images/articles/1604/Untitled-1-Recovered.jpg
Public date : 29, Jul 2019 (11,694 Read)
បុណ្យរមែងចម្រើនដល់បុគ្គលអ្នកឲ្យ
បុណ្យកុសល មិនមែនចេះតែកើតឡើងដល់បុគ្គលអ្នកខ្ជិលធ្វើបុណ្យទេ តែបុណ្យកុសលរមែងកើតឡើងដល់បុគ្គល ដែលមានចិត្តនឹកបំពេញនូវបុណ្យកុសល។ បុគ្គលដែលបានធ្វើនូវបុណ្យ គឺ ជាអ្នកដែលចេះស្រលាញ់ខ្លួនឯងដោយពិត។
ខ្ញុំចង់ពោលពីជនពាល ដែលមិនចេះស្រលាញ់បុណ្យ ស្អប់ខ្ពើមមិនចូលចិត្តបុណ្យបន្តិចសចុះ ដូច្នេះចាំបន្តទៅនេះ
images/articles/1601/Untitled-1-Recovered.jpg
Public date : 29, Jul 2019 (11,195 Read)
អង្គុលិមាលចោរ យារដាវ ដេញតាមព្រះពុទ្ធអង្គមានបំណងនឹងប្រហារព្រះអង្គ ដើម្បីឲ្យបានចំនួនមនុស្សស្លាប់ដោយដៃរបស់ខ្លួន គ្រប់មួយពាន់នាក់ ។ មានសេចក្ដីអស្ចារ្យក្នុងចិត្តជាខ្លាំង ដែលខ្លួនតាមព្រះពុទ្ធអង្គមិនទាន់កាលដែលហត់ពេកមិនអាចរត់តទៅទៀតបានទើបហៅឲ្យព្រះអង្គឈប់ថា <<សមណៈឈប់ សមណៈឈប់>>។
ព្រះពុទ្ធអង្គទ្រង់ត្រាស់តបថា<<ម្នាលអង្គុលិមាល តថាគតឈប់ហើយ អ្នកឯងទេដែលមិនទាន់ឈប់នោះ>>។
អង្គុលិមាលសួរព្រះអង្គថា <<បពិត្រព្រះសមណៈ ព្រះអង្គកំពុងស្ដេចយាង តែពោលថា តថាគតឈប់ ទាំងពោលចំពោះខ្ញុំដែលឈប់ ថាជាបុគ្គលមិនទាន់ឈប់ដូច្នេះវិញ ។ បពិត្រព្រះសមណៈ ខ្ញុំសូមសួរសេចក្ដីនោះនឹងព្រះអង្គ ព្រោះហេតុអ្វី បានជាព្រះអង្គឈ្មោះថាឈប់ ឯខ្ញុំព្រះអង្គឈ្មោះថាមិនទាន់ឈប់ >> ។
ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា << ម្នាលអង្គុលិមាល តថាគតឈ្មោះថាឈប់ ព្រោះដាក់ចុះនូវអាជ្ញា ចំពោះសត្វទាំងពួងគ្រប់ពេលវេលាហើយ ចំណែកឯអ្នកវិញ ជាបុគ្គលមិនសង្រួមក្នុងពពួកសត្វ ព្រោះហេតុនោះ តថាគតទើបឈ្មោះថាឈប់ ឯអ្នកឈ្មោះថាមិនទាន់ឈប់ទេ >> ។
អង្គុលិមាលចោរបាននូវសតិ ឃើញទោសរបស់ខ្លួនឯង គ្រវែងចោលដាវព្រមទាំងអាវុធផ្សេងៗទៀតហើយចូលទៅស្វាយបង្គំព្រះបាទានៃព្រះបរមសាស្ដា សូមផ្នួសនឹងព្រះអង្គ លះបង់ចោលនូវបាបកម្ម អំពើអាក្រក់ដែលធ្លាប់ធ្វើទាំងពួងនោះ លុះក្រោយមកក៏បានសម្រេចជាព្រះអរហន្តមួយអង្គដែរ។
ចំណែកយើងវិញ ឈប់ហើយឬនៅ? ឈប់ធ្វើអាក្រក់ ឈប់ឈ្លោះគ្នា ... ដើម្បីសេចក្ដីសុខបរិសុទ្ធជារបស់ចំពោះយើងខ្លួនឯង។
ដកស្រង់ចេញពីសៀវភៅ ពន្លឺធម៌ព្រះពុទ្ធ
ដោយ៥០០០ឆ្នាំ
images/articles/1599/Untitled-1-Recovered.jpg
Public date : 29, Jul 2019 (13,821 Read)
ប្រើសជាមួយគុម្ភព្រៃ
មានសត្វប្រើសមួយ ត្រូវនាយព្រានដេញប្រហារ ក៏ខំប្រឹងរត់គេចពួន បានចូលអែបទៅនឹងគុម្ពព្រៃមួយ។ ដោយផុតពីក្រសែភ្នែករបស់ព្រាន ធ្វើឲ្យព្រានរត់ដេញហួសអំពីទីនោះទៅ។
ប្រើសមានការសប្បាយចិត្ត ព្រោះគិតថា បានរួចផុតពីភ័យហើយ ទើបបេះស៊ីស្លឹកឈើនៃគុម្ពព្រៃនោះឯងស៊ីរហូតទាល់តែគុម្ពព្រៃស្រឡះ អាចមើលឃើញខ្លួនឯងបានច្បាស់ពីផ្លូវដើរមក។
images/articles/1577/Untitled-1-Recovered.jpg
Public date : 29, Jul 2019 (13,829 Read)
ចលនាពុទ្ធសាសនា
វឌ្ឍនភាពនៃចលនាព្រះពុទ្ធសាសនា ចាប់តាំងពីព្រះអង្គទ្រង់ត្រាស់ដឹងនូវសច្ចធម៌មក ដរាបទៀបនឹងបរិនិព្វានក៏ចេះតែចម្រើនឡើងជាភិយ្យោភាពលូតលាស់លឿនទៅមុខឥតអាក់។ ពុទ្ធពេចន៍នេះត្រូវបានទទួលជឿអំពីសម្នាក់ព្រះរាជាសេនាបតី មហាមាត្យ ព្រាហ្មណ៍ គហិបតី និងឧបាសក-សិកានាសម័យនោះ តាមរយៈធម្មទេសនារបស់ព្រះអង្គដែលជាពាក្យពិតឥតស្លាប់
images/articles/1572/Untitled-1-Recovered.jpg
Public date : 29, Jul 2019 (16,239 Read)
ព្រះពុទ្ធសាសនា និងវិទ្យាសាស្ត្រទំនើប
តើព្រះពុទ្ធសាសនាប្រឆាំងនឹងវិទ្យាសាស្ត្រទំនើបដែរទេ?
ក្នុងចំណោមសាសនាធំៗទាំងអស់នៃពិភពលោក ពាក្យទូន្មានរបស់ព្រះសម្មាសម្ពុទ្ធមិនមានជំនាស់ ឬប្រឆាំងធំដុំណាមួយចំពោះរបកគំហើញនៃវិទ្យាសាស្ត្រទំនើបទេ។ ព្រះពុទ្ធសាសនាមិនមានអភូតហេតុដែលបង្កើតឡើង ថែមទាំងមិនមានបំណងសន្មតបាតុភូតធម្មជាតិឲ្យទៅជាហេតុមួយ
images/articles/1573/Untitled-1-Recovered.jpg
Public date : 29, Jul 2019 (22,110 Read)
បញ្ញា
បញ្ញា ប្រែថា ការដឹងច្បាស់ បានដល់ការយល់ការដឹងហេតុផល ដឹងដោយទូទៅ វិនិច្ឆ័យបានថា អ្វីពិត អ្វីមិនពិត អ្វីល្អ អ្វីអាក្រក់ អ្វីខុស អ្វីត្រូវ អ្វីគួរ អ្វីមិនគួរ អ្វីជាគុណ អ្វីជាទោស និងអ្វីជាប្រយោជន៍ អ្វីមិនជាប្រយោជន៍ជាដើម។
បញ្ញា ដឹងទំនាក់ទំនងរវាងហេតុនិងផល ឬបច្ច័យផ្សេងៗ ដឹងសភាវៈតាមសេចក្ដីពិត ដឹងថា ត្រូវបដិបត្តិយ៉ាងណាចំពោះសភាវៈពិតនោះ ទើបអាចដោះស្រាយបញ្ហា
images/articles/1558/Untitled-1-Recovered.jpg
Public date : 29, Jul 2019 (11,641 Read)
សុតៈ
សុតៈ គឺជាចំណេះដឹងដែលបានមកអំពីការស្ដាប់ ការរៀន ការអាន។ ការចេះដឹងដែលបានមកអំពីការសិក្សាសីល្បវិទ្យាផ្សេងៗ ទាក់ទងនឹងការងារចិញ្ចឹមជីវិតព្រមទាំងការប្រកបកិច្ចការផ្សេងៗទៀតក្នុងផ្លូវលោកសូម្បីជាសុតៈក៏ដោយ ប៉ុន្តែនៅមិនទាន់បានគ្រប់គ្រាន់សម្រាប់ចូលទៅរកភាពជាអរិយសាវ័កឡើយ។
បុគ្គលម្នាក់ៗ អាចមាននូវសុតៈក្នុងសិល្បវិទ្យាត្រឹមតែមួយមុខ
images/articles/1557/Untitled-1-Recovered.jpg
Public date : 29, Jul 2019 (21,925 Read)
សទ្ធ
សទ្ធា គឺការជឿ ការចុះចិត្តស៊ប់ ការដោតជាប់ដោយចិត្ត ព្រោះបានពិចារណាឃើញហេតុផលដោយបញ្ញា។ មានការចែកជា ៣ ផ្នែកៈ
១- ការជឿ ការចុះស៊ប់ដោតជាប់ទៅក្នុងព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គជាបុគ្គលគំរូ។ ព្រះអង្គទ្រង់បានអះអាងចំពោះសមត្ថភាពរបស់មនុស្សថា មនុស្សអាចត្រាស់ដឹងនូវសច្ចធម៌ គឺចូលដល់ការពិត និងសេចក្ដីល្អដ៏ខ្ពង់ខ្ពស់បំផុតបាន
images/articles/1555/Untitled-1-Recovered.jpg
Public date : 29, Jul 2019 (14,236 Read)
សុខនិងទុក្ខនៅក្នុងចិត្ត (ត)
បច្ច័យ ៤ សម្រាប់សេចក្ដីសុខនៃរូបកាយ ហើយក៏នាំឲ្យសប្បាយចិត្តទៅជាមួយផងដែរ ប៉ុន្តែបច្ច័យ ៤ មិនមែនសម្រាប់សេចក្ដីសុខនៃចិត្តដោយត្រង់ពិតនោះទេ។ ធ្វើក៏ដោយ ឲ្យតែមិនបានកម្ចាត់បង់នូវបាបធម៌ក្នុងចិត្ត ដោយគ្រាន់តែនាំមកនូវការរីករាយនៃចិត្តប៉ុណ្ណោះ អ្វីនោះៗ គឺជាគ្រឿងស្រវឹងរបស់ចិត្ត ជាគ្រឿងញៀនដោយពិត។
ចិត្តជាប់ជំពាក់នឹងអ្វីណា
images/articles/1551/Untitled-1-Recovered.jpg
Public date : 29, Jul 2019 (9,611 Read)
ជានអជាប្បញ្ហា
(រវាងអ្នកដែលដឹងបុណ្យបាបនិងអ្នកមិនដឹង ពេលធ្វើបាបតើអ្នកណាបាបធ្ងន់ជាង)?
ការដែលលើកយកបញ្ហានេះមកសម្ដែង ព្រោះខ្ញុំធ្លាប់ឬពពួកជនខ្លះតែងជជែកគ្នាជារឿយៗ ប៉ុន្តែនៅតែមិនដាច់ស្រេចសោះ ហើយក្នុងពេលនេះខ្ញុំក៏មិនចាំបាច់ពន្យល់ឲ្យពិស្ដារទេ សូមមិត្តអ្នកអាចសិក្សាការសន្ទនាសាកច្ឆា រវាងស្ដេចមិលិន្ទ្រារាជ និង ព្រះនាគសេនត្ថេរ ដូចតទៅៈ
images/articles/1550/Untitled-1-Recovered.jpg
Public date : 29, Jul 2019 (11,709 Read)
កម្ម បដិសន្ធិ និងភាពមិនស្មើគ្នានៃជីវិត
តើច្បាប់កម្មផលមានពន្យល់អំពី ហេតុអ្វីបានជាមានភាពមិនស្មើគ្នាខ្លាំងយ៉ាងនេះ នៅជុំវិញខ្លួនយើង ដែរទេ?
មនុស្សតែងតែសង្ស័យអំពីភាពស្មើគ្នានៃជីវិត និងហេតុអ្វីបានជាមនុស្សកើតមកមិនស្មើគ្នា។ គេតែងតែសាកសួរថា ហេតុអ្វីបានជាបុគ្គលខ្លះមានសុខភាពល្អម៉្លេះ ហើយបុគ្គលខ្លះទៀតកើតមកមានការឈឺចាប់ផ្លូវកាយច្រើន?
images/articles/1548/Untitled-1-Recovered.jpg
Public date : 29, Jul 2019 (11,292 Read)
ជីវិតពុកជាមួយគ្រួសារ
នៅពេលដែលបញ្ចប់ការសិក្សា ពុកមានការងារធ្វើ ពេលនោះហើយ ជាពេលដែលពុកស្វែងរកគូស្រករ ដើម្បីធ្វើជាភរិយារបស់ខ្លួន នាថ្ងៃអនាគត តើនារីមួយណាដែលពុកប្រាថ្នាយកធ្វើជាភរិយា? ពុកមានសម្លឹង ពិនិត្យពិចារណា ចំពោះស្ត្រីដែលខ្លួនជ្រើសរើសយកនោះ តើរូបនាងមានអត្តចរិតស្លូតបូតឬកាច?
images/articles/1518/Untitled-1-Recovered.jpg
Public date : 29, Jul 2019 (10,642 Read)
អដ្ឋកថាលោកធម្មសូត្រទី ៥
បឋមលោកធម្មសូត្រទី៥ មានសេចក្ដីថា វិនិច្ឆ័យដូចតទៅនេះ
ដែលឈ្មោះថាលោកធម៌ ព្រោះជាធម៌របស់លោក។ បុគ្គលដែលឈ្មោះថាជាអ្នករួចចាកនូវលោកធម៌ទាំងនេះ មិនមានសោះឡើយ សូម្បីតែព្រះសម្មាសម្ពុទ្ធទាំងឡាយក៏នៅមានដែរ ព្រោះហេតុដូច្នេះ ទើបទ្រង់ត្រាស់ថា លោកំ អនុបរិវត្តន្តិ រមែងវិលទៅតាមនូវសត្វលោក។ មានសេចក្ដីថា រមែងជាប់នៅតាមមិនឈប់ឈរ
images/articles/1496/Untitled-1-Recovered.jpg
Public date : 29, Jul 2019 (24,820 Read)
ឋានសួគ៌
គេអាចនិយាយបានថា ឋានសួគ៌ ជាកន្លែងដែលយើងអាចកើតវិញ បន្ទាប់ពីស្លាប់ទៅ។ វាក៏អាចជាសភាពនៃចិត្តមួយផងដែរ។ ឧទាហរណ៍ មនុស្សឆេវឆាវម្នាក់អាចមានអារម្មណ៍អាក្រក់ជានិច្ច ហើយងាយនឹងច្រឡោតខឹងណាស់។ មនុស្សប្រភេទនេះនឹងធ្វើឲ្យអ្នកនៅជុំវិញគាត់ រួមទាំងខ្លួនគាត់រងនូវសេចក្ដីសោកសៅ និងពិបាកចិត្តគ្រប់ពេលវេលា។
ផ្ទុយទៅវិញ បុគ្គលណាម្នាក់ដែលមិនមានចិត្តឆេវឆាវ
images/articles/1494/Untitled-1-Recovered.jpg
Public date : 29, Jul 2019 (27,102 Read)
កូន គឺជាអ្នកដែលពុកម៉ែបង្កើត ឲ្យមានរូបរាងឡើង ដោយទឹកដោះរបស់ម៉ែ នឹងដោយអាហារបាយទឹក ដែលពុកខំប្រឹងប្រែងស្វែងយកមកចិញ្ចឹមជីវិតម៉ែនិងជីវិតកូន។ កូនជាអ្នកដែលធ្វើឲ្យពុកម៉ែមានភាពកក់ក្ដៅក្នុងចិត្តព្រោះត្បិតមានកូន គ្រាន់តែពុកម៉ែដឹងថាកូនកើតមក ក្នុងចិត្តពុកម៉ែជ្រូតជ្រាប ដោយព្រហ្មវិហារធម៌ ហើយពុកម៉ែបញ្ជូននូវព្រហ្មវិហារធម៌នោះ ឆ្ពោះទៅកាន់កូនដែលទើបតែនឹងកើតមកដោយក្ដីស្រលាញ់និងដោយការទទួលខុសត្រូវ គ្រប់យ៉ាង។
អ្នកដែលធ្វើឲ្យពុកម៉ែសប្បាយរីករាយ គ្រប់ពេលវេលា និងអ្នកដែលជាទីស្រលាញ់ពេញចិត្ត ក្នុងជីវិតរបស់ពុកម៉ែគឺជារូបកូន ហើយអ្នកដែលធ្វើឲ្យពុកម៉ែកើតទុក្ខលំបាកចិត្តគ្រប់ពេលវេលាក៏ជាកូនដែរ។អ្វីៗគ្រប់យ៉ាងដែលពុកម៉ែធ្វើ គឺដើម្បីកូន ពុកម៉ែហ៊ានលះបង់របស់គ្រប់បែបយ៉ាង ឲ្យតែអាចចិញ្ចឹមកូនឲ្យមានជីវិតល្អប្រសើរបាន ពុកម៉ែមិនដែលរារែកឡើយ ដោយហោចទៅសូម្បីតែជីវិត ក៏ពុកម៉ែមិនខ្លាចក្នុងការលះបង់ ដើម្បីកូនដែរ។
កូន ពុកម៉ែសប្បាយចិត្តណាស់ ដែលកូនកើតមកជាកូនរបស់ពុកម៉ែ តែពុកម៉ែសោកស្ដាយណាស់ដែរ ពេលដែលពុកម៉ែណែនាំទូន្មានកូន តែកូនមិនស្ដាប់ ប្រាប់កូន តែកូនមិនតាម។កូន តើអ្នកដឹងទេថា ពុកម៉ែមានដួងហឬទ័យល្អយ៉ាងណាចំពោះកូន ពុកម៉ែចង់នៅក្បែរកូនរហូតដល់សូន្យសង្ខារ ពុកម៉ែចង់អោបកូនរាល់ថ្ងៃ ពុកម៉ែចង់ថ្នាក់ថ្នមកូន ដូចកាលកូននៅពីតូចណាស់ ទោះបីជាកូនធំមានស្វាមីភរិយាហើយក៏ដោយ តែសម្រាប់ពុកម៉ែនៅតែចាត់ទុកកូនជាកូនក្មេងដដែលល នៅក្នុងបេះដូងរបស់ពុកម៉ែ ស្រលាញ់កូន ថ្នាក់ថ្នមកូន ពីដើមយ៉ាងណា ដល់ពេលឥឡូវក៏នៅតែយ៉ាងនោះ មិនប្រែប្រួលឡើយ។
កូន ពុកម៉ែពេញចិត្តណាស់នឹងចិញ្ចឹមកូន ទោះបីជាកូនធំឡើងមិនចិញ្ចឹមពុកម៉ែវិញក៏ដោយ ក៏ពុកម៉ែមិនថាអ្វីឡើយ ព្រោះពុកម៉ែចិញ្ចឹមកូន ដោយមិនទាមទាអ្វីពីកូនឡើយ ពុកម៉ែចិញ្ចឹមកូន ដោយស្មោះត្រង់ពីចិត្ត គ្មានគិតចង់បានអ្វីពីកូនទេ។កូន គឺជាកែវភ្នែកទាំងគូរបស់ពុកម្ដាយ ឬដូចជាចរណៃ ដែលញ៉ាំងរស្មីជីវិតពុកម៉ែឲ្យភ្លឺថ្លាបានទោះបីជាយប់គ្មានដួងខែ តែដួងចិត្តពុកម៉ែ មិនងងឹតដូចយប់គ្មានដួងខែឡើយ ព្រោះពុកម៉ែមានដួងផ្កាយដ៏តូចមួយ ដែលមានពន្លឺភ្លឺនឹកស្មានមិនដល់ជួយបំភ្លឺជីវិតពុកម៉ែ ដួងផ្កាយដ៏តូចនោះ មិនគឺនរណា ដទៃឡើយក្រៅអំពីកូន។
កូន គឺជាដុំពេជ្យ ដែលមានតម្លៃកាត់ថ្លៃមិនបាននៅក្នុងចិត្តពុកម៉ែ ពុកម៉ែសង្កេតឃើញថា ពេលវេលាដែលអត់មានកូន ជីវិតរបស់ពុកម៉ែ ដូចជាសោះកក្រោះ គ្មានរស់ជាតិអ្វីទាល់តែសោះ តែក្នុងរយៈពេលដែលមានកូន ជីវិតពុកម៉ែដូចជាស្រស់បំព្រង មានភាពរីករាយខុសប្រក្រតី ព្រោះអាស្រ័យកូនដែលជាដុំពេជ្រដ៏មានតម្លៃរបស់ពុកម៉ែ។
រាល់ការលះបង់គ្រប់យ៉ាង របស់ពុកម៉ែទៅលើកូន ពុកម៉ែគ្មានពាក្យថា ស្ដាយក្រោយឡើយ ទោះការលះបង់នោះបានទទួលការតបស្នងពីកូនក្ដី មិនទទួលក្ដី ក៏គ្មានអ្វីដែលថា ឲ្យពុកម៉ែសោកស្ដាយដែរ ពុកម៉ែមានតែសប្បាយចិត្ត ដែលពុកម៉ែបានធ្វើអ្វីៗដើម្បីកូន ព្រោះពុកម៉ែគិតថាតួនាទី ក្នុងនាមជាលោកឪពុក អ្នកម្ដាយ គឺពុកម៉ែបានបំពេញយ៉ាងល្អហើយដូច្នេះគ្មានអ្វីដែលថា ឲ្យពុកម៉ែមានវិប្បដិសារី ចំពោះកូនឡើយ។
កូន មានច្រើនណាស់ មានទាំងកូនល្អ មានទាំងកូនអាក្រក់ បើបាបកម្មរបស់ពុកម៉ែនៅសេសសល់ពីអតីតជាតិ ប្រាកដជាជួបកូនអាក្រក់ តែបើបុណ្យរបស់ពុកម៉ែមាន នឹងជួបកូនល្អមិនខាន។ ដូច្នេះសូមពុកម៉ែទាំងឡាយ កុំតូចចិត្តនឹងខ្លួនឯង ដែលមានកូនអាក្រក់អ្វី ត្រូវព្រមទទួលយកនូវអំពើ ដែលយើងធ្លាប់សាងពីមុនមក ព្រោះកាលពីមុន យើងអាចជាអ្នកមិនដឹងគុណឪពុកម្ដាយ ធ្វើបាបចិត្តគាត់ឲ្យរាល់ថ្ងៃក៏ថាបាន ទើបមានកម្មពៀរមកដល់ជាតិនេះ ត្រូវកូនធ្វើបាបចិត្តវិញ អញ្ចឹងហើយយើងគួរតែទទួលកម្មពៀរវេរាឲ្យហើយទៅ កុំបាច់ខឹងនឹងគេធ្វើអី ចាត់ទុកថាយើងសងគេទៅចុះ។
កូន អើយកូនកើតមកពីម៉ែឪ
កូន បានរស់នៅក្នុងលោកា
កូន រស់ព្រោះលោកថែរក្សា
កូន គ្រប់រូបាឧស្សាហ៍គិត។
កូន មានសាច់ឈាមពុកម៉ែឲ្យ
កូន កុំបណ្ដោយធ្លោយគំនិត
កូន មានពុកម៉ែរស់នៅជិត
កូន គួរប្រណិបត្តិគាត់រាល់ថ្ងៃ។
កូន ជាចរណៃថ្លៃជាងពេជ្រ
កូន ចាំងរំលេចដោយរស្មី
កូន មិនដឹងខ្លួនទេឬអ្វី
កូន រស់រាល់ថ្ងៃព្រោះអ្នកណា។
កូន ចូរដឹងចុះណាពិសី
កូន រស់មានន័យល្អថ្លៃថ្លា
កូន រស់ព្រោះមានមាតាបិតា
កូន ត្រូវរក្សាអ្នកមានគុណ។
ដកស្រង់ចេញពីសៀវភៅ ដួងហឬទ័យនៃអ្នកមានគុណ
ដោយ៥០០០ឆ្នាំ
images/articles/1501/Untitled-1-Recovered.jpg
Public date : 29, Jul 2019 (28,918 Read)
តើបាបនឹងបុណ្យនៅត្រង់ណា?
បញ្ហាបាបនិងបុណ្យនេះ ក៏ជាបញ្ហាមួយមានអាថ៌កំបាំងណាស់ដែរ ព្រោះជាវត្ថុម្យ៉ាងដែលយើងមិនអាចនឹងចាប់យកមកបង្ហាញអ្នកដទៃឲ្យមើលឃើញបានឡើយ។ ម្យ៉ាងទៀតសត្វលោករឹងរិតតែលែងមានជំនឿ ព្រោះគេច្រើនតែវាយតំលៃទៅលើអ្វីដែលគេមើលឃើញនឹងភ្នែក ស្ដាប់ឮនឹងត្រចៀករបស់គេ ដូចជាមនុស្សល្អខ្លះ បែរជាលំបាកតោកយ៉ាក ចំណែកមនុស្សអាក្រក់ខ្លះ