35
ថ្ងៃ ច័ន្ទ ទី ២៤ ខែ មិថុនា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២៣៩,៣១៩
Today
ថ្ងៃម្សិលមិញ ១៦៥,៨៣៥
ខែនេះ ៤,៦៦០,៦៣៤
សរុប ៤០៥,៤៤៣,៣៥៩
អានអត្ថបទ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ៨៥,១៤៩ ដង)

សេចក្ដី​ល្អ ពិត​មិនស្លាប់



ស្តាប់សំឡេង
 
សេចក្ដី​ល្អ ពិត​មិនស្លាប់

-សួរៈ ពេល​លោក​ឪពុក​ទទួល​អនិច្ចកម្ម​ទៅ សម្រាប់​នាង​ខ្ញុំ​ខ្លួន​ឯង កាល​ប្រៀបធៀប​សេចក្ដី​រលឹក​ដល់​គុណ​ឪពុកម្ដាយ ចិត្ត​ក៏​បាន​ចាស់​ក្លា​ឡើង ព្រោះ​ហេតុ​នោះ ទើប​រម្ងាប់​សេចក្ដី​សោកសៅ​បាន​ហើយ​បង្វែរ​សេចក្ដីសោក​សៅ​នោះ មក​ជា​ការ​ព្យាយាម​បំពេញ​តួនាទី​ទៅ។

ឆ្លើយៈ យ៉ាង​ណា​ក្ដី ការ​ធ្វើ​ឲ្យ​សេចក្ដីសោក​សៅ​ធូរស្បើយ​ទៅ​បាន ត្រូវ​អាស្រ័យគោល​ការណ៍​ពីរ​យ៉ាង​ជា​គូ​គ្នា គឺ​មួយ​រលឹក​ដល់​អ្នក​ស្លាប់ ដល់​រលឹក​ដល់​សេចក្ដី​ល្អ និង ឧបការគុណ​ដែល​លោក​បាន​ធ្វើ​ទុក នឹក​ដល់​សេចក្ដី​ស្រឡាញ់ មេត្តា និង សម្ពន្ធភាព​ដ៏​ប្រសើរ​ទាំង​ឡាយ ហើយបង្អោន​ទៅ​រក​ទី​ពីរ​ គឺ​រលឹក​ដល់​សេចក្ដី​ស្លាប់ ដែល​ជា​រឿង​ពិត​របស់​ធម្មជាតិ។ សូម្បី​ថា​យើង​ស្រឡាញ់​លោក​យ៉ាង​ណា​ក្ដី យើង​ក៏​មិន​អាច​ហាម​ឃាត់​ច្បាប់​ធម្មជាតិ​របស់​ការ​ពិត​នេះ​បាន​ដែរ។

- ពេល​ដែល​កាត់​នូវ​សេចក្ដី​សោកសៅ​នេះ​បាន​ហើយ អ្វីដែល​នៅ​សល់​គឺ​សេចក្ដី​ល្អ ដែល​ត្រូវ​នាំ​យក​មក​ប្រើ​ឲ្យ​ជា​ប្រយោជន៍នោះ​គឺ​ធម្មៈ ឬ​សេចក្ដី​ល្អ​របស់​លោក ដែល​ស្ថិត​នៅ​ដ៏​ជ្រាលជ្រៅ​ក្នុង​ចិត្ត​របស់​យើង ជា​សម្ពន្ធភាព​មួយ​សូម្បី​តែ​លោក​ទទួល​អនិច្ចកម្ម​ទៅ​ហើយ​ក្ដី តែ​សេចក្ដី​ល្អ​របស់​លោក​មិន​បាន​ស្លាប់ ហើយ​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​យើង​ជានិច្ច។

- ព្រោះ​ហេតុ​នោះ សូម្បី​ឪពុកម្ដាយ​ស្លាប់ តែ​ហាត់​ដូច​ជា​មិន​ស្លាប់ ព្រោះ​យើង​បាន​នាំ​យក​សេចក្ដី​ល្អ​របស់​លោក​មក​ទុក​ក្នុង​ចិត្ត​យើង ដូច​លោក​នៅ​ជាមួយ​យើង។ ត្រង់​នេះ​ទើប​ជា​រឿង​សំខាន់​យើង​កុំ​ទៅ​ជាប់ជំពាក់​ក្នុង​រូប​រាងកាយ ដែល​ជា​សង្ខារ​ តែ​គួរពិចារណា​ដល់​សារៈ ក្នុង​ជីវិត​របស់​លោក ដែល​ជា​សេចក្ដី​ល្អ ឬ ធម្មៈ​នោះ​ឯង ហើយយើង​នាំ​យក​តួរសេចក្ដី​ល្អ​នោះ​មក​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​យើង និង សេចក្ដី​ល្អ ដែល​លោក​បាន​ធ្វើ​ទុក ក៏​មិន​បាន​បាត់​ទៅណា គឺ​នៅ​នឹង​ខ្លួន​យើងនេះ​ឯង​មក​ជា​សាច់ ជាស្បែក ជា​ខ្លួនរបស់​យើង គឺ​ស្ថិត​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង។ ការ​ចងចាំ របស់​យើង ក៏​មិន​ដិត​ជាប់​នឹង​រូបធម៌ ដោយ​សំគាល់​ថា សាប​សូន្យ​អំពី​យើង​ទៅ​នោះ​មិន​មាន។ ព្រោះ​កាល​រលឹក​ដល់​សារៈ​នៃជីវិត គឺ​សេចក្ដី​ល្អ ដែល​លោក​បាន​ធ្វើ​ទុក គឺលោកមក​នៅ ក្នុង​ចិត្ត​យើង​គ្រប់​ពេល មិន​បាន​ឃ្លាត​ទៅណា​ឡើយ។ កាល​បើ​យ៉ាង​នោះ ចិត្ត​ក៏​សប្បាយ។

សួរៈ កាល​ជួប​នឹង​ហេតុ​ការណ៍​ប្រាកដ​ឡើង​ក្នុង​ជីវិត ការ​រលឹក​ដឹង​យ៉ាង​នេះ យើង​អាច​នាំ​មក​បង្រៀន​ខ្លួន​ឯង នឹង​ហ្វឹកហាត់​ដើម្បី​អភិវឌ្ឍ ដោយ​គោលការណ៍​យ៉ាង​ណា ទើប​ការ​អភិវឌ្ឍនោះ​បាន​ពេញលេញ​ជាក់​ច្បាស់​បាន។

-ឆ្លើយៈ នៅ​អាច​ពិចារណា​បាន​ទៀត​ថា លោក​ឪពុក​ អ្នកម្ដាយ មាន​សេចក្ដី​ប្រាថ្នា​ចំពោះ​កូន ចង់​ឲ្យ​កូន​ប្រព្រឹត្ត​យ៉ាង​នេះ​ឬ​យ៉ាង​នោះ។ តែ​ពេល​នេះ សេចក្ដី​ប្រាថ្នារបស់​លោក​បាន​ចូល​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​យើងៗ ត្រូវ​ព្យាយាម​បំពេញ​នូវ​កិច្ចការ​ផ្សេងៗ​ដូច​លោក​ធ្លាប់​បាន​សង្ឃឹម​ចំពោះ​យើង។ បើ​ធ្វើ​បាន​យ៉ាង​នេះ​ វា​ជា​រឿង​គុណធម៌​ដែល​ល្អ​ឥត​ខ្ចោះ។

ដកស្រង់​ចេញ​ពី​សៀវភៅ សុភមង្គល​គ្រួសារ​ជាសន្តិសុខ​សង្គម
ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៧៤,២០២ ដង)
ផ្កាឈូកផុតចាកទឹក និង ឧបមាផ្កាឈូក
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ៥៦,៣៤៧ ដង)
លះ​សុខ​តូច​ដូរ​យក​សុខ​ធំ​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.22
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿