដ្ឋិនិយម ​គិត​ក្នុង​គោល​បំណង​រក​វិធីសាស្ត្រ​ល្អ​ៗក្នុង​នាម​ជា​មនុស្ស​រស់​នៅ​ក្នុង​សង្គម​រួម​គ្នា។ 4. សាធារណភោគិតា ឬ អប្បដិវត្តភោគី (Sharing of gains) កាល​បើ​បាន​វត្ថុ​ណានី​មួយ​មក​ដោយ​សុចរិត​ ទោះ​តិច​តួច​ក្តី​ក៏​យក​មក​ចែក​រំលែក​គ្នា​បរិភោគ​តាម​លទ្ធភាព​​និង​​តាម​សម​គួរ​ដល់​កាល​និង​បុគ្គល មិន​ហួង​ហែង​ទុក​តែ​ម្នាក់​ឯង។ 5. សីលសាមញ្ញតា (Equality in moral conduct) មាន​កិរិយា​ប្រព្រឹត្ត​សុចរិត​ត្រឹម​ត្រូវ គោរព​ច្បាប់ គោរព​វិន័យ​ស្មើ​គ្នា​តាម​នាទី​ដែល​មាន​​គោរព​សិទ្ធិ​សេរី​ភាព​គ្នា​ទៅវិញ​ទៅ​មក​ដូច​គ្នា​ មាន​សីលធម៌​ប្រចាំ​ជីវិត​ដូចគ្នា។ 6. ទិដ្ឋិសាមញ្ញតា (Equality in view; unity in view) មាន​គំហើញ​ត្រូវ​ដូច​គ្នា​ដែល​ជា​គោល​ការណ៍​ដ៏​សំខាន់​មាន​ឆន្ទៈ​និង​ឧត្តម​គតិ​ឆ្ពោះ​ទៅ​រក​ការ​រំលត់​ទុក្ខ ឬ​ដោះ​ស្រាយ​បញ្ហា​ដោយ​ការ​យល់​ឃើញ​ដូច​គ្នា​និង​ស្រប​គ្នា​​ពិត​ជា​នាំ​មក​នូវ​សេចក្តីសុខ។ ដោយ ភិក្ខុ បាលីយុត្ត កល្យាណបាលិតោ ដោយ៥០០០ឆ្នាំ
images/articles/421/Untitled-1.jpg
Public date : 26, Jul 2026 (53,656 Read)
មន្ទិល​មាន ៨ ប្រការ គឺ ១. មន្ត​ទាំង​ឡាយ មាន​ការ​មិន​ស្វាធ្យាយ ជា​មន្ទិល ២. ផ្ទះ​ទាំង​ឡាយ មាន​ការ​មិន​ថែ​ទាំ​ជា​មន្ទិល ៣. ការ​ខ្ជិល​ច្រអូស ជា​មន្ទិល​នៃ​សម្បុរសរីរៈ ៤. ការ​ប្រហែស​ធ្វេស ជា​មន្ទិល​នៃ​អ្នក​រក្សា ៥. ការ​ប្រព្រឹត្ត​អាក្រក់ ( ចំពោះ​ប្តី ) ជា​មន្ទិល​របស់​ស្ត្រី ៦. សេចក្តី​កំណាញ់ ជា​មន្ទិល​របស់​អ្នក​ឲ្យ ៧. អកុសល​ធម៌​ដ៏លា​មក ជា​មន្ទិល​ក្នុង​លោក​នេះ និង​លោក​ខាង​មុខ ៨. អវិជ្ជា ជា​មន្ទិល​ក្រៃលែង ជាង​មន្ទិល​ទាំង​នោះ​ទៀត ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​​ត្រាស់​​ថា៖ អសជ្ឈាយមលា មន្តា អនុដ្ឋានមលា ឃរា មលំ វណ្ណស្ស កោសជ្ជំ បមាទោ រក្ខតោ មលំ ។ មលិត្ថិយា ទុច្ចរិតំ មច្ឆេរំ ទទតោ មលំ មលា វេ បាបកា ធម្មា អស្មឹ លោកេ បរម្ហិ ច តតោ មលា មលតរំ អវិជ្ជា បរមំ មលំ ។ មន្ត​ទាំង​ឡាយ មាន​ការ​មិន​ស្វាធ្យាយ ជា​មន្ទិល ផ្ទះ​ទាំង​ឡាយ​មាន​ការ​មិន​ថែ​ទាំ ជា​​មន្ទិល ការ​ខ្ជិល​ច្រអូស ជា​​មន្ទិល​នៃ​ពណ៌​សម្បុរ ការ​ប្រហែស​ធ្វេស ជា​​មន្ទិល​​នៃ​​អ្នក​​រក្សា ការ​ប្រព្រឹត្ត​អាក្រក់ ( ចំពោះ​ប្តី ) ជាមន្ទិល​របស់​ស្ត្រី សេចក្តី​កំណាញ់ ជា​​មន្ទិល​​របស់​អ្នក​ឲ្យ អកុសល​ធម៌​ដ៏​លាមក ជាមន្ទិល​ក្នុង​លោក​នេះ និង​លោក​ខាង​មុខ មន្ទិល​​ដ៏​​លើស​ជាង​មន្ទិល​ទាំង​នោះ គឺ​អវិជ្ជា ជា​មន្ទិល​យ៉ាង​ក្រៃលែង ។ ( សុត្តន្តបិដក អង្គុត្តនិកាយ អដ្ឋកនិបាត និង​គាថា​ធម្មបទ ) ដោយ ៥០០០ឆ្នាំ
images/articles/278/unn333amed.jpg
Public date : 26, Jul 2026 (58,333 Read)
១.សេព​គប់​ជា​មួយ​សប្បុរស សប្បុរស​ជា​មនុស្ស​ស្ងប់ ប្រព្រឹត្ត​សុចរិត​ដោយ​កាយ វាចា ចិត្ត ជាអ្នក​គោរព​ច្បាប់ មាន​ភូមិធម៌ មាន​ភូមិ​បញ្ញា គួរ​ដល់​ការគោរព​រាប់អាន។មនុស្ស​ដែល​មិន​រឹងត្អឹង មិន​ចចេស​មុខ​រឹង បាន​ជ្រើសរើស​យក​សប្បុរស​ជា​កល្យាណ​មិត្ត សេព​គប់​ជិត​ដិត ។ មនុស្ស​មិន​រឹង​ត្អឹង​មាន​បំណង​កសាង​ខ្លួន​ឲ្យ​បាន​ជា​មនុស្ស​ល្អ រមែង​ស្វែង​រក​នូវ​សប្បុរស​សម្រាប់​រំលឹក​ដាស់​តឿន​ខ្លួន​រក​ទី​ប្រឹក្សា​ល្អ មិត្តល្អ សៀវភៅ​ល្អ រហូត​ដល់​បរិយាកាស​សង្គម​ជុំ​វិញ​ខ្លួន​ក៏​ល្អ​ទៀត​ផង ដើម្បី​ជា​ឧបការៈ​ឲ្យ​មាន​បញ្ញា​ស្មារតី ។ ២.ស្តាប់​ធម៌​របស់​សប្បុរស ការ​សេព​គប់​ជា​មួយ​សប្បុរស​ដើម្បី​ឲ្យ​បាន​នូវ​ប្រយោជន៍ គឺ​ត្រូវ​ស្តាប់នូវ​ព្រះធម៌​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់ ស្តាប់​ក្រេប​យក​នូវ​អត្ថរស​អំពី​ន័យ​សំខាន់​ៗ ជា​គ្រឿង​ដាស់​ស្មារតី​ខ្លួន​ឲ្យ​ភ្ញាក់​រលឹក ទាំង​ស្តាប់​អំពី​បុគ្គល​ផ្ទាល់ ទាំង​អាន​សៀវភៅ តាំង​ចិត្ត​រៀន ស្រាវជ្រាវ​សន្ទនា​សាក​សួរ ធ្វើ​ឲ្យ​មាន​ការ​ចេះ​ដឹង​ពិត​ប្រាកដ ។ ៣.ធ្វើ​ទុក្ខ​ក្នុង​ចិត្ត​ដោយ​ឧបាយ​ត្រូវ​ទំនង បាន​ឃើញ​បាន​ឮ បាន​អាន បាន​ស្តាប់ រួច​ហើយ​ក៏​ចេះ​​គិត​ពិចារណា​ដោយ​ខ្លួន​ឯង វែក​ញែក​រក​ហេតុ​ផល​ថា នុ៎ះ​គឺ​អ្វី កើត​ឡើង​បាន​យ៉ាង​ណា ដូចម្តេច​បាន​ជា​យ៉ាង​ហ្នឹង តើ​ហេតុ​ផល​នេះ​វា​សម​គ្នា​ដែរ​ឬ​ទេ ដូច​នេះ​ជា​ដើម ។ ៤.បដិបត្តិ​នូវ​ធម៌​ដ៏​សម​គួរ​ដល់​ធម៌ គឺ​បដិបត្តិ​ត្រឹម​ត្រូវ​តាម​គោល​របស់​ព្រះធម៌ នាំ​យក​ធម៌​ដែល​បាន​ស្តាប់​បាន​រៀន និង​បាន​ត្រិះរិះ​ឃើញ​ច្បាស់​ហើយ មក​បដិបត្តិ​កម្ចាត់​ភាព​សៅ​ហ្មង​ក្នុង​សន្តាន។ ការ​បដិបត្តិ​ជា​ការងារ​នាំ​មក​នូវ​ផល ដែល​ផល​រមែង​សមស្រប​ទៅ​តាម​ការងារ​ជា​ហេតុ​ដោយ​ពិត។ នេះគឺជាធម៌ដែលនាំឲ្យមានសេចក្តីចម្រើន ៤ ប្រការ (វុឌ្ឍិធម៌) (អង្គុត្តរនិកាយ ចតុក្កនិបាត) ពរ ៤ប្រការ ដោយ៥០០០ឆ្នាំ
images/articles/389/2020-07-21_16_54_31-buddha_and_monk_painting_-_Google_Search.jpg
Public date : 26, Jul 2026 (52,914 Read)
បគ្គហោ សេចក្តី​ព្យាយាម​ [ បាន​ដល់​ សម្មាវាយាមៈ ] អវិក្ខេបោ សេចក្តី​មិន​រាយ​មាយ​ [ បាន​ដល់​ សម្មាសមាធិ ] អធិប្បាយ បគ្គាហៈ ( បគ្គហៈ )​ ក៏​គឺ​សេចក្តី​ព្យាយាម ។​ អវិក្ខេបៈ​ ក៏​គឺ​ការ​ដែល​មាន​ចិត្ត​នឹង​នរ ។ ***បន្ទាប់​ពី​នោះ​ ធម៌​ពួក​ ២​ ទាំង​ ៦​ គូ​ នេះ​ គឺ​ សតិ​ និង​សម្បជញ្ញៈ​ ១​ បដិសង្ខានពលៈ​ និង​ភាវនាពលៈ​ ១​ សតិពលៈ​ និង​សមាធិពលៈ​ ១​ សមថៈ​ និង​វិបស្សនា​ ១​ សមថនិមិត្ត​ និង​បគ្គាហនិមិត្ត​ ១​ បគ្គាហៈ​ និង​អវិក្ខេបៈ​ ១​ ព្រះ​ថេរៈ​បាន​ពោល​ធម៌​ទាំង​លោកិយ​ និង​លោកុត្តរ​លាយ​គ្នា​ គឺ​ សីលសម្បទា​ និង​ទិដ្ឋិ​សម្បទា មួយ​គូៗ ។ ដោយ៥០០០ឆ្នាំ
images/articles/412/2020-07-22_08_26_11-buddhist_couples_-_Google_Search.jpg
Public date : 26, Jul 2026 (61,662 Read)
ជួយ​ខ្លួន​ឯង​ដោយ​ខ្លួន​ឯង ​នៅ​ក្នុង​ជីវិត​មនុស្ស​យើង​នេះ នរណា​ជា​សត្រូវ​ក៏​ដោយ ក៏​មិន​កាច​អាក្រក់​ឲ្យ​ដូច​ជា​ខ្លួន​ឯង​ធ្វើ​ជា សត្រូវ​នឹង​ខ្លួន​ឯង​ទេ។ អ្នក​ដទៃ​ជា​សត្រូវ​អាច​មាន​ផ្លូវ​នឹង​គេច​ចៀស​បាន ខ្លួន​ឯង​ត្រូវ​រត់​គេច​យ៉ាង ណា មាន​ញាតិ​មិត្ត​ជួយ​ការពារ​ផង ពឹង​ពាក់​អាជ្ញាធរ​ផង ក៏​ល្មម​ផុត​ភ័យ​ទៅ​បាន ទោះ​បី​ថា​សត្រូវ នោះ​មក​បៀត​បៀន​ប្រទូស​រ៉ាយ​បាន​យ៉ាង​ណា​អស់​ខ្លាំង​ត្រឹម​ស្លាប់​ប៉ុណ្ណោះ បើ​យើង​ជា​មនុស្ស ប្រព្រឹត្ត​ល្អ ស្លាប់​ហើយ​មិន​បាន​ទៅ​អបាយ​ភូមិ​ឡើយ។ ប៉ុន្តែ បើ​យើង​ជា​សត្រូវ​នឹង​ខ្លួន​ឯង ដោយ​ការ​ប្រព្រឹត្ត​លះ​បង់​អំពើ​ល្អ​ចោល​ដោយ​ខ្លួន​ឯង​ហើយ គឺ​មិន​មាន​នរណា​អាច​ជួយ​បាន​ឡើយ។ មាន​ទំនង​ដូចគ្នា​ដែរ​ក្នុង​ការ​ដែល​មាន​អ្នក​ដទៃ​ទំនុក​បម្រុង ជួយ​ធ្វើ​អ្វី​ៗ​ឲ្យ​យើង គឺ​មិន​ដូចជា​យើង ធ្វើ​ដោយ​ខ្លួន​ឯង​ទេ ។ ឪពុក​ម្តាយ ញាតិមិត្ត​បងប្អូន លោក​គ្រូអាចារ្យ​បាន​ត្រឹម​តែ​ទូន្មាន ប្រៀន ប្រដៅ​អប់រំ ណែ​នាំ​ប៉ុណ្ណោះ ចំណែក​ការ​ចុះ​ដៃ​ធ្វើ ជា​រឿង​របស់​យើង។ គុណធម៌ សេចក្តី​ល្អ​ក្នុង​ខ្លួន មនុស្ស​យើង​ត្រូវ​សាង​ដោយ​ខ្លួន​ឯង ក្នុង​លោក​នេះ មិន​មាន​ព្រះណា អាច​សាង​ឲ្យ​បាន​ឡើយ ។ អត់​ធន់​សិក្សា​នូវ​ការ​ពិត មនុស្ស​យើង​ដែល​រស់​នៅ​រួម​គ្នា​ក្នុង​សង្គម ត្រូវ​អប់​រំ​ចម្រើន​ខន្តី ព្រោះ​មនុស្ស​មាន​ចិត្ត​មិន​ស្មើ​គ្នា ឧបនិស្ស័យ​មិន​ដូច​គ្នា។ មនុស្ស​ពួក​ខ្លះ​ក្រាស់​ដោយ​កិលេស ពួក​ខ្លះ​កិលេស​ស្រាល​ស្តើង ពួក​ខ្លះ​សុភាព​រាបសា ឯ​ពួក​ខ្លះ​ទៀត​កោង​កាច​ខ្លាំងក្លា​ព្រហើន​ព្រៃផ្សៃ….។ សភាព​របស់​មនុស្ស​ក្នុង​សង្គម មាន​ការ​ពិត​ជាក់​ស្តែង​យ៉ាង​ណា​ៗ រមែង​ប្រាកដ​គួរ​ដល់​ការ សិក្សា ត្រូវ​ចាំ​ថា «យើង​កើត​មក​បាន​ជួប​នឹង​ព្រះពុទ្ធសាសនា មាន​ប្រយោជន៍​ក្នុង​ការ​សិក្សា នូវ​ការ​ពិត ដែល​ការ​ពិត​នោះ​មាន​ក្នុង​ជីវិត​ខ្លួន​ឯង ជីវិត​អ្នក​ដទៃ និង​ក្នុង​ធម្មជាតិទាំង​ពួង»។ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សំដែង​ថា «អំណត់​គឺ​សេចក្តី​អត់​ធន់ ជា​តបធម៌ (តបៈ = ដុតនូវ អកុសលធម៌) ដ៏ឧត្តម» ដូច្នេះ​ពុទ្ធបរិស័ទ​ត្រូវ​ចេះ​អត់​ធន់ ដើម្បី​សេចក្តី​សុខ​ត្រជាក់​ក្នុង​ចិត្ត របស់​ខ្លួន​ឯង​ផង ដើម្បី​មិន​ក្តៅ​ក្រហាយ​ដល់​អ្នក​ដទៃ​ផង ជា​ពិសេស​ដើម្បី​មិន​ឈ្លោះ​គ្នា។ សូម​អនុមោទនា! មនុស្ស​ប្រសើរ​ជាង​សត្វ​ព្រោះ​គុណ​ធម៌ គ្រប់​សត្វ​មាន​ជីវិត សុទ្ធ​តែ​មាន​ចិត្ត​ជា​ប្រធាន មាន​ចិត្ត​ជាធំ។ មនុស្សមាន​វិធី​អប់​រំ​ចិត្ត តែ​សត្វ តិរច្ឆាន​មិន​មាន​ឡើយ ដូច្នេះ​ជីវិត​មនុស្ស និង​ជីវិត​សត្វ​តិរច្ឆាន​ទើប​ផ្សេង​គ្នា ពោល​គឺ​មនុស្ស បាន​ប្រសើរ​ត្រង់​មាន​ការ​ចម្រើន​ផ្លូវ​ចិត្ត ចម្រើន​គុណធម៌ អប់រំ​រឿយ​ៗ ។ តម្លៃ​មនុស្ស សាច់​សត្វតិរច្ឆាន​មាន​តម្លៃ ប៉ុន្តែ​សាច់​មនុស្ស​គ្មាន​អ្នក​ណា​គេ​ទិញ​ទេ មនុស្ស​មាន​តម្លៃ​នៅ​ត្រង់ ការ​ប្រព្រឹត្ត​ល្អ​ទេតើ។ សទ្ធា​និង​បញ្ញា​ជា​គូ​គុណ​ធម៌ ជំនឿ​ជា​មួយ​នឹង​ការ​ឆ្លាត​វៃ គឺ​ត្រូវ​តែ​ស្មើ​គ្នា។ មនុស្ស​ដែល​មាន​ការ​ជឿ​ច្រើន តែ​បញ្ញា​តិច ទន់ ខ្សោយ​ក្នុង​ការ​សិក្សា រមែង​ចេះ​តែ​ជឿ សូម្បី​ក្នុង​រឿង​ដែល​មិន​គួរ​ជឿ ឬ​ចេះ​តែ​ជឿ​ដោយ​ប្រាស ចាក​ហេតុ​ផល ។ ចំណែក​មនុស្ស​ដែល​ឆ្លាត​ពេក​ទៅ ប៉ុន្តែ​ខ្សោយ​សទ្ធា រមែង​មិន​ជឿ​សូម្បី​តែ​ព្រះពុទ្ធសាសនា ជា​មនុស្ស​តម្កើង​ខ្លួន រួច​ហើយ​ក៏​ធ្លាក់​ចុះ​ក្នុង​ផ្លូវ​នៃ​ការ​យល់​ខុស។ ព្រោះ​ហេតុ​ដូច្នេះ អ្នក​ដែល​មាន​បញ្ញា​តិច ត្រូវ​ព្យាយាម​សិក្សា ពិចារណា​ការ​ពិត ស្រាវ​ជ្រាវ​រក ហេតុ​រក​ផល ឧស្សាហ៍​ស្តាប់​ធម៌ ឆ្ងល់​ហើយ​សាក​សួរ។ ឯ​អ្នក​ដែល​មាន​សទ្ធា​ទន់​ខ្សោយ ដឹង​ខ្លួន​ថា​មិន​ជឿ​ក្នុង​ព្រះពុទ្ធសាសនា ជឿ​តែ​វិទ្យាសាស្ត្រ​នោះ ត្រូវ​ពិចារណា​កិលេស​ក្នុង​ខ្លួន ដូច​ជា​លោភៈ ទោសៈ មោហៈ ទិដ្ឋិ មានះ កំណាញ់ និង​ច្រណែន ជា​ដើម។ គប្បី​ជ្រាប​ថា កិលេស​ទាំង​នេះ​នៅ​មាន​ព្រោះនៅ​ល្ងង់ គឺ​គប្បី​ពិចារណា​គុណ​ព្រះសម្មាសម្ពុទ្ធ​ឲ្យ​បាន​រឿយៗ៕ ដោយ៥០០០ឆ្នាំ
images/articles/805/Untitled-1.jpg
Public date : 26, Jul 2026 (93,487 Read)
រឿងមល្លិកាបញ្ហា (ចាក អ. ច.) (ហេតុដែលនាំឲ្យមនុស្សមានរូបអាក្រក់ ល្អ មាន ក្រ ក្នុង​លោក​) សម័យ​មួយ​ព្រះ​​​សម្ពុទ្ធ​ គង់​ក្នុង​វត្ត​ជេត​ពន ជិត​ក្រុង​សាវត្ថី ។ ពេល​នោះ​នាង​មល្លិ​កា​ទេវី​ ជា​អគ្គ​មហេ​សី​ព្រះ​បាទ​ បសេន​ទិ​កោសល​ បាន​ចូល​ទៅ​គាល់​ព្រះ​​មាន​ព្រះ​ភាគ​ ក្រាប​បង្គំ​ទួល​សួរ​ប្រ​ស្នា​ ៤ ខ ចំ​ពោះ​ព្រះ​អង្គ​ថា ៖ ១- បពិត្រ​ព្រះ​អង្គ​​ដ៏​ចម្រើន​ អ្វី​ជា​ហេតុ​បច្ច័យ​ ដែល​នាំ​ឲ្យ​ស្រ្តី​ខ្លះ​ក្នុង​លោក​នេះ​ មាន​សម្បុរ​អា​ក្រក់​ផង​ មាន​រូប​រាង​អាក្រក់​ផង ក្រ​ខ្សត់​ផង​ មាន​ស័ក្កិតូច​ផង ? ព្រះ​សម្ពុទ្ធ​សំដែង​ថា​ ម្នាល​នាង​មល្លិកា ! ស្រ្តី​នោះ​​ជា​អ្នក​ក្រោធ​ខឹង​ច្រើន​ មាន​ចិត្ត​ចង្អៀត​ចង្អល់​ គេ​និយាយ​ប៉ះ​ពាល់​បន្តិច​បន្តួច​ ក៏​ចង​ចិត្ត​ខឹង​ព្យា​បាទ មានៈ រឹង​រូស​ ក្រ​ញែង​ក្រ​ញូវ​ មិន​ដែល​ធ្វើ​ទាន​ មិន​មាន​ឲ្យ​បាយ​ ទឹក​ សំពត់​ យាន​ជំ​និះ​ ផ្កា​កម្រង​ គ្រឿង​ក្រ​អូប​ គ្រឿង​លាប​ ទី​ដេក​ ទី​ស្នាក់​ និង​គ្រឿង​ប្រ​ទីប​ចំ​ពោះ​សមណៈ​ព្រា​ហ្មណ៍ផង​ ជា​អ្នក​មាន​ចិត្ត​​ឬស្សា​​ ច្រ​ណែន​​ប្រ​ទូស​ចំ​ពោះ​លាភ​សក្កា​រៈ សេច​ក្តី​គោរព​រាប់​អាន​ សំពះ​​បូ​ជា​របស់​ជន​ទាំង​​ឡាយ​ដ៏ទៃ​ផង ទើប​ស្ត្រី​នោះ​មាន​រូប​អាក្រក់​ផង​ ក្រ​ខ្សត់​ផង​មាន​ស័ក្កិ​តូច​ផង​ ។ បញ្ហា​នេះ​មាន​ន័យ​ថា ទូទៅ​ទាំង​បុរស​ស្រ្តី​គឺ​ ការ​គ្រោធ​ខឹង​ ជា​ហេតុ​ឲ្យ​មាន​រូប​កាយ​ ពណ៍​សម្បុរ​អាក្រក់​ ការ​មិន​ធ្វើ​ទាន​ ជា​ហេតុ​ឲ្យ​ក្រ​ខ្សត់​ភោគ​ទ្រព្យ ការ​ច្រ​ណែន​ឬ​ស្សា​ប្រ​ទូស​​ ចំ​ពោះ​លាភ​សក្ការៈ​អ្នក​ដ៏​ទៃ ​គឺមាន​ចិត្ត​អាក្រក់​មិន​ចង់​ឲ្យ​អ្នក​ដ៏​ទៃ​គ្រាន់​បើ​ជាង​ខ្លួន​ ជា​ហេតុ​ឲ្យ​មាន​ស័ក្កិ​តូច ត្រ​កូល​ថោក​ទាប ។ ២- បព្រិត​ព្រះ​ដ៏​មាន​ចម្រើន​ អ្វី​ជា​ហេតុ​បច្ច័យ​ ដែល​នាំ​ឲ្យ​ស្ត្រី​ខ្លះ​ក្នុង​លោក​នេះ​មាន​សម្បុរ​អាក្រក់​ មាន​រូប​អាក្រក់​ តែ​ជា​អ្នក​មាន​ស្តុក​ស្តម្ភ មាន​ទ្រព្យ​ច្រើន​ផង​ មាន​ស័ក្កិ​ធំ​ផង​ ? ព្រះ​សម្ពុទ្ធ​សម្តែង​ថា ម្នាល​នាង​មល្លិកា ! ស្រី្ត​នោះ​ជា​អ្នក​ក្រោធ​ខឹង​​ច្រើន​ មានៈ​ រឹង​រូស​ រអ៊ួរ​ទាំ​ឡូ​ឡា​ តែ​ជា​អ្នក​ធ្លាប់​ធ្វើ​ទាន​ មាន​ឲ្យ​បាយ​ទឹក​ជា​ដើម ចំពោះ​សមណព្រាហ្មណ៏ផង​ ជា​អ្នក​មិន​មាន​ចិត្ត​ច្រណែន​ឬ​ស្សា​ ចំ​ពោះ​អ្នក​​ដ៏​ទៃ​ ទើប​ស្ត្រី​នោះ​មាន​រូប​អាក្រក់​ ប៉ុន្តែ​មាន​ទ្រព្យ​សម្បត្តិ និង​មាន​ស័ក្កិធំផង ។ ៣- បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ អ្វី​ជា​ហេតុ​បច្ច័យ​ដែល​នាំ​ឲ្យ​ស្ត្រី​ខ្លះ​ក្នុង​លោក​នេះ មាន​រូប​ល្អ​គួរ​ឲ្យ​ចង់​មើល​ ចង់​ឃើញ​ផង​ ជាង​អ្នក​ប្រ​កប​ដោយ​សម្បុរ​ល្អ និង​ទ្រង់​ទ្រាយ​ដ៏ឧត្តមផង​ គួរ​ជា​ទី​ជ្រះ​ថ្លា​ផង ជា​អ្នក​ក្រ​ខ្សត់​មាន​ស័ក្កិ​តូច ? ព្រះ​សម្ពុទ្ធ​សម្តែង​ថា ម្នាល​នាង​មល្លិកា ! ស្ត្រី​នោះ​ជា​អ្នក​មិន​ក្រោធ​​ មិន​មាន​ចិត្ត​ច្រើន​ ទុក​ជា​គេ​និយាយ​ប៉ះ​ពាល់​ ក៏​មិន​ខឹង​ មិន​ព្យា​បាទ មិន​បញ្ចេញ​សេចក្តី​ក្រោធ​ឲ្យ​ច្បាស់​ នៅ​តែ​មាន​ភាព​ស្រស់​បស់​ដដែល​ ប៉ុន្តែ​ជា​ស្រ្តី​មិន​ដែល​ធ្វើ​ទាន​ មិន​មាន​ឲ្យ​បាយ​ ទឹក​ជា​ដើម ចំពោះ​សមណៈ​ព្រាហ្មណ៏ផង​ ជា​ស្ត្រី​មាន​ចិត្ត​ច្រណែន​ឬស្សា​ចំ​ពោះ​អ្នក​ដទៃផង ទើប​ស្រ្តី​នោះ​មាន​រូប​ល្អ​ សម្បុរ​ល្អ​ ប៉ុន្តែ​ក្រ​ខ្សត់​ មាន​ស័ក្កិ​តូច ។ ៤- បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ អ្វី​ជាហេតុ​បច្ច័យ​ដែល​នាំ​ឲ្យ​ស្រ្តី​ខ្លះ​ក្នុង​លោក​នេះ ជា​អ្នក​មាន​រូប​ល្អ​ផង​ គួរ​ជា​ទីពិត​ពិល​រមិល​មើល​ផង​ គួរ​ជា​ទី​ជ្រះ​ថ្លា​ផង​ ប្រ​កប​ដោយ​ពណ៏​សម្បុរ​ និង​ទ្រង់​ទ្រាយ​ដ៏​ឧ​ត្តម​ផង ជា​អ្នក​មាន​ស្តុក​ស្តម្ភ​ផង មាន​ទ្រព្យ​ច្រើន​ផង​ មាន​ស័ក្កិ​ធំ​ផង ។ ព្រះ​សម្ពុទ្ធ​សម្តែង​ថា ម្នាល​នាង​មល្លិកា ! ស្រ្តី​នោះ​ជា​អ្នក​មិន​ក្រោធ​ខឹង ទោះ​ជា​គេ​និយាយ​ប៉ះ​ពាល់​ក៏​មិន​ខឹង​ មិន​ព្យា​បាទ មិន​បញ្ចេញ​សេចក្តី​ក្រោធ​ខឹង​ច្បាស់​ នៅ​មាន​ទឹក​មុខ​ស្រស់​​​ញញឹម ជា​ស្រ្តី​ធ្លាប់​ធ្វើ​ទាន​ មាន​ឲ្យ​បាយ​ទឹក​ជា​ដើម​ មិន​មាន​សេចក្តី​ច្រ​ណែន​ឬស្សា​ប្រ​ទូស​ ចំពោះ​លាភ​សក្ការៈ​អ្នក​ដ៏​ទៃ ទើប​ស្រ្តី​នោះ​មាន​រូប​ល្អ មាន​សម្បុរ​ល្អ មាន​ទ្រ​ទ្រាយ​ដ៏​ឧត្តម គួរ​ឲ្យ​ចង់​មើល​ចង​ឃើញ​ ជា​អ្នក​មាន​ទ្រព្យ​ស្តុក​ស្តម្ភ មាន​ស័ក្កិ​ធំ​ ។ លុះ​ចប់​ប្រ​ស្នា​ទាំង​៤ ខ នេះ​ហើយ​ ព្រះ​នាង​មល្លិកា​ទេវី​ ក្រាប​បង្គំ​ទូល​ព្រះ​សម្ពុទ្ធ​ថា​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ពី​ជាតិ​មុន​ខ្ញុំព្រះ​អង្គ​មាន​រូប​អាក្រក់​ មាន​សម្បុរ​អាក្រក់​ ប៉ុន្តែ​ក្នុង​ជាតិ​មុន​ ខ្ញុំ​ព្រះ​អង្គ​បាន​ធ្វើ​ទាន​ផង​ មិន​មាន​ចិត្ត​ច្រ​ណែន​ឬស្សា​អ្នក​ដ៏​ទៃ​ផង​ ទើប​ជាតិ​នេះ​ខ្ញុំ​ព្រះ​អង្គ​មាន​ភោគ​ទ្រព្យ​ស្តុក​ស្តម្ភ​ មាន​ស័ក្កិ​ធំ​ ជា​អធិបតី​លើ​ខក្តី​យកញ្ញាខ្លះ ព្រាហ្ម​ណ​កញ្ញា​ខ្លះ​ គហបតិ​កញ្ញា​ខ្លះ ដែល​មាន​ចំនួន​ច្រើន​ក្នុង​រាជ​ត្រ​កូល​នេះ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ចាប់​តាំង​ពី​ថ្ងៃ​នេះ​ទៅ​ ខ្ញុំ​ព្រះ​អង្គ​មិន​ក្រោធ​ខឹង​ ខំ​អត់​សង្កត់​ចិត្ត​នូវ​សេចក្តី​ក្រោធ​ខឹង ខំ​ធ្វើ​ទាន​ឲ្យ​បាន​ច្រើន​ផង​ មិន​ឲ្យ​សេចក្តី​ច្រ​ណែន​ឬស្សា​ចំពោះ​អ្នក​ដ៏​ទៃ កើត​ឡើង​បាន​ទេ ។ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ខ្ញុំ​ព្រះ​អង្គ​បាន​យល់​ភ្លឺ​ច្បាស់​ណាស់​ អស់​សង្ស័យ​ចំ​ពោះ​រឿង​នេះ​ទៀត​ហើយ​ សូម​ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​ចាំ​ទុក​នូវ​ខ្ញុំ​ព្រះ​អង្គ​ថា​ជា​ឧ​បា​សិ​កា​ អ្នក​ដល់​នូវ​សរណៈ ស្មើ​ដោយ​ជីវិត​តាំង​អំ​ពី​ថ្ងៃ​នេះ​តរៀង​ទៅ ។ អត្ថបទ​នេះ​វាយ​បញ្ចូល​ដោយ​ កញ្ញា​ ហេង​ សំ​ដា​ណែត ដក​ស្រង់​ចេញ​ពី​​សៀវ​​ភៅ​ ប្រ​ជុំ​និ​ទាន​ជាតិ ។ ដោយ៥០០០ឆ្នាំ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 0.41
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿