Reading Article
Public date : 16, Aug 2023 (11,341 Read)
មនុស្សល្អ ព្រោះចេះទូន្មានខ្លួន

|
មនុស្សខ្លះ សិក្សាចំណេះដឹងទូទៅបានច្រើនក៏ពិតមែន តែមិនបានហ្វឹកហាត់អប់រំទូន្មានខ្លួន ទើបប្រមាទក្នុងការធ្វើការនិយាយ និងការសម្ដែងចេញផ្សេងៗទៀត។ ការធ្វើ ការនិយាយ និងការសម្ដែងចេញផ្សេងៗទៀតរបស់មនុស្ស គឺជាការប្រាប់ឲ្យដឹងដល់ការអប់រំទូន្មានខ្លួន មិនមែនប្រាប់ពីការសិក្សានូវចំណេះដឹងផ្សេងៗនោះទេ។ មនុស្សយើង បើមិនហ្វឹកហាត់អប់រំទូន្មានខ្លួនឯងហើយ ទោះជាអ្នកណាក៏ដោយ ក៏មិនអាចមកបង្វឹកឲ្យទៅជាមនុស្សល្អបានដែរ ប្រៀបដូចជាអ្នកពូកែបើករថយន្ត ថាបើរថយន្តខូចទៅហើយនោះ នឹងបើកបរយ៉ាងដូចម្ដេចទៅ។
ដកស្រង់ចេញពីសៀវភៅ មេរៀនជីវិត រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស ដោយ៥០០០ឆ្នាំ |