images/articles/1960/Untitled-1-Recovered.jpg
Public date : 23, Apr 2026 (45,473 Read)
ទណ្ឌទាយកត្ថេរាបទាន
ក្នុងកាលនោះ ខ្ញុំបានចូលទៅក្នុងព្រៃធំ ហើយកាប់នូវឫស្សី យកមកធ្វើបង្កាន់ដៃ ប្រគេនដល់ព្រះសង្ឃ ។ ដោយចិត្តជ្រះថ្លានោះ ខ្ញុំថ្វាយបង្គំព្រះសង្ឃ ដែលមានវត្តដ៏ល្អ លុះប្រគេននូវបង្កាន់ដៃហើយ ក៏បែរមុខឆ្ពោះទៅឧត្តរទិស ដើរចេញទៅ ។
ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំ បានប្រគេននូវបង្កាន់ដៃ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការប្រគេនបង្កាន់ដៃ ។
images/articles/1962/Untitled-1-Recovered.jpg
Public date : 23, Apr 2026 (40,997 Read)
មិលក្ខុផលទាយកត្ថេរាបទាន
ខ្ញុំបានឃើញព្រះពុទ្ធ ព្រះអង្គយល់ឃើញនូវប្រយោជន៍ មានយសធំ ត្រង់ចន្លោះព្រៃ ក៏មានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយផ្លៃមិលក្ខុព្រឹក្ស (ដីប្លី) ។ ក្នុងកប្បទី ១៨០០ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំថ្វាយផ្លៃ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល នៃផលទាន ។
ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎! វិជ្ជា ៣ ខ្ញុំបានដល់ហើយដោយលំដាប់ ពុទ្ធសាសនា
images/articles/1961/Untitled-1-Recovered.jpg
Public date : 23, Apr 2026 (45,807 Read)
កាសុមារិផលទាយកត្ថេរាបទាន
ខ្ញុំបានឃើញព្រះពុទ្ធ ព្រះអង្គប្រាសចាកធូលីគឺរាគៈ ជាច្បងក្នុងលោក ប្រសើរជានរៈ ដែលគង់នៅនាចន្លោះភ្នំទ្រង់រុងរឿងដូចផ្កាកណិការ ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានធ្វើអញ្ជលីលើត្បូង ហើយកាន់ផ្លែកាសុមារិព្រឹក្ស ថ្វាយដល់ព្រះពុទ្ធដ៏ប្រសើរ ។
ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផលទាន ។
images/articles/1965/Untitled-1-Recovered.jpg
Public date : 23, Apr 2026 (44,166 Read)
បតិព្វតាវិមាន
(ព្រះមោគ្គល្លានសួរថា) ពួកក្រៀល ក្ងោក ហង្ស នឹងតាវ៉ៅ មានអនុភាពជាទិព្វ មានសម្លេងពីរោះ មកប្រជុំគ្នា វិមាននេះជាទីត្រេកអរ ដេរដាសដោយផ្កាវិចិត្ររចនាយ៉ាងច្រើន ដែលជនប្រុសស្រីសេពគប់ហើយ ម្នាលទេវធីតា មានអនុភាពច្រើន នាងនៅក្នុងវិមាននោះ ពួកស្រីអប្សរទាំងប៉ុន្មាន មានឫទ្ធិនិមិ្មតរូបច្រើន រាំច្រៀង រីករាយ ដោយជុំវិញ ម្នាលទេវធីតា មានអនុភាពច្រើន នាងបានដល់នូវឫទិ្ធយ៉ាងនេះ
images/articles/1964/Untitled-1-Recovered.jpg
Public date : 23, Apr 2026 (43,080 Read)
បុដកបូជកត្ថេរាបទាន
ព្រះពុទ្ធព្រះនាមវិបស្សី ជានាយកនៃលោក ទ្រង់ស្តេចចេញពីបង្ហារសម្រាប់សម្រាក ក្នុងវេលាថ្ងៃ ទ្រង់ធ្វើព្រះដំណើរទៅដើម្បីភិក្ខា បានទ្រង់ចូលសំដៅទៅរកខ្ញុំ ។
លំដាប់នោះ ខ្ញុំមានបិតិសោមនស្ស ក៏បានប្រគេននូវកញ្ចប់អំបិល ដល់ព្រះពុទ្ធជាបុគ្គលប្រសើរ ប្រកបដោយតាទិគុណ ដោយសារកុសលនេះ ក៏បានរីករាយក្នុងឋានសួគ៌ អស់មួយកប្ប ។
images/articles/1963/Untitled-1-Recovered.jpg
Public date : 23, Apr 2026 (44,722 Read)
អម្ពយាគុទាយកត្ថេរាបទាន
ព្រះបច្ចេកសម្ពុទ្ធ ព្រះនាមសតរង្សី ត្រាស់ដឹងឯង គ្មានសត្រូវផ្ទាលផ្ទាញ់បាន ទ្រង់ចេញអំពីសមាធិ ហើយស្តេចសំដៅមករកខ្ញុំដើម្បីភិក្ខា ។ខ្ញុំបានឃើញព្រះបច្ចេកពុទ្ធដែលមានព្រះហឫទ័យស្អាត ខ្ញុំមានចិត្តជ្រះថ្លា បានប្រគេនបបរស្វាយ ដល់ព្រះបច្ចេកពុទ្ធនោះ ។
ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំ បានធ្វើកុសលកម្ម
images/articles/1968/Untitled-1-Recovered.jpg
Public date : 23, Apr 2026 (13,310 Read)
ឧប្បលហត្ថិយត្ថេរាបទាន
ក្នុងកាលនោះ ខ្ញុំកើតជាអ្នកក្រងផ្កា នៅអាស្រ័យក្នុងក្រុងឈ្មោះ តិវរា បានឃើញព្រះពុទ្ធព្រះនាមសិទ្ធត្ថះ មានធូលីគឺរាគៈទៅប្រាសហើយ ដែលសត្វលោកបូជាហើយ ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយផ្កា ១ ក្តាប់ ខ្ញុំទៅកើតក្នុងភពណាៗ តែសោយផលជាទីប្រាថ្នា ដែលខ្លួនធ្វើល្អហើយក្នុងកាលមុន (ក្នុងភពនោះៗ) ដោយអំណាចអានិសង្ឃនៃកម្មនោះ ខ្ញុំមានផ្កាម្លិះព័ទ្ធព័ន្ធហើយ នេះជាផលនៃសេចក្តីសម្គាល់ ។
ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ អាស្រ័យកប្បគម្រប់ ៩៤ វៀរលែងកប្បបច្ចុប្បន្ននេះចេញ ខ្ញុំបានកើតជាសេ្តច ៥០០ ជាតិ ព្រះនាមនជ្ជុបមៈ ដូចគ្នាក្នុងកប្បនោះ ។
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះឧប្បលហត្ថិយត្ថេរមានអាយុ បានសម្តែងហើយនូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។
ចប់ ឧប្បលហត្ថិយត្ថេរាបទាន ។
ដកស្រង់ពីព្រះត្រៃបិដកភាគ ៧៣ ទំព័រ ៣-៤
ដោយ៥០០០ឆ្នាំ
images/articles/1583/Untitled-1-Recovered.jpg
Public date : 28, Mar 2026 (17,472 Read)
គុណសម្បត្តិនៃពុទ្ធបរិស័ទល្អ
ពុទ្ធបរិស័ទល្អ គឺជាអ្នកសិក្សាស្រាវជ្រាវរាវរកសេចក្ដីពិត ត្រួតត្រាពិនិត្យនូវសេក្ដីនៃព្រះពុទ្ធភាសិត ជាអ្នកយល់ដឹងនូវហេតុផលបានច្បាស់លាស់ រមែងមាននូវគុណសម្បត្តិដូចតទៅ
១- ធ្ងន់ក្នុងហេតុផល ចេះមើលឃើញកម្ម និងផលវិបាករបស់កម្មទៅតាមទំនងនៃហេតុនៃបច្ច័យ មិនចេះតែជឿងាយៗ ហើយភ្ញាក់ផ្អើលទៅតាមពាក្យដែលគេឃោសនានោះឡើយ។
images/articles/1584/Untitled-1-Recovered.jpg
Public date : 28, Mar 2026 (21,767 Read)
ភារៈធ្ងន់របស់ម៉ែ
កាលបើពោលតាមច្បាប់ធម្មជាតិ ឬពោលតាមសេចក្ដីពិតដែលប្រាកដឲ្យឃើញ ម៉ែឈ្មោះថាធ្វើនូវរបស់ដែលធ្វើបានដោយលំបាក ហើយសេចក្ដីលំបាកនេះ ឪពុកមិនអាចធ្វើជំនួសបានឡើយ ពោលគឺ ម៉ែត្រូវមានរដូវ ត្រូវពពោះ និង ត្រូវឆ្លងទន្លេ (សម្រាលកូន) នេះគឺជាសេចក្ដីទុក្ខលំបាករបស់ម៉ែគ្រប់គ្នា ក្នុងនោះ មានម៉ែមិនតិចនាក់ទេ ដែលត្រូវបានបាត់បង់ជីវិត ព្រោះការឆ្លងទន្លេ។
images/articles/1586/Untitled-1-Recovered.jpg
Public date : 28, Mar 2026 (17,299 Read)
ទ្រទ្រង់ព្រះពុទ្ធសាសនា
នៅក្នុងអដ្ឋកថា បាបិច្ឆតានិទ្ទេស ខុទ្ទកវត្ថុវិភង្គ គម្ពីរព្រះអភិធម្ម បានសម្ដែងថា បុគ្គលដែលមានបញ្ញាអន់ថយ មានការអង្គុយនៅកណ្ដាលបរិស័ទជាឧបដ្ឋាកទាំងឡាយ ហើយបានពោលថា <<យើងរមែងលះបង់នូវបរិយត្តិ>>ដូច្នេះជាដើម។ (ចំពោះពាក្យទាំងស្រុង ដូចជាពោលថា) កាលដែលយើងត្រួតមើលពួក ៣ នៃធម៌ដែលញ៉ាំងសត្វឲ្យយឺតយូរ (តណ្ហា មានះ ទិដ្ឋិ)
images/articles/1569/Untitled-1-Recovered.jpg
Public date : 28, Mar 2026 (7,002 Read)
ការពិចារណា ហេតុផល និង បដិបត្តិក្នុងការឲ្យទាន
សូមឲ្យពុទ្ធបរិស័ទទាំងឡាយ ជាមនុស្សធ្ងន់ក្នុងហេតុផល ព្រោះថាអ្វីៗទាំងអស់ក្នុងលោកយើងនេះ សុទ្ធតែមានហេតុផលទាំងអស់។ អំពើអាក្រក់ក៏មានហេតុនៃអំពើអាក្រក់ អំពើល្អក៏មានហេតុនៃអំពើល្អដែរ។ ធម៌ទាំងឡាយសុទ្ធតែកើតពីហេតុ ប្រព្រឹត្តទៅតាមហេតុ ធម៌ទាំងឡាយមិនគួរប្រកាន់ថាជារបស់មាំមួនឡើយ។
images/articles/1568/Untitled-1-Recovered.jpg
Public date : 28, Mar 2026 (9,750 Read)
ពិចារណាដោយវិធីចែកធាតុ
ការពិចារណាបែបនេះ ជាការបដិបត្តិកៀកជិតនឹងវិបស្សនា ឬយកការចេះដឹងខាងវិបស្សនាវិជ្ជាមកប្រើជាប្រយោជន៍ បានដល់ការសម្លឹងមើលជីវិតនេះ សម្លឹងមើល សត្វបុគ្គល យើង គេ តាមសេចក្ដីពិតថា ត្រឹមតែជាគ្រឿងប្រកបផ្សំទាំងឡាយ។ ដោយធាតុទាំងឡាយផ្សេងៗប្រជុំចូលគ្នាហើយ ក៏សន្មតហៅគ្នាទៅថាមនុស្ស ហៅថាសត្វជាយើង ជាគេ ជាបុរស ជាស្ត្រីជាដើមអ៊ីចឹងទៅ។
images/articles/1571/Untitled-1-Recovered.jpg
Public date : 28, Mar 2026 (7,891 Read)
ចាគៈ
ចាគៈ ប្រែថា ការលះ ឬលះឲ្យ សំដៅដល់ការឲ្យដែលពិតប្រាកដ។ ចាគៈ លះទាំងខាងក្រៅ លះទាំងខាងក្នុង គឺខាងក្រៅលះវត្ថុ ខាងក្នុងលះកិលេស លះលោភៈមិនមានកំណាញ់ហួងហែង មិនប្រាថ្នាផលតបស្នង។
ការឲ្យរបស់ព្រះអរិយសាវ័ក លោកឲ្យដោយចិត្តដ៏ខ្ពង់ខ្ពស់ ផុតស្រឡះពីការសង្ឃឹមផលតបស្នងណាៗទាំងអស់ មិនថាជាលាភ ជាយល ជាសុខ ជាសួគ៌អ្វីឡើយ។
images/articles/1570/Untitled-1-Recovered.jpg
Public date : 28, Mar 2026 (21,534 Read)
- សេចក្ដីក្រោធមិនល្អឡើយ។
- សេចក្ដីក្រោធជាស្នឹមនៃបញ្ញា ដូចជាស្នឹមនៃសស្ត្រាវុធ។
- សេចក្ដីក្រោធបង្កការវិនាស។
- សេចក្ដីក្រោធញ៉ាំងចិត្តឲ្យកម្រើក។
- បុគ្គលអ្នកក្រោធមិនដឹងថាសេចក្ដីក្រោធគឺជាភ័យដែលកើតឡើងក្នុងខ្លួនឡើយ។
- នៅពេលណាសេចក្ដីក្រោធគ្របសង្កត់ នៅពេលនោះមានតែភាពងងឹតប៉ុណ្ណោះ។
- ពីតិចទៅច្រើន សេចក្ដីក្រោធចេះតែចម្រើនព្រោះមកអំពីការមិនអន់ធន់។
- សេចក្ដីក្រោធជាទីគោចរនៃអ្នកខ្សត់បញ្ញា។
- ទោសៈមានសេចក្ដីក្រោធជាសមុដ្ឋាន។
- គ្រោះអ្វីក៏មិនស្មើរនឹងទោសៈដែរ។
- ចង្រៃកាឡកិណីអ្វីឲ្យដូចជាទោសៈមិនមាន។
- សម្លាប់សេចក្ដីក្រោធបាន ទើបដេកជាសុខ។
- សម្លាប់សេចក្ដីក្រោធបាន ទើបមិនមានសោក។
- បុគ្គលក្រោធរមែងមានពណ៌សម្បុរសៅហ្មង។
- បុគ្គលក្រោធដែលកាន់យកនូវប្រយោជន៍បានហើយ បែរទៅជាកើរក្នុងផ្លូវវិនាសវិញ។
- បុគ្គលដែលត្រូវសេចក្ដីក្រោធគ្របសង្កត់ តែងដើរទៅក្នុងផ្លូវនៃការវិនាសទ្រព្យ។
- បុគ្គលដែលត្រូវសេចក្ដីក្រោធគ្របសង្កត់ តែងដើរទៅក្នុងផ្លូវនៃការវិនាសទ្រព្យ។
- បុគ្គលដែលត្រូវសេចក្ដីក្រោធគ្របសង្កត់ តែងដើរទៅក្នុងផ្លូវនៃការវិនាសយស។
- ញាតិមិត្តទាំងឡាយ រមែងគេចចេញពីមនុស្សដែលត្រូវសេចក្ដីក្រោធគ្របសង្កត់។
- បុគ្គលក្រោធ រមែងមិនឃើញធម៌ រមែងមិនដឹងប្រយោជន៍ មិនដឹងហេតុផល។
- បុគ្គលដែលត្រូវសេចក្ដីក្រោធគ្របសង្កត់ហើយមិនមានសល់អ្វីដែលជាទីពឹងឡើយ។
- បុគ្គលក្រោធ ហ៊ានសម្លាប់សូម្បីតែមាតាបង្កើតរបស់ខ្លួន។
- សេចក្ដីក្រោធជាប្រធាននៃសេចក្ដីវិនាស។
- បុគ្គលក្រោធរមែងដេកជាទុក្ខ។
- បុគ្គលក្រោធរមែងនិយាយច្រើន។
- បុគ្គលក្រោធរមែងនិយាយអាក្រក់។
- ឈ្នះសេចក្ដីក្រោធបានដោយការមិនក្រោធ។
- ឈ្នះខ្លួនឯងប្រសើរជាង។
- បុគ្គលមិនក្រោធតបចំពោះអ្នកដែលក្រោធហើយឈ្មោះថាឈ្នះសង្គ្រាមដែលគេឈ្នះបានដោយកម្រ។
- បុគ្គណាដឹងថាអ្នកដទៃក្រោធហើយ មានសតិស្ងប់រម្ងាប់ បុគ្គលនោះឈ្មោះថាបានបំពេញនូវប្រយោជន៍ទាំងពីរ គឺប្រយោជន៍ខ្លួនឯង និងប្រយោជន៍អ្នកដទៃ។
- ចិត្តនៃបុគ្គលក្រោធ ប្រៀបដូចជាដំបៅ។
- បុគ្គលអ្នកក្រោធច្រើន ដូចរណ្ដៅលាមកដែលគេចាក់ទឹកចូលកូរវឹក បុគ្គលនោះគេមិនគួរសេពគប់ទេ។
- បុគ្គលដែលត្រូវសេចក្ដីក្រោធគ្របសង្កត់ រមែងលះបង់ចោលនូវកុសលធម៌។
- គប្បីលះកាត់នូវសេចក្ដីក្រោធដោយបញ្ញា។
- អំណត់គឺសេចក្ដីអត់ធន់ជាគ្រឿងដុតបង់នូវបាប។
- បុគ្គលណាធ្វើបាបដោយខ្លួនឯង បុគ្គលនោះរមែងសោហ្មងដដោយខ្លួនឯង។
- បុគ្គលណាមិនធ្វើបាបដោយខ្លួនឯង បុគ្គលនោះរមែងមិនសៅហ្មងដោយខ្លួនឯង។
- សៅហ្មងឬមិនសៅហ្មងជារបស់ចំពោះខ្លួន។
- អ្នកដទៃមិនអាចញ៉ាំងអ្នកដទៃឲ្យបរិសុទ្ធបានទេ។
ដកស្រង់ចេញពីសៀវភៅ វិធីរម្ងាប់សេចក្ដីក្រោធ
ដោយ៥០០០ឆ្នាំ
images/articles/2280/Untitled-1-Recovered.jpg
Public date : 26, Mar 2026 (45,065 Read)
មេត្តាព្រហ្មវិហារ
កាលបើព្រះយោគាវចរកុលបុត្រ មានប្រាថ្នាដើម្បីចម្រើននូវមេត្តាព្រហ្មវិហារ គប្បីចូលទៅកាន់ទីដែលស្ងាត់ចាកអារម្មណ៍ផ្សេងៗ អង្គុយនៅឲ្យស្រួល ពិចារណានូវទោសក្នុងសេចក្ដីប្រទុស្ដ (ទោស) និងអានិសង្សក្នុងសេចក្ដីអំណត់ (ខន្តី) ជាមុន។
ទោសក្នុងសេចក្ដីប្រទុស្ដដូចម្ដេចខ្លះ? អានិសង្សក្នុងសេចក្ដីអំណត់ ដូចម្ដេចខ្លះ? ហេតុអ្វីទើបត្រូវពិចារណាជាមុន?
images/articles/2267/Untitled-1-Recovered.jpg
Public date : 26, Mar 2026 (15,225 Read)
មេត្តាចិត្ត មាននៅក្នុងសន្ដាននៃបុគ្គលណា ធ្វើឲ្យបុគ្គលនោះចេះចែករំលែកនូវសេចក្ដីសុខដល់ជនទាំងឡាយទាំងពួងចេះមានសុជីវធម៌ក្នុងការរស់នៅ ចេះគោរពកោតក្រែងដល់ជនដទៃចេះដឹងទោសកំហុសរបស់ខ្លួន ។សូមមេត្តា គឺជាការសំណូមពរដូចតទៅ ៖
- សូមមេត្តា គោរពគ្នាទៅវិញទៅមកផង
- សូមមេត្តា កុំបង្ខំគេធ្វើឲ្យគេកើតទុក្ខ
- សូមមេត្តា កុំបើកបរយានយន្តឲ្យលឿនហួសទំនងពេក
- សូមមេត្តាកុំប្រើសម្លេងទូរស័ព្ទឬនិយាយឮពេកនាំឲ្យរំខានដល់អ្នកដទៃ
- សូមមេត្តាកុំបើកសម្លេងម៉ាញ៉េទូរទស្សន៍ជាដើមឮពេក នាំឲ្យរំខានដល់អ្នកដទៃ
- សូមមេត្តា លាងដៃឲ្យស្អាតជាមុនសិនចាំបរិភោគអាហារ
- សូមមេត្តា កុំជជែកគ្នាច្រើនពេក ពេលបរិភោគអាហារ
- សូមមេត្តា ចេះដោះទ្រនាប់ជើងក្នុងទីកន្លែងដែលគួរដោះ ដូចជាឡើងទីលានព្រះចេតិយ៍ ព្រះពោធិព្រឹក្ស ព្រះវិហារជាដើម
- សូមមេត្តា ចេះដោះមួកពេលចូលក្នុងវត្តជាដើមផង
- សូមមេត្តា កុំខាកស្ដោះដាក់លើកន្លែងដែលស្អាតធ្វើឲ្យគេខ្ពើមរអើម
- សូមមេត្តា កុំប្រើគ្រឿងសាស្ត្រាវុធផ្សេងៗក្នុងការដោះស្រាយបញ្ហាដែលប្រកបដោយសេចក្ដីក្រេវក្រោធ
- សូមមេត្តា ដឹងគុណចំពោះអ្នកមានគុណផង
- សូមមេត្តា កុំធ្វើឲ្យអ្នកមានគុណកើតទុក្ខ
- សូមមេត្តា កុំចេះតែតិះដៀលមនុស្សល្អ
- សូមមេត្តា កុំច្រណែនគេ ព្រោះវាគ្មានប្រយោជន៍
- សូមមេត្តា ចេះមើលកំហុសរបស់ខ្លួនឯងផង
- សូមមេត្តា គិតឃើញអំពើល្អរបស់អ្នកដទៃផង
- សូមមេត្តា ចេះគោរពពេលវេលាឲ្យបានទៀតទាត់ផង
- សូមមេត្តា ចេះសម្អាតទីកន្លែងរួមផង
- សូមមេត្តា ចេះរក្សាសម្បត្តិជាតិផង
- សូមមេត្តា ចេះទទួលរាក់ទាក់ភ្ញៀវដែលមកដល់ផ្ទះផង
- សូមមេត្តា ចេះដាក់បាត្រព្រះសង្ឃនៅមុខផ្ទះនៃខ្លួនផង
- សូមមេត្តា កុំសម្លាប់សត្វព្រោះនាំឲ្យខ្លួនមានអាយុខ្លី
- សូមមេត្តា កុំលួចទ្រព្យគេព្រោះនាំឲ្យខ្លួនក្រីក្រជាដើម
- សូមមេត្តាកុំប្រព្រឹត្តខុសក្នុងកាមព្រោះនាំឲ្យខ្លួនមានឈ្មោះមិនល្អ មិនមានសេចក្ដីសុខក្នុងគ្រួសារ
- សូមមេត្តា កុំនិយាយកុហកគេ នាំឲ្យគេស្អប់
- សូមមេត្តា កុំផឹកទឹកស្រវឹងពព្រោះនាំឲ្យខ្លួនវង្វេងអស់ស្មារតី
- សូមមេត្តា កុំសេពគ្រឿងញៀនព្រោះវានាំឲ្យខូចខ្លួន
- សូមមេត្តា កុំលេងល្បែងភ្នាល់ព្រោះនាំឲ្យខ្លួនក្ដៅក្រហាយ
- សូមមេត្តា កុំសេពគប់មិត្តអាក្រក់វានាំឲ្យខ្លួនអាក្រក់ដែរ
- សូមមេត្តា កុំដើរលេងយប់ជ្រៅពេក ព្រោះនាំឲ្យគេចោទប្រកាន់ក្នុងរឿងមិនល្អ
- សូមមេត្តា កុំខ្ចីប្រាក់គេច្រើនពេក ប្រសិនបើមិនមានអ្វីសំរាប់សងគេទេ ព្រោះនាំឲ្យខ្លួនកើតទុក្ខ
- សូមមេត្តា ចេះគោរពពាក្យសន្យារបស់ខ្លួនផង
- សូមមេត្តា កុំស្រឡាញ់លុយ ជាងស្រឡាញ់ញាតិមិត្ត
- សូមមេត្តា កុំស្រឡាញ់លុយ ជាងស្រឡាញ់សេចក្ដីល្អ
- សូមមេត្តា កុំធ្វើជាមនុស្សចេះតែរករឿងគេច្រើនពេក
- សូមមេត្តា កុំគិតថាមានតែខ្លួនទេដែលចេះដឹងនោះ
- សូមមេត្តា កុំធ្វើជាមនុស្សចង់តែឈ្នះគេឲ្យសោះ
- សូមមេត្តា លះបង់នូវអំនួតរបស់ខ្លួនចេញផង
- សូមមេត្តា ចេះធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជនផង
- សូមមេត្តា ធ្វើបុណ្យដោយគោរពផង
- សូមមេត្តា គិតថាមនុស្សយើងមានអាយុខ្លីណាស់មិនគួរធ្វើអំពើបាបឡើយ
- សូមមេត្តា គិតថាមនុស្សអាក្រក់ដែលជួបយើងហើយជាមេរៀនខន្តីរបស់យើង
- សូមមេត្តា ធ្វើជាម្ដាយឪពុកល្អរបស់កូនប្រុសស្រី
- សូមមេត្តា ធ្វើជាកូនប្រុសស្រីល្អរបស់ម្ដាយឪពុក
- សូមមេត្តា ធ្វើជាស្វាមីល្អរបស់ភរិយា
- សូមមេត្តា ធ្វើជាភរិយាល្អរបស់ស្វាមី
- សូមមេត្តា ធ្វើជាគ្រូល្អរបស់សិស្ស
- សូមមេត្តា ធ្វើជាសិស្សល្អរបស់គ្រូ
- សូមមេត្តា ធ្វើជាមិត្តល្អរបស់មិត្ត
- សូមមេត្តា ធ្វើជាពុទ្ធបរិស័ទល្អរបស់ព្រះពុទ្ធជាម្ចាស់
- សូមមេត្តា ធ្វើជាមនុស្សល្អសម្រាប់សង្គម
- សូមមេត្តា អាចសៀវភៅធម៌ឲ្យបានច្រើនផង
- សូមមេត្តា ឃើញនូវលោកធម៌ ថាជារបស់មិនទៀត
- សូមមេត្តា លះបង់នូវឧបាទានដើម្បីផុតចាកទុក្ខ។
ដកស្រង់ចេញពីសៀវភៅ មេត្តាចិត្ត
រៀបរៀងដោយ កែវ វិមុត្ត
ដោយ៥០០០ឆ្នាំ