ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧២,៥៥៨ ដង
ស្កែនយកតំណ
កាលរមែងសុីនូវពួកសត្វទាំងអស់

កាលរមែងសុីនូវពួកសត្វទាំងអស់

ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០២៦ (អាន: ៣២៥ ដង)

ព្រះពុទ្ធគាថាក្នុង មូលបរិយាយសូត្រ
កាលោ ឃសតិ ភូតានិ  សព្វានេវ សហត្ថនា
យោ ច កាលឃសោ ភូតោ  ស ភូតបចនឹ បចិ ។ 

(អាចារ្យទិសាបាមោក្ខ ពោធិសត្វ សួរថា) កាលរមែងសុីនូវពួកសត្វទាំងអស់ ព្រមទាំងខ្លួនឯង, ចំណែកសត្វណាជាអ្នកសុីនូវកាល សត្វនោះ ឈ្មោះថា ដុតនូវតណ្ហាដែលជាធម្មជាតិដុតនូវសត្វ ។ (បិដក លេខ ៥៨ ទំព័រ ១៣៣) 

កាលទាំងឡាយតែងកន្លងផុតទៅ 
(គាថាក្នុង អច្ចេន្តិសូត្រ)
អច្ចេន្តិ កាលោ តរយន្តិរត្តិយោ   
វយោគុណា អនុបុព្វំ ជហន្តិ 
ឯតំ ភយំ មរណេ  បេក្ខមានោ  
លោកាមិសំ បជហេ សន្តិបេក្ខោ ។ 

កាលទាំងឡាយតែងកន្លងផុតទៅ រាត្រីទាំងឡាយតែងឆ្លងហួសទៅ ជំនាន់នៃវ័យទាំងឡាយតែងលះបង់នូវលំដាប់, កាលបើបុគ្គលបានសំឡឹងឃើញភ័យនោះ ក្នុងសេចក្តីស្លាប់ហើយ ជាអ្នកសំឡឹងយកសេចក្តីស្ងប់ គួរតែលះបង់អាមិសៈក្នុងលោកចេញ ។  (សុត្តន្តបិដក ២៩, ទំព័រ ០៦) 

បទថា ឯតំ ភយំ  មានសេចក្តីថា ភ័យ ៣ យ៉ាងនេះ គឺ ៖   
១- កាលានំ អទិក្កមនំ : ការកន្លងទៅនៃកាលទាំងឡាយ 
២- រត្តិទិវានំ តរិតភាវោ : សេចក្តីដែលយប់និងថ្ងៃកន្លងទៅដោយរហ័ស 
៣- វយោគុណានំ ជហនភាវោ : សេចក្តីដែលគំនរនៃវ័យទាំងឡាយ ត្រូវលះចោលបុគ្គលទៅ ។ (អដ្ឋកថា) 

សុខិតា ហោថ, ទុក្ខា មុច្ចថ = សូមអ្នកទាំងឡាយ បានដល់នូវសេចក្តីសុខ, ចូររួចផុតចាកទុក្ខ ។

ប្រភព៖ ហ្វេសប៊ុក Phuorng Sovann

ដោយ៥០០០ឆ្នាំ
 

ស្កែនយកតំណ
កាលរមែងសុីនូវពួកសត្វទាំងអស់
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ មីនា ឆ្នាំ២០២៦ (អាន: ៧,១៧០ ដង)
ក្នុងខ្លួនគ្មានមេត្តា ដូចស្រុកគ្មានភ្លៀង
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៦៩,៩៥២ ដង)
សម្រេច​មគ្គផល​ពេល​ជិតមរណៈ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥០,៦៨២ ដង)
ជន​ពាល​ប៉ុណ្ណោះ​រមែង​លិច​លង់​ក្នុង​លោក​នេះ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1