Sunday, 20 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
ADVISE
១,៥៧៣ អត្ថបទ
images/articles/890/2026-07-28_07_52_30-New_Text_Document_txt_-_Notepad.jpg
Public date : 28, Jul 2026 (19,055 Read)
រឿង​ចូ​ឡក​សេដ្ឋី ( ចាក​ អ.​ ចូ.​ ) ( អ្នក​មាន​ប្រា​ជ្ញានិង​មាន​វាសនា​ អាច​រក​ទ្រព្យ​បាន​ងាយ ) ក្នុង​កាល​កន្លង​ទៅ​ហើយ​ ព្រះ​ពោធិ​សត្វ​បាន​កើត​ជា​សេដ្ឋី​ឈ្មោះ​ចូ​ឡកៈ នៅ​ក្នុង​ក្រុង​ពា​រាណ​សី​ ជា​អ្នក​ចេះ​ពូ​កែ​ខាង​ការ​ទស្សន៍ទាយ ។ ថ្ងៃ​មួយ​សេដ្ឋី​បាន​ទៅ​គាល់​ព្រះ​រា​ជា​ឃើញ​កណ្តុរ​​ស្លាប់​កណ្តាល​ថ្នល់ក៏​ចាប់​គន់​គូរ​​ទាយ​ឃើញ​ថា​ បើ​អ្នក​ណា​អាច​យក​កណ្តុរ​នោះ​ទៅ​ធ្វើ​ជំ​នួញ​ នឹង​មាន​ទ្រព្យ​ច្រើន ។ មាន​បុ​រស​កំ​សត់​ម្នាក់​ ជា​សិស្ស​រ​បស់​សេដ្ឋី បាន​ឮ​ហើយ​ រើស​កណ្តុរ​នោះ​ទៅ​លក់​ឲ្យ​អ្នក​ចិញ្ចឹម​ឆ្មា​នៅ​ផ្សារ​បាន​ ១ កាក​ណិក​ ( ១ សេន ) ហើយ​ទិញ​ស្ករ​អំ​ពៅ ដង​ទឹក​១​ ក្អម​ទៅ​​ឲ្យ​ដល់​ពួក​មាលា​ការ ដែល​ទើប​មក​អំ​ពី​ព្រៃ ។ ពួក​មាលា​ការ (អ្នក​ក្រងផ្កា)​​ បាន​ឲ្យ​កម្រង​​ផ្កា​ម្នាក់​មួយ​ៗ ដល់​គាត់​ៗ លក់​ហើយ​ទិញ​ស្ករ​អំ​ពៅ​ដង​ទឹក១ ក្អម​ យក​ទៅ​ឲ្យ​ពួក​​មា​លា​ការ​ក្នុង​ថ្ងៃ​ព្រឹក​ឡើង​ទៀត ។ ពួក​មាលា​ការ​ បាន​ឲ្យ​ឈើ​តូចៗ ដែល​មាន​ផ្កា​ ដល់​​គាត់​ពាក់​កណ្តាល​ មិន​យូរប៉ុន្មាន​ គាត់​ក៏​បាន​ប្រាក់​ចំ​នួន​ ៨​ ក​ហា​ប​ណៈ ។ ក្នុង​ថ្ងៃ​មួយ​ទៀត​ មាន​ភ្លៀង​ខ្យល់​ព្យុះ​ខ្លាំង​ ឈើ​ក្នុង​សួន​រ​បស់​ស្តេច​បាក់​ជ្រុះ​គរ​ជា​គំ​នរ​ ឧទ្យានបាន​រើស​ចោល​មិន​អស់​ បុ​រស​កំ​សត់​ ទៅ​សុំ​ស៊ី​ឈ្នួល​រើស​យក​កំ​ទេច​ឈើ​នោះ​ ។ ឧទ្យាន​​បាល​ព្រម​ឲ្យ​ គាត់​ក៏​យក​លុយ​​ ទៅ​ទិញ​ស្ករ​អំ​ពៅ​ ជួល​ក្មេង​ដែល​កំ​ពុង​លេង​ល្បែង​​ផ្សេង​ៗ ក្មេង​ក៏​មក​ជួយ​ជញ្ជូន​ដាក់​គរ​ក្បែរ​សួន​អស់​ ១ រំ​ពេច ។ ក្នុង​កាល​នោះ​ស្មូន​ឆ្នាំង​រ​បស់​ស្តេច​ បាន​ទិញ​ម៉ៅ​គំ​នរ​ឈើ​នោះ​ចំ​នួន​ ១៦​​ ក​ហា​បណៈ​ និង​ឲ្យ​ភាជ​នៈ​ មាន​ពាង​ជា​ដើម​យ៉ាង​ច្រើន​ ព្រោះ​គំ​នរ​កំ​ទេច​ឈើ​នោះ​គួរ​ដល់​ការ​ដុត​ឆ្នាំង​ ។ រួម​ទឹក​លុយ​តាំង​ពី​កណ្តុរ​មួយ​ មក​ទល់​ត្រឹម​នេះ​បាន​ ២៤​ កហា​ប​ណៈ​ហើយ​ ។ គាត់​ក៏​បាន​ប្រ​កប​មុខ​របរ​ត​ទៅ​ទៀត​ គឺ​យក​ពាង​ទៅ​ដាក់​ជិត​ទ្វារ​នគរ​ ដង​ទឹក​ដាក់​ពេញ​​សម្រាប់​ឲ្យ​ពួក​អ្នក​នាំ​ស្មៅ​ ៥០០​ នាក់​ មិន​តែ​ប៉ុណ្ណោះ​គាត់បាន​ទៅ​ជួយ​យក​អា​សារ​​ផ្សេងៗ ជា​មួយ​នឹង​ឈ្មួញ​ខាង​ផ្លូវ​ទឹក​ និង​ផ្លូវ​គោគ​ទៀត ។ ថ្ងៃ​មួយ​មាន​ឈ្មួញ​ម្នាក់​ប្រាប់​គាត់​ថា​ ស្អែក​មាន​ឈ្មួញ​សេះ​ម្នាក់​ នឹង​នាំ​សេះ​ ៥០០​​មក​ក្នុង​ទី​នេះ ។ គាត់​បាន​ដឹង​ហើយ​ ទៅ​និ​យាយ​នឹង​អ្នក​នាំ​ស្មៅ​ សុំ​ស្មៅ​គេ​មួយ​បាច់​ ៗ ម្នាក់​​បាន​ ៥០០ បាច់​ហើយ​ប្រាប់​​គេ​តាម​ដំ​ណើរ​ គេ​ក៏​ជួយ​សង្រ្គោះ​គាត់​ ទុក​ឲ្យ​គាត់​លក់​​ស្មៅ​ឲ្យ​ឈ្មួញ​សេះ​អស់​ ទើប​គេ​លក់​ស្មៅ​គេ​ខាង​ក្រោយ​ ព្រោះ​គាត់​មាន​គុណ​បាន​ដង​​ទឹក​ទុក​ឲ្យ​គេ​ផឹក​ ។ ដល់​ឈ្មួ្​ញ​សេះ​មក​ដល់​ គាត់​លក់​ស្មៅ​ ៥០០ បាច់​បាន​១​ ពាន់​ក​ហា​ប​ណៈ ។ ថ្ងៃ​ក្រោយ​មក​ ឈ្មួញ​ជើង​ទឹក​ ប្រាប់​ដល់​គាត់​ថា​ ពីរ​ បី​ថ្ងៃ​ទៀត​​មាន​សំ​ពៅ​ចូល​មក​ គាត់​​ទៅ​រក​ជួល​រទះ​​សម្រាប់​ដឹក​ មក​ទុក​ចាំ​នៅ​កំ​ពង់​សំ​ពៅ​អស់​ថ្លៃ​ឈ្នួល​ ៨​ក​ហា​ប​ណៈ​ ហើយ​​គាត់​បាន​ជាម្ចាស់​កំ​ពង់​ចំ​ណត លុះ​សំ​ពៅ​មក​ដល់​ គាត់​ម៉ៅ​ឥវ៉ាន់​ក្នុង​សំ​ពៅ​ទាំង​អស់​ ឲ្យ​ចិញ្ចៀន​១​វង់ទៅ​ម្ចាស់​សំ​ពៅ​ដើម្បី​បញ្ចាំ​ចិត្ត​ ។ ក្នុង​ពេល​នោះ​មាន​ឈ្មួញ​ ១​រយ​នាក់​មក​ដណ្តើម​គ្នា​ទិញ​ឥ​វ៉ាន់​ក្នុង​សំ​ពៅ​នោះ​ បាន​ឲ្យ​គាត់​ ១​ សែន​ក​ហា​ប​ណៈ គឺ​ម្នាក់​ឲ្យ​ ១ ពាន់ៗ សុំ​អង្វរ​គាត់​ឲ្យ​លក់​ឲ្យ​​គាត់​ក៏​លក់​ចែក​ឲ្យ​ទាំង​ ១​រយ​នាក់​ គាត់​ក៏​បាន​ចំ​នេញ​ពី​តម្លៃ​ឥ​វ៉ាន់​ ១​សែន​ក​ហា​បណៈ​ទៀត រួម​ជា​ ២​ សែន ។ បុ​រស​កំ​សត់​កាល​បើ​បាន​ប្រាក់​ ២​ សែន​ក​ហា​ប​ណៈ​ ហើយ​ក៏​រឭក​ដល់​គុណ​សេដ្ឋី​ដែល​ចេះ​ទាយ​ ក៏​យក​ ១​សែន​ក​ហា​បណៈ​ ទៅ​ជូន​សេដ្ឋី​ សេដ្ឋី​ត្រេក​អរ​ណាស់​បាន​រៀប​ផ្សំ​ផ្គុំ​ជា​មួយ​បុត្រី​រ​បស់​ខ្លួន​ លុះ​ឥត​អំ​ពី​សេដ្ឋី ទៅ​គាត់​ក៏​បាន​ទទួល​ងារ​ជា​សេដ្ឋី​ត​ទៅ ។​ បាន​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ប្រ​ជុំ​និ​ទាន​ជា​តក ដោយ​៥០០០​ឆ្នាំ​
images/articles/946/Untitled-1.jpg
Public date : 28, Jul 2026 (17,495 Read)
កូន​ជា​ទី​ស្រឡាញ់! ពាក្យ​ថា​ គ្រួ​សារ​ជា​ពាក្យ​ដែល​មាន​សេចក្តី​ឬ​អត្ថ​ន័យ​ច្រើន​ គឺ​សំ​ដៅ​ដល់​ការ​ស្រឡាញ់​ ភាព​កក់​ក្តៅ​ ភាព​នៃ​ត្រកូល​តែ​មួយ​ជា​មួយ​គ្នា​ ។ល។​ ហើយ​តែង​ហៅ​គ្នា​ថា​ " អ្នក​ផ្ទះ​ខ្ញុំ​ " ឬ​គ្រួ​សារ​ខ្ញុំ​ជា​ដើម​ ។ សម័យ​ដែល​នៅ​ក្មេង​ៗ​ យើង​នៅ​រួម​គ្នា​ជា​គ្រួ​សារ​ មាន​សម្លេង​សើច​សប្បាយ​មាន​សម្លេង​រត់​ប្រឡែង​គ្នា​ បរិ​ភោគ​អា​ហារ​រួម​គ្នា​ និង​ធ្វើ​អ្វី​ៗ​ជា​មួយ​គ្នា​ មាន​ភាព​រស់​រវើក​ ។ ឪ​ពុក​ម្តាយ​ សូម្បី​ធ្វើ​ការ​ហត់​នឿយ​អស់​កម្លាំង​យ៉ាង​ណា​ក៏​ដោយ​ លុះ​មក​ដល់​ផ្ទះ​ហើយ​គ្រាន់​តែ​ឃើញ​មុខ​កូន​ៗ​ រត់​មក​ទទួល​ ជួយ​កាន់​ជួយ​ទទួល​របស់​របរ​ និង​សាក​សួរ​ពី​ការ​ហត់​នឿយ​ប៉ុណ្ណឹង​ ម៉ែ​ឪ​ក៏​បាត់​អស់​នូវ​ការ​ហត់​នឿយ​ទៅ​ហើយ ។​ មាតាបិតា​ឃើញ​កូន​ញ៉ាំ​បាន គេង​បាន​លក់​ក៏​សប្បាយ​ចិត្ត​ ទាំង​អស់​នេះ​ឯង​ណ៎ា​កូន ដែល​គេ​ថា​ គ្រួសា​រ​មានភាព​កក់​ក្តៅ​នោះ ។ ឥឡូវ​នេះ​កូនក៏​បាន​ធំ​ៗ​អស់​ហើយ​ កូន​អើយ​ធ្វើជា​បង​ជា​ប្អូន​គ្នា​ កូន​ត្រូវ​ចេះ​ស្រឡាញ់​គ្នា​ ។ សាច់​ឈាម​ជា​មួយ​គ្នា​ យ៉ាង​ណា​ៗ​ក៏​កាត់​មិន​​បាន​ ពាក្យ​ចាស់​ពោល​ថា " កាត់​ទឹក​មិន​ដាច់ កាត់​សាច់​មិន​បាន " ដូច្នេះ​ចូរ​កូន​កុំ​ស្អប់​ខ្ពើម​ កុំ​កំណាញ់​ កុំ​ច្រណែន​ ឬ​ខឹង​ក្រោធ​គំនុំ​គុំ​កួន​អ្វី​ដល់​គ្នា​ឡើយ​ កូន​ត្រូវ​ជួយ​គ្នា​ និង​មើល​ថែ​គ្នា​វិញ​ទើប​បាន​ល្អ​ ។ បាន​មក​ធ្វើ​ជា​បង​ប្អូន​នឹង​គ្នា​ហើយ​ ស្រាប់​តែ​មក​ឈ្លោះ​ទាស់​ទែង​គ្នា​ វា​ជា​រឿង​ដែល​គួរ​ឲ្យ​ខ្មាស​អៀន​ណាស់​ កូន​អើយ​ មនុស្ស​ល្អ​គេ​មិន​ឈ្លោះ​ទាស់​ទែង​គ្នា​ដូច្នេះ​ឡើយ​ ម៉្យាង​ទៀត​ កូន​ត្រូវ​គិត​ដល់​ទ្រូង​ម្តាយ​ឪ​ពុក​ផង​ណ៎ា​ កូន​ណ៎ា​ ។ គិត​ដល់​ពេល​ដែល​កូន​នៅ​តូច​ៗ​ ឈ្លោះ​គ្នា​ ហើយ​ក៏​ល្អ​នឹង​គ្នា​វិញ លេង​ចូល​គ្នា​វិញ​ដូច​ដើម​ ភ្លេច​រឿង​ចាស់​ដែល​កន្លង​ទៅ​អស់​ ហើយ​ស្រឡាញ់​គ្នា​ ព្រម​ព្រៀង​គ្នា​ មាន​អ្វី​ធ្វើ​ក៏​ជួយ​ធ្វើ​គ្នា​ ។ ល្អ​ណាស់​កូន​ មាន​រឿង​ខ្លះ​ៗ​ កាល​កូន​នៅ​ពី​តូច​នោះ​ កូន​គួរ​សិក្សា​តាម បើ​កូន​គិត​ថា​ កូន​ធំ​ហើយ​ កូន​មិន​ភ្លេច​រឿង​ដែល​ទាស់​ចិត្ត​ដូ​ច​កាល​កូន​នៅ​ពី​ក្មេង​ទេ​ តែ​កូន​ត្រូវ​កុំ​ប្រ​កាន់​គ្នា​ ។ កូន​អើយ​ ស្វាមី​ អាច​រកថ្មី​បាន​ ភរិយា​អាច​រក​ថ្មី​បាន​ កូន​ក៏​អាច​រក​ថ្មី​បាន​ដែរ​ តែ​បង​ឬ​ប្អូន​រក​មិន​បាន​ទៀត​ឡើយ​ មាន​ប៉ុនណា​ក៏​ប៉ុណ្ណឹង​ កាល​កាត់​បង​ កាត់​ប្អូន​ ក៏​ដូច​គ្នា​នឹង​ការ​កាត់​សាច់​ កាត់​ឈាម​របស់​ម៉ែ​របស់​ឪ​ដែរ​ណ៎ា​កូន ។ គ្រួ​សារ​កក់​ក្តៅ​ ម៉ែ​ឪ​កូន​ចៅ​ ត្រូវ​នៅ​ក្នុង​ធម៌ មិ​ន​តាម​កិលេស​ ចេះ​រស់​ក្នុង​ពរ​ អាយុ​បវរ​ គុណធម៌​ក្នុង​ចិត្ត​ ។ ស្រុង​-យូ​ហេង, អ្នក​ម្តាយ, លោក​ឪពុក, ស្រុង​-ចាន់​ណា, ស្រុង​-ចាន់​រតនា, ម្តាយ​មីង​ ដក​ស្រង់​ចេញ​ពី​ សៀវភៅ " ពាក្យ​ពេចន៍​ម៉ែ​ឪ " រៀប​រៀង​ដោយ​ លោក​គ្រូ​អគ្គ​បណ្ឌិត​ធម្មា​ចារ្យ ប៊ុត​-សាវង្ស ។ ដោយ​៥០០០​ឆ្នាំ​
images/articles/963/2026-07-28_07_43_50-New_Text_Document_txt_-_Notepad.jpg
Public date : 28, Jul 2026 (44,319 Read)
កូន​ជា​ទី​ស្រឡាញ់​! ពាក្យ​និយាយ​ជា​ការ​សំខាន់​ម៉្យាង​របស់​មនុស្ស​យើង​ កូន​ត្រូវ​ប្រយ័ត្ន​ ២​ យ៉ាង​៖ ១. មុន​និយាយ ២. និយាយ​រួច​ហើយ​ មុន​និ​យាយ​ កូន​ត្រូវ​គិត​មុខ​គិត​ក្រោយ​ឲ្យ​បាន​ល្អ​ និង​កាល​និយាយ​រួច​ហើយ​ កូន​ត្រូវ​រក្សា​ពាក្យ​និយាយ ។ ពាក្យ​ដែល​យើង​និយាយ​ចេញ​ទៅ​ហើយ​ គឺ​ជា​ចៅ​ហ្វាយ​របស់​យើង​ណា៎កូន​ នឹង​បង្គាប់​ឲ្យ​យើង​ត្រូវ​តែ​ធ្វើ​តាម​ ដូច​ជា​ទទួល​ពាក្យ​អ្វី​ពី​អ្នក​ដទៃ​ គឺ​ត្រូវ​ធ្វើ​ឲ្យ​បាន​ទៅ​តាម​សន្យា​ ទោះ​បី​ជា​ត្រូវចុះ​ទុន​ចេញ​កម្លាំង​ខ្លាំង​ក្លា​យ៉ាង​ណា​ក៏​ដោយ​ រហូត​ដល់​ទៅ​ស្លាប់​ក៏​ត្រូវ​ព្រម​ដែរ​ ដើម្បី​រក្សា​សម្តី​ ។ កូន​អើយ រឿង​ពាក្យ​សម្តី​នេះ​ មនុស្ស​ទាំង​ឡាយ​គេ​កាន់​យក​ណាស់ បើ​បង់​សម្តី​ទៅ​ហើយ​ អ្វី​ៗ​ដទៃ​ទៀត​ សូម្បី​ល្អ​យ៉ាង​ណា​ ក៏​រមែង​ខូច​ដោយ​ទៅ​តាម​ដែរ​ ឬ​ក៏​ត្រូវ​អស់​សម្រស់​ ព្រោះ​ហេតុ​តែ​ខូច​កេរ្តិ៍​​ឈ្មោះ​ ក្នុង​ការ​មិន​រក្សា​សម្តី​ ដូច្នេះ​ហើយ​ទើប​បុរាណ​ពោល​ថា "មនុស្ស​គេ​យក​សម្តី ដំរី​គេ​យក​ភ្លុក" ។ ព្រោះ​ហេតុ​នេះ នៅ​ពេល​កូន​គិត​ថា​ ខ្លួន​ឯង​ត្រូវ​លំបាក​ព្រោះ​ហេតុ​តែ​ត្រូវ​រក្សា​សម្តី​ ហើយ​បើ​កូន​មិន​ចង់​លំបាក​ គឺ​កូន​កុំ​ចេះ​តែ​ទទួល​ពាក្យ​គេ​ដោយ​ងាយ​ៗ​នោះ ត្រូវ​ពិចារណា​ឲ្យ​ល្អ​ជា​មុន​ថា​ កាល​ទទួល​ពាក្យ​គេ​ហើយ​ អាត្មា​អញ​នឹង​ធ្វើ​បាន​យ៉ាង​នោះ​ដែរ​ឬ​ទេ​ គឺ​ត្រូវ​គិត​ឲ្យ​បាន​ល្អិត​ល្អន់​ស្រួល​បួល​​ជា​មុន​សិន​ ។ មនុស្ស​យើង​ បើ​រក្សា​ពាក្យ​សម្តី​ខ្លួន​ឯង​ ទុក​មិន​បាន​ទៅ​ហើយ​ តើ​អាច​រក្សា​អ្វី​បា​ន​ទៅ​ ព្រោះ​អម្បាល​ពាក្យ​សម្តី​ ជា​សម្បត្តិ​មាន​តម្លៃ​ក្នុង​ខ្លួន​ រក្សា​មិន​បាន​ផង​ ចំណង់​បើ​របស់​ដទៃ​ ក្រៅ​ខ្លួន​ធ្វើ​ដូច​ម្តេច​នឹង​អាច​រក្សា​បា​ ។ ដូច្នេះ​ទើ​ប​ម៉ែ​ឪ​តឿន​ឲ្យ​កូន​ពិចារណា​ឲ្យ​ល្អ​មុន​និយាយ​ មុន​សន្យា​ អ្វី​ៗ​ ជា​មួយ​អ្នក​ណា​ៗ​ ហើយ​ត្រូវ​កូន​កុំ​ជា​មនុស្ស​ភ្លេច​ពាក្យ​សន្យាដោយ​ងាយ​ៗ​ឡើយ ។ មនុស្ស​ដែល​បង់​ពាក្យ​បង់សម្តី​ សូម្បី​ដោះ​ស្រាយ​យក​រួច​ខ្លួន​បាន​ម្តង​ក៏​ពិត​ តែលុះ​ដល់​តទៅ​ កាល​បើ​មាន​ហេតុ​ការណ៍​ចាំ​បាច់​ត្រូវ​សន្យា​ធ្វើ​ឲ្យ​បាន​យ៉ាង​ណា​នោះ ក៍​គេ​ដក​សេចក្តី​ទុក​ចិត្ត​ដែរ​ ។ ចូរ​កូន​កុំ​ជា​មនុស្ស​និយាយា​ឡេះ​ឡោះ​ ឬ​និយាយ​កុហក​សូម្បី​តែ​ដើម្បី​លេង​សើច​ឡើយ និង​ចូរ​កូន​ចាំ​ទុក​ថា​ ពាក្យ​សម្តី​សំខាន់​សម្រាប់​មនុស្ស​យើង​ខ្លាំង​ណាស់ ។ ចូរ​កូន​ចាំ​ពាក្យ​ខាង​ក្រោមនេះ​ - ពាក្យ​សម្តី​ជា​ការ​ងារ​ដ៏​ធំ​ បណ្ឌិត​រមែង​រក្សា​សច្ចៈ ។ - និយាយ​តិច​តែ​បាន​ការ​ ប្រសើរ​ជា​ង​និយាយ​ច្រើន​ឥ​ត​ប្រយោជន៍​ ។ - មិន​មែន​បណ្ឌិត​ព្រោះ​ហេតុ​តែ​និយាយ​ច្រើន​ទេ​ ។ - គុណ​ធម៌​មិន​មែន​នៅ​នឹង​អណ្តាត​ទេ គឺឋិត​នៅតែ​ក្នុង​ចិត្ត​ប៉ុណ្ណោះ ។ ដក​ស្រង់​ចេញ​ពី​ សៀវភៅ " ពាក្យ​ពេចន៍​ម៉ែ​ឪ " រៀប​រៀង​ដោយ​ លោក​គ្រូ​អគ្គ​បណ្ឌិត​ធម្មា​ចារ្យ ប៊ុត​-សាវង្ស ដោយ​៥០០០​ឆ្នាំ​
images/articles/1011/323aweftd-1.gif
Public date : 28, Jul 2026 (23,769 Read)
ស្រឡាញ់​ក៏​ស្រឡាញ់​ទៅ​ចុះ​ ប្រុស​ស្រី​ស្រួល​ស្រុះ​លុះ​សីល​ធម៌​ កុំ​តែ​ស្រឡាញ់​ឲ្យ​វឹក​វរ​ បង្ក​អា​ស្រូវ​នៅ​ក្នុង​ស្រុក​ ។ សីល​ធម៌​សង្គម​ប្រ​ពៃ​ណី​ យើង​រួម​សាម​គ្គី​រក្សា​ទុក​ ខ្មែរ​ស្រ​ឡាញ់​ខ្មែ​រ​ខ្មែរ​មាន​មុខ​ ខ្មែ​រ​យើង​មាន​ស្រុក​មាន​វប្ប​ធម៌ ។ ខ្មែរ​ស្លៀក​ពាក់​ខ្មែរ​និយាយ​ខ្មែរ​ ខ្មែរ​មាន​ឪ​ម៉ែ​អ្នក​អង្គរ​ ខ្មែរ​មាន​អរិយ​ធម៌​ខ្ពស់​បវរ​ ខ្មែរ​មាន​អក្សរ​របស់​ខ្លួន​ ។ ខ្មែរ​នាំ​គ្នា​កាន់​សាស​នា​ពុទ្ធ​ ខ្មែរ​ចិត្ត​មោះ​មុត​ជាតិ​មាំ​មួន​
images/articles/1167/2026-07-28_07_33_56-Greenshot.jpg
Public date : 28, Jul 2026 (89,278 Read)
មនុស្សដែល​ឈ្មោះថា មានចរិយាសម្បត្តិ​គឺ ជា​អ្នក​វៀរចាក​អបាយ​មុខ ពោល​គឺ​ប្រធាន​នៃ​សេចក្ដី​វិនាស​៤​ប្រការ​គឺ៖ ១- លេងស្រី ២- លេងស្រា ៣- លេងល្បែង ៤- សេពគប់បាបមិត្ត។ យើង​ត្រូវ​ដឹង​ថា ការ​លេង​ស្រី វាជា​គ្រោះ​ថ្នាក់​មួយ​សម្រាប់​យើង​គ្រប់​គ្នា ដែល​ជា​ទោស​អាច​បណ្ដាល​ឲ្យ មាន​ជម្ងឺកាម​រោគ មានជម្ងឺអេដស៍ ស្វាយ ជាដើម រហូត​ដល់​ខ្លួន​ក្សិណ​ក្ស័យ​ចាក​ប្រពន្ធ​កូន​ជាទី​ស្រលាញ់​។បើ​មិន​មាន​ជម្ងឺ​ធ្ងន់​ធ្ងរ​ទេ ក៏​ជា​ហេតុ​នាំ​ឲ្យ​ញៀន​ញាំម​ត្រេកត្រអាល​ដោយ​រាគៈ ត្រូវ​កាម​ដឹក​មុខ​ហ៊ាន​រហូត​ចាប់​រំលោភ​កុមារី​មិន​ទាន់​គ្រប់​អាយុ​ ឬ​ចាប់​រំលោភ​សេពសន្ថវៈ ទៅ​លើ​ប្រពន្ធ​កូន​អ្នក​ដទៃ​ក៏​អាច​ទៅ​បាន រហូត​ដល់​ថ្នាក់​ត្រូវ​ជាប់​គុក ជាប់​ខ្នោះ​ ច្រវាក់​យូខែ យូឆ្នាំ​ទៅ​តាម​ទង្វើ​ដែល​ខ្លួន​បាន​ធ្វើ។ នេះ​ដោយសារ​ការ​លេង​ស្រី វា​ជា​ហេតុ​នាំ​ឲ្យ​រឿង​ញៀន​ញ៉ាម​ក្នុង​កាមារម្មណ៍។ បើ​យើង​មិន​លេង​ស្រីនោះ តើ​រឿង​ហេតុ​ទាំង​អស់​នោះ​កើត​ឡើង​បាន​ដែរ​ឬ​ទេ? យើង​អាច​យល់​បាន ហើយ​ឆ្លើយ​យ៉ាង​ងាយ​ថា រឿង​នោះ​មិន​អាច​កើត​ឡើង​បាន​ទាល់​តែ​សោះ ព្រោះ​យើង​បាន​ប្រព្រឹត្ត​ចរិយា​ដ៏​ល្អ​គឺ​ការ​មិន​លេង​ស្រី​នោះ​ឯង។ ការ​លេង​ស្រា​ក៏​ជា​ទោស​មួយ​ផង​ដែរ សម្រាប់​បុរស​ស្ត្រី​ក្នុង​លោក​យើង​នេះ ដោយ​ថា​មនុស្ស​ពេញ​ចិត្ត​ស្រា យក​ស្រា​ជា​ទី​ពឹង ឃើញ​ថា មាន​តែ​ស្រា​ទេ ដែល​ជា​មិត្ត​ភក្តិ​ជា​និច្ច​កាល​គ្រប់​ពេល​មនុស្ស​នោះ​ឈ្មោះ​ថា​ខ្វះ​សតិ បាត់​បង់​ស្មារតី និង​បញ្ញា​យក​ទោស​ជា​គុណ យក​គុណ​ជា​ទោស។ កាល​ណា​សុរា​ជ្រាប​ចូល​ដល់​ពោះ​ភ្លាម​ឃើញ​ថា អញ​អស្ចារ្យ​ជាង​គេ ខ្លាំង​ជាង​គេ​ក្លាយ​ទៅ​ជា​អ្នក​ក្លាហាន​ខាង​ផ្នែក​កាប់​ចាក់ ទាត់​ធាក់​កាច​ឃោរឃៅ​យង់​ឃ្នង ហ៊ាន​ប្លន់ ហ៊ានលួច​ ហ៊ាន​សម្លាប់ ហ៊ាន​ចាប់រំលោភ សូម្បីឪពុកម្ដាយ​របស់​ខ្លួន​ក៏​ហ៊ាន​គម្រាម​កំហែង ប្រមាថ ឬហ៊ាន​សម្លាប់​គាត់​ទៀត​ផង។ មនុស្ស​ដែល​មាន​សតិ​បញ្ញា​ស្មារតី​គ្រប់គ្រង​ខ្លួន ឈ្មោះ​ថា ជា​មនុស្ស​​វិកលចរិក​ឬ​ហៅ​ថាវិបល្លាស​ខ្វះ​សតិ​ក្នុង​ខ្លួន។ ព្រោះ​ហេតុ​នោះ មនុស្ស​យើង​ត្រូវ​វៀរចាក​ការ​លេង​សុរា​ឲ្យ​បាន​ជា​ដាច់​ខាត ទើប​ឈ្មោះ​ថា​ជា​មនុស្ស​មាន​ចរិយា​សម្បត្តិ​ល្អ។ ការ​លេង​ភ្នាល់​ក៏​ជា​ទោស​ត្រូវ​វៀរចាក​ជា​ដាច់​ខាត​ផង​ដែរ ព្រោះ​ថា មនុស្ស​ខ្លះ​ដែរ​ងប់​វង្វេង​ក្នុង​វង់​ល្បែង​ភ្លេច​អស់​ពី​ការសិក្សារ​រៀនសូត្រ ការ​កសាង​អំពើ​ល្អ ជា​ពិសេស​ខ្លួន​បានបង្ហាញ​ខ្លួន​ថា ជា​មនុស្ស​មិនត្រឹម​ត្រូវ។ ម្យ៉ាង​ទៀត​អ្នក​លេង​ល្បេង​រមែង​មិន​ជា​ទីសណ្ដាប់ ជឿ​ទុក​ចិត្ត​អ្នក​ដទៃ​ឡើយ ពេល​និយាយ​សំដី​សាប​ដូច​ជា​ទឹក រហូត​ដល់​ចូល​ទៅ​កាន់​ទី​ជំនុំ​ចំណោម​ខ្លួន​មិន​ជា​អ្នក​ក្លាហាន។ ល្បែងបៀរ ល្បែងស៊ីសង មាន​ការ​ចាក់​បាល់​ ជាដើម​នេះ​សុទ្ធ​តែ​ជា​មេនៃ​សេចក្ដី​វិនាស​សម្រាប់​យើង។ ព្រោះ​ហេតុ​នោះ មនុស្ស​ដែល​ត្រូវ​ជាប្ដី​ប្រពន្ធ​គេ​ត្រូវ​វៀវចាក​ឲ្យ​បាន​នូវ​ល្បែង​ភ្នាល់​គ្រប់​ប្រការ កុំ​លូតលាស់​ឲ្យ​សោះ។ ការ​សេពគប់​នូវ​មិត្ត​ក៏​មាន​សារសំខាន់​ផង​ដែរ នៅ​ក្នុង​ជីវិត​ងរស់​នៅ​ប្រចាំ​ថ្ងៃ បើ​មិត្ត​ប្រកប​ដោយ​ធម៌ (មិត្ត​សុចរិត) នោះ​នឹង​នាំ​យើង​ទៅ​កាន់​សេចក្ដី​សុខ ប៉ុន្តែ​បើ​មិត្ត​នោះ​ប្រកប​ដោយ​អធម៌ (មិត្តទុច្ចរិត) នោះ នឹង​នាំ​យើង​ទៅ​កាន់​សេចក្ដី​វិនាស​ជា​មិន​ខាន។ ដកស្រង់ចេញពី សៀវភៅ​ ចិញ្ចឹមកូន​តាម​គន្លង​ធម៌ ដោយ​៥០០០​ឆ្នាំ​
images/articles/1243/2026-07-28_07_31_30-Greenshot.jpg
Public date : 28, Jul 2026 (50,329 Read)
កូន​ជា​ទី​ស្រឡាញ់!ការ​ដែល​កូន​លើក​តម្កើង​ ឬ​ព្រម​ទទួល​អ្នក​ណា​ថា​ជាមនុស្ស​ល្អ​នោះ​កូន​ត្រូវ​សម្លឹង​មើល​ឲ្យ​បាន​សព្វ​គ្រប់ និង​ឲ្យ​ជាក់​ច្បាស់​ជា​មុនសិន ។ កូន​ត្រូវ​សម្លឹង​មើល​ឲ្យ​បាន​យូរ​ខែ​យូរ​ឆ្នាំ កុំ​គិត​តែ​ចំពោះ​មុខ​កូន​ប៉ុណ្ណោះ​ ។ គេ​អាច​ល្អ​ចំពោះ​កូន​គឺ​គេ​ជួយ​កូន គេ​និយាយ​ល្អ​រក​កូន​ជា​ដើម​ ម្ល៉ោះ​ហើយ​កូណ​មិន​បាន​មើល​ឲ្យ​សព្វ​គ្រប់ កូន​ក៏​គិត​ថា គេ​ជា​មនុស្ស​ល្អ​អីចឹង​ទៅ ។ តាម​ពិត​មនុស្ស​ដែល​ល្អ​ចំពោះ​កូន​មិន​ទាន់​ប្រាកដ​ថា គេ​ជា​មនុស្ស​ល្អ​ពិត​ៗ​នោះទេ ព្រោះ​គេ​អាច​សម្លឹង​អ្វី​ពី​កូន ឬ​កូន​អាច​ធ្វើ​នូវ​អ្វី​ដែល​គេ​ត្រូវ​ការ​ឲ្យ​គេ​បាន ឬ​យ៉ាង​ហោច​ព្រោះ​កូន​មិន​បាន​ទៅ​ជំទាស់​នូវ​ផល​ប្រយោជន៍​អ្វី​របស់​គេ ទើប​គេ​ធ្វើ​ល្អ​នឹង​កូនទៅ ។ ពុំ​នោះ​សោត​ទេ គឺ​ព្រោះ​កូន​ជា​ប្តី​ជា​ប្រពន្ធ ឬ​ជាបង​ប្អូន​ជា​មួយ​នឹង​គេ ។ មនុស្ស​ដែល​ល្អ​ពិត​ៗ គឺ​ល្អ​ចំពោះ​កូន​ផង ល្អ​ចំពោះ​អ្នក​ដទៃ​ផង ។មាន​ទំង​គ្នា​ដែរ ដែល​គេ​ធ្វើ​ល្អ​ចំពោះ​អ្នក​ដទៃ​តែ​មិន​បាន​ធ្វើ​ល្អ​នោះ​ទេ ។ មនុស្ស​ដែល​មិន​ល្អ​នោះ​គឺ​ត្រូវ​មិន​ល្អ​ទាំង​ចំពោះ​កូន​ផង ទាំង​ចំពោះ​អ្នក​ដទៃ​ផង ។ដែល​ម៉ែ​ឪ​លើក​យក​រឿង​នេះ​មក​ប្រាប់​ដល់​កូន​ ក៏​ដើម្បី​ឲ្យ​កូន​ដឹង​ទុក​ត​ទៅ​មុខ នឹង​មិន​បាន​ជឿ​គេ​ងាយៗ​មិន​ត្រូវ​បាន​គេ​បោក​បញ្ឆោត ម្យ៉ាង​ទៀត កូន​នឹង​មិន​បាន​ពោល​រក​អ្នក​ដទៃ​ណាៗ ថា​គេ​ជា​មនុស្ស​ល្អ​ឬ​មិន​ល្អ​ដោយ​ងាយ​ៗ នោះ​ឡើយ គឺ​ម៉ែ​ឪ​មិន​ចង់​ឲ្យ​កូន​សម្លឹង​មើល​មនុស្ស​ក្នុង​ផ្នែក​ល្អ ឬ​ផ្នែក​អាក្រក់ ដោយ​ចំណែក​តែ​ម្ខាង​ៗ​នោះ​ឯង ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែ​ឪ រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1273/2026-07-28_07_29_36-Greenshot.jpg
Public date : 28, Jul 2026 (11,980 Read)
កូន​ជា​ទី​ស្រឡាញ់ជីវិត​នៃ​មនុស្ស​ម្នាក់​ៗ​នោះ រមែង​ជួប​ប្រទះ​នូវ​សេចក្តី​ក្រហាយ ខ្វាយ​ខ្វល់ រចល់​ក្នុង​ចិត្ត សន្ធឹក​សន្ធាប់​រាប់​ដង​មិន​អស់ ច្រើន​បែប​ច្រើន​យ៉ាង​។ ​ក្នុង​បណ្តា​សេចក្តី​ក្តៅ​ក្រហាយ​នោះ មាន​សេចក្តី​ក្តៅ​ក្រហាយ​ព្រោះ​សេចក្តី​ប្រកាន់​នៃ​ខ្លួន​ឯង​រួម​ជា​មួយ​ផង ។ សេចក្តី​ប្រកាន់​ដែល​ពោល​មក​នេះ គឺ​ការ​ដែល​មនុស្ស​យើង​ទៅ​ចាប់​យក​មក​ហួង​ហែង​នូវ​អ្វី​ណា​មួយ រហូត​ទាល់​តែ​ខ្លាំង​ហួស​ដូច​ជា​ចាប់​យក​នូវ​មនុស្ស​ទាំង​ឡាយ​ណា របស់​ទាំង​ឡាយ​ណា ការ​ងារ​ទាំង​ឡាយ​ណា ឋានះ​ទាំង​ឡាយ​ណា​ទាំង​ការ​ចេះ​ដឹង រហូត​ដល់​គំនិត​របស់​ខ្លួន​ជា​ដើម​ទាំង​អស់​នេះ មក​ហួង​ហែង​ប្រកាន់​មាំ​ខ្លាំង​ពេក​ទៅ គឺ​នៅ​ក្នុង​សេចក្តី​ប្រកាន់​ថា​ជា​របស់​យើង ។ សេចក្តី​ប្រកាន់​ដូច​នេះ​ឯង​ជា​ហេតុ ជា​ដើម​ចម​នៃ​សេក្តី​ក្តៅ​ក្រហាយ និង​ទុក្ខ​សោក​ក្រៀម​ក្រំ ដែល​តែង​តែ​មាន​ក្នុង​មនុស្ស​ម្នាក់ៗ ។ ប្រកាន់​ក្នុង​អ្វី​ណា ក៏​នឹង​ទុក្ខ​សោក​ក្តុក​ក្តួល​ក្នុង​អ្វី​នោះ ។ បើ​មិន​ប្រកាន់​ក្នុង​អ្វី​ណា​ទេ ក៏​នឹង​មិន​ទុក្ខសោក មិន​ក្តុក​ក្តួល​ និង​មិន​ក្តៅ​ក្រហាយ​ក្នុង​អ្វី​នោះឡើយ ។បើ​កូន​ត្រូវ​ការ​ឲ្យ​មាន​ជីវិត​រស់​នៅ​ជា​សុខ​ពិត​ៗ កូន​ត្រូវ​ព្យាយាម​លះ​លែង​ក្នុង​ចិត្ត​នូវ​អ្វី​ៗ​នោះ ឲ្យថយ​ចុះ​នូវ​សេចក្តី​ប្រកាន់ កូន​ត្រូវ​ចាំ​ទុក​នូវ​ពាក្យ​នេះ​គឺ (កុំ​ចង់​បាន​របស់​ដែល​អត់ កុំ​ជាប់​ចិត្ត​នឹង​របស់​ដែល​មាន អ្វីៗ​សុទ្ធ​តែ​កើត​ពី​ហេតុ អ្វីៗ ដែល​កើត​ឡើង​ហើយ សុទ្ធ​តែ​ត្រូវ​ប្រែប្រួល​ទាំង​អស់) ។ កូន​កុំ​ទៅ​ទូល​ដុំ​ថ្ម កុំ​ទទួល​នូវ​ការៈ​អ្វី​ឲ្យ​ធ្ងន​ហួស ។ ជា​ធម្មតា​នៃ​ភារៈ​ដែល​រែក​ទូល វា​រមែង​ធ្ងន់​និងអស់​ការ​នឿយ​ហត់​ត​ទៅ​ទៀត​ដែរ ។ ភារៈ​ដែល​ចិត្ត​ទទួល​រែក​ពុន ឬ​ប្រកាន់​ទុក​នេះ​វា​មិន​ងាយ​នឹង​ដាក់​ចុះ​បាន​ដោយ​ងាយ​ឡើយ ដូច្នេះ​ហើយ​ទើប​វា​ធ្វើ​ឲ្យ​ធ្ងន់​នៅ​ក្នុង​ចិត្ត និង​ក្តៅ​ក្រហាយ​ជា​និច្ច​កាល ។បើ​ទោះ​បី​ថា​មាន​ភារះ ឬ ទូល​រែក​នូវ​អ្វី​ទៅ​នោះ​ដោយ​មិន​ប្រកាន់​ចំពោះ​ភារះ​នោះ​ខ្លាំង​ពេក​ទេ ពេល​ណា​គួរ​ដាក់​ក៏​ដាក់ ពេល​ណា​គួរ​ទូល​រែក​ក៏​ទូល​រែក​ទៅ ធ្វើ​បាន​ដូចនេះ​វា​គ្រាន់​ធូរ​ទ្រូង​ខ្លះ អាច​មាន​ជីវិត​ជា​សុខ​តាម​សម​គួរ​ដែរ​ល្អ​ជាង​រែក​ទូល​គ្រប់​គ្រា​គ្រប់​ពេល​វេលា ។ចំពោះ​សេចក្តី​ប្រកាន់​ក្នុង​ចិត្ត ដែល​ជា​ភារះ​ធ្ងន់​ដូច​ពោល​ហើយ​នេះ បើ​ដាក់​ចុះ​បាន​ខ្លះ ក៏​នឹង​មាន​សេចក្តី​សុខ​ខ្លះ បើ​ដាក់​ចុះ​បាន​ទាំង​អស់​ក៏​នឹង​មាន​សេចក្តី​សុខ​ទាំង​អស់​នេះ​ជា​សច្ច​ធម៌​កូន​ណ៎ា ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែឪ រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1294/2026-07-28_07_28_02-Greenshot.jpg
Public date : 28, Jul 2026 (8,201 Read)
មាន​មនុស្ស​ជា​ច្រើន​ក្នុង​លោក​នេះ បាន​បន្សល់​ទុក​នូវ​គម្រូ​អាក្រក់​ឲ្យ​ដល់​កូន ធ្វើ​ឲ្យ​កូន​ចង​ចាំ​ក្នុង​ចិត្តជាប់​ជានិច្ច រហូត​ក្លាយ​ទៅ​ជា​រឿង​បន្ដ​គម្រូអាក្រក់​មក​កូន​ទៀត។ គម្រូ​អាក្រក់​នោះ​គឺ​ខ្លួន​ជា​ស្វាមី​និង​ជា​ឪពុក​របស់​គេ មាន​ខាង​ស្រី​ក្រៅ​ផ្ទះ ឬ​​ហៅ​ប្រពន្ធ​ចុង ហើយ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដូច​ជា​វាយ​ទាត់​ធាក់​ប្រពន្ធ​កូន​ដូច​សត្វ​តិរច្ឆាន មិន​មាន​ភក្ដី​ស្រលាញ់​ស្រណោះ​អាឡោះ​អាល័យ​ចំពោះ​ប្រពន្ធ​កូន មិន​ថាថ្ងៃណា​ជា​ថ្ងៃ​ណា​ទេ ឃើញ​តែ​រឿង​រ៉ាវ ឡូ​ឡា គម្រាម កំហែង ប្រពន្ធ​កូន ឲ្យ​ដល់​នូវ​ភាព​ភ័យ​រន្ធត់​តក់​ស្លុត​ភ្លេច​ភ្លាំង មិន​មាន​បញ្ញា​ស្មារតី​ក្នុង​ខ្លួន។ ឪពុក​កាល​ធ្វើ​អំពើ​ឃោរឃៅ​ក្នុង​គ្រួសារ​មាន​ការ​វាយ​ប្រពន្ធ​ដែល​មិន​ដឹង​អ្វី​ជា​ដើម នេះ​សុទ្ធ​តែ​ជា​គម្រូ​អាក្រក់​ដែល​យើង​ធ្វើ​ចំពោះ​កូន។ ចំណែក​ម្ដាយ​ខ្លះ​ក្នុង​លោក​នេះ​មិន​មែន​មាន​ចិត្ត​ស្មោះ​ចំពោះ​ស្វាមី​របស់​ខ្លួន ត្រឡប់​ទៅ​ជា​ត្រេកអរ​ចំពោះ​​បុរស​ដទៃ (ផិត​ប្ដី) ធ្វើ​ឲ្យ​កូន​អាប់​ឱន​ក្នុង​ភូមិ​ស្រុក ឮ​តែ​ពាក្យ​គេ​ថា កូន​មេ​ស្រី​ផិត​ប្ដី រាល់​ពេល​ដែល​កូន​ទៅ​កាន់​ទី​ណា មាន​មនុស្ស​ពេប​ជ្រាយ​មើល​ងាយ​មើល​ថោក​ថា កូន​មេ​ស្រី​ផិត​ប្ដី។ កូន​ទទួល​ការ​ឈឺ​ចាប់​ក្នុង​ចិត្ត​គ្មាន​ពេល​ស្រាក​ស្រាន នេះ​សុទ្ធ​តែ​ជា​គម្រូ​អាក្រក់​របស់​ម្ដាយ​ផង​ដែរ។ កាល​យើង​ទាំង​ពីរ​អ្នក​ប្ដី​ប្រពន្ធ មិន​មាន​សេចក្ដី​ស្នេហ៍​ស្មោះ​ចំពោះ​គ្នា​នឹង​គ្នា រហូត​ឲ្យ​ខុស​ជ្រុល​ជ្រួស​ក្នុង​ផ្លូវ​លោក​និង​ផ្លូវ​ធម៌​ដែល​ជា​រឿង​មិន​ល្អ​ទាល់​តែ​សោះ។ កូន​យើង​ត្រូវ​គ្រាំ​គ្រា​ក្នុង​ចិត្ត​រាល់​ថ្ងៃ ពេល​កូន​បើក​ភ្នែក​ពេល​ណា ឮ​តែ​រឿង​ឈ្មោះ​ទាស់​ទែង​គ្នា​ វាយ​តប់​គ្នា​រាល់​ៗ ថ្ងៃ។ កូន​នោះ​ទៅ​ជា​អ្នក​មាន​សតិ​មិន​ប្រក្រតី ឈឺ​ចុក​ចាប់​ក្នុង​ចិត្ត​រហូត​តូច​ចិត្ត​ចំពោះ​វាសនា​ខ្លួន​ថា មិន​គួរ​ណា​មក​កើត​ជួប​ឪពុក​ម្ដាយ​ មិន​មាន​ធម៌​ក្នុង​ខ្លួន។ កូន​នោះ​ទៅ​ជា​អ្នក​អាប់​ប្រាជ្ញា រៀន​សូត្រ​មិន​ចេះ ល្ងង់​ខ្លៅ​រហូត​កូន​នោះ​ធំ​ឡើង ក្លាយ​ជា​អ្នក​ខិល​ខូច ជើង​កាង​ បង​តូច​បងធំ។ រឿង​ទាំង​អស់​នេះ ដោយ​សារ​តែ​ឪពុក​ម្ដាយ ធ្វើ​គម្រូ​អាក្រក់​បន្សល់​ទុក​ឲ្យ​កូន។ គ្រួសារ​ខ្លះ​ឈ្មោះ​ទាល់​ទែង​គ្នា​រហូត​លែង​លះគ្នា​ចែក​កូន​គ្នា ធ្វើ​ឲ្យប្អូនៗ​បែក​បង រហូត​លែង​មាន​សេចក្ដី​ស្រលាញ់ ចំពោះ​បង​ប្អូន​ទៀត នេះ​ដោយ​សារ​ការ​ដោះ​ស្រាយ​មិន​មាន​សន្តិវិធី មិន​មាន​មេត្តា​ចំពោះ​គ្នា​នឹង​គ្នា។ តែ​ខ្លួន​យើង​មិន​គួរ​ធ្វើ​អំពើ​បែប​ខាង​លើ​នេះ​ទេ ត្រូវ​មាន​ធម៌​អប់រំ​គ្នា​ទៅវិញ​ទៅ​មក​រវាង​ប្ដី​ប្រពន្ធ ត្រូវ​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​ដោយ​សន្តិ​វិធី មិន​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ហើយ​មិន​ក្បត់​ប្រពន្ធ​របស់​ខ្លួន ត្រូវ​ជា​មនុស្ស​មាន​សតិសម្បជញ្ញៈ​ហ៊ាន​ទទួល​ខុស​ត្រូវ​ថា ខ្លួន​ជា​ប្ដី​គេ​ឪពុក​គេ ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​សម​ជា​ប្ដី​និង​ជា​ឪពុក​ដ៏​ល្អ។ កាល​បើ​យើង​ល្អ​ចំពោះ​គ្នា​នឹង​គ្នា នឹងផ្ដល់​ជម្រក​ដ៏​ត្រជាក់​ល្ហឹម​ឲ្យ​ដល់​កូន អាច​ធ្វើ​ឲ្យ​កូន​យើង​បានទទួល​ភាពកក់​ក្ដៅ​ពី​ឪពុក​ម្ដាយ ហើយ​កូន​យើង​និង​ឈ្លាស​ឆ្លាត​អង់​អាច​គ្រប់​កិច្ចការ​ទាំង​ពួង មិន​ថា ផ្លូវ​លោក​ឬ​ផ្លូវ​ធម៌ឡើយ។ ព្រោះ​កូន​យើង​សប្បាយ​ចិត្ត រីក​រាយ ស្រស់​ថ្លាគ្រប់​ពេល​វេលា ដោយ​ខ្លួន​តែង​តែ​គិត​ វា​ជា​វាសនា​ល្អ​ណាស់​សម្រាប់​ខ្លួន​ដែល​បាន​ជួប​ឪពុក​ម្ដាយ​ជា​អ្នក​មាន​ធម៌​សប្បុរស។ ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌ ដោយ​៥០០០​ឆ្នាំ
images/articles/1307/2026-07-28_07_22_44-New_Text_Document_txt_-_Notepad.jpg
Public date : 28, Jul 2026 (11,079 Read)
ការ​ចូល​រៀន​ក្នុងសា​លា ការ​លេង​កីឡា ការ​សម្តែង​សិល្បៈ ជា​ដើមទាំង​អស់​នេះ គឺ​ត្រូវ​មាន​គ្រូ មាន​ការ​គ្រប់​គ្រង​ មាន​ការ​បង្វឹក​ពី​ខាង​ដើម​មក យ៉ាង​ណា​មិញ​មនុស្ស​យើង​តាំង​ពី​តូច​មក​រហូត​ដល់​ធំ និង​ចេះ​មាន​ការ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង​បាន​នោះ ក៏​ត្រូវ​មាន​ឪពុក​មាន​ម្តាយ មាន​គ្រូ​មាន​អ្នក​មើល​ថែ​និង​មាន​អ្នក​បង្វឹក​បង្ហាត់​បង្រៀន យ៉ាងនេះ​ដែរ កាល​បើ​កូន​មាន​អ្នក​បង្វឹក​បង្ហាត់​បង្រៀន​យ៉ាង​នោះ​ដែរ កាល​បើ​កូន​មាន​ការ​ចេះ​ដឹង​ល្អ​មានការ​ប្រព្រឹត្ត​ល្អ​ហើយ​នោះ កូន​រមែង​មាន​សេចក្តី​សុខ​ក្នុង​ជីវិត​របស់​កូន​យ៉ាង​ពិត​ប្រាកដ ។ ឪពុក​និង​ម្តាយ​របស់​កូន​មាន​សេចក្តី​សុខ​ណាស់​កាល​បើ​បាន​មើល​ថែ​និង​ទូន្មាន​អប់រំ​កូន​ហើយ កូន​ជា​មនុស្ស​ប្រដៅ​ងាយ ប្រព្រឹត្ត​ល្អ​ចម្រើន​ដោយ​គុណ និង​មាន​សីល​ធម៌​ប្រចាំ​ខ្លួន​ជាប់​ជា​ឧបនិស្ស័យ តាមការ​ដែល​ម៉ែ​ឪ​ទូ​នា្មន​នោះ.... ឱ​សូម​ឲ្យ​ពរ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ កូន​មាស​ឪពុក រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1300/2026-07-28_07_25_38-Greenshot.jpg
Public date : 28, Jul 2026 (20,952 Read)
កូន​ត្រូវ​តែ​ជាមនុស្ស​ដូច​តទៅៈ ១. ជា​កូន​ដែល​ល្អ​របស់​ឪពុក​ម្តាយ ២. ជា​សិស្ស​ដែល​ល្អ​របស់​គ្រូ​អាចារ្យ ៣. ជា​មិត្ត​ដែល​ល្អ​របស់​គ្រូ​អាចារ្យ ៤.​ ជា​ប្រជា​ពលរដ្ឋ​ល្អ​របស់​ប្រទេស​ជាតិ ៥. ជាសាវ័ក​ល្អរបស់​ព្រះ​សម្មាសម្ពុទ្ធ ។ ចូរ​កូន​មាន​ជីវិត​ត្រឹម​ត្រូវ​នៅ​ក្នុង​លោក​នេះ​ដោយ​ខំ​ប្រឹង​សាង​នូវ​សុចរិត​ពិត​ប្រាកដចូរ​កូន​រស់​នៅ​ឲ្យ​បាន​ជា​ក្តី​សង្ឃឹម​របស់​មនុស្ស​ទាំង​ឡាយ​ចូរ​កូន​ប្រាថ្នា​ឲ្យ​ពិភព​លោក​បាន​ជួម​នូវ​សេចក្តី​សុខ​ស្ងប់ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ កូន​មាស​ឪពុក រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1941/Untitled-1-Recovered.jpg
Public date : 27, Jul 2026 (11,700 Read)
រឿង​ក្នុងលោក​នៃគំនិត នៅពេលដឹងរឿង​អ្វីមួយ ភ្លេច​រលឹកដឹងការពិត នេះជាការ ភ្លេចរបស់​អ្នក​ស្តាប់​​ធម៌ បដិ​បត្តិ​ធម៌ មិនមែនជាការ​ភ្លេច​នៃ​​អ្នក​មិន បាន​ស្តាប់​​ធម៌​នោះ​ទេ ព្រោះ​​​ថា បុគ្គលដែលមិន​បានស្តាប់​ធម៌ គឺ មិន​យល់ពីធម៌​ពិតឡើយ ។អ្នក​ដែល​​ស្តាប់ធម៌ យល់ធម៌ហើយ តែនៅ​តែភ្លេច ព្រោះ ការភ្លេចនេះ ជាធម៌​ពិតមួយ​បែប ដែល​មាន​បច្ច័យឱ្យ​កើតឡើង ។ ការស្តាប់ព្រះធម៌អំពីការពិតរឿយៗ ព្រមដោយ​កុសល​ធម៌ផ្សេងៗ ទៀត រមែង​ជួយ​ជា​ឧប​ការៈ​ឱ្យ​មាន​សតិ​រលឹក​ដឹង​ដល់ការពិត ។ ការ​ពិត​​ជា​អា​រម្មណ៍​នៃ​សេចក្តី​សុខ​ចិត្ត ។ក្នុងរឿងអ្វីក៏មានការពិតដែរ ការពិតគឺជា​សច្ចធម៌ដែល​មាន បច្ច័យ​ឱ្យ​កើត​ក្នុង​លោក ៦ លោកណាមួយ មានលោកភ្នែក ជាដើម ។ នេះគឺ​ជា​ធម៌​ល្អិត​ល្អន់ ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់ ត្រាស់​សម្តែង សូម្បី​​គ្រាន់​​តែ​ការ​ឃើញ​រូប ដែល​​គ្រប់​គ្នា​មាន​រាល់ ថ្ងៃ ប៉ុន្តែ​ដោយ​​ច្រើន​​គឺមិន​ធ្លាប់​បាន​​ពិចារ​ណា​ឱ្យ​ដឹងសេចក្តីពិត​​នៃ ស​ភា​វ​ធម៌​ឡើយ រហូត​ដល់​​បាត់បង់ជីវិតទៅ ។ ចំពោះការឃើញ នេះ ត្រូវផ្តើម​ពិចារ​ណាឱ្យយល់​ច្បាស់​តាម​ពិតថា ឃើញ​មាន​ពិត ឯចំណែកលោកដែលត្រូវឃើញគឺរូបារម្មណ៍ ក៏មានពិតដែរ ។ស​ភាវ​ធម៌ជាធម៌ពិត ដែលកំពុងប្រាកដក្នុងខណៈនេះ សែន លំបាក​នឹង​ដឹង​ការពិតថា មិនមែនជា​សត្វបុគ្គលតួខ្លួន ព្រោះហេតុ តែការសម្គាល់ខុស ធ្លាប់​មាន​អស់​កាលដ៏យូរ​ណាស់​មកហើយ ។ រូបារម្មណ៍ដែលជាអារម្មណ៍នៃចក្ខុវិញ្ញាណ គ្រប់ពេល​វេលា ទាំងអស់ មិន​ខុស​ពីរូបថត​ឬ​រូប​ក្នុង​​ទូរ​ទស្សន៍​​ឡើយ គឺជា​លោក មួយ​​ដោយ​ឡែក​តែឯង ជា​​សភា​វធម៌​​ម៉្យាង​ដែល​​មាន​ពិត ជា​បរមត្ថ មិន​មែន​សត្វ មិន​មែន​​វត្ថុ​អ្វី​ទាំង​អស់ ។ រូបារម្មណ៍​ជាលោកក្នុង អរិយវិន័យ មិនមែន​ជាទី​កន្លែង​ផ្ទះសំបែង​ភូមិ​ស្រុក​ប្រទេស​នគរ ឬ ផែនដីព្រៃភ្នំអ្វីៗ​ដែល​ជារឿង​ក្នុង​លោកនៃ​គំនិត​នោះឡើយ បញ្ញា ចែក​ចិត្តឃើញ ដោយ​ឡែកពី​ចិត្តគិតក្នុង​មនោទ្វារ កំណត់​ដឹង​នូវ សភាវ​ធម៌ដែលជាបរមត្ថមានពិតក្នុងលោក ។ ទាន់ពេលដែល​ឮសំឡេង ក៏នឹកគិតដល់សំឡេងអ្វីៗ មាន សេចក្តីថា​ដូច​ម្តេច​ ។ បញ្ញា​កំណត់ដឹងសំឡេងជា​ធម៌ដែល​មានពិត ប្រាកដត្រង់​សោតប្ប​សាទ សំឡេង​មិន​មែន​ជា​រឿង​អ្វីទាំង​អស់ រឿង​អ្វីៗ ស្រេច​ហើយតែចិត្តគិត ។ ពេលខ្លះ​យើង​ខឹងនឹងរឿង ដូចជា កូនចៅធ្វើ​សំឡេង​ខ្លាំងៗ រក​សម្រាន្ត​មិន​បាន ទាំង​ដែល ពេល​នោះក៏មាន​ធម៌​ពិតកំពុង​​ប្រាកដ​​ដែរ ព្រោះ​ថា បើ​មិន​​មានធម៌​ពិត​ទេ បានអ្វីឮ តែនេះទៅជាខឹង​ក្រោធ​ក្នុង​រឿង ដោយ​​បោះ​​ប​ង់ ធម៌​ពិត​ចោល ព្រោះ​មិន​មា​នសតិ​រលឹកដឹង​សភាវៈដែល​មាន​ពិត ។ ចូរកុំភ្លេច​ថា ឮសំឡេង​អ្វីក៏ដោយ ពេល​ណាក៏ដោយ គឺចិត្តឮជាធម៌ ដែល​មាន​ពិត ធ្វើ​កិច្ច​ជំនួស​យើង​ក្នុង​លោក ដូច្នេះ ពេល​ដែល សម្រាន្តមិន​លក់ បាន​ឱកាស​សិក្សា​​ធម៌ពិត រំដោះខ្លួន​ចេញចាក លោក ។កុំភ្លេចថា របស់ដែល​មានពិតនោះ គឺមានត្រឹមតែជា ធម៌ពិត ជាសភាវៈ​ផ្សេង​ៗ​​គ្នាក្នុងទ្វារ​ទាំង ៦ ឯ​រឿងក្នុង​លោក​នៃ គំនិត មិន​មែន​ជា​​សភាវៈ​ដែល​មានពិត​នោះ​ទេ គ្រាន់​តែជារឿង ទៅតាមការចាំ និង ទៅតាម​ការគិត​ប៉ុណ្ណោះ ។ ដកស្រង់​ចេញ​ពី​សៀវភៅ ជំនួយ​សតិ​ភាគ១៦ រៀប​រៀង​​ដោយ​ អគ្គ​បណ្ឌិត ធម្មាចារ្យ​ ប៊ុត-សាវង្ស​ ។ ដោយ៥០០០ឆ្នាំ
images/articles/1447/d4f5365dde34d14f4a59f3b1cde9ff3f9a.jpg
Public date : 27, Jul 2026 (43,828 Read)
មង្គល ៣៨ប្រការ ១- កិរិយា​មិន​សេព​គប់​នូវ​បុគ្គល​ពាល​ទាំង​ឡាយ។ ២- កិរិយាសេពគប់​នូវ​បុគ្គល​ជា​បណ្ឌិត​ទាំង​ឡាយ។ ៣- កិរិយា​បូជា​ដល់​បុគ្គល​គួរ​បូជា​ទាំង​ឡាយ។ ៤- កិរិយា​នៅ​ក្នុង​ប្រទេស​ក៏​សមគួរ។ ៥- ភារៈនៃ​បុគ្គល​បាន​ធ្វើ​បុណ្យ​ទុក​ហើយ​ក្នុង​ការ​មុន។ ៦- កិរិយា​តម្កល់​ខ្លួន​ដោយ​ប្រពៃ។ ៧- ភារៈ​នៃ​បុគ្គល​បាន​ស្ដាប់​បាន​រៀន​ហើយ​ដោយ​ច្រើន។
images/articles/1469/2026-07-27_16_31_28-Home_-_File_Explorer.jpg
Public date : 27, Jul 2026 (11,723 Read)
បាបា និវារេតិ ហាម​ឃាត់​មិត្ត​កុំ​ឲ្យ​ប្រព្រឹត្ត​ធ្វើនូវ​អំពើ​អាក្រក់ ប្រៀប​ដូច​ជាជួយ​ឃាត់​ផ្លូវ​កុំ​ឲ្យ​ទៅ​តំបន់​ខ្មាំង​សត្រូវ​ ឬ​ទៅ​កាន់​ចំការ​មីន ដូច្នោះ​ដែរ ។បុគ្គល​គប្បី​លះ​បង់​នូវ​អំពើ​អាក្រក់​ទាំង​ឡាយ​ ដូច​ជា​ពួក​ឈ្មួញ​ដែល​មាន​ទ្រព្យច្រើន មាន​គ្នា​តិច គេចវាង​យ៉ាង​ឆ្ងាយ​អំពី​ផ្លូវ​ដែលមាន​ចោរ​ប្លន់ ឬ​ក៏​ដូច​ជា​បុគ្គល​ដែល​ស្រលាញ់​ការ​រស់ចៀស​វាង​នូវ​ថ្នាំ​ពិស យ៉ាង​នោះ​ឯង។ បុគ្គល​អ្នក​ចម្រើន​បញ្ញា បាន​ឃើញ​នូវ​ភព​បី ដូច​ជា​ព្រៃ​ដែល​មាន​ចោរ​ប្លន់ ក៏​ប្រញាប់​រូត​រះ​ជំរះ​ផ្លូវ​ទៅ​កាន់​ព្រះនិព្វាន ដែល​ជាផ្លូវ​គេច​ចេញ​អំពី​ភព​បី ។ការ​យក​ឈ្នះ​លើ​ខ្លួន​ឯង​ ដែល​ជា​អ្នក​ធ្វើ​អាក្រក់ សៅហ្មង​ដោយ​កិលេស មាយាពុតត្បុត​ ក្រេវក្រោធឃោរឃៅ ទើប​ជា​ការ​ប្រសើរ ចំណែក​ការ​ឈ្នះ​លើ​អ្នក​ដទៃ មាន​អ្វី​នឹង​ប្រសើរ​ទៅ​បាន​នុះព្រោះ​ថា កាល​បើ​បុគ្គល​អប់រំ​ខ្លួន​បាន​ល្អ​ហើយ មាន​ប្រក្រតី​សង្រួម​ជាប់​ជានិច្ច ដូច្នេះ សូម្បី​ទេវតា គន្ធព្វ មារ ព្រម​ទាំង​ព្រហ្ម ក៏​មិន​អាច​ធ្វើ​នូវ​ជ័យ​ជំនះ​នៃ​បុគ្គល​នោះ ឲ្យ​ត្រឡប់​ទៅ​ជា​បរាជ័យ​វិញ​បាន​ឡើយ។ អ្នក​ស្រែ​ អាច​ធ្វើ​ប្រឡាយ​ទឹក​បង្ហូរ​ទឹក អំពី​ទី​ទួល​មក​ទី​ទាប​តាម​ការ​ពេញ​ចិត្ត អ្នក​ធ្វើ​ព្រួញ រមែង​ពត់​ព្រួញ​ឲ្យ​ត្រង់ ជាង​ឈើ​ធ្វើ​រទេះ រមែង​ដាប់​ចាំង​អារ​ឈូស​នូវ​ឈើ​នោះៗ ឲ្យ​ត្រង់​ឬ​ឲ្យ​កោងតាម​ដោយ​ទព្វសម្ភារៈ​ដែល​ត្រូវ​ធ្វើ បណ្ឌិត​កាន់​យក​និមិត្ត​ទាំង​អស់​នេះ មក​ជា​អារម្មណ៍​​ក្នុង​ការ​ពិចារណា ក៏​ធ្វើ​ការ​ទូន្មាន​ចិត្ត​ឲ្យ​សម្រេច​បាន ព្រោះ​ថា​ ទឹក​ក្ដី ឈើ​ធ្វើ​ព្រួញ​ក្ដី ឈើ​ធ្វើរទេះ​ក្ដី សុទ្ធ​តែ​មិន​មាន​ចិត្ត ប៉ុន្តែ​គេ​អាច​បង្ហូរ ពត់​ឲ្យ​ត្រង់ និង​ចាំ​ដាប់​នូវ​វត្ថុ​នោះៗ បាន​តាម​ប្រាថ្នា ឯ​ចំណែក​មនុស្ស​មាន​ទាំង​កាយ មាន​ទាំង​ចិត្ត​ដោយ​ពិត ដូច​ម្តេច​មិន​អាច​ធ្វើ​ចិត្ត​របស់​ខ្លួន ឲ្យ​ប្រព្រឹត្ត​ទៅក្នុង​អំណាច ហើយ​បំពេញ​នូវ​ធម៌ស្ងប់​បាន​នោះ ព្រោះ​ហេតុដូច្នេះ​ទើប​បណ្ឌិត​អាច​ទូន្មាន​ខ្លួន​ឯង​បាន ការ​ទូន្មាន​ខ្លួន​ឯង​បាន​ ទើប​ជា​មនុស្ស​ប្រសើរ គឺ​ប្រសើរ​ក្រៃ​លែង។ ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ ដោយ​៥០០០​ឆ្នាំ​
images/articles/1476/2026-07-27_16_30_11-Home_-_File_Explorer.jpg
Public date : 27, Jul 2026 (19,115 Read)
នរក​ប្រែថា​រណ្ដៅ បាន​ដល់​កាម​គុណ​ទាំង​ឡាយ ​ដែល​មាន​សាមញ្ញជន​ទាំង​ពួងតែង​ឲ្យ​តម្លៃ និង​តែង​តែ​លិទ្ធ​ភ្លក់​មិន​ជិតណាយ ថ្វី​បើ​គេ​ដឹង​ថា ការ​ព្រឹត្តិ​បែប​នេះ លទ្ធផល​គឺ​សំណើច​លាយ​ទឹក​ភ្នែក ស្រលាញ់​លាយ​ស្អប់ យ៉ាង​ណា​ក៏​ដោយ​ក៏​ពួក​គេ​នៅ​តែ​ស៊ូទ្រាំ ព្រោះ​គេ​មិន​បាន​ស្គាល់​ច្បាស់​នូវ​គុណ​តម្លៃ​នៃ​ព្រះសម្មាសម្ពុទ្ធ ប្រៀប​បី​ដូច​ជា​សត្វ​មមាច​ដែល​សប្បាយ​ភ្លើត​ភ្លើន​ជា​មួយ​ព្រះអគ្គី​ដូច្នោះ​ដែរ។ សេចក្ដី​សុខ​នៅ​ក្នុង​កាម​គុណ​ទាំង​ឡាយ​ដែលអ្នក​ទាំង​ពួង​គេ​ប្រៀប​ប្រដូច​ទៅ​នឹង​ស្ថាន​សួគ៌​លោកិយ៍​នោះ ក្នុង​ទស្សនៈ​នៃ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ឃើញ​ថា​ជា​ស្ថាន​នរក​ពិតៗ។ សូម​ពិចារណា​ន័យ​សេចក្ដី​ក្នុងរឿង​សានុសាមណេរ​ត្រង់​ឃ្លា​ដែល​សាមណេរ​មាន​ប្រាថ្នា​ចង់​លាចាក​សិក្ខា​បទ តែ​ត្រូវ​មាតា​ឃាត​ថាសានុកូន! ម្ដាយ​បាន​ស្រង់​អ្នក​ឲ្យ​ចាក​នរក​ហើយ តើ​អ្នក​ចង់​ធ្លាក់​នរក​ទៀត​ឬ?ដូច្នេះ​កាម​គុណ​ក្នុង​លោក​គឺ​ជា​ភ្លើង​នរក​​ដែល​តែង​តែ​ដុត​កំដៅ​ឬ​កាប់​ចិញ្ច្រាំ​សន្ដាន​ចិត្ត​របស់​សត្វ​លោក​ដែល​អវិជ្ជា​គ្រប​សង្កត់។សូម​និមន្ត និង​អញ្ជើញ​សិក្សា​នូវ​រឿង​ ១ ដូច​តទៅៈ សម័យ​មួយ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​គង់​ប្រថាប់​ក្នុងវត្ត​វេឡុវ័ន​ទៀប​ក្រុង​រាជគ្រឹះ។ គ្រា​នោះ​ប្រធាន​របាំ​ឈ្មោះ តាលបុត្រ​ចូល​ទៅ​គាល់​ព្រះអង្គ លុះ​ចូល​ទៅ​ដល់​ហើយ​ក៏​ក្រាប​បង្គំ​ទូល​ព្រះអង្គ​ថាៈ បពិត្រ​ព្រះ​អង្គ​ដ៏​មាន​ជោគ ខ្ញុំ​ព្រះ​អង្គ​បាន​ឮ​គ្រូ របាំ​ក្នុង​គ្រាមុន​និយាយ​គ្នា​ថា អ្នក​របាំ​ណា​ធ្វើ​ឲ្យ​អ្នក​មើល​មាន​សេចក្ដី​សប្បាយ​រីក​រាយ​នៅ​លើ​វេទិកា​នៃ​ល្ខោន​ឬ នៅ​កណ្ដាល​ទី​ប្រជុំជន ដោយ​រឿង​ពិត​ខ្លះ​មិន​ពិត​ខ្លះ អ្នក​របាំ​នោះ កាល​ណា​ធ្វើ​មរណកាល​ទៅ​ហើយ​រមែង​បាន​ទៅ​កើត​ក្នុង​ស្ថាន​សួគ៌ បាន​ជា​សម្លាញ់​នៃ​ពួក​ទេវតា​អ្នក​មាន​សេចក្ដី​រីករាយ​ភ្លើត​ភ្លើន។ បពិត​ព្រះអង្គ​មាន​ជោគ​ក្នុង​រឿង​នេះ​ តើ​ព្រះអង្គ​ទ្រង់​យល់​ដូចម្តេច​ដែរ? ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បាន​ត្រាស់​តប​ថាៈ កុំ​ឲ្យ​និយាយ​រឿង​នេះ​ឡើយ កុំ​សួរ​យើង​រឿង​នេះ​ឡើយ​តាលបុត្រ!។ តាល​បុត្រ​ប្រធាន​អ្នក​របាំ បាន​ទទូច​ក្រាប​បង្គំ​ទូល​សួរ​ព្រះ​ដ៏មាន​ព្រះភាគ​ជាលើក​ទី២ តែ​ព្រះ​ដ៏មាន​ព្រះភាគ​ ព្រះអង្គ​ទ្រង់​បដិសេធ​ដូច​មុន។ កាល​បើ​នាយ​តាលបុត្រ​ បាន​ក្រាប​បង្គំ​ទូល​សួរ​ជា​លើក​ទី ៣ ទើប​ព្រះអង្គ​ទ្រង់​ត្រាស់​ថាៈ កាល​បើ​ហាម​មិន​ស្ដាប់​ដូច​នេះ ជា​ច្រើន​ដង​ហើយ យើង​នឹង​និយាយ​ឲ្យ​អ្នក​ស្ដាប់ ម្នាល​តាលបុត្រ តាម​ធម្មតា​សត្វ​ទាំង​ឡាយ​សុទ្ធ​តែ​មាន​រាគៈ ត្រូវ​ខ្ចប់​ដោយ​សំណាញ់​នៃ​រាគៈ ជា​បុគ្គល​មាន​ទោសៈ ត្រូវ​ខ្ចប់​ដោយ​សំណាញ់​នៃ​ទោសៈ មាន​មោហៈ ត្រូវខ្ចប់​ដោយ​សំណាញ់​នៃ​មោហៈ​ជា​ស្រេច​ហើយ វត្ថុ​ធាតុ​ណា​ដែល​ជា​នុយ​នៃ​រាឝៈ ទោសៈ មោហៈ នោះទៅ​ព្យួរ​ត្រដាង​កណ្ដាល​វេទិកា​នៃ​ល្ខោន​ឬ​កណ្ដាល​ទី​ប្រជុំជន ឲ្យ​មនុស្ស​ទាំង​ឡាយ​កើត​រាគៈ ទោសៈ មោហៈ រឹងរិត​តែ​ច្រើន​ឡើង​ទៀត ខ្លួន​ឯង​ជាមនុស្ស​ធ្លាក់​ចុះ​ទៅ​ក្នុង​សេចក្ដី​ប្រមាទ សេចក្ដី​ស្រវឹង​ទៅ​ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​មនុស្ស​ដទៃ​ស្រវឹង ប្រមាទ​តាម​ខ្លួន​ច្រើន​ទៀត។ ម្នាល​តាលបុត្រ នរក​ឈ្មោះ បហាសៈ មាន​ប្រាកដ ដូច្នេះ​កាល​គេ​ធ្វើ​មរណកាល​ទៅ​ហើយ អ្នក​របាំ​នោះ​រមែង​ចូល​ទៅ​កើត​ក្នុង​នរក​មិន​ខាន។ ប្រសិន​បើ​គេ​មាន​ទិដ្ឋិ​យ៉ាង​នេះ​ថា អ្នក​របាំ​រូប​ណា​ធ្វើ​ឲ្យ​មនុស្ស​ច្រើន​សើច​សប្បាយ​ក្នុង​ទី​ប្រជុំជន ឬ​លើ​វេទិកា​នៃល្ខោន​ដោយ​រឿង​ពិត​ខ្លះ​រឿង​មិន​ពិត​ខ្លះ អ្នក​របាំ​រូប​នោះ កាល​ណា​ធ្វើ​មរណ​កាល​ទៅ រមែងចូល​ទៅ​ដល់​ស្ថាន​សួគ៌ បាន​ជា​សម្លាញ់​នៃ​ពួក​ទេវតា អ្នក​សម្បូណ៍​សេចក្ដី​សប្បាយ​រីករាយ។ គំហើញ​របស់​គេ​នោះ​ឈ្មោះ​ថា​ជា​មិច្ឆាទិដ្ឋិ ម្នាល​តាលបុត្រ សម្រាប់​បុគ្គល​មាន​ចិត្ត​ជា​មិច្ឆាទិដ្ឋិ​យ៉ាង​នេះ យើង​ពោល​ថា គេ​នឹង​ទៅ​កាន់​គតិ ២ យ៉ាងៗ​ណា​មួយ គឺ​នរក ឬ សត្វ​តិរច្ឆាន។ ក្រោយ​ពេល​ដែល​ព្រះបរម​គ្រូ​ទ្រង់​ត្រាស់​ដូច្នេះ​ហើយ នាយ​តាលបុត្រ​ប្រធានអ្នក​របាំ​ក៏​ស្រែក​ទ្រហោយំ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា យើង​ប្រាប់​អ្នក​ហើយ ថាកុំ​សួរ​យើង​ក្នុង​រឿង​នេះ តែ​អ្នក​មិន​ស្ដាប់​យើង​សោះ។ តាលបុត្រ​ក្រាប​បង្គំ​ទូល​ថា បពិត្រ​ព្រះអង្គ​ដ៏​មាន​ជោគ ខ្ញុំ​ព្រះអង្គ​មិន​បាន​យំ ព្រោះ​ហេតុ​ដែល​ព្រះអង្គ​ទ្រង់ត្រាស់​ដូច្នេះ​ឡើយ តែ​ខ្ញុំ​ព្រះអង្គ​យំ​ព្រោះ​ឈឺចិត្ត ដោយ​ត្រូវ​គ្រូរបាំ​បោក​បញ្ឆោត​មក​ជា​យូរ​ហើយ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ព្រះ​ធម្មទេសនា​របស់​ព្រះអង្គ​ពិរោះ​ណាស់ ដូច​ជា​គេ​បើក​ភាជនៈ​ដែល​​ផ្កាប់​ឲ្យ​ផ្ងារ​ឡើង ឬ​ដូច​ជា​គេ​ប្រាប់​ឲ្យ​ស្គាល់​នូវ​វត្ថុ​ដែល​ត្រូវ​គេ​បិទបាំង ឬ​ដូច​ជា​ប្រាប់​ផ្លូវ​ដល់មនុស្ស​ដែល​វង្វេងផ្លូវ ឬ​ដូច​ជា​ទ្រោល​ប្រទីប​ក្នុង​ទីដែល​ងងឹង ដើម្បី​ឲ្យ​បុគ្គល​មាន​ភ្នែក​ល្អ​បាន​ឃើញ​របស់​ផ្សេងៗ។ ខ្ញុំ​ព្រះអង្គ​សូម​ដល់​នូវ​ព្រះពុទ្ធ​ ព្រះធម៌ ព្រះសង្ឃ ជា​សរណៈ ខ្ញុំ​ព្រះអង្គ​សូម​បព្វជ្ជា​និង​ឧបសម្បទា​ក្នុង​សំណាក់​នៃ​ព្រះមាន​ព្រះភាគ។ ក្រោយ​មក​នាយតាលបុត្រ​ប្រធាន​អ្នករបាំ ក៏​បាន​បួស​ក្នុង​សំណាក់​នៃ​ព្រះ​បរម​សាស្ដា​ចារ្យ ហើយ​មិន​យូប៉ុន្មាន ក៏​បាន​សម្រេច​ព្រះអរហត្តផល បាន​ជា​ព្រះអរហន្ត​មួយ​អង្គ​ក្នុង​ព្រះពុទ្ធ​សាសនា។សូម​យក​បញ្ញា​ដ៏​ស្អាត​មក​ពិចារណា​នូវ​ពុទ្ធភាសិត​មួយ​កន្លែង​ទៀត​​ដូច​តទៅគួរ បើសប្បាយ​រីករាយ គួរ​បើ​សប្បាយ​ភ្លើតភ្លើន​អ្វីហ្ន៎! ក្នុង​លោក​ជាទី​អាស្រ័យ​ដែលកំពុង​ត្រូវ​ភ្លើង​ចេះ​សន្ធោសន្ធៅ​ជា​ប្រក្រតី​យ៉ាង​នេះ តាមន័យ​នេះ បហាសនរក គឺ​មាន​ទាំងក្នុង​លោក​នេះ​និង​លោក​ខាង​មុខ។ បហាសនរក បច្ចុប្បន្ន​យើង​អាច​និយាយ​ដោយ​វាចា​កំប្លែង​គឺ​សំដៅ​យក​រោគភាពយន្ត រោងល្ខោន កន្លែង​រាំរែក ដែល​នាំ​ឲ្យ​កើត​ភ្លើង​កិលេស គឺ រាគៈ ទោសៈ និង​ មោហៈ​នោះ​ឯង។ ប៉ុន្តែ​ពពួក​សាមញ្ញ​ជន​ដែល​ប្រកប​ដោយ​សេចក្ដី​ត្រេកត្រអាល ស្ទើរ​ទាំង​ពិភពលោក​គេ​មិន​យល់​ថា​ ភារៈ​យ៉ាង​នេះ​គឺ​ជា​នរក​ទេ គេ​មិន​ព្រម​ទទួល​ស្គាល់​ថា​ខ្លួន​គេ​នៅ​ក្នុង​នរក​ឡើយ។ ចំណែក​ព្រះអរិយបុគ្គល​ទាំង​ឡាយ​លោក​មើល​ឃើញ​យ៉ាង​ច្បាស់​ថា កាមគុណ​គឺ​ជា​នរក ចំណុច​នេះ​សម​ទៅ​នឹង​សេចក្ដី​ក្រាប​ទូល​ព្រះសម្ពុទ្ធ​បរមគ្រូ របស់​ព្រះសារីបុត្ត​ថាៈបពិត្រ​ព្រះអង្គ​មាន​ជោគ ព្រះខីណាស្រព​ទាំង​ឡាយ​រមែង​មើល​ឃើញ​យ៉ាង​ជាក់​ច្បាស់​ដោយ​បញ្ញា​ថា កាម​ទាំង​ឡាយ​ប្រៀប​ដូច​ជា​រណ្ដៅ​ភ្លើង​ដែល​កំពុង​ឆេះ​សន្ធោសន្ធៅ។ តាមន័យ​សុភាសិត​ខាង​លើ​នេះស្ដែង​ឲ្យ​យើង​ឃើញ​ថា ផ្អែក​ទៅ​លើ​សច្ចធម៌​នៃ​ធម្មជាតិ និង​បុគ្គល​ដែល​មាន​ចិត្ត​ខ្ពស់ តួ​យ៉ាង​ដូច​ជា​ព្រះអរិយបុគ្គល ទើប​លោក​មើល​ឃើញ​យ៉ាង​ច្បាស់​ថា​បុគ្គល​ដែល​បណ្ដោយ​ចិត្ត​ឲ្យ​ជ្រប់​ងប់​ក្នុង​វត្ថុ​ធាតុ​ទាំង​ឡាយ​មាន បញ្ចកាមគុណ​ជា​ដើម តែង​បាន​ទទួ​លផល​ក្ដៅ​ក្រហាយ​ដល់​ថ្នាក់​ត្រឹម​ណាៗ​នោះ។ សូម្បី​តែ​ក្នុង​បច្ចុប្បន្ន​នេះ ពួក​សាមញ្ញជន​ទាំង​នោះ បាន​ធ្លាក់​នរក​ជា​ស្រេច​ទៅ​ហើយ បើ​ដូច្នេះ​មិន​ចាំបាច់​ត្រូវ​សង្ស័យ​ថា តើ​ពេល​ណា​គេ​ស្លាប់​ទៅ​ត្រូវ​ទៅ​កើត​ក្នុង​នរក​បរលោក​ឬ​អត់​នោះ​ទេ។ អាស្រ័យ​ហេតុ​នេះ ទើប​ព្រះជិនស្រី​ត្រង់​ត្រាស់​ថាៈសម្រាប់​បុគ្គល​ដែល​មាន​សេចក្ដី​យល់​ឃើញ​ខុស​បែប​នេះ​ក៏​សម្រេច​បាន​ថា កាល​ណាគេ​ធ្វើ​មរណកាល​ទៅ បើ​មិន​ទៅកាន់នរក ក៏​គង់​តិរិច្ឆាន។ ដក​ស្រង់​ចេញ​ពី​សៀវភៅ តើ​នរក​មាន​ដែរ​ឬ​ទេ ដោយ​៥០០០​ឆ្នាំ​
images/articles/1500/2cf08abd3dd953353b4eee3ca74ac4f4sss.jpg
Public date : 27, Jul 2026 (20,317 Read)
ការ​ដែល​បរិយាយ​មក​ទាំង​ប៉ុន្មាន​ខាង​ដើម ភាគ​ច្រើន​គឺ​វិនិច្ឆ័យ​ឲ្យ​ឃើញ​ថា នរក​មាន​នៅ​ក្នុង​លោក​នេះ​ឯង។ លំដាប់​តទៅ​នឹង​ស្ដី​អំពី​នរក​បរលោក ថា​តើ​មាន​មែន​ឬ​ទេ? សេចក្ដី​នេះ​ខ្ញុំ​ក៏​មិន​បង្ខំ​មិត្ត​អ្នក​អាន​ទាំង​ឡាយ ថា​ត្រូវ​តែ​ជឿ​នោះ​ទេ ព្រោះ​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ក៏​ទ្រង់​សំដែង​ក្នុង​កាលាមសូត្រ​ថា អ្នក​ទាំង​ឡាយ​កុំ​ទាន់​អាល​ជឿ​លើ​ក្បួន​តម្រា អ្នក​ទាំង​ឡាយ​កុំ​ទាន់​អាល​ជឿ​លើ​អ្វី​ដែល​គ្រាន់​តែ​បាន​ឬ​មកអ្នក​ទាំង​ឡាយ​កុំ​ទាន​អាល​ជឿ​ថា​នេះ​ជា​សមណៈ នេះ​ជា​គ្រូ​របស់​អ្នក​ជា​ដើម។ ពាក្យ​ថា កុំ​ទាន់​អាល​ជឿ មិន​មែន​បាន​ន័យ​ថា មិន​ឲ្យ​ជឿ នោះ​ទេ ដោយ​ព្រះអង្គ​ទ្រង់​បញ្ជាក់​ហេតុ​ផល​ច្បាស់​លាស់​ថា បើ​អ្នក​ទាំង​ឡាយ​ពិចារណា​ដោយ​បញ្ញា​ឃើញ​ច្បាស់​ថា ពាក្យ​នេះ​ប្រព្រឹត្ត​ទៅ​ដើម្បី សេចក្ដី​ទុក្ខ មិន​មែន​ជា​ប្រយោជន៍ អ្នក​ទាំង​ឡាយ​ គប្បី​លះ​បង់​ចោល​ចេញ (តែ​បើ​ពាក្យ​នេះ​ប្រព្រឹត្តទៅ​ដើម្បី​សេចក្ដី​សុខ សេចក្ដី​ចម្រើន ដើម្បី​ជា​ប្រយោជន៍ អ្នក​ទាំង​ឡាយ​គប្បី សមាទាន​យក គប្បី​ប្រព្រឹត្ត​ជឿ​តាម)។ កាល​បើ​និយាយ​អំពី​នរក​បរលោក​នោះ​ មាន​មនុស្ស​តិច​ណាស់​ដែល​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ ព្រោះ​សេចក្ដី​ទុក្ខ​ក្នុង​នរក​វា​ធ្ងន់​ហួស​វស័យ​មនុស្ស​ធម្មតា​នឹក​ស្មាន ម្យ៉ាង​ទៀត ហេតុ​តែ​សត្វ​លោក​មិន​ងាយ​ជឿ ព្រោះ​គេ​មិន​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នោះ​ឯង។សូម​យក​បញ្ញា​មក​ពិចារណា​បន្តិច​មើល​ថា មនុស្ស​ខ្វាក់​ពី​កំណើត​រមែង​មិន​ធ្លាប់​ស្គាល់​ថា អ្វី​ទៅ​ជាពណ៌​ខៀវ ឬ​ពណ៌​ស ឬពណ៌លឿង​នោះ បើ​ទុក​ជា​យើង​ខំ​ព្យាយាម​ពន្យល់​ថា ពណ៌​នេះ​ពណ៌​នោះ​ក្រហម​ឬ​ស​យ៉ាង​ណា​ក៏​ដោយ ក៏​មនុស្ស​ខ្វាក់​ពី​កំណើត​នោះ​មិន​ងាយ​យល់​បាន​ឡើយ ថែម​ទាំង​បដិសេធ​ថា ក្នុង​លោក​នេះ​គ្មាន​ពណ៌​ស ពណ៌​ក្រហម​អ្វី​ឡើយ។ មិត្ត​អ្នក​អាន​ទាំង​ឡាយ! កាល​ដែល​មនុស្ស​ខ្វាក់​ពី​កំណើត​ប្រកែក​បដិសេធ​ថា ក្នុង​លោក​នេះ​វា​គ្មាន​ពណ៌​ខៀវ ពណ៌​ក្រហម​ជា​ដើម តើ​គួរ​ដែរ​ឬ​ទេ? សេចក្ដី​នេះ​យ៉ាង​ណា ឯ​សត្វ​លោក​ភាគ​ច្រើន​ក៏ខ្វាក់​ដូច​គ្នា​ដែរ ព្រោះ​ថា​ធូលី​ដ៏​ក្រាស់​គឺ​រាគាទិក្កិលេស​ជាដើម បាន​ហើរ​ចូល​ទៅ​កំទេច​ភ្នែក គឺ​បញ្ញា​របស់​សត្វ​លោក​ឲ្យ​ខ្វាក់​តាំង​ពី​កំណើត​មក​ម្លេះ គេ​មិន​ងាយ​មើល​ឃើញ​ថា អ្វី​ទៅ​ជា​បាប អ្វី​ទៅ​ជា​បុណ្យ អ្វី​ទៅ​ជា​សួគ៌ ឬ នរក​បាន​ទេ គេ​ថែម​ទាំង​បដិសេធ​ថា​ក្នុង​លោក​នេះ​គ្មាន​បាប គ្មាន​បុណ្យ គ្មាន​សួគ៌ គ្មាន​នរក ក៏​យ៉ាង​នោះ​ដែរ។ កាល​បើ​ភ្នេក​គឺ​បញ្ញា​ត្រូវ​ធូលី​គឺ​កិលេស កំទេច​អស់​យ៉ាង​នេះ​ហើយ បើ​ទុក​ជា​យក​វ៉ែនតា ម៉ាញ៉ូប មក​ពាក់​ត្រួត​គ្នា​ពីរ​ឬ​បី​ក៏​មិន​មើល​ឃើញ​ឋាននរក​បាន​ឡើយ។ ប៉ុន្តែ​ចំពោះ​ព្រះអរហន្ត​ទាំង​ឡាយ ភ្នែក​គឺ​បញ្ញា​របស់​លោក​ស្អាត​បរិសុទ្ធ ប្រាស​ចាក​ធូលី គឺ​កិលេស​ហើយ​ៗ​លោក​ប្រកប​ព្រម​ដោយ វិជ្ជា​និង​ចរណៈ​ជ្រាប​ច្បាស់​នូវ​លោក​នេះ​និង​លោក​ខាង​មុខ ដូច្នេះ រឿង​ណា​ដែល​បុថុជ្ជន​មិន​ដឹង ព្រះអរហន្ត​ទាំង​ឡាយ​លោក​ដឹង អ្វី​ដែល​បុថុជ្ជន​មើល​មិន​ឃើញ ព្រះអរហន្ត​ទាំង​ឡាយ​លោក​មើល​ឃើញ ប្រៀប​ដូច​ជា​របស់​ណា​ដែល​មនុស្ស​ខ្វាក់​ពីកំណើត​មើល​មិន​ឃើញ តែ​របស់​នោះ​មនុស្ស​ដែល​មាន​ភ្នែក​ភ្លឺ​អាច​មើល​ឃើញ​ក៏​ដូច្នោះ​ដែរ។ ដក​ស្រង់​ចេញ​ពី​សៀវភៅ តើ​នរក​មាន​ដែរ​ឬ​ទេ ដោយ​៥០០០​ឆ្នាំ​
images/articles/1505/2026-07-27_15_39_27-_New_Text_Document_etxt_-_Notepad.jpg
Public date : 27, Jul 2026 (36,907 Read)
ជំនះ​នូវ​អំពើ​អាក្រក់ តើ​យើង​អាច​ធ្វើ​យ៉ាង​ណា ដើម្បី​ជំនះ​នូវ​កម្ម​អាក្រក់​ដែលយើង​បាន​ធ្វើ​រួច​ហើយ? យោង​តាម​ច្បាប់​កម្ម​ផល កុសល​កម្ម​មិន​អាច​កំចាត់​ចោល​នូវ​អកុសល​កម្ម​បាន​ដោយ​ងារៗ​ទេ។ ប៉ុន្តែ​គ្រប់​សកម្មភាព​ដែល​យើង​បាន​ធ្វើ​រួច​ហើយ នឹង​មាន​ផល​របស់​វា ទោះ​ឆាប់ៗ​ ឬ​យូរ។ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​បាន​យក​អំបិល​នៅ​ក្នុង​ទន្លេ មក​ធ្វើ​ការ​ប្រៀប​ធៀប ពេល​ព្រះអង្គ​ទ្រង់​ផ្ដល់នូវ​ឱវាទ​ដល់​បរិស័ទ​របស់​ព្រះអង្គ​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 0.91
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿