images/articles/3053/674rthedrfgd.jpg
ផ្សាយ : ០៣ ឧសភា ឆ្នាំ២០២៦ (អាន: ៤,៨០៩ ដង)
សេចក្ដីថា កិរិយាស្ដាប់ធម៌ទេសនាទាំងអស់ក្ដី ស្ដាប់ចម្រៀងដែលប្រកបដោយធម៌ក្ដី ក៏រាប់ថា ស្ដាប់សុភាសិតទាំងអស់នោះ សមដូចមាននិទានថា កាលព្រះសម្ពុទ្ធជាម្ចាស់ទ្រង់បរិនិព្វានហើយ មានភិក្ខុ៦០រូបក្នុងសីហលទ្វីប ជាអ្នករៀនវិបស្សនា បានឮចម្រៀងមនុស្សស្រីម្នាក់អ្នករក្សាស្រែក្នុងស្រុកលង្កា ច្រៀងប្រកបដោយសំវេជ្ជនីយធម៌៤ម៉ាត់គឺ កើត ចាស់ ឈឺ ស្លាប់ ភិក្ខុទាំងនោះកាន់យកមកពិចារណាជាអារម្មណ៍ ក៏លុះព្រះអរហត្តផលក្នុងពេលនោះ ។
មានភិក្ខុមួយរូបទៀត ឈ្មោះតិស្សៈ ជាអ្នករៀនវិបស្សនាដែរ បានឮចម្រៀងមនុស្សស្រីម្នាក់ ចុះកាច់ផ្កាឈូកក្នុងស្រះច្រៀងដោយទំនុកថាផ្កាឈូកអើយរីកស្រស់តែពេលព្រឹក ល្គឹកបើពេលល្ងាចស្វិតស្រពោនវិញ ដោយកំដៅព្រះអាទិត្យមានឧបមាយ៉ាងណា មនុស្សសត្វទាំងឡាយអើយ តែងស្វិតស្រពោនជ្រួញជ្រីវទន់ទោរទៅដោយកម្លាំងជរាញាំញីគ្របសង្កត់ ក៏មានឧបមេយ្យដូចផ្កាឈូកនោះដែរ ។
តិស្សភិក្ខុកាន់យកមកពិចារណាជាអារម្មណ៍ ក៏បានលុះព្រះអរហត្តផលក្នុងពេលនោះ ។ មានរឿងមួយទៀតថា កាលក្នុងចន្លោះពុទ្ធកាលមានបុរសម្នាក់នាំកូនប្រុសរបស់ខ្លួន៧នាក់ដើរមកពីព្រៃ លុះដើរមកដល់ស្រុកបានឮចម្រៀងមនុស្សស្រីម្នាក់កំពុងស្រិតអង្ករច្រៀងដោយទំនុកថា សរីរាងកាយយើងនេះ គឺអំណាចជរាញាំញីឱ្យស្វិតស្រពោនជ្រួញជ្រីវទៅ ពណ៌សម្បុរស្បែកដែលអាស្រ័យសរីរាងកាយ យើងនេះសោត ក៏បែកធ្លាយទៅដោយកម្លាំងមរណៈ សរីរាងកាយយើងនេះ តែច្រឡំដោយគ្រឿងចង្អៀតចង្អល់នៃម្រឹត្យុគឺសេចក្ដីស្លាប់ ជាសម្បុកនៃហ្វូងដង្កូវជាកន្លែងសម្រាប់ដាក់របស់ស្មោកគ្រោកផ្សេងៗ ជាភាជន៍សម្រាប់តម្កល់របស់មិនស្អាត សរីរាងកាយនេះប្រហែលដោយកំណាត់ឈើ ។
បុរសជាបិតាព្រមនិងកូនទាំង៧នាក់ បានកាន់យកមកពិចារណាជាអារម្មណ៍ ក៏បានសម្រេចពោធិញ្ញាណជាព្រះបច្ចេកពុទ្ធទាំងអស់គ្នាគ្រានោះឯង ។ និទានទាំងបីរឿងដែលនាំមកនេះ អ្នកប្រាជ្ញរាប់ថា ចម្រៀងនោះជាសុភាសិតាវាចាដោយពិត ។ គុណអ្នកស្ដាប់សុភាសិតសាធារណចប់ ។
ដោយ៥០០០ឆ្នាំ
images/articles/3054/_____________________.jpg
ផ្សាយ : ០៣ ឧសភា ឆ្នាំ២០២៦ (អាន: ៥,៨៦១ ដង)
តិរច្ឆានកថា ដែលជាពាក្យគឺអ្នកប្រាជ្ញទាំងឡាយមានព្រះពុទ្ធជាដើម តែងតិះដៀលថា ជាពាក្យមិនពីរោះមិនជាទីនាំមកនូវសម្បត្តិសួគ៌និងសម្បត្តិនិព្វាន តាមន័យដូចមានក្នុងគម្ពីរទសកង្គុត្តរព្រមទាំងអដ្ឋកថា និងពាក្យដែលមានក្នុងទុព្ភាសិតវណ្ណនាប៉ែកខាងវិន័យ និងពាក្យដែលមានក្នុងគម្ពីរធម្មបទដ្ឋកថា ដូច្នេះជាដើមថា ៖
អ្នកជាចោរ អ្នកជាជនពាល អ្នកជាមនុស្សវង្វេង អ្នកជាឱដ្ឋ អ្នកជាគោ អ្នកជាលា អ្នកជាសត្វនរក អ្នកជាសត្វតិរច្ឆាន អ្នកមិនមានសេចក្ដីសុខ អ្នកមានតែសេចក្ដីទុក្ខ បើភិក្ខុពោលឡកឡាយ ចំអកចំអន់ជេរប្រទេចគេដោយពាក្យទាំង១០ម៉ាត់នេះ នឹងត្រូវអាបត្តិទុព្ភាសិតរាល់ៗម៉ាត់ បើសាមណេរនឹងត្រូវទណ្ឌកម្ម បើគ្រហស្ថនឹងត្រូវទោសក្នុងវចីកម្មមិនលែងឡើយ ។
ប៉ុន្តែក្នុងទីនេះ មានបំណងនឹងអធិប្បាយនូវតិរច្ឆានកថា២៦ម៉ាត់ដែលមានក្នុងគម្ពីរទេសកង្គុត្តរ ព្រមទាំងអដ្ឋកថា ដូចមានសេចក្ដីទៅនេះ
១- រាជកថំ និយាយអំពីស្ដេចថា មានអានុភាពធំយ៉ាងនេះៗ ឬនិយាយថា ស្ដេចឯណោះមានរូបល្អគួរជាទីពិតពិលរមិលមើល ដូច្នេះជាដើម (ដោយតម្រេក មិនគួរ បើនិយាយថា ស្ដេចទាំងនោះមានបុណ្យគួរជាទីអស្ចារ្យ ហើយមានសទ្ធាជ្រះថ្លា ឬនិយាយថា សូម្បីមានបុណ្យដល់ម្ល៉ោះ គង់ធន់ទ្រាំនឹងមច្ចុរាជមិនបាន ដូច្នេះទើបគួរ) ។
២- ចោរកថំ និយាយអំពីមូលទេវចោរ មេឃមាលចោរថា មានអានុភាពធំយ៉ាងនេះៗជាដើម ។
៣- មហាមត្តកថំ និយាយអំពីមហាមាត្យខ្លាំងពូកែជាដើម ។
៤- សេនាកថំ និយាយអំពីពលសេនា ឬនិយាយអំពីកងទ័ពជើងគោកមានអង្គ៤ គឺ ដំរី សេះ រថ ពលថ្មើរជើងជាដើម ។
៥- ភយកថំ និយាយអំពីភ័យ (អារម្មណ៍គួរខ្លាច) ជាដើម ។
៦- យុទ្ធកថំ និយាយអំពីចម្បាំងភារតៈ ដោយពាក្យថា ជនឈ្មោះឯណោះ គឺជនឯណោះសម្លាប់ហើយជាដើម ។
៧- អន្នកថំ និយាយអំពីបាយ ។
៨- បានកថំ និយាយអំពីទឹកថា ខ្ញុំស៊ីបាយផឹកទឹកមានសម្បុរយ៉ាងនេះ មានរសយ៉ាងនេះ ឬថា ទឹកប្រៃ សាបជាដើម ។
៩- វត្ថកថំ និយាយអំពីសំពត់ ។
១០- សយនកថំ និយាយអំពីទីដំណេក ។
១១- មាលាកថំ និយាយអំពីកម្រងផ្កា ។
១២- គន្ធកថំ និយាយអំពីគ្រឿងក្រអូប។ (បើនិយាយថា ខ្ញុំបានថ្វាយបាយ ទឹក សំពត់ ដំណេក កម្រងផ្កា គ្រឿងក្រអូប ដល់អ្នកមានសីល ឬដល់ចេតិយដូច្នេះ ទើបគួរ ។
១៣- ញាតិកថំ និយាយអំពីញាតិថា ញាតិរបស់យើងក្លៀវក្លា ឬថាញាតិរបស់យើងតែងត្រាច់ទៅដោយយានជំនិះដ៏វិចិត្រយ៉ាងនេះៗ ដោយតម្រេក មិនគួរបើនិយាយថា ញាតិរបស់យើងតែងធ្វើកម្មជាប្រយោជន៍ ឥឡូវលោកធ្វើកាលកិរិយាស្លាប់ទៅហើយ ដូច្នេះ ទើបគួរ ។
១៤- យានកថំ និយាយអំពីយានជំនិះថា ខ្ញុំតែងត្រាច់ទៅដោយយានជំនិះយ៉ាងនេះ ៗ ជាដើម បើនិយាយពាក្យដូច្នេះដោយតម្រេក មិនគួរបើនិយាយថា ពីមុនខ្ញុំបានថ្វាយស្បែកជើងយ៉ាងនេះដល់សង្ឃដូច្នេះជាដើម ទើបគួរ ។
១៥- តាមកថំ និយាយអំពីអ្នកស្រុក ដូចពាក្យថា អ្នកស្រុកឯណោះជាអ្នកក្លៀវក្លាដោយអំណាចមានលំនៅស្ដុកស្ដម្ភ មានបាយបរិភោគងាយ អ្នកស្រុកឯណោះមិនក្លៀវក្លា ដោយអំណាចមានលំដៅមិនស្ដុកស្ដម្ភ មានបាយស៊ីក៏ក្រ ពោលដូច្នេះជាដើមដោយតម្រេក មិនគួរ បើពោលថា អ្នកស្រុកឯណោះធ្វើកម្មជាប្រយោជន៍ មានសទ្ធាថាឥឡូវធ្វើកាលកិរិយាស្លាប់ទៅហើយ ដូច្នេះទើបគួរ ។
១៦- និគមកថំ និយាយអំពីអ្នកនិគមស្រុកដែលមានពួកអ្នកជំនួញជើងគោកច្រើន ។
១៧- នគរកថំ និយាយពីក្រុង (ទីប្រជុំមនុស្សបរិបូណ៌) ។
១៨- ជនបទកថំ និយាយអំពីអ្នកជនបទ ប្រទេសជាប់ដោយមនុស្សជាតិដេរដាស ឬប្រទេសជាផ្លូវដើរចេញចូលរបស់ជន ពាក្យទាំង៣ម៉ាត់ គឺនិគមកថំ នគរកថំ នឹងជនបទកថំ មានអធិប្បាយដូចតាមកថំដែរ ។
១៩- ឥត្ថីកថំ និយាយអំពីស្រីថា មានរូបល្អ ទ្រង់ទ្រាយល្អជាដើម ដោយតម្រេក មិនគួរ បើនិយាយអំពីស្រីថា មានរូបល្អ ទ្រង់ទ្រាយល្អជាដើម ដោយតម្រេក មិនគួរ បើនិយាយថា ស្រីមានសទ្ធាជ្រះថ្លា ឥឡូវធ្វើកាលកិរិយាស្លាប់ទៅហើយ ដូច្នេះ ទើបគួរ ។
២០- សូរកថំ និយាយអំពីយោធាឈ្មោះនន្ទមិគដ៏ក្លៀវក្លា ដូច្នេះជាដើម ដោយសេចក្ដីតម្រេក មិនគួរ បើនិយាយថា យោធានោះៗ មានសេចក្ដីជ្រះថ្លា ឥឡូវធ្វើកាលកិរិយាស្លាប់ទៅហើយ ដូច្នេះ ទើបគួរឬនិយាយអំពីទឹកស្រវឹងច្រើនប្រការដោយតម្រេក មិនគួរ បើនិយាយដោយអំណាចទោសគួរខ្លាច គួររាងចាល ទើបគួរ ។
២១- វិសិខាកថំ និយាយអំពីច្រកតូចច្រកធំ ដូចពាក្យថា ច្រកឯណោះមានមនុស្សក្លៀវក្លា ដោយអំណាចមានទីលំនៅស្ដុកស្ដម្ភ មនុស្សក្នុងច្រកឯណោះ មិនក្លៀវក្លា ព្រោះមានទីលំនៅមិនស្ដុកស្ដម្ភ ពោលដូច្នេះដោយតម្រេក មិនគួរ បើពោលថា មនុស្សក្នុងច្រកឯណោះៗ មានសទ្ធាជ្រះថ្លា ឥឡូវធ្វើកាលកិរិយាស្លាប់ទៅហើយ ដូច្នេះទើបគួរ ។
២២- កុម្ភទាសីកថំ និយាយអំពីខ្ញុំស្រីអ្នកដងទឹក ដោយពាក្យថា ស្រីនេះឈ្លាសក្នុងការរាំនឹងច្រៀងគួរជាទីមើលគួរជាទីមើលគួរជាទីស្ដាប់ ពោលដូច្នេះជាដើម ដោយតម្រេក មិនគួរ បើពោលថា ទាសីនោះមានសទ្ធាដូច្នេះ ទើបគួរ ។
២៣- បុព្វបេតកថំ និយាយអំពីញាតិដែលធ្វើកាលកិរិយាទៅកាន់បរលោកហើយ សេចក្ដីអធិប្បាយដូចក្នុងញាតិថាដែរ ។
២៤- នានត្តកថំ និយាយពាក្យផ្សេងៗ ដែលសេសសល់ចាកវិមុត្តិ គឺពាក្យផ្ដេសផ្ដាសមិនជាប្រយោជន៍ ។
២៥- លោកក្ខាយិថំ និយាយពាក្យរៀបរាប់នូវអាយតនៈរបស់លោកនិងចំពុះរបស់សត្វ ដូចពាក្យថា អ្នកណានិម្មិតលោក អ្នកឯណោះនិម្មិតលោក ក្អែកសព្រោះមានឆ្អឹងស កុកក្រហម ព្រោះមានឈាមក្រហមដូច្នេះជាដើម ។
២៦- សមុទ្ទក្ខាយិកំ និយាយអំពីសមុទ្ទ ដូចពាក្យថា សមុទ្ទជ្រៅយ៉ាងណា ដូច្នេះជាដើម ។
ពាក្យទាំង ២៦ ម៉ាត់នេះជាតិរច្ឆានកថា គ្រហស្ថនិងបព្វជិតមិនត្រូវពោលឡើយ ។ កាលបើគ្រហស្ថនិងបព្វជិតទាំងឡាយ បានវៀរចាកតិរច្ឆានកថាទាំងនេះរួចហើយ ត្រូវខំព្យាយាមពោលនូវកថាវត្ថុ១០យ៉ាងចុះ ព្រោះកថាវត្ថុទាំង ១០ យ៉ាងនេះ ជាទីសប្បាយរបស់ព្រហ្មចារីបុគ្គល ហើយជាពាក្យរាប់ចូលក្នុងសុភាសិតសូត្រផង ។
ឯកថាវត្ថុទាំង១០យ៉ាងនោះគឺ អប្បិច្ឆកថា និយាយនូវពាក្យដែលនាំមកនូវគុណគឺសេចក្ដីមិនប្រាថ្នាប្រការ ១ សន្ដុដ្ឋីកថា និយាយនូវពាក្យនាំឱ្យកើតសេចក្ដីសន្ដោស ប្រការ ១ បវិវេក កថា និយាយនូវពាក្យដែលដល់នូវសេចក្ដីវិវេក (ការស្ងាត់) មានកាយវិវេកជាដើម ប្រការ ១ អសំសគ្គកថា និយាយសរសើរនូវសេចក្ដីប្រតិបត្តិដែលមិនច្រឡំដោយពួកដោយគណៈ ប្រការ ១ កិរិយារម្ភកថា និយាយនូវវិធីដែលប្រាថ្នានូវសេចក្ដីព្យាយាមប្រការ ១ សីលកថា និយាយអំពីសីលប្រការ ១ សមាធិកថា និយាយអំពីសមាធិ ប្រការ១ បញ្ញាកថា និយាយអំពីវិបស្សនាបញ្ញា ប្រការ ១ វិមុត្តិកថា និយាយអំពីអរហត្តផលវិមុត្តិ ប្រការ ១ វិមុត្តិញ្ញាណទស្សនកថា និយាយអំពីបច្ចវេក្ខណញ្ញាណ ប្រការ ១ ។
រួមជាកថាវត្ថុ១០ប្រការ កថាវត្ថុទាំង១០ប្រការនេះឯងហើយដែលហៅថា សប្បាយកថា រាប់ថាជាសុភាសិត ។
សុភាសិតដែលរៀបរៀងមកក្នុងទីនេះ ដកស្រង់មកអំពីគម្ពីរមង្គលត្ថទីបនីអដ្ឋកថាមង្គលសូត្រនិងគម្ពីរអង្គុត្តរនិកាយទសកនិបាត ព្រមទាំងគម្ពីរធម្មបទដ្ឋកថាខុន្ទកនិកាយ និងគម្ពីរព្រះវិសុទ្ធិមគ្គ ជាសេចក្ដីសង្ខេបគ្រប់អន្លើ មិនបានជាសេចក្ដីពិស្ដារទេ ក៏សន្មតថាចប់សុភាសិតកថាតែប៉ុណ្ណេះ ។
កាលបើចប់ហើយ សូមផ្សាយសេចក្ដីសុខសេចក្ដីចម្រើនគ្រប់ប្រការដល់អស់លោកអ្នកដែលបានមើលបានស្ដាប់សព្វៗកាលទៅហោង ៕
ដោយ៥០០០ឆ្នាំ
images/articles/3055/202t_monk_by_Dilip_Holmes.jpg
ផ្សាយ : ០៣ ឧសភា ឆ្នាំ២០២៦ (អាន: ៦,៦៧៣ ដង)
អាចារ្យ សូរ ហាយ ក្រុមជំនុំប្រែព្រះត្រៃបិដក រៀបរៀង វីរិយកថា (អាចារ្យ សូរ ហាយ វត្តឧណ្ណាលោម ភ្នំពេញ ក្រុមជំនុំប្រែព្រះត្រៃបិដក ក្នុងក្រសួងពុទ្ធសាសនបណ្ឌិត្យ នៅព្រះរាជបណ្ណាល័យកម្ពុជា បានដកស្រង់ពីគម្ពីរផ្សេងៗ មានគម្ពីរសំយុត្តនិកាយជាដើមមកអធិប្បាយ ។ )
នមត្ថុរតនត្តយស្ស វាយមេថេវ បុរិសោ យាវ អត្ថស្ស និប្បទា និប្ជន្នសោភណោ អត្ថោ ខន្ត្យា ភិយ្យោ ន វិជ្ជត ។ ឥឡូវនេះនិងសម្ដែងព្រះសទ្ធម្មទេសនា ពណ៌នាអំពីសេចក្ដីព្យាយាម ដែលជាសាសនធម៌របស់ព្រះបរមលោកនាថមុនី ដើម្បីជាប្រយោជន៍ដល់សាសនិកជន អ្នកប្រាថ្នាសេចក្ដីសុខ សេចក្ដីចម្រើន និងកុសលសម្មាបដិបត្តិតាមសមគួរ ដូចសេចក្ដីដែលនិងអធិប្បាយពន្យល់ផ្លូវឱ្យកើតសតិបញ្ញាតទៅនេះ ។
ជនទាំងឡាយដែលកើតមកក្នុងលោកនេះ មិនរើសថាជនជាតិណាឡើយ សុទ្ធតែមានធុរៈមុខការងារសម្រាប់ខ្លួនរាល់ៗរូបទាំងអស់ ជនជាគ្រហស្ថប្រុសស្រីមានធុរៈធ្ងន់ខាងរកទទួលទានចិញ្ចឹមជីវិត មានស្រែ ចម្ការ លក់ដូរ ឬធ្វើរាជការជាដើម ចំណែកខាងអ្នកបួសក៏ត្រូវមានធុរៈផ្ទាល់ខ្លួន ខាងផ្លូវសិក្សាប្រតិបត្តិធម៌វិន័យរបស់ព្រះសម្ពុទ្ធជាម្ចាស់ ។
មនុស្សទាំងអស់ដែលមានប្រភេទផ្សេងគ្នាក្ដី ដូចគ្នាក្ដី មានវ័យតិចច្រើនជាងគ្នាក្ដី ជំនាន់ដំណាលគ្នាក្ដី សុទ្ធតែជាអ្នកមានបែរឈមមុខទៅរកប្រកបការងារចិញ្ចឹមជីវិត ឬផ្លូវសិក្សាវិជ្ជាសម្មាបដិបត្តិតែរាល់ៗខ្លួន ឥតមានទំនេរសោះឡើយ ប៉ុន្តែការងារឬផ្លូវសិក្សាទាំងនោះសោត ក្រខ្លះ ងាយខ្លះ ធ្ងន់ខ្លះ ស្រាលខ្លះ សូម្បីធុរៈដែលត្រូវធ្វើនោះប៉ុនគ្នា ក៏គង់ផ្សេងគ្នាដោយសេចក្ដីព្យាយាមរបស់មនុស្សដែលខ្លាំងខ្សោយ ឬមានឧបាយអង់អាចជាងគ្នាមិនខាន ។
មនុស្សដែលជាអ្នកតាំងចិត្តព្យាយាមមាំមួន មិនបណ្ដែតបណ្ដោយការងារដែលខ្លួនត្រូវធ្វើត្រូវប្រកបនោះ កម្រៃផលដែលកើតអំពីការព្យាយាមនោះក៏ច្រើន ។ មនុស្សដែលមិនបានតាំងចិត្តព្យាយាម ឬក៏ព្យាយាមធ្វើទៅដោយខ្ជីខ្ជា ខ្ជិលច្រអូសមិនសូវយកចិត្តទុកដាក់ កម្រៃផលដែលកើតអំពីការព្យាយាមរបស់គេនោះក៏ស្ដើងស្ដួចតិចចុះតាមចំណែក ។
សេចក្ដីព្យាយាម ឈ្មោះថាជាគុណធម៌នាំឱ្យសម្រេចផលប្រយោជន៍ តាមនិស្ស័យវាសនារបស់ខ្លួន ដូចយ៉ាងប្រយោជន៍បច្ចុប្បន្ន គឺ លាភ យស សរសើរ សុខ ជាអារម្មណ៍ដែលអ្នកផងគួរប្រាថ្នា ដែលយើងទាំងឡាយបានប្រទះឃើញហើយក្នុងកាលសព្វថ្ងៃនេះក្ដី ក្នុងកាលអនាគតដែលមិនទាន់មកដល់ តែគង់និងបានឃើញក្នុងកាលខាងមុខៗក្ដី លាភ យស សរសើរ សុខ ទាំងនេះដែលនិងកើតឡើងបាន សុទ្ធតែកើតមានឡើងមកអំពីអំណាចកម្លាំងសេចក្ដីព្យាយាមទាំងអស់ មិនមែន លាភ យស សរសើរ សុខ កើតមានឡើងមកអំពីអំណាចសេចក្ដីខ្ជិលច្រអូសឡើយពណ៌នាមកប៉ុណ្ណេះឃើញថា សេចក្ដីព្យាយាមពិតជាធម៌បញ្ជូនឱ្យកើតប្រយោជន៍យ៉ាងច្រើន មិនមែនតិចទេ ។
សមដូចពុទ្ធភាសិតដែលបានលើកផ្ដើមទុកមកខាងដើមថា “បុគ្គលជាកូនប្រុស គួរព្យាយាមឱ្យណាស់ ទាល់តែសម្រេចប្រយោជន៍ ឯប្រយោជន៍យ៉ាងថ្លៃថ្លាដែលសម្រេចមកហើយ នោះមិនមានក្រៃលែងជាងខន្តីធម៌ទេ” ។
ព្រះពុទ្ធឱវាទនេះហាក់ដូចព្រះសម្ពុទ្ធជាម្ចាស់ ត្រាស់ដាស់តឿនឱ្យព្យាយាមចំពោះតែបុរស មិនទួទៅទៅដល់ស្ត្រីផងឡើយ ត្រង់ណេះបើប្រសិនណាជាមានពាក្យគេឆ្លៀតសួរមកថា ព្រោះហេតុអ្វីបានជាពោលដាស់តឿនចំពោះតែបុរស ? ឆ្លើយថា មិនមែនដូច្នោះឡើយ ខាងស្ត្រីក៏ព្រះអង្គដាស់តឿនឱ្យព្យាយាមប្រកបកិច្ចធុរៈដែលល្មមធ្វើបានតាមចំណែកដូចគ្នា ប៉ុន្តែបានជាពោលប្រដៅយ៉ាងនោះ ដោយហេតុថាបុរសនោះពេញទីជាភ្នាក់ងារនៃសេចក្ដីព្យាយាមជាងស្ត្រី ព្រោះថាធម្មជាតិជាតិជាបុរសជាមនុស្សមានទម្រង់រាងកាយស្រលួតស្រឡះមានឫកពាក្លៀវក្លា ទាំងកម្លាំងក៏រឹងប៉ឹង និងជាអ្នកចេះអត់ ធន់ទ្រាំទ្រកិច្ចការធ្ងន់ៗ គ្រាន់បើជាងស្ត្រី អាចនឹងទទួលធុរៈក្រលំបាកដែលកើតអំពីការព្យាយាមប្រកបកិច្ចការទាំងពួងជាងស្ត្រី ម្យ៉ាងទៀត បុរសជាមនុស្សមោះមុតអង់អាចជាងស្ត្រី ដូចការស្វះស្វែងរកចំណេះវិជ្ជាឬប្រយោជន៍អ្វីមួយក្នុងលោកនេះក្ដី លោកខាងមុខក្ដី ក៏បុរសនេះឯងជាអ្នកមានទំនងគួរធ្វើប្រយោជន៍បានច្រើនយ៉ាងជាងស្ត្រី រួមសេចក្ដីថាបុរសជាប្រធានឬជាទីតាំងនៃសេចក្ដីព្យាយាម ហេតុដូច្នោះទើបលើកឡើងដាស់តឿនឱ្យព្យាយាមជាមុន ។ ចំណែកស្ត្រីជាមនុស្សមានរាងកាយទន់ភ្លន់ កម្លាំងខ្សោយនិងសេចក្ដីវាងវៃតិច មិនសមនឹងទទួលកិច្ចការក្រលំបាកបានងាយដូចបុរស ដូចយ៉ាងពលទាហានឬនាហ្មឺនមុខមន្ត្រីធំៗ ក៏សុទ្ធតែប្រុស ព្រោះឃើញថាជាអ្នកឈ្លាសវៃជាងស្ត្រី បុរសឈ្មោះថាជាភ្នាក់ងារក្នុងការបង្ក្រាបសត្រូវ ឈ្មោះថាជាអ្នកមានតំណែងឥស្សរភាពច្រើនជាងស្ត្រី តែស្ត្រីក៏ត្រូវព្យាយាមចាប់ការងារតាមចំណែកដែលល្មមធ្វើបានដូចគ្នា ។
ព្រោះហេតុនោះ ជនទាំងឡាយដែលកើតមកជាកូនប្រុសត្រូវប្រឹងប្រែងប្រកបការងារក្នុងផ្លូវលោកនេះ ដូចខំសិក្សាស្វែងរកវិជ្ជាណាមួយ មានវិជ្ជាខាងរដ្ឋបាល តុលាការ ឬវិជ្ជាខាងហត្ថកម្ម ការជាង មានជាងមាសប្រាក់ជាដើម ដែលខ្លួនស្មគ្រចិត្តធ្វើនោះ គឺធ្វើឬប្រកបការនោះៗ ឱ្យមាំមួន កុំបីធ្វេសប្រហែសបណ្ដែតបណ្ដោយឡើយ ត្រូវតែក្រវើនក្រតើនឡើងដើម្បីនឹងធ្វើដំណើរវិជ្ជាសេចក្ដីឆ្លាសរបស់ខ្លួន ឱ្យរូតរះឱ្យទាន់កាលសម័យព្រោះសម័យ ពោលគឺរបៀបបែបផែនច្បាប់ទម្លាប់និងចំណេះវិជ្ជាជាដើម ក្នុងកាលឥឡូវនេះ កាន់តែស្រូតរូតជឿនលឿនប្លែកៗ ទៅជាងធម្មតាហើយ លុះតែខំព្យាយាមប្រឹងកង្ខើញឱ្យណាស់ ទើបនឹងបានស្រូបឡើងទាន់កាលសម័យ ក៏បុគ្គលដែលមានគំនិតភ្ញាក់ឡើងទាន់សម័យនេះ ចាត់ថាជាមនុស្សសប្បុរសមួយ ហៅថា កាលញ្ញុតា ប្រែថាអ្នកស្គាល់កាលសម័យ ។
បុគ្គលដែលមានគំនិតលន់លក់មិនងើបឡើងចាប់ព្យាយាមឱ្យទាន់កាលសម័យ និងវ័យរបស់ខ្លួននៅកំពុងចម្រើន ចេះតែបង្អង់ៗទៅ មិនដឹងកាលវិនាសកាលចម្រើន ដែលកម្មបណ្ដាលឱ្យកើតឡើង ហៅថា អកាលញ្ញុតា ប្រែថាអ្នកមិនស្គាល់កាលចាត់ជាអសប្បុរសម្យ៉ាង ន័យនេះមានព្រះពុទ្ធឱវាទដែលព្រះអង្គទ្រង់ដាស់តឿនក្រើនរំឭកទុកមកថា ឧដ្ឋានកាលម្ហិ អនុដ្ឋហានោ យុវា ពលី អាលសយំ ឧបេតោ សំសន្នសង្កប្បមនោ កិសីតោ បញ្ញាយ មគ្គំ អលសោ ន វិន្ទតិ ។សេចក្ដីថា បុគ្គលមានវ័យគឺអាយុនៅក្មេង កំពុងមានកម្លាំង តែផ្អែកនឹងខ្ជិលច្រអូសមិនមានព្យាយាមរវៀសរវៃក្នុងកាលដែលមានទំនងគួររវៀសរវៃ មានចិត្តត្រិះរិះជាប់ចំពាក់មាំក្នុងកាមគុណ មារយាទព្រាំព្រាល[១] ច្រអូសកាយច្រអូសចិត្តមិនដែលបាន (ប្រទះ) នឹងផ្លូវបញ្ញាឡើយ ។
ឱវាទនេះបំភ្លឺឱ្យឃើញថា មនុស្សប្រុសស្រីក្នុងលោកដែលកើតមកហើយ មានរាងកាយធំធាត់ ឥតមានពិការខូចអវយវៈណាមួយ មានកំបុតដៃជាដើមទេ ទាំងវ័យក៏នៅក្មេង ល្មមនិងចាប់ផ្ដើមព្យាយាមប្រកបកិច្ចការផ្លូវលោកឬផ្លូវធម៌ ឱ្យទាន់សម័យដែលខ្លួនកំពុងពេញកម្លាំងនៅឡើយ គួរតែប្រញាប់ប្រឹងប្រែងកុំឱ្យហួសសម័យនោះទាន់ មិនគួរនឹងបណ្ដែតបណ្ដោយឱ្យវ័យអស់ទៅតាមយប់និងថ្ងៃកន្លងបាត់ទៅទទេៗសោះ គួរស្ដាយវ័យរបស់ខ្លួនណាស់ មិនគួរបើនិងដំអក់ឱ្យធ្លោយសោះឡើយ ព្រោះជាន់បឋមវ័យ រវាងពីអាយុ ៦ ឬ ៧ ឆ្នាំឡើងទៅទល់នឹង ៣០ ឆ្នាំនេះជាឱកាសដ៏ធំទូលាយងាយនិងងាករេរកកិច្ចធុរៈ ដែលខ្លួនស្មគ្រចិត្ត ចំណែកខាងគ្រហស្ថ ទោះបីរៀនអក្សរ រៀនច្បាប់ទម្លាប់ឬរៀនខាងហត្ថកម្មគឺធ្វើការជាង មានជាងមាស ឬជាងធ្វើរថយន្តជាដើម ខាងបព្វជិត និងចាប់រៀនសូត្រព្រះបរិយត្តិក៏បានងាយ ព្រោះកម្លាំងកាយ កម្លាំងស្មារតីនៅកំពុងបរិបូណ៌ ។
វ័យជាន់ដំបូងនេះ ពេញហៅមានទំនងនាំឱ្យកើតប្រយោជន៍តវែងទៅមុខមិនតិចឡើយ ទោះជាយ៉ាងណាក៏ងាយនិងត្រិះរិះរកឧបាយផ្សេងៗទៀត តែបើបណ្ដោយឱ្យសេចក្ដីខ្ជិលច្រអូសឬសេចក្ដីស្រវឹងជ្រុលជ្រប់ក្នុងកាមគុណចូលគ្របសង្កត់បានហើយ សូម្បីចំណេះវិជ្ជាឬប្រយោជន៍អ្វីមួយ ដែលមានទំនងគួរនិងចេះ គួរនិងបានមានកើតឡើងក៏គង់តែត្រឡប់វិនាសទៅវិញពុំខាន ឯសេចក្ដីខ្ជិលនេះ មានអាការៈជាទោសធ្វើឱ្យខូចប្រយោជន៍ច្រើនយ៉ាងណាស់ ចំណែកសេចក្ដីព្យាយាមជាគុណជួយជ្រោមជ្រែងឱ្យបានសេចក្ដីសុខទាំងលោកនេះនិងខាងមុខ ។
សមដូចបាលីដែលសម្ដែងអំពីតំណនៃសេចក្ដីខ្ជិលនិងសេចក្ដីព្យាយាមថា អតិសិតំ អតិឧណ្ហំ អតិសាយមិទំ អហុ ឥតិ វិស្សដ្ឋកម្មេន្ត អត្ថា អច្ចេន្តិ មាណវេ ប៉ុណ្ណេះជាដើម សេចក្ដីថា ប្រយោជន៍ទាំងឡាយ តែងកន្លងហួស មាណពគឺមនុស្សកំលោះ ដែលលះបង់ការងារត្រូវធ្វើនោះចោលដោយទម្រន់អាងថា ពេលនេះរងាណាស់ នៅក្ដៅណាស់ ល្ងាចជ្រុលណាស់ ។
តែបើជនឯណា កាលដែលកំពុងធ្វើការដែលបុរសត្រូវធ្វើនោះ មិនសម្គាល់ត្រង់ត្រជាក់ ត្រង់ក្ដៅ (មកជាប្រមាណ) ដោយក្រៃលែងជាងស្មៅ គឺថាដាក់ខ្លួនទុកដូចជាស្មៅ ជននោះនឹងមិនសាបសូន្យអំពីសេចក្ដីសុខឡើយ ។
សេចក្ដីនេះពន្យល់ឱ្យឃើញថា បុគ្គលដែលត្រូវការប្រារព្ធព្យាយាមយកចិត្តទុកដាក់ធ្វើកិច្ចការអ្វីមួយ ត្រូវកុំស្ដាយសាច់ឈាមពណ៌សម្បុរ កុំទម្រន់ កុំខ្លាច កុំរអា កុំរួញរានឹងសេចក្ដីទុក្ខព្រួយហត់នឿយ ដែលកើតអំពីការព្យាយាមនោះឱ្យសោះ ព្រោះថាកិច្ចការទាំងឡាយក្នុងលោកនេះ ដែលគេត្រូវព្យាយាមគឺថាត្រូវចុះដៃធ្វើ ទោះបីធ្វើដោយកម្លាំងឬដោយកម្លាំងតម្រិះគិតគូរ តែងតែនិងមានឧបសគ្គគឺឧបទ្រពទុក្ខភ័យចង្រៃ ចូលមកច្រៀតជ្រែកប្រកួតប្រណាំងគ្នានឹងកិច្ចការនោះៗជាធម្មតា ការចាប់ផ្ដើមព្យាយាមកិច្ចធុរៈនីមួយៗនេះដំបូងឡើយ តែងប្រទះទុក្ខព្រួយនឿយលំបាកខ្លះជាទំនៀម សូម្បីព្យាយាមក្នុងផ្លូវកុសលសុចរិត ក៏គង់បានទុក្ខលំបាកដូចគ្នា តែទុក្ខលំបាកនេះរមែងឱ្យផលមកជាសុខក្នុងកាលខាងក្រោយ ហេតុដូច្នោះ កាលបើបុគ្គលមានព្យាយាមហើយត្រូវឱ្យមានខន្តី សេចក្ដីអត់ធន់ មកជាគូគ្នានឹងវីរិយ ដើម្បីជាជំនួយវីរិយ ឱ្យតាំងនៅមាំមួន ខន្តិធម៌នេះជាធម៌សម្រាប់ជីក ឬឆ្កឹះចោលនូវទុក្ខព្រួយ ឬថាជាភាវៈខាងជម្នះនូវទុក្ខ ដែលកើតអំពីសេចក្ដីព្យាយាមនោះៗ ខន្តីធម៌នេះរាប់ថាជាជើងសម្រាប់ជួយជ្រោមជ្រែងទប់ទល់វីរិយទុកកុំឱ្យលើកលះចោលកិច្ចធុរៈ ដែលត្រូវធ្វើនោះចេញបាន ឯវីរិយនេះកាលបើមានខន្តីជាគូហើយទុកជាប្រទះអារម្មណ៍ ដែលគួរឱ្យកើតទុក្ខភ័យចូលមករឹបជាន់យ៉ាងណាក៏ដោយ ក៏មិនរុះរើលះកិច្ចធុរៈនោះចោលបាន ព្រោះមានខន្តីធម៌នេះជាកម្លាំងជួយគាំពារ វីរិយនិងខន្តី ទាំងពីរនេះជាធម៌ជាន់ខ្ពស់ មានគុណានិសង្សធំទូលាយយ៉ាងក្រៃលែង សូម្បីព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គទ្រង់បានបំពេញមកហើយដែលហៅវីរិយបារមី ខន្តីបារមីនោះឯង ។
មួយវិញទៀត វីរិយនិងខន្តីនេះ កាលបើមានបុគ្គលណាហើយ តែងនឹងបបួលដឹកអន្ទងបុគ្គលនោះឱ្យក្លាហាន ប្រកបកិច្ចធុរៈគ្រប់យ៉ាង ប្រមូលសេចក្ដីអធិប្បាយមកថា បុគ្គលអ្នកប្រកបដោយវីរិយផ្លូវកាយនិងផ្លូវចិត្តហើយនិងខន្តីសេចក្ដីអត់ធន់ ដូចថ្លែងមកនេះអាចនិងបដិសេធទុក្ខភ័យទាំងពួងបាន លែងមានញាប់ញ័រតក់ស្លុតនឹងអារម្មណ៍ដែលប៉ះពាល់មកនោះឡើយ លុះខាងក្រោយមក ក៏ឱ្យផលយ៉ាងវិសេស ទៅជាមនុស្សខ្ពង់ខ្ពស់មានឈ្មោះល្បីល្បាញឡើង ដោយអំណាចវិជ្ជាដែលកើតអំពីការប្រឹងប្រែងអត់ធន់នោះមក កាលបើសម្បូណ៌ដោយវិជ្ជាហើយ ទោះបីធ្លាប់ជាអ្នកកំព្រាគ្មានមិត្រសម្លាញ់ ឬជាអ្នកក្រទ្រព្យសម្បត្តិមកអំពីដើម ឬជាអ្នកថោកទាបដោយរូបសម្បត្តិយ៉ាងណា ក៏គង់ត្រឡប់ទៅជាមនុស្សថ្កុំថ្កើងរុងរឿងគ្រប់យ៉ាងទាំងអស់បាន ព្រោះហេតុដូច្នោះជនទាំងឡាយគ្រប់គ្នា ទោះអ្នកមានសម្បត្តិស្ដុកស្ដម្ភក្ដី ខ្សត់ក្ដី គួរតែខំព្យាយាមស្វះស្វែងរកវិជ្ជាដែលជាគុណសម្បត្តិ គឺជាលម្អយ៉ាងខ្ពស់សម្រាប់ខ្លួន ។
ឯបុគ្គលមានភោគសម្បត្តិនិងរូបសម្បត្តិហើយ តែបើគ្មានវិជ្ជាសម្បត្តិទៀត ក៏ទុកដូចជាមនុស្សក្រីក្រសម្បត្តិ ទុកដូចជាមនុស្សពិការ មិនរុងរឿងក្នុងត្រកូលនោះឡើយ សមដូចសុភាសិតថា “រូបយោនព្វនសម្បន្នោ វិសាលកុសលសម្ភវោ វិជ្ជាហីនោ ន សោភេតិ និគន្ធា ឥវកឹសុកា” សេចក្ដីថា “បុគ្គលបានកើតក្នុងត្រកូលខ្ពស់ បរិបូណ៌ដោយរូបនិងវ័យហើយ (តែបើ) សាបសូន្យចាកវិជ្ជា រមែងមិនល្អឡើយ ដូចគ្នានិងផ្កាជា (គ្រាន់តែមានពណ៌ក្រហមច្រាលមែន) តែរកក្លិនក្រអូបគ្មាន ។
ពុទ្ធភាសិតនេះគប្បីឃើញថាវិជ្ជានេះពិតជាគុណជាតិវិសេសមែន ដែលជាផលបណ្ដាលចេញមកថ្មីៗអំពីវីរិយនិងខន្តី ដូចពណ៌នាមក ឯពាក្យថា វិជ្ជា សំដៅយកវិជ្ជាទាំងផ្លូវលោកផ្លូវធម៌ ដែលប្រព្រឹត្តទៅដោយប្រពៃប្រាសចាកទោសទុច្ចរិតទាំងអស់ ។
សេចក្ដីព្យាយាមខ្មីឃ្មាតនេះជាធម៌ទាក់ទងបែកសាខាច្រើនស្ថានណាស់ ដូចក្នុងប្រធានសូត្រ ព្រះលោកនាថមុនីទ្រង់សម្ដែងទុកមក ដោយមហាករុណា ចង់ឱ្យពួកប្រជាជនក្នុងលោកបានសេចក្ដីសុខសេចក្ដីចម្រើន ព្រះអង្គទ្រង់ដាស់តឿនពន្យល់ទុកមកបាលីថា “សំវរោ ច មហានព្ចា ភាវនា អនុរក្ខនា ឯតេ ចត្តារោ បធានា ទេសិតា ទិច្ចពន្ធុនា យេហិ ភិក្ខុ ឥធាតាបី ខយំ ទុក្ខស្ស បាបុណេ” អធិប្បាយថា ” បធានគឺធម៌ជាគ្រឿងតាំងផ្ដួចផ្ដើមទាំងឡាយ ៤ យ៉ាងនុ៎ះគឺ ”
១- សំវរោ ព្យាយាមរារាំងមិនឱ្យបាបអកុសលដែលនៅមិនទាន់កើត កុំឱ្យកើតឡើងបាន គឺប្រយត្នឥន្ទ្រីយ៍ទាំង ៦ គឺ ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ចិត្ត កុំឱ្យកើតសោមនស្ស ឬទោមនស្ស ក្នុងវេលាដែលភ្នែកឃើញរូប ត្រចៀកឮសំឡេង ច្រមុះធុំក្លិន អណ្ដាតលិទ្ធរស កាយពាល់ត្រូវ ចិត្តស្រាវជ្រាវរកអារម្មណ៍តាមផ្លូវមនោទ្វារ គួរប្រយត្នឥន្រ្ទិយ ៦ យ៉ាងនេះកុំឱ្យលុះអំណាចឬចាញ់បញ្ឆោតអារម្មណ៍ទាំងនេះបាន កាលបើទូន្មានតន្រ្ទិយបានហើយ បាបអកុសលដែលបម្រុងនឹងកើតឡើងក៏កើតមិនបាន ។
២- បហានំ ព្យាយាមលះបាបដែលកើតហើយ គឺបាបដែលកើតឡើងព្រោះខ្លួនល្ងង់ខ្លៅ ឬកើតឡើងដោយរឹងរូសចចេសធ្វើក្នុងកាលមុនៗ ព្រោះមិនធ្លាប់បានស្ដាប់ មិនធ្លាប់បានសិក្សាធម៌វិន័យរបស់ព្រះអរិយជាម្ចាស់ លុះខាងក្រោយមកកាលបើគិតឃើញហើយ គួរតែលះបង់ចោលអំពីបាបទាំងនោះឱ្យស្រឡះចេញ ត្រូវតាំងចេញថានិងលែងប្រព្រឹត្តល្មើសធ្វើដូច្នោះទៀត ។
៣- ភាវនា ព្យាយាមញាំងកុសលឬបំពេញឱ្យមានឡើងក្នុងសន្ដាន កុសលដែលនៅមិនទាន់កើតគួរព្យាយាមធ្វើឱ្យកើតឡើង ព្រោះបាបអកុសលដែលជាចំណែកទុច្ចរិតលះចេញទៅហើយនោះ ត្រូវបំពេញកុសលដែលជាចំណែកសុចរិតឱ្យមានឡើងជំនួស ដើម្បីកុំឱ្យមានឱកាសឱ្យបាបមានចន្លោះកើតឡើងបានទៀត ។
៤- អនុរក្ខនា ព្យាយាមរក្សាកុសលសេចក្ដីល្អរបស់ខ្លួនទុក ដែលខ្លួនបានធ្វើមកហើយក្នុងកាលមុន មិនឱ្យសាបសូន្យទៅដោយអាការធ្វេសប្រហែស ព្រោះថារបស់ឯណាដែលបានធ្វើកើតឡើងហើយក្នុងកាលមុន ៗ ខាងក្រោយមកត្រូវរក្សាវាំងរឿយ ៗ ទើបរបស់នោះចម្រើនឡើងបាន ឧទាហរណ៍ ដូចយ៉ាងធម៌អាថ៌ឬវិជ្ជាច្បាប់ទំលាប់អ្វីក៏ដោយ ដែលទន្ទេញចាំហើយត្រូវតែឧស្សាហ៍សូត្ររឿយ ៗ ទើបនិងចាំជាប់នៅយូរបាន ប្រធានទាំង ៤ យ៉ាងនេះ ព្រះសម្ពុទ្ធជាម្ចាស់ព្រះអង្គជាអទិច្ចវង្ស[២] ទ្រង់សម្ដែងហើយ ភិក្ខុក្នុងសាសនានេះជាអ្នកតែងតែបានព្យាយាមធ្វើកិលេសឱ្យរីងស្ងួតដោយបធានធម៌ដែលពោលមកនេះ ទើបនិងបានដល់នូវកិរិយាអស់ទៅនៃទុក្ខទាំងពួងបាន ។
សេចក្ដីព្យាយាមនេះ កាលបើបុរសស្ត្រីចេះប្រកបលៃលកត្រូវផ្លូវដែលមានទំនងត្រង់ទៅរកសេចក្ដីចម្រើនហើយ តែងញាំងប្រយោជន៍ឱ្យសម្រេចគ្រប់យ៉ាង សមតាមសេចក្ដីប្រាថ្នារបស់ខ្លួនជាប្រាកដ ដូចយ៉ាងបុរសអ្នកបំរើរបស់ចុល្លកសេដ្ឋី កាលដើមដំបូងរើសបានកណ្ដុរងាប់មួយ យកកណ្ដុរនោះទៅលក់ធ្វើដើមទុនប្រកបការលក់ដូរ សន្សំឡើងម្ដងបន្តិច ៗ មិនយូរប៉ុន្មានក៏បានទ្រព្យសម្បត្តិកាន់តែច្រើនឡើង ទាល់តែបានជាសេដ្ឋីធំ សមដូចពុទ្ធភាសិតគាថា ត្រាស់សរសើរបុគ្គលអ្នកមានគំនិតល្អថា អប្បកេនបិ មេធាវី បាភដេន វិចក្ខណោ សមុដ្ឋាបេតិ អត្តានំ អណុំ អគ្គឹវ សន្ថមំ សេចក្ដីថា បុរសស្ត្រី អ្នកមានប្រាជ្ញា ចេះកាញ់គ្នេរទ្រព្យសម្បត្តិ ប្រកបកិច្ចការចិញ្ចឹមជីវិតសមហេតុផលល្អ រមែងតម្កល់ខ្លួនឡើងទៅជាមនុស្សខ្ពង់ខ្ពស់បាន ដោយសារទ្រព្យដើមទុនតែបន្តិចប៉ុណ្ណោះ ដូចជាមនុស្សអ្នកបង្កាត់ភ្លើងរងើកតូចមួយគង់បង្កាត់ឱ្យទៅជាភ្លើងឆេះធំឡើងបាន។
បុគ្គលអ្នកមានព្យាយាមធ្វើតៗ ទៅមិនដាច់មិនស្រាកក្នុងកិច្ចការរបស់ខ្លួនតែងបានសម្រេចប្រយោជន៍ឃើញទាន់ហន់ ។ ព្រោះហេតុដូច្នោះ ជនទាំងឡាយរាល់រូប កាលបើនឹកឃើញ ថាអាត្មាអញជាអ្នកចៀសវាងចេញចាកការងារមិនផុតហើយ គួរតែចុះចាប់ផ្ដើមព្យាយាមឱ្យមាំមួន កុំបីធ្វេសប្រហែសត្រូវតែតាំងចិត្តឱ្យក្លាហាន ក្នុងការប្រឹងប្រែងនេះកុំទម្រន់ឱ្យសោះ ត្រូវតែតាំងព្យាយាមតម្កល់ទុកចិត្តឱ្យជាប់មាំ ប្រកបដោយអង្គ ៤ ដូចបាលីថា កាមំ តចោ ន្ហារុ ប អដ្ឋិ ច អវស្សតុ អវស្សុស្សតុ មេ សរីរេ សព្វន្តំ មំសលោហតំ សេចក្ដីថាសាច់ឈាមទាំងអស់ក្នុងសរីរាង្គកាយរបស់អញ រីងស្ងួតស្វិតស្រពោនទៅចុះ នេះជាអង្គ ១ សូមនៅសល់តែស្បែកជាអង្គ ១ សូមឱ្យនៅសល់តែសរសៃជាអង្គ ១ សូមឱ្យនៅសល់តែឆ្អឹងជាអង្គ ១ កម្រៃផលឯណាដែលមិនទាន់កើតឡើងដោយកម្លាំងប្រឹងប្រែងទេ អញនឹងមិនត្រូវឈប់លែងចោលចាកព្យាយាមឡើយ ។
បុគ្គលជាអ្នកបួសឬគ្រហស្ថប្រុសស្រីក្មេងចាស់ណាមួយ កាលបើប្រកបព្យាយាមមាំមួនដូចន័យពោលមកនេះហើយ បុគ្គលនោះឯងគង់នឹងបានសេចក្ដីសុខសេចក្ដីចម្រើនក្នុងលោកនេះនិងលោកខាងមុខពុំខាន ព្រោះសេចក្ដីព្យាយាមនេះជាគន្លងហូរមកនូវផលយ៉ាងវិសេសវិសាល ឃើញជាក់ច្បាស់ ។
ម្យ៉ាងទៀតបុគ្គលដែលជាអ្នកមានព្យាយាម ទោះបីទៅនៅក្នុងប្រទេសណា សូម្បីប្រទេសនោះខ្សត់ខ្សោយវិជ្ជាសេចក្ដីចេះដឹងពុំសូវមានមនុស្សរៀនសូត្រចេះដឹងច្រើន ឬក៏ប្រទេសនោះមានព្រៃឈើញាតស្បាត ដីជង្ហុកថ្លុកក្រហេងក្រហូង មិនជាទីសប្បាយយ៉ាងណាក៏ដោយ ក៏គង់ត្រឡប់ឡើងទៅមានមនុស្សចេះដឹងច្រើន ទៅជាប្រទេសស្រឡះរាបស្មើ មានទាំងផ្លូវថ្នល់ខ្វាត់ខ្វែង ថ្កើងរុងរឿងគួរជាទីរីករាយសប្បាយទៅបាន (ដូចយ៉ាងប្រទេសដីក្រុងភ្នំពេញទាំងមូល ឬសាលាបាលី ព្រះរាជបណ្ណាល័យនិងក្នុងទីវត្តលង្កា ឧណ្ណាលោមជាដើម) ធៀបមើលចុះក្នុងកាលពីដើមនិងកាលឥឡូវនេះគង់ឃើញបានជាសេចក្ដីចម្រើនដោយវិជ្ជាការចេះដឹង និងថ្កើងរុងរឿងក៏កាន់តែស្ទុះជឿនលឿនឡើងប្លែកជាងពីដើមណាស់ ការចេះដឹងផ្សព្វផ្សាយចេញទៅខេត្ត ខណ្ឌនានា និងការរុងរឿងដែលកើតឡើងទាំងនេះ គឺកើតមកអំពីកម្លាំងស្នាដៃរបស់លោកអ្នកមានព្យាយាមម៉្យាង មិនមែនកើតអំពីមនុស្សខ្ជិលច្រអូសឡើយ ។
សេចក្ដីព្យាយាមនេះមានគុណានិសង្សជាអនេក អាចនឹងនាំបណ្ដាលឱ្យសេចក្ដីចម្រើនកុះករដោយដោយវិជ្ជាសេចក្ដីឈ្លាសគ្រប់យ៉ាងផង សេចក្ដីព្យាយាមឈ្មោះថាដូចជាចន្ទល់ ជួយជ្រោមជ្រែងឱ្យបានសុខក្សេមក្សាន្តដល់មនុស្សអ្នកប្រាថ្នាល្អ និងបានកន្លងបង់នូវទុក្ខគ្រប់យ៉ាងមានទុក្ខនិងក្រីក្រទ្រព្យសម្បត្តិនិងល្ងង់ខ្លៅជាដើម សេចក្ដីព្យាយាមឈ្មោះថាជាទម្ពក់ថ្ពក់យកនូវសេចក្ដីសេចក្ដីចម្រើន ឱ្យចូលមកក្នុងកណ្ដាប់ដៃរបស់ខ្លួនបាន សេចក្ដីព្យាយាមនេះព្រះសម្ពុទ្ធលោកុត្តមាចារ្យ ព្រះអង្គទ្រង់សម្ដែងទុកមកឃើញក្នុងធម៌ច្រើនស្ថានណាស់ ដូចក្នុងឥន្រ្តិយ ៥ ហៅថា វីរិយិន្រ្ទិយំ ក្នុងពល ៥ ហៅថាវីរិយ ពលំ ក្នុងពោជ្ឈង្គ ៧ ហៅថា វីរិយសម្ពោជ្ឈង្គោ ក្នុងអង្គមគ្គ ៨ ហៅថា សម្មាវាយាមា ក្នុងវេសារជ្ជករណធម៌ ហៅថា វិរិយំ សព្ទទាំងអស់នេះ រួមមកហៅថា ព្យាយាមតែមួយម៉ាត់ប៉ុណ្ណេះ ក៏ពាក្យថាព្យាយាម គឺជាពាក្យសំស្ក្រឹតក្លាយមកពីពាក្យថា វ្យាយាម ប្រែថា ឈានទៅមិនឈប់ ក៏ឯពាក្យថាព្យាយាមនេះ មានសព្ទសម្គាល់ហៅផ្លាស់ប្ដូរតាមលក្ខណៈច្រើនយ៉ាងទៅទៀត ដូចពាក្យថា វីរិយ ព្រោះជាហេតុក្លៀវក្លាមិនរួញរា ឧដ្ឋាន ព្រោះជាហេតុខ្មីឃ្មាតរលះរលាំង ធិតិព្រោះជាហេតុតាំងនៅមាំមួន អដ្ឋិតិ ព្រោះជាហេតុខ្ជាប់ខ្ជួនមិនបង្អង់ វាយាមៈ ព្រោះជាហេតុឈានទៅមិនឈប់ បរក្កម ព្រោះជាហេតុមិនត្រឡប់ថយក្រោយ បធានៈ ព្រោះជាហេតុតាំងផ្ដួចផ្ដើមមិនផ្អាកទុកទាំងកណ្ដាលការដែលត្រូវធ្វើ បគ្គាហៈ ព្រោះជាហេតុផ្គូផ្គងជាប់តៗទៅ សព្ទទាំងនេះសុទ្ធតែជាលក្ខណៈរបស់វីរិយ ជាពាក្យសម្រាប់ប្រើផ្លាស់ប្ដូរកុំឱ្យសាំដដែលៗ តែក៏គង់រួមខ្លីមកហៅថា ព្យាយាម ដូចគ្នាក៏បាន ។
ព្រោះហេតុដូច្នោះ ជនទាំងឡាយគ្រប់ចំពួកគួរតែខំប្រឹងប្រែង ស្វះស្វែងរកវិជ្ជាសម្រាប់ដៃរបស់ខ្លួន ឬស្វែងរកធនធានទ្រព្យសម្បត្តិឱ្យត្រូវតាមសម្មាអាជីវៈក្នុងផ្លូវសុចរិតទាំងអស់ មួយវិញទៀត អ្នកដែលមានកូនចៅត្រូវតែដាស់តឿននិងជួយទំនុកបម្រុងផ្ចុងផ្ដើមកូនចៅបងប្អូនរបស់ខ្លួន ឱ្យខំសិក្សារៀនសូត្រឱ្យមាំមួនទាន់វាមានវ័យនៅក្មេង កុំបណ្ដែតបណ្ដោយតាមទំនើងអំពីចិត្តក្មេងនោះឡើយ ។ សម្ដែងរៀបរាប់ក្នុងវីរិយកថា ក៏សន្មតថាចប់ដោយប្រការដូច្នេះឯង ។
[១]គំនិតឡេះឡោះ ។ [២]ប្រែជាពូជពង្សនៃព្រះអាទិត្យ ព្រោះសម័យដើមពួកក្សត្រប្រកាន់ថាគេជាវង្សត្រកូលនៃព្រះអាទិត្យ ។
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៧ ខ្សែទី៩
ដោយ៥០០០ឆ្នាំ
images/articles/3175/______________________________.jpg
ផ្សាយ : ០៣ ឧសភា ឆ្នាំ២០២៦ (អាន: ៥,០០៥ ដង)
អ្នកសមាទានធុតង្គគង់វង្សត្រូវប្រកបដោយធម៌៣០ប្រការគឺ៖
១» សិនិទ្ទបទ្ទវមេត្តចិត្តោៈ មានមេត្តាចិត្តទន់ភ្លន់ស្និទ្ធនឹងសព្វសត្វទាំងពួង ។
២» ឃាដិតហតិវិគ្គតកិលេសោៈ មានកិលេសដែលត្រូវកម្ចាត់ឲ្យប្រាសចាកហើយ។
៣» និហតមានទដ្ឋោៈ ជាអ្នកកម្ចាត់ចេញនូវមានៈ និងទិដ្ឋិ ។
៤» អចលទឡ្ហវិនិដ្ឋនិព្វេមតិសទ្ធោៈ មានសទ្ធាដែលមិនញាប់ញ័រ ប្រាសចាកនូវសេចក្ដីសង្ស័យ ។
៥» បរិបុញ្ញវិនិតបហដ្ឋសុភវិនិយោៈ មានចិត្តស្អាតដែលបើកហើយក្នុងទីដែលហ្វឹកហាត់ឲ្យបរិបូណ៌ ។
៦» និយតសន្តិសុខសមាបត្តិយោៈ មានសន្ដិសុខសមាបត្តិកើតជានិច្ច ទៀងទាត់។
៧» អចលសីលសុចិគន្ធបរិភាវិតោៈ អប់រំទៅដោយសីលដែលមិនញាប់ញ័រ មានក្លិនក្រអូបផ្សាយទៅ ។
៨» ទេវមនុស្សានំ បរិយោៈ ជាទីស្រឡាញ់នៃទេវតា និងមនុស្ស ។
៩» ខីណាសវពលវន្តីៈ មានកម្លាំងក្នុងទីដែលនឹងអស់ទៅនៃអាសវៈ ។
១០» អរិយបុគ្គល ជិនសាសនបត្ថិតោៈ ជាទីប្រាថ្នានៃព្រះអរិយបុគ្គល អ្នកតាំងនៅក្នុងជិនសាសនា
១១» ភូវិ ច ទិវី ច ទេវមនុស្សានំៈ ជាទីសរសើរ និងជាទីរីករាយនៃពួកមនុស្ស និងទេវតាទាំងឡាយ ។
១២» អសុរតានំ វន្ទិតបសដ្ឋមនគ្ឃជនានំ ធុវថប្បិតតថិ មិតបសដ្ឋោៈ ជាទីគោរព សរសើរនៃពួកអសុរៈ និងជាទីរីករាយនៃមារទាំងពួង ។
១៣» លោកអនុបលិត្តោៈ មិនបានរសេមរសាមលាយឡំទៅដោយលោក ។
១៤» អប្បថោកំ អនុវជ្ជភយទស្សាវីៈ មានប្រក្រតីឃើញនូវទោស និងភ័យសូម្បីត្រឹមបន្តិចបន្តួច ។
១៥» មគ្គផលបរវត្ថសាធកោៈ ឲ្យសម្រេចប្រយោជន៍គឺមគ្គ និងផលដ៏ប្រសើរដល់ជនទាំងឡាយ អ្នកប្រាថ្នានឹងឲ្យរួចផុតទុក្ខ។
១៦» អាយាចិតឥបុលបណីបច្ចយភាគីៈ សមគួរដែលនឹងអារាធនាថ្វាយចតុប្បច្ច័យ ដ៏ប្រសើរ និងប្រណិត ។
១៧» អនិកេតសយនកាមីៈ ជាអ្នកប្រាថ្នាដេកក្នុងទីរកអាល័យមិនបាន ។
១៨» ឈានជ្ឈាយិកបរវិហាររីៈ មានប្រក្រតីសម្លឹងឈាន និងវិហារធម៌ដ៏ប្រសើរ ។
១៩» បជដិតជាលកិលេសវត្ថុវិធំសិតភគ្គោៈ ជាអ្នកកម្ចាត់ និងកាច់បំបាក់នូវវត្ថុនៃកិលេសដែលជាឫសគល់ចាក់ស្រេះឲ្យដាច់សូន្យ ។
២០» សំកុដិតសញ្ជាន្នគតិនិវារណាៈ នឹងឃាត់បង់នូវអគតិដែលមានសេចក្ដីវិលវល់ក្នុងវដ្ដសង្សារ។
២១» អកុប្បធម្មេ អភិនិវាសោៈ តាំងនៅក្នុងអកុប្បធម៌។
២២» អនវជ្ជិតភោគីៈ បរិភោគនូវវត្ថុដែលប្រាសចាកទោស ។
២៣» គតិវិមុត្តោៈ ផុតចាកគតិកំណើត
២៤» ឱតណ្ណសព្វវិចិកិច្ឆោៈ ឆ្លងចេញនូវសេចក្ដីសង្ស័យទាំងពួង ។
២៥» វិមុត្តឈាយយិតត្តោៈ មានចិត្តសម្លឹងនូវវិមុត្ត
២៦» ទិដ្ឋធម្មេ អចលទឡ្ហភិរុតមនុបគតោៈ មានចិត្តមាំទាំមិនបានឃ្លីងឃ្លោងដោយភ័យក្នុងទិដ្ឋធម៌ ។
២៧» អនុនយសមុច្ឆិន្នោៈ កាត់ចេញនូវសេចក្ដីត្រេកអរតាម ។
២៨» សព្វាសវក្ខយបត្តោៈ ដល់នូវការអស់ទៅនៃអាសវៈ ។
២៩» សន្ដសមាបត្តឹ បដិលភតិៈ បាននូវសន្តិសុខសមាបត្តិ ។
៣០» សមណគុណសមុបគោៈ ប្រកាបទៅដោយគុណនៃសមណៈ ៕ (ប្រជុំកងធម៌)
ដោយ៥០០០ឆ្នាំ
images/articles/3176/retg54terwe43w333.jpg
ផ្សាយ : ០៣ ឧសភា ឆ្នាំ២០២៦ (អាន: ១៣,២៣៥ ដង)
ធុតង្គ ១៣
ធុតង្គ គឺអង្គរបស់បុគ្គលអ្នកកំចាត់កិលេស ឬថា ធម្មជាតិ មានញាណ សម្រាប់កំចាត់បង់នូវកិលេស។ ន័យមួយទៀតថា អង្គនៃសេចក្តីប្រតិបត្តិ សម្រាប់កំចាត់បង់នូវធម៌ជាសត្រូវ ។
បុគ្គលអ្នកមានសទ្ធា ប្រព្រឹត្តធុតង្គ ហើយចំរើនកម្មដ្ឋានផងក៏បាន ឬមានសទ្ធាត្រឹមតែរក្សាសីល ចំរើនកម្មដ្ឋានក៏បាន តែបើមានសេចក្តីនឿយណាយក្នុងខន្ធ ៥ ដែលប្រកបដោយមហាទុក្ខគ្រប់យ៉ាង ក៏គួរប្រព្រឹត្តធុតង្គផង ចំរើនកម្មដ្ឋានផង ព្រោះជាកិច្ចប្រតិបត្តិមួយនាំមកនូវសេចក្តីចំរើននៃសីលដ៏បរិសុទ្ធផង ជាកិច្ចប្រតិបត្តិយ៉ាងហ្មត់ហ្មង ក្នុងការលះកិលេសយ៉ាងឧក្រិដ្ឋផង ជាកិច្ចប្រតិបត្តិក្នុងការត្រាស់ដឹងនូវលោកុត្តរធម៌យ៉ាងឆាប់រហ័សផង ហើយជាកិច្ចមួយដើម្បីរក្សាទុកនូវវត្តដ៏ប្រសើររបស់ព្រះអរិយបុគ្គលទាំងឡាយ មានព្រះពុទ្ធជាដើមផង។
» ធុតង្គ មាន១៣យ៉ាងគឺ៖
១.បង្សុកូលិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាទ្រទ្រង់នូវចីវរដែលដល់នូវភាពគួរខ្ពើមដូចអាចម៍ដី ជាប្រក្រតី។
២.តេចីវរិកង្គ អង្គរបស់ភិក្ខុអ្នកមានចីវរ ៣ គឺ សង្ឃាដិ ចីវរ និងស្បង់ ជាប្រក្រតី។
៣.បិណ្ឌបាតិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាត្រាច់ទៅដើម្បីបិណ្ឌបាតជាវត្ត។
៤.សបទានចារិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាត្រាច់ទៅដើម្បីបិណ្ឌបាតរៀងតាមលំដាប់នៃផ្ទះ ជាប្រក្រតី គឺមិនរំលងទៅផ្ទះដទៃ។
៥.ឯកាសនិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាបរិភោគនូវភោជនតែក្នុងអាសនៈ ១ ជាប្រក្រតី គឺឆាន់ក្នុងកន្លែងតែមួយរហូតដល់ឆាន់រួចរាល់។
៦.បត្តបិណ្ឌបាតិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាបរិភោគនូវភោជនតែក្នុងបាត្រ ១។
៧.ខលុបច្ឆាភត្តិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាមិនបរិភោគនូវភត្ត ដែលខ្លួនហាមនូវភោជនរួចហើយ ទើបបានមកខាងក្រោយ ជាប្រក្រតី គឺថាបើចាប់ផ្តើមឆាន់ហើយ គឺមិនទទួលចង្ហាន់ដែលនាំមកតាមក្រោយឡើយ។
៨.អារញ្ញិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅអាស្រ័យព្រៃជាប្រក្រតី។
៩.រុក្ខមូលិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅអាស្រ័យទៀបគល់ឈើជាប្រក្រតី។
១០.អព្ភោកាសិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅអាស្រ័យក្នុងទីវាលស្រឡះ ជាប្រក្រតី។
១១.សោសានិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅអាស្រ័យក្នុងព្រៃស្មសាន។
១២.យថាសន្ថតិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅតែក្នុងទីសេនាសនដែលភិក្ខុសំដែងឲ្យជាដំបូងដដែល មិនរើរុះ ជាប្រក្រតី។
១៣.នេសជ្ជិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាឃាត់នូវឥរិយាបថដេក ហើយនៅដោយឥរិយាបថអង្គុយ ជាប្រក្រតី។
» ធុតង្គលក្ខណាទិ
១.ធុតង្គ ១៣នេះ មានចេតនាសម្រាប់សមាទាន ជាលក្ខណៈ។
២.មានកិរិយាកំចាត់បង់នូវភាពដែលល្មោភលើសលន់ជាកិច្ច។
៣.អាចនឹងបង្ហាញផលឲ្យឃើញប្រាកដឡើងជាភាពដែលមិនល្មោភ មានអប្បិច្ឆតាធម៌ និងអរិយធម៌ មានសីលដែលបរិសុទ្ធជាដើម ជាហេតុជួយបណ្តុះបណ្តាលឲ្យកើតឡើង។
» វិធីសមាទានធុតង្គ
ព្រះយោគាវចរកុលបុត្រអង្គណា ដែលត្រូវការនឹងសមាទានធុតង្គទាំង ១៣ ណាមួយ កាលបើព្រះមានព្រះភាគគង់នៅឡើយ ត្រូវសមាទានក្នុងសំណាក់ព្រះអង្គ។ អំណឹះអំពីព្រះអង្គទៅ ត្រូវសមាទានក្នុងសំណាក់មហាសាវក អំណឹះអំពីមហាសាវកទៅ ព្រះខីណាស្រពដ៏សេស ព្រះអនាគាមិ ព្រះសកគាមិ ព្រះសោតាបន្ន លោកអ្នកទ្រទ្រង់នូវបិដកទាំង ៣ ទ្រទ្រង់នូវបិដក ២ នូវបិដក ១ លោកអ្នកទ្រទ្រង់នូវសង្គីតិ ព្រះអដ្ឋកថាចារ្យរៀងចុះមកជាលំដាប់ អំណឹះអំពីលោកទាំងនោះទៅទៀត ត្រូវសមាទានក្នុងសំណាក់លោកអ្នកទ្រទ្រង់នូវធុតង្គមុនៗមក បើមិនមានលោកអ្នកទ្រទ្រង់នូវធុតង្គមុនៗមកទេ ត្រូវបោសសំអាតនូវលានព្រះចេតិយឲ្យស្អាត ហើយក្រាបថ្វាយបង្គំដោយគោរព ឲ្យដូចជាកាលដែលព្រះសម្ពុទ្ធទ្រង់គង់នៅ រួចហើយអង្គុយច្រហោង ប្រណម្យអញ្ជលីឡើង តាំងសមាទានក្នុងទីនោះចុះ ពុំនោះនឹងសមាទានដោយខ្លួនឯងក៏បាន។
(ប្រភពព្រះពុទ្ធសាសនាឈូកក្រហម)
…………………………………….….
រឿងភិក្ខុធុតង្គ ៧ អង្គ (ចាក ទា. ខុ.)
(អ្នកបួសក្នុងពុទ្ធសាសនា ត្រូវបានអរហត្តផលជាដាច់ខាតក្នុងជាតិណាមួយ) ក្នុងសាសនាព្រះពុទ្ធកស្សបៈ កំពុងរៀវរោយ មានភិក្ខុ ៧ អង្គ បានឃើញអាការៈប្លែកសាមណេរដទៃក៏មានចិត្តសង្វេគ គិតគ្នាថា " បើពុទ្ធសាសនា មិនទាន់អន្តរាយទៅទេ យើងទាំងឡាយនឹងធ្វើនូវទីពឹងដល់ខ្លួនឲ្យបាន " គិតគ្នាយ៉ាងនេះហើយ នាំគ្នាថ្វាយបង្គំ សុវណ្ណចេតិយដែលបញ្ចុះព្រះសីរិកធាតុ ចូលទៅធុតង្គក្នុងព្រៃ បានឃើញភ្នំមួយ ក៏និយាយគ្នាថា " លោកអង្គណានៅស្ដាយជីវិតគួរ ត្រលប់ទៅវិញចុះ បើអង្គណាមិនស្ដាយជីវិតទេ ចូរឡើងទៅលើភ្នំនេះជាមួយគ្នា" ។ ពេលនោះគ្មានលោកអង្គណាមួយប្រកែក ក៏នាំគ្នាចងបង្អោងឡើងទៅលើកំពូលភ្នំដ៏ខ្ពស់នោះ លុះឡើងដល់ហើយក៏ច្រានបង្អោងចេញ នាំគ្នាធ្វើសមណធម៌ក្នុងទីនោះ ទាំងអស់គ្នា។ បណ្ដេាភិក្ខុទាំង ៧ អង្គនោះ មានភិក្ខុមួយអង្គជាសង្ឃត្ថេរ បានសម្រេចព្រះអរហត្ត ។
ក្នុងយប់ទី ១ នោះលោកហោះទៅ លុបលាងព្រះភក្ត្រក្នុងស្រះអនោគត្ត ហើយទៅបិណ្ឌបាតក្នុងឧត្តរកុរុទ្វីប យកមកប្រាប់ភិក្ខុទាំង ៦ អង្គថា អាវុសោទាំងឡាយ លោកនាំគ្នាឆាន់ចង្ហាន់នេះចុះ។ ភិក្ខុទាំងឡាយទូលថា បពិត្រលោកម្ចាស់ដ៏ចម្រើន យើងទាំងឡាយ បានប្ដេជ្ញាថា បើបានសម្រេច គុណវិសេស ដូចលោកម្ចាស់ ទើបទៅរកចង្ហាន់ឆាន់ដោយខ្លួនឯង យើងទាំងឡាយមិនឆាន់ចង្ហាន់ ដោយសារអ្នកដទៃឡើយ សូមលោកម្ចាស់ឆាន់តាមសប្បាយចុះ។
ក្នុងថ្ងៃទី ២ ព្រះថេរៈបន្ទាប់បានសម្រេចអនាគាមិផល លោកទៅបិណ្ឌបាត្រ យកមកឲ្យភិក្ខុទាំងឡាយឆាន់ទៀត។ ភិក្ខុទាំងនោះ ប្រកែកដូចមុន សុខចិត្តស្លាប់ បើមិនបានសម្រេចគុណវិសេសណាមួយ។
ថ្ងៃបន្ទាប់មក ភិក្ខុដែលបានសម្រេចព្រះអរហត្តបរិនិព្វានទៅ។ ឯភិក្ខុដែលបានសម្រេចអនាគាមិផលលោកធ្វើមរណកាល ទៅកើតក្នុងព្រហ្មលោក។ នៅសល់ភិក្ខុ ៥ អង្គមិនបានសម្រេចគុណវិសេសអ្វីឡើយ ដល់ថ្ងៃទី ៧ មានកាយស្គាំងស្គមស្លេកស្លាំង ព្រោះអត់អាហារ ក៏ធ្វើមរណកាលទៅកើតក្នុងទេវលោកទាំង ៥ អង្គទៅ។
លុះដល់មកពុទ្ធកាលនេះ ទើបច្យុតចាកទេវលោកមកកើតក្នុងត្រកូលផ្សេង ៗ គ្នា គឺ ទេវបុត្រ ១ អង្គបានមកកើតជាព្រះរាជា ព្រះនាមកក្កុសាតិ ១ អង្គទៀតមកកើតជាកុមារកស្សបៈ ១ អង្គទៀតមកកើតជាទារុចីរិយៈ ១ អង្គទៀតមកកើតជាទព្វមល្លបុត្រ ១ អង្គទៀតមកកើតជាសកិយបរិព្វាជក សុទ្ធតែបានសម្រេចព្រះអរហត្តគ្រប់ទាំង ៥ អង្គ៕
ដោយ៥០០០ឆ្នាំ
images/articles/2945/tpic.jpg
ផ្សាយ : ២៤ មេសា ឆ្នាំ២០២៦ (អាន: ៥០,៩០៣ ដង)
វិសាខបូជា ពាក្យថា “វិសាខបូជា” មកពីពាក្យថា “វិសាខបុណ្ណមីបូជា” ប្រែថា ការបូជាក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ ថ្ងៃវិសាខបូជានេះ ព្រោះថ្ងៃនេះជាថ្ងៃដែលកត់សម្គាល់ដល់ហេតុការណ៍អស្ចារ្យ ៣ យ៉ាង កើតឡើងផ្ទួនគ្នាទាក់ទងនឹងខ្សែជីវិតរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ គឺមានន័យថា ថ្ងៃនេះ ពុទ្ធសាសនិកជននៅទូទាំងពិភពលោកនាំគ្នារឭកនឹកដល់ថ្ងៃប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃបរិនិព្វានរបស់ព្រះបរមសាស្តា។
សារៈសំខាន់នៃថ្ងៃវិសាខបូជា
១. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃកំណើតរបស់ព្រះពុទ្ធសាសនា
២. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃដែលអង្គការសហប្រជាជាតិ ទទួលស្គាល់ជាផ្លូវការតាមសម្នើរបស់ពុទ្ធបរិស័ទនៅក្នុងថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ១៩៩៩ ថាពិអីបុណ្យវិសាខបូជានេះ គឺជាពិធីបុណ្យអន្តរជាតិមួយ ដែលគេអាចប្រារព្ធធ្វើទៅតាមការិយាល័យទាំងឡាយរបស់អង្គការ សហប្រជាជាតិទូទាំងពិភពលោក ហើយក៏ជាបុណ្យអន្តរជាតិផងដែរ។ ក្នុងសម័យប្រជុំអន្តរជាតិនៃក្រុមប្រឹក្សាផ្នែកពុទ្ធសាសនា ស្ដីអំពី “ទិវា-យូអិន-វិសាខា” ឬ “បុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ” នេះ បានចាប់ផ្ដើមដំបូងនៅក្នុងឆ្នាំ ២០០៤ នៅក្នុងប្រទេសថៃ។
តាំងពីពេលនោះមក សន្និសីទអន្តរជាតិនេះ បានប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ ប៉ុន្តែភាគច្រើនតែធ្វើនៅមុនថ្ងៃ ១៥ កើត ខែពិសាខ ដែលជាថ្ងៃបុណ្យវិសាខបូជា។ ប្រទេសថៃ បានទទួលរៀបចំកិច្ចប្រជុំនេះជាច្រើនលើកមកហើយ។ រីឯប្រទេសវៀតណាម ក៏បានស្ម័គ្រទទួលនាទីរៀបចំនូវសន្និសីទស្ដីអំពី “ទិវា-យូអិន-វិសាខា” នេះចំនួនពីរដង រួចមកហើយដែរ គឺកាលពីអំឡុងឆ្នាំ ២០១៣ និងឆ្នាំ ២០០៨។
៣. ថ្ងៃវិសាខបូជានេះ គឺចាត់ជាថ្ងៃសន្តិភាពពិភពលោក ព្រោះព្រះសម្មាសម្ពុទ្ធជាម្ចាស់បង្រេ៳នមនុស្សជាតិឲ្យស្វែងរកសន្តិសុខ និងសន្តិភាពទាំងខាងក្នុង និងខាងក្រៅ។
៤. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃរំឭកគុណ គឺព្រះមហាករុណាគុណ ព្រះវិសុទ្ធិគុណ និង ព្រះបញ្ញាគុណរបស់ព្រះសមណគោតម ដែលជាព្រះបរមសាស្តានៃលោក។
៥. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃព្រះពុទ្ធ ព្រោះទាក់ទងនឹងខ្សែជីវិតរបស់ព្រះពុទ្ធជាម្ចាស់។
ដោយ៥០០០ឆ្នាំ
images/articles/1946/Untitled-1-Recovered.jpg
ផ្សាយ : ២៣ មេសា ឆ្នាំ២០២៦ (អាន: ១៣,៨៦៣ ដង)
អ្នកដែលបានយល់ដឹងអំពីជីវិត រមែងជាអ្នកធ្ងន់ក្នុងហេតុ ផល ចេះមើលឃើញដល់ការធ្វើ និងផលនៃការធ្វើនោះៗ មិនចេះ តែជឿដោយងងឹតឥតពិចារណា មានការភ្ញាក់ផ្អើលផ្សេងៗ ដូចជា រឿងទឹកទន្លេស័ក្តិសិទ្ធិជាដើម ។
ក្នុងបិដកលេខ ២០ ទំព័រ ១២៦ នៅក្នុង វត្ថូបមសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពី ការលាងបាបក្នុងព្រះពុទ្ធសាសនា ដែលមានសេចក្តីដូចតទៅ ៖
សម័យនោះឯង មានព្រាហ្មណ៍ម្នាក់ឈ្មោះសុន្ទរិកភារទ្វាជៈ អង្គុយនៅជិតព្រះមានព្រះភាគ ។ លំដាប់នោះឯង សុន្ទរិកភារទ្វាជព្រាហ្មណ៍ក្រាបបង្គំទូលសួរព្រះមានព្រះភាគដូច្នេះថា ចុះព្រះគោតមដ៏ចម្រើន ធ្លាប់យាងទៅកាន់ស្ទឹងពាហុកា ដើម្បីលាង ជម្រះដែរឬ ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ប្រយោជន៍អ្វីដោយស្ទឹងពាហុកា ស្ទឹងពាហុកានោះនឹងធ្វើអ្វីឱ្យ ។
ព្រាហ្មណ៍ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន ព្រោះថា ស្ទឹងពាហុកាមានជនច្រើនគ្នាសន្មតហើយថាជាស្ទឹងបរិសុទ្ធ បពិត្រ ព្រះគោតមដ៏ចម្រើន ព្រោះថាស្ទឹងពាហុកា មានជនច្រើនគ្នា សន្មតហើយថាជាបុណ្យ ម៉្យាងទៀត ជនច្រើនគ្នាតែងបណ្តែត បាបកម្មដែលគេធ្វើហើយ ចោលទៅក្នុងស្ទឹងពាហុកា (នេះដែរ )។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់សម្តែងដោយបទគាថាទាំងឡាយចំពោះសុន្ទរិកភារទ្វាជព្រាហ្មណ៍ថា ៖
ជនពាលមានកម្មអាក្រក់ (ក្នុងសន្តាន ) បើទុកជាចូលទៅ កាន់ស្ទឹងពាហុកាក្តី កាន់កំពង់ឈ្មោះអធិកក្កៈក្តី កាន់កំពង់ឈ្មោះ គយាក្តី កាន់ស្ទឹងឈ្មោះសុន្ទរិកាក្តី កាន់ស្ទឹងឈ្មោះសរស្សតីក្តី កាន់កំពង់ឈ្មោះបយាគៈក្តី ឬក៏កាន់ស្ទឹងឈ្មោះពាហុមតីក្តី អស់កាល ជានិច្ច ក៏នៅតែមិនស្អាតឡើយ ព្រោះថាស្ទឹងឈ្មោះសុន្ទរិកានឹង ធ្វើអ្វីឱ្យ កំពង់ឈ្មោះបយាគៈនឹងធ្វើអ្វីឱ្យ ស្ទឹងឈ្មោះពាហុកានឹង ធ្វើអ្វីឱ្យ ព្រោះថាស្ទឹងឈ្មោះសុន្ទរិកាជាដើម មិនដែលលាងជម្រះ សត្វមានពៀរ មានបាបកម្មដ៏ក្លៀវក្លា ដែលខ្លួនធ្វើហើយ មានកម្ម ដ៏លាមកនោះ ឱ្យស្អាតបានឡើយ ផគ្គុណឫក្ស (ឫក្សល្អក្រៃលែង ) តែងមានសព្វៗកាល ដល់បុគ្គលដែលបរិសុទ្ធ ឧបោសថ តែងមាន សព្វៗកាល ដល់បុគ្គលដែលបរិសុទ្ធ ការកាន់យកនូវវត្ត តែង សម្រេចសព្វៗកាល ដល់បុគ្គលដែលបរិសុទ្ធ មានកម្មដ៏ស្អាត ។
ម្នាលព្រាហ្មណ៍ អ្នកចូរលាងជម្រះខ្លួនក្នុងសាសនាតថាគតវិញ អ្នកចូរធ្វើសេចក្តីក្សេមក្សាន្តចំពោះពួកសត្វទាំងពួងចុះ បើអ្នកមិន និយាយកុហក បើអ្នកមិនបៀតបៀនសត្វ បើអ្នកមិនកាន់យកនូវ ទ្រព្យ ដែលគេមិនបានឱ្យ មានចិត្តជឿហើយ មិនមានសេចក្តី កំណាញ់ អ្នកចាំបាច់ទៅកាន់កំពង់ទឹកធ្វើអ្វីទៀត អ្នកផឹកទឹក (ឬងូត ) តែក្នុងកំពង់ទឹក របស់អ្នកឯង (បានហើយ ) ។
កាលបើព្រះមានព្រះភាគ មានព្រះពុទ្ធដីកាយ៉ាងនេះហើយ ទើបសុន្ទរិកភារទ្វាជព្រាហ្មណ៍ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះ គោតមដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចម្រើន ធម៌ ដែលព្រអះង្គសម្តែងហើយ ដោយអនេកបរិយាយយ៉ាងនេះ ហាក់ ដូចជាគេផ្ងាររបស់ដែលផ្កាប់ ឬក៏ដូចជាគេបើកបង្ហាញរបស់ដែល កំបាំង ពុំនោះដូចជាគេប្រាប់ផ្លូវដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាគេកាន់ប្រទីបទ្រោលបំភ្លឺក្នុងទីងងឹតដោយគិតថា មនុស្ស មានភ្នែកតែងមើលឃើញរូបទាំងឡាយបាន ខ្ញុំព្រះអង្គសូមដល់នូវ ព្រះគោតមដ៏ចម្រើនផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង ទីរលឹក ខ្ញុំព្រះអង្គសូមបាននូវបព្វជ្ជា សូមបាននូវឧបសម្បទាក្នុង សំណាក់នៃព្រះគោតមដ៏ចម្រើន ។
សុន្ទរិកភារទ្វាជព្រាហ្មណ៍ក៏ បានបព្វជ្ជា បានឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ ។ ភារទ្វាជភិក្ខុដ៏មានអាយុ ដែលបានឧបសម្បទា មិនទាន់អស់កាល យូរប៉ុន្មាន ជាភិក្ខុម្នាក់ឯង ចៀសចេញ (ចាកពួក ) ជាអ្នកមិន ប្រមាទ មានព្យាយាមដុតបំផ្លាញកិលេស មានចិត្តស្លុងទៅកាន់ (ព្រះនិព្វាន ) ពួកកុលបុត្រដែលចេញចាកផ្ទះ ហើយចូលទៅកាន់ ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា (ភារទ្វាជភិក្ខុ ) ក៏បានធ្វើឱ្យជាក់ច្បាស់នូវអនុត្តរធម៌នោះ ជាទីបំផុតនៃមគ្គ ព្រហ្មចារ្យ ដោយប្រាជ្ញារបស់ខ្លួនដោយខ្លួនឯងក្នុងបច្ចុប្បន្ននេះ បានសម្រេចសម្រាន្តនៅដោយឥរិយាបថទាំង ៤ មិនយូរប៉ុន្មានក៏ បានដឹងច្បាស់ថា ជាតិកំណើតរបស់អាត្មាអញអស់ហើយ ព្រហ្មចរិយធម៌ អញក៏បាននៅរួចហើយ កិច្ចដែលត្រូវធ្វើ អញក៏បានធ្វើ ហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។ បណ្តាព្រះអរហន្តទាំងឡាយ ភារទ្វាជភិក្ខុដ៏មាន អាយុ ក៏ជាព្រះអរហន្តមួយអង្គដែរ ។
ក្នុងថេរីគាថា បិដកលេខ ៥៧ ទំព័រ ១៨៩ នាងបុណ្ណិកា បនាទូន្មានព្រាហ្មណ៍អ្នកងូតទឹកលាងបាប មានសេចក្តីដូចតទៅ ៖
ខ្ញុំជាស្ត្រីអ្នកដងទឹក មានការខ្លាចទណ្ឌភ័យនៃជនជាម្ចាស់ ទាំងឡាយ ត្រូវភ័យអំពីវាចានិងទោសបៀតបៀន ហើយចុះទឹក រាល់ពេលក្នុងកាលត្រជាក់រងា ។ ម្នាលព្រាហ្មណ៍ អ្នកខ្លាចអ្នក ណា ទើបចុះទឹករាល់ពេល មានខ្លួនញាប់ញ័រ ទទួលរងរងាដ៏ ក្រៃលែង ។
ព្រា-ម្នាលនាងបុណ្ណិកាដ៏ចម្រើន នាងដឹង (ថាខ្ញុំ ) កំពុងធ្វើ កុសលកម្មជាគ្រឿងបិទនូវបាបកម្មដែរ ម្តេចក៏សួរដេញដោល ។ បុគ្គលណា ទោះចាស់ក្តី ក្មេងក្តីបានធ្វើបាបកម្មហើយ បុគ្គលនោះ រមែងរួចចាកបាបកម្មនោះ ព្រោះការស្រោចស្រពដោយទឹក ។
បុ-អ្នកល្ងង់ណាហ្ន៎ បាននិយាយពាក្យនេះ ទៅរកអ្នកដែល ល្ងង់ដែរ (ថាបុគ្គល )រមែងរួចចាកបាបកម្ម ព្រោះការស្រោចស្រព ដោយទឹក (បើដូច្នេះ ) កង្កែប អណ្តើក នាគ ក្រពើ ឬសត្វដទៃ ណាមួយ ដែលត្រាច់ទៅក្នុងទឹកទាំងអស់ នឹងទៅកាន់ឋានសួគ៌ ដោយពិត ។ ឯពួកជនអ្នកសម្លាប់ទ្រាយ សម្លាប់ជ្រូក នេសាទត្រី អ្នកចាប់ម្រឹគ ពួកចោរ ពួកពេជ្ឈឃាត ឬពួកជនឯទៀត ដែលមាន កម្មដ៏លាមក ពួកជនទាំងនោះ ក៏រួចចាកបាបកម្ម ព្រោះការ ស្រោចស្រពដោយទឹកដែរ។ ប្រសិនបើស្ទឹងទាំងនោះ អាចបន្សាត់ ចោលនូវបាប ដែលអ្នកធ្វើក្នុងកាលមុនបាន ស្ទឹងទាំងនោះក៏អាច បន្សាត់ចោលនូវបុណ្យរបស់អ្នកបានដែរ ព្រោះហេតុនោះ ខ្លួនអ្នក នឹងទៅជាបុគ្គលក្រៅស្រឡះ ។ ម្នាលព្រាហ្មណ៍ អ្នកខ្លាចចំពោះ បាបកម្មណា ហើយចុះត្រាំទឹក គ្រប់ៗពេល ម្នាលព្រាហ្មណ៍ អ្នក កុំធ្វើនូវបាបនោះវិញ កុំ (ចុះត្រាំទឹក ) ឱ្យរងាបៀតបៀននូវសម្បុរ សរីរៈរបស់អ្នកឡើយ ។
ព្រា-នាងដឹកនាំខ្ញុំដែលដើរផ្លូវខុស ឱ្យដើរទៅតាមផ្លូវដ៏ ប្រសើរ ម្នាលនាងដ៏ចម្រើន ខ្ញុំសូមជូនសាដកសម្រាប់ស្រោចស្រពទឹកនេះដល់នាង ។
បុ-សំពត់សាដកចូរនៅជារបស់អ្នកដដែលចុះ ខ្ញុំមិនត្រូវការ សំពត់សាដក (របស់អ្នក ) ទេ ។ បើអ្នកខ្លាចសេចក្តីទុក្ខ បើសេចក្តី ទុក្ខមិនជាទីស្រឡាញ់នៃអ្នកទេ អ្នកកុំធ្វើបាបកម្ម ទោះបីក្នុងទីវាល ក្តី ក្នុងទីកំបាំងក្តី ។ បើអ្នកនឹងធ្វើ ឬកំពុងធ្វើបាបកម្ម សូម្បីអ្នក ហោះរត់ទៅក៏មិនរួចចាកទុក្ខ ។ បើអ្នកខ្លាចសេចក្តីទុក្ខ បើសេចក្តី ទុក្ខមិនជាទីស្រឡាញ់របស់អ្នកទេ អ្នកចូរដល់នូវព្រះពុទ្ធជាតាទិបុគ្គលផង នូវព្រះធម៌ផង នូវព្រះសង្ឃផង ជាទីពឹងចុះ ចូរ សមាទានសីលទាំងឡាយចុះ ការដល់នូវទីពឹងនិងការសមាទាន សីលនោះ នឹងញ៉ាំងអ្នកឱ្យរួចចាក (ទុក្ខ ) ។
ព្រា-ពីដើមខ្ញុំជាព្រាហ្មណ៍តែពូជ ថ្ងៃនេះខ្ញុំជាព្រាហ្មណ៍ពិត មានត្រៃវិជ្ជា បរិបូណ៌ដោយវេទ ជាអ្នកមានសួស្តី ជាអ្នកលាង បាប ។
ក្នុងគម្ពីរឧទាន ពោធិវគ្គ បិដកលេខ ៥២ ទំព័រ ១២៦ នៅក្នុង ជដិលសូត្រ ព្រះអង្គទ្រង់ឧទានដូច្នេះថា ៖
បុគ្គលមិនដែលស្អាត ព្រោះទឹកដែលមនុស្សច្រើននាក់ រមែងនាំគ្នាចុះងូតនោះទេ សច្ចៈ ១ ធម្ម ១ មាននៅក្នុងបុគ្គល ណា បុគ្គលនោះទើបឈ្មោះថា ជាអ្នកស្អាតផង ឈ្មោះថា ជា ព្រាហ្មណ៍ផង ។
ក្នុងអដ្ឋកថា មង្គលជាតក បនាពោលអំពីព្រាហ្មណ៍ម្នាក់ អ្នកនៅក្នុងនគររាជគ្រឹះ ជាអ្នកប្រកាន់មង្គលភ្ញាក់ផ្អើល មិនជ្រះថ្លា ក្នុងព្រះរតនត្រ័យ ជាបុគ្គលមិច្ឆាទិដ្ឋិ មានភោគទ្រព្យច្រើន ។ ក្នុងកាលនោះ កណ្តុរបានកាត់នូវសំពត់សាដកមួយគូរបស់ គាត់ ។ ដល់ពេលគាត់ត្រូវការឱ្យគេយកសំពត់នោះមក ទើបដឹងថា ត្រូវកណ្តុរកាត់ដាច់ជាអន្លើៗទៅហើយ ។
ព្រាហ្មណ៍គិតថា សំពត់ នេះជាអពមង្គល បើទុកនៅនឹងផ្ទះនាំឱ្យមានការវិនាសយ៉ាងក្រៃលែង គឺវាដូចជាកាឡកណ្ណីមួយអ៊ីចឹង ទាំងមិនអាចឱ្យដល់បុត្រ ធីតា ឬទាសកម្មករផង ព្រោះសេចក្តីវិនាសនឹងកើតមានដល់អ្នក ទទួលនូវសំពត់នោះទៅគ្រប់គ្នា ត្រូវយកទៅចោលក្នុងព្រៃខ្មោច ទើបបាន ។
ព្រាហ្មណ៍មិច្ឆាទិដ្ឋិ មិនឱ្យពួកទាសកម្មករយកទៅចោលទេដោយខ្លាចពួកទាសកម្មករ នាំយកនូវសំពត់នោះទៅប្រើប្រាស់ បណ្តាលឱ្យវិនាសតៗគ្នា ។ទើបព្រាហ្មណ៍ប្រាប់ឱ្យកូនប្រុសរបស់ គាត់យកឈើឆ្កឹះទាក់នូវសំពត់នោះ នាំទៅចោលនៅព្រៃខ្មោច ហើយត្រូវងូតទឹកជ្រមុជឱ្យលិចក្បាលសឹមត្រឡប់មកផ្ទះវិញ ។
ព្រះបរមសាស្តាសម្មាសម្ពុទ្ធគងប្រ់ថាប់នៅវត្តវេឡុវន ទ្រង់ ជ្រាបឧបនិស្ស័យនៃព្រាហ្មណ៍ពីរនាក់ឪពុកនិងកូន ព្រះអង្គបាន យាងទៅកាន់ព្រៃខ្មោចនោះ ហើយទ្រង់កាន់យកនូវសំពត់សាដក ដែលកូនប្រុសរបស់ព្រាហ្មណ៍បានចោលហើយ ទាំងដែលកូនប្រុស នោះឃាត់ព្រះអង្គមិនឱ្យចាប់ ដោយអាងថា ជារបស់ចង្រៃ ។ ព្រះ បរមសាស្តាទ្រង់កាន់យកនូវសំពត់មួយគូនោះ វិលត្រឡប់មកកាន់ វត្តវេឡុវនវិញ ។
កាលដែលកូនប្រុសត្រឡប់មកជំរាបរឿងរ៉ាវ ដល់ឪពុក ហើយ ឪពុកនិងកូនក៏ប្រញាប់នាំគ្នាទៅកាន់វត្តវេឡុវន ដើម្បីសូម ឱ្យព្រះសម្មាសម្ពុទ្ធចោលនូវសំពត់នោះទៅវិញ ។ ព្រាហ្មណ៍គិតថា បើព្រះសមណគោតម ប្រើសំពត់នេះទៅ វាត្រូវធ្វើឱ្យលំបាកដល់ ព្រះអង្គផង ត្រូវវិនាសវត្តវេឡុវនផង ម៉្លោះហើយគេនឹងនិន្ទាស្តីថា មកដល់យើងជាពិតប្រាកដ ដូច្នេះ យើងត្រូវយកសំពត់សាដកថ្មីៗ ទៅថ្វាយដល់ព្រះសមណគោតម ដើម្បីសូមឱ្យព្រះសមណគោតមចោលនូវសំពត់ចង្រៃនោះ ។នៅពេលដែលព្រាហ្មណ៍ឪពុក និងកូនប្រុសបានទៅដល់វត្ត ហើយ ព្រាហ្មណ៍ជាឪពុកបានក្រាបទូលព្រះសម្មាសម្ពុទ្ធដោយសព្វ គ្រប់ ។
ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពួកយើង មានឈ្មោះថាជាបព្វជិត ដូច្នេះ សំពត់ចាស់ៗដែលគេចោលនៅ ព្រៃខ្មោច ឬគំនរសំរាមជាដើម រមែងសមគួរដល់ពួកយើង ឯ ចំណែកព្រាហ្មណ៍ឯង មិនមែនទើបតែឥឡូវនេះទេ ពីជាតិមុនមក ក៏ធ្លាប់ប្រកាន់នូវលទ្ធិដូច្នេះដែរ ។
កាលដែលព្រាហ្មណ៍អារាធនាហើយ ព្រះអង្គទ្រង់ត្រាស់ សម្តែងនូវរឿងរ៉ាវអតីតជាតិ មានសេចក្តីប្រហែលគ្នានឹងបច្ចុប្បន្ន ដែរ គ្រាន់តែកាលណោះ ព្រះបរមពោធិសត្វជាតាបសបានឈាន ហើយប្រោសព្រាហ្មណ៍ ឯព្រាហ្មណ៍ក៏បានយកព្រះបរមពោធិសត្វ ជាសរណៈ ។
ក្នុងបិដកលេខ ៥៨ ទំព័រ ៣៨ មង្គលជាតក ព្របះរមសាស្តាទ្រង់ត្រាស់ថា ៖
មង្គលទាំងឡាយក្តី ឧត្បាតទាំងឡាយក្តី សុបិនទាំងឡាយក្តី លក្ខណៈទាំងឡាយក្តី ដែលបុគ្គលណាបានផ្តាច់បង់ហើយ បុគ្គល នោះឈ្មោះថា អ្នកកន្លងផុតនូវទោសនៃមង្គល (ភ្ញាក់ផ្អើល ) ។ ជា អ្នកគ្របសង្កត់នូវយុគក្កិលេស (ក្រោធ ១ ការចងគំនុំ ១ ការ រមិលគុណ ១ និងការវាយឫកស្មើ ១ ទាំង ៤ នេះ ហៅ យុគក្កិលេស ) និងយោគក្កិលេស (កាមយោគ ១ ភវយោគ ១ ទិដ្ឋិយោគ ១ អវិជ្ជាយោគ ១ ) រមែងមិនមកកើតទៀតឡើយ ។
ដោយសេចក្តីថា បុគ្គលណាមិនប្រកាន់មង្គលភ្ញាក់ផ្អើល មិនប្រកាន់ឧត្បាត មិនប្រកាន់ការយល់សប្តិ មិនប្រកាន់លក្ខណៈ ជោគល្អ ឬជោគអាក្រក់ បុគ្គលនោះឈ្មោះថា ជាអ្នកកន្លងផុតនូវ ទោសនៃការប្រកាន់មង្គលភ្ញាក់ផ្អើល ។ ព្រះបរមសាស្តា ទ្រង់សម្តែងធម៌ឱ្យព្រាហ្មណ៍ឪពុក និងកូន បានសម្រេចសោតាបត្តិផល ។
ក្នុងអដ្ឋកថា នក្ខត្តជាតក បនាពោលអំពី ត្រកូលមួយនៅ ក្រៅក្រុងសាវត្ថី បានទៅស្តីដណ្តឹងកុលធីតាម្នាក់នៅក្នុងក្រុងសាវត្ថី ដើម្បីជាប្រយោជន៍ដល់កូនប្រុសរបស់ខ្លួន ។ គេបានសន្យាថ្ងៃ កំណត់មកទទួលយកកូនស្រីទៅកាន់ត្រកូលខាងប្រុស ប៉ុន្តែ លុះ ដល់ថ្ងៃកំណត់ ត្រកូលខាងប្រុសគេបានសួរអាជីវកម្នាក់ដែលបាន ចូលទៅកាន់ត្រកូលរបស់ខ្លួនថា លោកម្ចាស់ដ៏ចម្រើន ថ្ងៃនេះពួក ខ្ញុំនឹងធ្វើនូវមង្គលមួយ តើនក្ខត្តឫក្សល្អដែរទេ ? អាជីវកមានការខឹងក្រោធជាខ្លាំង ព្រោះគិតថាពួកអស់នេះមិនសួរយើងពីដំបូង ឥឡូវដល់ថ្ងៃទៅហើយទើបតែសួរ យើងនឹង ផ្តល់មេរៀនឱ្យគេម្តង ដូច្នេះហើយក៏ពោលថា ថ្ងៃនេះមិនល្អទេ អ្នកទាំងអស់គ្នាកុំធ្វើមង្គលឡើយ បើចចេសចេះតែធ្វើនឹងមានការ វិនាសធំ ។ ពួកមនុស្សក្នុងត្រកូលក៏ជឿអាជីវកនោះ ហើយក៏ មិនបានទៅទទួលយកកូនស្រីក្នុងថ្ងៃហ្នឹងឡើយ ។
ចំណែកត្រកូលខាងស្រី បានចាត់ការមង្គលរៀបចំចាំទទួល ភ្ញៀវខាងប្រុស លុះមិនឃើញពួកគេមកតាមសន្យា ក៏លើកធីតាឱ្យ ទៅត្រកូលដទៃសម្រេចស្រេចបាច់ក្នុងថ្ងៃនោះដែរទៅ ។ ថ្ងៃស្អែកឡើងត្រកូលក្រៅក្រុងក៏បាននាំគ្នាមកដល់សូមយក កូនស្រី ពួកអ្នកក្នុងក្រុងក៏បានតិះដៀលថា ពួកអ្នកឯងសមនឹង ឈ្មោះអ្នកក្រៅក្រុងមែនហើយ ជាមនុស្សខ្វះសម្បត្តិរបស់មនុស្ស ល្អ ជាមនុស្សអាក្រក់ សន្យាគ្នាហើយ មើលងាយពាក្យសន្យា មិន មកតាមកំណត់ អញ្ជើញទៅតាមផ្លូវដែលអ្នករាល់គ្នាមកនោះវិញ ទៅ ពួកយើងលើកកូនស្រីយើងឱ្យអ្នកផ្សេងទៅហើយ ។ ពួកអ្នកក្រៅក្រុង ខំប្រឹងឈ្លោះនឹងអ្នកក្រុងអស់មួយសន្ទុះ ធំ លុះដឹងប្រាកដថាមិនបានកូនក្រមុំពិតហើយ ក៏នាំគ្នាត្រឡប់ទៅ វិញតាមផ្លូវដែលមកនោះឯង ។
រឿងទាំងអស់បានជ្រាបដល់ព្រះមានព្រះភាគ ព្រះអង្គទ្រង់ ត្រាស់ព្រះជាតក ពីអាជីវកនោះធ្លាប់បំផ្លាញមង្គលរបស់គេតាំងពីជាតិមុនមកដែរ ។
ក្នុងជាតិមុននោះ អ្នកក្រុងពារាណសី ទៅស្តីដណ្តឹងកូនស្រី អ្នកជនបទ ហើយមិនទៅតាមសន្យា ព្រោះថាជឿតាមពាក្យកុហក របស់អាជីវក ។ រឿងរ៉ាវមានទំនងដូចគ្នា ខុសត្រង់ថាអ្នកជនបទ បានតិះដៀលអ្នកក្រុងពារាណសីថា ពួកអ្នករាល់គ្នាឈ្មោះថាជា អ្នកក្រុង ប៉ុន្តែខ្វះនូវសម្បត្តិរបស់មនុស្សល្អ ព្រោះមិនគោរពពាក្យ សន្យា ។ ក្នុងកាលណោះ ព្រះបរមពោធិសត្វជាបណ្ឌិត បានពោល ថា ផ្កាយទាំងឡាយនឹងមានប្រយោជន៍អ្វី ព្រោះការបានកូនស្រី ក្រមុំជាឫក្សល្អស្រេចទៅហើយ មិនមែនទេឬ ? រួចហើយទើប ព្រះបរមពោធិសត្វពោលនូវគាថា ៖
ក្នុងបិដកលេខ ៥៨ ទំព័រ ២២ នក្ខត្តជាតក បណ្ឌិត បុរសពោធិសត្វ ពោលថា ៖
នក្ខត្តំ បដិមានេន្តំ អត្ថោ ពាលំ ឧបច្ចគា
អត្ថោ អត្ថស្ស នក្ខត្តំ កឹ ករិស្សន្តិ តារកាតិ ។
ប្រែថា ៖ ប្រយោជន៍រមែងកន្លងបង់នូវមនុស្សល្ងង់ដែល រាប់អាននូវនក្ខត្តឫក្ស ប្រយោជន៍ជានក្ខត្តឫក្សរបស់ប្រយោជន៍ ឯផ្កាយទាំងឡាយនឹងធ្វើអ្វីបាន ។
អដ្ឋកថានក្ខត្តជាតក
បណ្តាបទទាំងនោះ បទថា បដិមានេន្តំ ដោយសេចក្តីថា អ្នករង់ចាំមើល អធិប្បាយថា រវល់តែរង់ចាំមើល នក្ខត្តឫក្សនឹង មានក្នុងពេលនេះ នឹងមានក្នុងកាលឥឡូវនេះ ។
បទថា អត្ថោ ពាលំ ឧបច្ចគា ដោយសេចក្តីថា ប្រយោជន៍ ពោលគឺការបាននូវកូនក្រមុំ កន្លងផុតនូវមនុស្សល្ងង់ ដែលជាអ្នកក្រុងពារាណសីនោះ ។
បទថា អត្ថោ អត្ថស្ស នក្ខត្តំ ដោយសេចក្តីថា បុគ្គល ស្វែងរកនូវប្រយោជន៍ណា ប្រយោជន៍ដែលគេបានហើយនោះឯង ឈ្មោះថាជានក្ខត្តឫក្សរបស់ប្រយោជន៍ ។
បទថា កឹ ករិស្សន្តិ តារកា ដោយសេចក្តីថា តើដួង ផ្កាយទាំងឡាយក្នុងអាកាសក្រៅអំពីនេះ នឹងញ៉ាំងប្រយោជន៍ដូចម្តេចឱ្យសម្រេចបាន ។
ដកស្រង់ចេញពីសៀវភៅ ជំនួយសតិភាគ១០
រៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/1945/Untitled-1-Recovered.jpg
ផ្សាយ : ២៣ មេសា ឆ្នាំ២០២៦ (អាន: ៩,៨៨៦ ដង)
ព្រហ្មយានពិតប្រាកដ
វីតសោកត្ថេរៈ បានសន្សំបុណ្យទុកមកតាំងពីភពមុនៗ ក្នុង ព្រះសាសនានៃព្រះពុទ្ធសិទ្ធត្ថៈបានកើតក្នុងត្រកូលព្រាហ្មណ៍ សិក្សា សម្រេចក្នុងវិជ្ជា និង សិល្បសាស្ត្ររបស់ព្រាហ្មណ៍ ហើយលះបង់ កាមទាំងឡាយ បួសជាតាបសនៅក្នុងព្រៃ ។
ពេលមួយ បានដឹង ដំណឹងអំពីការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ ក៏មានចិត្តរំភើប រីករាយ ហើយគិតថា ការបានចូលគាល់ព្រះសម្មាសម្ពុទ្ធ
images/articles/1948/Untitled-1-Recovered.jpg
ផ្សាយ : ២៣ មេសា ឆ្នាំ២០២៦ (អាន: ២១,៩៩៩ ដង)
ធម៌ពិតគឺជីវិតនេះឯង
ពុទ្ធបរិស័ទយើងដោយច្រើនយល់ថា ធម៌ពិតដោយឡែក ផ្សេងអំពីជីវិតរស់នៅរាល់ថ្ងៃនេះ ប៉ុន្តែ កាលដែលបានសិក្សា ព្រះធម៌ហើយ ទើបដឹងថា ធម៌ពិតគឺជីវិតរាល់ថ្ងៃនេះឯង ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្តែងអំពីលោភៈ គឺសេចក្តីប្រាថ្នា ដោយការជាប់ជំពាក់សព្វបែបយ៉ាង ដែលយើងមិនមានសតិរលឹក ដឹងថាជាធម៌ពិត ពេលខ្លះ ចេះគិតចង់លះលោភៈ ទាំងដែលមិន
images/articles/1950/Untitled-1-Recovered.jpg
ផ្សាយ : ២៣ មេសា ឆ្នាំ២០២៦ (អាន: ២០,៤៤៣ ដង)
ធម៌ពិតផ្សេងគ្នាក្នុងលោក ៦
នៅពេលសិងលក់ សម្រាន្តលក់ សភាវលោកមិនប្រាកដ ឡើយ មិនមានអ្វីប្រាកដទាំងអស់ មិនមានវិថីចិត្ត អត់ឃើញ អត់ឮ អត់ដឹងក្លិន អត់ដឹងរស អត់ដឹងផោដ្ឋព្វៈ និង អត់ដឹងថា ខ្លួនឯងជា អ្នកណា នៅទីណា ពោលគឺអត់ដឹងអ្វីទាំងអស់ ។
ភវង្គចិត្ត មាន ខណៈកើតហើយរលត់ រួចទៅកើតបន្តយ៉ាងលឿនរហ័សមានកិច្ច រក្សាភពដែលបដិសន្ធិ សន្មតថាជាបុគ្គលសឹងលក់
images/articles/1951/Untitled-1-Recovered.jpg
ផ្សាយ : ២៣ មេសា ឆ្នាំ២០២៦ (អាន: ២១,៨៣៤ ដង)
ធម្មសញ្ញកត្ថេរាបទាន
មានពិធីឆ្លងមហាពោធិព្រឹក្ស របស់ព្រះមានព្រះភាគព្រះនាមវិបស្សី ឯព្រះសម្ពុទ្ធជាច្បងក្នុងលោក ប្រសើរជាងនរៈ ទ្រង់ឋិតនៅទៀបដើមពោធិព្រឹក្ស ។ក្នុងសម័យនោះ ព្រះមានព្រះភាគ ទ្រង់មានភិក្ខុសង្ឃចោមរោម ទ្រង់ប្រកាសសច្ចៈ៤ ទ្រង់បន្លឺឡើងនូវវាចាដ៏អង់អាច ។ ព្រះសម្ពុទ្ធមានកិលេសជាគ្រឿងបិទបើកហើយ ទ្រង់សម្តែងធម៌ដោយបម្រួញផង ដោយពិស្តារផង ទ្រង់ញ៉ាំងមហាជនឲ្យរលត់ទុក្ខ ។
ខ្ញុំបានស្តាប់ធម៌ របស់ព្រះសម្ពុទ្ធអង្គនោះ ទ្រង់ជាឆ្នើមក្នុងលោក ប្រកបដោយតាទិគុណ ហើយថ្វាយបង្គំព្រះបាទា របស់ព្រះសាស្តា រួចឈមមុខទៅកាន់ឧត្តរទិសហើយចៀសចេញទៅ ។ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានស្តាប់ធម៌ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការស្តាប់ធម៌ ។ ក្នុងកប្បទី ៣៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិមួយអង្គ ព្រះនាមសុតវា ជាម្ចាស់ផែនដី ទ្រង់មានកម្លាំងច្រើន ។បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។
បានឮថា ព្រះធម្មសញ្ញកត្ថេរ មានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។ចប់ ធម្មសញ្ញកត្ថេរាបទាន ។
ដកស្រង់ទាំងស្រុងចេញពី បិដកភាគ ៧៤ ទំព័រ ៤-៥
ដោយ៥០០០ឆ្នាំ
images/articles/1952/Untitled-1-Recovered.jpg
ផ្សាយ : ២៣ មេសា ឆ្នាំ២០២៦ (អាន: ២៣,១៧៧ ដង)
សម្បសាទិកត្ថេរាបទាន
បពិត្រព្រះពុទ្ធមានព្យាយាម ខ្ញុំសូមនមស្ការចំពោះព្រះអង្គ ព្រះអង្គផុតស្រឡះហើយ ចាកកិលេសទាំងពួង ខ្ញុំព្រះអង្គដល់ហើយនូវសេចក្តីវិនាស សូមព្រះអង្គជាទីពឹងរបស់ខ្ញុំនោះ ។
ព្រះសិទ្ធត្ថ ទ្រង់មិនមានបុគ្គលប្រៀបផ្ទឹម ក្នុងលោក ទ្រង់សម្តែងប្រាប់ខ្ញុំថា ព្រះសង្ឃសើ្មដោយមហាសមុទ្រ ប្រមាណមិនបាន ប្រសើរបំផុត អ្នកចូរញ៉ាំងចិត្តឲ្យជ្រះថ្លា ទាំងចូរបណ្តុះនូវពូជដ៏ល្អ
images/articles/1953/Untitled-1-Recovered.jpg
ផ្សាយ : ២៣ មេសា ឆ្នាំ២០២៦ (អាន: ២៣,៥៥៤ ដង)
ព្រះសារីបុត្តដ៏មានអាយុ ហៅពួកភិក្ខុក្នុងទីនោះថា ម្នាលអាវុសោភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះទទួលស្គាល់ថេរវាចា ព្រះសារីបុត្តដ៏មានអាយុថា ករុណាអាវុសោ ។ ព្រះសារីបុត្តដ៏មានអាយុបានពោលដូច្នេះថា ម្នាលអាវុសោទាំងឡាយ គេកាលសម្រេចនូវការនៅយ៉ាងណាៗ មរណៈមិនល្អ(១) កាលកិរិយាក៏មិនល្អ(២) ភិក្ខុរមែងសម្រេចការនៅយ៉ាងនោះៗ ។ ម្នាលអាវុសោទាំងឡាយ
images/articles/1954/Untitled-1-Recovered.jpg
ផ្សាយ : ២៣ មេសា ឆ្នាំ២០២៦ (អាន: ២១,៧៧៤ ដង)
សារាណីយាទិវគ្គ
ម្នាលភិក្ខុទាំងឡាយ សារាណីយធម៌ (ធម៌គួររលឹក) នេះមាន ៦ យ៉ាង ។ សារាណីយធម៌ ៦ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដំកល់នូវកាយកម្មប្រកបដោយមេត្តា ចំពោះសព្រហ្មចារីបុគ្គលទាំងឡាយ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាសារាណីយធម៌ ។
ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុដំកល់នូវវចីកម្មប្រកបដោយមេត្តា
images/articles/1956/Untitled-1-Recovered.jpg
ផ្សាយ : ២៣ មេសា ឆ្នាំ២០២៦ (អាន: ២៤,៧២០ ដង)
ភិក្ខទាយត្ថេរាបទាន
ខ្ញុំបានឃើញព្រះសម្ពុទ្ធមានវណ្ណៈដូចមាស ទ្រង់គួរទទួលគ្រឿងបូជា ទ្រង់ចេញចាកព្រៃធំគឺតណ្ហាមកកាន់ព្រះនិព្វាន ។ ខ្ញុំទៅតាមស្នាមព្រះបាទានៃព្រះពុទ្ធ ទ្រង់ញ៉ាំងជនឲ្យរលត់ទុក្ខ ហើយបានថ្វាយភិក្ខាមួយវែក ដល់ព្រះមហេសីព្រះនាមសិទ្ថត្ថៈ ទ្រង់មានប្រាជ្ញា មានព្រះហឫទ័យស្ងប់រម្ងាប់ មានព្យាយាមច្រើន ទ្រង់មិនញាប់ញ័រ ដោយលោកធម៌ ។
សេចក្តីត្រេកអររបស់ខ្ញុំ មានប្រមាណច្រើនចំពោះព្រះពុទ្ធ
images/articles/1957/Untitled-1-Recovered.jpg
ផ្សាយ : ២៣ មេសា ឆ្នាំ២០២៦ (អាន: ១៨,៩០៧ ដង)
បីឋវិមាន
(ព្រះមោគ្គល្លានសួរថា) តាំងរបស់នាង ជាវិការៈ នៃមាសដ៏ធំទូលាយ មានសន្ទុះលឿនដូចចិត្ត ទៅតាមប្រាថ្នាបាន ម្នាលនាងមានខ្លួនប្រដាប់ហើយ ទ្រទ្រង់នូវកម្រងផ្កា មានសំពត់ល្អ នាងភ្លឺស្វាងដូចជាផ្លេកបន្ទោរ ញ៉ាំងទីបំផុតនៃពពកឲ្យភ្លឺច្បាស់ តើនាងមានសម្បុរបែបនេះ ដោយហេតុអ្វី ផលសម្រេចដល់នាងក្នុងទីនេះផង ភោគៈទាំងឡាយ ឯណានីមួយជាទីគាប់ចិត្ត ភោគៈទាំងនោះ