ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧២,៥៥៥ ដង
ស្កែនយកតំណ
រឿងវីរិយបណ្ឌិត

រឿងវីរិយបណ្ឌិត

ផ្សាយ : ៣០ កក្តដា ឆ្នាំ២០២៦ (អាន: ៣៣,៤២៣ ដង)

ស្តាប់សំឡេង

 

រស្មីពណ៌លឿងៈ ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិវិរិយបណ្ឌិត កាលណោះ ព្រះឥន្ទ្រាធិរាជ បាននិម្មិតខ្លួនជាយក្ស ធ្វើជាជាងមាស ។ វិរិយបណ្ឌិត បានអារសាច់ខ្លួនឲ្យទៅជាងមាស ដើម្បីផែធ្វើជាមាសបិទព្រះពុទ្ធរូប ។
 
 
សេចក្តីលំអិតមានដូចតទៅនេះ ។ មានសេចក្តីដំណាលថា ព្រះរាជាដែនបញ្ចាលរដ្ឋ បានចាត់រាជបម្រើនាំសំពត់រ័ត្ន កម្ពល់មានតម្លៃច្រើន ទៅថ្វាយព្រះបាទមហារដ្ឋរាជៗ ទ្រង់ទតឃើញសំពត់នោះហើយ ទ្រង់ព្រះចិន្តាថា មហាមិត្តអញបានផ្ញើរបស់មានតម្លៃមកឲ្យអញ គួរអញរករតនវត្ថុដែលមានតម្លៃជាង ផ្ញើតបទៅវិញទើបគួរ ទ្រង់យល់ថា រតនវត្ថុមានតម្លៃគ្មានអ្វីស្មើនឹងពុទ្ធរតនៈឡើយ ដូច្នេះគួរអញសាងព្រះពុទ្ធបដិមា ទើបព្រះរាជាចាត់រាជទូតឲ្យនាំព្រះពុទ្ធបដិមាទៅថ្វាយព្រះបាទបញ្ជាលរាជ ដោយក្បួនដង្ហែតាមនាវា ។
 
ព្រះរាជាទ្រង់ទ្រង់ថ្វាយបង្គំ ព្រះពុទ្ធបដិមា ទ្រង់ត្រាស់ថា " បពិត្រព្រះអង្គដ៏ចម្រើន ព្រះបាទបញ្ចាលរាជ ជាសម្លាញ់ខ្ញុំព្រះអង្គជាមនុស្សមច្ឆាទិដ្ឋិ សូមព្រះអង្គទ្រង់ព្រះមេត្តាប្រោសសង្គ្រោះស្តេចនោះឲ្យបានស្ថិតនៅក្នុងផ្លូវសម្មាទិដ្ឋិ បើព្រះអង្គយាងទៅដល់នគរបញ្ចាលហើយ សូមទ្រង់ធ្វើបដិហារ្យបង្កើតក្តីជ្រះថ្លាដល់ស្តេច នោះដោយក្តីមេត្តាសង្គ្រោះប្រោសប្រណីនៃព្រះអង្គ " ។ ព្រះបាទមហារដ្ឋរាជទ្រង់បានបួងសួងយ៉ាងនេះ ទ្រង់យាងចុះជូនដំណើរព្រះពុទ្ធបដិមា ត្រាតែដល់ជម្រៅទឹកត្រឹមព្រះសូរង ។
 
 
ខណៈនោះផ្ទៃសមុទ្រមានធ្នារទឹករាបសាល្អ មានបទុមបញ្ចពណ៌ធំផុស លេចឡើងលើផ្ទៃទឹក ធ្វើសក្ការបូជាព្រះពុទ្ធបដិមា ។ ពួកនាគរាជក៏នាំគ្នាបូជាដោយគន្ធមាលាផ្សេងៗ ហើយហក់​ហែល​ចោម​រោមជាបរិវារ ។ ពួកអាកាសទេវតា ក៏រោយរាយបាចសាច ទិព្វបុប្ផាផ្សេងៗ អំពីអាកាស ប្រគុំតូរ្យតន្រ្តីឮសូររងំពិរោះល្វេង​ល្វើយ​គួរជាទីអស្ចារ្យ ។ រាជទូតទាំងឡាយ បានបើកភេត្រាដ៏មានសេរីដរាបដល់ទៅនគរបញ្ចាល នាំគ្នាចូលគាល់ក្រាទូលដំណាលពីហេតុអស្ចារ្យផ្សេងៗ ។
 
ព្រះរាជាទ្រង់មានព្រះទ័យសោមនស្សក្រៃលែង ទ្រង់បានចាត់ចែងគ្រឿងសក្ការបូជាជាអនេកប្រការ ស្តេចព្រមដោយអាមាត្យមន្ត្រី ចោមរោមជាបរិវារ និងមហាជនទៅទទួលព្រះពុទ្ធបដិមាអំពីភេត្រាទ្រង់បានថ្វាយបង្គំ ទ្រង់បានបូជាដោយទៀនធូបគន្ធមាលា ដោយសេចក្តីគោរព ទ្រង់ត្រាស់ថា “ បពិត្រព្រះដ៏មាន បុណ្យអើយ ទូលព្រះបង្គំជាឧបាសកគោរពព្រះរតនត្រ័យតាំងអំពីថ្ងៃនេះជាដើមទៅ ” ។ ព្រះពុទ្ធបដិមាទ្រង់បានសម្តែងបដិហារ្យយ៉ាងអស្ចារ្យអណ្តែតឡើងព្ធដ៏អាកាសបានបញ្ចេញ ឆព្វណ្ណរង្សីរស្មីទាំងប្រាំមួយពណ៌ គឺ ខៀវ លឿង ក្រហម ស ហង្សបាទ និងពណ៌ ចំរុះផ្សាយចេញឆ្វៀលឆ្វាត់ ភ្លឺព្រោងព្រាយពណ្ណរាយ ផ្សព្វផ្សាយ​ចេញទៅ សព្វទិសទាំងពួង ។
 
ពួកទេវតានាំគ្នាធ្វើសក្ការបូជាឋិតព្ធដ៏អាកាស ។ ពួកមនុស្សម្នាមហាជនចេញពីទីតំបន់ផ្សេងៗ បានមើលគ្នាទៅវិញទៅមកដោយជាក់ច្បាស់ ។ ព្រះរាជាបានក្រាបទូលនិមន្តសូមឲ្យព្រះពុទ្ធបដិមា​យាងចុះមកលើសុពណ៌សិវិកា ដែលទ្រង់បានចាត់ចែងបំរុងទុក លុះព្រះពុទ្ធបដិមាយាង​ចុះ​មក​ហើយ ទ្រង់ព្រមដោយ​ចតុរង្គសេនា អាមាត្យមុខមន្ត្រី និងមហាជនបានដង្ហែចូលព្រះនគរ ។ ទ្រង់បានឲ្យជាងឆ្លាក់ព្រះពុទ្ធរូបមួយទៀតធ្វើពីខ្លឹមច័ន្ទន៍ហើយទ្រង់ឲ្យតម្កល់ទុកក្នុងសាលា ទ្រង់ឲ្យប្រកាសផ្សាយដំណឹងថា “ជនណាមួយមានមាសតិចក្តី ច្រើនក្តី ចូរយកមកទឹបព្រះពុទ្ធបដិមាជាមួយនិងយើងតាមសទ្ធាជ្រះថ្លារៀងខ្លួនចុះ” ។
 
កាលនោះមានបុរសកំសត់ម្នាក់ឈ្មោះ វិរិយបណ្ឌិត ជាអ្នកមានសទ្ធាជ្រះថ្លាខ្លាំង មានបំណងនឹងលក់ខ្លួនទិញមាសទឹបព្រះពុទ្ធរូបនោះ តែប្រពន្ធកូនពុំយល់ព្រមឲ្យស្វាមី និងបិតាធ្វើដូច្នោះទេ គឺអ្នកទាំងពីរក៏សុខចិត្តលក់ខ្លួនប្រាណជំនួស បានប្រាក់ប្រគល់ជូនស្វាមីខ្លួន ឲ្យយកទៅទិញមាសទឹបព្រះពុទ្ធបដិមា ។ អ្នកបានមាសហើយចូលទៅក្នុងសាលា ប្រាថ្នានឹងទឹបព្រះពុទ្ធរូប តែអ្នកយាមពុំយល់ព្រម ដោយអះអាងថា ព្រះរាជាពុំទាន់យាងមកទេ អ្នកដទៃទឹបពុំបានឡើយ ដ្បិតខុសនឹងទំនៀមទម្លាប់ ។
 
 
វិរិយបណ្ឌិត និយាយអង្វរខ្លាំងពេក អ្នកយាមរក្សាក៏ប្រាប់ថា ឲ្យអ្នកឯងចូលទៅក្រាបទូលសូមព្រះរាជានុញ្ញាតសិន ។ អ្នកបានសុំចូលគាល់ក្រាបទូលយាងដំណើរ ។ ព្រះរាជាត្រាស់ថា “បើព្រះពុទ្ធបដិមា មានព្រះពុទ្ធដីកាអនុញាតឲ្យអ្នកឯងៗទឹបចុះ” ។ វិរិយបណ្ឌិត ក៏ក្រាបថ្វាយបង្គំលាព្រះរាជា រលះលាំងមកកាន់សាលាវិញ ហើយបានតាំងចិត្តអធិដ្ឋានដោយពោលអាងនូវពាក្យសច្ចៈផ្សេងៗ ដើម្បី​សូមឲ្យព្រះពុទ្ធបដិមា បើកព្រះឱស្ឋមានព្រះពុទ្ធដីកា ឲ្យបានឃើញជាក់ស្តែងប្រាកដ ។
 

គ្រា​នោះ ទេវតារក្សាព្រះនគរបានចូលជ្រែកក្នុងអង្គព្រះពុទ្ធបដិមា ធ្វើឲ្យព្រះបដិមា ខ្លឹមច័ន្ទន៍ មានជីវិតរស់រវើកឡើងយ៉ាងអស្ចារ្យ បញ្ចេញព្រះពុទ្ធដីកាថា “វិរិយបណ្ឌិត ចូរអ្នកទឹបតថាគតតាមប្រាថ្នា​ចុះ” ហើយបានបញ្ចេញរស្មីទាំងប្រាំមួយពណ៌ ដូចព្រះពុទ្ធបដិមាអង្គមុននោះដែរ ។ វិរិយបណ្ឌិត ក៏​បាន​ទឹបព្រះពុទ្ធបដិមាដោយមាសដែលខ្លួនមានទាំងប៉ុន្មាននោះ ។ ព្រះរាជាទ្រង់បានជ្រាបព៌តមាននោះ ក៏ឲ្យហៅ វិរិយបណ្ឌិត មកហើយទ្រង់បានព្រះរាជទាន សម្បត្តិផ្សេងៗច្រើនអនេក ។ អ្នក​នគរក៏នាំមាសប្រាក់សំពត់ជាដើមមកជូនយ៉ាងកកកុញ ។ វីវិយបណ្ឌិតបានរស់នៅរួបរួមជាមួយនឹងគ្រួសារជាសុខក្សេមក្សាន្តដរាបដល់ក្ស័យជីវិត ។


(ចាកបញ្ញាសជាតក របស់ជនជាតិឡាណា)
ញ៉ុក-ថែម

កំណាព្យឆព្វណ្ណរង្សីពណ៌លឿង
រស្មីពណ៌លឿងភ្លឺថ្លា
កាលដែលទ្រង់អារសាច់ផែរធ្វើមាស
បិទពុទ្ធរូបភ្លឺល្អឱភាស
ព្រះឥន្ទជាងមាសទ្រង់វៃបណ្ឌិត ។

កំណាព្យមួយបែបទៀត
ពណ៌លឿងកាលអារសាច់ធ្វើមាស
បិទលន់អង្គព្រះពុទ្ធបដិមា
ព្រះឥន្ទជាជាងឆ្នៃរចនា
ថ្វាយសាធុការពេញផែនដី ។


ដោយ៥០០០ឆ្នាំ

 
ស្កែនយកតំណ
រឿងវីរិយបណ្ឌិត
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ២៧,៤៧៣ ដង)
ស្រ្តី​ក្បត់​បើ​ទុក​ជា​ស្វាមី​បង្ហូរ​ឈាម​ខ្លួន ឲ្យ​ផឹក​ក៏​នៅ​តែ​ក្បត់
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1