images/articles/520/Untitled-1.jpg
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៣៩,៩៨៩ ដង)
មុដ្ឋស្សច្ចំ សេចក្តីភ្លាំងភ្លាត់សតិ
អសម្បជញ្ញំ មិនដឹងខ្លួន
អធិប្បាយ
ពាក្យថា មុដ្ឋស្សច្ចំ គឺ ការនៅដោយខ្វះខាតស្មារតី សមដូចដែលលោកពោលទុកថា “តត្ថ កតមំ មុដ្ឋស្សច្ចំ? យា អសតិ អននុស្សតិ អប្បដិស្សតិ អស្សរណតា
images/articles/517/Untitled-1.jpg
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៣៩,៥១៦ ដង)
កល្យាណមិត្តតា (ការមានកល្យាណមិត្ត គឺមានអ្នកណែនាំចង្អុលបង្ហាញ ទីប្រឹក្សា មិត្តភក្តិដែលសេពគប់ និងបុគ្គលដែលនៅជុំវិញខ្លួនជាមនុស្សល្អ។ ការចេះជ្រើសរើសសេពគប់បុគ្គល ឬចូលរួមពួកក្រុម សង្គម ជាមួយលោកអ្នក
images/articles/506/Untitled-1.jpg
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៤២,៨៤៧ ដង)
ពាក្យពីរោះ និងបដិសណ្ឋារៈ
សាខល្យំ ពាក្យពីរោះ
បដិសន្ថារោ ការទទួលរាក់ទាក់
អធិប្បាយ
ពាក្យថា សាខល្យំ បានដល់ភាពជា
images/articles/505/Untitled-1.jpg
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៥៣,៩១៤ ដង)
សតិ និងសម្បជញ្ញៈ
សតិ សេចក្តីរលឹក
សម្បជញ្ញំ ដឹងខ្លួន
អធិប្បាយ
សតិ ក៏គឺសតិ [ ការរលឹក ] នុ៎ះឯង ។ សម្បជញ្ញៈ គឺ ញាណ ( ការដឹង ) ។
images/articles/504/Untitled-1.jpg
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៣៨,៦៧៤ ដង)
តីណាវុធានិ អាវុធ ៣ យ៉ាង បានដល់
១. សុតាវុធំ អាវុធគឺសុតៈ ( ពុទ្ធវចនៈ )
២. បវិវិវេកាវុធំ អាវុធគឺសេចក្តីស្ងាត់ [ ស្ងាត់កាយ ស្ងាត់ចិត្ត ស្ងាត់ចាកឧបធិ ]
images/articles/503/Untitled-1.jpg
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៤២,៣២៦ ដង)
តយោ ថេរា ភិក្ខុចាស់ មាន ៣ ពួក
១. ជាតិត្ថេរោ ចាស់ដោយជាតិ
២. ធម្មត្ថេរោ ចាស់ដោយធម៌
៣. សម្មតិត្ថេរោ ចាស់ដោយការសន្មតិ
( បិដកលេខ ១៩ ទំព័រ ១៤០ )
images/articles/501/tex3sstpic.jpg
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៣៨,៨០៣ ដង)
អនុត្តរិយៈ គឺធម្មជាតដ៏ប្រសើរ ឬធម្មជាតប្រសើរបំផុត នេះមាន ៦ យ៉ាងគឺ៖
១.
ទស្សនានុត្តរិយំ
ទស្សនានុត្តរិយៈ ប្រសើរបំផុតដោយការឃើញ
២.
សវនានុត្តរិយំ
សវនានុត្តរិយៈប្រសើរបំផុតដោយការស្ដាប់
images/articles/500/657451.png
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៣៤,៦៤០ ដង)
អរិយធន អរិយទ្រព្យមាន ៧ យ៉ាង គឺ៖
១.
សទ្ធាធនំ
ទ្រព្យគឺសទ្ធា
២.
សីលធនំ
ទ្រព្យគឺសីល
៣.
ហិរិធនំ
ទ្រព្យគឺហិរិ
៤.
ឱត្តប្បធនំ
ទ្រព្យគឺឱត្តប្បៈ
images/articles/490/Untitled-1.jpg
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៣៩,៤៤១ ដង)
ពុទ្ធសាសនបដិបត្តិ
សេចក្ដីប្រតិបត្តិក្នុងព្រះពុទ្ធសាសនា ដែលអ្នកកាន់សាសនាត្រូវប្រព្រឹត្តប្រតិបត្តិតាមនោះ បើចែកដោយសង្ខេបមាន ៣ ជាន់គឺ ៖
images/articles/473/45234523452.gif
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ២១,៨៣៨ ដង)
អានាបានស្សតិ
Pali;Ānāpānasati, Sanskrit: ānāpānasmṛti; Chinese: 安那般那; Pīnyīn: ānnàbānnà
អានាបានសតិ
អានាបានសតិ មានន័យថា សតិនៃការដកដង្ហើម
images/articles/467/Untitled-1.jpg
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៥៩,៤១៧ ដង)
ថេរវាទ (ជាភាសាបាលី: थेरवाद theravāda, ស្ថាវិរវាទ ជាភាសាសំស្ក្រឹត: स्थविरवाद sthaviravāda, ភាសាអង់គ្លេស: Theravada) មានន័យប្រាកដថា
images/articles/469/Untitled-14563456.gif
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ១៥,២៦៩ ដង)
ព្រះបាត របស់ព្រះអង្គទន់ដ៏យ៉ាងក្រៃលែង ដូចជាសំឡីដែលខ្ទេចច្រើនដង.. និងប្រកបផ្សំកម្លាំងព្រះវរកាយព្រះអង្គដ៏យ៉ាងខ្លាំងក្លា..
images/articles/443/Untitled-1.jpg
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៦១,៧០៥ ដង)
ចិត្តរបស់មនុស្សមានឥទ្ធិពលអាចវិភាគ និងពិចារណាឃើញនូវវត្ថុធាតុសំខាន់ៗ និងប្រព័ន្ទផ្សេងៗជាច្រើនដែលមានក្នុងចក្រវាឡទាំងមូល ។ ចិត្តនេះមានលក្ខណៈលឿនរហ័ស កើតឡើងហើយរលត់ទៅវិញភ្លាមៗ ដូចជាផ្លេកបន្ទោរ ហើយមិនចេះសម្រាកស្ងៀមឡើយ។
ចិត្តជាថាមពលដ៏ខ្លាំងអស្ចារ្យមួយ ដែលគ្មានថាមពលណាមកប្រៀបផ្ទឹមបាន ចិត្តជាប្រធាននៃធម្មជាតិទាំងអស់ វាជាធម្មជាតិដែលមានអំណាចខ្ពស់ដាច់គេ អ្វីៗគ្រប់បែបយ៉ាងគឺកើតឡើងអំពីចិត្ត ។ ព្រះពុទ្ធត្រាស់ថា៖"តថាគតពិចារណាមិនឃើញសោះនូវថាមពលដ៏ខ្លាំងក្លាណាមួយដែលមានល្បឿនលឿនជាងចិត្តរបស់មនុស្ស" ។
ចំពោះអ្នកដែលធ្លាប់សិក្សាវិទ្យាសាស្រ្ត ពិតជាបានដឹងហើយអំពីលក្ខណៈនៃអាតូម អាតូមអាចធ្វើចលនាបានរាប់លានដងក្នុងមួយវិនាទី។ នៅក្នុងចិត្តវិជ្ជាពុទ្ធសាសនាបាននិយាយថា នូវពេលរូបរាងកាយធ្វើបំលាស់ប្តូរមួយដង ចិត្តបានផ្លាស់ប្តូរ១៧ដងរូចទៅហើយ។
ចិត្តរបស់យើងកើតហើយរលត់ទៅវិញលឿនជាងផ្លេកបន្ទោរ មួយពាន់ដង នេះគឺជាលក្ខណៈធម្មជាតិរបស់ចិត្ត ។ក្រៅពីនេះ ចិត្តមានទំនួលខុសត្រូវចំពោះអ្វីៗទាំងអស់ដែលកើតឡើងក្នុងលោក ។ ព្រះពុទ្ធទ្រង់សម្តែងថា៖ "ចិត្តមានទំនួលខុសត្រូវ ចំពោះរឿងរ៉ាវទាំងអស់ ទាំងអាក្រក់ ទាំងល្អ ដែលកើតមានក្នុងលោក" ។
ហើយពាក្យមួយឃ្លាទៀតនិយាយថា៖ "បើអ្នកគិតបែបណា អ្នកនឹងធ្វើយ៉ាងនោះ អ្វីដែលអ្នកធ្វើ គឺជាលទ្ធផលនៃគំនិតរបស់អ្នក" ។ គ្មាននរណាម្នាក់អាចគ្រប់គ្រងចិត្តអ្នកដទៃបានឡើយ តែនៅពេលដែលយើងអាចអប់រំចិត្តរបស់យើងបាន យើងអាចមានឥទ្ធិពលទៅលើអ្នកដទៃ។
ការរៀននូវចំណេះវិទ្យាសាស្ត្រអាចធ្វើឲ្យមនុស្សយកទៅប្រើប្រាស់ខុស ដោយសារគំនិតអាត្មានិយម។ ម្យ៉ាងទៀតចិត្តនេះ ក៏អាចត្រូវបានគេអប់រំ ទៅតាមគន្លងនៃព្រះធម៌ និងដំណើរប្រព្រឹត្តទៅនៃលោកធាតុផងដែរ។
ឧទាហរណ៍ យើងបានរកឃើញនូវថាមពលនៃសារធាតុមួយ ដោយការអប់រំចិត្តបានល្អ យើងអាចប្រើនូវថាមពលនោះ ដើម្បីស្ថាបនានូវសមិទ្ធិផលយ៉ាងច្រើន ដែលជាប្រយោជន៍ដល់មនុស្សជាតិ ផ្ទុយទៅវិញ បើចិត្តមិនត្រូវបានគ្រប់គ្រង និងបង្វឹកឲ្យល្អទេ យើងអាចផលិតនូវអាវុធប្រល័យលោក ដែលអាចបំផ្លាញនូវពិភពលោកទាំងមូល បង្កនូវគ្រោះមហន្តរាយដ៏ធំធេងមួយ មិនអាចស្មានបាន ។ ស្ទើរតែគ្រប់វត្ថុ និងសត្វមានជីវិតទាំងអស់ ត្រូវវិនាសសាបសូន្យទៅបន្តិចម្តងៗ ដោយសារគំនិតអត្តទត្ថបុគ្គលរបស់មនុស្ស ដែលមិនបានទូន្មានឲ្យបានត្រឹមត្រូវ។
មនុស្សនាំគ្នាបំពុលទឹក បំពុលខ្យល់ និងបរិស្ថាន ដោយនិយាយថា ពួកគេកំពុងអភិវឌ្ឍន តែតាមពិត គឺការបង្ហិនបង្ហោច។ ក្នុងនាមជាមនុស្ស យើងត្រូវមានគោលការណ៍កំណត់ខ្លួនឯងថា អ្វីដែលយើងធ្វើជាទង្វើដែលមិនប្រព្រឹត្តទៅដើម្បីបំផ្លាញ គឺត្រូវប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ដល់មនុស្សជាតិ។មានតែនៅពេលដែលចិត្តត្រូវបានគ្រប់គ្រង និងតម្រង់ទិសដៅបានល្អទេ ទើបផ្តល់នូវប្រយោជន៍ដល់ខ្លួនឯងផង និងសង្គមផង និងអ្នកដទៃ។ រាល់គ្រោះមហន្តរាយទាំងអស់ក្នុងលោក គឺជាស្នាដៃរបស់អ្នកដែលមិនបានទូន្មានចិត្តឲ្យមានតុល្យភាព និងស្ងប់ស្ងៀម។
(សាមណេរ ជិន ម៉ៅ ថ្នាក់ទីប្លូម, សហភាពភូមា) មនោបុព្វង្គមា ធម្មា!
ដោយ ៥០០០ឆ្នាំ
images/articles/436/2020-07-22_10_06_47-buddha_painting_thai_picture_-_Google_Search.jpg
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៦០,៦២៧ ដង)
នាថករណធម៌ ១០
នាថករណធម៌ គឺ ធម៌សម្រាប់ធ្វើឲ្យមានទីពឹង មាន ១០ យ៉ាង គឺ ៖
១. សីលវា ហោតិ បាតិមោក្ខសំវរសំវុតោ វិហរតិ អាចារគោចរសម្បន្នោ
images/articles/434/Untitled-1.jpg
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៩,៣៦៥ ដង)
អី្វជាគ្រឿងចងគ្រឿងរុំព័ទ្ធ សេចកី្តចូលចិត្តខុសៗគ្នា ពីបញ្ហាជីវិត ព្រោះអាស្រ័យកំឡៅគឺអវិជ្ជា ដែលមាននៅក្នុងគ្រប់វិស័យគ្រប់ជ្រុង ជាគ្រឿងចង គ្រឿងរុំព័ទ្ធ។ សេចកី្តលោភកី្ត ស្រឡាញ់កី្ត សំអប់កី្ត កំហឹងកី្ត គំនុំកី្ត កំណាចកី្ត កំណាញ់កី្ត។ល។ ទាំងអស់នេះសុទ្ធតែជាគ្រឿងចងព័ទ្ធរិតរួតចិត្ត ជាគ្រឿងខ្ចប់វេចវិញ្ញាណរបស់មនុស្ស មិនឲ្យមើលឃើញផ្លូវដើរដ៏ល្អ និងមធ្យោបាយដោះស្រាយបានជោគជ័យ។ ជីវិតរស់នៅក្នុងគុកកិលេសបែបនេះ កាលណាសត្វលោកទទួលស្គាល់នូវសេចកី្តសុខ ព្រោះបានទ្រព្យ កិតិ្តយសក៏ត្រូវយល់ថា របស់ដែលខ្លួនចូលចិត្ត ខ្លួនស្រឡាញ់ថាជារបស់ខ្លួន ខ្លួនក៏ត្រូវទទួលស្គាល់ថាជាទុក្ខ ឬរបស់ដែលខ្លួនមិនប្រាថ្នា មិនចូលចិត្ត វាក៏ជារបស់ខ្លួនដែរ ទើបចិត្តថ្នាំងថ្នាក់ បើមិនសំគាល់ថារបស់ខ្លួនទេធ្វើម្តេចនិងទាស់ចិត្តកើត។ ដូចនេះព្រោះអី្វ ព្រោះចៀសមិនផុតគេចមិនរួច ពីផលរបស់កម្ម ការសាងកម្មសនិងកម្មខ្មៅលាយគ្នា ទើបទទួលផលវិបាកនៃកម្មនោះ។
ព្រះពុទ្ធបានបែងចែកមនុស្សជាតិទាំងអស់ជា ៤ក្រុមៈ
-អ្នកដែលធ្វើ ដើម្បីសេចកី្តល្អជាប្រយោជន៍ខ្លួនឯង ប៉ុន្តែមិនដើម្បីសេចកី្តល្អជាប្រយោជន៍របស់អ្នកដទៃ
-អ្នកដែលធ្វើ ដើម្បីសេចកី្តល្អជាប្រយោជន៍អ្នកដទៃ ប៉ុន្តែមិនដើម្បីសេចកី្តល្អជាប្រយោជន៍របស់ខ្លួន
-អ្នកដែលធ្វើមិនដើម្បីសេចកី្តល្អ ដើម្បីជាប្រយោជន៍ខ្លួនឯង និងជា ប្រយោជន៍ អ្នកដទៃ
-អ្នកដែលធ្វើសេចកី្តល្អដើម្បីជាប្រយោជន៍ខ្លួនឯងនិងជាប្រយោជន៍អ្នកដទៃ
តើនរណាជាមនុស្សដែលធ្វើដើម្បីខ្លួនឯង និងធ្វើជាប្រយោជន៍ ដើម្បី សេចកី្តល្អដល់អ្នកដទៃ? គឺមនុស្សដែលខំប្រឹង ដើម្បីរម្ងាប់សេចកី្តលោភសេចកី្តស្អប់ និងសេចកី្តវង្វេងប្រកាន់ហួងហែង ជាប់ជំពាក់ពិតជាអ្នកប្រាជ្ញ។ បណ្ឌិតគួរទូន្មាន គួរហាមឃាត់នូវជនទាំងឡាយ ឲ្យចាកអំពើអសប្បុរស បណ្ឌិតនោះរមែងជាទីស្រឡាញ់របស់សប្បុរស តែមិនជាទីស្រឡាញ់របស់ពួកអសប្បុរសឡើយ។ អ្នកមិនរម្ងាប់សេចក្តីលោភ សេចក្តី ស្អប់និងសេចកី្តភាន់ខាងវិញ្ញាណ ឬគំនិតនោះមិនបាន ធ្វើអី្វដើម្បីសុខុមាលភាពអ្នកដទៃឡើយ ព្រោះយល់ខុសធ្ងន់ ដោយអាត្មានិយម។
ចំណុចសំខាន់អំពីជីវិត គឺថាយើងមានបញ្ចក្ខន្ធ ដូច្នេះហើយយើងត្រូវតែប្រើប្រាស់វាឲ្យបានល្អ។ នេះជាតម្លៃប្រសើរបំផុតនៃជីវិតជាឱកាសប្រើប្រាស់វាឲ្យ បានល្អបំផុត។ មនុស្សជាច្រើនដឹកនាំជីវិតមានលក្ខណៈចង្អៀតពេក ខ្លះប្រព្រឹត្តទុច្ចរិត នាំឲ្យភ័យខ្លាច និងកៀបសង្កត់ជីវិត ព្រោះពួកគេមិនបានព្យាយាម ប្រើប្រាស់វាឲ្យបានល្អបំផុតឡើយ។ បុគ្គលខ្លះជួយឲ្យគេសិក្សាចេះដឹង ផ្តល់បទពិសោធន៍ និងទស្សនៈល្អៗដល់អ្នកដទៃ តែពុំបានអនុវត្តនូវសីលធម៌សង្គម ឬធ្វើគំរូល្អខាងគុណធម៌។ ដូច្នេះតើឧត្តមគតិយើងគួរមានលក្ខណៈយ៉ាងណា? វាត្រូវបណ្តុះនូវគុណភាពដែលចេះជួយសង្គ្រោះគ្នា ហើយដឹកនាំជីវិតប្រកបដោយកី្តរីករាយ និងសនិ្តភាព។ ផ្លូវជីវិតបែបនេះអាចចាត់ទុកថា ជាជីវិតត្រឹមត្រូវថ្លៃថ្នូរ ប្រកបដោយវប្បធម៌ និងមានលក្ខណៈសាសនា ដែលគ្រប់គ្នាគោរពតាម។ មនុស្សមិនអាចដឹកនាំជីវិតបានរីករាយ ដោយមិនធ្វើឲ្យអ្នកដទៃរីករាយនិងបានសុខនោះទេ មនុស្សមិនអាចរកសេចកី្តសុខឃើញដោយមិនឲ្យសេចកី្តសុខអ្នកដទៃនោះឡើយ។
សូមចាំថាគ្មាននរណាធ្វើឲ្យយើងបរិសុទ្ធ គ្មាននរណាបង្ខំយើង ឲ្យធ្វើសកម្មភាពតាមផ្លូវពិសេសណាមួយបានឡើយ។ បើយើងមានបញ្ញាមានសតិសម្បជញ្ញៈ និងមានការទទួលខុសត្រូវ។ តែត្រូវស្គាល់កាលៈទេសៈ និងឥទិ្ធពលខាងក្រៅដែលពិចារណាថាគួរឬមិនគួរ។ នៅក្នុងវិស័យសិក្សាត្រូវកំណត់ដឹងថា អាត្មាអញត្រូវទទួលចំណេះដឹងល្អៗពីគ្រូ ពីបណ្ឌិតត្រូវគោរពគ្រូ គោរពវិន័យសាលា មិនបង្កភាពវឹកវរដល់មិត្តភ័ក្ត្រ។ ទោះបីបរិយាកាសសង្គមមិនសូវល្អខ្លះក៏ពិតមែន តែកុំបណ្តោយខ្លួនឲ្យធ្លាក់ក្នុងរណ្ដៅអវិជ្ជា ត្រូវជ្រើសផ្លូវតាមគន្លងអ្នកប្រាជ្ញ អ្នកសប្បុរស កុំអួតអាងថាជាកូនអ្នកមាន អ្នកធំ ឬមានះលើកដំកើងខ្លួន។ ត្រូវយល់ថាចំណេះវិជ្ជាទាំងផ្លូវលោកនិងផ្លូវធម៌ សំខាន់ដែលត្រូវទទួលយកទុកក្នុងចិត្ត ដើម្បីទូន្មានខ្លួនឲ្យមានគុណធម៌ល្អ ធ្វើសកម្មភាពឲ្យជាប្រយោជន៍ដល់ជនច្រើនគ្នា។ បើអ្នកគិតថាអ្នកអាចទ្រាំបានរាល់ការឈឺចាប់ខាងរូបកាយនិងស្មារតីនោះ អ្នកនៅតែឋិតក្នុងវដ្តសង្សារនៃការកើតស្លាប់ ហើយបន្តការយំស្រែកការសោកស្តាយ ការឈឺចាប់ ការជេរប្រទេច ការរអ៊ូរទាំ ការវាយប្រហារគ្នា ការខ្វល់ខ្វាយ និងការតស៊ូរសម្រាប់ការរស់នៅ គឺការធ្វើការងារដូចជាទាសកររាល់យប់ថ្ងៃ ការប្រឈមមុខនឹងបញ្ហា និងឧបសគ្គជាច្រើនអនេក នោះអ្នកសាងកម្មដើម្បីនៅក្នុងភពទៀតចុះ។ តាមពិត ក្នុងអំឡុងពេលនៃជីវិតរស់នៅទាំងមូលរបស់យើង យើងចំណាយពេលវេលា ថាមពល និងគំនិតនៅក្នុងទីលានប្រយុទ្ធ ពោលគឺការប្រយុទ្ធដើម្បីការរស់នៅ ដើម្បីអំណាច ផលចំណេញ កេរ្តិ៍ឈ្មោះសេចកី្តសប្បាយរីករាយ និងការប្រយុទ្ធដើម្បីឲ្យគេចផុតពីវដ្តដែលមានគ្រោះផ្សេងៗទៀត។ ពេលឈ្នះយើងបានរីករាយមួយភ្លេតរលត់ទៅវិញ ទុក្ខព្រួយកង្វល់ផ្សេងៗក៏កើតឡើងបន្តបន្ទាប់ ជួនកាលគេញញឹមដើម្បីយំម្តងឬច្រើនដងទៀត។
ការខ្វាយខ្វល់របស់យើងបានបង្កើតវាឡើង នៅពេលសោយអារម្មណ៍ មិនពេញចិត្ត ពេលនោះចិត្តយើងគ្មានសមត្ថភាពដោះស្រាយនិងយល់ដឹងពីភាពគ្រោះថ្នាក់នៃអារម្មណ៍ ដែលត្រូវជាប់អន្ទាក់កិលេស។ សូមកុំភ្លេចថាយើងកំពុងរស់នៅក្នុងសម្ពាធនៃសង្គម យើងត្រូវឡោមព័ទ្ធដោយដែននៃគំនិតទាក់ទងនានា ហេតុនេះត្រូវស្គាល់ស្ថានការណ៌និងពេលវេលាឲ្យបានច្បាស់លាស់ ពេលវេលាជាមាសប្រាក់ ពេលវេលាជាបុណ្យកុសល ពេលវេលាជាមច្ចុរាជ។
ចូរក្រឡេកមើលពិភពលោកនេះ ហើយអ្នកអាចមើលឃើញថា តើមនុស្សប្រយុទ្ធប្រឆាំងគ្នាយ៉ាងដូចម្តេចខ្លះ ការសម្លាប់ ការដុតបំផ្លាញ ការបំផ្ទុះ គ្រាប់បែក ការចាប់ជំរិត ការប្លន់យន្តហោះ និងការវាយប្រហារគ្នាទៅវិញទៅមក។ ការកំចាត់សមាជិកមនុស្សលោករបស់ពួកគេបានក្លាយទៅជាការកម្សាន្ត ឬការរីករាយ។ ពិភពលោកទាំងមូល គឺដូចជាពេទ្យវិកលចរិត។ មនុស្សបានភ្លេចនូវចរិតលក្ខណៈជាមនុស្សល្អរបស់ខ្លួន ហើយបណ្តោយឲ្យគំនិតអាក្រក់ សមី្តអាក្រក់ និងអំពើអាក្រក់គ្របដណ្តប់លើខ្លួនរបស់គេ។ មើលទៅប្រហែលជា គ្មានបន្ទប់នៅក្នុងគំនិតមនុស្សដើម្បីបណ្តុះនូវគំនិតនិងអំពើល្អឡើយ។ បុគ្គលណារស់នៅ១០០ឆ្នាំ ជាមនុស្សទ្រុស្តសីល ជាមនុស្សមិនមានប្រាជ្ញា មានចិត្តមិនបានតម្កល់ខ្ជាប់ខ្លួន ការរស់នៅតែមួយថ្ងៃរបស់លោកអ្នករក្សាសីល និងមានប្រាជ្ញាប្រសើរជាងមនុស្សគ្មានសីលនិងគ្មានប្រាជ្ញា។ ដូច្នេះតើ គេអាចរកឃើញសន្តិភាព និងសុភមង្គលយ៉ាងដូចម្តេច នៅក្នុងទីលានប្រយុទ្ធ ដែលគេកំពុងបន្តប្រយុទ្ធគ្នា ដើម្បីទទួលបានផលចំណេញ និងគេចចេញពីគ្រោះថ្នាក់នោះ? ឥរិយាបថអមនុស្សធម៌របស់មនុស្សចំពោះមនុស្សបង្កើតឲ្យមានទុក្ខច្រើនអនេក។ ចូររក្សាខ្លួនឲ្យក្លាយទៅជាមនុស្សល្អ ព្រោះពេលស្លាប់ទៅ ពុំបានយកអី្វៗទាំងអស់ ដែលខ្លួនមានលើលោកនេះទេ។
អ្នកខ្លះនិយាយថា គេមិនមានគោលបំណងជាក់លាក់ នៅក្នុងជីវិតទេ ប៉ុន្តែគេអាចប្រើវាសម្រាប់បំពេញបំណងណាមួយ ប្រកបដោយ គតិបណ្ឌិត នៅក្នុងលក្ខណៈនេះ គេអាចនិយាយថា គោលបំណងនៃជីវិត គឺផ្អែកលើវិធីដែលយើងដោះស្រាយនិងប្រើប្រាស់។ ជីវិតត្រៀមបំផ្លាញខ្លួនឯងនៅពេលដែលយើងត្រៀមរស់ យើងត្រូវតែចំណាយតម្លៃនៃការភ័យខ្លាច និងសេចកី្តព្រួយបារម្ភ ទៅតាមពេលវេលា ដើម្បីរស់នៅជាមនុស្ស។ ចំណុចនេះត្រូវហាត់អត់ធ្មត់ អនុគ្រោះ ការបន្ទាបខ្លួន និងភាពសប្បុរស ដែលយើងអាចសម្រេចនូវប្រយោជន៍ ប្រកបដោយសេចកី្តថ្លៃថ្នូរ ចំពោះគ្នានិងគ្នា៕
សុភាសិតចិនមួយឃ្លាពោលថា (ប្រសិនបើអ្នកមានបញ្ហាធំមួយ សុំអ្នកគិតកាត់បន្ថយថាជាបញ្ហាតូចតាចមួយវិញ បើអ្នកមានបញ្ហាតូច តាច សូមបន្ថយវាឲ្យគ្មានវិញ) កី្តកង្វល់របស់អ្នកនឹងរលាយបាត់ទៅពេល ដែលបញ្ហា ត្រូវបានគេមើលឃើញ ក្នុងទស្សនវិស័យសមរម្យរបស់វានោះ។ អ្នកស្គាល់ពីតួនាទីតាមពុទ្ធឱវាទ ទាំងនេះចូរអ្នករំពឹងមើលពី បទពិសោធន៍មុនៗ តើអ្នកបានធ្វើទៅតាមភារកិច្ចបានកំរិតណា មិនបានកំរិតណា មានលទ្ធភាពយកឈ្នះលើការលំបាករបស់អ្នកជាលើកដំបូងបានដែរឬទេ។ តាមរយៈការត្រួតពិនិត្យបែបនេះ អ្នកមិនភ័យខ្លាចចំពោះ បញ្ហានានាឡើយ ព្រោះអ្នកមានលទ្ធភាពដោះស្រាយបញ្ហានោះបាន ឯបញ្ហាដែលយើងកំពុងប្រឈមមុខនោះមិនមានលក្ខណៈអាក្រក់ពេកទេ។ អ្នកនៅក្នុងយុវវ័យ កាលបើធ្លាប់ឆ្លងកាត់បញ្ហាធំៗកាលមុនហើយ អ្នក មិនវឹកវរឈឺក្បាល ពេលមានបញ្ហាទ្វេគុណ តែអ្នកត្រូវចេះបើកខួរក្បាលនិងភាពវៃឆ្លាតដើម្បីយកឈ្នះឧបសគ្គ ពុំមែនជាមនុស្សរត់ចេញពីបញ្ហាឬរត់ចេញពីតួនាទីនិងភារកិច្ច ក្នុងនាមមនុស្សមានឧត្តមគតិម្នាក់។
បើយើងចង់បញ្ឈប់ទុក្ខព្រួយ យើងចាំបាច់ត្រូវបោះបង់ការជំពាក់ចិត្ត ដែលការជំពាក់មិនមែនត្រឹមតែបុគ្គលទេ ទាំងកម្មសិទិ្ធផងដែរ។ នេះជាការពិត ហើយជាមេរៀនដែលថាសេចកី្តស្លាប់មានន័យ។ ការជំពាក់ចិត្តផ្តល់ឲ្យយើង នូវរបស់ជាច្រើនដើម្បីធ្វើឲ្យស្កប់ វេទនារម្មណ៍របស់យើង និងដើម្បីនាំជីវិតដោយលោកិយ។ លុះត្រាយើងបានសិក្សាមេរៀននេះ ទើបយើងដឹងថាសេចកី្តស្លាប់អាចប្រហារយើង និងធ្វើឲ្យយើងពោរពេញដោយសេចកី្តតក់ស្លុត។ តថភាព ត្រូវបានបង្ហាញយ៉ាងច្បាស់ដោយព្រះពុទ្ធដែលព្រះអង្គត្រាស់ថាសេចកី្តស្លាប់នឹងនាំគាត់ចេញទៅ បើទោះបីជាគាត់ជាប់ជំពាក់នឹងកូន និងកម្មសិទិ្ធរបស់គាត់ក៏ដោយ គឺប្រៀបដូចទឹកជំនន់ដ៏ធំមួយនាំយកអ្នកភូមិ ដែលកំពុងលង់លក់មួយស្របកទៅបាត់ដូច្នោះដែរ។ សុខុមាលភាពរបស់គ្រូ របស់សិស្ស របស់មិត្តភ័ក្ត្រ របស់ក្រុមញាតិ របស់ឪពុកម្តាយនិងកូន គឺពឹងលើអំពើដែលប្រកបដោយសីលធម៌សង្គហធម៌ឲ្យគ្នាទៅវិញទៅមក។ ដោយសារពិភពលោកកំពុងធ្វើដំណើរចូលកាន់តែជ្រៅទៅៗ ក្នុងយុគសម័យអាវុធយុទ្ធភ័ណ្ឌ ប្រកបដោយគ្រោះថ្នាក់និងភាពស្មុកស្មាញ អមដោយវិបតិ្តភ័យខ្លាចជាច្រើនបញ្ហា ធ្វើឲ្យមនុស្សគ្រប់គ្រងចិត្ត មិនបានបណ្តោយឲ្យសីលធម៌ធ្លាក់ចុះ ចំណុចនេះទាមទារឲ្យមានការអប់រំ តាមសាសនាមានកំរិតខ្ពស់និងចាំបាច់ទៀតផង។ សាសនាជាគន្លឹះក្នុងការរក្សាស្វែងរកសន្តិភាព និងផ្តល់នូវ ភាពកក់ក្តៅទាំងផ្លូវចិត្តនិងសម្ភារៈ ក្នុងកាលៈទេសៈត្រូវសង្គ្រោះបន្ទាន់ឬ មានគ្រោះថ្នាក់ មានភ័យវិបតិ្តផ្សេងៗ ឬមានការបំពានពីអ្នកឈ្លានពាន និងការរំខានដទៃទៀតក៏ដូចជាការ ការពារសង្គមប្រទេសជាតិ។
សេចកី្តភ័យខ្លាច និងសេចកី្តកង្វល់ចិត្ត កើតចេញមកពីសភាវៈស្រមើស្រមៃ ចិត្តដែលត្រូវបរិស្ថានជីវិតលោកិយជះឥទិ្ធពលមកលើ។ ភ័យខ្លាច និងកង្វល់ចិត្តមានប្ញសគល់នៅក្នុងតណ្ហានិងឧបាទាន។ តាមពិតជីវិតប្រៀបដូចជា រូបភាពយន្ត(ឬកុន) ដែលនៅក្នុងរូបយន្ត(ឬកុន) នេះអី្វទាំងអស់តែងចល័តនិង ប្រែប្រួលជាប្រចាំ។ គ្មានអី្វនៅក្នុងលោកនេះឋិតថេរឬឋិតនៅនឹងថ្កល់ទេ សុំកុំធ្វេសប្រហែស ត្រូវខ្លាចស្លាប់ទាំងនៅក្មេង។ អ្នកទាំងឡាយណាដែលមានវ័យចាស់ ហើយមានជម្ងឺផង តែងព្រួយកង្វល់ចិត្តអំពីជីវិតរស់នៅយូរពេក។ ឋិតនៅក្នុងចន្លោះទស្សនៈមនុស្សទាំងពីរក្រុមនេះ គឺពពួកអ្នកវក់តែនិងសេចកី្តសប្បាយពីមួយឆ្នាំទល់មួយឆ្នាំ ពុំបានរួមចំណែកកសាងមាតុភូមិមិនបានធ្វើជីវិតឲ្យមាន ប្រយោជន៍ នោះឈ្មោះថាមិនមានន័យ។
អ្នកអាចជៀសវាងការភ័យខ្លាច និងបញ្ហាមិនចាំបាច់បាន ប្រសិនបើអ្នកចង់ទប់ខ្លួនពីការធៀបខ្លួនអ្នកជាមួយនិងអ្នកដទៃ។ បើតាមខ្លួនមានអំពើនៃការធៀបមិនមានការខុសឆ្គងអី្វទេ ប្រសិនបើគេជួយរំលឹកអ្នកឲ្យកាន់តែឆ្លាតឡើងនៅក្នុងគំនិត ហើយកាន់តែល្អប្រសើរឡើងនៅក្នុងអំពើ។ ប៉ុន្តែជារឿយៗបំផុតការធៀបខ្លួនអ្នក ជាមួយនឹងអ្នកដទៃដើម្បីមើលឲ្យឃើញ បើអ្នកណាដែលខ្ពង់ខ្ពស់ ដឹកនាំទៅរកមោទនភាពហួសហេតុ មានការភ័យខ្លាចនោះមិនចាំបាច់។ ប្រសិនបើអ្នកគិតថា អ្នកមានសមត្ថភាពនិងសមភាពចំពោះអ្នកដទៃ នោះអ្នកអាចពេញចិត្តនិងស្ងប់ចិត្ត។ ប្រសិនបើអ្នកគិតថា អ្នកទាបជាងគេវិញ អ្នកអាចទៅជាខ្មូរមុខខ្លាចគេ ដូច្នេះត្រូវមានជំនឿជឿជាក់លើខ្លួនឯង មានការប្រឹងប្រែងស្វែងរកចំណេះដឹង កសាងសមត្ថភាព បណ្តុះចិត្តឲ្យមានឆន្ទៈ ប្រកបដោយវិចារណញាណ នោះពិតជាមិនខុសឡើយ។
ប្រសិនបើអ្នកចង់រស់នៅ ក្នុងលោកនេះដោយសុខសាន្ត និងដោយសុភមង្គល សូមឲ្យអ្នកដទៃក៏រស់នៅដោយសុខសាន្ត និងដោយសុភមង្គលដូច្នេះដែរ ដើម្បីឲ្យអ្នកមានលទ្ធភាពឲ្យជីវិតជាតិនេះ គឺអី្វមួយដែលមានតម្លៃនៅលើផែនដី ដែលអ្នកចង់រស់នៅ។ លុះត្រាតែអ្នកធ្វើឲ្យខ្លួនអ្នកបានល្អប្រសើរឡើង ដើម្បីរស់នៅដោយអនុលោមទៅតាមគោលការណ៍ប្រពៃៗទាំងនេះ អ្នកមិនអាចសង្ឃឹម រង់ចាំសុភមង្គលនិងសនិ្តភាពនៅក្នុងលោកនេះដោយស្រមើស្រមៃឡើយ។ អ្នកមិនអាចរងចាំសង្ឃឹមរង់ចាំសុភមង្គល និងភាពសុខសាន្តមកពីឋានសួគ៌ សោយស្រួលៗតាមការបួងសួងនោះឡើយ។
ចំណងអាពាហ៍ពិពាហ៍គឺជាមង្គលមួយ ប៉ុន្តែមនុស្សជាច្រើនបានត្រឡប់ជីវិតអាពាហ៍ពិពាហ៍របស់គេ ចូលទៅក្នុងការប្រមាថមើលងាយព្រោះតែកង្វះខាតការយោគយល់គ្នា ពោលគឺការអត់ឱននឹងអធ្យាស្រ័យគ្នានេះឯង។ ភាពក្រីក្រមិនមែនជាហេតុចម្បង នៃជីវិតអាពាហ៍ពិពាហ៍អពមង្គលនោះឡើយ។ បី្តនិងប្រពន្ធត្រូវតែរៀនចែករំលែកសុខទុក្ខ របស់គេនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ការយោគយល់គ្នាទៅវិញទៅមកគឺជាកូនសោសំខាន់ នៃជីវិតគ្រួសារមានសុភមង្គល ជាកូនសោពិសេស សម្រាប់កសាងសង្គមជាតិ និងកសាងវប្បធម៌អរិយធម៌ប្រពៃណី។
ភាពផ្អែមល្ហែមគឺជាជំងឺ ភាពល្វីងជូរចត់គឺជាឱសថ។ ការលើកសរសើរ ប្រៀបដូចជាបង្អែមដែលនាំឲ្យមានជំងឺ។ ហើយការរិះគន់ប្រៀបដូចជាថ្នាំល្វីង ឬការចាក់ថ្នាំឈឺមួយដែលព្យាបាលជំងឺ។ យើងត្រូវតែក្លាហាន ហ៊ានស្វាគមន៍ ចំពោះការរិះគន់ មិនត្រូវខ្លាចរអានឹងវាឡើយ។ ភាពអាក្រក់ យើងមើលមិនឃើញនៅក្នុងចិត្តអ្នកដទៃតែជាការឆ្លុះបញ្ចាំងអំពីធម្មជាតិផ្ទាល់របស់គេនៅលើសកម្មភាពជាប្រចាំរាល់ថ្ងៃ។
ការស់នៅបែបទំនើប មានការពិបាកកំណត់និយមន័យណាស់។ គេអាចនិយាយថា មនុស្សត្រូវគ្របសង្កត់ដោយកិលេស ការរស់នៅបែបទំនើបត្រូវបានគេបញ្ជាក់ ដោយព្រឹត្តិការណ៍ ដែលពិភពលោកកាន់តែតូចទៅៗ មនុស្សកំពុងតែមានសិទិ្ធចំពោះគ្នាកាន់តែខ្លាំងឡើង។ របាំងទំនាក់ទំនងល្អកំពុងតែរលាយបាត់យ៉ាងឆាប់រហ័ស ព្រោះចិត្តលោភៈ ទោសៈ មោហៈ វាអាចងាយស្រួល សម្រាប់គេបាត់បង់នូវភាពថ្លៃថ្នូរនិង សីលធម៌ គ្រប់ទីកន្លែងក្នុងពិភពលោក តែក្នុងរយៈពេលខ្លី។ សេចកី្តត្រូវ ការរបស់មនុស្សគ្មានព្រំដែនទេ ធ្វើឲ្យគេជួបវិបតិ្ត និងការឈឺចាប់ ខកចិត្ត ពេលដែលមិនបានដូចចិត្ត ដូចបំណងចុងក្រោយរបស់គេដែលគេធ្លាប់ បានស្រមើស្រមៃ។ ការស្គាល់អី្វត្រូវអី្វខុសនោះ មិនទាន់គ្រប់គ្រាន់ទេ គេត្រូវមើលលើកិច្ចការខំប្រឹងប្រែងឲ្យសម្រេចឬអត់។ ទាក់ទងនឹងការរស់នៅបែបទីនើបនេះ យើងគួរយល់ពីពាក្យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាមុនសិន។ មនុស្សដែលប៉ុនប៉ងយកឈ្នះធម្មជាតិ តែងទទួលការភ័យខ្លាចជានិច្ច ព្រោះយើងជាកម្មវត្ថុរបស់ឆន្ទៈ បានសំដែងនូវ សកម្មភាពស្មុគស្មាញ មួយចំនួនដែលកំពុងតែស្ទាក់ស្ទើរក្នុងចិត្ត។ នោះគឺជាទិដ្ឋភាពមួយនៃការរស់នៅបែបទំនើប ដែលមានសំពាធសង្គមកាន់តែខ្លាំងឡើង។
មនុស្សខ្លះមានមោទនភាពខ្លាំង រហូតដល់ភ្លេចខ្លួន នៅពេលដែល គេទទួលបានជោគជ័យ ប៉ុន្តែសូមកុំភ្លេចថា ពុំមានអី្វទៀងទាត់ឡើយ អាចមានពេលណាមួយបរាជ័យ ហេតុនេះត្រូវកុំប្រមាទ។ ព្រះពុទ្ធបាន យល់ដឹងចាក់ធ្លុះនូវអរិយសច្ចធម៌ ដឹងហួសពីវិទ្យាសាស្ត្រទំនើប ក្នុងការ ទទួលយកវិស័យនៃចំណេះដឹងធំធេងជាងការអនុញ្ញាតដោយគំនិតវិទ្យា សាស្ត្រ។ ព្រះពុទ្ធសាសនាយកចំណេះដឹងដោយការបណ្តុះបណ្តាលចិត្ត សមាធិឲ្យខ្ពង់ខ្ពស់ ជាចិត្តស្អាតមានបញ្ញាដឹងសព្វក្នុងរាងកាយ ដូចគ្នានិង ពិសោធន៍របស់បុគ្គលដែលទទួលបាន តាមរយៈវប្បធម៌បញ្ញា។ ការ ពិសោធន៍របស់សាសនារហូតបានយល់ដឹង ទាំងក្នុងលោកខាងក្នុងនិង ខាងក្រៅ មិនមែនធ្វើពិសោធន៍ក្នុងបំពង់សាក ឬពិនិត្យដោយប្រើ មីក្រូទស្សន៍នោះទេ គឺដោយអានិសង្សនៃការចម្រើនសីល សមាធិ បញ្ញា មានកំរិតខ្ពស់ ហើយការត្រាស់ដឹងរបស់ព្រះពុទ្ធពុំមានខុស ឬខ្វះចន្លោះ ឡើយ ជាសច្ចភាពមានលក្ខណៈបញ្ជាប់ដាច់ខាតគឺសច្ចធម៌ មិនប្រៃប្រួល តាមពេលវេលា ឬលំហអាកាសឡើយ។
ឥឡូវនេះចូរយើងក្រឡេកមើលថា តើព្រះពុទ្ធសាសនាជាអី្វ? តើយើងយល់អី្វខ្លះតាមរយៈព្រះពុទ្ធសាសនា? វាអាចមានន័យថា បញ្ហាជាច្រើនមានចំពោះមនុស្ស។ វាអាចជាជីវិតតែមួយគត់របស់ព្រះពុទ្ធចំពោះគេ។ ឧទាហរណ៍ព្រះពុទ្ធនិងសាវ័ករបស់ព្រះអង្គ បានប្រកាសប្រាប់ពីផ្លូវរំលត់ទុក្ខ។ នេះជាប្រភេទមួយនៃព្រះពុទ្ធសាសនា។ ប្រភេទមួយផ្សេងទៀត ព្រះពុទ្ធសាសនាមានន័យថាជាគម្ពីរ ច្រើនដូចបានកត់ក្នុងអក្សរសាស្ត្រពុទ្ធសាសនា ដែលមានច្រើនភាគ ហើយមួយភាគៗ មានបីបួនរយទំព័រដែលកត់ត្រាសមី្តរបស់ព្រះពុទ្ធ។ នៅក្នុងគម្ពីរទាំងនោះ គេបានរៀបរាប់អំពីទស្សនវិជ្ជាជីវិតជ្រៅជ្រះនិងស្មុគស្មាញបំផុត។ ដោយយោងទៅលើអី្វដែលព្រះពុទ្ធបានបង្រៀន អី្វដែលប្រតិបតិ្តនៅសម័យព្រះពុទ្ធបានបង្កើតនូវវប្បធម៌ដ៏សម្បូរបែបបំផុត ដែលបានផ្សព្វផ្សាយទៅគ្រប់ផ្នែកទាំងអស់នៃទី្វបអាស៊ីអស់រយៈពេលជាង ២៥៥៤ ឆ្នាំមកហើយ។
ដោយសារតែភាពតានតឹង គេជាប់ជំពាក់ខ្លួនគេទៅក្នុងសកម្មភាពផ្សេងៗ ហើយព្រោះតែសកម្មភាពទាំងនេះចំណាយពេលច្រើនពេកទើបគេរត់តាមដំណើរការនៃការរស់នៅ ហើយខ្លួនគេស្ថិតនៅក្នុងរយៈពេលអន់ថយនៃភាពតានតឹង។ វឌ្ឍនភាពផ្នែកសេដ្ឋកិច្ចកាន់តែខ្លាំង ការបំភ្លឺផ្នែកនយោបាយកាន់តែខ្លាំង ប្រជាជនត្រូវការរម្ងាប់ការឈឺចាប់ និងរម្ងាប់ចិត្តកាន់តែច្រើន ដើម្បីឲ្យពួកគេធ្វើកិច្ចការរបស់ពួកគេ។ អ្នកខ្លះត្រូវតែលេបថ្នាំមួយគ្រាប់ដើម្បីបំបាត់ងងុយគេង មួយគ្រាប់ដើម្បីងងុយគេង មួយគ្រាប់ដើម្បីសម្រាកជាដើម។ ភាពតានតឹងរបស់មនុស្ស ដែលបានកើតឡើងដល់ចំណុចគ្មានប្រយោជន៍ គឺស្ថិតនៅក្នុងស្ថានភាព ធ្ងន់ធ្ងរបំផុត។ លើសពីភាពតានតឹងនេះ ភាពទំនេរធ្វើឲ្យមនុស្សធុញទ្រាន់។ ភាពតានតឹង និងភាពធុញទ្រាន់ ពិតជាធ្វើឲ្យមនុស្សភាគច្រើនមិនសប្បាយចិត្ត។ ចំណុចទាំងអស់នេះ ផ្តើមចេញពីមិនបានអនុវត្តន៍ផ្លូវកណ្តាល និងផ្តើមចេញពីការរត់តាមសម្ភារៈទំនើប ធ្វើឲ្យបាត់បង់ភាពលំនឹងនៃផ្លូវចិត្ត បាត់បង់ជំនឿលើខ្លួនឯង។ បើដើរដួលត្រូវប្រឹងក្រោកដើរតទៅទៀត នឹកភ្នងចិត្តថា ត្រូវធ្វើម្ចាស់នៃវាសនាខ្លួន ពេលមានជំនឿលើខ្លួនឯងថា អាត្មាអញត្រូវតែរស់ ត្រូវតែធ្វើការតទៅទៀត ដោយសុចរិត ត្រូវតែរស់ក្នុងអំពើល្អតទៅ។ ក្នុងខណៈជួបការបរាជ័យ ក្នុងការដឹងនាំមាគ៌ាជីវិត ត្រូវដាស់តឿនខ្លួនឯងថា បរាជ័យពេលនេះ តែជោគជ័យនឹងបានទទួលពេលខាងមុខ យើងពុំមែនជាមនុស្សកំសាកឡើយ យើងពុំមែនជាមនុស្សឯកោឡើយ ពិភពលោករងចាំយើងៗ ត្រូវតែយកឈ្នះខ្លួនឯង។
ត្រូវចងចាំថា ការបដិបតិ្តចម្រើនភាវនាត្រូវតែមានការអត់ធ្មត់ ការព្យាយាមដដែលៗ និងកិច្ចខំប្រឹងប្រែង។ ជាខាងក្រោយមកទៀត សេចកី្តចម្រើន អាចប្រព្រឹត្តទៅយ៉ាងច្រើន និងមានពេលយូរអង្វែងទើបសម្រេចទៅបាន។ ពុំមានផ្លូវណាវាង និងពុំមានរូបមន្តពិសេសនោះឡើយ។ ដំណាក់កាលនៃការធ្វើភាវនា ទាមទារឲ្យមានការព្យាយាមវាដូចជាកំពុងហែលបញ្ច្រាស់ចរន្តខ្សែទឹកដូច្នេះដែរ។ ព្រោះកុសលធម៌ថ្នាក់ទាប សីលភាវនានេះត្រូវចំរើនហើយចំរើនទៀត ធ្វើឲ្យរឿយៗរហូតអស់កិលេស។ អ្នកអាចអស់សង្ឃឹម ប្រសិនបើអ្នករំពឹងលទ្ធផលភ្លាមៗ ឬឆាប់រហ័សពីការចម្រើនភាវនារបស់អ្នក។ ប្រសិនជាអ្នកជាមនុស្សម្នាក់ ដែលរវល់ជាមួយនឹងមហិច្ឆតាផ្លូវលោកិយ អ្នកមិនអាចធ្វើឲ្យចិត្តរបស់អ្នកស្ងប់ស្ងាត់ភ្លាមៗ ឬដោយចេតនានោះទេ ដើម្បីទៅដល់ចំណុចជម្រុះចោលនូវការគិតទាំងអស់ ហើយអ្នកក៏មិនអាចទទួលបានបទពិសោធន៍ភ្លាមៗ នូវការដឹងមួយឲ្យប្រាកដ ឲ្យច្បាស់ ឲ្យខ្លាំង និងផ្ចិតផ្ចង់បន្តបន្ទាប់។ ជីវិតមនុស្សមិនត្រឹមតែរួមបញ្ចូល ក្នុងគោលបំណងនោះទេ ប៉ុន្តែត្រូវរាប់បញ្ចូលទាំងមធ្យោបាយ និងអំពើដែលយើងធ្វើ ដើម្បីសម្រេចគោលបំណងនោះ ដោយតាមហេតុផល តាមសមត្ថភាពប្រកបដោយសីលធម៌ ដោយកុសលធម៌ដ៏ថ្លៃថ្នូរ ទទួលលទ្ធផលដោយជោគជ័យ។
មនុស្សទាក់ទង់ទៅនឹងទិដ្ឋភាពផ្សេងៗ នៃការរីកចម្រើនសេដ្ឋកិច្ចសង្គមរបស់មនុស្ស ដូចជាសេដ្ឋកិច្ចនយោបាយ ការអប់រំសុខាភិបាលច្បាប់និងសីលធម៌សង្គម។ ការរីកចម្រើនសង្គមអាស្រ័យដោយមានការស្រុះស្រួលឯកភាពគ្នា នៃកត្តាទាំងអស់ខាងលើរួមទាំងវិបុលភាព និងសហអតិ្ថភាពប្រកបដោយសនិ្តភាព របស់មនុស្សផង។ គឺសំដៅទៅលើវឌ្ឍនភាពសង្គមដោយសារឯកភាវូបនីយកម្ម ដែលគ្មានការខ្វែងគំនិតគ្នា នៃកត្តាទាំងអស់ខាងលើ ដោយបែងចែកចំពោះវិបុលភាព និងសនិ្តសហអតិ្ថភាពរបស់មនុស្ស។ នៅក្នុងពេលបច្ចុប្បន្ននេះ គេសរសេរសៀវភៅជាច្រើនសី្តអំពីប្រធានបទសេដ្ឋកិច្ច និងទ្រឹសី្តសេដ្ឋកិច្ច ទ្រឹសី្តទាំងអស់នេះបានមកពីទស្សនៈមូលធននិយមនិងសង្គមនិយម។ គ្មានប្រព័ន្ធណាមួយក្នុងចំណោមប្រព័ន្ធទាំងនេះ យកចិត្តទុកដាក់ ឬគិតពិចារណាពីការអភិវឌ្ឍន៍ខាងក្នុងរបស់មនុស្ស គឺការអប់រំចិត្ត ជាកត្តាសំខាន់មួយក្នុងការអភិវឌ្ឍ សង្គម។ បើចិត្តមនុស្សច្របូកច្របល់ សកម្មភាពដែលសម្តែងចេញឡើងក៏ច្របូកច្របល់ ធ្វើឲ្យមានគ្រោះថ្នាក់ដល់សង្គម និងមនុស្សជាតិជាច្រើនប្រការ ព្រោះតែស្ថិតនៅក្រោមការគាបសង្កត់ នៃសម្ពាធមហិច្ឆិតា តណ្ហាទិដ្ឋិមានៈ។ ដូច្នេះមានការយ៉ាប់យឺនក្នុងតម្លៃមនុស្ស និងកម្រិតបុគ្គលិកលក្ខណៈ គ្រប់ថ្នាក់ទាំងអស់របស់សង្គម។ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បានឈានទៅមុខ មួយជំហានធំ ដើម្បីបញ្ជូនមនុស្សទៅឋានព្រះច័ន្ទ ហើយនិងមិនយូរប៉ុន្មានទេ គេនឹងអាចទៅលេងភពផ្សេងៗទៀតបាន។ ប៉ុន្តែគេបានបញ្ជាក់ នូវសេចកី្តភ័យខ្លាចថា ប្រសិនបើនិន្នាការបច្ចុប្បន្ន ឆ្ពោះទៅរកការធ្លាក់ចុះខាងសីលធម៌ សកម្មភាពមនុស្សមិនខុសពីសកម្មភាពសត្វទេ វាអាចបំផ្លាញខ្លួនឯងនិងពិភពលោក។
ដោយសារតែពិភពលោករំកិលខ្លួនកាន់តែជ្រៅទៅៗ ទៅក្នុងយុគសម័យ នៃការជ្រួលច្របល់ ដោយអាវុធយុទ្ធភ័ណ្ឌប្រកបដោយគ្រោះថ្នាក់និងដ៏ស្មុគស្មាញអមទៅដោយវិបតិ្តភ័យ និងការស្រុតចុះនៃសីលធម៌ បច្ចុប្បន្ន ធ្វើឲ្យតម្រូវការនែការអប់រំសាសនា មានកម្រិតខ្ពស់ជាងអតីតកាល។ ការព្រួយបារម្ភ និងភាពខ្វល់ខ្វាយ ដែលកើតពីភាពមិនប្រាកដប្រជាចំពោះអនាគត បង្កើតឡើងនូវភាពតានតឹង និងភាពហួសកម្លាំងនៃចិត្តរបស់មនុស្ស។ វិបតិ្តទាំងនេះអាចជម្នះបាន ដោយការយល់ដឹងដ៏ត្រឹមត្រូវចំពោះ ធម្មជាតិនៃចិត្ត ដែលជាប្រធានជាធំ។ បើ ស្ថិតនៅឆ្ងាយពីការអប់រំល្អ ដាច់ឆ្ងាយពីប្រព័ន្ធអប់រំ មិនតម្រង់ទិសទៅរកការសិក្សាស្រាវជ្រាវ ពីសម្ភារៈនិយម នៅសាលារៀន និងស្ថាប័នបន្តបន្ទាប់នាបច្ចុប្បន្ននេះពិតជាគ្រោះថ្នាក់។ សាសនាជានិច្ចកាល ជាគន្លឹះក្នុងការរក្សាសនិ្តភាព និងការផ្តល់នូវភាពកក់ក្តៅផ្លូវចិត្ត ក្នុងកាលៈទេសៈត្រូវសង្គ្រោះបន្ទាន់ តួយ៉ាងដូចជាក្នុងពេលមានវិបតិ្តភ័យគ្រោះថ្នាក់ផ្សេងៗ ក៏ដូចក្នុងពេលមានការបំពានដោយអ្នកឈ្លានពាន និងការរំខានដទៃទៀត។ ទស្សនវិជ្ជាសីលធម៌នៃស្វ័យញ្ញាណ បានបង្ហាញឲ្យយើងបានដឹងច្បាស់ថា មានតែមាគ៌ាកណ្តាលមួយប៉ុណ្ណោះ ដែលដឹកនាំមនុស្សលោកឲ្យស្វែងរកសុភមង្គល បញ្ចៀសវិនាសកម្មទាំងឡាយ ជាផ្លូវកសាងឲ្យវិវត្តទៅរកភាពខ្ពង់ខ្ពស់ រីកចម្រើន ទាំងស្មារតីនិងសម្ភារៈ និងឈានទៅរកទីបរមសុខផុតទុក្ខទាំងពួង ពោលគឺពីហីនភេទទៅឧត្តមភេទ ពីឧត្តមភេទទៅអរិយបុគ្គល។
ដកស្រង់ចេញពីអត្ថបទត្រង់ទំព័រលេខ ៩៨
ដោយ ៥០០០ឆ្នាំ
images/articles/433/Untitled-1.jpg
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៦១,៤៤៩ ដង)
ព្រះដ៏មានព្រះភាគទទួលការយាងពីឧត្តគ្គហមេណ្ឌកនត្តាជាចៅមេណ្ឌកសេដី្ឋ ថ្វាយភត្តផង និងសុំព្រះដ៏មានព្រះភាគសំដែងធម៌អប់រំកូនស្រីផងដែលត្រូវរៀបចំឲ្យមានស្វាមី ពេលថ្វាយភត្តដល់ព្រះពុទ្ធសព្វគ្រប់ហើយក៏អង្គុយក្នុងទីសមគួរ។
លុះឧគ្គហមេណ្ឌកនត្តា អង្គុយក្នុង ទីសមគួរហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រ ព្រះអង្គដ៏ចំរើន ពួកកុមារីរបស់ខ្ញុំព្រះអង្គទាំងអម្បាលនេះ មុខជានឹងទៅ កាន់ត្រកូលបី្ត បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទូន្មានពួក កុមារីទាំងនោះឲ្យទាន បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ប្រៀនប្រដៅ ពួកកុមារីទាំងនោះ ដោយឳវាទទានុសាសនៈណា ដែលនាំ ឲ្យបានប្រយោជន៍នឹងសេចកី្តសុខ អស់កាលដ៏វែងដល់កុមារីទាំងនោះ។
លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងកុមារីទាំងនោះ យ៉ាងនេះថា ម្នាលកុមារីទាំងឡាយ ហេតុដូច្នេះពួកកុមារី ក្នុងលោកនេះត្រូវសិក្សាយ៉ាងនេះថា មាតានឹងបិតា ជាអ្នកប្រាថ្នាសេចកី្តចំរើន ជាអ្នកស្វែងរកប្រយោជន៍ ជាអ្នកអនុគ្រោះ អាស្រ័យសេចកី្តអនុគ្រោះហើយឲ្យដល់បុរសជាស្វាមីណា យើងទាំងឡាយ ជាស្រីភ្ញាក់ឡើងមុនគេ ដេកក្រោយគេ ប្រុងខ្លួននឹងទទួលកិច្ចការអី្វៗ ប្រព្រឹត្តផ្គាប់ផ្គុន និយាយពាក្យផ្អែមល្ហែមដល់ស្វាមីនោះ ម្នាលកុមារីទាំងឡាយ ឲ្យនាងត្រូវសិក្សាយ៉ាងនេះចុះ។
ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារីក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា បុគ្គលណាជាទីគោរពនៃស្វាមី ទោះជាមាតាកី្ត បិតាកី្ត សមណព្រាហ្មណ៌កី្ត យើងទាំងឡាយនឹងធ្វើសក្ការៈ គោរពរាប់អាន បូជាដល់បុគ្គលទាំងនោះ ទាំងទទួលគួរសម រៀបចំដោយអាសនៈនឹងទឹក លាងជើង ចំពោះជនទាំងឡាយ ដែលមកដល់ហើយ ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សាយ៉ាងនេះ។
ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារីក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា ការងារទាំងឡាយណា ខាងក្នុងផ្ទះរបស់បី្ត ទោះរោមចៀមកី្ត កប្បាសកី្តពួកយើងនឹងជាស្រីឈ្លាវៃ ក្នុងការងារទាំងនោះ មិនខ្ជិលច្រអូស បរិបូណ៌ដោយឧបាយនឹងការត្រិះរិះ ក្នុងកិច្ចការទាំងនោះថា គួរធ្វើ គួរចាត់ចែង ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សាយ៉ាងនេះ។
ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារី ក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា ជនណាជាជនខាងក្នុងផ្ទះរបស់ស្វាមីទោះខ្ញុំកី្ត អ្នកបម្រើកី្ត អ្នកធ្វើការងារកី្ត ពួកយើងដឹងការងារដែលជនទាំងនោះធ្វើហើយ ព្រោះការងារដែលជនទាំងនោះ ធ្វើហើយផង ដឹងការងារដែលជនទាំងនោះ មិនបានធ្វើ ព្រោះការងារដែលជនទាំងនោះ មិនបានធ្វើផង ដឹងថាឈឺធ្ងន់ ឈឺស្រាលផង ហើយចែករំលែកខាទនីយភោជនីយាហារ ជាចំណែកៗ ដល់ជនទាំងនោះផង ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សាយ៉ាងនេះ។
ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារីក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា ស្វាមីនាំរបស់ណាមក ទោះទ្រព្យកី្ត ស្រូវកី្ត ប្រាក់កី្ត មាសកី្ត យើងទាំងឡាយនឹងធ្វើរបស់នោះ ឲ្យសម្រេចដោយការរក្សានឹងការគ្រប់គ្រង មិនជាស្រីអ្នកលេង មិនជាស្រីអ្នកលួច មិនជាស្រីអ្នកផឹកសុរា មិនមែនជាស្រីអ្នកបំផ្លាញរបស់ទ្រព្យដែលខ្លួនគ្រប់គ្រងនោះ ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សាយ៉ាងនេះ។
ម្នាលកុមារីទាំងឡាយ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងពួកទេវតាមានកាយជាទីគាប់ចិត្ត។
ស្វាមីណា ចិញ្ចឹមភរិយានោះសព្វកាល មានព្យាយាមខ្វល់ខ្វាយ ជានិច្ច ភរិយាមិនត្រូវមើលងាយស្វាមីអ្នកចិញ្ចឹម អ្នកបំពេញសេចកី្តប្រាថ្នាទាំងពួង (នោះ) ឡើយ ស្ត្រីល្អមិនត្រូវក្រោធខឹងនឹងស្វាមី ដោយកិរិយាប្រព្រឹត្តឫស្យាផង ស្ត្រីអ្នកចេះដឹង រមែងគួរសមនឹងពួកជនទាំងពួង អ្នកជាទីគោរពរបស់ស្វាមីផង ភរិយាជាស្ត្រីមានព្យាយាម មិនខ្ជិលច្រអូស សង្គ្រោះជនខាងក្នុងផ្ទះស្វាមី ប្រព្រឹត្តកិច្ចការជាទីគាប់ចិត្តរបស់ស្វាមី។
នារីណាបានប្រព្រឹត្តយ៉ាងនេះ លុះតាមអំណាចសេចកី្តប្រាថ្នារបស់ស្វាមីនារីនោះ រមែងទៅកើតក្នុងពួកទេវតាទាំងនោះ ដែលមានកាយជាទីពេញចិត្ត និងមានសេចកី្តសុខព្រោះភាពស្មោះត្រង់។
ដោយ៥០០០ឆ្នាំ