Reading Article
Public date : 06, Jun 2023 (52,692 Read)
ធម៌ដែលនាំឲ្យមានសេចក្តីចម្រើន ៤ ប្រការ «វុឌ្ឍិធម៌»

|
១- សេពគប់ជាមួយសប្បុរស សប្បុរសជាមនុស្សស្ងប់ ប្រព្រឹត្តសុចរិតដោយកាយ វាចា ចិត្ត ជាអ្នកគោរពច្បាប់ មានភូមិធម៌ មានភូមិបញ្ញា គួរដល់ការគោរពរាប់អាន។ មនុស្សដែលមិនរឹងត្អឹង មិនចចេសមុខរឹង បានជ្រើសរើសយកសប្បុរសជាកល្យាណមិត្ត សេពគប់ជិតដិត ។ មនុស្សមិនរឹងត្អឹងមានបំណងកសាងខ្លួនឲ្យបានជាមនុស្សល្អ រមែងស្វែងរកនូវសប្បុរសសម្រាប់រំលឹកដាស់តឿនខ្លួនរកទីប្រឹក្សាល្អ មិត្តល្អ សៀវភៅល្អ រហូតដល់បរិយាកាសសង្គមជុំវិញខ្លួនក៏ល្អទៀតផង ដើម្បីជាឧបការៈឲ្យមានបញ្ញាស្មារតី ។
២- ស្តាប់ធម៌របស់សប្បុរស ការសេពគប់ជាមួយសប្បុរសដើម្បីឲ្យបាននូវប្រយោជន៍ គឺត្រូវស្តាប់នូវព្រះធម៌ដោយការយកចិត្តទុកដាក់ ស្តាប់ក្រេបយកនូវអត្ថរសអំពីន័យសំខាន់ៗ ជាគ្រឿងដាស់ស្មារតីខ្លួនឲ្យភ្ញាក់រលឹក ទាំងស្តាប់អំពីបុគ្គលផ្ទាល់ ទាំងអានសៀវភៅ តាំងចិត្តរៀន ស្រាវជ្រាវសន្ទនាសាកសួរ ធ្វើឲ្យមានការចេះដឹងពិតប្រាកដ ។ ![]() ៣- ធ្វើទុក្ខក្នុងចិត្តដោយឧបាយត្រូវទំនង បានឃើញបានឮ បានអាន បានស្តាប់ រួចហើយក៏ចេះគិតពិចារណាដោយខ្លួនឯង វែកញែករកហេតុផលថា នុ៎ះគឺអ្វី កើតឡើងបានយ៉ាងណា ដូចម្តេចបានជាយ៉ាងហ្នឹង តើហេតុផលនេះវាសមគ្នាដែរឬទេ ដូចនេះជាដើម ។ ៤- បដិបត្តិនូវធម៌ដ៏សមគួរដល់ធម៌ គឺបដិបត្តិត្រឹមត្រូវតាមគោលរបស់ព្រះធម៌ នាំយកធម៌ដែលបានស្តាប់បានរៀន និងបានត្រិះរិះឃើញច្បាស់ហើយ មកបដិបត្តិកម្ចាត់ភាពសៅហ្មងក្នុងសន្តាន។ ការបដិបត្តិជាការងារនាំមកនូវផល ដែលផលរមែងសមស្របទៅតាមការងារជាហេតុដោយពិត។ (អង្គុត្តរនិកាយ ចតុក្កនិបាត) «ពរ ៤ប្រការ» ដោយ ៥០០០ឆ្នាំ |