Sunday, 20 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
ADVISE
១,៥៧៣ អត្ថបទ
images/articles/658/2026-07-20_07_00_09-Greenshot.jpg
Public date : 20, Jul 2026 (29,952 Read)
វីរិយកថា គឺ​សេចក្តី​​អធិប្បាយ​អំពី​ព្យាយាម ប្រជាជនក្នុង​លោក ដែល​តាំង​កសាង​ផ្តើមឡើង ​ជា​បឋម​​នោះ​គឺ​​រៀន​​សិល្ប​សាស្រ្ត​​ទាំង​ពួង ឬស្វែង​រក​ទ្រព្យ​សម្បត្តិ​ដោយ​ហត្ថ​កម្ម​ជា​ដើម ​អាស្រ័យ​​ដោយ​​អ្វី ​ថា​អាស្រ័យ​ដោយ​វីរិយ​ព្យាយាម ​តែ​ប្រាស​ចាក​វីរិយ​ហើយ​ នឹង​​កសាង​​ធ្វើ​ការ​អ្វីមិន​សម្រេច​ទាំង​អស់​ វីរិយ​នេះ​ជាសាធារណ​ទូទៅ ​លើ​​វិជ្ជា​​ទាំង​​ពួង ​ហើយ​ជាទី​កាត់បង់​នូវទម្លាប់​ខ្ជិល ​ច្រអូស​នេះ​ចេញ ​តាម​ធម្មតា​ មនុស្ស​​កើត​​មក​គ្មាន​វិជ្ជា​សោះ​ហៅ​ថា​ល្ងង់​ងងឹត ​លុះ​ដល់​​មាន​​ព្យាយាម​​រៀន​​សូត្រ​​ដោយ​មាតា​បិតា ​ឬរាជការ​ជួយ​ឧបត្ថម្ភ​ដាស់​តឿន​ទើប​កើត​​វិជ្ជា​ចេះ​​ដឹង​​ឡើង ​រីវិជ្ជា​នេះជា​ទីផ្លូវ​បង្កើត​ប្រាជា្ញ​និង​ទ្រព្យ​សម្បត្តិ ហេតុ​នេះ​​មនុស្ស​​យើង​​កុំ​ស្ថិត​​នៅជា​មនុស្ស​ធម្មតា គឺកើត​ឡើង​ល្ងង់នៅ​ជាល្ងង់ ក្រនៅ​ជា​ក្រ​​នោះ​​ឡើយ ​ត្រូវ​ប្រែ​ទៅតាម​សម័យ​ដែល​រាប់​អាន​ថាល្អ​ពិត​យក​មក​នមស្សការ​ ទុក​ដាក់​ក្នុង​ចិត្ត​ជានិច្ច​ កិរិយា​ដែល​ប្រែ​ប្រួល​ពីមនុស្ស​ធម្មតា​បាន​ដូច្នេះ ​ត្រូវ​ឲ្យ​​លះបង់​ខ្ជិល​ច្រអូស​ចេញ ឲ្យ​មានវីរិយ​រៀន​សូត្រ​សិល្ប​សាស្រ្ត ​និង​ខំ​​ធ្វើ​ការ​ងារ​​រក​ទ្រព្យ​សម្បត្តិឲ្យ​មាន​ឡើង​គឺវិជ្ជាឬ​វត្ថុអ្វីដែល​មិន​មាន​ នោះ​​ត្រូវ​​ព្យាយាម​​រៀនរក​ឲ្យមាន​ឡើង ​បើមាន​ឡើង​ហើយ ​ត្រូវព្យាយាម​​ឲ្យរឹត​​តែ​​ចេះ​ដឹង​មាន​​ច្រើនឡើង​តទៅទៀត ​នេះវីរិយ​ខាង​គតិ​លោក ​វីរិយគតិ​​ធម្មវិញ​​ហើយថា​​សម្មា​វាយា​មោ​ព្យាយាម ​ដ៏ប្រពៃ​មាន​ ៤ យ៉ាងគឺ៖ ១. អកុសលចិត្ត ឯ​ណា​មិនទាន់​បង្កើត​​ឡើង ​ត្រូវ​ព្យាយាម​បំបាត់​​កុំឲ្យ​បង្កើត​ឡើង ​។​ ២. អកុសលចិត្ត ឯ​ណា​បង្កើត​ឡើង ​ត្រូវព្យាយាម​ឲ្យលះបង់​ចោល​ចេញ ​។​ ៣. កុសលចិត្ត ឯ​ណាមិន​ទាន់​បង្កើត​ឡើង ​ត្រូវ​ព្យាយាម​​ឲ្យ​មាន ​ឲ្យ​កើត​​ឡើង ​​។​ ៤. កុសលចិត្ត ឯ​ណាបង្កើត​ឡើយ​ហើយ ​ត្រូវព្យាយាម​​ឲ្យរឹងរឹត​​តែ​បង្កើត​​ឡើង​ត​​ទៅទៀត ​រី​សិល្ប​សា​ស្ត្រ​ខាង​លោក​ខាង​ធម៌ក្តី​ ទ្រព្យ​សម្បតិ្ត​​ធន​ធាន​ក្តី កើត​​មានឡើង​ដោយ​កិរិយា​រៀន រក ​ដូច​ពាក្យ​ទំ​នៀមថា ចេះ​ព្រោះ​​រៀន​មាន​ព្រោះ​រកតាម​សតិនិង​តម្រិះតិច​ច្រើន ប្រៀប​ដូចខ្សែ​ស្ទង់ទឹក បើ​ខ្សែ​វែង​ក៏​ដឹង​​ទឹក​​ជ្រៅ​ បើខ្សែខ្លី​ក៏​ដឹងទឹក​រាក់តាម​ភាព ​វាសនា នឹង​បង្អង់​ឈប់ពុំ​បាន ឯការងារ​មាន​ច្រើន​ប្រភេទ ​ច្រើន​សណ្ឋាន ​នឹង​ធ្វើការ​មួយ​មុខៗ ​អស់ការ​​នោះ​ហើយ​​ឈប់ដើរ​លេង​នោះ ហៅ​ថាមិនល្មម​នឹងចិញ្ចឹម​ជីវិត​បាន ​ព្រោះ​​ហេតុ​អ្វី ​ថាព្រោះ​ខ្ជិលក៏​មាន ព្រោះ​មិនយល់​ផ្លូវរក​​ស៊ីនាំទុញ​ទាល់​​គំនិត​ក៏​​មាន​ ដោយ​ហេតុមិន​រៀន​សិល្បសាស្រ្ត​ខាង​ជំនួញ ហេតុនេះ​​បានជា​​សម្តែង​ថា វីរិយ ជា​មូលហេតុ​ឲ្យកើត​ប្រាជ្ញា​ក្រាស់​ដូចផែ​ន​ដី តែប្រាស​ចាក​វីវិយ​ហើយ ​ប្រាជ្ញា​នោះក៏សាប​សូន្យបាត់​ទៅ អធិប្បាយ​ថា តម្រិះវិជ្ជា​​ទាំង​ពួង​ត្រូវ​ស្វាធ្យាយ​ឲ្យ​រឿយៗ តែគ្មាន​វីរិយ​ស្វាធ្យាញហើយ​នឹងភ្លេចវ​ង្វេង​បាត់​ទៅ ប្រៀប​​ដូច​ជា​ផ្ទះបើលិច​បែក​បាក់​ត្រូវជួស​ជុល​ឲ្យឆាប់ ​បើមិន​ជួស​ជុល​​នឹង​វិនាស​ខូចទៅ​ជាអសារឥ​ត​ការ​ ម៉្យាង​ទៀត ​ដូចជា​រូបកាយ​ឬវត្ថុជា​បរិក្ខារ ​ត្រូវ​តែជម្រះ​ឲ្យស្អាតកុំឲ្យ​ក្អែល​ឬច្រេះ​ស្នឹម នឹង​ចម្រើន​ស្ថិត​ស្ថេរចី​រកា​ល​ត​ទៅ នោះមាន​ឧបមា​ដូចម្តេច ​មានឧ​បមេយ្យដូ​ច​តម្រិះវិជ្ជាដូច្នោះឯង ។ សម័យនេះនឹងចង្អុល​ឲ្យឃើញថាវីរិយធ្លាក់​ក្នុង​ស្រុកប្រទេស​ណា ស្រុក​ប្រទេស​នោះ​ច្រើនមាន​ភោគសម្បត្តិ និង​សិល្ប​សាស្ត្រប្រើ​ការ​គ្រប់​យ៉ាង ដែល​ត្រូវការ​ក្នុង​លោកសម​ដូច ពុទ្ធភា​សិត​ថា ​ពហូ សច្ចព្ចា សិប្បព្ចា ឯតម្មន្ត មុត្តមំ អធិប្បាយ​ថា សេចក្តី​ស្តាប់​ច្រើន និងរៀន​យកនូវ​​សិល្ប​សាស្រ្ត​ជា​មង្គល​ដ៏ឧត្តម ​ជាទីឲ្យចម្រើនក្នុង​លោក និងបរ​លោក ​ភាសិត​នេះជា​ពាក្យ​ប្រដៅវិសេស​ណាស់ យើង​គប្បីប្រតិ​បត្តិតាម កុំធ្វេស​ប្រហែស ដើម្បីបំ​បាត់​នូ​វពាក្យពោល​ផ្សំនិងខ្ជិល ថា​ខំរៀនខំរក​អីពេក​​ស្រេច​នៅ​សំណាង​​នោះចេញ ព្រោះ​យើងមើល​មិនឃើញ​ទៅ​ខាង​មុខដូ​ច​ម្តេច សូម្បី​ព្រះពុទ្ធអង្គកា​លពុំទាន់បា​នត្រា​ស់​ក្នុងបច្ឆិ​ម​ជាតិនេះ ទ្រង់មានវីរិ​យ​ធ្វើ​ទុក្ក​រ​កិរិយា ​៦ព្រះវ​ស្សា ទើប​បានត្រាស់មិ​នបាន​​នៅផ្ទំ​ស្ងៀ​ម​ចាំ​សំ​ណាង​នោះ​ឡើយ​ ។​ ហេតុនេះ​ត្រូវ​តាំ​ងវីរិយរៀនវិ​ជ្ជាឬធ្វើ​ការ​ងារឲ្យ​ឆាប់​ៗ ទើបបា​នសម្រេច​ប្រ​យោជន៍ ដោយ​​ខំផ្សំនិង​សំណាងកសាង​នោះផង ស​មដូចភា​សិតថា​ឲ្យមានវីរិយំ សច្ចំ ​កុសល ។ ន័យមួ​យទៀត ​មានវីរិយត្រូវប្រកប​​ដោយ​ឥរិយា​ ​៤យ៉ាង​ គឺដេ​ក ដើរ ឈរ អង្គុយ ​ឲ្យស្មើ​គ្នាតែ​​ឲ្យជ្រុល​ទៅ​ដោយ​ឥរិយាប​ថ​​ណាមួយ​នោះ នឹងប​ង្កើតឡើងនៅ​សមុដ្ឋាន​រោគ តែប្រទេ​ស​យើង មិនសូវមាន​អ្នក​ណា​ព្យាយាម​ជ្រុលពេក​នោះទេ ច្រើន​តែរៀនចេះ​ល្មម​ប្រើ​ការ​​បាន​​សន្មត​ថា​ចេះ ហើយ​ក៏ឈប់ទៅ។ ឯអ្នកធ្វើ​ការងារ​ក៏ដូចគ្នា ច្រើន​ពោល​ពាក្យភ័ន្ត​ច្រឡំផ្សំ​និង​ខ្ជិល​ថា កុំលោភ​ពេករីផ្លូវ​​ធ្វើការងាររ​ករបរ គឺ​ជួញ​ព្រែ ធ្វើ​ស្រែចំការ​ច្បារ​ដំណាំ​ជាដើម ​នោះ​ឈ្មោះថា​ធ្វើការ​ប្រោសចាកទោស ​ហៅថាស​ម្មាអាជីវោ ចិញ្ចឹ​មជីវិត​​ដោយ​ប្រពៃ ឯ​ហៅថា​លោភនោះ ​គឺចិ​ញ្ចឹមជី​វិតដោ​យមច្ឆា​ជីវ មាន​លួច​​ទ្រព្យ​គេ​ជាដើម ។ឯកិច្ច​ដែលវី​រិយ​ធ្វើការងា​រមិន​ធ្វេសប្រ​ហែ​ស ប្រយ័ត្ន​មិនឲ្យខូច​ខាត​​នេះ​ជា​មង្គល​​ដ៏​ប្រសើរ​ ក្នុងឥ​ធលោក​និងបរលោ​ក ។ សម្តែងម​កតាំងពី​ដើម​បទ រហូតដ​ល់ទីបំផុត​បទ សន្មត​​ថាចប់​ដោ​យ​សង្ខេប​នេះ ​ដើម្បី​ឲ្យឃើញ​ថាសិ​ល្បសា​ស្រ្ត និង​ភោគស​ម្បត្តិ បង្កើ​ត​ឡើងនាំ​ថ្កើង​ដល់​ស្រុក​នគរ នេះដោយ​វីរិយ វីរិយនេះជា​ទីទ្រទ្រង់នូ​វវិជ្ជា និងស​ម្បត្តិ​កំចាត់​បង់​នូវ​ល្ងង់ខ្លៅ ​និងខ្សត់អ​ត់ឃ្លាន​ថោកថ​យ ជា​ដែនឲ្យរុង​រឿ​ង​ទៅ​អនាគត​​កាល ។ អ្នកឧក​ញ៉ា សុភា​ធិរាជ-ស៊ូរដកស្រង់ទាំងស្រុងចេ​ញពី ទស្ស​នាវដ្តីក​ម្ពុជសុរិ​យា ចេញ​ផ្សាយ​ក្បាល​លេខ ​៨ ឆ្នាំ១៩២៦​ -១៩២៧ ត្រង់ទំព័រ​៤៦ តទៅ ។ ដោយ៥០០០ឆ្នាំ
images/articles/2324/Untitled-1-Recovered.jpg
Public date : 20, Jul 2026 (24,345 Read)
ព្រះយោគាវចរ​នេះកាល​ចម្រើន​មេត្តា​ចេតោវិមុត្តិ តាមផ្លូវអប្បនានោះ​ក្នុងផ្លូវ​ណាមួយ ដូចបាន​ពោល​​ហើយដូច្នេះ (លោក​សម្ដែងសមាធិ​ខាងដើម​ដោយ​មិនបាន​យកមក​ដាក់​ក្នុងសៀវភៅ​នេះ​ទេ) រមែងបាន​អានិសង្ឃ​១១​ប្រការ ដែល​ព្រះដ៏មានព្រះភាគ​ជាម្ចាស់​ត្រាស់​ទុក​ដោយ​ន័យ​ថា អ្នកចំរើន​មេត្តា​ចេតោវិមុត្តិ រមែង​ដេកលក់​ដោយសុខ​ដូច្នេះ​ជាអាទិ៍។ - ក្នុងអានិសង្ឃ​១១​នោះ សេចក្ដី​ថា​ដេក​លក់​ជាសុខ មានអធិប្បាយថា ជនទាំងឡាយ​ដែល​ដេកលក់​នោះ (​ដែល​មិន​បាន​មេត្តា​ចេតោវិមុត្តិ) រមែងប្រែប្រួល​កាយ​ទៅវិញ​ទៅមក​មុនសិន​ហើយ (ទើប​ដេកលក់​ទៀត) មើល​ទៅ​ជាទុក្ខ​យ៉ាងណា លោក​អ្នក​បាន​មេត្តា​ចេតោវិមុត្តិ​មិនលង់លក់​ដូច្នោះ​ទេ រមែង​លក់​ដោយ​សប្បាយ​សូម្បី​លក់ស៊ប់​ហើយ​ក៏​ដូច​ជា​ការ​ចូល​សមាបត្តិ (អ៊ីចឹង)។ - សេចក្ដី​ថា ភ្ញាក់​ឡើង​ជាសុខ មានអធិប្បាយ​ថា ជន​ទាំង​ឡាយ​ដទៃ​កាលដែល​ភ្ញាក់​ឡើង​ហើយ​ក៏​ធ្វើ​សំឡេងថ្ងូរ (ថ្ងូរស្ងាប) ពត់ខ្លួនផ្អៀងផ្អងចុះឡើង​ទៅមក មើល​ទៅ​ជាទុក្ខ​យ៉ាងណា​លោក​អ្នក​បាន​មេត្តា​ចេតោវិមុត្តិ មិន​ភ្ញាក់​ឡើង​យ៉ាង​នោះ​ទេ គឺ​រមែង​ភ្ញាក់​ឡើង​ដោយសប្បាយ គឺមិន​មាន​វិការ (អាការសុខប្លែក) ដូច​ផ្កាបុទុម​រីក​ហើយដូច្នោះ - សេចក្ដី​ថា មិនយល់សុបិនអាក្រក់ អធិប្បាយ​ថា​លោក​អ្នកបាន​មេត្តា​ចេតោ​វិមុត្តិ​នោះ សូម្បីសុបិនឃើញ ក៏​សុបិន​តែនិមិត្ត​ដែល​ល្អ ដូច​ជាថ្វាយ​បង្គំ​ព្រះចេតិយ ដូចជា​កំពុង​ធ្វើការ​បូជា និង​ដូច​ជាកំពុង​ស្ដាប់​ព្រះធម៌ ចំណែក​ជន​ទាំងឡាយ​ដទៃ (សុបិន) ឃើញខ្លួនឯង​ដូចជាចោរ​លោមព័ទ្ធ (ចាប់ចង) ដូចជា​ត្រូវហ្វូង​សត្វ​សាហាវ​ធ្វើអន្តរាយ​ឲ្យ​ និងដូចជាកំពុងធ្លាក់​ (អន្លង់ជាដើម) យ៉ាងណា លោក​អ្នក​បាន​មេត្តា​ចេតោវិមុត្តិមិនឃើញ​សុបិន​ឃើញសេចក្ដី​អន្តរាយ​យ៉ាង​នោះ​ទេ - សេចក្ដី​ថា ជាទីស្រឡាញ់​របស់​មនុស្ស​ទាំងឡាយ គឺ​ថា​ជា​ទីស្រឡាញ់​ពេញចិត្ត​របស់​មនុស្ស​ទាំងឡាយ ប្រៀប​ដូចជាគ្រឿង​អលង្ការ គុជ​ដែលពាក់​ត្រង់​ដើម​ទ្រូង និង​ប្រៀប​ដូច​ជាភួង​ផ្កា​ឈើ​ដែល​ប្រដាប់​ទុកហើយ​លើ​សីសៈដូច្នោះ។ - សេចក្ដី​ថា ជាទីស្រឡាញ់​របស់​អមនុស្ស​ទាំងឡាយ គឺថាអ្នកចំរើន​មេត្តាចេតោវិមុត្តិនោះ ជាទីស្រឡាញ់​របស់​មនុស្ស​ទាំងឡាយ​យ៉ាង​ណា ក៏រមែង​ជាទីស្រឡាញ់​របស់​អមនុស្ស​ទាំងឡាយដូច្នោះ​ដែរ ដូចមានព្រះវិសាខត្ថេរ (ជាសាធកដូច្នេះថា) រឿងព្រះវិសាខត្ថេរបានឮ​ថា​ព្រះវិសាខត្ថេរនោះ (កាល​នៅជាគ្រហស្ថ) ជាកុដុម្ពី​នៅក្នុងក្រុងបាដលិបុត្រ លោកនៅ​ក្នុងក្រុង​នោះ​ឯង​បាន​ដឹង​ដំណឹង​ថា តម្ពបណ្ណិទ្វីប (គឺកោះលង្កា) ប្រដាប់​ពេញ​ទៅដោយ​ជួរ​ព្រះចេតិយ រុងរឿង​ដោយកាសាវភស្ដ ក្នុងទ្វីប​នោះ​អ្នក​ណាៗ​អាចនឹងអង្គុយ​ឬដេក​បានក្នុងទី​គ្រប់​នៃ​ដែលខ្លួន​ប្រាថ្នា សប្បាយ​ទាំង​ពួង​គឺ​ឧតុសប្បាយ សេនាសនសប្បាយ បុគ្គល​សប្បាយ ធម្មសវនសប្បាយ​ប្រព្រឹត្ត​ទៅ​បាន​យ៉ាង​ស្រួល​ក្នុង​ទ្វីប​នោះ​ដូច្នេះ​លោក​ទើប​ប្រគល់​នូវគំនរ​នៃ​ភោគ​ទ្រព្យ​របស់​ខ្លួន​ឲ្យ​ដល់​បុត្រ និង​ភរិយា​មាន​ប្រាក់​កហាបណៈ​ដែល​ចងទុក​នឹង​ជាយសំពត់​ប៉ុណ្ណោះ​ចេញ​អំពី​ផ្ទះ​ទៅ​ចាំទូក​នៅ​មាត់​សមុទ្រ រហូត​ដល់​ទៅ​មួយ​ខែ ព្រោះភាព​ជាអ្នក​ឆ្លាត​ក្នុងពាក្យ​សំដី លោក​ទិញ​របស់ (របស់​មាន​តម្លៃ​អាចទិញ​លក់ជួញ​ជាជំនួញ​បាន) ពីកន្លែង​ច្រក​នេះ ទៅលក់​នៅច្រក​នោះដោយកាល​ក្នុងកាល​ជា​ចន្លោះ (នៃ​ការ​ចាំទូក) មួយ​ខែ​នោះ​ឯង (លោក) អាចប្រមូល​ទ្រព្យ​បានដល់មួយពាន់​កហាបណៈ​ដោយ​ការ​ទិញដូរ ដែល​ប្រពៃ​តាមធម៌ លោក​មក​ដល់​មហាវិហារ (ក្នុង​កោះ​លង្កា) ដោយលំដាប់ ហើយសូម​បព្វជ្ជា ដែលភិក្ខុ​ទាំងឡាយ នាំលោកទៅកាន់​សីមា​ដើម្បី​ឲ្យបព្វជ្ជា លោកធ្វើថង់​ប្រាក់មួយពាន់​កហាបណៈ​នោះ ឲ្យធ្លាក់​ចុះលើដី​តាម​ប្រហោង​ជាយ​សំពត់ ភិក្ខុ​ទាំងឡាយ (ឃើញហើយ) សួរថា នោះ​ជាអ្វី? (លោក) ក៏ប្រាប់​ថា លោកម្ចាស់​កហាបណៈ​មួយ​ពាន់ ភិក្ខុ​ទាំងឡាយ​តឿន​ប្រាប់​ថា នែឧបាសកបន្ទាប់​ពីបាន​បព្វជ្ជា​ហើយទៅ លោកនឹង​ចាត់​ចែង​ប្រើប្រាស់​មិនបាន​ទេ លោកចូរចាត់ចែង​ប្រើប្រាស់​ឥឡូវ​នេះ​ឯងចុះ​លោកទើបប្រកាស​ថា ណ្ហើយ​បើ​ដូច្នោះ​មនុស្សទាំងឡាយ​មកកាន់​ស្ថាន​ទីជាទី​ដែល​នាយវិសាខបព្វជ្ជា កុំមាន​ដៃទទេ​ត្រឡប់​ក្នុង​រង្វង់​សីមា​ហើយ ទើប​បព្វជ្ជាឧបសម្បទា (លោក​នៅ​ក្នុងឧបសម្បទភាវ) មានវស្សាគម្រប់​ប្រាំ​ហើយ (រៀន) ធ្វើមាតិកា​២​មាតិកា​ឲ្យស្ទាត់​ជំនាញ​ហើយ បវារណា (ចេញវស្សា) ហើយរៀន​យក​កម្មដ្ឋាន ដែលជាទីស្រឡាញ់​ដល់ខ្លួន ហើយទៅ​នៅបំពេញ​វត្ត ជានិច្ចកាល ក្នុងវិហារ​មួយៗ (លោកគង់នៅអស់) រយៈ​ពេល​៤ៗខែ (យ៉ាងនេះ​ដូច្នេះ​ឯង)។ ព្រះវិសាខៈ (នោះ​ត្រាច់​ទៅបំពេញ​វត្ត) ប្រព្រឹត្តយ៉ាងនោះ​ហើយ (ថ្ងៃមួយ) លោកឈរនៅកណ្ដាល​ព្រៃ (ពិចារណា) មើលគុណធម៌របស់ខ្លួន និង​បន្លឺ​សំឡេង (ឲ្យ​ប្រាកដទុក) ទើបបានពោល​សេចក្ដី​នេះ​ថា ខ្ញុំម្ចាស់​ឧបសម្បទា​មក​អស់កាល​ប៉ុណ្ណា (នឹង) មក​ក្នុង​ទីនេះដោយកាល​ប្រមាណ​ប៉ុណ្ណា ក្នុង​ចន្លោះ​នៃកាលប្រមាណ​ប៉ុណ្ណោះ​នេះ (សេចក្ដីខុសឆ្គង) របស់​ខ្ញុំម្ចាស់​មិនមានឡើយ ឱ! ជាលាភ​ពិតណាស់ លោក​អ្នកនិរទុក្ខទាំងឡាយ។ លោកកំពុង​ដើរទៅ ចិត្តលប​ពត៌វិហារ ដល់​ផ្លូវ​បែក​ជាពីរ​ក៏ឈប់ ស្ងៀមនៅ​ហើយគិតថា ផ្លូវនេះ ឬផ្លូវ​នេះហ្ន៎ ពេលនោះ​ទេវតា​អ្នកនៅនឹងភ្នំ​នោះ​ឈរ​​បង្ហាញ​លោក​ថា លោកម្ចាស់​ផ្លូវ​នោះ លោក​ស្នាក់​នៅ​ចិត្ត​លបពត៌៤ខែ​ហើយគិតថា​នឹងទៅក្នុងពេល​ព្រឹក ព្រហាម​ហើយ (ចូល) ចាំវត្ត ទេវតា​អ្នក​នៅ​នឹងដើម​មណិលៈខាងដើម​នៃ​ផ្លូវ​ដែល​ចង្ក្រម មក​អង្គុយ​ស្រែកយំ​នៅ​នឹង​កាំជណ្ដើរ​ព្រះថេរៈ​សួរ​ថា​អ្នកណា​នោះ? (ឆ្លើយ​ថា) ខ្ញុំម្ចាស់​ឈ្មោះ​​លោកម្ចាស់​ (ព្រះថេរៈសួរថា) យំធ្វើអ្វី? (ឆ្លើយ​ថា) ទាក់ទង​នឹងការ​ទៅរបស់​លោកម្ចាស់ (ព្រះថេរៈ​សួរថា) កាល​បើ​អាត្មា​នៅទីនេះ​មានគុណអ្វីដល់លោកម្ចាស់ទាំងឡាយ (ឆ្លើយថា) បពិត្រ​លោកម្ចាស់ កាល​លោក​​ម្ចាស់​នៅទីនេះ ពួកអមនុស្ស​ទាំងឡាយ មានមេត្តា​ដល់​គ្នានិងគ្នា កាល​បើលោកម្ចាស់​ចេញ​ទៅ​ហើយគេទាំង​ឡាយ​ក៏​បង្ក​ការ​ឈ្លោះ​ទាស់ទែង​គ្នា និយាយ​ពាក្យអាក្រក់​ដល់​គ្នានឹងគ្នា។ ព្រះថេរៈ ទើប​មាន​ថេរដីកាថា ប្រសិន​បើអាត្មា​នៅទីនេះ​សេចក្ដីនៅជាសុខ (សេចក្ដី​សប្បាយកើត) មានដល់​អ្នក​ទាំងឡាយក៏​រាប់​ថា​ជាការ​ល្អ​ហើយ ដោយ​នៅនឹង​ចិត្តលប​ពត៌តទៅទៀត​៤​ខែ ហើយ​ញ៉ាំង​គមនចិត្ត (ការ​គិតនិង​ប្រព្រឹត្ត​ទៅ) ឲ្យកើត​ឡើង​ដូច​ដើម​ទៀត ឯខាងទេវតា​ក៏ (មក) ស្រែកយំ​ដូច្នោះ​ទៀត​ដោយ​ឧបាយ​នោះ ព្រះថេរៈ​នៅទីនោះ​រហូត​បរិនិព្វាន​ទៅ​ក្នុង​ទី​នោះ​ឯង ភិក្ខុ​អ្នកមានមេត្តា ជាវិហារធម៌​រមែង​ជាទីស្រឡាញ់​របស់​អមនុស្ស​ទាំងឡាយ​ដូច្នេះ។ ក្នុងសេចក្ដីថា ភ្លើង​ក្ដី ពិសក្ដី សស្ត្រាក្ដីមិនអាចចូល​ទៅរំខាន​បៀតបៀន អធិប្បាយថា ភ្លើង​មិនរំខាន​គឺ​មិន​ចូលទៅ​ក្នុងរាងកាយ​របស់​អ្នក​មាន​មេត្តា​ជាវិហារ​ធម៌​ដូចភ្លើង​មិនចូលទៅ (បៀតបៀន) ក្នុងរាងកាយ​របស់ឧត្តរាឧបាសិកាដូច្នោះ ពិស​ក៏មិន​រំខាន​គឺ​មិន​ចូល ទៅ​ក្នុង​រាង​កាយ​របស់​អ្នក​មាន​មេត្តា​ជាវិហារធម៌ ដូចពិស​មិន​ចូល​ទៅ​ក្នុង​រាងកាយ​របស់​ព្រះចុឡសិវត្ថេរៈ អ្នក​សូត្រ សំយុត្តនិកាយ ដូច្នោះ សស្ត្រា ក៏​មិន​រំខាន គឺ​មិន​ចូល​ទៅ​ក្នុង រាង​កាយ​របស់​អ្នក​មានមេត្តា​វិហារធម៌ ដូចសស្ត្រា​មិន​ចូលទៅ ក្នុងរាងកាយ​របស់សង្កិច្ចសាមណេរ​ដូច្នោះ មានអធិប្បាយ​ថា ភ្លើងក្ដី ពិសក្ដី សស្ត្រាក្ដី រមែង​មិនធ្វើ​រាងកាយ​របស់​លោក​អ្នក​មានមេត្តា ជាវិហារ​ធម៌​នោះ​ឲ្យកម្រើក​បាន ក្នុងន័យ​នេះ​បណ្ឌិត​ទាំងឡាយ​ពោល​រឿង​ទឹកដោះ​នៃមេគោ (ជានិទស្សនៈ) ខ្វះក៏បាន។ មានរឿង​ដំណាល​ថា មានមេគោ​មួយ ឈរ​បញ្ចេញ​កសីរធារា (សម្រក់ទឹកដោះ) ឲ្យ​ដល់​កូនគោ ព្រាន​ម្នាក់​នឹង​ចាក់​មេគោ​នោះ ទើប​កាន់​លំពែង​ដងវែង បោះ​ឆ្ពោះ​ទៅ (ទៅ) របស់​ខ្លួន​របស់មេគោ​នោះ (លំពែក​នោះ​ក៏ស្រាប់​តែ) អណ្ដែត​ទៅ​ដូច​ជាស្លឹកត្នោត (មិនចូល) (ទាំងនេះ) ដោយកម្លាំង​នៃ​ឧបចារសមាធិក៏​មិន​មែន ដោយ​កម្លាំង​នៃអប្បនាសមាធិ​ក៏​មិនមែន​ឡើយ (តែ) ដោយសេចក្ដី​ដែល​មេគោ​នោះ មានចិត្ត​ស្រឡាញ់​អាណិត​ជាកម្លាំង​ក្នុង​កូនគោប៉ុណ្ណោះ មេត្តា​មានអានុភាព​ច្រើន​ដូច្នេះ​ឯង។ - ក្នុង​ន័យ​ថា ចិត្ត​តាំង​មាំរហ័ស គឺ​ចិត្ត​របស់ អ្នក​មាន​មេត្តា​ជាវិហារធម៌ រមែង​ជាសមាធិ​បានរហ័ស​តែម្ដង​ការយឺត​យូរ​នៃសមាធិ​ចិត្ត​នោះ​មិន​មាន​ទេ។ - សេចក្ដី​ថា ពណ៌សម្បុរ​ស្រស់​ថ្លា​ផូរផង់​ស្អាត ប្រការ​មួយនោះ​គឺ មុខ​របរ​អ្នក​មានមេត្តា​ជាវិហារធម៌​នោះ រមែង​មាន​ពណ៌​ស្រស់​ថ្លា​ផូរផង់​ដូច (ធាងស្លឹក) ត្នោត​ទុំ​ដែល​ទើប​តែ​ជ្រុះ​ចាក​អំពី​ជួរ​ដូច្នោះ។ - សេចក្ដី​ថា មិនវង្វេង​ទៀប​នឹង​ធ្វើ​កាល​កិរិយា មានន័យ​ថា​ដែល​ឈ្មោះថាសម្មោហមរណៈ (​សេចក្ដី​វង្វេង​ទៀប​នឹងស្លាប់) របស់​អ្នកមានមេត្តា ជាវិហារធម៌​រមែង​មិន​មាន លោក​ជាអ្នក​មិនវង្វេង​ឡើយ​ទៀប​នឹង​ធ្វើ​កាល​កិរិយា​នោះ គឺ​ដូច​ជា​ដេកលក់​ទៅដូច្នោះ។ សេចក្ដី​ថា កាល​នៅ​មិន​ទាន់​បន្លុះ​គុណធម៌​ដែល​ក្រៃលែង​ជាងនោះ មានន័យថា ប្រការ​មួយ(នោះគឺ) អ្នក​មានមេត្តា​ជាវិហារ​ធម៌​នោះ​កាល​មិន​អាចបន្លុះ​ព្រះអរហត្ត ដែលជាគុណដ៏ក្រៃលែង​ជាង​មេត្តា​សមាបត្តិ ឃ្លាត​ចាកភព​នេះ​ហើយ រមែង​ចូល​ទៅដល់ព្រហ្ម​លោក (គឺ​ចូលទៅកាន់​ព្រហ្មលោក) ដូចជាការ​ដេក​លក់​ហើយ​ភ្ញាក់​ឡើង​វិញ​ដូច្នោះ។ ដកស្រង់ចេញពីសៀវភៅ មេត្តាចិត្ត រៀប​រៀង​ដោយ កែវ វិមុត្ត ដោយ​៥០០០​ឆ្នាំ
images/articles/3184/2026-07-19_16_24_57-Greenshot.jpg
Public date : 20, Jul 2026 (15,395 Read)
នៅក្នុងគម្ពីរមនេារថបូរណី អដ្ឋកថា បឋមរាជសូត្រ លេាកបានសម្តែងអំពី ទេវតារាល់ថ្ងៃឧបេាសថ ចុះមកកត់ឈ្មេាះបុគ្គលដែលបានធ្វេីល្អ ចូលនៅក្នុងបញ្ជីក្រាំងមាស ហេីយយកទៅប្រកាសឲ្យទេវតាដឹង កាល​បេីទេវតាដឹងហេីយ ទេវតាសប្បាយចិត្ត ព្រេាះគិតថា នៅឋានទេវលេាក និងបរិបូណ៌ទៅដេាយទេវតា តែ​បេីមនុស្សទាំងឡាយ ចូលចិត្តធ្វេីអាក្រក់ ទេវតាទាំងឡាយ មិនសប្បាយចិត្តឡេីយ ។ បទថា អមច្ចា បារិសជ្ជា បានដល់ បារិចារិកទេវតា (ទេវតាទទួលប្រេី) ។ បទថា ឥមំ លេាកំ អនុវិចរន្តិ សេចក្តីថា បានឮថាក្នុងថ្ងៃ ៨ សេ្តចសក្កទេវរាជ ទ្រង់បញ្ញាស្តេចមហារាជទាំង ៤ ថាលេាកទាំងឡាយ ថ្ងៃនេះ ជាថ្ងៃ ៨ លេាកទាំងឡាយចូរត្រាច់ទៅកាន់មនុស្សលេាក ហេីយកត់យកឈ្មេាះ និងគេាត្ររបស់មនុស្សដែលធ្វេីបុណ្យមក ។ ស្តេចមហារាជទាំង ៤ នេាះ ក៏ត្រឡប់ទៅបញ្ជាបរិវារបស់ខ្លួនថា ទៅចុះលេាកទាំង​ឡាយ​ លេាកចូរត្រាច់ទៅកាន់មនុស្សលេាក សរសេរឈ្មេាះ និងគេាត្រ និងរបស់មនុស្សដែលធ្វេីបុណ្យចុះក្នុង​ផែនមាសហេីយនាំមកចុះ ។ បរិវារទាំងនេាះធ្វេីតាមពាក្យបញ្ជានេាះ ដេាយហេតុនេាះ ទេីបព្រះមានព្រះភាគត្រាស់ថា ឥមំ លេាកំ អនុវិចរន្តិ ដូច្នេះ ។ បទថា កិច្ចិ ពហូ ជាដេីម ព្រះមានព្រះភាគត្រាស់ទុក ដេីម្បីសម្តែងអាការត្រួតត្រាមេីលរបស់ទេវតាទាំង​នេាះ​ ។ ពិតមែន ទេវតាទាំងឡាយត្រាច់ទៅត្រួតត្រាមេីល ដេាយអាការដូចពេាលមកនេះ ។ តេីអ្នកចង់ឲ្យទេវតា​កត់​ឈ្មេាះអ្នកចូលបញ្ជីក្រាំងមាស ឬចង់ឲ្យស្តេចយមរាជកត់ឈ្មេាះអ្នកចូលបញ្ជីខ្មៅ? អត្ថបទស្រង់ចាកពីសៀវភៅ » សីលមយៈ ព្រះពុទ្ធដីកាបក្សីត្រដេវវុិច ស៊ូប្រថុយលះបង់ជីវិតរក្សានូវពង យ៉ាងណា មេម្រឹកចាមរី ស៊ូប្រថុយលះបង់ជីវិត រក្សានូវរេាមកន្ទុយ យ៉ាងណា កុដុម្ពីក៏មានកូនសម្លាញ់តែមួយ រក្សានូវកូន យ៉ាងណា បុរសមានភ្នែកម្ខាង រក្សានូវភ្នែកមួយយ៉ាងណា, លេាកទាំងឡាយ ចូររក្សានូវសីល របស់ខ្លួនអេាយជាទីស្រលាញ់ពេញចិត្តអេាយណាស់ ចូរប្រកបដេាយសេចក្តីគេារព សព្វៗកាល (អេាយដូចជាបក្សី ត្រដេរវវុិច រក្សាពងជាដេីម) យ៉ាងដូច្នេាះចុះ ។ ដោយ៥០០០ឆ្នាំ
images/articles/875/2026-07-19_15_40_42-Greenshot.jpg
Public date : 19, Jul 2026 (17,134 Read)
បញ្ហា​កំណាញ់​ទាក់​ទង​ទៅ​នឹង​ការ​ប្រកាន់​បញ្ចខន្ធ​ថា​ ជា​តួ​ខ្លួន​ ការ​កំណញ់​ហួង​ហែង​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ទៅ​ជា​របស់​អ្នក​ដទៃ​ឡើយ​ ។ វា​ជា​ការ​រវល់​កង្វល់​ខ្វាយ​ខ្វល់​ដ៏​ក្រៃលែង​ដើម្បី​ខ្លួន​ឯង​ ទាំង​ដែល​ខ្លួន​ឯង​មិន​មាន​ដោយ​បរមត្ថ​ផង​នោះ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ឲ្យ​តែ​មាន​សទ្ធា​ជឿ​ថា​ សត្វ​លោក​​រមែង​ប្រព្រឹត្ត​ទៅ​តាម​កម្ម​ ប្រាកដ​ជា​មាន​ការ​ឲ្យ​ទាន​ ព្រម​ទាំង​សេច​ក្តីល្អ​ផ្សេងៗ​ទៀត​ ជា​ពុំ​ខាន ។ នៅ​ក្នុ​ង​បុញ្ញ​កិរិយា​វត្ថុ​ ១០​ ព្រះ​អង្គ​ទ្រង់​ត្រាស់​សម្តែង​ ទាន​មយ​ បុណ្យ​មុន​គេ​ ទាំង​ដែល​ព្រះ​សុមេធ​បណ្ឌិត​​ពិ​ចារ​ណា​រក​ធម៌​ ដើម្បី​បំពេញ​ឲ្យ​បាន​ត្រាស់​ដឹង​ជា​ព្រះ​សម្មា​សម្ពុទ្ធ​ ក៏​ពិ​ចារណា​ឃើញ​ទាន​បារមី​​មុន​គេ​ដែរ​ ដូច្នេះ​ សេច​ក្តី​កំណាញ់​ ពិត​ជា​បញ្ហា​ធំ​ដុំ​ណាស់​ក្នុង​ជី​វិត​ ត្រូវ​ប្រញាប់​លះ​កាត់​មុន​គេ​ឲ្យ​​ហើយ​ សូម្បី​អនុ​បុព្វី​កថា​ ក៏​ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​សម្តែង​នូវ​ទាន​កថា​មុន​បង្អស់​ ក្នុង​ដំណើរ​ចេញ​ចាក​ពី​មនុស្ស​លោក​ ឆ្លង​កាត់​ទេ​វលោក​ចូល​ទៅ​កាន់​ព្រះ​និ​ព្វាន​តាម​លំដាប់​នៃ​កថា​ផង​ដែរ ។ បក្សី​ជាប់​ទ្រុង​ ប្រាថ្នា​ហើរ​ចេញ​ ប៉ុន្តែ​មនុស្ស​យើង​វិញ​ ពិ​ត​ជា​មិន​ងាយ​ចង់​ចេញ​ពី​ទ្រុង​មាស​ទ្រុង​ប្រាក់​ដាក់​គុក​ខ្លួនឯង​នេះ​ឡើយ ។ ការ​ឲ្យ​ទាន​គឺ​ជា​វិ​ធាន​ការ​ដើម្បី​សេរី​ភាព​របស់​ចិត្ត​ ចេញ​ពី​ទ្រុង​ដ៏​ចង្អៀត​ចង្អល់​និង​សៅហ្មង​ ។ ព្រះ​បរម​សាស្តា​ ត្រាស់​ប្រារព្ធ​ នាយ​ចុន្ធ​កម្មា​រ​បុត្រ​ក្នុង​ថ្ងៃ​បរិ​និព្វាន​ថា​ បុណ្យ​រមែង​ចម្រើន​ព្រោះ​កា​រ​ឲ្យ​ទាន​ ។ ព្រះ​រដ្ឋ​បាល​ត្ថេរ​ ពោ​ល​ថា​ មនុស្ស​ទាំង​ឡាយ​ បាន​ទ្រព្យ​ជា​ទី​ពេញ​ចិត្ត​ហើយ​មិន​ឲ្យ​ទាន​ ព្រោះ​ហេតុ​តែ​មោ​ហៈ​ ដូច្នេះ​ទាន​គឺ​ជា​ពន្លឺ​រស្មី​នៃ​ដួង​វិញ្ញាណ​ ។​ ក្នុង​សំយុត្ត​និ​កាយ​ ទេ​វតា​បាន​ពោល​ថា​បុគ្គល​ឲ្យ​ទាន​មិន​បាន​ ព្រោះ​សេចក្តី​កំណាញ់​ និង​សេច​ក្តី​ប្រមាទ​ ដូច្នេះ​បុគ្គល​អ្នក​ឲ្យ​ទាន​ ឈ្មោះ​ថា​ប្រ​ឆាំង​នឹង​សេច​ក្តី​កំណាញ់​ផង​ ដើរ​ក្នុង​ផ្លូវ​នៃ​ការ​មិន​ប្រ​មាទ​ផង​ ។ សេច​ក្តី​កំណាញ់​ គឺ​ជា​​រោគ​ក្តៀន​មួយ​ប្រ​ភេទ​របស់​ចិត្ត​ គប្បី​ប្រើ​ថ្នាំ​បញ្ចុះ​ដោយ​ការ​ឲ្យ​ទាន​ដ៏​បរិសុទ្ធ​ ពោល​គឺ​ឲ្យ​ទាន ព្រោះ​ឃើញ​ទោស​នៃ​សេច​ក្តី​កំណាញ់​នោះ​ ។ បុគ្គល​កំណាញ់​រមែង​ចាប់​កំហុស​ស្មូម​ ហើយ​គិត​ថា​ខ្លួន​ឯង​ឆ្លាត​ ប៉ុន្តែ​តាម​ពិត​ វា​ជា​ការ​ទន់​ខ្សោយ​នូវ​បញ្ញា​ចក្ខុ​ក្នុង​ការ​សម្លឹង​មើល​លោក​នេះ​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​នៅ​ក្នុង​រឿង​អសទិសទាន​ថា​ បុគ្គល​ពាល​ទាំង​ឡាយ​ មិន​សរសើរ​នូវ​ការ​ឲ្យ​ទាន​ឡើយ​ ចំណែក​អ្នក​ប្រាជ្ញ​ រមែង​អនុ​មោ​ទនា​នូវ​ទាន​ ។ សេច​ក្តី​កំណាញ់​ជា​ខ្នោះ​ជើង​ ដែល​ធ្វើ​ឲ្យ​លំបាក​នឹង​ដើរ​ទៅ​កាន់​ព្រះ​និ​ពា្វន​ ប៉ុន្តែ​វា​ងាយ​នឹង​ទាក់​ជើង​ឲ្យ​ដួល​ធ្លាក់​ទៅ​ក្នុង​អបាយ​ភូមិ​ ឯ​ចំណែក​សោ​តា​បត្តិ​មគ្គ​ជា​គ្រឿង​រំលាយ​ខ្នោះ​ មិន​ឲ្យ​ជាប់​ជើង​ទៀត​ឡើយ ។ ស្រង់​ចេញពី​សៀវ​ភៅ " គតិ​ធម៌ " រៀប​រៀង​ដោយ​ លោកគ្រូ​អគ្គ​បណ្ឌិត​ធម្មា​ចារ្យ​ ប៊ុត-សាវង្ស ។ ដោយ​៥០០០​ឆ្នាំ​
images/articles/3225/2026-07-14_15_37_21-Greenshot.jpg
Public date : 14, Jul 2026 (19,794 Read)
អដ្ឋង្គិកមគ្គ ជាមគ្គនាំទៅកាន់ទីរំលត់ទុក្ខ ព្រះនិព្វានព្រះ​សទ្ធម្ម​ចែក​ជា ៣ ប្រភេទ​គឺ ៖ ១- បរិយត្តិធម៌ ពុទ្ធវចនៈ ព្រះ​ត្រៃ​បិដក​សំដែង​អំពី​គោល​ធម៌ របៀប​បែប​ផែន ដំបូន្មាន ច្បាប់​សម្រាប់​ប្រតិបត្តិ ​ដែល​ពុទ្ធ​បរិស័ទ​ត្រូវ​រៀន​ស្វាធ្យាយ ទ្រទ្រង់ បង្ហាត់​បង្រៀន សំដែង​ប្រាប់​ដល់​អ្នក​ដទៃ។ ២- បដិបត្តិធម៌ ធម៌​សម្រាប់​ប្រតិបត្តិ​ប្រព្រឹត្ត​តាម​ បាន​ដល់​ សីល សមាធិ បញ្ញា ឬ​សេចក្ដី​ប្រតិបត្តិ​តាម​ធ្វើ​តាម កា​ន់តាមនូវ​ធម៌​ដ៏​សម​គួរ​ដល់​ធម៌ ​ដែល​ខ្លួន​បាន​រៀន បាន​ស្ដាប់ បាន​ចេះ​ដឹង ដើម្បី​ឲ្យ​ដល់​នូវ​ធម៌​ដែល​ខ្លួន​មិន​ទាន់​ដល់ ឲ្យ​សំរេច​នូវ​ធម៌​ដែល​ខ្លួន​មិន​ទាន់​សំរេច ដើម្បី​ឲ្យ​ជាក់​ច្បាស់។ ៣- បដិវេធ​ធម៌ ការ​ត្រាស់​ដឹង បាន​ដល់​កិរិយា​បាន​សំរេច បាន​ជាក់​ច្បាស់ ​ចាក់​ធ្លុះ​នូវ​បរមត្ថៈ ​គឺ​មគ្គ ផល និព្វាន ដែល​ជា​ផល​សំរេច ​អំពី​ការ​រៀន​ស្ដាប់​ចេះ​ដឹង និង​ប្រតិបត្តិ​នោះ។ វេនេយ្យ​សត្វ​ដូច​អ្នក​ដំណើរព្រះ​សម្មាសម្ពុទ្ធ​ដូច​អ្នក​ស្គាល់​ផ្លូវ បង្ហាញ​ផ្លូវ​ត្រង់បរិយត្តិធម៌​ដូច​ជា​ផ្លូវ​ត្រង់បដិបត្តិធម៌​ដូច​ជា​ដំណើរ​ទៅ​តាម​ផ្លូវ​ត្រង់​នៃ​អ្នក​ដំណើរបដិវេធ​ធម៌​ដូច​ជា​ដំណើរ​ទៅ​ដល់​កន្លែង​​ដែល​ត្រូវ​ទៅ​ឲ្យ​ដល់​នៃ​អ្នក​ដំណើរ ។ ព្រះ​សទ្ធម្ម​ទាំង​ ៣ ប្រភេទ​នេះ បណ្ឌិត​គប្បី​លើក​យក​អរិយមគ្គ​​មាន​អង្គ ៨ មក​ពិនិត្យ​ឲ្យ​យល់​ច្បាស់​ថាការ​​រៀន​​ចេះ​ចាំ​បង្រៀន​សំដែង​នូវ​មគ្គ នោះ​ជា​បរិយត្តិការ​​ប្រឹង​ប្រែង​ប្រតិបត្តិ​ប្រព្រឹត្ត​តាម​អង្គ​មគ្គ នោះ​​ជា​បដិបត្តិការ​បាន​សំរេច​នូវ​អង្គ​មគ្គ នោះ​ជា​បដិវេធៈ​ ។ អរិយមគ្គមានអង្គ ៨ ៖ ១- សម្មាទិដ្ឋិ ប្រាជ្ញាយល់ឃើញត្រូវ ២- សម្មាសង្កប្បៈ សេចក្ដីត្រិះរិះត្រូវ ៣- សម្មាវាចា សំដីត្រូវ ៤- សម្មាកម្មន្តៈ ការងារត្រូវ ៥- សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ ៦- សម្មាវាយាមៈ ព្យាយាមត្រូវ ៧- សម្មាសតិ ការរលឹកត្រូវ ៨- សម្មាសមាធិ ការដំកល់ចិត្តឲ្យនឹងត្រូវ សម្មាទិដ្ឋិៈ ប្រាជ្ញាយល់ឃើញត្រូវ បានដល់ប្រាជ្ញាដឹងក្នុង អរិយសច្ចៈ ៤ ១- ទុក្ខៈ ធម្មជាតិ​ដែល​នាំ​ឲ្យ​ លំបាក​ព្រួយ​មាន ​ជាតិ​ ជរា​ មរណៈ​ ជាដើម ២- ទុក្ខសមុទយៈ ហេតុ​បណ្ដាល​ឲ្យ ​កើត​ទុក្ខ​ បាន​ដល់​តណ្ហា ៣- ទុក្ខនិរោធៈ ព្រះ​និព្វាន​រំលត់​តណ្ហា​បណ្ដាល​ទុក្ខ ៤- ទុក្ខនិ​រោធគាមិ​នី​បដិបទា មធ្យម​មាគ៌ា​នាំ​ឲ្យ​ទៅ​កាន់​ទី​រំលត់​ទុក្ខ​ សម្មាសង្កប្បៈ សេចក្ដីត្រិះរិះត្រូវ បានដល់សេចក្ដីត្រិះរិះត្រូវ ៣ យ៉ាងគឺ ១- នេក្ខម្មសង្កប្បៈ សេចក្ដី​ត្រិះ​រិះ​ក្នុង​ការ​ចេញ​ចាក​កាម ២- អព្យាទ​សង្កប្បៈ សេចក្ដី​ត្រិះ​រិះ​ក្នុង​ការ​មិន​ព្យាបាទ ៣- អវិហឹសាសង្កប្បៈ សេចក្ដី​ត្រិះរិះ​ក្នុង​ការ​មិន​បៀត​បៀន​ សម្មាវាចាៈ សំដីត្រូវ បានដល់ការវៀរចាក វចីទុច្ចរិត ៤ យ៉ាង គឺ ១- មុសាវាទា វេរមណី ការ​វៀរចាក​កិរិយា​ពោល​កុហក ២- បិសុណាយ វាចាយ វេរមណី ការ​វៀរ​ចាក​សំដី​ញុះ​ញង់ ៣- ផរុសាយ វាចាយ វេរមណី ការ​​វៀរ​​ចាក​​សំដី​​ទ្រ​គោះ ៤- សម្ផប្បលាបា វេរមណី ការ​​វៀរ​​ចាក​​កិរិយា​​ពោល​​រឿង​​ឥត​​ប្រយោជន៍ សម្មាកម្មន្តៈ ការ​ងារ​​ត្រូវ​​បាន​​ដល់​​ការ​​វៀរ​ចាក​ កាយ​ទុច្ចរិត ៣ យ៉ាង​គឺ ១- បាណាតិបាតា វេរមណី ការ​​វៀរ​​ចាក​​កិរិយា​​បំបាត់​​ប្រាណ​​សត្វ ២- អទិន្នាទានា វេរមណី ការ​​វៀរ​​ចាក​​ការ​​កាន់​​យក​​វត្ថុ​​ដែល​​គេ​​មិន​​ឲ្យ ៣- កាមេសុមិច្ឆា​ចារា វេរមណី ការ​​វៀរ​​ចាក​​ការ​​ប្រព្រឹត្ត​​ខុស​​ក្នុង​​កាម​​ទាំងឡាយ ​ សម្មាអាជីវៈ ការ​​ចិញ្ចឹម​​ជីវិត​​ត្រូវសម្រាប់​​គ្រហស្ថ បាន​​ដល់​​ការ​​វៀរ​​ចាក​​ជំនួញ​​ខុស កិរិយា​លះ​បង់​​ការ​​បំបាត់​​ដោយ​​ជញ្ជីង​​ ជា​ដើម ការ​​ធ្វើ​​ជា​​សាក្សី​​កោងការ​​ល្មោភ​​សំណូក ហើយ​​ប្រកប​​អាជីវកម្ម ដោយ​​វណិជ្ជកម្ម​​ដែល​​នាំ​​ឲ្យ​​សេដ្ឋកិច្ច​​ជាតិ​​ចំរើនដោយ​​វិជ្ជា​​ជីវៈ ដ៏​​យុត្តិធម៌ដោយ​​កសិកម្ម ជា​ឧត្តម​កម្ម និង​​គោរក្ខ​កម្មសម្រាប់​​បព្វជិត បាន​​ដល់​​ការ​​លះបង់​​មិច្ឆា​អាជីវៈ​​ដោយ​​អនេ​សនៈ​បាប​ធម៌ មាន​ទូត​កម្ម វេជ្ជកម្ម​​ជា​ដើម ការ​​ត្រាច់​​ទៅ​​កាន់​​អគោចរដ្ឋាន ហើយ​​ចិញ្ចឹម​​ជីវិត​​ ដោយ​​ភិក្ខា​​ចរិយ​ធម៌​​ដ៏​​ស្មើ ឬ​​បច្ច័យ​​ដែល​​កើត​​ឡើង​​តាម​​ធម៌ ។ សម្មាវាយាមៈ ព្យា​យាម​​ត្រូវ បាន​​ដល់​​ សម្មប្ប​ធាន គឺ​​ការ​​បង្កើត​​ឆន្ទៈ ព្យា​យាម​​ប្រារព្ធ វីរិយៈ តាំង​បធាន ផ្គង​​ចិត្តៈ -ដើម្បី​​មិន​​ឲ្យ​អកុសល​ធម៌​​លា​មក មិន​​ទាន់​​កើត​​ឡើង កើត​​ឡើង​​បាន -ដើម្បី​​លះ​បង់​​នូវ​​អកុសល​​ធម៌​​លាមក​​កើត​​ឡើង​​ហើយ -ដើម្បី​​ឲ្យ​​កុសល​ធម៌​​មិន​​ទាន់​​កើត​​ឡើង កើត​​ឡើង -ដើម្បី​​ឲ្យ​​កុសលធម៌​​កើត​​ឡើង​ហើយ ឋិត​​នៅ មិន​​សាប​​សូន្យ ឲ្យ​​ចំរើន​​ច្រើន​​ឡើង ឲ្យ​​ចំរើន​​ទូលំ​ទូលាយ ឲ្យ​​បរិបូណ៌ សម្មាសតិៈ ការ​រលឹក​ត្រូវ បាន​ដល់​ សតិប្បដ្ឋាន ៤ គឺ ១- កាយានុបស្សនា​​សតិប្បដ្ឋាន កិរិយា​​ដំកល់​​សតិ​​ខ្ជាប់ខ្ជួន​​ពិចារណា​​រឿយ​ៗ ក្នុង​​កាយ ២- វេទនានុបស្សនា​​សតិប្បដ្ឋាន កិរិយា​​ដំកល់​​សតិ ខ្ជាប់​​ខ្ជួន ពិចារណា​​រឿយៗ ក្នុង​​វេទនា ៣- ចិត្តានុបស្សនា​​សតិប្បដ្ឋាន កិរិយា​​ដំកល់​​សតិ ខ្ជាប់​​ខ្ជួន ពិចារណា​​រឿយ​ៗ ក្នុង​​ចិត្ត ៤- ធម្មានុបស្សនា​​សតិប្បដ្ឋាន កិរិយា​​ដំកល់​​សតិ ខ្ជាប់​​ខ្ជួន ពិចារណា​​រឿយ​ៗ ក្នុង​​ធម៌ សម្មាសមាធិៈ សមាធិ​​ត្រូវ បាន​​ដល់​​ ឈាន ៤ ដែល​​ភិក្ខុ​​ស្ងប់ស្ងាត់​​ចាក​​កាម​​ទាំង​ឡាយ ចាក​អកុសល​ធម៌​​​​ទាំង​ឡាយ ហើយ​​បាន​​សម្រេច គឺ ១- មឋមជ្ឈាន ប្រកប​ដោយ ​វិតក្កៈ វិចារៈ មាន​បីតិ សុខៈ កើត​អំពី​វិវេគ ២- ទុតិយជ្ឈាន រម្ងាប់​វិតក្កៈ វិចារៈ ថ្លា​ល្អ​​ខាង​​ក្នុង មាន​​ឯ​កោ​ទិភាព​​ចិត្ត មាន​បីតិ​សុខ​​ កើត​​អំពី​​វិវេគ ៣- តតិយជ្ឈាន ប្រាស​​ចាក​​បីតិ មាន​​សុខៈ និង​​ឧបេក្ខា ៤- ចតុត្ថជ្ឈាន លះ​បង់​​សុខ​​និង​​ទុក្ខ មិន​​មាន​​សោមនស្ស​​ទោមនស្ស ជា​​អទុក្ខម​សុខៈ មាន​​សតិ​​ប្រកប​ដោយ​​ឧបេក្ខា​​ដ៏​​បរិសុទ្ធ បណ្ដា​​មគ្គ​​ទាំង ៨ ៖ -សម្មាទិដ្ឋិ ញ៉ាំង​​លោក​​ឲ្យ​​ដឹង​​ច្បាស់​​នូវ អនិច្ចតា ទុក្ខតា អនត្តតានូវ​​សមុទ័យ​​នៃ​​លោក​ប្បញ្ហា គឺ​តណ្ហានូវ​​ឧបាយ​​ដោះ​​ និង ​​កិរិយា​​ដោះ -សម្មាសង្កប្បៈ ឲ្យ​​ស្គាល់​​សមុដ្ឋាន​​អសន្តិភាព គឺ​​កាមៈ ព្យាបាទៈ វិហឹសា ហើយ​​ឲ្យ​​សាង​​សន្តិភាព​ដោយ​​កាម​​វិរតិ ព្រហ្មវិហារ​ធម៌ ៤ ជា​​ធម៌​​ស្ងួន​​លោក -សម្មាវាចា ឲ្យ​​មាន​​សច្ចៈ មាន​​សន្តិភាព​​សាមគ្គី​​អរិយ​ធម៌​​ដោយ​​វាចា​​ និង​​វាចា​​ប្រកប​​ដោយ​ប្រយោជន៍ -សម្មាកម្មន្តៈ ឲ្យ​​គោរព​​សិទ្ធិ សេរីភាព អធិប​តេយ្យ​​ ដែល​​មាន​​សំរាប់​​កាយិក​​ចេតសិក​​សុខ​​ជីវិត សវិញ្ញាណ​​​កា វិញ្ញាណ​ក​ទ្រព្យ គ្រាម​ធម៌ -សម្មាអាជីវៈ ឲ្យ​ប្រកប​អាជីវកម្ម​ដោយ​ធម៌ -សម្មាវាយាមៈ ឲ្យ​​លះបង់​​អាលស្យ​ភាព (កំជិល) ដែល​​ជា​​ប្រធាន​​អកុសល​ធម៌ -សម្មាសតិ ឲ្យ​​មាន​​សតិ​សម្បជញ្ញៈ​ជា​និច្ច​​ថា “លោក​​មាន​​សមភាព​​ទៅ​​វិញ​​ទៅ​​មក​” ព្រោះ​​លោក​​ជា​ទឹក ដី ភ្លើង ខ្យល់ ឋិត​​នៅ​​ក្នុង​​អាណា អនិច្ចតា ទុក្ខតា អនត្តតា ដូច​គ្នា ជាប់​​ចោទ​​លោក​ប្បញ្ញា​​ ដូច​គ្នា -សម្មាសមាធិ ឲ្យ​​មាន​​ចិត្ត​​ស្អាត​​ផូរ​ផង់ តាំង​​នៅ​​មាំ​មួន ​​ចំពោះ​​សត្វ​​ និង​​សង្ខារ​ មគ្គ​ទាំង ៨ នេះ​​ចាត់​​ចូល​​ក្នុង​​សិក្ខា​​ទាំង ៣ គឺ សម្មាទិដ្ឋិ សម្មា​សង្កប្បៈ ចូល​​ក្នុង ​​អធិប្ប​ញ្ញា សិក្ខាសម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ ចូល​​ក្នុង​​ អធិសីល សិក្ខាសម្មាវិ​យាមៈ សម្មា​សតិ សម្មាសមាធិ​ ចូល​​ក្នុង អធិ​​ចិត្ត សិក្ខា ​។ ព្រះ​​ពុទ្ធសាសនា មាន​​គោល​ធម៌​​ប៉ុណ្ណេះ​​ជា​ដើម ដែល​​ជា​​ពន្លឺ​​បំភ្លឺ​​លោក ឲ្យ​​ភ្លឺ​​ស្វាង​​ចាក​​មហន្ធការ​​ គឺ អវិជ្ជា ហើយ​​ឲ្យ​​ស្គាល់​​មធ្យោបាយ​​សាង​​សន្តិភាព​​សម្រាប់​​សាកល​លោក និង​​ឯកន្ត​​សន្តិភាព គឺ​សន្តិ​ភាព​​​​សម្រាប់​​ខ្លួន​​ នា​​បច្ចុប្បន្ន អនាគត និង​​សន្តិភាព រួច​​ចាក​​អណា​​លោក​រាជ ​​និង​​លោក​ប្បញ្ញា​នា​អវសាន​​ជាតិ ។ រវាង​​សតវត្ស​​ទី ២៥ នៃ​​ពុទ្ធសករាជពិ​ភពលោក​​ក្នុង​​កំឡុង​​កាំ​រស្មី​​អាទិត្យ ត្រូវ​​លោក​​សង្គ្រាម​​គំរាម​យ៉ាង​​​ខ្លាំង ព្រោះ​​លោក​​ខ្វះ​​មនុស្ស​​ធម៌ ដល់​​គំរប់ ២៥០០ វស្សា​​នៃ​​ពុទ្ធសករាជ ក៏​​មាន​​ចិត្ត​​ស្នេហា​សន្តិភាព​​បាន​​នាំ​​គ្នា​​ធ្វើ​​បុណ្យ​​រំលឹក​​រយៈ​​កាល ២៥០០ វស្សា ដើម្បី​​សន្តិភាព ប៉ុន្តែ​​សន្តិភា​ព​​មិន​មែន​មាន​​ត្រង់​​អំនួត​​ថា “ ខ្ញុំ​​ធ្វើ​​ពិធី​​នេះ​​ដែរ” ទេ ព្រោះ​​ដំណើរ​​នោះ​​ជា​​អាកប្បកិរិយា​​ក្លែង​​បន្លំ​​ក៏​​សឹង​​មាន សន្តិភាព​​ឥត​​អាមិស​ ​មាន​​នៅ​​ត្រង់​​ការ​​ប្រតិបត្តិ​តាម​​គោល​​នៃ​​ព្រះ​​សទ្ធម្ម ៨ ដែល​​ពោល​​មក​​ហើយ​នោះ​​ពិត​ ៗ ។ បើ​​លោក​​ត្រូវ​​ការ​​សន្តិភាព ស្រឡាញ់​​សន្តិភាព សូម​​អញ្ជើញ​​ធ្វើ​​តាម​​គោល​​ព្រះ​​សទ្ធម្ម ៨ នោះ​​ចុះ។ (ដក​ស្រង់​ចេញ​ពី ធម្មប្បជោត រៀប​រៀង​ដោយ​ព្រះ​មហា អ៊ុក អ៊ឺន ក្នុង​ទស្សនា​វដ្តី​កម្ពុជ​សុរិយា ឆ្នាំ​១៩៥៨ ចុះ​ផ្សាយ​ដោយ​វិទ្យា​ស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ​) ដោយ៥០០០ឆ្នាំ
images/articles/1819/2026-07-14_15_44_46-Greenshot.jpg
Public date : 14, Jul 2026 (76,435 Read)
មគ្គទាំង ៨ ប្រការ​នេះ លោក​សង្គ្រោះចូល​ជា​ត្រៃ​សិក្ខាគឺ៖ ១. សម្មាទិដ្ឋិ សេចក្ដី​ឃើញ​ត្រូវសម្មាសង្កប្ប សេចក្ដី​ត្រិះរិះត្រូវសង្គ្រោះ​ជាបញ្ញា​សិក្ខាព្រោះ​ជា​គុណ​ជាតិ​ធ្វើ​បុគ្គល​អ្នក​សិក្សា​ឲ្យកើត​ប្រាជ្ញា សេចក្ដី​ដឹង​ច្បាស់​របស់​ពិត​ របស់​មែន ។ ២. សម្មាវាចា សំដី​ត្រូវសម្មាកម្មន្ត ការងារ​ត្រូវ​សម្មាអាជីវ ចិញ្ចឹម​ជិវិតត្រូវសង្គ្រោះ​ជាសីល​សិក្ខា ព្រោះជាគុណ​ជាតិ​ ធ្វើ​បុគ្គល​អ្នក​សិក្សា​ឲ្យ​មាន​សីល គឺ​រក្សា​កាយ វាចារាបសា។ ៣. សម្មាវាយាម សេចក្ដី​ព្យាយាម​ត្រូវសម្មាសតិ សេចក្ដី​រឭកត្រូវសម្មាសមាធិ ព្រោះជាគុណ​ជាតិ​ធ្វើ​បុគ្គល​អ្នក​សិក្សា ​ឲ្យ​មាន​ចិត្ត​ស្ងប់​រម្ងាប់ ។ ការ​បើ​សង្គ្រោះ​យ៉ាង​នេះ ក៏​ធ្លុះ​សេចក្ដី​ឲ្យ​ឃើញ​ច្បាស់​ថាមគ្គប្រកប​ដោយ​អង្គ៨ មានសេចក្ដី​រួម​ចូល​គ្នា​ជា​ត្រៃ​​សិក្ខា​ដោយ​ប្រការ​ដូច្នេះ។អរិយមគ្គ​ប្រកប​ដោយ​អង្គ​ ៨ នេះ​ហើយ ដែល​ជាផ្លូវ​ដ៏​ប្រសើរ​អាច​ធ្វើ​ដំណើរ​នៃ​​យោគាវចរ​កុលបុត្រ​អ្នក​ប្រាថ្នា នឹង​ទៅ​កាន់​ព្រះនិព្វាន ឲ្យ​បាន​សម្រេច​ដូច​បំណង។ពាក្យ​ដែល​ពោល​សរសើរ​​ព្រះនិព្វាន​ថា ជាធម៌​ដ៏​ឧត្ដម​ដូច​ពោល​មក​ហើយ​នេះ រាប់​ថា​ជា ពុទ្ធសាសនា ពាក្យ​ប្រដៅ​របស់​ព្រះពុទ្ធ​​ទាំង​ឡាយ គឺ​ព្រះពុទ្ធ​រាល់​ព្រះអង្គ​ដែល​បាន​ត្រាស់​ក្នុងកាល​ទាំង​ពួង​ តែង​ទ្រង់​ប្រដៅ​ដូច្នេះ។ ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ ដោយ​៥០០០​ឆ្នាំ
images/articles/189/Unti3456tled-1.jpg
Public date : 14, Jul 2026 (97,842 Read)
ទង់​ព្រះពុទ្ធ​សាសនា​​បាន​​ធ្វើការ​​បង្ហាញ​​រូបរាង​​ ​និង​​ចាប់​​បង្ហូត​​នៅ​ក្នុង​​​ប្រទេស​​ខ្មែរ​គឺ​ ​នា​​ឱកាស​បុណ្យ​​​ពាក់​​កណ្តាល​​សាសនា​​ ​ក្នុង​​ពុទ្ធ​សក​រាជ​​២៥០០​នៅ​ទី​​ក្រុង​​ភ្នំពេញ​​​គឺ​​ក្រោយ​​​​ពេល​​ដែល​​សម្តេច​​​​ព្រះសង្ឃ​​រាជ​​ ​ជួន​ ​​ណាត​ ​​យាង​​មក​ពី​​ប្រជុំ​មហា​​​សន្និបាត​​​ប្រមុខ​​ដឹក​សង្ឃ​​ពុទ្ធសាសនា​​​ទូទាំង​​ពិភពលោក​​ ​នា​​ប្រទេស​​ឥណ្ឌា​​រួច​​នោះ​​។​ ទង់ព្រះពុទ្ធសាសនា មាន​ប្រាំពណ៌ ហើយ​ពណ៌​នីមួយៗ ​តំណាង​ព្រះរាជ​សកម្មភាព​​ព្រះសម្មា​សម្ពុទ្ធ​ និង​ផ្តល់​ជា​គតិ​អប់រំ​ដល់​ពុទ្ធ​សា​និក​ដូច​ត​ទៅ: * ពណ៌ខៀវ តំណាងអោយព្រះរាជសកម្មភាពព្រះពុទ្ធ កាលទ្រង់​ស្ម័គ្រ​ ព្រះទ័យ​​ឆ្កៀល​​ព្រះនេត្រ​ទាំង​សងខាង ​បូជា​ថ្វាយ​ដល់​ឥន្ទព្រាហ្មណ៏ ​ដើម្បី​​ប្រាថ្នា​ការ​ត្រាស់​ដឹង ​។​ តាមរយ:​ពណ៌ខៀវ ​តំណាង​ព្រះរាជ​សកម្មភាព​នេះ​ គឺចង់​អប់រំទូន្មាន​ពុទ្ធសាសនិក​ទាំងអស់​ឲ្យ​ ​មានភាពជ្រះ​ថ្លាហ៊ាន​លះបង់​វត្ថុជា​ទីស្រលាញ់​ដើម្បី​​​​ជួយ​សង្គ្រោះ​ជន​ស្រោច​ស្រង់​មនុស្ស​ពី​អន្លង់​ទុក្ខ ​ ពី​អន្លង់​អវិជ្ជា​ ឆ្ពោះ​ទៅ​កាន់​​ ទី​បរម​សុខ។ * ពណ៌លៀង​ តំណាង​ព្រះរាជសកម្មភាព​ព្រះពុទ្ធ​ ដែល​ទ្រង់​បាន​ពន្លះ​សាច់​ សម្រក់​ឈាម​​របស់​ព្រះអង្គ​ឲ្យដល់​ឥន្ទ្រ​ព្រាហ្មណ៏​ ដើម្បីបំពេញ​សាច់​ខ្វះខាត ​និង ​លាប​លន ​តុបតែង​លំអរ​​បង្គ្រប់​សាច់​បដិមា​ពុទ្ធ​អង្គ​ ដែល​ខ្វះ​ចន្លោះ​ បំណង​សម្រេច​ការ​ត្រាស់ដឹង ​។​ តាមរយ:​ពណ៌​តំណាងព្រះរាជសកម្មភាព​នេះ ​គឺចង់​បណ្តុំ​បណ្តាល​កម្លាំង​ សទ្ធា​​ដល់ ​ពុទ្ធ​បរិសទ្ធ​ឲ្យរួមគ្នា​ បរិច្ចាគអ្វីៗដែលខ្លួន​មាន ដើម្បីរួម​ចំណែក​​​កសាង​​បដិមា​ស្នងព្រះពុទ្ធ​អង្គ​ សម្រាប់​ទុកជា​ទីសក្ការ:​បូជា​តរៀងរហូត​ទៅ ។​ * ​ពណ៌ក្រហម​ តំណាង​កាល ​ដែលព្រះពុទ្ធ​ស្ម័គ្រ ព្រះហទ័យ​ពុះទ្រូង​រូង​ យក​ថ្លើម ​​និង​​ឈាម​តាមការ​ចង់បាន​របស់​ពេទ្យហ្ម​ ដើម្បី​យក​ទៅ​បឺត​ស្រូប​ពិសពស់​ពីព្រោះ​ព្រះ​​មាតា​ដែល​ត្រូវ​ពស់​អសិរ​ពិស​ចឹក​ ហើយ​តម្រូវ​ត្រង់​ឳសថ​ ​បែប​​នេះ​ ​ទើបសង្ក្រោះ​​អាយុជីវិត​ព្រះមាតា​ព្រះអង្គ​បាន ។​ តាមរយ:​ពណ៌ ​ព្រះរាជ​សកម្មភាព​នេះ ​គឺជា​ការផ្តល់ដំបូន្មាន​ពុទ្ធបរិស័ទ្ធ​ ត្រូវមានសន្តាន​​ចិត្ត​តបគុណ​មាតាបិតា​ដែល​ជា​ ” ព្រះរស់”​ អោយ​បាន​ល្អ​ទោះបី​​ជា​ខ្លួនត្រូវ​​លះបង់​ជីវិត​ក៏​ដោយ​។​ * ពណ៌គ្រាប់ខ្នុរ ឬ​ ហង្សបាទ ​តំណាងព្រះរាជសកម្មភាព​ព្រះពុទ្ធ​សម្រេច ​ ព្រះទ័យ​​​ប្រគល់​ជីវិត​អោយ​យក្សស៊ី ​ប្តូរនឹង​ជីវិតមា​តា​ដែល​យក្សចង់​ស៊ី ឲ្យ​លោក​​មាន​​ជីវិតរស់រាន​ត​ទៅ​ទៀត​។ តាមរយ:ពណ៌តំណាងព្រះរាជសកម្មភាពនេះ គឺចង់ធ្វើកា​អប់រំពុទ្ធ​សាសនិក​ឲ្យ​មាន​​ចិត្តកត្តញ្ញូកតវេទី​ចំពោះ​មាតាបិតា ​តាមរយ:​ការផ្គត់ផ្គង់​ ទំនុក​បម្រុង​បាយ​​ទឹក​ជូន​លោក​​ទាំង​ពីរ ​អោយបាន​ឆ្អែតឆ្អល់​មិនខ្លួន​ជាប្រ​ចាំ។​ * ពណ៌ស តំណាងព្រះរាជសកម្មភាព​ព្រះពុទ្ធ កាល​ដែលព្រះអង្គ​យោង​យក​កំណើត​​​ជា​​ព្រះវេស្សន្ត ​ពេលនោះ​ទ្រង់បានប្រទាន​ដំរីស​ បច្ច័យនាគ​ជាដំរី​មង្គល ​នគរ​ស្រីពិរាស្រ្ត ​ទៅឲ្យ​​អ្នក​ស្រុក កលិង្គរាស្រ្ត​ ដើម្បីជួយ​ស្រោច​ស្រង់​រា​ស្រ្ត​នគរ​នោះ​ពីការរាំងស្ងួត​ពីទុរភិក្ស។​ តាមរយ:​ពណ៌តំណាងព្រះរាជ​សកម្មភាពនេះ​ គឺចង់អប់រំ ​ពុទ្ធបរិស័ទ្ធ​ឲ្យ​មាន​​ចិត្តចែក​​រំលែក​សេចក្តីសុខផ្ទាល់ខ្លួនដល់អ្នកស្រុកដ៏ទៃ ក្រៅពីជាតិ​ខ្លួន សម្រាប់​ឲ្យ​​ពួកគេមាន​លិទ្ធភាពអាចរស់នៅសុខសាន្ត មិនប្រកាន់ពណ៌​ សម្បុរ​ជាតិ​សាសន៍​ឡើយ។​ ដកស្រង់ពីសៀវភៅពុទ្ធិវប្បធ៌មទូទៅ ដោយ៥០០០ឆ្នាំ
images/articles/1935/2026-07-14_12_43_57-Untitled_-_Notepad.jpg
Public date : 14, Jul 2026 (10,420 Read)
អារម្មណ​ប្បច្ច័យគឺ​ជា​ជីវិត​ប្រចាំថ្ងៃ នៃ​ចិត្ត​ចេតសិក ។រូបកាយជា​ធាតុមិនដឹង មិន​គិត មិន​ពិចារណា​ មិនសោយ​អារម្មណ៍ មិនមែន​ជាសត្វ ប៉ុន្តែ​អា​ស្រ័យ​នឹងរូប​កាយ នេះ​មាន​ចិត្ត​​ចេត​សិក​​កើត​ឡើង​​បន្តជាប់​ខណៈគ្នា មាន​របៀប​ត្រឹម​ត្រូវ​ជា ចិត្ត​​​និយាម គឺ​ទំនៀម​ទៀង​ទាត់​ ជាវិធីតាមច្បាប់​កំណត់​​នៃការកើត តាមជាតិ តាមកិច្ច តាម​ស្ថាន ​តាម​​អារម្មណ៍ ៘ ចិត្តចេតសិកជា​ធម្មជាតិដឹង​នូវអារម្មណ៍ដែលអារ​ម្មណ៍នោះ បាននាំឱ្យ​ចិត្តចេត​សិក​ហ្នឹង​ឯង​កើត​ឡើង ដោយ អារម្មណ​ប្បច្ច័យ ព្រោះចិត្ត​ចេតសិក មិនអាច​ដឹងអារម្មណ៍ ដទៃណា ក្រៅ​អំពី​អារម្មណ៍ដែលនាំ​ឱ្យខ្លួន​ឯង​កើតឡើង ហ្នឹងទេ ។ បុគ្គលពិចារណានូវទាន​ដែលបាន​ឱ្យហើយក្តី ឬពិចារ​ណានូវកុសលដទៃៗទៀតក្តី ដោយចិត្ត​ជ្រះ​ថ្លា តាម​ពិត បុគ្គលអ្នក​ពិចារណា​នោះ ក៏គឺជា​មហា​កុសលចិត្ត ៨ដួង ចេត​សិក ៣៣ ហ្នឹង​ឯង ​មិន​មែនជា​គ្រហស្ថ ឬ បព្វជិត ឡើយ ។ ការពិចារណា​ចំពោះ​កុសល ដែលបានសន្សំទុកល្អ ហើយ ក្នុងកាលមុន បុគ្គលអ្នក​ពិចារណា​នោះ មាន​ចិត្ត ជ្រះថ្លាយ៉ាងណាៗ ប៉ុន្តែដែលថាបុគ្គលនោះក៏គឺ មហាកុសល ចិត្ត និង ចេត​សិក​ជាតួ​ពិចារណា កើតរលត់បន្តគ្នា ដោយ មានបុណ្យកុសល​ក្នុងកាលមុន​ជា​អារម្មណ​ប្បច្ច័យ​ ។ ទោះជាបុគ្គលអ្នក​ពិចារណា​ឈានក្តី បុគ្គលអ្នកពិចារណា​គោត្រភូវោទានៈក្តី បុគ្គល​អ្នក​ពិចារ​ណា​មគ្គក្តី មិន មានអ្វីក្រៅអំពីមហាកុសលចិត្តុប្បាទ ជាតួពិចារណាតែ ប៉ុណ្ណោះ ពិចារ​ណា​ហើយ​រលត់​ទៅ សូន្យទៅ ត្រូវចិត្តុប្បាទ ថ្មីៗកើតបន្ត សុទ្ធតែជា ធម្មាគឺពួកបរមត្ថធម៌ ជា​តំណ​នៃ សង្ខារធម៌សុទ្ធ រកសត្វក្នុងគំនរនៃសង្ខារធម៌ពុំមានឡើយ នៅផ្ទះចិត្ត​ចេតសិក​ផ្សេង អាស្រ័យ​អារម្មណ​ប្បច្ច័យ​ នៅឯផ្ទះ ចេញ​ទៅផ្សារ ចិត្ត​ចេត​សិកផ្សេង អាស្រ័យ​អារម្ម​ណ​ប្បច្ច័យ​នៅឯផ្សារ ឃើញ​រូបចិត្ត​​ចេតសិកផ្សេង ឮ សំឡេង ចិត្តចេតសិកផ្សេង ធំក្លិន ដឹងរស ដឹង​ផោដ្ឋព្វៈ ចិត្ត ចេតសិកផ្សេង មិនមា​ន​តួខ្លួន តួសត្វបុគ្គល ជា អ្នកដឹងអារម្មណ៍ឡើយ​ កាល​​ចិត្តចេតសិករលត់ អស់ពុំមានសល់ ដោយ​ប្រការណា សេចក្តីដឹងខ្លួនថា អញ នៅក្នុង​រូប​ក្ខន្ធ​សុទ្ធនេះ ពុំមានទេ ។ ព្រះអរិយ​បុគ្គល ពុំមានសេចក្តីត្រិះរិះថា ចិត្តចេតសិក ជាខ្លួន​អញ ហើយ​ក៏មិនបាន​ត្រិះរិះថា មាន​​ខ្លួន​អញផ្សេង អំពីចិត្តចេតសិកទៀតដែរ ។ ដោយឡែកអំពីរូបកាយ ក្នុងជីវិតប្រចាំថ្ងៃ មិន​មាន អ្វីក្រៅអំពីការប្រព្រឹត្តិទៅនៃចិត្តចេត​សិកដែលជាតួដឹងអារម្មណ៍ឡើយ ។ ចិត្តចេតសិក មិនមានអ្វីជារបស់ខ្លួនសោះ កាលដែល កើតឡើងហើយ​ការពារ​តែខ្លួនឯង​មិន​បាន​ផង តាមពិត ចិត្តចេតសិក រូប គឺគ្រាន់​តែជាផល​នៃបច្ច័យតែប៉ុណ្ណោះ ។ ការសិក្សាអំពី​អារម្មណប្បច្ច័យ មានប្រយោជន៍ធំ ធេងដល់ការយល់អំពីជីវិតពិត និង មាន​ប្រយោ​ជន៍យ៉ាង សំខាន់ គឺជំនួយដល់ការចំរើនសតិប្បដ្ឋាន ។ បុគ្គលដែលមិនបាន​អប់រំចិត្តក្នុងធម៌របស់ព្រះអរិយៈ មិនបាន​ហ្វឹកហាត់​ចិត្តក្នុងធម៌​របស់​សប្បុរស រមែងមិនបាន ឃ្លាតឆ្ងាយ​អំពីបញ្ចក្ខន្ធឡើយ ជាប់ដោយចំណងគឺ សេចក្តី ប្រកាន់ថា បញ្ចក្ខន្ធ​ជាខ្លួនអញ ។ បុគ្គលដែលប្រកាន់​មាំនូវបញ្ចក្ខន្ធ រមែងនិយមចូល ចិត្តធ្វើ​ការងារមិនជាប្រយោជន៍ ដោយ​សំគាល់​​ថា មានខ្លឹម សារក្នុងជីវិតរបស់ខ្លួន គឺដោយច្រើននិយមការងារដែល សប្បាយ​រីក​រាយ​ភ្លើតភ្លើន ជួបជុំគ្នានិយាយសើចលេង ៘ ហើយក៏និយមចូលចិត្តណាស់ដែរ ក្នុងការ​និយាយ​ រឿងប្លែកៗរបស់អ្នកដទៃ សូម្បីកំហុសបន្តិចបន្តួចរបស់គេ ក៏ខំចាំទុកមិនភ្លេច សំរាប់​និយាយនៅពេលជួបអ្នកនេះ អ្នក នោះ ព្រោះគិតថា បើបាននិយាយ​អំពីរឿង​អាក្រក់​របស់​គេ ច្រើននាក់ទៅ ធ្វើឱ្យខ្លួនឯងបានប្រសើរឡើង ដូច្នេះហើយ ទើបបានជាពោលថា ខ្ញុំ​មិន​អញ្ចឹងទេ ។ ម៉្យាងទៀត អ្នកប្រកាន់មាំចំពោះបញ្ចក្ខន្ធ និយម បង្ករឿងឈ្លោះ ចូលចិត្ត​ស្តីបន្ទោស​ឱ្យអ្នក​ដទៃ ហើយឆ្ងាញ់ ក្នុងការនិយាយពាក្យបញ្ឈឺចិត្តឱ្យគេណាស់ ព្រោះថាបើអ្នក ដទៃណា ដែល​ខ្លួនឯងបានអន់ចិត្តជាមួយនោះ អ្នកដទៃ នោះគេបានសុខសប្បាយ ខ្លួនឯង​ ឯណេះ​ទៅជា​បាយ​មិន ឆ្ងាញ់ មេ្ល៉ាះ​ហើយនឹករករឿងរករ៉ាវយ៉ាងនេះ​យ៉ាងនោះ ដែលជាការឥតប្រយោជន៍ យ៉ាងហោច​ណាស់ ក៏​បាន​និយាយ​ពាក្យស៊កសៀតឱ្យគេខ្លះដែរ ទើបខ្លួនឯងគិតថា បានសុខ ចិត្ត ។ សត្វលោកដោយ​ច្រើន តែងតែអន់ចិត្ត ដោយគិតថា អ្នកនេះ អ្នកនោះ បំភ្លេចខ្លួនចោល ទាំង​ដែលខ្លួន​ឯងធ្លាប់ បាន​ជួយ​ទំនុកបំរុង ឬធ្លាប់បានផ្តល់ឱ្យនូវអ្វីៗទោះតិចទោះ ច្រើនក្តី ក៏ក្នុង​គំនិតគិតថា គេនោះ​បានជំពាក់​ខ្លួនឯងទៅ ហើយ ដូច្នេះគេមិនសមបំភ្លេចខ្លួនឡើយ ។ តាមពិតមនុស្ស​លោក គួរតែខិតខំកសាងខ្លួន រៀន សូត្រការងារល្អៗអំពីអ្នកដទៃ ព្រោះថា ការ​កើត​មកជា មនុស្ស គឺកើតមកដើម្បីប្រយោជន៍ គួរជ្រះថ្លាក្នុងការ បំពេញសេចក្តី​ល្អឱ្យ​បាន​ច្រើន​​ឡើងៗ ព្រោះ កម្របានណាស់នូវឱកាសពេលវេលានៃការ យល់ដឹង​អំពី​គុណ​ប្រយោជន៍​នៃអំពើ​ល្អ ។ ពិតណាស់ ឱកាសពេលវេលា​នៃការបាន​យល់ បាន ដឹង អំពីប្រយោជន៍​របស់គុណធម៌​ទាំង​ពួង ហៅពេញសែន ក្រ ដូច្នេះបុគ្គលមិនគួរ​ប្រមាទក្នុងការបណ្តែត​បណ្តោយ ពេលវេលាឡើយ ។ ការចំណាយ​ពេលវេលា ប្រកែកតវ៉ា យកឈ្នះ យក ចាញ់ រក្សាទុក​នូវការ​ប្រកាន់អញ គឺអញ​មិន​ចាញ់ឯង អញ ស៊ីបាយអញ ប្រាក់ចាយ​កំលាំង​របស់អញ យកការឈ្លោះស្តី ថា ធ្វើជា​​អាជ្ញា​របស់ខ្លួន យកមានៈលើកធ្វើជាទង់ឱ្យខ្ពស់ នេះហើយ​ការរស់នៅ​ក្នុងគំនរ​ភ្នក់ភ្លើង និង ជាការបាត់បង់ របស់ដ៏មានតំលៃ ហើយបានមកវិញនូវរបស់ដែលមាន ទោស ប្រៀប​ដូច​បុគ្គល​ចំណាយដុំមាស ដុំពេជ្រ ទៅដូរយក ខ្ទួយ ក្អែប មកទុកក្នុងផ្ទះអញ្ចឹងដែរ ។ ការចំណាយ​ពេលវេលា ដើម្បីបានសប្បាយ​នៅក្នុង កាមគុណ និង ចំណាយ​ពេលវេលា​ដើម្បី​និយាយ​គ្នាពីនេះ ពីនោះ ឥតប្រយោជន៍ ប្រៀបដូចជាការបណ្តេញមនុស្សល្អ ស្លូតត្រង់ ជា​មនុស្ស​​បាន​ការចោល ហើយហៅយកនូវ​មនុស្សខូច មនុស្ស​អែប​អប បញ្ជោរ​លើក​​ជើង​​លើក​ដៃ ឱ្យ​​មក នៅ​ជាមួយធ្វើការងារក្នុងផ្ទះ អញ្ចឹងដែរ ។ ការសង្រួមកាយ-វាចា-ចិត្ត ពិតជាមិនងាយសង្រួម​បាន​មែន​ក៏ដោយ ប៉ុន្តែគុណធម៌គឺ សេចក្តី​ព្យា​យាម ព្រោះ សេចក្តីសង្វេគជាបទដ្ឋាន បានរុញច្រានឱ្យបុគ្គល​ឃ្លាតចេញ អំពីបាប​កម្ម​បន្តិច​ម្តងៗ បានទៅជាអ្នកសង្រួមដ៏ប្រពៃ យប់ ថ្ងៃប្រព្រឹត្តទៅដោយសេចក្តី​មិនប្រមាទ ។ បុគ្គលអ្នកសង្រួម មានចិត្តស្ថិតនៅក្រោមម្លប់ព្រះ ធម៌ដ៏ត្រជាក់ មិនខឹងក្រោធ ឬអាក់អន់​ចិត្ត​ចំពោះ​អ្នក​ណាៗ ព្រោះតែការមិនជំពាក់ចិត្តនៅក្នុងលោក ។ បុគ្គលអ្នកសង្រួមមានមេត្តាចំពោះសព្វសត្វនានា ព្រោះឃើញ​សព្វសត្វ​ទាំងអស់​ប្រាថ្នា​សេចក្តី​សុខ មានករុ​ណា ព្រោះឃើញសត្វលោកកំពុង​តែ​ប្រឹងរត់គេចចេញអំពី សេចក្តីទុក្ខ ទាំង​ដែល​មិន​​បាន​ដឹង​ផ្លូវ ដើម្បីរត់ឱ្យបានរួចផុត ចាកអំពីទុក្ខនោះ​ផង ។ បុគ្គលអ្នកសង្រួម មានវាចាពិរោះ និយាយទៅរក អ្នកដទៃដោយទឹកចិត្តមានមេត្តា មានករុណា ពាក្យ​សំដី​ជា ផ្កា ជាទឹកឃ្មុំ ពាក្យសំដីមានប្រយោជន៍ ផ្អែមស្រទន់ ធ្វើឱ្យ អ្នកស្តាប់ស្ងប់ចិត្ត មាន​ស្មារតី ។ បុគ្គលអ្នកសង្រួម មិនមានបំណងឱ្យអ្នកណាម្នាក់ មានសេចក្តីទុក្ខឡើយ ទោះជា​បុគ្គល​នោះ​បាន​ធ្វើអំពើមិន ជាប្រយោជន៍មកលើលោកយ៉ាងណាក៏ដោយ លោកអ្នក សង្រួមតែង​តែឱ្យ​អភ័យ​ជានិច្ចជាកាល ។ បុគ្គលអ្នក​សង្រួម មានចិត្តរួចផុតចាក​ការប្រកាន់មាំ ការជាប់ជំពាក់មាំ សុខចិត្ត​ប្រគល់​ឧបា​ទាន​ក្ខន្ធ ៥ ឱ្យម្ចាស់ គេនៅក្នុងលោកនេះ ដោយអាស្រ័យព្រហ្មយានដ៏ប្រសើរ បានកើត​ឡើង​នៅក្នុង​អត្តភាពរបស់លោក ព្រហ្មយានដ៏ ប្រសើរនោះ បាននាំលោក​ចេញ​ចាក​ឱ្យឃ្លាត​ឆ្ងាយ​អំពី ត្រើយ​អាយ កាត់សមុទ្រតណ្ហា ទៅកាន់ត្រើយនាយ ដែល ជាត្រើយបរមសុខ ។ បុគ្គលអ្នក​សង្រួម មិនធ្វើ​នូវអំពើអ្វីៗដែលមាន លក្ខណៈជាប់​នៅក្នុងលោកនេះឡើយ ព្រោះ​លោក​បាន កំណត់ដឹងហើយ​នូវលោក​នេះ និង បរលោក ដោយបញ្ញា ដ៏ប្រពៃ ។ កាយនេះ កើតឡើងដោយអាស្រ័យ សមុដ្ឋានផ្សេងៗ មានការចំរើនធំ​ធាត់ដោយចំណី​អាហារ ប៉ុន្តែទោះ​ជាធាត់​ស្គមយ៉ាង ណា ក៏ត្រឹមតែជាមហាភូតរូប ៤ គឺ ដី ទឹក ភ្លើង ខ្យល់ និងឧបា​ទាយ​រូប​ផ្សេងៗ ទៀតប៉ុណ្ណោះ ពុំមែនជាសត្វបុគ្គលតួខ្លួន ឡើយ ឯចំណែក​វិញ្ញាណ​របស់​សត្វ​លោក ​បានអាស្រ័យនឹងរូបកាយនេះ ព្រោះមាន វត្ថុរូបជាទីអាស្រ័យ និងព្រោះដោយអារម្ម ណ​ប្បច្ច័យ ទើបមាន​វិញ្ញាណកើតឡើង បន្តគ្នាពុំមានវិញ្ញាណណាមួយជាសត្វ ឡើយ ។ ការសិក្សាអំពីអារម្មណ៍របស់ចិត្ត និង ចេតសិក នាំ ឱ្យបានយល់អំពីការ​កើតរលត់​នៃចិត្ត​ចេតសិក និង នាំឱ្យ បានយល់អំពីអារម្មណ៍​របស់សតិប្បដ្ឋាន ៤ ព្រមទាំងនាំឱ្យ មានការ​ចំរើន​សតិប្បដ្ឋាន​-វិបស្សនា បានជាប្រក្រតីធម្មតា ក្នុងការបានដល់ទីពឹងពិតប្រាកដទៀតផង ។ ដកស្រង់ចេញពី "សៀវភៅជំនួយសតិភាគ៤" រៀប​រៀង​ដោយ​ អគ្គ​បណ្ឌិត ធម្មា​ចារ្យ ប៊ុត-​សាវង្ស​ ដោយ​៥០០០​ឆ្នាំ
images/articles/1776/2026-07-14_12_38_41-Untitled_-_Notepad.jpg
Public date : 14, Jul 2026 (14,147 Read)
- មាន​ករណី​ជំទាស់​ថា ការ​បដិបត្តិធម៌ គឺ​តាំងនៅ​ក្នុង​សភាព​សន្ដោស​មែន​ទេ? តែ​ដំណើរ​ជីវិត​តាម​ផ្លូវ​លោក ត្រូវ​តែ​មាន​វត្ថុ របស់​របរ​មក​ទំនុក​បម្រុង​ធ្វើ​ឲ្យ​សម្បូរ​បែប។ ដូច្នោះ​ក្នុង​រឿង​នេះ ពិបាក​ឲ្យ​ក្មេង​បែង​ចែក​បាន​ណាស់។ - ឆ្លើយៈ មិន​លំបាក​ទេ ព្រះពុទ្ធសាសនា ព្រម​ទទួលថា​សម្ភារៈ​​ជា​របស់​សំខាន់ថែម​ទាំង​មាន​ពាក្យ​បង្រៀន​ច្រើន​បែប​យ៉ាង ឲ្យ​មាន​សេចក្ដី​ព្យាយាម ប្រឹង​ប្រែង​ក្នុង​ការ​ស្វែង​រក​ទ្រព្យ​សម្បត្តិ​ឲ្យ​បាន​ច្រើនៗ​ទៀត​ផង។ តែ​រឿង​អាកប្បកិរិយា​ចំពោះ​វត្ថុ​សម្ភារៈ​ទាំង​នោះ ទើប​ជា​រឿង​សំខាន់។ - យើង​មិន​បាន​ប្រើ​វត្ថុ​សម្ភារៈ​ត្រឹម​តែ​បាន​ការ​តប​ស្នង គឺ​សេចក្ដី​សុខ ដែល​បណ្ដាល​ពី​ការ​បរិភោគ​ប្រើប្រាស់​ប៉ុណ្ណោះ​ទេ។ តែ​យើង​មាន​អាកប្បកិរិយា​ចំពោះ​វត្ថុ​ទាំង​នោះ​ថា ជា​របស់​ចាំបាច់​យើង​ត្រូវ​អាស្រ័យ​វត្ថុ​ទាំង​នោះ ទើប​ហៅ​ថា បច្ច័យ គឺ​ជា​គ្រឿងទំនុក​បម្រុង​ឲ្យ​មាន​សមត្ថភាព ក្នុង​ការ​ធ្វើ​នូវ​របស់​អ្វី​មួយ​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​ទៀត​បាន ដូច​ជា បើ​យើង​សិក្សា​ដោយ​គ្មាន​វត្ថុ​សម្ភារៈ​តើ​នឹង​សិក្សា​បាន​យ៉ាង​ណា តែ​ចំណុច​សំខាន់​មិន​មែន​បញ្ចប់​នៅ​ត្រឹម​តែ​ការ​បាន​នូវ​វត្ថុ​សម្ភារៈ។ វត្ថុ​សម្ភារៈ​មិន​មែន​ជា​គោល​ដៅ តែ​ជា​បច្ច័យ ជា​មធ្យោបាយ តែ​មិន​មែន​ទី​បញ្ចប់។ - ពេល​នេះ​វត្ថុ​សម្ភារៈ ​ជាមធ្យោបាយ ជា​គ្រឿង​ទំនុក​បម្រុង យើង​អាស្រ័យ​វា​ដើម្បី​ឈាន​ទៅ​កាន់​វត្ថុ​ដែលល្អ​ស្អាត ឬ​ដើម្បី​ការ​កសាង​ដែល​បរិបូណ៌​ដោយ​គុណភាព។ ត្រង់​នេះ​ឯង​ទើប​ជា​រឿង​សំខាន់​ យើង​ស្វែង​រក​វត្ថុសម្ភារៈ​មក​ក៏​ពិត តែ​ជា​មួយ​អាកប្បកិរិយា ដែល​មាន​គោល​បំណង​យ៉ាង​ច្បាស់​លាស់ ទើប​វត្ថុ​ជា​គ្រឿង ទំនុក​បម្រុង ដែល​ជា​មូល​ដ្ឋាន​នាំ​ឲ្យ​សម្រេច​ការ​កសាង​របស់​ដែល​ល្អ​ស្អាត របស់​ដែល​ប្រសើរ​ខ្ពង់ខ្ពស់​ក្រៃ​លែង​ឡើង។ - យ៉ាង​តិច​បំផុត បើ​យើង​សម្លឹង​មើល​វត្ថុ ឬ​សេដ្ឋកិច្ច​ដែល​ជា​បច្ច័យ កាល​បើ​យើង​មាន​វត្ថុ​ច្រើន យើង​ក៏​បាន​ប្រើវា​ជួយ​ដល់​សង្គមឲ្យ​មាន​សេចក្ដី​សុខ ចម្រើន​រុងរឿង។ មិន​មែន​ថា មាន​វត្ថុ​សម្ភារៈ​ច្រើន​ប្រើ​សម្រាប់តែ​ខ្លួន​ឯង​ជា​ធំ ស្រវឹង​វង្វេង​តែ​ប៉ុណ្ណឹង​នោះ​ទេ។ អាកប្បកិរិយា​យ៉ាង​នេះ ទើប​ជា​រឿង​សំខាន់ ហើយ​ក៏​កើត​សេចក្ដី​រលឹក​ដឹង​ដែល​ល្អ​ស្អាត និង បែបបទ​នៃ​ជីវិត​ក្នុង​សង្គម​មនុស្ស ក៏​មាន​សម្ពន្ថ​ភាព​អនុគ្រោះ​ដល់​គ្នា ដើម្បី​ឲ្យ​បាន​នូវ​វត្ថុ​បំណង​ដែល​ល្អ​ស្អាត​ក្រៃលែង​ឡើង​ទៅ។ អរិយធម៌​នេះ គឺ​ជា​អរិយធម៌​ពិតរបស់​មនុស្ស។ - ទើប​ត្រូវ​តែ​ហ្វឹកហាត់​ចាប់​ពី​ឥឡូវ​នេះ​ទៅ គឺ​ឲ្យ​សម្លឹង​វត្ថុ សម្ភារៈ ឬ​សេដ្ឋកិច្ច​ថា​ជា​បច្ច័យ មិន​មែន​សម្លឹង​ក្នុង​ន័យ​ថា ជា​គោល​ដៅ​នោះ​ទេ។ បើ​មនុស្ស​សម្លឹង​សម្ភារៈ​ថា​ជា​គោល​ដៅ ក៏​ព្យាយាម​រក​វត្ថុ​សម្ភារៈ​នោះ​ឲ្យ​ច្រើនៗ ហើយ​ស្រវឹង​វង្វេង​ក្នុង​រឿង​ត្រឹម​តែ​ប៉ុណ្ណោះ ហើយ​បាន​ត្រឹម​ប្រកួតប្រជែង​ដណ្ដើម​គ្នា​តែ​ប៉ុណ្ណោះ។ ១- ព្យាយាម​ស្វែង​រក​ទ្រព្យ​ឲ្យ​បាន​ច្រើន ដើម្បី​បរិភោគ​ប្រើប្រាស់​តែ​ខ្លួន​ឯង ប៉ុន្មាន​ក៏​មិន​ល្មម​ដែរ។ ២- ប្រកួត​ប្រជែង​បៀតបៀន​គ្នា។ ៣- អរិយធម៌​អាប់ឱន មិន​ចម្រើន​លូតលាស់​បាន​ឡើយ។ - តែ​បើ​សម្លឹង​វត្ថុ​សម្ភារៈ​ជា​បច្ច័យ គេ​នឹង​អាច​កំណត់​ព្រំដែន​នៃ​ការ​បរិភោគ​ប្រើប្រាស់ បន្ទាប់​ពី​នោះ បើ​មាន​ច្រើន ក៏​អាច​យក​ទៅ​ជួយ​ទំនុក​បម្រុង កសាង​សង្គម​ក្នុង​អំពើ​ល្អ។ - គ្រប់​យ៉ាង​ក្នុង​លោក​នេះ ទាំង​វត្ថុ និង នាម​ធម៌ ជាបច្ច័យ​ដល់​គ្នា​នឹង​គ្នា មាន​សម្ពន្ធ​ភាព​ក្នុង​ការ​ទំនុក​បម្រុង​គ្នា​ក្នុង​គ្រា​ដំបូង​បំផុតឬ​ថា ក្នុង​ថ្នាក់​ដែល​ជា​មូល​ដ្ឋាន។ មនុស្ស​យើង​ត្រូវ​ការ​សម្ភារៈ​ដើម្បី​មក​ទំនុក​បម្រុង​ជីវិត បើ​យើង​មិន​មាន​វត្ថុ យើង​ក៏​មិន​អាច​មាន​ជីវិត​ល្អ​ប្រសើរ​ និង​ ជា​សុខ​មិន​បាន យើង​ត្រូវ​អាស្រ័យ​សម្ភារៈ​ទាំង​នោះ តែ​មិន​ឈប់​ត្រឹម​នោះ មិន​ស្រវឹង​វង្វេង​ក្នុង​វត្ថុ​សម្ភារៈ​នោះៗ។ បើ​យើង​យក​វត្ថុ​សម្ភារៈ​ទាំង​នោះ​ជា​គោល​ដៅ​បញ្ចប់ យើង​នឹង​ត្រូវ​មាន​បញ្ហា​យ៉ាង​ពិត​ប្រាកដ។ តែ​បើ​យើង​មាន​វត្ថុ​សម្ភារៈ ហើយ​ដឹង​ច្បាស់​ថា វា​ជា​គ្រឿង​ជួយ​ទំនុក​បម្រុង យើង​នឹង​ធ្វើ​ដំណើរ​ទៅ​មុខ ជួយ​ជា​សេចក្ដីសុខ​ដល់​សង្គម និង កសាង​នូវ​អ្វី​ដែល​ល្អ​ស្អាត ទាំង​ផ្លូវ​ចិត្ត និង ផ្លូវ​បញ្ញា សន្ដោស​និងការ​ចូលចិត្ត​ក្នុង​ការ​បដិបត្តិ​យ៉ាង​នេះ។ ដកស្រង់​ចេញ​ពី​សៀវភៅ សុភមង្គល​គ្រួសារ​ជាសន្តិសុខ​សង្គម ដោយ​៥០០០​ឆ្នាំ​
images/articles/2079/2026-07-13_19_06_24-Greenshot.jpg
Public date : 13, Jul 2026 (13,227 Read)
មនុស្សខ្លះ សិក្សា​ចំណេះ​ដឹង​ទូទៅ​បាន​ច្រើន​ក៏​ពិត​មែន តែ​មិន​បាន​ហ្វឹកហាត់​អប់រំទូន្មាន​ខ្លួន ទើប​ប្រមាទ​ក្នុង​ការ​​ធ្វើ​ការ​​និយាយ និង​ការ​សម្ដែង​ចេញ​ផ្សេងៗ​ទៀត។ ការ​ធ្វើ ការ​និយាយ និង​ការ​សម្ដែង​ចេញ​ផ្សេងៗ​ទៀត​​របស់​មនុស្ស គឺ​ជា​ការ​ប្រាប់​ឲ្យ​ដឹង​ដល់​ការ​អប់រំ​ទូន្មាន​ខ្លួន មិនមែន​ប្រាប់​ពី​ការ​សិក្សា​នូវ​ចំណេះ​ដឹង​ផ្សេងៗ​​នោះ​ទេ។មនុស្ស​យើង បើ​មិន​ហ្វឹកហាត់​អប់រំ​ទូន្មាន​ខ្លួន​ឯង​ហើយ ទោះ​ជា​អ្នក​ណា​ក៏​ដោយ ក៏​មិន​អាច​មក​បង្វឹក​ឲ្យ​ទៅ​ជា​មនុស្ស​ល្អ​បាន​ដែរ ប្រៀប​ដូច​ជា​អ្នក​ពូកែ​បើក​រថយន្ត ថា​បើ​រថយន្ត​ខូច​ទៅ​ហើយ​នោះ នឹង​បើកបរ​យ៉ាង​ដូច​ម្ដេច​ទៅ។ ដកស្រង់ចេញពីសៀវភៅ មេរៀនជីវិត រៀប​រៀង​ដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស ដោយ​៥០០០​ឆ្នាំ
images/articles/1311/2026-07-13_19_12_40-Greenshot.jpg
Public date : 13, Jul 2026 (13,882 Read)
ផ្កា​ឈើ​ជាទី​ពេញ​ចិត្ត​នៃ​សត្វ​ឃ្មុំ យ៉ាង​ណា របស់​ស្អុយ​ទាំង​ឡាយ​មាន​លាមក​និង​សាក​សព​ជា​ដើម ក៏​ជាទី​ពេញ​ចិត្ត​នៃ​សត្វ​រុយ យ៉ាង​នោះ​ដែរ ។បើកូន​ស្រី​សម្លាញ់​របស់​ឪពុក​មាន​កាយ​កម្ម​ល្អ​មាន​វាចា​ល្អ និង​មាន​ចិត្ត​ល្អ រមែង​ប្រៀប​ដូច​ជា​ផ្កា​ឈើ តែ​បើ​កូន​មាន​កាយ​កម្ម​មិន​ល្អ និង​ចិត្ត​មិន​ល្អ​ទេ កូន​ក៏​ប្រៀប​បាន​នឹង​របស់​ដែល​ស្អុយ​ដែរ ។ កូន​ស្រី​មាស​ឪពុក គប្បី​ជ្រើស​យក​ដោយ​ខ្លួន​ឯង​តើ​កូន​ត្រូវការ​ឲ្យ​រុយ​វារោម ឬ​ត្រូវ​ការ​ឲ្យ​ឃ្មុំ​មក​ក្រេប ។បើកូន​ស្រី​ត្រូវ​ការ​ឲ្យ​ឃ្មុំ​មក​ទំ​ក្រេប​កូន​ត្រូវ​បដិបត្តិ​ខ្លួន ឲ្យមាន​កាយ​កម្ម​ល្អ​ស្អាត​វាចា​ល្អ​ស្អាត និង​ចិត្ត​ល្អ​ស្អាត​ ពោល​គឺ កូន​ត្រូវ​ជា​មនុស្ស​មាន​សីលមាន​ធម៌....។ បើ​កូន​ស្រី​ប្រព្រឹត្ត​ផ្ទុយ​ពី​ល្អ​ស្អាត កូន​ត្រូវ​បាន​ជួប​តែ​ជា​មួយ​រុយ ដែល​នាំ​មក​នូវ​សេចក្តី​សៅ​ហ្មង​និង​​សេចក្តី​វិនាស​មក​ដល់​កូន​ជា​ពិត​ប្រាកដ ។ឃ្មុំ​ក្រេប​ផ្កា មិន​ធ្វើ​ឲ្យ​ខូច​ផ្កា មាន​តែ​នាំ​យក​លំអង​កេសរ​ទៅ​ធ្វើ​ជា​ទឹក​ផ្អែម ឯ​ខ្លួន​ជា​ផ្កា​សម្រេច​បាន​ជា​ផ្លែ ញ៉ាំង​ប្រយោជន៍​ក្នុង​លោក​ឲ្យ​បរិបូណ៌ ។ នៅ​នឹង​ខ្លួន​សត្វ​លំអង​កេសរ​ផ្កា នេះ​ជា​ឈ្មោះ​នៃ​មនុស្ស​ល្អ បើ​កូន​ជាម​នុស្ស​ផ្កា កូន​នឹង​មាន​មនុស្ស​ល្អ​មក​រក​កូន ញ៉ាំង​ប្រយោជន៍​ឲ្យ​ទូ​លំ​ទូលាយ ម្យ៉ាង​ទៀត​ ឃ្មុំ​ជា​ឈ្មោះ​នៃ​សិរីសួស្តី ។ឪ​សូម​ឲ្យ​ពរ​ដល់​កូន​ស្រី សូម​ឲ្យ​កូន​ស្រី​បាន​ទៅ​ជា​មនុស្ស​ល្អ ប្រៀប​បី​ដូច​ជាផ្កា​ឈើ សូម​ឲ្យ​កូន​ស្រី​បា​ឆ្លង​រួច​ពី​ការ​សៅ​ហ្មង កុំ​ជាម​នុស្ស​ស្អុយ​ឡើយ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ កូន​មាស​ឪពុក រៀប​រៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/2636/2026-07-13_18_58_51-Greenshot.jpg
Public date : 13, Jul 2026 (55,722 Read)
មិនមានអ្វីទៀងទាត់ក្នុងជីវិតឡើយ ដូច្នេះហើយទើបមិនគប្បីអួតខ្លួនឯងក្នុងរឿងអ្វីៗនោះទេ ។ ធ្វើ​សេច​ក្តីល្អ ដើម្បីខ្លួនឯងជាមនុស្សល្អ មិនមែនគ្រាន់តែដើម្បីបង្អួតបង្អរអ្នកដទៃនោះឡើយ ។ នៅក្នុងធម្មដ្ឋវគ្គ ( វគ្គទី ១៩ នៃព្រះគាថាធម្មបទ ) ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា៖ ន វាក្ករណមត្តេន វណ្ណបោក្ខរតាយ វា សាធុរូបោ នរោ ហោតិ ឥស្សុកី មច្ឆរី សឋោ ។ បុគ្គលមានសេចក្តីច្រណែន មានសេចក្តីកំណាញ់ ជាអ្នកអួតអាង ឈ្មោះថាជាមនុស្សល្អ ដោយហេតុត្រឹមតែចេះនិយាយឬ ដោយភាពជាអ្នកមានពណ៌សម្បុរល្អស្អាតនោះ មិនទាន់បានឡើយ។ យស្ស ចេតំ សមុច្ឆិន្នំ មូលឃច្ឆំ សមូហតំ ស វន្តទោសោ មេធាវី សាធុរូបោតិ វុច្ចតិ ។ លុះត្រាតែអកុសលធម៌ មានឥស្សាជាដើមនេះ ដែលបុគ្គលណាបានផ្តាច់ផ្តិល ដកឡើងធ្វើឲ្យមានឫសគល់ដាច់ហើយ បុគ្គលនោះ ជាអ្នកមានទោសៈខ្ជាក់ចោលហើយ ជាអ្នកមានប្រាជ្ញា ទើបហៅ​ថា ជាមនុស្សល្អទៅបាន ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រភាគ១១ ដោយ៥០០០ឆ្នាំ
images/articles/2575/2026-07-13_19_01_58-Greenshot.jpg
Public date : 13, Jul 2026 (50,230 Read)
៙. សេចក្ដីល្អ ឬអាក្រក់ទាំងឡាយ ចាប់ផ្ដើមពីចិត្តទៅមុន ។ មនុស្សដែលយើងព្រមទទួលថា ជាមនុស្សល្អនោះ ព្រោះគេបានធ្វើល្អ និងនិយាយល្អ ទាំងនេះព្រោះមកអំពីមាន ការគិតល្អជាមូលដ្ឋាន ។ អាចនិយាយម្យ៉ាងទៀតថា គេតាំងចិត្តធ្វើជាមនុស្សល្អ ហើយក៏ប្រព្រឹត្តតាមការតាំងចិត្តនោះ ។ ក្នុងលោកនេះ មិនមានអ្វីដែលសំខាន់សម្រាប់យើង ជាងយើងជាមនុស្សល្អនោះឡើយ ។ ជំនួសការដែលយើងចង់ឲ្យអ្នកដទៃ ធ្វើសេចក្ដីល្អឲ្យយើង គឺយើងត្រូវព្យាយាមធ្វើសេចក្ដីល្អឲ្យខ្លួនឯង ទៅតាមដែលយើងត្រូវការ ។ សេចក្ដីល្អដែលយើងធ្វើដោយខ្លួនឯង ទើបមានអានុភាពដល់ចិត្ត ជាពិតប្រាកដ គឺធ្វើឲ្យចិត្តបានសុខស្ងប់ ។ កាលបើចិត្តបានសុខស្ងប់ហើយ អ្វី ៗ ក៏រៀបរយទៅផងដែរ ។ ៙. ចិត្តរបស់មនុស្ស សំខាន់សម្រាប់មនុស្សខ្លួនឯងណាស់ មានតម្លៃជាទីបំផុត ត្រូវថែទាំឲ្យក្រៃលែង ។ មនុស្សនឹងទៅជាបុគ្គលយ៉ាងណា គឺស្រេចហើយតែចិត្តរបស់គេនោះឯង តួយ៉ាងព្រះសិទ្ធត្ថ ដែលក្រោយមកបានជាព្រះសម្មាសម្ពុទ្ធ ក៏ព្រោះមកអំពីព្រះហឫទ័យព្រះអង្គដែរ ។ មនុស្សធម្មតា តែក្រោយមកបានក្លាយជាព្រះអរហន្ត ជាទីគោរពបូជានៃមនុស្ស និងទេវតាទាំងឡាយ ព្រោះចិត្តរបស់លោកប្រាសចាកកិលេសហ្នឹងឯង រីឯមនុស្សមានមុខមាត់ស្អាតបាតខ្លះ តែជាទីរង្កៀសដល់មនុស្សទាំងឡាយ ព្រោះចិត្តអាក្រក់ ហើយធ្វើអាក្រក់ និយាយអាក្រក់ ទៅតាមចិត្តដែលអាក្រក់នោះ ៗ ។ ៙. ចំពោះចិត្តមានសេចក្ដីសំខាន់យ៉ាងណា អ្នកសិក្សាអំពីចិត្ត អាចឃើញច្បាស់បាន ។ អ្នកដែលមានជោគល្អជាទីបំផុត គឺអ្នកដែលអាចធ្វើចិត្តឲ្យជាសុខបានរាល់ថ្ងៃ និងសេចក្ដីស្ងប់ដ៏ពិតប្រាកដ នៃចិត្តនោះឯង ។ ត្រូវចាំថា បើចិត្តអាក្រក់ហើយ អ្វី ៗ ទៀតដែលអាក្រក់នឹងតាមមក តែបើចិត្តល្អវិញ សេចក្ដីល្អគ្រប់យ៉ាងនឹងតាមមកក្រោយដែរ ដូចកង់រទេះ វិលតាមស្នាមជើងគោដែលអូសនូវរទេះនោះ ឬដូចស្រមោលអន្ទោលតាមប្រាណ ដូច្នេះឯង ។ ៙. យើងកើតទុក្ខទោមនស្ស ព្រោះចិត្តគិតតាក់តែងខ្លួនឯង មិនមែនព្រោះអ្នកដទៃទេ ។ ចិត្តនេះ គិតឲ្យខ្លួនឯង ខ្វះខាតរហេមរហាមក៏បាន គិតឲ្យខ្លួនឯងគ្រប់ ឡើងសល់ទៀតក៏បាន គិតឲ្យសុខ គិតឲ្យទុក្ខ បានទាំងអស់ ដូច្នេះ គួរយើងសិក្សាព្រះធម៌ ដើម្បីបានឆ្លាតក្នុងការគិត គឺយោនិសោមនសិការ ៕ សាធុ ! សាធុ ! ៚ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/3014/2026-07-13_18_53_15-Greenshot.jpg
Public date : 13, Jul 2026 (55,812 Read)
មនុស្សល្អ គឺបុគ្គលណាដែលប្រព្រឹត្តអំពើល្អដោយកាយ វាចា ចិត្ត មានសីលធម៌ មានគុណធម៌ខ្ពងខ្ពស់។ ឃ្មុំតែងហើរទៅក្រេបផ្កា ប្រៀបដូចជា អ្នកប្រាថ្នាចង់បានសេចក្ដីចម្រើន តែងជួបប្រាស្រ័យនឹងមនុស្សល្អ ដូច្នោះឯង។ អ្នកណាខ្លះជាមនុស្សល្អ?អ្នកណាក៏ដោយ ឲ្យតែធ្លាប់ជួយយើង ដោយហោចទៅសូម្បីឲ្យទឹកមួយកែវ ឲ្យបាយមួយវែក ក៏ចាត់ទុកថាជាមនុស្សល្អចំពោះយើងដែរ។ អ្នកមានបំណងល្អ ចំពោះយើងមានដូចខាងក្រោម៖ ១. មាតាបិតា ២. ចាស់ព្រឹទ្ធាចារ្យ រៀមច្បងក្នុងគ្រួសារ ៣. គ្រូឧបជ្ឈាចារ្យ លោកគ្រូ អ្នកគ្រូ ៤. ព្រះសង្ឃដែលបានសង្រួមកាយវាចាល្អត្រឹមត្រូវ ៥. ព្រះពុទ្ធ បុគ្គលខាងលើនេះ សុទ្ធតែមានបំណងចង់ឲ្យយើងបានសេចក្ដីចម្រើន ទោះបីពេលខ្លះគាត់ស្ដីបន្ទោស ឬមានពាក្យសម្ដីធ្ងន់ស្រាលលើយើងក៏ដោយ ក៏យើងមិនត្រូវខឹងស្អប់គាត់ឡើយ។ មូលហេតុធ្វើឲ្យស្អប់មនុស្សល្អ ១. មច្ឆាទិដ្ឋិ យល់ខុស មិនជឿថា មានបាប មានបុណ្យ មិនជឿថា ធ្វើបាបបានផលជាទុក្ខ ធ្វើបុណ្យបានផលជាសុខទេ។ ២. មិច្ឆាសង្កប្បៈ ត្រិះរិះខុស គឺកិតរកការសប្បាយតាមផ្លូវអបាយមុខ ឬតាមការជិះជាន់ កេងប្រវ័ញ្ច ធ្វើបាបអ្នកដទៃ។ ៣. មិច្ឆាវាចាៈ និយាយពាក្យខុស គឺនិយាយពាក្យភូតកុហក ញុះញង់ ស៊កសៀត បំបែកបំបាក់ ជេរប្រទេចផ្ដាសារអ្នកដទៃ។ ៤. មិច្ឆាកម្មន្តៈ ធ្វើការងារខុស គឺធ្វើការងារដោយខ្វះសតិស្មារតីមិនដឹងថា ការងារណាគួរធ្វើ ការងារណាមិនគួរធ្វើ ការងារណាគួរធ្វើមុន ការងារណាគួរធ្វើក្រោយ។ ៥. មច្ឆាអាជីវៈ ចិញ្ចឹមជីវិតខុស គឺប្រកបមុខរបររកស៊ីខុសច្បាប់ ខុសសីលធម៌ ខុសប្រពៃណី។ ៦. មិច្ឆាវាយាមៈ ព្យាយាមខុស គឺប្រឹងប្រែងព្យាយាមធ្វើកិច្ចការងារណាដែលមិនត្រឹមត្រូវ ខុសឆ្គាំឆ្គង គ្មានសីលធម៌។ ៧. មិច្ឆាសតិៈ រលឹកខុស គឺនឹកតែរឿងបាប រឿងអកុសល រឿងខុស ហើយសប្បាយរីករាយក្នុងរឿងខុសនោះ។ ៨. មច្ឆាសមាធិៈ តម្កល់ចិត្តខុស គឺមុះមុត ក្លាហានក្នុងរឿងខុសមិនត្រូវទំនង។ កាលបើអ្នកសន្សំគំនិតមិនល្អច្រើននៅក្នុងខ្លួន វាធ្វើឲ្យយើងមិនមានជំហរឹងមាំ មានគំនិតរវើរវាយ ធ្វើអ្វីៗមិនបានសម្រេចល្អឡើយ។ ការយល់ត្រូវ សម្មាទិដ្ឋិការយល់ត្រឹមត្រូវ គឺចំណុចផ្ដើមដំបូងនាំឲ្យមនុស្សធ្វើត្រូវ និយាយត្រូវ។ ការយល់ត្រូវកើតឡើងអាស្រ័យហេតុពីរយ៉ាង ៖ ១. ស្ដាប់អ្នកដទៃ គឺស្ដាប់ឪពុកម្ដាយ លោកគ្រូអ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ ព្រះសង្ឃ។ ២. ការពិចារណា ការស្ដាប់តែម្យ៉ាង នៅមិនទាន់គ្រប់គ្រាន់ទេ ត្រូវអាស្រ័យការពិចារណាបន្ថែមទៀតតើគេនិយាយនោះត្រឹមត្រូវទេ ត្រូវអាស្រ័យការពិចារណាបន្ថែមទៀតតើគេនិយាយនោះត្រឹមត្រូវឬទេ សមហេតុ​ផល​ឬទេ មិនត្រូវជឿទាំងអស់ទេ។ កាលបើមនុស្សយល់ត្រូវ សកម្មភាពសម្ដែងចេញមកក៏ល្អ កាលបើមនុស្សធ្វើល្អ សេចក្ដីសុខរមែងកើតឡើង។ ដោយ៥០០០ឆ្នាំ
images/articles/3451/2026-07-11_10_34_11-Untitled_-_Notepad.jpg
Public date : 13, Jul 2026 (128 Read)
ក្នុងបណ្ដាមនុស្សរាប់ពាន់លាននាក់ មានតែមនុស្សម្នាក់គត់ ដែលអាចជួយយើងបានគ្រប់គ្រា គ្រប់វេលា គឺខ្លួនឯង ដូច្នេះ យើងមិនត្រូវក្បត់នឹងខ្លួនឯង ហើយទៅ​សេព​គប់ចុះចូលជាមួយនឹងបាបទេ ព្រោះបាបនេះឯងដែលជាកំពូលសត្រូវនឹងខ្លួនយើង ។ សៀវភៅ សិក្សាព្រះសូត្រភាគ១៣ ដោយ៥០០០ឆ្នាំ
images/articles/3459/2026-07-11_16_34_14-Untitled_-_Notepad.jpg
Public date : 12, Jul 2026 (137 Read)
ឱកាសនេះ ថ្ងៃនេះ ជនទាំងឡាយដែលបានឮព្រះនាមនៃព្រះសម្មាសម្ពុទ្ធ ហើយធ្លាប់ក្រាបថ្វាយបង្គំ នឹងបានក្លាយជាអ្នកដែលមានសេចក្តីត្រង់ត្រាប់ (ស្មោះត្រង់ចំពោះខ្លួន​ឯង) ថា ដរាបណាដែលមិនទាន់ដឹងគុណរបស់ព្រះអង្គ ដែលទ្រង់សម្តែងនូវសេចក្តី​ពិតដែលកំពុងមាននៅក្នុងពេលឥឡូវនេះទេ គឺមិនទាន់ឈ្មោះថាស្គាល់ព្រះសម្មា​សម្ពុទ្ធ​ឡើយ។ គ្រាន់តែបានឮព្រះនាម ក៏ក្រាបថ្វាយបង្គំទៅហើយ តើក្រាបថ្វាយបង្គំត្រឹមតែព្រះនាមយ៉ាងដូចម្តេច? ហេតុដូច្នេះហើយ ការគោរពចំពោះព្រះអង្គនឹងកើនឡើង លុះត្រាតែបានយល់ដឹងនូវសេចក្តីពិតកើនឡើង រហូតដល់ប្រចក្សច្បាស់ (ដឹងច្បាស់ដោយខ្លួន​ឯង​) នូវសេចក្តីពិត គ្មានបុគ្គលណាម្នាក់ដែលអាចមានគុណលើសជាងព្រះសម្មាសម្ពុទ្ធបា​ន​ឡើយ។ ពីការដែលមិនធ្លាប់ដឹងទាល់តែសោះតាំងពីយូរលង់ណាស់មកហើយ ចាប់ផ្តើមស្តាប់ ចាប់ផ្តើម​ត្រិះរិះពិចារណា ចាប់ផ្តើមដឹងថាជីវិតមិនទៀងទាត់ មិនស្ថិតស្ថេរ។ បានឮដំណឹងពីមនុស្សដែលបាត់បង់ជីវិតដោយមិនបានគ្រោងទុកជាមុន គ្រោះថ្នាក់ចរាចរណ៍​ស្លាប់ ជាដើម អ្វីៗក៏អាចកើតឡើងបានទាំងអស់ ទោះបីជាពេលឥឡូវនេះ ក៏មានមនុស្សស្លាប់នៅក្នុងពេលឥឡូវនេះបានដែរ កាលបើមានហេតុដែលដល់ពេលវេលា​ត្រូវលាចាកលោកនេះទៅ គ្មាននរណាម្នាក់អាចទប់ទល់បានឡើយ។ តែមុននឹងស្លាប់ សាកគិតមើល តើបានធ្វើអ្វីខ្លះ? សន្សំទុកគ្រប់យ៉ាង តើអាចយកទៅបាន​ទេ? (មិនបានទេ) មានទ្រព្យសម្បត្តិច្រើន មានឈ្មោះបោះសំឡេង មានកិត្តិយស តើនៅ​ឯណា? បើមិនគិត (វាគ្មានទេ) ហើយក៏រលត់ទៅភ្លាមៗគ្រប់ខណៈក៏មិនដឹងខ្លួន នៅតែ​ចាំថានៅមាន ដែលជាការចងចាំខុស (សញ្ញាខុស)។ ហេតុដូច្នេះហើយ ព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងនូវសេចក្តីពិត ដើម្បីឱ្យដឹងហើយលះបង់​នូវសេចក្តីមិនដឹង (អវិជ្ជា) ដែលជាកិលេស។ សេចក្តីមិនដឹង ល្អទេ? (មិនល្អទេ) ព្រោះហេតុនោះ ព្រះសម្មាសម្ពុទ្ធទ្រង់ប្រចក្សច្បាស់នូវអ្វីដែលប្រសើរបំផុត គឺបញ្ញា ​ការឃើញត្រូវតាមសេចក្តីពិតនៃអ្វីៗដែលមាន និងឃើញនូវសេចក្តីជ្រាលជ្រៅជាទី​បំផុត។ ប៉ុន្តែ ដោយព្រះមហាករុណា ទ្រង់បានសម្តែងនូវអ្វីដែលព្រះអង្គបានត្រាស់​ដឹងហើយ ឱ្យអ្នកដទៃបានស្តាប់ បានត្រិះរិះពិចារណា អស់រយៈពេល ៤៥ ព្រះវស្សា ប្រាកដជាមិនមែនត្រឹមតែពាក្យមួយម៉ាត់ដែលយើងបានឮនោះទេ គឺ «ធម៌ទាំងពួង​ជាអនត្តា» ប៉ុន្តែសេចក្តីលម្អិតនៃធម៌គឺមានច្រើនអនេក រហូតទាល់តែក្លាយជាអ្វីដែលប្រសើរបំផុតនៅក្នុងសង្សារវដ្ត ដែលមានឱកាសបានស្តាប់ព្រះធម៌ដែលធ្វើឱ្យដឹងនូវ​សេចក្តីពិត។ ប្រភពៈ ហ្វេសប៊ុកLong Ti (ធម្មចរិយា ឡេង ពិសិទ្ធិ) ដោយ៥០០០ឆ្នាំ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 1.14
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿