images/articles/191/maxresdefault.jpg
ផ្សាយ : ០៩ កញ្ញា ឆ្នាំ២០២៦ (អាន: ៤៥,០៤៩ ដង)
ព្រះសារីរិកធាតុរបស់គោតមពុទ្ធត្រូវបានគេជឿថា ស្ថិតនៅភាសពេញតំបន់អាស៊ីដែលជាទីចាប់កំណើតនៃព្រះពុទ្ធសាសនា តាំងពីពេលធ្វើឈាបនកិច្ចព្រះបរមសពមកម៉្លេះ ។ តាមដំណាលថា បន្ទាប់ពីធ្វើឈាបនកិច្ចរួច មានពួកក្សត្យនគរផ្សេងៗ មកដើម្បីដណ្ដើមយកព្រះសារីរិកធាតុ ហើយដើម្បីបញ្ចប់នូវជម្លោះនេះ ភាគីជម្លោះទាំងឡាយបានយល់ព្រមធ្វើការបែងចែកព្រះសារីរិកធាតុជា ៨ ចំណែក និងត្រូវបានបាំងដោយក្លស់ (ឆត្រ) ដែលក្រោយមក ក្លស់បានក្លាយទៅជានិមិត្តរូបនៃសិល្បៈផ្នែកព្រះពុទ្ធ សាសនា ។ សារីរិកធាតុចំណែកនីមួយៗត្រូវបានបញ្ជូនទៅកាន់នគរជាច្រើនដើម្បីបញ្ចុះនៅក្នុងស្ដូប (ចេតិយ) សម្រាប់គោរពបូជា ។
ព្រះបរមសារីរិកធាតុ
តាមដំណាលបានបន្តទៀតថា ប្រហែល ១០០ ឆ្នាំ ក្រោយមក មានស្ដេចមួយអង្គឈ្មោះ អសុកាជាក្សត្រដែលមានជំនឿមុតមាំ ជ្រះថ្លាលើពុទ្ធសាសនា បានផ្សព្វផ្សាយលទ្ធិសាសនានេះដុះដាល និងបានប្រមែប្រមូលសារីរិកធាតុទាំងអស់ ហើយបានយកទៅបញ្ចុះនៅក្នុងស្ដូបចំនួន ៨៤០០០ដែលបច្ចុប្បន្នស្ដូបទាំងនោះស្ថិតនៅក្នុងប្រទេសកាន់ព្រះពុទ្ធសាសនានានានៅអាស៊ី ។អ្នកមានជំនឿភាគច្រើនជឿជាក់ថា សារីរិកធាតុទាំងនេះបានសម្ដែងនូវអម្ភូតហេតុពិសិដ្ឋដ៏មហស្ចារ្យ ។
ព្រះសារីរិកធាតុភាគច្រើនមានរូបរាងដូចជាគុលិកាគុជតូចៗ ខ្លះស្រអាប់ ខ្លះថ្លា មានពណ៌ផ្សេងៗ តាមជំនឿថា ផ្នែកផ្សេងៗនៃរាងកាយព្រះសម្ពុទ្ធ ផ្ដល់នូវសារីរិកធាតុពណ៌ផ្សេងគ្នា ។ ព្រះសារីរិកធាតុមួយចំនួនធំត្រូវបានបញ្ចុះនៅក្នុងស្ដូប ហើយមួយចំនួនទៀតត្រូវបានបែងចែកដោយព្រះសង្ឃទៅឲ្យអ្នកដែលមានជំនឿដើម្បីរក្សាទុកគោរពបូជាលក្ខណៈគ្រួសារ ដែលករណីដូចនេះមានតិចតួចបំផុត ។ ដោយហេតុថា ព្រះសារីរិកធាតុជាវត្ថុពិសិដ្ឋ សក្តិសិទ្ធិ ប្រកបដោយមហិទ្ធិឫទ្ធិ គឺត្រូវបានដាក់ដំកល់ជាសាធារណៈដើម្បីគោរពបូជារួមគ្នាក្នុងចំណោមអ្នកដែលមានជំនឿទាំងឡាយ ។
ការអត្ថាធិប្បាយតាមបែបសាសនាៈ ព្រះពុទ្ធកិច្ច គឺកិច្ចដែលព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយទ្រង់ប្រតិបត្តិជានិច្ច ក្រោយអំពីត្រាស់ដឹងនូវសព្វញ្ញតញ្ញាណដោយបញ្ញាដ៏កំពូលរបស់ព្រះអង្គ ។ ព្រះដ៏មានព្រះភាគទ្រង់បំពេញពុទ្ធចរិយាដែលជាប្រយោជន៍ដល់សត្វលោក ទ្រង់ត្រាស់សម្ដែងធម៌ប្រោសវេនេយ្យសត្វដោយព្រះមហាករុណារបស់ព្រះអង្គទ្រង់ដឹកនាំសត្វលោកឲ្យប្រកបដោយសេចក្ដីសុខ ឲ្យតាំងនៅក្នុងសរណៈឲ្យរួចផុតចាកទុក្ខឲ្យបន្លុំអមតធម៌ មិនថាព្រះអង្គគង់ក្នុងទីណាទេ ព្រះអង្គទ្រង់មិនលះនូវកិច្ច៥យ៉ាងគឺ កិច្ចក្នុងបុរេភត្ត កិច្ចក្នុងបច្ឆាភត្ត កិច្ចក្នុងបឋមយាម កិច្ចក្នុងមជ្ឈិមយាម និងកិច្ចក្នុងបច្ឆិមយាម ដូចបោរាណាចារ្យប្រព័ន្ធជាគាថាទុកថា ៖
«ព្រះសម្មាសម្ពុទ្ធជាចម្បងជាងអស់អ្នក ប្រាជ្ញ ទ្រង់ជម្រះនូវពុទ្ធកិច្ចទាំងឡាយ៥ប្រការនេះ គឺក្នុងពេលព្រឹកទ្រង់ត្រាច់ទៅបិណ្ឌបាត១ ក្នុងពេលល្ងាចទ្រង់សម្ដែងធម៌ទេសនា១ ក្នុងពេលព្រលប់ទ្រង់ប្រទានឱវាទដល់ពួកភិក្ខុ១ ក្នុងពេលអាធ្រាតទ្រង់ដោះប្រស្នានៃទេវតា១ ក្នុងពេលជិតភ្លឺទ្រង់ប្រមើលមើលនូវសត្វលោកដែលគួរត្រាស់ដឹងនិង មិនគួរត្រាស់ដឹង១ ។»
ព្រះពុទ្ធអង្គទ្រង់បំពេញពុទ្ធកិច្ចអស់៤៥ ឆ្នាំហើយ ក្នុងថ្ងៃអង្គារ ១៥កើត ខែពិសាខ មុនពុទ្ធសករាជ១ថ្ងៃ ព្រះអង្គទ្រង់ចូលបរិនិព្វានក្រោមសាលព្រឹក្សទាំងគូ ដោយអនុបាទិសេសនិព្វាន ។ ព្រះបរមសពនៃព្រះអរហន្តសម្មាសម្ពុទ្ធ ត្រូវពួកមនុស្ស ទេវតា ព្រហ្ម ជាដើមនាំគ្នាបូជាយ៉ាងសន្ធឹកសន្ធាប់ជាទីបំផុត ហើយបានដង្ហែយកទៅបូជាត្រង់មកុដពន្ធនចេតិយ ។ ក្នុងថ្ងៃទី៧ បន្ទាប់ពីព្រះអង្គទ្រង់បរិនិព្វាន ព្រះបរមសពដែលតម្កល់លើចិតកាធាន ត្រូវភ្លើងឆេះឡើងដោយអំណាចនៃទេវតាបណ្ដាលឲ្យឆេះព្រះបរមសពនៃព្រះ ដ៏មានព្រះភាគអស់រូបរាងកាយ ធារទឹកបានធ្លាក់ហូរចុះពីលើអាកាសបានពន្លត់ចិតកាធានរបស់ ព្រះសាស្ដា នៅសល់តែព្រះបរមធាតុនៃព្រះដ៏មានព្រះភាគប៉ុណ្ណោះ ។
ពួកមល្លក្សត្របានអារាធនាព្រះបរមសារីរិកធាតុទាំងអស់ទៅដាក់ទុក ក្នុងសុវណ្ណទោណប្រោសព្រំដោយទឹកក្រអូបគ្រប់ប្រភេទ រោយរាយគន្ធជាតិក្នុងសុវណ្ណទោណ ហើយបាននាំសុវណ្ណទោណទៅប្រតិស្ឋានលើដំរីដែលប្រដាប់តាក់តែងហើយ និងបូជាដោយវត្ថុទាំងឡាយដោយមានកម្រងផ្កា និងគ្រឿងក្រអូវជាដើម ហើយក៏នាំយកព្រះបរមសារីរិកធាតុចូលទៅកាន់ក្នុងនគរ តម្កល់ទុកលើសត្តរតនមយបល្ល័ង្ក គឺបល្ល័ង្កដែលធ្វើដោយរតន៧ប្រការ ក្នុងសណ្ឋាគារបាំងស្វេតឆ័ត្រពីខាងលើ ហើយនាំគ្នារៀបចំធ្វើសក្ការបូជាចំពោះព្រះបរមសារីរិកធាតុនៃព្រះដ៏ មានព្រះភាគ រហូតអស់៧ថ្ងៃទៀត ។
មកុដពន្ធនចេតិយ ស្ថានទីបូជាព្រះបរមសព
ក្នុងកាលណោះព្រះរាជាក្នុងដែនផ្សេងៗមានព្រះបាទមាគធអជាសត្តុជាដើមទ្រង់បានឮដំណឹងថា ព្រះដ៏មានព្រះភាគទ្រង់បរនិព្វានហើយក្នុងក្រុងកុសិនារាថា ព្រះដ៏មានព្រះភាគជាក្សត្រ យើងក៏ជាក្សត្រ យើងគួរបានចំណែកនៃព្រះសារីរិកធាតុរបស់ព្រះដ៏មានព្រះភាគដែរ យើងធ្វើស្ដូបផង ការបូជាផងចំពោះព្រះសារីរិកធាតុនៃព្រះដ៏មានព្រះភាគ ។ តែពួកមល្លក្សត្រគិតថា ធម្មតាពុទ្ធរតនៈជាវត្ថុដ៏ប្រសើរបំផុតក្នុងលោក ព្រមទាំងទេវលោក ក៏រតនៈនេះកើតក្នុងគាមក្ខេត្តរបស់យើង យើងមិនព្រមឲ្យដល់អ្នកណាទេ ។
កាលបើពួកមល្លក្សត្រមិនព្រមចែកព្រះសារីរិកធាតុយ៉ាងនេះ ព្រះវាជា និងព្រាហ្មណ៍ទាំងអស់នោះ ចាប់ផ្ដើមនាំគ្នាធ្វើចម្បាំងដើម្បីដណ្ដើមយកព្រះសារីរិកធាតុ ។ ក៏រៀបចំកងទ័ពរៀងៗខ្លួនដើម្បីឡោមព័ទ្ធក្រុងកុសិនារា ។ ឯពួកមល្លក្សត្រអ្នកក្រុងកុសិនារាវិញ ក៏បានរៀបចំកងទ័ពតតាំងច្បាំងវិញដែរ ។ ក្នុងកាលណោះទោណព្រាម្មណ៍ជាអាចារ្យរបស់ក្សត្រ និងព្រាហ្មណ៍ទាំងនោះ ឃើញការវិវាទទាស់ទែងគ្នាដោយសារព្រះសារីរិកធាតុជារឿងមិនសមគួរទាល់តែសោះ ទើបឡើងទៅឈរលើកំពែងទីខ្ពស់ស្រែកឡើងថា ៖
«លោកទាំងឡាយដ៏ចម្រើន សូមស្ដាប់ពាក្យខ្ញុំមួយមាត់សិន ព្រះពុទ្ធជាម្ខាស់នៃយើង ព្រះអង្គជាខន្តិវាទ ការប្រហារគ្នា ច្បាំងគ្នាព្រោះចំណែកនៃព្រះសារីរិកធាតុរបស់ឧត្ដមបុរសនេះមិនប្រពៃឡើយ ។ បពិត្រលោកដ៏ចម្រើនទាំងឡាយ យើងទាំងអស់គ្នាគួរតែស្រុះស្រួលគ្នា ព្រមព្រៀងគ្នា រីករាយរកគ្នា ចែកព្រះសារីរិកធាតុឲ្យជា៨ចំណែក ព្រះស្ដូបទាំងឡាយ សូមផ្សាយទៅក្នុងទិសទាំងឡាយចុះ ពួកជនច្រើនជ្រះថ្លាចំពោះព្រះសម្ពុទ្ធមានចក្ខុមិនលែង ។»
កាលទោណព្រាហ្មណ៍ពោលពាក្យនេះលើកទី១ គ្មានអ្នកណាយកចិត្តទុកដាក់ស្ដាប់ឡើយ ព្រោះម្នាក់ៗគិតតែថាត្រូវច្បាំងៗ ។ តែអាស្រ័យទោណព្រាហ្មណ៍ជាអាចារ្យរបស់ក្សត្រ និងព្រាហ្មណ៍ទូទាំងជម្ពូទ្វីប មិនមានក្សត្រ និងព្រាហ្មណ៍ណាមួយថាមិនស្គាល់ឡើយ ។ ទើបទោណព្រាហ្មណ៍ស្រែកប្រកាសយ៉ាងខ្លាំងជាពីរដងថា ៖
«ពួកលោកចាំសម្លេងអាចារ្យរបស់ខ្លួនមិនបាន ទេឬ ។ ប្រសិនបើចាំបាន សូមស្ងាត់ស្ងៀមគ្រប់ៗគ្នា ហើយស្ដាប់វាចាដែលខ្ញុំពោល ។»
ពួកក្សត្រទាំងនោះ បានឮសម្លេងស្រែកឡើងនោះក៏ចាំបានថា នេះជាសម្លេងរបស់ទោណព្រាហ្មជាអាចារ្យរបស់ខ្លួន ហើយក៏នាំគ្នាស្ងៀមស្ងាត់ទៅ ។ ទោណព្រាហ្មណ៍ក៏ប្រកាសឡើងដូចពាក្យមុននោះឯង ដើម្បីបបួលគ្នាចែកព្រះបរមសារីរិកធាតុឲ្យជា៨ចំណែកសម្រាប់ក្សត្រ និងព្រហ្មណ៍៨នគរ ដែលមកជួបជុំគ្នានៅពេលនោះ ។ ក្សត្រ និងព្រាហ្មណ៍ព្រមតាមទោណព្រាហ្មណ៍ មានឆន្ទៈតែមួយថានឹងចែកឲ្យបានស្មើៗគ្នា ។
ទោណព្រាហ្មណ៍បានដឹងពីការព្រមព្រៀងគ្នារបស់ក្សត្រ និងព្រាហ្មណ៍ទាំងនោះហើយ ក៏បានបញ្ជាឲ្យគេបើតុម្ពមាសឡើងដើម្បីចែកព្រះ បរមសារីរិកធាតុ ។ ពេលនោះ ព្រះរាជាទាំងឡាយបានឈរនៅជិតឯតុម្ពមាសនោះ ឃើញនូវព្រះធាតុមានពណ៌ដូចមាសក៏ខ្សឹមខ្សួលកន្ទក់កន្ទេញថា ព្រះដ៏មានព្រះភាគជាសព្វញ្ញូក្នុងកាលមុន យើងបានឃើញសរីរៈរបស់ព្រះអង្គមានពណ៌ដូចមាសដែលប្រដាប់តាក់តែង ហើយដោយបុរិសលក្ខណៈ ៣២ ប្រការ ដែលមានឆព្វណ្ណរង្សី ៦ ប្រការ និងលម្អរុងរឿងទៅដោយអនុព្យញ្ជនៈ ៨០ ឥឡូវនេះនៅសល់តែព្រះធាតុមានពណ៌ដូចមាសប៉ុណ្ណោះ ។
ឯទោណព្រហ្មណ៍ដឹងនូវសេចក្ដីប្រមាទរបស់ក្សត្រ និងព្រហ្មណ៍ទាំងនោះ ក៏ចាប់យកទក្ខិណទាឋៈ គឺចង្កូមកែវខាងស្ដាំ ដាក់ក្នុងចន្លោះឈ្នួតក្បាល ។ កាលបើក្សត្រ និងព្រាហ្មណ៍ទាំងនោះ បន្ទោបង់សេចក្ដីសោកខ្សឹកខ្សួលហើយ ក៏បាននាំគ្នាចែកនូវព្រះធាតុនោះជា ៨ ចំណែក គឺ ៖
ព្រះបាទមាគធអជាសត្តុវេទេហីបុត្រ បានទទួលព្រះធាតុមួយចំណែកគឺ ២ នាឡិ យកទៅបញ្ចុះក្នុងស្ដូប (ព្រះចេតិយ) ក្នុងរាជគ្រឹះ ។
ពួកក្សត្រលិច្ឆវី បានទទួលមួយចំណែកគឺ ២ នាឡិ យកទៅបញ្ចុះក្នុងស្ដូបក្រុងវេសាលី ។
ពួកក្សត្រអ្នកក្រុងកបិលវត្ថុ បានទទួលមួយចំណែកគឺ ២ នាឡិ យកទៅបញ្ចុះក្នុងស្ដូប ក្រុងកបិលវត្ថុ ។
ពួកក្សត្រថូលិ អ្នកក្រុងអល្លកប្បៈ បានទទួលមួយចំណែកគឺ ២ នាឡិ យកទៅបញ្ចុះក្នុងស្ដូប ក្រុងអល្លកប្បៈ ។
ពួកក្សត្រកោឡិយៈ អ្នករាមគ្រាម បានទទួលមួយចំណែកគឺ ២ នាឡិ យកទៅបញ្ចុះក្នុងស្ដូប ក្រុងរាមគ្រាម ។
ព្រាហ្មណ៍អ្នកវេដ្ឋទីបកៈ បានទទួលមួយចំណែកគឺ ២ នាឡិ យកទៅបញ្ចុះក្នុងស្ដូប ក្នុងដែនវេដ្ឋទីបកៈ ។
ពួកមល្លក្សត្រក្រុងបាវ បានទទួលមួយចំណែកគឺ ២ នាឡិ យកទៅបញ្ចុះក្នុងស្ដូប ក្នុងក្រុងបាវា ។
ពួកមល្លក្សត្រអ្នកក្រុងកុសិនារា បានទទួលមួយចំណែកគឺ ២ នាឡិ យកទៅបញ្ចុះក្នុងស្ដូប ក្នុងក្រុងកុសិនារា ។
ក្នុងកាលណោះ ស្ដេចសក្កទេវរាជទ្រង់រមិលមើលថា អ្នកណាយកចង្កូបកែវខាងស្ដាំទៅ ? ក៏បានដឹងថាទោណព្រាហ្មណ៍ជាអ្នកយកទុកក្នុងចន្លោះឈ្នួតក្បាល ក៏បានគិតថា ទោណព្រាហ្មណ៍នេះ មិនអាចធ្វើសក្ការៈគោរពបូជាចំពោះចង្កូមកែវនេះបានទេ ហើយក៏យកចង្កូមកែវពីទោណព្រាហ្មណ៍នោះទៅ ។ ឯទោណព្រាហ្មណ៍កាលចែកព្រះធាតុអស់ហើយ ក៏យកដៃចាប់មើលចង្កូមកែវត្រង់ឈ្នួតក្បាលមិនឃើញ តែមិនអាចសួរថា អ្នកណាយកចង្កូមកែវទៅ ? ព្រោះខ្លួនជាម្ចាស់ចំណែកហើយ ។
ទោណព្រាហ្មណ៍គិតថា បើដូច្នោះអាត្មាអញនឹងសូមតុម្ពនេះជំនួសចង្កូមកែវវិញ ។ ទើបពោលឡើងថា បពិត្រលោកដ៏ចម្រើន ខ្ញុំសូមតុម្ពនេះទៅបញ្ចុះក្នុងស្ដូប គ្រាន់បានធ្វើសក្ការៈគោរពបូជា ។ ព្រះរាជាទាំងឡាយក៏ព្រមអនុញ្ញាតឲ្យដល់ទោណព្រាហ្មណ៍នោះ ។ ចំណែកពួកក្សត្រមោរិយៈអ្នកក្រុងបិប្ផលិវ័ន មកសូមព្រះធាតុក្រោយគេមិនបាន ក៏សូមយកព្រះអង្គារៈគឺធ្យូងយកទៅធ្វើស្ដូប ធ្វើការបូជាក្នុងក្រុងរបស់ខ្លួន ។
នៅក្នុងគម្ពីរពុទ្ធវំសរបស់ប្រទេសភូមា (ច្បាប់ឆដ្ឋសង្គាយនា) និងគម្ពីរពុធ្ធវំស (ច្បាប់មហាចុឡាតិបិដក ភាគ៣៣ ទំព័រ៥៧៩ ប្រទេសថៃ) មានបាលីប្រាកដពណ៌នាពីរឿងព្រះធាតុនេះ តែក្នុងគម្ពីរពុទ្ធវំសបិដកខ្មែរយើងលេខ៧៧ គ្រាន់តែលើកយកបាលីពីបិដកភូមាមកដាក់ជាលេខយោងត្រង់ទំព័រ២៣៧ បន្ទាត់ទី១០ ប៉ុណ្ណោះ ។ ឯបាលីនោះថា ៖
«ព្រះសារីរិកធាតុទាំងឡាយនោះ ដែលមិនបែកចេញមាន ៧ អង្គគឺ ព្រះឧណ្ហីសធាតុ (ឆ្អឹងថ្ងាស) ១ ព្រះទាឋធាតុ (ចង្កូមកែវ) ៤ ព្រះអក្ខកធាតុ (ឆ្អឹងដងកាំបិត) ២ ព្រះសារីរិកធាតុដ៏សេសសល់ក្រៅពីនោះសុទ្ធតែបែកចេញ (ជាចំណែកតូចៗ) ។»
ព្រះបរមធាតុទាំងឡាយមានខ្នាតផ្សេងៗគ្នាគឺ ព្រះធាតុខ្នាតធំ មានទំហំប៉ុនគ្រាប់សណ្ដែកបាយព្រះធាតុខ្នាតកណ្ដាល មានទំហំប៉ុនកំណាត់គ្រាប់អង្ករបាក់ និង ព្រះធាតុខ្នាតតូច មានទំហំប៉ុនគ្រាប់ស្ពៃ ។
ព្រះបរមធាតុទាំងឡាយ មានពណ៌ផ្សេងៗគ្នាគឺ ព្រះធាតុខ្នាតធំមានពណ៌ដូចមាស ព្រះធាតុខ្នាតកណ្ដាលមានពណ៌ដូចកែវមុក្ដា ព្រះធាតុខ្នាតតូចមានពណ៌ដូចផ្កាម្លិះ រួមទាំងអស់ប្រមាណ ១៦ នាឡិ ស្មើ ១ ទោណ ។
នៅក្នុងគម្ពីរសុមង្គលវិលាសិនី អដ្ឋកថា មហាបរិនិព្វានសូត្រ ៥/៣៤៧ បានសម្ដែងថា ៖
«ចុះព្រះធាតុរបស់ព្រះសម្មាសម្ពុទ្ធបរម សាស្ដាបែកជាចំណែកប៉ុន្មាន ? មិនបែកប៉ុន្មានដែរ ? ព្រះបរមធាតុព្រះសម្មាសម្ពុទ្ធនៃយើង មិនបែកជាចំណែកតូចៗមាន ៧ គឺ ព្រះចង្កូមកែវ ៤ ដងកាំបិត ២ ថ្ងាស ១ ឯព្រះធាតុដ៏សេសសល់ក្រៅពីនោះ សុទ្ធតែជាចំណែកតូចៗ ។ បណ្ដាព្រះធាតុទាំងនោះ ព្រះធាតុតូចបំផុតប៉ុនគ្រាប់ស្ពៃ ព្រះធាតុខ្នាតកណ្ដាលប៉ុនគ្រាប់អង្ករបាក់ពាក់កណ្ដាល ព្រះធាតុខ្នាតធំបំផុតប៉ុនគ្រាប់សណ្ដែកបាយបាក់ពាក់កណ្ដាល ។»
សេចក្ដីបញ្ជាក់ៈ នៅក្នុងបទនមស្សការត្រង់ធាតុចេតិយនមស្សការគាថា ដែលរៀបរៀងដោយ បណ្ឌិត សែម សូរ ក្នុងសៀវភៅប្រជុំភាណវារបាលីប្រែពិស្ដារ ត្រង់ទំព័រ៣០៣ បន្ទាត់ទី១៣ ដែលគាថានេះបានដកចេញពីគម្ពីរបឋមសម្ពោធិត្រង់ទំព័រ២៦០ តែមិនត្រឹមត្រូវតាមគម្ពីរព្រះត្រៃបិដក ដែលមានក្នុងគម្ពីរពុទ្ធវំសបិដកលេខ៧៧ ទំព័រ២៣៧ បន្ទាត់ទី១១ នោះទេ ។
ដូចគាថាក្នុងព្រះត្រៃបិដកថា មុត្តាវណ្ណា ច មជ្ឈិមា ព្រះធាតុខ្នាតកណ្ដាលមានពណ៌ដូចកែវមុក្ដា តែក្នុងបឋមសម្ពោធិ និងយើងធ្លាប់សូត្រមកថា មជ្ឈិមា ផលិកប្បភា ព្រះធាតុខ្នាតកណ្ដាលមានពណ៌ដូចកែវផលិក ដូច្នេះគាថានេះ ប្រាកដជាមិនត្រឹមត្រូវតាមព្រះត្រៃបិដកទេ ។ ដូចគាថាក្នុងព្រះត្រៃបិដកមួយបាទទៀតថា ខុទ្ទកា មកុលវណ្ណា ច ព្រះធាតុខ្នាតតូចមានពណ៌ដូចផ្កាម្លិះ ស្រាប់តែក្នុងបឋមសម្ពោធិ និងយើងធ្លាប់សូត្រមកថា ខុទ្ទកា ពកុលវណ្ណា ព្រះធាតុខ្នាតតូចមានពណ៌ដូចផ្កាថ្កុល បាទគាថានេះ ក៏មិនត្រឹមត្រូវតាមព្រះត្រៃបិដក និងអដ្ឋកថា ព្រោះហេតុនេះ មិនអាចកាន់យកបានឡើយ ។
តាមពិត មកុល ស័ព្ទមិនមែនប្រែថា ផ្កាម្លិះតែម្ដងទេ តែក្នុងគាថានេះ អាស្រ័យច្បាប់ឆ័ន្ទទើបកាត់ពាក្យ សុមនៈ ចេញដែលប្រែថា ផ្កាម្លិះនោះ ។ ពាក្យថា មកុល ក្នុងគម្ពីរអភិធានប្បទីបិកា និងអភិធានប្បទីបិកាដីកាត្រង់សូត្រ៥៤៤ ថា មកុល (មុច មោចនេ + ឧល) ប្រែថា ផ្កាឈើក្ដោប ឬផ្កាឈើក្រពុំ វិ. មុចតីតិ មកុលោ ផ្កាឈើដែលលាស់ចេញ ឈ្មោះថា មកុល (អាទេស គឺផ្លាស់ ឧ ជា អ, ច ជា ក) ។
មានក្នុងអដ្ឋកថា មជ្ឈិមនិកាយថា កមលុប្បលាទីនី ឯកស្មឹ កាលេ វិកសន្តិ ឯកស្មឹ មកុលនិ ហោន្តិ ។ ផ្កាឈូកក្រហម និងឧប្បលជាដើមតែងរីកក្នុងវេលាមួយ តែងក្ដោបទៅក្នុងវេលាមួយ ។ ចុះពាក្យថា មកុល ប្រែថា ក្ដោប ឬក្រពុំ ហេតុអ្វីបានជាហ៊ានប្រែថា ផ្កាម្លះនោះទៅវិញ ? បានជាហ៊ានប្រែថាផ្កាម្លិះនោះ ព្រោះអាងគម្ពីរសុមង្គលវិលាសិនី អដ្ឋកថា មហាបរិនិព្វានសូត្រ ៥/៣៤៧ ថា ៖
«ព្រះធាតុទាំងឡាយដែលនៅសេសសល់ប្រាកដ ដូចផ្កាម្លិះក្រពុំខ្លះ ដូចកែវមុក្ដាដ៏ស្អាតខ្លះ ដូចលម្អិតមាសខ្លះ ។»
ដូច្នេះក្នុងអដ្ឋកថាបានបញ្ជាក់ហើយថា សុមនមកុលសទិសា ប្រាកដដូចផ្កាម្លិះក្រពុំជាក់ច្បាស់ទៅហើយ និងគម្ពីរជិនកាលមាលីបករណ៍ (១/៣៩) បានសម្ដែងថា ៖
«បណ្ដាព្រះបរមសារីរិកធាតុនោះ ព្រះធាតុខ្នាតតូចប៉ុនគ្រាប់ស្ពៃ ។ ព្រះធាតុកណ្ដាលប៉ុនគ្រាប់អង្ករបាក់ពាក់កណ្ដាល ។ បណ្ដាព្រះបរមសារីរិកធាតុនោះ ព្រះធាតុខ្នាតតូចមានពណ៌ប្រាកដដូចផ្កាម្លិះក្រពុំ ។ ព្រះធាតុកណ្ដាលមានពណ៌ប្រាកដដូចកែវមុក្ដាដ៏ស្អាត ។ ព្រះធាតុខ្នាតធំមានពណ៌ប្រាកដដូចជាមាស ។»
ព្រមទាំងក្នុងគម្ពីរបបញ្ចសូទនីអដ្ឋកថា មជ្ឈិមនិកាយ ពាកុលសូត្រត្រង់សុញ្ញតវគ្គបានបញ្ជាក់ធាតុព្រះពាកុលៈមាន មកុល ស័ព្ទដែរថា ៖
«ព្រះធាតុទាំងឡាយនោះឯងនៅសេលសល់ប្រាកដដូចផ្កាម្លិះក្រពុំ ។»
តាមទឡ្ហីករណ៍ដែលបានលើកឡើងខាងលើនេះ ព្រះធាតុខ្នាតតូចគឺមានពណ៌ដូចផ្កាម្លិះក្រពុំ មិនមែនពណ៌ដូចផ្កាថ្កុលទេ ដោយហេតុថាពាក្យ ពកុល មិនមានក្នុងបិដក និងអដ្ឋកថាដែលជាច្បាប់ដើមនោះទេ ។ ដូច្នេះ យើងទាំងអស់គ្នាគប្បីកែបទនមស្សការនេះឲ្យត្រឹមត្រូវតាមព្រះត្រៃបិដក និងអដ្ឋកថាវិញ ។
នៅក្នុងសុមង្គលវិលាសិនី អដ្ឋកថា មហាបរិនិព្វានសូត្រប្រាប់ថា ៖
«ព្រះបរមធាតុរួមទាំងអស់ ១៦ នាឡិ ដោយនាឡិតាមប្រក្រតី (អដ្ឋកថា ទីឃនិកាយ ៥/៣៥៦) ។»
នៅក្នុងសុត្តន្តបិដក ទីឃនិកាយ មហាវគ្គ (១៦/៣៤៩/១០) ថា ៖
«ព្រះបរមធាតុរបស់ព្រះសម្ពុទ្ធមានចក្ខុ មានចំនួន ៨ ទោណ ។»
យើងត្រូវគិតពីមាគធនាឡិ (បាកតិនាឡិ) និងទោណនេះឲ្យបានច្បាស់លាស់ដើម្បីដឹងពីប្រមាណនៃព្រះធាតុ នេះ ។ តាមគម្ពីរអភិធានប្បទិបិកា គាថាទី៤៨២‑៣ តទៅ ៖
១ បសតៈ ជា ១ កុឌុវៈ
៤ កុឌុវៈ ជា ១ បត្ថៈ
៤ បត្ថៈ ជា អាឡ្ហក
៤ អាឡ្ហក ជា ១ ទោណ ។
តាមមាត្រាវាស់នេះ សឲ្យឃើញថា ៤ កំបង់ដៃ ស្មើ ១ បត្ថៈ គឺ ១ នាឡិ តាមប្រក្រតី ។ ដូចពាក្យក្នុងវិសុទ្ធិមកញក មហាដីកា (២/១៦៧) ថា ៤ កឌុវៈ ជា ១ នាឡិ ។
ក្នុងសុមង្គលវិលាសិនី អដ្ឋកថា ទីឃនិកាយ (២/២១៨) និងក្នុងសមន្តប្បាសាទិកា វេរញ្ជកណ្ឌវណ្ណនា (១/៣៤០‑៣៤១) ថា ឈ្មោះថា បត្ថៈ គឺមានប្រមាណប៉ុននាឡិត្រឹមល្មដើម្បីចិញ្ចឹមបុរសម្នាក់ៗឲ្យ ប្រព្រឹត្តទៅបាន ។
សរុបព្រះធាតុ
៤ កុឌុវៈ ជាមួយនាឡិតាមប្រក្រតី ៤ នាឡិតាមប្រក្រតី ជាមួយ អាឡ្ហក ៤ អាឡ្ហក ជា ១ ទោណ ។ ដូច្នេះ ៤ x ៤ = ១៦ គឺ ១៦ នាឡិតូចស្មើ ១ ទោណ ។
ព្រះបរមសិរីរិកធាតុសរុបទាំងអស់មាន ១៦ នាឡិ ស្មើ ១ ទោណ ប៉ុណ្ណោះតាមន័យក្នុងអដ្ឋកថា ។ តែព្យញ្ជនៈក្នុងសុត្តន្តបិដក ទីឃនិកាយ មហាវគ្គ (១៦/៣៤៩/១០) ថា ព្រះបរមសារីរិកធាតុរបស់សម្ពុទ្ធមានចក្ខុមានចំនួន ៨ ទោណ ។ បើមាន ៨ ទោណ មែននោះគឺ ១៦ x ៨ = ១២៨ នាឡិ ទៅហើយ តែអដ្ឋកថាបញ្ជាក់ថា មានតែ ១៦ នាឡិធម្មតាប៉ុណ្ណោះ ។ ហើយគួរឲ្យសង្ស័យដល់អ្នកសិក្សាទៀតនោះ គឺក្នុងសារត្ថទីបនីដីកា (១/២២៣) ព្រះសារីបុត្រជាគន្ថរចនាចារ្យបានខៃពន្យល់ពីព្រះធាតុដែលបានតមក ពីរាមគ្រាមចំនួន ១ ទោណ ថា ៖
«ពាក្យថា ត្រឹម ១ ទោណ គឺស្មើប្រមាណ ១៦ នាឡិ ដោយនាឡិមគធ ។ តាមក្នុងដីកាខៃពន្យល់ព្រះបរមធាតុមានចំនួន ១២៨ នាឡិ តែតាមពិត ព្រះបរមធាតុមានតែ ១៦ នាឡិ ស្មើនឹង ១ ទោណ ទេ ។»
ចុះពាក្យថា ព្រះបរមធាតុមាន ៨ ទោណ ដែលមានក្នុងសុត្តន្តបិដក ទីឃនិកាយ មហាវគ្គ ភាគ១៦ ទំព័រ៣៤៩ បន្ទាត់ទី១០ នោះយ៉ាងណាទៅវិញ ? ពាក្យនេះអដ្ឋកថាប្រាប់ថា ៖
«ក៏គាថាទាំងឡាយមានពាក្យជាដើមថា ព្រះបរមធាតុរបស់ព្រះសម្ពុទ្ធមានចក្ចុ មានចំនួន ៨ ទោណ ដូច្នេះជាដើម គឺព្រះថេរៈទាំងឡាយ អ្នកនៅក្នុងកោះតាម្ពបណ្ណិទ្វីប (ប្រទេសសិរីលង្កាសព្វថ្ងៃ) ពោលទុកហើយ ។»
តាមគាថាពន្យល់ក្នុងគម្ពីរបឋមសម្ពោធិត្រង់ ទំព័រ២៦១ បានចង្អុលបង្ហាញប្រាប់ថា ព្រះថេរៈក្នុងកោះតាម្ពបណ្ណិទ្វីបនោះមិនបានគិតពីមាត្រាវាស់ទេ លោកចងគាថាឲ្យគិតយ៉ាងនេះថា ១ ទោណ ស្មើ ២ នាឡិ ដូច្នេះ ៨ x ២ = ១៦ នាឡិ ។ សូម្បីគម្ពីរដទៃមានគម្ពីរជិនកាលមាលីបករណ៍ (១/៣៩) ក៏បានពន្យល់យ៉ាងជាក់ច្បាស់ដែរថា ក៏ធាតុទាំងឡាយរបស់ព្រះដ៏មានព្រះភាគនៃយើងមានត្រឹម ១៦ នាឡិ ។
ហើយធ្វើឲ្យយើងលែងសង្ស័យគ្រាន់ពាក្យថា ៨ ទោណ ដែលមានក្នុងបិដកទៀតនោះ ព្រោះក្នុងអដ្ឋកថា (៥/៣៥៦) បានបញ្ជាក់ពីព្រះធាតុចែកឲ្យទៅទាំង ៨ នគរនោះថា ៖
«ព្រះរាជា និងព្រាហ្មណ៍អ្នកក្នុងនគរនិមួយៗ បានទទួលចំណែកព្រះធាតុ ២ នាឡិៗ (ក្នុងមួយនគរៗ) ។»
ចំណែកព្រះធាតុដែលប្រទេសសិរីលង្កាបានតមកពី រាមគ្រាមនោះ ក៏បានចំណែកតែ ២ នាឡិដែរ មិនមែន ១៦ នាឡិ ដូចដីកាពោលនោះទេ ។
ដូច្នេះសរុបគ្រប់គម្ពីរមក ព្រះបរមធាតុ មាន ១៦ នាឡិ ស្មើ ១ ទោណ ។
ខ្នាត ពណ៌ និង បរិមាណ របស់សម្ភិន្នធាតុ
ព្រះធាតុខ្នាតធំ
ខ្នាតៈ គ្រាប់សណ្ដែកបាយ
ពណ៌ៈ ពណ៌មាស
បរិមាណៈ ៥ នាឡិ
ព្រះធាតុខ្នាតកណ្ដាល
ខ្នាតៈ ប៉ុនគ្រាប់អង្ករបាក់
ពណ៌ៈ កែវមុក្ដា
បរិមាណៈ ៥ នាឡិ
ព្រះធាតុខ្នាតតូច
ខ្នាតៈ ប៉ុនគ្រាប់ស្ពៃ
ពណ៌ៈ ដូចផ្កាម្លិះក្រពុំ
បរិមាណៈ ៦ នាឡិ ។
មានអ្នកសាកសួរថា ហេតុអ្វីទើបព្រះធាតុរបស់ព្រះអរហន្តសម្មាសម្ពុទ្ធមានបំណែកបែកជា ចំណែកតូចៗយ៉ាងនេះ ? ប្រស្នានេះលុះណាតែយើងសិក្សាពីព្រះគុណរបស់ព្រះសម្ពុទ្ធដែលព្រះ អង្គទ្រង់មានសព្វញ្ញូតញ្ញាណ ទ្រង់មានព្រះទ័យករុណាចំពោះសត្វលោកយ៉ាងណា ដូចព្រះអង្គទ្រង់សឹងលើគ្រែបរិនិព្វាន ទ្រង់បានអធិដ្ឋានឲ្យព្រះធាតុបែកជាចំណែកតូចៗ (ជិនកាលមាលីបករណ៍ ១/៣៩) ថា ៖
«តថាគតមិនស្ថិតនៅយូរអង្វែងទេ នឹងបរិនិព្វានទៅ សាសនាតថាគតនៅមិនទាន់ផ្សាយទៅគ្រប់ទីកន្លែងនៅឡើយ ព្រោះហេតុនេះ កាលបើតថាគតបរិនិព្វានទៅហើយ មហាជនទទួលយកនូវព្រះធាតុសូម្បីប៉ុនគ្រាប់ស្ពៃ ហើយធ្វើចេតិយក្នុងទីនៅរបស់ខ្លួនៗ ហើយគោរពបូជា កាលត្រាច់ទៅនឹងមានសួគ៌ក្នុងខាងមុខ ។ ព្រោះហេតុនោះ ព្រះធាតុបែកចេញជាចំណែកតូចៗខ្លះ មិនបែកចេញខ្លះ ។»
អដ្ឋកថា ទីឃនិកាយ មហាវគ្គ ៥/៣៤៧ ថា ៖
«ព្រះអរហន្តសម្មាសម្ពុទ្ធព្រះអង្គទ្រង់បំពេញ ពុទ្ធចរិយាអស់ ៤៥ វស្សា ដើម្បីប្រយោជន៍ដល់សត្វលោក សូម្បីព្រះអង្គទ្រង់បរិនិព្វានទៅហើយ ក៏ព្រះអង្គនៅតែបំពេញប្រយោជន៍ដល់សត្វលោកទៀត ដូចព្រះអង្គទ្រង់អធិដ្ឋានឲ្យព្រះធាតុបែកជាចំណែកតូចៗ ដើម្បីផ្សាយទៅគ្រប់ទីកន្លែងសម្រាប់ជាគ្រឿងសក្ការៈគោរពបូជារបស់ ពុទ្ធបរិស័ទ នឹងបានសម្រេចនូវស្ថានសួគ៌ និងព្រះនិព្វានក្នុងកាលខាងមុខ ៕»
ដោយ៥០០០ឆ្នាំ
images/articles/3217/______________________________.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០២៦ (អាន: ១៥,៥៩២ ដង)
សីលមយៈ. (បុណ្យកេីតអំពីការរក្សាសីល)
ក្នុងអដ្ឋកថាបរមត្ថទីបនីថា ពាក្យថា សីលមយៈ បានដល់ចេតនាដែលប្រព្រឹត្តទៅហេីយដល់បុគ្គលអ្នកសមាទានសីល ៥ សីល ៨ ឬសីល ១០ ដេាយអំណាចនៃការកំណត់ឲ្យជានិច្ចសីល និង ឧបេាសថសីលជាដេីម ឬអ្នកគិតថា យេីងនឹងបួសដេីម្បីបំពេញសីលឲ្យបរិបូរណ៌ ហេីយទៅកាន់វិហារបួស និងញាំងមនេារថឲ្យដល់ទីបំផុតរលឹកថា យេីងបួសហេីយជាការល្អ ហេីយអប់រំបំពេញបាតិមេាក្ខសំវរសីលឲ្យបរិបូរណ៌ដេាយសទ្ធា ពិចារណាបច្ច័យ ៤ មានចីវរជាដេីម ដេាយបញ្ញាសង្រួមចក្ខុទ្វារជាដេីម ក្នុងរូបជាដេីមដែលមកកាន់កន្លងដេាយសតិ និងជម្រះអាជីវបារិសុទ្ធិសីលដេាយសេចក្តីព្យាយាម រមែងតាំងមាំ ព្រេាះដូច្នេាះ ចេតនានេាះ ទេីបឈ្មេាះថា បុញ្ញកិរិយាវត្ថុសម្រេចដេាយសីល។
ម្យ៉ាងទៀត កាលឲ្យទានដេាយតាំងនៅក្នុងវត្តបដិបត្តិ បុញ្ញកិរិយាវត្ថុ ជាសីលមយៈ ។ ក្នុងបរមត្ថជេាតិកថាៈ សីល សម្តែងវចនត្ថៈថា៖ សីលយតិ កាយវចីកម្មនា សម្មា ទហតីតិ=សីលំ ធម្មជាតិណារមែងធ្វេីឲ្យកាយកម្ម និងវចីកម្មតាំងទុកដេាយល្អដូច្នេាះ ធម្មជាតិនេាះឈ្មេាះថា សីល, បានដល់ កិរិយារួបរួមទុកនូវកម្មទាំងឡាយ មានកាយកម្មជាដេីម មិនរាត់រាយដេាយអំណាចភាវៈនៃបុគ្គលអ្នកមានសីល ឬកិរិយាចូលទៅទ្រទ្រង់ទូទៅដេាយអំណាចនៃកិរិយាស្ថាននៃធម៌ទាំងឡាយ ជាកុសលម្យ៉ាង ដេីម្បីឲ្យកុសលកេីត, ទានចេតនា គឺចេតនាដែលទាក់ទងនឹងការបរិច្ចាគទាន សីលចេតនាគឺចេតនាដែលទាក់ទងនឹងការរក្សាសីលទាំងនេះ កេីតឡេីងដល់ព្រះអរហន្តទាំងឡាយក៏មាន តែចេតនាទាំងនេះនៅក្នុងមហាកិរិយាចិត្តុប្បាទទាំងអស់។
សេចក្តីនេះអធិប្បាយថា ពាក្យថា សីលនេាះ ជាតួចេតនាដែលមានការជំរុញនូវកាយ វាចា ឲ្យតាំងនៅក្នុងកិរិយាមារយាទដែលល្អទាំងបិទចន្លេាះមិនឲ្យអកុសលផ្សេងៗ ដេាយអំណាចកាយទុច្ចរិត វចីទុច្ចរិតប្រាកដឡេីងបាន សេចក្តីនេះសម្តែងឲ្យដឹងបានថា សីលនេាះមាននាទីរក្សាកាយ វាចាមិនឲ្យប្រព្រឹត្តទៅក្នុងទុច្ចរិតដែលកេីតមកអំពីអកុសលផ្សេងៗប៉ុណ្ណេាះ, ចំណែកការរក្សាផ្លូវចិត្តដេីម្បីមិនឲ្យមនេាទុច្ចរិតផ្សេងៗកេីតឡេីងនេាះជានាទីរបស់ភាវនាដេាយចំពេាះ។
វចនត្ថៈមួយទៀតថា សីលយតិ កុសលធម្មេ ឧបធារេតីតិ=សីលំ ធម្មជាតិណារមែងទ្រទ្រង់ទុកនូវកុសលធម៌ មានសមាធិ បញ្ញានិងវិមុត្តិជាដេីម ដូច្នេាះ ធម្មជាតិនេាះ ឈ្មេាះថា សីល។
អធិប្បាយថា សីលចេតនា គឺការរក្សាសិក្ខាបទផ្សេងៗ មានបាណាតិបាត វិរតិជាដេីមទាំងនេះ អាចឲ្យសមាធិបញ្ញា និងមគ្គផលកេីតឡេីងបាន ឧបមាដូចជាផ្ទៃផែនដី ដែលជាទីអាស្រ័យរបស់វត្ថុផ្សេងៗ ទាំងមានជីវិត និងមិនមានជីវិត បេីខ្វះផែនដីដែលជាទីអាស្រ័យហេីយវត្ថុផ្សេងៗទាំងមានជីវិត និងមិនមានជីវិតទាំងឡាយនេាះ ក៏រមែងកេីតឡេីង និងចម្រេីនឡេីងមិនបាន សេចក្តីឧបមានេះយ៉ាងណា សមាធិ បញ្ញា មគ្គផល ទាំងនេះរមែងអាស្រ័យកេីតឡេីង បេីវៀរចាកសីលកុសលចេញ ហេីយវត្ថុ (ធម៌) ទាំងនេះ រមែងកេីតឡេីងមិនបាន។
ដូច្នេះ ព្រះមានព្រះភាគជាម្ចាស់ ទេីបវិសជ្ជនាសេចក្តីសម្គាល់របស់សីល ក្នុងការបដិបត្តិដេីម្បីផុតចាកទុក្ខ ដែលមានសេចក្តីវិលវល់ ដេាយលំបាក ទាំងខាងក្នុងទាំងខាងក្រៅហេីយចូលកាន់ព្រះនិព្វាននេាះថា៖ សីលេ បតិដ្ឋាយ នរេា សបញ្ញេា ចិត្តំ បញ្ញពា្ច ភាវយំ អាតាបី និបកេា ភិក្ខុ សេា ឥមំ វិជដយេ ជដំ ។ នរជនមានប្រាជ្ញា បានតាំងមាំក្នុងសីលហេីយ ចម្រេីននូវ សមាធិ ចិត្តនិងវិបស្សនា ជាអ្នកមានព្យាយាមដុតកំដៅកិលេស ប្រកបដេាយបារិហារិយប្បញ្ញា ជាអ្នកឃេីញភ័យក្នុងសង្សារ បុគ្គលនេាះ ទេីបកាប់ឆ្កានូវតណ្ហាជាគ្រឿងចាក់ស្រែះនេះបាន។
ក្នុងគាថានេះសម្តែងអំពីធម៌ ៦ យ៉ាង គឺ សីល ១ សមាធិ ១ បញ្ញា ៣ អាតបៈ គឺសេចក្តីព្យាយាម ១ ។
-បញ្ញា ៣ គឺសជាតិប្បញ្ញា បញ្ញាជាប់មកជាមួយនឹង បដិសន្ធិជាត្រៃហេតុ កេីតអំពីកម្មចាស់ដែលបានកសាងទុកមកក្នុងអតីតជាតិ ១។
-វិបស្សនាបញ្ញា បញ្ញាសម្រេចមកអំពីការពិចារណាឃេីញតាមការណ៍ពិត ក្នុងបច្ចុប្បន្ន ១,
-នេបកប្បញ្ញា បញ្ញាដែលរក្សាខ្លួនទុក ចាកធម៌ដែលជាសត្រូវ ឬបារិហារិកប្បញ្ញា បញ្ញាដែលអាចកំណត់នូវកិច្ចទាំងពួងមានកិរិយាឈានចូល និងឈានថយជាដេីម ហេីយនាំទៅកាន់តែអំពេីដែលមានប្រយេាជន៍ តែងប្រកបមិនដាច់ក្នុងកិរិយារក្សាទុកនូវកម្មដ្ឋាន ១។
ក្នុងគាថានេះ នរជននេះដែលព្រះមានព្រះភាគទ្រង់ត្រាស់សម្តែងថា ប្រកបដេាយបញ្ញាដូច្នេះ ដេាយបញ្ញាញាណ កិច្ចដែលនរជននេាះ គប្បីធ្វេីមិនមានក្នុងបញ្ញានេាះ។ ព្រេាះថា បញ្ញានេាះសម្រេចហេីយដល់បុគ្គលនេាះ ដេាយអានុភាពនៃកម្មដែលមានមកក្នុងកាលមុនតែម្យ៉ាង ។ ក៏នរជននេាះដែលជាអ្នកធ្វេីរឿយៗ និងជាអ្នកធ្វេីនូវការដឹងខ្លួនដេាយអំណាចនៃវិរិយៈ ដេាយអំណាចនៃបញ្ញាដែលព្រះអង្គទ្រង់សម្តែងត្រង់បទនេះថា អ្នកមានអាតបៈ គឺសេចក្តីព្យាយាម, អ្នកមាននេបកៈ គឺបញ្ញាចាស់ក្លា, ដូច្នេះគប្បីប្រតិស្ថានក្នុងសីល ហេីយចម្រេីននូវសមថៈ ដូច្នេះគប្បីប្រតិបត្តិ វិបស្សនា ដែលព្រះអង្គទ្រង់សម្តែងដេាយអំណាចនៃចិត្ត និងបញ្ញា ។
ចាកពីសៀវភៅ»សីលមយៈ
ដេាយ៖ (ព្រះភិក្ខុសីលប្បញ្ញេា ឆៃ សុផល្លី)
វត្តនិគ្រេាធវ័ន គល់ទទឹង
…………………
ធម្មតាអ្នកបង្ហូរទឹក តែងបង្ហូរទឹកទៅ អ្នកធើ្វព្រួញតែងពត់ព្រួញ(ឱ្យត្រង់) អ្នកចាំងឈើ តែងចាំងឈើ ឯបណ្ឌិតទាំងឡាយ តែងទូន្មានខ្លួន (ដូច្នោះឯង)។
ដោយ៥០០០ឆ្នាំ
images/articles/2888/Hoeea-sen.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០២៦ (អាន: ៩,៤៨៥ ដង)
១. ចូឡសីល
១. បាណាតិបាតា បដិវិរតោ វៀរស្រឡះចាកបាណាតិបាត
២. អទិន្នាទានា បដិវិរតោ វៀរស្រឡះចាកអទិន្នាទាន
៣. អារាចារី វិរតោ មេថុនា វៀរចាកមេថុនធម្ម ជាធម៌របស់អ្នកស្រុក ។
៤. មុសាវាទា បដិវិរតោ វៀរស្រឡះចាកមុសាវាទ ។
៥. បិសុណាយ វាចាយ បដិវិរតោ វៀរស្រឡះចាកបិសុណាវាចា ។
៦. ផរុសាយ វាចាយ បដិវិរតោ វៀរស្រឡះចាកផរុសវាចា ។
៧. សម្ផប្បលាបា បដិវិរតោ វៀរស្រឡះចាកសម្ផប្បលាបៈ ។
៨. ពីជគាមភូតគាមសមារម្ភា បដិវិរតោ វៀរស្រឡះចាកការធ្វើពីជគាមនិងភូតគាម
៩. រត្តូបរតោ វិរតោ វិកាលភោជនា វៀរលែងបរិភោគក្នុងរាត្រី វៀរលែងបរិភោគក្នុង កាលខុស ។
១០. នច្ចគីតវាទិតវិសូកទស្សនា បដិវិរតោ វៀរស្រឡះចាកកិរិយាមើលនូវរបាំ និងការ ស្តាប់នូវចម្រៀង និងភ្លេងប្រគំ ដែលជាសត្រូវដល់កុសលធម៌
១១. មាលាគន្ធវិលេបនធារណមណ្ឌនវិភូសនដ្ឋានា បដិវិរតោ វៀរស្រឡះចាកកិរិយា ទ្រទ្រង់ប្រដាប់ស្អិតស្អាងរាងកាយដោយផ្កាកម្រង និងគ្រឿងក្រអូបនិងគ្រឿងលាបផ្សេងៗ ។
១២. ឧច្ចាសយនមហាសយនា បដិវិរតោ វៀរស្រឡះចាកទីដេកទីអង្គុយដ៏ខ្ពស់ និងទី ដេកទីអង្គុយដ៏ប្រសើរ ។
១៣. ជាតរូបរជតបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលមាសនិងប្រាក់ ។
១៤. អាមកធញ្ញបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលធញ្ញជាតឆៅ
១៥. អាមកមំសបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលសាច់ឆៅ ។
១៦. ឥត្ថិកុមារិកបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលស្រីនិងក្មេងស្រី ។
១៧. ទាសិទាសបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលខ្ញុំស្រីនិងខ្ញុំប្រុស ។
១៨. អជេឡកបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលពពែនិងចៀម ។
១៩. កុក្កុដសូករបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលមាន់និងជ្រូក ។
២០. ហត្ថិគវស្សវឡវបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលដំរី គោ សេះ ឈ្មោលញី ។
២១. ខេត្តវត្ថុបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលស្រែនិងចំការ ។
២២. ទូតេយ្យបហិណគមនានុយោគា បដិវិរតោ វៀរស្រឡះចាកកិរិយាប្រកបនូវទូតកម្ម គឺនាំសំបុត្រឬពាក្យបណ្តាំដល់គ្រហស្ថ និងទៅដោយគេបញ្ជូនអំពីផ្ទះ ១ ទៅផ្ទះ ១ ។
២៣. កយវិក្កយា បដិវិរតោ វៀរស្រឡះចាកការទិញនិងការលក់ ។
២៤. តុលាកូដកំសកូដមានកូដា បដិវិរតោ វៀរស្រឡះចាកការឆបោកឬបន្លំដោយ ជញ្ជីង និងឆបោកដោយភាជន៍មាស ឆបោក ដោយរង្វាស់រង្វាល់ ។
២៥. ឧក្កោដនវញ្ចននិកតិសាចិយោគា បដិវិរតោ វៀរស្រឡះចាកកិរិយាប្រកបនូវអំពើ វៀច គឺការបង្ខុសបំភាន់ បញ្ឆោតបោកប្រាស បន្លំដោយរបស់ប្លម ។
២៦. ឆេទនវធពន្ធនវិបរាមោសអាលោបសហសាការា បដិវិរតោ វៀរស្រឡះចាកកិរិយា កាត់ (នូវអវយវៈមានដៃជាដើម) និងការសម្លាប់ ចង ធ្វើមនុស្សឲ្យវង្វេងផ្លូវ ប្លន់អ្នកស្រុក កំហែងយកទ្រព្យ ។ (សុត្តន្តបិដក ទីឃនិកាយ សីលក្ខន្ធវគ្គ ព្រហ្មជាលសូត្រ)
២. មជ្ឈិមសីល
១. ពីជគាមភូតគាមសមារម្ភា បដិវិរតោ វៀរស្រឡះចាកកិរិយាធ្វើពីជគាម និងភូតគាមឲ្យវិនាស ។
២. សន្និធិការបរិភោគា បដិវិរតោ វៀរស្រឡះចាកការបរិភោគវត្ថុដែលសន្សំទុក ។
៣. វិសូកទស្សនា បដិវិរតោ វៀរស្រឡះចាកកិរិយាស្តាប់និងការមើលល្បែងដែលជា សត្រូវដល់កុសលធម៌ ។
៤. ជូតប្បមាទដ្ឋានានុយោគា បដិវិរតោ វៀរស្រឡះចាកកិរិយាប្រកបរឿយៗ នូវល្បែងបាស្កាដែលជាហេតុជាទីតាំងនៃសេចក្តីប្រមាទ ។
៥. ឧច្ចាសយនមហាសយនា បដិវិរតោ វៀរស្រឡះចាកឧច្ចាសយនមហាសយនៈ ។
៦. មណ្ឌនវិភូសនដ្ឋានានុយោគា បដិវិរតោ វៀរស្រឡះចាកការប្រកបរឿយៗ នូវវត្ថុជាទីតាំងនៃការប្រដាប់ស្អិតស្អាងរាងកាយ ។
៧. តិរច្ឆានកថាយ បដិវិរតោ វៀរស្រឡះចាកតិរច្ឆានកថា ។
៨. វិគ្គាហិកកថាយ បដិវិរតោ វៀរស្រឡះហើយ ចាកពាក្យពោលប្រណាំងប្រជែង ។
៩. ទូតេយ្យបហិណគមនានុយោគា បដិវិរតោ វៀរស្រឡះហើយចាកការប្រកបនូវ ទូតកម្មគឺនាំសំបុត្រ ឬពាក្យបណ្តាំនៃគ្រហស្ថ ឬទៅដោយគេបញ្ជូនអំពីផ្ទះមួយទៅផ្ទះមួយ ។
១០. កុហនលបនា បដិវិរតោ វៀរស្រឡះហើយ ចាកការកុហក និងពាក្យរាក់ទាក់ ។
(សុត្តន្តបិដក ទីឃនិកាយ សីលក្ខន្ធវគ្គ ព្រហ្មជាលសូត្រ)
៣. មហាសីល
១. តិរច្ឆានវិជ្ជាយ មិច្ឆាជីវា បដិវិរតោ វៀរស្រឡះចាកមិច្ឆាជីវៈព្រោះតិរច្ឆានវិជ្ជា (ទាំង១៥៣) ។
តិរច្ឆានវិជ្ជា
អង្គាទិ
១. អង្គំ ការទាយអវយវៈខ្លះ
២. និមិត្តំ ទាយនិមិត្ត (ហេតុ) ខ្លះ
៣. ឧប្បាតំ ទាយឧត្បាត គឺធ្លាក់ចុះនៃហេតុធំៗ មានរន្ទះបាញ់ ជាដើមខ្លះ
៤. សុបិនំ ទាយយល់សបិ្តខ្លះ
៥. លក្ខណំ ទាយលក្ខណៈខ្លះ
៦. មូសិកច្ឆិន្នំ ទាយវត្ថុមានសំពត់ជាដើមដែលកណ្តុរកាត់ខ្លះ
៧. អគ្គិហោមំ និយាយអំពីការបូជាដោយភ្លើងខ្លះ
៨. ទព្ពិហោមំ និយាយអំពីការបូជាដោយវែកខ្លះ
៩. ថុសហោមំ និយាយអំពីការបូជាដោយអង្កាមខ្លះ
១០. កណហោមំ និយាយអំពីការបូជាដោយកុណ្ឌកខ្លះ
១១. តណ្ឌុលហោមំ និយាយអំពីការបូជាដោយអង្ករខ្លះ
១២. សប្បិហោមំ និយាយអំពីការបូជាដោយទឹកដោះរាវខ្លះ
១៣. តេលហោមំ និយាយអំពីការបូជាដោយប្រេងខ្លះ
១៤. មុខហោមំ និយាយអំពីការបូជាដោយមាត់ខ្លះ
១៥. លោហិតហោមំ និយាយអំពីការបូជាដោយឈាមខ្លះ
១៦. អង្គវិជ្ជា វិជ្ជាសម្រាប់ទាយអវយវៈខ្លះ
១៧. វត្ថុវិជ្ជា វិជ្ជាសម្រាប់ទាយទីភូមិឋាន (ថាឲ្យទុក្ខឲ្យសុខ) ខ្លះ
១៨. ខត្តវិជ្ជា វិជ្ជាសម្រាប់ទាយទីស្រែចម្ការខ្លះ
១៩. សិវវិជ្ជា វិជ្ជាស្គាល់ព្រៃខ្មោចខ្លះ
២០. ភូតវិជ្ជា វិជ្ជាចាប់ខ្មោចខ្លះ
២១. ភូរិវិជ្ជា វិជ្ជាសម្រាប់ការពាររក្សាភូមិផ្ទះខ្លះ
២២. អហិវិជ្ជា វិជ្ជាស្តោះពស់ខ្លះ
២៣. វិសវិជ្ជា វិជ្ជារក្សាពិសខ្លះ
២៤. វិច្ឆិកវិជ្ជា វិជ្ជាស្តោះខ្ទួយទិចខ្លះ
២៥. មូសិកវិជ្ជា វិជ្ជាស្តោះកណ្តុរខាំខ្លះ
២៦. សកុណវិជ្ជា វិជ្ជាសំរាប់ទាយសម្រែកសត្វស្លាបខ្លះ
២៧. វាយសវិជ្ជា វិជ្ជាសម្រាប់ទាយសម្រែកក្អែកខ្លះ
២៨. បក្កជ្ឈានំ វិជ្ជាសម្រាប់ទាយអាយុខ្លះ
២៩. សរបរិត្តាណំ វិជ្ជាសម្រាប់រារាំងសរខ្លះ
៣០. មិគចក្កំ វិជ្ជាសម្រាប់មើលនូវស្នាមជើងម្រឹគគឺសត្វជើង ៤ ទាំងអស់ខ្លះ ។
មណិលក្ខណាទិ
៣១. មណិលក្ខណំ ការទាយលក្ខណៈកែវមណីខ្លះ
៣២. វត្ថលក្ខណំ ទាយលក្ខណៈសំពត់ខ្លះ
៣៣. ទណ្ឌលក្ខណំ ទាយលក្ខណៈដំបងឬឈើច្រត់ខ្លះ
៣៤. សត្ថលក្ខណំ ទាយលក្ខណៈសស្ត្រាខ្លះ
៣៥. អសិលក្ខណំ ទាយលក្ខណៈដាវខ្លះ
៣៦. ឧសុលក្ខណំ ទាយលក្ខណៈសរខ្លះ
៣៧. ធនុលក្ខណំ ទាយលក្ខណៈធ្នូខ្លះ
៣៨. អាវុធលក្ខណំ ទាយលក្ខណៈអាវុធខ្លះ
៣៩. ឥត្ថិលក្ខណំ ទាយលក្ខណៈស្រីខ្លះ
៤០. បុរិសលក្ខណំ ទាយលក្ខណៈប្រុសខ្លះ
៤១. កុមារលក្ខណំ ទាយលក្ខណៈក្មេងប្រុសខ្លះ
៤២. កុមារិលក្ខណំ ទាយលក្ខណៈក្មេងស្រីខ្លះ
៤៣. ទាសលក្ខណំ ទាយលក្ខណៈខ្ញុំប្រុសខ្លះ
៤៤. ទាសិលក្ខណំ ទាយលក្ខណៈខ្ញុំស្រីខ្លះ
៤៥. ហត្ថិលក្ខណំ ទាយលក្ខណៈដំរីខ្លះ
៤៦. អស្សលក្ខណំ ទាយលក្ខណៈសេះខ្លះ
៤៧. មហិំសលក្ខណំ ទាយលក្ខណៈក្របីខ្លះ
៤៨. ឧសភលក្ខណំ ទាយលក្ខណៈគោឧសភខ្លះ
៤៩. គោលក្ខណំ ទាយលក្ខណៈគោខ្លះ
៥០. អជលក្ខណំ ទាយលក្ខណៈពពែខ្លះ
៥១. មេណ្ឌលក្ខណំ ទាយលក្ខណៈកែះខ្លះ
៥២. កុក្កុដលក្ខណំ ទាយលក្ខណៈមាន់ខ្លះ
៥៣. វដ្ដកលក្ខណំ ទាយលក្ខណៈចាបឬក្រួចខ្លះ
៥៤. គោធាលក្ខណំ ទាយលក្ខណៈទន្សងខ្លះ
៥៥. កណ្ណិកាលក្ខណំ ទាយលក្ខណៈគ្រឿងប្រដាប់ឬកំពូលផ្ទះខ្លះ
៥៦. កច្ឆបលក្ខណំ ទាយលក្ខណៈអណ្តើកខ្លះ
៥៧. មិគលក្ខណំ ទាយលក្ខណៈម្រឹគខ្លះ ។
រញ្ញោទិ
៥៨. រញ្ញំ និយ្យានំ ភវិស្សតិ ទាយការលើកទ័ពថា ព្រះរាជាគួរស្តេចចេញទៅ (ក្នុងថ្ងៃនោះ)
៥៩. រញ្ញំ អនិយ្យានំ ភវិស្សតិ ព្រះរាជា គួរស្តេចចូលមកវិញ (ក្នុងថ្ងៃនោះ) ។
៦០. អព្ភន្តរានំ រញ្ញំ ឧបយានំ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងរុករានចូលទៅ ។
៦១. ពាហិរានំ រញ្ញំ អបយានំ ភវិស្សតិ ព្រះរាជាខាងក្រៅនឹងថយចេញទៅ ។
៦២. ពាហិរានំ រញ្ញំ ឧបយានំ ភវិស្សតិ ព្រះរាជាខាងក្រៅនឹងរុករានចូលមក ។
៦៣. អព្ភន្តរានំ រញ្ញំ អបយានំ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងថយចេញទៅ ។
៦៤. អព្ភន្តរានំ រញ្ញំ ជយោ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងមានជ័យជំនះ ។
៦៥. ពាហិរានំ រញ្ញំ បរាជយោ ភវិស្សតិ ព្រះរាជាខាងក្រៅនឹងបរាជ័យ ។
៦៦. ពាហិរានំ រញ្ញំ ជយោ ភវិស្សតិ ព្រះរាជាខាងក្រៅ នឹងមានជ័យជំនះ ។
៦៧. អព្ភន្តរានំ រញ្ញំ បរាជយោ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងបរាជ័យ ។
៦៨. ឥតិ ឥមស្ស ជយោ ភវិស្សតិ ព្រះរាជាអង្គនេះនឹងមានជ័យជំនះ
៦៩. ឥមស្ស បរាជយោ ភវិស្សតិ ឯព្រះរាជាអង្គនេះនឹងបរាជ័យ ។
ចន្ទគ្គាហោទិ
៧០. ចន្ទគ្គាហោ ភវិស្សតិ ការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមានចន្ទ្រគ្រាះ ។
៧១. សូរិយគ្គាហោ ភវិស្សតិ ការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមានសូរ្យគ្រាះ ។
៧២. នក្ខត្តគ្គាហោ ភវិស្សតិ ការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមាននក្សត្រគ្រាះ គឺផ្កាយព្រះគ្រោះដើររួមចូលគ្នា ឬដើររំលងព្រះអាទិត្យព្រះចន្ទ្រ ឬផ្កាយណាមួយ ។
៧៣. ចន្ទិមសូរិយានំ បថគមនំ ភវិស្សតិ ព្រះចន្ទ្រព្រះអាទិត្យនឹងដើរតាមផ្លូវត្រូវគ្នា
៧៤. ចន្ទិមសូរិយានំ ឧប្បថគមនំ ភវិស្សតិ ព្រះចន្ទ្រព្រះអាទិត្យនឹងដើរខុសផ្លូវគ្នា ។
៧៥. នក្ខត្តានំ បថគមនំ ភវិស្សតិ ផ្កាយទាំងឡាយនឹងដើរតាមផ្លូវត្រូវគ្នា ។
៧៦. នក្ខត្តានំ ឧប្បថគមនំ ភវិស្សតិ ផ្កាយទាំងឡាយនឹងដើរខុសផ្លូវគ្នា ។
៧៧. ឧក្កាបាតោ ភវិស្សតិ នឹងមានឧក្កាបាត ។
៧៨. ទិសាឌាហោ ភវិស្សតិ នឹងកើតមានកម្ដៅក្នុងទិស ។
៧៩. ភូមិចាលោ ភវិស្សតិ នឹងមានកម្រើកផែនដី ។
៨០. ទេវទុទ្រភិ ភវិស្សតិ នឹងមានផ្គរលាន់ (ឥតមានភ្លៀង) ។
៨១. ចន្ទិមសូរិយនក្ខត្តានំ ឧគ្គមនំ ឱគមនំ សំកិលេសំ វោទានំ ភវិស្សតិ
ព្រះចន្ទ្រ ព្រះអាទិត្យ ផ្កាយនឹងរះឡើង ឬអស្តង្គតទៅវិញ នឹងសៅហ្មង ឬផូរផង់ ។
៨២. ឯវំវិបាកោ ចន្ទគ្គាហោ ភវិស្សតិ ចន្ទ្រគ្រាះ នឹងបណ្តាលឲ្យបានសុខទុក្ខយ៉ាងនេះ (ដល់សត្វលោក) ។
៨៣. ឯវំវិបាកោ សូរិយគ្គាហោ ភវិស្សតិ សូរ្យគ្រាះនឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។
៨៤. ឯវំវិបាកោ នក្ខត្តគ្គាហោ ភវិស្សតិ នក្សត្រគ្រាះនឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។
៨៥. ឯវំវិបាកំ ចន្ទិមសូរិយានំ បថគមនំ ភវិស្សតិ ព្រះចន្ទ្រនិងព្រះអាទិត្យ ដើរតាមផ្លូវត្រូវគ្នា នឹងបណ្តាលឲ្យមានសុខ ទុក្ខយ៉ាងនេះ ។
៨៦. ឯវំវិបាកំ ចន្ទិមសូរិយានំ ឧប្បថគមនំ ភវិស្សតិ ព្រះចន្ទ្រនិងព្រះអាទិត្យ ដើរខុសផ្លូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខ យ៉ាងនេះ ។
៨៧. ឯវំវិបាកំ នក្ខត្តានំ បថគមនំ ភវិស្សតិ ពួកផ្កាយ ដើរតាមផ្លូវត្រូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។
៨៨. ឯវំវិបាកំ នក្ខត្តានំ ឧប្បថគមនំ ភវិស្សតិ ពួកផ្កាយ ដើរខុសផ្លូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។
៨៩. ឯវំវិបាកោ ឧក្កាបាតោ ភវិស្សតិ ឧក្កាបាត នឹងបណ្តាល ឲ្យមានទុក្ខសុខយ៉ាងនេះ ។
៩០. ឯវំវិបាកោ ទិសាឌាហោ ភវិស្សតិ កម្ដៅក្នុងទិស នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។
៩១. ឯវំវិបាកោ ភូមិចាលោ ភវិស្សតិ ការកម្រើកផែនដី នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។
៩២. ឯវំវិបាកោ ទេវទុទ្រភិ ភវិស្សតិ ផ្គរលាន់ (ឥតមានភ្លៀង) នឹង បណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។
៩៣. ឯវំវិបាកំ ចន្ទិមសូរិយនក្ខត្តានំ ឧគ្គមនំ ឱគមនំ សំកិលេសំ វោទានំ ភវិស្សតិ ព្រះចន្ទ្រព្រះអាទិត្យនិងផ្កាយរះឡើង ឬអស្តង្គត ទៅវិញ សៅហ្មងឬផូរផង់ នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។
សុវុដ្ឋិកាទិ
៩៤. សុវុដ្ឋិកា ភវិស្សតិ ការទាយថា (ក្នុងឆ្នាំនេះ) ភ្លៀងស្រួល ។
៩៥. ទុព្ពុដ្ឋិកា ភវិស្សតិ នឹងមានភ្លៀងធ្លាក់មិនស្រួល ។
៩៦. សុភិក្ខំ ភវិស្សតិ នឹងមានបាយសម្បូណ៌ ។
៩៧. ទុព្ភិក្ខំ ភវិស្សតិ នឹងមានបាយក្រ ។
៩៨. ខេមំ ភវិស្សតិ នឹងមានសេចក្តីក្សេមក្សាន្ត ។
៩៩. ភយំ ភវិស្សតិ នឹងមានភ័យ ។
១០០. រោគោ ភវិស្សតិ នឹងមានរោគ ។
១០១. អារោគ្យំ ភវិស្សតិ នឹងមិនមានរោគ ។
១០២. មុទ្ទា ការរាប់ដោយដៃទទេ
១០៣. គណនា ការរាប់ដោយវិធីនព្វន្ត
១០៤. សង្ខានំ រាប់បូក
១០៥. កាវេយ្យំ កាព្យឃ្លោង
១០៦. លោកាយតំ គម្ពីរលោកាយតៈ ។
អាវាហនាទិ
១០៧. អាវាហនំ វិធីរៀបអាវាហមង្គលខ្លះ
១០៨. វិវាហនំ វិធីរៀបវិវាហមង្គលខ្លះ
១០៩. សំវរណំ វិធីធ្វើឲ្យព្រមព្រៀងគ្នា (ស្នេហ៍) ខ្លះ
១១០. វិវរណំ វិធីធ្វើឲ្យព្រាត់ប្រាសគ្នា (បង់ចំណែង) ខ្លះ
១១១. សំកិរណំ វិធីប្រមូលទ្រព្យខ្លះ
១១២. វិកិរណំ វិធីប្រកបជំនួញខ្លះ
១១៣. សុភគករណំ វិធីធ្វើឲ្យចូលចិត្តស្រឡាញ់គ្នា ឬធ្វើឲ្យមានសិរីខ្លះ
១១៤. ទុព្ភគករណំ វិធីធ្វើឲ្យស្អប់គ្នាខ្លះ
១១៥. វិរុទ្ធគព្ភករណំ វិធីធ្វើគភ៌ដែលបំរុងនឹងវិនាសមិនឲ្យវិនាសខ្លះ
១១៦. ជិវ្ហានិពន្ធនំ វិធីចងអណ្តាតឲ្យរឹងដោយមន្តខ្លះ
១១៧. ហនុសំហននំ វិធីចងចង្កាឲ្យរឹងខ្លះ
១១៨. ហត្ថាភិជប្បនំ វិធីសូត្ររបៀនដើម្បីមិនឲ្យឮសំឡេងដោយដៃខ្លះ
១១៩. ហនុជប្បនំ វិធីសូត្ររបៀនដើម្បីមិនឲ្យឮសំឡេងដោយចង្កាខ្លះ
១២០. កណ្ណជប្បនំ វិធីសូត្ររបៀនដើម្បីមិនឲ្យឮសំឡេងដោយត្រចៀកខ្លះ
១២១. អាទាសបញ្ហំ ប្រស្នាកញ្ចក់ គឺមន្តខាបយកទេវតាឲ្យមកនៅនឹងកញ្ចក់ ហើយសួរប្រស្នាខ្លះ
១២២. កុមារិកបញ្ហំ ប្រស្នាកុមារី គឺមន្តបញ្ចូលទេវតាក្នុងសរីរៈនៃកុមារីហើយសួរប្រស្នាខ្លះ
១២៣. ទេវបញ្ហំ ប្រស្នាទេវតា គឺមន្តបញ្ចូលទេវតាក្នុងសរីរៈនៃទាសី ហើយសួរប្រស្នាខ្លះ
១២៤. អាទិច្ចុបដ្ឋានំ វិធីបម្រើព្រះអាទិត្យខ្លះ
១២៥. មហតុបដ្ឋានំ វិធីបម្រើមហាព្រហ្មខ្លះ
១២៦. អព្ភុជ្ជលនំ វិធីបញ្ចេញភ្លើងអំពីមាត់ដោយមន្តខ្លះ
១២៧. សិរិវ្ហាយនំ វិធីហៅសិរីឲ្យមកឋិតក្នុងសរីរៈខ្លះ ។
សន្តិកម្មាទិ
១២៨. សន្តិកម្មំ ការបន់ស្រន់ខ្លះ
១២៩. បណិធិកម្មំ លាបំណន់ខ្លះ
១៣០. ភូតកម្មំ ធ្វើមន្តសម្រាប់ការពារបិសាចខ្លះ
១៣១. ភូរិកម្មំ ធ្វើមន្តសម្រាប់ការពារផ្ទះខ្លះ
១៣២. វស្សកម្មំ ធ្វើខ្ទើយឲ្យដូចជាប្រុសខ្លះ
១៣៣. វោស្សកម្មំ ធ្វើប្រុសឲ្យដូចជាខ្ទើយគឺក្រៀវខ្លះ
១៣៤. វត្ថុកម្មំ ធ្វើពិធីសង់ផ្ទះលើទីដី ដែលមិនធ្លាប់បានធ្វើខ្លះ
១៣៥. វត្ថុបរិកម្មំ ធ្វើពលិកម្មនៅទីដីសង់ផ្ទះខ្លះ
១៣៦. អាចមនំ ជម្រះមុខឲ្យស្អាតដោយទឹកឲ្យគេខ្លះ
១៣៧. ន្ហាបនំ ស្រោចទឹកបង្កក់ប្រសិទ្ធិ៍ឲ្យគេខ្លះ
១៣៨. ជុហនំ បូជាភ្លើងឲ្យគេខ្លះ
១៣៩. វមនំ ផ្សំថ្នាំសម្រាប់ឲ្យក្អួតខ្លះ
១៤០. វិរេចនំ ផ្សំថ្នាំបញ្ចុះខ្លះ
១៤១. ឧទ្ធំវិរេចនំ ផ្សំថ្នាំកម្ចាត់បង់នូវទោសខាងលើខ្លះ
១៤២. អធោវិរេចនំ ផ្សំថ្នាំកម្ចាត់បង់នូវទោសខាងក្រោមខ្លះ
១៤៣. សីសវិរេចនំ ផ្សំថ្នាំកម្ចាត់បង់នូវទោសក្នុងក្បាលខ្លះ
១៤៤. កណ្ណតេលំ ស្លប្រេងសម្រាប់បន្តក់ត្រចៀកខ្លះ
១៤៥. នេត្តតប្បនំ ស្លប្រេងសម្រាប់ស្អំភ្នែកខ្លះ
១៤៦. នត្ថុកម្មំ ផ្សំថ្នាំសម្រាប់ហិតខ្លះ
១៤៧. អញ្ជនំ ផ្សំថ្នាំសម្រាប់លាបបង្កាត់ខ្លះ
១៤៨. បច្ចញ្ជនំ ផ្សំថ្នាំត្រជាក់សម្រាប់លាបស្រលាបខ្លះ
១៤៩. សាលាកិយំ ធ្វើវេជ្ជកម្មរក្សាភ្នែកខ្លះ
១៥០. សល្លកត្តិយំ ធ្វើកម្មរបស់ពេទ្យខ្លះ
១៥១. ទារកតិកិច្ឆា ធ្វើពេទ្យរក្សាកូនក្មេងខ្លះ
១៥២. មូលភេសជ្ជានំ អនុប្បទានំ ដាក់ថ្នាំក្រោយឲ្យជួយកម្លាំងថ្នាំមុនខ្លះ
១៥៣. ឱសធីនំ បដិមោក្ខោ លាងថ្នាំដើមចេញខ្លះ ។
(សុត្តន្តបិដក ទីឃនិកាយ សីលក្ខន្ធវគ្គ ព្រហ្មជាលសូត្រ មហាសីល)
យា បន ភិក្ខុនី តិរច្ឆានវិជ្ជំ បរិយាបុណេយ្យ បាចិត្តិយំ ភិក្ខុនីណាមួយរៀនតិរច្ឆានវិជ្ជា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ ។
តិរច្ឆានវិជ្ជា នាម យង្កិញ្ចិ ពាហិរកំ អនត្ថសញ្ហិតំ ចំណេះណាមួយជាខាងក្រៅ ដែលមិនប្រកបដោយប្រយោជន៍ ចំណេះនោះឈ្មោះថា តិរច្ឆានវិជ្ជា ។
(បាចិត្តិយកណ្ឌ ចិត្តាគារវគ្គ តិរច្ឆានវិជ្ជាបរិយាបុណនសិក្ខាបទ)
ន ភិក្ខវេ តិរច្ឆានវិជ្ជា បរិយាបុណិតព្វា យោ បរិយាបុណេយ្យ អាបត្តិ ទុក្កដស្ស ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវរៀនតិរច្ឆានវិជ្ជាទេ ភិក្ខុណារៀន ត្រូវអាបត្តិទុក្កដ ។
(វិនយបិដក ចូឡវគ្គ ខុទ្ទកវត្ថុក្ខន្ធកៈ)
ពាហិរកំ អនត្ថសំហិតន្តិ ហត្ថិអស្សរថធនុថរុសិប្បអាថព្ពណខីលនវសីករណសោសាបនមន្តាគទប្បយោគាទិភេទំ បរូបឃាតករំ។
ពីរបទថា ពាហិរកំ អនត្ថសំហិតំ (ចំណេះណាមួយជាខាងក្រៅ ដែលមិនប្រកបដោយប្រយោជន៍) បានដល់ សិប្បវិទ្យាការដែលចូលទៅសម្លាប់បៀតបៀនអ្នកដទៃ មានប្រភេទដូច វិជ្ជាដែលប្រកបដោយដំរី សេះ រថ ធ្នូ និងដាវ និងមន្តអាថព្វណ (អាថាន់) មន្តកប់រូបទីងមោង មន្តធ្វើឲ្យមានអំណាច មន្តធ្វើឲ្យស្គម និងវិជ្ជាប្រកបដោយថ្នាំពិសជាដើម ។
បរិត្តន្តិ យក្ខបរិត្តនាគមណ្ឌលាទិភេទំ សព្ពម្បិ វដ្ដតិ។
ពាក្យថា បរិត្តំ (វិជ្ជាការពារខ្លួន) បានដល់ សូម្បីវិជ្ជាការពារខ្លួនគ្រប់យ៉ាង មានប្រភេទវិជ្ជាការពារពួកយក្ស ការពារពួកនាគ (ពស់) ជាដើម រមែងគួរ (រៀបបានមិនត្រូវអាបត្តិ) ។
(សមន្តបាសាទិកា អដ្ឋកថា វិនយបិដក) ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ
images/articles/3058/ima_______________ge.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០២៦ (អាន: ១៦,៨៦៦ ដង)
ឧបោសថសីល មាន៣យ៉ាងគឺៈ
១. បកតិឧបោសថ ឧបោសថតាមធម្មតា។ កាលនៃបកតិឧបោសថនេះ មាន៨ថ្ងៃក្នុងមួយខែគឺ ជុណ្ហបក្ខ (បក្សខ្នើត) ៤ថ្ងៃ កាលបក្ខ (បក្សរនោច) មាន៤ថ្ងៃ បក្សខ្នើត ៤ថ្ងៃគឺ ៥កើត ៨កើត ១៤កើត ១៥កើត។ បក្សរនោច ៤ថ្ងៃគឺ ៥រោច ៨រោច ១៤រោច ១៥រោច។ ថ្ងៃនៃបកតិឧបោសថនេះ ក្នុងសម័យពុទ្ធកាល មានតែ៦ថ្ងៃ។ ថ្ងៃ៥កើត និង៥រោច ជាកាលនៃការស្តាប់ធម៌ទេសនាក្នុងពេលនោះ ក្រោយមកព្រះសង្គាហកត្ថេរទាំងឡាយ លោកលើកឡើងរាប់បញ្ចូលជាថ្ងៃឧបោសថ ទើបបកតិឧបោសថមាន ៨ថ្ងៃក្នុងមួយខែ។
២. បដិជាគរុបោសថ ឧបោសថរបស់បុគ្គលអ្នកភ្ញាក់រលឹក ជនទាំងឡាយកាលរក្សានូវឧបោសថនេះ រមែងរក្សាដោយអំណាចនៃកិរិយាក្រោកឡើងទទួល និងជូនតាមនៃថ្ងៃឧបោសថនីមួយៗ (ឧបោសថ ៤ថ្ងៃ) ក្នុងកន្លះខែ។
កាលនៃបដិជាគរុបោសថ មានចំនួន ១១ថ្ងៃក្នុងមួយខែ។ ជុណ្ហបក្ខ (បក្សខ្នើត) មាន ៥ថ្ងៃគឺ ៤កើត ៦កើត ៧កើត ៩កើត ១៣កើត។ កាលបក្ខ (បក្សរនោច) បើខែពេញ មាន ៦ថ្ងៃ គឺបាដិបទ (១រោច) ៤រោច ៦រោច ៧រោច ៩រោច ១៣រោច បើខែមិនពេញ មាន៦ថ្ងៃគឺ បាដិបទ (១រោច) ៤រោច ៦រោច ៧រោច ៩រោច ១២រោច។
រួមឧបោសថទាំងជុណ្ហបក្ខ និងកាលបក្ខ គឺមួយខែមានថ្ងៃឧបោសថ ១៩ថ្ងៃ។
៣.បាដិហារិយុបោសថ ឧបោសថដែលបុគ្គលគប្បីរក្សា។ ខែប្រកបដោយរដូវភ្លៀង ៤ខែ គឺ អាសាធ ១ ស្រាពណ៌ ១ ភទ្របទ ១ អស្សុជ ១ កត្តិក ១ ជាកាលនៃបាដិហារិយបក្ខ។
ក្នុងរាជសុត្តវណ្ណនា មានសេចក្តីថា និពទ្ធុបោសថ គឺឧបោសថដែលគេរក្សាជាប់ជានិច្ច មិនដាច់អស់កាល ៣ខែ ក្នុងខាងក្នុងវស្សាក្តី ឧបោសថដែលបុគ្គលរក្សាជាប់ជានិច្ច មិនដាច់អស់កាល ១ខែ ត្រង់ចន្លោះបវារណាទាំងពីរក្តី ឧបោសថដែលគេរក្សាជាប់ជានិច្ច មិនដាច់ត្រឹមកន្លះខែ ចាប់ពីថ្ងៃបវារណាទី១ ទៅក្តី ហៅថា បាដិហារិយបក្ខ។
ក្នុងតដ្តិកា បានបញ្ជាក់ថា និពទ្ធុបោសថ ឈ្មោះថា បាដិហារិយបក្ខនោះ ព្រោះជាឧបោសថ គឺបុគ្គលគប្បីរក្សា គឺថាប្រព្រឹត្តជាប់រៀងរាល់ឆ្នាំ។
បាដិហារិយបក្ខ មានន័យថា បក្សនៃបាដិហារិយុបោសថ បានដល់បក្សទាំងពីរយ៉ាងគឺ ឧបនីហរណកបក្ខ ១ បាដិជគ្គនកបក្ខ ១។
ឧបនីហរណកបក្ខ បានដល់បក្សនៃការរក្សាបកតិឧបោសថ ជុណ្ហកបក្ស មាន៤ថ្ងៃ កាលបក្ស មាន ៤ថ្ងៃ។
បដិជគ្គនកបក្ខ បានដល់បក្សនៃការរក្សានូវបាដិជាគរុបោសថ ជុណ្ហកបក្ស មាន ៥ថ្ងៃ កាលបក្ស មាន ៦ថ្ងៃ។
អាចារ្យដទៃពោលថា ខែ៣ គឺ អាសាធ ១ កត្តិក ១ ផល្គុណ ១ ជាបាដិហារិយបក្ខ។
អាចារ្យដទៃទៀតពោលថា ថ្ងៃ ៤ៗ ពោលគឺ ១៣កើត ១រោច ៧រោច ៩រោច រៀងរាល់បក្ស ដោយអំណាចនៃថ្ងៃខាងដើម និងខាងចុងនៃថ្ងៃបក្ខុបោសថ ជាបាដិហារិយបក្ខ។ ពាក្យណាគាប់ចិត្ត បុគ្គលអ្នកមានសេចក្តីប្រាថ្នានូវបុណ្យ គប្បីកាន់យកពាក្យនោះតាមសេចក្តីគាប់ចិត្តចុះ។
សេចក្តីសម្រេចក្នុងគម្ពីរ មង្គលត្ថទីបនី បានបញ្ជាក់អំពីឧបោសថ ដែលមានក្នុងសម័យពុទ្ធកាលថា កាលនៃបកតិឧបោសថ ក្នុងមួយខែមាន ៨ថ្ងៃ។ កាលនៃបដិជាគរុបោសថ ក្នុងមួយខែមាន ១១ថ្ងៃ។ ខែប្រកបដោយរដូវភ្លៀងទាំងអស់ ជាកាលនៃបាដិហារិយុបោសថ។
ថ្ងៃដែលត្រូវរក្សាឧបោសថសីល ដែលព្រះសម្មាសម្ពុទ្ធទ្រង់បានកំណត់ហើយនោះ ពិតជាមានប្រយោជន៍ ហេតុដូច្នេះ ពុទ្ធបរិស័ទដែលជាអ្នកស្រឡាញ់ព្រះពុទ្ធសាសនា ដើម្បីកុំឲ្យធម៌វិន័យនៃព្រះពុទ្ធបរមគ្រូជាម្ចាស់សាបសូន្យ គួរតែគោរពប្រតិបត្តិតាមកាលកំណត់នៃថ្ងៃឧបោសថ ដែលព្រះអង្គទ្រង់ត្រាស់សំដែងហើយ។
បុគ្គលកាលរក្សានូវបដិជាគរុបោសថ ១ខែមាន ១១ថ្ងៃ។ ឯបុគ្គលរក្សានូវបាដិហារិយុបោសថ ត្រូវរក្សាឧបោសថសីលគ្រប់ថ្ងៃនៃឧបោសថទាំងអស់ តាមបាដិហារបក្ស មិនបានលះបង់នូវថ្ងៃឧបោសថ សូម្បីតែមួយថ្ងៃឡើយ ហើយត្រូវប្រកបដោយខែជារដូវភ្លៀង ៤ខែផង។
ដោយ៥០០០ឆ្នាំ
(ប្រភពដកស្រង់)
images/articles/3059/2book.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០២៦ (អាន: ២២,៨១១ ដង)
សីលមានន័យថា ទំលាប់ ឬប្រក្រតី ដោយសេចក្តីពីរយ៉ាងគឺ
សមាធាន កិរិយាដម្កល់ដោយប្រពៃ គឺភាពមិនរាត់រាយនៃកាយកម្ម វចីកម្ម មនោកម្ម ដោយអំណាចនៃខ្លួនជាអ្នកមានសីលល្អបរិសុទ្ធ។
ឧបធារណៈ កិរិយាចូលទៅទ្រទ្រង់ គឺភាពទ្រទ្រង់ដោយអំណាចនៃការដម្កល់នៃធម៌ជាកុសលទាំងឡាយ កុសលទាំងនោះ ទុកជារូបាវចរកុសលក្តី អរូបាវចរកុសលក្តី ដែលតាំងនៅស្ថិតស្ថេរបាន អាស្រ័យមានសីលជាឫសគល់ បើគ្មានសីលជាឫសគល់ទេ កុសលទាំងនោះ ក៏រលត់រលាយបាត់ទៅ ព្រោះហេតុនោះ សាធុជន អ្នកចង់បានសេចក្តីសុខ ដែលត្រូវញុំាងកុសលជារូបាវចរ ឬលោកុត្តរ ឲ្យកើតឡើងក្នុងសន្តាននៃខ្លួន ក៏គប្បីជម្រះសីលដែលខ្លួនបានសមាទានហើយ ឲ្យស្អាតបរិសុទ្ធផូរផង់ កុំគប្បីឲ្យមានសេចក្តីសៅហ្មងឡើយ។
ន័យម្យ៉ាងទៀត សីលមានន័យ ៤ផ្សេងទៀតគឺសិរដ្ឋោ មានអត្ថថា កំពូល។ សីលជាគុណជាតិមួយ ជាគ្រឿងប្រក់រក្សាទុកនូវកុសលដទៃ មានកុសលថ្នាក់សមាធិ ឬកុសលថ្នាក់វិបស្សនាជាដើម ព្រោះហេតុថា កុសលទាំងអស់នោះ កាលបើគ្មានសេចក្តីសង្រួម គឺសីលជាខាងដើមទេ នោះក៏មិនកើតឡើងបាន។ ប្រសិនណាបើកុសលទាំងអស់នោះបានកើតឡើងហើយ ដោយមានសីលជាហេតុខាងដើម តែដល់ពេលក្រោយ សីលនោះរលត់បាត់ទៅ កុសលទាំងអស់នោះ ក៏ត្រូវសាបសូន្យទៅវិញដែរ។
សីសដ្ឋោ មានអត្ថថា ក្បាល។ សត្វទាំងឡាយ បើគ្មានក្បាលទេ ក៏ត្រូវស្លាប់អស់ជីវិតទៅ មានឧបមាយ៉ាងណា កុសលទាំងឡាយ មានកុសលថ្នាក់សមាធិ បញ្ញា និងលោកុត្តរ ដែលកើតឡើង និងមានការប្រព្រឹត្តរីកចំរើនទៅបាន ក៏ព្រោះតែសីល កាលបើគ្មានសីលហើយ កុសលទាំងនោះក៏ត្រូវរលត់សាបសូន្យទៅ ក៏មានសេចក្តីឧបមេយ្យយ៉ាងនោះដែរ។
សីតលដ្ឋោ សីលមានអត្ថថា ត្រជាក់។ សីលជាគុណជាតិមួយ បដិបក្ខនឹងទោសៈ កាលបើសីលកើតឡើងក្នុងសន្តានចិត្តហើយ ទោសៈ (ធម្មជាតិប្រទូស្តក្នុងអារម្មណ៍) ក៏រលត់ទៅ កិលេស គឺទោសៈនេះហើយ ដែលជាតួភ្លើងមួយ តែងដុតកំដៅនូវចិត្តសត្វឲ្យក្តៅក្រហល់ក្រហាយឆេះឡើងបណ្តាលឲ្យសត្វទាំងឡាយ សាងនូវអំពើបាបប្រកបដោយកាយ វាចា ចិត្ត មានការសម្លាប់សត្វ ជេរប្រទេចជាដើម ដែលឲ្យផលជាទុក្ខក្នុងសំសារវដ្ត។ សត្វទាំងអស់ កាលបើបានធ្វើនូវសេចក្តីសង្រួមកាយ វាចា ចិត្តឲ្យផុតចាកបាបកម្ម ជាង្នកមិនមានទោសៈ មានចិត្តស្ងប់ស្រួល កាយកម្មក៏ស្ងប់ វចីកម្ម ក៏ស្ងប់ មនោកម្មក៏ស្ងប់ ម្ល៉ោះហើយសត្វទាំងនោះ ក៏ដល់នូវការត្រជាក់សុខស្រួល ផុតចាកពៀរវេរាគ្រប់យ៉ាងដែលកើតអំពីបាបកម្ម រស់នៅជាសុខក្នុងបច្ចុប្បន្នជាតិនេះ នឹងបានសុខតទៅក្នុងលោកខាងមុខថែមទៀត។
សិវដ្ឋោ មានអត្ថថា ក្សេមក្សាន្ត។ មានព្រះពុទ្ធដីកាថា សីលេន និព្វុតឹ យន្តិ សត្វទាំងឡាយទៅដល់ព្រះនិព្វានជាទីរលត់បង់នូវសេចក្តីទុក្ខគ្រប់យ៉ាង ក៏ព្រោះសីល។ ព្រះនិព្វាន ជាទីសុខក្សេមក្សាន្ត ចាកសេចក្តីទុក្ខគ្រប់យ៉ាង ព្រះយោគាវចរ ដែលបានដល់ទីនោះ មិនមែនបានដោយហេតុដទៃឡើយ គឺដល់ព្រះនិព្វានដោយអាស្រ័យសេចក្តីប្រតិបត្តិក្នុងសមថវិបស្សនាកម្មដ្ឋាន ដែលមានការរក្សាសីលជាហេតុ។ ម្យ៉ាងទៀត សូម្បីសត្វទាំងឡាយ ដែលនៅអន្ទោលទៅមកក្នុងភពបី ដែលបានទទួលសោយនូវសេចក្តី សុខដ៏ច្រើន ក៏ព្រោះការរក្សាសីលជាហេតុ ដូចពុទ្ធដីកាថា សីលេន សុគតឹ យន្តិ សីលេន ភោគសម្បទា សត្វទាំងឡាយទៅកាន់សុគតិ ក៏ព្រោះសីល ការបរិបូណ៌ដោយភោគសម្បត្តិ ក៏ព្រោះសីល។
សត្វទាំងឡាយ ដែលមិនបានសេចក្តីសុខ តែងជួបនូវសេចក្តីទុក្ខលំបាក និងមហន្តរាយ មានការកើតក្នុងមហានរក ប្រេត អសុរកាយ តិរច្ឆាន ព្រោះតែគ្មានសីល។ សត្វទាំងឡាយដែលកើតក្នុងភពបី បានសោយនូវទោស ៥យ៉ាង គឺ អាយុខ្លី ១ វិនាសទ្រព្យ ១ ខ្ទើយ ឬច្រើនដោយការជាប់ចោទអំពីសំណាក់នៃជនដទៃ ១ ការពោលបង្កាច់បង្ខូចចំពោះពាក្យដែលខ្លួនពោលពិតហើយ ១ ការឆ្កួតលីលាវង្វេង ១ ព្រោះទោស គឺការមិនរក្សាសីលហ្នឹងឯង។
សីល មានធម៌ពីរយ៉ាង ជាហេតុពិត។
ហិរិ សេចក្តីខ្មាសបាប។ មានឧបមា ដូចជាបុរសខ្ពើមលាមក មិនចង់ចាប់ពាល់ដោយដៃយ៉ាងណា បាបធម៌ បុគ្គលគួរខ្ពើម មិនប្រព្រឹត្តអំពើបាបនោះ ក៏យ៉ាងនោះដែរ។
ឱត្តប្ប សេចក្តីតក់ស្លុតនឹងអំពើបាប។ មានឧបមា ដូចជាបុគ្គលមិនចាប់ពាល់នូវភ្លើងដែលកំពុងឆេះ ព្រោះខ្លាចរលាកយ៉ាងណា បុគ្គលមិនគួរប្រព្រឹត្តអំពើបាប ព្រោះខ្លាចទោសនៃអំពើបាបនោះឲ្យផល ក៏យ៉ាងនោះដែរ។
សេចក្តីពិតថា កាលដែលហិរិ និងឱត្តប្បមាន សីលរមែងកើតឡើងផង ស្ថិតនៅផង តែបើហិរិ និងឱត្តប្បមិនមានទេនោះ សីលកើតឡើង តែមិនស្ថិតនៅ។
អានិសង្សរបស់សីលក្នុងគម្ពីរវិសុទ្ធិមគ្គមានសេចក្តីថា កាលបើសីលបរិសុទ្ធហើយ ជាបច្ច័យកើតឡើងអវិប្បដិសារៈ (សេចក្តីមិនក្តៅក្រហាយស្តាយក្រោយ)។ អវិប្បដិសារៈកើតឡើង ជាបច្ច័យឲ្យកើតបាមោជ្ជៈ (សេចក្តីរីករាយទន់)។ បាមោជ្ជៈកើតឡើង ជាបច្ច័យឲ្យកើតបីតិ (សេចក្តីឆ្អែតចិត្ត)។ បីតិកើតឡើងហើយ ជាបច្ច័យឲ្យកើតបស្សទ្ធិ (សេចក្តីស្ងប់កាយស្ងប់ចិត្ត)។ បស្សទ្ធិកើតឡើងហើយ ជាបច្ច័យឲ្យកើតសុខ (សេចក្តីស្រួលកាយ ស្រួលចិត្ត)។ សុខកើតឡើងហើយ ជាបច្ច័យឲ្យកើតសមាធិ (ការតម្កល់ចិត្តនឹង)។ សមាធិកើតឡើងហើយ ជាបច្ច័យឲ្យកើតយថាភូតញ្ញាណទស្សន (ប្រាជ្ញាដែលដឹងច្បាស់ ឃើញច្បាស់នូវធម៌តាមពិត)។ យថាភូតញ្ញាណទស្សនកើតឡើងហើយ ជាបច្ច័យឲ្យកើតនិព្វិទា (សេចក្តីនឿយណា)។ និព្វិទាកើតឡើងហើយ ជាបច្ច័យឲ្យកើតវិរាគ (ការប្រាសចាកតម្រេក)។ វិរាគកើតឡើងហើយ ជាបច្ច័យឲ្យកើតវិមុត្តិ (ការរួចផុតស្រឡះចាកកិលេស)។ វិមុត្តិកើតឡើងហើយ ជាបច្ច័យឲ្យកើតវិមុត្តិញ្ញាណទស្សន (ប្រាជ្ញាដឹងច្បាស់ ឃើញច្បាស់ថា រួចផុតស្រឡះចាកកិលេស)។
អានិសង្សសីល ៥ទៀតគឺ
១. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ រមែងបាននូវគំនរភោគសម្បត្តិដ៏ច្រើន ដែលមានសេចក្តីមិនប្រមាទជាហេតុ។
២. កល្យាណកិត្តិស័ព្ទរបស់អ្នកមានសីល មានសីលពេញលេញ រមែងផុសផុលឡើយ។
៣. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ រមែងចូលទៅកាន់បរិស័ទណាមួយ ទុកជាខត្តិយបរិស័ទក្តី ព្រាហ្មណបរិស័ទក្តី គហបតិបរិស័ទក្តី សមណបរិស័ទក្តី ជាអ្នកក្លៀវក្លា មិនអៀនអន់ចូលទៅរក។
៤. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ ជាអ្នកមិនវង្វេង ធ្វើកាលកិរិយា (ស្លាប់)។
៥. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ បន្ទាប់អំពីបែកធ្លាយកាយទៅ រមែងចូលទៅកើតក្នុងសុគតិសួគ៌ទេវលោក។ (បិ. ៥៧, ឃ.២៤២)
សិក្ខាបទ ៥
បាណាតិបាតា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ។
អទិន្នាទានា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។
កាមេសុមិច្ឆាចារា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ។
មុសាវាទា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក។
សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។
សិក្ខាបទ ១០
បាណាតិបាតា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ។
អទិន្នាទានា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។
អព្រហ្មចរិយា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាប្រព្រឹត្តនូវធម៌មិនប្រសើរ គឺសេពនូវមេថុនធម្ម។
មុសាវាទា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក។
សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។
វិកាលភោជនា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាបរិភោគនូវភោជនាហារក្នុងកាលខុស។
នច្ចគីតវាទិតវិសូកទស្សនា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយារាំ និងច្រៀង និងប្រគំ និងមើលនូវល្បែងដែលជាសត្រូវដល់កុសលធម៌។
មាលាគន្ធវិលេបន ធារណមណ្ឌន វិភូសនដ្ឋានា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាទ្រទ្រង់ និងប្រដាប់តាក់តែង និងស្អិតស្អាង (រាងកាយ) ដោយផ្កាកម្រង និងគ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ។
ឧច្ចាសយនមហាសយនា វេរមណី ចេតនា ជាហេតុវៀរចាកទីសេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏ប្រសើរ។
ជាតរូបរជតប្បដិគ្គហនា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាទទួលកាន់យកនូវមាស និងប្រាក់ ដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យទទួលកាន់យកហើយត្រេកអរចំពោះមាស និងប្រាក់នោះ។
សិក្ខាបទ ៨
បាណាតិបាតា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ។
អទិន្នាទានា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។
អព្រហ្មចរិយា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាប្រព្រឹត្តនូវធម៌មិនប្រសើរ គឺសេពនូវមេថុនធម្ម។
មុសាវាទា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក។
សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។
វិកាលភោជនា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាបរិភោគនូវភោជនាហារក្នុងកាលខុស។
នច្ចគីតវាទិតវិសូកទស្សនា មាលាគន្ធវិលេបន ធារណមណ្ឌន វិភូសនដ្ឋានា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយារាំ និងច្រៀង និងប្រគំ និងមើលនូវល្បែងដែលជាសត្រូវដល់កុសលធម៌ និងទ្រទ្រង់ និងប្រដាប់តាក់តែង និងស្អិតស្អាង (រាងកាយ) ដោយផ្កាកម្រង និងគ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ។
ឧច្ចាសយនមហាសយនា វេរមណី ចេតនា ជាហេតុវៀរចាកទីសេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏ប្រសើរ។
ដោយ៥០០០ឆ្នាំ
images/articles/3060/Buddhist-Hell-Garden-12.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០២៦ (អាន: ៩,៩០៥ ដង)
សីលវិបត្តិ ការវិនាសនៃសីល ទោសនៃការវិនាសសីល របស់បុគ្គលអ្នកទ្រុស្តសីល គឺព្រះមានព្រះភាគទ្រង់សំដែងក្នុងព្រះសូត្រ មាន៥ប្រការ បុគ្គលអ្នកទ្រុស្តសីល តែងបាននូវទោស ៥យ៉ាងគឺ
១. មិនបាននូវគំនរទ្រព្យសម្បត្តិ (ទ្រព្យសម្បត្តិចេះតែវិនាស)។
២. កិត្តិស័ព្ទអាក្រក់ផុសអណ្តែតឡើង។
៣. តែងមានមុខអៀនអន់ ដាក់មុខសំយុងចុះ ក្នុងកាលចូលទៅកាន់ទីប្រជុំជន។
៤. វង្វេងស្មារតី ក្នុងពេលធ្វើកាលកិរិយា (ស្លាប់)។
៥. បន្ទាប់អំពីបែកធ្លាយ ទំលាយខន្ធទៅ តែងចូលទៅកើតក្នុងអបាយភូមិ។
ម្យ៉ាងទៀត ក្នុងសព្វលហុសូត្រ ព្រះមានព្រះភាគទ្រង់ត្រាស់សំដែងអំពីទោសរបស់បញ្ចវេរាដោយមានសេចក្តីថា
១. អំពើ គឺ ការសម្លាប់សត្វមានជីវិត តែងនាំសត្វឲ្យកើតក្នុងនរក កំណើតតិរច្ឆាន ប្រែតវិស័យ បើសិនជាកម្មនោះជាកម្មស្រាលបំផុត កាលបើកើតជាមនុស្ស នាំឲ្យអាយុខ្លី។
២. អំពើ គឺការលួចទ្រព្យគេ តែងនាំសត្វឲ្យកើតក្នុងនរក កំណើតតិរច្ឆាន ប្រែតវិស័យ បើកម្មនោះជាកម្មស្រាលបំផុត កាលបើកើតជាមនុស្ស ក៏នាំមកនូវសេចក្តីវិនាសទ្រព្យសម្បត្តិ។
៣. អំពើ គឺការប្រព្រឹត្តខុសក្នុងកាម តែងនាំសត្វឲ្យកើតក្នុងនរក កំណើតតិរច្ឆាន ប្រែតវិស័យ បើកម្មនោះជាកម្មស្រាលបំផុត កាលបើកើតជាមនុស្ស ក៏នាំមកនូវពៀរ មួយអន្លើដោយសត្រូវ។
៤. អំពើ គឺការពោលពាក្យកុហក តែងនាំសត្វឲ្យកើតក្នុងនរក កំណើតតិរច្ឆាន ប្រែតវិស័យ បើកម្មនោះជាកម្មស្រាលបំផុត កាលបើកើតជាមនុស្ស តែងជួបប្រទះនូវការពោលបង្កាច់អំពីសំណាក់នៃជនដទៃ។
៥. អំពើ គឺការផឹកទឹកស្រវឹង តែងនាំសត្វឲ្យកើតក្នុងនរក កំណើតតិរច្ឆាន ប្រែតវិស័យ បើកម្មនោះជាកម្មស្រាលបំផុត កាលបើកើតជាមនុស្ស ក៏នាំឲ្យទៅជាមនុស្សឆ្កួតលីលា។
ម្យ៉ាងទៀត ទោសរបស់សីលវិបត្តិ គឺបុគ្គលអ្នកទ្រុស្តសីល មិនជាទីគាប់ចិត្តរបស់ទេវតា និងមនុស្សទាំងឡាយ ជាបុគ្គល គឺសព្រហ្មចារីមិនគប្បីទូន្មានរឿយៗ ប្រកបដោយទុក្ខដល់សព្រហ្មចារី ដែលកើតវិប្បដិសារី ក្នុងពេលដែលគេតិះដៀល បុគ្គលអ្នកទ្រុស្តសីល និងសរសើរនូវបុគ្គលអ្នកមានសីល មានសម្បុរអាក្រក់ ដូចជាសំពត់សាដក ដែលគេធ្វើអំពីសំបកធ្មៃ មានកិរិយាប៉ះព្រមនូវទុក្ខ មានតម្លៃតិច មានការជម្រះលំបាក ដូចជារណ្តៅលាមក ដែលគេកប់អស់ឆ្នាំជាអនេក ជាអ្នកបួសខាងក្រៅអំពីឧភតោសង្ឃ ដូចជាអង្កត់ឧស ដែល
គេដុតខ្មោចហើយ សូម្បីប្តេជ្ញាខ្លួនឯងថាជាភិក្ខុ ក៏មិនមែនជាភិក្ខុ ដូចសត្វលា ជាប់តាមហ្វូងគោ មានសេចក្តីតក់ស្លុតរឿយៗ ដូចជាបុរសប្រកបដោយពៀរទាំងអស់ មិនគួររួមនៅជាមួយ ដូចជាសាកសព សូម្បីប្រកបដោយគុណ មានសុតៈជាដើម ក៏មិនគួរដល់ការបូជារបស់សព្រហ្មចារីទាំងឡាយ ដូចជាភ្លើងក្នុងព្រៃដុតខ្មោច មិនគួរដល់ការបូជារបស់ពួកព្រាហ្មណ៍ មិនគួរត្រាស់ដឹងនូវគុណវិសេស ដូចមនុស្សមិនគួរក្នុងកាលឃើញរូប អស់សង្ឃឹមក្នុងប្រះសទ្ធម្ម ឬដូចជាកុមារតូចនៃចណ្ឌាល អត់មានសង្ឃឹមក្នុងរាជ្យ សូម្បីកាលសំគាល់នូវខ្លួនថា អញជាអ្នកប្រកបដោយសេចក្តីសុខក្នុងរាជ្យ ក៏ប្រកបដោយសេចក្តីទុក្ខតែម្យ៉ាង មែនពិត។
ដោយ៥០០០ឆ្នាំ
images/articles/3177/______________________________.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០២៦ (អាន: ៨,៦៤៩ ដង)
ផ្កាសីល ក្រអូបបានទាំងបណ្តេាយខ្យល់ និងបព្ច្រាសខ្យល់ ល្អវិសេសជាងក្លិនផ្កាទាំងឡាយ មានផ្កាម្លិះលា ម្លិះរួតជាដេីម ដូច្នេះត្រូវខិតខំស្វែងរកផ្កាសីលនេះមកប្រដាប់ តាក់តែងរាងកាយទៅ ព្រេាះផ្កានេះមាននៅក្នុងសន្តានចិត្តនៃបុគ្គលណាហេីយ ធ្វេីឲ្យបុគ្គលនេាះជួបប្រសព្វតែសេចក្តីសុខរហូត សមដូច គាថាថា៖ សុខំ យាវ ជរា សីលំ សីលនាំសេចក្តីសុខមកឲ្យដរាបដល់ចាស់ជរា។
. សីលាលង្ការសទិសេា អលង្ការេា នត្ថិ ។
អលង្ការប្រាកដដូចជាគ្រឿងអលង្ការ គឺសីលមិនមាន។
. សីលបុប្ផសទិសំ បុប្ផំ នត្ថិ ។
ផ្កាឈេីប្រាកដដូចជាផ្កា គឺសីលមិនមាន។
. សីលគន្ធសទិសេា គន្ធេា នត្ថិ ។
ក្លិនប្រាកដដូចជាក្លិន គឺសីលមិនមាន។
. ហេាតិ សីលវតំ អត្ថេា ។
សេចក្តីចម្រេីនតែងមានដល់ពួកជនអ្នកមានសីល។
. សីលំ សមាធានន្តិ ។
សីលរមែងបិទបាំងនូវសេចក្តីប្រមាទ។
. សីលំ ឧបធារេន្តិ ។ សីលចូលទៅទ្រទ្រង់ទុកនូវកុសលធម៌ទាំងពួងឲ្យនៅបាន។
. សីលំ សីតន្តិ ។
សីលជារបស់ត្រជាក់ស្ងប់រម្ងាប់នូវពៀរ។
. សីលំ វឌ្ឍន្តិ ។
សីលជាទីញាុំងកុសលទាំងពួងឲ្យចម្រេីន។
. សីលំ អបាយ សពា្ឆនំ ។
សីលជាគ្រឿងបិទបាំងនូវអបាយភូមិ។
. ចន្ទនំ តគរំ វាបិ ឧប្បលំ អថ វស្សិកី ឯតេសំ គន្ធជាតានំ សីលគន្ធេា អនុត្តរេា ។ ក្លិននៃសីលជាគុណជាតិប្រសេីរបំផុត ជាងគន្ធជាតទាំងនេះ គឺខ្លឹមចន្ទន៌ ខ្លឹមក្រស្នា ផ្កាឧប្បល ផ្កាម្លិះលា ។
. តេសំ សម្បន្នសីលានំ អប្បមាទវិហារិនំ សម្មទញ្ញា វិមុត្តានំ មារេា មគ្គំ ន វិន្ទតិ ។ មារាធិរាជ (ទុកជាស្វែងរក) ក៏មិនជួបនូវផ្លូវរបស់លេាកអ្នកមានសីលបរិបូណ៌ អ្នកនៅដេាយសេចក្តីមិនប្រមាទ អ្នករួចស្រឡះ (ចាកធម៌ជាគ្រឿងស្មៅហ្មង) ព្រេាះដឹងច្បាស់តាមហេតុ។
++ សេចក្តីទុក្ខរបស់បដាចារា
បដាចារាមានសេចក្តីទុក្ខខ្លាំងណាស់ ព្រេាះត្រូវបាត់បង់ នូវបិយជន គឺជនជាទីស្រឡាញ់ មានប្តី ត្រូវពស់ចឹក, កូនពីរនាក់ កូនមួយត្រូវខ្លែងឆាបយកទៅ កូនម្នាក់ទៀតត្រូវទឹកកួចយកទៅ, ឪពុកម្តាយ និងបងប្រុស ត្រូវផ្ទះរលំសង្កត់លេីស្លាប់ ដុតនៅហ្នឹងជេីងថ្កល់តែមួយទៀត ហេតុទាំងនុ៎ះហេីយ ធ្វេីឲ្យនាងក្លាយទៅជាមនុស្សបាត់បង់នូវសតិស្មារតី ឆ្កួតវង្វេង រហូតដល់ថ្នាក់ដេីរអត់មានសម្លៀកបំពាក់ជាប់ខ្លួន មនុស្សទាំងឡាយឃេីញហេីយ ក៏យកដុំដីគ្រវែងនាង ដេញនាងដូចជាគេា ក្របី តែដេាយសារនាងបានធ្វេីបុណ្យទុកមក រួមផ្សំដេាយនាងមានឧបនិស្ស័យត្រូវបានសម្រេចធម៌ ធ្វេីឲ្យនាងឈានជេីងដេីរចូលទៅក្នុងវត្តជេតពន គ្រានេាះព្រះមានព្រភាគ ទ្រង់កំពុងសម្តែងធម៌ឲ្យពុទ្ធបរិស័ទស្តាប់ ហេីយព្រះអង្គក៏បានត្រាស់នឹងនាងថា ចូរនាងមានសតិ ស្មារតីឡេីងវិញ ត្រឹមតែពុទ្ធដីកាប៉ុណ្ណេាះ ធ្វេីឲ្យបដាចារាមានស្មារតីឡេីងវិញ ពុទ្ធបរិស័ទដែលអង្គុយស្តាប់ព្រះអង្គនេាះ ក៏បានបេាះសម្ពត់ឲ្យនាងស្លៀកទៅ ។ កាលបេីនាងមានសតិស្មារតី ឡេីងវិញហេីយ នាងក៏បានរៀបរាប់អំពីសេចក្តីទុក្ខដែលមានការព្រាត់ប្រាសនូវបុគ្គលដែលជាទីស្រឡាញ់ ឲ្យព្រះអង្គជ្រាបខណៈនេាះព្រះអង្គក៏បានត្រាស់តទៅនាងវិញថា ម្នាលបដាចារាទឹកភ្នែកដែលយំសេាក ស្តាយស្រណេាះ អាឡេាះអាល័យនូវបុគ្គលជាទីស្រឡាញ់នេះ ច្រេីនជាងទឹកនៅក្នុងមហាសមុទ្រទៅទៀត រួចក៏ព្រះអង្គត្រាស់គាថានេះថា៖
ន សន្តិ បុត្តា តាណាយ ន បិតា នបិ ពន្ធវា អន្តកេនាធិបន្នស្ស នត្ថិ ញាតីសុ តាណតា ឯតមត្ថវសំ ញត្វា បណ្ឌិតេា សីលសំវុតេា និព្វានតមនំ មត្តំ ខិប្បមេវ វិសេាធយេ ។ បុគ្គលដែលមរណសង្គ្រាម គឺសេចក្តីស្លាប់គ្របសង្កត់ហេីយ កូនទាំងឡាយនឹងមកជួយខាខាំងរាំងរាពុំបាន មាតានិង បិតាទាំងឡាយនឹងមកជួយខាខាំងរាំងរាពុំបាន ផៅពង្សទាំងឡាយនឹងមកជួយខាខាំងរាំងរាពុំបាន គ្រឿងខាខាំងរាំងរាក្នុងញាតិទាំងឡាយ មិនមានសេាះឡេីយ (ព្រេាះហេតុនេាះ) បណ្ឌិតដែលមានប្រាជ្ញា កាលបេីបានដឹងនូវអំណាចនៃប្រយេាជន៍ គឺសីលនុ៎ះហេីយ ក៏គួរតែសង្រួមប្រយ័ត្នក្នុងសីល ខំជម្រះនូវផ្លូវសម្រាប់ដេីរទៅកាន់ព្រះនិព្វានឲ្យឆាប់រួសរាន់ កុំបង្អែង់ឡេីយ ។
គ្រាចុងក្រេាយនៃជីវិតរបស់ព្រះនាងបដាចារា ក៏បានបួសជាភិក្ខុនី ហេីយក៏បានសម្រេចជាព្រះអរហន្តី អស់នូវអាសវៈកិលេស ផុតចាកអំពីសេចក្តីទុក្ខ និងបានជាកំពូលលេីភិក្ខុនី ទាំងឡាយខាងផ្នែកទ្រទ្រង់ព្រះវិន័យ នៅក្នុងសាសនាព្រះសមណគេាតមបរមគ្រូនៃយេីង ។
តេីយេីង និងព្រះនាងបដាចារា មួយណាមានសេចក្តីទុក្ខច្រេីនជាង?
សៀវភៅ»សីលមយៈ
ដោយ៥០០០ឆ្នាំ
images/articles/3200/______________________________.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០២៦ (អាន: ៧,៤១៩ ដង)
នៅក្នុងបឋមសក្កនមស្សនសូត្រ ព្រះត្រៃបិដកលេខ ៣០ ទំព័រ ២៨៧ ព្រះមានព្រះភាគជាម្ចាស់ទ្រង់ត្រាស់អំពីសក្កទេវរាជ ដែលជាស្តេចនៃទេវតាជាន់តាវតឹង្ស ចេញមកអំពីជយន្តប្រាសាទថ្វាយបង្គំទិសទាំងបួន ដែលមានសេចក្តីថា៖
សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយសក្កទេវានមិន្ទ បានហៅមាតលីសង្គាហកៈមកប្រាប់ថា ម្នាលមាតលីសំឡាញ់ អ្នកចូរទឹមរថអាជានេយ្យដែលទឹមសេះមួយពាន់ យេីងនឹងទៅកាន់ឧយ្យានភូមិ ដេីម្បីេមីលនូវភូមិដ៏សប្បាយ ។ ម្នាលភិក្ខុទាំងឡាយ មាតលីសង្គាហកទេវបុត្រទទួលស្តាប់ពាក្យសក្កទេវានមិន្ទថា សូមទ្រង់ព្រះមេត្តាប្រេាស ហេីយទឹមរថអាជានេយ្យដែលទឹមសេះមួយពាន់ ក្រាបទូលដល់សក្កទេវានមិន្ទថា បពិត្រព្រះអង្គអ្នកនិរទុក្ខ រថអាជានេយ្យដែលទឹមសេះមួយពាន់ ខ្ញុំព្រះអង្គបានទឹមបម្រុងព្រះអង្គហេីយ សូមទ្រង់សំគាល់នូវកាលគួរនឹងសេ្តចទៅក្នុងកាលឥឡូវនេះចុះ ។
ម្នាលភិក្ខុទាំងឡាយ លំដាប់នេាះឯង សក្កទេវានមិន្ទស្តេចចុះចាកវេជយន្តប្រាសាទធ្វេីអពា្ជលីនមស្ការគ្រប់ទិស ។ ម្នាលភិក្ខុទាំងឡាយ គ្រានេាះឯងមាតលីសង្គាហកទេវបុត្រ បានក្រាបទូលសួរសក្កទេវានមិន្ទដេាយគាថាថា៖ តំ នមស្សន្តិ តេវិជ្ជា សព្វេ ភុម្មា ច ខត្តិយា ចត្តារេា ច មហារាជា តិនសា ច យសស្សិនេា អថ កេា នាម សេា តក្ខេា យំ ត្វំ សក្ក នមស្សសីតិ ។
ពួកអ្នកមានវិជ្ជាបីផង ពួកក្សត្រិយ៍ទាំងអស់ដែលគង់នៅលេីផែនដីផង ពួកមហារាជទាំងបួនផង ពួកទេវតាមានយសក្នុងឋានតាវត្តិង្សផង តែងថ្វាយបង្គំព្រះអង្គ បពិត្រសក្កទេវរាជ កាលបេីយ៉ាងនេះ ព្រះអង្គនឹងថ្វាយបង្គំអ្នកណា អ្នកនេាះជាបុគ្គលគួរគេបូជា តេីជាអ្នកណា?
សក្កទេវរាជត្រាស់ថា៖ តំ នមស្សន្តិ តេវិជ្ជា សព្វេ ភុម្មា ច ខត្តិយា ចត្តារេា ច មហារាជា តិនសា ច យសស្សិនេា អហព្ចា សីលសម្បន្នេ ចិររត្តសមាហិតេ សម្មា បព្វជិតេ វន្ទេ ព្រហ្មចរិយបរាយនេ យេ គហដ្ឋា បុញ្ញាករា សីលវនេា ឧបាសកា ធម្មេន ទារំ បេាសេន្តិ តេ នមស្សមិ មាតលីតិ ។ ពួកអ្នកមានវិជ្ជាបីផង ពួកក្សត្រយ៍ទាំងអស់ដែលគង់នៅលេីផែនដីផង ពួកមហារាជទាំងបួនផង ពួកទេវតាមានយសក្នុងឋានតាវត្តឹង្សផង តែងថ្វាយបង្គំខ្ញុំ ពិតមែន ឯខ្ញុំថ្វាយបង្គំដេាយប្រពៃចំពេាះពួកបព្វជិតដែលបរិបូណ៌ដេាយសីល មានចិត្តតំកល់មាំអស់រាត្រីដ៏យូរអង្វែង មានព្រហ្មចារ្យជាទីប្រព្រឹត្តទៅក្នុងខាងមុខ ពួកគ្រហស្ថណាជាអ្នកធ្វេីបុណ្យ ជាឧបាសកមានសីល ចិព្ចាឹមកូនប្រពន្ធដេាយធម៌ ម្នាលមាតលី ខ្ញុំក៏ថ្វាយបង្គំចំពេាះពួកគ្រហស្ថនេាះដែរ ។
មាតលីទូលថា៖ សេដ្ឋា ហិ កិរ លេាកស្មឹ យេត្វំ សក្ក នមស្សសិ អហម្បី តេ នមស្សាមិ យេ នមស្សសិ វាសវាតិ ។ បពិត្រសក្កទេវរាជ ព្រះអង្គថ្វាយបង្គំពួកបុគ្គលណា ពួកបុគ្គលនេាះប្រសេីរបំផុតក្នុងលេាកដេាយពិត បពិត្រវាសវៈ ព្រះអង្គថ្វាយបង្គំពួកបុគ្គលណា ខ្ញុំព្រះអង្គក៏ថ្វាយបង្គំពួកបុគ្គលនេាះដែរ ។
លុះមឃទេវរាជ ព្រះនាមសុជម្បតិជាប្រធានរបស់ទេវតា បានពេាលពាក្យនេះហេីយ ក៏ថ្វាយបង្គំគ្រប់ទិសរួចឡេីងគង់លេីរថទៅ ។
៚ អដ្ឋកថា៖ បទថា បុថុទ្ទិសា បានដល់ ទិសធំ ៤ និងទិសតូច ៤ ។ បទថា ភុម្មា បានដល់ អ្នកនៅលេីផែនដី ។ បទថា ចិររត្តសមាហិតេ បានដល់ អ្នកមានចិត្តតាំងមាំ ហេីយដេាយឧបចារៈ និងអប្បនាអស់រាត្រីយូរ ។ បទថា វន្ទេ បានដល់ ខ្ញុំសូមសំពះ ។
បទថា ព្រហ្មចរិយបរាយនេ អធិប្បាយថា៖ នៅប្រព្រឹត្តព្រហ្មចរិយដែលជាការប្រព្រឹត្តប្រសេីរបំផុតជាដេីមថា ដេកមួយពេលឆាន់មួយ ពេលក្នុងទីបំផុតជីវិតរហូតអស់ ១០ ឆ្នាំខ្លះ ២០ ឆ្នាំខ្លះ ។ល។ ៦០ ឆ្នាំខ្លះ ។ បទថា បុញ្ញករា បានដល់ អ្នកធ្វេីបុណ្យមានជាដេីមយ៉ាងនេះថាថ្វាយបច្ច័យ៤ បូជាដេាយផ្កាម្លិះក្រពុំអុជប្រទីបមួយពាន់។ បទថា សីលវន្តេា សេចក្តីថា តាំងនៅក្នុងភាពជា ឧបាសកប្រកបដេាយសីល ៥ ខ្លះ សីល ១០ ខ្លះ ។បទថា ធម្មេន ទារំ បេាសេន្តិ បានដល់ មិនធ្វេីចេារកម្ម មានការទម្លាយឧម្មង្គជាដេីម ហេីយចិពា្ចឹមរក្សាបុត្រភរិយាដេាយកសិកម្ម គេារក្ខកម្ម និងពាណិជ្ជកម្មជាដេីម ។ បទថា បមុខេា រថមារុហិ បានដល់ ជាប្រមុខ គឺជាអ្នកប្រសេីររបស់ទេវតាទាំងឡាយ ស្តេចឡេីងរថ ។
សីលប្រសើរជាងសម្បត្តិទ្រព្យ !!!
សីលប្រសើរជាងរូបសម្បត្តិ ព្រោះនាំមកនូវសេចក្ដីជ្រះថ្លាដល់ជនទាំងពួង និងព្រោះជរា ព្យាធិជាដើមគ្របសង្កត់មិនបាន ។ សីលប្រសើរជាងវិមានប្រាសាទ ព្រោះនាំមកនូវការត្រជាក់ចិត្តពោលគឺសីលជាវិមានប្រាសាទរបស់ចិត្ត ។ សីលប្រសើរជាងក្រុមញាតិ ព្រោះឱ្យសម្រេចនូវសម្បត្តិខ្ពស់ៗដែលពពួកញាតិមិនអាចឱ្យសម្រេចទៅបាន ។ សីលប្រសើរជាងកងទ័ព មន្តអាគម និងថ្នាំវិសេសណាៗទាំងអស់ ក្នុងការរក្សាខ្លួនឱ្យឋិតនៅក្នុងភាពជាមនុស្សពិតៗ មិនឱ្យភាពជាមនុស្សក្នុងចិត្តវិនាសឡើយ ។ សីលធើ្វឱ្យអ្នកមានសីលបានជាទីពឹងនៃខ្លួនឯង។ សីលរមែងរក្សាអ្នកមានសីល ក្រៃលែងជាងមាតារក្សាបុត្រនិងក្រៃលែងជាងទេវតារក្សាមនុស្សលោក ។
ដោយ៥០០០ឆ្នាំ
images/articles/3530/2026-08-01_18_29_32-Untitled_-_Notepad.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០២៦ (អាន: ២៦៩ ដង)
មេថុនសំយោគ មាន៧គឺ៖
១. អ្នកប្រព្រឹត្តព្រហ្មចរិយ ហើយត្រេកអរនូវកិរិយាអប់គក់ ផ្ងូត ច្របាច់ របស់មាតុគ្រាម ឬប្រាថ្នាចង់ឲ្យបាននូវអំពើទាំងនោះ។
២. មិនដល់ម្ល៉ោះ ត្រឹមតែសើចក្អាកក្អាយ លេងប្រឡែងជាមួយនឹងមាតុគ្រាម ហើយត្រេកអរតាមនោះ។
៣. មិនដល់ម្ល៉ោះ ត្រឹមតែសំឡក់ភ្នែករបស់មាតុគ្រាម ដោយភ្នែករបស់ខ្លួន ឬញាក់ចិញ្ចើមឲ្យមាតុគ្រាម ហើយត្រេកអរតាមនោះ។
៤. មិនដល់ម្ល៉ោះ ត្រឹមតែស្តាប់សំឡេងរបស់មាតុគ្រាមសើច និយាយស្តី ឬច្រៀងជាដើម ខំផ្ទៀងចាំស្តាប់អំពីខាងក្រៅជញ្ជាំង ឬខាងក្រៅកំពែងជាដើម ហើយត្រេកអរតាមនោះ។
៥. មិនដល់ម្ល៉ោះ ត្រឹមតែនឹកភ្នកដល់សំណើចសើច សំដីចចារ និងល្បែងលេងដែលខ្លួនធ្លាប់សើច ធ្លាប់ចចារ ធ្លាប់លេងជាមួយនឹងមាតុគ្រាមក្នុងកាលមុន ហើយត្រេកអរតាមនោះ។
៦. មិនដល់ម្ល៉ោះ ត្រឹមតែឃើញគហបតី ដែលស្កប់ស្កល់ដោយកាមគុណ ៥ ជាដើម ហើយត្រេកអរចំពោះការស្កប់ស្កល់ដោយកាមគុណ ៥ នោះ។
៧. មិនដល់ម្ល៉ោះ ត្រឹមតែប្រាថ្នាឲ្យបានជាទេវនិកាយណាមួយ ហើយប្រព្រឹត្តព្រហ្មចរិយធម៌ ដោយប្រាថ្នាថា អញនឹងបានជាទេវតាបែបនេះ ឬទេវតាដែលមានសក្តិធំណាមួយ ដោយសីលនេះ វត្តនេះ តបៈនេះ ព្រហ្មចរិយនេះ ដូច្នេះហើយ ត្រេកអរទៅតាមទំនងនោះ។
ទាំង ៧យ៉ាងនេះ លោកហៅថា មេថុនសំយោគ ព្រោះស្រដៀងៗតែនឹងប្រកបដោយមេថុន។ កាលបើសមណព្រាហ្មណ៍ណាមួយ ប្រព្រឹត្តតាមលំអាននេះ សីលក្តី ព្រហ្មចរិយក្តី របស់សមណព្រាហ្មណ៍នោះ បានឈ្មោះថា ដាច់ផង ធ្លុះផង ពពាលផង ពព្រុះផង។
(បឋមវិបស្សនា ព្រះកេតុធម្មោ សំ ប៊ុនធឿន)
ប្រភព: ហ្វេសប៊ុក សិរីអមតា- ពុទ្ធសាសនំ ចិរំ តិដ្ឋតុ
ដោយ៥០០០ឆ្នាំ
images/articles/3531/2026-08-01_18_40_21-Untitled_-_Notepad.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០២៦ (អាន: ៣៩២ ដង)
សុខោ បុញ្ញស្ស ឧច្ចយោ
ការសន្សំបុណ្យ តែងនាំសេចក្តីសុខមកឲ្យ ។
បុណ្យគឺជាឈ្មោះនៃសេចក្តីសុខ
១. បុណ្យគឺជាឈ្មោះនៃសេចក្តីសុខ
បុណ្យជាសំបុកលាភយសសិរី
បុណ្យផ្តល់សម្បត្តិឲ្យជនប្រុសស្រី
បុណ្យផ្តល់អ្វីៗតាមអ្នកត្រូវការ ។
២. បុណ្យនាំឲ្យកើតមកជាមនុស្សពិត
បុណ្យឲ្យវរមិត្រមានរូបសង្ហា
បុណ្យជួយឲ្យល្អដូចទេពធីតា
បុណ្យឲ្យជីវាសំឡេងពីរោះ ។
៣. បុណ្យធ្វើឲ្យគេចូលចិត្តស្រឡាញ់
បុណ្យជាសម្លាញ់ជួយឲ្យផុតគ្រោះ
បុណ្យជួយតម្កើងឲ្យកាន់តែខ្ពស់
បុណ្យជួយឲ្យរស់ប្រសើរបវរ ។
៤. បុណ្យជួយឲ្យសុខនៅគ្រប់ភូមិឋាន
បុណ្យជួយឲ្យបាននូវអ្វីដែលល្អ
បុណ្យនាំឲ្យផុតពីកម្មខ្មៅស
បុណ្យដ៏បវរឲ្យបាននិព្វាន ។
ថ្ងៃ ០៧ កើត ខែអស្សុជ ពុទ្ធសករាជ ២៥៦១
និពន្ធដោយភិក្ខុ សុវណ្ណជោតោ ភួង សុវណ្ណ
ប្រភព៖ ហ្វេសប៊ុកPhuorng Sovann
ដោយ៥០០០ឆ្នាំ
images/articles/3533/2026-08-02_08_02_07-_New_Text_Document_s_Notepad.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០២៦ (អាន: ៣២៣ ដង)
ព្រះពុទ្ធគាថាក្នុង មូលបរិយាយសូត្រ
កាលោ ឃសតិ ភូតានិ សព្វានេវ សហត្ថនា
យោ ច កាលឃសោ ភូតោ ស ភូតបចនឹ បចិ ។
(អាចារ្យទិសាបាមោក្ខ ពោធិសត្វ សួរថា) កាលរមែងសុីនូវពួកសត្វទាំងអស់ ព្រមទាំងខ្លួនឯង, ចំណែកសត្វណាជាអ្នកសុីនូវកាល សត្វនោះ ឈ្មោះថា ដុតនូវតណ្ហាដែលជាធម្មជាតិដុតនូវសត្វ ។ (បិដក លេខ ៥៨ ទំព័រ ១៣៣)
កាលទាំងឡាយតែងកន្លងផុតទៅ
(គាថាក្នុង អច្ចេន្តិសូត្រ)
អច្ចេន្តិ កាលោ តរយន្តិរត្តិយោ
វយោគុណា អនុបុព្វំ ជហន្តិ
ឯតំ ភយំ មរណេ បេក្ខមានោ
លោកាមិសំ បជហេ សន្តិបេក្ខោ ។
កាលទាំងឡាយតែងកន្លងផុតទៅ រាត្រីទាំងឡាយតែងឆ្លងហួសទៅ ជំនាន់នៃវ័យទាំងឡាយតែងលះបង់នូវលំដាប់, កាលបើបុគ្គលបានសំឡឹងឃើញភ័យនោះ ក្នុងសេចក្តីស្លាប់ហើយ ជាអ្នកសំឡឹងយកសេចក្តីស្ងប់ គួរតែលះបង់អាមិសៈក្នុងលោកចេញ ។ (សុត្តន្តបិដក ២៩, ទំព័រ ០៦)
បទថា ឯតំ ភយំ មានសេចក្តីថា ភ័យ ៣ យ៉ាងនេះ គឺ ៖
១- កាលានំ អទិក្កមនំ : ការកន្លងទៅនៃកាលទាំងឡាយ
២- រត្តិទិវានំ តរិតភាវោ : សេចក្តីដែលយប់និងថ្ងៃកន្លងទៅដោយរហ័ស
៣- វយោគុណានំ ជហនភាវោ : សេចក្តីដែលគំនរនៃវ័យទាំងឡាយ ត្រូវលះចោលបុគ្គលទៅ ។ (អដ្ឋកថា)
សុខិតា ហោថ, ទុក្ខា មុច្ចថ = សូមអ្នកទាំងឡាយ បានដល់នូវសេចក្តីសុខ, ចូររួចផុតចាកទុក្ខ ។
ប្រភព៖ ហ្វេសប៊ុកPhuorng Sovann
ដោយ៥០០០ឆ្នាំ
images/articles/3534/2026-08-02_08_06_44-Greenshot.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០២៦ (អាន: ១៩៨ ដង)
វត្ថុណាកើតហើយ ប្រាកដហើយ តាក់តែងហើយ មានកិរិយាវិនាសជាធម្មតា ៖
ព្រះពុទ្ធមានបុណ្យ ត្រាស់ហើយថា ម្នាលអានន្ទ មិនគួរទេ អ្នកកុំសោក កុំខ្សឹកខ្សួលឡើយ ម្នាលអានន្ទ ក្រែងតថាគតបានពោលហើយ ក្នុងកាលមុន នូវពាក្យនេះថា ៖ ភាវៈផ្សេងៗ ភាវៈព្រាត់ប្រាស ភាវៈយ៉ាងដទៃ ចាកសត្វនិងសង្ខារទាំងពួង ជាទីស្រឡាញ់ពេញចិត្តដូច្នេះឬ ម្នាលអានន្ទ បុគ្គលគប្បីបាននូវហេតុនោះ ក្នុងសត្វនិងសង្ខារទាំងនោះ អំពីទីណាថា វត្ថុណាកើតហើយ ប្រាកដហើយ តាក់តែងហើយ មានកិរិយាវិនាសជាធម្មតា ឱហ្ន៎ វត្ថុនោះ កុំវិនាសឡើយ ដំណើរនោះមិនសមហេតុទេ ។ ព្រោះសេចក្តីប្រែប្រួលជាយ៉ាងដទៃ របស់ខន្ធ ធាតុ អាយតនៈ ដែលមានក្នុងកាលមុនៗ ខន្ធ ធាតុ អាយតនៈ ដែលមានក្នុងកាលខាងក្រោយៗ ក៏រមែងប្រព្រឹត្តទៅ (ដូចគ្នា) ហេតុនោះ (ទ្រង់ត្រាស់ថា) វត្ថុនេះ មានសភាពព្រាត់ប្រាសដោយពិត ។ (បិដក លេខ ៦៤ ទំព័រ ២៣១)
ប្រភព៖ ហ្វេសប៊ុកPhuorng Sovann
ដោយ៥០០០ឆ្នាំ
images/articles/3537/2026-08-02_08_37_05-___________________________________________________________-__Protected_View_-_Word.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០២៦ (អាន: ៤០៧ ដង)
ព្រះសាស្តា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធព្រះសារីបុត្រ បានត្រាស់ព្រះ ធម្មទេសនានេះ មានពាក្យថា អស្សទ្ធោដូច្នេះជាដើម ។ សេចក្តីពិស្តារថា ថ្ងៃមួយ ភិក្ខុដែលនៅព្រៃជាវត្ត ប្រមាណ ៣០ រូប ទៅកាន់សំណាក់ ព្រះសាស្តា ថ្វាយបង្គំព្រះសាស្តាហើយ អង្គុយក្នុងទីដ៏សមគួរ ។ ព្រះសាស្តាជ្រាបឧបនិស្ស័យព្រះអរហត្ត ព្រមទាំងបដិសម្ភិទា របស់ភិក្ខុទាំងនោះ ហើយ ត្រាស់ហៅព្រះសារីបុត្រមក ត្រាស់សួរបញ្ហាប្រារព្ធឥន្ទ្រិយទាំង ៥ យ៉ាងនេះថាម្នាលសារីបុត្ត អ្នកជឿដែរឬ ថាសទ្ធិន្ទ្រិយដែលបុគ្គលចម្រើនហើយ ធ្វើឲ្យក្រាស់ក្រែលហើយ ជាធម្មជាតឈមទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត?
ព្រះថេរៈដោះស្រាយបញ្ហានេះថាបពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមិនលុះដោយការជឿព្រះដ៏មានព្រះភាគ ក្នុងដំណើរនុ៎ះទេ ថាសទ្ធិន្ទ្រិយ ។បេ។ (ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យក្រាស់ក្រែលហើយ ជាធម្មជាតឈមទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ) មានអមតៈជាទីបំផុត ។ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនោះលុះតែពួកជនដែលមិនធ្លាប់ដឹង មិនធ្លាប់ឃើញ មិនធ្លាប់យល់មិនធ្លាប់ធ្វើឲ្យជាក់ច្បាស់ មិនធ្លាប់ប្រទះដោយប្រាជ្ញា ទើបលុះដោយការជឿជនដទៃក្នុងដំណើរនុ៎ះថា សទ្ធិន្ទ្រិយ ។បេ។ (ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យក្រាស់ក្រែលហើយ ជាធម្មជាតិឈមទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ) មានអមតៈជាទីបំផុត ។(សុត្តន្តបិដក សំយុត្តនិកាយ មហាវគ្គ ឥន្ទ្រិយសំយុត្ត ជរាវគ្គ បុព្វកោដ្ឋកសូត្រ បិដកលេខ ៣៨ ទំព័រ ១៩៦)
ភិក្ខុទាំងឡាយស្តាប់ពាក្យនោះហើយ ញុំាងកថាឲ្យតាំងឡើងថា ព្រះសារីបុត្រដោះ ស្រាយបញ្ហាដោយការប្រកាន់ខុស រហូតមកដល់ថ្ងៃនេះហើយ ព្រះសារីបុត្រនៅតែមិនជឿ ព្រះសម្មាសម្ពុទ្ធទៀត ។ ព្រះសាស្តាស្ដាប់កថានោះហើយ ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ និយាយរឿងអ្វី ? តថាគតសួរសារីបុត្រថា ម្នាលសារីបុត្រ អ្នកជឿថា មានបុគ្គលដែលមិន បានអប់រំនូវឥន្ទ្រិយទាំង ៥ មិនចម្រើននូវសមថៈ និងវិបស្សនាហើយ ធ្វើឲ្យជាក់ច្បាស់នូវមគ្គ និងផលដែរឬ ? សារីបុត្រនោះពោលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមិនជឿថា មាន បុគ្គលដែលមិនបានអប់រំនូវឥន្ទ្រិយ ៥ មិនចម្រើននូវសមថៈ និងវិបស្សនាហើយ ធ្វើឲ្យជាក់ ច្បាស់នូវមគ្គ និងផលទេ សារីបុត្រមិនមែនមិនជឿនូវផលវិបាកនៃទាន ដែលបុគ្គលឲ្យហើយ ទេ ឬមិនមែនមិនជឿនូវកម្មដែលបុគ្គលធ្វើហើយទេ ម្យ៉ាងទៀត សារីបុត្រមិនមែនមិនជឿនូវ គុណព្រះរតនត្រៃទាំង ៣ មានព្រះពុទ្ធជាដើមទេ ប៉ុន្តែថា សារីបុត្រនោះ មិនមែនបានសម្រេចនូវឈាន វិបស្សនា មគ្គ និងផលដោយការជឿអ្នកដទៃទេ ព្រោះហេតុដូច្នេះ សារីបុត្រ ទើបជាបុគ្គលដែលនរណាៗ មិនគួរតិះដៀល កាលនឹងទ្រង់បន្តអនុសន្ធិ ដើម្បីសំដែងធម៌ ទើបត្រាស់ព្រះគាថានេះថា ៖
អស្សទ្ធោ អកតញ្ញូ ច, សន្ធិច្ឆេទោ ច យោ នរោ,
ហតាវកាសោ វន្តាសោ, ស វេ ឧត្តមបោរិសោ។
នរជនណា មិនជឿអ្នកដទៃផង ស្គាល់ព្រះនិព្វានផង កាត់នូវគ្រឿងត គឺវដ្តៈផង មាន
ឱកាសកម្ចាត់បង់ហើយផង មានសេចក្តីប្រាថ្នាខ្ជាក់ចោលហើយផង នរជននោះជា
ឧត្តមបុរស ។
អធិប្បាយគាថា
បណ្តាបទទាំងនោះ បទថា អស្សទ្ធោ ជាដើម គប្បីជ្រាបការវិគ្រោះដូចតទៅនេះ ៖
នរជនដែលឈ្មោះថា អស្សទ្ធោ ព្រោះអត្ថថា មិនជឿនូវគុណដែលខ្លួនចាក់ធ្លុះ ហើយដោយពាក្យអ្នកដទៃ ។
បទថា អកតញ្ញូ ព្រោះអត្ថថា ស្គាល់នូវព្រះនិព្វាន ដែលមិនមានបច្ច័យតាក់តែង គឺដែលបច្ច័យមិនបានធ្វើ អធិប្បាយថា ធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ។
បទថា សន្និច្ឆេទោ ព្រោះអត្ថថា កាត់នូវទីត គឺវដ្ដៈ និងទីត គឺសង្សារ ។
បទថា ហតាវកាសោ ព្រោះអត្ថថា ឱកាសនៃការកើតកម្ចាត់បង់បានហើយ ព្រោះ ពូជ គឺកុសលកម្ម និងអកុសលកម្មអស់ហើយ ។
បទថា វន្តាសោ ព្រោះអត្ថថា សេចក្តីប្រាថ្នាទាំងពួងខ្ជាក់ចោលហើយ ព្រោះថា កិច្ច ដែលខ្លួនគួរធ្វើដោយមគ្គ ៤ បានធ្វើហើយ ។
នរជនបែបនេះ ឈ្មោះថា ឧត្តមបុរស ដែលឈ្មោះថា ឧត្តមបុរស ព្រោះអត្ថថា អ្នក ខ្ពស់បំផុតក្នុងបុរសទាំងឡាយ ដោយអំណាចនៃលោកុត្តរធម៌ ដែលខ្លួនចាក់ធ្លុះហើយ ។
កាលចប់ព្រះគាថា ភិក្ខុប្រមាណ ៣០ រូបដែលនៅព្រៃជាវត្តនោះ បានសម្រេច ព្រះអរហត្ត មួយអន្លើដោយបដិសម្ភិទាទាំងឡាយ ។ ព្រះធម្មទេសនា បានជាកថាមាន ប្រយោជន៍ដល់មហាជនដ៏សេស ។ ៚ សារិបុត្តត្ថេរវត្ថុ ចប់ ៕ (ធម្មបទដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ធម្មបទ អរហន្តវគ្គ)
ដោយ ស.ដ.វ.ថ.
ដោយ៥០០០ឆ្នាំ
images/articles/1794/Untitled-1-Recovered.jpg
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២៦ (អាន: ៥៨,៧៨០ ដង)
ស. តើពាក្យថា ព្រះសង្ឃ ក្នុងទីនេះមានសេចក្ដីដូចម្ដេច?
ច. ពាក្យថា « ព្រះសង្ឃ » សំដៅយកបព្វជិតពុទ្ធសាសនិក ជាសាវ័កនៃព្រះមានព្រះភាគ បានដល់ព្រះអរិយសង្ឃ ជាអ្នកសម្រេចគុណវិសេសមានសោតាបត្តិមគ្គជាដើមផង ព្រះសម្មតិសង្ឃផង។ ព្រះសង្ឃជាពុទ្ធសាវ័កនេះ លោកជាអ្នកទ្រទ្រង់នូវគុណសម្បត្តិដែលលោក
images/articles/1795/2afdcc53d633129649292dbsb29a2a618.jpg
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២៦ (អាន: ៦៧,២៣៤ ដង)
ពាក្យថា ព្រះពុទ្ធសាសនា ចែកជាពីរបទគឺ៖ ពុទ្ធ និង សាសនា។ ពុទ្ធៈ ជាឈ្មោះបន្ទាប់ពីបានត្រាស់ដឹងរបស់មហាក្សត្រអស្ចារ្យ មួយព្រះអង្គ ស្ដេចសម្ភពក្នុងសក្យត្រកូលក្នុងមជ្ឈិមប្រទេស គឺប្រទេសឥណ្ឌា មានទីតាំងនៅទិសពាយ័ព្យ នៃប្រទេសកម្ពុជាយើងនេះ បើនឹងរាប់ចំនួន ពីឥឡូវនេះទៅនឹងថ្ងៃដែលក្សត្រអង្គនេះប្រសូតចំនួន ២៨៣៥ឆ្នាំហើយ គឺ៨០ឆ្នាំមុនពុទ្ធសករាជ ។
ព្រះអង្គម្ចាស់នេះ មានព្រះនាមថា សិទ្ធត្ថ បានសោយរាជ្យតាំងពីព្រះជន្ម ១៦ឆ្នាំរហូតដល់២៩ឆ្នាំ បានពិចារណាឃើញសេចក្ដីទុក្ខព្រួយដែល កើតអំពីជាតិ គឺខន្ធ៥ អំពីជរា គឺចាស់គ្រាំគ្រា អំពីព្យាធិ គឺសេចក្ដីឈឺចាប់ អំពីមរណៈគឺសេចក្ដីស្លាប់ដោយប្រាជ្ញាក៏ក្លាហាន ហើយមិនអាចទ្រាំនៅក្នុង ព្រះរាជនិវេសនដ្ឋានបានឡើយ ទ្រង់ឃើញបព្វជ្ជា ជាឱកាសដ៏ឃ្លាតចាកកាមគុណារម្មណ៍ដែលដឹកនាំចិត្តឲ្យវង្វេងមួម៉ៅ ជាឱកាសស្រួលនឹងស្វែងរក ឧបាយដើម្បីបំពេញប្រយោជន៍របស់ខ្លួននិងអ្នកដទៃ កាលបើទ្រង់ព្រះចិន្ដាដូច្នេះហើយ សន្ដានព្រះទ័យរបស់ព្រះអង្គ ក៏ទន់ទោរទៅរកការសាងផ្នួសឥតអាឡោះអាល័យ ការគ្រប់គ្រងរាជសម្បត្តិសោះឡើយទើបទ្រង់គេចជៀស ភាសព្រះអង្គចេញសាងអភិនេស្ក្រមណ៍ ក្បែរឆ្នេរស្ទឹងអនោមា ទ្រង់អធិដ្ឋានភេទបព្វជ្ជាហើយ ទៅសិក្សាលទ្ធផលនៃអាឡារតាបស និងឧទកតាបស ដែលមានឈ្មោះល្បីល្បាញ ព្រះអង្គរៀនចប់លទ្ធិអំពីតាបសទាំងពីរនាក់ ប៉ុន្តែមិនមែនជាផ្លូវត្រាស់ដឹងពិតទើបព្រះអង្គចេញចាកសំណាក់អាចារ្យទាំងពីរលីលា ទៅកាន់ឧរុវេលាសេនានិគម ខំអប់រំបំពេញទុក្ករកិរិយា ដែលកម្រនរណាធ្វើបានទូន្មានរាងកាយស្វែងរកមោក្ខធម៌ ដើម្បីរំលត់សេចក្ដីទុក្ខព្រួយទាំងនោះអស់ ៦ឆ្នាំ ដ៏រាបបានសម្រេចនូវអនុត្តរសម្មាសម្ពោធិញ្ញាណ មានប្រាជ្ញាដ៏ថ្លៃថ្លាវិសេស ជាទីគាប់ព្រះទ័យក្នុងរាត្រី នៃវិសាខបុណ្ណមី លើអបរាជិកបល្ល័ង្ក ជាជ័យមង្គលក្រោមម្លប់ដើមពោធិព្រឹក្ស ក្នុងរយៈវេលា ៤៥ឆ្នាំ មុនពុទ្ធសករាជ។
មនុស្សអស្ចារ្យនេះហើយ ដែលទ្រង់ព្រះនាមថា « ពុទ្ធ » ប្រែថា ព្រះអង្គចេះដឹង ព្រះអង្គត្រាស់ដឹង ព្រះអង្គជ្រាបច្បាស់នូវសេចក្ដីពិតមែនជាដើម។ព្រះពុទ្ធជាម្ចាស់ កាលបើបានត្រាស់ដឹងហើយ ឯកកោវ លោកេ អនុត្តរំ សម្មាសម្ពោធឹ អភិសម្ពុទ្ធោ មានតែព្រះអង្គមួយប៉ុណ្ណោះ ដែលបានត្រាស់ដឹង នូវអនុត្តរសម្មាសម្ពោធិញ្ញាណក្នុងលោក មានព្រះទ័យពោរពេញដោយព្រះទ័យករុណាចំពោះសត្វលោក ដែលលិចលង់ក្នុងសង្សារវដ្ដ ប្រាថ្នាឲ្យសត្វលោកផុតចាកភាពល្ងង់ខ្លៅ នឹងរកឧបាយគេចវេះជៀសវាងឲ្យរួចពីគ្រឿងទុក្ខ។ ទើបព្រះអង្គខំសម្ដែងព្រះធម៌ ទូន្មានប្រៀបប្រដៅសត្វនិករ ព្រះអង្គទ្រង់បំពេញពុទ្ធកិច្ចសន្ដោសប្រោសប្រាណយឹងយោងសត្វលោកឥតរើសមុខ តាំងពីត្រាស់រហូតដល់បរិនិព្វានបានចំនួន ៤៥ឆ្នាំគត់។ ព្រះធម៌ជាពាក្យទូន្មានទាំងអស់របស់ព្រះអង្គ ក្នុងអំឡុង ៤៥ ឆ្នាំនោះឯងហើយ ដែលហៅថា ពុទ្ធសាសនា។
ដកស្រង់ចេញពីសៀវភៅ សំនួររបស់ខ្ញុំចម្លើយរបស់អ្នក
ដោយ៥០០០ឆ្នាំ
images/articles/1796/Untitled-1-Recovered.jpg
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២៦ (អាន: ៦១,០៤៦ ដង)
ប្រជាជនខ្មែរអប់រំកូនចៅតាមប្រពៃណីបុរាណ គឺឲ្យកូនចៅទៅរៀននៅវត្ត។ កូនខ្មែរទោះជាព្រះរាជបុត្រក្ដី បុត្រមន្ត្រីក្ដី កូនចៅប្រជានុរាស្ត្រក្ដី ទាំងអស់ទៅរៀននៅវត្តយកវត្តជាសាលារៀន វត្តមួយៗ ត្រូវបង្រៀនមុខវិជ្ជាបានគ្រប់យ៉ាងបង្រៀនអក្សរ នព្វន្ត ការរចនា ការស្ថាបនា ច្បាប់សីលធម៌ នឹងធម៌អាថ៌ ពុទ្ធសាសនា ។ កូនខ្មែរដែលបានរឿនសូត្រចេះដឹងគួរសមហើយត្រូវបួសជាសាមណេរភិក្ខុ កើតទៅជាទំនៀមថា កូនប្រុសអាយុ ១២ ឆ្នាំ ត្រូវបួសជាសាមណេរសងគុណមាតា អាយុ ២១ ឆ្នាំ ត្រូវបួសជាភិក្ខុ សងគុណបិតា បួសហើយត្រូវរៀនសូត្រវិជ្ជាខ្ពង់ខ្ពស់ទៅទៀត រៀនបាលី រៀនធម៌អាថ៌ពុទ្ធវចនៈ ។ល។
កូនចៅខ្មែរ, បើបានបួសជាសាមណេរ ជាភិក្ខុហើយ សិកមកវិញ ទើបគេរាប់ជាមនុស្សពេញអង្គ សិកមកវិញភ្លាម គេឲ្យនាមថា បណ្ឌិត ប្រែថា អ្នកប្រាជ្ញ គេលែងហៅ អា មឹង ដូចពីដើមហើយ ។ បើមិនបានបួសទេ គេហៅ អា មឹង មួយជាតិ ហើយគេមិនរាប់ជាត្រីមុខទេ។ បើបានបួសហើយ តែខ្ជិលរៀនសូត្រទៀត ច្បាប់ក្រមខ្មែរបន្ទោសថាជា « កំជិលអៀនប្រៀនបួសហើយមិនរៀន បន្ទោសថាខ្លៅ» ។ អាស្រ័យ ដោយការអប់រំប្រសើរនេះហើយ ទើបបានជាប្រជាជនខ្មែរមានចរិយាសុភាពរាបសាស្លូតត្រង់ ចិត្តថ្លើមល្អ មិនសូវចេះបៀតបៀនគ្នីគ្នាទេ ។
សព្វថ្ងៃនេះ កូនប្រុសពុំសូវបានបួសជាភិក្ខុជាសាមណេរដូចជំនាន់មុនទេ ព្រោះមានសាលាកើតនៅក្រៅវត្តច្រើន តែទោះម្ដេចម្ដា ព្រះរាជរដ្ឋាភិបាលក៏ព្យាយាមបង្កើតសាលានៅតាមវត្តដូចបុរាណកាលវិញជាបំផុត។ សូម្បីមានសាលារៀននៅក្រៅវត្ត តែមានសិស្សច្រើនគ្នាណាស់ដែលពឹងពាក់អាស្រ័យនៅតាមវត្តអារាម ជាឱកាសល្អចូលទៅវត្តអារាម បានធ្វើបុណ្យតាមប្រពៃណីពុទ្ធសាសនាបានភ្ជាប់និស្ស័យខ្លួននឹងពុទ្ធសាសនា ចេះខ្លាចបាប ចេះចង់បានបុណ្យចេះយល់ព្រះពុទ្ធសាសនា ហើយប្រកាសខ្លួនជាពុទ្ធសាសនិក ព្រោះហេតុតែបានទទួលពន្លឺព្រះពុទ្ធសាសនាតាំងពីកុមារមក។
ដកស្រង់ចេញពីសៀវភៅ ព្រះពុទ្ធសាសនា២៥០០
ដោយ៥០០០ឆ្នាំ