images/articles/1688/Untitled-1-Recovered.jpg
Public date : 29, Jul 2019 (28,724 Read)
បុញ្ញកិរិយាវត្ថុ ១០ យ៉ាង
១- កិរិយាឲ្យនូវវត្ថុដ៏គួរដល់បុគ្គលដែលគួរឲ្យ ដោយសេចក្ដីសង្គ្រោះឬបូជាគុណ មានឲ្យដល់មនុស្សកំសត់ ឬបូជាដល់លោកអ្នកដ៏មានសីល និងមាតាបិតាជាដើម ហៅថា ទាន
២- កិរិយាវៀរចាកអំពើអាក្រក់ ដែលកើតអំពីកាយឬវាចាមានវៀរចាកបញ្ចវេរាទាំង ៥ ជាដើម ហៅថាសីល
៣- កិរិយាធ្វើចិត្តឲ្យស្ងប់រម្ងាប់ ដោយសមថវិធីត្រឹមឧបចារ វិបស្សនាវិធីត្រឹមអនុលោក ហៅថា ភាវនា
images/articles/1683/Untitled-1-Recovered.jpg
Public date : 29, Jul 2019 (18,186 Read)
សម្ផប្បលាបវាទ
(អំពី ព្យាបាទ)
ឯសម្ផប្បលាបវាទនោះ បានខាងពាក្យដែលនិយាយឡេះឡោះ ឬពាក្យដែលរោយរាយ ឥតប្រយោជន៍ខ្លួននិងអ្នកដទៃ ដូចនិយាយរឿងចំពូកខ្លះ លោកលើករឿងនាងនាងសិតាជាដើម ថាជារឿងរោយរាយមិនមានប្រយោជន៍។ ក្នុងន័យខ្លះលោកឃាត់អ្នកប្រតិបត្តិធម៌មិនឲ្យនិយាយពាក្យតិរច្ឆានកថា ៣២ យ៉ាង មានរាជកថា និងមហាមត្តថាជាដើម
images/articles/1647/Untitled-1-Recovered.jpg
Public date : 29, Jul 2019 (23,275 Read)
រាត្រីទឹកភ្នែកហូរជ្រែកភ័ក្ត្រម៉ែ
រាត្រីស្ងាត់ជ្រហំ ឮតែសម្លេងសត្វយំ រងំពេញស្បៃរាត្រី។ យប់នេះហេតុអ្វីក៏អាកាសអាតុអួអ័ព្ទម្លេះព្រះចន្ទក៏លែងបញ្ចេញនូវពន្លឺរស្មី រាត្រីក៏ស្ងប់ស្ងាត់ ហាក់បីដូចជាបាត់បង់នូវអ្វីម្យ៉ាង រកបរិយាយមិនត្រូវ។
ធម្មជាតិនារាត្រី ដែលអួអ័ព្ទ និងស្ងប់ស្ងាត់ បាត់បង់សម្រាប់ ក៏មិនខុសអីពីភាពចិត្តរបស់អ្នកម្ដាយនាពេលនេះដែរ។ ម៉ែអង្គុយរង់ចាំមើលផ្លូវកូន ទាំងទឹកភ្នែកហូររហាម
images/articles/1637/Untitled-1-Recovered.jpg
Public date : 29, Jul 2019 (10,435 Read)
ស្ត្រី ៤ ពួក
១- ស្ត្រីពួកខ្លះក្នុងលោកនេះ ជាអ្នកមានរូបអាក្រក់ខ្មៅ មិនគួរមើលទាំងជាអ្នកក្រខ្សត់ខ្សោយទ្រព្យសម្បត្តិ ហើយជាអ្នកមានស័ក្តិទាប គឺជាអ្នកមិនមានយសស័ក្ដិព្រោះហេតុដូច្នេះ ជាអ្នកមានសេចក្ដីក្រោធច្រើន ជាអ្នកមិនបរិច្ចាគទាន ជាអ្នកមានចិត្តច្រណែន។
២- ស្ត្រីពួកខ្លះក្នុងលោកនេះ ជាអ្នកមានរូបអាក្រក់មិនគួរមើល តែជាអ្នកមានទ្រព្យសម្បត្តិច្រើន ហើយជាអ្នកមានស័ក្ដិខ្ពស់
images/articles/1635/Untitled-1-Recovered.jpg
Public date : 29, Jul 2019 (30,471 Read)
សិក្ខាបទទាំង ៥ និងអង្គមានដូចតទៅ
សិក្ខាបទ ៥ (បាលី បញ្ចសីលានិ,សំស្ក្រឹត បញ្ចសីលានិ) គឺជាសិក្ខាបទចាំបាច់របស់ពុទ្ធសាសនិកជន ដែលសមាទានដោយគ្រហស្ថ (ឧបាសក និងឧបាសិកា) ក្នុងសាសនាព្រះពុទ្ធសមណគោតម ក្នុងប្រពៃណី ថេរវាទហើយនិងប្រពៃណីមហាយានផងដែរ។ សិក្ខាបទនៃប្រពៃណីទាំងពីរនេះមានសារៈសំខាន់ដូចគ្នា
images/articles/1634/Untitled-1-Recovered.jpg
Public date : 29, Jul 2019 (30,278 Read)
តួនាទីនីមួយៗក្នុងព្រះពុទ្ធសាសនា
តទៅនេះសូមកូនៗ អានតួនាទីនីមួយៗក្នុងព្រះពុទ្ធសាសនាដើម្បីជាប្រយោជន៍ទុកនៅក្នុងខ្លួនសម្រាប់យកទៅ ប្រតិបត្តិប្រចាំថ្ងៃផងដែរណា៎កូន។
សំខាន់ខ្លាំងណាស់ចំពោះតួនាទីនេះ ទោះជាកូននៅទីណាក៏ដោយសុទ្ធតែមានការបែងចែកតួនាទីនេះដែរ ប្រសិនបើយើងមិនបានបែងចែកការងារនោះទេ រមែងពិបាកធ្វើការងារហើយណាកូន តែនៅទីនេះឪមិនបាន
images/articles/1629/Untitled-1-Recovered.jpg
Public date : 29, Jul 2019 (14,968 Read)
នាមអ្នកពោល នមោ គ្រាដំបូង ៥ នាក់
មានពុទ្ធបរិស័ទ មួយចំនួនតែងតែនិយាយគ្នាអំពី នមោ ហើយម្យ៉ាងទៀត មានពុទ្ធបរិស័ទតែងតែបានសូត្រធម៌ នមោ នេះជាញឹកញាប់តែនៅមិនបានដឹងថា នរណាជាអ្នកពោលនូវពាក្យទាំងនេះ។
ម្យ៉ាងទៀត នមោ នេះបើសម្ដែងឲ្យពិស្ដារទៅវែងឆ្ងាយពេកសូមពុទ្ធបរិស័ទអាននាមអ្នកដែលបានពោលដូចតទៅ
១- នមោ សាតាគិរីយក្សអ្នកពោលនមស្ការ
images/articles/1625/Untitled-1-Recovered.jpg
Public date : 29, Jul 2019 (16,348 Read)
ជាតិជាមនុស្ស មិនត្រូវរស់នៅហើយយកអ្នកដទៃជាត្រីមុខឡើយ ឬ មិនគួរយកស្រីជាត្រីមុខឡើយ ។ រស់នៅក្នុងលោក នាមយើងជាមនុស្សប្រុស គឺ ត្រូវតែជាប្រុសដែលក្លាហាន ហើយត្រូវមានស្មារតីស្វែងយល់ឲ្យបានច្បាស់លាស់ពីកិច្ចការទាំងឡាយទាំងពួកទាំងការងារនោះគឺជាការងារសុចរិត មិនក្បត់ខ្លួនឯងនិងមិនក្បត់អ្នកដទៃផងដែរ ។
អត្តភាពជាមនុស្សប្រុស គឺមិនរស់នៅបានត្រឹមតែសាងរឿងអាស្រូវឲ្យអាស្រូវឲ្យដល់សង្គមជាតិ និងសង្គមក្រុមគ្រួសារទើបបានសមជាមនុស្សប្រុស។ តែបើរស់នៅដើម្បីតែសេចក្ដីសុខសម្រាប់ខ្លួនឯង គឺ មិនសមជាប្រុសពិតៗនោះឡើយ ។ឧត្ដមបុរសពិតប្រាកដ គេគឺគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនឯងឡើយ ប៉ុន្តែមនុស្សប្រុសគិតតែពីផលប្រយោជន៍អ្នកដទៃវិញក៏មិនត្រូវដែរ ចំណុចសំខាន់គឺត្រូវជួយទាំងខ្លួនឯង និង អ្នកដទៃទើបត្រឹមត្រូវ ។
គំនិតដែលជាសារៈ សម្រាប់មនុស្សប្រុសទាំងឡាយក្នុងលោក គឺ ត្រូវពង្រឹងនូវចិត្តសន្ដាននៃខ្លួនឯងឲ្យបានខ្ជាប់ខ្ជួនជាប្រចាំ កុំលម្អៀងទៅខាងណាមួយឲ្យសោះតាំងខ្លួនឯង ជាមនុស្សដែលជាទីពឹងដ៏ពិតប្រាកដ ឲ្យដល់អ្នកនៅជុំវិញខ្លួន មិនយកឬក៏មិនជួយតែអ្នកដែលខ្លួនឯងពេញចិត្ត ឬស្រឡាញ់នោះឡើយត្រូវបំពេញ ឲ្យបានស្មើភាព។
មិនដូច្នោះទេ មនុស្សប្រុសយកតែចិត្តគេឬស្រីជាត្រីមុខឬកើតមកជាជនដែលចាស់បុរាណពោលថា មនុស្សដើមទ្រូងប្រាំហត្ថតែបែរជាធ្វើអ្វីមិនកើតបានត្រឹមតែគេបោកប្រើជាដើមនោះ មិនកើតសោះឡើយ បែបនេះព្រះសម្ដែងថា បុរសសម្រាប់តែជនដទៃ។
ដកស្រង់ចេញពីសៀវភៅ ឃ្លាំងគំនិតដែលគួរសិក្សា
ដោយ៥០០០ឆ្នាំ
images/articles/1626/Untitled-1-Recovered.jpg
Public date : 29, Jul 2019 (12,482 Read)
ឥទប្បច្ចយតា
ខ្សែអាត់សំឡេងធម៌
លោកគ្រូជាម្ចាស់បានសម្ដែង ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ថា ឥទប្បច្ចយតា គឺជា (អាទិ) នៃព្រហ្មចរិយធម៌ (អាទិគឺ ដើមដំបូង) ដែលប្រព្រឹត្តទៅដើម្បី អរិយមគ្គ អរិយផលដោយអាស្រ័យការស្ដាប់ធម៌ យល់ក្នុង ឥទប្បច្ចយតា ឃើញការ ប្រព្រឹត្តទៅក្នុងសង្ខារធម៌។ ព្រះអង្គទ្រង់ដាស់តឿនភិក្ខុថា ម្នាលភិក្ខុ ចូរអ្នកទន្ទេញឲ្យចាំនូវដំណើរនៃសង្ខារធម៌នេះចុះ។
images/articles/1624/Untitled-1-Recovered.jpg
Public date : 29, Jul 2019 (10,507 Read)
សូមកូនរបស់ឪ ពិចារណាផងណា ថាទង្វើដែលយើងបានប្រព្រឹត្តទៅមិនល្អទៅដល់អ្នកដទៃដូចជាអំពើហិង្សាជាដើម ។កូនៗ សុទ្ធតែជាអ្នកធ្លាប់បានឮពាក្យថាបុរសនេះហើយ តែមានកូនមួយចំនួន មិនបានយល់ពាក្យថាបុរសនេះ ដូច្នេះហើយធ្វើខ្លួនឯងជាបុរសរួចទៅប្រព្រឹត្តអំពើល្អ ដូចជាមានការធ្វើចោរកម្ម វាយកាប់ចាក់ ធ្វើបាបប្រពន្ធកូន មើលងាយឪពុកម្ដាយ របស់ខ្លួនជាដើម អំពើទាំងនេះមិនមែនជាបុរសទេណាកូន។ តាមការពិត ពាក្យថាបុរសនេះមានអត្ថន័យពីរោះណាស់ណាកូនរបស់ម៉ែ ជាមនុស្សល្អ ដូចជាការធ្វើការងារបម្រើមាតាបិតា ជាអ្នកបំពេញចិត្តភរិយា ជាអ្នកមើលការខុសត្រូវក្នុងប្រទេសដែលខ្លួនរស់នៅជាដើម តទៅនេះសូមកូនពិចារណានូវព្រះធម៌មួយកន្លែងដែលព្រះសម្មាសម្ពុទ្ធបរមគ្រូបាន ត្រាស់សម្ដែងទុកអំពើអង្គរបស់ឧត្ដមបុរសដូចតទៅ
១- អសទ្ធោ មិនជឿអ្នកដទៃ បានសេចក្ដីថា ខណៈដែលខ្លួនដឹងច្បាស់ចាំរហូតដោយមិនចេះតែជឿអ្នកដទៃ។
២- អកញ្ញូ ច ស្គាល់ព្រះនិព្វាន បានចាក់ឆ្លុះព្រះនិព្វានហើយ។
៣- សទ្ធិច្ឆេទោ កាត់នូវតំណបាន (កាត់នូវសង្សារវដ្ដ)។
៤- ហតាវកាសោ មានឱកាសកម្ចាត់បង់ហើយ (ឱកាសដែលនឹងត្រូវកើតទៀតកម្ចាត់បានហើយ បានដល់មិនធ្វើពូជ គឺកុសលកម្ម និង អកុសលកម្មផងដែរ)។
៥- វន្តាសោ ខ្ជាក់ចោលនូវសេចក្ដីប្រាថ្នា (សេចក្ដីប្រាថ្នាចំពោះមគ្គផលមិនមាន ព្រោះបានសម្រេចមគ្គផលហើយ)។
ដកស្រង់ចេញពីសៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ
ដោយ៥០០០ឆ្នាំ
images/articles/1623/Untitled-1-Recovered.jpg
Public date : 29, Jul 2019 (11,212 Read)
អាភរណៈដ៏ប្រសើរ
ម៉ែឪដែលមានកូនចេះស្គាល់ប្រមាណខ្លួន ចេះដឹងចំពោះឋានៈក្នុងគ្រួសាររបស់ខ្លួន ទើបជាអ្នកមានជោគល្អបីដូចបានទទួលពរអំពីព្រះឥន្ទ។
កូនជាទីស្រលាញ់របស់ម៉ែ កូនពិតជាបានឃើញហើយ ចំពោះប្រុសស្រីខ្លះ តែងខ្លួនឆើតឆាយ តាក់តែងកាយដោយសម្លៀកបំពាក់ដែលមានតម្លៃខ្ពស់បំផុត ព្រមដោយអលង្ការ ប៉ុន្តែ មិនចេះរៀបចំខ្លួនជាទីស្រឡាញ់ចូលចិត្តឡើយ។
images/articles/1621/Untitled-1-Recovered.jpg
Public date : 29, Jul 2019 (10,521 Read)
សុត្តន្តបិដក សុទ្ទកនិកាយ
ធម្មបទគាថា បិដកលេខ ៥២
សូមនមស្ការព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។
(១១)- ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត (មានចិត្តជាធំ) សម្រេចអំពីចិត្ត បើបុគ្គលមានចិត្តត្រូវទោស ប្រទូស្ដហើយ ពោលក្ដី ធ្វើក្ដី (នូវទុច្ចរិត) ព្រោះទុច្ចរិតទាំងនោះ ទុក្ខរមែងជាប់តាមបុគ្គលនោះទៅ ដូចកង់រទេះវិលតាមដាន
images/articles/1619/Untitled-1-Recovered.jpg
Public date : 29, Jul 2019 (19,037 Read)
អ្នកឈ្លាសរមែងលះបង់កម្មដ៏លាមកបាន
អ្នកឈ្លាសអ្នកឆ្លាត គឺតែងតែទម្លាក់កម្ចាត់បង់ចោលនូវកម្មទាំងឡាយដែលជាកម្មដ៏លាមក ឲ្យបានឆ្ងាយចេញពីសន្ដាន។
អ្នកមានប្រាជ្ញា គឺមិនសន្សំនូវកម្មអាក្រក់ឡើយមិនចាំបាច់ដល់កម្មធំដំនោះទេ សូម្បីតែកម្មមិនច្រើនមានប្រមាណតិចក៏ដោយ អ្នកឈ្លាសគឺប្រាកដជាមិនធ្វើដាច់ខាច។
អ្នកប្រាជ្ញទាំងឡាយ រមែងតែងតែលះបង់កម្មខ្មៅចេញពីសន្ដានចិត្ត
images/articles/1618/Untitled-1-Recovered.jpg
Public date : 29, Jul 2019 (28,653 Read)
បុគ្គលអ្នកធ្វើបុណ្យបានផលឃើញនឹងភ្នែក ៦ រូបគឺ
១- នាយបុណ្ណទាសីនោះ បានថ្វាយភត្តាហារដល់ព្រះសារីបុត្តត្ថេរ ក៏បានជាបុណ្ណកសេដ្ឋីក្នុងថ្ងៃថ្វាយភត្តាហារនុះឯង។
២- ព្រះនាងគោបាលមាតា ប្រកបដោយសទ្ធា យកសក់ទៅលក់បាន ៨ កហាបណៈហើយក៏ទ្រព្យ ៨ កហាបណៈនោះទៅទិញអាហារបិណ្ឌបាត ថ្វាយដល់ព្រះមហាកច្ចាយនត្ថេរ ក៏បានផលជាទិដ្ឋធម្មវេទនីយកម្ម
images/articles/1616/Untitled-1-Recovered.jpg
Public date : 29, Jul 2019 (11,732 Read)
មិនគួរប្រឹងប្រែងក្នុងអំពើលាមកទាំងពួងទេ
កិច្ចការងារជាកុសល គឺ មានច្រើនណាស់ដែលយើងត្រូវធ្វើ មិនមែនក្រៅពីការងារដាំបាយស្លនិងការងារចិញ្ចឹមជីវិត ផុតរដូវកាលធ្វើហើយក៏ត្រូវចប់ដែរនោះគឺមិនមែនទេ នៅមានការងារដែលត្រូវធ្វើឬដែលត្រូវបង្កើតឡើងតាមដួងចិត្ត ហើយការងារតាមផ្លូវចិត្តនេះ គឺមិនប្រាកដថាវាជាការងារកុសលទាំងស្រុងនោះ ព្រោះចិត្តនៅមានកិលេស
images/articles/1615/Untitled-1-Recovered.jpg
Public date : 29, Jul 2019 (11,273 Read)
បុគ្គលអ្នកសម្រួមមិនសន្សំនូវពៀរឡើយ
នៅក្នុងអត្តភាពជាមនុស្ស គឺមិនគួរសាងភាពច្រឡើសទៅលើសង្គមនៃមហាជន ជាពិសេសគឺមិនត្រូវសាងនូវពៀរដាក់ឲ្យខ្លួនឯងឡើយ។
ចិត្តដែលមិនធ្លាប់មានការអប់រំ គឺជាចិត្តដែលនឹងសាងនូវពៀរឲ្យដល់ខ្លួនឯងនិងអ្នកដទៃផងដែរ។
សេចក្ដីមិនសង្រួម គឺ ជាប្រភពនៃការសាងនូវពៀរវេរា ហើយពៀរវេរាគឺតែងតែនាំមកនូវសេចក្ដីទុក្ខហើយសេចក្ដីទុក្ខ