30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧៥,៨៩៧
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,០៧៣,៦៩៨
សរុប ៣៨៥,៣៦០,៣៩១
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៥,៧៦៩ ដង)

គុណ​នៃ​ការ​បូ​ជា​ប្រ​យោជន៍​​ ចំ​ពោះ​មិត្ត​សំ​ឡាញ់



ស្តាប់សំឡេង
 
រឿង​សោម​ទត្ត​ព្រា​ហ្ម​ណ៍
( ចាក​ ម​. វា. )
(គុណ​នៃ​ការ​បូ​ជា​ប្រ​យោជន៍​​ ចំ​ពោះ​មិត្ត​សំ​ឡាញ់)


កាល​​ព្រះ​សម្ពុទ្ធ​ប​រម​គ្រូ​ ព្រះ​អ​ង្គ​ប​រិ​និ​ពា្វន​ទៅ​យូរ​ហើយ​ ក្នុង​ក្រុង​សាវ​ត្ថី​មាន​ព្រា​ហ្មណ៍​ពីរ​រូប​ឈ្មោះ​​ សោម​ព្រាហ្មណ៍​១ សោម​ទត្ត​​ព្រាហ្ម​ណ៍​១​ ជា​សំ​ឡាញ់​នឹង​គ្នា​ ។ ព្រាហ្មណ៍​ទាំង​ពីរ​រូប​នេះ​ជា​អ្នក​ចូល​ចិត្ត​លេង​បា​ស្កា​ភ្នាល់​គ្នា​ដាក់​គ្រឿង​អ​លង្ការ និង​​ សំ​លៀក​បំ​ពាក់​ ។​

ថ្ងៃ​មួយ​សោម​ព្រាហ្ម​ណ៍​លេង​ចាញ់ ត្រូវ​បាន​សំ​លៀក​បំ​ពាក់​ និង​ ចិញ្ចៀន​ទៅ​សោម​ទត្ត​ព្រាហ្ម​ណ៍​ទាំង​អស់​​ នៅ​សល់​តែ​ខោ​ខ្លី​មួយ​ ក៏​មិន​ហ៊ាន​ទៅ​​ផ្ទះ​ខ្លាច​ប្រ​ពន្ធ​រក​រឿង​ឈ្លោះ​ប្រ​កែក ។

ឯ​សោម​ទត្ត​ព្រាហ្ម​ណ៍​ កាល​បើ​ដល់​ពេល​ទៅ​ផ្ទះ​ ក៏​ប​បួល​សោម​ព្រាហ្មណ៍​ទៅ​ផ្ទះ សោម​ព្រាហ្ម​ណ៍​ប្រ​កែក​មិន​ព្រម​ទៅ​ដាច់​អ​ហង្ការ​ទើប​សោម​ទត្ត​ព្រាហ្មណ៍​សួរ​ថា​ ម្នាល​សំឡាញ់​ ហេតុ​អ្វីបាន​ជា​​សំ​ឡាញ់​មិន​ទៅ​ផ្ទះ​ អ្នក​ឈឺ​ចិត្ត​​នឹង​លេង​ចាញ់​ខ្ញុំ​ឬ ?​ សោម​ព្រាហ្ម​ណ៍​ថា​មិន​មែន​ឈឺ​ចិត្ត​ដូច​សំ​ឡាញ់​ទេ​ ប៉ុន្តែ​ប្រ​ពន្ធ​ខ្ញុំបើ​មិន​ឃើញ​ចិ​ញ្ចៀន​ពាក់​នៅ​ដៃ​​ខ្ញុំ​ទេ​មុខ​ជា​រក​រឿង​ឈ្លោះ​នឹង​ខ្ញុំ​ជា​ប្រា​កដ​ ខ្ញុំ​មិន​ចង់​ឲ្យ​​មាន​ការ​ឈ្លោះ​ប្រ​កែក បាន​ជា​ខ្ញុំ​មិន​ព្រម​ទៅ​ផ្ទះ​ ។

សោម​ទត្ត​ព្រាហ្ម​ណ៍​ឮដូច្នោះ​ហើយ​ ក៏​ឲ្យ​​សំ​លៀក​បំ​ពាក់​និង​ចិញ្ជៀន​ទៅ​សោម​ព្រាហ្ម​ណ៍​វិញ​ ហើយ​នាំ​គ្នា​ទៅ​ផ្ទះ​រៀង​ខ្លួន​ទៅ ។ ចំ​ណែក​សោម​ទត្ត​ព្រាហ្ម​ណ៍​ជា​ម​នុស្ស​ខិល​ខូច​ ប្រ​ព្រឹត្ត​កា​មេ​សុ​មិ​ច្ឆា​ចារ​នឹង​កូន​ប្រ​ពន្ធ​អ្នក​ដ​ទៃ​ ព្រះ​រា​ជា​បាន​ទទួល​ប​ណ្តឹង​ពី​អ្នក​ប្តឹង​ ហើយ​ចាត់​ឲ្យ​​រាជ​បុ​រស​ទៅ​ចាប់​ខ្លួន​សោម​ទ​​ត្ត​ព្រាហ្ម​ណ៍​មក​ធ្វើ​ទោស​ លុះ​សោម​ទត្ត​ព្រាហ្ម​ណ៍​មក​ដល់​ព្រះ​រា​ជា​ទត​ឃើញ​រូប​ភាព​ជា​ម​នុស្ស​ខ្ពង់​ខ្ពង់​ ហើយ​ទ្រង់​រំ​លឹក​ប្រ​ដៅ​ឲ្យ​​ឈប់​ធ្វើ​អំ​ពើ​នោះ​ទៀត​​ ទ្រង់​លែង​ឲ្យ​​រួច​ខ្លួន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ។

សោម​ទត្ត​ព្រាហ្ម​ណ៍​មិន​ព្រម​លះ​បង់​អំ​ពើ​នោះ​ នៅ​តែ​ប្រ​ព្រឹត្ត​ធ្វើ​ដ​ដែល​ ព្រះ​រា​ជា​ហៅ​មក​ឃាត់​អស់​វា​រៈ​៣​ ដង​មិន​ព្រម​តាម​សោះ​​ ដល់​​គ្រប់​៤​​ ដង​ទ្រង់​ក្រោធ​ពិ​រោធ​ជា​ខ្លាំង​ឲ្យ​​រាជ​បុ​រស​យក​ទៅ​សម្លាប់ ។ ពួក​រាជ​បុ​រស​ចាប់​ចង​ស្លាប​សេក​ប​ណ្តើរ​អា​​ក្រោស​គ្រប់​ច្រក​ល្ហក​ក្នុង​ទី​ក្រុង​ក៏​បាន​ឮ​ដល់​សោម​ព្រាហ្ម​ណ៍​ៗ​ រត់​មក​មើល​ឃើញ​ស្គាល់​ជា​សំ​ឡាញ់​អ្នក​ឲ្យ​​ប្រ​យោជ​ន៍​ដល់​ខ្លួន​​​ក្នុង​ពេល​ដែល​​លេង​បា​ស្កា​ចាញ់​ ក៏​និ​យាយ​អង្វរ​រាជ​បុ​រស​ឲ្យ​​ឈប់​ចាំ​នៅ​ទី​នោះ​សិន​ កុំ​អាល​យក​ទៅ​សម្លាប់​ចាំ​ទៅ​សូម​ទោស​ព្រះ​រា​ជាសិន​ រាជ​បុ​រស​ព្រម​ចាំ​ ។

សោម​ព្រាហ្មណ៍​ទៅ​ទួល​សូម​ទោស​ព្រះ​រា​ជា​ៗ​ ទ្រង់​តុណ្ហី​ភាព​ស្ងៀម​ពុំ​មាន​ព្រះ​រាជ​​ឳង្កា​​ថា​​ដូច​ម្តេច​ឡើយ​ ។ សោម​ព្រាហ្ម​ណ៍​ថ្វាយ​​បង្គំ​លា​ត្រ​ឡប់​មក​វិញ​ឲ្យ​​រាជ​បុរស​ដោះ​លែង​សោម​​​ទត្ត​ព្រាហ្ម​ណ៍​ ហើយ​ឲ្យ​​ចង​ខ្លួន​យក​ទៅ​សម្លាប់​វិញ​(​ឳ! គួរ​ឲ្យ​​ស្ងើច​ណាស់​មិត្ត​សំឡាញ់​មាន​សភាព​បែប​នេះ​មាន​តិច​ពេក​ក្នុង​លោក​ ស្ទើរ​តែ​គ្មាន​សោះ​ ។

អ្នក​មាន​មិត្ត​សំ​ឡាញ់ទាំង​ឡាយ​ក្នុង​លោក​ គួរ​តែ​យក​តម្រាប់​តាម​សោម​ព្រាហ្ម​ណ៍​នេះ​គ្រប់​គ្នា​​​ កុំ​សម្លាប់​មិត្ត​ក្នុង​វេលា​មាន​អា​សន្ន​ឡើយ​)​ ។ ពួក​រាជ​បុ​រស​ទាំង​ឡាយ​ ដោះ​លែង​សោម​ទត្ត​ព្រាហ្ម​ណ៍​ហើយ​ ចង​សោម​ព្រាហ្ម​ណ៍​យក​ទៅ​សម្លាប់​ចោល​ទៅ​ ។ ដួង​វិ​ញ្ញាណ​ដ៏​ប​រិ​សុទ្ធ​រ​បស់​សោម​ព្រាហ្មណ៍​ ក៏​អ​ណ្តែត​ក្នុង​ប្រ​តិ​ស្ថាន​ក្នុង​វិមាន​មាស​កណ្តាល​ហ្វូង​នៃ​ពួក​នារី​ទាំង​ឡាយ​ នា​ស្ថាន​ទេវ​លោក​សោយ​ទិព្វ​សម្បត្តិ​ជា​សុខ​ក្សេម​ក្សាន្ត ។

ចំ​ណែក​សោម​ទត្ត​ព្រាហ្ម​ណ៍​កាល​បើ​រាជ​បុ​រស​សម្លាប់​សម្លាញ់​ហើយ​ ក៏​យំ​សោក​បោក​ខ្លួន​ប្រាណ​អា​ណិត​អា​សូរ​ក្រៃ​លែង​​ លុះ​ប​ន្ទោ​បង់​នូវ​ការ​យំ​សោក​ហើយ​ រៀប​ធ្វើ​ជើង​ថ្ក​បូ​ជា​សព្វ​រើស​ឆ្អឹង​សម្លាញ់​យក​ទៅ​ទុក​នៅ​ផ្ទះ​រ​បស់​ខ្លួន​ ធ្វើ​ទក្ខិ​ណា​នុ​ប្ប​ទាន​ផ្សាយ​កុសល​ទៅ​ឲ្យ​អស់​វា​រៈ​បី​ថ្ងៃ ។

ឯ​សោម​ទេវ​បុត្ត​​​ បាន​រំ​លឹក​ឃើញ​សោម​ទត្ត​ព្រាហ្ម​ណ៍​ដែល​ជា​សម្លាញ់​ បាន​ធ្វើ​ទាន​ឧ​ទ្ទិស​កុសល​ចំ​ពោះ​ខ្លួន​ហើយ​ ក៏​ចុះ​ពី​ទេវ​លោក​មក​និ​ម្មិត​ជា​មា​ណព​​ដើរ​ចូល​ទៅ​ផ្ទះ​សោម​ទត្ត​ព្រាហ្ម​ណ៍​ និ​យាយ​សព្វ​គ្រប់​តាម​ដំ​ណើរ​រឿង​រ​បស់​ខ្លួន​ ទើប​នាំ​សោម​ទត្ត​ព្រាហ្ម​ណ៍​ទៅ​ស្ថាន​​ទេវ​លោក​ដោយ​ឫទ្ធិ​រ​បស់​ខ្លួន​ ប្រ​គល់​ទិព្វ​សម្បតិ្ត​ឲ្យ​​ ៧ ថ្ងៃ​ ហើយ​នាំ​មក​ម​នុស្ស​លោក​វិញ​ ។

សោម​ទត្ត​ព្រាហ្ម​ណ៍​ខំ​ធ្វើ​បុណ្យ​ទាន​គ្រប់​យ៉ាង​ដោយ​ចង់​បាន​ទិព្វ​សម្បតិ្ត​​ដូច​​សោម​​ទេវ​បុត្ត​​ តែង​គិត​ដល់​កំ​ហុស​រ​បស់​ខ្លួន​ថា​ កាល​ពី​ដើម​អញ​មាន​សម្បត្តិ​ច្រើន​មិន​គិត​ធ្វើ​បុណ្យ​ទាន​គិត​​តែ​ស៊ី​ចាយ​សប្បាយ​វិ​នាស​សម្បត្តិ​អស់​ ធ្លាក់​ខ្លួន​ជា​អ្នក​ក្រ​ ពេល​នេះ​ធ្វើ​ម្តេច​ហ្ន​! នឹង​បាន​ទ្រព្យ​ធ្វើ​បុណ្យ​ទាន​ឲ្យ​​អស់​ចិត្ត​នឹង​គេ​ ការ​គិត​យ៉ាង​នេះ​យូរ​ៗ​ទៅ ក៏​បណ្តាល​ទៅ​ជា​រោគ​ស្គម​លឿង​ដេក​នៅ​​លើ​កន្ទេល​ដើរ​ទៅ​ណា​មិន​រួច​ ។

សោម​ទេវបុត្រ​ដឹង​ដូច្នេះ​ហើយ​ មាន​ប្រា​ថ្នា​ចង់​អោយ​ទិព្វ​សម្បត្តិ​ ប៉ុន្តែ​យល់​ថា​ម​នុស្ស​លោក​ប្រើ​ប្រាស់​ទិព្វ​សម្បត្តិ​មិន​បាន​ឡើយ​ ទើប​យក​កែវ​ម​ណី​ជោតិ​មួយ​ដុំ​មក​ឲ្យ​​ កែវ​នេះ​អាច​សម្រេច​សេច​ក្តី​ប្រា​ថ្នា​គ្រប់​យ៉ាង​ ។ សោម​ទត្ត​ព្រាហ្ម​ណ៍​បាន​កែវ​អ​នុ​ភាព​នោះ​ហើយ សប្បាយ​ចិត្ត​ ជា​រោគ​ទាំង​ពួង​ គិត​ជា​ចំ​ណាយ​ធ្វើ​បុណ្យ​ទាន​តែ​ម្យ៉ាង​ដ​រាប​អស់​អា​យុ​បាន​ទៅ​កើត​ស្ថាន​ទេវ​លោក​ សោយ​ទិព្វ​សម្បត្តិ​ជា​សុខ​ក្សេម​ក្សាន្ត​ជា​មួយ​សោម​ទេវ​បុត្ត​ជា​សម្លាញ់អស់​កាល​ជា​យូរ​អង្វែង ៕

ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ប្រ​ជុំ​និ​ទាន​ជា​តក​​

ដោយ​៥០០០​ឆ្នាំ​

 

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១០ មីនា ឆ្នាំ២០២៤ (អាន: ៤៣,៦៨៥ ដង)
សារៈសំខាន់នៃថ្ងៃវិសាខបូជា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 7.03
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿