images/articles/1320/Untitled-1-Recovered.jpg
ផ្សាយ : ១៦ កុម្ភះ ឆ្នាំ២០២៦ (អាន: ៤៦,០២៤ ដង)
កូនត្រូវចាំទុកៈ
១. មាតាបិតាជាព្រះព្រហ្មរបស់បុត្រធីតា ការដែលធ្វើឲ្យមាតាបិតាលំបាកចិត្ត តឹងណែនក្នុងទ្រូង យំបង្ហូរទឹកភ្នែក គឺជាបាបកម្មធ្ងន់របស់កូន ។
២. ការជឿស្តាប់ដំបូន្មានល្អរបស់មាតាបិតា រមែងមិនមានការសាបសូន្យឡើយ ពោលគឺមិនចចេសរឹងរូសតែម្យ៉ាង កូននឹងបានល្អគ្រប់យ៉ាង ។
៣. ការតបស្នងព្រះគុណដល់អ្នកមានគុណគឺតាំងតែពីអ្នកមានគុណនៅមានជីវិតរហូតដល់ចែកឋាន ។
៤. ការបំពេញតួនាទីជាកូនល្អ គឺជាការបដិបត្តិធម៌ កូនល្អត្រូវភ្ញាក់ខ្លួន ត្រូវរហ័សរហួនវៀសរវៃ ត្រូវឈានទៅមុខ ត្រូវធ្វើការងារប្រជែង ជាមួយពេលវេលា ដើម្បីការរីកចម្រើនដល់សង្គមជាតិ ។
៥. អបាយមុខ គ្រឿងញៀន ជាផ្លូវនៃសេចក្តីវិនាសសម្រាប់ជីវិត កូនមាសឪពុកត្រូវដើរតាមផ្លូវព្រះ កុំដើរតាមផ្លូវរបស់មារ ការងារសុចរិតជាការងារថ្លៃថ្នូរមានកិត្តិយស កូនត្រូវចេះពិចារណាដោយខ្លួនឯង ដាស់តឿនខ្លួនឯង កុំឡេះឡោះកុំទម្រន់ ត្រូវឆ្ងាយពីអបាយមុខ (ស្រីស្រា ល្បែង និងបាបមិត្ត) ត្រូវដើរនៅក្នុងផ្លូវធម៌ជានិច្ច ។
កូនកុំប្រមាទ ក្នុងជីវិត ផ្លូវនេះនៅជិតក្បែរមាត់ជ្រោះ
ចិញ្ចឹមជីវិតឲ្យបានរស់ កូនត្រូវស្គាល់គ្រោះឲ្យជាក់លាក់ ។
បាបមិត្តស្រីស្រានិងល្បែងភ្នាល់ ព្រមទាំងមិនខ្វល់នឹងធុរៈ
ជាជ្រោះគ្រោះថ្នាក់ប្រាកដជាក់ ជ្រោះជ្រៅមិនរាក់ធ្លាក់បាក់ក ។
ដំណើរជីវិតពិតលំបាក តែបានធូរស្រាកព្រោះធ្វើល្អ
ផ្លូវអបាយមុខមិនត្រាច់ចរ ចេះភ័យខ្លាចក្រប្រឹងរៀនសូត្រ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1495/Untitled-1-Recovered.jpg
ផ្សាយ : ១៦ កុម្ភះ ឆ្នាំ២០២៦ (អាន: ១២,៤៨៥ ដង)
នរណា! តើយើងចង់មានន័យយ៉ាងមិចចំពោះពាក្យថា នរណា? តើព្រះពុទ្ធសាសនាមិននិយាយថា មានតែពុទ្ធសាសនិកប៉ុណ្ណោះដែលទទួលផលនៅជាតិក្រោយទេឬ? យោងតាមព្រះពុទ្ធសាសនា កន្លែងណាដែលយើងនឹងកើតទៀតបន្ទាប់ពីជាតិនេះ មិនមែនអាស្រ័យលើសាសនានោះទេ។ តាមពិត គ្មានតម្រូវការដើម្បីបួងសួង គោរព ឬសូម្បីតែមានជំនឿលើព្រះសម្មាសម្ពុទ្ធក៏នឹងនាំឲ្យល្អនៅជាតិក្រោយនោះដែរ។
អ្វីដែលកើតឡើងចំពោះយើងគ្រប់រូបនៅជាតិក្រោយ វាអាស្រ័យលើយើងទាំងអស់គ្នា គឺថាយើងប្រព្រឹត្តធ្វើនូវអំពើយ៉ាងណានៅបច្ចុប្បន្នជាតិនេះ។ មាគ៌ាទៅកាន់ឋានសួគ៌ គឺមិនមែនដោយសារជំនឿ ឬការគោរពបូជានោះទេ ប៉ុន្តែតាមរយៈការធ្វើនូវអំពើល្អ ហើយចៀសវាងការធ្វើនូវអំពើអាក្រក់។ ព្រះសម្មាសម្ពុទ្ធទ្រង់មិនបានសម្ដែងថា ការគោរពចំពោះព្រះតថាគត អ្នកនឹងត្រូវបានសោយនូវសេចក្ដីសុខ នោះឡើយ។ ព្រះអង្គទ្រង់មិនបានគំរាមកំហែងដាក់ទណ្ឌកម្មនរណាម្នាក់ថា អ្នកត្រូវតែជឿព្រះអង្គ ឬត្រូវតែធ្វើតាមពាក្យប្រៀនប្រដៅរបស់ព្រះអង្គក៏ទេដែរ។
ព្រះអង្គទ្រង់ត្រាស់សម្ដែងថា មិនមានរឿងអ្វីខុសឆ្គងនោះទេ ដែលមានការសង្ស័យ ឬសាកសួរព្រះអង្គ ជាហេតុធ្វើឲ្យមនុស្សជាច្រើនយកពេលវេលាខ្លះ ដើម្បីសិក្សាឈ្វេងយល់ពីសាសនៈរបស់ព្រះអង្គ។ ព្រះអង្គបានបញ្ជាក់ថា បុគ្គលម្នាក់ៗគួរតែស្វែងរក ឈ្វេងយល់និងទទួលបាននូវសច្ចភាពដោយខ្លួនឯងផ្ទាល់ ហើយមិនត្រូវប្រកាន់យកនូវជំនឿងងឹតងងល់ចំពោះអ្នកណាម្នាក់ ឬអ្វីមួយឡើយ។ គ្រឹស្តិ៍សាសនិកក្ដី តៅសាសនិកក្ដី សូម្បីតែអ្នកមិនជឿលើព្រះអាទិទេពក្ដី សុទ្ធតែអាចសោយនូវសេចក្ដីសុខនៅជាតិខាងមុខបានដូចគ្នា។ ប៉ុន្តែជាការពិតណាស់ ពួកគេអាចសោយនូវសេចក្ដីសុខនោះបាន លុះត្រាតែពួកគេជាមនុស្សល្អនៅក្នុងបច្ចុប្បន្នជាតិនេះឯង។
ដកស្រង់ចេញពីសៀវភៅ ឋានសួគ៌សម្រាប់មនុស្សល្អ
ដោយ៥០០០ឆ្នាំ
images/articles/2271/Untitled-1-Recovered.jpg
ផ្សាយ : ១៦ កុម្ភះ ឆ្នាំ២០២៦ (អាន: ៣០,៤៣៤ ដង)
ក្នុងបេះដូងពុកម៉ែ ផ្ទុកពេញទៅដោយរូបកូន កូនគឺជារបស់មានតម្លៃដែលមិនអាចកាត់ថ្លៃបាននៅក្នុងចិត្តពុកម៉ែ ជីវិតពុកម៉ែ គឺពិតជាមិនអាចខ្លះកូនបានឡើយព្រោះពុកម៉ែចាត់ទុកកូនថាជាកែវចរណៃដែលមានរស្មីចាំងចែង បំភ្លឺជីវិតពុកម៉ែឲ្យកាន់តែមានន័យឡើងថែមទៀត ។ ពុកម៉ែធ្វើអ្វីៗគឺគិតពីកូនគ្រប់ពេលវេលា គិតកូនជាងគិតខ្លួនឯង បារម្ភពីកូនជាងបារម្ភខ្លួនឯង ស្ដែងចេញឲ្យឃើញថា ពេលមានបញ្ហាអ្វីនៅក្នុងជីវិត ជំហ៊ានដំបូងនៃការគិតរបស់ពុកម៉ែ គឺពុកម៉ែគិតកូនមុន ទើបគិតខ្លួនឯងជាខាងក្រោយ ព្រោះបើកូនមានបញ្ហាអ្វីអ្នកដែលពិបាកចិត្តជាងគេគឺពុកម៉ែហើយ គ្មានអ្នកណាម្នាក់ឡើយដែលគិតពីកូន បារម្ភពីកូន ឈឺឆ្អាល់នឹងកូនក្រៅពីពុកម៉ែឡើយ។
ពុកម៉ែផ្ដល់អ្វីៗគ្រប់យ៉ាងឲ្យកូន ធ្វើល្អជាមួយកូនច្រើនជាងអ្នកណាៗទាំងអស់ តែកូនបែរជាមើលឃើញអ្នកដទៃ ដែលគេធ្វើល្អដាក់កូនតែបន្តិច សំខាន់ជាងពុកម៉ែខ្លួនឯងទៅវិញ ត្រង់ដែរពុកម៉ែចិញ្ចឹមកូនតាំងពីតូចរហូតដល់ធំ ស្រឡាញ់កូនលើសអ្វីៗទាំងអស់ មានចិត្តស្មោះជាមួយនឹងកូនជានិច្ច ហើយហ៊ានលះបង់ជីវិតខ្លួនឯង ដើម្បីកូនទៀតផង តែកូនបែរជាមើលមិនឃើញពីការលះបង់របស់ពុកម៉ែ តើឯណាទៅ ភាពយុត្តិធម៌សម្រាប់ពុកម៉ែ? ខំស្រឡាញ់កូនអស់ពីចិត្ត នឹកគិតកូនគ្រប់ពេលវេលា មិនថាវេលាឈឺ វេលាជាកូនគឺនៅក្នុងបេះដូងពុកម៉ែគ្រប់គ្រាន់ទាំងអស់ តែទីបំផុតកូនបែរជាមើលមិនឃើញសន្ដានចិត្តរបស់ពុកម៉ែ។
ពុកម៉ែចង់ប្រាប់ថាក្នុងបេះដូងពុកម៉ែមានរូបកូនជានិច្ច ចុះក្នុងបេះដូងកូនវិញធ្លាប់មានរូបពុកម៉ែដែរទេ? ឬក៏ក្នុងបេះដូងកូន ផ្ទុកអ្នកដទៃក្រៅអំពីពុកម៉ែហើយ? កូនសាកងាកក្រោយ បែរមុខមករកព្រះនៅក្នុងផ្ទះ ហើយពិចារណាមើលថា តើអ្នកណាស្មោះជាមួយនឹងកូនជាង? ពេលនោះកូននឹងបានដឹងថា អ្នកដែលស្មោះជាមួយនឹងកូន គឺមានតែពុកម៉ែប៉ុណ្ណោះ ព្រោះពុកម៉ែហ៊ានទទួលយកនៅទង្វើរបស់កូនគ្រប់បែបយ៉ាងទាំងអស់ មិនថាទង្វើវិជ្ជមាន និងទង្វើអវិជ្ជមានឡើយទោះកូនអាក្រក់ល្អ សខ្មៅ ត្រូវខុសយ៉ាងណា ក៏ពុកម៉ែទទួលយកបានដែរ តែចំពោះអ្នកដទៃ គេអាចទទួលយកបានតែចំពោះភាពវិជ្ជមានរបស់កូនតែប៉ុណ្ណោះ ត្រង់ចំណុចមិនល្អ ភាពអវិជ្ជមាន ទង្វើអាក្រក់ ខុសឆ្គងរបស់កូនផ្សេងៗ គេមិនអាចទទួលយកបាន ដូចជាពុកម៉ែឡើយ ហើយគេប្រាកដជាបោះបង់ចោលកូនមិនខាន។ តែចំពោះពុកម៉ែទោះបីជាកូនជាមនុស្សយ៉ាងណាក៏ដោយក៏កូននៅតែជាកូនរបស់ពុកម៉ែ ពុកម៉ែនៅតែស្រឡាញ់កូន ហើយនឹងលើកលែងឲ្យកូន នូវទង្វើមិនល្អដែលកូនមានកន្លងមកជានិច្ច មិនដែលយកទោស អូសដំណើរកូនឡើយ នេះហើយគឺជាបេះដូងពុកម៉ែ ដែលស្មោះចំពោះកូន។
បើកបេះដូងទទួលយកសេចក្ដីល្អរបស់ពុកម៉ែផងណាកូន កូនកុំឃើញអ្នកដទៃល្អជាងឪពុកម្ដាយខ្លួនឯងឲ្យសោះ។ ពេលមានអ្នកណាម្នាក់គេធ្វើល្អជាមួយកូន ឬគេជួយកូនក្នុងកិច្ចការងារអ្វីមួយ កូនតែងអរគុណគេញាប់មាត់ អរគុណម្ដងហើយម្ដងទៀត តែចំពោះពុកម៉ែដែលធ្វើល្អចំពោះកូននិងជួយកូនគ្រប់រឿងរ៉ាវទាំងអស់ពេញមួយជីវិត តែមិនដែលឃើញកូនហាមាត់អរគុណគាត់សោះ សូម្បីតែម្ដង។
ហើយពេលដែលកូនធ្វើអ្វីខុសឆ្គងតែបន្តិច ចំពោះអ្នកដទៃ កូនលើកដៃសំពះសូមខមាទោសគេ សូមឲ្យគេលើកលែងទោសឲ្យកូន តែត្រង់ដែលកូនធ្វើខុសធ្ងន់ចំពោះអ្នកមានគុណ មិនដែលឃើញកូនលើកដៃសំពះសូមទោសគាត់ឡើយ។ នេះហើយ ឬ អ្វីដែលពុកម៉ែទទួលបានពីកូនដប់ម្ភៃឆ្នាំកន្លងមក ដែលកូនរស់នៅជាមួយពុកម៉ែ តើកូនបានទទួលអ្វីខ្លះពីពុកម៉ែ? ពុកម៉ែប្រគល់ឲ្យកូនច្រើនណាស់ តែការស្រឡាញ់ ការថ្នាក់ថ្នម ចិញ្ចឹមបីបាច់ថែរក្សាការពារ ឧបត្ថម្ភទំនុកបំរុងកូនគ្រប់បែបយ៉ាង មិនឲ្យខ្វះ ពិសេសគឺពាក្យទូន្មានប្រៀបប្រដៅ ដែលជាមត៌កដ៏វិសិទ្ធ ស្ថិតក្នុងចិត្តរបស់កូនគ្រប់គ្នា តែក៏នៅមានកូនខ្លះចេះតែស្រែកថា ពុកម៉ែមិនដែលប្រគល់អ្វីឲ្យខ្លួនសោះ ចុះជីវិតកូនរស់ដល់សព្វថ្ងៃ អ្នកណាជាអ្នកប្រគល់ឲ្យ មិនមែនពុកម៉ែទេឬ? តើកូននៅត្រូវការ ចង់បានអ្វីពីពុកម៉ែទៀត បើអ្វីៗគ្រប់យ៉ាងពុកម៉ែប្រគល់ឲ្យកូនទាំងអស់ គ្មានសេសសល់សម្រាប់ខ្លួនឯងឡើយ ដោយហោចទៅសូម្បីតែជីវិតរបស់ពុកម៉ែក៏ពុកម៉ែប្រគល់ឲ្យកូនដែរ តើកូននៅត្រូវការអ្វីពីពុកម៉ែទៀតទៅ?
ចំពោះកូនពុកម៉ែមានតែពាក្យថា ឲ្យគ្រប់យ៉ាង មិនដែលទាមទាអ្វីពីកូនឡើយ តែកូនវិញ ឲ្យតែចង់បានអ្វី បើពុកម៉ែមានលទ្ធិភាពរកឲ្យកូនបាន ពុកម៉ែនឹងរកឲ្យកូនទាំងអស់ ព្រោះកូនគឺជាបេះដូងរបស់ពុកម៉ែ ក្នុងបេះដូងពុកម៉ែគឺ មានរូបកូនគ្រប់ពេលវេលា សូមកូនដឹងផងចុះ...។
ដកស្រង់ចេញពីសៀវភៅ សូរសៀងសំនៀងម៉ែ
រៀបរៀងដោយ យុវសមណ ឆិម ប៊ុនឆា
ដោយ៥០០០ឆ្នាំ
images/articles/2287/Untitled-1-Recovered.jpg
ផ្សាយ : ១៦ កុម្ភះ ឆ្នាំ២០២៦ (អាន: ៤៤,៨២១ ដង)
នរក ៤ រូប
យើងជាពុទ្ធបរិស័ទ គួរតែមានសេចក្តីសង្វេគតក់ស្លុតក្នុងជីវិតរស់នៅក្នុងបច្ចុប្បន្ននេះ វាមិនមានអ្វីស្ថិតស្ថេរឡើយក្នុងលោកនេះ មានការកើតឡើងហើយមានការស្ថិតនៅ និងការបាត់ទៅវិញជាធម្មតា ។
សូមញាតិញោមពិចារណានូវរឿងក្នុងព្រះពុទ្ធសាសនា ដើម្បីជាបទពិចារណាក្នុងរឿងរ៉ាវជីវិតដែលរស់នៅក្នុងលោកនេះ វាមានទាំងវិបាក ទាំងល្អដោយអំណាចក្នុងការប្រព្រឹត្តរបស់មនុស្ស ។
images/articles/1581/Untitled-1-Recovered.jpg
ផ្សាយ : ១២ កុម្ភះ ឆ្នាំ២០២៦ (អាន: ១៩,៥១២ ដង)
អនត្តានិងកម្ម
មានសំនួរសួរថា បើមិនមានខ្លួនទេ តើអ្នកណាធ្វើបុណ្យ? តើអ្នកណាទទួលផលបុណ្យ? និងតើអ្នកណាទៅព្រះនិព្វាន?
ចម្លើយ
ពុទ្ធបរិស័ទបានស្ដាប់ឮពាក្យថា អនត្តា ប្រែថា មិនមែនខ្លួន ប៉ុន្តែដោយមិនបានឃើញនូវខន្ធ ៥ គឺរូបក្ខន្ធ ១ វេទនាខន្ធ ១ សញ្ញាខន្ធ ១ សង្ខាក្ខន្ធ ១ និងវិញ្ញាណក្ខន្ធ១ តាមពិត ដែលមិនមែនជាសត្វបុគ្គលតួខ្លួនមែននោះ ក៏កើតទៅជាការឆ្ងល់ក្នុងបញ្ហានេះឡើង។
images/articles/1582/Untitled-1-Recovered.jpg
ផ្សាយ : ១២ កុម្ភះ ឆ្នាំ២០២៦ (អាន: ១០,៨៥០ ដង)
អនត្តាទំនាស់ជាមួយកម្មឬទេ
អនត្តាធម៌ជាមួយនឹងកម្មមិនទំនាស់គ្នាឡើយ ផ្ទុយមកវិញអនត្តាមានការជ្រោមជ្រែងនូវកម្ម ព្រមទាំងបញ្ជាក់លក្ខណៈរបស់កម្មទៀតផង។ ព្រោះធម៌ទាំងឡាយជាអនត្តា ទើបមានកម្មកើតឡើង កម្មកើតអំពីបច្ច័យផ្សេងៗមានហេតុប្បច្ច័យ អារម្មណប្បច្ច័យ និងអធិបតិប្បច្ច័យជាដើម ក្នុងបណ្ដាបច្ច័យទាំងអស់ មិនមានបច្ច័យណាជាអត្តាតួខ្លួនឡើយ គឺសុទ្ធតែជាអនត្តាទាំងអស់។
images/articles/1743/Untitled-1-Recovered.jpg
ផ្សាយ : ១២ កុម្ភះ ឆ្នាំ២០២៦ (អាន: ១០,៧៦៤ ដង)
ព្រះបោរាណាចារ្យលោកសម្ដែងប្រាប់ឧបាយគឺ យោបល់ជាគ្រឿងរំលត់សេចក្ដីក្រោធខឹងថា ៖"ទុក្ខជាមានភ្នែកភ្លឺក៏ត្រូវធ្វើដូចជាងងឹត,មានត្រចៀកស្ដាប់ឮក៏ត្រូវធ្វើថ្លង់"ដូច្នេះទើបអត់ទ្រាំសេចក្ដីក្រោធខឹងនោះបាន។ បើធ្វើជាមនុស្សភ្នែកទិព្វត្រចៀកទិព្វ នឹងរក្សាខន្តីសេចក្ដីអត់អន់នោះបានដោយកម្រណាស់; ដូចយ៉ាងមនុស្សដែលមិនចេះអត់ធន់ចំពោះសេចក្ដីទុក្ខលំបាកដែលជាហេតុឲ្យកើតទោសៈនោះ ច្រើនតែធ្វើការអ្វីៗ ដោយសេចក្ដីខឹងតូងតាង, អ្នកដែលធ្វើដូច្នោះ ច្រើនតែប្រទះនឹងសេចក្ដីអន្តរាយផ្សេងៗ; កាលបើជួបប្រទះនឹងគ្រោះថ្នាក់ណាមួយ ព្រោះតែសេចក្ដីខឹងតូចតាងនោះហើយ ច្រើនតែគិតស្ដាយក្រោយថា៖ " ឱ! អញធ្វើនេះខុសហើយ មិនគួរសោះ" បណ្ដាកិច្ចការអ្វីៗ ទោះបីយ៉ាងណាក៏ដោយ ឲ្យតែធ្វើដោយសេចក្ដីក្រេវក្រោធហើយ, កិច្ចការនោះៗ សុទ្ធតែជារបស់មិនស្រួលមិនល្អទាំងអស់។ ព្រោះហេតុដូច្នេះបានជាអ្នកប្រាជ្ញដែលសម្បូណ៌ដោយប្រាជ្ញា គួរតែពិចារណាឃើញទោសនៃសេចក្ដីក្រោធខឹង ហើយខំប្រឹងអត់ធន់ ដូចសម្ដែងមកនេះចុះ។
ឯសេចក្ដីអត់ធន់ចំពោះសេចក្ដីទុក្ខ ដែលជាហេតុឲ្យកើត មោហៈ នោះ បានខាងសេចក្ដីអត់ទ្រាំនឹងទុក្ខវេទនាផ្សេងៗ ដែលកើតឡើងក្នុងកាយនិងចិត្ត មិនលុះអំណាចទុក្ខវេទនាហើយទៅប្រព្រឹត្តទុច្ចរិតឡើយ។ សូម្បីការដែលអត់ទ្រាំនឹងទុក្ខវេទនាក្នុងវេលាឈឺថ្កាត់នោះសោត ក៏ជាហេតុជួយឧបត្ថម្ភឲ្យមានសតិសម្បជញ្ញៈ គឺសេចក្ដីរឭកនិងសេចក្ដីដឹងខ្លួនដែលជាគុណវិសេសគួរឲ្យមានក្នុងចិត្តគ្រប់កាយទាំងពួង, ពុំនោះសោតក្នុងវេលាមានព្យាធិដែលជាហេតុឲ្យដល់មរណៈ ក៏ត្រូវតែមានខន្តីយ៉ាងមាំមួនខានមិនបានឡើយ; ឧបាយដែលនឹងឲ្យកើតខន្តីក្នុងវេលានោះ គឺត្រូវឲ្យឃើញតាមសេចក្ដីពិតថា៖ "ព្យាធិនិងមរណៈនុះ ជាទុក្ខដែលសត្វទាំងឡាយត្រូវតែជួបប្រទះរាល់ៗ គ្នាគេចមិនរួចឡើយ"។ ក្នុងអភិណ្ហបច្ចវេក្ខណៈដែលព្រះបរមសាស្ដាទ្រង់ប្រដៅឲ្យនឹករំពឹងជារឿយៗថា៖
ព្យាធិធម្មោម្ហិ ព្យាធឹ អនតីតោ យើងមានជម្ងឺតម្កាត់ជាធម្មតានឹងចៀសវាងជម្ងឺតម្កាត់មិនបានឡើយ ។
ដូច្នេះនោះ ក៏ដើម្បីឲ្យប្រុងខ្លួនអំពីកាលដែលនៅជានៅឡើយ, បើចាំទៅនឹករំពឹងក្នុងពេលដែលជម្ងឺតម្កាត់មកដល់តែម្ដង ក៏មុខជាកម្រនឹងបាន; ព្រោះវេលាដែលឈឺនោះឯងតែងមានទុក្ខព្រួយលំបាកច្រើនយ៉ាងណាស់; កាលបើអត់ទ្រាំទុក្ខវេទនាមិនបាន, សតិសម្បជញ្ញៈ ក៏នឹងទ្រេតទ្រោតទៅមិនតម្កល់នៅខ្ជាប់ឡើយ; ដូចជនចំពូកខ្លះដែលមិនបានហាត់ចិត្តទុកអំពីកាលនៅជានោះ លុះវេលាដែលមានជម្ងឺយ៉ាងធ្ងន់មកដល់ក៏ច្រើនតែមានចិត្តរវើរវាយផ្សេងៗ ដរាបដល់ធ្វើអំពើទុច្ចរិតមានសម្លាប់សត្វជាដើមដើម្បីបូជាគ្រោះ ដោយចង់រស់តែខ្លួនឯងមិនគិតអាណិតដល់សត្វដទៃក៏មាន។ ទោសទាំងនេះ មកតែអំពីមិនបានហ្វឹកហាត់ស្មារតីទុកអំពីកាលនៅជាឲ្យដឹងថា៖
" សត្វដែលកើតមកក្នុងលោក សុទ្ធតែត្រូវឈឺថ្កាត់រាល់ៗ រូប"ដូច្នេះឯងបានជារវើរវាយយ៉ាងនោះ; ពួកបុគ្គលដែលរវើរវាយហើយទៅប្រព្រឹត្តទុច្ចរិតដូច្នោះ លុះរំលាយខន្ធទៅហើយតែងទៅកើតក្នុងអបាយ។
ចំណែកពួកបុគ្គលដែលមានសតិសម្បជញ្ញៈបរិបូណ៌រមែងទៅកើតឋានសួគ៌។ ព្រោះហេតុដូច្នោះ ការដែលបង្ហាត់ចិត្តបង្ហាត់ស្មារតីដើម្បីឲ្យកើតខន្តីសេចក្ដីអត់ធន់នោះ ជារបស់ដែលយើងត្រូវការគ្រប់ៗ ប្រាណសម្រាប់តយុទ្ធនឹងសត្រូវគឺព្យាធិទុក្ខ ក្នុងវេលាដែលជិតនឹងដល់មរណៈនោះ។ កាលបើមានប្រាជ្ញាពិចារណាឃើញទោសនៃសេចក្ដីវង្វេង ឃើញគុណនៃសតិសម្បជញ្ញៈ និងគុណនៃខន្តីដូចសម្ដែងមកនេះហើយ, គួរណាស់តែហាត់ស្មារតីទុកជាមុនតាមពិធីដែលព្រះសម្មាសម្ពុទ្ធជាបរមគ្រូទ្រង់ប្រដៅឲ្យហាត់ មានអភិណ្ហបច្ចវេក្ខណវិធីជាដើម ដើម្បីកុំឲ្យសេចក្ដីវង្វេងនោះកើតឡើងបាន។
ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ
ដោយ៥០០០ឆ្នាំ
images/articles/1741/Untitled-1-Recovered.jpg
ផ្សាយ : ១២ កុម្ភះ ឆ្នាំ២០២៦ (អាន: ១១,១១៣ ដង)
វីតសោកថេរគាថា
ព្រះថេរនេះ ក៏ជាអ្នកមានបុណ្យ បានធ្វើហើយក្នុង ព្រះពុទ្ធជាម្ចាស់អង្គមុនៗសន្សំបុណ្យច្រើនសន្ធឹកសន្ធាប់ទុក ក្នុងភពនោះៗ បានកើតក្នុងត្រកូលព្រាហ្មណ៍មួយក្នុងសម័យ នៃការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធទ្រង់ព្រះនាម សិទ្ធត្ថ ដល់នូវការសំរេចក្នុងវិជ្ជាសិល្ប៍សាស្ត្ររបស់ព្រាហ្មណ៍រួច
images/articles/1747/Untitled-1-Recovered.jpg
ផ្សាយ : ១២ កុម្ភះ ឆ្នាំ២០២៦ (អាន: ៣៤,០១៥ ដង)
វនសំយុត្ត
វិវេកសូត្រទី១
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ភិក្ខុមួយរូបនៅក្នុងដងព្រៃមួយ ក្នុងដែនកោសល ។ ក៏ក្នុងសម័យនោះ ភិក្ខុនោះទៅកាន់ទីសម្រាកក្នុង វេលាថ្ងៃហើយត្រិះរិះនូវអកុសលវិតក្កៈទាំងឡាយដ៏លាមក ដែលអាស្រ័យនឹងបញ្ចកាមគុណ ។
ក្នុងកាលនោះ មានទេវតាដែលអាស្រ័យនៅក្នុងដងព្រៃនោះ
images/articles/1746/Untitled-1-Recovered.jpg
ផ្សាយ : ១២ កុម្ភះ ឆ្នាំ២០២៦ (អាន: ២៦,៨៦៤ ដង)
ស. តើពាក្យថា ធម៌ មានន័យដូចម្ដេច?
ច. បើពាក្យថា ធម៌មួយម៉ាត់ ប្រែបានច្រើនយ៉ាងគឺប្រែថា សភាវៈទ្រទ្រង់សត្វលោក គឺបុណ្យ បាប សុចរិត ទុច្ចរិត ពោលគឺ កុសលធម៌ក៏មានអកុសលធម៌ក៏មាន។
ស. ចុះពាក្យថា ធម្មគុណមានសេចក្ដី ដូចម្ដេច?
ច. គុណធម៌ គឺភាវៈដែលស្រោចស្រង់ទ្រទ្រង់សត្វ អ្នកប្រតិបត្តិតាមគន្លងធម៌ ឲ្យបានសេចក្ដីសុខ សេចក្ដីចម្រើន។
ពាក្យថាព្រះធម៌ មានស័ព្ទដែលគួរប្រែចេញជាច្រើនយ៉ាងពិតមែន ប៉ុន្តែក្នុងទីនេះសំដៅយកចំពោះតែ ទ្រឹស្ដី គឺ សេចក្ដីអធិប្បាយពន្យល់ហេតុផលឲ្យឃើញជាបែបយ៉ាងព្រមទាំងផលរបស់បុគ្គល អ្នកសិក្សា អ្នកប្រតិបត្តិប៉ុណ្ណោះ។
ស. តើធម្មគុណទី ១ មានសេចក្ដីដូចម្ដេច?
ច. ព្រះធម្មគុណទី ១ « ស្វាក្ខាតធម៌ » លោកសំដៅយក ព្រះបរិយត្តិធម៌ និងបដិបត្តិធម៌ព្រោះធម៌ទាំងនេះ ដែលព្រះសម្ពុទ្ធប្រកាសទុកហើយថាជាធម៌ស្របគ្នា រលាយចូលគ្នាដោយជិតស្និទ្ធ ដូចជាខ្សែដែលវេញធ្លុងត្រូវគ្នា មិនប្រែប្រួល ឃ្លាតចាកគ្នា មានលម្អក្នុងបទដើម បទកណ្ដាល និងបទចុង ព្រោះប្រកាសព្រហ្មចរិយធម៌ ដ៏បរិសុទ្ធបរិបូណ៌ក្រៃលែងគ្រប់យ៉ាងទាំងអត្ថ និងព្យព្ជានៈ។ បដិបត្តិធម៌ ជាផ្លូវជាឧបាយ សម្រាប់អ្នកប្រតិបត្តិ ដើម្បីឆ្ពោះត្រង់ទៅរកមគ្គផលនិព្វាន គឺថាកាលបើបុគ្គលមិនប្រតិបត្តិក៏មិន ត្រូវបានទទួលមគ្គផលនិព្វាន លុះត្រាតែប្រតិបត្តិទើបអាចដើម្បីបានមគ្គផលនិព្វាន។
« ស្វាក្ខាតោ ភគវតា ធម្មោ » ធម៌ដែលព្រះដ៏មានព្រះភាគត្រាស់សម្ដែងទុកល្អហើយ មាន ២ យ៉ាងគឺ៖
១- បរិយត្តិធម៌ ធម៌របស់សេក្ខបុគ្គល (ការសិក្សា)
២- នព្វលោកុត្តរធម៌ ធម៌ជាលោកុត្តរមាន៩ យ៉ាងគឺ មគ្គ ៤ ផល ៤ និព្វាន ១។
ស. តើធម្មគុណទី ២ មានសេចក្ដីដូចម្ដេច?
ច. ព្រះធម្មគុណទី ២ គឺ « សន្ទិដ្ឋិកធម៌ » សេចក្ដីថា មគ្គផលដែលបុគ្គលណាបានដល់ហើយបុគ្គលនោះ អាចឃើញជាក់ច្បាស់ដោយខ្លួនឯង។ មគ្គផលដែលបុគ្គលមិនទាន់បានដល់ មិនទាន់បានសម្រេចនោះ ពុំអាចមកឃើញជាមួយផងបានឡើយ។
ស. តើព្រះធម្មគុណ ទី ៣ មានសេចក្ដីដូចម្ដេច?
ច. ព្រះធម្មគុណទី ៣ គឺ « អាកាលិកធម៌ » មានសេចក្ដីថា ធម៌ជាទីប្រគល់ឲ្យនូវផលដល់អ្នកប្រតិបត្តិមិនរង់ចាំកាល គឺថាកាលបើបុគ្គលបានអរិយមគ្គហើយ ក៏ត្រូវបានអរិយផលក្នុងលំដាប់គ្នា មិនឋិតនៅក្នុងអរិយមគ្គអស់កាលយូរឡើយមួយទៀតថា បើអរិយមគ្គកើតហើយពុំមែនសាបសូន្យត្រឹមអរិយមគ្គទៅវិញ ខានបានផលនោះឡើយ ពុំមែនដូចផ្កាឈើនិងផ្លែឈើនោះទេដូចយ៉ាង ដើមឈើមានផ្កាមានផ្លែតាមរដូវកាលផ្សេងៗគ្នា ផ្កាឈើខ្លះ គ្រាន់តែកើតមានអំពើដើមឈើ ហើយក៏ស្វិតស្រពោន ឬជ្រុះបាត់ទៅវិញ មិនបានទៅជាផ្លែទេ ផ្កាខ្លះក៏បានទៅជាផ្លែ។ អកាលិកធម៌ មិនប្រព្រឹត្តទៅដូចផ្កាឈើនោះឡើយ។
ស. តើព្រះធម្មគុណទី ៤ មានសេចក្ដីដូចម្ដេច?
ច. ព្រះធម្មគុណទី ៤ គឺ « ឯហិបស្សិកធម៌ » មានសេចក្ដីថា ព្រះធម៌មានលម្អដ៏អស្ចារ្យ ចំណែកចំពោះបុគ្គលអ្នកប្រតិបត្តិ ដែលបានដល់ បានសម្រេចច្បាស់លាស់ហើយហាក់ដូចជា ហៅអ្នកដទៃឲ្យមកមើលឃើញបានថា « អ្នក ចូល មក នេះព្រះធម៌ អ្នកចូរមើលចុះ » ព្រះធម៌នេះស្រស់ត្រកាលណាស់ រមែងប្រាកដដល់បុគ្គលអ្នកបានសម្រេច។
ស. តើព្រះធម្មគុណទី ៥ មានសេចក្ដីដូចម្ដេច?
ច. ព្រះធម្មគុណទី ៥ គឺ « ឱបនយិកធម៌ » មានសេចក្ដីថា ព្រះធម៌មានគុណដ៏ជ្រាលជ្រៅណាស់ដែលបុគ្គលគួរបង្អោនចូលមកទុកដាក់ ក្នុងចិត្តដោយគោរព គឺថាគួរចម្រើន គួរបណ្ដុះឲ្យកើតមានរឿយៗខ្ជាប់ខ្លួន ក្នុងខន្ធសន្ដាន។
ស. តើព្រះធម្មគុណទី ៦ មានសេចក្ដីដូចម្ដេច?
ច. ព្រះធម្មគុណទី ៦ គឺ « បច្ចត្តវេទិតព្វវិញ្ញុធម៌ » មានសេចក្ដី ព្រះធម៌ គឺ មគ្គផល ដែលបុគ្គលណា ត្រូវដឹងបានចំពោះខ្លួនតាមទំនើងខ្លួនម្នាក់ឯង ឯអ្នកដទៃដែលមិនបានប្រតិបត្តិមិនបានចម្រើន តាមផ្លូវដ៏បរិសុទ្ធនោះពុំអាចបានដឹង បានឃើញផងឡើយ។
ធម្មគុណទី ២ ដល់ទី ៥ បានដល់បដិវេធធម៌ ( ធម៌គឺការត្រាស់ដឹង ឬយល់ច្បាស់) ។
ដកស្រង់ចេញពីសៀវភៅ សំនួររបស់ខ្ញុំចម្លើយរបស់អ្នក
ដោយ៥០០០ឆ្នាំ
images/articles/1745/Untitled-1-Recovered.jpg
ផ្សាយ : ១២ កុម្ភះ ឆ្នាំ២០២៦ (អាន: ៤២,២៨៧ ដង)
ព្រះនាម ភគវា
ព្រះនាមទី១០របស់ព្រះអង្គគឺ « ភគវា » ភគវា ទ្រង់ព្រះនាមថា ភគវា ព្រោះព្រះអង្គមាន ដំណើរល្អទៅកាន់ត្រៃភព ខ្ជាក់ចោលហើយ គឺ ថា ព្រះអង្គមិនត្រឡប់កើតទៀតឡើយ។
ព្រះអង្គខ្ជាក់ចោលនូវមារ ៥ យ៉ាងគឺ៖
១- ខន្ធមារ
២- កិលេសមារ
៣- អភិសង្ខារមារ
៤- មច្ចុមារ
៥- ទេវបុត្តមារ។
ខន្ធមារ មាន ៥ យ៉ាងគឺ៖
១- រូបក្ខន្ធ
២- វេទនាខន្ធ
៣- សញ្ញាខន្ធ
៤- សង្ខារក្ខន្ធ
៥- វិញ្ញាណក្ខន្ធ
images/articles/1744/Untitled-1-Recovered.jpg
ផ្សាយ : ១២ កុម្ភះ ឆ្នាំ២០២៦ (អាន: ១៨,៣៨៥ ដង)
អនិសង្ឃអធិវាសនក្ខន្តី
អធិវាសនក្ខន្តីនេះ លោកសរសើរដោយអនេកបរិយាយមានដើមថា៖
សីលសមាធិគុណានំ ខន្តិ បធានការណំ
សព្វេបិ កុសលាធម្មា ខន្ត្យាយេវ វឍ្ឍន្តិ តេ
សេចក្ដីអត់ធន់ ជាហេតុជាទីតាំងនៃគុណ គឺសីលនិងសមាធិទាំងឡាយ, ធម៌ទាំងឡាយជាកុសលទាំងអស់នោះ តែងចម្រើនដោយសេចក្ដីធត់ធន់មែនពិត។
កេវលានំបិ បាបានំ ខន្តិ មូលំ និកន្តតិ
images/articles/1749/Untitled-1-Recovered.jpg
ផ្សាយ : ១០ កុម្ភះ ឆ្នាំ២០២៦ (អាន: ១៧,៤០៧ ដង)
គ្រប់គ្នាស្គាល់ឈ្មោះអកុសល គឺធម៌ដែលមិនមែន កុសល មិនត្រូវការអកុសល តែក៏ធ្លាក់នូវក្នុងអំណាចរបស់អកុសល ព្រោះអកុសលស្ថិតនៅជាមួយចិត្តសន្តានអស់កាល ជាអង្វែងមកហើយ ។ សត្វទាំងឡាយបានដល់នូវសេចក្តីទុក្ខកន្លងមកហើយក្តី កំពុងតែមានទុក្ខក្នុងបច្ចុប្បន្ននេះក្តី ត្រូវបានទទួលទុក្ខក្នុងកាល ខាងមុខទៀតក្តី ក៏ព្រោះតែអកុសល ។
ដរាបណាដែលសត្វទាំងឡាយ នៅមិនឃើញទោស របស់អកុសល សត្វទាំងឡាយរមែងតែងតែធ្លាក់ចុះក្នុងអន្លង់នៃសេចក្តីទុក្ខ ព្រោះតែអកុសល ដរាបនោះដែរ ។ ដោយហេតុនេះឯង រឿងរបស់អកុសលទើបជារឿង ដែលគួរសិក្សា និង ពិចារណាយ៉ាងពិតប្រាកដ ព្រោះថា អកុសលនោះ មានទាំងគ្រោតគ្រាត ធ្វើទុច្ចរិតតាមផ្លូវកាយ តាមផ្លូវវាចាជាដើម មានទាំងកណ្តាលៗដោយការពេញចិត្ត ក្នុងវត្ថុកាម ការថ្នាំងថ្នាក់អាក់អន់ចិត្ត ការច្រណែនជាដើម ដែលអាចមានអកុសលកណ្តាល និង គ្រោតគ្រាតទៅបាន ក៏ព្រោះមានអកុសលប្រភេទម៉្យាងទៀតគឺ អនុស័យកិលេស ដែលជាអកុសលថ្នាក់ល្អិត ជាប់តគ្នាក្នុងសន្តានចិត្ត រហូតទល់ គ្នានិងខណៈនៃអរិយមគ្គកើតឡើង ទើបបានរលត់អស់ដាច់ ផុតអំពីសន្តាន ។
បើព្រះដ៏មានព្រះភាគមិនបានត្រាស់ដឹងក្នុងលោកទេ យើងមិនអាចបានដឹងឡើយថា មានអកុសលថ្នាក់ល្អិតៗ ដែលត្រូវលះបង់ដោយការចំរើនសតិប្បដ្ឋានវិបស្សនា ហើយ សត្វទាំងឡាយទាំងពួង ក៏ពុំអាចរួចផុតចាកទុក្ខក្នុងវដ្តសង្សារ បានឡើយ ។ ព្រោះអាស្រ័យពាក្យទូន្មានប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ យើងទើបបានដឹងថា អកុសលថ្នាក់ល្អិតៗ នោះ មានពិតប្រាកដ ហើយចាំបាច់ត្រូវកំចាត់បង់ទៀតផង ទើប បានអស់ទុក្ខទាំងពួង ។
រឿងរបស់ លោភ ជារឿងនៃអកុសលពិតៗ សភាព របស់លោភៈ គឺសេចក្តីប្រាថ្នា ការចង់បាន សេចក្តីត្រូវការ សេចក្តីត្រេកអរ ករាពេញចិត្ត ការជាប់ជំពាក់ចិត្ត គឺជាសភាវធម៌ពិតមួយបែប ជាបរមត្ថធម៌ មិនមែនសត្វ ។ តណ្ហា គឺលោភចេតសិក ត្រេកអរប្រាថ្នាក្នុងរូបារម្មណ៍ ក្នុងសំលេង ក្នុងក្លិន រស ផោដ្ឋព្វ និង ក្នុងធម្មារម្មណ៍ ស្ទឹងស្មើដោយតណ្ហាមិនមាន ដោយសេចក្តីថា ស្ទឹងនោះសូម្បីធំប៉ុណ្ណា ក៏ ដោយ ក៏មិនស្មើស្ទឹងតណ្ហាដែរ តណ្ហា ហូរទៅរកអារម្មណ៍ក្នុងលោក មានសន្ទុះលឿន រហ័សខ្លាំងក្លា ហូររហូតក្នុងវដ្តសង្សារ ហូរកាត់តាមកាមភព ឋាន មនុស្ស ឋានទេវតា ហូរធ្លាយដល់ព្រហ្មលោក ព្រហ្ម មានរូប ព្រហ្មអត់រូប ហូរក្នុងសន្តានរបស់បុថុជ្ជនឆ្លងកាត់ សោតាបត្តិមគ្គ សកទាគាមិមគ្គ ជ្រាបតាមទំនប់ អនាគាមិមគ្គ ទាល់តែដល់អរហត្តមគ្គ ទើបបានរីងស្ងួតអស់ ទៅពុំមានសល់។
សេចក្តីប្រាថ្នា មិនអាចនឹងធ្វើឱ្យពេញបានឡើយ ត្រូវការរបស់នេះហើយ រមែងត្រូវការរបស់នោះទៀតជានិច្ច រឿយៗ រហូតសង្សារវដ្ត ព្រោះដូច្នោះ សេចក្តីប្រាថ្នា សេចក្តី ត្រូវការ របស់សត្វទាំងឡាយ ទើបធំជាងមហាសមុទ្រ មិនចេះរីង មិនចេះស្រក ទៅដោយភ្លើងឆេះកប្បឡើយមានតែ ភ្លើងអរហត្តមគ្គប៉ុណ្ណោះ ដែលអាចដុតតណ្ហាឱ្យឆេះអស់បាន ។
តណ្ហាជាតួហេតុនាំឱ្យកើតទុក្ខ ដូចដែលទ្រង់ត្រាស់ តបនឹងសំនួររបស់ទេវតាដែលទូលសួរថា លោកមានអ្វីហ្ន៎ ជាគ្រឿងចងទុក ព្រះដ៏មានព្រះភាគត្រាស់តបថា លោកមានសេចក្តីភ្លើតភ្លើនជាគ្រឿងចងទុក (នន្ទិ សម្ពន្ធនោ លោកោ) សេចក្តីរីករាយភ្លើតភ្លើននេះ ក៏ជាឈ្មោះលោភៈ ជាទុក្ខសមុទយៈហ្នឹងឯង ជាចំណងដ៏មាំបំផុត ដែលជាគ្រឿង ចងរបស់មច្ចុរាជ បើមិនមានកាំបិត អរហត្តមគ្គទេនោះ ពុំអាច កាត់នូវចំណងអត់រូបនេះបានឡើយ ។
ស្រង់ចាកពីសៀវភៅ ជំនួយសតិភាគ៣
រៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/1751/Untitled-1-Recovered.jpg
ផ្សាយ : ១០ កុម្ភះ ឆ្នាំ២០២៦ (អាន: ៣៨,៩០២ ដង)
សំយុត្តនិកាយ សឡាយតនវគ្គ
អនិច្ចវគ្គទី ១
ម្នាលភិក្ខុទាំងឡាយ រូបទាំងឡាយមិនទៀង របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះ ជាអនត្តា របស់ណាជាអនត្តា របស់នោះបុគ្គលត្រូវយល់ ដោយប្រាជ្ញាដ៏ប្រពៃតាមពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ ។
ព្រះអង្គទ្រង់ត្រាស់សំដែងនូវរូបារម្មណ៍ ជាអារម្មណ៍របស់សតិវិបស្សនា ដោយសេចក្តីថា បុគ្គលរស់នៅ ប្រក្រតីធម្មតា ធ្វើកិច្ចការងារធម្មតាៗរបស់បព្វជិត ឬគ្រហស្ថ ប៉ុន្តែមានការមិនប្រមាទ គឺមិនប្រហែសធ្វេស មិនស្និទ្ធស្នាលដោយការប្រកាន់មាំ សតិរលឹកសិក្សានូវសភាវធម៌ ដែលកំពុងប្រាកដ រូបារម្មណ៍គ្រាន់តែជាសភាវធម៌ម៉្យាង ដែលចក្ខុវិញ្ញាណបានឃើញប៉ុណ្ណោះ ជាសភាវធម៌មិនទៀង មិនមានអ្វីសំខាន់ក្នុងរូបារម្មណ៍ឡើយ ។
សំលេង ក្លិន រស ផោដ្ឋព្វៈ និង ធម្មារម្មណ៍ ទាំងឡាយមិនទៀង របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះជាអនត្តា របស់ណាជាអនត្តា របស់នោះបុគ្គលត្រូវយល់ដោយប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ ។
ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័កជាអ្នកចេះដឹង ឃើញយ៉ាងនេះ ក៏នឿយណាយនឹងរូបទាំងឡាយផង នឿយណាយនឹងសំលេងទាំងឡាយផង នឿយណាយនឹង ក្លិន រស ផោដ្ឋព្វ ធម្មារម្មណ៍ទាំងឡាយផង កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះប្រាសចាកតម្រេកចិត្តក៏ផុត ស្រឡះចាកអាសវៈ ។
កាលបើចិត្តផុតស្រឡះចាកអាសវៈហើយញាណក៏ កើតឡើងថា ចិត្តផុតស្រឡះហើយ អរិយសាវ័កនោះក៏ដឹង ច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយ អាត្មាអញបាន ប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ចអាត្មាអញក៏បានធ្វើ រួចហើយ មគ្គភាវនាដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ច នេះទៀត មិនមានឡើយ ។
ជីវិតធម្មតាៗ មានសភាវធម៌យ៉ាងណាៗ សុទ្ធតែ ជាសតិប្បដ្ឋានទាំងអស់ ។ ជិវិតសត្វលោករស់នៅសព្វថ្ងៃ អាស្រ័យមានចិត្ត វិបស្សនាឃើញចិត្តក្នុងបច្ចុប្បន្ន កើតឡើងហើយក៏រលត់ទៅ វិញ ទើបមិនប្រកាន់ចិត្តថាជាសត្វ បុគ្គលតួខ្លួនឡើយ សម ដូចព្រះពុទ្ធតម្រាស់ត្រាស់ក្នុងសឡាយតនវគ្គថា ម្នាលភិក្ខុ ទាំងឡាយ ចិត្តជាអតីតៈ និង ចិត្តជាអនាគត ជាអនត្តាទៅ ហើយ ចាំបាច់និយាយថ្វីចំពោះចិត្តជាបច្ចុប្បន្ន ។
ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័កជាអ្នកចេះ ដឹង ឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាល័យចំពោះចិត្ត ជាអតីតៈ មិនត្រេកអរចំពោះចិត្តជាអនាគត ជាអ្នកប្រតិបត្តិ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ នូវចិត្តជាបច្ចុប្បន្ន ។
ពាក្យថារំលត់ចិត្តជាបច្ចុប្បន្ន គឺរំលត់សេចក្តីប្រកាន់មាំ រំលត់ឆន្ទរាគៈក្នុងចិត្តដែលកំពុងប្រាកដ ។ ចិត្តជាបច្ចុប្បន្ននេះ មុននឹងកើតឡើងក៏មិនមានតាំង នៅក្នុងទីណា កាលដែលបែកធ្លាយទៅ កន្លងទៅក៏មិនទៅ តាំងនៅក្នុងទីណាដែរ គួរដែរឬដែលប្រកាន់នូវចិត្តកំពុងប្រាកដ ថាជាយើង ថាជាខ្លួនរបស់យើង ។
ស្រង់ចាកពីសៀវភៅ ជំនួយសតិភាគ៣
ដែលរៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស។
ដោយ៥០០០ឆ្នាំ
images/articles/1752/Untitled-1-Recovered.jpg
ផ្សាយ : ១០ កុម្ភះ ឆ្នាំ២០២៦ (អាន: ៣៥,៣៥០ ដង)
សេចក្តីឧបមាអំពីនីវរណៈ
ស្រង់ចាក សាមញ្ញផលសូត្រ
កាមច្ឆន្ទៈ - ឧបមាដូចការជំពាក់បំណុលអ្នកដទៃ អ្នកជំពាក់គេ មានទុក្ខច្រើនប្រការ យ៉ាងណាអ្នកពេញ ចិត្តនៅក្នុងវត្ថុកាម ក៏រមែងរហេមរហាមក្នុងការស្វែងរកជាដើម យ៉ាងនោះដែរ ។
តាមពិតសង្ខារធម៌គ្រប់យ៉ាង សុទ្ធតែមិនទៀង មាន ការទ្រុឌទ្រោម អស់ទៅ សូន្យទៅ កាមគុណ ៥ប្រការ ក៏យ៉ាង នោះដែរ ប៉ុន្តែដែលសត្វលោកតែងតែត្រេកអរ
images/articles/1753/Untitled-1-Recovered.jpg
ផ្សាយ : ១០ កុម្ភះ ឆ្នាំ២០២៦ (អាន: ៤០,៨៣០ ដង)
អំពីវិញ្ញាណក្ខន្ធ
ក្នុងជីវិតប្រចាំថ្ងៃ គ្រប់គ្នាតែងតែមាននូវរបស់ពិត ម៉្យាងគឺវិញ្ញាណ វិញ្ញាណពុំមែនព្រលឹង ឬអត្តាតួខ្លួនឡើយ វិញ្ញាណជាអនត្តា ។
ចក្ខុវិញ្ញាណជាអនត្តា សោតវិញ្ញាណជាអនត្តា ឃានវិញ្ញាណជាអនត្តា កាយវិញ្ញាណជាអនត្តា មនោវិញ្ញាណជាអនត្តា ។
វត្ថុរូប ៦ ជានិស្សយប្បច្ច័យនៃវិញ្ញាណ គឺចក្ខុវត្ថុជាទីអាស្រ័យនៃចក្ខុវិញ្ញាណ សោតវត្ថុជានិស្សយប្បច្ច័យនៃ