Sunday, 20 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
ADVISE
១,៥៧៣ អត្ថបទ
images/articles/1391/Untitled-1-Recovered.jpg
Public date : 07, Aug 2026 (59,973 Read)
មេត្តា​ជា​គុណ​ធម៌​ក្នុង​ដួង​ចិត្ត​ដែល​ល្អិត​ល្អន់ និង​ស្រស់​ស្អាត ប្រាស​ចាក​សេចក្ដី​ក្ដៅ​ក្រហាយ ប៉ុន្តែ​ចំពោះ​សេចក្ដី​ស្រលាញ់​វិញ មិន​ថា​ត្រជាក់​ល្អូក​ទៅ​ប៉ុនណា​នោះ​ឡើយ វារមែង​បង្កប់​នូវ​សេចក្ដី​ក្ដៅ​ក្រហាយ ញាប់ញ័រ​​ និង ការ​ភ័យ​ខ្លាច​ដោយ​ប្រការ​ផ្សេងៗ។មនុស្ស​ដែល​យើង​ស្រលាញ់ យើង​រមែង​ជួយ​គេ​ទាំង​ក្នុង​ពេល​ដែល​គេ​បាន​សុខ និង​ទាំង​ក្នុង​ពេល​ដែល​គេ​បាន​ទុក្ខតែចំពោះ​មនុស្ស​ដែល​យើង​មាន​មេត្តា​ទៅ​រក​វិញ​យើង​និង​ជួយ​គេ​ក្នុង​ករណី​ដែល​គេ​មាន​ទុក្ខ​តែ​ប៉ុណ្ណោះ។ យើង​មិន​អាច​នឹង​ដាច់​ចិត្ត​ឧបេក្ខា​បាន​ឡើយ នៅពេល​ដែល​មនុស្ស​ជាទី​ស្រលាញ់​របស់​យើង មាន​ទុក្ខ​ភ័យ​វិបត្តិ​អ្វី​មួយនោះ តែ​យើង​អាច​ដាក់​ចិត្ត​ឧបេក្ខា​បាន​ក្នុង​រឿង​ហួស​វិស័យ​ ទៅ​ជា​មួយ​នឹង​មនុស្ស​ដែល​យើង​មាន​ត្រឹម​តែ​មេត្តា មិន​ច្រឡូក​ច្រឡំ​ដោយ​រាគៈ​នោះ។ សេចក្ដី​ស្រលាញ់​ មាន​សភាព​រីករាយ​ភ្លើតភ្លើន​នៅពេល​ដែល​សម​តាម​បំណង សម្រេច​បាន​តាម​រាគៈ រួច​ហើយ​រមែង​ទុក្ខ​សោក​បោក​ខ្លួន​បោក​ប្រាណ នៅ​ពេល​ខក​ចិត្ត ឬ​ព្រាត់​ប្រាស តែ​មេត្តា​គឺ​ជា​សភាព​ស្រស់​ស្រាយ​ទន់​ភ្លន់​នៃ​ដួង​ចិត្ត​ ដែល​ពេញ​ទៅ​ដោយ​ការ​ប្រាថ្នា​ល្អ​ចំពោះ​អ្នកដទៃ និង​ជា​ចុង​ក្រោយ​ក្នុង​រឿង​ហួសវិស័យ មេត្តា​ក៏​ជា​បច្ច័យ​នៃ​ឧបេក្ខា ព្រោះ​ថា​សត្វ​លោក​រមែង​ប្រព្រឹត្ត​ទៅ​តាម​កម្ម​របស់​ខ្លួន​ឯង។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/1611/9b12706c6f20f7fa08f099a69af30fs65.jpg
Public date : 07, Aug 2026 (12,317 Read)
យើង​បាន​សិក្សា​អំពី​ទង្វើ​ល្អ​របស់​ខ្លួន​យើង​ហើយ តែ​មាន​បុគ្គល​ខ្លះ​យល់​ច្រឡំ​ថា​ធ្វើ​ល្អ​ហើយ​បុណ្យ​មិន​ជួយ មាន​អ្នក​ខ្លះ​ទៀត​ពោល​ថា​មិន​ចាំ​បាច់​ធ្វើ​បុណ្យ​ទេ​ព្រោះ​បុណ្យ​មិន​ជួយ​យើង​ឡើយ​ខំ​ធ្វើ​អ្វី ទាំង​អស់​នេះ​ហើយ​ជា​បញ្ហា​យ៉ាង​ខ្លាំង​បំផុត​ក្នុង​ព្រះពុទ្ធសាសនា។តាម​សេចក្ដី​ពិត​បុណ្យ​តែង​ជួយ​យើង​ជានិច្ច ដូច​ជា​គាថា​ព្រះពុទ្ធ​ទ្រង់​សម្ដែង សុខោ បុញ្ញស្ស ឧច្ចយោ ការ​សន្សំ​បុណ្យ​តែង​នាំ​មក​នូវ​សេចក្ដី​សុខ។ ក្នុង​ព្រះវស្សា​ទី ៨ ព្រះដ៏មានព្រះភាគ ទ្រង់​គង់​ចាំ​វស្សា​ក្នុង​ភេសកឡាវ័ន​ភគ្គជនបទ ខណៈ​ដែល​ព្រះសាស្ដា​ទ្រង់​គង់​ក្នុង​ភេសកឡាវ័ន​ព្រះអនុរុទ្ធ​ស្នាក់​នៅ​ក្នុង​បាចីនឡាវង្សទាយវ័ន ព្រះអង្គទ្រង់​ជ្រាប​បរិវិតក្ក​របស់​ព្រះអនុរុទ្ធ​ខណៈ​ដែល​កំពុង​ពិចារណាធម៌ ទើប​យាង​ទៅ​ប្រាកដ​ចំពោះ​មុខ​ព្រះអនុរុទ្ធ ក្នុង​វិហារ ត្រាស់​ថា​ល្អ​ហើយ​អនុរុទ្ធ​ដែល​អ្នក​ត្រិះរិះ​ មហា​វិតក្ក​ថា​ធម៌​នេះ​ជា​ធម៌​របស់​បុគ្គល​អ្នក​មាន​សេចក្ដី​ប្រាថ្នា​តិច ១ របស់​អ្នក​សន្ដោស​ ១ របស់​អ្នក​ស្ងប់ស្ងាត់ ១ របស់​អ្នក​ប្រារព្ធ​ព្យាយាម ១ របស់​អ្នក​មាន​សតិតាំងមាំ ១ របស់​អ្នក​មាន​ចិត្ត​តាំង​មាំ ១ របស់​អ្នក​មាន​បញ្ញា ១ នោះ​ត្រឹម​ត្រូវ​ហើយ។ អ្នក​គប្បី​ពិចារណា​ធម៌ ៨ បាន​ដល់ ធម៌​មិន​ជា​ហេតុ​ឲ្យ​យឺតយូរ គឺ​ព្រះនិព្វាន បន្ថែម​ឡើង​មួយ​ប្រការ​ទៀត និង​ជា​គ្រឿង​នៅ​ជា​សុខ​ក្នុង​បច្ចុប្បន្ន រួច​ត្រាស់​ថា អនុរុទ្ធ​អ្នក​គប្បី​នៅ​ចាំ​វស្សា​ក្នុង​បាចីនវង្ស​នេះ​ហើយ។ បន្ទាប់​មក​ព្រះអង្គ​យាង​ត្រឡប់​មក​ភេសកឡាវ័ន ហើយ​ទ្រង់​សម្ដែង​មហាបុរិសវិតក្ក ៨ ប្រការ ដល់​ភិក្ខុ​ទាំង​ឡាយ​ម្ដង​ទៀត ព្រះអនុរុទ្ធ​គេច​ចេញ​ចាក​ពួក​តែ​តែ​ម្នាក់​ឯង ជា​អ្នក​មិន​ប្រមាទ មាន​ព្យាយាម មិន​យូរ​ប៉ុន្មាន​ក៏​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​អរហត្តផល​ក្នុង​បាចីនវង្ស​នោះ​ឯង។ បិតា​របស់​សិង្គា​លកបុត្រ​លះ​ចំណង់​ក្នុង​ផ្ទះ ចេញ​បួស​ក្នុង​ព្រះពុទ្ធសាសនា ព្រះសាស្ដា​ទ្រង់​ជ្រាប​អធ្យាស្រ័យ ទ្រង់​ប្រទាន​អដ្ឋិសញ្ញា​កម្មដ្ឋាន​ឲ្យ​សិង្គាល​បិតា​ភិក្ខុ​ទទួលកម្មដ្ឋាន​ហើយ ចូល​មក​ស្នាក់​នៅ​ក្នុង​ភេសកឡាវ័ន ទេវតា​នៅ​ក្នុង​ព្រៃ​នេះ ប្រាថ្នា​នឹង​សង្គ្រោះ​ភិក្ខុ​នោះឲ្យ​មាន​ឧស្សាហ៍ ដើម្បី​នឹង​បាន​សម្រេច​អហត្តផល​ក្នុង​កាល​មិន​យូរ ទើប​ពោលគាថា ដូច្នេះ​ថា ភិក្ខុ​នៅ​ក្នុង​ភេសកឡាវ័ន ពិចារណាផែនដី​នេះ​ដោយ​សេចក្ដី​ថា ឆ្អឹង​ទាំង​អស់​ជា​អារម្មណ៍ នឹង​បាន​ជា​ទាយាទ​របស់​ព្រះពុទ្ធ​ជា​ម្ចាស់​ហើយ​នឹង​លះ​បង់​កាមរាគៈ​បាន​ដោយ​ឆាប់​រហ័ស។ សិង្គាលកបិតា​ភិក្ខុ បាន​ស្ដាប់​គាថា​របស់​ទេវតា​ដូច្នេះ​ហើយ អធិដ្ឋាន​សេចក្ដី​ព្យាយាម រុល​ទៅ​មុន​មិន​ថយ​ក្រោយ ចម្រើន​វិបស្សនា​បាន​សម្រេច​អរហត្ត​ហើយ​ក្នុង​វេលា​មិន​យូរ។ ក្នុង​ចន្លោះ​វស្សា​នេះ ព្រះអង្គ​ទ្រង់​បំពេញពុទ្ធកិច្ច ប្រោស​វេនេយ្យ​សត្វ​ទាំង​ឡាយ​ឲ្យ​សម្រេច​មគ្គផល ដោយ​ព្រះធម្មទេសនា​ដ៏​ច្រើន ដូច​ជា​ត្រាស់​ពោធិរាជ​កុមារ​សូត្រ ចំពោះពោធិរាជកុមារ​ថា គប្បីរក្សា​ខ្លួន​ទុក​ឲ្យ​ល្អ​ក្នុង​វ័យ​ទាំង ៣ មិន​គួរ​ប្រមាទ​ក្នុង​កុសល​ទាំង​បឋមវ័យ មជ្ឈិមវ័យ និង​បច្ឆិមវ័យ បើ​មិន​អាច​ធ្វើ​បាន​ទាំង ៣ វ័យ​ចូល​តម្កល់ខ្លួន​ទុក​ក្នុង​កុសល​ចំពោះ​វ័យ​ណា​មួយ​ក៏​បាន។ ក្នុង​មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក​ពោលថា ព្រះអង្គ​ត្រាស់​ដល់​អ្នកមាន​ព្យាយាម ៥ ប្រការ ថា​នឹង​ត្រូវ​ប្រកប​ដោយ​ សទ្ធា ១ ប្រាសចាករាគៈ ១ មិន​អួតអាង ១ មាន​ព្យាយាម​លះ​អកុសល ១ និង​បញ្ញា ១ បើ​អ្នក​ណា​ប្រកប​ដោយ​អង្គ ៥ នេះ​ហើយ​នឹង​សម្រេច​គុណ​វិសេស​បាន​ដោយ​ឆាប់ ចប់​ធម្មទេសនា ពោធិរាជ​កុមារ​បាន សម្រេច​សោតាបត្តិផល។ សិរិមណ្ឌៈ​ជា​បុត្រ​របស់​ព្រាហ្មណ៍ ក្នុង​សុង្សុមារ​គិរីនគរ ខណៈ​ដែល​ព្រះមាន​ព្រះភាគ​ទ្រង់​គង់​នៅ​ភេសកឡាវន ចូល​ទៅ​គាល់​ព្រះសាស្ដា ស្ដាប់​ធម៌​ហើយ​កើត​សទ្ធា បាន​បួស​ធ្វើ​សមណធម៌ ក្នុង​ថ្ងៃ​ឧបោសថមួយ​ អង្គុយ​នៅ ក្នុង​ទី​សម្ដែង​បាតិមោក្ខ ពិចារណា​ខ្លឹម​សារ​របស់​បាលី​ថា ភិក្ខុ​បើ​ត្រូវ​អាបត្តិ​ហើយ​រមែង​មិន​មាន​សេចក្ដី​សុខ ភិក្ខុ​ណា​បិទបាំង​អាបត្តិ​ទុក​ត្រូវ​អាបត្តិ​ថែម​ទៀត​ភិក្ខុ​នោះ​រមែង​នៅ​មិន​សុខ ក៏​ភិក្ខុ​បើក​នូវ​អាបត្តិ​ហើយ​សម្ដែង​អាបត្តិ​តាម​ធម៌ រមែង​មាន​សេចក្ដី​សុខ។ សិរិមណ្ឌៈ កើត​សេចក្ដី​ជ្រះថ្លា ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះសាស្ដា​បរិសុទ្ធ​ពិត ទើប​គ្រប​សង្កត់​បីតិ​ដែល​កើត​ឡើង​យ៉ាង​នោះ​ហើយ ចម្រើនវិបស្សនា បាន​សម្រេច​ព្រះអរហត្ត ពិចារណា​ការ​បដិបត្តិ​របស់​ខ្លួន​ហើយ​មាន​ចិត្ត​ជ្រះ​ថ្លា​កាល​ឲ្យ​ឱវាទ​ដល់​ភិក្ខុ​ទាំង​ឡាយ ទើប​ពោល​គាថា​យ៉ាង​នេះ​ថា សត្វ​លោក​ត្រូវ​មច្ចុកម្ចាត់ ត្រូវ​ជរារូប​រឹត ត្រូវ​កូន​សរ គឺ​តណ្ហា​ចាត់​ដោត​ត្រូវ​សេចក្ដី​ប្រាថ្នា​ដុត​រោល​គ្រប់​កាល​មិន​មាន​អ្វី​ជា​ទីពឹង​ពាក់​បាន រមែង​ក្ដៅ​ក្រហាយ​ជានិច្ច។ ជរា ព្យាធិ និង​មរណៈ ដូច​ជាគំនរ​ភ្លើង​តាម​គ្របសង្កត់​សេចក្ដី​ស្លាប់​រមែង​រុកទន្ទ្រាន​ចូល​ទៅ​ជិត​បុគ្គល គ្រប់​ឥរិយាបថ មិន​គួរ​បណ្ដាល​ពាល​វេលា​ឲ្យ​កន្លង​ទៅ​ឥត​ប្រយោជន៍ រាត្រី​កន្លង​ទៅ​ប៉ុនណា ជីវិត​របស់​សត្វ​ក៏​អស់​ទៅ​ប៉ុណ្ណោះ ទើប​មិន​គួរ​ធ្វេស​ប្រហែស​ពេល​វេលា​ឡើយ។ គួរ​ដាក់​ចិត្ត​ក្នុង​វិបស្សនា ច្រើន​ខ្លះ តិច​ខ្លះ មិន​គួរ​ឲ្យ​ថ្ងៃ​កន្លង​ទៅ​ដោយ​ឥត​ប្រយោជន៍ ព្រោះ​ថា​កាល​កន្លង​ទៅ​ប៉ុនណា ជីវិត​របស់​សត្វ​ក៏​អស់​ទៅ​ប៉ុណ្ណោះ ទើប​លោក​សម្ដែង​ថា កាល​អស់​ទៅ​នៃ​រាត្រី ជា​កាល​អស់​ទៅ​នៃ​អាយុ​ព្រោះ​រាត្រី​នោះ​មិន​ងាក​ត្រឡប់​មក​វិញ អ្នក​មិន​ប្រមាទ​ទូន្មាន​ខ្លួន​យ៉ាង​នេះ​ហើយ គប្បី​ធ្វើ​សេចក្ដី​ព្យាយាម​ក្នុង​សិក្សា​ទាំង​ ៣ ចុះ។ កាល​ព្រះសាស្ដា​ទ្រង់​គង់​​ក្នុង​ភេសកឡាវ័ន នកុលបិតាគហបតី បាន​ចូល​មក​គាល់ ព្រម​ដោយ​អ្នក​ដែល​សុង្សុមារគិរីនគរ ដោយ​មាន​ការ​ចូល​គាល់លើក​ដំបូង​ប៉ុណ្ណោះ គាត់​នឹង​ភរិយា​ក៏​តាំង​សេចក្ដី​សម្គាល់​ថា ព្រះ​ទសពលជាបុត្រ ទើប​ក្រាប​ចុះ​ក្បែរ​ព្រះយុគលបាទ​ហើយក្រាប​ទូល​ថា កូនអ្ហើយ! កូន​ឯង​ចោល​ពុក​ម៉ែ​អស់​កាល​យូរ លុះ​បាន​ជួប​ក៏​សម្គាល់​ថា​បុត្រ ទើប​អ្នក​ទាំង​ពីរ​បាន​ពោល​វាចា​ដូច្នោះ​ តែ​ព្រះសាស្ដា​មិន​បាន​ត្រាស់​ពាក្យ​ពេចន៍​អ្វី​ឡើយ ព្រោះ​ជ្រាប​សេចក្ដី​ដែល​ នកុលបិតា ធ្លាប់​ជាប់​ជា​បិតា ជា​ឪពុក​មា​ជា​តា ជា​អ៊ំ ចំណែក នកុលមាតា ក៏​ធ្លាប់​ជា​មាតា ជា​ម្ដាយ​មីង ជាយាយ ជាអ៊ំស្រី មក​ពី​ក្នុង​អតីតៈ​ដ៏ច្រើន។ កាល​នកុលៈទាំងពីរ ត្រឡប់​មាន​សតិ​ដូចដើម​ហើយ ទើប​ព្រះសាស្ដា​ទ្រង់​សម្ដែង​កុលបិតុសូត្រ កាល​ចប់​ទេសនា ទាំងពីរ​នាក់​ក៏​តាំង​នៅ​ក្នុង​សោតា​បត្តិ​ផល ព្រះអង្គ​បាន​ត្រាស់​សម្ដែង​គាថា​នេះ​ថា កាល​នកុលៈ​ទាំងពីរ ត្រឡប់​មាន​សតិ​ដូចដើម​ហើយ ទើប​ព្រះសាស្ដា​ទ្រង់​សម្ដែង​នកុលបិតុសូត្រ កាល​ចប់​ទេសនា ទាំង​ពីរ​នាក់​ក៏​តាំង​នៅ​ក្នុង​សោតា​បត្តិផល ព្រះអង្គ​បាន​ត្រាស់​សម្ដែង​គាថា​នេះ​ថា សេចក្ដី​ស្រឡាញ់​កើត​ឡើង​ព្រោះធ្លាប់​នៅ​រួម​គ្នា​មក​ពី​មុន ឬ​ព្រោះ​សង្គ្រោះ​គ្នា​ក្នុង​បច្ចុប្បន្ន​ដូច​ជា​ផ្កា​ឈូក​កើត​ឡើង​អាស្រ័យ​ទឹក និងភក់​ដូច្នោះ។ តមក​ ក្នុង​វេលា​ដែល​ព្រះមានព្រះភាគ​ទ្រង់​ព្រះជរា បាន​យាង​ទៅកាន់​ដែនភគ្គៈ​ទៀត អ្នក​ទាំង​ពីរ​នោះ​ជ្រាប​ថា​ព្រះសាស្ដា​យាង​មក ទើប​អារាធនា​ដើម្បី​ទទួលភត្ត លុះ​ព្រឹក​ឡើង​ក៏​អង្គាសភិក្ខុ​សង្ឃ​មាន​ព្រះពុទ្ធជាប្រធាន​ដោយ​ភោជនមានរស​ដ៏​ប្រណីត​ផ្សេងៗ ក្នុង​និវេសន៍​របស់​ខ្លួន​ទូល​ព្រះអង្គថា ខ្ញុំ​ព្រះអង្គ​ប្រាថ្នា​ឲ្យ​ជួប​គ្នា​ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​ភព​ខាង​មុខ! ទើប​ព្រះសាស្ដា​ទ្រង់​ទូន្មាន​ថា ម្នាល​គហបតី និង​គហបតានី បើ​ស្វាមី​ភរិយាប្រាថ្នា​ឲ្យ​បាន​ជួប​គ្នា​ក្នុង​ជាតិ​នេះ និង​ជាតិ​ខាង​មុខ​សោត អ្នក​ទាំង​ពីរ​គប្បី​ជា​អ្នក​មាន​សទ្ធា​ស្មើ​គ្នា មាន​សីល​ស្មើ​គ្នា មាន​ចាគៈស្មើគ្នា មាន​បញ្ញា​ស្មើ​គ្នា ក៏​នឹង​បាន​ជួប​គ្នា​ក្នុង​ជាតិ​នេះ នឹង​ជាតិ​មុខ។ តមក​ខាង​ក្រោយ​ខណៈ​ដែល​គង់​ប្រថាប់​នៅ​ក្នុង​វត្ត​ជេតពន ទ្រង់​សរសើរ​នកុលបិតា និង​នកុលមាតា​ទាំង​ពីរ​ថា ជា​កំពូល​ជាឧបាសក និងឧបាសិកា​អ្នក​ស្និទ្ធ​ស្នាល​នឹង​ព្រះអង្គ។ ដកស្រង់ចេញ​ពី​សៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ ដោយ​៥០០០​ឆ្នាំ​
images/articles/3518/2026-07-29_12_08_04-yearsorg_-_sftp___yearss62_214_79_36_-_FileZilla.jpg
Public date : 06, Aug 2026 (204 Read)
គ្រូអាចារ្យត្រូវប្រកបដោយ អង្គ ៥ យ៉ាង គឺៈ ១. ហិរិ សេចក្តីខ្មាសបាប ២. ឱត្តប្បៈ សេចក្តីក្រែងខ្លាចបាប ៣. អនុទយ សេចក្តីអាណិតអាសូរ ៤.​ សតិ សេចក្តីរលឹកបាន ៥. ខន្តី សេចក្តីអត់ធន់។ គ្រូអាចារ្យមានគុណសម្បត្តិ ៧ យ៉ាងទៀត គឺ: ១. បិយោ ជាទីស្រឡាញ់ពេញចិត្តនៃសិស្ស ២. គរុ ជាទីគោរពនៃសិស្ស ៣. ភាវនីយោ ជាទីសរសើរនៃសិស្ស​ ៤. វត្តា ឧស្សាហ៍និយាយប្រៀនប្រដៅ ៥. វចនក្ខមោ អត់ធន់និងពាក្យសម្តី ៦. គម្ភីរំ កថំ កត្តា ពោលពាក្យដ៏ជ្រាលជ្រៅ (មិននិយាយពាក្យ ឡេះឡោះ លេងសើចហួសហេតុ….) ៧. នោ អដ្ឋានេ និយោជេន្តិ មិនដឹកនាំសិស្សឲ្យស្ថិតនៅក្នុងផ្លូវឥតប្រយោជន៍ ប្រភពៈ គេហទំព័រBuddhismforpeace ដោយ៥០០០ឆ្នាំ
images/articles/1881/2026-07-30_13_51_48-Greenshot.jpg
Public date : 30, Jul 2026 (14,769 Read)
នៅក្នុង​មហា​បរិនិព្វាន​សូត្រ ក្នុងបិដក​លេខ ១៦ ទំព័រ ២៩៤ ព្រះសម្មា​សម្ពុទ្ធ​ទ្រង់​ត្រាស់​ថា ម្នាល​​អានន្ទ សំវេជនីយដ្ឋាន (ទី​កន្លែង​ដែល​គួរ​​ឱ្យ​កើត​សង្វេគ ) ដែល​គួរឃើញ​ ដល់​​កុល​បុត្រ​អ្នកមាន​​សទ្ធា​​នេះ​មាន ៤កន្លែង ។ សំវេជនី​យ​ដ្ឋាន ៤​កន្លែង តើ​ដូចម្តេច ។ ម្នាល​អានន្ទ សំវេជនី​យដ្ឋានដែល​គួរឃើញ របស់​កុល​បុត្រ​អ្នក​មាន​សទ្ធា ដោយ​រលឹកឃើញ​ថា ព្រះ​តថា​គតប្រសូត​ក្នុងទីនេះដូច្នេះ​១ ម្នាល​អានន្ទ សំវេជ​នីយ​ដ្ឋាន ដែលគួរ​ឃើញ​របស់ កុល​បុត្រ​អ្នក​មាន​សទ្ធា ដោយ​រលឹក​ឃើញ​ថា ព្រះ​តថាគត ត្រាស់​ដឹងនូវអនុត្តរ​សម្មា​សម្ពោធិ​ញ្ញាណ​ក្នុង​ទីនេះ ដូច្នេះ​១ ម្នាល​អានន្ទ សំវេជ​នីយដ្ឋាន​ដែលគួរ​ឃើញ​របស់​កុល​បុត្រ អ្នក​មាន​សទ្ធា ដោយ​រលឹក​ឃើញថា ព្រះ​តថាគត​បាន សម្តែង​នូវអនុត្តរ​ធម្មចក្ក​ក្នុងទី​នេះ ដូច្នេះ១ ម្នាល​អានន្ទ សំវេជនីយ​ដ្ឋាន​ដែ​លគួរ​ឃើញ របស់​កុល​បុត្រ​អ្នកមាន សទ្ធា ដោយ​រលឹកឃើញថា ព្រះតថា​គត​បរិនិព្វាន ដោយ អនុបាទិសេស​និព្វានធាតុ​ក្នុងទីនេះ ដូច្នេះ១ ។ ម្នាលអានន្ទ នេះ​ឯង សំវេជ​នីយ​ដ្ឋានដែល​គួរ​ឃើញ ៤កន្លែង របស់កុល​បុត្រ​អ្នក​មាន​សទ្ធា ។ ម្នាល​អានន្ទ ពួកភិក្ខុ ភិក្ខុនី ឧបា​សក ឧបា​សិកា អ្នក​មាន​សទ្ធា នឹងមក​ដោយ​រលឹក​ឃើញថា ព្រះ​តថាគត ប្រសូត​ក្នុងទីនេះ ដូច្នេះ​ក្តី ព្រះតថា​គត​ត្រាស់​ដឹង​នូវ អនុត្តរ​សម្មា​សម្ពោធិ​ញ្ញាណក្នុង​ទីនេះ ដូច្នេះ​ក្តី ព្រះ​ត​ថាគត សម្តែង​នូវអនុត្តរ​ធម្មចក្ក​ក្នុង​ទីនេះ ដូច្នេះ​ក្តី ព្រះ​តថាគត បរិនិព្វាន ដោយ​អនុ​បាទិ​សេស​​និព្វាន​ធាតុក្នុងទីនេះ ដូច្នេះ ក្តី ម្នាលអានន្ទ​ពួកជន​ណាមួយ នឹង​បាន​ដើរ​មកកាន់​ទីចារិក នៃ​ចេតិយ ក៏មាន​ចិត្ត​ជ្រះថ្លា ប្រសិន​បើធ្វើ​មរណ​កាល​បែកធ្លាយ​រាង​កាយ​ទៅ ពួក​ជនទាំង​អស់នោះ ខាង​មុខអំពីសេចក្តី​ស្លាប់ នឹង​ចូលទៅ​កាន់សុគតិភព សួគ៌​ទេវលោក។ ពុទ្ធបរិស័ទ​ទាំង​ឡាយព្រះសម្មា​សម្ពុទ្ធ​ទ្រង់ត្រាស់ សម្តែង​អំពី​ស្ថាន​ទី​សំខាន់​ៗ ៤កន្លែង គឺស្ថាន​ទីដែល​ទ្រង់ ប្រសូត១ ទ្រង់​ត្រាស់ដឹង១ ទ្រង់​សម្តែង​នូវ​ធម្មចក្ក១ ទ្រង់​បរិនិព្វាន​១ ហៅ​ថា សំវេជនីយដ្ឋាន ៤​កន្លែង ។ សំវេជ ក្នុងសេចក្តី​ដែលថា ជា​គ្រឿងរំលឹក​ដាស់តឿន​ចិត្តឱ្យ​កើត​ សទ្ធា​និង​បញ្ញា ព្រោះ​ថាកាល​បើយើង បាន​ទៅដល់​ស្ថានទីដែល​ហៅ​ថា សំវេជ​នីយ​ដ្ឋាន​ ៤កន្លែង និង​ស្ថានទី​សំខាន់ៗ ក្នុងព្រះ​ពុទ្ធ​សាសនា​ផ្សេងៗ​ទៀតនោះ វត្ថុដែល​យើងគួ​រ​បាន ដោយសរុប​មានពីរយ៉ាងគឺ សទ្ធា និង បញ្ញា ។ ពុទ្ធបរិស័ទ​ខ្លះ​បានចំពោះតែ​សទ្ធាប៉ុណ្ណោះ គឺការជ្រះថ្លា និង ជំនឿរឹងរឹត​តែមាំទាំ​ខ្លាំង​ក្លាឡើង ព្រម​ទាំងកើត​បីតិ រំភើប​ក្នុងចិត្ត ព្រឺ​រោម​ព្រឺស្បែក ដែល​ជាផលសម្រេច​បាន​មកអំពី​សទ្ធា​ហ្នឹង​ឯង ។ ទោះ​ជា​​យ៉ាង​ណាក៏ ដោយ កាល​បើបាន​នូវសទ្ធមាំ​ទាំខ្លាំង​ក្លាឡើង​ហើយនោះ ក៏ឈ្មោះថា​បានផល​ហើយ​ គ្រាន់តែ​មិនបាន​ពេញលេញ បរិបូណ៌​ប៉ុណ្ណោះបើឱ្យ​បាន​ល្អ​គ្រប់គ្រាន់​នោះគឺបាន​នូវ ​បញ្ញា​បន្ថែម​ផង ទើបជាការ​បាន​ផលពេញ​លេញ​បរិបូណ៌។ បញ្ញាម៉្យាង គឺការដឹង ការ​ឃើញគតិ​ធម្មតារបស់សង្ខារ បានដល់​ការមិន​ទៀង​​ទាត់ ការទ្រាំ​មិនបាន និង សភាព​សូន្យទទេ ។ ជាការយល់​ចូលចិត្តនូវ​សេចក្តីពិត​របស់ ធម្មជាតិ ហើយក៏​បានបង្អោន​យក​ធម៌មក​បដិបត្តិ កម្ចាត់សេចក្តី​ស្រវឹង​ក្នុងរឿង​ផ្សេងៗ បញ្ញា​នេះជា​ឧបនិស្ស័យនៃ ការជាក់​ច្បាស់​ក្នុង​សង្ខារធម៌ ព្រម​ទាំងញ៉ាំង​ជីវិតឱ្យរស់ នៅដោយ​សេចក្តីមិន​​ប្រមាទ​ទៀត​ផង​ ។ បញ្ញាម៉្យាង​ទៀត គឺបញ្ញា​​នាំមកនូវការ​នឹក​រលឹក ដល់ពាក្យ​ទូន្មាន​ប្រៀន​ប្រដៅ​របស់​ព្រះពុទ្ធ​ជាអង្គ​ម្ចាស់ និង នាំឱ្យ​មានការ​បដិបត្តិ តាម​ពាក្យ​ទូន្មាន​ប្រៀន​ប្រដៅនោះ​ៗ ដោយ​ការទាក់ទង​នឹងស្ថាន​ទីនីមួយៗ មាន​ព្រះ​ធម៌​ទេសនា​ ផ្សេងៗ ដែល​ព្រះអង្គទ្រង់បាន​ត្រាស់សម្តែងទុក​មក ។ ការបានដោយ​ចំពោះ​នូវតួបញ្ញា វា​អាស្រ័យ​ទៅលើ យោនិ​សោមន​សិការ គឺការ​ចេះគិត ចេះ​​ពិចារណា​ហ្នឹង​ឯង ដូចជា ការគិត​ទៅក្នុង​រឿង​សំវេជនី​យដ្ឋាន​៤កន្លែង គឺ កន្លែងទី​១ជារឿងទាក់ទង​នឹងការប្រសូត បាន​ដល់ការ កើត ហើយ​បន្តទៅជា​ទីបំផុត​គឺកន្លែងទី៤ ជារឿង​ទាក់​ទង នឹង​ការ​បរិនិព្វាន បាន​ដល់ការ​អស់ព្រះ​ជន្ម ដោយ​មិនមាន បដិសន្ធិ​ជា​បន្តទៀត​ឡើយ ។ ចំពោះ​ការ​ប្រសូត និង ការ​បរិនិព្វាន​នេះ បើ និយាយ​អំពីជីវិត​នៃព្រះ​អង្គក្នុង​មួយ​អត្តភាព គឺជា​របស់ សាមញ្ញ​ដូចគ្រប់គ្នា​ដែរ បាន​ដល់ ការកើត និង​ការ​ស្លាប់ ។ អ្នកណា​ក៏ដោយដែល​មានជីវិត គឺរមែង​ចាប់​ផ្តើម​ពីការកើត ហើយ​ត្រូវមានសេចក្តី​ស្លាប់ជា​ទីបំផុត នេះគឺជាគតិធម្មតា របស់ជីវិត មិនមែន​មានចំពោ​តែះព្រះសម្មាសម្ពុទ្ធនោះទេ ប៉ុន្តែ យើងគួរជ្រាបថា ព្រះពុទ្ធជា​អង្គម្ចាស់​ មាន​បន្ថែមនូវ សេចក្តីសំខាន់ពីរយ៉ាង នៅក្នុងរវាងការ​ប្រសូតនិង​ការ បរិនិព្វាន​របស់ព្រះអង្គ ពីរយ៉ាងនោះបានដល់ ការត្រាស់ ដឹង១ និង ការសម្តែងនូវ​បឋម​ទេសនា១ នេះឯង​ជាផ្នែក សំខាន់និងពិសេស ដែលធ្វើ​ឱ្យព្រះ​ជន្ម​ឬជីវិតរបស់ព្រះអង្គ មានភាព​ប្រសើរជាង​ជីវិតនៃ​សត្វ​ទាំងឡាយ ។ ការត្រាស់ដឹងនោះ បើយើង​សម្លឹងមើលឱ្យចំលើ អត្ថន័យ​សំខាន់ ក៏គឺ​ការ​ដែល​ព្រះពុទ្ធជាអង្គម្ចាស់ទ្រង់បាន សម្រេចនូវទិសដៅ ដែល​ព្រះអង្គ​ទ្រង់​បំណង​ប្រាថ្នាអស់ កាលដ៏យូរ​អង្វែងមក​ហើយហ្នឹង​ឯង នេះជាការសម្រេច នូវ​ប្រយោជន៍ផ្ទាល់​ព្រះអង្គ ធ្វើព្រះជន្មជីពរបស់ព្រះអង្គ ឱ្យប្រសើរខ្ពង់​ខ្ពស់ជាទី​បំផុត ដោយរកបុគ្គល​ណាប្រៀបឱ្យ ស្មើពុំបានឡើយ ។ ជាបន្តមក ការ​សម្តែងបឋម​ទេសនា គឺជាការ បំពេញនូវ​ប្រយោជន៍​ដើម្បី​អ្នក​ដទៃ ដោយ​សេចក្តីថា ព្រះ​អង្គទ្រង់​ប្រោស​សត្វ​លោក ញ៉ាំងសត្វ​លោកឱ្យ​បាន​សម្រេច នូវ​ប្រយោជន៍ តាម​សមគួរ​ដល់ឧប​និស្ស័យ ។​ប្រយោជន៍​ទាំងពីរប្រការ បើ​ពោ​លជាភាសាបាលី គឺ អត្ត​ទត្ថ និង បរទត្ថ ។ ការ​ត្រាស់ដឹង​នោះ ជាការ សម្រេចដ៏យ៉ាងពេញលេញនូវ អត្តទត្ថ ឬ អត្តហិត បាន ដល់ប្រយោជន៍ខ្លួនចំណែក​​ការសម្តែងនូវបឋមទេសនា ជាការចាប់ផ្តើមនៃ​ការបំពេញ បរទត្ថ ឬ បរហិត បានដល់​ប្រយោជន៍​ដើម្បីអ្នក​ដទៃ ។ គោលធម៌ពីរ​យ៉ាងនេះ ជាខ្លឹមសារ​ដ៏សំខាន់នៅក្នុង ការបដិបត្តិ​ធម៌របស់​ពុទ្ធបរិស័ទយើង ព្រះពុទ្ធជាអង្គម្ចាស់ ទ្រង់ត្រាស់សម្តែងជារឿយៗ ឱ្យពុទ្ធ​បរិស័ទបំពេញនូវ ប្រយោជន៍សម្រាប់ខ្លួនឯង និងប្រយោជន៍សម្រាប់អ្នក ដទៃ ។ ​ប្រយោជន៍ទាំងពីរ​យ៉ាងនេះជាប់ទាក់ទងគ្នា គឺថា បុគ្គលដែលអាច​នឹងបំពេញ​នូវប្រយោជន៍ ឱ្យដល់អ្នកដទៃ បានយ៉ាងល្អនោះ ត្រូវតែកសាង​ខ្លួន ញ៉ាំង​ប្រយោជន៍របស់​ខ្លួនឱ្យបានចម្រើនជាមុនសិន ។ ទូន្មានអ្នក​ដទៃ​ផង តម្កល់ខ្លួនដោយប្រពៃដើម្បីជាគំរូផង បើយើងរឹតតែបានសម្រេច នូវ​ប្រយោជន៍​ខ្លួនឯងច្រើនប៉ុនណា យើងក៏រឹតតែញ៉ាំង ប្រយោជន៍​ឱ្យដល់អ្នក​ដទៃ​បាន​សម្រេចច្រើនប៉ុណ្ណោះដែរ។ ប្រយោជន៍ខ្លួនឯង គឺខ្លួនឯងមានសតិបញ្ញា មានភាពក្លៀវក្លា មានការ​អង់​អាច​ មានសេចក្តីសុខ មានជីវិត ស្ងប់រម្ងាប់ ។ ប្រយោជន៍ខ្លួនឯងនេះ គឺជាទី​តាំងដ៏មាំក្នុង ការបំពេញប្រយោជន៍ឱ្យដល់អ្នកដទៃទៀត ព្រោះហេតុ នេះ ទើបមាន​នូវគុណសម្បត្តិរបស់ព្រះអរហន្តដែលថា ជាបុគ្គលបាន​សម្រេច​នូវ​ប្រយោជន៍​របស់ខ្លួនហើយ រហូត ដល់មិនមាន​កិច្ចអ្វីដើម្បីខ្លួនឯង​ទៀត​ឡើយ ​ពោល​គឺមាន សីលសមាធិបញ្ញាបរិបូណ៌ហើយ ឯសេចក្តីសុខស្ងប់ ភាពជាឥស្សរៈលើតណ្ហា ក៏ត្រូវបានសម្រេចពេញលេញគ្រប់គ្រាន់​ទាំង​អស់​ផងដែរ។ កាលបើមាន​នូវសេចក្តី​ចម្រើនដល់ ព្រមក្នុង​ខ្លួនយ៉ាង​នេះហើយ ក៏នាំយក​នូវសេចក្តី​ចម្រើន ទាំងនោះ មាន​សេចក្តីសុខ​ស្ងប់ជាដើម ទៅ​ផ្សព្វផ្សាយ ចែកចាយឱ្យដល់​អ្នក​ដទៃផង ដោយមេត្តាករុណាតទៅ ។ ស្ថានទីដែលព្រះ​ពុទ្ធជាអង្គ​ម្ចាស់ត្រាស់​ដឹង និង ស្ថានទីប្រកាស​នូវបឋម​ទេសនា​ គឺជាស្ថាន​ទី​សម្រាប់​ឱ្យ ពុទ្ធបរិស័ទនឹករលឹក​ដល់ប្រយោជន៍​ទាំងពីរ​យ៉ាង ដូចបាន សម្តែងបញ្ជាក់រួចហើយ ។ ស្ថានទីដែលទ្រង់​ប្រសូត១ ស្ថានទីដែលព្រះពុទ្ធជាអង្គម្ចាស់ត្រាស់ដឹង១ និង ស្ថានទី ដែលព្រះអង្គទ្រង់បរិនិព្វាន១ គឺជាស្ថានទីដែលធ្វើឱ្យយើង នឹកឃើញដល់ថ្ងៃ​១៥កើតខែពិសាខ ព្រោះថ្ងៃ ១៥កើត ​ខែ ពិសាខ គឺជាថ្ងៃព្រះអង្គទ្រង់​ប្រសូត ទ្រង់ត្រាស់ដឹង និង ទ្រង់បរិនិព្វាន ។ មានថ្ងៃសំខាន់មួយទៀតខាងផ្លូវ​ព្រះពុទ្ធសាសនា គឺ ថ្ងៃ១៥កើតខែអាសាឍ ដែលជាថ្ងៃ​ព្រះអង្គទ្រង់សម្តែងនូវ បឋមទេសនា។ នៅថ្ងៃ១៥​កើតខែអា​សាឍ​នេះ ពុទ្ធបរិស័ទ យើងគួរតែនាំគ្នាប្រារឰ​ធ្វើនូវពិធី​គោរពបូជា ឱ្យបាន​ឱឡា​រិក គគ្រឹក​គគ្រេង ដូចវិសាខ​បូជា ឬមាឃបូជាដែរ បើបាន ដូចនេះ ពុទ្ធបរិស័ទ​យើងត្រូវមានថ្ងៃបូជាមួយទៀត គឺ អាសាឡបូជា (បូជានៅ​ក្នុងថ្ងៃ​ ១៥កើត ខែអាសាឍ ) ។ថ្ងៃ១៥កើតខែ​អាសាឍ​បន្ទាប់ពីការត្រាស់ដឹង គឺជា ថ្ងៃដែលយើង​ត្រូវនឹក​រលឹក​ឃើញ ដល់ការចាប់ផ្តើមប្រោស សត្វលោក របស់ព្រះ​សម្មា​សម្ពុទ្ធ ។ ការនឹករលឹកឃើញ យ៉ាងនេះ រមែងធ្វើឱ្យពុទ្ធបរិស័ទយើង តាំងចិត្តអធិដ្ឋាន កសាងខ្លួនឱ្យបា​ន​មាំ​ទាំ ​និងតាំងចិត្តជួយអ្នកដទៃឱ្យបាននូវ ប្រយោជន៍ យ៉ាងហោចណាស់ក៏មិនបានគិតបៀតបៀន អ្នកដទៃ​ដែរ ។ក្នុងដំណើរជីវិតរបស់​ព្រះសម្មាសម្ពុទ្ធ យើងឃើញ កិច្ចសំខាន់ៗនៅក្នុង​ថ្ងៃ១៥កើតខែ​អាសាឍ ក្រៅអំពីការ ត្រាស់សម្តែងបឋមទេសនានោះ មាន៤​ទៀតគឺ ១-ព្រះអង្គទ្រង់យាង​ចុះចាប់បដិសន្ធិ ២-ព្រះអង្គទ្រង់យាង​ចេញទៅបួស ៣-ព្រះអង្គទ្រង់ចាប់ផ្តើមឱ្យមានព្រះសង្ឃ ៤-ព្រះអង្គទ្រង់សម្តែង​យមកប្បាដិហារិយ៍ ។ ដូច្នេះ រួមទៅជា​៥មុខ ដែលជាកិច្ចសំខាន់ៗ​នៅក្នុង ថ្ងៃ១៥កើតខែ​អាសាឍ ។ ជាបន្តទៅទៀត​នេះ យើងនឹងបាននូវ​បញ្ញាចាកការ ពិចារណា អំពីរូបកាយ និងធម្មកាយ ។ ព្រះសម្មា​សម្ពុទ្ធ ទ្រង់ប្រសូត​នៅក្នុងព្រៃលុម្ពិនី គឺជាការ​ប្រាកដ​ឡើងនៃ ព្រះរូប​កាយរបស់​ព្រះ​អង្គ ។ ព្រះរូបកាយ​របស់ព្រះអង្គ ដែល​ជាព្រះសិទ្ធត្ថនេះ មាន​សេចក្តីសំខាន់​ដ៏យ៉ាង​ក្រៃលែង ព្រោះថា ដោយ​អាស្រ័យនូវព្រះ​រូបកាយ​នេះឯង ទើបភាព ជាព្រះសម្មា​សម្ពុទ្ធ​អាច​កើត​ឡើង​បាន ។ កាលព្រះសិទ្ធត្ថ ទ្រង់បំពេញ​នូវសេចក្តីព្យាយាម ក៏អាស្រ័យ​ព្រះរូបកាយ នេះឯងដែរ បំពេញនូវសេចក្តីព្យាយាម​នោះ ហើយ​បន្តពី កា​រព្យា​យាមទៅ ក៏បានអាស្រ័យនូវ​ព្រះរូប​កាយហ្នឹងឯង ទៀត ក្នុងការទទួល​នូវព្រះ​សព្វញ្ញុត​ញ្ញាណ​ ត្រាស់​ដឹងជា ព្រះសម្មា​សម្ពុទ្ធ បានសេចក្តីថា ទ្រង់អាស្រ័យ​នូវព្រះ​រូប​កាយនេះ ទើបអាចញ៉ាំងនូវព្រះ ធម្មកាយ ឱ្យប្រាកដឡើង បាន ។ ធម្មកាយរបស់​ព្រះអង្គ បាន​ប្រាកដឡើង​នៅក្រោម ដើមព្រះ​មហា​ពោធិ៍​នៅ​ពុទ្ធគយា នុ៎ះ​គឺជាការត្រាស់ដឹង ដូច្នេះ សំវេជនីយដ្ឋានទី១ ជាទីប្រាកដ​ឡើងនៃ​ព្រះរូបកាយ ឯចំណែក សំវេជនី​យដ្ឋានទី២ ស្ថានទី​ត្រាស់ដឹង គឺជាទី ប្រាកដ​ឡើងនៃព្រះធម្មកាយ ។ធម្មកាយ ក៏គឺជំនុំ ឬ​កងនៃធម៌ ។ កាល​ដែលព្រះពុទ្ធ ជាអង្គម្ចាស់​ទ្រង់​អាស្រ័យ​​នូវព្រះរូបកាយ បានញ៉ាំងនូវ ព្រះធម្មកាយឱ្យប្រាកដ គឺជាចំណែក​នៃប្រយោជន៍​របស់ ព្រះអង្គ ហើយបន្ត​ទៅទៀតនោះ ព្រះអង្គ​ទ្រង់​បានយាង ទៅកាន់ទី​ចារិក ញ៉ាំងព្រៃ​ឥសិបតនមិគទាយវន ដែល​ជា សំវេជនីយដ្ឋាន​ទី៣ ឱ្យបានជា​កន្លែងចាប់​ផ្តើមប្រកាស ផ្សព្វផ្សាយ​នូវព្រះធម្មកាយ ។ សំវេជនីយដ្ឋាន​ទី៣នេះ ព្រះអង្គទ្រង់បានប្រកាស ផ្សព្វផ្សាយនូវ​ព្រះធម្ម​កាយ​​របស់ព្រះអង្គ ឱ្យកើត​ឡើងដល់ អ្នកដទៃផង ដោយមាន​បុគ្គល​ជា​បន្ទាល់​សាក្សីមុនដំបូង គឺ ព្រះអញ្ញាកោណ្ឌញ្ញៈ អ្នកបាន​នូវធម្មចក្ខុភ្នែក​ឃើញ​ធម៌ ។ព្រះអញ្ញា​កោណ្ឌញ្ញៈជាមនុស្ស​បាននូវព្រះធម្ម​កាយ (ពោធិបក្ខិយ​ធម៌​៣៧​ប្រការ ) មុនដំបូង​បង្អស់​បន្ទាប់អំពី ព្រះសម្មា​សម្ពុទ្ធជា​អង្គ​ម្ចាស់ ហើយ​បាន​ឧបសម្បទា​ជា ឯហិភិក្ខុមុនគេទៀត នៅក្នុងថ្ងៃបាន​សម្រេចព្រះធម្មកាយ ហ្នឹង​ឯង គឺថ្ងៃ១៥កើត ពេញបូណ៌មី ខែអាសាឍ ដែលជាថ្ងៃ កំណើត​ព្រះ​សង្ឃ ។ ព្រះសម្មាសម្ពុទ្ធ បានធ្វើព្រះ​ធម្មកាយ​ឱ្យប្រាកដ ឡើង​ក្នុងលោក ដោយ​ការផ្សព្វ​ផ្សាយ​ចេញទៅកាន់អ្នក ដទៃ ។ កាលព្រះធម្មកាយ​បានប្រាកដក្នុង​លោកហើយ និង ព្រះរូបកាយ​បានបំពេញកិច្ច​យ៉ាងបរិបូណ៌ហើយ ព្រះរូប​កាយនោះ ក៏បាន​ទៅដល់ទីបំផុតនៅឯសំវេជនីយដ្ឋានទី៤ គឺស្ថាន​ទី​បរិ​និព្វាន​​ក្នុងនគ​រកុសិនារា ។ព្រះរូបកាយ បានធ្វើកិច្ចឱ្យព្រះ​ធម្មកាយប្រាកដដល់ សត្វ​លោកហើយ ព្រះរូបកាយ​ក៏រលត់ទៅ បែកធ្លាយទៅ ចោលព្រះធម្មកាយ (ពោធិបក្ខិយធម៌ )ទុកឱ្យជា​ប្រយោជន៍ ដល់សត្វលោកតទៅ ។ ព្រះធម្មកាយនេះ​ពុំទាន់បានសាប សូន្យអស់ទៅ តាមព្រះរូបកាយ​នោះ​ឡើយ នេះឯងជាការ ទំនាក់ទំនងរវាង​ព្រះរូបកាយ និង ព្រះធម្ម​កាយ ។ គួរចាំទុកថា ក្នុង៤ស្ថាននោះ ផ្តើមដំបូងព្រះរូប​កាយប្រាកដ នៅ​នាទី​ប្រសូត ។ ដោយ​អាស្រ័យនូវព្រះ រូបកាយ ព្រះធម្មកាយក៏បានប្រាកដឡើង នៅ​នាព្រះពោធិ​ព្រឹក្សពុទ្ធគយាស្ថានទី​ត្រាស់ដឹង ហើយក៏ធ្វើនូវព្រះធម្ម​កាយ នោះ ឱ្យសុស​សាយខ្ចរខ្ចាយផ្សាយជាទូទៅ ដើម្បីជា ប្រយោជន៍ដល់​សត្វ​លោក ​នៅព្រៃ​ឥសិបតនមិគទាយវន ។កាលបាន​បំពេញកិច្ចនាទីចប់សព្វគ្រប់ហើយ ព្រះរូបកាយក៏បាន​បែកធ្លាយ​នៅ​នា​នគរកុសិនារា បានចាកចោល ព្រះធម្មកាយ​ទុកឱ្យស្ថិត​នៅរហូត​ត​មក ​។ ព្រះសម្មាសម្ពទ្ធុទ្រង់​ត្រាស់ថា បុគ្គល​ណាឃើញ តថាគត បុគ្គលនោះឃើញធម៌ បុគ្គលណាឃើញធម៌ បុគ្គលនោះឃើញតថាគតការឃើញ​ធម៌ គឺឃើញការ ពិតនៃ​ជីវិត (បដិច្ច​សមុប្បា​ទធម៌ ) អ្នកដែល​បានឃើញ​ធម៌ ដោយ​បញ្ញាចក្ខុ គឺជា​អ្នក​មាននូវ​ចំណែក​នៃព្រះធម្មកាយ ដូច្នេះ ទើបអ្នក​ឃើញធម៌ក៏​រមែងបាន​ឃើញនូវព្រះសម្មា​សម្ពុទ្ធដោយពិតដែរ គឺជាការ​ឃើញដោយ​ញាណចក្ខុ ។សូម្បីក្នុងសម័យ​កាលដែលព្រះអង្គគង់​ព្រះជន្មនៅ ឡើយក៏ដោយ អ្នក​ដែល​​ឃើញព្រះសម្មា​សម្ពុទ្ធដោយពិត គឺ ត្រូវឃើញ​ដោយញាណ​ចក្ខុ​តែ​ប៉ុណ្ណោះ​ ព្រោះមំសចក្ខុ (ភ្នែកសាច់​ធម្មតានៃ​សត្វលោក​ទាំងពួង ) ឃើញ​បានត្រឹម តែរូបារម្មណ៍គឺ​ពណ៌របស់រូប​កាយប៉ុណ្ណឹងឯង មិនអាច ឃើញនូវព្រះធម្មកាយ​បានឡើយ ។ ព្រះធម្មកាយជា​ភាសាបាលី ប្រែថា កង ឬទីជំនុំ ទីប្រជុំរួមនៃ​ព្រះធម៌ ចំណែក​រូបកាយ គឺជាទីប្រជុំ ឬកងនៃរូបធម៌ ពោលគឺ ដី ទឹក ភ្លើង ខ្យល់ មកប្រជុំគ្នា​យ៉ាងមាន របៀប ដោយអំណាចការចាត់​ចែង​របស់កម្ម ចិត្ត ឧតុ និង អាហារ ទើបបានកើតជារូបកាយឡើង ។ព្រះធម្មកាយ គឺជាព្រះធម៌​ដែល​ជា​ធម្មតារបស់ ធម្មជាតិ ប៉ុន្តែ ព្រះធម៌បា​ន​កើតម​​កដើម្បីជាប្រយោជន៍ដល់ សត្វលោក កាលបើមានការ​ប្រជុំគ្នា​នូវព្រះ​ធម៌​ទាំងនោះ ហើយ ដោយអាស្រ័យការយល់ចូលចិត្ត និងការប្រព្រឹត្ត បដិបត្តិ ។ កាលបើយើងយល់​ចូលចិត្តចំពោះព្រះធម៌ដោយ បញ្ញាហើយ ព្រះធម៌​ក៏​បាន​​មកជាកាយរបស់យើងផងដែរ តែជានាមកាយ ដោយឡែក​អំពីរូប​កាយ ។ កាលដែលមាន​គុណធម៌ សេចក្តីល្អ មកប្រកបគ្នា បន្តិចម្តងៗ យើងក៏នឹង​មាននូវ​ជំនុំ ឬកងនៃព្រះធម៌កើត ក្នុងខ្លួនយើងច្រើនឡើងៗដែរ បើយើង​ប្រព្រឹត្តបដិបត្តិ​តាម គោលរបស់​មេត្តា យើងក៏មាន​នូវមេត្តាចូល​មកដើម្បីធ្វើ ការប្រជុំ យើងបំពេញនូវ​ករុណា ករុណា​ក៏ចូលមក យើង បំពេញ​នូវមុទិតា និងឧបេក្ខា មុទិតានិង​ឧបេក្ខាក៏ចូលមក ឬបើយើង​បំពេញនូវឥន្ទ្រិយ យើង​មាន​សទ្ធាជាអង្គមួយ យើងមាន​វីរិយៈជាអង្គមួយ យើងមាន​សតិជា​អង្គ​មួយ យើង​​មានសមាធិជាអង្គមួយ យើងមានបញ្ញាជាអង្គមួយ អង្គធម៌​ទាំង​អស់ក៏​ចូលមករួម​ប្រជុំជាព្រះធម្មកាយ ព្រះ ធម្មកាយក៏ប្រាកដ​ច្រើន​ឡើង​ៗជា​លំដាប់ រហូតបានជា ព្រះធម្មកាយដ៏មាំទាំ គឺលោកុត្តរធម៌ ។ ព្រះ​ធម្ម​កាយនេះមិនមានរូប​រាង ព្រោះបើជារូប រាង គឺជារូបកាយ រីឯរូប​កាយ​​នោះក៏បានពោលហើយថា ជាទីប្រជុំនៃរូបធម៌ ចំណែក​ព្រះធម្ម​កាយ​នេះ​ជាទីប្រជុំនៃ នាមធម៌ ។ ព្រះធម្មកាយគឺជានាមធម៌សុទ្ធ ព្រោះហេតុ នេះ ព្រះ​ធម្មកាយគឺជានាមកាយហ្នឹងឯង ប៉ុន្តែ នាមកាយ ជាសព្ទ​ទូលំ​ទូលាយ​ អាច​ជាកុសល​ក៏បាន អាចជាអកុសល ក៏បាន និងអាចជា​អព្យា​ក្រឹត​ក៏​បាន ។ព្រះធម្ម​កាយ ចាប់ផ្តើម​ដោយ​កុសលធម៌ មក​ប្រជុំ គ្នាច្រើនឡើងៗ ជាទី​បំផុត ក៏បាន​ទៅជាលោកុត្តរ​កុសល រួចហើយ​ក៏បានតាំងនៅជាអព្យាក្រឹត ស្ថិតក្នុង​ហឫទ័យនៃ ព្រះអរហន្ត ។ ព្រះ​ធម្មកាយមានកិច្ច​កម្ចាត់កម្ចាយនូវពួក ធម៌ជា​អកុសល​ឱ្យរលត់​អស់​អំពី​សន្តាន ទើបបាន​ស្ថិតជា អព្យាក្រឹតក្នុង​ជីវិតរបស់​ព្រះសម្មាសម្ពុទ្ធ ដូច្នេះ ការផ្សព្វ​ផ្សាយនូវ​ព្រះធម្មកាយ គឺត្រូវផ្សព្វផ្សាយតាមរយៈនៃព្រះ ធម៌ទេសនា​របស់ព្រះអង្គ ។ពុទ្ធបរិស័ទ ត្រូវធ្វើការ​យល់ចូល​ចិត្តឱ្យបានច្បាស់ អំពី​ព្រះធម្ម​កាយ កុំយល់​ច្រឡំថា​ព្រះធម្មកាយ​មានរូបរាង យ៉ាងនេះ ឬយ៉ាងនោះ ។ សេចក្តីនេះលើក​យកមក អធិប្បាយ ដោយអាស្រ័យ​មានទំនាក់​ទំនងគ្នា​ជាមួយ​នឹង ខ្លឹមសារ​នៃសំវេជនីយដ្ឋាន៤កន្លែង ដូចដែល​បានពោល មកហើយ ។ការស្វែងរក​នូវប្រយោជន៍ ដោយ​ការពិចារណា ស្វែងយល់​អំពីអត្ថ​ន័យខ្លឹម​សារនៃ​សំវេជនីយដ្ឋាន បាន​ច្រើន ប៉ុនណាៗ គឺអាស្រ័យ​នៅលើ​យោនិសោ​មនសិការហ្នឹង​ឯងដូច​បានបញ្ជាក់ពីខាង​ដើមហើយ និង ទាំងអស់ប្រមូលមក ប្រយោជន៍​ដែល​សម្រេចបាន​ពីសំវេជ​នីយដ្ឋាន​បានដល់ សទ្ធា និង បញ្ញា ។ពុទ្ធបរិស័ទ​គ្រប់ព្រះ​អង្គគ្រប់គ្នា រមែងបាននូវ ប្រយោជន៍អំពី​សំវេជ​នីយ​ដ្ឋាន​៤​កន្លែង បាន​នូវគតិធម៌ សម្រាប់​នាំយកមកពិចារណា និងប្រព្រឹត្ត​បដិបត្តិ ដើម្បី ឱ្យកើត​ផលល្អដល់ជីវិតរបស់ខ្លួនច្រើនឡើងៗ គឺវាស្ថិត នៅ​លើឧប​និស្ស័យរបស់​ពុទ្ធបរិស័ទ គ្រប់​ព្រះអង្គ​គ្រប់គ្នា ហ្នឹងឯង ។ ដក​ស្រង់​​ចេញ​ពី​ សៀវភៅ " ខ្លឹម​សារ​​គួរ​យល់​ដឹង " ដែល​​រៀប​រៀង​​ដោយ អគ្គ​បណ្ឌិត ធម្មាចារ្យ ប៊ុត-​សាវង្ស​ ។ ដោយ​៥០០០​ឆ្នាំ
images/articles/1994/Untitled-1-Recovered.jpg
Public date : 30, Jul 2026 (54,760 Read)
ជី​វិត​ជា​អ្វី? ជីវិត​គឺ​ការ​ស៊ី-ការ​ផឹក ដោយ​ឆ្លង​កាត់​វិញ្ញាណ​ទ្វារ​ទាំង​អស់​របស់​យើង​ ។ ជីវិត​ត្រូវ​តែ​ថែរក្សា​ការ​ពារ​ឲ្យ​ផុត​ពីការ​ស៊ី​ ។ អ្វី​ស៊ី​យើង​? ពេល​វេលា! ។ អ្វី​ជា​ ពេល​វេលា? ពេលវេលា​គឺ​ការ​រស់​នៅ​ក្នុង​អតី​ត​ និង​អនា​គត ដោយ​ការឲ្យ​ចំណី​ ទៅ​លើ​មនោ​សញ្ចេត​នា​រម្មណ៍ ។ ជីវិត​សព្វ​សត្វ​ក្នុង​ពិ​ភព​លោក​នេះ​ អា​ច​និយាយ​បាន​ថា តាំង​នៅ​ក្នុង​ សេចក្តី​សុខ សូម្បី​តែ​មួយនា​ទី​ក៏​កម្រ​មាន​ ។ សត្វ​លោក​ច្រើន​ណាស់​ដែល​​កំពុង​តែ​កើត​ទុក្ខ​ ដោយ​ឧ​បា​ទាន​ ទៅ​លើ​ សុខ​វេ​ទនា ទុក្ខ​វេ​ទនា ឧ​បេក្ខា​វេ​ទនា និង​ពី​ការ​ស្រេក​ឃ្លាន ។ សព្វ​សត្វ​ទាំង​អស់​ត្រូវ​ការ​ស៊ី​រាល់​វិ​នា​ទី​តាម​ភ្នែក​ ត្រ​ចៀក​ ច្រមុះ អណ្តាត​ កាយ និង​ចិត្ត​ ។ យើង​ស៊ី​ម្ភៃ​បួន​ម៉ោង​ មួយ​យប់ មួយ​ថ្ងៃ គ្មាន​ឈប់​សម្រាក ។ យើង​ទទួល​ទាន​នូវ​ កវ​ឡិង្គា​រា​ហារ​ ផស្សា​ហារ​ មនោ​សញ្ចោ​ត​នា​ហារ​ និង​វិញ្ញាណា​ហារ​ ។ យើង​ជា​របស់​អ្វី​ យើងស៊ី​របស់​នោះ ។ យើង​ជា​ពិ​ភព​លោក យើង​ស៊ី​ពិភព​លោក ។ ព្រះ​ពុទ្ធ​បរម​គ្រូទ្រង់​បាន​ស្រែក​យំ​នៅ​ពេល​ដែល​ ព្រះ​អង្គ​បាន​ទត​ឃើញ​ សេចក្តី​ទុក្ខ​ដែល​ប្រ​ព្រឹត្ត​ទៅ​គ្មាន​ទី​បញ្ចប់ ។ សត្វ​រុយ​ស៊ី​ផ្កា កង្កែប​ស៊ី​រុយ សត្វ​ពស់​ស៊ី​កង្កែប​ សត្វ​បក្សីស៊ី​ពស់ សត្វ​ខ្លា​ស៊ី​បក្សី ព្រាន​ព្រៃ​សម្លាប់​ខ្លា ។ រាង​កាយ​សត្វខ្លា​ហើម​ រុយ​មក​រោម​ស៊ី​សាក​សព​ខ្លា ហើយ​ពង​ដាក់​ ពង​រុយ​ញាស់​ចេញ​ជា​​រុយ​យ៉ាង​ច្រើន ។ រុយ​ស៊ី​ផ្កា កង្កែប​ស៊ី​រុយ​ទៀត​... អា​ស្រ័យ​ហេតុ​នេះ​ ទើប​ព្រះ​អង្គ​ទ្រង់​មាន​បន្ទូល​ថា " ត​ថាគត​ បង្រៀន​តែ​រឿង​ពីរ​ប៉ុណ្ណោះ​ គឺ​ទុក្ខ​ និង​ទី​បញ្ចប់​ នៃ​ទុក្ខ​ " ។ សេចក្តី​ទុក្ខ​ ការ​ស៊ី​ វេ​ទនា ជា​សភាវៈ​ដូច​គ្នា ។ វេ​ទនា​តែ​ង​ស៊ី​អ្វី​ៗ​ ទាំង​អស់​គ្មាន​រើស​ ។ វេ​ទនា​មាន​មាត់​ប្រាំ​មួយ គឺ​ភ្នែក​ ត្រ​ចៀក​ ច្រមុះ​ អណ្តាត​ កាយ និង​ចិត្ត​ ។ មាត់​ទី​មួយ​គឺ​ភ្នែក តែ​ងស៊ី​រូបា​រម្ម​ណ៍​ មាត់​ទី​ពីរ​គឺ​ ត្រ​ចៀក​តែ​ង​ស៊ី​សទ្ទា​រម្មណ៍ មាត់​ទី​បីគឺ​ច្រមុះ តែង​ស៊ីគន្ធារម្មណ៍ មាត់​ទី​បួន​គឺ​អណ្តាត​ តែង​ស៊ី​រសា​រម្ម​ណ៍ មាត់​ទី​ប្រាំ​គឺ​កាយ តែង​ស៊ី​ផោដ្ឋព្វារម្មណ៍ មាត់​ទី​ប្រាំ​មួយ​គឺ​ចិត្ត​ តែ​ស៊ី​ធម្មា​រម្មណ៍​ ។ ការ​ស៊ី​គឺ​វេ​ទនា ។ ពេល​វេលា ជាអ្នក​ស៊ី ។ នៅ​ក្នុង​រឿង​ព្រេង​ខ្មែរ និ​ទាន​ថា មាន​យក្ស​មួយ​មាន​មាត់​ច្រើន ។ យក្ស​នោះ​តែ​ង​ស៊ី​នូវ​វិញ្ញាណ​សត្វ​និង​អ​វិញ្ញា​ណ​វត្ថុទាំង​អស់ ។ យក្ស​នោះ​គឺ​អ្វី? យក្ស​នោះ​គឺ​ពេល​វេលា​ ។ ប្រ​សិនបើ​ អ្នក​ស៊ី​ពេល​វេលា​បាន​អ្នក​នឹង​បាន​សម្រេច​ព្រះ​និព្វាន​ ។ អ្នក​អាច​ស៊ី​ពេល​វេលា​បាន ដ​រាប​ អ្នកចេះ​រស់​នៅ​ក្នុង​ខណៈ​បច្ចុប្បន្ន ។ ពេល​ណា​អ្នក​ចេះ​រស់​នៅក្នុង​ខណៈ​បច្ចុប្បន្ន​ ពេល​វេលា​ មិន​អាច​ស៊ី​អ្នក​បាន​ទេ ។ អ្វី​ៗ​ទាំង​អស់ មាន​ហេតុ​បច្ច័យ​ ។ អ្វីៗ​ទាំង​អស់​មិន​មែន​ " អ្នក​ " ទេ​មាន​តែ​ត្រឹម​ហេតុ​ និង​បច្ច័យ ប៉ុណ្ណោះ​ឯង​ ។ ការ​ឮ ការឃើញ មិនមែន​ជា " អ្នក " ទេ​ ការ​ពិត​ភ្នែក​ និង​រូប​បាន​ជួប​គ្នា​បង្កើត​ជា​គំហើញ ។ ត្រ​ចៀក​ និង​សំឡេង​ បាន​ជួប​គ្នា​បង្កើត​ការ​ឮ ត្រង់​ណា​ទៅ​ដែល​ហៅ​ថា " អ្នក " ? នៅ​ពេល​ភ្នែក​ រូប​ និង​ ចក្ខុ​វិញ្ញាណ បាន​ជួប​គ្នា​ បណ្តាល​ឲ្យ​កើត​ចក្ខុ​សម្ផស្ស ។ ចក្ខុ​សម្ផស្ស​ជា​ហេតុ​បច្ច័យ ឲ្យ​កើត​វេ​ទនា វេ​ទនា​ជា​ហេតុ​បច្ច័យ​ឲ្យ​កើត​សញ្ញា​ សញ្ញា​ជា​ហេតុ​បច្ច័យ​ឲ្យ​កើត​មនោ " ការ​គិត​ " ។ មនោ " ការគិត​ " នោះ​ហើយ​ដែល​បណ្តាល​ឲ្យ​ប្រ​កាន់​ថា " អញ​ របស់​អញ​ ខ្លួន​អញ​ " ។ ការ​ចង​ចិត្ត​ខុស​នោះ​ហើយ ដែល​បណ្តាល​ឲ្យ​ភ័ន្ត​ច្រឡំ​ថា អញ​ឃើញ​ អញ​ឮ អញ​ហិត​ក្លិន អញ​ទទួល​ទាន​ រសជាតិ​ អញ​បាន​ អោប​ក្រសោប​ ឬ​ប៉ះ​ពាល់ អញ​បាន​គិត​ ។ វេ​ទនា​ប្រើ​ភ្នែក​ឲ្យ​ស៊ី​រូប ។ ប្រ​សិន​បើ​រូប​នោះជា​ឥ​ដ្ឋា​រម្មណ៍ កើត​សុខ​វេ​ទនា ក្នុង​ចក្ខុ​បសាទ​ បើ​រូប​ជា​អនិ​ដ្ឋា​រម្មណ៍​ កើត​ទុក្ខ​វេ​ទនា​ ហើយ​រូប​នោះ​ធម្ម​តា ដោយ​មិន​បាន​យក​ចិត្ត​ ទុក​ដាក់​កើត​ឧ​បក្ខា​វេទនា​ ។ ត្រចៀក​ក៏​ដូច​គ្នា​ដែរ បើ​សំឡេងពី​រោះ​កើត​សុខ​វេ​ទនា បើ​សំឡេងមិន​ពី​រោះកើត​ទុក្ខ​វេ​ទនា ហើយ​បើ​សំឡេងធម្ម​តា​ ដោយ​មិន​បាន​យក​ចិត្ត​ទុកដាក់​ កើត​ឧ​បេក្ខា​វេ​ទនា ។ ត​ទៅ​ទៀត​នៅ​ពេល​អ្នក​គិត​ថា " អ្នក​កំពុង​ឃើញ កំពុង​ឮ កំពុង​នឹក​គិត " នោះ​វា​មិន​មែន​ជា " អ្នក " ទេ វា​គ្រាន់​តែ​ជា​សម្ផស្ស​ប៉ុណ្ណោះ​ ។ ការ​ប្រ​មូល​នៅ​ចក្ខុ រូប​ និង​ ចក្ខុ​វិញ្ញាណ​ គឺ​ជា​ធម្មៈ ។ គ្រា​នោះ​មាន​បុរស​ម្នាក់ បាន​ចូល​ទៅ​ក្រាប​ទូល​សួរ​ព្រះ​ថា " នរ​ណា​ជា​អ្នក​គិត " ព្រះ​សម្ពុទ្ធ​ប​រម​គ្រូ​ទ្រង់​មាន​តម្រាស់​តប​ថា " នេះ​មិន​មែន​ជា​សំនួរ​ ត្រឹម​ត្រូវ​ទេ! " គ្មាន​ន​រណា ជា​អ្នក​គិត​ទេ​ តែ​វេ​ទនា​អ្នក​សោយអា​រម្មណ៍ ។ មិន​មាន​ " អញ​ មិន​មាន​របស់​អញ​ មិន​មាន​ខ្លួនអញ​ " មាន​តែ​ធម្មៈ ប៉ុណ្ណោះ​ឯង​ ។ វេ​ទនា​ទាំង​អស់​ជា​ទុក្ខ​ ហើយ​ពោរ​ពេញ​ទៅ​ដោយ​តុច្ឆ​ភាព គឺ​ភាព​ឥ​ត​ប្រ​យោជន៍ សរ​សើរ​តែ​ខ្លួន​ឯង​ និង​ពោរ​ពេញ​ដោយ​គំនិត យល់​ថា " អញ​ជា​នេះ អញ​ជា​នោះ​ " ប្រ​សិន​បើ​យើង​ បាន​ឃើញ​ច្បាស់​នូវ​កំណើត​វេ​ទនា​រម្ម​ណ៍ នោះ​យើង​ពិត​ជា​ឃើញ​ច្បាស់ នូវ​សេចក្តី​សុខ​ក្នុង​ព្រះ​និ​ពា្វន​ដែរ ។ វេ​ទនា​ និង​វេ​ទនា​រម្មណ៍ ជា​ហេតុ​បច្ច័យ​នាំ​ឲ្យ​កើត​សេច​ក្តី​ទុក្ខ​ដោយ​មក​ពី​យើង​បាន​ឃើញ អនិច្ចំ ។ ព្រះ​ពុទ្ធ​អង្គ​ទ្រង់​ត្រាស់សួរ​ថា " តើ​វេទនា​ឈ្មោះ​ថា និច្ចំ​បាន​ទេ " ប្រ​សិន​បើ​វា​កើត​ឡើង​ពី​រាង​កាយ​ដែល​ជា​អនិច្ចំ​យ៉ាង​នេះ ? ។ បើ​យើង​មិន​បាន​ត្រួ​ត​ត្រា​វេ​ទនា​ទេ វេ​ទនា​នឹង​ត្រួត​ត្រា​យើង​វិញ ។ បើ​យើង​រស់​នៅ​ក្នុង​ខណៈ​ជា​​បច្ចុប្បន្ន​ យើង​នឹង​អាច​ឃើញ​នូវ​អ្វី​ដែល​គ្រាន់​តែ​ជា​វេ​ទនា ​ធ្វើ​យ៉ាង​នេះ​ យើង​ដាក់​ទី​បញ្ចប់​នៃ​កាម​ទាំង​អស់​បាន​ និង​ផ្តាច់​ចោល​នូវ​សេវភាព ហើយ​បាន​យល់​ច្បាស់​នុវ​សេចក្តី​ស្ងប់ ។ ដើម្បី​​យល់​ច្បាស់​នូវ​ សុខ​វេ​ទនា​ ទុក្ខ​វេទនា ឧ​បេ​ក្ខា​វេ​ទនា យើង​ត្រូវ​ប្រើ​សតិប្ប​ដ្ឋាន ទាំង​បួន ជា​គ្រឹះ​ក្នុងការ​ប្រ​តិ​បត្តិ​។ សតិ​អាច​ផ្លាស់​ប្តូរ​ សុខ​វេទនា​ ទុក្ខ​វេ​ទនា​ ឧបេក្ខាវេទនា​ ទៅ​ជា​បញ្ញា ។ ពិភពលោក​នេះ បាន​បង្កើត​ឡើង​ដោយ​ចិត្ត​ ។ ប្រសិន​បើ​យើង​គ្រប់​គ្រង​វេ​ទនា​បាន​ហើយ យើង​ក៏​អាច​គ្រប់​គ្រង​ចិត្ត​បាន ។ ប្រ​សិន​បើ​យើង​គ្រប់​គ្រង​ចិត្ត​បាន​ហើយ យើង​ក៏​អាច​គ្រប់​គ្រង​ចិត្ត​បាន ។ ប្រ​សិន​បើ​យើង​គ្រប់​គ្រង​ចិត្ត​បាន​ហើយ​ យើង​ក៏​អាច​គ្រប់​គ្រង​ពិភព​លោក​បាន​ដែរ ។ ធ្វើ​សមា​ធិ​ យើង​ត្រូវ​សម្រាក​កាយ​ពី​​ការ​ងារ​ ហើយ​អង្គុយ​មួយ​កន្លែង​ធ្វើ​ដង​ខ្លួន​ឲ្យ​ត្រង់ '' តាមរបៀបសមា​ធិ​ " រួច​យកចិត្ត​មក​ចង​ភ្ជាប់​និង​អស្សាបស្សាសៈ គឺ​ដង្ហើម​ចេញ​-ដង្ហើម​ចូល​របស់យើង​ ឬ​ក៏​ធ្វើ​សមា​ធិ​តាម​របៀប​អា​រម្មណ៍​ផ្សេង​ទៀត​ក៍​បាន ។ យើង​បញ្ឈប់​ទាំង​អស់​នូវ​ការ​គិត​របស់​យើង ។ យើង​បញ្ឈប់​មិន​ឲ្យ​វេទនា​មក​គ្រប់​គ្រង​យើង​បាន និង​បញ្ឈប់​អារម្មណ៍​ទាំង​អស់​ដែល​ស្ថិត​នៅ​ជុំ​វិញ មិន​ឲ្យ​ចូល​មក​ក្នុង​ខ្លួន​យើង​តាម​រយៈ​វេទនា ។ ការ​គិត​បង្កើត​វេទនា ហើយ​វេ​ទនា បង្កើត​ការ​គិត​ ។ ការ​រួច​ស្រឡះ​ចាក​ឧ​បាទាន​ ចំពោះ​ការ​គិត​ និង​វេ​ទនា​ឈ្មោះ​ថា និព្វាន ។ ព្រះ​និព្វាន​ ជា​ឯក​ន្ត​បរម​សុខ ។ រស់​នៅ​ប្រាស​ ចាក​ទុក្ខ​ មាន​ន័យ​ថា កំពុង​រស់​នៅក្នុង​បច្ចុប្បន្ន​ជា​និច្ច ។ សេចក្តី​សុខ​ ដ៏​ប្រសើរ​បំផុត​គឺ​ទីនេះ​ឥឡូវ​នេះ ។ ដើម្បី​ស៊ី​ពេល​វេលា លុះ​ត្រា​តែ​យើង​ចេះ​តោង​ចាប់​ពេល​វេលា ឲ្យ​ជាប់ ។ ដក​ស្រង់​ពី​សៀវភៅ " មួយ​ជំ​ហាន​ម្តង " រៀប​រៀង​ដោយ សម្តេច​ ព្រះ​ម​ហា​ឃោសានន្ទ ដោយ​៥០០០​ឆ្នាំ
images/articles/2002/Untitled-1-Recovered.jpg
Public date : 30, Jul 2026 (12,794 Read)
គេ​តែង​និយាយ​ថា ពេលវេលា គឺ​ជា​មាសប្រាក់តាម​ពិតពាក្យ​និយាយ​នេះ មិន​ទាន់​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ ព្រោះ​ថា​មាស​ប្រាក់​ដែល​បាត់​បង់​ទៅ ជួន​កាល​អាច​រក​មក​វិញ​បាន តែ​ពេល​វេលា​ដែល​កន្លង​ទៅ មិន​អាច​ត្រឡប់​មកវិញ​បាន​ទេ ។ដូច្នេះ តម្លៃ​នៃ​ពេល​វេលា មិន​អាច​រក​របស់​ខាង​ក្រៅ​ខ្លួន​ណា​មួយ​មក​វាស់​វែង​បាន​ឡើយ។ បើ​ពិចារណា​ឲ្យ​ដិត​ដល់​ទៅ មាន​តែ​ជីវិត​ប៉ុណ្ណោះដែល​អាច​វាស់​វែង​ទៅ​នឹង​ពេល​វេលា​បាន ព្រោះ​ថា ជីវិត​ក៏​ជា​របស់​ដែលបាត់​បង់​ហើយ មិន​អាច​ត្រឡប់​មក​វិញ​បាន​ដូច​ជា​ពេល​វេលា​ដែរ។ តាម​ន័យ​នៃ​បរមត្ថធម៌ ពេល​វេលា​ជារបស់​ដែល​មិន​មាន​ដោយ​សភាវៈ ត្រឹម​ត្រូវ​ជា​ការ​បញ្ញត្តិ និង​កំណត់​ចំណាំ​ឲ្យ​ដឹង​គ្នា​តែ​ប៉ុណ្ណោះ ឯ​របស់​ដែល​មាន​ពិត គឺ​ការ​កើត​និង​ការ​រលត់​ទៅ​នៃ​តួជីវិត​នេះ​ឯង បើ​មិន​មាន​ការ​កើត​ឡើង និង​ការ​រលត់​ទៅ​នៃ​តួជីវិត​នេះទេ ក៏​មិន​មាន​ការ​បញ្ញត្តិ​ឬ​កំណត់​ចំណាំ​ពេល​វេលា​សម្រាប់​ហៅ​ដែរ ។ពេល​វេលា​កន្លង​ទៅ​មួយ​ថ្ងៃ ជីវិត​ក៏​ត្រូវ​បាត់​បង់​អស់​មួយ​ថ្ងៃ ពេល​វេលា​កន្លង​ទៅ​មួយ​ខែ ជីវិត​ក៏​ត្រូវ​បាត់​បង់អស់​មួយ​ខែ ពេល​វេលា​កន្លង​ទៅ​មួយ​ឆ្នាំ ជីវិត​ក៏​ត្រូវ​បាត់​បង់​អស់​មួយ​ឆ្នាំ ពេល​វេលា​កន្លង​ទៅ​ច្រើន​ប៉ុណ្ណា ជីវិត​ក៏ត្រូវ​បាត់​បង់​ទៅ​ច្រើន​ប៉ុណ្ណោះ ព្រោះហេតុ​ដូច្នោះ មិន​គួរ​ទុក​ដាក់​ពេល​វេលា​ស្មើ​ត្រឹម​តែ​មាស​ប្រាក់​ឡើយ ។ យើង​អាច​និយាយ​បាន​ថា ពេលវេលា គឺ​ជា​អាយុជីវិត, ដូច្នេះទើប​ពេលវេលា​មាន​តម្លៃ​សម្រាប់​បំពេញ​កិច្ចការ​ផ្សេង​ៗ​ទៀត ក្រៅ​ពី​ការ​រក​មាស​ប្រាក់ ព្រោះ​ជីវិត​នេះ​មិន​មែន​អស់​នូវ​ទុក្ខកង្វល់ ដោយ​គ្រាន់​តែ​មាន​មាស​ប្រាក់​សោះ​ឡើយ ប្រសិន​បើ​មាស​ប្រាក់ ពិត​ជា​អាច​ដោះ​ស្រាយ​សេចក្ដី​ទុក្ខ​គ្រប់​យ៉ាង​បាន​មែន ម្ល៉េះ​សមពួក​អ្នក​មានទ្រព្យ​ច្រើន​លែង​ចេះ​ឈ្លោះ​ទាល់​ទែង​គ្នា សម្លាប់​គ្នា និង​ការ​ធ្វើ​អត្តឃាត​ទៅ​ហើយ ។ ក្នុង​សង្គម ធ្លាប់​បាន​ឮ​ថា មនុស្ស​ជាច្រើន ពេល​ដែល​គេ​បបួល​ឲ្យ​ស្ដាប់​ធម៌ ឬ​សិក្សា​ព្រះធម៌ តែង​តែឆ្លើយ​ថា " ចង់​ដែរ តែ​មិន​មាន​ពេល ព្រោះ​ជាប់​ការងារ " នេះ​គ្រាន់​តែ​ជា​ពាក្យ​ដោះ​សា​ប៉ុណ្ណោះ។សួរ​ថា បើ​ពិត​ជា​រវល់​មែន ហេតុ​អ្វី​ក៏​មាន​ពេល​កម្សាន្ត​ច្រើន​ម្លេះ? ដូច​ជា ពេល​ដើរ​លេង ពេល​ជប់លៀង ពេល​ស្ដាប់​ចម្រៀង ពេល​និយាយដើម​គេ ពេល​មើល​ទូរទស្សន៍​ជាដើម ។ដូច្នេះ ការ​ឆ្លើយ​ថា " ដែល​ខ្ញុំ​ស្ដាប់ ឬ​សិក្សា​ធម៌ មិន​បាន​ព្រោះ​តែ​ខំរវល់​ពេល " នេះ គឺ​ជា​ចម្លើយ​មិន​សមហេតុ​ផល​ទេ ចម្លើយ​ដែល​ត្រូវ​គួរ​ឆ្លើយថា" ការ​​ដែល​ខ្ញុំ​ស្ដាប់ ឬ សិក្សា​ធម៌​មិន​បាន ព្រោះ​តែ​ខ្ញុំ​មិន​មាន​សទ្ធា " នេះ​ទើប​សម​ហេតុ​ផល ព្រោះ​ថាកាល​មាន​សទ្ធា​ហើយ ពិត​ជា​អាច​ឆ្លៀត​ពេល​បាន​គ្រប់ៗ​គ្នា​ទាំង​អស់ បើ​ទុក​ជា​មិន​អាច​ទៅ​ស្ដាប់ ឬ​សិក្សា​ផ្ទាល់​អំពី​ព្រះធម្មកថិក ក៏​អាច​ឆ្លៀត​ស្ដាប់​តាម​វិទ្យុ ឬ​កាសែត ឬ​ក៏​អាច​សៀវភៅ​ធម៌​នៅ​តាម​ផ្តះ​បាន​ខ្លះ​មិន​ខាន ។ អ្នក​ខ្លះ​ទៀត មិន​មែន​ថា​គេ​មិន​ចង់​ស្ដាប់ មិន​ចង់​សិក្សា​ទេ តែ​គេ​មាន​គំនិត​ជា​ទុទិដ្ឋិនិយម​ថា ពេល​ដែល​នៅ​វ័យ​ក្មេង គេ​មិន​ទាន់​ត្រូវ​ការ​ធម៌​ទេ ព្រោះ​ត្រូវ​ប្រកប​មុខរបរ​ចិញ្ចឹម​ជីវិត ដល់​ពេល​ចាស់ គេ​មុខ​ជា​នឹង​ចូល​ទៅ​រកធម៌​មិន​ខាន ការ​និយាយ​បែប​នេះ​ហាក់​ដូច​ជា​ច្បាស់​ក្នុង​ចិត្ត​ថា គេ​មិន​ស្លាប់​ពី​ក្មេង​ឡើយ ។សូម​ផ្ដាំ​មនុស្ស​គ្រប់​ជំនាន់​ថា យើង​អាច​ដាក់​កាល​វិភាគ​សម្រាប់​ធ្វើ​ការងារ​ផ្សេងៗ​បាន តែ​មិន​អាច​ដាក់​កាល​វិភាគ​សម្រាប់​ស្លាប់​បាន​ទេ បើ​ទុក​ជា​ចង់​ដាក់ ក៏​ដាក់មិន​ត្រូវ​ដែរ វៀរ​លែង​តែ​មនុស្ស​ធ្វើ​អត្តឃាត ដោយ​សេចក្ដី​ថា ទោះ​បីជា​យើង​រវល់​រហូត​គ្មាន​ពេល​ចូល​បង្គន់​ក៏​ដោយ តែ​មិន​អាច​រវល់​រហូត​ដល់​គ្មាន​ថ្ងៃ​ស្លាប់​នោះ​ទេ ។ អ្នក​ណា​ទុក​ពេល​វេលា​ស្មើនឹង​មាស​ប្រាក់ អ្នក​នោះ​ឈ្មោះ​ថា ទុក​ជីវិត​ខ្លួន​ឯង​ស្មើ​នឹង​មាស​ប្រាក់ ហើយ​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​ទាសករ​របស់​មាស​ប្រាក់​រហូត ។តាម​ពិត​ ជីវិត​នេះ​ថ្លៃ​ណាស់ មិន​មែន​មាន​តម្លៃ​ស្មើ​តែ​នឹង​មាស​ប្រាក់​ឡើយ ព្រោះ​ថា បើ​ទុក​ជា​មាន​នរណា​ម្នាក់​យក​លុយ​ច្រើន​ប៉ុណ្ណា​ក៏​មក​ទិញ​ជីវិត​យើង ៗ ពិត​ជា​មិន​ព្រម​លក់​ជា​ដាច់​ខាត។ ដកស្រង់​ចេញ​ពី​សៀវភៅ ដំណើរជីវិត ដោយ​៥០០០​ឆ្នាំ
images/articles/2179/2026-07-30_13_27_56-Greenshot.jpg
Public date : 30, Jul 2026 (26,638 Read)
ការ​វេរចង្ហាន់​ជាពិធីកម្ម​មួយ​ដ៏​ល្អ​ដែរ។ រាល់​ពេល​ធ្វើ​បុណ្យ​កុសល នៅ​វេលា​ថ្ងៃ​ជិត​ត្រង់​ពុទ្ធបរិស័ទ​តែង​ធ្វើ​ការ​វេរចង្ហាន់។ ការ​វេរចង្ហាន់​ទុក​ដូចជា​សុន្ទរកថា ទូល​ព្រះសង្ឃ​ឲ្យ​បាន​ជ្រាប និង តាំង​ចិត្ត​របស់​ខ្លួន​ក្នុងការ​បំពេញ​ទាន​នេះ។ ក្នុង​ការ​វេរ​នោះ មាន​ពាក្យ​ថា ប្រកប​ដោយ​ធម៌ បាន​មក​ដោយ​ធម៌ កើត​ឡើង​ដោយ​ធម៌។ បានសេចក្ដី​ថា​របស់​ដែល​បាន​យក​មក​ធ្វើ​ទាន​នេះ​ ពុំ​មែន​បាន​ពី​ការ​លួច​ប្លន់ ឬ សម្លាប់សត្វ​យកមក​ធ្វើ​បុណ្យ​ទេ គឺ​បាន​មក​ប្រកប​ដោយ​ធម៌។ ការ​ពោល​ដូច្នេះ ដើម្បី​កុំ​ឲ្យ​ព្រះសង្ឃ​មានសេចក្ដី​សង្ស័យ អំពីចង្ហាន់​ដែល​យកមកប្រគេន​នេះ ព្រោះព្រះសង្ឃ​អាចឆាន់​សាច់​បានមិន​ត្រូវ​អាបត្តិ ដោយ​ការ​បរិសុទ្ធិ​ដោយ​ហេតុ​៣​យ៉ាង​ គឺ មិន​ឃើញ​គេសម្លាប់ មិនបាន​ឮសត្វ​ស្រែក​ពេល​គេ​សម្លាប់ និង​មិន​បាន​សង្ស័យ​ថា​គេសម្លាប់​ដើម្បី​ខ្លួន។ ក្នុងធម៌វេរ​នោះ បានបន្ត​ទៀត​ថា ខ្ញុំ​ព្រះករុណា​សូម​ឧទ្ទិស​កុសល​ជូន​ក្រុម​គ្រួសារ ដែល​ចែក​ស្ថាន​ទៅ​មាន​មាតាបិតា​ជាដើម។ នេះ​ចាត់​ជា​ការ​ប្រគេន​ដោយ​វាចា និង បញ្ជាក់​អំពី​គោល​បំណង​នៃ​ការ​ធ្វើ​កុសល​នេះ។ ប៉ុន្តែ​បើ​គេ​ប្រគេន​មិនវេរ​ក៏​គ្មាន​ទាស់​អី​ដែរ ព្រោះបុណ្យ​កុសល​មានការ​ធ្វើ​ទាន​ជាដើម កើត​ឡើង​ពី​ចេតនា​លះ​បង់ នូវ​មច្ឆរិយៈ​ក្នុង​ផ្លូវ​ចិត្ត។ ក្នុងការ​វេរ​នេះ មានបញ្ហាមួយ​ដែល​ពុទ្ធបរិស័ទ អនុវត្តតៗ​គ្នា​មក​ដោយ​សារ​សៀវភៅ "​គិហិប្រតិបត្តិ" សរសេរ​ថា​ភិក្ខុ​១ អង្គ​វេរជាបុគ្គល​ ពី២ អង្គ​ទៅ ៣ អង្គ វេរជាគណៈ ពី៤​អង្គឡើង​ទៅ​ទើប​វេរ​ជាសង្ឃ។ នេះ​ជាការ​ភាន់ច្រឡំ ព្រោះការ​ធ្វើទាន​នេះ កើតពីចេតនា​កម្មពុំ​មែនបញ្ញត្តិ​កម្ម​ទេ។ ពាក្យ​ថា​ធ្វើ​ទាន​ចំពោះ​សង្ឃ​មានន័យ​ថា ក្រាល​ចិត្ត​ទូទៅ​មិនចំពោះ​អង្គ​ណា​មួយ។ ដូច​ជា​ការ​ដាក់​បាត្រ​ចំពោះ​ព្រះសង្ឃ ១ អង្គ​ដែល​និមន្ត​មក​បិណ្ឌបាត ក្រាល​ចិត្ត​ទូទៅ​មិនចំពោះ​អង្គ​ណា​ ជាព្រះសង្ឃ​ដែល​និមន្ត​មក​អំពី​ទិស​ទាំង ៤។ ការ​ក្រាល​ចិត្ត​បែប​នេះ ជា​ការ​ធ្វើ​ទាន​ចំពោះ​ព្រះសង្ឃ​ហើយ មិន​គិត​ពី​ចំនួនព្រះសង្ឃ​ឡើយ ទោះ​បី​ភិក្ខុ​មាន​ចំនួន​ប៉ុន្មានក៏​ដោយ។ ត្រង់​ចេតនា​បែប​នេះ ភិក្ខុ​ប៉ុន្មាន​អង្គ​ក៏​ចាត់​ថា​ជា​សង្ឃដែរ។ មានអ្នក​ខ្លះ​និមន្ត​ចំពោះ​ភិក្ខុ​មួយ​អង្គៗ ជាច្រើន​វត្តមកផ្គុំគ្នាធ្វើជាសង្ឃ ពុំ​អាច​ទៅ​ជា​សង្ឃ​កើត​ទេ ពីព្រោះ​មាន​ចិត្ត​ចំពោះ​បុគ្គល​រួច​ទៅ​ហើយ។ ចំពោះ​ព្រះសង្ឃ ៤ អង្គ ឬ ៤ អង្គឡើង​ទៅ ជាបញ្ញត្តិកម្ម​ដែល​ព្រះពុទ្ធបានបញ្ញត្តិ​ចំពោះ​ព្រះសង្ឃ សម្រាប់​បំពេញ​កិច្ចការ​របស់​សង្ឃ​ដែលហៅ​ថា សង្ឃកម្ម។ ឧទាហរណ៍ ព្រះសង្ឃ ៤ អង្គ អាច​ធ្វើ​ឧបោសថ​សំដែង​បាតិមោក្ខបាន។ ព្រះសង្ឃ​ ៥ អង្គ​អាច​ធ្វើ​កឋិន​កម្មបាន។ ព្រះសង្ឃ ២០ អង្គ ក្នុង​មជ្ឈិមប្រទេស​ដែល​សំបូរ​ព្រះសង្ឃ អាច​បំបួស​កុលបុត្រ​ជាភិក្ខុ​ជាដើម។ ហេតុ​ដែល​សង្ឃកម្មមាន​ចំនួន​ព្រះសង្ឃ​តិច​ជាង​គ្នា​នេះ គឺ យោល​ទៅតាម​ទំហំ​ការងារ។ បើ​ការងារ​នោះ​មានទំហំតូច ត្រូវ​ការ​ព្រះសង្ឃ​ក៏​មាន​ចំនួន​តិច ដូច​ជា​ការ​ធ្វើ​ឧបោសថកម្ម ការ​សម្ដែង​បាតិមោក្ខ​ជាដើម។ បើ​ការងារនោះ​សំខាន់​ខ្លាំង ក៏​ត្រូវ​ការ​ព្រះភិក្ខុសង្ឃ​ជា សមាជិក​អង្គប្រជុំ​មានចំនួន​ច្រើន​អង្គ ហើយ​ត្រូវ​ពិគ្រោះ ពិភាក្សា​គ្នា​ឲ្យ​បាន​ល្អិតល្អន់ ដូច​ជាការ​បំបួស​កុលបុត្រ​ជាដើម។ ដូច្នេះ​បញ្ជាក់​ថា ចំនួនព្រះសង្ឃ​ចាប់​ពី ៤ អង្គ និង ៤ អង្គ​ឡើងទៅនោះ សម្រាប់​ធ្វើ​ជា​អង្គ​ប្រជុំ ដើម្បី​បំពេញ​កិច្ចការ​របស់​ព្រះសង្ឃ ពុំ​មែន​សម្រាប់​សង្ឃទាន​នោះ​ឡើយ។ នេះ​ជាបញ្ញត្តិ​កម្ម ដែល​ព្រះពុទ្ធ​បាន​បញ្ញត្តិ ដើម្បី​ឲ្យ​ព្រះសង្ឃ​អនុវត្ត​សម្រាប់​បំពេញ​កិច្ចការងារ របស់​សង្ឃ។ ចំណែកសង្ឃទាន គឺ​ទាន​ចំពោះ​ព្រះសង្ឃ​នោះ គឺ​ចេតនាកម្ម ជាចេតនារបស់​អ្នក​ធ្វើ​ទាន ក្រាល​ចិត្ត​ទូទៅ​មិន​ចំពោះ​ភិក្ខុ​អង្គ​ណាមួយ។ ព្រះពុទ្ធ​មិនបានសម្ដែង​ថា​ធ្វើ​ទាន​ឲ្យ​កើត​ជាសង្ឃទាន ត្រូវ​តែ​មាន​ភិក្ខុ​ចំនួន​ប៉ុណ្ណេះ ប៉ុណ្ណោះ​ឡើយ។ ដោយសារ​ការ​ភ័ន្ត​ច្រឡំ យកបញ្ញត្តិកម្ម​របស់​សង្ឃ​កម្ម​មក​ធ្វើ​ជាចេតនា​កម្ម​របស់​សង្ឃទាន​នេះ​ហើយ បាន​ជា​សៀវភៅ​ "គិហិប្រតិបត្តិ" សរសេរដូចបាន​ពោល​មក​ហើយ។ ពុទ្ធសាសនា​បាន​បើក​សិទ្ធិសេរីភាព ទោះ​បី​អ្នក​ធ្វើ​ទាន ដោយ​ការ​ស្រឡាញ់​ពេញចិត្ត​ក្ដី ដោយក្រាលចិត្តទូទៅ ដែល​ហៅ​ថា​ សង្ឃទានក្ដី ក៏ស្រេច​តែ​ទឹកចិត្ត​ពុទ្ធបរិស័ទ ធ្វើ​ទៅ​តាម​សទ្ធា​របស់​គេ។ ដកស្រង់ចេញពីសៀវភៅ អមិសទាននិងធម្មទាន រៀប​រៀង​ដោយ ឈុន គឹមអៀត ដោយ​៥០០០​ឆ្នាំ
images/articles/2632/433covered.jpg
Public date : 30, Jul 2026 (38,733 Read)
សុខណាស់ សប្បាយណាស់ កាមគុណ ! តែនេះ វាគឺជាការវង្វេងរបស់ចិត្ត បើយើងកំពុងឈឺដោយជំងឺធ្ងន់ដុនដាប ហើយមានគេមករាំឲ្យមើល លេងភ្លេងឲ្យស្តាប់ ល្អ​មើលប៉ុនណា ពីរោះប៉ុនណា ក៏យើងមិនបានភ្លើតភ្លើនទៅដែរ យ៉ាងណា បើនឹងយកមាសប្រាក់កែវកងមកចាក់គរឲ្យដូចភ្នំក៏ដោយ ក៏មិនមានសេចក្តីសុខផ្លូវចិត្តដែរ ព្រោះចិត្តមានជំងឺ មានសេចក្តីទុក្ខសោក អាស្រ័យការហួងហែងផ្សេងៗក្នុងជីវិត ។ អ្នកដែលមិនមានការអប់រំចិត្ត ចម្រើនបញ្ញា មិនមានសេចក្តីស្ងប់សុខផ្លូវចិត្ត ទោះជានៅទីណា ទៅកន្លែងណា ឮសូរតែរអ៊ូរទាំ រៀបរាប់ពីទុក្ខលំបាកយ៉ាងនេះ យ៉ាងនោះ ទាំងដែលសម្បូណ៌គ្រប់យ៉ាង ផ្ទះប៉ុនភ្នំ មាសប្រាក់ចាក់គរ ប៉ុន្តែឮសូរតែរៀបរាប់ខ្វះខាត កើតទុក្ខមិនសុខចិត្ត មុខក្រៀមក្រំ និងបន្លំបោកប្រាស់ខ្លួនឯង ស្វែងរកការសប្បាយក្នុងផ្លូវខុស ផ្លូវមារ ផ្លូវបិសាច នេះឯងដែលហៅថា ការវង្វេងរបស់ចិត្ត ។ ៚ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/1175/2026-07-30_14_26_11-yearsorg_-_sftp___yearsoa62_214_79_36_-_FileZilla.jpg
Public date : 30, Jul 2026 (11,593 Read)
មនាបទាយីសូត្រ (បិដក​លេខ ៤៤ ទំព័រ ៩៨ ដល់​ ១០៣) សម័យ​មួយ ព្រះ​ដ៏​មាន​ព្រះ​ភាគ ស្តេច​គង់​នៅ​ក្នុង​កូដាគារ​សាលា​មហាវ័ន ទៀប​ក្រុង​វេសាលី ។ គ្រា​នោះ​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ស្បង់​ប្រដាប់​បាត្រ​ចីវរ ក្នុង​បុព្វ​ណ្ហ​សម័យ​ ហើយ​ចូល​ទៅ​ដល់​ហើយ​ក៏​គង់​លើ​អាសនៈ​ដែល​គេ​ក្រាល​ថ្វាយ ។ លំដាប់​នោះ​ ឧគ្គគ​ហបតី អ្នក​ក្រុង​វេសាលី ក៏​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគលុះ​ចូល​ទៅ​ដល់​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ហើយ​អង្គុយ​ក្នុង​ទី​សម​គួរ ។ លុះ​ឧគ្គគហបតី អ្នក​ក្រុង​វេសាលី អង្គុយ​ក្នុង​ទី​សមគួរ ។ លុះ​ឧគ្គគហបតី អ្នក​ក្រុង​វេសាលី អង្គុយ​ក្នុង​ទី​គួរ​សម​ហើយ បាន​ក្រាប​ទូល​ព្រះដ៏​មាន​ព្រះ​ភាគ​យ៉ាង​នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ពាក្យ​នេះ​ខ្ញុំ​ព្រះ​អង្គ​បាន​ស្តាប់ បាន​ទទួល​ចំពោះ​ភក្រ្ត​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថាអ្នក​ឲ្យ​របស់​ជា​ទី​គាប់​ចិត្ត រមែង​បាន​នូវ​របស់​ជា​ទី​គាប់​ចិត្ត​វិញ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ខាទនី​យាហារ ប្រាកដ​ស្មើ​ដោយ​ផ្កា​សាល​ព្រឹក្ស ទទួល​នូវ​ខាទនីយាហារ នោះ​ដើម្បី​សេចក្តី​អនុគ្រោះ​ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន រមែង​បាន​របស់​ជា​ទី​គាប់​ចិត្ត​វិញ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន សូករមំសៈ​ដ៏​ប្រសើរ ស្អាត​ជា​ទី​គាប់​ចិត្ត របស់​ខ្ញុំ​ព្រះ​អង្គ​ សូម​ព្រះ​ដ៏​មាន​ព្រះភាគ​ទ្រង់​ទទួល​សូករមំសៈ​នោះ ដើម្បី​អនុគ្រោះ​ខ្ញុំ​ព្រះ​អង្គ ។ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ទទួល​ដើម្បី​អនុគ្រោះ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ពាក្យ​នេះ​ខ្ញុំ​ព្រះ​អង្គ​ស្តាប់ បាន​ទទួល​ចំពោះ​ព្រះ​ភក្រ្ត​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា បុគ្គល​ឲ្យ​របស់​ជា​ទី​គាប់​ចិត្ត រមែង​បាន​របស់​ជា​ទី​គាប់​ចិត្ត​វិញ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន នាលិយសាក ដែល​ច្រឡំ​ដោយ​ប្រេង​ ជា​ទី​គាប់​ចិត្ត​របស់​ខ្ញុំ​ព្រះ​អង្គ សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ទទួល​ដើម្បី​អនុគ្រោះ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ពាក្យ​នេះ​ខ្ញុំ​ព្រះ​អង្គ​ស្តាប់​ បាន​ទទួល​ចំពោះ​ព្រះ​ភក្រ្ត ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា បុគ្គល​ឲ្យ​របស់​ជា​ទី​គាប់​ចិត្ត រមែង​បាន​របស់​ជា​ទី​គាប់​ចិត្ត​វិញ ។ បពិត្រ​ព្រះ​ដ៏​មាន​ព្រះភាគដ៏ចម្រើន បាយ​ស្រូវ​សាលី​ឥត​មាន​រនុក មាន​សម្ល​ច្រើន​មុខ មាន​ម្ហូប​ក្រៀម​ច្រើន​មុខ ជា​ទី​គាប់​ចិត្ត​ខ្ញុំ​ព្រះ​អង្គ​ សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ទទួល​នូវ​ភោជន​នោះ ដើម្បី​អនុគ្រោះ​ខ្ញុំ​ព្រះ​អង្គ ។ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ទទួល​ដើម្បី​អនុគ្រោះ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ពាក្យ​នេះ​ខ្ញុំ​ព្រះ​អង្គ​បាន​ស្តាប់​ បាន​ទទួល​ចំពោះ​ព្រះ​ភក្ត្រ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា បុគ្គល​អ្នក​ឲ្យរបស់​ជា​ទី​គាប់​ចិត្ត រមែង​បាន​របស់​ជា​ទី​គាប់​ចិត្ត វិញ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន សំពត់​ទំាង​ឡាយ​នៅ​ក្នុង​ដែន​កាសី ជា​ទី​គាប់​ចិត្ត​របស់​ខ្ញុំ​ព្រះ​អង្គ សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទទួល​សំពត់​ទាំង​នោះ ដើម្បី​អនុគ្រោះ​ខ្ញុំ​ព្រះ​អង្គ ។ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ទទួល​ដើម្បី​អនុគ្រោះ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ពាក្យ​នេះ​ខ្ញុំ​ព្រះ​អង្គ​បាន​ស្តាប់ បាន​ទទួល​ចំពោះ​ព្រះ​ភក្ត្រ នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា បុគ្គល​ឲ្យ​របស់​ជា​ទី​គាប់​ចិត្ត រមែង​បាន​របស់​ជាទី​គាប់​ចិត្ត​វិញ ។ បពិត្រ​ព្រះ​អង្គ​ដ៏ចម្រើន បល្ល័ង្ក ដែល​ក្រាល​ដោយ​ព្រំ មាន​រោម​វែង (ជាង​ ៤ ធ្នាប់) កម្រាល​ពណ៌​ស ដែល​ធ្វើ​ដោយ​រោម​សត្វ កម្រាល​ដែល​ធ្វើ​ដោយ​រោម​សត្វ ជា​ផ្កា​ចង្កោម​កម្រាល​ដ៏​ឧត្តម ដែល​ធ្វើ​ដោយ​ស្បែក​សត្វ​ឈ្មុស មាន​ខ្នើយ ពណ៌​ក្រហម​ទាំង​សង​ខាង ព្រម​ទាំង​ពិតាន​មាន ណណ៌​ក្រហម​ ជាទី​គាប់​ចិត្ត​របស់​ខ្ញុំ​ព្រះ​អង្គ ។ បពិត្រ ព្រះ​អង្គ​ដ៏​ចម្រើន មួយ​ទៀត យើង​ខ្ញុំ​ដឹង​របស់​នោះ​ថា​របស់​នោះ​មិន​គួរ​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ បពិត្រ​ព្រះ​អង្គ​ដចម្រើន ផែន​ក្តារ​ខ្លឹម​ចន្ទន៍​របស់​ខ្ញុំព្រះអង្គ​នេះ ថ្លៃ​ជាង​មួយ​សែន សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទទួល​ផែន​ក្តារ​នោះ​ដើម្បី​អនុគ្រោះ​ខ្ញុំ​ព្រះ​អង្គ ។ ព្រះ​ដ៏​មាន​ព្រភាគ​ទ្រង់​ទទួល​ដើម្បី​អនុគ្រោះ ។ លំដាប់​នោះ ព្រះ​ដ៏​មាន​ព្រភាគ​អនុមោទនា ដោយ​អនុមោទនីយគាថា​នេះ ចំពោះ ឧគ្គគហបតី អ្នក​ក្រុង​វេសាលី​ថា មនាបទាយី​ លភតេ មនាបំ យោ ឧជុតូតេសុ ទទាតិ ឆន្ទសា អច្ឆាទនំ ​សយនមថ្នមបានំ ទានប្បការានិ ច បច្ចយានិ ចត្តញ្ច មុត្តញ្ច អនុគ្គហីតំ ខេត្តូបមេ អរហន្តេ វិទិត្វា បនាបទាយី លភតេ មនាបន្តិ ។ បុគ្គល​ឲ្យ​របស់​ជាទី​គាប់​ចិត្ត រមែង​បាន​របស់​ជាទី គាប់​ចិត្ត​វិញ ។ សប្បុរស​ណា​ដឹង​នូវ​ពួក​ព្រះ​អរហន្ត ឧបមា​ដូច​ជា​ស្រែ ជា​អ្នក​មាន​កាយ​វាចា​ចិត្ត​ត្រង់ ហើយ​ប្រគេន សំពត់​ស្លៀក​ដណ្តប់ ដំណេក បាយ ទឹក​និង​បច្ច័យ​ទាំង​ឡាយ​មាន​ប្រការ​ផ្សេង​ៗ ដែល​ខ្លួន​បរិច្ចាគ​ហើយ​ផង​លះ​បង់​ហើយ​ផង មិន​មាន​ស្តាយ​ផង សប្បុរស​នោះ​ឈ្មោះ​ថា​លះ​បង់​ហើយ នូវ​វត្ថុ​ដែល​គេ​លះ​បង់​បាន​ដោយ​កម្រ បុគ្គល​ឲ្យ​របស់​ជាទី​គាប់​ចិត្ត រមែង​បាន​របស់​ជាទី​គាប់​ចិត្ត​វិញ ។ លំដាប់​នោះ ព្រះ​ដ៏​មាន​ព្រះភាគ អនុមោទ​នា​ដោយ​អនុមោទនីយគាថានេះ​ ចំពោះ​ឧគ្គគហបតី អ្នក​ក្រុង​វេសាលី ហើយ​ទ្រង់​ក្រោក​ចាក​អាសនៈ​ចៀស​ចេញ​ទៅ ។ លំដាប់​ក្រោយ​មក ឧគ្គគហបតី អ្នក​ក្រុង​វេសាលី ក៏​ធ្វើ​មរណកាល ។ លុះ​ឧគ្គគហបតី អ្នក​ក្រុង​វេសាលី​ធ្វើ​មរណកាល​ហើយ ក៏ទៅ​កើត​ក្នុង​ពួក​ទេវតា​ដែល​សម្រេច​ដោយ​ចិត្ត​ណា​មួយ ។ សម័យ​នោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ គង់​នៅ​ក្នុង​វត្ត​ជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី ។ គ្រានោះ ឧគ្គទេវបុត្រ កាល​រាត្រី​កន្លង​ទៅ ហើយ មាន​រស្មី​ដ៏​រុង​រឿង បំភ្លឺ​វត្តជេត​ពន ទាំង​អស់​ ហើយ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ លុះ​ចូល​ទៅ​ដល់ ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ហើយ​ឈរ​ក្នុង​ទី​សម​គួរ ។ លុះ​ឧគ្គទេវបុត្រ ឈរ​ក្នុង​ទី​សម​គួរ​ហើយ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​យ៉ាង​នេះ​ថាម្នាល​ឧគ្គៈ​សេចក្តី​សម​ប្រកប​តាម​បំណង​របស់​អ្នក មាន​ដែរ​ឬ​ទេ ។ ឧគ្គទេវបុត្រ​ក្រាប​ទូល​ថា បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ សូម​ទ្រង់​ជ្រាប សេចក្តី​សម​ប្រកប​តាម​បំណង​របស់​ខ្ញុំ​ព្រះ​អង្គ​មាន​ដែរ ។ លំដាប់​នោះ ព្រះ​ដ៏​មាន​ព្រភាគ​បាន​ត្រាស់​នឹង​ឧគ្គទេវបុត្រ ដោយ​គាថា​ទាំង​ឡាយ​ថា មនាបទាយី សភតេ មនាបំ អគ្គស្ស ទាតា លភតេ បុនគ្គំ វរស្ស ទាតា វរលាភី ច ហោតិ សេដ្ឋន្ទទោ សេដ្ឋមុបេតិ ឋានំ ។ អគ្គយី វរទាយី សេដ្ឋទាយី ច យោ នរោ ទីឃាយុ យសវា ហោតិ យត្ថ យត្ថូបបជ្ជតីតិ ។ បុគ្គល​អ្នក​ឲ្យ​របស់​ជាទី​គាប់​ចិត្ត រមែង​បាន​របស់​ជាទី​គាប់​ចិត្ត​វិញ បុគ្គល​អ្នក​ឲ្យ​របស់​ខ្ពង់​ខ្ពស់ រមែង​បាន​របស់​ខ្ពង់​ខ្ពស់​វិញ បុគ្គល​អ្នក​ឲ្យ​របស់​ប្រសើរ ​រមែង​បាន​របស់​ដ៏​ប្រសើរ​វិញ បុគ្គល​អ្នក​ឲ្យ​របស់​ដ៏​ថ្លៃ​ថ្លា រមែង​បាន​របស់​ដ៏​ថ្លៃ​ថ្លាវិញ ។ ជន​ណា ឲ្យ​របស់​ខ្ពង់​ខ្ពស់​ផង ឲ្យ​របស់​ប្រសើរ​ផង ឲ្យ​របស់​ថ្លៃ​ថ្លា​ផង ជន​នោះ កើត​ក្នុង​ទី​ណា​ៗ ជា​អ្នក​មាន​អាយុ​វែង មាន​យសស័ក្តិ ក្នុង​ទី​នោះ ៗ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ទានកថា រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ​
images/articles/3137/2026-07-30_13_17_01-Greenshot.jpg
Public date : 30, Jul 2026 (4,824 Read)
វីរិយាធិដ្ឋាន (ការតាំងចិត្តអធិដ្ឋាននូវសេចក្ដីព្យាយាម) ម្នាលភិក្ខុទាំងឡាយ តថាគតផ្គងទុកនូវសេចកី្តព្យាយាម មិនរួញរាថា ៖ កាមំ តចោ ច ន្ហារុ ច អដ្ឋិ ច អវសិស្សតុ, ស្បែក សរសៃ ឆ្អឹង សូមឲ្យសល់នៅចុះ សរីរេ ឧបសុស្សតុ មំសលោហិតំ, សាច់ និងឈាម ក្នុងសរីរៈ ចូរហួតហែងទៅចុះ យំ តំ បុរិសថាមេន បុរិសវីរិយេន បុរិសបរក្កមេន បត្តព្ពំ ន តំ អបាបុណិត្វា វីរិយស្ស សណ្ឋានំ ភវិស្សតី តិ គុណវិសេសណាដែលបុគ្គលគួរបានដល់ ដោយកម្លាំងរបស់បុរស, ដោយព្យាយាមរបស់បុរស, ដោយ​សេច​កី្តប្រឹងប្រែង របស់បុរស, (បើ) មិនទាន់បានដល់ នូវគុណវិសេសនោះទេ នឹងមិនបញ្ឈប់នូវសេចកី្តព្យាយាមទៅវិញឡើយ ។ តស្ស មយ្ហំ, ភិក្ខវេ, អប្បមាទាធិគតា សម្ពោធិ, អប្បមាទាធិគតោ អនុត្តរោ យោគក្ខេមោ ម្នាលភិក្ខុទាំង​ឡាយ​ ពោធិញ្ញាណនៃតថាគត បានសម្រេចហើយដោយសេចកី្តមិនប្រមាទ ធម៌ជាគ្រឿងក្សេមចាក​យោគៈ​ដ៏ប្រសើរ ក៏តថាគតបានសម្រេច ដោយសេចកី្តមិនប្រមាទដែរ ។ (សុត្តន្តបិដក » អង្គុត្តរនិកាយ » ទុកនិបាតបាឡិ » កម្មករណវគ្គ ឧបញ្ញាតសូត្រ) «ក្នុងពេលនេះ រាងកាយ​របស់យើងមានសេចក្ដីឈឺចាប់ ព្រោះមានរបួសស្លាកស្នាម ក៏ពិតមែនហើយ តែយើងមិនបណ្ដែតបណ្ដោយឲ្យចិត្តកម្រើកញាប់ញ័រទេ ព្រោះយើងដឹងថា អ្នកដែលទន់ខ្សោយ គ្មានខន្តី មិនចេះអត់ធន់ មុខជានឹង​ធ្លាក់ទៅរងទុក្ខក្នុងនរកពុំខាន, តើអ្នកណានឹងចង់ធ្លាក់ចុះទៅរងទុក្ខវេទនាក្នុងនរកដែលឥតមានទីបំផុតនុ៎ះ? មួយវិញទៀត បើយើងបានបំពេញមេត្តាចិត្តចំពោះសត្វលោកបរិបូណ៌ហើយ, យើងត្រូវរួសរាន់ ឲ្យឆាប់បានដល់សម្មាសម្ពោធិញ្ញាណកុំបង្អង់, យើងនឹងបានស្រោចស្រង់ចម្លងសត្វ ដែលប្រកបដោយទុក្ខលំបាកយ៉ាងនេះ យកទៅដាក់ដល់ឋានបរមសុខគឺព្រះនិព្វានដូចបំណង» ។ «នែចិត្ត ! ហេតុអ្វីក៏ឯងញាប់ញ័ររន្ធត់ ? ចូរឯងមានខន្តីប្រឹងអត់សង្កត់ចំពោះការឈឺចាប់យ៉ាងតិចតួចស្ដួចស្ដើងនេះឲ្យបាន ! សត្វលោកទាំងអស់សុទ្ធសឹងតែជាអ្នកព្យាធិទុក្ខ មានចំនួនរាប់រយពាន់និន្ទាយាយីជានិច្ច, ចូរឯងសម្លឹងមើលចុះ ! សត្វទាំងនោះមិនមានទីពឹង ពំនាក់ពាក់អាស្រ័យទេ សុទ្ធសឹងតែរស់នៅក្នុងអំណាចនៃតណ្ហាទាំងអស់ ។ ឱអាត្មាអញអើយ ! មានតែឯងនេះហើយតើ ដែលត្រូវជួយស្រោចស្រង់ចម្លងសត្វទាំងអស់នោះ, បើឯងបណ្ដែតបណ្ដោយខ្លួនឲ្យលុះក្នុងអំណាចនៃការឈឺចាប់បន្តិចបន្តួចយ៉ាងនេះ, តើឯងមិនអៀនខ្មាសទេឬ?» (សិពិរាជវចន) « បណ្ដាពពួកត្រីតូច ៗ ច្រើនមីរដេដាស, ត្រីដែលអាចធាត់ធំឡើងបាននោះ, មានតិចពេកណាស់ យ៉ាង​ណា​​មិញ, មួយវិញទៀត, បណ្ដាផ្លែស្វាយទាំងឡាយ ផ្លែដែលជាប់នៅមិនជ្រុះ លុះដល់ពេញចំណាស់បាននោះ ​កម្រមានណាស់ យ៉ាងណាមិញ ចំណែកខាងការបានសម្រេចរបស់ព្រះពោធិសត្វទាំងឡាយក៏យ៉ាងនោះ​ដែរ ។ អ្នកដែលតាំងផ្ដើមសេចក្ដីប្រាថ្នាជាពោធិសត្វនោះ មានចំនួនច្រើនពិតមែនហើយ ប៉ុន្តែកម្រមាន​អ្នកណាបានដល់ទីបំផុតណាស់, ត្រាតែអ្នកដែលមានព្យាយាមមិនដាក់ធុរៈចុះ ខំប្រឹងប្រព្រឹត្តទុក្ករចរិយា​យ៉ាងម៉ឺងម៉ាត់ ឥតរួញរាថយក្រោយវិញនោះ ទើបសន្មតថាជាព្រះពោធិសត្វក្នុងអនាគតកាលបាន ។ ហេតុ​នោះ អ្នកដែលត្រូវការចង់ឲ្យបានដល់ភាពជាព្រះពោធិសត្វពិត ៗ ត្រូវបញ្ចេញទឹកចិត្តខ្ជាប់ខ្ជួនមាំមួនឥតរួញរារំភើបញាប់ញ័រឃ្លេងឃ្លោង បង្ហាញដល់អ្នកដទៃឲ្យឃើញផង » ។ (ឥន្ទ្រាវចន) ដោយសន្តិទេវ ដោយ​៥០០០​ឆ្នាំ​
images/articles/1206/2026-07-30_10_17_55-_New_Text_Document_s_-_Notepad.jpg
Public date : 30, Jul 2026 (14,125 Read)
ធម្មបទគាថា បណ្ឌិត​វគ្គទី ៦ បិដកលេខ ៥២ ទំព័រ ៣៧ និធីនំវ បវត្តារំ យំ បស្សេ វជ្ជទស្សិនំ និគ្គយ្ហវាទឹ មេធាវឹ តាទិសំ បណ្ឌិតំ ភជេ តាទិសំ ភជមានស្ស សេយ្យោ ហោតិ ន បាបិយោ ។ បុគ្គល​គួរ​ឃើញ​នូវ​អ្នក​ប្រាជ្ញ​ណា ដែល​ជាអ្នក​ពោល​សង្កត់​សង្កិន ចង្អុល​ប្រាប់​ទោស ថា​ដូច​ជា​បុគ្គល​អ្នក​ប្រាប់​កំណប់​ទ្រព្យ​ឲ្យ​ដូច្នោះ គួរ​គប់​អ្នក​ប្រាជ្ញ​បែប​នោះ​ដែល​ជា​បណ្ឌិត(ព្រោះ​ថា) កាល​បុគ្គល​គប់​អ្នក​ប្រាជ្ញបែប​នោះ ដែល​ជាបណ្ឌិត (ព្រោះ​ថា) កាល​បុគ្គល​គប់​អ្នក​ប្រាជ្ញ​បែប​នោះ​ហើយ រមែង​មាន​សេចក្តី​គាប់​ប្រសើរ​ឥត​មាន​ទោស​ដ៏​លាមក​ឡើយ ។ ឱវទេយ្យានុសាសេយ្យ អសព្ភា ច និវារយេ សតំ ហិ សោ បិយោ ហោតិ អសតំ ហោតិ អប្បិយោ ។ បណ្ឌិត​គួរ​ទូន្មាន​ប្រៀន​ប្រដៅ គួរ​ហាម​ឃាត់​នូវ​ជន​ទាំង​ឡាយ​ចាក​អំពី​អសប្បុរស បណ្ឌិត​នោះ​រមែង​ជាទី​ស្រឡាញ់​របស់​តែ​ម្យ៉ាង​ មិន​ជា​ទី​ស្រឡាញ់​នៃ​អសប្បុរសឡើយ ។ ន ភជេ បាបកេ មិត្តេ ន ភជេ បុរិសាធមេ ភជេថ មិត្តេ កល្យាណ ភជេថ បុរិសុត្តមេ ។ បុគ្គល​មិន​គួរ​គប់​មិត្ត​អាក្រក់ មិន​គួរ​គប់​បុរស​ថោកទាប​គួរ​គប់​តែ​មិត្ត​ដែល​ល្អ គួរ​គប់​តែ​បុរស​ជាន់​ខ្ពស់ ។ ធម្មប្បីតិ សុខំ សេតិ វិប្បសន្នេន ចេតសា អរិយប្យវេទិតេ ធម្មេ សទា រមតិ បណ្ឌិតោ ។ បុគ្គល​ដែល​មាន​សេចក្តី​ឆ្អែត​ក្នុង​ធម៌​មាន​ចិត្ត​ជ្រះ​ថ្លា​ហើយ​រមែង​ដេក​ជាសុខ បណ្ឌិត​រមែង​ត្រេកអរ​ក្នុង​ធម៌​ដែល​ព្រះ​អរិយៈ​ប្រកាស​ទុក​ហើយ គ្រប់​ពេល ។ ឧទកព្ហិា នយន្តិ នេត្តិកា ឧសុការា នមយន្តិ តេជនំ ទារុំ នមយន្តិ តច្ឆកា អត្តានំ ទមយន្តិ បណ្ឌិតា ។ ធម្មតា​អ្នក​បង្ហូរ​ទឹក តែង​បង្ហូរ​ទឹក​នៅ អ្នក​ធ្វើ​ព្រួញ តែង​ពត់​ព្រួញ (ឲ្យ​ត្រង់) អ្នក​ចាំង​ឈើ​តែង​ចាំង​ឈើ ឯបណ្ឌិត​ទាំង​ឡាយ​តែង​ទូន្មាន​ខ្លួន (ដូច្នោះ​ឯង) ។ សេលោ យថា ឯកឃនោ វាតេន ន សមីរតិ ឯវំ និន្ទាបសំសាសុ ន សម្មិព្ចាន្តិ បណ្ឌិតា ។ ភ្នំថ្មតាន់ មិន​កម្រើក​ព្រោះ​ខ្យល់ ដូចម្តេច​មិញ បណ្ឌិត​ទាំង​ឡាយ ក៏​មិន​រំភើប​ញាប់​ញ័រ ព្រោះ​ពាក្យ​តិះ​ដៀល​ និង​ពាក្យ​សរសើរ(ជា​ដើម) ដូច្នោះ​ឯង ។ យថាបិ រហទោ គម្ភីរោ វិប្បសន្នោ អនាវិលោ ឯវំ ធម្មានិ សុត្វាន វិប្បសីទន្តិ បណ្ឌិតា ។ អន្លង់​ទឹក​ដែល​ជ្រៅ រមែង​ថ្លា​មិន​ល្អក់​យ៉ាង​ណា បណ្ឌិត​ទាំង​ឡាយ បាន​ស្តាប់​ធម៌​ទេសនា​ហើយ រមែង​ជ្រះ​ថ្លាស៊ប់​សួន​យ៉ាង​នោះ ។ សព្វត្ថ វេ សប្បុរិសា វជន្តិ ន កាមកាមា លបយន្តិ សន្តោ សុខេន ផុដ្ឋា អថ វាទុខេន ន ឧច្ចាវចំ បណ្ឌិតា ទស្សយន្តិ ។ ពួក​សប្បុរស តែង​ឈ្នះ (ឆន្ទរាគ) ក្នុង​ធម៌​ទាំង​ពួង ពួក​បណ្ឌិត បើ​សេចក្តី​សុខ ឬ​ទុក្ខ​ពាល់​ត្រូវ​ហើយ រមែង​មិន​សំដែង​អាការឡើង​ចុះ​ឡើយ ។ ន អត្តហេតុ ន បរស្ស ហេតុ ន បុត្តមិច្ឆេ ន ធនំ ន រដ្ឋំ ន ឥច្ឆេយ្យ អធម្មេន សមិទ្ធិមត្តនោ ស សីលវា បញ្ញវា ធម្មិកោ សិយា ។ បណ្ឌិត​មិន​គួរ​ធ្វើ​អាក្រក់ ព្រោះ​ហេតុ​នៃ​ខ្លួន មិន​គួរ​ធ្វើ​អាក្រក់ ព្រោះ​ហេតុ​នៃ​អ្នក​ដទៃ មិន​គួរ​ប្រាថ្នា​កូន មិន​គួរ​ប្រាថ្នា​ទ្រព្យ មិន​គួរ​ប្រាថ្នារដ្ឋ មិន​គួរ​ប្រាថ្នាសេចក្តី​សម្រេច​ដើម្បី​ខ្លួន​ដោយ​ហេតុ​មិន​មែន​ជាធម៌ឡើយ លោកគួរ​ជាអ្នក​មាន​សីល មាន​ប្រាជ្ញា ប្រកបដោយធម៌ ។ អប្បកា តេ មនុស្សេសុ យេ ជនា បារគាមិនោ អថាយំ ឥតរា បជា តីរមេវានុធាវតិ យេ ច ខោ សម្មទក្ខាតេ ធម្មេ ធម្មានុវត្តិនោ តេ ជនា បារមេស្សន្តិ មច្ចុធេយ្យំ សុទុត្តរំ ។ បណ្តាមនុស្ស​ទាំង​ឡាយ ពួក​ជនណា ដែល​ឆ្លង​ដល់​ត្រើយ​គឺ​ព្រះ​និព្វាន​ពួក​ជន​នោះ មាន​ប្រមាណ​តិច ចំណែក​ពួក​សត្វ​ក្រៅ​ពីនេះ រមែង​ស្ទុះ​ទៅ​កាន់​ត្រើយ (គឺ​សក្កាយទិដ្ឋិ) ។ជន​ទាំង​ឡាយ​ណា ប្រព្រឹ្តដ៏​សមគួរ​តាម​ធម៌​ក្នុង​ធម៌​ដែល​តថាកត​សម្តែង​ទុក​ហើយ​ដោយ​ប្រពៃ ជនទាំង​នោះ នឹង​ឆ្លង​នូវ​លំនៅ​នៃ​មច្ចុដែល​មិន​ងាយ​នឹង​ឆ្លង​បាន ហើយ​ដល់​នូវ​ត្រើយ គឺ​ព្រះ​និព្វាន ។ កណ្ណំ ធម្មំ វិប្បហាយ សុក្កំ ភាវេថ បណ្ឌិតោ ឱកា អនោកមាគម្ម វិវេកេ យត្ថ ទូរមំ តត្រាតិរតិមិច្ឆេយ្យ ហិត្វា កាមេ អកិញ្ចនោ បរិយាទបេយ្យ អត្តានំ ចិត្តក្លេសេហិ បណ្ឌិតោ ។ យេសំ សម្ពោធិយង្គេសុ សម្មា ចិត្តំ សុភាវិតំ កាទានប្បដិនិស្សគ្គេ អនុបាទាយ យេ រតា ខីណាសវា ដុតិបន្តោ តេ លោកេ បរិនិព្វុតា ។ បណ្ឌិត​គួរលះ​បង់​ធម៌​ខ្មៅ​ចេញ ញ៉ាំង​ធម៌​ស ឲ្យ​ចម្រើន​ឡើង (ដោយ​វិធី) ចេញ​ចាក​អាល័យ​គឺ​កាមគុណ ហើយឈម​ទៅ​រក​ព្រះ​និព្វាន ជាធម៌​មិន​មាន​អាល័យ គប្បី​លះបង់​កាម​ទាំង​ឡាយ​ចេញ ជាអ្នក​មិនមាន​កង្វល់ ប្រាថ្នា​នូវ​សេចក្តី​ត្រេកអរ ក្នុង​វិវេកដែល​ពួក​សត្វ​ត្រេកអរ​បាន​ដោយ​ក្រនោះ បណ្ឌិត​គួរ​ញាំង​ខ្លួន​ឲ្យ​ផូរផង់​ចាក​គ្រឿង​សៅហ្មង​ចិត្ត ។ចិត្ត​ដែល​បណ្ឌិត​ទាំង​ឡាយណា បាន​អប់រំ​ល្អហើយ ក្នុង​អង្គ​នៃ​ធម៌​ដែល​ជា​គ្រឿង​ត្រាស់​ដឹង​ទាំង​ឡាយ ឬ​បណ្ឌិត​ទាំង​ឡាយ​ណា​មិន​ប្រកាន់​មាំ ត្រេកអរ​តែ​ក្នុង​ការ​លះ​នូវ​សេចក្តី​ប្រកាន់​មាំ បណ្ឌិត​ទាំង​ឡាយ​នោះ ៗ រមែង​ជាអ្នក​អស់​អាសវៈ មាន​សេចក្តី​រុង​រឿង​បរិនិព្វាន​ក្នុង​លោក ។ អត្ថបទ​នេះ​ដកស្រង់​ចេញពី​សៀវភៅៈ ជំនួយសតិ រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ​
images/articles/1628/2026-07-30_10_13_56-_New_Text_Document____txt_-_Notepad.jpg
Public date : 30, Jul 2026 (16,957 Read)
បណ្ឌិត​តែង​សរសើរ​សេចក្ដី​មិន​ប្រមាទ​ ក្នុង​បុញ្ញកិរិយា​វត្ថុទាំងឡាយ អ្នក​ចេះ​ដឹង គឺ​មិន​ដែល​មើល​ងាយ​នូវ​ចិត្ត​សទ្ធា​ដែល​ប្រកប​ដោយ​សេចក្ដី​មិន​ប្រមាទ​ឡើយ ជា​ពិសេស​ ស គឺ ការ​បំពេញ​នូវ​បុញ្ញកិរិយា​វត្ថុ​នោះ​ឯង។ជំនឿ ដែល​បាន​ផុស​ចេញពី​ដួង​ចិត្ត​នៃ​បណ្ឌិត​ដែល​ប្រកដ​ដោយ​បញ្ញា​ស្មារតី និង អម​ដោយ​សេចក្ដី​មិន​ប្រមាទ គឺ​បាន​ផ្ដល់​នូវ​ផល​កម្រៃយ៉ាង​ធំ​មហិមា​សម្រាប់​បណ្ឌិត។តែ​សម្រាប់​ជន​ពាល​ឬ​ជន​ល្ងង់​ខ្លៅ​វិញ គឺ​រក​ផល​ប្រយោជន៍​មិន​ឃើញ រក​មិន​ឃើញ​គឺ​មក​ពី​ប្រមាទ​នឹង​ឯង។ សេចក្ដី​ប្រមាទ​ គឺ​ជា​ឈ្មោះ​នៃ​សេចក្ដី​ស្លាប់។ បុណ្យ​រឹត​តែ​បាត់ បាប​រឹត​តែ​កើត ក៏​មក​ពី​មាន​សេចក្ដី​ប្រមាទ​នោះ​ឯង គុណ​មាតាបិតា​ចេះ​តែ​ភ្លេច រី​ឯ​ការរល្មើស​គុណ​មាតាបិតា​ចេះ​តែ​កើត​ក៏​មក​ពី​សេចក្ដី​ប្រមាទ​នឹង​ដែរ។ នៅ​ក្នុង​បុញ្ញកិរិយា​វត្ថុ​ទាំង ១០ គឺ​មាន​ការ​ឲ្យ​បាយ​ជា​ដើម​នោះ គឺ ជន​ជា​បណ្ឌិត​ទាំង​ឡាយ មិន​ដែល​មាន​ចិត្ត​ប្រមាទ​ឬ​មួយ​មើល​ងាយ​ទៅ​លើ​អ្នក​ដែល​មាន​ចិត្ត​ប្រមាទ​ឬ​មួយ​មើល​ងាយ​ទៅ​លើ​អ្នក​ដែល​បាន​នឹង​កំពុង​ធ្វើ​នោះ​ឡើយ។ នរណា​បាន​ធ្វើ​ឬ​បំពេញ​នូវ​បុញ្ញកិរិយា​វត្ថុ​នោះ​ គឺ​ជន​ជា​ប្រាជ្ញ​ទាំង​ឡាយ​កោត​សរសើរ​ជា​ពន់ពេក​ណាស់ មិន​ពេប​មាត់​ពេប​ក​ដល់​អ្នក​ធ្វើ​នោះ​ទេ នេះ​គឺ​ជា​សេចក្ដី​ពិត​ដែល​កើត​ឡឡើង​សម្រាប់​អ្នក​ប្រាជ្ញ អ្នក​ប្រាជ្ញ​មាន​សេចក្ដី​មិន​ប្រមាទ​ជា​មិត្ត​ជិត​ដិត​បំផុត។ ពាក្យ​អ្នក​ប្រាជ្ញ​ មិន​មែន​ទាល់​តែ​រៀន​ចប់​នូវ​កម្រិត​ថ្នាក់​បណ្ឌិត ឬ​ អនុបណ្ឌិត​នោះ​ឡើយ។ ឲ្យ​តែប្រុស​ស្រី​ណា​បាន​យល់​ពី​បុណ្យ​បាប​បាន​ច្បាស់ មិន​ស្រពេចស្រពិល ស្គាល់​មនុស្ស​គួរ​សេពគប់​និង​មនុស្ស​ដែល​មិន​គួរ​សេពគប់​ជា​ដើម ក៏​ហៅ​ថា​អ្នក​ប្រាជ្ញ​បាន។ តែ​ផ្ទុយ​ទៅ​វិញ​ បើ​បុគ្គល​នោះ​រៀន​ចប់​កម្រិត​ថ្នាក់​ខ្ពស់​តែ​បែរ​មិន​យល់​គុណ ទោស ល្អ អាក្រក់ ស ខ្មៅ បាប និងបុណ្យក៏​មិន​យល់​ដែរ បុគ្គល​នោះ ក៏​នៅ​តែ​ជាមនុស្ស​ល្អង់​មិនមែន​ជា​អ្នក​ប្រាជ្ញ មិន​មែន​ជា​អ្នក​ចេះ​ដឹង​ពិត​ប្រាកដ​ឡើយ។ ដកស្រង់ចេញពី​សៀវភៅ ឃ្លាំងគំនិតដែលគួរសិក្សា ដោយ​៥០០០​ឆ្នាំ​
images/articles/1632/2026-07-30_10_12_19-_New_Text_Document____-_Notepad.jpg
Public date : 30, Jul 2026 (12,362 Read)
បណ្ឌិត មាន​ន័យ​ថា ជន​អ្នក​មាន​ប្រាជ្ញា គឺ​ជា​អ្នក​ឆ្លាត​ឈ្លាង​ប្រកាន់​ខ្ជាប់​នូវ​កុសល​កម្ម​បទ​១០ ។អ្នក​ឆ្លាត​មិន​ឃើញ​ប្រយោជន៍ខ្លួន​ឯង​ជា​ធំ និង​មិន​ឃើញ​ប្រយោជន៍​អ្នក​ដទៃ​ជា​ធំដែរ តែ​អ្នក​ប្រាជ្ញ​រមែង​មើល​ឃើញ​ប្រយោជន៍​ទាំង​ពីរ គឺ ខ្លួន​ឯង​ផង​អ្នក​ដទៃ​ផង។ ម្យ៉ាង​ទៀត បណ្ឌិត​តែង​រស់​នៅ​ដោយ​សេចក្ដី​មិន​ប្រមាទ មិន​ប្រមាទ​ហើយបណ្ឌិត​នោះ​នឹង​បាន​ស្រេច​នូវ​ប្រយោជន៍​ទាំង​ពីរ​សម្រាប់​ខ្លួន​ឯង។ បណ្ឌិត​ញញើត​នឹង​បាប ខ្លាច​បាប តែ​សូម​កុំ​ច្រលំ​ថា បណ្ឌិត​ទៅ​ចុះ​ញ៉ម​ជា​មួយ​បាប​ឲ្យ​សោះ ។បណ្ឌិត​ត្រូវ​ការ​បុណ្យ ស្រលាញ់​បុណ្យ តែ​សូមកុំ​យល់​ច្រលំ​ថា​បណ្ឌិត​ប្រកាន់​បុណ្យ​ឲ្យ​សោះ ។បណ្ឌិត​មិន​ដែល​សាង​បញ្ហា​ឲ្យ​នរណា​ឡើយ តែ​បណ្ឌិត​មាន​តែ​សាង​នូវ​ភាព​ទុក​ចិត្ត​ជានិច្ច ឲ្យ​ដល់​ជន​ដែល​ក្រៅ​ពី​ខ្លួន​ឯង មិន​ឲ្យ​អ្នក​នោះ​មាន​សេចក្ដី​ឈឺ​ចាប់​ព្រួយ​បារម្មណ៍​អ្វី​នោះ​ឡើយ។ ខ្ញុំ​សូម​ពោល​ពី​បុគ្គល​ពាល​វិញ​ម្ដង បុគ្គល​ពាល​មិន​ដែល​សាង​ប្រយោជន៍​ឲ្យ​ដល់​ខ្លួន​ឯង​នោះ​ឡើយ ។ប្រយោជន៍​ដែល​ត្រូវ​កើត​ឡើង ក៏​បុគ្គល​ពាល​គឺ​មិន​ដឹង​ទាំង​មិន​យល់​មិន​ស្គាល់​ថា អ្វី​ទៅ​ជា​ប្រយោជន៍​ហើយ​ថា​តើ​ប្រយោជន៍​មាន​ន័យ​យ៉ាង​ណា ក៏​បុគ្គល​នូវ​តែ​មិន​យល់​មិន​ដឹង ហើយ​ចិត្ត​របស់​បុគ្គល​ក៏​ហីអើ​ទៅ​ដោយ​មិន​ខ្លាច​បាត់​បង់​ប្រយោជន៍​នោះ​ឡើយ។ អត្តភាព​នៃ​បុគ្គល​ពាល រស់​នៅ​គឺ​សាង​តែ​រឿង​មិន​ល្អ និង​បង្ក​អសន្តិសុខ​ដល់​សង្គម​ប្រទេស​ជាតិ​ទៀត​ផង។ មិន​មាន​តម្លា​ភាព ដួង​ចិត្ត​បុគ្គល​ពាល​គឺ​ស្ថិត​នៅ​ក្នុង​សេចក្ដី​វិប្បលាស ម្ដង​រស់​ម្ដង​ស្លាប់ ម្ដង​ជា​ម្ដង​ឆ្កួត ខុស​ជា​ត្រូវ ត្រូវ​ជា​ខុស ។នៅ​ក្នុង​ដួង​ចិត្ត​នៃ​បុគ្គល​ពាល គឺ មាន​តែ​អក្សរ ថា សម្លាប់ លួច ប្រព្រឹត្ត​កាមេ ពោល​កុហក ផឹក​ទឹក​ស្រវឹង មិន​ស្ដាប់​អ្នក​ដទៃ មិន​ស្គាល់​អ្នក​ប្រាជ្ញ និង​មិន​ស្គាល់​ខ្លួន​ឯង។ ជន​ណា​ដែល​ស្ថិត​នៅ​ក្នុង​ភាព​ល្ងង់​ខ្លៅ ជន​នោះ​គឺ​ជា​បុគ្គល​មិន​ស្គាល់​ប្រយោជន៍ បុគ្គល​ណា​ដែល​មិន​ស្គាល់​ប្រយោជន៍ បុគ្គល​នោះ​គឺ​ជា​បុគ្គល​ពាល ។កុសលចេតនា មិន​ដែល​កើត​ឡើង​ដល់​បុគ្គលពាល​សូម្បី​តែ​មួយ​ចំណិត​ឡើយ ។ចេតនា​ដែល​ត្រេក​អរ​នឹង​អកុសល ទើប​បាន​វា​កើត​ឡើង​ដល់​បុគ្គល​ពាល​ជា​ប្រាកដ។ ចំណាប់​អារម្មណ៍​បុគ្គល​ពាល មាន​ដូច​ជា​គិត​ថា​ធ្វើ​យ៉ាង​ម៉េច​ទៅ​ដើម្បី​ឲ្យ​អ្នក​ដទៃ មាន​នូវ​សេចក្ដី​ទុក្ខ និង​សេចក្ដី​លំបាក​កើត​ឡឡើង ។ជន​ពាល​គ្រាន់​តែ​ឮ​ថា​បុណ្យ​ពាល​ណា គឺ​ដួង​ចិត្ត​របស់​គេ មាន​ភាព​សូញសាញ​ធុញ​ណាស់​មិន​ចង់​យល់ ស្គាល់ ឮ ដឹង​ពី​បុណ្យ​បាប​អី​នោះ​ឡើយ។ គំនិត​ជន​ពាល គឺ​ជា​គំនិត​ដល់​ចាស់​គំរឹល អាច​នឹងពោល​ម្យ៉ាង​ទៀត​ថា គំនិត​ហួស​​សម័យ ដែល​អ្នក​ប្រាជ្ញ​បាន​បោះ​បង់​ចោល ព្រោះ​អ្នក​ប្រាជ្ញ​បាន​ចាត់​ទុក​នូវ​គំនិត​បែប​នោះ​ថា ជា​គំនិត​ចាស់​គំរឹល​ប្រើ​ការ​ពេល​ណា​ទៅ​វា​មាន​តែ​ហិន​ហោច​នូវ​កុសល​ធម៌​តែ​ប៉ុណ្ណោះ​មិន​បាន​ជា​សារៈ​អ្វី​បន្តិច​សោះ​ឡើយ។ ជន​ពាល​មាន​លក្ខណៈ​កត់​សម្គាល់​បាន​ គឺ មាន​៣​យ៉ាង ១- កាយ​ទុច្ចរិត ២- វចីទុច្ចរិត ៣- មនោទុច្ចរិត ។ ៣ នេះ​ឯង​ជា​លក្ខណៈ​នៃ​បុគ្គល​ពាល សូម​អ្នក​សិក្សា​ទាំង​ឡាយ មេត្តា​ស្រាវជ្រាវ​ដោយ​ខ្លួន​ឯង​ផង​ចុះ នៅ​ក្នុង​សៀវភៅ​នេះ​ខ្ញុំ​គ្រាន់​តែរៀប​រាប់​សង្ខេប​មិន​បាន​វែង​នោះ​ឡើយ គឺ​គ្រាន់​តែ​ជា​ឃ្លាំង​គំនិត​ដ៏​ស្ដួចស្ដើង​បំផុត ដូច្នេះ​សូម​មេត្តា​ស្រាវជ្រាវ​ជា​បន្ដ​ទៀត​ទៅ​ដើម្បី​ឲ្យ​កាន់​តែ​យល់​ច្បាស់​ថែម​ទៀត។ ដកស្រង់ចេញពី​សៀវភៅ ឃ្លាំងគំនិតដែលគួរសិក្សា ដោយ​៥០០០​ឆ្នាំ​
images/articles/2245/2026-07-21_15_10_13-Home_-_File_Explorer.jpg
Public date : 30, Jul 2026 (12,671 Read)
សត្វ​ទាំង​ឡាយ​ឯណា​មួយ ជាអ្នកប្រកប​ដោយ​កុសលកម្មបថ ១០ មាន​ការ​វៀរ​ចាក​ការ​សម្លាប់សត្វ​ជា​ដើម, សត្វ​ទាំង​ឡាយ​នោះ ឈ្មោះ​ថា បណ្ឌិត។ ម្យ៉ាង​ទៀត ព្រះពុទ្ធ​ ព្រះបច្ចេកពុទ្ធ ព្រះមហាសាវ័ក ៨០ ព្រះសាវក​របស់​ព្រះតថាគត​ទាំង​ឡាយ​ដទៃ​ទៀត និង​គ្រូសុនេត្រ និងអកិត្តិតាបស​ជាដើម ក្នុង​អតីតកាល គប្បី​ជ្រាប​ថា "​បណ្ឌិត" ។ អ្នក​ប្រាជ្ញ​ទាំង​ឡាយ​មាន​ព្រះពុទ្ធ​ជាដើម ទាំង​អស់​នោះ លោក​ហៅ​ថា "​ជាបណ្ឌិត" ព្រោះ​ធ្វើ​ដំណើរ​ទៅ​ក្នុង​ប្រយោជន៍​ទាំង​ឡាយ​ ដោយ​បញ្ញាគតិ ។ ព្រោះ​ហេតុ​នោះ ទើបព្រះ​អដ្ឋកថាចារ្យ លោក​ពោល​ថា ជន​ទាំង​ឡាយ​ណា​ទៅ អធិប្បាយ​ថា "ធ្វើ​ដំណើរទៅ​ក្នុងប្រយោជន៍​ទាំង​ឡាយ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​បច្ចុប្បន្ន និង​សម្បរាយិកភព ដោយ​បញ្ញា​គតិ ព្រោះ​ហេតុ​នោះ ជន​ទាំង​ឡាយ​នោះ ទើប​ឈ្មោះ​ថា បណ្ឌិត"។ សូម្បី​ក្នុង​គម្ពីរ​សទ្ទនីតិលោកក៏​ពោល​ទុក​ថា " បឌិ ធាតុ ប្រព្រឹត្ត​ទៅ​ក្នុង​កិរិយា​ទៅ, បញ្ញា​ឯណា រមែង​ទៅ គឺ​ធ្វើ​ដំណើរ​ទៅ​ក្នុង​ប្រយោជន៍​ទាំង​ឡាយ​សូម្បី​ដ៏​ល្អិត​សុខុម គឺ​ដឹង​នូវ​អាការៈសូម្បី​មាន​ការ​បៀតបៀន​ជាដើម​នូវ​អរិយសច្ច​ទាំង​ឡាយ មានសេចក្ដី​ទុក្ខ​ជាដើម ហេតុ​នោះ បញ្ញា​នោះ ទើប​ឈ្មោះ​ថា បណ្ឌា បុគ្គល​ណា​ទៅ​គឺ​ធ្វើ​ដំណើរ​ទៅ បាន​ដល់ ប្រព្រឹត្ត​ទៅ​ដោយ​បញ្ញា ដែល​មាន​ឈ្មោះថា បណ្ឌា ហេតុ​នោះ បុគ្គល​នោះ ទើប​ឈ្មោះ​ថា បណ្ឌិត, ម្យ៉ាង​ទៀត បុគ្គល​ឯណា​ទៅ គឺ​ធ្វើ​ដំណើរ​ទៅដោយ​ញាណ​គតិ​ព្រោះហេតុ​នោះ បុគ្គល​នោះ ទើប​ឈ្មោះ​ថា "បណ្ឌិត"។ ចំណែក​លក្ខណៈ​របស់​បណ្ឌិត គប្បី​ជ្រាបដោយ​អំណាច​នៃ​សុចរិត​ទាំង​ឡាយ មានការ​គិត​នូវ​រឿង​ដែល​គិត​ល្អ​ជាដើម​ដែល​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ទុក ក្នុង​ពាល​បណ្ឌិត​សូត្រ​យ៉ាង​ដូច្នេះ​ថា "​ម្នាល​ភិក្ខុ​ទាំង​ឡាយ ជន​ជា​បណ្ឌិត មាន​ហេតុ​ជាគ្រឿង​ចំណាំ​ថា​ជា​បណ្ឌិត (បណ្ឌិត​លក្ខណ) មាន​ហេតុ​ជា​គ្រឿង​សម្គាល់​ថា​ជា​បណ្ឌិត (​បណ្ឌិតនិមិត្ត) មានចរិត​ជាបណ្ឌិត (បណ្ឌិតាបទាន) ៣​ យ៉ាងនេះ ។ ហេតុ​ ៣ យ៉ាង​ តើ​អ្វី​ខ្លះ? ម្នាល​ភិក្ខុ​ទាំង​ឡាយ ជន​ជា​បណ្ឌិត​ក្នុង​លោក​នេះ ជាអ្នកគិត​ គំនិត​ល្អ (សុចិន្តិតចិន្តី) ១ និយាយ​សម្ដី​ល្អ (សុភាសិតភាសី) ១ ធ្វើអំពើ​ល្អ (សុកតកម្មការី) ១" ដូច្នេះ។ ក៏​ពាក្យ​ថា សុចិន្តិតចិន្តី ដូច្នេះ ជាដើម បណ្ឌិត​គប្បី​ប្រកប​ដោយ​អំណាចនៃ​សុចរិត មាន​មនោសុចរិត​ជាដើម ដូច្នេះ​ឯង។ ន័យ​ដទៃ​ទៀត ជន​ទាំង​ឡាយ​ឯណា រមែង​បាន​ទទួល​នូវ​ប្រយោជន៍​ទាំង​ឡាយ ២ គឺ​ប្រតិបត្តិ​ដើម្បី​បាន​ទទួល​នូវ​ប្រយោជន៍​ទាំង ២ នោះ, ជន​ទាំង​ឡាយ​នោះ ឈ្មោះ​ថា បណ្ឌិត​ព្រោះ​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ទុកហើយ ក្នុង​ឧភោអត្ថសូត្រ ក្នុង​កោសលសំយុត្ត យ៉ាង​ដូច្នេះ​ថា៖ "ធីរជន លោក​ហៅ​ថា "​បណ្ឌិត" ព្រោះ​ទាញ​យក​ប្រយោជន៍ (​ទាំង ២) បាន គឺ​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន និង​ប្រយោជន៍​ក្នុង​សម្បរាយិកភព"។ ជន​ទាំង​ឡាយ​ឯណា កាត់​ចោល​នូវ​ប្រយោជន៍​ទាំង​ ២ យ៉ាង កាន់​យក​នូវ​ហេតុ​មិន​មែន​ជាប្រយោជន៍​ទាំង ២ យ៉ាង​ ជន​ទាំង​ឡាយ​នោះ ឈ្មោះ​ថា ពាល។ មែន​ពិត ជន​ទាំង​ឡាយ​នោះ លោក​ហៅ​ថា "​ពាល" ក៏​ព្រោះ​កាន់​យក​នូវ​ហេតុ​ដែល​មិន​មែន​ជា​ប្រយោជន៍ទាំង​ឡាយ ២ ប្រការ និង​លោក​ហៅ​ថា "ពាល" ក៏​ព្រោះ​កាត់​ផ្ដាច់ចោល​នូវ​ប្រយោជន៍​ទាំង​ឡាយ ២​ ប្រការ។ កិរិយាស័ព្ទ​ថា "​លន្តិ" នោះ​ ចាត់​ចូល​ក្នុង​ពួក​ធាតុ​មាន ភូ ធាតុ ជាដើម ដោយ​ការ​បង្គាប់​ថា "លា ធាតុ មាន​ ទ្វិ ស័ព្ទ ជា​បទ​ប្រៀប​ធៀប ប្រព្រឹត្ត​ទៅ​ក្នុង​អត្ថថា កាន់​យក"។ កិរិយាស័ព្ទថា "​លនន្តិ" នោះ ចាត់​ចូល​ក្នុង​ពួក​ធាតុ មាន កឹ ធាតុ ជា​ដើម​ដោយ​ការ​បង្គាប់​ថា "លុ ធាតុ មាន ទ្វិ ស័ព្ទ ជាបទ​ប្រៀបធៀប​ប្រព្រឹត្ត​ទៅ​ក្នុង​អត្ថថា កាត់ចោល" ដូច្នេះ។ ដកស្រង់ចេញពីសៀវភៅ មិត្តល្អ រៀប​រៀង​ដោយ សុវណ្ណជោតោ ភួង សុវណ្ណ ដោយ​៥០០០​ឆ្នាំ
images/articles/2215/Untitled-1-Recovered.jpg
Public date : 30, Jul 2026 (21,426 Read)
សុត្ត​ន្ត​បិ​ដក​ អង្គុត​រ​​និ​កាយ តិក​​និ​បាត មហា​​វគ្គ ( បិ. ៤១ ទំ ២៨២ ) បុរស​ ឬ​ ស្ត្រី មិន​គប្បី​សម្លាប់​សត្វ ១, មិន​គគប្បី​លួច​យក​ទ្រព្យ​ដែល​ម្ចាស់​គេ​មិន​បាន​ឲ្យ ១, មិន​គគប្បី​និយាយ​កុ​ហក ១, មិន​គគប្បី​ក្រេប​ផឹក​នូវ​ទឹក​ស្រ​វឹង ១, គប្បី​វៀរ​ចាក​មេ​ថុន ដែល​មិនមែន​ជា​សេចក្តី​ប្រ​ព្រឹត្ត​ដ៏​ប្រ​សើរ ១, មិន​គគប្បី​បរិ​ភោគ​ភោជន​ក្នុងវេ​លា​រា​ត្រី និង ភោជន​ក្នុង​វេ​លា​ខុស​កាល ១, មិន​គគប្បី​ទ្រ​ទ្រង់​កម្រង​ផ្កា មិន​គគប្បីប្រើ​ប្រាស់​គ្រឿងក្រ​អូប ១, គប្បី​ដេក​លើ​គ្រែ ( ដែល​ត្រូវ​ប្រ​មាណ ) ឬ កម្រាល​ដែល​ក្រាល​ផ្ទាល់​នឹង​ផែន​ដី ១, ( បណ្ឌិត​ទាំង​ឡាយ​ពោល​សរ​សើរ ) ឧ​បោ​សថៈ ប្រ​កប​ដោយ​អង្គ ៨ នុ៎ះ ដែល​ព្រះ​ពុទ្ធ​ទ្រង់​ដល់​នូវ​ទី​បំ​ផុត​នៃ​ទុក្ខ​ទ្រង់​ប្រ​កាស​ទុក​ហើយ ។ ព្រះ​ចន្ទ និង​ ព្រះអា​ទិត្យ ទាំង​ពីរ​មាន​រស្មី​ដ៏​រុង​រឿង ភ្លឺ​ឆ្លុះ​ផ្សាយ​ចេញ​ទៅ អស់​ទី​មាន​កំ​ណត់​ត្រឹមណា មួយ​ទៀត ព្រះ​ចន្ទ និង​ ព្រះ​អា​ទិត្យមាន​នា​ទី​កម្ចាត់​បង់​នូវ​ងងឹត មាន​ដំ​ណើរ​ទៅក្នុង​អា​កាស ចាំង​ពន្លឺ​សព្វ​ទិស តែង​បំ​ភ្លឺ​ក្នង​ផ្ទៃ​មេឃ, ទ្រព្យ​ណា​មួយ ដែល​មាន​នៅ​ក្នុង​ចន្លោះ​នុ៎ះ គឺ​កែវ​មុត្តា កែវ​មណី កែវ​ពៃ​ទូរ្យ​ដ៏​ល្អ, មួយ​វិញ​ទៀត ដែល​ហៅ​ថា មាស​សិង្គី មាស​កាញ្ចនៈ មាស​ជាត​រូប និង មាស​ហ​ដកៈ ទ្រព្យ​ទាំង​អម្បាល​នោះ ( មាន​តម្លៃ ) មិន​ដល់​នូវ​ចំ​ណិត​ទី​ដប់​ប្រាំ​មួយ ( ១៦ ) ៗ លើក នៃ​ឧបោ​សថៈ​ប្រកប​ដោយ​អង្គ​ ៨ ឡើយ ដូច​ពួក​ផ្កាយ​ទាំង​អស់​ ( ភ្លឺ ) មិន​ដល់​ពន្លឺ​ព្រះ​ចន្ទ​ឡើយ ព្រោះ​ហេតុ​នោះ ស្រ្តី​បុ​រស ដែល​ជា​អ្នក​មាន​សីល​បាន​រក្សា​ឧ​បោ​សថ​ក្របក​ដោយ​អង្គ ៨ ធ្វើ​បុណ្យ​ទាំង​ឡាយ ដែល​មាន​សុខ​ជា​កម្រៃ​ ជា​អ្នក​មិន​ត្រូវ​គេ​តិះ​ដៀល​ តែង​ទៅ​កើត​ក្នុង​ស្ថាន​សួគ៌ ។ ដកស្រង់​ចេញពីសៀវភៅ ព្រហ្ម​ច​រិ​យ​ធម៌ រៀបរៀង​ដោយៈ ព្រហ្ម មេ​ត្តា (គ​តិ​បណ្ឌិ​តោ) ហៅ ជយ​វរិន្ទ វាយអត្ថបទ​ដោយៈ ឧបាសក សូត្រ តុលា ដោយ​៥០០០​ឆ្នាំ
images/articles/1824/2026-07-21_15_15_D____________________________________-_Notepad.jpg
Public date : 30, Jul 2026 (25,000 Read)
១- បណ្ឌិត​រមែងត្រេកអរ​ក្នុងព្រះធម៌ ធម្មបីតិ សុខំ សេតិ វិប្បសន្នេន ចេតសា អរិយប្ប​វេទិតេ ធម្មេ សទា រមតិ បណ្ឌិតោ។ បុគ្គល​ដែលមាន​នូវធម្មបីតិ មានចិត្ត​ថ្លា ស្អាត រមែង​នៅជា​សុខ បណ្ឌិត​រមែង​ត្រេកអរ នៅក្នុង​ព្រះធម៌ ដែល​ព្រះ​អរិយៈ​ជាម្ចាស់បាន ប្រកាស​ហើយ​សព្វៗកាល ។ព្រះអង្គ​ទ្រង់គង់​ប្រថាប់​នៅជេតវនារាម ទ្រង់ប្រារឰព្រះមហាកប្បិនត្ថេរ​ដែលឧទាន​ថា សុខហ្ន៎ ! សុខហ្ន៎! ២- ចិត្តថ្លាស្អាតដូច​អន្លង់ទឹកថ្លាជ្រៅ យថាបិ រហទោ គម្ភីរោ ​ វិប្បសន្នោ អនាវិលោ ឯវំ ធម្មានិ សុត្វាន វិប្បសីទន្តិ បណ្ឌិតា ។ អន្លង់ទឹកជ្រៅ​ដែលថ្លាស្អាតល្អ មិន មានកករ​ល្អក់ យ៉ាង​ណា បណ្ឌិត​ទាំងឡាយ បាន​ស្តាប់ នូវព្រះធម៌​ហើយ រមែង​មានចិត្ត ថ្លាស្អាត (ប្រាសចាក​ឧបក្កិលេស​ជាគ្រឿង សៅ​ហ្មង ) ក៏យ៉ាង​ដូច្នោះ ដែរ ។ព្រះអង្គ​ទ្រង់គង់​ប្រថាប់​នៅជេតវនារាម​ទ្រង់ប្រារឰមាតា​នាងកាណា​ដែលធ្វើនំ​ឱ្យកូនស្រី​យកទៅជូន​ប្តី ៣- វាចា​សុភាសិតពិតដូចផ្កា យថាបិ រុ ចិ រំ បុប្ផំ វណ្ណវន្តំ សគន្ធកំ ឯវំ សុភាសិតា វាចា សផលា ហោតិ សុកុព្វតោ។ បុប្ផជាតិដែល​មានពណ៌​ស្រស់ល្អ ព្រមទាំង​មានក្លិនក្រអូប​ឈ្ងុយឈ្ងប់ យ៉ាង​ណា វាចាដែល​ជាសុភាសិត ក៏​យ៉ាង​នោះដែរ គឺរមែង​មានផល ដល់អ្នកដែល​បានធ្វើតាម ដោយល្អ ។ព្រះអង្គទ្រង់​គង់ប្រថាប់​នៅក្រុង​សាវត្ថីទ្រង់​ប្រារឰឆត្តបាណិ​ឧបាសកជា​ព្រះអនាគាមិបុគ្គល ៤-​ រសប៉ះអណ្តាតដូចអ្នកឆ្លាតក្រេបធម៌ មុហុត្តម្បិ ចេ វិញ្ញូ បណ្ឌិតំ បយិរុបាសតិ ខិប្បំ ធម្មំ វិជានាតិ ជីវ្ហា សូបរសំ យថា។ បើវិញ្ញុជន ចូល​ទៅអង្គុយជិតបណ្ឌិត សូម្បីត្រឹមតែ​មួយភ្លែត​ក៏ដោយ គេរមែងបាន ដឹងច្បាស់​នូវ​ព្រះធម៌​យ៉ាង​ឆាប់​រហ័ស ប្រៀប ដូចជា​អណ្តាតដឹង​រសជាតិ​នៃសម្ល យ៉ាង ដូច្នោះ ឯង ។ព្រះអង្គ​ទ្រង់គង់ប្រថាប់នៅ​ជេតវនារាម​ទ្រង់ប្រារឰ​បាថេយ្យកភិក្ខុ៣០អង្គដែលចាំវស្សាពាក់កណ្តាលផ្លូវ ៥- បុគ្គលល្ងង់​ខ្លៅជា​សត្រូវនឹង​ខ្លួនឯង ចរន្តិ ពាលា ទុម្មេធា អមិត្តេនេវ អត្តនា ករោន្តា បាបកំ កម្មំ យំ ហោតិ កដុកប្ផលំ។ ជនពាល​ទាំងឡាយ មានប្រាជ្ញាអន់អាប់ រមែង​មានខ្លួនបី​ដូចជាសត្រូវ (នឹងខ្លួន ឯង ) ដើរសាងតែ​បាបកម្ម​ដែល​មាន​ផល​ក្តៅ ក្រហាយ (ឱ្យដល់​ខ្លួនឯង ) ។ព្រះអង្គទ្រង់គង់​ប្រថាប់​នៅ​វេឡុវនារាម​ទ្រង់ប្រារឰ​សុប្បពុទ្ធកុដ្ឋិ​ដែលត្រូវ​មេគោ​ជល់ស្លាប់​ព្រោះ​បាប​ចាស់របស់​ខ្លួន ដកស្រង់ពីសៀវភៅ "ព្រះពុទ្ធភាសិត ៤៣គាថា" ដោយ​៥០០០​ឆ្នាំ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 1.8
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿