images/articles/1930/Untitled-1-Recovered.jpg
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ៦៤,៨៨៦ ដង)
បរិវដ្តៈ ៣ ក្នុងខន្ធ ៥
ស្រង់ចាក យមកសូត្រ
ភិក្ខុយមកៈមានទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះថា អាត្មាអញយល់ច្បាស់នូវធម៌ដែលព្រះដ៏មានព្រះភាគសំដែង ហើយថា ភិក្ខុជាខីណាស្រព តែទម្លាយកាយហើយ ខាងមុខ អំពីសេចក្តីស្លាប់ទៅ រមែងដាច់សូន្យ មិនកើតទៀតទេ ។
ព្រះសារីបុត្របានជួយដោះទិដ្ឋិអាក្រក់ ឱ្យចេញអំពី សន្តាននៃព្រះភិក្ខុយមកៈ ដោយបានតាំងនូវសំនួរក្នុងបរិវដ្តៈ ៣
images/articles/2208/Untitled-1-Recovered.jpg
ផ្សាយ : ២៣ មិថុនា ឆ្នាំ២០២១ (អាន: ២៤,៥១៦ ដង)
រដ្ឋបាលត្ថេរ (សុ. ខុ. ថេរគាថា បិ. ៥៧ , ទំ. ៥៥ - ៦០)
អ្នកចូលមើលនូវអត្តភាព ដែលធ្វើឲ្យវិចិត្រ ជាទីប្រជុំនៃដម្បៅដែលតាំងឡើងព្រមហើយ ( ដោយឆ្អឹង ៣០០ កំណាត់ ) ជាអត្តភាពក្តៅក្រហាយ ដែលជនពាលត្រិះរិះដោយច្រើន ជាអត្តភាពមិនទៀងទាត់ ឋិតថេរ ។ អ្នកចូរមើលនូវរូប ដែលធ្វើឲ្យវិចិត្រដោយកែវមណី និង កណ្ឌល ដែលឆ្អឹង និងស្បែករួបរឹតហើយ ( រូបនោះ ) រមែងល្អដោយសារសម្ពត់ទាំងឡាយ
images/articles/980/rter434rtefer43434we.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ១៩,៩១៤ ដង)
បុគ្គលដែលជាមិត្តគិតយកតែប្រយោជន៍ខ្លួន មានលក្ខណៈ ៤ យ៉ាងគឺ៖
១. អញ្ញទត្ថុហរោ ហោតិ គិតចង់បានអ្វីៗអំពីមិត្តតែម៉្យាង ដោយសេចក្តីថា ជាអ្នកមានដៃទទេមកកាន់ផ្ទះរបស់សម្លាញ់ ហើយពោលសរសើររបស់នេះ របស់នោះ ដែលជាសម្បត្តិទ្រព្យរបស់សម្លាញ់ ឬក៍និយាយថា មានអ្នកដទៃសរសើរយ៉ាងនេះ យ៉ាងនោះ ជួនកាលក៏ចាប់កាន់បបោសអង្អែល ស្ទើរសុំស្ទើរមិនសុំ រហូតទាល់តែបានសម្រេចតាមបំណង ។ មនុស្សណាដែលហៅយើងថាមិត្តៗ ប៉ុន្តែចង់តែបានសម្បត្តិទ្រព្យរបស់យើង មនុស្សនោះជាមិត្តប្លម មិនមែនជាមិត្តពិតប្រាកដទេ បើយើងឲ្យញយៗ ថ្ងៃក្រោយសុំត្រង់ៗតែម្តង មនុស្សនេះឲ្យមិនចេះគ្រប់ទេ ថ្ងៃណាឈប់ឲ្យ គេដើរនិយាយប្រាប់គេឯងថា យើងអាក្រក់ចិត្តមិនបាន ខ្វេះកកាយរឿងនេះរឿងនោះសំអុយឈ្មោះយើងនេះហើយទោសរបស់ អភិជ្ឈា យើងវិញក៏អញ្ចឹងដែរ ត្រូវការពារឲ្យណាស់ ចំពោះអភិជ្ឈានេះ ព្រោះវាអាចឲ្យយើងលួចប្រាក់គេទាំងដែលមិនដឹងថាខ្លួនឯងជាចោរទៀតផង ។
២. អប្បេន ពហុមិច្ឆតិ ប្រាថ្នាចង់បានរបស់ច្រើនៗ អំពីសម្លាញ់ ដោយគ្រាន់តែឲ្យអ្វីៗដល់សម្លាញ់បន្តិចបន្តួចប៉ុណ្ណោះ គឺយករបស់តូចទាក់យករបស់ធំ ។
៣. ភយស្ស កិច្ចំ ន ករោតិ មិនជួយធ្វើកិច្ចការសម្លាញ់នៅពេលដែលសម្លាញ់មានភ័យ មនុស្សរបៀបនេះ គឺទាល់តែមានវិបត្តិអ្វីមួយខ្លួនឯង ទើបរត់មកជួយធ្វើកិច្ចការងារឲ្យយើង មិនមែនជួយដោយស្មោះ ស្រឡាញ់យើងទុកជាមិត្តពិតប្រាកដនោះទេ ។
៤. សេវតិ អត្ថការណា សេពគប់មិត្តព្រោះហេតុតែប្រយោជន៍ផ្ទាល់ខ្លួន មនុស្សរបៀបនេះ មិនឃើញគុណតម្លៃនៃចិត្តសប្បុរសរវាងគ្នានិងគ្នាទេ គេមករាប់អានយើងព្រោះយើងមានលុយ ឬអ្វីៗដែលគេចង់បានអំពីយើងតែប៉ុណ្ណោះ ។
ការងារជ្រើសរើសមិត្ត ជួនកាលមួយជីវិតរកមិត្តពិតប្រាកដតែម្នាក់មិនបានផង មានមិត្តខ្លះតណ្ហាក្រាស់ក្បត់ចិត្តយើង ប៉ុន្តែវាអាចមកអំពីខ្លួនយើងផងដែរ ដែររកមនុស្សល្អមកធ្វើជាមិត្តមិនបាន ព្រោះមារយាទយើងវាអន់ពេក ដូច្នេះដើម្បីកុំឲ្យខកខានមិនបានមិត្តល្អ ត្រូវអធិដ្ឋានចិត្តខ្លួនឯង យកកុសលធម៌ជាមិត្តដោយការប្រព្រឹត្តជួយខ្លួនឯង បើយើងប្រព្រឹត្តល្អជាប់លាប់ហើយ បាបមិត្តរមែងឃ្លាតឆ្ងាយអំពីយើង ម្តងម្នាក់ៗ ទីបំផុតយើងនឹងបានមិត្តដ៏ល្អជាពុំខាន ក្នុងសេចក្តីនេះសំខាន់គឺជួយខ្លួនឯងជាមុនសិន ។
ដកស្រង់ចេញពីសៀវភៅ "មនុស្សនិងការងារ "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/2485/image.jpeg
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២១ (អាន: ៥៧,៥០៧ ដង)
៙ បើសូម្បីតែខ្លួនយើង ក៏ត្រូវចោលខ្លួនឯងដែរ គឺចោលអត្តភាពខន្ធ ៥ ដើម្បីបានរួចពីទុក្ខ តើយើងគិតមិនឲ្យអ្នកដទៃចោលយើងយ៉ាងម៉េច យើងមិនមែនជាព្រះនិព្វាន ដើម្បីបានជាទីពឹងឲ្យដល់អ្នកដទៃនោះឯណា ដូច្នេះ យើងត្រូវចេះគិតឲ្យខ្លួនឯង និងឲ្យអ្នកដទៃ បានទីពឹងពិតប្រាកដ ទើបត្រឹមត្រូវ ៕៚
ប.ស.វ.
ដោយ៥០០០ឆ្នាំ
images/articles/2274/Untitled-1-Recovered.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ២០,៥៦៨ ដង)
ក្នុងពេលដែលចិត្តកើតរោគម្ដងៗ
ធ្វើឲ្យកើតឡើងនូវ ទោស ៦ យ៉ាងគឺៈ
១- អនករណ ធ្វើឲ្យងងឹតងងល់
២- អចក្ខុករណ ធ្វើមិនឲ្យចក្ខុឃើញធម៌ពិត
៣- អញ្ញាណករណ ធ្វើមិនឲ្យមានប្រាជ្ញាឃើញធម៌ពិត
៤- វិឃជបក្ខិក ធ្វើឲ្យប្រព្រឹត្តទៅក្នុងសេចក្ដីចង្អៀតចង្អល់
៥- បញ្ញានិរោធក ធ្វើឲ្យរលត់នូវប្រាជ្ញា
៦- អនិព្វានសំវត្តនិក ធ្វើមិនឲ្យប្រព្រឹត្ត ដើម្បីព្រះនិព្វាន។
សភាពនៃចិត្តដែលកើតឡើងមានអកុសល
images/articles/2276/Untitled-1-Recovered.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ២៨,៩១៤ ដង)
ហេតុអ្វីបានជាសត្វលោកយើង ឃើញគេមានសេចក្ដីសុខមានយសជាដើមហើយក៏ច្រណែននឹងអ្នកដទៃនោះៗមកអំពីក្នុងចិត្តមិនមានមេត្តាគឺសេចក្ដីរាប់អាន មិនមានមុទិតាគឺសេចក្ដីត្រេកអរតាមនៅពេលដែលអ្នកដទៃមានសេចក្ដីសុខជាដើម គួរពិចារណាតាមព្រះពុទ្ធដីកាថា អ្នកណាៗ ក៏ធ្លាប់ជាមាតាបិតា ជាញាតិ របស់ខ្លួនដែរ ក្នុងសសង្សាវដ្ដកន្លងមក អស់កាលដ៏យូរអង្វែងរាប់ជាតិប្រមាណមិនបាន ដូច្នេះហើយ បើយើងច្រណែនស្អប់ខ្ពើមនឹងអ្នកដទៃ ហាក់ដូចជាស្អប់ច្រណែននឹងមាតាបិតាបង្កើត បងប្អូនបង្កើតរបស់ខ្លួនដូច្នោះ សូមមេត្តាពិចារណានូវទោស កំហុសនៃសេចក្ដីច្រណែនមានច្រើនណាស់ ដូចជាៈ
- សេចក្ដីច្រណែន អាចនាំឲ្យបែបបាក់ញាតិមិត្ត
- សេចក្ដីច្រណែន អាចធ្វើឲ្យខ្លួនសាងកម្មពៀរវេរាដ៏ច្រើន
- សេចក្ដីច្រណែន អាចធ្វើឲ្យខ្លួនវិកលចរិត (ឆ្កួត)
- សេចក្ដីច្រណែន អាចធ្វើឲ្យខ្លួនអស់សតិបញ្ញា
- សេចក្ដីច្រណែន អាចធ្វើឲ្យខ្លួនចេះរមិលគុណអ្នកដទៃ
- សេចក្ដីច្រណែន អាចធ្វើឲ្យខ្លួនចេះនិយាយញុះញង់
- សេចក្ដីច្រណែន អាចធ្វើឲ្យខ្លួនសម្លាប់គ្នានឹងសម្លាប់ខ្លួនឯងបាន
- សេចក្ដីច្រណែន អាចធ្វើឲ្យខ្លួនស្អប់មនុស្សល្អ
- សេចក្ដីច្រណែន អាចធ្វើឲ្យខ្លួនអស់ញាតិមិត្ត
- សេចក្ដីច្រណែន អាចធ្វើឲ្យខ្លួនអស់កិត្តិយស
- សេចក្ដីច្រណែន មិនអាចធ្វើឲ្យខ្លួនញញឹមបានទេ
- សេចក្ដីច្រណែន អាចធ្វើឲ្យខ្លួនទៅកាន់អបាយភូមិ
- សេចក្ដីច្រណែន អាចធ្វើឲ្យខ្លួនកើតក្នុងត្រកូលថោកទាប
- សេចក្ដីច្រណែន អ្នកដទៃជាចំនុចខ្សោយរបស់ខ្លួន
- សេចក្ដីច្រណែន គឺជា អកុសលប្រចាំជីវិត
- សេចក្ដីច្រណែន ធ្វើឲ្យវិនាសចាកសីលគុណជាដើម
- សេចក្ដីច្រណែន មិនអាចឃើញសច្ចធម៌បាន
- សេចក្ដីច្រណែន អាចធ្វើឲ្យខ្លួនវិនាសដូចភិក្ខុទេវទត្ត
មុទិតាជាធម៌សម្លាប់សេចក្ដីច្រណែនបាន ។
ដកស្រង់ចេញពីសៀវភៅ មេត្តាចិត្ត
រៀបរៀងដោយ កែវ វិមុត្ត
ដោយ៥០០០ឆ្នាំ
images/articles/2277/Untitled-1-Recovered.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ២៣,៤៦៥ ដង)
គ្រឿងការពារជីវិតប្រចាំថ្ងៃ
ក្នុងសេចក្ដីនេះផងដែរ យើងធ្លាប់តែមានការរស់នៅដោយសេចក្ដី សំអាងជឿជាក់ទៅលើខ្លួនឯងថា អាត្មាអញមានជីវិតរស់នៅបានយូរ មានទ្រព្យសម្បត្តិច្រើន មានបរិវារ មានអំណាចមិនសូវជាមានរោគ ដូច្នេះហើយបានជាមានសេចក្ដីប្រមាទ មិនសូវគិតទៅដល់សេចក្ដីស្លាប់ប៉ុនណាទេ។
ទុកជាយ៉ាងនេះក្ដី មានមនុស្សមិនតិចនាក់ទេ ដែលមានជីវិតដូចជាបាន
images/articles/2314/Untitled-1-Recovered.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ៧,៩៣៩ ដង)
បាណាតិបាតរបស់អ្នកដឹងថាមានទោសនិងអ្នកមិនដឹង
អ្នកធ្វើបាណាតិបាត ម្នាក់ដឹងថាអំពើនេះជាបាបមានទោសមិនគួរធ្វើ តែក៏ធ្វើដោយហេតុណាមួយ ម្នាក់ទៀតនោះមិនដឹងថា ការធ្វើដូច្នេះជាទោសជាបាប ហើយក៏ធ្វើទៅបណ្ដាបុគ្គលទាំងពីរនេះ អ្នកធ្វើបាណាតិបាតដោយមិនដឹងថាជាបាបអកុសល រមែងមានទោសច្រើនជាងអ្នកដឹងថា ជាបាបជាអកុសល ព្រោះជាអ្នកប្រកបដោយមិច្ឆាទិដ្ឋិ
images/articles/2315/Untitled-1-Recovered.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ៣៧,៤៤៦ ដង)
ផ្លូវដ៏ប្រសើរសម្រាប់ជីវិត
ក្នុងការដើរផ្លូវវាសំខាន់ខ្លាំងណាស់ សម្រាប់មនុស្សលោកដែលប្រាថ្នាដើម្បីស្វែងរកផលប្រយោជន៍ ទាំងបច្ចុប្បន្ន ដើម្បីទុកផលទៅដល់អនាគតនេះហើយ ជាសេចក្ដីប្រាថ្នាគ្រប់ៗគ្នា។
ចំពោះអ្នកដើរផ្លូវ រមែងមានគ្រោះថ្នាក់ជាច្រើន ដែលយើងនឹកមិនដល់ ស្មានមិនត្រូវ ទាំងនេះតើមកពីមូលហេតុអ្វី? យើងមិនសូវជាបានគិតប៉ុន្មានទេ ដោយសារតែយើងគិតថាវាស្រួល
images/articles/2507/image.jpeg
ផ្សាយ : ២១ កុម្ភះ ឆ្នាំ២០២១ (អាន: ៣០,៩៤២ ដង)
អ្វីដែលគួរព្យាយាម... គឺការសិក្សា
អ្វីដែលគួរប្រាថ្នា... គឺព្រះនិព្វាន
អ្វីដែលគួរមាន... គឺសតិបញ្ញា
អ្វីដែលគួរត្រូវការ... គឺកល្យាណមិត្ត
អ្វីដែលគួរប្រព្រឹត្ត... គឺការរក្សាចិត្ត
អ្វីដែលគួរបិទ... គឺអកុសលមូល
អ្វីដែលគួរលើកទូល... គឺវិជ្ជា
អ្វីដែលគួរយកជាគ្នា... គឺបុណ្យ
អ្វីដែលគួរអត់ធន់... គឺការមើលងាយ
អ្វីដែលគួរនិយាយ... គឺពាក្យខ្លឹមសារ
អ្វីដែលគួរមេត្តា... គឺសត្វលោក
អ្វីដែលគួរបរិភោគ... គឺបីតិក្នុងធម៌
អ្វីដែលគួរដឹងដោយល្អ...គឺគុណម៉ែឳ
អ្វីដែលគួរឲ្យត្រូវ... គឺសម្មាបដិបត្តិ
អ្វីដែលគួរកម្ចាត់... គឺអវិជ្ជា
អ្វីដែលគួរវន្ទា... គឺគុណព្រះពុទ្ធ
អ្វីដែលគួរលំអុត... គឺគុណព្រះធម៌
អ្វីដែលគួរសាទរ... គឺគុណព្រះសង្ឃ
អ្វីដែលគួរតម្រង់... គឺចិត្តរបស់ខ្លួន
អ្វីដែលគួរគេចពួន...គឺកាមគុណ
អ្វីដែលគួរជាដើមទុន... គឺសទ្ធា
អ្វីដែលគួរគាំពារ... គឺសីល
អ្វីដែលគួរកុំខ្ជិល... គឺសុត:
អ្វីដែលគួរជាឥស្សរ: គឺចាគៈ
អ្វីដែលគួរដល់អរិយមគ្គ... គឺបញ្ញា
អ្វីដែលគួរសិក្សា... គឺសតិប្បដ្ឋាន
អ្វីដែលគួរបាន... គឺវិមុត្តិ
អ្វីដែលគួររួចផុត... គឺសេចក្ដីទុក្ខ
អ្វីដែលគួរទៅមុខ... គឺព្យាយាមក្នុងកុសល
អ្វីដែលគួរដល់... គឺព្រះនិព្វាន ៕៚
ប.ស.វ.
ដោយ៥០០០ឆ្នាំ
images/articles/1846/Untitled-1-Recovered.jpg
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២១ (អាន: ១៧,២០៣ ដង)
បញ្ញាជាឈ្នាន់ដើម្បីតភ្ជាប់សម្ពន្ធភាព
-សួរៈ ក្នុងសង្គមទូទៅ ការឋិតថេរក្នុងជីវិតប្រការមួយគឺការតាំងនៅនៃជីវិតគ្រួសារ។ ការនៅរួមជាមួយសមាជិកគ្រប់គ្នាវាផ្ទុយ ពីសភាពរបស់អ្នកបដិបត្តិធម៌ ដែលត្រូវលះការជាប់ជំពាក់ក្នុងគ្រួសារ ដើម្បីស្វែងរកឥស្សរភាព។ ការឃើញដូចដែលពោលមកនេះ បញ្ជាក់ ពីវិថីជីវិតតាមផ្លូវលោក និង ផ្លូវធម៌។ យើងមានវិធីយ៉ាងណា
images/articles/1643/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ៤៣,៣៨១ ដង)
នារីគ្រប់លក្ខណ៍
យើងជាស្រីណាកូន ត្រូវតែសុភាពរាបសាជានិច្ចដើម្បីលើកតម្កើងសង្គមរបស់យើង ដែលដូនតារបស់យើងខំរក្សាទុកជាយូរមកហើយជាប្រពៃណីដែលល្អសម្រាប់បន្សល់ឲ្យកូនស្រីប្រុសជាអ្នកថែរក្សា។
នារី ដែលប្រកបដោយលក្ខណៈ ៣១ ប្រការហៅថា ស្ត្រីគ្រប់លក្ខណ៍គឺមិនចេះអេចអូច និយាយដើមគួរ ១ ចេះគួរសមទទួលមាតាបិតា និងស្វាមី ១ ដឹងគុណ
images/articles/1639/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ៣១,១៣៧ ដង)
បើតាំងខ្លួនជាមនុស្សត្រូវតែបង្អុរទឹកភ្លៀងឲ្យបានគ្រប់ស្រុកប្រទេស
អ្នកមានទាំងឡាយ ដែលបានរស់នៅលើគំនរនៃទ្រព្យសម្បត្តិ ដែលហៅបានថា មហាសេដ្ឋីនៅក្នុងលោកនេះ គឺត្រូវតែចេះជួយសង្គ្រោះដល់អ្នកក្រីក្រនៅក្នុងទ្វីបលោកានេះ ខ្ញុំមិនមែនចង់មានន័យថា ឲ្យអ្នកមានទ្រព្យទាំងឡាយ ដើរជួយសង្គ្រោះគ្រប់ប្រទេសនៅក្នុងលោកនេះឡើយ
images/articles/1620/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ១៩,៤០៥ ដង)
ឱវាទព្រះសាស្ដាបណ្ដាំលោកគ្រូ
លោកគ្រូជាម្ចាស់បានសម្ដែង ខ្ញុំព្រះករុណានាងខ្ញុំបានស្ដាប់មកថា ព្រះសម្មាសម្ពុទ្ធបរមសាស្ដាទ្រង់ត្រាស់ថាម្នាលភិក្ខុទាំងឡាយ តថាគតបានសម្រេចដល់សេចក្ដីសុខដែលមិនអាស្រ័យកាមទៀតទេ។ ព្រមជាមួយគ្នានោះ ព្រះអង្គបានសម្ដែងដាស់តឿនអ្នកប្រព្រឹត្តធម៌ឲ្យចាំទុកថា បើអរិយសាវ័ក បានឃើញច្បាស់តាមសេចក្ដីពិត
images/articles/1614/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ២៦,២១៦ ដង)
អានិសង្សនៃការឲ្យទាន
អានិសង្សនៃការឲ្យទាន មានផលដែលនាំទៅរកសេចក្ដីល្អយ៉ាងពិតប្រាកដទាំងបច្ចុប្បន្ន ទៅរកបរលោក មានប្រយោជន៍ទៅដល់ជនជាច្រើនទៀតដែលយើងមិនធ្លាប់បានដឹងទៀតផង។
១- អ្នកណាឲ្យទាន ដោយប្រាថ្នាផលមកវិញ យ៉ាងណាមួយក្នុងភពខាងមុខកាលស្លាប់ហើយ នឹងទៅកើតទេវតាជាន់ចាតុម្មហារាជិកា។
២- អ្នកណាឲ្យទាន ដោយមិនប្រាថ្នាផលតបមកវិញ
images/articles/1613/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ២២,២១១ ដង)
សប្បុរសទាន ៥ យ៉ាង
១. សក្កច្ចំ ទានំ ទេតិ ឲ្យទានដោយគោរព ចំពោះវត្ថុដែលគួរឲ្យ
២. ចិតឹ កត្វា ទានំ ទេតិ ឲ្យទានដោយតាំងចិត្តគោរពចំពោះ វត្ថុនឹងបដិគ្គាហកៈ
៣. សហត្ថា ទានំ ទេតិ ឲ្យទានដោយដៃខ្លួនឯង
៤. អនបវិដ្ឋំ ទានំ ទេតិ ឲ្យទានដោយមិនបោះឲ្យ
៥. អាគមនទិដ្ឋិកោទានំ ទេតិ ឲ្យទានដោយចិត្តជឿថា នឹងបានទទួលផលដោយពិត។