Tueday, 05 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 114,015
Today
Yesterday 179,941
This Month 944,471
Total ៣៥៧,៧៨៨,៤៤៥
Flag Counter
Reading Article
Public date : 29, Jan 2021 (17,044 Read)

កូនត្រូវ​ចេះ​ថែរក្សា​សុខភាព



Audio

 

កូនៗ​ទាំង​ឡាយ​ សូម​កូន​ចងចាំថា សុខភាព​ជា​កត្តា​ចម្បងសម្រាប់​ជីវិត​យើង​ណា​កូន ដូច្នេះ​កូន​ត្រូវ​ចេះ​ថែរក្សា​សុខភាព​របស់​ខ្លួន​ឯង​ណា​កូន​មិន​មាន នរណា​អាច​ថែរក្សា​សុខផាព​យើង​បាន​ក្រៅ​អំពី​ខ្លួន​យើង​ឡើយ ។ យ៉ាង​នេះ​ហើយ​បាន​ជា​ម៉ែ ចង់​ប្រាប់កូនៗ​ទាំង​ឡាយ​ឲ្យ​ចេះ​ថែរក្សា​សុខភាព​ខ្លួន​ឯង ព្រោះ​កូន​បែក​អំពី​ម៉ែ​ឆ្ងាយ ពុក​ម៉ែ​បារម្ភ ខ្លាច​កូន​មាន​រោគ​ច្រើន​ណា​កូន​ម៉ែ សូម​កូន​ចង់ចាំ​ពាក្យ​ទូន្មាន​របស់​ព្រះសាស្ដា​ខ្លះៗ ក្រៅ​ពី​កូន​សិក្សា​នៅ​សាលា​ណា​កូន សូម​កូន​សិក្សា​ដូច​តទៅ..... អាយុ​វឌ្ឍន​ធម៌គឺ​វិធី​ថែរក្សា​សុខភាព​ល្អ និង​ចម្រើន​អាយុ​ឲ្យ​បាន​វែង​ផង​ណា​កូន​ម៉ែ។

ដោយ​សារ​អាយុវឌ្ឍធម៌នេះ​ឯង ទើប​ព្រះអង្គ​អាច​ចម្រង់​ព្រះជន្ម​បាន​រហូត​ដល់ ៨០ វស្សា​ទើប​ចូល​និព្វាន ឯការ​ថែរក្សា​អាយុនោះ​មិន​មាន​អ្វី​ច្រើន​នោះ​ទេ គឺ​មាន​តែ ៧ យ៉ាង​ប៉ុណ្ណោះ

១. សប្បាយ​ការី ចេះ​ធ្វើ​សេចក្ដី​សប្បាយ​ឲ្យ​ដល់​ខ្លួន​ឯង គឺ​អនុវត្ត​ទៅតាម​ក្បួន​អនាម័យ និង​ក្បួន​សុខភាព ដូចជា​ឥរិយាបថ​ទាំង ៤ គឺ ដេក ដើរ ឈរ អង្គុយ ត្រូវ​ផ្លាស់​ប្ដូរ​ឲ្យ​បាន​សមរម្យ មាន​ការ​​ហាត់​ប្រាណ​បញ្ចេញកម្លាំង សម្អាត​ខ្លួន​ប្រាណ​កូន។

២. សប្បាយេ មតញ្ញូ មាន​ប្រមាណ ស្គាល់​ល្មម ស្គាល់​ប្រមាណ​នៅក្នុង​សប្បាយ​ទាំង​ឡាយ ដូច​ជា​បរិភោគ​រហូត​ទាល់​តែ​ហល់​មើល​សម្លឹង​ទូរទស្សន៍ រហូត​ដល់​ទៅ​ព្រិល​ភ្នែក ហៀរ​ទឹក​ភ្នែក ផឹក​រហូត​ដល់​ក្អែ​ចេញ​មក​វិញ។ ម្យ៉ាង​វិញ​ទៀត គឺ​ចេះ​ជ្រើសរើស​របស់​ណា​មិន​ហុចទោស​យក​មក​បម្រើ​សេចក្ដី​សប្បាយ​របស់​ខ្លួន​ដូច​ជា​ស្រា បារី កញ្ឆា ជាដើម​នេះ​សុទ្ធ​តែ​ជា​របស់​នាំឲ្យ​ទោស សប្បាយ​ត្រូវ​ចេះ​ស្គាល់​ប្រមាណ​ក្នុង​ការ​ជ្រើស​រើស​របស់​ទាំង​នេះ មក​ប្រើ​ផង​ដែរ។

៣. បរិណតភោជី បរិភោគ​តែ​អាហារ​ណា​ដែល​រលាយ​ងាយ ក្រពះ​ស្រួល​កិន មិន​នាំ​ឲ្យ​ខូច​ក្រពះ និង​ទំពា​ឲ្យ​បាន​ម៉ដ្ឋ​ល្អ។

៤. កាលចារី ស្គាល់​ពេលវេលា​ក្នុង​ការ​ធ្វើការ ធ្វើ​ត្រូវ​សម​ពេល​ធ្វើ​មាន​ពេល មាន​វេលា ស្គាល់​ថា​គួរ​ធ្វើ​ការ​ប៉ុន្មាន​ម៉ោង សម្រាក​កាយ​ប៉ុន្មាន​ម៉ោង រៀន​សូត្រ​ប៉ុន្មាន​ម៉ោង​ជាដើម។

៥. ព្រហ្មចារី ប្រព្រឹត្ត​ព្រហ្មចរិយធម៌ អ្នក​ដែល​ជា​គ្រហស្ថត្រូវ​ចេះ​កំណត់​កាមារម្មណ៍​របស់​ខ្លួន ត្រូវ​វៀរចាក​នូវ​ការ​សេពសន្ថវៈ​ខ្លះ ព្រោះអ្នក​ល្មោភ​ក្នុង​កាម​គុណ នឹង​នាំ​ឲ្យ​បាក់​កម្លាំង​ថែម​ទាំង​វិនាស​ទ្រព្យ​សម្បត្តិ។

៦. សីលវា មាន​សីល ប្រព្រឹត្ត​ល្អ មិន​ធ្វើ​អ្វី​ដែល​ខុស​ច្បាប់​ក្នុងប្រទេស ដែល​សង្គម​គេ​ស្អប់​ខ្ពើម​ណា​កូន។

៧. កល្យាណ​មិត្ត មាន​កល្យាណ​មិត្ត មិត្តល្អ មិត្ត​ដែល​មិន​បបួល​ទៅរកអបាយមុខ​ទាំង ៤ គឺ​ស្រី ស្រា ល្បែង អំពើពាលា។

ទាំង​អស់​នេះ​តើ​កូន​អាច​ធ្វើ​បាន​ទេ? ប្រសិន​បើ​កូន​ធ្វើ​បាន​នោះ​ល្អខ្លាំង​ណាស់​ណា​កូន​ម៉ែ តែ​បើ​កូន​មិន​អាច​ធ្វើ​បាន​ទេ កូន​ត្រូវ​តែ​ព្យាយាម​ណា​ទាំង​នេះ​ជា​កត្តា​សំខាន់ សម្រាប់​ជីវិត​កូន​ព្រម​ទាំង​អ្នកដទៃ​ណា​កូន​ម៉ែ។

ដកស្រង់ចេញ​ពី​សៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ
ដោយ​៥០០០​ឆ្នាំ​
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 29, Jul 2019 (21,717 Read)
រាត្រី​ទឹក​ភ្នែក​ហូរ​ជ្រែក​ភ័ក្ត្រ​ម៉ែ
Public date : 22, May 2022 (39,787 Read)
មហាបុណ្ណមសូត្រ
Public date : 22, Jul 2020 (43,424 Read)
ជំនួញ៥ប្រការដែលព្រះពុទ្ធទ្រង់ហាម
Public date : 22, Sep 2023 (20,896 Read)
ជីវិត​ពិត​ជា​ត្រូវ​ការ​ធម៌
Public date : 30, Jul 2019 (6,623 Read)
វធកបច្ចុប្បដ្ឋានតោ
Public date : 26, Jul 2019 (52,917 Read)
ការ​ឲ្យ​នូវ​ទី​សេ​នា​សនៈ​ ឈ្មោះ​ថា​ឲ្យ​នូវ​វត្ថុ​គ្រប់​យ៉ាង​
Public date : 28, Jul 2019 (24,651 Read)
តួនាទីកូនចំពោះមាតាបិតា
Public date : 27, Jul 2019 (40,194 Read)
បទ​គួរ​យល់​ដឹង​អំពី​រាគៈ
Public date : 09, Aug 2023 (33,123 Read)
គ្រប់រឿងសុទ្ធតែមានសច្ចរស
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).