Sunday, 20 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
ADVISE
១,៥៧៣ អត្ថបទ
images/articles/3053/674rthedrfgd.jpg
Public date : 03, May 2026 (4,809 Read)
សេចក្ដី​ថា កិរិយា​ស្ដាប់​ធម៌​ទេសនា​ទាំងអស់​ក្ដី ស្ដាប់​ចម្រៀង​ដែល​ប្រកប​ដោយ​ធម៌​ក្ដី ក៏​រាប់​ថា ស្ដាប់​សុភាសិត​ទាំងអស់​នោះ សម​ដូច​មាន​និទាន​ថា កាល​ព្រះ​សម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​បរិនិព្វាន​ហើយ មាន​ភិក្ខុ៦០រូប​ក្នុង​សីហលទ្វីប ជា​អ្នក​រៀន​វិបស្សនា បាន​ឮ​ចម្រៀង​មនុស្ស​ស្រី​ម្នាក់​អ្នក​រក្សា​ស្រែ​ក្នុង​ស្រុក​លង្កា ច្រៀង​ប្រកប​ដោយ​សំវេជ្ជនីយ​ធម៌៤ម៉ាត់​គឺ កើត ចាស់ ឈឺ ស្លាប់ ភិក្ខុ​ទាំង​នោះ​កាន់​យក​មក​ពិចារណា​ជា​អារម្មណ៍ ក៏​លុះ​ព្រះ​អរហត្ត​ផល​ក្នុង​ពេល​នោះ ។ មាន​ភិក្ខុ​មួយ​រូប​ទៀត ឈ្មោះ​តិស្សៈ ជា​អ្នក​រៀន​វិបស្សនា​ដែរ បាន​ឮ​ចម្រៀង​មនុស្ស​ស្រី​ម្នាក់ ចុះ​កាច់​ផ្កា​ឈូក​ក្នុង​ស្រះ​ច្រៀង​ដោយ​ទំនុក​ថា​ផ្កា​ឈូក​អើយ​រីក​ស្រស់​តែ​ពេល​ព្រឹក ល្គឹក​បើ​ពេល​ល្ងាច​ស្វិត​ស្រពោន​វិញ ដោយ​កំដៅ​ព្រះ​អាទិត្យ​មាន​ឧបមា​យ៉ាង​ណា មនុស្ស​សត្វ​ទាំងឡាយ​អើយ តែង​ស្វិត​ស្រពោន​ជ្រួញ​ជ្រីវ​ទន់​ទោរ​ទៅ​ដោយ​កម្លាំង​ជរា​ញាំញី​គ្រប​សង្កត់ ក៏​មាន​ឧបមេយ្យ​ដូច​ផ្កា​ឈូក​នោះ​ដែរ ។ តិស្ស​ភិក្ខុ​កាន់​យក​មក​ពិចារណា​ជា​អារម្មណ៍ ក៏​បាន​លុះ​ព្រះ​អរហត្ត​ផល​ក្នុង​ពេល​នោះ ។ មាន​រឿង​មួយ​ទៀត​ថា កាល​ក្នុង​ចន្លោះ​ពុទ្ធ​កាល​មាន​បុរស​ម្នាក់​នាំ​កូន​ប្រុស​របស់​ខ្លួន៧នាក់​ដើរ​មក​ពី​ព្រៃ លុះ​ដើរ​មក​ដល់​ស្រុក​បាន​ឮ​ចម្រៀង​មនុស្ស​ស្រី​ម្នាក់​កំពុង​ស្រិត​អង្ករ​ច្រៀង​ដោយ​ទំនុក​ថា សរីរាង​កាយ​យើង​នេះ គឺ​អំណាច​ជរា​ញាំញី​ឱ្យ​ស្វិត​ស្រពោន​ជ្រួញ​ជ្រីវ​ទៅ ពណ៌​សម្បុរ​ស្បែក​ដែល​អាស្រ័យ​សរីរាងកាយ យើង​នេះ​សោត ក៏​បែក​ធ្លាយ​ទៅ​ដោយ​កម្លាំង​មរណៈ សរីរាង​កាយ​យើង​នេះ តែ​ច្រឡំ​ដោយ​គ្រឿង​ចង្អៀត​ចង្អល់​នៃ​ម្រឹត្យុ​គឺ​សេចក្ដី​ស្លាប់ ជា​សម្បុក​នៃ​ហ្វូង​ដង្កូវ​ជា​កន្លែង​សម្រាប់​ដាក់​របស់​ស្មោក​គ្រោក​ផ្សេងៗ ជា​ភាជន៍​សម្រាប់​តម្កល់​របស់​មិន​ស្អាត ​សរីរាង​កាយ​នេះ​ប្រហែល​ដោយ​កំណាត់​ឈើ ។ បុរស​ជា​បិតា​ព្រម​និង​កូន​ទាំង៧នាក់ បាន​កាន់​យក​មក​ពិចារណា​ជា​អារម្មណ៍ ក៏​បាន​សម្រេច​ពោធិញ្ញាណ​ជា​ព្រះ​បច្ចេក​ពុទ្ធ​ទាំងអស់​គ្នា​គ្រា​នោះ​ឯង ។ និទាន​ទាំង​បី​រឿង​ដែល​នាំ​មក​នេះ អ្នក​ប្រាជ្ញ​រាប់​ថា ចម្រៀង​នោះ​ជា​សុភាសិតា​វាចា​ដោយ​ពិត ។ គុណ​អ្នក​ស្ដាប់​សុភាសិត​សាធារណ​ចប់ ។ ដោយ៥០០០ឆ្នាំ
images/articles/3054/_____________________.jpg
Public date : 03, May 2026 (5,862 Read)
​តិរច្ឆានកថា ដែល​ជា​ពាក្យ​គឺ​អ្នក​ប្រាជ្ញ​ទាំងឡាយ​មាន​ព្រះ​ពុទ្ធ​ជា​ដើម តែង​តិះ​ដៀល​ថា ជា​ពាក្យ​មិន​ពីរោះ​មិន​ជា​ទី​នាំ​មក​នូវ​សម្បត្តិ​សួគ៌​និង​សម្បត្តិ​និព្វាន តាម​ន័យ​ដូច​មាន​ក្នុង​គម្ពីរ​ទសកង្គុត្តរ​ព្រម​ទាំង​អដ្ឋកថា និង​ពាក្យ​ដែល​មាន​ក្នុង​ទុព្ភាសិតវណ្ណនា​ប៉ែក​ខាង​វិន័យ និង​ពាក្យ​ដែល​មាន​ក្នុង​គម្ពីរ​ធម្មបទ​ដ្ឋកថា ដូច្នេះ​ជា​ដើម​ថា ៖ អ្នក​ជា​ចោរ អ្នក​ជា​ជន​ពាល អ្នក​ជា​មនុស្ស​វង្វេង អ្នក​ជា​ឱដ្ឋ អ្នក​ជា​គោ អ្នក​ជា​លា អ្នក​ជា​សត្វ​នរក អ្នក​ជា​សត្វ​តិរច្ឆាន អ្នក​មិន​មាន​សេចក្ដី​សុខ អ្នក​មាន​តែ​សេចក្ដី​ទុក្ខ បើ​ភិក្ខុ​ពោល​ឡក​ឡាយ ចំអក​ចំអន់​ជេរ​ប្រទេច​គេ​ដោយ​ពាក្យ​ទាំង១០ម៉ាត់​នេះ នឹង​ត្រូវ​អាបត្តិទុព្ភាសិត​រាល់ៗម៉ាត់ បើ​សាមណេរ​នឹង​ត្រូវ​ទណ្ឌកម្ម បើ​គ្រហស្ថ​នឹង​ត្រូវ​ទោស​ក្នុង​វចីកម្ម​មិន​លែង​ឡើយ ។ ប៉ុន្តែ​ក្នុង​ទី​នេះ មាន​បំណង​នឹង​អធិប្បាយ​នូវ​តិរច្ឆានកថា២៦ម៉ាត់​ដែល​មាន​ក្នុង​គម្ពីរ​ទេសកង្គុត្តរ ព្រម​ទាំង​អដ្ឋកថា ដូច​មាន​សេចក្ដី​ទៅ​នេះ ១- រាជកថំ និយាយ​អំពី​ស្ដេច​ថា មាន​អានុភាព​ធំ​យ៉ាង​នេះៗ ឬ​និយាយ​ថា ស្ដេច​ឯ​ណោះ​មាន​រូប​ល្អ​គួរ​ជា​ទី​ពិត​ពិល​រមិល​មើល ដូច្នេះ​ជា​ដើម (ដោយ​តម្រេក មិន​គួរ បើ​និយាយ​ថា ស្ដេច​ទាំង​នោះ​មាន​បុណ្យ​គួរ​ជា​ទី​អស្ចារ្យ ហើយ​មាន​សទ្ធា​ជ្រះ​ថ្លា ឬ​និយាយ​ថា សូម្បី​មាន​បុណ្យ​ដល់​ម្ល៉ោះ ​គង់​ធន់​ទ្រាំ​នឹង​មច្ចុរាជ​មិន​បាន ដូច្នេះ​ទើប​គួរ) ។ ២- ចោរ​កថំ និយាយ​អំពី​មូល​ទេវចោរ មេឃ​មាល​ចោរ​ថា មាន​អានុភាព​ធំ​យ៉ាង​នេះៗជា​ដើម ។ ៣- មហាមត្តកថំ និយាយ​អំពី​មហា​មាត្យ​ខ្លាំង​ពូកែ​ជា​ដើម ។ ៤- សេនាកថំ និយាយ​អំពី​ពល​សេនា ឬ​និយាយ​អំពី​កង​ទ័ព​ជើង​គោក​មាន​អង្គ៤ គឺ ដំរី សេះ រថ ពល​ថ្មើរ​ជើង​ជា​ដើម ។ ៥- ភយកថំ និយាយ​អំពី​ភ័យ (អារម្មណ៍គួរ​ខ្លាច) ជា​ដើម ។ ៦- យុទ្ធកថំ និយាយ​អំពី​ចម្បាំង​ភារតៈ ដោយ​ពាក្យ​ថា ជន​ឈ្មោះ​ឯ​ណោះ គឺ​ជន​ឯ​ណោះ​សម្លាប់​ហើយជា​ដើម ។ ៧- អន្នកថំ និយាយ​អំពី​បាយ ។ ៨- បានកថំ និយាយ​អំពី​ទឹក​ថា ខ្ញុំ​ស៊ី​បាយ​ផឹក​ទឹក​មាន​សម្បុរ​យ៉ាង​នេះ មាន​រស​យ៉ាង​នេះ ឬ​ថា ទឹក​ប្រៃ សាប​ជា​ដើម ។ ៩- វត្ថកថំ និយាយ​អំពី​សំពត់ ។ ១០- សយនកថំ និយាយ​អំពី​ទី​ដំណេក ។ ១១- មាលាកថំ និយាយ​អំពី​កម្រង​ផ្កា ។ ១២- គន្ធកថំ និយាយ​អំពី​គ្រឿង​ក្រអូប។ (បើ​និយាយ​ថា ខ្ញុំ​បាន​ថ្វាយបាយ ទឹក សំពត់ ដំណេក កម្រង​ផ្កា គ្រឿង​ក្រអូប ដល់​អ្នក​មាន​សីល ឬ​ដល់​ចេតិយ​ដូច្នេះ ទើប​គួរ ។ ១៣- ញាតិកថំ និយាយ​អំពី​ញាតិ​ថា ញាតិ​របស់​យើង​ក្លៀវ​ក្លា​ ឬ​ថាញាតិ​របស់​យើង​តែង​ត្រាច់​​ទៅ​ដោយ​យាន​ជំនិះ​ដ៏​វិចិត្រ​យ៉ាង​នេះៗ ដោយ​តម្រេក មិន​គួរបើ​និយាយ​ថា ញាតិ​របស់​យើង​តែង​ធ្វើ​កម្ម​ជា​ប្រយោជន៍ ឥឡូវ​លោក​ធ្វើ​កាល​កិរិយា​ស្លាប់​ទៅ​ហើយ ដូច្នេះ ទើប​គួរ ។ ១៤- យានកថំ និយាយ​អំពី​យាន​ជំនិះ​ថា ខ្ញុំ​តែង​ត្រាច់​ទៅ​ដោយ​យាន​ជំនិះ​យ៉ាង​នេះ ៗ ជា​ដើម បើ​និយាយ​ពាក្យ​ដូច្នេះ​ដោយ​តម្រេក មិន​គួរ​បើ​និយាយ​ថា ពី​មុន​ខ្ញុំ​បាន​ថ្វាយ​ស្បែក​ជើង​យ៉ាង​នេះ​ដល់​សង្ឃ​ដូច្នេះ​ជា​ដើម ទើប​គួរ ។ ១៥- តាមកថំ និយាយ​អំពី​អ្នក​ស្រុក ដូច​ពាក្យ​ថា អ្នក​ស្រុក​ឯ​ណោះ​ជា​អ្នក​ក្លៀវ​ក្លា​ដោយ​អំណាច​មាន​លំ​នៅ​ស្ដុក​ស្ដម្ភ មាន​បាយ​បរិភោគ​ងាយ អ្នក​ស្រុក​ឯ​ណោះ​មិន​ក្លៀវ​ក្លា ដោយ​អំណាច​មាន​លំដៅ​មិន​ស្ដុក​ស្ដម្ភ មាន​បាយ​ស៊ី​ក៏​ក្រ ពោល​ដូច្នេះ​ជា​ដើម​ដោយ​តម្រេក មិន​គួរ បើ​ពោល​ថា អ្នក​ស្រុក​ឯ​ណោះ​ធ្វើ​កម្ម​ជា​ប្រយោជន៍ មាន​សទ្ធា​ថា​ឥឡូវ​ធ្វើ​កាល​កិរិយា​ស្លាប់​ទៅ​ហើយ ដូច្នេះ​ទើប​គួរ ។ ១៦- និគមកថំ និយាយ​អំពី​អ្នក​និគមស្រុក​ដែល​មាន​ពួក​អ្នក​ជំនួញ​ជើង​គោក​ច្រើន ។ ១៧- នគរកថំ និយាយ​ពី​ក្រុង (ទី​ប្រជុំ​មនុស្ស​បរិបូណ៌) ។ ១៨- ជនបទកថំ និយាយ​អំពី​អ្នក​ជន​បទ ប្រទេស​ជាប់​ដោយ​មនុស្ស​ជាតិ​ដេរ​ដាស ឬ​ប្រទេស​ជា​ផ្លូវ​ដើរ​ចេញ​ចូល​របស់​ជន ពាក្យ​ទាំង៣ម៉ាត់ គឺ​និគមកថំ នគរកថំ នឹង​ជន​បទកថំ មាន​អធិប្បាយ​ដូច​តាមកថំ​ដែរ ។ ១៩- ឥត្ថីកថំ និយាយ​អំពី​ស្រី​ថា មាន​រូប​ល្អ ទ្រង់​ទ្រាយ​ល្អ​ជា​ដើម ដោយ​តម្រេក មិន​គួរ បើ​និយាយ​អំពី​ស្រី​ថា មាន​រូប​ល្អ ទ្រង់​ទ្រាយ​ល្អ​ជា​ដើម ដោយ​តម្រេក មិន​គួរ បើ​និយាយ​ថា ស្រី​មាន​សទ្ធា​ជ្រះ​ថ្លា ឥឡូវ​ធ្វើ​កាល​កិរិយា​ស្លាប់​ទៅ​ហើយ ដូច្នេះ ទើប​គួរ ។ ២០- សូរកថំ និយាយ​អំពី​យោធា​ឈ្មោះ​នន្ទមិគ​ដ៏​ក្លៀវ​ក្លា ដូច្នេះ​ជា​ដើម ដោយ​សេចក្ដី​តម្រេក មិន​គួរ បើ​និយាយ​ថា យោធា​នោះៗ មាន​សេចក្ដី​ជ្រះ​ថ្លា ឥឡូវ​ធ្វើ​កាល​កិរិយា​ស្លាប់​ទៅ​ហើយ ដូច្នេះ ទើប​គួរ​ឬ​និយាយ​អំពី​ទឹក​ស្រវឹង​ច្រើន​ប្រការ​ដោយ​តម្រេក មិន​គួរ បើ​និយាយ​ដោយ​អំណាច​ទោស​គួរ​ខ្លាច គួរ​រាង​ចាល ទើប​គួរ ។ ២១- វិសិខាកថំ និយាយ​អំពី​ច្រក​តូច​ច្រក​ធំ ដូច​ពាក្យ​ថា ច្រក​ឯ​ណោះ​មាន​មនុស្ស​ក្លៀវ​ក្លា ដោយ​អំណាច​មាន​ទី​លំ​នៅ​ស្ដុក​ស្ដម្ភ មនុស្ស​ក្នុង​ច្រក​ឯ​ណោះ មិន​ក្លៀវ​ក្លា ព្រោះ​មាន​ទី​លំ​នៅ​មិន​ស្ដុក​ស្ដម្ភ ពោល​ដូច្នេះ​ដោយ​តម្រេក មិន​គួរ បើ​ពោល​ថា មនុស្ស​ក្នុង​ច្រក​ឯ​ណោះៗ មាន​សទ្ធា​ជ្រះ​ថ្លា ឥឡូវ​ធ្វើ​កាល​កិរិយា​ស្លាប់​ទៅ​ហើយ ដូច្នេះ​ទើប​គួរ ។ ២២- កុម្ភទាសីកថំ និយាយ​អំពី​ខ្ញុំ​ស្រី​អ្នក​ដង​ទឹក ដោយ​ពាក្យ​ថា ស្រី​នេះ​ឈ្លាស​ក្នុង​ការ​រាំ​នឹង​ច្រៀង​គួរ​ជា​ទី​មើល​គួរ​ជា​ទី​មើល​គួរ​ជា​ទី​ស្ដាប់ ពោល​ដូច្នេះ​ជា​ដើម ដោយ​តម្រេក មិន​គួរ បើ​ពោល​ថា ទាសី​នោះ​មាន​សទ្ធា​ដូច្នេះ ទើប​គួរ ។ ២៣- បុព្វបេតកថំ និយាយ​អំពី​ញាតិ​ដែល​ធ្វើ​កាល​កិរិយា​ទៅ​កាន់​បរលោក​ហើយ សេចក្ដី​អធិប្បាយ​ដូច​ក្នុង​ញាតិ​ថា​ដែរ ។ ២៤- នានត្តកថំ និយាយ​ពាក្យ​ផ្សេងៗ ដែល​សេស​សល់​ចាកវិមុត្តិ គឺ​ពាក្យ​ផ្ដេស​ផ្ដាស​មិន​ជា​ប្រយោជន៍ ។ ២៥- លោកក្ខាយិថំ និយាយ​ពាក្យ​រៀប​រាប់​នូវ​អាយតនៈរបស់​លោក​និង​ចំពុះ​របស់​សត្វ ដូច​ពាក្យ​ថា អ្នក​ណា​និម្មិត​លោក អ្នក​ឯ​ណោះ​និម្មិត​លោក ក្អែក​ស​ព្រោះ​មាន​ឆ្អឹង​ស កុក​ក្រហម ព្រោះ​មាន​ឈាម​ក្រហម​ដូច្នេះ​ជា​ដើម ។ ២៦- សមុទ្ទក្ខាយិកំ និយាយ​អំពី​សមុទ្ទ ដូច​ពាក្យ​ថា សមុទ្ទ​ជ្រៅ​យ៉ាង​ណា ដូច្នេះ​ជា​ដើម ។ ពាក្យ​ទាំង ២៦ ម៉ាត់​នេះ​ជា​តិរច្ឆានកថា គ្រហស្ថ​និង​បព្វជិត​មិន​ត្រូវ​ពោល​ឡើយ ។ កាល​បើ​គ្រហស្ថ​និង​បព្វជិត​ទាំងឡាយ បាន​វៀរ​ចាក​តិរច្ឆានកថា​ទាំង​នេះ​រួច​ហើយ ត្រូវ​ខំ​ព្យាយាម​ពោល​នូវ​កថា​វត្ថុ១០យ៉ាង​ចុះ ព្រោះ​កថា​វត្ថុ​ទាំង ១០ យ៉ាង​នេះ ជា​ទី​សប្បាយ​របស់​ព្រហ្មចារី​បុគ្គល ហើយ​ជា​ពាក្យ​រាប់​ចូល​ក្នុង​សុភាសិត​សូត្រ​ផង ។ ឯ​កថា​វត្ថុ​ទាំង១០យ៉ាង​នោះ​គឺ អប្បិច្ឆកថា និយាយ​នូវ​ពាក្យ​ដែល​នាំ​មក​នូវ​គុណ​គឺ​សេចក្ដី​មិន​ប្រាថ្នា​ប្រការ ១ សន្ដុដ្ឋីកថា និយាយ​នូវ​ពាក្យ​នាំ​ឱ្យ​កើត​សេចក្ដី​សន្ដោស ប្រការ ១ បវិវេក កថា និយាយ​នូវ​ពាក្យ​ដែល​ដល់​នូវ​សេចក្ដី​វិវេក (ការ​ស្ងាត់) មាន​កាយ​វិវេក​ជា​ដើម ប្រការ ១ អសំសគ្គកថា និយាយ​សរសើរ​នូវ​សេចក្ដី​ប្រតិបត្តិ​ដែល​មិន​ច្រឡំ​ដោយ​ពួក​ដោយ​គណៈ ​ប្រការ ១ កិរិយា​រម្ភកថា និយាយ​នូវ​វិធី​ដែល​ប្រាថ្នា​នូវ​សេចក្ដី​ព្យាយាម​ប្រការ ១ សីលកថា និយាយ​អំពី​សីល​ប្រការ ១ សមាធិកថា និយាយ​អំពី​សមាធិ ​ប្រការ​១ បញ្ញាកថា និយាយ​អំពី​វិបស្សនា​បញ្ញា ​ប្រការ ១ វិមុត្តិកថា និយាយ​អំពី​អរហត្តផល​វិមុត្តិ​ ប្រការ ១ វិមុត្តិញ្ញាណទស្សនកថា និយាយ​អំពី​បច្ចវេក្ខណញ្ញាណ ​ប្រការ ១ ។ រួម​ជា​កថា​វត្ថុ១០ប្រការ កថា​វត្ថុ​ទាំង១០ប្រការ​នេះ​ឯង​ហើយ​ដែល​ហៅ​ថា សប្បាយ​កថា រាប់​ថា​ជា​សុភាសិត ។ សុភាសិត​ដែល​រៀប​រៀង​មក​ក្នុង​ទី​នេះ ​ដក​ស្រង់​មក​អំពី​គម្ពីរ​មង្គលត្ថទីបនី​អដ្ឋកថា​មង្គល​សូត្រ​និង​គម្ពីរ​អង្គុត្តរ​និកាយ​ទសកនិបាត​​ ព្រម​ទាំង​គម្ពីរ​ធម្មបទ​ដ្ឋកថា​ខុន្ទកនិកាយ ​និង​គម្ពីរ​ព្រះ​វិសុទ្ធិមគ្គ ជា​សេចក្ដី​សង្ខេប​គ្រប់​អន្លើ មិន​បាន​ជា​សេចក្ដី​ពិស្ដារ​ទេ ក៏​សន្មត​ថា​ចប់​សុភាសិតកថា​តែ​ប៉ុណ្ណេះ ។ កាល​បើ​ចប់​ហើយ សូម​ផ្សាយ​សេចក្ដី​សុខ​សេចក្ដី​ចម្រើន​គ្រប់​ប្រការ​ដល់​អស់​លោក​អ្នក​ដែល​បាន​មើល​បាន​ស្ដាប់​សព្វៗកាល​ទៅ​ហោង ៕ ដោយ៥០០០ឆ្នាំ
images/articles/3055/202t_monk_by_Dilip_Holmes.jpg
Public date : 03, May 2026 (6,673 Read)
អាចារ្យ សូរ ហាយ ក្រុម​ជំនុំ​ប្រែ​ព្រះ​ត្រៃបិដក រៀបរៀង វីរិយ​កថា (អាចារ្យ សូរ ហាយ វត្ត​ឧណ្ណាលោម ភ្នំពេញ ក្រុម​ជំនុំ​ប្រែ​ព្រះ​ត្រៃបិដក ក្នុង​ក្រសួង​ពុទ្ធ​សាសន​បណ្ឌិត្យ នៅ​ព្រះ​រាជ​បណ្ណាល័យ​កម្ពុជា បាន​ដក​ស្រង់​ពី​គម្ពីរ​ផ្សេងៗ មាន​គម្ពីរ​សំយុត្ត​និកាយ​ជា​ដើម​មក​អធិប្បាយ ។ ) នមត្ថុរតនត្តយស្ស វាយមេថេវ បុរិសោ យាវ អត្ថស្ស និប្បទា និប្ជន្នសោភណោ អត្ថោ ខន្ត្យា ភិយ្យោ ន វិជ្ជត ។ ឥឡូវ​នេះ​និង​សម្ដែង​ព្រះ​សទ្ធម្ម​ទេសនា ពណ៌នា​អំពី​សេចក្ដី​ព្យាយាម ដែល​ជា​សាសន​ធម៌​របស់​ព្រះ​បរម​លោក​នាថ​មុនី ដើម្បី​ជា​ប្រយោជន៍​ដល់​សាសនិក​ជន អ្នក​ប្រាថ្នា​សេចក្ដី​សុខ សេចក្ដី​ចម្រើន និង​កុសល​សម្មា​បដិបត្តិ​តាម​សម​គួរ ដូច​សេចក្ដី​ដែល​និង​អធិប្បាយ​ពន្យល់​ផ្លូវ​ឱ្យ​កើត​សតិ​បញ្ញា​ត​ទៅ​នេះ ។ ជន​ទាំងឡាយ​ដែល​កើត​មក​ក្នុង​លោក​នេះ មិន​រើស​ថា​ជន​ជាតិ​ណា​ឡើយ សុទ្ធ​តែ​មាន​ធុរៈ​មុខ​ការងារ​សម្រាប់​ខ្លួន​រាល់ៗរូប​ទាំងអស់ ជន​ជា​គ្រហស្ថ​ប្រុស​ស្រី​មាន​ធុរៈ​ធ្ងន់​ខាង​រក​ទទួល​ទាន​ចិញ្ចឹម​ជីវិត មាន​ស្រែ ចម្ការ លក់​ដូរ ឬ​ធ្វើ​រាជការ​ជា​ដើម ចំណែក​ខាង​អ្នក​បួស​ក៏​ត្រូវ​មាន​ធុរៈ​ផ្ទាល់​ខ្លួន ខាង​ផ្លូវ​សិក្សា​ប្រតិបត្តិ​ធម៌​វិន័យ​របស់​ព្រះ​សម្ពុទ្ធ​ជា​ម្ចាស់ ។ មនុស្ស​ទាំងអស់​ដែល​មាន​ប្រភេទ​ផ្សេង​គ្នា​ក្ដី ដូច​គ្នា​ក្ដី មាន​វ័យ​តិច​ច្រើន​ជាង​គ្នា​ក្ដី ជំនាន់​ដំណាល​គ្នា​ក្ដី សុទ្ធ​តែ​ជា​អ្នក​មាន​បែរ​ឈម​មុខ​ទៅ​រក​ប្រកប​ការងារ​ចិញ្ចឹម​ជីវិត ឬ​ផ្លូវ​សិក្សា​វិជ្ជា​សម្មាបដិបត្តិ​តែ​រាល់ៗខ្លួន ឥត​មាន​ទំនេរ​សោះ​ឡើយ ប៉ុន្តែ​ការងារ​ឬ​ផ្លូវ​សិក្សា​ទាំងនោះ​សោត ក្រ​ខ្លះ ងាយ​ខ្លះ ធ្ងន់​ខ្លះ ស្រាល​ខ្លះ សូម្បី​ធុរៈ​ដែល​ត្រូវ​ធ្វើ​នោះ​ប៉ុន​គ្នា ក៏​គង់​ផ្សេង​គ្នា​ដោយ​សេចក្ដី​ព្យាយាម​របស់​មនុស្ស​ដែល​ខ្លាំង​ខ្សោយ ឬ​មាន​ឧបាយ​អង់អាច​ជាង​គ្នា​មិន​ខាន ។ មនុស្ស​ដែល​ជា​អ្នក​តាំង​ចិត្ត​ព្យាយាម​មាំ​មួន មិន​បណ្ដែត​បណ្ដោយ​ការងារ​ដែល​ខ្លួន​ត្រូវ​ធ្វើ​ត្រូវ​ប្រកប​នោះ កម្រៃ​ផល​ដែល​កើត​អំពី​ការ​ព្យាយាម​នោះ​ក៏​ច្រើន ។ មនុស្ស​ដែល​មិន​បាន​តាំង​ចិត្ត​ព្យាយាម ឬ​ក៏​ព្យាយាម​ធ្វើ​ទៅ​ដោយ​ខ្ជីខ្ជា ខ្ជិល​ច្រអូស​មិន​សូវ​យក​ចិត្ត​ទុក​ដាក់ កម្រៃ​ផល​ដែល​កើត​អំពី​ការ​ព្យាយាម​របស់​គេ​នោះ​ក៏​ស្ដើង​ស្ដួច​តិច​ចុះ​តាម​ចំណែក ។ សេចក្ដី​ព្យាយាម ឈ្មោះ​ថា​ជា​គុណធម៌​នាំ​ឱ្យ​សម្រេច​ផល​ប្រយោជន៍ តាម​និស្ស័យ​វាសនា​របស់​ខ្លួន ដូច​យ៉ាង​ប្រយោជន៍​បច្ចុប្បន្ន គឺ លាភ យស សរសើរ សុខ ជា​អារម្មណ៍​ដែល​អ្នក​ផង​គួរ​ប្រាថ្នា ដែល​យើង​ទាំងឡាយ​បាន​ប្រទះ​ឃើញ​ហើយ​ក្នុង​កាល​សព្វ​ថ្ងៃ​នេះ​ក្ដី ក្នុង​កាល​អនាគត​ដែល​មិន​ទាន់​មក​ដល់ តែ​គង់​និង​បាន​ឃើញ​ក្នុង​កាល​ខាង​មុខៗក្ដី លាភ យស សរសើរ សុខ ទាំង​នេះ​ដែល​និង​កើត​ឡើង​បាន សុទ្ធ​តែ​កើត​មាន​ឡើង​មក​អំពី​អំណាច​កម្លាំង​សេចក្ដី​ព្យាយាម​ទាំងអស់ មិន​មែន លាភ យស សរសើរ សុខ កើត​មាន​ឡើង​មក​អំពី​អំណាច​សេចក្ដី​ខ្ជិល​ច្រអូស​ឡើយ​ពណ៌នា​មក​ប៉ុណ្ណេះ​ឃើញ​ថា សេចក្ដី​ព្យាយាម​ពិត​ជា​ធម៌​បញ្ជូន​ឱ្យ​កើត​ប្រយោជន៍​យ៉ាង​ច្រើន មិន​មែន​តិច​ទេ ។ សម​ដូច​ពុទ្ធ​ភាសិត​ដែល​បាន​លើក​ផ្ដើម​ទុក​មក​ខាង​ដើម​ថា “បុគ្គល​ជា​កូន​ប្រុស គួរ​ព្យាយាម​ឱ្យ​ណាស់ ទាល់​តែ​សម្រេច​ប្រយោជន៍ ឯ​ប្រយោជន៍​យ៉ាង​ថ្លៃ​ថ្លា​ដែល​សម្រេច​មក​ហើយ នោះ​មិន​មាន​ក្រៃលែង​ជាង​ខន្តី​ធម៌​ទេ” ។ ព្រះ​ពុទ្ធ​ឱវាទ​នេះ​ហាក់​ដូច​ព្រះ​សម្ពុទ្ធ​ជា​ម្ចាស់ ត្រាស់​ដាស់​តឿន​ឱ្យ​ព្យាយាម​ចំពោះ​តែ​បុរស មិន​ទួទៅ​ទៅ​ដល់​ស្ត្រី​ផង​ឡើយ ត្រង់​ណេះ​បើ​ប្រសិន​ណា​ជា​មាន​ពាក្យ​គេ​ឆ្លៀត​សួរ​មក​ថា ព្រោះ​ហេតុ​អ្វី​បាន​ជា​ពោល​ដាស់​តឿន​ចំពោះ​តែ​បុរស ? ឆ្លើយ​ថា មិន​មែន​ដូច្នោះ​ឡើយ ខាង​ស្ត្រី​ក៏​ព្រះ​អង្គ​ដាស់​តឿន​ឱ្យ​ព្យាយាម​ប្រកប​កិច្ច​ធុរៈ​ដែល​ល្មម​ធ្វើ​បាន​តាម​ចំណែក​ដូច​គ្នា ប៉ុន្តែ​បាន​ជា​ពោល​ប្រដៅ​យ៉ាង​នោះ ដោយ​ហេតុ​ថា​បុរស​នោះ​ពេញ​ទី​ជា​ភ្នាក់ងារ​នៃ​សេចក្ដី​ព្យាយាម​ជាង​ស្ត្រី ព្រោះ​ថា​ធម្មជាតិ​ជាតិ​ជា​បុរស​ជា​មនុស្ស​មាន​ទម្រង់​រាង​កាយ​ស្រលួត​ស្រឡះ​មាន​ឫកពា​ក្លៀវក្លា ទាំង​កម្លាំង​ក៏​រឹងប៉ឹង និង​ជា​អ្នក​ចេះ​អត់ ធន់​ទ្រាំ​ទ្រ​កិច្ចការ​ធ្ងន់ៗ គ្រាន់​បើ​ជាង​ស្ត្រី អាច​នឹង​ទទួល​ធុរៈ​ក្រ​លំបាក​ដែល​កើត​អំពី​ការ​ព្យាយាម​ប្រកប​កិច្ចការ​ទាំងពួង​ជាង​ស្ត្រី ម្យ៉ាង​ទៀត បុរស​ជា​មនុស្ស​មោះមុត​អង់​អាច​ជាង​ស្ត្រី ដូច​ការ​ស្វះ​ស្វែង​រក​ចំណេះ​វិជ្ជា​ឬ​ប្រយោជន៍​អ្វី​មួយ​ក្នុង​លោក​នេះ​ក្ដី លោក​ខាង​មុខ​ក្ដី ក៏​បុរស​នេះ​ឯង​ជា​អ្នក​មាន​ទំនង​គួរ​ធ្វើ​ប្រយោជន៍​បាន​ច្រើន​យ៉ាង​ជាង​ស្ត្រី រួម​សេចក្ដី​ថា​បុរស​ជា​ប្រធាន​ឬ​ជា​ទី​តាំង​នៃ​សេចក្ដី​ព្យាយាម ហេតុ​ដូច្នោះ​ទើប​លើក​ឡើង​ដាស់​តឿន​ឱ្យ​ព្យាយាម​ជា​មុន ។ ចំណែក​ស្ត្រី​ជា​មនុស្ស​មាន​រាង​កាយ​ទន់​ភ្លន់ កម្លាំង​ខ្សោយ​និង​សេចក្ដី​វាងវៃ​តិច មិន​សម​នឹង​ទទួល​កិច្ចការ​ក្រ​លំបាក​បាន​ងាយ​ដូច​បុរស ដូច​យ៉ាង​ពល​ទាហាន​ឬ​នាហ្មឺន​មុខ​មន្ត្រី​ធំៗ ក៏​សុទ្ធ​តែ​ប្រុស ព្រោះ​ឃើញ​ថា​ជា​អ្នក​ឈ្លាសវៃ​ជាង​ស្ត្រី បុរស​ឈ្មោះ​ថា​ជា​ភ្នាក់ងារ​ក្នុង​ការ​បង្ក្រាប​សត្រូវ ឈ្មោះ​ថា​ជា​អ្នក​មាន​តំណែង​ឥស្សរភាព​ច្រើន​ជាង​ស្ត្រី តែ​ស្ត្រី​ក៏​ត្រូវ​ព្យាយាម​ចាប់​ការងារ​តាម​ចំណែក​ដែល​ល្មម​ធ្វើ​បាន​ដូច​គ្នា ។ ព្រោះ​ហេតុ​នោះ ជន​ទាំងឡាយ​ដែល​កើត​មក​ជា​កូន​ប្រុស​ត្រូវ​ប្រឹង​ប្រែង​ប្រកប​ការងារ​ក្នុង​ផ្លូវ​លោក​នេះ ដូច​ខំ​សិក្សា​ស្វែង​រក​វិជ្ជា​ណា​មួយ មាន​វិជ្ជា​ខាង​រដ្ឋបាល​ ​តុលាការ ​ឬ​វិជ្ជា​ខាង​ហត្ថកម្ម ការ​ជាង មាន​ជាង​មាស​ប្រាក់​ជា​ដើម ដែល​ខ្លួន​ស្មគ្រ​ចិត្ត​ធ្វើ​នោះ គឺ​ធ្វើ​ឬ​ប្រកប​ការ​នោះៗ ឱ្យ​មាំ​មួន កុំ​បី​ធ្វេស​ប្រហែស​បណ្ដែត​បណ្ដោយ​ឡើយ ត្រូវ​តែ​ក្រវើន​ក្រតើន​ឡើង​ដើម្បី​នឹង​ធ្វើ​ដំណើរ​វិជ្ជា​សេចក្ដី​ឆ្លាស​របស់​ខ្លួន ឱ្យ​រូត​រះ​ឱ្យ​ទាន់​កាល​សម័យ​ព្រោះ​សម័យ ពោល​គឺ​របៀប​បែប​ផែន​ច្បាប់​ទម្លាប់​និង​ចំណេះ​វិជ្ជា​ជា​ដើម ក្នុង​កាល​ឥឡូវ​នេះ កាន់​តែ​ស្រូត​រូត​ជឿន​លឿន​ប្លែកៗ ទៅ​ជាង​ធម្មតា​ហើយ លុះ​តែ​ខំ​ព្យាយាម​ប្រឹង​កង្ខើញ​ឱ្យ​ណាស់ ទើប​នឹង​បាន​ស្រូប​ឡើង​ទាន់​កាល​សម័យ ក៏​បុគ្គល​ដែល​មាន​គំនិត​ភ្ញាក់​ឡើង​ទាន់​សម័យ​នេះ ចាត់​ថា​ជា​មនុស្ស​សប្បុរស​មួយ ហៅ​ថា កាលញ្ញុតា ប្រែ​ថា​អ្នក​ស្គាល់​កាល​សម័យ ។ បុគ្គល​ដែល​មាន​គំនិត​លន់​លក់​មិន​ងើប​ឡើង​ចាប់​ព្យាយាម​ឱ្យ​ទាន់​កាល​សម័យ និង​វ័យ​របស់​ខ្លួន​នៅ​កំពុង​ចម្រើន ចេះ​តែ​បង្អង់ៗ​ទៅ មិន​ដឹង​កាល​វិនាស​កាល​ចម្រើន ដែល​កម្ម​បណ្ដាល​ឱ្យ​កើត​ឡើង ហៅ​ថា អកាលញ្ញុតា ប្រែ​ថា​អ្នក​មិន​ស្គាល់​កាល​ចាត់​ជា​អសប្បុរស​ម្យ៉ាង ន័យ​នេះ​មាន​ព្រះ​ពុទ្ធ​ឱវាទ​ដែល​ព្រះ​អង្គ​ទ្រង់​ដាស់​តឿន​ក្រើន​រំឭក​ទុក​មក​ថា ឧដ្ឋានកាលម្ហិ អនុដ្ឋហានោ យុវា ពលី អាលសយំ ឧបេតោ សំសន្នសង្កប្បមនោ កិសីតោ បញ្ញាយ មគ្គំ អលសោ ន វិន្ទតិ ។សេចក្ដី​ថា បុគ្គល​មាន​វ័យ​គឺ​អាយុ​នៅ​ក្មេង កំពុង​មាន​កម្លាំង តែ​ផ្អែក​នឹង​ខ្ជិល​ច្រអូស​មិន​មាន​ព្យាយាម​រវៀស​​រវៃ​ក្នុង​កាល​ដែល​មាន​ទំនង​គួរ​រវៀស​រវៃ មាន​ចិត្ត​ត្រិះរិះ​ជាប់​ចំពាក់​មាំ​ក្នុង​កាម​គុណ មារយាទ​ព្រាំ​ព្រាល[១] ច្រអូស​កាយ​ច្រអូស​ចិត្ត​មិន​ដែល​បាន (ប្រទះ) នឹង​ផ្លូវ​បញ្ញា​ឡើយ ។ ឱវាទ​នេះ​បំភ្លឺ​ឱ្យ​ឃើញ​ថា មនុស្ស​ប្រុស​ស្រី​ក្នុង​លោក​ដែល​កើត​មក​ហើយ មាន​រាង​កាយ​ធំ​ធាត់ ឥត​មាន​ពិការ​ខូច​អវយវៈ​ណា​មួយ មាន​កំបុត​ដៃ​ជា​ដើម​ទេ ទាំង​វ័យ​ក៏​នៅ​ក្មេង ល្មម​និង​ចាប់​ផ្ដើម​ព្យាយាម​ប្រកប​កិច្ចការ​ផ្លូវ​លោក​ឬ​ផ្លូវ​ធម៌ ឱ្យ​ទាន់​សម័យ​ដែល​ខ្លួន​កំពុង​ពេញ​កម្លាំង​នៅ​ឡើយ គួរ​តែ​ប្រញាប់​ប្រឹង​ប្រែង​កុំ​ឱ្យ​ហួស​សម័យ​នោះ​ទាន់ មិន​គួរ​នឹង​បណ្ដែត​បណ្ដោយ​ឱ្យ​វ័យ​អស់​ទៅ​តាម​យប់​និង​ថ្ងៃ​កន្លង​បាត់​ទៅ​ទទេ​ៗ​សោះ គួរ​ស្ដាយ​វ័យ​របស់​ខ្លួន​ណាស់ មិន​គួរ​បើ​និង​ដំអក់​ឱ្យ​ធ្លោយ​សោះ​ឡើយ ព្រោះ​ជាន់​បឋម​វ័យ រវាង​ពី​អាយុ ៦ ឬ ៧ ឆ្នាំ​ឡើង​ទៅ​ទល់​នឹង ៣០ ឆ្នាំ​នេះ​ជា​ឱកាស​ដ៏​ធំ​ទូលាយ​ងាយ​និង​ងាក​រេ​រក​កិច្ច​ធុរៈ ដែល​ខ្លួន​ស្មគ្រ​ចិត្ត ចំណែក​ខាង​គ្រហស្ថ ទោះ​បី​រៀន​អក្សរ រៀន​ច្បាប់​ទម្លាប់​ឬ​រៀន​ខាង​ហត្ថ​កម្ម​គឺ​ធ្វើ​ការ​ជាង មាន​ជាង​មាស ឬ​ជាង​ធ្វើ​រថយន្ត​ជា​ដើម ខាង​បព្វជិត និង​ចាប់​រៀន​សូត្រ​ព្រះ​បរិយត្តិ​ក៏​បាន​ងាយ ព្រោះ​កម្លាំង​កាយ កម្លាំង​ស្មារតី​នៅ​កំពុង​បរិបូណ៌ ។ វ័យ​ជាន់​ដំបូង​នេះ ពេញ​ហៅ​មាន​ទំនង​នាំ​ឱ្យ​កើត​ប្រយោជន៍​ត​វែង​ទៅ​មុខ​មិន​តិច​ឡើយ ទោះ​ជា​យ៉ាង​ណា​ក៏​ងាយ​និង​ត្រិះរិះ​រក​ឧបាយ​ផ្សេង​ៗ​ទៀត តែ​បើ​បណ្ដោយ​ឱ្យ​សេចក្ដី​ខ្ជិល​ច្រអូស​ឬ​សេចក្ដី​ស្រវឹង​ជ្រុល​ជ្រប់​ក្នុង​កាម​គុណ​ចូល​គ្រប​សង្កត់​បានហើយ សូម្បី​ចំណេះ​វិជ្ជា​ឬ​ប្រយោជន៍​អ្វី​មួយ ដែល​មាន​ទំនង​គួរ​និង​ចេះ គួរ​និង​បាន​មាន​កើត​ឡើង​ក៏​គង់​តែ​ត្រឡប់​វិនាស​ទៅ​វិញ​ពុំ​ខាន ឯ​សេចក្ដី​ខ្ជិល​នេះ មាន​អាការៈ​ជា​ទោស​ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​ច្រើន​យ៉ាង​ណាស់ ចំណែក​សេចក្ដី​ព្យាយាម​ជា​គុណ​ជួយ​ជ្រោមជ្រែង​ឱ្យ​បាន​សេចក្ដី​សុខ​ទាំង​លោក​នេះ​និង​ខាង​មុខ ។ សម​ដូច​បាលី​ដែល​សម្ដែង​អំពី​តំណ​នៃ​សេចក្ដី​ខ្ជិល​និង​សេចក្ដី​ព្យាយាម​ថា អតិសិតំ អតិឧណ្ហំ អតិសាយមិទំ អហុ ឥតិ វិស្សដ្ឋកម្មេន្ត អត្ថា អច្ចេន្តិ មាណវេ ប៉ុណ្ណេះ​ជា​ដើម សេចក្ដី​ថា ប្រយោជន៍​ទាំងឡាយ តែង​កន្លង​ហួស មាណព​គឺ​មនុស្ស​កំលោះ ដែល​លះ​បង់​ការងារ​ត្រូវ​ធ្វើ​នោះ​ចោល​ដោយ​ទម្រន់​អាង​ថា ពេល​នេះ​រងា​ណាស់ នៅ​ក្ដៅ​ណាស់ ល្ងាច​ជ្រុល​ណាស់ ។ តែ​បើ​ជន​ឯណា កាល​ដែល​កំពុង​ធ្វើ​ការ​ដែល​បុរស​ត្រូវ​ធ្វើ​នោះ មិន​សម្គាល់​ត្រង់​ត្រជាក់ ត្រង់​ក្ដៅ (មក​ជា​ប្រមាណ) ដោយ​ក្រៃលែង​ជាង​ស្មៅ គឺ​ថា​ដាក់​ខ្លួន​ទុក​ដូច​ជា​ស្មៅ ជន​នោះ​នឹង​មិន​សាប​សូន្យ​អំពី​សេចក្ដី​សុខ​ឡើយ ។ សេចក្ដី​នេះ​ពន្យល់​ឱ្យ​ឃើញ​ថា បុគ្គល​ដែល​ត្រូវ​ការ​ប្រារព្ធ​ព្យាយាម​យក​ចិត្ត​ទុក​ដាក់​ធ្វើ​កិច្ច​ការ​អ្វី​មួយ ត្រូវ​កុំ​ស្ដាយ​សាច់​ឈាម​ពណ៌​សម្បុរ កុំ​ទម្រន់ កុំ​ខ្លាច កុំ​រអា កុំ​រួញរា​នឹង​សេចក្ដី​ទុក្ខ​ព្រួយ​ហត់​នឿយ ដែល​កើត​អំពី​ការ​ព្យាយាម​នោះ​ឱ្យ​សោះ ព្រោះ​ថា​កិច្ចការ​ទាំងឡាយ​ក្នុង​លោក​នេះ ដែល​គេ​ត្រូវ​ព្យាយាម​គឺ​ថា​ត្រូវ​ចុះ​ដៃ​ធ្វើ ទោះ​បី​ធ្វើ​ដោយ​កម្លាំង​ឬ​ដោយ​កម្លាំង​តម្រិះ​គិត​គូរ តែង​តែ​និង​មាន​ឧបសគ្គ​គឺ​ឧបទ្រព​ទុក្ខ​ភ័យ​ចង្រៃ ចូល​មក​ច្រៀត​ជ្រែក​ប្រកួត​ប្រណាំង​គ្នា​នឹង​កិច្ច​ការ​នោះៗជា​ធម្មតា ការ​ចាប់​ផ្ដើម​ព្យាយាម​កិច្ច​ធុរៈ​នីមួយ​ៗ​នេះ​ដំបូង​ឡើយ តែង​ប្រទះ​ទុក្ខ​ព្រួយ​នឿយ​លំបាក​ខ្លះ​ជា​ទំនៀម សូម្បី​ព្យាយាម​ក្នុង​ផ្លូវ​កុសល​សុចរិត ក៏​គង់​បាន​ទុក្ខ​លំបាក​ដូច​គ្នា តែ​ទុក្ខ​លំបាក​នេះ​រមែង​ឱ្យ​ផល​មក​ជា​សុខ​ក្នុង​កាល​ខាង​ក្រោយ ហេតុ​ដូច្នោះ កាល​បើ​បុគ្គល​មាន​ព្យាយាម​ហើយ​ត្រូវ​ឱ្យ​មាន​ខន្តី សេចក្ដី​អត់​ធន់ មក​ជា​គូ​គ្នា​នឹង​វីរិយ ដើម្បី​ជា​ជំនួយ​វីរិយ ឱ្យ​តាំង​នៅ​មាំ​មួន ខន្តិ​ធម៌​នេះ​ជា​ធម៌​សម្រាប់​ជីក ឬ​ឆ្កឹះ​ចោល​នូវ​ទុក្ខ​ព្រួយ ឬ​ថា​ជា​ភាវៈ​ខាង​ជម្នះ​នូវ​ទុក្ខ ដែល​កើត​អំពី​សេចក្ដី​ព្យាយាម​នោះៗ ខន្តី​ធម៌​នេះ​រាប់​ថា​ជា​ជើង​សម្រាប់​ជួយ​ជ្រោមជ្រែង​ទប់​ទល់​វីរិយ​ទុក​កុំ​ឱ្យ​លើក​លះ​ចោល​កិច្ច​ធុរៈ ដែល​ត្រូវ​ធ្វើ​នោះ​ចេញ​បាន ឯ​វីរិយ​នេះ​កាល​បើ​មាន​ខន្តី​ជា​គូ​ហើយ​ទុក​ជា​ប្រទះ​អារម្មណ៍ ដែល​គួរ​ឱ្យ​កើត​ទុក្ខ​ភ័យ​ចូល​មក​រឹប​ជាន់​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​រុះ​រើ​លះ​កិច្ច​ធុរៈ​នោះ​ចោល​បាន ព្រោះ​មាន​ខន្តី​ធម៌​នេះ​ជា​កម្លាំង​ជួយ​គាំពារ វីរិយ​និង​ខន្តី ទាំង​ពីរ​នេះ​ជា​ធម៌​ជាន់​ខ្ពស់ មាន​គុណានិសង្ស​ធំ​ទូលាយ​យ៉ាង​ក្រៃលែង សូម្បី​ព្រះ​សម្មាសម្ពុទ្ធ​ក៏​ព្រះ​អង្គ​ទ្រង់​បាន​បំពេញ​មក​ហើយ​ដែល​ហៅ​វីរិយ​បារមី ខន្តី​បារមី​នោះ​ឯង ។ មួយ​វិញ​ទៀត វីរិយនិង​ខន្តី​នេះ កាល​បើ​មាន​បុគ្គល​ណា​ហើយ តែង​នឹង​បបួល​ដឹក​អន្ទង​បុគ្គល​នោះ​ឱ្យ​ក្លាហាន ប្រកប​កិច្ច​ធុរៈ​គ្រប់​យ៉ាង ប្រមូល​សេចក្ដី​អធិប្បាយ​មក​ថា បុគ្គល​អ្នក​ប្រកប​ដោយ​វីរិយ​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​ហើយ​និង​ខន្តី​សេចក្ដី​អត់​ធន់ ដូច​ថ្លែង​មក​នេះ​អាច​និង​បដិសេធ​ទុក្ខ​ភ័យ​ទាំងពួង​បាន លែង​មាន​ញាប់​ញ័រ​តក់ស្លុត​នឹង​អារម្មណ៍​ដែល​ប៉ះ​ពាល់​មក​នោះ​ឡើយ លុះ​ខាង​ក្រោយ​មក ក៏​ឱ្យ​ផល​យ៉ាង​វិសេស ទៅ​ជា​មនុស្ស​ខ្ពង់​ខ្ពស់​មាន​ឈ្មោះ​ល្បី​ល្បាញ​ឡើង ដោយ​អំណាច​វិជ្ជា​ដែល​កើត​អំពី​ការ​ប្រឹង​ប្រែង​អត់​ធន់​នោះ​មក កាល​បើ​សម្បូណ៌​ដោយ​វិជ្ជា​ហើយ ទោះ​បី​ធ្លាប់​ជា​អ្នក​កំព្រា​គ្មាន​មិត្រ​សម្លាញ់ ឬ​ជា​អ្នក​ក្រ​ទ្រព្យ​សម្បត្តិ​មក​អំពី​ដើម ឬ​ជា​អ្នក​ថោក​ទាប​ដោយ​រូប​សម្បត្តិ​យ៉ាង​ណា ក៏​គង់​ត្រឡប់​ទៅ​ជា​មនុស្ស​ថ្កុំថ្កើង​រុង​រឿង​គ្រប់​យ៉ាង​ទាំងអស់​បាន ព្រោះ​ហេតុ​ដូច្នោះ​ជន​ទាំងឡាយ​គ្រប់​គ្នា ទោះ​អ្នក​មាន​សម្បត្តិ​ស្ដុកស្ដម្ភ​ក្ដី ខ្សត់​ក្ដី គួរ​តែ​ខំ​ព្យាយាម​ស្វះ​ស្វែង​រក​វិជ្ជា​ដែល​ជា​គុណ​សម្បត្តិ គឺ​ជា​លម្អ​យ៉ាង​ខ្ពស់​សម្រាប់​ខ្លួន ។ ឯ​បុគ្គល​មាន​ភោគ​សម្បត្តិនិង​រូប​សម្បត្តិ​ហើយ តែ​បើ​គ្មាន​វិជ្ជា​សម្បត្តិ​ទៀត ក៏​ទុក​ដូច​ជា​មនុស្ស​ក្រី​ក្រ​សម្បត្តិ ទុក​ដូច​ជា​មនុស្ស​ពិការ មិន​រុង​រឿង​ក្នុង​ត្រកូល​នោះ​ឡើយ សម​ដូច​សុភាសិត​ថា “រូបយោនព្វនសម្បន្នោ វិសាលកុសលសម្ភវោ វិជ្ជាហីនោ ន សោភេតិ និគន្ធា ឥវកឹសុកា” សេចក្ដី​ថា “បុគ្គល​បាន​កើត​ក្នុង​ត្រកូល​ខ្ពស់ បរិបូណ៌​ដោយ​រូប​និង​វ័យ​ហើយ (តែ​បើ) សាប​សូន្យ​ចាក​វិជ្ជា រមែង​មិន​ល្អ​ឡើយ ដូច​គ្នា​និង​ផ្កា​ជា (គ្រាន់​តែ​មាន​ពណ៌​ក្រហម​ច្រាល​មែន) តែ​រក​ក្លិន​ក្រអូប​គ្មាន ។ ពុទ្ធ​ភាសិត​នេះ​គប្បី​ឃើញ​ថា​វិជ្ជា​នេះ​ពិត​ជា​គុណ​ជាតិ​វិសេស​មែន ដែល​ជា​ផល​បណ្ដាល​ចេញ​មក​ថ្មីៗអំពី​វីរិយ​និង​ខន្តី ដូច​ពណ៌នា​មក ឯ​ពាក្យ​ថា វិជ្ជា សំដៅ​យក​វិជ្ជា​ទាំង​ផ្លូវ​លោក​ផ្លូវ​ធម៌ ដែល​ប្រព្រឹត្ត​ទៅ​ដោយ​ប្រពៃ​ប្រាស​ចាក​ទោស​ទុច្ចរិត​ទាំងអស់ ។ សេចក្ដី​ព្យាយាម​ខ្មីឃ្មាត​នេះ​ជា​ធម៌​ទាក់ទង​បែក​សាខា​ច្រើន​ស្ថាន​ណាស់ ដូច​ក្នុង​ប្រធាន​សូត្រ ព្រះ​លោក​នាថមុនី​ទ្រង់​សម្ដែង​ទុក​មក ដោយ​មហា​ករុណា ចង់​ឱ្យ​ពួក​ប្រជាជន​ក្នុង​លោក​បាន​សេចក្ដី​សុខ​សេចក្ដី​ចម្រើន ព្រះ​អង្គ​ទ្រង់​ដាស់​តឿន​ពន្យល់​ទុក​មក​បាលី​ថា “សំវរោ ច មហានព្ចា ភាវនា អនុរក្ខនា ឯតេ ចត្តារោ បធានា ទេសិតា ទិច្ចពន្ធុនា យេហិ ភិក្ខុ ឥធាតាបី ខយំ ទុក្ខស្ស បាបុណេ” អធិប្បាយ​ថា ” បធាន​គឺ​ធម៌​ជា​គ្រឿង​តាំង​ផ្ដួច​ផ្ដើម​ទាំងឡាយ ៤ យ៉ាង​នុ៎ះ​គឺ ” ១- សំវរោ ព្យាយាម​រារាំង​មិន​ឱ្យ​បាប​អកុសល​ដែល​នៅ​មិន​ទាន់​កើត កុំ​ឱ្យ​កើត​ឡើង​បាន គឺ​ប្រយត្ន​ឥន្ទ្រីយ៍​ទាំង ៦ គឺ ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ចិត្ត កុំ​ឱ្យ​កើត​សោមនស្ស ឬ​ទោមនស្ស ក្នុង​វេលា​ដែល​ភ្នែក​ឃើញ​រូប ត្រចៀក​ឮ​សំឡេង ច្រមុះ​ធុំ​ក្លិន អណ្ដាត​លិទ្ធ​រស កាយ​ពាល់​ត្រូវ ចិត្ត​ស្រាវ​ជ្រាវ​រក​អារម្មណ៍​តាម​ផ្លូវ​មនោ​ទ្វារ គួរ​ប្រយត្ន​ឥន្រ្ទិយ ៦ យ៉ាង​នេះ​កុំ​ឱ្យ​លុះ​អំណាច​ឬ​ចាញ់​បញ្ឆោត​អារម្មណ៍​ទាំង​នេះ​បាន កាល​បើ​ទូន្មាន​តន្រ្ទិយ​បាន​ហើយ បាប​អកុសល​ដែល​បម្រុង​នឹង​កើត​ឡើង​ក៏​កើត​មិន​បាន ។ ២- បហានំ ព្យាយាម​លះ​បាប​ដែល​កើត​ហើយ គឺ​បាប​ដែល​កើត​ឡើង​ព្រោះ​ខ្លួន​ល្ងង់​ខ្លៅ ឬ​កើត​ឡើង​ដោយ​រឹង​រូស​ចចេស​ធ្វើ​ក្នុង​កាល​មុន​ៗ ព្រោះ​មិន​ធ្លាប់​បាន​ស្ដាប់ មិន​ធ្លាប់​បាន​សិក្សា​ធម៌​វិន័យ​របស់​ព្រះ​អរិយ​ជា​ម្ចាស់ លុះ​ខាង​ក្រោយ​មក​កាល​បើ​គិត​ឃើញ​ហើយ គួរ​តែ​លះ​បង់​ចោល​អំពី​បាប​ទាំងនោះ​ឱ្យ​ស្រឡះ​ចេញ ត្រូវ​តាំង​ចេញ​ថា​និង​លែង​ប្រព្រឹត្ត​ល្មើស​ធ្វើ​ដូច្នោះ​ទៀត ។ ៣- ភាវនា ព្យាយាម​ញាំង​កុសល​ឬ​បំពេញ​ឱ្យ​មាន​ឡើង​ក្នុង​សន្ដាន កុសល​ដែល​នៅ​មិន​ទាន់​កើត​គួរ​ព្យាយាម​ធ្វើ​ឱ្យ​កើត​ឡើង ព្រោះ​បាប​អកុសល​ដែល​ជា​ចំណែក​ទុច្ចរិត​លះ​ចេញ​ទៅ​ហើយ​នោះ ត្រូវ​បំពេញ​កុសល​ដែល​ជា​ចំណែក​សុចរិត​ឱ្យ​មាន​ឡើង​ជំនួស ដើម្បី​កុំ​ឱ្យ​មាន​ឱកាស​ឱ្យ​បាប​មាន​ចន្លោះ​កើត​ឡើង​បាន​ទៀត ។ ៤- អនុរក្ខនា ព្យាយាម​រក្សា​កុសល​សេចក្ដី​ល្អ​របស់​ខ្លួន​ទុក ដែល​ខ្លួន​បាន​ធ្វើ​មក​ហើយ​ក្នុង​កាល​មុន មិន​ឱ្យ​សាប​សូន្យ​ទៅ​ដោយ​អាការ​ធ្វេស​ប្រហែស ព្រោះ​ថា​របស់​ឯណា​ដែល​បាន​ធ្វើ​កើត​ឡើង​ហើយ​ក្នុង​កាល​មុន ៗ ខាង​ក្រោយ​មក​ត្រូវ​រក្សា​វាំង​រឿយ ៗ ទើប​របស់​នោះ​ចម្រើន​ឡើង​បាន ឧទាហរណ៍ ដូច​យ៉ាង​ធម៌​អាថ៌​ឬ​វិជ្ជា​ច្បាប់​ទំលាប់​អ្វី​ក៏​ដោយ ដែល​ទន្ទេញ​ចាំ​ហើយ​ត្រូវ​តែ​ឧស្សាហ៍​សូត្រ​រឿយ ៗ ទើប​និង​ចាំ​ជាប់​នៅ​យូរ​បាន ប្រធាន​ទាំង ៤ យ៉ាង​នេះ ព្រះ​សម្ពុទ្ធ​ជា​ម្ចាស់​ព្រះ​អង្គ​ជា​អទិច្ចវង្ស[២] ទ្រង់​សម្ដែង​ហើយ ភិក្ខុ​ក្នុង​សាសនា​នេះ​ជា​អ្នក​តែង​តែ​បាន​ព្យាយាម​ធ្វើ​កិលេស​ឱ្យ​រីង​ស្ងួត​ដោយ​បធាន​ធម៌​ដែល​ពោល​មក​នេះ ទើប​និង​បាន​ដល់​នូវ​កិរិយា​អស់​ទៅ​នៃ​ទុក្ខ​ទាំងពួង​បាន ។ សេចក្ដី​ព្យាយាម​នេះ កាល​បើ​បុរស​ស្ត្រី​ចេះ​ប្រកប​លៃលក​ត្រូវ​ផ្លូវ​ដែល​មាន​ទំនង​ត្រង់​ទៅ​រក​សេចក្ដី​ចម្រើន​ហើយ តែង​ញាំង​ប្រយោជន៍​ឱ្យ​សម្រេច​គ្រប់​យ៉ាង សម​តាម​សេចក្ដី​ប្រាថ្នា​របស់​ខ្លួន​ជា​ប្រាកដ ដូច​យ៉ាង​បុរស​អ្នក​បំរើ​របស់​ចុល្លកសេដ្ឋី កាល​ដើម​ដំបូង​រើស​បាន​កណ្ដុរ​ងាប់​មួយ យក​កណ្ដុរ​នោះ​ទៅ​លក់​ធ្វើ​ដើម​ទុន​ប្រកប​ការ​លក់​ដូរ សន្សំ​ឡើង​ម្ដង​បន្តិច ៗ មិន​យូរ​ប៉ុន្មាន​ក៏​បាន​ទ្រព្យ​សម្បត្តិ​កាន់​តែ​ច្រើន​ឡើង ទាល់​តែ​បាន​ជា​សេដ្ឋី​ធំ សម​ដូច​ពុទ្ធ​ភាសិត​គាថា ត្រាស់​សរសើរ​បុគ្គល​អ្នក​មាន​គំនិត​ល្អ​ថា អប្បកេនបិ មេធាវី បាភដេន វិចក្ខណោ សមុដ្ឋាបេតិ អត្តានំ អណុំ អគ្គឹវ សន្ថមំ សេចក្ដី​ថា បុរស​ស្ត្រី អ្នក​មាន​ប្រាជ្ញា ចេះ​កាញ់​គ្នេរ​ទ្រព្យ​សម្បត្តិ ប្រកប​កិច្ចការ​ចិញ្ចឹម​ជីវិត​សម​ហេតុ​ផល​ល្អ រមែង​តម្កល់​ខ្លួន​ឡើង​ទៅ​ជា​មនុស្ស​ខ្ពង់​ខ្ពស់​បាន ដោយ​សារ​ទ្រព្យ​ដើម​ទុន​តែ​បន្តិច​ប៉ុណ្ណោះ ដូច​ជា​មនុស្ស​អ្នក​បង្កាត់​ភ្លើង​រងើក​តូច​មួយ​គង់​បង្កាត់​ឱ្យ​ទៅ​ជា​ភ្លើង​ឆេះ​ធំ​ឡើង​បាន។ បុគ្គល​អ្នក​មាន​ព្យាយាម​ធ្វើ​ត​ៗ ទៅ​មិន​ដាច់​មិន​ស្រាក​ក្នុង​កិច្ចការ​របស់​ខ្លួន​តែង​បាន​សម្រេច​ប្រយោជន៍​ឃើញ​ទាន់​ហន់ ។ ព្រោះ​ហេតុ​ដូច្នោះ ជន​ទាំងឡាយ​រាល់​រូប កាល​បើ​នឹក​ឃើញ ថា​អាត្មា​អញ​ជា​អ្នក​ចៀស​វាង​ចេញ​ចាក​ការងារ​មិន​ផុត​ហើយ គួរ​តែ​ចុះ​ចាប់​ផ្ដើម​ព្យាយាម​ឱ្យ​មាំ​មួន កុំ​បី​ធ្វេស​ប្រហែស​ត្រូវ​តែ​តាំង​ចិត្ត​ឱ្យ​ក្លាហាន ក្នុង​ការ​ប្រឹង​ប្រែង​នេះ​កុំ​ទម្រន់​ឱ្យ​សោះ ត្រូវ​តែ​តាំង​ព្យាយាម​តម្កល់​ទុក​ចិត្ត​ឱ្យ​ជាប់​មាំ ប្រកប​ដោយ​អង្គ ៤ ដូច​បាលី​ថា កាមំ តចោ ន្ហារុ ប អដ្ឋិ ច អវស្សតុ អវស្សុស្សតុ មេ សរីរេ សព្វន្តំ មំសលោហតំ សេចក្ដី​ថា​សាច់​ឈាម​ទាំងអស់​ក្នុង​សរីរាង្គ​កាយ​របស់​អញ រីង​ស្ងួត​ស្វិត​ស្រពោន​ទៅ​ចុះ នេះ​ជា​អង្គ ១ សូម​នៅ​សល់​តែ​ស្បែក​ជា​អង្គ ១ សូម​ឱ្យ​នៅ​សល់​តែ​សរសៃ​ជា​អង្គ ១​ សូម​ឱ្យ​នៅ​សល់​តែ​ឆ្អឹង​ជា​អង្គ ១ កម្រៃ​ផល​ឯណា​ដែល​មិន​ទាន់​កើត​ឡើង​ដោយ​កម្លាំង​ប្រឹង​ប្រែង​ទេ អញ​នឹង​មិន​ត្រូវ​ឈប់​លែង​ចោល​ចាក​ព្យាយាម​ឡើយ ។ បុគ្គល​ជា​អ្នក​បួស​ឬ​គ្រហស្ថ​ប្រុស​ស្រី​ក្មេង​ចាស់​ណា​មួយ កាល​បើ​ប្រកប​ព្យាយាម​មាំ​មួន​ដូច​ន័យ​ពោល​មក​នេះ​ហើយ បុគ្គល​នោះ​ឯង​គង់​នឹង​បាន​សេចក្ដី​សុខ​សេចក្ដី​ចម្រើន​ក្នុង​លោក​នេះ​និង​លោក​ខាង​មុខ​ពុំ​ខាន ព្រោះ​សេចក្ដី​ព្យាយាម​នេះ​ជា​គន្លង​ហូរ​មក​នូវ​ផល​យ៉ាង​វិសេស​វិសាល ឃើញ​ជាក់​ច្បាស់ ។ ម្យ៉ាង​ទៀត​បុគ្គល​ដែល​ជា​អ្នក​មាន​ព្យាយាម ទោះ​បី​ទៅ​នៅ​ក្នុង​ប្រទេស​ណា សូម្បី​ប្រទេស​នោះ​ខ្សត់​ខ្សោយ​វិជ្ជា​សេចក្ដី​ចេះ​ដឹង​ពុំ​សូវ​មាន​មនុស្ស​រៀន​សូត្រ​ចេះ​ដឹង​ច្រើន ឬ​ក៏​ប្រទេស​នោះ​មាន​ព្រៃ​ឈើ​ញាតស្បាត ដី​ជង្ហុក​ថ្លុក​ក្រហេង​ក្រហូង មិន​ជា​ទី​សប្បាយ​យ៉ាង​ណា​ក៏​ដោយ ក៏​គង់​ត្រឡប់​ឡើង​ទៅ​មាន​មនុស្ស​ចេះ​ដឹង​ច្រើន ទៅ​ជា​ប្រទេស​ស្រឡះ​រាប​ស្មើ មាន​ទាំង​ផ្លូវ​ថ្នល់​ខ្វាត់​ខ្វែង ថ្កើង​រុង​រឿង​គួរ​ជា​ទី​រីករាយ​សប្បាយ​ទៅ​បាន (ដូច​យ៉ាង​ប្រទេស​ដី​ក្រុង​ភ្នំពេញ​ទាំង​មូល ឬ​សាលា​បាលី ព្រះ​រាជ​បណ្ណាល័យ​និង​ក្នុង​ទី​វត្ត​លង្កា ឧណ្ណាលោម​ជា​ដើម) ធៀប​មើល​ចុះ​ក្នុង​កាល​ពី​ដើមនិង​កាល​ឥឡូវ​នេះ​គង់​ឃើញ​បាន​ជា​សេចក្ដី​ចម្រើន​ដោយ​វិជ្ជា​ការ​ចេះ​ដឹង និង​ថ្កើង​រុង​រឿង​ក៏​កាន់​តែ​ស្ទុះ​ជឿន​លឿន​ឡើង​ប្លែក​ជាង​ពី​ដើម​ណាស់ ការ​ចេះ​ដឹង​ផ្សព្វ​ផ្សាយ​ចេញ​ទៅ​ខេត្ត ខណ្ឌ​នានា និង​ការ​រុង​រឿង​ដែល​កើត​ឡើង​ទាំងនេះ គឺ​កើត​មក​អំពី​កម្លាំង​ស្នាដៃ​របស់​លោក​អ្នក​មាន​ព្យាយាម​ម៉្យាង មិន​មែន​កើត​អំពី​មនុស្ស​ខ្ជិល​ច្រអូស​ឡើយ ។ សេចក្ដី​ព្យាយាម​នេះ​មាន​គុណានិសង្ស​ជា​អនេក អាច​នឹង​នាំ​បណ្ដាល​ឱ្យ​សេចក្ដី​ចម្រើន​កុះ​ករ​ដោយ​ដោយ​វិជ្ជា​សេចក្ដី​ឈ្លាស​គ្រប់​យ៉ាង​ផង សេចក្ដី​ព្យាយាម​ឈ្មោះ​ថា​ដូច​ជា​ចន្ទល់ ជួយ​ជ្រោមជ្រែង​ឱ្យ​បាន​សុខ​ក្សេមក្សាន្ត​ដល់​មនុស្ស​អ្នក​ប្រាថ្នា​ល្អ និង​បាន​កន្លង​បង់​នូវ​ទុក្ខ​គ្រប់​យ៉ាង​មាន​ទុក្ខ​និង​ក្រី​ក្រ​ទ្រព្យ​សម្បត្តិ​និង​ល្ងង់​ខ្លៅ​ជា​ដើម សេចក្ដី​ព្យាយាម​ឈ្មោះ​ថា​ជា​ទម្ពក់​ថ្ពក់​យក​នូវ​សេចក្ដី​សេចក្ដី​ចម្រើន ឱ្យ​ចូល​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្លួន​បាន សេចក្ដី​ព្យាយាម​នេះ​ព្រះ​សម្ពុទ្ធ​លោកុត្តមាចារ្យ ព្រះ​អង្គ​ទ្រង់​សម្ដែង​ទុក​មក​ឃើញ​ក្នុង​ធម៌​ច្រើន​ស្ថាន​ណាស់ ដូច​ក្នុង​ឥន្រ្តិយ ៥ ហៅ​ថា វីរិយិន្រ្ទិយំ ក្នុង​ពល ៥ ហៅ​ថា​វីរិយ​ ពលំ ក្នុង​ពោជ្ឈង្គ ៧ ហៅ​ថា វីរិយសម្ពោជ្ឈង្គោ ក្នុង​អង្គ​មគ្គ ៨ ហៅ​ថា សម្មាវាយាមា ក្នុង​វេសារជ្ជករណធម៌ ហៅ​ថា វិរិយំ សព្ទ​ទាំងអស់​នេះ រួម​មក​ហៅ​ថា ព្យាយាម​តែ​មួយ​ម៉ាត់​ប៉ុណ្ណេះ ក៏​ពាក្យ​ថា​ព្យាយាម គឺ​ជា​ពាក្យ​សំស្ក្រឹត​ក្លាយ​មក​ពី​ពាក្យ​ថា វ្យាយាម ប្រែ​ថា ឈាន​ទៅ​មិន​ឈប់ ក៏​ឯ​ពាក្យ​ថា​ព្យាយាម​នេះ មាន​សព្ទ​សម្គាល់​​ហៅ​ផ្លាស់​ប្ដូរ​តាម​លក្ខណៈ​ច្រើន​យ៉ាង​ទៅ​ទៀត ដូច​ពាក្យ​ថា វីរិយ ព្រោះ​ជា​ហេតុ​ក្លៀវ​ក្លា​មិន​រួញ​រា ឧដ្ឋាន ព្រោះ​ជា​ហេតុ​ខ្មីឃ្មាត​រលះ​រលាំង ធិតិ​ព្រោះ​ជា​ហេតុ​តាំង​នៅ​មាំ​មួន អដ្ឋិតិ ព្រោះ​ជា​ហេតុ​ខ្ជាប់​ខ្ជួន​មិន​បង្អង់ វាយាមៈ ព្រោះ​ជា​ហេតុ​ឈាន​ទៅ​មិន​ឈប់ បរក្កម ព្រោះ​ជា​ហេតុ​មិន​ត្រឡប់​ថយ​ក្រោយ បធានៈ ព្រោះ​ជា​ហេតុ​តាំង​ផ្ដួច​ផ្ដើម​មិន​ផ្អាក​ទុក​ទាំង​កណ្ដាល​ការ​ដែល​ត្រូវ​ធ្វើ បគ្គាហៈ ព្រោះ​ជា​ហេតុ​ផ្គូផ្គង​ជាប់​ត​ៗ​ទៅ សព្ទ​ទាំងនេះ​សុទ្ធ​តែ​ជា​លក្ខណៈ​​របស់​វីរិយ ជា​ពាក្យ​សម្រាប់​ប្រើ​ផ្លាស់​ប្ដូរ​កុំ​ឱ្យ​សាំ​ដដែលៗ តែ​ក៏​គង់​រួម​ខ្លី​មក​ហៅ​ថា ព្យាយាម ដូច​គ្នា​ក៏​បាន ។ ព្រោះ​ហេតុ​ដូច្នោះ ជន​ទាំងឡាយ​គ្រប់​ចំពួក​គួរ​តែ​ខំ​ប្រឹង​ប្រែង ស្វះ​ស្វែង​រក​វិជ្ជា​សម្រាប់​ដៃ​របស់​ខ្លួន ឬ​ស្វែង​រក​ធនធាន​ទ្រព្យ​សម្បត្តិ​ឱ្យ​ត្រូវ​តាម​សម្មា​អាជីវៈ​ក្នុង​ផ្លូវ​សុចរិត​ទាំងអស់ មួយ​វិញ​ទៀត អ្នក​ដែល​មាន​កូន​ចៅ​ត្រូវ​តែ​ដាស់​តឿន​និង​ជួយ​ទំនុក​បម្រុង​ផ្ចុងផ្ដើម​កូន​ចៅ​បង​ប្អូន​របស់​ខ្លួន ឱ្យ​ខំ​សិក្សា​រៀន​សូត្រ​ឱ្យ​មាំ​មួន​ទាន់​វា​មាន​វ័យ​នៅ​ក្មេង កុំ​បណ្ដែត​បណ្ដោយ​តាម​ទំនើង​អំពី​ចិត្ត​ក្មេង​នោះ​ឡើយ ។ សម្ដែង​រៀប​រាប់​ក្នុង​វីរិយ​កថា ក៏​សន្មត​ថា​ចប់​ដោយ​ប្រការ​ដូច្នេះ​ឯង ។ [១]គំនិត​ឡេះឡោះ ។ [២]ប្រែ​ជា​ពូជ​ពង្ស​នៃ​ព្រះ​អាទិត្យ ព្រោះ​សម័យ​ដើម​ពួក​ក្សត្រ​ប្រកាន់​ថា​គេ​ជា​វង្ស​ត្រកូល​នៃ​ព្រះ​អាទិត្យ ។ ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៧ ខ្សែទី៩ ដោយ៥០០០ឆ្នាំ
images/articles/3175/______________________________.jpg
Public date : 03, May 2026 (5,005 Read)
អ្នកសមាទានធុតង្គគង់វង្សត្រូវប្រកបដោយធម៌៣០ប្រការគឺ៖ ១» សិនិទ្ទបទ្ទវមេត្តចិត្តោៈ មានមេត្តាចិត្តទន់ភ្លន់ស្និទ្ធនឹងសព្វសត្វទាំងពួង ។ ២» ឃាដិតហតិវិគ្គតកិលេសោៈ មានកិលេសដែលត្រូវកម្ចាត់ឲ្យប្រាសចាកហើយ។ ៣» និហតមានទដ្ឋោៈ ជាអ្នកកម្ចាត់ចេញនូវមានៈ និងទិដ្ឋិ ។ ៤» អចលទឡ្ហវិនិដ្ឋនិព្វេមតិសទ្ធោៈ មានសទ្ធាដែលមិនញាប់ញ័រ ប្រាសចាកនូវសេចក្ដីសង្ស័យ ។ ៥» បរិបុញ្ញវិនិតបហដ្ឋសុភវិនិយោៈ មានចិត្តស្អាតដែលបើកហើយក្នុងទីដែលហ្វឹកហាត់ឲ្យបរិបូណ៌ ។ ៦» និយតសន្តិសុខសមាបត្តិយោៈ មានសន្ដិសុខសមាបត្តិកើតជានិច្ច ទៀងទាត់។ ៧» អចលសីលសុចិគន្ធបរិភាវិតោៈ អប់រំទៅដោយសីលដែលមិនញាប់ញ័រ មានក្លិនក្រអូបផ្សាយទៅ ។ ៨» ទេវមនុស្សានំ បរិយោៈ ជាទីស្រឡាញ់នៃទេវតា និងមនុស្ស ។ ៩» ខីណាសវពលវន្តីៈ មានកម្លាំងក្នុងទីដែលនឹងអស់ទៅនៃអាសវៈ ។ ១០» អរិយបុគ្គល ជិនសាសនបត្ថិតោៈ ជាទីប្រាថ្នានៃព្រះអរិយបុគ្គល អ្នកតាំងនៅក្នុងជិនសាសនា ១១» ភូវិ ច ទិវី ច ទេវមនុស្សានំៈ ជាទីសរសើរ និងជាទីរីករាយនៃពួកមនុស្ស និងទេវតាទាំងឡាយ ។ ១២» អសុរតានំ វន្ទិតបសដ្ឋមនគ្ឃជនានំ ធុវថប្បិតតថិ មិតបសដ្ឋោៈ ជាទីគោរព សរសើរនៃពួកអសុរៈ និងជាទីរីករាយនៃមារទាំងពួង ។ ១៣» លោកអនុបលិត្តោៈ មិនបានរសេមរសាមលាយឡំទៅដោយលោក ។ ១៤» អប្បថោកំ អនុវជ្ជភយទស្សាវីៈ មានប្រក្រតីឃើញនូវទោស និងភ័យសូម្បីត្រឹមបន្តិចបន្តួច ។ ១៥» មគ្គផលបរវត្ថសាធកោៈ ឲ្យសម្រេចប្រយោជន៍គឺមគ្គ និងផលដ៏ប្រសើរដល់ជនទាំងឡាយ អ្នកប្រាថ្នានឹងឲ្យរួចផុតទុក្ខ។ ១៦» អាយាចិតឥបុលបណីបច្ចយភាគីៈ សមគួរដែលនឹងអារាធនាថ្វាយចតុប្បច្ច័យ ដ៏ប្រសើរ និងប្រណិត ។ ១៧» អនិកេតសយនកាមីៈ ជាអ្នកប្រាថ្នាដេកក្នុងទីរកអាល័យមិនបាន ។ ១៨» ឈានជ្ឈាយិកបរវិហាររីៈ មានប្រក្រតីសម្លឹងឈាន និងវិហារធម៌ដ៏ប្រសើរ ។ ១៩» បជដិតជាលកិលេសវត្ថុវិធំសិតភគ្គោៈ ជាអ្នកកម្ចាត់ និងកាច់បំបាក់នូវវត្ថុនៃកិលេសដែលជាឫសគល់ចាក់ស្រេះឲ្យដាច់សូន្យ ។ ២០» សំកុដិតសញ្ជាន្នគតិនិវារណាៈ នឹងឃាត់បង់នូវអគតិដែលមានសេចក្ដីវិលវល់ក្នុងវដ្ដសង្សារ។ ២១» អកុប្បធម្មេ អភិនិវាសោៈ តាំងនៅក្នុងអកុប្បធម៌។ ២២» អនវជ្ជិតភោគីៈ បរិភោគនូវវត្ថុដែលប្រាសចាកទោស ។ ២៣» គតិវិមុត្តោៈ ផុតចាកគតិកំណើត ២៤» ឱតណ្ណសព្វវិចិកិច្ឆោៈ ឆ្លងចេញនូវសេចក្ដីសង្ស័យទាំងពួង ។ ២៥» វិមុត្តឈាយយិតត្តោៈ មានចិត្តសម្លឹងនូវវិមុត្ត ២៦» ទិដ្ឋធម្មេ អចលទឡ្ហភិរុតមនុបគតោៈ មានចិត្តមាំទាំមិនបានឃ្លីងឃ្លោងដោយភ័យក្នុងទិដ្ឋធម៌ ។ ២៧» អនុនយសមុច្ឆិន្នោៈ កាត់ចេញនូវសេចក្ដីត្រេកអរតាម ។ ២៨» សព្វាសវក្ខយបត្តោៈ ដល់នូវការអស់ទៅនៃអាសវៈ ។ ២៩» សន្ដសមាបត្តឹ បដិលភតិៈ បាននូវសន្តិសុខសមាបត្តិ ។ ៣០» សមណគុណសមុបគោៈ ប្រកាបទៅដោយគុណនៃសមណៈ ៕ (ប្រជុំកងធម៌) ដោយ៥០០០ឆ្នាំ
images/articles/3176/retg54terwe43w333.jpg
Public date : 03, May 2026 (13,235 Read)
ធុតង្គ ១៣ ធុតង្គ គឺអង្គរបស់​បុគ្គលអ្នកកំចាត់កិលេស ឬថា ធម្មជាតិ មានញាណ សម្រាប់​កំចាត់​បង់​នូវកិលេស។ ន័យមួយទៀតថា អង្គនៃសេចក្តីប្រតិបត្តិ សម្រាប់កំចាត់​បង់នូវធម៌​ជា​សត្រូវ ។ បុគ្គលអ្នកមានសទ្ធា ប្រព្រឹត្តធុតង្គ ហើយចំរើនកម្មដ្ឋានផងក៏បាន ឬមានសទ្ធាត្រឹមតែ​រក្សា​សីល ចំរើនកម្មដ្ឋានក៏បាន តែបើមានសេចក្តីនឿយណាយក្នុងខន្ធ ៥ ដែលប្រកប​ដោយ​មហាទុក្ខគ្រប់យ៉ាង ក៏គួរប្រព្រឹត្តធុតង្គផង ចំរើនកម្មដ្ឋានផង ព្រោះជាកិច្ច​ប្រតិបត្តិមួយ​នាំ​មក​នូវសេចក្តី​ចំរើននៃសីលដ៏បរិសុទ្ធផង ជាកិច្ចប្រតិបត្តិយ៉ាងហ្មត់ហ្មង ក្នុងការលះ​កិលេស​​​​យ៉ាងឧក្រិដ្ឋផង ជាកិច្ចប្រតិបត្តិក្នុងការត្រាស់ដឹងនូវលោកុត្តរធម៌យ៉ាង​ឆាប់​រហ័ស​ផង ហើយជាកិច្ច​មួយដើម្បីរក្សាទុកនូវ​វត្តដ៏ប្រសើររបស់ព្រះអរិយបុគ្គលទាំងឡាយ មាន​ព្រះពុទ្ធ​ជាដើមផង។ » ធុតង្គ មាន១៣យ៉ាងគឺ៖ ១.បង្សុកូលិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាទ្រទ្រង់​នូវចីវរដែលដល់នូវភាព​គួរខ្ពើម​ដូច​អាចម៍ដី ជាប្រក្រតី។ ២.តេចីវរិកង្គ អង្គរបស់ភិក្ខុអ្នកមាន​ចីវរ ៣ គឺ សង្ឃាដិ ចីវរ និងស្បង់ ជាប្រក្រតី។ ៣.បិណ្ឌបាតិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយា​ត្រាច់ទៅដើម្បី​បិណ្ឌបាត​ជា​វត្ត។ ៤.សបទានចារិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាត្រាច់ទៅដើម្បីបិណ្ឌបាតរៀង​តាម​លំដាប់​នៃផ្ទះ ជាប្រក្រតី គឺ​មិន​រំលងទៅ​ផ្ទះដទៃ។ ៥.ឯកាសនិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាបរិភោគនូវភោជនតែក្នុងអាសនៈ ១ ជា​ប្រក្រតី គឺ​ឆាន់​ក្នុង​កន្លែង​តែមួយ​រហូត​ដល់ឆាន់រួច​រាល់។ ៦.បត្តបិណ្ឌបាតិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាបរិភោគនូវភោជនតែក្នុងបាត្រ ១។ ៧.ខលុបច្ឆាភត្តិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាមិនបរិភោគនូវភត្ត ដែលខ្លួនហាម​នូវ​ភោជន​រួចហើយ ទើបបានមកខាងក្រោយ ជាប្រក្រតី គឺថាបើ​ចាប់​ផ្តើម​ឆាន់​ហើយ គឺ​មិន​​ទទួល​ចង្ហាន់​ដែល​នាំ​មកតាម​ក្រោយឡើយ។ ៨.អារញ្ញិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅអាស្រ័យព្រៃជាប្រក្រតី។ ៩.រុក្ខមូលិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅអាស្រ័យទៀបគល់​ឈើ​ជាប្រក្រតី។ ១០.អព្ភោកាសិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅអាស្រ័យក្នុង​ទី​វាលស្រឡះ​ ជា​ប្រក្រតី។ ១១.សោសានិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅអាស្រ័យក្នុងព្រៃស្មសាន។ ១២.យថាសន្ថតិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅតែក្នុងទីសេនាសនដែលភិក្ខុ​សំដែង​ឲ្យជា​ដំបូងដដែល មិនរើរុះ ជាប្រក្រតី។ ១៣.នេសជ្ជិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាឃាត់នូវឥរិយាបថដេក ហើយនៅដោយ​ឥរិយាបថ​អង្គុយ ជាប្រក្រតី។ » ធុតង្គលក្ខណាទិ ១.ធុតង្គ ១៣នេះ មានចេតនាសម្រាប់សមាទាន ជាលក្ខណៈ។ ២.មានកិរិយាកំចាត់បង់នូវ​ភាពដែលល្មោភលើសលន់ជាកិច្ច។ ៣.អាចនឹងបង្ហាញផលឲ្យឃើញប្រាកដឡើងជាភាពដែលមិនល្មោភ មានអប្បិច្ឆតាធម៌ និងអរិយធម៌ មានសីលដែលបរិសុទ្ធជាដើម ជាហេតុជួយបណ្តុះបណ្តាល​ឲ្យ​កើត​ឡើង។ » វិធីសមាទានធុតង្គ ព្រះយោគាវចរកុលបុត្រអង្គណា ដែលត្រូវការនឹងសមាទានធុតង្គទាំង ១៣ ណាមួយ កាល​​បើព្រះមានព្រះភាគគង់នៅឡើយ ត្រូវសមាទានក្នុងសំណាក់ព្រះអង្គ។ អំណឹះអំពី​ព្រះអង្គទៅ ត្រូវសមាទានក្នុងសំណាក់​មហាសាវក អំណឹះអំពីមហាសាវកទៅ ព្រះខីណាស្រព​ដ៏សេស ព្រះអនាគាមិ ព្រះសកគាមិ ព្រះសោតាបន្ន លោកអ្នក​ទ្រទ្រង់​នូវ​បិដក​ទាំង ៣ ទ្រទ្រង់នូវបិដក ២ នូវបិដក ១ លោកអ្នកទ្រទ្រង់នូវសង្គីតិ ព្រះអដ្ឋកថាចារ្យ​រៀង​​ចុះ​មកជាលំដាប់ អំណឹះអំពីលោកទាំងនោះទៅទៀត ត្រូវសមាទានក្នុង​សំណាក់​លោក​អ្នក​ទ្រទ្រង់នូវធុតង្គមុនៗមក បើមិនមានលោកអ្នកទ្រទ្រង់នូវធុតង្គមុនៗមកទេ ត្រូវ​បោស​សំអាតនូវលានព្រះចេតិយឲ្យស្អាត ហើយក្រាបថ្វាយបង្គំដោយគោរព ឲ្យដូច​ជា​កាល​ដែលព្រះសម្ពុទ្ធទ្រង់គង់នៅ រួចហើយអង្គុយច្រហោង ប្រណម្យអញ្ជលីឡើង តាំង​សមាទាន​​ក្នុងទីនោះចុះ ពុំនោះនឹងសមាទានដោយខ្លួនឯងក៏បាន។ (ប្រភពព្រះពុទ្ធសាសនាឈូកក្រហម) …………………………………….…. រឿងភិក្ខុធុតង្គ ៧ អង្គ (ចាក ទា. ខុ.) (អ្នកបួសក្នុងពុទ្ធសាសនា ត្រូវបានអរហត្តផលជាដាច់ខាតក្នុងជាតិណាមួយ) ក្នុងសាសនាព្រះពុទ្ធកស្សបៈ កំពុងរៀវរោយ មានភិក្ខុ ៧ អង្គ បានឃើញអាការៈប្លែកសាមណេរដទៃក៏មានចិត្តសង្វេគ គិតគ្នាថា " បើពុទ្ធសាសនា មិនទាន់អន្តរាយទៅទេ យើងទាំងឡាយនឹងធ្វើនូវទីពឹងដល់ខ្លួនឲ្យបាន " គិតគ្នាយ៉ាងនេះហើយ នាំគ្នាថ្វាយបង្គំ សុវណ្ណចេតិយដែលបញ្ចុះព្រះសីរិកធាតុ ចូលទៅធុតង្គក្នុងព្រៃ បានឃើញភ្នំមួយ ក៏និយាយគ្នាថា " លោកអង្គណានៅស្ដាយជីវិតគួរ ត្រលប់ទៅវិញចុះ បើអង្គណាមិនស្ដាយជីវិតទេ ចូរឡើងទៅលើភ្នំនេះជាមួយគ្នា" ។ ពេលនោះគ្មានលោកអង្គណាមួយប្រកែក ក៏នាំគ្នាចងបង្អោងឡើងទៅលើកំពូលភ្នំដ៏ខ្ពស់នោះ លុះឡើងដល់ហើយក៏ច្រានបង្អោងចេញ នាំគ្នាធ្វើសមណធម៌ក្នុងទីនោះ ទាំងអស់គ្នា។ បណ្ដេាភិក្ខុទាំង ៧ អង្គនោះ មានភិក្ខុមួយអង្គជាសង្ឃត្ថេរ បានសម្រេចព្រះអរហត្ត ។ ក្នុងយប់ទី ១ នោះលោកហោះទៅ លុបលាងព្រះភក្ត្រក្នុងស្រះអនោគត្ត ហើយទៅបិណ្ឌបាតក្នុងឧត្តរកុរុទ្វីប យកមកប្រាប់ភិក្ខុទាំង ៦ អង្គថា អាវុសោទាំងឡាយ លោកនាំគ្នាឆាន់ចង្ហាន់នេះចុះ។ ភិក្ខុទាំងឡាយទូលថា បពិត្រលោកម្ចាស់ដ៏ចម្រើន យើងទាំងឡាយ បានប្ដេជ្ញាថា បើបានសម្រេច គុណវិសេស ដូចលោកម្ចាស់ ទើបទៅរកចង្ហាន់ឆាន់ដោយខ្លួនឯង យើងទាំងឡាយមិនឆាន់ចង្ហាន់ ដោយសារអ្នកដទៃឡើយ សូមលោកម្ចាស់ឆាន់តាមសប្បាយចុះ។ ក្នុងថ្ងៃទី ២ ព្រះថេរៈបន្ទាប់បានសម្រេចអនាគាមិផល លោកទៅបិណ្ឌបាត្រ យកមកឲ្យភិក្ខុទាំងឡាយឆាន់ទៀត។ ភិក្ខុទាំងនោះ ប្រកែកដូចមុន សុខចិត្តស្លាប់ បើមិនបានសម្រេចគុណវិសេសណាមួយ។ ថ្ងៃបន្ទាប់មក ភិក្ខុដែលបានសម្រេចព្រះអរហត្តបរិនិព្វានទៅ។ ឯភិក្ខុដែលបានសម្រេចអនាគាមិផលលោកធ្វើមរណកាល ទៅកើតក្នុងព្រហ្មលោក។ នៅសល់ភិក្ខុ ៥ អង្គមិនបានសម្រេចគុណវិសេសអ្វីឡើយ ដល់ថ្ងៃទី ៧ មានកាយស្គាំងស្គមស្លេកស្លាំង ព្រោះអត់អាហារ ក៏ធ្វើមរណកាលទៅកើតក្នុងទេវលោកទាំង ៥ អង្គទៅ។ លុះដល់មកពុទ្ធកាលនេះ ទើបច្យុតចាកទេវលោកមកកើតក្នុងត្រកូលផ្សេង ៗ គ្នា គឺ ទេវបុត្រ ១ អង្គបានមកកើតជាព្រះរាជា ព្រះនាមកក្កុសាតិ ១ អង្គទៀតមកកើតជាកុមារកស្សបៈ ១ អង្គទៀតមកកើតជាទារុចីរិយៈ ១ អង្គទៀតមកកើតជាទព្វមល្លបុត្រ ១ អង្គទៀតមកកើតជាសកិយបរិព្វាជក សុទ្ធតែបានសម្រេចព្រះអរហត្តគ្រប់ទាំង ៥ អង្គ៕ ដោយ៥០០០ឆ្នាំ
images/articles/2945/tpic.jpg
Public date : 24, Apr 2026 (50,903 Read)
វិសាខបូជា ពាក្យថា “វិសាខបូជា” មកពីពាក្យថា “វិសាខបុណ្ណមីបូជា” ប្រែថា ការបូជាក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ ថ្ងៃវិសាខបូជានេះ ព្រោះថ្ងៃនេះជាថ្ងៃដែលកត់សម្គាល់ដល់ហេតុការណ៍អស្ចារ្យ ៣ យ៉ាង កើតឡើងផ្ទួនគ្នាទាក់ទងនឹងខ្សែជីវិតរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ គឺមានន័យថា ថ្ងៃនេះ ពុទ្ធសាសនិកជននៅទូទាំងពិភពលោកនាំគ្នារឭកនឹក​ដល់ថ្ងៃប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃបរិនិព្វានរបស់ព្រះបរមសាស្តា។ សារៈសំខាន់នៃថ្ងៃវិសាខបូជា ១. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃកំណើតរបស់ព្រះពុទ្ធសាសនា ២. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃដែលអង្គការសហប្រជាជាតិ ទទួលស្គាល់ជាផ្លូវការតាមសម្នើរបស់ពុទ្ធបរិស័ទនៅក្នុងថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ១៩៩៩​ ថាពិអីបុណ្យវិសាខបូជានេះ គឺជាពិធីបុណ្យអន្តរជាតិមួយ ដែលគេអាចប្រារព្ធធ្វើទៅតាមការិយាល័យទាំងឡាយរបស់អង្គការ សហប្រជាជាតិទូទាំងពិភពលោក ហើយក៏ជាបុណ្យអន្តរជាតិផងដែរ។ ក្នុងសម័យប្រជុំ​អន្តរជាតិ​នៃ​ក្រុមប្រឹក្សា​ផ្នែក​ពុទ្ធសាសនា ស្ដីអំពី “ទិវា-យូអិន-វិសាខា” ឬ “បុណ្យ​វិសាខបូជានៃ​អង្គការ​សហប្រជាជាតិ” នេះ បាន​ចាប់​ផ្ដើម​ដំបូង​នៅ​ក្នុង​ឆ្នាំ​ ២០០៤ នៅ​ក្នុង​ប្រទេស​ថៃ។ តាំង​ពី​ពេល​នោះ​មក សន្និសីទ​អន្តរជាតិ​នេះ បាន​ប្រព្រឹត្ត​ទៅ​ជា​រៀងរាល់​ឆ្នាំ ប៉ុន្តែ​ភាគច្រើនតែ​ធ្វើ​នៅមុន​ថ្ងៃ ១៥​ កើត ខែ​ពិសាខ ដែល​ជា​ថ្ងៃបុណ្យ​វិសាខបូជា។ ប្រទេស​ថៃ បាន​ទទួល​រៀបចំ​កិច្ច​ប្រជុំ​នេះជា​ច្រើន​លើក​មក​ហើយ។ រី​ឯ​ប្រទេស​វៀតណាម ក៏បាន​ស្ម័គ្រ​ទទួល​នាទី​រៀបចំនូវ​សន្និសីទ​ស្ដីអំពី “ទិវា-យូអិន-វិសាខា” នេះចំនួនពីរ​ដង ​រួច​មក​ហើយ​ដែរ គឺ​កាល​ពី​អំឡុងឆ្នាំ ​២០១៣ និង​ឆ្នាំ ​២០០៨។ ៣. ថ្ងៃវិសាខបូជានេះ គឺចាត់ជាថ្ងៃសន្តិភាពពិភពលោក ព្រោះព្រះសម្មាសម្ពុទ្ធជាម្ចាស់បង្រេ៳នមនុស្សជាតិឲ្យស្វែងរកសន្តិសុខ និង​សន្តិភាពទាំងខាងក្នុង និងខាងក្រៅ។ ៤. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃរំឭកគុណ គឺព្រះមហាករុណាគុណ ព្រះវិសុទ្ធិគុណ និង ព្រះបញ្ញាគុណរបស់ព្រះសមណគោតម ដែលជាព្រះបរមសាស្តានៃលោក។ ៥. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃព្រះពុទ្ធ ព្រោះទាក់ទងនឹងខ្សែជីវិតរបស់ព្រះពុទ្ធជាម្ចាស់។ ដោយ៥០០០ឆ្នាំ
images/articles/1946/Untitled-1-Recovered.jpg
Public date : 23, Apr 2026 (13,863 Read)
អ្នកដែល​បាន​យល់​ដឹងអំពីជីវិត រមែងជា​អ្ន​ក​ធ្ងន់​​ក្នុង​ហេតុ ផល ចេះ​មើល​ឃើញ​​ដល់​ការ​​ធ្វើ និង​​ផល​​នៃ​ការ​ធ្វើ​នោះ​ៗ មិន​ចេះ តែ​ជឿ​ដោយ​​ងងឹត​​ឥត​ពិចារ​ណា មាន​ការភ្ញាក់​​ផ្អើល​​ផ្សេងៗ ដូច​​ជា រឿង​​​ទឹក​​ទន្លេ​​ស័​ក្តិសិទ្ធិ​ជា​ដើម ។ ក្នុងបិដក​លេខ ២០ ទំព័រ ១២៦ នៅក្នុង វត្ថូបមសូត្រ ព្រះអង្គ​ទ្រង់​ត្រាស់​សម្តែង​អំពី ការ​​លាង​​បាប​​ក្នុង​ព្រះពុទ្ធ​សាសនា ដែលមាន​​សេចក្តី​​ដូចត​ទៅ ៖ សម័យ​នោះ​​ឯង មាន​ព្រាហ្មណ៍​ម្នាក់ឈ្មោះ​សុន្ទរិក​ភារ​ទ្វាជៈ អង្គុយ​នៅ​ជិត​ព្រះ​មាន​ព្រះ​ភាគ ។ លំដាប់​​នោះ​​ឯង សុន្ទរិក​​ភារ​ទ្វា​ជ​ព្រាហ្មណ៍​​ក្រាប​បង្គំ​ទូល​សួរ​ព្រះ​មាន​ព្រះ​ភាគ​ដូច្នេះ​ថា ចុះ​ព្រះ​គោតម​ដ៏​ចម្រើន ធ្លាប់​យាង​ទៅ​កាន់​ស្ទឹង​ពាហុកា ដើម្បី​លាង ជម្រះ​ដែរឬ ។ ព្រះ​មាន​​ព្រះ​ភាគ​ទ្រង់​​ត្រាស់​​ថា ម្នាល​​ព្រាហ្មណ៍ ប្រយោជន៍​​អ្វីដោយ​​ស្ទឹង​​ពាហុកា ស្ទឹង​​ពាហុកា​នោះ​នឹង​ធ្វើ​អ្វី​ឱ្យ​ ។ ព្រាហ្មណ៍​ក្រាប​បង្គំ​ទូល​ថា បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន ព្រោះថា ស្ទឹង​ពាហុកា​​មាន​ជន​​ច្រើន​គ្នា​​សន្មត​​​ហើយ​​ថា​ជាស្ទឹង​បរិសុទ្ធ បពិត្រ ព្រះ​គោតម​ដ៏​ចម្រើន ព្រោះ​ថាស្ទឹង​ពាហុកា មាន​ជន​​ច្រើន​​គ្នា សន្មត​ហើយ​ថាជាបុណ្យ ម៉្យាង​ទៀត ជនច្រើន​គ្នាតែង​បណ្តែត បាប​កម្ម​ដែល​គេ​ធ្វើ​ហើយ ចោល​​ទៅ​ក្នុង​​ស្ទឹង​​ពាហុកា (នេះ​ដែរ )។ លំដាប់​នោះ ព្រះមាន​ព្រះភាគ ទ្រង់សម្តែង​ដោយ​​បទ​​គាថា​ទាំង​ឡាយ​ចំពោះ​​សុន្ទរិក​ភារទ្វាជ​ព្រាហ្មណ៍​ថា ៖ ជនពាល​​មាន​កម្ម​អាក្រក់ (ក្នុង​សន្តាន ) បើ​ទុកជា​ចូល​ទៅ កាន់​ស្ទឹង​ពាហុកា​ក្តី កាន់​កំពង់​​ឈ្មោះ​​អធិកក្កៈក្តី កាន់​កំពង់​ឈ្មោះ គយា​ក្តី កាន់​ស្ទឹង​ឈ្មោះ​សុន្ទ​រិកា​ក្តី កាន់​ស្ទឹងឈ្មោះ​​សរស្សតី​​ក្តី កាន់​កំពង់ឈ្មោះ​បយាគៈក្តី ឬក៏​កាន់​ស្ទឹង​ឈ្មោះពាហុម​តីក្តី អស់​កាល ជានិច្ច ក៏​នៅ​តែ​មិន​ស្អាត​ឡើយ ព្រោះថា​ស្ទឹង​ឈ្មោះ​សុន្ទរិកា​នឹង ធ្វើ​អ្វី​ឱ្យ កំពង់​ឈ្មោះ​​បយាគៈ​នឹង​​ធ្វើអ្វី​​ឱ្យ ស្ទឹង​ឈ្មោះ​ពាហុកា​នឹង ធ្វើ​អ្វី​ឱ្យ ព្រោះ​ថា​ស្ទឹង​ឈ្មោះ​សុន្ទរិកា​ជា​ដើម មិន​ដែល​លាង​ជម្រះ សត្វ​មាន​ពៀរ មាន​បាប​កម្មដ៏ក្លៀវក្លា ដែល​ខ្លួន​ធ្វើ​ហើយ មាន​កម្ម ដ៏​លាមកនោះ ឱ្យស្អាត​​បាន​​ឡើយ ផគ្គុណ​ឫក្ស (ឫក្ស​ល្អក្រៃ​លែង ) តែង​មាន​សព្វៗកាល ដល់​បុគ្គល​ដែល​​បរិសុទ្ធ ឧបោ​សថ តែង​មាន សព្វៗ​កាល ដល់​បុគ្គល​​ដែល​បរិសុទ្ធ ការកាន់​យក​នូវវត្ត តែង សម្រេច​​សព្វ​ៗ​កាល ដល់​​បុគ្គល​​ដែល​បរិសុទ្ធ មាន​កម្ម​ដ៏​ស្អាត ។ ម្នាល​ព្រាហ្មណ៍ អ្នកចូរ​លាងជម្រះ​ខ្លួនក្នុង​​សាសនា​តថា​គតវិញ អ្នកចូរ​ធ្វើ​សេច​ក្តី​ក្សេម​​ក្សាន្ត​ចំពោះ​​ពួកសត្វ​ទាំងពួង​ចុះ បើអ្នក​មិន និយាយ​កុហក បើ​អ្នក​មិន​បៀត​បៀន​សត្វ បើអ្នក​មិន​កាន់​​យក​នូវ ទ្រព្យ ដែល​គេមិន​បាន​ឱ្យ មាន​ចិត្តជឿហើយ មិនមាន​សេចក្តី កំណាញ់ អ្នកចាំ​បាច់​​ទៅ​កាន់​​កំពង់​​ទឹក​ធ្វើអ្វី​ទៀត អ្នក​ផឹក​ទឹក (ឬងូត ) តែក្នុង​កំពង់​ទឹក របស់​អ្នកឯង (បាន​ហើយ​ ) ។ កាលបើព្រះមាន​ព្រះភាគ មានព្រះពុទ្ធដីកា​យ៉ាងនេះ​ហើយ ទើបសុន្ទរិកភារ​ទ្វាជ​ព្រាហ្មណ៍ ក្រាបបង្គំ​ទូលព្រះ​មានព្រះ​ភាគ ដូច្នេះ​ថា បពិត្រព្រះ​គោតម​ដ៏​ចម្រើន ពីរោះ​ណាស់ បពិត្រ​ព្រះ គោតម​ដ៏ចម្រើន ពីរោះ​ណាស់ បពិត្រ​ព្រះ​​គោតម​ដ៏ចម្រើន ធម៌ ដែល​ព្រអះង្គ​សម្តែង​ហើយ ដោយ​អនេក​បរិយាយ​យ៉ាង​នេះ ហាក់ ដូចជាគេផ្ងារ​របស់​ដែល​ផ្កាប់ ឬក៏ដូច​ជា​គេ​បើក​បង្ហាញ​របស់​ដែល កំបាំង ពុំនោះដូចជា​គេប្រាប់ផ្លូវ​ដល់អ្នក​វង្វេង​ទិស ពុំនោះ​សោត ដូចជាគេ​​កាន់​ប្រទីប​​ទ្រោល​បំភ្លឺក្នុង​ទីងងឹត​ដោយ​គិត​ថា មនុស្ស មានភ្នែក​តែង​មើល​ឃើញរូបទាំងឡាយ​បាន ខ្ញុំព្រះអង្គ​​សូម​ដល់នូវ ព្រះ​គោ​តម​ដ៏​ចម្រើន​ផង ព្រះធម៌​ផង ព្រះ​សង្ឃផង ជា​ទីពឹង ទី​រលឹក ខ្ញុំ​​ព្រះ​អង្គ​សូម​បាន​នូវ​បព្វជ្ជា សូម​បាននូវឧប​សម្បទាក្នុង សំណាក់​នៃព្រះ​គោតម​ដ៏​ចម្រើន ។ សុន្ទរិក​ភារ​ទ្វាជព្រាហ្មណ៍​ក៏ បាន​បព្វជ្ជា បាន​ឧបសម្បទា ក្នុងសំណាក់​នៃ​ព្រះ​មា​នព្រះភាគ ។ ភារទ្វាជភិក្ខុ​ដ៏មាន​អាយុ ដែលបាន​ឧបសម្បទា មិន​ទាន់​អស់​កាល យូរ​ប៉ុន្មាន ជា​ភិក្ខុម្នាក់​ឯង ចៀស​ចេញ (ចាកពួក ) ជាអ្នកមិន ប្រមាទ មាន​ព្យាយាមដុត​បំផ្លាញកិលេស មាន​ចិត្ត​ស្លុង​​ទៅ​កាន់ (ព្រះនិព្វាន ) ពួក​កុលបុត្រដែលចេញចាកផ្ទះ ហើយ​ចូលទៅកាន់ ផ្នួសដោយប្រពៃ ដើម្បី​​​ប្រយោជន៍ដល់​អនុត្តរធម៌​ណា (ភារទ្វា​ជភិក្ខុ ) ក៏បានធ្វើ​ឱ្យជាក់​ច្បាស់​នូវ​​អនុត្តរធម៌នោះ ជាទី​បំផុត​នៃមគ្គ ព្រហ្មចារ្យ ដោយប្រាជ្ញា​របស់ខ្លួន​ដោយ​ខ្លួន​ឯងក្នុងបច្ចុប្បន្ននេះ បានសម្រេច​​សម្រាន្ត​នៅ​ដោយឥរិយាបថ​ទាំង ៤ មិន​យូរប៉ុន្មាន​ក៏ បានដឹង​ច្បាស់ថា ជាតិ​កំណើត​របស់​អាត្មា​​អញអស់​ហើយ ព្រហ្ម​ចរិយធម៌ អញក៏​បាននៅរួច​ហើយ កិច្ចដែល​ត្រូវធ្វើ អញ​ក៏បាន​ធ្វើ ហើយ មគ្គ​ភាវនាកិច្ច​ដទៃ ប្រព្រឹត្ត​ទៅដើម្បី​សោឡសកិច្ច​នេះ​ទៀត មិន​មាន​ឡើយ​ ។ បណ្តា​​ព្រះ​​អរហន្ត​​ទាំង​​ឡាយ ភារទ្វា​ជ​ភិក្ខុ​ដ៏​មាន អាយុ ក៏ជា​ព្រះ​អរហន្ត​មួយ​អង្គ​ដែរ ។ ក្នុងថេរី​គាថា បិដក​លេខ ៥៧ ទំព័រ ១៨៩ នាង​បុណ្ណិកា បនា​ទូន្មាន​ព្រាហ្មណ៍​​អ្នកងូត​​ទឹក​​លាង​បាប មាន​សេចក្តីដូចត​ទៅ ៖ ខ្ញុំជា​ស្ត្រីអ្នក​ដងទឹក មានការខ្លាច​ទណ្ឌភ័យនៃជនជាម្ចាស់ ទាំងឡាយ ត្រូវ​ភ័យ​អំពី​វាចា​និងទោ​ស​បៀត​បៀន ហើយ​ចុះទឹក រាល់ពេល​ក្នុងកាល​ត្រជាក់​រងា ។ ម្នាល​ព្រាហ្មណ៍ អ្នកខ្លាចអ្នក ណា ទើប​ចុះទឹក​រាល់ពេល មានខ្លួន​ញាប់​ញ័រ ទទួលរង​រងាដ៏ ក្រៃលែង ។ ព្រា-ម្នាលនាង​បុណ្ណិកាដ៏ចម្រើន នាង​ដឹង (ថាខ្ញុំ ) កំពុងធ្វើ កុសល​កម្មជា​គ្រឿង​​បិទ​នូវ​បាប​​កម្ម​ដែរ ម្តេចក៏សួរ​ដេញ​ដោល ។ បុគ្គល​ណា ទោះ​ចាស់ក្តី ក្មេងក្តីបាន​ធ្វើបាបកម្ម​ហើយ បុគ្គល​​នោះ រមែង​រួចចាកបាបកម្មនោះ ព្រោះ​ការ​ស្រោច​ស្រព​ដោយទឹក ។ បុ-អ្នកល្ងង់ណា​ហ្ន៎ បាននិយាយពាក្យនេះ ទៅរកអ្នកដែល ល្ងង់ដែរ (ថា​បុគ្គល )រមែង​​រួច​ចាក​បាប​កម្ម ព្រោះ​ការស្រោច​ស្រព ដោយ​ទឹក (បើដូច្នេះ ) កង្កែប អណ្តើក នាគ ក្រពើ ឬសត្វដទៃ ណា​មួយ ដែលត្រាច់​ទៅក្នុង​ទឹក​ទាំង​អស់ ​នឹងទៅ​កាន់ឋានសួគ៌ ដោយពិត ។ ឯពួកជន​អ្នក​សម្លាប់​ទ្រាយ សម្លាប់​ជ្រូក នេសាទត្រី អ្នកចាប់ម្រឹគ ពួកចោរ ពួកពេជ្ឈឃាត ឬពួកជនឯទៀត ដែល​មាន កម្មដ៏លាមក ពួកជន​ទាំងនោះ ក៏រួចចាក​បាបកម្ម ព្រោះ​កា​រ ស្រោច​ស្រព​​ដោយ​ទឹក​ដែរ​។ ប្រសិន​បើស្ទឹងទាំងនោះ អាចបន្សាត់ ចោល​នូវ​បាប ដែលអ្នកធ្វើក្នុងកាលមុនបាន ស្ទឹង​ទាំង​នោះក៏អាច បន្សាត់​ចោល​នូវ​បុណ្យ​របស់អ្នកបានដែរ ព្រោះហេតុនោះ ខ្លួនអ្នក នឹងទៅ​ជា​បុគ្គល​ក្រៅ​ស្រឡះ ​។ ម្នាលព្រាហ្មណ៍ អ្នកខ្លាចចំពោះ បាបកម្មណា ហើយចុះត្រាំទឹក គ្រប់ៗ​​ពេល ​ម្នាល​ព្រាហ្មណ៍ អ្នក កុំធ្វើនូវបាបនោះវិញ កុំ (ចុះត្រាំទឹក ) ឱ្យ​រងា​​បៀតបៀន​នូវសម្បុរ សរីរៈ​​របស់អ្នក​ឡើយ ។ ព្រា-នាង​ដឹកនាំខ្ញុំដែលដើរផ្លូវខុស ឱ្យដើរ​ទៅតាម​ផ្លូវដ៏ ប្រសើរ ម្នាល​នាងដ៏​ចម្រើន ខ្ញុំសូមជូន​សា​ដក​​សម្រាប់ស្រោចស្រពទឹកនេះដល់នាង ។ បុ-សំពត់សា​ដក​ចូរនៅជារបស់អ្នក​ដដែលចុះ ខ្ញុំមិនត្រូវការ សំពត់សាដក (របស់​អ្នក ) ទេ ។ បើអ្នកខ្លាចសេចក្តីទុក្ខ បើសេចក្តី ទុក្ខមិនជា​ទីស្រឡាញ់​នៃ​អ្នកទេ​ អ្នកកុំធ្វើ​បាបកម្ម ទោះបីក្នុង​​ទី​វាល ក្តី ក្នុងទី​កំបាំងក្តី ។ បើអ្នក​នឹង​ធ្វើ ឬ​កំពុងធ្វើបាប​កម្ម សូម្បី​អ្នក ហោះ​​រ​​ត់​ទៅក៏​មិនរួច​​ចាក​ទុក្ខ ។ បើអ្នក​ខ្លាច​សេចក្តី​ទុក្ខ បើ​សេចក្តី ទុក្ខមិន​ជាទីស្រឡាញ់​របស់អ្នកទេ អ្នកចូរ​​ដល់​នូវ​ព្រះ​ពុទ្ធជា​តាទិ​បុគ្គលផង នូវព្រះ​ធម៌ផង នូវព្រះ​សង្ឃផង ជាទី​ពឹងចុះ ចូរ សមា​ទាន​​សីល​ទាំង​​ឡាយ​ចុះ ការដល់នូវ​ទីពឹងនិង​ការ​សមា​ទាន សីល​នោះ នឹង​ញ៉ាំង​អ្នក​ឱ្យរួច​ចាក (ទុក្ខ ) ។ ព្រា-ពីដើមខ្ញុំជា​ព្រាហ្មណ៍តែពូជ ថ្ងៃនេះខ្ញុំជា​ព្រាហ្មណ៍ពិត មានត្រៃវិជ្ជា បរិបូណ៌​ដោយវេទ ជាអ្នក​មាន​សួស្តី ជាអ្នក​លាង បាប ។ ក្នុងគម្ពីរឧទាន ពោធិវគ្គ បិដកលេខ ៥២ ទំព័រ ១២៦​ នៅក្នុង ជដិល​សូត្រ ព្រះ​អង្គទ្រង់​ឧទាន​ដូច្នេះ​ថា ៖ បុគ្គលមិន​​ដែល​ស្អាត ព្រោះទឹកដែល​ម​នុស្សច្រើននាក់ រមែងនាំគ្នា​ចុះងូត​នោះ​ទេ សច្ចៈ ១ ធម្ម ១ មាន​នៅក្នុង​បុគ្គល ណា បុគ្គល​នោះទើបឈ្មោះ​ថា ជាអ្នក​ស្អាត​ផង ឈ្មោះថា ជា ព្រាហ្មណ៍​ផង ។ ក្នុងអដ្ឋកថា មង្គល​​ជាតក បនាពោលអំពីព្រាហ្មណ៍ម្នាក់ អ្នកនៅក្នុង​នគរ​រាជ​គ្រឹះ ជាអ្នកប្រកាន់​​មង្គល​ភ្ញាក់ផ្អើល មិន​ជ្រះថ្លា ក្នុងព្រះរតនត្រ័យ ជាបុគ្គល​មិច្ឆា​ទិដ្ឋិ​ មានភោគទ្រព្យច្រើន ។ ក្នុងកាល​នោះ កណ្តុរបានកាត់​នូវ​សំពត់​សាដក​​មួយគូ​របស់ គាត់ ។ ដល់​ពេលគាត់​ត្រូ​វ​ការឱ្យគេ​យក​សំពត់​នោះ​​មក ទើប​ដឹងថា ត្រូវកណ្តុរ​កាត់ដាច់​ជាអន្លើៗ​ទៅ​ហើយ ។ ព្រាហ្មណ៍​គិត​ថា សំពត់ នេះជាអពមង្គល បើទុក​នៅនឹង​ផ្ទះនាំ​ឱ្យមាន​ការ​វិនាស​​​យ៉ាង​ក្រៃលែង គឺវាដូចជា​​កាឡកណ្ណី​មួយអ៊ីចឹង ទាំង​មិនអាច​ឱ្យដល់​បុត្រ​ ធីតា ឬទាសកម្មករផង ព្រោះ​សេចក្តី​វិនាសនឹង​កើតមានដល់អ្នក ទទួល​​នូវសំពត់នោះទៅ​គ្រប់គ្នា ត្រូវយកទៅចោល​ក្នុងព្រៃខ្មោច ទើប​​បាន ។ ព្រាហ្មណ៍​មិច្ឆាទិដ្ឋិ មិនឱ្យពួក​ទាសកម្មករ​យក​ទៅចោល​ទេ​ដោយ​ខ្លាចពួក​ទាស​កម្មករ នាំយក​នូវ​សំពត់​នោះទៅ​ប្រើប្រាស់ បណ្តាល​​ឱ្យ​វិនាសតៗគ្នា ។ទើប​ព្រាហ្មណ៍ប្រាប់ឱ្យកូនប្រុស​របស់ គាត់យក​ឈើឆ្កឹះទាក់​នូវសំពត់​នោះ​ នាំទៅចោលនៅព្រៃខ្មោច ហើយត្រូវងូត​ទឹក​ជ្រមុជ​ឱ្យ​លិច​ក្បាល​សឹម​ត្រឡប់​មកផ្ទះវិញ ។ ព្រះបរមសាស្តាសម្មាសម្ពុទ្ធគង​ប្រ់ថាប់នៅវត្តវេឡុវន ទ្រង់ ជ្រាប​ឧប​និស្ស័យ​​នៃ​ព្រាហ្មណ៍​ពីរ​នាក់ឪពុក​​និងកូន ព្រះអង្គបាន យាង​ទៅកាន់​ព្រៃ​ខ្មោច​​នោះ ហើយទ្រង់​កាន់​យកនូវ​សំពត់​​សាដក ដែលកូនប្រុសរ​បស់​ព្រាហ្មណ៍​បានចោល​ហើយ ទាំងដែលកូន​ប្រុស នោះ​​ឃាត់​ព្រះ​​អង្គ​​មិន​ឱ្យ​ចាប់​ ដោយអាងថា ជារបស់ចង្រៃ ។ ព្រះ បរមសាស្តា​ទ្រង់​​កាន់​យក​នូវ​សំពត់​​មួយ​គូ​នោះ វិលត្រឡប់​មកកាន់ វត្ត​វេឡុវន​វិញ ។ កាលដែលកូនប្រុសត្រឡប់មក​ជំរាបរឿង​រ៉ាវ ដល់ឪពុក ហើយ ឪពុកនិង​កូន​ក៏​​ប្រញាប់នាំ​គ្នា​​ទៅ​​កាន់វត្ត​វេឡុវន ដើម្បីសូម ឱ្យព្រះ​សម្មាសម្ពុទ្ធ​ចោលនូវ​សំពត់​នោះទៅ​វិញ ។ ព្រាហ្មណ៍​​គិត​ថា បើព្រះសមណគោតម ប្រើសំពត់​នេះ​ទៅ វា​ត្រូវធ្វើឱ្យលំបាកដល់ ព្រះអង្គផង ត្រូវ​វិនាស​វត្ត​វេឡុវនផង ម៉្លោះ​ហើយ​​គេនឹង​និន្ទាស្តីថា មកដល់យើងជាពិត​ប្រាកដ ដូច្នេះ យើង​ត្រូវ​យក​សំពត់​​​សាដក​ថ្មីៗ ទៅថ្វាយដល់ព្រះសមណគោតម ដើម្បី​សូម​ឱ្យ​ព្រះ​សមណ​​គោតម​ចោល​នូវ​​សំពត់ចង្រៃនោះ ។នៅពេលដែលព្រាហ្មណ៍ឪពុក និងកូនប្រុស​បានទៅដល់វត្ត ហើយ ព្រាហ្មណ៍​​ជាឪពុក​បានក្រាប​ទូលព្រះ​សម្មា​សម្ពុទ្ធដោយ​សព្វ គ្រប់ ។ ព្រះសម្មា​សម្ពុទ្ធទ្រង់​ត្រាស់ថា ម្នាល​ព្រាហ្មណ៍ ពួកយើង មានឈ្មោះ​ថាជា​បព្វជិត ដូច្នេះ សំពត់​​​ចាស់ៗដែលគេចោលនៅ ព្រៃខ្មោច ឬគំនរសំរាម​ជា​ដើម ​រមែងសមគួរដល់ពួកយើង ឯ ចំណែក​ព្រាហ្មណ៍ឯង មិនមែន​ទើប​តែ​ឥឡូវ​នេះទេ ពីជាតិមុនមក ក៏ធ្លាប់​ប្រកាន់​​នូវ​លទ្ធិ​ដូច្នេះ​​ដែរ ​។ កាលដែល​ព្រាហ្មណ៍អារាធនាហើយ ព្រះអង្គ​ទ្រង់ត្រាស់ សម្តែងនូវ​រឿងរ៉ាវ​អតីត​ជាតិ មាន​សេចក្តី​ប្រហែល​គ្នានឹង​បច្ចុប្បន្ន ដែរ គ្រាន់តែ​កាលណោះ ព្រះបរម​ពោធិ​សត្វជា​តាបស​បាន​​ឈាន ​ហើយប្រោសព្រាហ្មណ៍ ឯ​ព្រាហ្មណ៍​ក៏បាន​យក​ព្រះបរម​ពោធិសត្វ ជា​សរណៈ ។ ក្នុងបិដកលេខ ៥៨ ទំព័រ ៣៨ មង្គលជាតក ព្របះរម​សាស្តាទ្រង់ត្រាស់ថា ៖ មង្គល​ទាំងឡាយក្តី ឧត្បាតទាំង​ឡាយក្តី សុបិនទាំងឡាយក្តី លក្ខណៈទាំងឡាយក្តី ដែល​បុគ្គល​ណា​បាន​ផ្តាច់បង់ហើយ បុគ្គល នោះឈ្មោះថា អ្នកកន្លង​ផុតនូវទោសនៃមង្គល (ភ្ញាក់​ផ្អើល ) ។ ជា អ្នកគ្របសង្កត់នូវយុគក្កិលេស (ក្រោធ ១ ការចងគំនុំ ១ ការ រមិល​គុណ​ ១ និងការ​វាយ​ឫក​ស្មើ​ ១ ទាំង ៤ នេះ ហៅ យុគ​ក្កិលេស ) និងយោគ​ក្កិលេស (កាម​​យោគ ១ ភវយោគ ១ ទិដ្ឋិ​យោគ​ ១ អវិជ្ជា​​យោគ ១ ) រមែងមិនមកកើតទៀតឡើយ ។ ដោយសេចក្តីថា បុគ្គលណាមិនប្រកាន់មង្គលភ្ញាក់​ផ្អើល មិនប្រកាន់​ឧត្បាត មិនប្រកាន់​ការ​យល់​សប្តិ មិនប្រកាន់លក្ខណៈ ជោគល្អ ឬជោគ​អាក្រក់ បុគ្គលនោះ​ឈ្មោះថា ជាអ្នក​កន្លង​ផុត​នូវ ទោស​នៃ​ការប្រកាន់​មង្គល​ភ្ញាក់​ផ្អើល ។​ ព្រះបរម​សាស្តា ទ្រង់សម្តែង​ធម៌ឱ្យ​ព្រាហ្មណ៍​ឪពុក និង​កូន បាន​សម្រេច​សោតា​បត្តិផល ។ ក្នុង​អដ្ឋកថា នក្ខត្តជាតក បនាពោលអំពី ត្រកូល​មួយនៅ ក្រៅក្រុងសាវត្ថី បានទៅ​ស្តី​ដណ្តឹង​កុលធីតា​ម្នាក់​នៅក្នុងក្រុង​សាវត្ថី ដើម្បីជា​ប្រយោជន៍​ដល់​កូន​ប្រុសរបស់ខ្លួន ។ គេបាន​សន្យា​ថ្ងៃ កំណត់​​មកទទួល​យកកូន​ស្រី​ទៅ​កាន់ត្រកូល​ខាងប្រុស ប៉ុន្តែ លុះ ដល់​ថ្ងៃ​កំ​ណត់ ត្រកូល​ខាងប្រុស​គេ​បាន​សួរ​អាជីវកម្នាក់ដែលបាន ចូលទៅកាន់​ត្រកូលរបស់ខ្លួនថា លោក​ម្ចាស់​ដ៏​​ចម្រើន ថ្ងៃ​នេះពួក ខ្ញុំនឹងធ្វើនូវមង្គលមួយ តើនក្ខត្តឫក្សល្អដែរទេ ? អាជីវក​មាន​ការខឹងក្រោធ​ជា​ខ្លាំង ព្រោះ​គិត​ថាពួក​អស់នេះ​មិនសួរ​យើង​ពី​ដំបូង ឥឡូវដល់ថ្ងៃទៅហើយទើបតែសួរ យើង​នឹង ផ្តល់មេ​រៀន​ឱ្យគេ​ម្តង ដូច្នេះ​ហើយក៏ពោលថា ថ្ងៃនេះមិនល្អទេ អ្នក​ទាំង​អស់​គ្នាកុំធ្វើមង្គល​ឡើយ បើ​ចចេសចេះតែធ្វើនឹងមានការ វិនាស​ធំ ។ ពួក​មនុស្ស​ក្នុងត្រកូល​ក៏ជឿ​អា​ជីវក​នោះ ហើយ​ក៏ មិនបានទៅទទួល​យកកូនស្រីក្នុង​ថ្ងៃហ្នឹង​ឡើយ ។ ចំណែកត្រកូលខាងស្រី បានចាត់ការ​ម​ង្គលរៀបចំ​ចាំ​ទទួល ភ្ញៀវ​ខាងប្រុស លុះមិនឃើញ​ពួក​គេ​​មកតាមសន្យា ក៏លើកធីតាឱ្យ ទៅត្រកូលដទៃ​សម្រេច​ស្រេច​បាច់ក្នុងថ្ងៃនោះដែរទៅ ។ ថ្ងៃ​ស្អែក​​ឡើងត្រកូលក្រៅក្រុង​ក៏បាន​នាំគ្នា​មកដល់សូម​យក កូន​ស្រី ពួកអ្នកក្នុង​ក្រុង​​ក៏បានតិះ​​ដៀល​ថា ពួកអ្នក​ឯង​សម​នឹង ឈ្មោះអ្នក​ក្រៅ​ក្រុងមែនហើយ ជា​មនុស្សខ្វះ​សម្បត្តិ​​របស់​មនុស្ស​ ល្អ ជា​​មនុស្ស​អាក្រក់ សន្យាគ្នាហើយ មើលងាយពាក្យសន្យា មិន មកតាម​កំណត់ អញ្ជើញ​ទៅតាម​ផ្លូវ​ដែល​អ្នករាល់គ្នាមកនោះវិញ ទៅ ពួកយើង​លើក​​កូន​ស្រី​យើងឱ្យ​អ្នក​ផ្សេង​ទៅ​ហើយ ។ ពួកអ្នកក្រៅក្រុង ខំប្រឹង​ឈ្លោះ​នឹងអ្នក​ក្រុងអស់មួយ​សន្ទុះ ធំ លុះដឹង​ប្រាកដ​ថាមិន​បាន​កូនក្រមុំពិតហើយ ក៏នាំគ្នាត្រឡប់​ទៅ វិញតាមផ្លូវដែល​មកនោះឯង ។ រឿង​ទាំងអស់បានជ្រាបដល់ព្រះមានព្រះ​ភាគ ព្រះអង្គទ្រង់ ត្រាស់ព្រះ​ជា​តក ​ពីអាជីវក​នោះ​ធ្លាប់​បំផ្លាញ​​មង្គលរបស់គេតាំង​ពីជាតិមុនមកដែរ ។ ក្នុងជាតិ​មុន​នោះ អ្នកក្រុងពារាណសី ទៅស្តី​ដណ្តឹងកូនស្រី អ្នក​ជនបទ ហើយមិនទៅ​តាម​សន្យា ព្រោះ​ថាជឿតាម​ពា​ក្យកុហក របស់អាជីវក ។ រឿងរ៉ាវ​មានទំនងដូចគ្នា ខុសត្រង់​ថាអ្នក​ជនបទ បានតិះដៀលអ្នក​ក្រុង​ពារា​ណ​សីថា ពួកអ្នករាល់គ្នាឈ្មោះថាជា អ្នកក្រុង ប៉ុន្តែខ្វះនូវ​សម្បត្តិ​របស់​មនុស្ស​ល្អ ព្រោះមិនគោរពពាក្យ សន្យា ។ ក្នុងកាល​ណោះ ព្រះ​បរម​​ពោធិ​សត្វ​ជា​​បណ្ឌិត បានពោល ថា ផ្កាយទាំងឡាយនឹងមាន​ប្រយោជន៍អ្វី ព្រោះការ​បានកូនស្រី ក្រមុំជា​ឫក្ស​ល្អ​ស្រេចទៅហើយ មិនមែនទេឬ ? រួចហើយទើប ព្រះបរម​ពោធិ​សត្វពោលនូវគាថា ៖ ក្នុងបិដក​លេខ ៥៨ ទំព័រ ២២ នក្ខត្តជាតក បណ្ឌិត បុរស​ពោធិ​សត្វ ពោល​ថា​ ៖ នក្ខត្តំ បដិមានេន្តំ អត្ថោ ពាលំ ឧបច្ចគា អត្ថោ អត្ថស្ស នក្ខត្តំ កឹ ករិស្សន្តិ តារកាតិ ។ ប្រែថា ៖ ប្រយោជន៍​រមែងកន្លងបង់នូវមនុស្សល្ងង់ដែល រាប់អាន​នូវ​នក្ខត្ត​ឫក្ស ប្រយោជន៍​​ជា​នក្ខត្ត​ឫក្សរបស់ប្រយោជន៍ ឯផ្កាយ​​ទាំងឡាយ​នឹង​ធ្វើអ្វី​បាន​ ។ អដ្ឋកថានក្ខត្តជាតក បណ្តាបទ​ទាំងនោះ បទថា បដិមានេន្តំ ដោយសេចក្តីថា អ្នករង់ចាំមើល អធិប្បាយ​ថា រវល់តែ​រង់ចាំ​មើល នក្ខត្តឫក្សនឹង មានក្នុងពេលនេះ នឹងមាន​ក្នុង​កាលឥឡូវនេះ ។ បទ​ថា អត្ថោ ពាលំ ឧបច្ចគា ដោយសេចក្តីថា ប្រយោជន៍ ពោលគឺការ​បាន​នូវ​កូន​ក្រមុំ កន្លង​ផុត​​នូវមនុស្សល្ងង់ ដែលជាអ្នកក្រុងពារាណសីនោះ ។ បទ​ថា អត្ថោ អត្ថស្ស នក្ខត្តំ ដោយសេច​ក្តីថា បុគ្គល ស្វែងរកនូវប្រយោជន៍ណា ប្រយោជន៍​​ដែល​គេ​បាន​ហើយនោះឯង ឈ្មោះថាជា​នក្ខត្ត​ឫក្ស​របស់​ប្រយោជន៍​ ។ បទថា កឹ ករិស្សន្តិ តារកា ដោយសេចក្តីថា តើដួង ផ្កាយទាំង​ឡាយក្នុង​អាកាស​ក្រៅអំពី​នេះ នឹងញ៉ាំងប្រយោជន៍ដូច​ម្តេចឱ្យសម្រេច​បាន ។ ដកស្រង់​ចេញ​ពី​សៀវភៅ ជំនួយ​សតិ​ភាគ១០ រៀប​រៀង​​ដោយ​ អគ្គ​បណ្ឌិត ធម្មាចារ្យ​ ប៊ុត-សាវង្ស​ ។ ដោយ​៥០០០​ឆ្នាំ
images/articles/1945/Untitled-1-Recovered.jpg
Public date : 23, Apr 2026 (9,886 Read)
ព្រហ្មយាន​ពិត​ប្រាកដ វីតសោកត្ថេរៈ បានសន្សំបុណ្យទុកមកតាំងពីភពមុនៗ ក្នុង ព្រះសាសនា​នៃ​ព្រះពុទ្ធសិទ្ធត្ថៈបានកើតក្នុងត្រកូលព្រាហ្មណ៍ សិក្សា សម្រេច​ក្នុងវិជ្ជា និង សិល្ប​សាស្ត្ររបស់ព្រាហ្មណ៍ ហើយលះ​បង់ កាមទាំងឡាយ បួសជា​តាបស​នៅ​ក្នុង​ព្រៃ ។ ពេលមួយ បានដឹង ដំណឹង​អំពីការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ ក៏មាន​ចិត្ត​រំភើប រីករាយ ហើយគិតថា ការបានចូលគាល់ព្រះសម្មាសម្ពុទ្ធ
images/articles/1948/Untitled-1-Recovered.jpg
Public date : 23, Apr 2026 (21,999 Read)
ធម៌ពិត​គឺជីវិត​នេះឯង ពុទ្ធបរិស័ទយើង​ដោយច្រើន​យល់ថា ធម៌ពិត​ដោយឡែក ផ្សេង​អំពី​ជីវិត​រស់​នៅរា​ល់ថ្ងៃ​នេះ ប៉ុន្តែ កាលដែល​បានសិក្សា ព្រះធម៌​ហើយ ទើប​ដឹងថា ធម៌​ពិត​​គឺ​ជីវិត​រាល់ថ្ងៃ​នេះ​ឯង ។ ព្រះ​ដ៏មានព្រះភាគ ទ្រង់​ត្រាស់​​សម្តែងអំ​ពី​លោភៈ​ គឺ​សេច​ក្តី​ប្រាថ្នា ដោយ​ការ​ជាប់​ជំពាក់​​សព្វ​បែប​យ៉ាង ដែល​​យើង​មិន​​មាន​សតិរលឹក ដឹង​ថា​ជា​ធម៌​​ពិត ពេល​ខ្លះ ចេះ​គិ​ត​ចង់​លះ​លោភៈ​ ទាំង​ដែល​​មិន
images/articles/1950/Untitled-1-Recovered.jpg
Public date : 23, Apr 2026 (20,443 Read)
ធម៌ពិត​ផ្សេងគ្នា​ក្នុង​លោក ៦ នៅពេល​សិង​លក់ សម្រាន្ត​លក់ សភាវ​លោកមិន​ប្រាកដ ឡើយ មិន​មាន​អ្វី​ប្រាកដ​ទាំង​អស់ មិន​មាន​វិថីចិត្ត អត់​ឃើញ អត់​ឮ អត់ដឹង​ក្លិន អត់​ដឹង​រស អត់​ដឹងផោដ្ឋព្វៈ និង អត់ដឹងថា ខ្លួន​ឯង​ជា អ្នក​ណា នៅទី​ណា ពោល​គឺ​អត់​ដឹង​អ្វី​ទាំង​អស់ ។ ភវង្គចិត្ត មាន ខណៈ​កើតហើយ​រលត់ រួចទៅ​កើតបន្ត​យ៉ាង​លឿន​រហ័ស​មាន​​​កិច្ច រក្សាភព​ដែល​បដិសន្ធិ សន្មត​ថា​ជាបុគ្គល​សឹង​លក់
images/articles/1951/Untitled-1-Recovered.jpg
Public date : 23, Apr 2026 (21,834 Read)
ធម្ម​សញ្ញក​ត្ថេរា​ប​ទាន​ មាន​ពិ​ធី​ឆ្លង​មហា​ពោ​ធិ​ព្រឹក្ស​ របស់​ព្រះ​មាន​ព្រះ​ភាគ​ព្រះ​នាម​វិបស្សី​ ឯ​ព្រះ​សម្ពុទ្ធ​ជា​ច្បង​ក្នុង​លោក​ ប្រសើ​រ​ជាង​នរៈ​ ទ្រង់​ឋិត​នៅ​ទៀប​ដើម​ពោ​ធិ​ព្រឹក្ស​ ។​ក្នុង​សម័យ​នោះ​ ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​មាន​ភិក្ខុ​សង្ឃ​ចោម​រោម​ ទ្រង់​ប្រ​កាស​សច្ចៈ​៤​ ទ្រង់​បន្លឺ​ឡើង​នូវ​វាចា​ដ៏​អង់​អាច​ ។ ព្រះ​សម្ពុទ្ធ​មាន​កិលេស​ជា​គ្រឿង​បិទ​បើក​ហើយ ទ្រង់​សម្តែង​ធម៌​ដោយ​បម្រួញ​ផង​ ដោយ​ពិស្តារ​ផង​ ទ្រង់​ញ៉ាំង​មហា​ជន​ឲ្យ​រលត់​ទុក្ខ ។ ខ្ញុំ​បាន​ស្តាប់​ធម៌​ របស់​ព្រះ​សម្ពុទ្ធ​អង្គ​នោះ​ ទ្រង់​ជា​ឆ្នើម​ក្នុង​លោក​ ប្រ​កប​ដោយ​តា​ទិ​គុណ​ ហើយ​ថ្វាយ​បង្គំ​ព្រះ​បាទា​ របស់​ព្រះ​សាស្តា​ រួច​ឈម​មុខ​ទៅ​កាន់​ឧត្តរ​ទិស​ហើយ​ចៀស​ចេញ​ទៅ​ ។ក្នុង​កប្ប​ទី​ ៩១​ អំពី​កប្ប​នេះ​ ក្នុង​កាល​នោះ​ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ស្តាប់​ធម៌ ខ្ញុំ​មិន​ដែល​ស្គាល់​ទុគ្គតិ​ នេះ​ជា​ផល​នៃ​ការ​ស្តាប់​ធម៌​​ ។ ក្នុង​កប្ប​ទី​ ៣៣ អំពី​កប្ប​នេះ​ ខ្ញុំ​​បាន​កើត​ជា​ស្តេច​ចក្រ​ពត្តិ​មួយ​អង្គ​ ព្រះ​នាម​សុត​វា​ ជា​ម្ចាស់​ផែន​ដី​ ទ្រង់​មាន​កម្លាំង​ច្រើន ។បដិ​សម្ភិ​ទា​ ៤ វិមោក្ខ​ ៨​ និង​អភិញ្ញា​ ៦​ នេះ​ ខ្ញុំ​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ហើយ ទាំង​សាសនា​ របស់​ព្រះ​ពុទ្ធ​ ខ្ញុំ​បាន​ប្រ​តិ​បត្តិ​ហើយ ។ បាន​ឮ​ថា ព្រះ​ធម្ម​សញ្ញកត្ថេរ​ មាន​អា​យុ​ បាន​សម្តែង​នូវ​គាថា​ទាំង​នេះ​ ដោយ​ប្រការ​ដូច្នេះ ។​ចប់​ ធម្ម​សញ្ញកត្ថេរា​បទាន ។ ដកស្រង់​ទាំង​ស្រុង​ចេញ​ពី​ បិដកភាគ ៧៤ ទំព័រ ៤-៥ ដោយ​៥០០០​ឆ្នាំ
images/articles/1952/Untitled-1-Recovered.jpg
Public date : 23, Apr 2026 (23,177 Read)
សម្ប​សា​ទិក​ត្ថេរា​បទាន​ បពិត្រ​ព្រះ​ពុទ្ធ​មា​ន​ព្យា​យាម​ ខ្ញុំ​សូម​ន​មស្ការ​ចំពោះ​ព្រះ​អង្គ​ ព្រះ​អង្គ​ផុត​ស្រ​ឡះ​ហើយ ចាក​កិលេស​ទាំង​ពួង​ ខ្ញុំ​ព្រះ​អង្គ​ដល់​ហើយ​នូវ​សេច​ក្តី​វិនាស​ សូម​ព្រះ​អង្គ​ជា​ទី​ពឹង​របស់​ខ្ញុំ​នោះ ។ ព្រះ​សិទ្ធត្ថ​ ទ្រង់​មិន​មាន​បុគ្គល​ប្រៀប​ផ្ទឹម​ ក្នុង​លោក​ ទ្រង់​សម្តែង​ប្រាប់​ខ្ញុំ​ថា​ ព្រះ​សង្ឃ​សើ្ម​ដោយ​មហា​សមុទ្រ​ ប្រ​មាណ​មិន​បាន​ ប្រ​សើរ​បំផុត​ អ្នក​ចូរ​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះ​ថ្លា​ ទាំង​ចូរ​បណ្តុះ​នូវ​ពូជ​ដ៏​ល្អ​
images/articles/1953/Untitled-1-Recovered.jpg
Public date : 23, Apr 2026 (23,554 Read)
ព្រះ​សារី​បុត្ត​ដ៏​មាន​អា​យុ​ ហៅ​ពួក​ភិក្ខុ​ក្នុង​ទី​នោះ​ថា ម្នាល​អា​វុសោ​ភិក្ខុ​ទាំង​ឡាយ​ ។ ភិក្ខុ​ទាំង​នោះ​ទទួល​ស្គាល់​ថេរ​វាចា ព្រះ​សារី​បុត្ត​ដ៏​មាន​អា​យុ​ថា ករុណា​អា​វុសោ ។ ព្រះ​សារី​បុត្ត​ដ៏​មាន​អា​យុ​បាន​ពោល​ដូច្នេះ​ថា ម្នាល​អា​វុសោ​ទាំង​ឡាយ​ គេ​កាល​សម្រេច​នូវ​ការ​នៅ​យ៉ាង​ណា​ៗ​ មរណៈ​មិន​ល្អ(១) កាល​កិរិយា​ក៏​មិន​ល្អ(២)​ ភិក្ខុ​រមែង​សម្រេច​ការ​នៅ​យ៉ាង​នោះ​ៗ​ ។ ម្នាល​អា​វុសោ​ទាំង​ឡាយ
images/articles/1954/Untitled-1-Recovered.jpg
Public date : 23, Apr 2026 (21,774 Read)
សា​រា​ណី​យា​ទិ​វគ្គ​ ម្នាល​ភិ​ក្ខុ​ទាំង​ឡាយ​ សារា​ណី​យ​ធម៌​ (ធម៌​គួរ​រលឹក​) ​ នេះ​មាន​ ៦​ យ៉ាង​ ។ សា​រាណី​យធ​ម៌​ ៦​ យ៉ាង​ តើ​ដូច​ម្តេច​ខ្លះ ។ ម្នាល​ភិក្ខុ​​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ ដំកល់​នូវ​កាយ​កម្ម​ប្រ​កប​ដោយ​មេត្តា​ ចំពោះ​ស​ព្រហ្ម​ចា​រី​បុគ្គល​ទាំង​ឡាយ​ ទាំង​ទី​ចំពោះ​មុខ​ ទាំង​ទី​កំបាំង​មុខ​ នេះ​ជា​សារា​ណី​យ​ធម៌​ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ មួយ​ទៀត​ ភិក្ខុ​ដំកល់​នូវ​វចី​កម្ម​ប្រ​កប​ដោយ​មេត្តា​
images/articles/1956/Untitled-1-Recovered.jpg
Public date : 23, Apr 2026 (24,720 Read)
ភិក្ខទាយត្ថេរាប​ទាន ខ្ញុំ​បាន​ឃើញ​ព្រះ​សម្ពុទ្ធ​មាន​វណ្ណៈ​ដូ​ច​មាស​ ទ្រង់​គួរ​ទទួល​គ្រឿង​បូ​ជា​ ទ្រង់​ចេញ​ចាក​ព្រៃ​ធំ​គឺ​តណ្ហា​មក​កាន់​ព្រះ​និព្វា​ន​ ។ ខ្ញុំ​ទៅ​តាម​ស្នាម​ព្រះ​បាទា​នៃ​ព្រះ​ពុទ្ធ​ ទ្រង់​ញ៉ាំង​ជន​ឲ្យ​រលត់​ទុក្ខ​ ហើយ​បាន​ថ្វាយ​ភិក្ខា​មួយ​វែក​ ដល់​ព្រះ​មហេសី​ព្រះ​នាម​សិទ្ថ​ត្ថៈ​ ទ្រង់​មាន​ប្រាជ្ញា​ មាន​ព្រះ​ហឫទ័យ​ស្ងប់​រម្ងាប់​ មាន​ព្យាយាម​ច្រើន​ ទ្រង់​មិន​ញាប់​ញ័រ​ ដោយ​លោក​ធម៌ ។ សេចក្តី​ត្រេក​អរ​របស់​ខ្ញុំ​ មាន​ប្រ​មាណ​ច្រើន​ចំពោះ​ព្រះ​ពុទ្ធ​
images/articles/1957/Untitled-1-Recovered.jpg
Public date : 23, Apr 2026 (18,907 Read)
បីឋវិមាន (ព្រះ​មោគ្គ​ល្លាន​សួរ​ថា) តាំង​របស់​នាង​ ជា​វិ​ការៈ​ នៃ​មាស​ដ៏​ធំ​ទូ​លាយ​ មាន​សន្ទុះ​លឿន​ដូច​ចិត្ត​ ទៅ​តាម​ប្រា​ថ្នា​បាន​ ម្នាល​នាង​មាន​ខ្លួន​ប្រ​ដាប់​ហើយ ទ្រ​ទ្រង់​នូវ​កម្រង​ផ្កា​ មាន​សំពត់​ល្អ​ នាង​ភ្លឺ​ស្វាង​ដូច​ជា​ផ្លេក​បន្ទោរ​ ញ៉ាំង​ទី​បំផុត​នៃ​ពពក​ឲ្យ​ភ្លឺ​ច្បាស់​ តើ​នាង​មាន​សម្បុរ​បែប​នេះ​ ដោយ​ហេតុ​អ្វី ផល​សម្រេច​ដល់​នាង​ក្នុង​ទី​នេះ​ផង​ ភោ​គៈ​ទាំង​ឡាយ​ ឯណា​នី​មួយ​ជា​ទី​គាប់​ចិត្ត​ ភោ​គៈ​ទាំង​នោះ​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 0.62
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿