Reading Article
Public date : 16, Oct 2022 (18,961 Read)
បណ្ឌិតទាំងឡាយពោលសរសើរ ឧបោសថៈ

|
សុត្តន្តបិដក អង្គុតរនិកាយ តិកនិបាត មហាវគ្គ ( បិ. ៤១ ទំ ២៨២ )
បុរស ឬ ស្ត្រី មិនគប្បីសម្លាប់សត្វ ១, មិនគគប្បីលួចយកទ្រព្យដែលម្ចាស់គេមិនបានឲ្យ ១, មិនគគប្បីនិយាយកុហក ១, មិនគគប្បីក្រេបផឹកនូវទឹកស្រវឹង ១, គប្បីវៀរចាកមេថុន ដែលមិនមែនជាសេចក្តីប្រព្រឹត្តដ៏ប្រសើរ ១, មិនគគប្បីបរិភោគភោជនក្នុងវេលារាត្រី និង ភោជនក្នុងវេលាខុសកាល ១, មិនគគប្បីទ្រទ្រង់កម្រងផ្កា មិនគគប្បីប្រើប្រាស់គ្រឿងក្រអូប ១, គប្បីដេកលើគ្រែ ( ដែលត្រូវប្រមាណ ) ឬ កម្រាលដែលក្រាលផ្ទាល់នឹងផែនដី ១, ( បណ្ឌិតទាំងឡាយពោលសរសើរ ) ឧបោសថៈ ប្រកបដោយអង្គ ៨ នុ៎ះ ដែលព្រះពុទ្ធទ្រង់ដល់នូវទីបំផុតនៃទុក្ខទ្រង់ប្រកាសទុកហើយ ។ ព្រះចន្ទ និង ព្រះអាទិត្យ ទាំងពីរមានរស្មីដ៏រុងរឿង ភ្លឺឆ្លុះផ្សាយចេញទៅ អស់ទីមានកំណត់ត្រឹមណា មួយទៀត ព្រះចន្ទ និង ព្រះអាទិត្យមាននាទីកម្ចាត់បង់នូវងងឹត មានដំណើរទៅក្នុងអាកាស ចាំងពន្លឺសព្វទិស តែងបំភ្លឺក្នងផ្ទៃមេឃ, ទ្រព្យណាមួយ ដែលមាននៅក្នុងចន្លោះនុ៎ះ គឺកែវមុត្តា កែវមណី កែវពៃទូរ្យដ៏ល្អ, មួយវិញទៀត ដែលហៅថា មាសសិង្គី មាសកាញ្ចនៈ មាសជាតរូប និង មាសហដកៈ ទ្រព្យទាំងអម្បាលនោះ ( មានតម្លៃ ) មិនដល់នូវចំណិតទីដប់ប្រាំមួយ ( ១៦ ) ៗ លើក នៃឧបោសថៈប្រកបដោយអង្គ ៨ ឡើយ ដូចពួកផ្កាយទាំងអស់ ( ភ្លឺ ) មិនដល់ពន្លឺព្រះចន្ទឡើយ ព្រោះហេតុនោះ ស្រ្តីបុរស ដែលជាអ្នកមានសីលបានរក្សាឧបោសថក្របកដោយអង្គ ៨ ធ្វើបុណ្យទាំងឡាយ ដែលមានសុខជាកម្រៃ ជាអ្នកមិនត្រូវគេតិះដៀល តែងទៅកើតក្នុងស្ថានសួគ៌ ។ ដកស្រង់ចេញពីសៀវភៅ ព្រហ្មចរិយធម៌ រៀបរៀងដោយៈ ព្រហ្ម មេត្តា (គតិបណ្ឌិតោ) ហៅ ជយវរិន្ទ វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |