30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៥៩,៦១៧
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៣៧,៥៥១
សរុប ៣៨៥,៥២៤,២៤៤
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៥០៦ ដង)

ឧបាយរំលត់​សេចក្ដី​ក្រោធ



ស្តាប់សំឡេង

 

ព្រះបោរាណាចារ្យ​លោក​សម្ដែង​ប្រាប់​ឧបាយ​គឺ យោបល់​ជា​គ្រឿង​រំលត់​សេចក្ដី​ក្រោធ​ខឹង​ថា ៖ "ទុក្ខ​ជាមាន​ភ្នែក​ភ្លឺ​ក៏​ត្រូវ​ធ្វើ​ដូច​ជា​ងងឹត, មាន​ត្រចៀក​ស្ដាប់​ឮ​ក៏​ត្រូវ​ធ្វើ​ថ្លង់" ដូច្នេះទើប​អត់​ទ្រាំ​សេចក្ដី​ក្រោធ​ខឹង​នោះ​បាន។ បើ​ធ្វើ​ជា​មនុស្ស​ភ្នែក​ទិព្វ​ត្រចៀក​ទិព្វ នឹង​រក្សា​ខន្តី​សេចក្ដី​អត់អន់​នោះ​បានដោយកម្រ​ណាស់; ដូច​យ៉ាង​មនុស្ស​ដែល​មិន​ចេះ​អត់​ធន់​ចំពោះ​សេចក្ដី​ទុក្ខ​លំបាក​ដែល​ជា​ហេតុ​ឲ្យ​កើត​ទោសៈ​នោះ ច្រើន​តែ​ធ្វើ​ការអ្វីៗ ដោយ​សេចក្ដី​ខឹង​តូង​តាង, អ្នក​ដែល​ធ្វើ​ដូច្នោះ ច្រើន​តែ​ប្រទះ​នឹង​សេចក្ដី​អន្តរាយ​ផ្សេងៗ; កាល​បើ​ជួប​ប្រទះ​នឹង​គ្រោះ​ថ្នាក់​ណា​មួយ ព្រោះ​តែ​សេចក្ដី​ខឹង​តូចតាង​នោះ​ហើយ ច្រើន​តែ​គិត​ស្ដាយ​ក្រោយ​ថា៖ " ឱ! អញ​ធ្វើ​នេះ​ខុស​ហើយ មិន​គួរ​សោះ" បណ្ដា​កិច្ចការ​អ្វីៗ ទោះបី​យ៉ាង​ណា​ក៏​ដោយ ឲ្យ​តែ​ធ្វើ​ដោយ​សេចក្ដី​ក្រេវ​ក្រោធ​ហើយ, កិច្ចការ​នោះៗ សុទ្ធ​តែ​ជា​របស់​មិន​ស្រួល​មិន​ល្អ​ទាំង​អស់។ ព្រោះ​ហេតុ​ដូច្នេះ​បាន​ជា​អ្នក​ប្រាជ្ញ​ដែល​សម្បូណ៌​ដោយ​ប្រាជ្ញា គួរ​តែ​ពិចារណា​ឃើញ​ទោស​នៃសេចក្ដី​ក្រោធ​ខឹង ហើយ​ខំ​ប្រឹង​អត់ធន់ ដូច​សម្ដែង​មក​នេះ​ចុះ។

ឯ​សេចក្ដី​អត់ធន់​ចំពោះ​សេចក្ដី​ទុក្ខ ដែល​ជា​ហេតុ​ឲ្យ​កើត មោហៈ នោះ បាន​ខាង​សេចក្ដី​អត់​ទ្រាំ​នឹង​ទុក្ខ​វេទនា​ផ្សេងៗ ដែល​កើត​ឡើង​ក្នុង​កាយ​និង​ចិត្ត មិន​លុះ​អំណាច​ទុក្ខវេទនា​ហើយ​ទៅ​ប្រព្រឹត្តទុច្ចរិត​ឡើយ។ សូម្បី​ការ​ដែល​អត់ទ្រាំ​នឹង​ទុក្ខ​វេទនា​ក្នុង​វេលា​ឈឺថ្កាត់​នោះ​សោត ក៏​ជា​ហេតុ​ជួយ​ឧបត្ថម្ភ​ឲ្យ​មាន​សតិ​សម្បជញ្ញៈ គឺ​សេចក្ដី​រឭក​និង​សេចក្ដី​ដឹង​ខ្លួន​ដែល​ជា​គុណ​វិសេស​គួរ​ឲ្យ​មាន​ក្នុង​ចិត្ត​គ្រប់​កាយ​ទាំង​ពួង, ពុំ​នោះ​សោត​ក្នុង​វេលា​មាន​ព្យាធិដែល​ជា​ហេតុ​ឲ្យ​ដល់​មរណៈ ក៏​ត្រូវ​តែ​មាន​ខន្តី​យ៉ាង​មាំមួន​ខាន​មិន​បាន​ឡើយ; ឧបាយ​ដែល​នឹង​ឲ្យ​កើត​ខន្តី​ក្នុងវេលានោះ គឺ​ត្រូវ​ឲ្យ​ឃើញ​តាម​សេចក្ដី​ពិត​ថា៖ "ព្យាធិ​និង​មរណៈ​នុះ ជា​ទុក្ខ​ដែល​សត្វ​ទាំង​ឡាយ​ត្រូវ​តែ​ជួប​ប្រទះ​រាល់ៗ គ្នា​គេច​មិន​រួច​ឡើយ"។ ក្នុង​អភិណ្ហបច្ចវេក្ខណៈ​ដែល​ព្រះបរមសាស្ដា​ទ្រង់​ប្រដៅ​ឲ្យ​នឹក​រំពឹង​ជា​រឿយៗ​ថា៖

ព្យាធិ​ធម្មោម្ហិ ព្យាធឹ អនតីតោ   យើង​មាន​ជម្ងឺ​តម្កាត់​ជា​ធម្មតា នឹង​ចៀស​វាង​ជម្ងឺ​តម្កាត់​មិន​បាន​ឡើយ ។ 

ដូច្នេះ​នោះ ក៏​ដើម្បី​ឲ្យ​ប្រុង​ខ្លួន​អំពី​កាល​ដែល​នៅ​ជា​នៅ​ឡើយ, បើ​ចាំ​ទៅ​នឹក​រំពឹង​ក្នុង​ពេល​ដែល​ជម្ងឺ​តម្កាត់​មក​ដល់​តែ​ម្ដង ក៏​មុខ​ជា​កម្រ​នឹង​បាន; ព្រោះ​វេលា​ដែល​ឈឺ​នោះ​ឯង​តែង​មាន​ទុក្ខ​ព្រួយ​លំបាក​ច្រើន​យ៉ាង​ណាស់; កាល​បើ​អត់​ទ្រាំ​ទុក្ខ​វេទនា​មិន​បាន, សតិសម្បជញ្ញៈ ក៏​នឹង​ទ្រេត​ទ្រោត​ទៅ​មិនតម្កល់​នៅ​ខ្ជាប់​ឡើយ; ដូច​ជន​ចំពូក​ខ្លះ​ដែល​មិន​បាន​ហាត់​ចិត្តទុក​អំពី​កាល​នៅ​ជា​នោះ លុះ​វេលា​ដែល​មាន​ជម្ងឺ​យ៉ាង​ធ្ងន់​មក​ដល់​ក៏​ច្រើន​តែ​មាន​ចិត្ត​រវើរវាយ​ផ្សេងៗ ដរាប​ដល់​ធ្វើ​អំពើ​ទុច្ចរិត​មាន​សម្លាប់​សត្វ​ជាដើម​ដើម្បី​បូជា​គ្រោះ ដោយ​ចង់​រស់​តែ​ខ្លួន​ឯង​មិន​គិត​អាណិត​ដល់​សត្វ​ដទៃ​ក៏មាន។ ទោស​ទាំង​នេះ មក​តែ​អំពី​មិន​បាន​ហ្វឹក​ហាត់​ស្មារតី​ទុក​អំពី​កាល​នៅ​ជា​ឲ្យ​ដឹង​ថា៖

" សត្វ​ដែល​កើត​មក​ក្នុង​លោក សុទ្ធ​តែ​ត្រូវ​ឈឺ​ថ្កាត់​រាល់ៗ រូប" 
ដូច្នេះ​ឯង​បាន​ជា​រវើរវាយ​យ៉ាង​នោះ; ពួក​បុគ្គល​ដែល​រវើរវាយ​ហើយ​ទៅ​ប្រព្រឹត្ត​ទុច្ចរិត​ដូច្នោះ លុះ​រំលាយ​ខន្ធ​ទៅ​ហើយ​តែង​ទៅ​កើត​ក្នុង​អបាយ។

ចំណែក​ពួក​បុគ្គល​ដែល​មាន​សតិសម្បជញ្ញៈ​បរិបូណ៌​រមែងទៅ​កើត​ឋាន​សួគ៌។ ព្រោះ​ហេតុ​ដូច្នោះ ការ​ដែល​បង្ហាត់​ចិត្ត​បង្ហាត់​ស្មារតី​ដើម្បី​ឲ្យ​កើត​ខន្តី​សេចក្ដី​អត់ធន់​នោះ ជា​របស់​ដែល​យើង​ត្រូវ​ការ​គ្រប់ៗ ប្រាណ​សម្រាប់​ត​យុទ្ធ​នឹង​សត្រូវ​គឺ​ព្យាធិ​ទុក្ខ ក្នុង​វេលា​ដែល​ជិត​នឹង​ដល់​មរណៈ​នោះ។ កាល​បើ​មាន​ប្រាជ្ញា​ពិចារណា​ឃើញ​ទោស​នៃ​សេចក្ដី​វង្វេង ឃើញ​គុណ​នៃ​សតិ​សម្បជញ្ញៈ និង​គុណ​នៃ​ខន្តីដូច​សម្ដែង​មក​នេះ​ហើយ, គួរ​ណាស់​តែ​ហាត់​ស្មារតី​ទុក​ជា​មុន​តាម​ពិធី​ដែល​ព្រះសម្មាសម្ពុទ្ធ​ជាបរមគ្រូ​ទ្រង់​ប្រដៅ​ឲ្យ​ហាត់ មាន​អភិណ្ហបច្ចវេក្ខណ​វិធី​ជាដើម ដើម្បី​កុំ​ឲ្យ​សេចក្ដី​វង្វេង​នោះ​កើត​ឡើង​បាន។


ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ
ដោយ​៥០០០​ឆ្នាំ​

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៧៥៤ ដង)
សេចក្ដី​អត់​ធន់​ដែល​ល្អ​ក្រៃ​លែង
ផ្សាយ : ២១ មីនា ឆ្នាំ២០២៤ (អាន: ១២,៨៦៣ ដង)
កាម​ទាំង​ឡាយ​ មាន​សុខ​តិច មាន​ទុក្ខ​ច្រើន
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៣ (អាន: ២២,៨១៨ ដង)
សេចក្តីសុខ៤យ៉ាងរបស់អ្នកមានផ្ទះ
ផ្សាយ : ២៣ កុម្ភះ ឆ្នាំ២០២២ (អាន: ១២,០៨៦ ដង)
សម្លឹង​ផ្នែក​ក្នុង​នៃ​ជីវិត ទើប​គិត​រក​ធម៌
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៩៤៩ ដង)
ការ​គ្រប់​គ្រង​ចិត្ត​នាំ​មក​នូវ​សេចក្តី​សុខ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.98
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿