30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦៩,០៦៧
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៤៧,០០១
សរុប ៣៨៥,៦៣៣,៦៩៤
អានអត្ថបទ
ផ្សាយ : ០៣ មករា ឆ្នាំ២០២៣ (អាន: ៥៩,៧៣៥ ដង)

រឿង​កិន្នរ



ស្តាប់សំឡេង
 
រឿង​កិន្នរ
(​ ចាក​ ត. តេ. )
(​ គុណ​នៃ​ពាក្យ​សុ​ភា​សិត​ )


តាម​ដំ​ណឹង​ថា​ កាល​ពី​ព្រេង​នាយ​ មាន​ព្រាន​ម្នាក់​នៅ​ក្នុង​ក្រុង​ពា​រាណ​សី​ តែង​សញ្ចរ​ទៅ​ក្នុង​ព្រៃ​ហេម​ពាន្ត​ ហើយ​ចាប់​បាន​កិន្នរ​ពីរ​រូប​ជា​ប្តី​ប្រ​ពន្ធ​ នាំយក​ទៅ​ថ្វាយ​ព្រះ​ចៅ​ពា​រាណ​សី​ ទ្រង់​ក៏​ទទួល​ដោយ​អណរ​ដ៏​ខ្លាំង​ ហើយ​មាន​ព្រះ​បន្ទូល​សួរ​ថា​ ប​ពិត្រ​ព្រះ​ស​ម្ម​តិ​ទេព​ កិន្នរ​នេះ​ចេះ​ច្រៀង​សូរ​សៀង​ស​ម្លេង​ពិ​រោះ​ក្រៃ​លែង​ និង​ចេះ​រាំ​រេ​តាម​កាល​ជា​ទី​គាប់​ព្រះ​ហ​ឫទ័យ​ មនុស្ស​ទាំង​ឡាយ​ច្រៀង​និង​រាំ​សូម្បី​តែ​ជ្រិស​បន្តិច​ក៏​គ្មាន​ ។

ព្រះ​រាជា​ក៏​ប្រ​ទាន​បៀវត្ស​ជា​ច្រើន​ដល់​ព្រាន​នោះ​ ហើយ​ត្រាស់​ប្រើ​ឲ្យ​កិន្នរ​នោះ​ច្រៀង​រាំ ដើម្បី​កំ​សាន្ត​ព្រះ​រាជ​ហ​ឫ​ទ័យ ។​ កិន្នរ​ទាំង​ឡាយ​នោះ​ទុក​ជាព្រះ​រា​ជាត្រាស់​ប្រើ​បង្ខំ​ដូចម្តេច​ ក៏​មិន​ព្រម​ច្រៀង​​រាំ​សោះ​ ខ្លាច​ឃ្លៀង​ឃ្លាត​ចាក​ការ​ពិត​ហើយ​ក្រាប​ទូល​ថា​ ប្រ​សិន​បើ​ទូល​ព្រះ​បង្គំ​ទាំង​ពីរ​រូប​ច្រៀង​ទៅ​មិន​ត្រឹម​ត្រូវ​តាម​ព្យ​ព្ជានៈ​ សម្លេង​ច្រៀង​នោះ​នឹង​ក្លាយ​ទៅ​ជា​សោ​គ​ម្រក់​មែន​ពិត​ ទ្រង់​នឹង​តិះ​តៀល​ឬ​សម្លាប់​ទូល​ព្រះ​បង្គំ​ពុំ​ខាន​ ព្រោះ​ហេតុ​នោះ​បើ​ទូល​បង្គំ​ច្រៀង​ច្រើន​ មុ​សា​វា​ទ​ក៏​មាន​ច្រើន​ ។

ព្រះ​រាជា​ទ្រង់​ព្រះ​ពិ​រោធ​ក្រេវ​ក្រោធ​ក្រៃ​ពេក​ ក៏​ត្រាស់​បង្គាប់​ឲ្យ​សម្លាប់​កិន្នរ​នោះ​ ហើយ​ចំ​អិនយក​សាច់​មក​ជា​ព្រះ​ក្រ​យា​ស្ងោយ​ ។ កិន្នរី​ឮ​សម្តី​នោះ​ហើយ​គិត​ថា​ " អើ​ព្រះ​រាជា​ខ្ញាល់​ហើយ​ហ្ន​ ! ទៀង​តែ​សម្លាប់​អញ​ដោយ​ពិត​ តើ​ធ្វើ​បែប​ណា​ទៅ​​​អេះ ទើប​ជី​វិត​អញ​រួច​ចាក​មច្ចុ​សង្រ្គាម​ក្នុង​ពេល​ភ្លាម​ៗ​នេះ​ ក៏​ពោល​គា​ថា​នេះ​ថ្វាយ​ព្រះ​សណ្តាប់​ថាៈ​​​

សតំ​ សហ​ស្សា​ន​ទុ​ពា្ភសិ​តា​នំ
កលម្បិ​ នាគ្ឃ​តិ​ សុ​ភា​សិត​ស្ស
ទុ​ព្ភា​សិ​តំ សង្កមា​នោ​ កិ​លេស​
តស្មា​ តុ​ណ្ហី​ កិម្បុ​វិ​សោ​ ន ពាល្យ ។


រយ​នៃ​ទុព្ភា​សិត​ទាំង​ឡាយ​ទាំ​ពាន់ ក៏​មិន​ដល់​នូវ​ចំ​និត​នៃ​សុ​ភា​សិត​សូម្បី​មួយ ឋានៈ​ទូល​បង្គំ​រ​ង្កៀស​ក្នុង​ទុ​ព្ភាសិត​ហើយ​រមែង​សៅ​ហ្មង​ពិត​ ព្រោះ​ហេតុ​នោះ​កិន្នរ​ឈ្មោល​នៅ​ស្ងៀម​ ក៏​មិន​មែន​ដោយ​ហេតុ​នៃ​ខ្លួន​ល្ងង់​ទេ​ ។

ព្រះ​រា​ជា​ព្រះ​សណ្តាប់​គា​ថា​នោះ​ហើយ​ មាន​ព្រះ​ទ័យរីក​រាយ​ចំ​ពោះ​កិន្នរី​យ៉ាង​ក្រៃ​លែង​ ហើយ​ត្រាស់​បង្គាប់​ឲ្យ​រាជ​បរិ​វា​យក​កិន្នរី​នោះ​ទៅ​ដោះ​លែង​ឯ​ព្រៃ​ហាមពាន្ត​ ហើយ​ឲ្យ​ចំ​អិន​សាច់​កិន្នរ​ជា​ស្វាមី​នោះ​យក​មក​ឲ្យ​ទាន់​ពេល​ព្រះ​ស្ងោយ​ក្នុង​ពេក​វេលា​ព្រឹក ។ កិន្នរ​ឮ​ព្រះ​បន្ទូល​នោះ​ហើយ​គិត​ថា​ ព្រះ​រា​ជា​នេះ​ពិត​ជា​សម្លាប់​អញ​ដោយ​ហេតុ​មិន​ច្រៀង​ហ្នឹង​ឯង​ ធ្វើ​ដូច​ម្តេច​ហ្ន !​ទើប​ជី​វិត​អញ​រួច​ចាក​មរណ​សង្រ្គាម​ក្នុង​គ្រា​ឥ​ឡូវ​ហ្នឹង​បាន​​ ទើប​ពោល​គា​ថា​ដ​ទៃ​ទៀត​ថា​៖

បជ្ជុន្ននាថា​ បស​វោ ប​សុ​នា​ថា​ អយំ​ ប​ជា
តំ​ នា​វោ​ស្មិ​ ម​ហា​រាជ​ មមំ នា​ថា មម ភរិយា​
ទិ្វ​ន្ម​ម​ញ្ញត​រំ ញត្វា មុ​ត្តោ គ​ច្ឆេយ្យ​ បព្វ​តំ ។


សត្វ​ចិញ្ចឹម​ទាំង​ឡាយ​ មាន​ទឹក​ភ្លៀង​ជា​ពំ​នឹង ពពួក​សត្វ​នេះ​មាន​សត្វ​ចិញ្ចឹម​ជា​ពំ​នឹង​ ប​ពិត្រ​មាហា​រាជ​ ​ឯ​ទួល​បង្គំ​មាន​ព្រះ​អង្គ​ជាពំ​នឺង​ កិន្នរី​ដឹង​នូវ​ហេតុ​ណា​ ហើយ​រួច​ទៅ​កាន់​ភ្នំ ។

អធិ​ប្បាយ៖
ប​ពិត្រ​មហា​រាជ​ សត្វ​ចិញ្ចឹម​ទាំង​ឡាយ​មាន​ស្មៅ​ជា​ចំ​ណី​ឈ្មោះ​ថា​មាន​ទឹក​ភ្លៀង​ជា​ទី​ពឹង​ ព្រោះ​ចូល​ទៅ​ជិត​បរិ​ភោគ​នូវ​រស​គោ​៥ ចំ​ណែក​ទូល​បង្គំ​មាន​ព្រះ​អង្គ​ជា​ទី​ពឹង​ ឯ​ទូល​បង្គំ​ឈ្មោះ​ថា​ជា​ទី​ពឹង​រ​បស់​ភរិយា​ទូល​បង្គំ​ បើ​យើង​ខ្ញុំ​នៅ​រស់​នឹង​មិន​សុខ​ចិត្ត​លែង​លះ​គ្នា​ ក៏​ប្រ​សិន​ជា​ព្រះ​អង្គ​មាន​ប្រាថ្នា​នឹង​បំ​បែក​ភរិយា​ឲ្យ​ទៅ​នៅ​ព្រៃ​ហេម​ពាន្ត​ សូវ​ទ្រង់​សម្លាប់​ទូល​បង្គំ​ចោល​ជាមុន​ ហើយ​សន្សឹម​ព្រះ​អង្គបញ្ជូន​ឲ្យ​បែក​​គ្នា​ទៅ​ចុះ​សោះ​នឹង​រ​វល់​ បើ​មិន​ដូច្នោះ​ទេ​ ទូល​បង្គំ​នឹង​បែក​ទ្រូង​ស្លាប់​ក្នុង​ពេល​ដែល​រាជ​ប​រិ​ពារ យក​ភរិយា​ទៅ​លែង​ឯ​ព្រៃ​ហេម​ពាន្ត​ពុំ​ខាន​ឡើយ​ ។

ព្រះ​រា​ជាត្រេក​អរ​ចំ​ពោះ​កិន្នរ​នោះ​ទៀត​ ហើយ​ឲ្យ​កិន្នរ​ទាំង​ពីរ​ញី​ឈ្មោល​អង្គុយ​លើ​សុ​វណ្ណ​បញ្ជរ​ ទើប​បង្គាប់​ឲ្យ​ព្រាន​យក​ទៅ​លែង​ត្រង់​កន្លែង​ដែល​ចាប់​យក​មក​ ។ ព្រាន​ក៏​យក​ទៅ​លែង​តាម​ព្រះ​ឳង្ការ ។ កិន្នរ​ប្តី​ប្រ​ពន្ធ​នៅ​ជា​សុខ​សប្បាយ​ដរាប​ដល់​អស់​អាយុ​ក៏​ព្រោះ​តែ​មិន​ពោល​ពាក្យ​ជា​ទុ​ព្ភា​សិត​ ពោល​ពាក្យ​សុ​ភាសិត​តែ​ម្យ៉ាង ។

ត​ស្មា​ ម​រ​ណ​តោ មោក្ខំ ប​ត្ថយន្តេន ជ​ន្តុ​នា​
ម​ហាយ​ អ​លិ​កំ សច្ចំ ភាសិត​ព្វំ សុ​ធីម​តា​ ។


ហេតុ​នេះ​សត្វ​ដែល​មាន​ប្រាជ្ញាល្អ កាល​ប្រាថ្នា​ឲ្យ​រួច​ពី​សេច​ក្តី​ស្លាប់​ ត្រូវ​លះ​បង់​ពាក្យ​ឡេះ​ឡោះ​ចេញ ហើយ​ពោល​ពាក្យ​សត្យ​តែ​ម្យ៉ាង ។​​

​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ប្រជុំ​និទាន​ជាតក

ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣ (អាន: ៣២,៥១១ ដង)
រឿងប្រេតអ្នកពោលតិះដៀលការបូជាព្រះសារីរិកធាតុ
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៨៧,៨៩៤ ដង)
អ្វី​ជា​គ្រឿង​បាំង​មិន​ឲ្យ​ឃើញ​នរក?
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,០៩៩ ដង)
រឿង​ស្រ្តី​ពីរ​នាក់​ចង​ពៀរ​នឹង​គ្នា​
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៧៧១ ដង)
និយាយពាក្យ​ពិត​ គង់​បាន​ទៅ​កើត​ក្នុង​ស្ថាន​ទេវ​លោក
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៣៧,០១០ ដង)
ព្រះ​បរិត្ត​អាច​ការ​ពារ​អាយុ​ជីវិត​ឲ្យ​រួច​ចាក​ភយន្ត​រាយ​បាន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.02
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿