ថ្ងៃ សៅរ៍ ទី ០២ ខែ ធ្នូ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៣៥,៧៦១
Today
ថ្ងៃម្សិលមិញ ២៣៧,៣៧១
ខែនេះ ២៧៣,១៣២
សរុប ៣៥៧,១១៧,១០៦
Flag Counter
អានអត្ថបទ
ផ្សាយ : ២៧ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ៣,៤០៧ ដង)

សក្កទេវរាជថ្វាយបង្គំអ្នកមានសីល



 

នៅក្នុងបឋមសក្កនមស្សនសូត្រ ព្រះត្រៃបិដកលេខ ៣០ ទំព័រ ២៨៧ ព្រះមានព្រះភាគជាម្ចាស់ទ្រង់ត្រាស់អំពីសក្កទេវរាជ ដែលជាស្តេចនៃទេវតាជាន់តាវតឹង្ស ចេញមកអំពីជយន្តប្រាសាទថ្វាយបង្គំទិសទាំងបួន ដែលមានសេចក្តីថា៖

សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយសក្កទេវានមិន្ទ បានហៅមាតលីសង្គាហកៈមកប្រាប់ថា ម្នាលមាតលីសំឡាញ់ អ្នកចូរទឹមរថអាជានេយ្យដែលទឹមសេះមួយពាន់ យេីងនឹងទៅកាន់ឧយ្យានភូមិ ដេីម្បីេមីលនូវភូមិដ៏សប្បាយ ។ ម្នាលភិក្ខុទាំងឡាយ មាតលីសង្គាហកទេវបុត្រទទួលស្តាប់ពាក្យសក្កទេវានមិន្ទថា សូមទ្រង់ព្រះមេត្តាប្រេាស ហេីយទឹមរថអាជានេយ្យដែលទឹមសេះមួយពាន់ ក្រាបទូលដល់សក្កទេវានមិន្ទថា បពិត្រព្រះអង្គអ្នកនិរទុក្ខ រថអាជានេយ្យដែលទឹមសេះមួយពាន់ ខ្ញុំព្រះអង្គបានទឹមបម្រុងព្រះអង្គហេីយ សូមទ្រង់សំគាល់នូវកាលគួរនឹងសេ្តចទៅក្នុងកាលឥឡូវនេះចុះ ។

ម្នាលភិក្ខុទាំងឡាយ លំដាប់នេាះឯង សក្កទេវានមិន្ទស្តេចចុះចាកវេជយន្តប្រាសាទធ្វេីអពា្ជលីនមស្ការគ្រប់ទិស ។ ម្នាលភិក្ខុទាំងឡាយ គ្រានេាះឯងមាតលីសង្គាហកទេវបុត្រ បានក្រាបទូលសួរសក្កទេវានមិន្ទដេាយគាថាថា៖ តំ នមស្សន្តិ តេវិជ្ជា សព្វេ ភុម្មា ច ខត្តិយា ចត្តារេា ច មហារាជា តិនសា ច យសស្សិនេា អថ កេា នាម សេា តក្ខេា យំ ត្វំ សក្ក នមស្សសីតិ ។ 

ពួកអ្នកមានវិជ្ជាបីផង ពួកក្សត្រិយ៍ទាំងអស់ដែលគង់នៅលេីផែនដីផង ពួកមហារាជទាំងបួនផង ពួកទេវតាមានយសក្នុងឋានតាវត្តិង្សផង តែងថ្វាយបង្គំព្រះអង្គ បពិត្រសក្កទេវរាជ កាលបេីយ៉ាងនេះ ព្រះអង្គនឹងថ្វាយបង្គំអ្នកណា អ្នកនេាះជាបុគ្គលគួរគេបូជា តេីជាអ្នកណា? 

សក្កទេវរាជត្រាស់ថា៖ តំ នមស្សន្តិ តេវិជ្ជា សព្វេ ភុម្មា ច ខត្តិយា ចត្តារេា ច មហារាជា តិនសា ច យសស្សិនេា អហព្ចា សីលសម្បន្នេ ចិររត្តសមាហិតេ សម្មា បព្វជិតេ វន្ទេ ព្រហ្មចរិយបរាយនេ យេ គហដ្ឋា បុញ្ញាករា សីលវនេា ឧបាសកា ធម្មេន ទារំ បេាសេន្តិ តេ នមស្សមិ មាតលីតិ ។ ពួកអ្នកមានវិជ្ជាបីផង ពួកក្សត្រយ៍ទាំងអស់ដែលគង់នៅលេីផែនដីផង ពួកមហារាជទាំងបួនផង ពួកទេវតាមានយសក្នុងឋានតាវត្តឹង្សផង តែងថ្វាយបង្គំខ្ញុំ ពិតមែន ឯខ្ញុំថ្វាយបង្គំដេាយប្រពៃចំពេាះពួកបព្វជិតដែលបរិបូណ៌ដេាយសីល មានចិត្តតំកល់មាំអស់រាត្រីដ៏យូរអង្វែង មានព្រហ្មចារ្យជាទីប្រព្រឹត្តទៅក្នុងខាងមុខ ពួកគ្រហស្ថណាជាអ្នកធ្វេីបុណ្យ ជាឧបាសកមានសីល ចិព្ចាឹមកូនប្រពន្ធដេាយធម៌ ម្នាលមាតលី ខ្ញុំក៏ថ្វាយបង្គំចំពេាះពួកគ្រហស្ថនេាះដែរ ។

មាតលីទូលថា៖ សេដ្ឋា ហិ កិរ លេាកស្មឹ យេត្វំ សក្ក នមស្សសិ អហម្បី តេ នមស្សាមិ យេ នមស្សសិ វាសវាតិ ។ បពិត្រសក្កទេវរាជ ព្រះអង្គថ្វាយបង្គំពួកបុគ្គលណា ពួកបុគ្គលនេាះប្រសេីរបំផុតក្នុងលេាកដេាយពិត បពិត្រវាសវៈ ព្រះអង្គថ្វាយបង្គំពួកបុគ្គលណា ខ្ញុំព្រះអង្គក៏ថ្វាយបង្គំពួកបុគ្គលនេាះដែរ ។

លុះមឃទេវរាជ ព្រះនាមសុជម្បតិជាប្រធានរបស់ទេវតា បានពេាលពាក្យនេះហេីយ ក៏ថ្វាយបង្គំគ្រប់ទិសរួចឡេីងគង់លេីរថទៅ ។

 ៚ អដ្ឋកថា៖ បទថា បុថុទ្ទិសា បានដល់ ទិសធំ ៤ និងទិសតូច ៤ ។ បទថា ភុម្មា បានដល់ អ្នកនៅលេីផែនដី ។ បទថា ចិររត្តសមាហិតេ បានដល់ អ្នកមានចិត្តតាំងមាំ ហេីយដេាយឧបចារៈ និងអប្បនាអស់រាត្រីយូរ ។ បទថា វន្ទេ បានដល់ ខ្ញុំសូមសំពះ ។
បទថា ព្រហ្មចរិយបរាយនេ អធិប្បាយថា៖ នៅប្រព្រឹត្តព្រហ្មចរិយដែលជាការប្រព្រឹត្តប្រសេីរបំផុតជាដេីមថា ដេកមួយពេលឆាន់មួយ ពេលក្នុងទីបំផុតជីវិតរហូតអស់ ១០ ឆ្នាំខ្លះ ២០ ឆ្នាំខ្លះ ។ល។ ៦០ ឆ្នាំខ្លះ ។ បទថា បុញ្ញករា បានដល់ អ្នកធ្វេីបុណ្យមានជាដេីមយ៉ាងនេះថាថ្វាយបច្ច័យ៤ បូជាដេាយផ្កាម្លិះក្រពុំអុជប្រទីបមួយពាន់។ បទថា សីលវន្តេា សេចក្តីថា តាំងនៅក្នុងភាពជា ឧបាសកប្រកបដេាយសីល ៥ ខ្លះ សីល ១០ ខ្លះ ។ បទថា ធម្មេន ទារំ បេាសេន្តិ បានដល់ មិនធ្វេីចេារកម្ម មានការទម្លាយឧម្មង្គជាដេីម ហេីយចិពា្ចឹមរក្សាបុត្រភរិយាដេាយកសិកម្ម គេារក្ខកម្ម និងពាណិជ្ជកម្មជាដេីម ។ បទថា បមុខេា រថមារុហិ បានដល់ ជាប្រមុខ គឺជាអ្នកប្រសេីររបស់ទេវតាទាំងឡាយ ស្តេចឡេីងរថ ។

សីលប្រសើរជាងសម្បត្តិទ្រព្យ !!!
សីលប្រសើរជាងរូបសម្បត្តិ ព្រោះនាំមកនូវសេចក្ដីជ្រះថ្លាដល់ជនទាំងពួង និងព្រោះជរា ព្យាធិជាដើមគ្របសង្កត់មិនបាន ។ សីលប្រសើរជាងវិមានប្រាសាទ ព្រោះនាំមកនូវការត្រជាក់ចិត្តពោលគឺសីលជាវិមានប្រាសាទរបស់ចិត្ត ។ សីលប្រសើរជាងក្រុមញាតិ ព្រោះឱ្យសម្រេចនូវសម្បត្តិខ្ពស់ៗដែលពពួកញាតិមិនអាចឱ្យសម្រេចទៅបាន ។ សីលប្រសើរជាងកងទ័ព មន្តអាគម និងថ្នាំវិសេសណាៗទាំងអស់ ក្នុងការរក្សាខ្លួនឱ្យឋិតនៅក្នុងភាពជាមនុស្សពិតៗ មិនឱ្យភាពជាមនុស្សក្នុងចិត្តវិនាសឡើយ ។ សីលធើ្វឱ្យអ្នកមានសីលបានជាទីពឹងនៃខ្លួនឯង។ សីលរមែងរក្សាអ្នកមានសីល ក្រៃលែងជាងមាតារក្សាបុត្រនិងក្រៃលែងជាងទេវតារក្សាមនុស្សលោក ។

 
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៧៣៦ ដង)
ការ​បណ្ដុះ​គុណធម៌​នៅ​ក្នុង​គ្រួសារ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៣៦៤ ដង)
បុគ្គល​អ្នក​សម្រួម​មិន​សន្សំ​នូវ​ពៀរ​ឡើយ
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៩,៦៨០ ដង)
ពាក្យពិចារណាសម្រាប់កម្លាំងចិត្ត
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២៣ (អាន: ៤៨,១៤៧ ដង)
គុណសម្បត្តិ ​និង​វិបត្តិ​នៃ​ឧបាសក​
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ១១,៣២២ ដង)
សិរី​ជា​ទ្រព្យ​ដ៏​ប្រសើរ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៥០៨ ដង)
កុសលប្រព្រឹត្ត​ទៅ​ក្នុង​ភូមិ ៤
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕