images/articles/1949/Untitled-1-Recovered.jpg
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ២២,២៩០ ដង)
យល់ដឹងធម៌ពិត
បើមិនបានយល់ដឹងធម៌ពិត ដែលប្រាកដផ្លូវភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ក្នុងខណៈនេះឱ្យបានត្រឹមត្រូវតាម សេចក្តីពិតទេ គឺមិនអាចបដិបត្តិធម៌បានឡើយ ។មិនមានអ្នកណាបដិបត្តិធម៌បានទេ បើមិនបានយល់ មិន បានដឹងថា អ្វីជាធម៌ពិត ហើយធម៌ពិតកើតប្រាកដនៅទីណាទេ នោះ ។
ដូច្នេះ ចាប់ផ្តើមមុនអ្វីៗទាំងអស់ គឺសិក្សាស្តាប់ឱ្យបាន យល់ថា បដិបត្តិគឺអ្វី ។
images/articles/1958/Untitled-1-Recovered.jpg
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ២១,១០៩ ដង)
បុប្ផច្ឆត្តិយត្ថេរាបទាន
កាលព្រះដ៏ព្រះភាគព្រះនាមសិទ្ធត្ថ ជាច្បងក្នុងលោកប្រកបដោយតាទិគុណ ទ្រង់ប្រកាសនូវសច្ចៈ ញ៉ាំងពួកសត្វឲ្យរំលត់ទុក្ខ ខ្ញុំបានយកផ្កាឈូកដែលដុះក្នុងទឹក ជាទីរីករាយនៃចិត្តធ្វើជាឆត្រផ្កា ហើយបូជាព្រះសម្ពុទ្ធ ។
ឯព្រះសាស្តា ព្រះនាមសិទ្ធត្ថ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់គួរទទួលនូវគ្រឿងបូជា ទ្រង់ឋិតនៅក្នុងពួកភិក្ខុ ហើយសម្តែង
images/articles/1280/Untitled-1-Recovered.jpg
ផ្សាយ : ២៩ តុលា ឆ្នាំ២០២០ (អាន: ៣៦,៣៥៣ ដង)
កូនជាទីស្រឡាញ់!មនុស្សយើងគ្រប់គ្នាមិនត្រូវការទុក្ខ ត្រូវការតែសុខប៉ុណ្ណោះប៉ុន្តែព្រោះសត្វលោកត្រូវការសុខ ជាប់ជំពាក់នឹងសុខ ទើបមិនរួចពីទុក្ខ ។
សុខនិងទុក្ខប្រៀបដូចសត្វពស់មួយ ខាងក្បាលវាមានពិស ចូលទៅជិត វានឹងខាំ បើចាប់កន្ទុយវាពិតជាស្រួលដៃណាស់ តែបើមិនប្រញាប់លែងទេ វានឹងបែរក្បាលមកខាំបានដូចគ្នា ព្រោះទាំងក្បាលទាំងកន្ទុយវានៅក្នុងតួពស់តែមួយជាមួយគ្នា ។
សេចក្តីទុក្ខដូចជាក្បាលពស់ ឯសេចក្តីសុខដូចជាកន្ទុយពស់ ។ សប្បាយចិត្តជាសុខ ថ្នាំងថ្នាក់ចិត្តជាទុក្ខរមែងកើតអំពីម៉ែឪជាមួយគ្នា គឺអវិជ្ជានិងតណ្ហានោះឯង ។
ដូច្នេះហើយបានជាពេលខ្លះមាននូវសេចក្តីសុខហើយ ចិត្តក៏នៅមិនសប្បាយមិនស្ងប់ ទាំងដែលបាននូវរបស់ដែលពេញចិត្តផង ដូចជាបានលាភ បានយសជាដើម ។ បានមកហើយសប្បាយចិត្តក៏ពិតមែន តែវាក៏នៅមិនស្ងប់ពិតៗព្រោះនៅភ័យខ្លាចពីការបាត់បង់ ។
ការភ័យខ្លាចជាមូលហេតុមិនឲ្យមាននូវសេចក្តីស្ងប់ ។ ពេលខ្លះត្រូវវិនាសទៅពិតៗ ក៏រឹងរឹតតែជាទុក្ខក្រៃលែង ។ នេះសម្តែងឲ្យឃើញថាសុខពិតមែន តែមានទុក្ខច្រឡូកច្រឡំជាមួយផងហៅថា សាមិសសុខ គឺជាសុខដូចចាប់ពស់ត្រង់កន្ទុយឬដូចត្រីចាប់នុយនឹងផ្លែសន្ទូច ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1275/Untitled-1-Recovered.jpg
ផ្សាយ : ២៩ តុលា ឆ្នាំ២០២០ (អាន: ២០,៦៨១ ដង)
កូនជាទីស្រឡាញ់!ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា (បើបុគ្គលបានដឹងថាខ្លួនឯងជាទីស្រឡាញ់របស់ខ្លួន គប្បីរក្សាខ្លួនឲ្យជាការរក្សាដ៏ល្អ) ។ពាក្យថា (ខ្លួន) ក្នុងទីនេះ បានដល់ដំណើរជីវិតរបស់យើង ដំណើរជីវិតគឺជាក្រសែរបស់ចិត្ត ដូច្នេះដែលថារក្សាខ្លួន បានដល់ការរក្សាចិត្តហ្នឹងឯង ។ពាក្យថា (រក្សាខ្លួន) បានសេចក្តីថារក្សាចិត្តទូន្មានចិត្តគ្រប់គ្រងដំណើរជីវិតអប់រំព្រហ្មចរិយធម៌ ឲ្យមានភាពភ្លឺ ស្វាងរុងរឿង និងឲ្យបានជួបប្រសព្វចំពោះសេចក្តីសុខក្សេមក្សាន្ត ។
ឪពុកម្តាយបានបញ្ជាក់ប្រាប់កូនហើយ ថាកូនត្រូវប្រយ័ត្នចំពោះគំនិតគិតចង់បានសប្បាយ ព្រោះបើមិនបានប្រយ័ត្នចំពោះគំនិតនេះទេ វានឹងនាំឲ្យកូនរកការសប្បាយក្នុងផ្លូវបិសាច ហើយកូនត្រូវប្រយ័ត្នចំពោះចិត្តស្រឡាញ់របស់កូនរៀងរាល់ថ្ងៃទៀតផង ទោះជាស្រឡាញ់អ្វីក៏ដោយព្រោះចិត្តស្រឡាញ់នាំឲ្យមានការហួងហែង ការហួងហែងជាមាត់ជ្រោះដ៏រអិល គឺថាវាងាយនឹងធ្វើឲ្យកូនធ្លាក់ចុះទៅក្នុងជម្លោះឈ្លោះទាស់ទែង ពោលនូវពាក្យអាក្រក់ ពាក្យកុហកពាក្យញុះញង់ និងប្រព្រឹត្តការបៀតបៀនដោយអំពើឃោរឃៅផ្សេងៗណាស់ ។
បើកូនដឹងថា ខ្លួនជាទីស្រឡាញ់របស់ខ្លួនកូនពិតប្រាកដហើយកូនត្រូវប្រយ័ត្នប្រយែងឲ្យណាស់ ចំពោះកិលេសដែលមានក្នុងចិត្តកូនខ្លួនឯង ។ កូនត្រូវពិចារណានូវព្រះពុទ្ធភាសិតមួយបាទនេះចិត្ថំ គុត្ថំ សុខាវហំព្យាយាមដេញខ្មាំងពីចិត្តសន្តានគ្រប់គ្រងស្ងួនចិត្តដោយកម្មកល្យាណ នាំសុខមកបានក្សេមក្សាន្តពេកក្រៃ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1276/Untitled-1-Recovered.jpg
ផ្សាយ : ២៩ តុលា ឆ្នាំ២០២០ (អាន: ២៩,២៤៦ ដង)
កូនជាទីស្រឡាញ់!មនុស្សដែលមិនមានប្រមាទ រមែងមិនបណ្តែតបណ្តោយ សូម្បីតែគំនិត គឺជាអ្នកមាននូវស្មារតីគ្រប់គ្រងគំនិតរបស់ខ្លួន មិនភ្លាត់គំនិត ដូចជាការដើរដួលក្នុងផ្លូវរអិលឡើយ ។ជាធម្មតាក្នុងជីវិតរាល់ថ្ងៃ រមែងមានសុខ មានទុក្ខក្នុងចិត្តទៅគំនិតរបស់ខ្លួន ព្រោះហេតុដូច្នេះហើយទើបព្រះសម្មាសម្ពុទ្ធទ្រង់បង្រៀនឲ្យមនុស្សយើង ស្វែងរកនូវសេចក្តីសុខតាមផ្លូវចិត្តដោយការប្រយ័ត្ននូវគំនិតខ្លួនឯង ។ បើគ្រប់គ្រងគំនិតមិនបានទេ គំនិតហ្នឹងហើយដែលតែងតែបៀតបៀននូវចិត្តខ្លួនឯង នាំមកនូវទុក្ខរឿយៗឲ្យដល់ចិត្តសន្តាន រហូតដល់ហ៊ានប្រព្រឹត្តនូវអំពើឃោរឃៅ ។
គំនិតប្រៀបដូចជាភ្លើងអុស បើគ្រងបានល្អក៏ជាប្រយោជន៍ តែបើគ្រប់គ្រងមិនបានល្អទេ រមែងឆេះផ្ទះឆេះភូមិ ឆេះស្រុក ដូច្នេះហើយ ទើបបុគ្គលដែលមិនមានប្រមាទ រមែងប្រយ័ត្ននូវគំនិតនេះណាស់ ឯផលកម្រៃដែលត្រូវបានគឺសេចក្តីសុខស្ងប់ច្រើនៗ ។សូមកូនខំប្រឹងស្វែងរកនូវសេចក្តីសុខអំពីគំនិតរបស់ខ្លួនឯង ។
កូនគប្បីកំណត់ដឹងថារឿងរ៉ាវទាំងឡាយដែលមកដល់ជីវិតនេះ មិនមែននាំមកនូវសុខ ឬទុក្ខចូលដល់សន្តានចិត្តតែម្តងនោះទេ គឺវាអាស្រ័យនៅលើគំនិតឆ្លាតឬល្ងង់របស់ខ្លួន ដែលជាអង្គប្រកបខាងក្នុងសម្រេចឲ្យសុខឬទុក្ខក្នុងចិត្តកើតឡើង ។ក្រោកព្រឹកឡើង កូនត្រូវប្រាថ្នាសច្ចាក្នុងចិត្តថានឹងធ្វើល្អ និយាយល្អគិតល្អ ឲ្យបានប្រសើរជាងពីថ្ងៃមុន ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1279/Untitled-1-Recovered.jpg
ផ្សាយ : ២៩ តុលា ឆ្នាំ២០២០ (អាន: ២៩,៨២២ ដង)
ត្រូវគិតថា កូនជាមនុស្សសំខាន់សម្រាប់យើង
យើងកុំគិតឃើញថា កូនជាផលដែលបានមកពីរាគៈរបស់យើងតែម្យ៉ាងឲ្យសោះ កាលយើងគិតយ៉ាងនេះ យើងមិនជាអ្នកយកចិត្តទុកដាក់ចំពោះកូនឡើយ មិនព្យាយាមចិញ្ចឹមកូនឲ្យល្អ យ៉ាងណាក៏ដោយកូនវាជាឈាមជ័ររបស់យើងទាំងពីរនាក់ផងដែរ។ កាលដែលយើងមានកូនទៅបានអាស្រ័យការប្រជុំព្រមនៃបច្ច័យ ៣ គឺ៖
១- មាតាបិតានៅរួមគ្នា
២- មាតាមានរដូវ
images/articles/1282/Untitled-1-Recovered.jpg
ផ្សាយ : ២៩ តុលា ឆ្នាំ២០២០ (អាន: ១៥,៧១៣ ដង)
កូនជាទីស្រឡាញ់!កូនត្រូវសិក្សានូវចំនុចនៃទានទាំង១០នេះគឺ
១. ឲ្យទានមិនត្រូវសង្ឃឹមផល អ្នកទទួលមិនគួរភេ្លច ។
២. បើមិនធ្វើល្អទេរស់នៅ ១០០ ឆ្នាំក៏ពុំមានប្រយោជន៍ដែរ ។
៣. បើឃើញតែពីបានទេ កុំសង្ឃឹមទឹកចិត្តអ្នកដទៃ ។
៤. កុំទុកចិត្តមនុស្សដែលគិតតែពីប្រយោជន៍ខ្លួនឯង ។
៥. មនុស្សល្អរមែងពេញចិត្តជួយឲ្យគេបានសុខ ។
៦. មនុស្សត្រូវចេះឲ្យទានបើមិនច្រើនក៏តិចដែរ ។
៧. ឲ្យទានរមែងបានមិត្ត និងកម្ចាត់គំនុំក្នុងចិត្ត ។
៨. ឲ្យទានដូចជាការនាំទ្រព្យចេញពីផ្ទះដែលត្រូវភ្លើងឆេះ ។
៩. ទានគឺជាស្បៀងក្នុងដំណើរផ្លូវទៅកាន់ព្រះនិព្វាន ។
១០. ចេះឲ្យទានហើយ មិនគួរបៀតបៀនសត្វទេ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1285/Untitled-1-Recovered.jpg
ផ្សាយ : ២៩ តុលា ឆ្នាំ២០២០ (អាន: ២៧,៨៤៨ ដង)
អវជាតបុត្រ
អវជាតបុត្រជាកូនបាប ដែលបានរៀបរាប់មកពីខាងដើមហើយ។ ដើម្បីកុំឲ្យយើងជួបប្រទះកូនបាប ខ្លួនយើងជាឪពុកម្ដាយត្រូវធ្វើបុណ្យទាន រក្សាសីលឲ្យបានល្អ ហើយសច្ចាប្រាថ្នា សូមឲ្យជួបតែកូនបុណ្យ ដោយអំណាចបុណ្យដែលបានធ្វើនេះ។ ព្រោះហេតុអ្វី ទើបត្រូវប្រាថ្នាកូនបុណ្យព្រោះថា កូនបុណ្យនាំមកនូវសេចក្ដីចម្រើន កូនបាបនាំមកនូវសេចក្ដីវិនាស
images/articles/1286/Untitled-1-Recovered.jpg
ផ្សាយ : ២៩ តុលា ឆ្នាំ២០២០ (អាន: ៤៦,៧១១ ដង)
ការគោរពឱនលំទោន
កូនជាទីស្រឡាញ់
កូនត្រូវសិក្សានូវចំណុចនៃការគោរពឱនលំទោនទាំង៧ នេះគឺ
១. មនុស្សត្រូវមានកិរិយាសុភាព ដូចផ្កាឈើដែលមានក្លិនក្រអូប ។
២. មារយាទទន់ភ្លន់ជាមិត្តនឹងគុណធម៌ ដែលមិនបែកគ្នាឡើយ ។
៣. មនុស្សល្អរមែងសាងគុណធម៌ព្រមឲ្យអ្នកដទៃល្អជាងខ្លួន ។
៤. អ្នកដែលស្គាល់ខ្លួណឯងដោយល្អ រមែងមិនលើកតម្កើងខ្លួនឡើយ ។
images/articles/1767/textd-15257koilkjkh.png
ផ្សាយ : ០៨ តុលា ឆ្នាំ២០២០ (អាន: ១០,២៥២ ដង)
ពុទ្ធសាសនសុភាសិតដែលមានមកក្នុងគម្ពីរធម្មបទដ្ឋកថា ជាសុភាសិតគាថាមានសេចក្តីដ៏ពីរោះ គួរជាទីជ្រះថ្លាចង់ស្តាប់ ដោយហេតុថា ធម៌នេះដែលប្រជាជនក្នុងសកលលោក តែងត្រូវការ តែប្រាថ្នាចង់បានគ្រប់ៗគ្នា ។
ធម្មដែលមាននៅក្នុងផ្ទៃនៃព្រះពុទ្ធគាថានេះ ឈ្មោះថា ពរ ប្រែថា (ធម៌ដ៏ប្រសើរ) ជាធម៌កើតមានដោយ អបចាយនៈ គឺការកោតក្រែង ន័យខ្លះឈ្មោះថា (ឥដ្ឋកន្តធម៌)
images/articles/1769/textd-1gfhrty45yeyrgs.png
ផ្សាយ : ០៨ តុលា ឆ្នាំ២០២០ (អាន: ១៤,០៦៧ ដង)
កិច្ចឬឧបាយដែលសម្រាប់សង្គ្រោះ ឬស្រោចស្រង់គ្នានឹងគ្នា ឲ្យបានមូលមិត្រហៅថា សង្គហៈៗ នេះចែកចេញជា ៤យ៉ាងគឺ៖
១. ទានៈ ការចែករំលែកឲ្យ
២. បេយ្យវជ្ជៈ ការពោលពាក្យពីរោះគួរឲ្យចាប់ចិត្ត
៣. អត្តចរិយា ការប្រព្រឹត្តឲ្យជាប្រយោជន៍ដល់គ្នានឹងគ្នា
៤. សមានត្តតា ភាពជាអ្នកតាំងខ្លួនឲ្យស្មោះចំពោះបុគ្គលផងគ្នា ។
សង្គហធម៌ទាំង៤នេះ តែងប្រមូលជនទាំងឡាយ
images/articles/1768/textd-1rdge4t5erger.png
ផ្សាយ : ០៨ តុលា ឆ្នាំ២០២០ (អាន: ១២,៩៦៤ ដង)
ជនជាតិខ្មែរភាគច្រើនមានសម្បុរស្រអែម គឺមិនខ្មៅពេក មិនសពេក មានកម្ពស់មធ្យមប្រមាណ១៦០ស.ម. សម្បុរភ្នែកទ្រង់ខ្មៅ សក់រួញឬរួញអង្គាដី មិនធាត់មិនស្គម លលាដ៍ក្បាលមិនវែង មិនមូល គឺ កណ្តាល បបូរមាត់មិនក្រាស់ពេក មិនស្តើងពេក ។
លក្ខណៈដូច្នេះ យើងអាចប្រៀបធៀបស្រដៀងឬលក្ខណៈដូចពួកមនុស្សនៅលើកោះមេឡាណេស៊ី តាំងនៅលើផ្ទៃសមុទ្រប៉ែកខាងកើត
images/articles/579/Untitled-1.jpg
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៥១,៦៩៧ ដង)
ជីវិតនិងពេលវេលា
គេតែងនិយាយថា ”ពេលវេលា គឺជាមាសប្រាក់”តាមពិតពាក្យនិយាយនេះ មិនទាន់ត្រឹមត្រូវទាំងស្រុងនៅឡើយទេ ព្រោះថាមាសប្រាក់ដែលបាត់បង់ទៅ ជួនកាលអាចរកមកវិញបាន តែពេលវេលាដែលកន្លងទៅ មិនអាចត្រឡប់មកវិញបានទេ។
images/articles/578/Untitled-1.jpg
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៣៣,៩៣០ ដង)
លក្ខណៈរបស់អមិត្ត ៤ យ៉ាង
បិដក
ចត្តារោមេ គហបតិបុត្ត អមិត្តា មិត្តប្បដិរូបកា វេទិតព្វា អញ្ញទត្ថុហរោ អមិត្តោ មិត្តប្បដិរូបកោ វេទិតព្វោ វចីបរមោ អមិត្តោ មិត្តប្បដិរូបកោ វេទិតព្វោ
images/articles/575/Untitled-1.jpg
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៣២,៥៩១ ដង)
ទោសនៃការផឹកទឹកស្រវឹង ៦យ៉ាង
បិដក
ឆ ខោមេ គហបតិបុត្ត អាទីនវា សុវាមេរយមជ្ជប្បមាទនានុយោគេ សន្ទិដ្ឋិកា ធនជានិ កលហប្បវឌ្ឍី រោគានំ អាយតនំ អកិត្តិសញ្ជននី
images/articles/573/Untitled-1.jpg
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៣៣,៥០៣ ដង)
តុល្យភាពនៃជីវិត
គ្រប់បុថុជ្ជន (ជនដែលមានកិលេស) ដែលមិនបានស្តាប់នូវធម៌របស់ ព្រះអរិយៈ មិនត្រឹមតែប្រកាន់មាំក្នុងនាមរូបនេះប៉ុណ្ណោះទេ