30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៤៧,២២១
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៥៩៧,៨៣៩
សរុប ៣៨៩,៦៨០,៣២៣
អានអត្ថបទ
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១៥,៧៤៧ ដង)

គួរពិចារណាអំពីអកុសលធម៌



ស្តាប់សំឡេង

 

គ្រប់គ្នាស្គាល់ឈ្មោះអកុសល គឺធម៌ដែលមិនមែន កុសល មិនត្រូវការអកុសល តែក៏ធ្លាក់​នូវក្នុង​អំណាចរបស់​អកុសល ព្រោះអកុសលស្ថិតនៅជាមួយចិត្តសន្តានអស់​កាល ជាអង្វែង​មកហើយ ។ សត្វទាំង​ឡាយបានដល់នូវសេចក្តីទុក្ខកន្លង​មកហើយក្តី កំពុងតែមានទុក្ខក្នុងបច្ចុប្បន្ននេះក្តី ត្រូវបាន​ទទួលទុក្ខក្នុងកាល ខាងមុខទៀតក្តី ក៏ព្រោះតែអកុសល ។

ដរាបណា​ដែលសត្វទាំងឡាយ នៅមិនឃើញទោស របស់អកុសល សត្វទាំង​ឡាយ​រមែង​តែងតែ​ធ្លាក់ចុះក្នុងអន្លង់​នៃសេចក្តីទុក្ខ ព្រោះតែអកុសល ដរាបនោះដែរ ។ ដោយ​ហេតុនេះឯង    រឿងរបស់អកុសលទើបជារឿង ដែលគួរសិក្សា និង ពិចារណា​យ៉ាង​ពិត​ប្រាកដ ព្រោះថា អកុសលនោះ មានទាំង​គ្រោតគ្រាត ធ្វើទុច្ចរិត​តាមផ្លូវកាយ តាមផ្លូវវាចា​ជា​ដើម​ មានទាំងកណ្តាលៗដោយការ​ពេញចិត្ត ក្នុងវត្ថុកាម ការថ្នាំងថ្នាក់​អាក់អន់ចិត្ត ការ​ច្រណែន​​ជាដើម ដែលអាចមាន​អកុសលកណ្តាល និង គ្រោតគ្រាត​ទៅបាន ក៏ព្រោះ​មាន​អកុសល​​ប្រភេទម៉្យាង​ទៀតគឺ អនុស័យកិលេស ដែលជា​អកុសល​ថ្នាក់ល្អិត ជាប់តគ្នាក្នុង​សន្តាន​ចិត្ត រហូតទល់ គ្នានិងខណៈនៃអរិយមគ្គកើតឡើង ទើបបានរលត់អស់ដាច់ ផុត​អំពី​សន្តាន​ ។

បើព្រះដ៏មាន​ព្រះភាគមិនបានត្រាស់​ដឹងក្នុងលោកទេ យើងមិនអាចបានដឹងឡើយថា មានអកុសល​ថ្នាក់ល្អិតៗ ដែលត្រូវលះបង់ដោយ​ការចំរើនសតិប្បដ្ឋាន​វិបស្សនា ហើយ សត្វទាំងឡាយ​ទាំងពួង ក៏ពុំអាចរួចផុតចាកទុក្ខក្នុងវដ្តសង្សារ បានឡើយ ។ ព្រោះអាស្រ័យ​ពាក្យទូន្មានប្រៀនប្រដៅ​របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ យើងទើបបានដឹងថា អកុសល​ថ្នាក់ល្អិតៗ នោះ មានពិតប្រាកដ ហើយចាំបាច់ត្រូវកំចាត់បង់ទៀតផង ទើប បាន​អស់​ទុក្ខទាំងពួង ។

រឿងរបស់ លោភ ជារឿងនៃអកុសលពិតៗ សភាព របស់លោភៈ គឺសេចក្តីប្រាថ្នា ការចង់បាន សេចក្តីត្រូវការ សេចក្តីត្រេកអរ ករាពេញចិត្ត ការជាប់ជំពាក់ចិត្ត គឺជាសភា​វធម៌ពិតមួយបែប ជាបរមត្ថធម៌ មិនមែនសត្វ ។ តណ្ហា គឺលោភចេតសិក ត្រេកអរប្រាថ្នាក្នុងរូបារម្មណ៍ ក្នុងសំលេង ក្នុងក្លិន រស ផោដ្ឋព្វ និង ក្នុងធម្មារម្មណ៍ ស្ទឹងស្មើដោយ​តណ្ហាមិនមាន ដោយសេចក្តីថា ស្ទឹងនោះសូម្បីធំប៉ុណ្ណា ក៏ ដោយ ក៏មិនស្មើស្ទឹងតណ្ហាដែរ តណ្ហា ហូរទៅរកអារម្មណ៍ក្នុងលោក  មានសន្ទុះលឿន រហ័សខ្លាំង​ក្លា ហូររហូត​ក្នុងវដ្តសង្សារ ហូរកាត់តាមកាមភព ឋាន មនុស្ស ឋានទេវតា ហូរ​ធ្លាយ​ដល់​ព្រហ្មលោក ព្រហ្ម មានរូប ព្រហ្មអត់រូប ហូរក្នុង​សន្តានរបស់​បុថុជ្ជនឆ្លងកាត់ សោតាបត្តិមគ្គ សកទាគាមិមគ្គ ជ្រាបតាមទំនប់ អនា​គាមិមគ្គ ទាល់តែដល់​អរហត្តមគ្គ ទើប​បានរីង​ស្ងួតអស់ ទៅពុំមានសល់។

សេចក្តីប្រាថ្នា មិនអាចនឹង​ធ្វើឱ្យពេញ​បានឡើយ ត្រូវ​ការរបស់នេះហើយ រមែងត្រូវការ​របស់​នោះ​ទៀតជានិច្ច រឿយៗ រហូតសង្សារវដ្ត ព្រោះដូច្នោះ សេចក្តីប្រាថ្នា សេចក្តី ត្រូវការ របស់​សត្វ​ទាំងឡាយ ទើបធំជាងមហាសមុទ្រ មិនចេះរីង មិនចេះស្រក ទៅដោយ​ភ្លើងឆេះ​កប្ប​ឡើយ​មានតែ ភ្លើងអរហត្តមគ្គប៉ុណ្ណោះ ដែលអាចដុតតណ្ហាឱ្យឆេះអស់បាន ។

តណ្ហាជា​តួហេតុនាំឱ្យកើតទុក្ខ  ដូចដែលទ្រង់ត្រាស់ តបនឹងសំនួររបស់ទេវតាដែលទូលសួរថា លោកមានអ្វីហ្ន៎ ជាគ្រឿងចងទុក ព្រះដ៏មានព្រះភាគត្រាស់តបថា  លោកមាន​សេចក្តី​ភ្លើត​ភ្លើន​​ជាគ្រឿងចងទុក (នន្ទិ សម្ពន្ធនោ លោកោ) សេចក្តីរីករាយភ្លើតភ្លើននេះ ក៏ជា​ឈ្មោះ​លោភៈ ជាទុក្ខសមុទយៈហ្នឹងឯង ជាចំណងដ៏មាំបំផុត ដែលជាគ្រឿង ចងរបស់មច្ចុរាជ បើមិន​មាន​កាំបិត អរហត្តមគ្គ​ទេនោះ ពុំអាច កាត់នូវចំណងអត់រូបនេះបានឡើយ ។

ស្រង់​ចាកពី​សៀវភៅ​ ជំនួយ​សតិ​ភាគ​៣

​រៀប​រៀង​ដោយ អគ្គ​បណ្ឌិត​ ធម្មាចារ្យ ប៊ុត-​សាវង្ស​ ។
ដោយ​៥០០០​ឆ្នាំ​

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៦៤,៧៧២ ដង)
មិនបាច់ខ្វល់ជាមួយនឹងធម្មតាធម៌
ផ្សាយ : ១១ កក្តដា ឆ្នាំ២០១៥ (អាន: ២៣,៣០២ ដង)
តើមនុស្សកើតមកពីណាមុនដំបូងបង្អស់?
ផ្សាយ : ២៩ មិថុនា ឆ្នាំ២០២៣ (អាន: ១១,៤៧១ ដង)
នាមអ្នកពោល នមោ គ្រាដំបូង ៥ នាក់
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៨៤១ ដង)
សេចក្ដី​អត់​ធន់​ដែល​ល្អ​ក្រៃ​លែង
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ៨០,៤១១ ដង)
ហេតុអ្វីអ្នកគោរពព្រះពុទ្ធសាសនា?
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.95
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿