images/articles/2648/tex567tpic.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០២៦ (អាន: ៣៦,៨៣១ ដង)
ដឹងខ្លួនថាកំពុងវង្វេង គឺល្អណាស់ ល្អត្រង់ចេះសាកសួររកផ្លូវត្រូវ តែបើកំពុងវង្វេងហើយ ដឹងខ្លួនថា ខ្លួនឯងជាអ្នកចេះដឹងបែបហ្នឹងប្រាកដជាជួបគ្រោះថ្នាក់ ។ តើយើងមានចិត្តចង់ស្តាប់អ្នកដែលអស់កិលេសនិយាយឲ្យយើងស្តាប់ដែរឬទេ ? អ្នកដែលអស់កិលេស គឺអ្នកដែលស្គាល់ផ្លូវរួចផុតចាកទុក្ខ ។ តើយើងមានដឹងខ្លួនថាយើងកំពុងតែវង្វេងក្នុងវដ្តសង្សារដែរឬទេ ? បើដឹងខ្លួនថាកំពុងវង្វេងយើងប្រាកដជាចូលចិត្តស្តាប់ ចូលចិត្តសិក្សានូវព្រះពុទ្ធដីកា តាមរយៈព្រះត្រៃបិដក និងពិចារណាតាមអដ្ឋកថា មិនខានឡើយ ។
ក្នុងពាលវគ្គ ( វគ្គទី ៥ នៃព្រះគាថាធម្មបទ ) ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា ៖
យោ ពាលោ មញ្ញតី ពាល្យំ បណ្ឌិតោ វាបិ តេន សោ
ពាលោ ច បណ្ឌិតមានី ស វេ ពាលោតិ វុច្ចតិ ។
អ្នកណាជាមនុស្សពាល ហើយដឹងនូវភាពនៃខ្លួនថាជាពាល អ្នកនោះនឹងទៅជាបណ្ឌិតបានខ្លះ ដោយហេតុដែលដឹងខ្លួនថាជាពាលនោះឯង ចំណែកបុគ្គលណា ជាមនុស្សពាល មានសេចក្តីប្រកាន់ថាខ្លួនជាបណ្ឌិត អ្នកនោះ ឈ្មោះថាជាមនុស្សពាលដោយពិត ។
ដកស្រង់ចេញពី សៀវភៅសិក្សាព្រះសូត្រភាគទី១១
ដោយ៥០០០ឆ្នាំ
images/articles/3089/2026-07-19_16_15_59-Greenshot.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២៦ (អាន: ៧,៧៩០ ដង)
ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្ស មានអាយុ ៨ ម៉ឺនឆ្នាំ ពួកនាងកុមារិកា មានអាយុ ៥០០ ឆ្នាំ ទើបល្មមឲ្យមានប្តី ។
ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្សមានអាយុ ៨ ម៉ឺនឆ្នាំ នឹងមានអាពាធតែ ៣ យ៉ាង គឺចំណង់ក្នុងអាហារ ១ បរិភោគអាហារមិនបាន ១ សេចក្តីគ្រាំគ្រារាងកាយ ១ ។
ម្នាលភិក្ខុទាំងឡាយ កាលដែលពួកមនុស្សមានអាយុ ៨ ម៉ឺនឆ្នាំ ជម្ពូទ្វីបនេះ នឹងជាទ្វីបស្តុកស្តម្ភធំទូលាយ មានស្រុក និគម រាជធានី (តៗគ្នា) មួយរយៈមាន់ហើរធ្លាក់ ។
ម្នាលភិក្ខុទាំងឡាយ កាលបើ ពួកមនុស្សមានអាយុ ៨ ម៉ឺនឆ្នាំ ជម្ពូទ្វីបនេះនឹងពេញដោយមនុស្ស (រកចន្លោះគ្មាន) ដូចអវីចិនរក ពុំនោះសោត ដូចព្រៃបបុរ ឬព្រៃរាំងភ្នំ ។
ម្នាលភិក្ខុទាំងឡាយ កាលបើ ពួកមនុស្សមានអាយុ ៨ ម៉ឺនឆ្នាំ ក្រុងពារាណសីនេះ នឹងប្រែឈ្មោះ ជាកេតុមតីរាជធានីវិញ ជារាជធានីស្តុកស្តម្ភ ធំទូលាយ មានជនក៏ច្រើន មានមនុស្សកុះករ និងមានភិក្ខាហារ ដ៏សម្បូណ៍ ។
ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្ស មានអាយុ ៨ ម៉ឺនឆ្នាំ ក្នុងជម្ពូទ្វីបនេះ នឹងមាននគរ ៨ ម៉ឺន ៤ ពាន់ មានកេតុមតីរាជធានីឯង ជាប្រធាន ។
ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្ស មានអាយុ ៨ ម៉ឺនឆ្នាំ នឹងមានព្រះរាជា (១ព្រះអង្គ) ព្រះនាម សង្ខៈ ទ្រង់កើតឡើង ក្នុងកេតុមតីរាធានី ជាស្តេចចក្រពត្តិ ទ្រង់ជា ធម្មិកធម្មរាជ ជាឥស្សរៈលើផែនដី មានសមុទ្រទាំង ៤ ជាទីបំផុត ជាស្តេចឈ្នះសង្រ្គាម ទ្រង់មានជនបទដល់នូវថិរភាព ទ្រង់បរិបូណ៌ ដោយរ័តន៍ ៧ ប្រការ ។ ឯរ័តន៍ទាំង ៧ ប្រការរបស់ព្រះបាទសង្ខៈនោះ គឺ ចក្ករ័តន៍ ១ ហត្ថិរ័តន៍ ១ អស្សរ័តន៍ ១ មណិរ័តន៍ ១ ឥត្ថីរ័តន៍ ១ គហបតិរ័តន៍ ១ រាប់បរិនាយករ័តន៍ ១ ផង ជាគម្រប់ ៧ ។
ឯព្រះបាទសង្ខៈនោះ នឹងមានព្រះរាជបុត្រ ច្រើនជាងពាន់ សុទ្ធសឹងក្លៀវក្លា អង់អាច សង្កត់សង្កិននូវពួកសេនារបស់ស្តេចដទៃបាន ។ ព្រះបាទសង្ខៈនោះ ទ្រង់ត្រួតត្រា គ្រប់គ្រង នូវផែនដី ដែលមានសាគរជាទីបំផុត ដោយធម៌ មិនបាច់ប្រើអាជ្ញា មិនបាច់ប្រើគ្រឿងសស្រ្តាវុធទេ ។
ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្សមានអាយុ ៨ ម៉ឺនឆ្នាំ ព្រះមានព្រះភាគ ទ្រង់ព្រះនាមមេត្តេយ្យៈ នឹងកើតឡើងក្នុងលោក ទ្រង់ឆ្ងាយចាកកិលេស ទ្រង់ត្រាស់ដឹងញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ ទ្រង់បរិបូណ៌ដោយវិជ្ជានិងចរណៈ ទ្រង់មានព្រះដំណើរល្អ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ ឥតមានបុគ្គលណាសើ្ម ទ្រង់ទូន្មាននូវបុរសដែលគួរទូន្មាន ទ្រង់ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ជ្រាបច្បាស់នូវចតុរារិយសច្ច ទ្រង់មានដំណើរទៅកាន់ត្រៃភពខ្ជាក់ចោលហើយ ដូចជាតថាគត ដែលឆ្ងាយចាកកិសេស ត្រាស់ដឹងញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះខ្លួនឯងបរិបូណ៌ដោយវិជ្ជា និងចរណៈ មានដំណើរល្អ ជ្រាបច្បាស់នូវត្រៃលោក ប្រសើរដោយ
សីលាទិគុណ ឥតមានបុគ្គលណាស្មើ ទូន្មាននូវបុរសដែលគួរទូន្មាន ជាសាស្តានៃ ទេវតា និងមនុស្សទាំងឡាយ ជ្រាបច្បាស់នូវចតុរារិយសច្ច មានដំណើរទៅ កាន់ត្រៃភព ខ្ជាក់ចោលហើយ ដែលកើតឡើងក្នុងលោក ក្នុងកាលឥឡូវ នេះដែរ ។
ព្រះមេត្តេយ្យៈមានព្រះភាគអង្គនោះ ទ្រង់បានត្រាស់ដឹង បាន ធ្វើឲ្យជាក់ច្បាស់នូវព្រះនិញ្វនចំពោះព្រះអង្គ ហើយញុំាងលោកនេះ ព្រម ទាំងទេវលោក មារលោក ព្រហ្មលោក ញុំាងពពួកសត្វព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេពនិងមនុស្សដ៏សេស ឲ្យត្រាស់ដឹងផង ដូចតថាគត ដែលបានត្រាស់ដឹងហើយ ធ្វើឲ្យជាក់ច្បាស់នូវព្រះនិញ្វន ចំពោះខ្លួនឯង ហើយញុំាងលោកនេះព្រមទាំងទេវលោក មារលោក ព្រហ្មលោក ញុំាងពពួកសត្វព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេសឲ្យត្រាស់ដឹងផង ក្នុងកាលឥឡូវនេះដែរ ។
ព្រះមេត្តេយ្យៈមានព្រះភាគអង្គនោះ នឹងទ្រង់សម្តែងធម៌ ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ទាំងទ្រង់ប្រកាសព្រហ្មចរិយធម៌ ព្រមទាំង អត្ថ និងព្យព្ជានៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ដូចតថាគតដែលសម្តែងធម៌ ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ប្រកាសព្រហ្មចរិយធម៌ ព្រមទាំងអត្ថនិងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ក្នុងកាលឥឡូវ នេះដែរ ។
ព្រះមេត្តេយ្យៈមានព្រះភាគអង្គនោះ នឹងគ្រប់គ្រងនូវភិក្ខុសង្ឃ ច្រើនពាន់ ដូចតថាគតដែលគ្រប់គ្រងនូវភិក្ខុសង្ឃច្រើនរយ ក្នុងកាលឥឡូវ នេះដែរ ។ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះបាទសង្ខៈ ទ្រង់ត្រាស់ បង្គាប់ឲ្យលើកប្រាសាទ ដែលព្រះបាទមហាបនាទៈឲ្យកសាង ហើយទ្រង់ ប្រថាប់នៅ (ក្នុងប្រាសាទនោះ) ទ្រង់លះបង់ (ប្រាសាទនោះ) ឲ្យជាទាន ដល់ពួកសមណព្រាហ្មណ៍ កបណៈ (មនុស្សកំព្រា) អទ្ធិកៈ (អ្នកដំណើរ) វណិព្វកៈ (អ្នកនិយាយសរសើរហើយសូម) និងពួកយាចក (ស្មូម) រួចទ្រង់ ដាក់ព្រះកេសានិងព្រះមស្សុ ទ្រង់ស្លៀកដណ្តប់កាសាវព័ស្រ្ត ចេញចាក រាជាគារស្ថាន ចូលទៅកាន់ផ្នួស ក្នុងសម្នាក់នៃព្រះមេត្តេយ្យៈមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ។
កាលព្រះបាទសង្ខៈនោះ ទ្រង់ព្រះផ្នួសយ៉ាងនេះ ហើយ ទ្រង់គេចចេញទៅតែមួយព្រះអង្គឯង ឥតមានសេចក្តីប្រមាទឡើយ មានសេចក្តីព្យាយាម ជាគ្រឿងដុតនូវកិលេស មានព្រះហឫទ័យបែរ ឆ្ពោះ ទៅរកព្រះនិញ្វន ពួកកុលបុត្រ ដែលចេញចាកផ្ទះ ទៅបួសក្នុងភាពជា បុគ្គលមិនមានផ្ទះដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា ពុំយូរ ប៉ន្មាន ក៏ព្រះសង្ខត្ថេរ បានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់នូវអនុត្តរធម៌នោះ ដែលជាទីបំផុតនៃព្រហ្មចារ្យ ដោយខ្លួនឯង ក្នុងបច្ចុប្បន្ននេះ ក៏សម្រាក សម្រាន្តនៅដោយឥរិយាបថទាំង ៤ ។
(សុត្តន្តបិដក ទីឃនិកាយ បាដិកវគ្គ ចក្កវត្តិសូត្រ បិដកលេខ ១៨ ទំព័រ ១៥២-១៥៦)
ដោយ៥០០០ឆ្នាំ
images/articles/828/2026-07-29_18_30_20-yearsorg_-_sftp___yearsd62_214_79_36_-_FileZilla.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២៦ (អាន: ៤៦,៨៨៥ ដង)
រឿងសោមទត្តព្រាហ្មណ៍
( ចាក ម. វា. )
(គុណនៃការបូជាប្រយោជន៍ ចំពោះមិត្តសំឡាញ់)
កាលព្រះសម្ពុទ្ធបរមគ្រូ ព្រះអង្គបរិនិពា្វនទៅយូរហើយ ក្នុងក្រុងសាវត្ថីមានព្រាហ្មណ៍ពីររូបឈ្មោះ សោមព្រាហ្មណ៍១ សោមទត្តព្រាហ្មណ៍១ ជាសំឡាញ់នឹងគ្នា ។ ព្រាហ្មណ៍ទាំងពីររូបនេះជាអ្នកចូលចិត្តលេងបាស្កាភ្នាល់គ្នាដាក់គ្រឿងអលង្ការ និង សំលៀកបំពាក់ ។ថ្ងៃមួយសោមព្រាហ្មណ៍លេងចាញ់ ត្រូវបានសំលៀកបំពាក់ និង ចិញ្ចៀនទៅសោមទត្តព្រាហ្មណ៍ទាំងអស់ នៅសល់តែខោខ្លីមួយ ក៏មិនហ៊ានទៅផ្ទះខ្លាចប្រពន្ធរករឿងឈ្លោះប្រកែក ។
ឯសោមទត្តព្រាហ្មណ៍ កាលបើដល់ពេលទៅផ្ទះ ក៏បបួលសោមព្រាហ្មណ៍ទៅផ្ទះ សោមព្រាហ្មណ៍ប្រកែកមិនព្រមទៅដាច់អហង្ការទើបសោមទត្តព្រាហ្មណ៍សួរថា ម្នាលសំឡាញ់ ហេតុអ្វីបានជាសំឡាញ់មិនទៅផ្ទះ អ្នកឈឺចិត្តនឹងលេងចាញ់ខ្ញុំឬ ? សោមព្រាហ្មណ៍ថាមិនមែនឈឺចិត្តដូចសំឡាញ់ទេ ប៉ុន្តែប្រពន្ធខ្ញុំបើមិនឃើញចិញ្ចៀនពាក់នៅដៃខ្ញុំទេមុខជារករឿងឈ្លោះនឹងខ្ញុំជាប្រាកដ ខ្ញុំមិនចង់ឲ្យមានការឈ្លោះប្រកែក បានជាខ្ញុំមិនព្រមទៅផ្ទះ ។
សោមទត្តព្រាហ្មណ៍ឮដូច្នោះហើយ ក៏ឲ្យសំលៀកបំពាក់និងចិញ្ជៀនទៅសោមព្រាហ្មណ៍វិញ ហើយនាំគ្នាទៅផ្ទះរៀងខ្លួនទៅ ។ ចំណែកសោមទត្តព្រាហ្មណ៍ជាមនុស្សខិលខូច ប្រព្រឹត្តកាមេសុមិច្ឆាចារនឹងកូនប្រពន្ធអ្នកដទៃ ព្រះរាជាបានទទួលបណ្តឹងពីអ្នកប្តឹង ហើយចាត់ឲ្យរាជបុរសទៅចាប់ខ្លួនសោមទត្តព្រាហ្មណ៍មកធ្វើទោស លុះសោមទត្តព្រាហ្មណ៍មកដល់ព្រះរាជាទតឃើញរូបភាពជាមនុស្សខ្ពង់ខ្ពង់ ហើយទ្រង់រំលឹកប្រដៅឲ្យឈប់ធ្វើអំពើនោះទៀត ទ្រង់លែងឲ្យរួចខ្លួនត្រឡប់ទៅផ្ទះវិញ ។
សោមទត្តព្រាហ្មណ៍មិនព្រមលះបង់អំពើនោះ នៅតែប្រព្រឹត្តធ្វើដដែល ព្រះរាជាហៅមកឃាត់អស់វារៈ៣ ដងមិនព្រមតាមសោះ ដល់គ្រប់៤ ដងទ្រង់ក្រោធពិរោធជាខ្លាំងឲ្យរាជបុរសយកទៅសម្លាប់ ។ ពួករាជបុរសចាប់ចងស្លាបសេកបណ្តើរអាក្រោសគ្រប់ច្រកល្ហកក្នុងទីក្រុងក៏បានឮដល់សោមព្រាហ្មណ៍ៗ រត់មកមើលឃើញស្គាល់ជាសំឡាញ់អ្នកឲ្យប្រយោជន៍ដល់ខ្លួនក្នុងពេលដែលលេងបាស្កាចាញ់ ក៏និយាយអង្វររាជបុរសឲ្យឈប់ចាំនៅទីនោះសិន កុំអាលយកទៅសម្លាប់ចាំទៅសូមទោសព្រះរាជាសិន រាជបុរសព្រមចាំ ។
សោមព្រាហ្មណ៍ទៅទួលសូមទោសព្រះរាជាៗ ទ្រង់តុណ្ហីភាពស្ងៀមពុំមានព្រះរាជឳង្កាថាដូចម្តេចឡើយ ។ សោមព្រាហ្មណ៍ថ្វាយបង្គំលាត្រឡប់មកវិញឲ្យរាជបុរសដោះលែងសោមទត្តព្រាហ្មណ៍ ហើយឲ្យចងខ្លួនយកទៅសម្លាប់វិញ(ឳ! គួរឲ្យស្ងើចណាស់មិត្តសំឡាញ់មានសភាពបែបនេះមានតិចពេកក្នុងលោក ស្ទើរតែគ្មានសោះ ។
អ្នកមានមិត្តសំឡាញ់ទាំងឡាយក្នុងលោក គួរតែយកតម្រាប់តាមសោមព្រាហ្មណ៍នេះគ្រប់គ្នា កុំសម្លាប់មិត្តក្នុងវេលាមានអាសន្នឡើយ) ។ ពួករាជបុរសទាំងឡាយ ដោះលែងសោមទត្តព្រាហ្មណ៍ហើយ ចងសោមព្រាហ្មណ៍យកទៅសម្លាប់ចោលទៅ ។ ដួងវិញ្ញាណដ៏បរិសុទ្ធរបស់សោមព្រាហ្មណ៍ ក៏អណ្តែតក្នុងប្រតិស្ថានក្នុងវិមានមាសកណ្តាលហ្វូងនៃពួកនារីទាំងឡាយ នាស្ថានទេវលោកសោយទិព្វសម្បត្តិជាសុខក្សេមក្សាន្ត ។
ចំណែកសោមទត្តព្រាហ្មណ៍កាលបើរាជបុរសសម្លាប់សម្លាញ់ហើយ ក៏យំសោកបោកខ្លួនប្រាណអាណិតអាសូរក្រៃលែង លុះបន្ទោបង់នូវការយំសោកហើយ រៀបធ្វើជើងថ្កបូជាសព្វរើសឆ្អឹងសម្លាញ់យកទៅទុកនៅផ្ទះរបស់ខ្លួន ធ្វើទក្ខិណានុប្បទានផ្សាយកុសលទៅឲ្យអស់វារៈបីថ្ងៃ ។ ឯសោមទេវបុត្ត បានរំលឹកឃើញសោមទត្តព្រាហ្មណ៍ដែលជាសម្លាញ់ បានធ្វើទានឧទ្ទិសកុសលចំពោះខ្លួនហើយ ក៏ចុះពីទេវលោកមកនិម្មិតជាមាណពដើរចូលទៅផ្ទះសោមទត្តព្រាហ្មណ៍ និយាយសព្វគ្រប់តាមដំណើររឿងរបស់ខ្លួន ទើបនាំសោមទត្តព្រាហ្មណ៍ទៅស្ថានទេវលោកដោយឫទ្ធិរបស់ខ្លួន ប្រគល់ទិព្វសម្បតិ្តឲ្យ ៧ ថ្ងៃ ហើយនាំមកមនុស្សលោកវិញ ។
សោមទត្តព្រាហ្មណ៍ខំធ្វើបុណ្យទានគ្រប់យ៉ាងដោយចង់បានទិព្វសម្បតិ្តដូចសោមទេវបុត្ត តែងគិតដល់កំហុសរបស់ខ្លួនថា កាលពីដើមអញមានសម្បត្តិច្រើនមិនគិតធ្វើបុណ្យទានគិតតែស៊ីចាយសប្បាយវិនាសសម្បត្តិអស់ ធ្លាក់ខ្លួនជាអ្នកក្រ ពេលនេះធ្វើម្តេចហ្ន! នឹងបានទ្រព្យធ្វើបុណ្យទានឲ្យអស់ចិត្តនឹងគេ ការគិតយ៉ាងនេះយូរៗទៅ ក៏បណ្តាលទៅជារោគស្គមលឿងដេកនៅលើកន្ទេលដើរទៅណាមិនរួច ។
សោមទេវបុត្រដឹងដូច្នេះហើយ មានប្រាថ្នាចង់អោយទិព្វសម្បត្តិ ប៉ុន្តែយល់ថាមនុស្សលោកប្រើប្រាស់ទិព្វសម្បត្តិមិនបានឡើយ ទើបយកកែវមណីជោតិមួយដុំមកឲ្យ កែវនេះអាចសម្រេចសេចក្តីប្រាថ្នាគ្រប់យ៉ាង ។ សោមទត្តព្រាហ្មណ៍បានកែវអនុភាពនោះហើយ សប្បាយចិត្ត ជារោគទាំងពួង គិតជាចំណាយធ្វើបុណ្យទានតែម្យ៉ាងដរាបអស់អាយុបានទៅកើតស្ថានទេវលោក សោយទិព្វសម្បត្តិជាសុខក្សេមក្សាន្តជាមួយសោមទេវបុត្តជាសម្លាញ់អស់កាលជាយូរអង្វែង ៕
ដកស្រង់ចេញពីសៀវភៅប្រជុំនិទានជាតក
ដោយ៥០០០ឆ្នាំ
images/articles/837/2026-07-29_17_07_52-Greenshot.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២៦ (អាន: ១៥,០៩៥ ដង)
អនុស្សតិ បុគ្គលដែលមានប្រក្រតីចម្រើនសតិប្បដ្ឋាន តែងមានចិត្តបង្អោនទៅរកសេចក្តីស្ងប់ស្ងាត់ ក្នុងព្រះហឫទ័យនៃព្រះអរហន្តទាំងឡាយ ។ ព្រះអរហន្តទាំងឡាយ មិនមានភ័យ មិនមានកង្វល់ មិនប្រកាន់ មិនជាប់ជំពាក់ មិនអាល័យ មិនត្រូវការដោយតណ្ហាសូម្បីតែជីវិតរស់នៅ មានព្រះហឫទ័យស្អាតបរិសុទ្ធអស់កាលជានិច្ចទល់នឹងបរិនិព្វាន ។ ព្រះហឫទ័យដ៏ស្ងប់ត្រជាក់និងភ្លឺស្វាងត្រចះត្រចង់ដោយពន្លឺបញ្ញា ព្រមដោយព្រះហឫទ័យករុណាចំពោះសត្វលោក ប្រាដកដូចជារមណីយដ្ឋាននៃចិត្ត ពុទ្ធបរិស័ទរមែងរីករាយដោយបីតិ បស្សទ្ធិ សុខស្ងប់ដ៏សែនមនោរម្យក្រៃលែង ។
ធម្មជាតិចិត្ត តែងតែធ្លាក់ចុះក្នុងកាម ដោយកាមវិតក្កៈ តែងជាប់ជំពាក់ តែងខ្វាយខ្វល់ក្នុងរឿងផ្សេងៗ ដូច្នេះការងារដែលពុទ្ធបរិស័ទអាចហ្វឹកហាត់អប់រំចិត្ត ឲ្យចិត្ត ចេះបង្អោនទៅរកសេចក្តីស្ងប់ស្ងាត់ក្នុងព្រះហឫទ័យ នៃព្រះអរហន្តបាន គឺជាការប្រពៃក្រៃលែង ប្រៀបដូចរាជហង្ស ដែលមិនត្រេកអរនឹងស្រះទឹកក្នុងភូមិត្រកូលចណ្ឌាល ព្រោះស្រះនោះស្មោកគ្រោកមិនស្អាត តែងរាជហង្ស រមែងត្រេកអរចំពោះស្រះបោក្ខរណី ក្នុងដែនដីនៃព្រៃហិមពាន្ត ដូច្នោះឯង ។
ក្នុងបិដកលេខ ៤៦ ទំព័រ ១២-១៥ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្តែងចំពោះព្រះសក្យមហានាមថា បពិត្រមហានាម ក្នុងសម័យណា អរិយសាវ័ករលឹករឿយៗនូវគុណនៃព្រះតថាគត... រលឹករឿយៗនូវគុណព្រះធម៌... រលឹករឿយៗនូវគុណនៃព្រះសង្ឃ ក្នុងសម័យនោះ អរិយសាវ័កនោះ គឺមិនត្រូវរាគៈ រួបរឹតចិត្តបានឡើយ ទាំងដែលក្នុងសម័យនោះ ចិត្តរបស់អរិយសាវ័កនោះ រមែងជាចិត្តត្រង់ព្រោះប្រារព្ធនូវគុណនៃព្រះតថាគត... ព្រោះប្រារព្ធនូវគុណនៃព្រះធម៌... ព្រោះប្រារព្ធនូវគុណនៃព្រះសង្ឃ ។
បពិត្រមហានាម លុះអរិយសាវ័កមានចិត្តត្រង់ហើយ រមែងបាននូវការដឹងអត្ថ បាននូវការដឹងធម៌ បាននូវសេចក្តីរីករាយប្រកបដោយធម៌ កាលបើមានសេចក្តីរីករាយហើយ បីតិក៏កើតឡើង កាលបើចិត្តប្រកបដោយបីតិហើយ នាមកាយក៏ស្ងប់រម្ងាប់ លុះនាមកាយស្ងប់រម្ងាប់ហើយ រមែងទទួលនូវសេចក្តីសុខ កាលបើមាន សេចក្តីសុខហើយ ចិត្តក៏រមែងតម្កល់មាំ ។ បពិត្រមហានាម អរិយសាវ័កនោះ ហៅថាជាអ្នកដល់នូវការស្ងប់រម្ងាប់ក្នុងពួកសត្វដែលប្រាសចាកការស្ងប់រម្ងាប់ ជាអ្នកមិនចង្អៀតចង្អល់ ជាអ្នកសម្រេចនូវធម្មស្សោតៈគឺវិបស្សនាចម្រើនពុទ្ធានុស្សតិ... ចម្រើនធម្មនុស្សតិ... ចម្រើនសង្ឃានុស្សតិកម្មដ្ឋាន ។
ក្នុងការដែលពុទ្ធបរិស័ទ បង្អោនចិត្តទៅរកសេចក្តីស្ងប់ស្ងាត់ក្នុងព្រះហឫទ័យនៃព្រះអរហន្ត ដូចដែលព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្តែងហើយ សន្តានចិត្តនៃពុទ្ធបរិស័ទរមែងមានដូចតទៅ ៖ មិនត្រូវរាគៈរួបរឹត មិនត្រូវទោសៈរួបរឹត ព្រោះប្រារព្ធនូវគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ។ កាលដែលចិត្តត្រង់ហើយ រមែងបាននូវការដឹងអត្ថគឺសេចក្តីនៃព្រះពុទ្ធដីកា និងបាននូវសេចក្តីរីករាយប្រកបដោយធម៌ គឺបាននូវបីតិបាមោជ្ជក្នុងបាលីនិងអត្ថកថា ។ ធម៌ ៥ យ៉ាង កើតជាមួយចិត្តដែលបង្អោនទៅរកព្រះហឫទ័យដ៏ស្ងប់នៃព្រះអរហន្តនោះគឺ៖
១- បោមោជ្ជ រីករាយយ៉ាងស្រទន់
២- បីតិ រីករាយឆ្អែតកាយឆ្អែតចិត្ត
៣- បស្សទ្ធិ ស្ងប់រម្ងាប់ការក្រវាយក្រវល់
៤- សុខ សុខស្ងប់ក្នុងចិត្ត
៥- សមាធិ ឯកគ្គតាធ្វើឲ្យចិត្តតម្កល់មាំ ។
នៅមានគុណជាតិ ៣ យ៉ាងទៀតគឺ៖
១- វិសមគតាយ បជាយ សមប្បត្តោ វិហរតិ ជាអ្នកដល់នូវការស្ងប់រម្ងាប់ ក្នុងពួកសត្វដែលប្រាសចាកការស្ងប់រម្ងាប់ ។
២- សព្យាបជ្ឈាយ បជាយ អព្យាបជ្ឈោវិហរតិ ជាអ្នកមិនចង្អៀតចង្អល់ ក្នុងពួកសត្វដែលមានសេចក្តីចង្អៀតចង្អល់ ។
៣- ធម្មស្សោតំ សមាបន្នោ ជាអ្នកសម្រេចនូវ ធម្មស្សោតៈ គឺវិបស្សនា ។
ស្រង់ចាកពីសៀវភៅ " ព្រះថេរីគាថា ភាគ២ "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/839/Untitled-1.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២៦ (អាន: ១៣,១០០ ដង)
នៅក្នុងព្រះសាសនានេះ កាលដែលពុទ្ធបរិស័ទបានស្គាល់ថា ជីវិតជាប្រក្រតី គឺចិត្ត ចេតសិក រូប ដូច្នេះហើយក៏ជាការចាប់ផ្តើមស្គាល់ខ្លួនឯងថាជាអ្វី ។ ការស្គាល់ខ្លួនឯងតាមសេចក្តីពិត ដល់កម្រិតគឺត្រូវរលត់តណ្ហាអស់មិនមានសល់ ព្រោះខ្លួនយើងដោយបរមត្ថ គឺចិត្ត ចេតសិក រូប ដែលអត់ត្រូវការអ្វីពីលោកនេះ ទាំងដែលមិនហួងហែងខ្លួនឯងអ្វីទាំងអស់ ។
នេះជាចំណុចដែលមានធម៌ជាទីពឹង គឺមានសតិប្បដ្ឋានជាទីពឹង ដែលឈ្នះនូវសេចក្តីទុក្ខទាំងពួងបានព្រោះការអស់ទៅនៃតណ្ហា ។ បើមិនមានសតិថ្នាក់សតិប្បដ្ឋាននោះទេ ការសិក្សាចំពោះចិត្ត ចេតសិក រូប ក៏មិនមានដែរ បើមិនមានការសិក្សាចំពោះបរមត្ថទាំងបី នេះទេតណ្ហាមិនរលត់ឡើយ ហើយពិតជាមិនមានទីពឹង ។
សត្វលោក គិតតែពីប្រាថ្នាត្រូវការឲ្យខ្លួនឯងបានអ្វីៗគ្រប់យ៉ាង តាមដែលចង់បាន នេះជាវង្វេងក្នុងលោក ។ ព្រះសម្មាសម្ពុទ្ធ ត្រាស់សម្តែងឲ្យរកខ្លួនឯង តាមរយៈនៃសតិប្បដ្ឋាន កាយ វេទនា ចិត្ត ធម៌ គ្រាន់តែជាធម៌ដែលបច្ច័យតាក់តែង ធម៌ទាំងនេះមិនមែនជាសត្វហើយក៏ជាធម៌អត់ត្រូវការអ្វីទាំងអស់ មិនទាំងហួងហែងខ្លួនឯងទៀតផង ព្រោះគ្រាន់តែជាផលនៃបច្ច័យផ្សេងៗ ប៉ុណ្ណោះ ។
តាមពិត ដោយបរមត្ថធម៌ លោភៈដែលត្រូវការប្រាថ្នាអ្វីៗនោះ ក៏ជាតួសភាវធម៌ដែរ តែថាសភាវលោភៈ នេះជាអវិជ្ជាមូល ទើបមានវោហារពោលថា សត្វលោកវង្វេង ស្វែងរករបស់ក្នុងលោក ជាប់នៅក្នុងលោក មិនស្គាល់ខ្លួនឯង ថាជាអ្វីតាមពិត ។ ការខ្វល់នឹងខ្លួនឯង ដើម្បីឲ្យបានអ្វីក្នុងលោកនេះក្តី ខ្វល់ដើម្បីឲ្យខ្លួនឯងចេញចាកលោកនេះក្តី នេះជាសភាវលោភៈ ប្រកបដោយទិដ្ឋិ ជានាមធម៌មួយបែបដែលមានឆន្ទៈ ជាតណ្ហាឆន្ទៈប្រកបជាមួយផងដែរ ។
ចំណែក កត្តុកម្យតាឆន្ទៈ ដែលប្រព្រឹត្តទៅជាមួយនឹងសតិថ្នាក់ សតិប្បដ្ឋាន គឺជាឆន្ទៈដែលញ៉ាំងវីរយៈឲ្យរលឹកសិក្សា ចំពោះកាយ វេទនា ចិត្ត ធម៌ ហើយរលត់តណ្ហា ដែលជាការសម្រេចនូវទីពឹងហ្នឹងឯង ។ ឆន្ទៈជាឥទ្ធិបាទធម៌ រមែងញ៉ាំងវីរយៈឲ្យប្រព្រឹត្តទៅក្នុងការសម្លឹងសភាវធម៌ ដែលជាការងាររំលត់តណ្ហា អស់ការខ្វាយខ្វល់ ជាទីពឹង ។ ដូច្នេះ កិច្ចសិក្សាការពិត ដោយសតិរលឹកដឹងចំពោះចិត្ត ចេតសិក រូប ប្រព្រឹត្តទៅ ដោយឆន្ទៈដ៏បរិសុទ្ធ មានការភ្ញាក់រលឹកសព្វកាល សិក្សាទាំងយប់ទាំងថ្ងៃ ប្រព្រឹត្តទៅរកការអស់តណ្ហា ។
ទីពឹងពិតប្រាកដ
ចិត្តចេតសិករូបគ្មានត្រូវការអ្វី
គួរតែប្រុសស្រីសម្លឹងពិនិត្យ
លះកាត់តណ្ហាជាទីពឹងពិត
មិនមានជាប់ចិត្តនៅក្នុងលោកីយ៍ ។
ស្រង់ចាកពីសៀវភៅ " ព្រះថេរីគាថា ភាគ២ "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/829/2026-07-29_18_24_41-yearsorg_-_sftp___yearsodFileZilla.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២៦ (អាន: ១៣,៣៥២ ដង)
រឿងបុរសចាញ់បោកចោរ
( ចាក ម. វា. )
(កុំជឿពាក្យមិត្តសំឡាញ់ ដូចជឿពាក្យឪពុកម្តាយ)
កាលពីព្រេងនាយ មានបុរសពីរនាក់ជាសំឡាញ់នឹងគ្នា ដល់ពេលខាងក្រោយមក បុរសម្នាក់ទាល់ក្ររកអ្វីចិញ្ចឹមជីវិតមិនបាន ក៏រត់ចូលទៅក្នុងព្រៃប្រព្រឹត្តធ្វើចោរកម្ម ពួករាជបុរសចាប់បានយកទៅដាក់គុកអស់ ១២ ឆ្នាំ ។ ថ្ងៃមួយបុរសជាសំឡាញ់ដើរទៅក្បែរគុក ឃើញបុរសនោះមានរូបស្គមជាប់ច្រវាក់នៅក្នុងគុក ក៏សុំអ្នករក្សាគុកចូលទៅសួរ ។ បុរសជាប់គុកថាខ្ញុំមកនៅទីនេះចំនួន ១២ ឆ្នាំហើយ មិនដែលបានអាហារឆ្អែតម្តងទេ ខ្ញុំស្រេកឃ្លានណាស់ សូមសំឡាញ់ឯងជួយសុំអ្នករក្សាគុកឲ្យខ្ញុំចេញទៅរកទទួលទានអាហារឲ្យបានឆ្អែតហើយ ខ្ញុំត្រឡប់មកវិញភ្លាម ។
បុរសជាសំឡាញ់ឮដូច្នេះហើយ មានចិត្តមេត្តាករុណាអាណិតដរាបរហូតដល់ស្រក់ហូរទឹកភ្នែករហាម ក៏ដើរទៅថ្វាយបង្គំអ្នករក្សាគុកសុំប្តូរឲ្យបុរសនោះចេញទៅរកអាហារបរិភោគ ។ អ្នករក្សាគុកនិយាយថា បើដូច្នោះ យើងត្រូវដាក់ច្រវាក់អ្នកឯងនៅក្នុងគុកនេះ ទម្រាំសំឡាញ់អ្នកឯងត្រឡប់មកវិញទើបយើងលែង ។ បុរសនោះក៏ព្រមចូលទៅក្នុងគុកឲ្យអ្នករក្សាគុកដោះលែង សម្លាញ់ចេញពីច្រវាក់ ហើយឲ្យគេយកច្រវាក់មកដាក់ខ្លួន ។ បុរសចោរកាលបើបានរួចពីគុកច្រវាក់ហើយ ក៏ដើរទៅស៊ីផឹកតាមអំពើចិត្តខ្លួន ឥតនឹកនាដល់សំឡាញ់ដែលទៅធានាខ្លួននៅក្នុងគុកឡើយ ។ បុរសអ្នកធានា កាលបើមិនឃើញសំឡាញ់មកវិញហើយ ក៏នៅជាប់គុកច្រវាក់អស់ ១២ ឆ្នាំមិនដែលបរិភោគអាហារឆ្អែតម្តងឡើយ មានរូបកាយស្គាំងស្គម ដេកខ្លោចផ្សានៅក្នុងគុកនោះឯង ។
សម័យមួយព្រះរាជាក្នុងនគរនោះ មានព្រះរាជបុត្រមួយព្រះអង្គទើបប្រសូត្រថ្មីៗ មានព្រះទ័យសោមនស្សចំពោះព្រះរាជបុត្រ ក៏ត្រាស់បង្គាប់ឲ្យរាជបុរសឲ្យអភ័យដល់សត្វជើងពីរជើងបួនទាំងឡាយឲ្យរួចពីចំណងទ្រុងគុកច្រវាក់ទាំងអស់ ។ អ្នករក្សាគុកក៏លែងចោរទាំងអស់ក្នុងគុកឲ្យរួចខ្លួនត្រឡប់ទៅផ្ទះរៀងៗខ្លួន ចោរទាំងឡាយសប្បាយចិត្តចេញទៅផ្ទះអស់ទៅ នៅសល់តែបុរសចាញ់បោកចោរជាសំឡាញ់មិនព្រមចេញឡើយ ។
អ្នករក្សាគុកឃើញហើយសួរថា ហេតុអ្វីបានជាអ្នកមិនព្រមចេញទៅនឹងគេ ។ បុរសនោះថាខ្ញុំមិនហ៊ានចេញទៅក្នុងវេលាថ្ងៃទេខ្មាសគេណាស់ ចាំយប់ស្ងាត់បានខ្ញុំចេញ ។ ដល់វេលាយប់ស្ងាត់បុរសនោះចេញពីគុកហើយមិនដឹងជាដើរទៅណា ព្រោះឃ្លានអាហារខ្លាំងពេក ទើបនឹកឃ់ញថានៅទីនេះមានព្រៃស្មសាននៅជិត ក៏ដើរចូលទៅក្នុងព្រៃស្មសាននោះ ឃើញសពខ្មោចនៅស្រស់ៗ ក៏រើសកាំបិតនៅក្បែរ ជើងថ្ករអោយយកសាច់ខ្មោច ហើយរើសដាក់ក្នុងអំបែងលលាដ៏ក្បាលយកលលាដ៏ក្បាលខ្មោចបីមកដម្កល់ធ្វើចង្រ្កានស្ងោសាច់ខ្មោចនោះធ្វើជាអាហារ ពេលដែលកំពុងស្ងោនោះបានយកស្លឹកឈើមកស្លៀកស្រាតយកខោទៅបាំងខ្យល់ ។
កាលនោះមានទេវតាមួយរូបនៅលើដើមឈើក្បែរទីនោះ ឃើញប្លែកដូចនេះក៏សួរថា អ្នកជាអ្វីមានមុខក្រៀមក្រំមកចំអិនសាច់ខ្មោចស៊ីដូច្នេះ អ្នកយកខោបាំងធ្វើអ្វី? បុរសនោះប្រាប់តាមដំណើររឿងរបស់ខ្លួនសព្វគ្រប់ ហើយប្រាប់ទៀតថាដែលខ្ញុំយកខោបាំងនេះជាកិច្ចរបស់ខ្ញុំ ព្រោះថាខ្យល់ជាសភាវៈឥតវិញ្ញាណ ឥតខ្លួនប្រាណចេះតែបក់តាមធម្មតា ប៉ុន្តែខ្យល់នេះមិនចេះឲ្យទោសដល់បុគ្គលណាឡើយ ដែលខ្ញុំបាំងនេះគឺបាំងខ្យល់ពាក្យសំដីរបស់បុគ្គលពាល កុំឲ្យបក់ផាត់ដល់ខ្លួនខ្ញុំទៀត ដែលខ្ញុំលំបាកមកស៊ីសាច់ខ្មោចដូច្នេះ ក៏ព្រោះតែជឿខ្យល់ដែលផ្សាយចេញពីមាត់ពាលនោះឯង ។
ទេវតាស្តាប់សព្វគ្រប់ហើយ មានសេចក្តីអាណិតអាសូរដោយយល់ឃើញថា បុរសនេះជាបណ្ឌិតប្រាកដក្នុងលោក ទើបហៅបុរសនោះឲ្យស្លៀកសំពត់ទិព្វ បរិភោគអាហារទិព្វ ហើយនាំបុរសនោះទៅស្រែកឃោសនាសរសើរគុណធម៌ ឲ្យលាន់ឮពេញទេវទហនគរ ដោយឫទ្ធិរបស់ខ្លួន ។ ព្រះរាជាក្នុងនគរនោះឮហើយទ្រង់មានព្រះទ័យរំភើបញាប់ញ័រជាខ្លាំង ទើបឲ្យរាជអាមាត្យនាំបុរសនោះចូលគាល់ ទ្រង់ត្រាស់សូរបានជ្រាបដំណើររឿងសព្វគ្រប់ ក៏បន្លឺព្រះសូរសីហនាថថា បុរសមានគុណធម៌បែបនេះមិនងាយរកបានក្នុងលោក យើងមិនដែលបានជួបប្រទះសោះឡើយ បុរសនេះគួរជាទីគោរពបូជារបស់ទេវតា និងមនុស្សទាំងឡាយ ឥឡូវនះយើងសូមបូជារាជសម្បត្តិចំពោះបុរសនេះ អ្នកទាំងឡាយចូលរៀបចាត់ចែងរាជាភិសេកដល់បុរសនេះចុះ ។ ពួកមហាមាត្រទាំងឡាយ ក៏ចាត់ចែងរៀបពិធីរាជាភិសេកបុរសនោះឲ្យស្តេចសោយរាជ្យក្នុងនគរនោះទៅ ។
ដកស្រង់ចេញពីសៀវភៅប្រជុំនិទានជាតក
ដោយ៥០០០ឆ្នាំ
images/articles/833/2026-07-29_18_05_26-yearsorg_-fFileZilla.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២៦ (អាន: ១៥,៧០៣ ដង)
រឿងនាងវេស្សាមិត្តា
( ចាក ម. វា. )
( ទីពឹងទាំងពួងក្នុងលោកមិនស្មើទីពឹងព្រះរតនត្រ័យឡើយ )
កាលកន្លងទៅហើយ មានព្រះរាជាមួយព្រះអង្គព្រះនាមកោសម្ពិករាជ ព្រះអគ្គមហេសីព្រះនាមវេស្សាមិត្តា សោយរាជសម្បត្តិក្នុងក្រុងសម្ពិយ ។ ថ្ងៃមួយព្រះនាងវេស្សាមិត្តាបានស្តាប់ធ៌មព្រះសម្ពុទ្ធកើតសេចក្តីជ្រះថ្លា ថ្វាយខ្លួនជាឧបាសិកា យកព្រះរតនត្រ័យជាទីពឹងរំលឹកស្មើដោយជីវិត តែងទំនុកបំរុងភិក្ខុសង្ឃដោយបច្ច័យទាំងបួនពុំដែលដាច់ ។
ចំណេរកាលខាងក្រោយមក មានស្តេចបច្ចន្តរាជមួយអង្គប្រាថ្នាចង់បានរាជសម្បត្តិ លើកទ័ពមកបម្រុងឡោមចាប់ព្រះបាទកោសម្ពិករាជៗ ទ្រង់ជ្រាបហើយ ក៏លើកទ័ព ទៅច្បាំងយកព្រះអគ្គមហេសីទៅជាមួយផង រៀបចំព្រះពន្លាស្នាក់ទ័ពនៅឆ្ងាយពីសមរភូមិ ទុកព្រះមហេសីឲ្យនៅក្នុងទីនោះ ហើយទ្រង់មានព្រះរាជឳង្កាប្រាប់ព្រះនាងជាអគ្គមហេសីថា បើឃើញលើកទង់ក្រហម ឲ្យនាងរត់ទៅពួននៅទីណាឲ្យបានសុខចុះ គឺបងចាញ់ពួកបច្ចាមិត្រហើយ ទ្រង់មានព្រះរាជឳង្កាដូច្នោះហើយស្តេចយាងទៅកាន់ទីសមរភូមិច្បាំងជាមួយស្តេចបច្ចន្តរាជ ក៏បរាជ័យចាញ់ស្តេចបច្ចន្តរាជ ទើបប្រាប់ឲ្យសេនាលើកទង់ក្រហម ស្តេចបច្ចន្តរាជក៏ចាប់ព្រះអង្គធ្វើគត់ទៅ ។
ឯនាងវេស្សាមិត្តាជាព្រះអគ្គមហេសី ត្រូវពួកទាហានខាងស្តេចបច្ចន្តរាជចាប់បាននាំយកទៅថ្វាយស្តេចបច្ចន្តរាជៗ ទតឃើញព្រះរូបឆោមល្អស្រស់ ក៏និយាយលួងលោមនាងដើម្បីធ្វើមហេសី ព្រះនាងមិនព្រមទ្រង់មានព្រះសុវណ្ណិយថា ខ្ញុំជាស្រ្តីមានយសស័ក្តធំដោយសារព្រះស្វាមីខ្ញុំព្រះរាជទានឲ្យ ឥឡូវព្រះអង្គសម្លាប់ស្វាមីខ្ញុំ ហើយឲ្យខ្ញុំរីករាយជាមួយព្រះអង្គដូចម្តេចកើត ខ្ញុំមានសេចក្តីក្រោធចំពោះព្រះអង្គតែម្យ៉ាង ។
ព្រះបាទបច្ចន្តរាជទ្រង់ព្រះសណ្តាប់ហើយ ក្រោធពិរោធជាខ្លាំង បង្គាប់ឲ្យអាមាត្យដុតភ្លើងឆេះសន្ធោសន្ធៅ ហើយបង្គាប់ឲ្យនាងចូលទៅក្នុងភ្លើង ព្រះនាងមិនព្រមចូល ទ្រង់មានព្រះសុវណ្ណិយតបថា ព្រះអង្គមានព្រះទ័យអាក្រក់ផុតជាងជនទាំងពួងក្នុងលោក សម្លាប់ស្វាមីគេហើយ ដុតសម្លាប់មហេសីគេទៀត ខ្ញុំគ្មានសត្រូវនឹងព្រះអង្គទេ មិនគួរអ្នកណាធ្វើទោសបានឡើយ ។
ព្រះបាទបច្ចន្តរាជឲ្យអាមាត្យចងបោះទៅក្នុងភ្លើង ។ ក្នុងពេលដែលគេចាប់ចងព្រះនាងវេស្សាមិត្តា ទ្រង់រំពឹងថាអត្មាអញគ្មានអ្វីជាទីពឹងទេ មានតែព្រះរតនត្រ័យទាំងបីជាទីពឹងដ៏ប្រសើររបស់អញ គិតដូច្នេះហើយនាងរំពឹងក្នុងព្រះទ័យថា ពុទ្ធំ សរណំ គច្ឆាមិ ធម្មំ សរណំ គច្ឆាមិ សង្ឃំ សរណំ គច្ឆាមិ ដូច្នេះពុំដែលដាច់ ។ ដោយគុណានុភាពព្រះរតនត្រ័យភ្លើងឥតមានក្តៅដល់ព្រះនាងឡើយ ទោះបីនៅក្នុងគំនររងើកភ្លើងធំដល់ម្ល៉ោះ ក៏ហាក់ដូចជានៅក្នុងត្របកឈូក ។
ព្រះបាទបច្ចន្តរាជទតឃើញអស្ចារ្យដូច្នោះហើយ ក៏ស្ទុះទៅយកនាងពីគំនរភ្លើងហើយថ្វាយបង្គំនាងធ្វើជាមាតាបង្កើត ទំនុកបំរុងនាងសព្វគ្រប់ឥតមានខ្វះ ។ ព្រះនាងវេស្សាមិត្តាទ្រង់រំលឹកទូន្មានព្រះបាទបច្ចន្តរាជនិងមហាជនឲ្យធ្វើទានរក្សាសីលគ្រប់ៗគ្នា ដល់ព្រះនាងអស់អាយុ បានទៅកើតក្នុងទេវលោកបរិបូណ៍ដោយសម្បត្តិយ៉ាងអស្ចារ្យ ឯពួកមហាជនដែលប្រតិបត្តិតាមនាង ដល់អស់អាយុក៏បានទៅកើតទេវលោកដែរ ៕
ដកស្រង់ចេញពីសៀវភៅប្រជុំនិទានជាតក
ដោយ៥០០០ឆ្នាំ
images/articles/830/2026-07-29_18_13_39-yearsorg_-_sftp___yearsd62_214_79_36_-_FileZilla.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២៦ (អាន: ១២,២៨៦ ដង)
ដំណើរធម៌សប្បុរសដោះស្រាយបញ្ហា បានរៀបរាប់អំពីបញ្ហាមួយចំនួន ដែលត្រូវដោះស្រាយតាមប្រាជ្ញាញាណនៃអ្នកប្រាជ្ញ ។ ជីវិតមនុស្សយើងមិនអាចអត់មានបញ្ហាឯងៗទៅនោះទេ ដូច្នេះកាលបើមានបញ្ហាអ្វីមួយមកដល់ កុំចេះតែចង់មិនឲ្យមាននូវបញ្ហានោះ តែត្រូវដោះស្រាយដោយគតិធម៌របស់បណ្ឌិត គឺប្រាជ្ញាញាណនៃអ្នកប្រាជ្ញ ដោយបញ្ហាប្រៀបដូចជាសំណួរ រីឯគតិធម៌របស់បណ្ឌិតវិញ ប្រៀបដូចជាការឆ្លើយតបសំណួរ ។
ជីវិតជោគជ័យ មិនមែនព្រោះតែជីវិតអត់បញ្ហានោះទេ តាមពិតបញ្ហា ជាឧបសគ្គផ្សេងៗ បានជាប់មកជាមួយនឹងជីវិតហើយជាស្រេច ដូច្នេះគតិធម៌របស់បណ្ឌិតពិតជាចាំបាច់បំផុតសម្រាប់ជីវិតជោគជ័យ ។ ជីវិតមនុស្សមានតម្លៃក្នុងភាពជាមនុស្ស ព្រោះជា កុសលវិបាកបដិសន្ធិ និង ព្រោះជាបុញ្ញកម្មជ្ជរូប នេះគឺជាជោគជ័យដ៏ធំមួយរួចហើយស្រេច ព្រោះបានឈ្នះនូវបាបកម្មផ្សេងៗទៀតដ៏ច្រើន ហើយបុណ្យបាននាំជីវិតឲ្យកើតមកជាមនុស្ស ។ មិនត្រឹមតែប៉ុណ្ណោះ ជីវិតនៅរស់ដល់សព្វថ្ងៃ សុទ្ធតែជាជីវិតជោគជ័យ ព្រោះបុណ្យជាបច្ច័យក្នុងការរក្សាជីវិត ដោយបានរារាំងនូវសេនារបស់មច្ចុរាជ ។
ព្រោះហេតុនោះ មនុស្សត្រូវតែតស៊ូយកជោគជ័យជាទីបំផុត គឺកម្ចាត់បង់កិលេសពីសន្តាន ធ្វើជីវិតឲ្យមានតម្លៃជាភិយ្យោភាព ជាមួយនឹងការងារជាប្រយោជន៍បន្តទៀត ព្រោះថាជីវិតមានតម្លៃ និង ជីវិតទទួលជោគជ័យជាទីបំផុតបាន មិនមែនឯងៗទៅនោះទេ ត្រូវមានសម្មាទិដ្ឋិឈរខាងបុណ្យកុសល រ៉ាប់ទទួលគុណ គឺសេចក្តីល្អគ្រប់យ៉ាង និងព្យាយាមអប់រំបញ្ញា ។
ស្រង់ចាក សៀវភៅ " គតិធម៌ "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/831/Untitled-1.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២៦ (អាន: ៥៧,៥៣៣ ដង)
ក្នុងធម្មបទដ្ឋកថា បកិណ្ណកវគ្គ ក្នុងរឿងបុព្វកម្មរបស់ព្រះអង្គ ព្រះបរមសាស្តាទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនោះ តថាគតជាសង្ខព្រាហ្មណ៍ តថាគតបានដកស្មៅ ក្នុងលានព្រះចេតីយនៃព្រះបច្ចេកពុទ្ធ ព្រះនាម សុសិមៈ ដោយផលនៃបុញ្ញកម្មនោះ ជនទាំងឡាយទើបធ្វើផ្លូវ ៨ យោជន៍ឲ្យរាបស្មើដោយល្អ ប្រាសចាកបន្លានិងដង្គត់ ។
តថាគតចាក់ខ្សាច់កៀរឲ្យស្មើក្នុងលានព្រះចេតីយនោះ ដោយផលនៃបុញ្ញកម្មនោះ ជនទាំងឡាយទើបចាក់ខ្សាច់កៀរឲ្យស្មើក្នុងផ្លូវ ៨ យោជន៍ ។ តថាគត ធ្វើការបូជាដោយផ្កាឈើព្រៃចំពោះព្រះចេតីយនោះ ដោយផលនៃបុញ្ញកម្មនោះ ជនទាំងឡាយទើបរោយផ្កាឈើមានពណ៌ផ្សេងៗ នៅតាមផ្លូវចម្ងាយ ៨ យោជន៍ ទន្លេគង្គាក្នុងទីប្រមាណមួយយោជន៍ ដេរដាសទៅដោយផ្កាបទុម ៥ ពណ៌ ។ តថាគតបានប្រោះព្រំក្នុងទីលានព្រះចេតីយនោះ ដោយទឹកក្នុងល័ក្កចាន់ ដោយផលនៃបុញ្ញកម្មនោះ ភ្លៀងបោក្ខរព័ស៌ធ្លាក់ចុះនៅក្នុងក្រុងវេសាលី ។
តថាគតបានលើកទង់ផ្ទាំងសំពត់ឡើង និងចងឆត្រទុកក្នុងព្រះចេតីយនោះ ដោយផលនៃបុញ្ញកម្មនោះ ចក្កក្រវាឡទាំងមូលទើបហាក់ដូចជាមានមហោស្រពជាមួយគ្នា ដោយទង់ជ័យ ទង់ផ្ទាំងសំពត់ និងឆត្ររួត រហូតដល់អកនិដ្ឋព្រហ្ម ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុដូច្នោះឯង ទើបការបូជានេះកើតឡើងដល់តថាគតមិនមែនដោយពុទ្ធានុភាព ឬដោយអនុភាពនៃពួកនាគ ទេវតា ឥន្ទព្រហ្មនោះក៏មិនមែនដែរ តែនេះកើតឡើងដោយអនុភាពនៃការបរិច្ចាគមានប្រមាណតិច នៅក្នុងអតីតកាល ។ រួចហើយ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់នូវព្រះគាថា៖
មត្តាសុខបរិច្ចាគា បស្សេ ចេ វិបុលំ សុខំ
ចជេ មត្តាសុខំ ធីរោ សម្បស្សំ វិបុលំ សុខំ ។
បើឃើញសេចក្តីសុខដ៏ធំទូលាយ ព្រោះលះបង់សេចក្តីសុខល្មមប្រមាណ អ្នកមានប្រាជ្ញា កាលឃើញសុខធំទូលាយ គប្បីលះសុខល្មមប្រមាណចេញ ។
អដ្ឋកថា បណ្តាបទទាំងនោះ បទថា មត្តាសុខបរិច្ចាគា ដោយសេចក្តីថា ព្រោះលះសុខតិចតួចល្មមប្រមាណ ដែលព្រះដ៏មានព្រះភាគត្រាស់ថា មត្តាសុខំ ។ សុខដ៏ធំទូលាយ បានដល់សុខគឺព្រះនិព្វាន ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា វិបុលំ សុខំ ដោយសេចក្តីថា បើបុគ្គលបានឃើញនូវសេចក្តីសុខដ៏ធំទូលាយនោះ ។ ដែលឈ្មោះថា សុខល្មមប្រមាណ រមែងកើតឡើងដល់បុគ្គល គឺអ្នកដែលចាត់ចែងឲ្យគេរៀបចំភោជនមួយថាស ហើយបរិភោគ ។ ចំណែកដែលឈ្មោះថា និព្វានសុខ ជាសុខដ៏ធំទូលាយ រមែងកើតឡើងដល់បុគ្គលដែលជាអ្នកលះសុខល្មមប្រមាណនោះចេញហើយ ធ្វើឧបោសថផង ឲ្យទានផង ។ ព្រោះហេតុនោះ បើបុគ្គលឃើញសុខដ៏ធំទូលាយ ព្រោះមកអំពីលះបង់នូវសុខល្មមប្រមាណនោះ កាលបើដូច្នោះ បណ្ឌិតកាលឃើញសុខដ៏ធំទូលាយ គប្បីលះសុខល្មមប្រមាណចេញ ។
ស្រង់ចាក់សៀវភៅ " គតិធម៌ "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/838/2026-07-29_16_55_09-Greenshot.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២៦ (អាន: ១៥,៨២៥ ដង)
នៅក្នុងជីវិតគ្រប់ព្រះអង្គ គ្រប់គ្នា មិនមានធម៌អ្វី នៅពេលណា កន្លែងណា ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់មិនបានត្រាស់ក្នុងសតិប្បដ្ឋាននោះទេ ព្រះអង្គទ្រង់ត្រាស់ឲ្យដឹងនូវធម៌ទាំងពួងដោយពាក្យថា បជានាតិ ។ នៅក្រុងញូដេលី នៃប្រទេសឥណ្ឌាសព្វថ្ងៃ មានកន្លែងដែលព្រះសម្មាសម្ពុទ្ធសម្តែងសតិប្បដ្ឋានសូត្រ ពុទ្ធបរិស័ទតែងថ្វាយបង្គំនមស្ការ ឯចំណែកសតិប្បដ្ឋានគឺ កាយ វេទនា ចិត្ត ធម៌ ដែលជាទីតាំងនៃសតិរលឹកសិក្សា មានគ្រប់ព្រះអង្គ គ្រប់គ្នា គ្រប់ពេលវេលា គ្រប់កន្លែង ។ សតិរលឹកដឹង ស្គាល់ធម៌ដែលកំពុងប្រាកដ គឺជាការនមស្ការព្រះសម្មាសម្ពុទ្ធដ៏សំខាន់ក្រៃលែង ជាងការសូត្រធម៌នមស្ការនិងការថ្វាយបង្គំដោយកាយទៅទៀត ។ " អ្នកចម្រើនសតិប្បដ្ឋាន " ពាក្យនេះគ្រាន់តែជាវោហារប៉ុណ្ណោះ ដោយបរមត្ថ គឺសតិ ថ្នាក់សតិប្បដ្ឋាន កើតឡើងដោយមានបច្ច័យគ្រប់គ្រាន់ ។
បច្ច័យយ៉ាងសំខាន់នៃសតិថ្នាក់សតិប្បដ្ឋានមាន ២ ចំណុចដូចតទៅ :
១- ក្នុងជីវិតប្រក្រតី មានធម៌បរមត្ថ គឺរូបធម៌ និងនាមធម៌ ស្រេចស្រាប់ ដែលព្រះអង្គត្រាស់ប្រាប់ឲ្យសិក្សា ឲ្យឃើញ ឲ្យដឹងថាជាតួធម៌ ពោលគឺមិនមែនដឹងធម៌អ្វីដទៃទៀតឡើយ ។ ធម៌ដែលត្រូវដឹង គឺធម៌ពួកកាយ ពួកវេទនា ពួកចិត្ត ពួកធម៌ គ្រប់ព្រះអង្គ គ្រប់គ្នាមានហើយ គ្រប់ទ្វារទាំង ៦ មានទ្វារភ្នែកជាដើម ។ ត្រូវស្តាប់ឲ្យរឿយៗ ស្តាប់ហើយស្តាប់ទៀត យល់ឡើងៗ ធម៌ដែលគប្បីដឹងគឺខណៈនេះឯង ។
២- សិក្សាសង្កេតពិនិត្យចំពោះតួធម៌ពិតៗ កុំឲ្យមានតែបញ្ហាបរិយត្តិ គឺត្រូវឃើញលក្ខណៈនៃសភាវធម៌ដោយបញ្ញាដ៏ប្រពៃ ។ តាមពិត ចំណុចមួយនេះក៏នៅលើបច្ច័យដូចគ្នាដែរ ព្រោះយោនិសោមនសិការ ដែលជាតួសិក្សាសង្កេតពិនិត្យ ត្រូវតាក់តែងដោយការសន្សំបុណ្យ ។ ស្តាប់ធម៌ជាមួយគ្នា តែផលសម្រេចខុសគ្នា ត្រង់នេះគឺ យើងត្រូវយល់ដល់តួយោនិសោមនសិការ មានតិច មានច្រើន មានខ្លាំង មានខ្សោយ តាមឧបនិស្ស័យបុណ្យបារមីរៀងៗខ្លួន ។ ដោយបរមត្ថ អ្នកចម្រើនសតិប្បដ្ឋានអត់មានទេ ដូច្នេះទើបអត់មានចាប់ផ្តើមអ្វីទាំងអស់ ក្រៅពីស្តាប់ព្រះធម៌ឲ្យយល់ថា ធម៌ទាំងពួងគឺនាមរូប មិនគួរប្រកាន់ថាជាខ្លួននិងថាជារបស់ខ្លួនឡើយ ។ ការដែលបានស្តាប់យល់ហើយ ក៏ជាបច្ច័យឲ្យសតិថ្នាក់សតិប្បដ្ឋានកើតឡើង បញ្ញាដឹងច្បាស់ជាតួបរិញ្ញា ប្រព្រឹត្តទៅក្នុងការកំណត់ដឹងនូវរូបធម៌ នាមធម៌តាមសេចក្តីពិត ។
ទាំងពីរចំណុចនេះ ទី ១ ហៅថា បរតោឃោសៈ គឺជាបរតោឃោសៈ ដ៏ល្អនិងកម្របំផុត ព្រោះទាក់ទងនឹងការត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធ , ទី ២ ហៅថា យោនិសោមនសិការ ។ កាលណាបើទាំងពីរចំណុចនេះបានជាបច្ច័យនៃសតិប្បដ្ឋានហើយ ទើបបានជាឧបការដល់សតិប្បដ្ឋានប្បដិបត្តិនោះៗ សូម្បីរូបជ្ឈាន ដែលបានបទដ្ឋាននៃវិបស្សនា ក៏ត្រូវតែមានចំណុចពីរនេះជាដាច់ខាត ។ យោនិសោមនសិការ មានតាំងពីកុសលថ្នាក់ស្តាប់រហូតដល់កុសលថ្នាក់វិបស្សនានិងអរិយមគ្គ ។ យោនិសោមនសិការនេះ ដែលអាចសម្រេចដល់ថ្នាក់វិបស្សនាទៅបាន ក៏ត្រូវអាស្រ័យបរតោឃោសៈ ដ៏អស្ចារ្យគឺព្រះធម៌ទេសនារបស់ព្រះសម្មាសម្ពុទ្ធនោះឯង ។
ក្នុង មិគជាលសូត្រ គម្ពីរឧទាន បដិកលេខ ៥២ ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសថា កល្យាណមិត្តជាប្រធានដ៏សំខាន់ដែលនាំឲ្យមានសីល មានកថាវត្ថុ មានព្យាយាម និងមានបញ្ញាចាក់ធ្លុះ ។ ព្រះសម្មាសម្ពុទ្ធ ជាកំពូលកល្យាណមិត្តនៃពុទ្ធបរិស័ទ ព្រោះព្រះអង្គបានប្រកាសឲ្យសត្វលោកបានស្តាប់ថានេះជាទុក្ខ នេះជាការរលត់ទុក្ខ ។ កាយ វេទនា ចិត្តធម៌ ដែលមិនទៀងគឺជាទុក្ខ សត្វបុគ្គលជាអ្នកមានទុក្ខដទៃទៀតមិនមានឡើយ ការកំណត់ដឹងទុក្ខមិនមែនជាសត្វ គ្រាន់តែជាសង្ខារធម៌ នេះគឺបរិញ្ញាជាតួកំណត់ដឹង ។ បរិញ្ញានេះ ហៅថា បហានបរិញ្ញា ។ អវិជ្ជារលត់អស់ ទុក្ខរមែងមិនមាន ការមិនកើតឡើងនៃទុក្ខ គឺព្រះនិព្វាន ។ ការជាក់ច្បាស់នូវព្រះនិព្វានរៀងៗខ្លួន ដោយបច្ចវេក្ខណញ្ញាណ ។
ស្រង់ចាកពីសៀវភៅ " ព្រះថេរីគាថា ភាគ២ "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/842/Untitled-1.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២៦ (អាន: ១៩,៥៩៤ ដង)
លាភ និង អលាភ ធម្មតាអ្នកជំនួញ តែងស្ថិតនៅក្រោមស្ថានភាពពីរយ៉ាងគឺ ខាត និង ចំណេញ ។ ជាទូទៅ គេតែងសប្បាយរីករាយនៅពេលគេបានលាភ គឺការចំណេញ ឬថាការបាននូវទ្រព្យសម្បត្តិ ហើយទាស់ចិត្តទៅនឹងការបាត់បង់លាភ ។ នៅក្នុងពិភពលោក ដែលពោរពេញទៅដោយការប្រកួតប្រជែង និងច្របូកច្របល់នេះ មនុស្សលោកតែងត្រូវការនូវសេចក្តីសុខណាមួយ ដែលញ៉ាំងចិត្ត ឬហឫទ័យរបស់គេឲ្យរីករាយ ។ ការបាននូវលាភ ឬទ្រព្យសម្បត្តិ គឺកើតឡើងដោយសារបុណ្យ ដែលធ្លាប់សន្សំទុកក្នុងអតីតកាល រួមជាមួយនឹងសេចក្តីប្រឹងប្រែងនាពេលបច្ចុប្បន្ន ។
ចំណុចល្អនៃការបានលាភកាលបើមានលាភ ឬទ្រព្យសម្បត្តិយើងអាចធ្វើអ្វីៗ ដែលទាក់ទងទៅនឹងការចំណាយធនធានបានដោយងាយស្រួល ដូចជា៖
១. ចិញ្ចឹមជីវិតខ្លួនឯង មាតាបិតា បុត្រ ភរិយា ឬទាសកម្មករដែលនៅជាមួយខ្លួន ។
២. ចាយទ្រព្យដើម្បីការពារទ្រព្យ គឺចាយដោយការវៃឆ្លាត ដើម្បីដោះខ្លួនឯងឲ្យរួចពីសេចក្តីអន្តរាយផ្សេងៗ ដូចជាអន្តរាយព្រោះភ្លើងព្រោះទឹក ឬក៏អន្តរាយព្រោះចោរជាដើម ។
៣. ចាត់ចែងសម្រាប់ជួយសង្រ្គោះញាតិ និងទុកសម្រាប់ទទួលភ្ញៀវ ដែលមកពីចម្ងាយ... (សំដៅដល់ពលី ៥ យ៉ាង មានពលីញាតិជាដើម) ។
៤. ចាត់ចែងបរិច្ចាគធ្វើទាន ដល់សមណព្រាហ្មណ៍ អ្នកមានសីលជាទីស្រឡាញ់ ។
លាភ ឬទ្រព្យសម្បត្តិ អាចប្រើប្រាស់ឲ្យបានជាប្រយោជន៍ច្រើនយ៉ាងទៀត ដែលទាក់ទងទៅនឹងការចំណាយធនធាន ដូចជាការបង់ថ្លៃសាលាជាដើម ។
គុណវិបត្តនៃការមានលាភលាភសក្ការៈ ឬទ្រព្យសម្បត្តិ អាចនាំឲ្យបានសម្រេចប្រយោជន៍ ដូចដែលបានរៀបរាប់មកខាងលើក៏ពិតមែនហើយ តែក៏អាចសម្លាប់នូវម្ចាស់វា ដែលល្ងង់ខ្លៅបានផងដែរ ព្រោះលាភ ឬទ្រព្យសម្បត្តិមិនអាចជួយមនុស្ស អស់នូវការសៅហ្មងបានឡើយ បើបាត់បង់ស្មារតីហើយ មនុស្សយើងមុខជា សៅហ្មងដោយសារតែលាភ ឬទ្រព្យសម្បត្តិដោយពិតប្រាកដ ។
មនុស្សជាច្រើន កាលនៅមិនទាន់សម្បូរលាភ ឬទ្រព្យសម្បត្តិ មិនទាន់ភ្លើតភ្លើនប៉ុន្មានទេ លុះតែបានលាភ ឬទ្រព្យសម្បត្តិកើតឡើង ក៏ស្រាប់តែបែកគំនិតទៅក្នុងរឿងផ្សេងៗ ដូចជា ស្រី ស្រា ល្បែង និងបាបមិត្តជាដើម ដោយគេយល់ថា ទាល់តែហ៊ឺហាសប្បាយចាយវាយ ទើបជីវិតមានន័យ ។ គំហើយដ៏ឆោតល្ងង់ របស់សត្វទាំងឡាយ បានបង្កើតឲ្យគេនូវគំនិតថា របស់ផ្សេងៗ ដែលជាគ្រឿងបម្រើសេចក្តីសប្បាយរបស់ខ្លួន ឬដែលខ្លួនយកមកប្រើដើម្បីបម្រើសេចក្តីសប្បាយនោះ ជាគំនិតដែលត្រឹមត្រូវ តែគំនិតសច្ចធម៌វិញឆ្លុះបញ្ចាំងឲ្យឃើញច្បាស់ថា សត្វលោកទេតើ ដែលយកខ្លួនឯងទៅបម្រើរបស់ទាំងនោះ ក្នុងក្របខ័ណ្ឌនៃការបម្រើតណ្ហារបស់ខ្លួនឯង ។ មនុស្សជាច្រើនយល់ថា មានប្រាក់មានអ្វីៗទាំងអស់ ហើយដោះស្រាយបញ្ហាអ្វីក៏បាន ប៉ុន្តែគេមិនបានដឹងទាល់តែសោះថាប្រាក់ខ្លួនវាផ្ទាល់ ក៏នាំនូវបញ្ហាមកជាមួយដែរ ដូច្នេះប្រសិនបើគេប្រើប្រាស់ ដោយប្រាសចាកសតិស្មារតីហើយ គេមុខជានឹងស្រវឹងតាំងពីពេលដែលមិនទាន់ត្រូវស្រាម្ល៉េះ ។
លាភតែសម្លាប់បុគ្គលពាលចំពោះអ្នកប្រាថ្នាចេញចាកទុក្ខ ដូចជាភិក្ខុសាមណេរជាដើម បើជាអ្នកធ្ងន់ក្នុងលាពហើយ មិនអាចគេចចេញផុតពីសេចក្តីទុក្ខបានឡើយ គឺនាំមកតែការកង្វល់ និងការហួងហែង រហូតដល់មានការច្រណែនឈ្នានីស ព្រមទាំងឈានចូលទៅដល់ ការឈ្លោះប្រកែកគ្នាថែមទៀតផង ។ លាភដែលកើតឡើងចំពោះ ភិក្ខុឬសាមណេរ ដែលជាអ្នកធ្ងន់ក្នុងលាភនោះ គឺកើតឡើងដើម្បីសម្លាប់បុគ្គលនោះឯង ដូចជាចេកដែលចេញផ្លែ ដើម្បីសម្លាប់តែខ្លួនឯង ឬដូចឫស្សី ដែលចេញផ្លែដើម្បីសម្លាប់ខ្លួនឯង ពុំនោះសោត ដូចជាសេះអស្សតរ ដែលមានផ្ទៃដើម្បីសម្លាប់ខ្លួនរបស់វា ដូចដែលព្រះមានព្រះភាគទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា
ផលំ វេ កទលី ហន្តិ ផលំ វេឡុំ ផលំ នឡំ សក្ការោ កាបុរសំ ហន្តិ គព្ភោ អស្សតរី យថា ។ផ្លែចេកតែសម្លាប់ដើមចេក ផ្លែឫស្សីតែងសម្លាប់ដើមឫស្សី ផ្លែបបុសតែងសម្លាប់ដើមបបុស សក្ការៈតែងសម្លាប់បុរសអាក្រក់ ដូចជាគភ៌តែងសម្លាប់មេសេះអស្សតរ ។
ត្រូវចេះតស៊ូនឹងការអត់លាភមនុស្សដែលអាចអត់ទ្រាំ ចំពោះការអត់លាភ ឬការដែលបាត់បង់លាភទៅវិញបាននោះ ក៏ត្រូវតែជាមនុស្សចេះដឹងក្នុងធម្មជាតិដែលនៅជុំវិញជីវិត ឃើញថាជីវិតគឺយ៉ាងហ្នឹងឯង ជួនមានលាភ ជួនក៏បាត់លាភ ជារឿងធម្មតា ។ ការដែលមនុស្សយើង ចេះតែកើតទុក្ខទោមនស្ស ព្រោះការដែលបាត់បង់លាភទៅព្រោះគេគិតថា បញ្ហានេះមិនមែនជារឿងធម្មតា តែកាលបើបានយល់ច្បាស់ថា ការមានលាភ និងការអត់លាភ គឺជារបស់គូគ្នាហើយនោះ មិនមានរឿងអ្វីដែលត្រូវលំបាកចិត្តនោះឡើយ គឺអាចទទួលបានគ្រប់ករណី ។
កាលបើលាភកើតឡើង ក៏មិនត្រេកអរភ្លើតភ្លើន រហូតបាត់បង់ស្មារតី ហើយត្រូវចេះប្រើប្រាស់លាភនោះ ឲ្យបានជាប្រយោជន៍ដល់ខ្លួនឯងនិងអ្នកដទៃ ហើយព្រមទាំងចេះប្រើប្រាស់ ឲ្យសមជាម្ចាស់លាភទាំងនោះ មិនឲ្យលាភសក្ការៈ មានអំណាចលើឧត្តមគតិរបស់ខ្លួនឡើយ ហើយត្រូវដឹងថាលាភដែលកើតឡើងនោះ វាមិនមែនចេះតែកើតឡើងរហូតដោយមិនដាច់ខ្សែនោះទេ វាគង់តែលែងកើត ឬបាត់បង់ទៅវិញមិនខាន យើងត្រូវតែត្រៀមខ្លួនទុកជាមុន ។
មនុស្សជាច្រើន ឃើញតែគុណតម្លៃនៃទ្រព្យសម្បត្តិ តែតិចគ្នាណាស់ដែលឃើញទោសរបស់ទ្រព្យសម្បត្តិ ព្រោះតែគេសម្លឹងឃើញតែផ្នែកល្អរបស់ទ្រព្យយ៉ាងនេះឯង ទើបពេលដែលទ្រព្យវិនាសបាត់បង់ទៅ លទ្ធផលដែលគេទទួលបាន គឺទុក្ខតូចចិត្ត ។ដើម្បីការពារនូវសេចក្តីទុក្ខតូចចិត្ត មិនឲ្យកើតឡើង នៅពេលដែលទ្រព្យវិនាសទៅទើបព្រះមានព្រះភាគ ទ្រង់ត្រាស់សម្តែងនឹងភិក្ខុទាំងឡាយ ដូច្នេះថា៖
ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងរមែងមាន នៅក្នុងភោគៈ ទាំងឡាយ ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ ? គឺ ភោគៈ ជាសាធារណៈដល់ភ្លើង ១ ភោគៈ ជាសាធារណៈដល់ទឹក ១ ភោគៈ ជាសាធារណៈដល់ព្រះរាជា ១ ភោគៈ ជាសាធារណៈដល់ចោរ ១ ភោគៈ ជាសាធារណៈដល់អ្នកទទួលមត៌ក ដែលមិនជាទីស្រឡាញ់ ១ ... ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងរមែងមាននៅក្នុងទ្រព្យសម្បត្តិ... គឺអាស្រ័យភោគៈ ហើយ ញ៉ាំងខ្លួនឲ្យសុខ ឲ្យឆ្អែត រក្សាខ្លួនឲ្យសុខសប្បាយ ១ ញ៉ាំងមាតានិងបិតាឲ្យសុខ ឲ្យឆ្អែត រក្សាមាតាបិតាឲ្យសុខសប្បាយ ១ ញ៉ាំងកូនប្រពន្ធ ខ្ញុំទាសៈ និងបុរសកម្មករឲ្យសុខ ឲ្យឆ្អែត រក្សាកូនប្រពន្ធ ខ្ញុំទាសៈ និងបុរសកម្មករ ឲ្យសុខសប្បាយ ១ ញ៉ាំងមិត្តនិងអាមាត្យឲ្យសុខ ឲ្យឆ្អែត រក្សាមិត្ត អាមាត្យ បានសុខសប្បាយ ១ ។ តម្កល់ទុកនូវទាន មានផលដ៏ខ្ពង់ខ្ពស់ក្នុងសមណព្រាហ្មណ៍ ជាទានឲ្យនូវអារម្មណ៍ដ៏ល្អប្រសើរល្អ មានផលជាសុខ ប្រព្រឹត្តទៅដើម្បីស្ថានសួគ៌ ១ ។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានក្នុងភោគៈទាំងឡាយ ។ កាលបានសម្លឹងឃើញ ទោសនិងអានិសង្សយ៉ាងនេះហើយ យើងនឹងទៅជាមនុស្សមានឧបេក្ខាក្នុងការបានលាភ និងការអត់លាភ ។
ការដែលមិនបានសិក្សា អំពីសភាពធម្មតានៃជីវិត ហើយភ្ញាក់ផ្អើលទៅក្នុងរឿងបន់ស្រន់ អង្វរកអំពីវត្ថុស័ក្តិសិទ្ធិផ្សេងៗ រមែងមិនរួចចាក អំពីសេចក្តីអន្តរាយឡើយ ព្រោះសត្វលោកប្រព្រឹត្តទៅតាមកម្ម ដែលខ្លួនធ្លាប់បានធ្វើហើយ (កម្មុនា វត្តគី លោកោ) ។ មានតែការយល់ដឹង អំពីរឿងរបស់ជីវិតប៉ុណ្ណោះ ទើបអាចតស៊ូនឹងការអត់លាភបាន ។
នៅពេលបានជួបលាភ
គួរបានជ្រាបថាមិនទៀង
ព្រោះលាភដូចទឹកភ្លៀង
ជួនក៏រាំងមិនប្រាកដ ។
ជួនបានដូចបំណង
ជួនក៏បង់ខ្លួនកំសត់
រឿងបាននិងរឿងអត់
សត្វប្រាកដជួបគ្រប់គ្នា ។
បើលាភកើតឡើងពិត
ត្រូវមានចិត្តគិតជ្រះថ្លា
ធ្វើទានក្នុងសាសនា
ឬក៏ថាសង្រ្គោះញាតិ ។
បើបានមិនលះបង់
ជួយស្រោចស្រង់ជនឯទៀត
បាននោះពិតចោលម្សៀត
ព្រោះខ្វះញាតិរស់អាស្រូវ ។
គួរធ្វើបុណ្យឲ្យហើយ
ទាន់នៅឡើយទ្រព្យគង់នៅ
ពេលទ្រព្យវិនាសទៅ
ក្រែងអស់ផ្លូវខានធ្វើទាន ។
ដកស្រង់ចេញពីសៀវភៅ " រលកលោកធម៌ "
រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ សាន-សុជា ។
ដោយ៥០០០ឆ្នាំ
images/articles/439/1.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២៦ (អាន: ៤៥,៨៧៧ ដង)
បទសូត្រដាក់ទង់ព្រះពុទ្ធសាសនា
-ជាតិយើងអ្នកកាន់សាសនា
ត្រូវដឹងច្បាស់ថាព្រះពុទ្ធជិនស្រី
ទ្រង់មានឆពណ្ណរង្សី
គឺព្រះរស្មីទាំងប្រាំមួយពណ៌ ។
-ផ្សាយចេញពីព្រះកាយទ្រង់
រុងរឿងឫទ្ធិរុងប្រសើរបវរ
ឆ្វៀលឆ្វាត់កាយឆើតឆាយល្អ
ទាំងប្រាំមួយពណ៌ស្រស់ល្អសោភា ។
-កំណើតនៃព្រះរស្មី
កើតដោយបារមីនៃព្រះភគវា
ធ្វើទានឥតមានរួញរា
កាលដែលនៅជាព្រះពោធិសត្វ ។
-រស្មីពណ៌ខៀវនោះណា
កាលឆ្កៀលនេត្រាទ្រង់ដោយចិត្តកាត់
ឲ្យទានដល់ឥន្ទព្រាហ្មណ៍ពិត
កាលនៅជាក្សត្រនាមស្រីពិរាស្រ្ត ។
-រស្មីពណ៌លឿងភ្លឺថ្លា
កាលដែលទ្រង់អារសាច់ផែធ្វើមាស
បិតពុទ្ធរូបភ្លឺល្អឱភាស
ព្រះឥន្ទជាងមាសទ្រង់វៃបណ្ឌិត ។
-រស្មីក្រហមនោះណា
កាលដែលមាតាពស់ខាំស្លាប់ពិត
បទុមស៊ូប្តូរជីវិត
កាត់បេះដូងបិតធ្វើថ្នាំមាតា ។
-រស្មីពណ៌សសុទ្ធសាធ
កាលដែលព្រះបាទវេស្សន្តរក្សត្រា
ឲ្យទានដំរីសសោភា
កាលព្រះប្រាថ្នារកពោធិញ្ញាណ ។
-រស្មីពណ៌ដូចជើងហង្ស
កាលមាតាទ្រង់យក្សចាប់យកបាន
វិជ្ជាធរអារសាច់ខ្លួនប្រាណ
ឲ្យយក្សសាមាន្យស៊ីប្តូរជីវិត ។
-រស្មីពណ៌ផ្លេកពណ្ណរាយ
កាលជាទន្សាយឈ្មោះសោមបណ្ឌិត
ឲ្យទានសាច់ឈាមជីវិត
ដល់ឥន្ទព្រាហ្មណ៍ពិតថាអត់អាហារ ។
-រស្មីពណ៌លឿងក្រហម
សហង្សបាទព្រមភ្លឺផ្លេកអស្ចារ្យ
ត្រូវជាប្រាំមួយប្រការ
ក្មេងចាស់កុមារចូរចាំទុកអើយ ។
(ព្រះរាជនិពន្ធដោយសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត ព.ស ២៥០០ គ.ស ១៩៤៧)
បទសូត្រលើកទង់ព្រះពុទ្ធសាសនា
១.សូមមើលទង់ជ័យ
ឆព្វណ្ណរង្សី
ដែលមានរស្មីភ្លឺស្រស់ល្អ
ខៀវលឿងក្រហម
ព្រមទាំងពណ៌ស
ហង្សបាទនិងពណ៌ដ៏ភ្លឺផ្លេក ។
២.ប្រទេសតូចធំ
បានស្ម័គ្រស្មាគម
ជំនុំគ្នាច្រើនអនេក
ព្រមយករស្មី
ព្រះពុទ្ធគួរត្រេក
ប្រសើរពន់ពេកក្រៃកន្លង។
៣.ធ្វើជាសញ្ញា
ទង់ជ័យសាសនា
នៃព្រះសម្ពុទ្ធធំចម្បង
ចូរយើងរាល់គ្នា
យកចិត្តចាំចង
នឹកដល់ព្រះអង្គជាអម្ចាស់ ។
៤.ទោះជាតិផ្សេងគ្នា
ក៏ត្រូវដឹងថា
សុទ្ធសឹងតែជាពុទ្ធសាសន៍
ចូរយើងសាមគ្គី
ទាំងក្មេងទាំងចាស់
ប្រឹងប្រែងឲ្យណាស់គ្រប់ៗគ្នា ។
៥.សូមសាសនាពុទ្ធ
ថ្កុំថ្កើងបំផុត
រុងរឿងវិសុទ្ធថ្លៃថ្លា
ហើយមានជ័យជោគ
ផ្សាយពេញលោកា
ដោយជនជ្រះថ្លាច្រើនសែនលាន ។
៦.មានចិត្តស្នេហា
គោរពបូជា
ចំពោះព្រះធម៌ដ៏កល្យាណ
ទាំងមនុស្សទេវតា
ស្នេហាគ្រប់ប្រាណ
ប្រាថ្នាចង់បានសេចក្តីសុខ ។
៧.យើងខេមរៈជាតិ
នាំគ្នាខ្មីឃ្មាត
កាន់ធម៌នឹងបានផុតទុក្ខ
រួបរួមសាមគ្គី
ពីនេះទៅមុខ
យើងនឹងបានសុខក្សេមក្សាន្តត្រាណ។
៨.ព្រមព្រៀងប្រព្រឹត្ត
កាន់ធម៌សុចរិត
ឆ្ពោះទៅកាន់ឋាននិព្វាន
ជាទីផុតទុក្ខ
បានសុខក្សេមក្សាន្ត
ជាតិយើងនឹងបានសោយសុខា ។
(ព្រះរាជនិពន្ធដោយសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត ព.ស ២៥០០ គ.ស ១៩៤៧
ទាញយកជា PDF 1 2
ដោយ៥០០០ឆ្នាំ
images/articles/440/2020-07-22_10_53_22-buddha_khmer_-_Google_Search.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២៦ (អាន: ៣១,០១៥ ដង)
បទសារភញ្ញ
សូមថ្វាយបង្គំ ព្រះសម្ពុទ្ធ
ប្រសើរបំផុត ក្នុងលោកា
ជាគ្រូនៃមនុស្ស និងទេព្តា
ទ្រង់ត្រាស់ទេសនា ប្រដៅសត្វ
ចង្អុលឲ្យដើរ ផ្លូវកណ្តាល
មាគ៌ាត្រកាល អាចកម្ចាត់
ទុក្ខភ័យចង្រៃ ឲ្យខ្ចាយខ្ចាត
អាចកាត់សង្សារទុក្ខបាន ។
សាសនាព្រះអង្គ នៅសព្វថ្ងៃ
សត្វមាននិស្ស័យ ពីបូរាណ
ប្រឹងរៀនប្រឹងស្តាប់ ចេះចាំបាន
កាន់តាមលំអាន បានក្តីសុខ
ឥតមានសុខណា ស្មើក្តីស្ងប់
បញ្ចប់ត្រឹមសុខ ឃ្លាតចាកទុក្ខ
តាំងពីលោកនេះ តទៅមុខ
ក្តីសុខនឹងមាន ព្រោះធម៌ស្ងប់ ។
ខ្ញុំសូមបង្គំ ឆ្ពោះព្រះធម៌
ព្រះសង្ឃបវរ ទាំងសព្វគ្រប់
រួមជាត្រៃរ័ត្ន គួរគោរព
ជាម្លប់ត្រជាក់ នៃលោកា
ព្រះរូបព្រះធាតុ នៃព្រះពុទ្ធ
វិសុទ្ធតាងអង្គ ព្រះសាស្តា
សូមគុណត្រៃរ័ត្ន ជួយខេមរា
ឲ្យបានសុខា តរៀងទៅ ៕
ទាញយក PDF
ដោយ៥០០០ឆ្នាំ
images/articles/424/2026-07-29_09_26_50-Copying___.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២៦ (អាន: ៥៤,១៥៧ ដង)
សម្តីនៅក្នុងលោកនេះ មាន ៣ គឺ៖
១. គូថភាណី សម្តីស្អុយដូចលាមក
២. បុប្ផភាណី សម្តីក្រអូបដូចផ្កា
៣. មធុភាណី សម្តីផ្អែមដូចទឹកឃ្មុំ
ការនិយាយដោយកុហកដោយដឹងខ្លួន ព្រោះហេតុតែខ្លួន និងអ្នកដទៃ ឬព្រោះហេតុសំណូកបន្តិចបន្តួចក្តី នេះហៅថា សម្តីស្អុយដូចលាមក ។
មិនពោលពាក្យកុហក ដោយដឹងខ្លួន ព្រោះហេតុតែខ្លួន និងអ្នកដទៃ ឬព្រោះហេតុសំណូកបន្តិចបន្តួចក្តី នេះហៅថា សម្តីក្រអូបដូចផ្កា ។
ការលះបង់នូវវាចាអាក្រក់ ពោលតែសម្តីដែលឥតទោស ជាសុខដល់ត្រចៀក គួរជាទីស្រឡាញ់ ជ្រាបចូលទៅក្នុងដួងចិត្ត ជាសម្តីអ្នកក្រុងដែលជាទីពេញចិត្តនៃជនច្រើន ជាទីគាប់ចិត្តនៃជនច្រើននេះហៅថាសម្តីផ្អែមដូចទឺកឃ្មុំ ។
( អង្គុត្តរនិកាយ តិកនិបាត )
ដោយ៥០០០ឆ្នាំ
images/articles/425/2020-07-22_09_16_38-buddhist_converstion_-_Google_Search.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២៦ (អាន: ៥៨,០៨០ ដង)
ធម៌ ១០ ជាអាហារនៃធម៌ ១០ ជាទីប្រាថ្នា កម្របានក្នុងលោក ។ធម៌ទាំង ១០ យ៉ាង ជាអាហារនៃធម៌ទាំង ១០ នេះ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក, ធម៌ទាំង ១០ នោះ គឺ ៖
១. អនាលស្យំ ឧដ្ឋានំ ភោគានំ អាហារោ សេចក្តីមិនខ្ជិល សេចក្តីព្យាយាម ជាអាហាររបស់ភោគៈ
២. មណ្ឌនា វិភូសនា វណ្ណស្ស អាហារោ ការប្រដាប់ ការតាក់តែង ជាអាហាររបស់ពណ៌សម្បុរ
៣. សប្បាយកិរិយា អារោគ្យស្ស អាហារោ ការធ្វើនូវសេចក្តីសប្បាយ ជាអាហាររបស់ភាពមិនមានរោគ
៤. កល្យាណមិត្តតា សីលានំ អាហារោ សភាពមិត្តល្អ ជាអាហាររបស់សីល
៥. ឥន្ទ្រិយសំវរោ ព្រហ្មចរិយស្ស អាហារោ ការសង្រួមឥន្ទ្រិយ ជាអាហាររបស់ព្រហ្មចរិយៈ
៦. អវិសំវាទនា មិត្តានំ អាហារោ ការមិនពោលពាក្យខុស ជាអាហាររបស់មិត្តទាំងឡាយ
៧. សជ្ឈាយកិរិយា ពាហុសច្ចស្ស អាហារោ ការធ្វើនូវកិរិយាស្វាធ្យាយ ជាអាហារ របស់ភាពជាអ្នកចេះដឹងច្រើន
៨. សុស្សូសា បរិបុច្ឆា បញ្ញាយ អាហារោ ការស្តាប់ ការសាកសួរ ជាអាហាររបស់បញ្ញា
៩. អនុយោគោ បច្ចវេក្ខណា ធម្មានំ អាហារោ ការប្រកបរឿយៗ ការពិចារណា ជាអាហាររបស់ធម៌ទាំងឡាយ
១០. សម្មាបដិបត្តិ សគ្គានំ អាហារោ សេចក្តីប្រតិបត្តិល្អ ជាអាហាររបស់ឋានសួគ៌
( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៨ )
ធម៌ ១០ នាំឲ្យអន្តរាយដល់ធម៌ ១០ ដែលជាទីប្រាថ្នា កម្របានក្នុងលោក ។ ធម៌ ១០ យ៉ាង នាំឲ្យអន្តរាយដល់ធម៌ ១០ យ៉ាងនេះ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលកម្របានក្នុងលោក, ធម៌ ១០ យ៉ាងនោះ គឺ ៖
១. អាលស្យំ អនុដ្ឋានំ ភោគានំ បរិបន្ថោ ការខ្ជិល និងការមិនប្រឹងប្រែង នាំឲ្យអន្តរាយដល់ភោគៈ
២. អមណ្ឌនា អវិភូសនា វណ្ណស្ស បរិបន្ថោ ការមិនប្រដាប់ មិនតាក់តែង នាំឲ្យអន្តរាយដល់ពណ៌សម្បុរ
៣. អសប្បាយកិរិយា អារោគ្យស្ស បរិបន្ថោ ការធ្វើនូវសេចក្តីមិនសប្បាយ នាំឲ្យអន្តរាយដល់ភាពមិនមានរោគ
៤. បាបមិត្តតា សីលានំ បរិបន្ថោ មិត្តលាមក នាំឲ្យអន្តរាយដល់សីល
៥. ឥន្ទ្រិយាសំវរោ ព្រហ្មចរិយស្ស បរិបន្ថោ ការមិនសង្រួមនូវឥន្ទ្រិយ នាំឲ្យអន្តរាយដល់ព្រហ្មចរិយៈ
៦. វិសំវាទនា មិត្តានំ បរិបន្ថោ ការពោលពាក្យខុស នាំឲ្យអន្តរាយដល់ពួកមិត្ត
៧. អសជ្ឈាយកិរិយា ពាហុសច្ចស្ស បរិបន្ថោ ការធ្វើនូវសេចក្តីមិនស្វាធ្យាយ នាំឲ្យអន្តរាយ ដល់ភាពចេះដឹងច្រើន
៨. អស្សុស្សុសា អបរិបុច្ឆា បញ្ញាយ បរិបន្ថោ ការមិនប្រុងស្តាប់ មិនសាកសួរ នាំឲ្យអន្តរាយដល់បញ្ញា
៩. អននុយោគោ អប្បច្ចវេក្ខណា ធម្មានំ បរិបន្ថោ ការមិនប្រកបរឿយៗ ការមិនពិចារណា នាំឲ្យអន្តរាយដល់ធម៌ទាំងឡាយ
១០. មិច្ឆាបដិបត្តិ សគ្គានំ បរិបន្ថោ សេចក្តីប្រតិបត្តិខុស នាំឲ្យអន្តរាយ ដល់ឋានសួគ៌
( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៧ )
ធម៌ ១០ ជាទីប្រាថ្នា កម្របានក្នុងលោក ។ ធម៌ ១០ យ៉ាងនេះ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែលបុគ្គលបានដោយកម្រ ក្នុងលោក, ធម៌ទាំង ១០ យ៉ាងនោះ គឺ ៖
១. ភោគា ភោគៈ
២. វណ្ណោពណ៌សម្បុរ
៣. អារោគ្យំការមិនមានរោគ
៤. សីលានិសីល
៥. ព្រហ្មចរិយំព្រហ្មចរិយៈ
៦. មិត្តាមិត្ត
៧. ពាហុសច្ចំសភាពជាអ្នកចេះដឹងច្រើន
៨. បញ្ញា បញ្ញា
៩. ធម្មោ ធម៌ [ លោកុត្តរធម៌ ៩ ]
១០. សគ្គា ឋានសួគ៌
( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៦ )
អរិយសាវ័ក ចម្រើនដោយធម៌ ១០
ធនេន ធញ្ញេន ច យោធ វឌ្ឍតិ
បុត្តេហិ ទារេហិ ចតុប្បាទេហិ ច
ស ភោគវា ហោតិ យសស្សី បូជិតោ
ញាតីហិ មិត្តេហិ អថោបិ រាជុភិ ។
បុគ្គលណាក្នុងលោកនេះ ចម្រើនដោយទ្រព្យផង ដោយស្រូវផង ដោយកូនផង ដោយប្រពន្ធផង ដោយសត្វជើង ៤ ផង បុគ្គលនោះឈ្មោះថា មានភោគៈ មានយសដែលពួកញាតិ និងមិត្ត ព្រមទាំងស្តេចបូជាហើយ ។
សទ្ធាយ សីលេន ច យោធ វឌ្ឍតិ
បញ្ញាយ ចាគេន សុតេន ចូភយំ
សោ តាទិសោ សប្បុរិសោ វិចក្ខណោ
ទិដ្ឋេវ ធម្មេ ឧភយេន វឌ្ឍតិ ។
បុគ្គលណា ក្នុងលោកនេះ ចម្រើនដោយសទ្ធាផង ដោយសីលផង ដោយបញ្ញាផង ដោយចាគៈផង ដោយសុតៈទាំងពីរផង បុគ្គលបែបនោះ ហៅថា សប្បុរស ជាអ្នកពិចារណាឃើញច្បាស់ រមែងចម្រើនដោយហេតុទាំងពីរ ក្នុងបច្ចុប្បន្ននេះឯង ។
( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៩-៣០០ )
កថាវត្ថុ ១០ ឋានៈដែលគួរសរសើរ ១០
ហេតុដែលគួរនិយាយ លោកហៅថា កថាវត្ថុ, កថាវត្ថុនោះ មាន ១០ គឺ
១. អប្បិច្ឆកថានិយាយអំពីសេចក្តីប្រាថ្នាតិច
២. សន្តុដ្ឋិកថានិយាយអំពីសេចក្តីសន្តោស
៣. បវិវេកកថានិយាយអំពីសេចក្តីស្ងប់ស្ងាត់
៤. អសំសគ្គកថានិយាយអំពីសេចក្តីមិនច្រឡូកច្រឡំ ដោយពួកគណៈ
៥. វីរិយារម្ភកថា និយាយអំពីប្រារព្ធសេចក្តីព្យាយាម
៦. សីលកថានិយាយអំពីសីល
៧. សមាធិកថា និយាយអំពីសមាធិ
៨. បញ្ញាកថានិយាយអំពីបញ្ញា
៩. វិមុត្តិកថា និយាយអំពីវិមុត្តិ
១០. វិមុត្តិញ្ញាណទស្សនកថា និយាយអំពីវិមុត្តិញ្ញាណទស្សនៈ
( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៨២ )
អភិណ្ហប្បច្ចវេក្ខណៈ ១០
អភិណ្ហប្បច្ចវេក្ខណៈ បានដល់ ធម៌ដែលបព្វជិតគប្បីពិចារណារឿយៗ, អភិណ្ហប្បច្ចវេក្ខណៈនោះ មាន ១០ យ៉ាង គឺ ៖
១. វេវណ្ណិយម្ហិ អជ្ឈូបគតោតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិត គប្បីពិចារណារឿយៗ ថា អាត្មាអញកាន់យកនូវភេទដ៏ប្លែក អំពីភេទរបស់គ្រហស្ថ
២. បរប្បដិពទ្ធា មេ ជីវិកាតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា ការប្រព្រឹត្តចិញ្ចឹមជីវិត របស់អាត្មាអញប្រព្រឹត្តជាប់ដោយបុគ្គលដទៃ
៣. អញ្ញោ មេ អាកប្បោ ករណីយោតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា អាកប្បកិរិយាផ្សេងអំពីគ្រហស្ថ អាត្មាអញគួរធ្វើ
៤. កច្ចិ នុ ខោ មេ អត្តា សីលតោ ន ឧបវទតីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា អាត្មាអញមិនតិះដៀលខ្លួនឯង ដោយសីលធម៌បានទេឬ ?
៥. កច្ចិ នុ ខោ មំ អនុវិច្ច វិញ្ញូ សព្រហ្មចារី សីលតោ ន ឧបវទន្តីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា ពួកសព្រហ្មចារី ជាវិញ្ញូជន គយគន់មើលហើយ មិនតិះដៀលអាត្មាអញ ដោយសីលធម៌បានទេឬ ?
៦. សព្វេហិ មេ បិយេហិ មនាបេហិ នានាភាវោ វិនាភាវោតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា ការព្រាត់ប្រាសនិរាសចាកសត្វ និងសង្ខារទាំងអស់ ដែលជាទីស្រឡាញ់ ជាទីគាប់ចិត្ត នៃអាត្មាអញតែងមានជាធម្មតា
៧. កម្មស្សកោម្ហិ កម្មទាយាទោ កម្មយោនិ កម្មពន្ធុ កម្មប្បដិសរណោ យំ កម្មំ ករិស្សាមិ កល្យាណំ វា បាបកំ វា តស្ស ទាយាទោ ភវិស្សាមីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា អាត្មាអញមានកម្មជារបស់ខ្លួន មានកម្មជាទាយាទ មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាគ្រឿងរលឹកឃើញ អាត្មាអញនឹងធ្វើនូវ កម្មណា ល្អ ឬអាក្រក់ អាត្មាអញគង់នឹងបានជាអ្នកទទួលយកនូវផល នៃកម្មនោះពុំខានឡើយ
៨. កថម្ភូតស្ស មេ រត្តិន្ទិវា វីតិបតន្តីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា យប់និងថ្ងៃទាំងឡាយ ចេះតែកន្លងទៅៗ តើអាត្មាអញ បានធ្វើដូចម្តេចខ្លះហើយ ?
៩. កច្ចិ នុ ខោហំ សុញ្ញាគារេ អភិរមាមីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា អាត្មាអញមានសេចក្តីអភិរម្យ ត្រេកអរក្នុងផ្ទះដ៏ស្ងាត់ខ្លះដែរឬទេ ?
១០. អត្ថិ នុ ខោ មេ ឧត្តរិមនុស្សធម្មា អលមរិយញ្ញាណទស្សនវិសេសោ អធិគតោ សោហិ បច្ឆិមេ កាលេ សព្រហ្មចារីហិ បុដ្ឋោ ន មង្កុ ភវិស្សាមីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា ឧត្តរិមនុស្សធម៌ គឺ ធម៌ជារបស់មនុស្សដ៏ប្រសើរក្រៃលែង មានដល់អាត្មាអញដែរឬ ធម៌ដ៏វិសេស ដែលគួរនឹងឃើញ ដោយប្រាជ្ញាដ៏ប្រសើរ អាត្មាអញបានត្រាស់ដឹងហើយឬ អាត្មាអញនោះ សព្រហ្មចារីទាំងឡាយសួរក្នុងកាលជាទីបំផុត ( មរណសម័យ ) នឹងមិនអឹមអៀមទេឬ ?
( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ១៨៨ ដល់ ១៩០ )
សេចក្តីពន្យល់
វេវណ្ណិយំពាក្យថា វេវណ្ណិយំ ( អ្នកមានភេទដ៏ប្លែក ) គឺ មានរូបប្លែកផ្សេង ៗ នោះ មាន ២ យ៉ាងគឺ មានរូបប្លែកផ្សេងដោយសរីរៈ ១ មានរូបប្លែកផ្សេងដោយបរិក្ខារ ១ ។ បណ្តារូបប្លែកផ្សេងទាំង ២ យ៉ាងនោះ ការមានរូបប្លែកផ្សេងដោយសរីរៈ គប្បីជ្រាបដោយការកោរសក់ និងពុកមាត់ ។ ក៏កាលមុននឹងបួស សូម្បីស្លៀកសំពត់ ក៏ត្រូវប្រើសំពត់សាច់ល្អិត ជ្រលក់ពណ៌ផ្សេងៗ សូម្បីបរិភោគក៏ត្រូវបរិភោគអាហារឆ្ងាញ់ៗ ដាក់លើភាជន៍មាស និងប្រាក់ សូម្បីដេក ឬអង្គុយក៏ត្រូវដេក ឬអង្គុយលើទីដេក ទីអង្គុយយ៉ាងល្អប្រណីត ក្នុងបន្ទប់ស្រស់ស្អាត សូម្បីផ្សំថ្នាំក៏ត្រូវប្រើទឹកដោះថ្លា ទឹកដោះខាប់ជាដើម ប៉ុន្តែចាប់តាំងពីបួសហើយ ចាំបាច់ត្រូវស្លៀកសំពត់កាត់ដាច់ ដេរភ្ជាប់ ជ្រលក់ដោយទឹកអម្ចត់ ចាំបាច់ត្រូវឆាន់តែបាយលាយគ្នាក្នុងបាត្រដែក ឬបាត្រដី ចាំបាច់ត្រូវដេកលើគ្រែដែលក្រាលដោយកម្រាលស្មៅជាដើម ក្នុងសេនាសនៈមានគល់ឈើជាដើម ចាំបាច់ត្រូវអង្គុយលើកន្លែងមួយ និងកន្ទេលផែងជាដើម ចាំបាច់ត្រូវផ្សំថ្នាំដោយទឹកមូត្រស្អុយជាដើម ។ គប្បីជ្រាបភាពប្លែកផ្សេងគ្នាដោយបរិក្ខារ ក្នុងសេចក្តីនេះដោយប្រការ ដូច្នេះ ។ ក៏បព្វជិតកាលពិចារណាយ៉ាងនេះ រមែងលះបង់កោបៈ គឺសេចក្តីខឹងក្រោធ និងមានះ គឺសេចក្តីប្រកាន់ចោលបាន ។
បរប្បដិពទ្ធា មេ ជីវិកាពាក្យថា បរប្បដិពទ្ធា មេ ជីវិកា សេចក្តីថា បព្វជិតគប្បីពិចារណាយ៉ាងនេះថា ការចិញ្ចឹមជីវិតដោយបច្ច័យ ៤ ចាំបាច់ត្រូវអាស្រ័យនឹងអ្នកដទៃ ឥរិយាបថក៏សមគួរ អាជីវៈ ការចិញ្ចឹមជីវិតក៏បរិសុទ្ធ ជាអ្នកគោរពកោតក្រែងក្នុងបិណ្ឌបាត ឈ្មោះថា ជាអ្នកបរិភោគមិនពិចារណាក្នុងបច្ច័យ ៤ ក៏ទេ ។
អញ្ញោ មេ អាកប្បោ ករណីយោពាក្យថា អញ្ញោ មេ អាកប្បោ ករណីយោ សេចក្តីថា បព្វជិតគប្បីពិចារណាថា អាកប្បកិរិយាដើរឯណារបស់ពួកគ្រហស្ថ គឺការឈានជើងដោយមិនកំណត់ ការអើត-ក អាត្មាអញគប្បីធ្វើអាកប្បកិរិយាឲ្យប្លែកផ្សេងអំពីអាកប្បកិរិយារបស់គ្រហស្ថនោះ យើងគប្បីមានឥន្ទ្រិយស្ងប់រម្ងាប់ មានចិត្តស្ងប់ស្ងាត់ សម្លឹងមើលតែមួយជួរនឹម ឈានជើងសន្សឹមៗ ( មិនឈានជើងវែងពេក ) គប្បីដើរទៅ ដូចនាំរទេះផ្ទុកទឹកទៅក្នុងទីមិនរាបស្មើ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ រមែងមានអាកប្បកិរិយាសមគួរ សិក្ខា ៣ រមែងបរិបូណ៌ ។
សីលតោ ន ឧបវទតិពាក្យថា សីលតោ ន ឧបវទតិ បានដល់ មិនតិះដៀលខ្លួនឯង ព្រោះសីលជាបច្ច័យយ៉ាងនេះថា សីលរបស់អាត្មាអញមិនបរិបូណ៌ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ រមែងញ៉ាំងហិរិ សេចក្តីខ្មាសបាប ឲ្យកើតឡើងខាងក្នុង ។ ហិរិនោះ ក៏ឲ្យសម្រេចសេចក្តីសង្រួមក្នុងទ្វារទាំង ៣ ។ សេចក្តីសង្រួមក្នុងទ្វារទាំង ៣ រមែងជាចតុប្បារិសុទ្ធិសីល បព្វជិតដែលតាំងនៅក្នុងចាតុប្បារិសុទ្ធិសីល ហើយចម្រើនវិបស្សនា រមែងសម្រេចព្រះអរហត្តបាន ។
អនុវិច្ច វិញ្ញូ សព្រហ្មចារីពាក្យថា អនុវិច្ច វិញ្ញូ សព្រហ្មចារី សេចក្តីថា ពួកសព្រហ្មចារីអ្នកប្រព្រឹត្តព្រហ្មចរិយៈរួមជាមួយនឹងអ្នកជាបណ្ឌិត គយគន់ពិចារណាមើលហើយ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ ឱត្តប្បៈ សេចក្តីខ្លាចបាបខាងក្រៅ រមែងតាំងឡើង ។ ឱត្តប្បៈនោះ រមែងឲ្យសម្រេចសេចក្តីសង្រួមក្នុងទ្វារទាំង ៣ ។ ព្រោះហេតុនោះ ទើបគួរជ្រាបសេចក្តីបន្តមកទៀត ( គឺរមែងញ៉ាំងចាតុប្បារិសុទ្ធិសីលឲ្យបរិសុទ្ធ … សេចក្តីដ៏សេស ដូចពាក្យថា សីលតោ ន ឧបវទតិ ) ។
នានាភាវោ វិនាភាវោពាក្យថា នានាភាវោ វិនាភាវោ សេចក្តីថា ភាវៈផ្សេងៗ ព្រោះកើត ព្រោះព្រាត់ប្រាស ព្រោះស្លាប់ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ ឈ្មោះថា មិនមានអាការ គឺសេចក្តីប្រមាទក្នុងទ្វារទាំង ៣ ។ មរណស្សតិ ការរលឹកដល់សេចក្តីស្លាប់ ក៏ជាការតម្កល់ទុកហើយដោយល្អ ។
តស្ស ទាយាទោ ភវិស្សាមិពាក្យថា តស្ស ទាយាទោ ភវិស្សាមិ បានដល់ អាត្មាអញជាទាយាទ គឺជាអ្នកទទួលផលដែលកម្មនោះឲ្យហើយ, ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ រមែងមិនធ្វើបាបទាំងពួង ។
កថម្ភូតស្ស មេ រត្តិន្ទិវា វីតិបតន្តិពាក្យថា កថម្ភូតស្ស មេ រត្តិន្ទិវា វីតិបតន្តិ សេចក្តីថា យប់ និងថ្ងៃកន្លងទៅ ផ្លាស់ប្តូរទៅ អាត្មាអញយ៉ាងដូចម្តេចហើយ គឺអាត្មាអញកំពុងធ្វើវត្តប្បដិបត្តិ ឬមិនទាន់បានធ្វើទេ បានទន្ទេញពុទ្ធវចនៈ ឬមិនទាន់បានទន្ទេញទេ បានធ្វើកិច្ចក្នុងយោនិសោមនសិការ ឬក៏មិនទាន់បានធ្វើទេ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ សេចក្តីមិនប្រមាទ រមែងបរិបូណ៌ ។
សុញ្ញាគារេ អភិរមាមិពាក្យថា សុញ្ញាគារេ អភិរមាមិ សេចក្តីថា អាត្មាអញនៅតែម្នាក់ឯងគ្រប់ឥរិយាបថ ក្នុងទីស្ងាត់ ញ៉ាំងសេចក្តីត្រេកអរឲ្យកើតឡើងហើយឬនៅ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ កាយវិវេក រមែងបរិបូណ៌ ។
ឧត្តរិមនុស្សធម្មោពាក្យថា ឧត្តរិមនុស្សធម្មា សេចក្តីថា ធម៌ទាំងឡាយ មានឈានជាដើម របស់ឈានលាភី និងព្រះអរិយៈ ជាមនុស្សដ៏ក្រៃលែង ជាមនុស្សឧត្តមខ្ពង់ខ្ពស់ ឬធម៌ទាំងឡាយដ៏ក្រៃលែង ដ៏ប្រសើរជាងមនុស្សធម៌ ពោលគឺកុសល-កម្មបថ ១០ មាន គឺ មាននៅក្នុងសន្តានរបស់អាត្មាអញហើយឬនៅ ។
បុដ្ឋោ, ន មង្កុ ភវិស្សាមិពាក្យថា បុដ្ឋោ បានដល់ ត្រូវមិត្តសព្រហ្មចារីសួរដល់គុណវិសេសដែលខ្លួនសម្រេច ។ ពាក្យថា ន មង្កុ ភវិស្សាមិ បានដល់ អាត្មាអញនឹងមិនជាអ្នកអឹមអៀម ឱន-កចុះ អស់អំណាច ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ រមែងមិនឈ្មោះថា ស្លាប់ដោយឥតអំពើ ៕
ដោយ៥០០០ឆ្នាំ
images/articles/3202/__________________________________________.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២៦ (អាន: ៥,១០៥ ដង)
ពិចារណា៖ ដូចម្តេច ហៅថា ព្រាហ្មណ៍? បុគ្គលមិនមានកង្វល់ មិនមានសេចក្តីប្រកាន់មាំ ទើបតថាគតពោលថា ជាព្រាហ្មណ៍។ បុគ្គលណា កាត់បង់នូវសំយោជនៈទាំងអស់ ហើយមិនបានតក់ស្លុត ដោយតណ្ហា តថាគត ពោលនូវបុគ្គលនោះ ដែលជាអ្នកកន្លងបង់ នូវសេចក្តីចំពាក់ ជាអ្នកប្រាសចាកកិលេស ថាជាព្រាហ្មណ៍។បុគ្គលណា កាត់បង់នូវខ្សែរឹត គឺការចងគំនុំ និងព្រ័ត្រ គឺតណ្ហា និងទី ត គឺកិលេស គ្រឿងស្ទាក់ គឺទិដ្ឋិ ព្រមទាំងទិដ្ឋានុស័យចេញបាន តថាគត ពោលនូវបុគ្គលនោះ ដែលមានបង្គោល គឺអវិជ្ជាដកចេញហើយ អ្នកត្រាស់ដឹង នូវចតុរារិយសច្ច ថាជាព្រាហ្មណ៍។
បុគ្គលណា មិនបានប្រទូស្ត អត់សង្កត់ នូវពាក្យជេរ និងការវាយដំ និងចំណងបាន តថាគត ពោលនូវបុគ្គលនោះ ដែលមានអធិវាសនក្ខន្តីជាកំឡាំង មានពួកពល គឺខន្តី ថាជាព្រាហ្មណ៍។ បុគ្គលណា មិនមានសេចក្តីក្រោធ មានធុតង្គវត្ត មានសីលគុណ មិនប៉ោងដោយរាគាទិក្កិលេស មិនមានពុតត្បុត មានសរីរៈតាំងនៅក្នុងទីបំផុត តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។បុគ្គលណា មិនជាប់ ក្នុងកាមទាំងឡាយ ដូចទឹកមិនជាប់លើស្លឹកឈូក ឬដូចគ្រាប់ស្ពៃ មិនជាប់លើចុងនៃដែកស្រួច តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា ក្នុងលោកនេះ ដឹងច្បាស់នូវការអស់ទៅ នៃទុក្ខរបស់ខ្លួន តថាគត ពោលនូវបុគ្គលនោះ ដែលមានភារៈដាក់ចុះហើយ ប្រាសចាកកិលេសហើយ ថាជាព្រាហ្មណ៍។ បុគ្គលណា ជាអ្នកប្រាជ្ញ មានប្រាជ្ញាជ្រាលជ្រៅ ឈ្លាសវៃ ក្នុងមគ្គ និងមិនមែនមគ្គ មានប្រយោជន៍ដ៏ខ្ពស់សម្រេចហើយ តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា មិនច្រឡំដោយបុគ្គលទាំងពីរពួក គឺគ្រហស្ថ និងបព្វជិត មិនបានជាប់នៅក្នុងអាល័យ គឺកាមគុណ ទាំងមិនមានសេចក្តីប្រាថ្នា តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា ដាក់ចុះនូវអាជ្ញា ក្នុងពួកសត្វ អ្នកដែលនៅមានសេចក្តីតក់ស្លុត គឺតណ្ហា មានសេចក្តីខ្ជាប់ខ្ជួន គឺមិនមានតណ្ហា មិនសំឡាប់ដោយខ្លួនឯង មិនប្រើអ្នកដទៃឲ្យសំឡាប់ តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។បុគ្គលណា មិនខឹង ក្នុងពួកសត្វដែលខឹង មានសេចក្តីត្រជាក់ ទៅលើពួកសត្វ ដែលមានអាជ្ញាក្នុងខ្លួន ជាអ្នកមិនមានសេចក្តីប្រកាន់ក្នុងពួកបុគ្គល ដែលមានសេចក្តីប្រកាន់ តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ រាគៈ ទោសៈ មានះ និងសេចក្តីលុបគុណ របស់បុគ្គលណា ជ្រុះចេញហើយ បីដូចជាគ្រាប់ស្ពៃ ធ្លាក់អំពីចុង នៃដែកស្រួច តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា ពោលវាចាឥតទោស ជាវាចាញុំាងបុគ្គលឲ្យស្គាល់ប្រយោជន៍ ជាវាចាពិត ទាំងមិនបានធ្វើបុគ្គលណាមួយ ឲ្យចំពាក់ដោយវាចាណាឡើយ តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា មិនបានបង្អោនរបស់វែង ឬខ្លី តូចឬធំ ល្អឬអាក្រក់ ដែលគេមិនបានឲ្យ ក្នុងលោកនេះ តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា មិនមានសេចក្តីប្រាថ្នា ក្នុងលោកនេះ និងលោកខាងមុខ តថាគត ពោលនូវបុគ្គល ដែលមិនមានសេចក្តីប្រាថ្នា ជាអ្នកប្រាសចាកកិលេសនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា មិនមានសេចក្តីអាល័យ ជាអ្នកដឹងច្បាស់ មិនមានសេចក្តីសង្ស័យ តថាគត ពោលនូវបុគ្គល ដែលបានសម្រេច នូវល្វែងនៃព្រះនិព្វាននោះ ថាជាព្រាហ្មណ៍។
បុគ្គលណា ក្នុងលោកនេះ កន្លងបង់ នូវសេចក្តីចំពាក់ទាំងពីរ គឺបុណ្យ និងបាបចេញបានហើយ តថាគត ពោលនូវបុគ្គល ដែលមិនមានសោក ប្រាសចាកធូលី គឺកិលេស ជាអ្នកបរិសុទ្ធស្អាតនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ឥតមានមន្ទិលសៅហ្មង ជាបុគ្គលស្អាតផូរផង់ មិនល្អក់ដោយកិលេស មានតម្រេកក្នុងភពអស់ហើយ ដូចព្រះចន្ទប្រាសចាកមន្ទិល តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ឆ្លងផុតនូវផ្លូវវៀច ផ្លូវផុង ដែលនាំសត្វ ឲ្យអន្ទោលទៅ នាំសត្វឲ្យវង្វេងនេះ បានដល់ត្រើយ គឺព្រះនិព្វាន ជាអ្នកដុតបង់នូវកិលេស ឥតមានតណ្ហា ឥតមានសេចក្តីសង្ស័យ ឥតមានប្រកាន់អ្វីបន្តិចបន្តួច ហើយបរិនិព្វាន តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា ក្នុងលោកនេះ លះបង់នូវកាមទាំងឡាយចេញបាន ហើយបួសជាបុគ្គលមិនមានផ្ទះ តថាគត ពោលនូវបុគ្គល ដែលមានកាម និងភពអស់ហើយនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ក្នុងលោកនេះ លះបង់នូវតណ្ហាចេញបាន ហើយបួស ជាបុគ្គលមិនមានផ្ទះ តថាគត ពោលនូវបុគ្គល ដែលមានកាម [បើជាតណ្ហា ទើបគួរ។] និងភពអស់ហើយនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា លះបង់នូវធម៌ ជាគ្រឿងប្រកប គឺកាមគុណ៥ ជារបស់មនុស្ស និងធម៌ ជាគ្រឿងប្រកប គឺកាមគុណ ៥ ជារបស់ទិព្វ តថាគត ពោលនូវបុគ្គល ដែលប្រាសចាកធម៌ ជាគ្រឿងប្រកបទាំងអស់នោះ ថាជាព្រាហ្មណ៍។
បុគ្គលណា លះបង់នូវតម្រេក (ក្នុងកាមគុណ ៥ផង) នូវសេចក្តីអផ្សុកផង ជាអ្នកត្រជាក់ត្រជំ មិនមានកិលេស គ្របសង្កត់នូវខន្ធលោកទាំងអស់បាន ជាអ្នកមានព្យាយាម តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ដឹងនូវចុតិ និងបដិសន្ធិ របស់សត្វទាំងឡាយ ដោយប្រការទាំងពួង តថាគត ពោលនូវបុគ្គល ដែលមិនចំពាក់ (ក្នុងអារម្មណ៍) មានដំណើរល្អ អ្នកត្រាស់ដឹង នូវចតុរារិយសច្ចនោះ ថាជាព្រាហ្មណ៍។
ទេវតា គន្ធព និងមនុស្សទាំងឡាយ មិនដឹងនូវគតិរបស់បុគ្គលណា តថាគត ពោលនូវបុគ្គលនោះ ដែលជាអ្នកមានអាសវៈអស់ហើយ ជាអរហន្ត ថាជាព្រាហ្មណ៍។ បុគ្គលណា មិនមានកង្វល់ គឺកិលេស ក្នុងអតីត អនាគត និងបច្ចុប្បន្នទេ តថាគត ពោលនូវបុគ្គល ដែលមិនមានកង្វល់ មិនមានសេចក្តីប្រកាន់នោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ជាឧសភៈ (អស់អាច) ជាអ្នកប្រសើរ អ្នកមានសេចក្តីព្យាយាម អ្នកស្វែងរកគុណដ៏ធំ អ្នកមានជ័យជំនះ អ្នកមិនមានសេចក្តីញាប់ញ័រ (ដោយតណ្ហា) អ្នកលាងបង់នូវកិលេស អ្នកត្រាស់ដឹង នូវចតុរារិយសច្ច តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ដឹងនូវខន្ធ ដែលខ្លួនអាស្រ័យនៅ ក្នុងភពមុនផង ឃើញសួគ៌ និងអបាយផង ដល់នូវការអស់ទៅ នៃជាតិផង តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។
(សុតន្តបិដក មជ្ឈិមនិកាយ ភាគទី២៥)
ដោយ៥០០០ឆ្នាំ