30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧៣,៧១៧
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៥១,៦៥១
សរុប ៣៨៥,៥៣៨,៣៤៤
អានអត្ថបទ
ផ្សាយ : ០១ មីនា ឆ្នាំ២០២៤ (អាន: ២,៧៩៥ ដង)

ដំណើរទៅកាន់ព្រះនិព្វាន 



 

បុគ្គលដែលជាអ្នកប្រាជ្ញ គប្បីជាអ្នកមាននូវសច្ច (សច្ចបានដល់ វចីសច្ច)។ ត្រូវនិយាយអ្វី ត្រូវនិយាយការពិត រក្សាការពិតដែលយេីងនិយាយ។ (ព្រះអង្គសំដែងថា បុគ្គលត្រូវរក្សានូវសច្ច) ការរក្សានូវសច្ចទេីបអាចត្រាស់ដឹងនូវសច្ចបាន ហេីយការត្រាស់ដឹងនូវសច្ចហេីយមិនមែនគ្រប់គ្រាន់ទៀត ជួនកាលបានតែការត្រាស់ដឹងនូវសច្ចក៏ប៉ុន្តែ មិនអាចញាុំងនូវសច្ចឲ្យកេីតឡេីងបានទេ។ ចឹងបានជាព្រះអរិយបុគ្គលខ្លះ បានពាល់ត្រូវនូវព្រះនិព្វានមែន ក៏ប៉ុន្តែលេាកអត់ដឹងទេ ទៅសួរលេាកយ៉ាងមិចៗលេាកអត់ដឹងទេ ។ ក៏ប៉ុន្តែលេាកបានពាល់នូវសម្ជស្សនៃព្រះនិពា្វន ហេីយទៅសួរលេាកៗអត់ដឹងទេ ពីព្រេាះលេាកគ្រាន់តែបានត្រាស់ដឹងនូវសច្ច មិនបានឃេីញនូវការកេីតឡេីងនៃសច្ច ។ ចឹងបានជាយេីងត្រូវសិក្សានេះឲ្យបានល្អិតល្អន់ណាស់ហ្នឹង មិនមែនអ្នកដែលត្រាស់ដឹងៗហ្នឹងសុទ្ធតែអាចពន្យល់យេីងទាំងអស់គ្នាបានទេ អត់មែនទេ។ ដូចជាព្រះសម្មាសម្ពុទ្ធ ព្រះបច្ចេកពុទ្ធចឹង ព្រះបច្ចេកពុទ្ធអាចពន្យល់ដូចជាព្រះសម្មាសម្ពុទ្ធបានដែរ គឺអត់បានទេ គ្រាន់តែបានសម្តែងបន្តិចបន្តួចហ្នឹង បានចឹង អត់ដឹងថាយ៉ាងមិចៗ អត់ដឹងៗក្រសែរនៃក្បួននៃការបដិបត្តិរំលត់កិលេស សមុច្ឆេទកិលេស យ៉ាងមិចៗលេាកអត់ដឹង។ ប៉ុន្តែលេាកបានសមុច្ឆេទកិលេសហេីយនៅ ថាបានហេីយ ក៏ប៉ុន្តែការពន្យល់អត់ដឹង ដូចចាបចេះធ្វេីសំបុកចឹង តេីយេីងចេះធ្វេីសំបុកដូចចាបដែរ ឲ្យចាបវាពន្យល់ឲ្យយេីងធ្វេីសំបុកដូចចេះមួយៗ វាពន្យល់មិចបាន បេីវាពាំតែ១សសៃទាញហូតចុះហូតឡេីងអូសចុះអូសឡេីង ក៏ប៉ុន្តែយេីងឃេីញហូតចុះហូតឡេីងមួយសន្ទុះ១អាទិត្យមកចេញជាសំបុកល្មមវាពង កូនវានៅម៉ាស្រួលចឹងទៅ។ 

ចឹងយេីងត្រូវសិក្សាព្រះឱសព្រះអង្គហ្នឹងឲ្យទូលំទូលាយឲ្យទាស់តែមែនទែន ។ បុគ្គលដែលជាអ្នកប្រាជ្ញគប្បីជាអ្នកមាននូវសច្ច បានដល់វចីសច្ច មានវចីសច្ចហេីយ ត្រូវមានញ្ញាណសច្ចៗ សំដៅយកវិបស្សនា សំដៅយកសតិប្បដ្ឋាន សតិទល់ជាមួយនឹងសភាវៈ ។ ហេីយបន្តមកទៀតមគ្គសច្ច សំដៅយកសោតាបដិមគ្គ ជាដេីមហ្នឹងឯង ។ ចឹងបុគ្គលជាអ្នកប្រាជ្ញគប្បីជាអ្នកមាននូវសច្ច គឺបានសេចក្តីថា គឺជាអ្នកបដិបត្តិតែម្តង ត្រូវបដិបត្តិឲ្យឃេីញនូវសច្ចធម៌តាមសេចក្តីពិត ដែលមិនមែនជាយេីង ។

លេីកមុនយេីងច្រឡំថាជាយេីង ប្រកាន់ថាជាយេីង ឥឡូវវាអត់មែនយេីង ។ ចំពេាះអ្នកប្រាជ្ញ មុនី ហ្នឹង គឺជាអ្នកមាននូវសច្ច ហេីយមាននូវសច្ចហេីយ នូវមានអ្វីទៀត គឺជាអ្នកមិនឃ្នេីសឃ្នង់ៗគឺដេាយអំណាចនៃមានៈហ្នឹងឯង ជាអ្នកមិនពុតត្បុត លះបង់នូវពាក្យ ញុះ ញុង មិនក្រេវក្រេាធ (មុនីបេីយេីងតាំងចិត្តចេញហេីយ តេីយេីងនៅតាំងចិត្តខឹងជាមួយនណាទៀត) បេីយេីងនៅក្រេាធឈ្មេាះថា តេីយេីងចេញឬក៏នៅ គឺយេីងនៅ ។ ចឹងបេីយេីងជាមុនី គឺត្រូវកុំក្រេវក្រេាធ ពាក្យសេាកសៀតចាក់ដេាត ញុះញុង ហេីយកុំមានសេចក្តីទ្វេសប្រហែសទ្វេស ឆ្លងឲ្យផុតនៅលេាភៈដ៏លាមក និងមច្ឆរិយៈ ។ នេះសុទ្ធតែយកកិលេស ហ្នឹងសុទ្ធតែកាត់ហេីយណា កុំក្រេវក្រេាធ កាត់សេចក្តីក្រេាធ ដេាយអទេាសៈ ដេាយខន្តី នេះសុទ្ធតែកាត់ហេីយ ។ ហេីយកាលណាកាត់ទៅរសាត់ទៅដែរ រសាត់ទៅហេីយហ្នឹង។ ក៏ប៉ុន្តែកាត់ហ្នឹងសុទ្ធតែទៅដេាយអំណាចនៃបញ្ញា ថ្នាក់វិបស្សនា។

បន្តមកទៀត នរជនដែលជាអ្នកមានចិត្តបង្អេានទៅកាន់ព្រះនិព្វានៗដែលយេីងបានស្តាប់ពីព្រះអង្គគឺឲ្យផុតពីខន្ធបព្ចាកៈ អ្វីដែល ឲ្យតែបង្អេាន កុំទាក់ទិនជាមួយខន្ធបពា្ចកៈ គឺព្រះនិព្វាន មិនចឹង ព្រះនិព្វានគឺជាអ្វី ព្រះនិពា្វនគឺជាការផុតចាកខន្ធមិនចឹង ។ ខណៈដែលយេីងមិនបង្អេានទៅរកខន្ធនេាះ ខណៈហ្នឹងតេីយេីងបង្អេានទៅរកទីណា ការមិនបង្អេានទៅរកខន្ធនេះឯងគឺជាការបង្អេានទៅរកព្រះនិព្វាន ។ តែបេីយេីងបង្អេានទៅរកខន្ធ ខណៈដែលកំពង់ឃេីញ ជាខន្ធឬក៏ព្រះនិព្វាន គឺជាខន្ធ ចឹងយេីងកុំបង្អេានទៅរកវា ខណៈដែលឃេីញនូវរូបអាហ្នឹងមិនជាខន្ធ បេីយេីងមិនបង្អេានទៅរករូប កំណត់ដឹងរូបតាមសេចក្តីពិត ហេីយមិនជាប់ជំពាក់មានការរលាស់ចេញអំពីរូប ហ្នឹងចេញទៅរកនិព្វានដែរ គឺទៅរកព្រះនិព្វាន គឺត្រង់ព្យពា្ជនៈដែលយេីងបានស្តាប់ អំពីព្រះអង្គចឹងការឃេីញនូវទេាសខន្ធបពា្ចកៈហ្នឹង ហេីយកាន់យកនូវសន្តិបទៗ សំដៅទៅលេីអ្វី គឺព្រះនិព្វាន ។ ខន្ធបពា្ចកៈហ្នឹងវាមានការប្រព្រឹត្តទៅគឺជាសុខ ឬក៏ជាទុក្ខ វាគឺជាទុក្ខ ចឹងអ្វីដែលអត់មានខន្ធ គឺជាសុខ ឬក៏ជាទុក្ខ គឺជាសុខ ដូចជាអ្នកកំពង់នៅកណ្តាលភ្លេីងចឹង កំពង់នៅកណ្តាលភ្លេីងក្តៅឬក៏ត្រជាក់  ក្តៅ ។ ចឹងកំពង់ដែលនៅផុតភ្លេីង ដឹងថាត្រជាក់ដែរ ដឹងតេីស ។ បង្អេានសភាពទាំងអស់ហ្នឹងទៅរកព្រះនិព្វាន ត្រង់ដែលដាច់អំពីខន្ធនេះឯង។ រៀនចឹងទៅទេីបយេីងបានស្ងប់ ។

ដកស្រងពី MP3
សំដែងព្រះធម៌ដេាយ៖ លេាកគ្រូ រស់ សុផាត

ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ១៥,៥៦១ ដង)
អាត្មាអញ​តែង​មាន​ការ​ចាស់​ជរា​ជា​ធម្មតា
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៤៦,៩៨៤ ដង)
ចំណុចខ្សោយរបស់​អ្នក​ជា​ស្វាមី
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៣ (អាន: ១៥,២៩៦ ដង)
ទឹក​ចិត្ត​មាន​តម្លៃ​ជាង​ទឹក​ប្រាក់​
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៣២,៧៨៥ ដង)
យុវជន និងការថែទាំសុខភាពផ្លូវចិត្ត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.22
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿