30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៩,១០៥
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,១៩៧,០៣៩
សរុប ៣៨៥,៤៨៣,៧៣២
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៦៧០ ដង)

ស​តិ​ប្ប​ដ្ឋាន​



ស្តាប់សំឡេង

 

នៅ​ក្នុង​ជី​វិត​គ្រប់​ព្រះ​អង្គ​ គ្រប់​គ្នា​ មិន​មាន​ធម៌​អ្វី​ នៅ​ពេល​ណា​ កន្លែង​ណា​ ដែល​ព្រះ​សម្មា​សម្ពុទ្ធ​ ទ្រង់​មិន​បាន​ត្រាស់​ក្នុង​សតិ​ប្ប​ដ្ឋាន​នោះ​ទេ​ ព្រះ​អង្គ​ទ្រង់​ត្រាស់​ឲ្យ​ដឹង​នូវ​ធម៌​ទាំង​ពួង​ដោយ​ពាក្យ​ថា​ បជា​នា​តិ​ ។ នៅ​ក្រុង​ញូ​ដេ​លី​ នៃ​ប្រ​ទេស​ឥ​ណ្ឌា​សព្វ​ថ្ងៃ​ មាន​កន្លែង​ដែល​ព្រះ​សម្មា​សម្ពុទ្ធ​សម្តែង​សតិ​ប្ប​ដ្ឋាន​សូត្រ​ ពុទ្ធ​បរិ​ស័ទ​តែង​ថ្វាយ​បង្គំ​នម​ស្ការ​ ឯ​ចំណែក​សតិ​ប្ប​ដ្ឋាន​គឺ កាយ វេ​ទនា​ ចិត្ត​ ធម៌​ ដែ​ល​ជា​ទី​តាំង​នៃ​សតិ​រលឹក​សិក្សា​ មាន​គ្រប់​ព្រះ​អង្គ​ គ្រប់​គ្នា​ គ្រប់​ពេល​វេ​លា​ គ្រប់​កន្លែង​ ។​

សតិ​រលឹក​ដឹង​ ស្គាល់​ធម៌​ដែល​កំពុង​ប្រាដក​ គឺ​ជា​ការ​នម​ស្ការ​ព្រះ​សម្មា​សម្ពុទ្ធ​ដ៏​សំខាន់​ក្រៃ​លែង​ ជា​ង​ការ​សូត្រ​ធម៌​នមស្ការ​និង​ការ​ថ្វាយ​បង្គំ​ដោយ​កាយ​ទៅ​ទៀត​ ។ " អ្នក​ចម្រើន​សតិ​ប្ប​ដ្ឋាន​ " ពាក្យ​នេះ​គ្រាន់​តែ​ជា​វោ​ហារ​ប៉ុណ្ណោះ​ ដោយ​បរមត្ថ​ គឺ​សតិ​ថ្នាក់​សតិ​ប្ប​ដ្ឋាន​ កើត​ឡើង​ដោយ​មាន​បច្ច័យ​គ្រប់​គ្រាន់​ ។

បច្ច័យ​យ៉ាង​សំខាន់​នៃសតិ​​ថ្នាក់​សតិ​ប្ប​ដ្ឋាន​មាន​ ២​ ចំណុច​ដូច​តទៅ​ :
១- ក្នុង​ជីវិត​ប្រ​ក្រ​តី​ មាន​ធម៌​បរមត្ថ​ គឺ​រូប​ធម៌​ និង​នាម​ធម៌​ ស្រេច​ស្រាប់​ដែល​ព្រះ​អង្គ​ត្រាស់​ប្រាប់​ឲ្យ​សិក្សា​ ឲ្យ​ឃើ​ញ​ ឲ្យ​ដឹង​ថា​ជា​តួ​ធម៌​ ពោល​គឺ​មិន​មែន​ដឹង​ធម៌​អ្វី​ដទៃ​ទៀត​ឡើយ ។ ធម៌​ដែល​ត្រូវ​ដឹង​ គឺ​ធម៌​ពួក​កាយ​ ពួក​វេ​ទនា​ ពួក​ចិត្ត​ ពួ​ក​ធម៌​ គ្រប់​ព្រះ​អង្គ​ គ្រប់​គ្នា​មាន​ហើយ​ គ្រប់​ទ្វារ​ទាំង​ ៦ មាន​ទ្វារ​ភ្នែក​ជា​ដើម​ ។​ ត្រូវ​ស្តាប់​ឲ្យ​រឿយ​ៗ​ ស្តាប់​ហើយ​ស្តាប់​ទៀត​ យល់​ឡើង​ៗ​ ធម៌​ដែល​គប្បី​ដឹង​គឺ​ខណៈ​នេះ​ឯង​ ។
២- សិក្សា​សង្កេត​ពិ​និត្យ​ចំពោះ​តួ​ធម៌​ពិត​ៗ​ កុំ​ឲ្យ​មាន​តែ​បញ្ហា​បរិយត្តិ​ គឺ​ត្រូវ​ឃើញ​លក្ខ​ណៈ​នៃ​សភា​វធម៌​ដោយ​បញ្ញា​ដ៏​ប្រ​ពៃ​ ។ តាម​ពិត​ ចំណុច​មួយ​នេះ​ក៏​នៅ​លើ​បច្ច័យ​ដូច​គ្នា​ដែរ​ ព្រោះ​យោ​និ​សោ​មន​សិ​ការ​ ដែល​ជា​តួ​សិក្សា​សង្កេត​ពិនិត្យ​ ត្រូវ​តាក់​តែង​ដោយ​ការ​សន្សំ​បុណ្យ​ ។​ ស្តាប់​ធម៌​ជា​មួយ​គ្នា​ តែ​ផល​សម្រេច​ខុស​គ្នា​ ត្រង់​នេះ​គឺ​ យើង​ត្រូវ​យល់​ដល់​តួ​យោ​និសោម​នសិការ​ មា​ន​តិច​ មា​ន​ច្រើន​ មាន​ខ្លាំង​ មាន​ខ្សោយ​ តាម​ឧ​បនិស្ស័យ​បុណ្យ​បារមី​រៀង​ៗ​ខ្លួន​ ។

ដោយ​បរមត្ថ​ អ្នក​ចម្រើន​សតិ​ប្ប​ដ្ឋាន​អត់​មាន​ទេ​ ដូច្នេះ​ទើប​អត់​មាន​ចាប់​ផ្តើម​អ្វី​ទាំង​អស់​ក្រៅ​ពី​ស្តាប់​ព្រះ​ធម៌​ឲ្យ​យល់​ថា​ ធម៌​ទាំង​ពួង​គឺ​នាម​រូប​ មិន​គួរ​ប្រ​កាន់​ថា​ជា​ខ្លួន​និង​ថា​ជា​របស់​ខ្លួន​ឡើយ​ ។​ ការ​ដែល​បាន​ស្តាប់​យល់​ហើយ​ ក៏​ជា​បច្ច័យ​ឲ្យ​សតិថ្នាក់​សតិ​ប្ប​ដ្ឋាន​កើត​ឡើង​ បញ្ញា​ដឹង​ច្បាស់​ជា​តួ​បរិញ្ញា​ ប្រ​ព្រឹត្ត​ទៅ​ក្នុង​ការ​កំណត់ដឹង​នូវ​រូប​ធម៌​ នាម​ធម៌​តាម​សេច​ក្តី​ពិត​ ។

ទាំង​ពីរ​ចំណុច​នេះ​ ទី​ ១ ហៅថា​ បរតោ​ឃោសៈ  គឺ​ជា​បរតោ​ឃោសៈ​ ដ៏​ល្អ​និង​កម្រ​បំផុត​ ព្រោះទាក់​ទង​នឹង​ការ​ត្រាស់​ដឹង​នៃ​ព្រះ​សម្មា​សម្ពុទ្ធ​ , ទី​ ២​ ហៅ​ថា​ យោ​និ​សោមនសិការ​ ។ កា​ល​ណា​​បើ​ទាំង​ពីរ​ចំណុច​នេះ​បាន​ជា​បច្ច័យ​នៃ​សតិ​ប្ប​ដ្ឋាន​ហើយ ទើប​បាន​ជា​ឧ​បការ​ដល់​សតិ​ប្ប​ដ្ឋាន​ប្បដិ​បត្តិ​នោះ​ៗ​ សូម្បី​រូបជ្ឈាន​ ដែល​បាន​បទដ្ឋាន​នៃ​វិបស្សនា​ ក៏​ត្រូវ​តែ​មាន​ចំណុច​ពីរ​នេះ​ជា​ដាច់​ខាត​ ។ យោ​និ​សោ​មន​សិការ​ មា​ន​តាំង​ពី​កុសល​ថ្នាក់​ស្តាប់​រហូត​ដល់​កុសល​ថ្នាក់​វិបស្ស​នា​និង​អរិយ​មគ្គ​ ។​ យោ​និ​សោ​មន​សិការ​នេះ​ ដែល​អា​ច​សម្រេច​ដល់​ថ្នាក់​វិបស្សនា​ទៅ​បាន​ ក៏​ត្រូវ​អាស្រ័យ​បរតោ​ឃោសៈ​ ដ៏​អស្ចារ្យ​គឺ​ព្រះ​ធម៌​ទេស​នា​របស់​ព្រះ​សម្មា​សម្ពុទ្ធ​នោះ​ឯង​ ។

ក្នុង​មិគ​ជា​លសូត្រ​ គម្ពីរ​ឧ​ទាន​ បដិក​លេខ​ ៥២ ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ប្រ​កាស​ថា​ កល្យាណ​មិត្ត​ជា​ប្រធាន​ដ៏​សំខាន់​ដែល​នាំ​ឲ្យ​មាន​សីល​ មាន​កថា​វត្ថុ​ មាន​ព្យា​យាម​ និង​មាន​បញ្ញា​ចាក់​ធ្លុះ​ ។​ ព្រះ​សម្មា​សម្ពុទ្ធ​ ជា​កំពូល​កល្យា​ណ​មិត្ត​នៃ​ពុទ្ធ​បរិស័ទ​ ព្រោះ​ព្រះ​អង្គ​បាន​ប្រ​កាស​ឲ្យ​សត្វ​លោក​បាន​ស្តាប់​ថា​នេះ​ជា​ទុក្ខ​ នេះ​ជា​ការ​រលត់​ទុក្ខ​ ។ កាយ​ វេ​ទនា​ ចិត្ត​ធម៌​ ដែល​មិន​ទៀង​គឺ​ជា​ទុក្ខ​ សត្វ​បុគ្គល​ជា​អ្នក​មាន​ទុក្ខ​ដទៃ​ទៀត​មិន​មាន​ឡើយ​ ការ​កំណត់​ដឹង​ទុក្ខ​មិន​មែន​ជា​សត្វ​ គ្រាន់​តែ​ជា​សង្ខារ​ធម៌​ នេះ​គឺ​បរិ​ញ្ញា​ជា​តួ​កំណត់​ដឹង​ ។ បរិញ្ញា​នេះ​ ហៅ​ថា​ បហាន​បរិញ្ញា​  ។ អវិជ្ជា​រលត់​អស់​ ទុក្ខ​រមែង​មិន​មាន​ ការ​មិន​កើត​ឡើង​នៃ​ទុក្ខ​ គឺ​ព្រះ​និ​ព្វាន​ ។​ ​ការ​ជាក់​ច្បាស់​នូវ​ព្រះ​និ​ព្វាន​រៀង​ៗ​ខ្លួន​ ដោយ​បច្ច​វេក្ខ​ណ​ញ្ញាណ​ ។

ស្រង់​ចាក​ពី​សៀ​វភៅ​ " ព្រះ​ថេរី​គា​ថា​ ភាគ​២ " 
រៀប​រៀង​ដោយ លោក​គ្រូ​អគ្គ​បណ្ឌិត​ ប៊ុត-សាវង្ស​ ។

ដោយ​៥០០០​ឆ្នាំ​

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥៤,៦៣៥ ដង)
សំនួរ ចម្លើយអំពី​ព្រះសង្ឃ​គុណ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥៥,៧៧០ ដង)
ការ​អប់​រំ​មនុស្ស​ដោយ​ព្រះ​ធម៌​
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៩,៩០៩ ដង)
ពាក្យពិចារណាសម្រាប់កម្លាំងចិត្ត
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៣ (អាន: ៨០,១៨៤ ដង)
អ្នកមានសទ្ធាមិនកំព្រាបុណ្យឡើយ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៧៧៥ ដង)
ស​តិ​ប្ប​ដ្ឋាន​​សូត្រ​ ឧ​ទ្ទេ​ស​វារ​កថា​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.05
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿