ថ្ងៃ អង្គារ ទី ០៧ ខែ កុម្ភះ ឆ្នាំខាល ចត្វា​ស័ក, ព.ស.​២៥៦៦  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូត្រនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
ព្រះពុទ្ធសាសនានិងសង្គម (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២២៩,២៣១
Today
ថ្ងៃម្សិលមិញ ២០៣,៤៧៩
ខែនេះ ១,៤៧៨,៩៩៥
សរុប ២៩៩,៨៤២,២០៦
Flag Counter
អ្នកកំពុងមើល ចំនួន
អានអត្ថបទ
ផ្សាយ : ១១ មីនា ឆ្នាំ២០២២ (អាន: ៨២១ ដង)

ដូចម្តេច​ហៅថា​ ព្រាហ្មណ៍​? 



 

ពិចារណា​៖ ដូចម្តេច​ ហៅថា​ ព្រាហ្មណ៍​? 
បុគ្គល​មិនមានកង្វល់ មិនមានសេចក្តីប្រកាន់មាំ ទើប​តថាគតពោលថា ជាព្រាហ្មណ៍។ បុគ្គលណា កាត់បង់នូវសំយោជនៈ​ទាំងអស់ ហើយមិន​បានតក់ស្លុត ដោយតណ្ហា តថាគត ពោលនូវបុគ្គលនោះ ដែលជាអ្នកកន្លងបង់ នូវសេចក្តី​ចំពាក់ ជាអ្នកប្រាសចាកកិលេស ថាជាព្រាហ្មណ៍។ 

បុគ្គលណា កាត់បង់នូវខ្សែរឹត គឺការចង​គំនុំ និងព្រ័ត្រ គឺតណ្ហា និងទី-ត គឺកិលេស គ្រឿងស្ទាក់ គឺទិដ្ឋិ ព្រមទាំងទិដ្ឋានុស័យចេញ​បាន តថាគត ពោលនូវបុគ្គលនោះ ដែលមានបង្គោល គឺអវិជ្ជាដកចេញហើយ អ្នកត្រាស់​ដឹង នូវចតុរារិយសច្ច ថាជាព្រាហ្មណ៍។ 

បុគ្គលណា មិនបានប្រទូស្ត អត់សង្កត់ នូវពាក្យជេរ និង​ការវាយដំ និងចំណងបាន តថាគត ពោលនូវបុគ្គលនោះ ដែលមាន​អធិវាសនក្ខន្តី​ជាកំឡាំង មានពួកពល គឺខន្តី ថាជាព្រាហ្មណ៍។

បុគ្គលណា មិនមានសេចក្តីក្រោធ មាន​ធុតង្គវត្ត មានសីលគុណ មិនប៉ោងដោយរាគាទិក្កិលេស មិនមានពុតត្បុត មាន​សរីរៈ​តាំងនៅក្នុងទីបំផុត តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ 

បុគ្គលណា ​មិនជាប់ ក្នុង​កាមទាំងឡាយ ដូចទឹកមិនជាប់លើស្លឹកឈូក ឬដូចគ្រាប់ស្ពៃ មិនជាប់​លើចុង​នៃដែក​ស្រួច តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។

បុគ្គលណា ក្នុងលោកនេះ ដឹងច្បាស់​នូវការអស់ទៅ នៃទុក្ខរបស់ខ្លួន តថាគត ពោលនូវបុគ្គលនោះ ដែលមាន​ភារៈ​ដាក់ចុះហើយ ប្រាសចាកកិលេសហើយ ថាជាព្រាហ្មណ៍។

បុគ្គលណា ជាអ្នកប្រាជ្ញ មាន​ប្រាជ្ញាជ្រាលជ្រៅ ឈ្លាសវៃ ក្នុងមគ្គ និងមិនមែនមគ្គ មានប្រយោជន៍ដ៏ខ្ពស់​សម្រេចហើយ តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។

បុគ្គលណា មិនច្រឡំដោយបុគ្គលទាំង​ពីរ​ពួក គឺគ្រហស្ថ និងបព្វជិត មិនបានជាប់នៅក្នុងអាល័យ គឺកាមគុណ ទាំងមិនមាន​សេចក្តី​ប្រាថ្នា តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។

បុគ្គលណា ដាក់ចុះនូវអាជ្ញា ក្នុង​ពួកសត្វ អ្នកដែលនៅមានសេចក្តីតក់ស្លុត គឺតណ្ហា មានសេចក្តីខ្ជាប់ខ្ជួន គឺមិនមាន​តណ្ហា មិនសំឡាប់ដោយខ្លួនឯង មិនប្រើអ្នកដទៃ​ឲ្យសំឡាប់ តថាគត ពោលនូវបុគ្គលនោះ ថា​ជាព្រាហ្មណ៍។ 

បុគ្គលណា មិនខឹង ក្នុងពួកសត្វដែលខឹង មានសេចក្តីត្រជាក់ ទៅលើ​ពួក​សត្វ ដែលមានអាជ្ញាក្នុងខ្លួន ជាអ្នកមិនមានសេចក្តីប្រកាន់ក្នុងពួកបុគ្គល ដែលមានសេចក្តី​ប្រកាន់ តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។

រាគៈ ទោសៈ មានះ និងសេចក្តី​លុបគុណ របស់បុគ្គលណា ជ្រុះចេញហើយ បីដូចជាគ្រាប់ស្ពៃ ធ្លាក់អំពីចុង នៃ​ដែកស្រួច តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ 

បុគ្គលណា ពោលវាចាឥតទោស ជាវាចា​ញុំាងបុគ្គលឲ្យស្គាល់ប្រយោជន៍ ជាវាចាពិត ទាំងមិនបាន​ធ្វើបុគ្គលណាមួយ ឲ្យ​ចំពាក់​ដោយវាចាណាឡើយ តថាគត ពោលនូវបុគ្គលនោះ ថាជា​ព្រាហ្មណ៍។

បុគ្គលណា មិនបាន​បង្អោនរបស់វែង ឬខ្លី តូចឬធំ ល្អឬអាក្រក់ ដែលគេមិនបានឲ្យ ក្នុងលោកនេះ តថាគត​ ពោល​នូវបុគ្គលនោះ ថាជាព្រាហ្មណ៍។

បុគ្គលណា មិនមានសេចក្តីប្រាថ្នា ក្នុងលោកនេះ និងលោកខាងមុខ តថាគត ពោលនូវបុគ្គល ដែលមិនមានសេចក្តីប្រាថ្នា ជាអ្នក​ប្រាសចាក​កិលេសនោះ ថាជា​ព្រាហ្មណ៍។

បុគ្គលណា មិនមានសេចក្តីអាល័យ ជាអ្នកដឹងច្បាស់ មិនមាន​សេចក្តីសង្ស័យ តថាគត ពោលនូវបុគ្គល ដែល​បានសម្រេច នូវ​ល្វែងនៃ​ព្រះនិព្វាននោះ ថាជាព្រាហ្មណ៍។

បុគ្គលណា ក្នុងលោកនេះ កន្លងបង់ ​នូវសេចក្តី​ចំពាក់ទាំងពីរ គឺបុណ្យ និងបាប​ចេញបានហើយ តថាគត ពោលនូវបុគ្គល ដែល​មិនមានសោក ប្រាសចាកធូលី គឺកិលេស ជាអ្នកបរិសុទ្ធស្អាតនោះ ថាជាព្រាហ្មណ៍។

បុគ្គលណា ឥតមានមន្ទិលសៅហ្មង ជាបុគ្គលស្អាតផូរផង់ មិនល្អក់ដោយកិលេស មាន​តម្រេកក្នុងភពអស់ហើយ ដូចព្រះចន្ទប្រាសចាកមន្ទិល តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។

បុគ្គលណា ឆ្លងផុតនូវផ្លូវវៀច ផ្លូវផុង ដែលនាំសត្វ ឲ្យអន្ទោលទៅ នាំសត្វ​ឲ្យវង្វេងនេះ បានដល់​ត្រើយ គឺព្រះនិព្វាន ជាអ្នកដុតបង់នូវកិលេស ឥតមានតណ្ហា ឥតមាន​សេចក្តីសង្ស័យ ឥតមានប្រកាន់អ្វីបន្តិចបន្តួច​ ហើយបរិនិព្វាន តថាគត​ ពោលនូវ​បុគ្គលនោះ ថាជា​ព្រាហ្មណ៍។

បុគ្គលណា ក្នុងលោកនេះ លះបង់នូវកាមទាំងឡាយចេញ​បាន ហើយបួសជាបុគ្គលមិនមានផ្ទះ តថាគត ពោលនូវបុគ្គល ដែលមានកាម និងភព​អស់ហើយនោះ ថាជាព្រាហ្មណ៍។ 
បុគ្គលណា ក្នុងលោកនេះ លះបង់នូវតណ្ហាចេញបាន ហើយបួស ជាបុគ្គលមិនមានផ្ទះ តថាគត ពោលនូវបុគ្គល ដែលមានកាម [បើជាតណ្ហា ទើបគួរ។] និងភពអស់ហើយនោះ ថាជាព្រាហ្មណ៍។

បុគ្គលណា លះបង់នូវធម៌ ជាគ្រឿង​ប្រកប គឺកាមគុណ៥ ជារបស់មនុស្ស និងធម៌ ជាគ្រឿងប្រកប គឺកាមគុណ ៥ ជារបស់ទិព្វ តថាគត ពោលនូវបុគ្គល ដែលប្រាសចាកធម៌ ជាគ្រឿងប្រកបទាំងអស់នោះ ថាជាព្រាហ្មណ៍។

បុគ្គលណា លះបង់នូវតម្រេក (ក្នុងកាមគុណ ៥ផង) នូវ​សេចក្តី​អផ្សុកផង ជាអ្នកត្រជាក់ត្រជំ​ មិនមានកិលេស គ្របសង្កត់នូវខន្ធលោកទាំងអស់បាន ជាអ្នក​មានព្យាយាម តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។

បុគ្គលណា ដឹងនូវចុតិ និងបដិសន្ធិ របស់សត្វទាំងឡាយ ដោយប្រការទាំងពួង តថាគត ពោលនូវបុគ្គល ដែល​មិនចំពាក់ (ក្នុងអារម្មណ៍) មានដំណើរល្អ អ្នកត្រាស់ដឹង នូវចតុរារិយសច្ចនោះ ថាជាព្រាហ្មណ៍។

ទេវតា គន្ធព និងមនុស្សទាំងឡាយ មិនដឹងនូវគតិរបស់បុគ្គលណា តថាគត ពោលនូវបុគ្គលនោះ ដែល​ជាអ្នកមានអាសវៈ​អស់ហើយ ជាអរហន្ត ថាជាព្រាហ្មណ៍។

បុគ្គលណា មិនមានកង្វល់ គឺកិលេស ក្នុងអតីត អនាគត និងបច្ចុប្បន្នទេ តថាគត ពោលនូវបុគ្គល ដែលមិនមានកង្វល់ មិនមានសេចក្តី​ប្រកាន់នោះ ថាជាព្រាហ្មណ៍។

បុគ្គលណា ជាឧសភៈ (អស់អាច) ជាអ្នកប្រសើរ អ្នកមាន​សេចក្តីព្យាយាម អ្នកស្វែងរកគុណដ៏ធំ អ្នកមានជ័យជំនះ អ្នកមិនមានសេចក្តី​ញាប់ញ័រ (ដោយតណ្ហា) អ្នកលាងបង់នូវកិលេស អ្នកត្រាស់ដឹង នូវចតុរារិយសច្ច តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។

បុគ្គលណា ដឹងនូវខន្ធ ដែលខ្លួនអាស្រ័យនៅ ក្នុងភពមុនផង ឃើញសួគ៌ និងអបាយផង ដល់នូវការអស់ទៅ នៃជាតិផង តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។

(សុតន្តបិដក មជ្ឈិម​និកាយ​ ភាគទី​២៥)
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៨ កុម្ភះ ឆ្នាំ២០២២ (អាន: ១៩,៦៨០ ដង)
ការ​លួចទ្រព្យដែលគេបូជាចំពោះបូជនីយវត្ថុ
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ៣២,៦៨១ ដង)
នា​ទី​ស្វា​មី​ចំពោះ​ភរិ​យា​
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៧,៥៧៥ ដង)
អារម្មណ​ប្បច្ច័យ​គឺជា​ជីវិត​ប្រចាំថ្ងៃ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០,២០៣ ដង)
សូមកូនជាមនុស្សល្អប្រៀបដូចជាផ្កាឈើ
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៤,៤៩៨ ដង)
មាន​ជី​វិត​ គឺ​ពិត​ជា​មាន​សេចក្តី​ទុក្ខ
ផ្សាយ : ០២ មីនា ឆ្នាំ២០២២ (អាន: ១,៨៤៩ ដង)
ធុតង្គ គឺអង្គរបស់​បុគ្គលអ្នកកំចាត់កិលេស
៥០០០ឆ្នាំ ស្ថាបនាក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕