20
Tueday, 30 May B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូត្រនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
ព្រះពុទ្ធសាសនានិងសង្គម (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Punnareay Radio
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 157,819
Today
Yesterday 170,467
This Month 5,182,736
Total ៣២១,២៥៣,៤៨៥
Flag Counter
Online
Reading Article
Public date : 29, Jul 2019 (18,952 Read)

កូន



 
កូន គឺ​ជា​អ្នក​ដែល​ពុក​ម៉ែ​បង្កើត ឲ្យ​មាន​រូប​រាង​ឡើង ដោយ​ទឹក​ដោះ​របស់​ម៉ែ នឹង​ដោយ​អាហារ​បាយ​ទឹក ដែល​ពុក​ខំ​ប្រឹង​ប្រែង​ស្វែង​យក​មក​ចិញ្ចឹម​ជីវិត​ម៉ែ​និង​ជីវិត​កូន។ កូន​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​ពុក​ម៉ែ​មាន​ភាព​កក់​ក្ដៅ​ក្នុង​ចិត្ត​ព្រោះ​ត្បិត​មាន​កូន គ្រាន់​តែ​ពុកម៉ែ​ដឹង​ថា​កូន​កើត​មក ក្នុង​ចិត្ត​ពុក​ម៉ែ​ជ្រូត​ជ្រាប ដោយ​ព្រហ្ម​វិហារ​ធម៌ ហើយ​ពុក​ម៉ែ​បញ្ជូន​នូវ​ព្រហ្ម​វិហារ​ធម៌​នោះ​ ឆ្ពោះ​ទៅ​កាន់​កូន​ដែល​ទើប​តែ​នឹង​កើត​មក​ដោយ​ក្ដី​ស្រលាញ់​និង​ដោយ​ការ​ទទួល​ខុស​ត្រូវ​ គ្រប់​យ៉ាង។

អ្នក​ដែល​ធ្វើ​ឲ្យ​ពុក​ម៉ែ​សប្បាយ​រីក​រាយ គ្រប់​ពេលវេលា និង​អ្នក​ដែល​ជា​ទី​ស្រលាញ់​ពេញ​ចិត្ត ក្នុង​ជីវិត​របស់​ពុក​ម៉ែ​គឺ​ជា​រូប​កូន ហើយ​អ្នក​ដែល​ធ្វើ​ឲ្យ​ពុក​ម៉ែ​កើត​ទុក្ខ​លំបាក​ចិត្ត​គ្រប់​ពេល​វេលា​ក៏​ជា​កូន​ដែរ។ 
អ្វីៗ​គ្រប់​យ៉ាង​ដែល​ពុក​ម៉ែ​ធ្វើ គឺ​ដើម្បី​កូន ពុក​ម៉ែ​ហ៊ាន​លះ​បង់​របស់​គ្រប់​បែប​យ៉ាង ឲ្យ​តែ​អាច​ចិញ្ចឹម​កូន​ឲ្យមាន​ជីវិត​ល្អ​ប្រសើរ​បាន ពុកម៉ែ​មិន​ដែល​រារែក​ឡើយ ដោយ​ហោច​ទៅ​សូម្បី​តែ​ជីវិត ក៏​ពុកម៉ែ​មិន​ខ្លាច​ក្នុង​ការ​លះបង់ ដើម្បី​កូន​ដែរ។

កូន ពុក​ម៉ែ​សប្បាយ​ចិត្ត​ណាស់ ដែល​កូន​កើត​មក​ជា​កូន​របស់​ពុក​ម៉ែ តែ​ពុក​ម៉ែ​សោក​ស្ដាយ​ណាស់​ដែរ ពេល​ដែល​ពុក​ម៉ែ​ណែនាំ​ទូន្មាន​កូន តែ​កូនមិន​ស្ដាប់ ប្រាប់​កូន​ តែ​កូន​មិន​តាម។ កូន តើ​អ្នក​ដឹង​ទេ​ថា ពុក​ម៉ែ​មាន​ដួងហឬទ័យ​ល្អ​យ៉ាង​ណា​ចំពោះ​កូន ពុក​ម៉ែ​ចង់​នៅ​ក្បែរ​កូន​រហូត​ដល់​សូន្យ​សង្ខារ ពុក​ម៉ែ​ចង់​អោប​កូន​រាល់​ថ្ងៃ ពុក​ម៉ែ​ចង់​ថ្នាក់​ថ្នម​កូន ដូច​កាល​កូន​នៅ​ពី​តូច​ណាស់ ទោះ​បី​ជា​កូន​ធំ​មាន​ស្វាមី​ភរិយា​ហើយ​ក៏​ដោយ តែ​សម្រាប់​ពុក​ម៉ែ​នៅ​តែ​ចាត់​ទុក​កូន​ជា​កូន​ក្មេង​ដដែលល នៅ​ក្នុង​បេះ​ដូងរបស់​ពុក​ម៉ែ ស្រលាញ់​កូន ថ្នាក់​ថ្នម​កូន ពី​ដើម​យ៉ាង​ណា ដល់​ពេល​ឥឡូវ​ក៏​នៅ​តែ​យ៉ាង​នោះ មិន​ប្រែ​ប្រួល​ឡើយ។

កូន ពុក​ម៉ែ​ពេញ​ចិត្ត​ណាស់​នឹង​ចិញ្ចឹម​កូន ទោះ​បី​ជា​កូន​ធំឡើង​មិន​ចិញ្ចឹម​ពុក​ម៉ែ​វិញ​ក៏​ដោយ ក៏​ពុកម៉ែ​មិន​ថា​អ្វី​ឡើយ ព្រោះ​ពុកម៉ែ​ចិញ្ចឹម​កូន​ ដោយ​មិន​ទាម​ទា​អ្វី​ពី​កូន​ឡើយ ​ពុក​ម៉ែ​ចិញ្ចឹម​កូន ដោយ​ស្មោះ​ត្រង់​ពី​ចិត្ត គ្មាន​គិត​ចង់​បាន​អ្វី​ពី​កូន​ទេ។ កូន គឺ​ជា​កែវ​ភ្នែក​ទាំង​គូ​របស់​ពុកម្ដាយ ឬ​ដូច​ជា​ចរណៃ ដែល​ញ៉ាំង​រស្មី​ជីវិត​ពុក​ម៉ែឲ្យ​ភ្លឺ​ថ្លា​បាន​ទោះ​បី​ជា​យប់​គ្មាន​ដួង​ខែ តែ​ដួង​ចិត្ត​ពុកម៉ែ មិន​ងងឹតដូច​យប់​គ្មាន​ដួង​ខែ​ឡើយ ព្រោះ​ពុកម៉ែ​មាន​ដួង​ផ្កាយ​ដ៏​តូច​មួយ ដែល​មាន​ពន្លឺ​ភ្លឺ​នឹក​ស្មាន​មិនដល់​ជួយ​បំភ្លឺ​ជីវិត​ពុក​ម៉ែ ដួង​ផ្កាយ​ដ៏​តូច​នោះ មិន​គឺ​នរណា ដទៃ​ឡើយក្រៅ​អំពី​កូន។

កូន គឺ​ជា​ដុំ​ពេជ្យ ដែល​មាន​តម្លៃ​កាត់​ថ្លៃ​មិន​បាន​នៅ​ក្នុង​ចិត្ត​ពុក​ម៉ែ ពុក​ម៉ែ​សង្កេត​ឃើញ​ថា ពេល​វេលា​ដែល​អត់មាន​កូន ជីវិត​របស់​ពុក​ម៉ែ ដូច​ជា​សោះ​កក្រោះ គ្មាន​រស់​ជាតិ​អ្វី​ទាល់​តែ​សោះ តែ​ក្នុង​រយៈ​ពេល​ដែល​មាន​កូន ជីវិត​ពុក​ម៉ែ​ដូច​ជា​ស្រស់​បំព្រង មាន​ភាព​រីករាយ​ខុស​ប្រក្រតី ព្រោះ​អាស្រ័យ​កូន​ដែល​ជា​ដុំ​ពេជ្រ​ដ៏​មាន​តម្លៃ​របស់​ពុក​ម៉ែ។

រាល់​ការ​លះបង់​គ្រប់​យ៉ាង របស់​ពុក​ម៉ែ​ទៅ​លើ​កូន ពុក​ម៉ែ​គ្មាន​ពាក្យ​ថា ស្ដាយ​ក្រោយ​ឡើយ ទោះ​ការ​លះ​បង់​នោះ​បាន​ទទួល​ការ​តប​ស្នង​ពី​កូន​ក្ដី មិន​ទទួល​ក្ដី ក៏​គ្មាន​អ្វី​ដែល​ថា ឲ្យ​ពុក​ម៉ែ​សោក​ស្ដាយ​ដែរ ពុក​ម៉ែ​មាន​តែ​សប្បាយ​ចិត្ត ដែល​ពុក​ម៉ែ​បាន​ធ្វើ​អ្វីៗ​ដើម្បី​កូន ព្រោះ​ពុក​ម៉ែ​គិត​ថា​តួនាទី ក្នុង​នាម​ជា​លោក​ឪពុក អ្នក​ម្ដាយ គឺ​ពុក​ម៉ែ​បាន​បំពេញ​យ៉ាង​ល្អ​ហើយ​ដូច្នេះ​គ្មាន​អ្វី​ដែល​ថា ឲ្យ​ពុក​ម៉ែ​មាន​វិប្បដិសារី ចំពោះ​កូន​ឡើយ។

កូន មាន​ច្រើន​ណាស់ មាន​ទាំង​កូន​ល្អ មាន​ទាំង​កូន​អាក្រក់ បើ​បាប​កម្ម​របស់​ពុក​ម៉ែ​នៅ​សេសសល់​ពី​អតីត​ជាតិ ប្រាកដ​ជា​ជួប​កូន​អាក្រក់ តែ​បើ​បុណ្យ​របស់​ពុក​ម៉ែ​មាន នឹង​ជួប​កូន​ល្អ​មិន​ខាន។ ដូច្នេះ​សូម​ពុកម៉ែ​ទាំង​ឡាយ កុំ​តូច​ចិត្ត​នឹង​ខ្លួន​ឯង ដែល​មាន​កូនអាក្រក់​អ្វី ត្រូវ​ព្រម​ទទួល​យក​នូវ​អំពើ ដែល​យើង​ធ្លាប់​សាង​ពី​មុន​មក ព្រោះ​កាល​ពី​មុន យើង​អាច​ជា​អ្នក​មិន​ដឹង​គុណ​ឪពុកម្ដាយ ធ្វើ​បាប​ចិត្ត​គាត់​ឲ្យ​រាល់​ថ្ងៃ​ក៏​ថា​បាន ទើប​មាន​កម្មពៀរ​មក​ដល់​ជាតិ​នេះ ត្រូវ​កូន​ធ្វើ​បាប​ចិត្ត​វិញ អញ្ចឹង​ហើយ​យើង​គួរ​តែ​ទទួល​កម្មពៀរ​វេរាឲ្យ​ហើយ​ទៅ កុំ​បាច់​ខឹង​នឹង​គេ​ធ្វើ​អី ចាត់​ទុក​ថា​យើង​សង​គេ​ទៅ​ចុះ។

កូន អើយ​កូន​កើត​មក​ពី​ម៉ែ​ឪ
កូន បាន​រស់​នៅ​ក្នុង​លោកា
កូន រស់​ព្រោះ​លោក​ថែរក្សា
កូន គ្រប់​រូបា​ឧស្សាហ៍​គិត។
កូន មាន​សាច់​ឈាម​ពុក​ម៉ែ​ឲ្យ
កូន កុំ​បណ្ដោយ​ធ្លោយ​គំនិត
កូន មាន​ពុក​ម៉ែ​រស់​នៅ​ជិត
កូន គួរ​ប្រណិបត្តិ​គាត់​រាល់​ថ្ងៃ។
កូន ជា​ចរណៃ​ថ្លៃ​ជាង​ពេជ្រ
កូន ចាំង​រំលេច​ដោយរស្មី
កូន មិន​ដឹង​ខ្លួន​ទេ​ឬ​អ្វី
កូន រស់​រាល់​ថ្ងៃ​ព្រោះ​អ្នក​ណា។
កូន ចូរ​ដឹង​ចុះ​ណា​ពិសី
កូន រស់​មាន​ន័យ​ល្អ​ថ្លៃ​ថ្លា
កូន រស់​ព្រោះ​មានមាតាបិតា
កូន ត្រូវ​រក្សា​អ្នក​មាន​គុណ។

ដក​ស្រង់​ចេញ​ពី​​សៀវភៅ ដួងហឬទ័យនៃអ្នកមានគុណ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 05, Sep 2019 (142,370 Read)
សេចក្ដីសុខ​របស់​គ្រហស្ថ​ ៤​ យ៉ាង
Public date : 28, Jul 2022 (5,437 Read)
ចន្ទកុមារចរិយា
Public date : 22, Jul 2020 (57,626 Read)
ធម៌សម្រាប់ធ្វើឲ្យមានទីពឹង
Public date : 29, Jul 2019 (26,375 Read)
បុគ្គល​អ្នក​ធ្វើ​បុណ្យ​បាន​ផល​ឃើញ​នឹង​ភ្នែក ៦ រូបគឺ
Public date : 08, Dec 2022 (66,946 Read)
ឧបមាព្រះរតនត្រ័យ ២២​ យ៉ាង
Public date : 28, Jul 2019 (11,224 Read)
ការ​ដើរ​ព្រៃ
Public date : 09, Apr 2023 (26,654 Read)
ព្រះ​នាង​រោ​ហិ​ណី​ថេ​រី
Public date : 27, Jul 2019 (12,040 Read)
ស​តិ​ប្ប​ដ្ឋាន​​សូត្រ​ ឧ​ទ្ទេ​ស​វារ​កថា​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ រស់នៅប្រទេសស្វីស 2022 ✿  ឧបាសិកា គង់-អ៊ា គីមហេង រស់នៅប្រទេសស្វីស  2022 ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿