ថ្ងៃ អង្គារ ទី ២៨ ខែ វិច្ឆិកា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៧១,៧១៣
Today
ថ្ងៃម្សិលមិញ ១១១,៨៣៧
ខែនេះ ៦,២៨១,៦៥៦
សរុប ៣៥៦,៤៩៨,៧៧៤
Flag Counter
អានអត្ថបទ
ផ្សាយ : ២៧ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ៤,១៣៦ ដង)

ផ្កាសីល



 

ផ្កាសីល ក្រអូបបានទាំងបណ្តេាយខ្យល់ និងបព្ច្រាសខ្យល់ ល្អវិសេសជាងក្លិនផ្កាទាំងឡាយ មានផ្កាម្លិះលា ម្លិះរួតជាដេីម ដូច្នេះត្រូវខិតខំស្វែងរកផ្កាសីលនេះមកប្រដាប់ តាក់តែងរាងកាយទៅ ព្រេាះផ្កានេះមាននៅក្នុងសន្តានចិត្តនៃបុគ្គលណាហេីយ ធ្វេីឲ្យបុគ្គលនេាះជួបប្រសព្វតែសេចក្តីសុខរហូត សមដូច គាថាថា៖ សុខំ យាវ ជរា សីលំ សីលនាំសេចក្តីសុខមកឲ្យដរាបដល់ចាស់ជរា។

. សីលាលង្ការសទិសេា អលង្ការេា នត្ថិ ។
អលង្ការប្រាកដដូចជាគ្រឿងអលង្ការ គឺសីលមិនមាន។
. សីលបុប្ផសទិសំ បុប្ផំ នត្ថិ ។
ផ្កាឈេីប្រាកដដូចជាផ្កា គឺសីលមិនមាន។
. សីលគន្ធសទិសេា គន្ធេា នត្ថិ ។
ក្លិនប្រាកដដូចជាក្លិន គឺសីលមិនមាន។
. ហេាតិ សីលវតំ អត្ថេា ។
សេចក្តីចម្រេីនតែងមានដល់ពួកជនអ្នកមានសីល។
. សីលំ សមាធានន្តិ ។
សីលរមែងបិទបាំងនូវសេចក្តីប្រមាទ។
. សីលំ ឧបធារេន្តិ ។ សីលចូលទៅទ្រទ្រង់ទុកនូវកុសលធម៌ទាំងពួងឲ្យនៅបាន។
. សីលំ សីតន្តិ ។
សីលជារបស់ត្រជាក់ស្ងប់រម្ងាប់នូវពៀរ។
. សីលំ វឌ្ឍន្តិ ។
សីលជាទីញាុំងកុសលទាំងពួងឲ្យចម្រេីន។
. សីលំ អបាយ សពា្ឆនំ ។
សីលជាគ្រឿងបិទបាំងនូវអបាយភូមិ។
. ចន្ទនំ តគរំ វាបិ ឧប្បលំ អថ វស្សិកី ឯតេសំ គន្ធជាតានំ សីលគន្ធេា អនុត្តរេា ។ ក្លិននៃសីលជាគុណជាតិប្រសេីរបំផុត ជាងគន្ធជាតទាំងនេះ គឺខ្លឹមចន្ទន៌ ខ្លឹមក្រស្នា ផ្កាឧប្បល ផ្កាម្លិះលា ។
. តេសំ សម្បន្នសីលានំ អប្បមាទវិហារិនំ  សម្មទញ្ញា វិមុត្តានំ មារេា មគ្គំ ន វិន្ទតិ ។ មារាធិរាជ (ទុកជាស្វែងរក) ក៏មិនជួបនូវផ្លូវរបស់លេាកអ្នកមានសីលបរិបូណ៌ អ្នកនៅដេាយសេចក្តីមិនប្រមាទ អ្នករួចស្រឡះ (ចាកធម៌ជាគ្រឿងស្មៅហ្មង) ព្រេាះដឹងច្បាស់តាមហេតុ។ 

++ សេចក្តីទុក្ខរបស់បដាចារា
បដាចារាមានសេចក្តីទុក្ខខ្លាំងណាស់ ព្រេាះត្រូវបាត់បង់ នូវបិយជន គឺជនជាទីស្រឡាញ់ មានប្តី ត្រូវពស់ចឹក, កូនពីរនាក់ កូនមួយត្រូវខ្លែងឆាបយកទៅ កូនម្នាក់ទៀតត្រូវទឹកកួចយកទៅ, ឪពុកម្តាយ និងបងប្រុស ត្រូវផ្ទះរលំសង្កត់លេីស្លាប់ ដុតនៅហ្នឹងជេីងថ្កល់តែមួយទៀត ហេតុទាំងនុ៎ះហេីយ ធ្វេីឲ្យនាងក្លាយទៅជាមនុស្សបាត់បង់នូវសតិស្មារតី ឆ្កួតវង្វេង រហូតដល់ថ្នាក់ដេីរអត់មានសម្លៀកបំពាក់ជាប់ខ្លួន មនុស្សទាំងឡាយឃេីញហេីយ ក៏យកដុំដីគ្រវែងនាង ដេញនាងដូចជាគេា ក្របី តែដេាយសារនាងបានធ្វេីបុណ្យទុកមក រួមផ្សំដេាយនាងមានឧបនិស្ស័យត្រូវបានសម្រេចធម៌ ធ្វេីឲ្យនាងឈានជេីងដេីរចូលទៅក្នុងវត្តជេតពន គ្រានេាះព្រះមានព្រភាគ ទ្រង់កំពុងសម្តែងធម៌ឲ្យពុទ្ធបរិស័ទស្តាប់ ហេីយព្រះអង្គក៏បានត្រាស់នឹងនាងថា ចូរនាងមានសតិ ស្មារតីឡេីងវិញ ត្រឹមតែពុទ្ធដីកាប៉ុណ្ណេាះ ធ្វេីឲ្យបដាចារាមានស្មារតីឡេីងវិញ ពុទ្ធបរិស័ទដែលអង្គុយស្តាប់ព្រះអង្គនេាះ ក៏បានបេាះសម្ពត់ឲ្យនាងស្លៀកទៅ ។ កាលបេីនាងមានសតិស្មារតី ឡេីងវិញហេីយ នាងក៏បានរៀបរាប់អំពីសេចក្តីទុក្ខដែលមានការព្រាត់ប្រាសនូវបុគ្គលដែលជាទីស្រឡាញ់ ឲ្យព្រះអង្គជ្រាបខណៈនេាះព្រះអង្គក៏បានត្រាស់តទៅនាងវិញថា ម្នាលបដាចារាទឹកភ្នែកដែលយំសេាក ស្តាយស្រណេាះ អាឡេាះអាល័យនូវបុគ្គលជាទីស្រឡាញ់នេះ ច្រេីនជាងទឹកនៅក្នុងមហាសមុទ្រទៅទៀត រួចក៏ព្រះអង្គត្រាស់គាថានេះថា៖

ន សន្តិ បុត្តា តាណាយ ន បិតា នបិ ពន្ធវា អន្តកេនាធិបន្នស្ស នត្ថិ ញាតីសុ តាណតា ឯតមត្ថវសំ ញត្វា បណ្ឌិតេា សីលសំវុតេា និព្វានតមនំ មត្តំ ខិប្បមេវ វិសេាធយេ ។ បុគ្គលដែលមរណសង្គ្រាម គឺសេចក្តីស្លាប់គ្របសង្កត់ហេីយ កូនទាំងឡាយនឹងមកជួយខាខាំងរាំងរាពុំបាន មាតានិង បិតាទាំងឡាយនឹងមកជួយខាខាំងរាំងរាពុំបាន ផៅពង្សទាំងឡាយនឹងមកជួយខាខាំងរាំងរាពុំបាន គ្រឿងខាខាំងរាំងរាក្នុងញាតិទាំងឡាយ មិនមានសេាះឡេីយ (ព្រេាះហេតុនេាះ) បណ្ឌិតដែលមានប្រាជ្ញា កាលបេីបានដឹងនូវអំណាចនៃប្រយេាជន៍ គឺសីលនុ៎ះហេីយ ក៏គួរតែសង្រួមប្រយ័ត្នក្នុងសីល ខំជម្រះនូវផ្លូវសម្រាប់ដេីរទៅកាន់ព្រះនិព្វានឲ្យឆាប់រួសរាន់ កុំបង្អែង់ឡេីយ ។

គ្រាចុងក្រេាយនៃជីវិតរបស់ព្រះនាងបដាចារា ក៏បានបួសជាភិក្ខុនី ហេីយក៏បានសម្រេចជាព្រះអរហន្តី អស់នូវអាសវៈកិលេស ផុតចាកអំពីសេចក្តីទុក្ខ និងបានជាកំពូលលេីភិក្ខុនី ទាំងឡាយខាងផ្នែកទ្រទ្រង់ព្រះវិន័យ នៅក្នុងសាសនាព្រះសមណគេាតមបរមគ្រូនៃយេីង ។
តេីយេីង និងព្រះនាងបដាចារា មួយណាមានសេចក្តីទុក្ខច្រេីនជាង?

សៀវភៅ»សីលមយៈ
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៨១២ ដង)
ធម្មៈ​ដែល​សម្តែង​អំពី​ការ​មិន​មាន​តួ​ខ្លួន​ (អនត្តា​)
ផ្សាយ : ២៧ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ៣០,៧៩៤ ដង)
ទោស​ក្នុង​បច្ចុប្បន្ន​របស់​អ្នក​ល្មើស​សីល ៥
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ៩,១៩៩ ដង)
បានប្រាក់ខែ តែជីវិត​ត្រូវ​អស់ ៣០ ថ្ងៃ
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ២៥,៤៤២ ដង)
សុជី​វ​ធម៌​នៅ​តាម​វត្ត​អា​រាម
ផ្សាយ : ១៦ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ១១,៩៨៩ ដង)
ការ​ហ្វឹកឲ្យ​មើល​វត្ថុសម្ភារៈ​ថា​ជាបច្ច័យ ទំនុកបម្រុង មិនមែន​ជា​គោលដៅ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
cccArray ( [download] => yes )