30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៩៨,០៣៣
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៦៤៨,៦៥១
សរុប ៣៨៩,៧៣១,១៣៥
អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២០,៦៥៨ ដង)

តណ្ហា​នាំ​មុខ​ ងងឹត​ជ្រប់​ក្នុង​កាម​



ស្តាប់សំឡេង

 

សេចក្តី​ស្រឡាញ់​រវាង​ស្រី​និង​ប្រុស​ តាម​ការ​ពិត​គឺ​ សេចក្តី​ប្រាថ្នា​ ព្រោះ​ត្រូវ​ការ​ចង់​បាន​មក​ឲ្យ​ខ្លួន​ឯង​ ។ សេចក្តី​ប្រាថ្នា​នេះ​ហៅ​ថា  "កាម"  ប្រព្រឹត្ត​ទៅ​ដើម្បី​យក​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​មក​គ្រប់​គ្រង​ហួង​ហែង​ ជា​ការ​ចុះ​ទុន​ដោយ​ការ​សង្ឃឹម​ផល​តប​ស្នង​ពី​អ្នក​ម្ខាង​ទៀត ។ ដូច​ជា​ពាក្យ​និយាយ​ថា " ខ្ញុំ​ស្រឡាញ់​អ្នក​ " មាន​សេចក្តី​បង្កប់​នៅ​ក្នុង​ចិត្ត​អ្នក​និយាយ​គឺ​ " ខ្ញុំ​ (​ត្រូវ​ការ​សេចក្តី​) ស្រឡាញ់​ (​អំពី​) អ្នក " ហ្នឹង​ឯង​ ។

បើ​អ្នក​ម្ខាង​ទៀត​ មិន​សម្តែង​សេច​ក្តី​ស្រឡាញ់​ ឬ​មិន​មាន​ទំនាក់​ទំនង​ក្នុង​ការ​ស្រឡាញ់​តប​មក​វិញ​ទេ​នោះ​ គេ​នឹង​ខូច​ចិត្ត​ថ្លើម​ ហើយ​ពោល​រំលឹក​ៗ​នូវ​ទឹក​ចិត្ត​ព្រម​ទាំង​អំពើ​របស់​គេ​ ដូច​ជា​ថា " ខ្ញុំ​ឧ​ស្សា​ហ៍​ជួយ​ទំនុក​បម្រុង​ដល់​អ្នក​ ខ្ញុំ​លះបង់​នូវ​អ្វី​ៗ​ច្រើន​យ៉ាង​ដើម្បី​អ្នក​ ខ្ញុំ​ស្មោះ​ចំពោះ​... ហេតុ​ដូច​ម្តេច​បាន​ជា​មិន​យល់​ មិន​ឃើញ​ មិន​ស្រណោះ​ដល់​ទឹក​ចិត្ត​របស់​ខ្ញុំ​អ៊ី​ចឹង​ " ដូច្នេះ​ជា​ដើម​ ។ នេះ​ជា​ការ​សម្តែង​ឲ្យ​ឃើញ​ថា​ ការ​ចុះ​ទុន​គឺ​ដើម្បី​សង្ឃឹម​ផល ដល់​ទៅ​មិន​បាន​ការ​ស្រឡាញ់​តប​ក៏​ខូច​ចិត្ត​ ពិ​ត​ជា​ល្ងង់​មែន ។

ម៉្យាង​ទៀត​ សេច​ក្តី​ស្រឡាញ់​រវាង​ស្រី​នឹង​ប្រុស​នេះ គឺ​ជា​ធម្ម​ជាតិ​របស់​មនុស្ស​ដែល​មិន​បាន​លះ​នូវ​កាម​តណ្ហា​ ។ ដរាប​ណា​ ដែល​អ្នក​ទាំង​ពី​ឋិត​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​ប្រ​ពៃ​ណី​ជាតិ​ និង​ឋិត​នៅ​ក្នុង​សីល​ធម៌​ដ៏​ល្អ​ស្អាត​ ដរាប​នោះ​ វា​មិន​ជា​អ្វី​ឡើយ​នៅ​ក្នុង​សង្គម​មនុស្ស​នេះ​ ស្រឡាញ់​គ្នា​ទៅ​ចុះ​ បើ​ជា​គូ​គ្រង​ ឬ​គូ​ព្រេង​ជា​មួយ​គ្នា​ទៅ​ហើយ​នោះ កុំ​តែ​រំលោភ​បំពាន​ឆក់​ដណ្តើម​នូវ​កម្ម​សិទ្ធ​របស់​គេ ។

មិន​មែន​ថា​ស្រឡាញ់​គ្នា​ ជា​គូ​គ្រង​ត្រឹម​ត្រូវ​ហើយ​មិន​មាន​ទុក្ខ​នោះ​ទេ វា​តែង​តែ​មាន​ជា​ធម្ម​តា​ ដូច​ជា​​មាន​ការ​ទាស់​ចិត្ត​គ្នា​ខ្លះ​ របៀប​ដូច​អណ្តាត​និង​ធ្មេញ រួ​ច​ទៅ​ត្រូវ​គ្នា​វិញ​ និ​ង​មាន​ទុក្ខ​ផ្សេង​ៗ​ទៀត​ព្រោះ​ហេតុ​តែ​ការ​ស្រឡាញ់​ហួង​ហែង​ហ្នឹង​ឯង​ ។

តែ​បើ​មិន​គ្រប់​គ្រង​ចំណង់​តណ្ហា​ ឲ្យ​ឋិត​នៅ​ក្នុង​ក្រប​ខណ្ឌប្រពៃ​ណី​ និង​សីល​ធម៌​ទេ មាន​មួយ​ហើយ​មិន​ល្មម​ត្រូវ​ការ​មាន​ពី​រ​មាន​បី​ ឬ​ក៏​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ដោយ​ប្រ​ការ​ផ្សេង​ៗ​ មាន​ការ​រំលោភ​បំពាន​ដណ្តើម​កម្ម​សិទ្ធ​អ្នក​ដទៃ​ជា​ដើម​ យ៉ាង​នេះ​ទុក្ខ​ទោស​ភ័យ​វិបត្តិ​នឹង​តាម​មក​ជា​ប្រាកដ​ ផ្ទះ​ដែល​ធ្លាប់​តែ​សុខ​ស្ងប់​ ក៏​ក្លាយ​ទៅ​ជា​កន្លែង​ក្តៅ​ក្រហាយ​ឈ្លោះ​ប្រកែក​វាយ​តប់​ មាន​រឿង​ប្តឹង​ផ្តល់​ ឬ​រហូត​ដល់​ជ្រុល​សម្លាប់​ នាំ​ឲ្យ​ជាប់​គុក​ជាប់​ច្រវ៉ាក់​ទៀត​ផង​ ។

បើ​ការ​ស្រឡាញ់​ នោះ​ជ្រុល​ជ្រួស​ហួស​ព្រំ​ដែន​នៃ​សីល​ធម៌​ មិន​មាន​លោក​បាល​ធម៌​គឺ​ហិរិ​និង​ឱត្តប្បៈ (ខ្មាស​ខ្ពើម​បាប​ ខ្លាច​បាប​) គ្រប់​គ្រង​ទេ​ គឺ​វា​ចូល​ដល់​តណ្ហា​ងងឹ​ត​មុខ​ កាម​រាគៈ​បាំង​ភ្នែក​ ស្បែក​មុខ​ក្រាស់​ សម្លឹង​ឃើញ​ភេទ​ផ្ទុយ​គ្នា​ ថា​ជា​វត្ថុ​សម្រាប់​កំសាន្ត​សប្បាយ​ ឬ​សម្រាប់​ស្រាយ​ចំណង់​ ការ​ស្រេក​ឃ្លាន​របស់​ខ្លួន​ទៅ​ទាំង​អស់​ មិន​វៀរ​សូម្បី​តែ​កូន​តូច​ កូន​បង្កើត​ ឬ​កូន​ប្រ​សារ​ ដូច​មាន​ដំណឹង​ដែល​កើត​មាន​គួរ​ឲ្យ​ស្លុត​សង្វេគ​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​ ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ " បទ​ពិចារណា "

រៀប​រៀង​ដោយ​លោកគ្រូ​អគ្គ​បណ្ឌិត​ ប៊ុត-សាវង្ស ។
ដោយ​៥០០០​ឆ្នាំ​

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ៦៣,៥៥៥ ដង)
ភិក្ខុ​យមកៈ​មានទិដ្ឋិ​អាក្រក់
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ៣៧,៦៩១ ដង)
ម៉ែ​ស្រក់​ទឹក​ភ្នែក​ពេល​ម៉ែ​នឹក​កូន
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,០៥០ ដង)
ហេតុ​អ្វី​សត្វ​នរក​មិន​ស្លាប់?
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.17
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿