30
Tueday, 19 Mar B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
All Counter Clicks
Today 91,535
Today
Yesterday 195,955
This Month 4,441,255
Total ៣៨៣,៧២៧,៩៤៨
Reading Article
Public date : 19, Sep 2021 (4,293 Read)

អ្នក​ប្រាថ្នា​សេចក្ដី​សុខ សេចក្ដី​ចម្រើន ត្រូវប្រកបសេចក្តីព្យាយាម



 

អាចារ្យ សូរ ហាយ ក្រុម​ជំនុំ​ប្រែ​ព្រះ​ត្រៃបិដក រៀបរៀង វីរិយ​កថា (អាចារ្យ សូរ ហាយ វត្ត​ឧណ្ណាលោម ភ្នំពេញ ក្រុម​ជំនុំ​ប្រែ​ព្រះ​ត្រៃបិដក ក្នុង​ក្រសួង​ពុទ្ធ​សាសន​បណ្ឌិត្យ នៅ​ព្រះ​រាជ​បណ្ណាល័យ​កម្ពុជា បាន​ដក​ស្រង់​ពី​គម្ពីរ​ផ្សេងៗ មាន​គម្ពីរ​សំយុត្ត​និកាយ​ជា​ដើម​មក​អធិប្បាយ ។ )

នមត្ថុរតនត្តយស្ស វាយមេថេវ បុរិសោ យាវ អត្ថស្ស និប្បទា និប្ជន្នសោភណោ អត្ថោ ខន្ត្យា ភិយ្យោ ន វិជ្ជត ។ ឥឡូវ​នេះ​និង​សម្ដែង​ព្រះ​សទ្ធម្ម​ទេសនា ពណ៌នា​អំពី​សេចក្ដី​ព្យាយាម ដែល​ជា​សាសន​ធម៌​របស់​ព្រះ​បរម​លោក​នាថ​មុនី ដើម្បី​ជា​ប្រយោជន៍​ដល់​សាសនិក​ជន អ្នក​ប្រាថ្នា​សេចក្ដី​សុខ សេចក្ដី​ចម្រើន និង​កុសល​សម្មា​បដិបត្តិ​តាម​សម​គួរ ដូច​សេចក្ដី​ដែល​និង​អធិប្បាយ​ពន្យល់​ផ្លូវ​ឱ្យ​កើត​សតិ​បញ្ញា​ត​ទៅ​នេះ ។

ជន​ទាំងឡាយ​ដែល​កើត​មក​ក្នុង​លោក​នេះ មិន​រើស​ថា​ជន​ជាតិ​ណា​ឡើយ សុទ្ធ​តែ​មាន​ធុរៈ​មុខ​ការងារ​សម្រាប់​ខ្លួន​រាល់ៗរូប​ទាំងអស់ ជន​ជា​គ្រហស្ថ​ប្រុស​ស្រី​មាន​ធុរៈ​ធ្ងន់​ខាង​រក​ទទួល​ទាន​ចិញ្ចឹម​ជីវិត មាន​ស្រែ ចម្ការ លក់​ដូរ ឬ​ធ្វើ​រាជការ​ជា​ដើម ចំណែក​ខាង​អ្នក​បួស​ក៏​ត្រូវ​មាន​ធុរៈ​ផ្ទាល់​ខ្លួន ខាង​ផ្លូវ​សិក្សា​ប្រតិបត្តិ​ធម៌​វិន័យ​របស់​ព្រះ​សម្ពុទ្ធ​ជា​ម្ចាស់ ។

មនុស្ស​ទាំងអស់​ដែល​មាន​ប្រភេទ​ផ្សេង​គ្នា​ក្ដី ដូច​គ្នា​ក្ដី មាន​វ័យ​តិច​ច្រើន​ជាង​គ្នា​ក្ដី ជំនាន់​ដំណាល​គ្នា​ក្ដី សុទ្ធ​តែ​ជា​អ្នក​មាន​បែរ​ឈម​មុខ​ទៅ​រក​ប្រកប​ការងារ​ចិញ្ចឹម​ជីវិត ឬ​ផ្លូវ​សិក្សា​វិជ្ជា​សម្មាបដិបត្តិ​តែ​រាល់ៗខ្លួន ឥត​មាន​ទំនេរ​សោះ​ឡើយ ប៉ុន្តែ​ការងារ​ឬ​ផ្លូវ​សិក្សា​ទាំងនោះ​សោត ក្រ​ខ្លះ ងាយ​ខ្លះ ធ្ងន់​ខ្លះ ស្រាល​ខ្លះ សូម្បី​ធុរៈ​ដែល​ត្រូវ​ធ្វើ​នោះ​ប៉ុន​គ្នា ក៏​គង់​ផ្សេង​គ្នា​ដោយ​សេចក្ដី​ព្យាយាម​របស់​មនុស្ស​ដែល​ខ្លាំង​ខ្សោយ ឬ​មាន​ឧបាយ​អង់អាច​ជាង​គ្នា​មិន​ខាន ។

មនុស្ស​ដែល​ជា​អ្នក​តាំង​ចិត្ត​ព្យាយាម​មាំ​មួន មិន​បណ្ដែត​បណ្ដោយ​ការងារ​ដែល​ខ្លួន​ត្រូវ​ធ្វើ​ត្រូវ​ប្រកប​នោះ កម្រៃ​ផល​ដែល​កើត​អំពី​ការ​ព្យាយាម​នោះ​ក៏​ច្រើន ។ មនុស្ស​ដែល​មិន​បាន​តាំង​ចិត្ត​ព្យាយាម ឬ​ក៏​ព្យាយាម​ធ្វើ​ទៅ​ដោយ​ខ្ជីខ្ជា ខ្ជិល​ច្រអូស​មិន​សូវ​យក​ចិត្ត​ទុក​ដាក់ កម្រៃ​ផល​ដែល​កើត​អំពី​ការ​ព្យាយាម​របស់​គេ​នោះ​ក៏​ស្ដើង​ស្ដួច​តិច​ចុះ​តាម​ចំណែក ។

សេចក្ដី​ព្យាយាម ឈ្មោះ​ថា​ជា​គុណធម៌​នាំ​ឱ្យ​សម្រេច​ផល​ប្រយោជន៍ តាម​និស្ស័យ​វាសនា​របស់​ខ្លួន ដូច​យ៉ាង​ប្រយោជន៍​បច្ចុប្បន្ន គឺ លាភ យស សរសើរ សុខ ជា​អារម្មណ៍​ដែល​អ្នក​ផង​គួរ​ប្រាថ្នា ដែល​យើង​ទាំងឡាយ​បាន​ប្រទះ​ឃើញ​ហើយ​ក្នុង​កាល​សព្វ​ថ្ងៃ​នេះ​ក្ដី ក្នុង​កាល​អនាគត​ដែល​មិន​ទាន់​មក​ដល់ តែ​គង់​និង​បាន​ឃើញ​ក្នុង​កាល​ខាង​មុខៗក្ដី លាភ យស សរសើរ សុខ ទាំង​នេះ​ដែល​និង​កើត​ឡើង​បាន សុទ្ធ​តែ​កើត​មាន​ឡើង​មក​អំពី​អំណាច​កម្លាំង​សេចក្ដី​ព្យាយាម​ទាំងអស់ មិន​មែន លាភ យស សរសើរ សុខ កើត​មាន​ឡើង​មក​អំពី​អំណាច​សេចក្ដី​ខ្ជិល​ច្រអូស​ឡើយ​ពណ៌នា​មក​ប៉ុណ្ណេះ​ឃើញ​ថា សេចក្ដី​ព្យាយាម​ពិត​ជា​ធម៌​បញ្ជូន​ឱ្យ​កើត​ប្រយោជន៍​យ៉ាង​ច្រើន មិន​មែន​តិច​ទេ ។

សម​ដូច​ពុទ្ធ​ភាសិត​ដែល​បាន​លើក​ផ្ដើម​ទុក​មក​ខាង​ដើម​ថា “បុគ្គល​ជា​កូន​ប្រុស គួរ​ព្យាយាម​ឱ្យ​ណាស់ ទាល់​តែ​សម្រេច​ប្រយោជន៍ ឯ​ប្រយោជន៍​យ៉ាង​ថ្លៃ​ថ្លា​ដែល​សម្រេច​មក​ហើយ នោះ​មិន​មាន​ក្រៃលែង​ជាង​ខន្តី​ធម៌​ទេ” ។

ព្រះ​ពុទ្ធ​ឱវាទ​នេះ​ហាក់​ដូច​ព្រះ​សម្ពុទ្ធ​ជា​ម្ចាស់ ត្រាស់​ដាស់​តឿន​ឱ្យ​ព្យាយាម​ចំពោះ​តែ​បុរស មិន​ទួទៅ​ទៅ​ដល់​ស្ត្រី​ផង​ឡើយ ត្រង់​ណេះ​បើ​ប្រសិន​ណា​ជា​មាន​ពាក្យ​គេ​ឆ្លៀត​សួរ​មក​ថា ព្រោះ​ហេតុ​អ្វី​បាន​ជា​ពោល​ដាស់​តឿន​ចំពោះ​តែ​បុរស ? ឆ្លើយ​ថា មិន​មែន​ដូច្នោះ​ឡើយ ខាង​ស្ត្រី​ក៏​ព្រះ​អង្គ​ដាស់​តឿន​ឱ្យ​ព្យាយាម​ប្រកប​កិច្ច​ធុរៈ​ដែល​ល្មម​ធ្វើ​បាន​តាម​ចំណែក​ដូច​គ្នា ប៉ុន្តែ​បាន​ជា​ពោល​ប្រដៅ​យ៉ាង​នោះ ដោយ​ហេតុ​ថា​បុរស​នោះ​ពេញ​ទី​ជា​ភ្នាក់ងារ​នៃ​សេចក្ដី​ព្យាយាម​ជាង​ស្ត្រី ព្រោះ​ថា​ធម្មជាតិ​ជាតិ​ជា​បុរស​ជា​មនុស្ស​មាន​ទម្រង់​រាង​កាយ​ស្រលួត​ស្រឡះ​មាន​ឫកពា​ក្លៀវក្លា ទាំង​កម្លាំង​ក៏​រឹងប៉ឹង និង​ជា​អ្នក​ចេះ​អត់ ធន់​ទ្រាំ​ទ្រ​កិច្ចការ​ធ្ងន់ៗ គ្រាន់​បើ​ជាង​ស្ត្រី អាច​នឹង​ទទួល​ធុរៈ​ក្រ​លំបាក​ដែល​កើត​អំពី​ការ​ព្យាយាម​ប្រកប​កិច្ចការ​ទាំងពួង​ជាង​ស្ត្រី ម្យ៉ាង​ទៀត បុរស​ជា​មនុស្ស​មោះមុត​អង់​អាច​ជាង​ស្ត្រី ដូច​ការ​ស្វះ​ស្វែង​រក​ចំណេះ​វិជ្ជា​ឬ​ប្រយោជន៍​អ្វី​មួយ​ក្នុង​លោក​នេះ​ក្ដី លោក​ខាង​មុខ​ក្ដី ក៏​បុរស​នេះ​ឯង​ជា​អ្នក​មាន​ទំនង​គួរ​ធ្វើ​ប្រយោជន៍​បាន​ច្រើន​យ៉ាង​ជាង​ស្ត្រី រួម​សេចក្ដី​ថា​បុរស​ជា​ប្រធាន​ឬ​ជា​ទី​តាំង​នៃ​សេចក្ដី​ព្យាយាម ហេតុ​ដូច្នោះ​ទើប​លើក​ឡើង​ដាស់​តឿន​ឱ្យ​ព្យាយាម​ជា​មុន ។ ចំណែក​ស្ត្រី​ជា​មនុស្ស​មាន​រាង​កាយ​ទន់​ភ្លន់ កម្លាំង​ខ្សោយ​និង​សេចក្ដី​វាងវៃ​តិច មិន​សម​នឹង​ទទួល​កិច្ចការ​ក្រ​លំបាក​បាន​ងាយ​ដូច​បុរស ដូច​យ៉ាង​ពល​ទាហាន​ឬ​នាហ្មឺន​មុខ​មន្ត្រី​ធំៗ ក៏​សុទ្ធ​តែ​ប្រុស ព្រោះ​ឃើញ​ថា​ជា​អ្នក​ឈ្លាសវៃ​ជាង​ស្ត្រី បុរស​ឈ្មោះ​ថា​ជា​ភ្នាក់ងារ​ក្នុង​ការ​បង្ក្រាប​សត្រូវ ឈ្មោះ​ថា​ជា​អ្នក​មាន​តំណែង​ឥស្សរភាព​ច្រើន​ជាង​ស្ត្រី តែ​ស្ត្រី​ក៏​ត្រូវ​ព្យាយាម​ចាប់​ការងារ​តាម​ចំណែក​ដែល​ល្មម​ធ្វើ​បាន​ដូច​គ្នា ។

ព្រោះ​ហេតុ​នោះ ជន​ទាំងឡាយ​ដែល​កើត​មក​ជា​កូន​ប្រុស​ត្រូវ​ប្រឹង​ប្រែង​ប្រកប​ការងារ​ក្នុង​ផ្លូវ​លោក​នេះ ដូច​ខំ​សិក្សា​ស្វែង​រក​វិជ្ជា​ណា​មួយ មាន​វិជ្ជា​ខាង​រដ្ឋបាល​ ​តុលាការ ​ឬ​វិជ្ជា​ខាង​ហត្ថកម្ម ការ​ជាង មាន​ជាង​មាស​ប្រាក់​ជា​ដើម ដែល​ខ្លួន​ស្មគ្រ​ចិត្ត​ធ្វើ​នោះ គឺ​ធ្វើ​ឬ​ប្រកប​ការ​នោះៗ ឱ្យ​មាំ​មួន កុំ​បី​ធ្វេស​ប្រហែស​បណ្ដែត​បណ្ដោយ​ឡើយ ត្រូវ​តែ​ក្រវើន​ក្រតើន​ឡើង​ដើម្បី​នឹង​ធ្វើ​ដំណើរ​វិជ្ជា​សេចក្ដី​ឆ្លាស​របស់​ខ្លួន ឱ្យ​រូត​រះ​ឱ្យ​ទាន់​កាល​សម័យ​ព្រោះ​សម័យ ពោល​គឺ​របៀប​បែប​ផែន​ច្បាប់​ទម្លាប់​និង​ចំណេះ​វិជ្ជា​ជា​ដើម ក្នុង​កាល​ឥឡូវ​នេះ កាន់​តែ​ស្រូត​រូត​ជឿន​លឿន​ប្លែកៗ ទៅ​ជាង​ធម្មតា​ហើយ លុះ​តែ​ខំ​ព្យាយាម​ប្រឹង​កង្ខើញ​ឱ្យ​ណាស់ ទើប​នឹង​បាន​ស្រូប​ឡើង​ទាន់​កាល​សម័យ ក៏​បុគ្គល​ដែល​មាន​គំនិត​ភ្ញាក់​ឡើង​ទាន់​សម័យ​នេះ ចាត់​ថា​ជា​មនុស្ស​សប្បុរស​មួយ ហៅ​ថា កាលញ្ញុតា ប្រែ​ថា​អ្នក​ស្គាល់​កាល​សម័យ ។

បុគ្គល​ដែល​មាន​គំនិត​លន់​លក់​មិន​ងើប​ឡើង​ចាប់​ព្យាយាម​ឱ្យ​ទាន់​កាល​សម័យ និង​វ័យ​របស់​ខ្លួន​នៅ​កំពុង​ចម្រើន ចេះ​តែ​បង្អង់ៗ​ទៅ មិន​ដឹង​កាល​វិនាស​កាល​ចម្រើន ដែល​កម្ម​បណ្ដាល​ឱ្យ​កើត​ឡើង ហៅ​ថា អកាលញ្ញុតា ប្រែ​ថា​អ្នក​មិន​ស្គាល់​កាល​ចាត់​ជា​អសប្បុរស​ម្យ៉ាង ន័យ​នេះ​មាន​ព្រះ​ពុទ្ធ​ឱវាទ​ដែល​ព្រះ​អង្គ​ទ្រង់​ដាស់​តឿន​ក្រើន​រំឭក​ទុក​មក​ថា ឧដ្ឋានកាលម្ហិ អនុដ្ឋហានោ យុវា ពលី អាលសយំ ឧបេតោ សំសន្នសង្កប្បមនោ កិសីតោ បញ្ញាយ មគ្គំ អលសោ ន វិន្ទតិ ។ សេចក្ដី​ថា បុគ្គល​មាន​វ័យ​គឺ​អាយុ​នៅ​ក្មេង កំពុង​មាន​កម្លាំង តែ​ផ្អែក​នឹង​ខ្ជិល​ច្រអូស​មិន​មាន​ព្យាយាម​រវៀស​​រវៃ​ក្នុង​កាល​ដែល​មាន​ទំនង​គួរ​រវៀស​រវៃ មាន​ចិត្ត​ត្រិះរិះ​ជាប់​ចំពាក់​មាំ​ក្នុង​កាម​គុណ មារយាទ​ព្រាំ​ព្រាល[១] ច្រអូស​កាយ​ច្រអូស​ចិត្ត​មិន​ដែល​បាន (ប្រទះ) នឹង​ផ្លូវ​បញ្ញា​ឡើយ ។

ឱវាទ​នេះ​បំភ្លឺ​ឱ្យ​ឃើញ​ថា មនុស្ស​ប្រុស​ស្រី​ក្នុង​លោក​ដែល​កើត​មក​ហើយ មាន​រាង​កាយ​ធំ​ធាត់ ឥត​មាន​ពិការ​ខូច​អវយវៈ​ណា​មួយ មាន​កំបុត​ដៃ​ជា​ដើម​ទេ ទាំង​វ័យ​ក៏​នៅ​ក្មេង ល្មម​និង​ចាប់​ផ្ដើម​ព្យាយាម​ប្រកប​កិច្ចការ​ផ្លូវ​លោក​ឬ​ផ្លូវ​ធម៌ ឱ្យ​ទាន់​សម័យ​ដែល​ខ្លួន​កំពុង​ពេញ​កម្លាំង​នៅ​ឡើយ គួរ​តែ​ប្រញាប់​ប្រឹង​ប្រែង​កុំ​ឱ្យ​ហួស​សម័យ​នោះ​ទាន់ មិន​គួរ​នឹង​បណ្ដែត​បណ្ដោយ​ឱ្យ​វ័យ​អស់​ទៅ​តាម​យប់​និង​ថ្ងៃ​កន្លង​បាត់​ទៅ​ទទេ​ៗ​សោះ គួរ​ស្ដាយ​វ័យ​របស់​ខ្លួន​ណាស់ មិន​គួរ​បើ​និង​ដំអក់​ឱ្យ​ធ្លោយ​សោះ​ឡើយ ព្រោះ​ជាន់​បឋម​វ័យ រវាង​ពី​អាយុ ៦ ឬ ៧ ឆ្នាំ​ឡើង​ទៅ​ទល់​នឹង ៣០ ឆ្នាំ​នេះ​ជា​ឱកាស​ដ៏​ធំ​ទូលាយ​ងាយ​និង​ងាក​រេ​រក​កិច្ច​ធុរៈ ដែល​ខ្លួន​ស្មគ្រ​ចិត្ត ចំណែក​ខាង​គ្រហស្ថ ទោះ​បី​រៀន​អក្សរ រៀន​ច្បាប់​ទម្លាប់​ឬ​រៀន​ខាង​ហត្ថ​កម្ម​គឺ​ធ្វើ​ការ​ជាង មាន​ជាង​មាស ឬ​ជាង​ធ្វើ​រថយន្ត​ជា​ដើម ខាង​បព្វជិត និង​ចាប់​រៀន​សូត្រ​ព្រះ​បរិយត្តិ​ក៏​បាន​ងាយ ព្រោះ​កម្លាំង​កាយ កម្លាំង​ស្មារតី​នៅ​កំពុង​បរិបូណ៌ ។

វ័យ​ជាន់​ដំបូង​នេះ ពេញ​ហៅ​មាន​ទំនង​នាំ​ឱ្យ​កើត​ប្រយោជន៍​ត​វែង​ទៅ​មុខ​មិន​តិច​ឡើយ ទោះ​ជា​យ៉ាង​ណា​ក៏​ងាយ​និង​ត្រិះរិះ​រក​ឧបាយ​ផ្សេង​ៗ​ទៀត តែ​បើ​បណ្ដោយ​ឱ្យ​សេចក្ដី​ខ្ជិល​ច្រអូស​ឬ​សេចក្ដី​ស្រវឹង​ជ្រុល​ជ្រប់​ក្នុង​កាម​គុណ​ចូល​គ្រប​សង្កត់​បានហើយ សូម្បី​ចំណេះ​វិជ្ជា​ឬ​ប្រយោជន៍​អ្វី​មួយ ដែល​មាន​ទំនង​គួរ​និង​ចេះ គួរ​និង​បាន​មាន​កើត​ឡើង​ក៏​គង់​តែ​ត្រឡប់​វិនាស​ទៅ​វិញ​ពុំ​ខាន ឯ​សេចក្ដី​ខ្ជិល​នេះ មាន​អាការៈ​ជា​ទោស​ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​ច្រើន​យ៉ាង​ណាស់ ចំណែក​សេចក្ដី​ព្យាយាម​ជា​គុណ​ជួយ​ជ្រោមជ្រែង​ឱ្យ​បាន​សេចក្ដី​សុខ​ទាំង​លោក​នេះ​និង​ខាង​មុខ ។

សម​ដូច​បាលី​ដែល​សម្ដែង​អំពី​តំណ​នៃ​សេចក្ដី​ខ្ជិល​និង​សេចក្ដី​ព្យាយាម​ថា អតិសិតំ អតិឧណ្ហំ អតិសាយមិទំ អហុ ឥតិ វិស្សដ្ឋកម្មេន្ត អត្ថា អច្ចេន្តិ មាណវេ ប៉ុណ្ណេះ​ជា​ដើម សេចក្ដី​ថា ប្រយោជន៍​ទាំងឡាយ តែង​កន្លង​ហួស មាណព​គឺ​មនុស្ស​កំលោះ ដែល​លះ​បង់​ការងារ​ត្រូវ​ធ្វើ​នោះ​ចោល​ដោយ​ទម្រន់​អាង​ថា ពេល​នេះ​រងា​ណាស់ នៅ​ក្ដៅ​ណាស់ ល្ងាច​ជ្រុល​ណាស់ ។

តែ​បើ​ជន​ឯណា កាល​ដែល​កំពុង​ធ្វើ​ការ​ដែល​បុរស​ត្រូវ​ធ្វើ​នោះ មិន​សម្គាល់​ត្រង់​ត្រជាក់ ត្រង់​ក្ដៅ (មក​ជា​ប្រមាណ) ដោយ​ក្រៃលែង​ជាង​ស្មៅ គឺ​ថា​ដាក់​ខ្លួន​ទុក​ដូច​ជា​ស្មៅ ជន​នោះ​នឹង​មិន​សាប​សូន្យ​អំពី​សេចក្ដី​សុខ​ឡើយ ។

សេចក្ដី​នេះ​ពន្យល់​ឱ្យ​ឃើញ​ថា បុគ្គល​ដែល​ត្រូវ​ការ​ប្រារព្ធ​ព្យាយាម​យក​ចិត្ត​ទុក​ដាក់​ធ្វើ​កិច្ច​ការ​អ្វី​មួយ ត្រូវ​កុំ​ស្ដាយ​សាច់​ឈាម​ពណ៌​សម្បុរ កុំ​ទម្រន់ កុំ​ខ្លាច កុំ​រអា កុំ​រួញរា​នឹង​សេចក្ដី​ទុក្ខ​ព្រួយ​ហត់​នឿយ ដែល​កើត​អំពី​ការ​ព្យាយាម​នោះ​ឱ្យ​សោះ ព្រោះ​ថា​កិច្ចការ​ទាំងឡាយ​ក្នុង​លោក​នេះ ដែល​គេ​ត្រូវ​ព្យាយាម​គឺ​ថា​ត្រូវ​ចុះ​ដៃ​ធ្វើ ទោះ​បី​ធ្វើ​ដោយ​កម្លាំង​ឬ​ដោយ​កម្លាំង​តម្រិះ​គិត​គូរ តែង​តែ​និង​មាន​ឧបសគ្គ​គឺ​ឧបទ្រព​ទុក្ខ​ភ័យ​ចង្រៃ ចូល​មក​ច្រៀត​ជ្រែក​ប្រកួត​ប្រណាំង​គ្នា​នឹង​កិច្ច​ការ​នោះៗជា​ធម្មតា ការ​ចាប់​ផ្ដើម​ព្យាយាម​កិច្ច​ធុរៈ​នីមួយ​ៗ​នេះ​ដំបូង​ឡើយ តែង​ប្រទះ​ទុក្ខ​ព្រួយ​នឿយ​លំបាក​ខ្លះ​ជា​ទំនៀម សូម្បី​ព្យាយាម​ក្នុង​ផ្លូវ​កុសល​សុចរិត ក៏​គង់​បាន​ទុក្ខ​លំបាក​ដូច​គ្នា តែ​ទុក្ខ​លំបាក​នេះ​រមែង​ឱ្យ​ផល​មក​ជា​សុខ​ក្នុង​កាល​ខាង​ក្រោយ ហេតុ​ដូច្នោះ កាល​បើ​បុគ្គល​មាន​ព្យាយាម​ហើយ​ត្រូវ​ឱ្យ​មាន​ខន្តី សេចក្ដី​អត់​ធន់ មក​ជា​គូ​គ្នា​នឹង​វីរិយ ដើម្បី​ជា​ជំនួយ​វីរិយ ឱ្យ​តាំង​នៅ​មាំ​មួន ខន្តិ​ធម៌​នេះ​ជា​ធម៌​សម្រាប់​ជីក ឬ​ឆ្កឹះ​ចោល​នូវ​ទុក្ខ​ព្រួយ ឬ​ថា​ជា​ភាវៈ​ខាង​ជម្នះ​នូវ​ទុក្ខ ដែល​កើត​អំពី​សេចក្ដី​ព្យាយាម​នោះៗ ខន្តី​ធម៌​នេះ​រាប់​ថា​ជា​ជើង​សម្រាប់​ជួយ​ជ្រោមជ្រែង​ទប់​ទល់​វីរិយ​ទុក​កុំ​ឱ្យ​លើក​លះ​ចោល​កិច្ច​ធុរៈ ដែល​ត្រូវ​ធ្វើ​នោះ​ចេញ​បាន ឯ​វីរិយ​នេះ​កាល​បើ​មាន​ខន្តី​ជា​គូ​ហើយ​ទុក​ជា​ប្រទះ​អារម្មណ៍ ដែល​គួរ​ឱ្យ​កើត​ទុក្ខ​ភ័យ​ចូល​មក​រឹប​ជាន់​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​រុះ​រើ​លះ​កិច្ច​ធុរៈ​នោះ​ចោល​បាន ព្រោះ​មាន​ខន្តី​ធម៌​នេះ​ជា​កម្លាំង​ជួយ​គាំពារ វីរិយ​និង​ខន្តី ទាំង​ពីរ​នេះ​ជា​ធម៌​ជាន់​ខ្ពស់ មាន​គុណានិសង្ស​ធំ​ទូលាយ​យ៉ាង​ក្រៃលែង សូម្បី​ព្រះ​សម្មាសម្ពុទ្ធ​ក៏​ព្រះ​អង្គ​ទ្រង់​បាន​បំពេញ​មក​ហើយ​ដែល​ហៅ​វីរិយ​បារមី ខន្តី​បារមី​នោះ​ឯង ។

មួយ​វិញ​ទៀត វីរិយនិង​ខន្តី​នេះ កាល​បើ​មាន​បុគ្គល​ណា​ហើយ តែង​នឹង​បបួល​ដឹក​អន្ទង​បុគ្គល​នោះ​ឱ្យ​ក្លាហាន ប្រកប​កិច្ច​ធុរៈ​គ្រប់​យ៉ាង ប្រមូល​សេចក្ដី​អធិប្បាយ​មក​ថា បុគ្គល​អ្នក​ប្រកប​ដោយ​វីរិយ​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​ហើយ​និង​ខន្តី​សេចក្ដី​អត់​ធន់ ដូច​ថ្លែង​មក​នេះ​អាច​និង​បដិសេធ​ទុក្ខ​ភ័យ​ទាំងពួង​បាន លែង​មាន​ញាប់​ញ័រ​តក់ស្លុត​នឹង​អារម្មណ៍​ដែល​ប៉ះ​ពាល់​មក​នោះ​ឡើយ លុះ​ខាង​ក្រោយ​មក ក៏​ឱ្យ​ផល​យ៉ាង​វិសេស ទៅ​ជា​មនុស្ស​ខ្ពង់​ខ្ពស់​មាន​ឈ្មោះ​ល្បី​ល្បាញ​ឡើង ដោយ​អំណាច​វិជ្ជា​ដែល​កើត​អំពី​ការ​ប្រឹង​ប្រែង​អត់​ធន់​នោះ​មក កាល​បើ​សម្បូណ៌​ដោយ​វិជ្ជា​ហើយ ទោះ​បី​ធ្លាប់​ជា​អ្នក​កំព្រា​គ្មាន​មិត្រ​សម្លាញ់ ឬ​ជា​អ្នក​ក្រ​ទ្រព្យ​សម្បត្តិ​មក​អំពី​ដើម ឬ​ជា​អ្នក​ថោក​ទាប​ដោយ​រូប​សម្បត្តិ​យ៉ាង​ណា ក៏​គង់​ត្រឡប់​ទៅ​ជា​មនុស្ស​ថ្កុំថ្កើង​រុង​រឿង​គ្រប់​យ៉ាង​ទាំងអស់​បាន ព្រោះ​ហេតុ​ដូច្នោះ​ជន​ទាំងឡាយ​គ្រប់​គ្នា ទោះ​អ្នក​មាន​សម្បត្តិ​ស្ដុកស្ដម្ភ​ក្ដី ខ្សត់​ក្ដី គួរ​តែ​ខំ​ព្យាយាម​ស្វះ​ស្វែង​រក​វិជ្ជា​ដែល​ជា​គុណ​សម្បត្តិ គឺ​ជា​លម្អ​យ៉ាង​ខ្ពស់​សម្រាប់​ខ្លួន ។

ឯ​បុគ្គល​មាន​ភោគ​សម្បត្តិនិង​រូប​សម្បត្តិ​ហើយ តែ​បើ​គ្មាន​វិជ្ជា​សម្បត្តិ​ទៀត ក៏​ទុក​ដូច​ជា​មនុស្ស​ក្រី​ក្រ​សម្បត្តិ ទុក​ដូច​ជា​មនុស្ស​ពិការ មិន​រុង​រឿង​ក្នុង​ត្រកូល​នោះ​ឡើយ សម​ដូច​សុភាសិត​ថា “រូបយោនព្វនសម្បន្នោ វិសាលកុសលសម្ភវោ វិជ្ជាហីនោ ន សោភេតិ និគន្ធា ឥវកឹសុកា” សេចក្ដី​ថា “បុគ្គល​បាន​កើត​ក្នុង​ត្រកូល​ខ្ពស់ បរិបូណ៌​ដោយ​រូប​និង​វ័យ​ហើយ (តែ​បើ) សាប​សូន្យ​ចាក​វិជ្ជា រមែង​មិន​ល្អ​ឡើយ ដូច​គ្នា​និង​ផ្កា​ជា (គ្រាន់​តែ​មាន​ពណ៌​ក្រហម​ច្រាល​មែន) តែ​រក​ក្លិន​ក្រអូប​គ្មាន ។

ពុទ្ធ​ភាសិត​នេះ​គប្បី​ឃើញ​ថា​វិជ្ជា​នេះ​ពិត​ជា​គុណ​ជាតិ​វិសេស​មែន ដែល​ជា​ផល​បណ្ដាល​ចេញ​មក​ថ្មីៗអំពី​វីរិយ​និង​ខន្តី ដូច​ពណ៌នា​មក ឯ​ពាក្យ​ថា វិជ្ជា សំដៅ​យក​វិជ្ជា​ទាំង​ផ្លូវ​លោក​ផ្លូវ​ធម៌ ដែល​ប្រព្រឹត្ត​ទៅ​ដោយ​ប្រពៃ​ប្រាស​ចាក​ទោស​ទុច្ចរិត​ទាំងអស់ ។

សេចក្ដី​ព្យាយាម​ខ្មីឃ្មាត​នេះ​ជា​ធម៌​ទាក់ទង​បែក​សាខា​ច្រើន​ស្ថាន​ណាស់ ដូច​ក្នុង​ប្រធាន​សូត្រ ព្រះ​លោក​នាថមុនី​ទ្រង់​សម្ដែង​ទុក​មក ដោយ​មហា​ករុណា ចង់​ឱ្យ​ពួក​ប្រជាជន​ក្នុង​លោក​បាន​សេចក្ដី​សុខ​សេចក្ដី​ចម្រើន ព្រះ​អង្គ​ទ្រង់​ដាស់​តឿន​ពន្យល់​ទុក​មក​បាលី​ថា “សំវរោ ច មហានព្ចា ភាវនា អនុរក្ខនា ឯតេ ចត្តារោ បធានា ទេសិតា ទិច្ចពន្ធុនា យេហិ ភិក្ខុ ឥធាតាបី ខយំ ទុក្ខស្ស បាបុណេ” អធិប្បាយ​ថា ” បធាន​គឺ​ធម៌​ជា​គ្រឿង​តាំង​ផ្ដួច​ផ្ដើម​ទាំងឡាយ ៤ យ៉ាង​នុ៎ះ​គឺ ”

១- សំវរោ ព្យាយាម​រារាំង​មិន​ឱ្យ​បាប​អកុសល​ដែល​នៅ​មិន​ទាន់​កើត កុំ​ឱ្យ​កើត​ឡើង​បាន គឺ​ប្រយត្ន​ឥន្ទ្រីយ៍​ទាំង ៦ គឺ ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ចិត្ត កុំ​ឱ្យ​កើត​សោមនស្ស ឬ​ទោមនស្ស ក្នុង​វេលា​ដែល​ភ្នែក​ឃើញ​រូប ត្រចៀក​ឮ​សំឡេង ច្រមុះ​ធុំ​ក្លិន អណ្ដាត​លិទ្ធ​រស កាយ​ពាល់​ត្រូវ ចិត្ត​ស្រាវ​ជ្រាវ​រក​អារម្មណ៍​តាម​ផ្លូវ​មនោ​ទ្វារ គួរ​ប្រយត្ន​ឥន្រ្ទិយ ៦ យ៉ាង​នេះ​កុំ​ឱ្យ​លុះ​អំណាច​ឬ​ចាញ់​បញ្ឆោត​អារម្មណ៍​ទាំង​នេះ​បាន កាល​បើ​ទូន្មាន​តន្រ្ទិយ​បាន​ហើយ បាប​អកុសល​ដែល​បម្រុង​នឹង​កើត​ឡើង​ក៏​កើត​មិន​បាន ។

២- បហានំ ព្យាយាម​លះ​បាប​ដែល​កើត​ហើយ គឺ​បាប​ដែល​កើត​ឡើង​ព្រោះ​ខ្លួន​ល្ងង់​ខ្លៅ ឬ​កើត​ឡើង​ដោយ​រឹង​រូស​ចចេស​ធ្វើ​ក្នុង​កាល​មុន​ៗ ព្រោះ​មិន​ធ្លាប់​បាន​ស្ដាប់ មិន​ធ្លាប់​បាន​សិក្សា​ធម៌​វិន័យ​របស់​ព្រះ​អរិយ​ជា​ម្ចាស់ លុះ​ខាង​ក្រោយ​មក​កាល​បើ​គិត​ឃើញ​ហើយ គួរ​តែ​លះ​បង់​ចោល​អំពី​បាប​ទាំងនោះ​ឱ្យ​ស្រឡះ​ចេញ ត្រូវ​តាំង​ចេញ​ថា​និង​លែង​ប្រព្រឹត្ត​ល្មើស​ធ្វើ​ដូច្នោះ​ទៀត ។

៣- ភាវនា ព្យាយាម​ញាំង​កុសល​ឬ​បំពេញ​ឱ្យ​មាន​ឡើង​ក្នុង​សន្ដាន កុសល​ដែល​នៅ​មិន​ទាន់​កើត​គួរ​ព្យាយាម​ធ្វើ​ឱ្យ​កើត​ឡើង ព្រោះ​បាប​អកុសល​ដែល​ជា​ចំណែក​ទុច្ចរិត​លះ​ចេញ​ទៅ​ហើយ​នោះ ត្រូវ​បំពេញ​កុសល​ដែល​ជា​ចំណែក​សុចរិត​ឱ្យ​មាន​ឡើង​ជំនួស ដើម្បី​កុំ​ឱ្យ​មាន​ឱកាស​ឱ្យ​បាប​មាន​ចន្លោះ​កើត​ឡើង​បាន​ទៀត ។

៤- អនុរក្ខនា ព្យាយាម​រក្សា​កុសល​សេចក្ដី​ល្អ​របស់​ខ្លួន​ទុក ដែល​ខ្លួន​បាន​ធ្វើ​មក​ហើយ​ក្នុង​កាល​មុន មិន​ឱ្យ​សាប​សូន្យ​ទៅ​ដោយ​អាការ​ធ្វេស​ប្រហែស ព្រោះ​ថា​របស់​ឯណា​ដែល​បាន​ធ្វើ​កើត​ឡើង​ហើយ​ក្នុង​កាល​មុន ៗ ខាង​ក្រោយ​មក​ត្រូវ​រក្សា​វាំង​រឿយ ៗ ទើប​របស់​នោះ​ចម្រើន​ឡើង​បាន ឧទាហរណ៍ ដូច​យ៉ាង​ធម៌​អាថ៌​ឬ​វិជ្ជា​ច្បាប់​ទំលាប់​អ្វី​ក៏​ដោយ ដែល​ទន្ទេញ​ចាំ​ហើយ​ត្រូវ​តែ​ឧស្សាហ៍​សូត្រ​រឿយ ៗ ទើប​និង​ចាំ​ជាប់​នៅ​យូរ​បាន ប្រធាន​ទាំង ៤ យ៉ាង​នេះ ព្រះ​សម្ពុទ្ធ​ជា​ម្ចាស់​ព្រះ​អង្គ​ជា​អទិច្ចវង្ស[២] ទ្រង់​សម្ដែង​ហើយ ភិក្ខុ​ក្នុង​សាសនា​នេះ​ជា​អ្នក​តែង​តែ​បាន​ព្យាយាម​ធ្វើ​កិលេស​ឱ្យ​រីង​ស្ងួត​ដោយ​បធាន​ធម៌​ដែល​ពោល​មក​នេះ ទើប​និង​បាន​ដល់​នូវ​កិរិយា​អស់​ទៅ​នៃ​ទុក្ខ​ទាំងពួង​បាន ។

សេចក្ដី​ព្យាយាម​នេះ កាល​បើ​បុរស​ស្ត្រី​ចេះ​ប្រកប​លៃលក​ត្រូវ​ផ្លូវ​ដែល​មាន​ទំនង​ត្រង់​ទៅ​រក​សេចក្ដី​ចម្រើន​ហើយ តែង​ញាំង​ប្រយោជន៍​ឱ្យ​សម្រេច​គ្រប់​យ៉ាង សម​តាម​សេចក្ដី​ប្រាថ្នា​របស់​ខ្លួន​ជា​ប្រាកដ ដូច​យ៉ាង​បុរស​អ្នក​បំរើ​របស់​ចុល្លកសេដ្ឋី កាល​ដើម​ដំបូង​រើស​បាន​កណ្ដុរ​ងាប់​មួយ យក​កណ្ដុរ​នោះ​ទៅ​លក់​ធ្វើ​ដើម​ទុន​ប្រកប​ការ​លក់​ដូរ សន្សំ​ឡើង​ម្ដង​បន្តិច ៗ មិន​យូរ​ប៉ុន្មាន​ក៏​បាន​ទ្រព្យ​សម្បត្តិ​កាន់​តែ​ច្រើន​ឡើង ទាល់​តែ​បាន​ជា​សេដ្ឋី​ធំ សម​ដូច​ពុទ្ធ​ភាសិត​គាថា ត្រាស់​សរសើរ​បុគ្គល​អ្នក​មាន​គំនិត​ល្អ​ថា អប្បកេនបិ មេធាវី បាភដេន វិចក្ខណោ សមុដ្ឋាបេតិ អត្តានំ អណុំ អគ្គឹវ សន្ថមំ សេចក្ដី​ថា បុរស​ស្ត្រី អ្នក​មាន​ប្រាជ្ញា ចេះ​កាញ់​គ្នេរ​ទ្រព្យ​សម្បត្តិ ប្រកប​កិច្ចការ​ចិញ្ចឹម​ជីវិត​សម​ហេតុ​ផល​ល្អ រមែង​តម្កល់​ខ្លួន​ឡើង​ទៅ​ជា​មនុស្ស​ខ្ពង់​ខ្ពស់​បាន ដោយ​សារ​ទ្រព្យ​ដើម​ទុន​តែ​បន្តិច​ប៉ុណ្ណោះ ដូច​ជា​មនុស្ស​អ្នក​បង្កាត់​ភ្លើង​រងើក​តូច​មួយ​គង់​បង្កាត់​ឱ្យ​ទៅ​ជា​ភ្លើង​ឆេះ​ធំ​ឡើង​បាន។

បុគ្គល​អ្នក​មាន​ព្យាយាម​ធ្វើ​ត​ៗ ទៅ​មិន​ដាច់​មិន​ស្រាក​ក្នុង​កិច្ចការ​របស់​ខ្លួន​តែង​បាន​សម្រេច​ប្រយោជន៍​ឃើញ​ទាន់​ហន់ ។ ព្រោះ​ហេតុ​ដូច្នោះ ជន​ទាំងឡាយ​រាល់​រូប កាល​បើ​នឹក​ឃើញ ថា​អាត្មា​អញ​ជា​អ្នក​ចៀស​វាង​ចេញ​ចាក​ការងារ​មិន​ផុត​ហើយ គួរ​តែ​ចុះ​ចាប់​ផ្ដើម​ព្យាយាម​ឱ្យ​មាំ​មួន កុំ​បី​ធ្វេស​ប្រហែស​ត្រូវ​តែ​តាំង​ចិត្ត​ឱ្យ​ក្លាហាន ក្នុង​ការ​ប្រឹង​ប្រែង​នេះ​កុំ​ទម្រន់​ឱ្យ​សោះ ត្រូវ​តែ​តាំង​ព្យាយាម​តម្កល់​ទុក​ចិត្ត​ឱ្យ​ជាប់​មាំ ប្រកប​ដោយ​អង្គ ៤ ដូច​បាលី​ថា កាមំ តចោ ន្ហារុ ប អដ្ឋិ ច អវស្សតុ អវស្សុស្សតុ មេ សរីរេ សព្វន្តំ មំសលោហតំ សេចក្ដី​ថា​សាច់​ឈាម​ទាំងអស់​ក្នុង​សរីរាង្គ​កាយ​របស់​អញ រីង​ស្ងួត​ស្វិត​ស្រពោន​ទៅ​ចុះ នេះ​ជា​អង្គ ១ សូម​នៅ​សល់​តែ​ស្បែក​ជា​អង្គ ១ សូម​ឱ្យ​នៅ​សល់​តែ​សរសៃ​ជា​អង្គ ១​ សូម​ឱ្យ​នៅ​សល់​តែ​ឆ្អឹង​ជា​អង្គ ១ កម្រៃ​ផល​ឯណា​ដែល​មិន​ទាន់​កើត​ឡើង​ដោយ​កម្លាំង​ប្រឹង​ប្រែង​ទេ អញ​នឹង​មិន​ត្រូវ​ឈប់​លែង​ចោល​ចាក​ព្យាយាម​ឡើយ ។

បុគ្គល​ជា​អ្នក​បួស​ឬ​គ្រហស្ថ​ប្រុស​ស្រី​ក្មេង​ចាស់​ណា​មួយ កាល​បើ​ប្រកប​ព្យាយាម​មាំ​មួន​ដូច​ន័យ​ពោល​មក​នេះ​ហើយ បុគ្គល​នោះ​ឯង​គង់​នឹង​បាន​សេចក្ដី​សុខ​សេចក្ដី​ចម្រើន​ក្នុង​លោក​នេះ​និង​លោក​ខាង​មុខ​ពុំ​ខាន ព្រោះ​សេចក្ដី​ព្យាយាម​នេះ​ជា​គន្លង​ហូរ​មក​នូវ​ផល​យ៉ាង​វិសេស​វិសាល ឃើញ​ជាក់​ច្បាស់ ។

ម្យ៉ាង​ទៀត​បុគ្គល​ដែល​ជា​អ្នក​មាន​ព្យាយាម ទោះ​បី​ទៅ​នៅ​ក្នុង​ប្រទេស​ណា សូម្បី​ប្រទេស​នោះ​ខ្សត់​ខ្សោយ​វិជ្ជា​សេចក្ដី​ចេះ​ដឹង​ពុំ​សូវ​មាន​មនុស្ស​រៀន​សូត្រ​ចេះ​ដឹង​ច្រើន ឬ​ក៏​ប្រទេស​នោះ​មាន​ព្រៃ​ឈើ​ញាតស្បាត ដី​ជង្ហុក​ថ្លុក​ក្រហេង​ក្រហូង មិន​ជា​ទី​សប្បាយ​យ៉ាង​ណា​ក៏​ដោយ ក៏​គង់​ត្រឡប់​ឡើង​ទៅ​មាន​មនុស្ស​ចេះ​ដឹង​ច្រើន ទៅ​ជា​ប្រទេស​ស្រឡះ​រាប​ស្មើ មាន​ទាំង​ផ្លូវ​ថ្នល់​ខ្វាត់​ខ្វែង ថ្កើង​រុង​រឿង​គួរ​ជា​ទី​រីករាយ​សប្បាយ​ទៅ​បាន (ដូច​យ៉ាង​ប្រទេស​ដី​ក្រុង​ភ្នំពេញ​ទាំង​មូល ឬ​សាលា​បាលី ព្រះ​រាជ​បណ្ណាល័យ​និង​ក្នុង​ទី​វត្ត​លង្កា ឧណ្ណាលោម​ជា​ដើម) ធៀប​មើល​ចុះ​ក្នុង​កាល​ពី​ដើមនិង​កាល​ឥឡូវ​នេះ​គង់​ឃើញ​បាន​ជា​សេចក្ដី​ចម្រើន​ដោយ​វិជ្ជា​ការ​ចេះ​ដឹង និង​ថ្កើង​រុង​រឿង​ក៏​កាន់​តែ​ស្ទុះ​ជឿន​លឿន​ឡើង​ប្លែក​ជាង​ពី​ដើម​ណាស់ ការ​ចេះ​ដឹង​ផ្សព្វ​ផ្សាយ​ចេញ​ទៅ​ខេត្ត ខណ្ឌ​នានា និង​ការ​រុង​រឿង​ដែល​កើត​ឡើង​ទាំងនេះ គឺ​កើត​មក​អំពី​កម្លាំង​ស្នាដៃ​របស់​លោក​អ្នក​មាន​ព្យាយាម​ម៉្យាង មិន​មែន​កើត​អំពី​មនុស្ស​ខ្ជិល​ច្រអូស​ឡើយ ។

សេចក្ដី​ព្យាយាម​នេះ​មាន​គុណានិសង្ស​ជា​អនេក អាច​នឹង​នាំ​បណ្ដាល​ឱ្យ​សេចក្ដី​ចម្រើន​កុះ​ករ​ដោយ​ដោយ​វិជ្ជា​សេចក្ដី​ឈ្លាស​គ្រប់​យ៉ាង​ផង សេចក្ដី​ព្យាយាម​ឈ្មោះ​ថា​ដូច​ជា​ចន្ទល់ ជួយ​ជ្រោមជ្រែង​ឱ្យ​បាន​សុខ​ក្សេមក្សាន្ត​ដល់​មនុស្ស​អ្នក​ប្រាថ្នា​ល្អ និង​បាន​កន្លង​បង់​នូវ​ទុក្ខ​គ្រប់​យ៉ាង​មាន​ទុក្ខ​និង​ក្រី​ក្រ​ទ្រព្យ​សម្បត្តិ​និង​ល្ងង់​ខ្លៅ​ជា​ដើម សេចក្ដី​ព្យាយាម​ឈ្មោះ​ថា​ជា​ទម្ពក់​ថ្ពក់​យក​នូវ​សេចក្ដី​សេចក្ដី​ចម្រើន ឱ្យ​ចូល​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្លួន​បាន សេចក្ដី​ព្យាយាម​នេះ​ព្រះ​សម្ពុទ្ធ​លោកុត្តមាចារ្យ ព្រះ​អង្គ​ទ្រង់​សម្ដែង​ទុក​មក​ឃើញ​ក្នុង​ធម៌​ច្រើន​ស្ថាន​ណាស់ ដូច​ក្នុង​ឥន្រ្តិយ ៥ ហៅ​ថា វីរិយិន្រ្ទិយំ ក្នុង​ពល ៥ ហៅ​ថា​វីរិយ​ ពលំ ក្នុង​ពោជ្ឈង្គ ៧ ហៅ​ថា វីរិយសម្ពោជ្ឈង្គោ ក្នុង​អង្គ​មគ្គ ៨ ហៅ​ថា សម្មាវាយាមា ក្នុង​វេសារជ្ជករណធម៌ ហៅ​ថា វិរិយំ សព្ទ​ទាំងអស់​នេះ រួម​មក​ហៅ​ថា ព្យាយាម​តែ​មួយ​ម៉ាត់​ប៉ុណ្ណេះ ក៏​ពាក្យ​ថា​ព្យាយាម គឺ​ជា​ពាក្យ​សំស្ក្រឹត​ក្លាយ​មក​ពី​ពាក្យ​ថា វ្យាយាម ប្រែ​ថា ឈាន​ទៅ​មិន​ឈប់ ក៏​ឯ​ពាក្យ​ថា​ព្យាយាម​នេះ មាន​សព្ទ​សម្គាល់​​ហៅ​ផ្លាស់​ប្ដូរ​តាម​លក្ខណៈ​ច្រើន​យ៉ាង​ទៅ​ទៀត ដូច​ពាក្យ​ថា វីរិយ ព្រោះ​ជា​ហេតុ​ក្លៀវ​ក្លា​មិន​រួញ​រា ឧដ្ឋាន ព្រោះ​ជា​ហេតុ​ខ្មីឃ្មាត​រលះ​រលាំង ធិតិ​ព្រោះ​ជា​ហេតុ​តាំង​នៅ​មាំ​មួន អដ្ឋិតិ ព្រោះ​ជា​ហេតុ​ខ្ជាប់​ខ្ជួន​មិន​បង្អង់ វាយាមៈ ព្រោះ​ជា​ហេតុ​ឈាន​ទៅ​មិន​ឈប់ បរក្កម ព្រោះ​ជា​ហេតុ​មិន​ត្រឡប់​ថយ​ក្រោយ បធានៈ ព្រោះ​ជា​ហេតុ​តាំង​ផ្ដួច​ផ្ដើម​មិន​ផ្អាក​ទុក​ទាំង​កណ្ដាល​ការ​ដែល​ត្រូវ​ធ្វើ បគ្គាហៈ ព្រោះ​ជា​ហេតុ​ផ្គូផ្គង​ជាប់​ត​ៗ​ទៅ សព្ទ​ទាំងនេះ​សុទ្ធ​តែ​ជា​លក្ខណៈ​​របស់​វីរិយ ជា​ពាក្យ​សម្រាប់​ប្រើ​ផ្លាស់​ប្ដូរ​កុំ​ឱ្យ​សាំ​ដដែលៗ តែ​ក៏​គង់​រួម​ខ្លី​មក​ហៅ​ថា ព្យាយាម ដូច​គ្នា​ក៏​បាន ។

ព្រោះ​ហេតុ​ដូច្នោះ ជន​ទាំងឡាយ​គ្រប់​ចំពួក​គួរ​តែ​ខំ​ប្រឹង​ប្រែង ស្វះ​ស្វែង​រក​វិជ្ជា​សម្រាប់​ដៃ​របស់​ខ្លួន ឬ​ស្វែង​រក​ធនធាន​ទ្រព្យ​សម្បត្តិ​ឱ្យ​ត្រូវ​តាម​សម្មា​អាជីវៈ​ក្នុង​ផ្លូវ​សុចរិត​ទាំងអស់ មួយ​វិញ​ទៀត អ្នក​ដែល​មាន​កូន​ចៅ​ត្រូវ​តែ​ដាស់​តឿន​និង​ជួយ​ទំនុក​បម្រុង​ផ្ចុងផ្ដើម​កូន​ចៅ​បង​ប្អូន​របស់​ខ្លួន ឱ្យ​ខំ​សិក្សា​រៀន​សូត្រ​ឱ្យ​មាំ​មួន​ទាន់​វា​មាន​វ័យ​នៅ​ក្មេង កុំ​បណ្ដែត​បណ្ដោយ​តាម​ទំនើង​អំពី​ចិត្ត​ក្មេង​នោះ​ឡើយ ។ សម្ដែង​រៀប​រាប់​ក្នុង​វីរិយ​កថា ក៏​សន្មត​ថា​ចប់​ដោយ​ប្រការ​ដូច្នេះ​ឯង ។

[១]គំនិត​ឡេះឡោះ ។ [២]ប្រែ​ជា​ពូជ​ពង្ស​នៃ​ព្រះ​អាទិត្យ ព្រោះ​សម័យ​ដើម​ពួក​ក្សត្រ​ប្រកាន់​ថា​គេ​ជា​វង្ស​ត្រកូល​នៃ​ព្រះ​អាទិត្យ ។

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៧ ខ្សែទី៩
ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 04, May 2021 (19,358 Read)
ក្នុង​ពេល​ដែល​ចិត្ត​កើត​រោគ​ម្ដងៗ
Public date : 03, Mar 2024 (12,381 Read)
ទីដេក ទីអង្គុយដ៏ស្ងាត់
Public date : 30, Jul 2019 (8,920 Read)
កាយ​ដ៏​ពេញ​ដោយ​មន្ទិល​
Public date : 30, Jul 2019 (11,114 Read)
បុគ្គលពាល​និងលក្ខណៈ​របស់​បុគ្គល​ពាល
Public date : 02, Dec 2022 (17,699 Read)
បុគ្គលមក​ដើម្បី្របយោជន៍ណា គួរគប្បីបំពេញ​ធ្វើនូវប្រយោជន៍នោះ
Public date : 25, Jul 2019 (11,458 Read)
សប្បុរិសទាន​សូត្រ
Public date : 02, Aug 2021 (46,309 Read)
ប្រេត​ទាំង​ឡាយ​មក​កាន់​ផ្ទះ​របស់​ខ្លួន​ ឋិត​នៅ​ខាង​ក្រៅ​ជញ្ជាំង
Public date : 21, Jul 2021 (44,838 Read)
ការ​ស្រឡាញ់​ស្មើ​ដោយ​ខ្លួន​មិន​មាន​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 3.59
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿