អានអត្ថបទ
ផ្សាយ : ២៩ តុលា ឆ្នាំ២០២០ (អាន: ២៦,២៧០ ដង)
អវជាតបុត្រ

|
អវជាតបុត្រ
អវជាតបុត្រជាកូនបាប ដែលបានរៀបរាប់មកពីខាងដើមហើយ។ ដើម្បីកុំឲ្យយើងជួបប្រទះកូនបាប ខ្លួនយើងជាឪពុកម្ដាយត្រូវធ្វើបុណ្យទាន រក្សាសីលឲ្យបានល្អ ហើយសច្ចាប្រាថ្នា សូមឲ្យជួបតែកូនបុណ្យ ដោយអំណាចបុណ្យដែលបានធ្វើនេះ។ ព្រោះហេតុអ្វី ទើបត្រូវប្រាថ្នាកូនបុណ្យព្រោះថា កូនបុណ្យនាំមកនូវសេចក្ដីចម្រើន កូនបាបនាំមកនូវសេចក្ដីវិនាស ដូចព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា៖ អតិជាតំ អនុជាតំ បុត្តិមិច្ឆន្តិ បណ្ឌិតា អវជាតំ ន ឥច្ឆន្តិ យោ ហោតិ កុលគន្ធនោ ឯតេ ខោ បុត្តា លោកស្មឺ យេ ច ភវន្តិ ឧបាសកា សទ្ធាលីលេន សម្បន្នា វទញ្ញូ វីតមច្ឆរា ចន្ទោ អព្ភឃនា មុត្តោ បរិសាសុ វិរោចតិ។ បណ្ឌិតទាំងឡាយ តែងប្រាថ្នាអតិជាតបុត្រនិងអនុជាតបុត្រ មិនប្រាថ្នាអវជាតបុត្រដែលជាកូនផ្ដាច់បង់ត្រកូលឡើយ។ កូនទាំងនោះឯងតែងមានក្នុងលោក ម្យ៉ាងទៀត កូនទាំងឡាយណា ជាឧបាសក (កូនទាំងនោះ) ឈ្មោះថា ជាអ្នកបរិបូណ៌ដោយសទ្ធាលនិងសីល ជាអ្នកដឹងពាក្យពេចន៍ ជាអ្នកប្រាសចាកសេចក្ដីកំណាញ់រមែងរុងរឿងក្នុងពួកបរិស័ទ ដូចជាព្រះច័ន្ទដែលផុតស្រឡះហើយចាកដុំនៃពពកដូច្នោះ។ ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌ ដោយ៥០០០ឆ្នាំ |