ថ្ងៃ អាទិត្យ ទី ២០ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ធម៌ជំនួយស្មារតី
១,៥៧៣ អត្ថបទ
images/articles/1688/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២៨,៧២៣ ដង)
បុញ្ញកិរិយាវត្ថុ ១០ យ៉ាង ១- កិរិយា​ឲ្យ​នូវ​វត្ថុ​ដ៏​គួរ​ដល់​បុគ្គល​ដែល​គួរ​ឲ្យ ដោយ​សេចក្ដី​សង្គ្រោះ​ឬ​បូជា​គុណ មាន​ឲ្យ​ដល់​មនុស្ស​កំសត់ ឬ​បូជា​ដល់​លោក​អ្នក​ដ៏​មាន​សីល និង​មាតាបិតា​ជា​ដើម ហៅ​ថា ទាន ២- កិរិយា​វៀរចាក​អំពើ​អាក្រក់ ដែល​កើត​អំពី​កាយឬ​វាចា​មាន​វៀរ​ចាក​បញ្ចវេរា​ទាំង ៥ ជាដើម ហៅថាសីល ៣- កិរិយា​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​រម្ងាប់ ដោយ​សមថវិធី​ត្រឹម​ឧបចារ វិបស្សនា​វិធី​ត្រឹម​អនុលោក ហៅ​ថា ភាវនា
images/articles/1683/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,១៨៦ ដង)
សម្ផប្បលាបវាទ (អំពី ព្យាបាទ) ឯសម្ផប្បលាបវាទនោះ បាន​ខាង​ពាក្យ​ដែល​និយាយ​ឡេះឡោះ ឬ​ពាក្យ​ដែល​រោយរាយ ឥត​ប្រយោជន៍​ខ្លួន​និង​អ្នក​ដទៃ ដូច​និយាយ​រឿង​ចំពូក​ខ្លះ លោក​លើករឿង​នាង​នាង​សិតា​ជាដើម ថា​ជារឿង​រោយរាយ​មិន​មាន​ប្រយោជន៍។ ក្នុង​ន័យ​ខ្លះ​លោក​ឃាត់​អ្នក​ប្រតិបត្តិ​ធម៌​មិន​ឲ្យ​និយាយ​ពាក្យ​តិរច្ឆានកថា ៣២ យ៉ាង មាន​រាជកថា និងមហាមត្តថាជាដើម
images/articles/1647/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,២៧៥ ដង)
រាត្រី​ទឹក​ភ្នែក​ហូរ​ជ្រែក​ភ័ក្ត្រ​ម៉ែ រាត្រី​ស្ងាត់​ជ្រហំ ឮ​តែ​សម្លេង​សត្វ​យំ រងំ​ពេញ​ស្បៃ​រាត្រី។ យប់​នេះ​ហេតុ​អ្វី​ក៏​អាកាស​អាតុ​អួអ័ព្ទ​ម្លេះ​ព្រះចន្ទ​ក៏​លែង​បញ្ចេញ​នូវ​ពន្លឺ​រស្មី រាត្រី​ក៏​ស្ងប់​ស្ងាត់ ហាក់​បី​ដូច​ជា​បាត់​បង់​នូវ​អ្វី​ម្យ៉ាង រក​បរិយាយ​មិន​ត្រូវ។ ធម្មជាតិ​នា​រាត្រី ដែល​អួអ័ព្ទ និង​ស្ងប់​ស្ងាត់ បាត់​បង់​សម្រាប់ ក៏​មិន​ខុស​អី​ពី​ភាព​ចិត្ត​របស់​អ្នក​ម្ដាយ​នា​ពេល​នេះ​ដែរ។ ម៉ែ​អង្គុយ​រង់​ចាំ​មើល​ផ្លូវ​កូន ទាំង​ទឹក​ភ្នែក​ហូរ​រហាម
images/articles/1637/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៤៣៥ ដង)
ស្ត្រី ៤ ពួក ១- ស្ត្រី​ពួក​ខ្លះ​ក្នុង​លោក​នេះ ជា​អ្នក​មាន​រូប​អាក្រក់​ខ្មៅ មិន​គួរ​មើល​ទាំង​ជា​អ្នក​ក្រ​ខ្សត់​ខ្សោយ​ទ្រព្យ​សម្បត្តិ ហើយ​ជា​អ្នក​មាន​ស័ក្តិ​ទាប គឺ​ជា​អ្នក​មិន​មាន​យស​ស័ក្ដិ​ព្រោះ​ហេតុ​ដូច្នេះ ជា​អ្នក​មាន​សេចក្ដី​ក្រោធ​ច្រើន ជា​អ្នក​មិន​បរិច្ចាគ​ទាន ជា​អ្នក​មាន​ចិត្ត​ច្រណែន។ ២- ស្ត្រី​ពួក​ខ្លះ​ក្នុង​លោក​នេះ ជា​អ្នក​មាន​រូប​អាក្រក់​មិន​គួរ​មើល តែ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន ហើយ​ជា​អ្នក​មាន​ស័ក្ដិ​ខ្ពស់
images/articles/1635/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៣០,៤៧១ ដង)
សិក្ខាបទ​ទាំង ៥ និង​អង្គមាន​ដូច​តទៅ សិក្ខា​បទ ៥ (​បាលី បញ្ចសីលានិ,សំស្ក្រឹត បញ្ចសីលានិ) គឺ​ជា​សិក្ខាបទចាំ​បាច់​របស់​ពុទ្ធសាសនិកជន ដែល​សមាទាន​ដោយ​គ្រហស្ថ (​ឧបាសក និង​ឧបាសិកា) ក្នុង​សាសនា​ព្រះពុទ្ធ​សមណគោតម ក្នុង​ប្រពៃណី ថេរវាទ​ហើយ​និង​ប្រពៃ​ណី​មហាយាន​ផងដែរ។ សិក្ខាបទ​នៃ​ប្រពៃណី​ទាំង​ពីរ​នេះ​មាន​សារៈ​សំខាន់​ដូច​គ្នា
images/articles/1634/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៣០,២៧៨ ដង)
តួនាទីនីមួយៗ​ក្នុង​ព្រះពុទ្ធសាសនា ត​ទៅ​នេះ​សូម​កូនៗ អាន​តួនាទី​នីមួយៗ​ក្នុង​ព្រះពុទ្ធសាសនាដើម្បី​ជា​ប្រយោជន៍​ទុក​នៅ​ក្នុង​ខ្លួន​សម្រាប់​យកទៅ ប្រតិបត្តិ​ប្រចាំ​ថ្ងៃ​ផង​ដែរ​ណា៎​កូន។ សំខាន់​ខ្លាំង​ណាស់​ចំពោះ​តួនាទី​នេះ ទោះ​ជា​កូន​នៅ​ទី​ណា​ក៏​ដោយ​សុទ្ធ​តែ​មានការ​បែង​ចែក​តួនាទី​នេះ​ដែរ ប្រសិន​បើ​យើង​មិន​បានបែងចែក​ការងារ​នោះ​ទេ រមែង​ពិបាក​ធ្វើ​ការងារហើយ​ណា​កូន តែ​នៅ​ទី​នេះ​ឪ​មិន​បាន​
images/articles/1629/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៩៦៨ ដង)
នាមអ្នក​ពោល នមោ គ្រា​ដំបូង ៥ នាក់ មាន​ពុទ្ធបរិស័ទ មួយ​ចំនួន​តែងតែ​និយាយ​គ្នា​អំពី នមោ ហើយ​ម្យ៉ាង​ទៀត មាន​ពុទ្ធបរិស័ទតែង​តែ​បាន​សូត្រ​ធម៌ នមោ នេះ​ជា​ញឹកញាប់​តែ​នៅ​មិន​បាន​ដឹង​ថា នរណា​ជា​អ្នក​ពោល​នូវ​ពាក្យ​ទាំង​នេះ។ ម្យ៉ាង​ទៀត នមោ នេះ​បើ​សម្ដែង​ឲ្យ​ពិស្ដារ​ទៅ​វែងឆ្ងាយ​ពេក​សូម​ពុទ្ធបរិស័ទ​អាន​នាម​អ្នក​ដែល​បាន​ពោល​ដូច​តទៅ ១- នមោ សាតាគិរីយក្ស​អ្នក​ពោល​នមស្ការ
images/articles/1625/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៣៤៨ ដង)
ជាតិ​ជា​មនុស្ស មិន​ត្រូវ​រស់​នៅ​ហើយយក​អ្នកដទៃ​ជា​ត្រី​មុខ​ឡើយ ឬ​ មិន​គួរ​យក​ស្រី​ជា​ត្រី​មុខ​ឡើយ ។ រស់​នៅ​ក្នុង​លោក នាម​យើង​ជា​មនុស្ស​ប្រុស គឺ​ ត្រូវ​តែ​ជា​ប្រុស​ដែល​ក្លាហាន ហើយ​ត្រូវ​មាន​ស្មារតី​ស្វែង​យល់​ឲ្យ​បាន​ច្បាស់លាស់​ពី​កិច្ច​ការទាំង​ឡាយ​ទាំង​ពួក​ទាំង​ការងារ​នោះ​គឺ​ជា​ការងារ​សុចរិត មិន​ក្បត់​ខ្លួន​ឯង​និង​មិន​ក្បត់​អ្នក​ដទៃ​ផង​ដែរ ។ អត្តភាព​ជា​មនុស្ស​ប្រុស គឺ​មិន​រស់​នៅ​បាន​ត្រឹម​តែ​សាង​រឿង​អាស្រូវឲ្យ​អាស្រូវ​ឲ្យ​ដល់​សង្គម​ជាតិ និង​សង្គម​ក្រុម​គ្រួសារ​ទើប​បាន​សម​ជា​មនុស្ស​ប្រុស។ តែ​បើ​រស់​នៅ​ដើម្បី​តែ​សេចក្ដី​សុខ​សម្រាប់​ខ្លួន​ឯង គឺ​ មិន​សម​ជាប្រុស​ពិតៗ​នោះ​ឡើយ ។ឧត្ដម​បុរស​ពិត​ប្រាកដ គេ​គឺ​គិត​តែ​ពី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឯង​ឡើយ ប៉ុន្តែ​មនុស្សប្រុស​គិត​តែ​ពី​ផល​ប្រយោជន៍​អ្នក​ដទៃ​វិញ​ក៏​មិន​ត្រូវ​ដែរ ចំណុច​សំខាន់​គឺ​ត្រូវ​ជួយ​ទាំង​ខ្លួន​ឯង និង អ្នក​ដទៃ​ទើប​ត្រឹម​ត្រូវ ។ គំនិត​ដែល​ជា​សារៈ សម្រាប់​មនុស្ស​ប្រុស​ទាំង​ឡាយ​ក្នុង​លោក គឺ ត្រូវ​ពង្រឹង​នូវ​ចិត្ត​សន្ដាន​នៃ​ខ្លួន​ឯង​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ជា​ប្រចាំ កុំ​លម្អៀង​ទៅ​ខាង​ណា​មួយ​ឲ្យ​សោះ​តាំង​ខ្លួន​ឯង ជា​មនុស្ស​ដែល​ជា​ទី​ពឹង​ដ៏​ពិត​ប្រាកដ ឲ្យ​ដល់​អ្នក​នៅ​ជុំ​វិញ​ខ្លួន មិន​យក​ឬ​ក៏​មិន​ជួយ​តែ​អ្នក​ដែល​ខ្លួន​ឯង​ពេញ​ចិត្ត ឬ​ស្រឡាញ់​នោះ​ឡើយ​ត្រូវ​បំពេញ​ ឲ្យ​បាន​ស្មើភាព។ មិន​ដូច្នោះ​ទេ មនុស្ស​ប្រុស​យក​តែ​ចិត្ត​គេ​ឬ​ស្រី​ជា​ត្រី​មុខ​ឬ​កើត​មក​ជា​ជន​ដែល​ចាស់​បុរាណ​ពោល​ថា មនុស្ស​ដើម​ទ្រូង​ប្រាំហត្ថ​តែ​បែរ​ជា​ធ្វើ​អ្វី​មិន​កើត​បាន​ត្រឹម​តែ​គេ​បោក​ប្រើ​ជាដើម​នោះ មិន​កើត​សោះ​ឡើយ បែបនេះ​ព្រះ​សម្ដែង​ថា បុរស​សម្រាប់​តែ​ជន​ដទៃ។ ដកស្រង់ចេញពី​សៀវភៅ ឃ្លាំងគំនិតដែលគួរសិក្សា ដោយ​៥០០០​ឆ្នាំ​
images/articles/1626/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៤៨២ ដង)
ឥទប្បច្ចយតា ខ្សែអាត់សំឡេងធម៌ លោក​គ្រូ​ជា​ម្ចាស់​បាន​សម្ដែង ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ថា ឥទប្បច្ចយតា គឺជា (អាទិ) នៃព្រហ្មចរិយធម៌​ (អាទិគឺ ដើមដំបូង) ដែល​ប្រព្រឹត្ត​ទៅដើម្បី​ អរិយមគ្គ អរិយផលដោយអាស្រ័យ​ការស្ដាប់ធម៌ យល់​ក្នុង ឥទប្បច្ចយតា ឃើញ​ការ ប្រព្រឹត្ត​ទៅ​ក្នុង​សង្ខារ​ធម៌។ ព្រះអង្គ​ទ្រង់​ដាស់​តឿនភិក្ខុ​ថា ម្នាល​ភិក្ខុ ចូរ​អ្នក​ទន្ទេញ​ឲ្យ​ចាំ​នូវ​ដំណើរ​នៃ​សង្ខារធម៌នេះ​ចុះ។
images/articles/1624/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៥០៧ ដង)
សូម​កូន​របស់​ឪ​ ពិចារណាផងណា ថា​ទង្វើ​ដែល​យើង​បាន​ប្រព្រឹត្ត​ទៅ​មិន​ល្អ​ទៅ​ដល់​អ្នក​ដទៃ​ដូច​ជា​អំពើហិង្សា​ជាដើម ។កូនៗ សុទ្ធ​តែ​ជា​អ្នក​ធ្លាប់​បាន​ឮ​ពាក្យ​ថា​បុរស​នេះ​ហើយ តែ​មាន​កូន​មួយ​ចំនួន មិន​បាន​យល់​ពាក្យ​ថា​បុរស​នេះ ដូច្នេះ​ហើយ​ធ្វើ​ខ្លួន​ឯង​ជា​បុរសរួច​ទៅ​ប្រព្រឹត្ត​អំពើល្អ ដូច​ជា​មាន​ការ​ធ្វើ​ចោរកម្ម វាយកាប់ចាក់ ធ្វើ​បាបប្រពន្ធកូន មើល​ងាយ​ឪពុក​ម្ដាយ​ របស់​ខ្លួន​ជាដើម អំពើ​ទាំង​នេះ​មិន​មែន​​ជា​បុរស​ទេ​ណា​កូន។ តាម​ការ​ពិត ពាក្យ​ថា​បុរស​នេះ​មាន​អត្ថន័យ​ពីរោះ​ណាស់​ណា​កូន​របស់​ម៉ែ ជា​មនុស្ស​​ល្អ ដូច​ជា​ការ​ធ្វើការងារ​បម្រើ​មាតាបិតា ជា​អ្នក​បំពេញ​ចិត្ត​ភរិយា ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​ប្រទេស​ដែល​ខ្លួន​រស់​នៅ​ជា​ដើម ត​ទៅ​នេះ​សូម​កូន​ពិចារណា​នូវ​ព្រះធម៌​មួយ​កន្លែង​ដែល​ព្រះសម្មា​សម្ពុទ្ធ​​ប​រម​គ្រូ​បាន ត្រាស់​សម្ដែង​ទុក​អំពើ​អង្គរបស់​ឧត្ដម​បុរស​ដូច​តទៅ ១- អសទ្ធោ មិន​ជឿ​អ្នក​ដទៃ បាន​សេចក្ដី​ថា ខណៈ​ដែល​ខ្លួន​ដឹងច្បាស់​ចាំ​រហូត​ដោយ​មិន​ចេះ​តែ​ជឿ​អ្នក​ដទៃ។ ២- អកញ្ញូ ច ស្គាល់​ព្រះនិព្វាន បាន​ចាក់​ឆ្លុះ​ព្រះនិព្វាន​ហើយ។ ៣- សទ្ធិច្ឆេទោ កាត់​នូវ​តំណបាន (​កាត់​នូវ​សង្សារវដ្ដ​)។ ៤- ហតាវកាសោ មាន​ឱកាសកម្ចាត់​បង់​ហើយ (​ឱកាស​ដែល​នឹង​ត្រូវ​កើត​ទៀត​កម្ចាត់​បាន​ហើយ បាន​ដល់​មិនធ្វើ​ពូជ គឺ​កុសលកម្ម និង អកុសល​កម្មផង​ដែរ)។ ៥- វន្តាសោ ខ្ជាក់​ចោល​នូវ​សេចក្ដី​ប្រាថ្នា (​សេចក្ដី​ប្រាថ្នា​ចំពោះ​មគ្គផល​មិន​មាន ព្រោះ​បាន​សម្រេច​មគ្គផល​ហើយ)។ ដកស្រង់ចេញ​ពី​សៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ ដោយ​៥០០០​ឆ្នាំ​
images/articles/1623/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១១,២១២ ដង)
អាភរណៈ​ដ៏​ប្រសើរ ម៉ែ​ឪដែល​មាន​កូន​ចេះ​ស្គាល់​ប្រមាណ​ខ្លួន ចេះ​ដឹង​ចំពោះ​ឋានៈ​ក្នុង​គ្រួសារ​របស់​ខ្លួន ទើប​ជា​អ្នក​មាន​ជោគល្អ​បី​ដូច​បាន​ទទួល​ពរ​អំពី​ព្រះឥន្ទ។ កូន​ជាទីស្រលាញ់​របស់ម៉ែ កូន​ពិត​ជា​បាន​ឃើញ​ហើយ ចំពោះ​ប្រុស​ស្រី​ខ្លះ តែង​ខ្លួន​ឆើតឆាយ​ តាក់​តែង​កាយ​ដោយ​សម្លៀកបំពាក់​ដែល​មាន​តម្លៃ​ខ្ពស់​បំផុត ព្រម​ដោយ​អលង្ការ ប៉ុន្តែ មិន​ចេះ​រៀបចំ​ខ្លួន​ជាទីស្រឡាញ់​ចូលចិត្ត​ឡើយ។
images/articles/1621/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៥២១ ដង)
សុត្តន្តបិដក សុទ្ទកនិកាយ ធម្មបទគាថា បិដកលេខ ៥២ សូមនមស្ការ​ព្រះមានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ​ព្រះអង្គ​នោះ។ (១១)- ធម៌ទាំង​ឡាយ មាន​ចិត្ត​ជា​ប្រធាន មាន​ចិត្ត​ប្រសើរ​បំផុត (មាន​ចិត្ត​ជា​ធំ) សម្រេច​អំពី​ចិត្ត បើ​បុគ្គល​មាន​ចិត្ត​ត្រូវ​ទោស ប្រទូស្ដហើយ ពោលក្ដី ធ្វើ​ក្ដី (នូវ​ទុច្ចរិត) ព្រោះ​ទុច្ចរិត​ទាំង​នោះ ទុក្ខ​រមែង​ជាប់តាម​បុគ្គល​នោះ​ទៅ ដូច​កង់​រទេះ​វិល​តាម​ដាន
images/articles/1619/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៩,០៣៧ ដង)
អ្នកឈ្លាសរមែង​លះបង់​កម្ម​ដ៏​លាមក​បាន អ្នក​ឈ្លាស​អ្នក​ឆ្លាត គឺ​តែងតែ​ទម្លាក់​កម្ចាត់​បង់​ចោល​នូវ​កម្ម​ទាំង​ឡាយ​ដែល​ជា​កម្ម​ដ៏​លាមក ឲ្យ​បាន​ឆ្ងាយ​ចេញ​ពី​សន្ដាន។ អ្នក​មាន​ប្រាជ្ញា គឺ​មិន​សន្សំ​នូវ​កម្ម​អាក្រក់​ឡើយ​មិន​ចាំ​បាច់​ដល់​កម្ម​ធំដំ​នោះ​ទេ សូម្បី​តែ​កម្ម​មិន​ច្រើនមាន​ប្រមាណ​តិច​ក៏​ដោយ អ្នក​ឈ្លាស​គឺ​ប្រាកដ​ជា​មិន​ធ្វើ​ដាច់​ខាច។ អ្នក​ប្រាជ្ញ​ទាំង​ឡាយ រមែង​តែង​តែ​លះ​បង់​កម្ម​ខ្មៅ​ចេញ​ពី​សន្ដាន​ចិត្ត
images/articles/1618/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២៨,៦៥៣ ដង)
បុគ្គល​អ្នក​ធ្វើ​បុណ្យ​បាន​ផល​ឃើញ​នឹង​ភ្នែក ៦ រូបគឺ ១- នាយបុណ្ណទាសីនោះ បាន​ថ្វាយ​ភត្តាហារ​ដល់​ព្រះសារីបុត្តត្ថេរ ក៏​បាន​ជា​បុណ្ណកសេដ្ឋី​ក្នុង​ថ្ងៃ​ថ្វាយ​ភត្តាហារ​នុះឯង។ ២- ព្រះនាងគោបាលមាតា ប្រកបដោយសទ្ធា យកសក់ទៅលក់បាន ៨ កហាបណៈហើយក៏ទ្រព្យ ៨ កហាបណៈ​នោះ​ទៅទិញ​អាហារ​បិណ្ឌបាត ថ្វាយ​ដល់​ព្រះមហាកច្ចាយនត្ថេរ ក៏​បាន​ផល​ជាទិដ្ឋធម្មវេទនីយកម្ម
images/articles/1616/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៧៣២ ដង)
មិន​គួរ​ប្រឹងប្រែង​ក្នុង​អំពើ​លាមក​ទាំង​ពួង​ទេ កិច្ច​ការងារ​ជា​កុសល គឺ មាន​ច្រើន​ណាស់​ដែល​យើង​ត្រូវ​ធ្វើ មិន​មែន​ក្រៅ​ពី​ការងារ​ដាំ​បាយ​ស្ល​និង​ការងារ​ចិញ្ចឹម​ជីវិត ផុត​រដូវ​កាលធ្វើ​ហើយ​ក៏​ត្រូវ​ចប់​ដែរ​នោះ​គឺ​មិន​មែន​ទេ នៅ​មាន​ការងារ​ដែល​ត្រូវ​ធ្វើ​ឬ​ដែល​ត្រូវ​បង្កើត​ឡើង​តាម​ដួង​ចិត្ត ហើយ​ការងារ​តាម​ផ្លូវ​ចិត្ត​នេះ គឺ​មិន​ប្រាកដ​ថា​វា​ជា​ការងារ​កុសល​ទាំង​ស្រុង​នោះ ព្រោះ​ចិត្ត​នៅ​មាន​កិលេស
images/articles/1615/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១១,២៧៣ ដង)
បុគ្គល​អ្នក​សម្រួម​មិន​សន្សំ​នូវ​ពៀរ​ឡើយ នៅ​ក្នុង​អត្តភាព​ជា​មនុស្ស គឺ​មិន​គួរ​សាង​ភាព​ច្រឡើស​ទៅ​លើ​សង្គម​នៃ​មហាជន ជា​ពិសេស​គឺ​មិន​ត្រូវ​សាង​នូវ​ពៀរ​ដាក់​ឲ្យ​ខ្លួន​ឯង​ឡើយ។ ចិត្ត​ដែលមិនធ្លាប់​មាន​ការ​អប់រំ គឺ​ជា​ចិត្ត​ដែល​នឹង​សាង​នូវ​ពៀរ​ឲ្យ​ដល់​ខ្លួន​ឯង​និង​អ្នក​ដទៃ​ផង​ដែរ។ សេចក្ដី​មិន​សង្រួម គឺ ជា​ប្រភព​នៃ​ការ​សាង​នូវ​ពៀរវេរា ហើយ​ពៀរវេរា​គឺ​តែង​តែ​នាំ​មក​នូវ​សេចក្ដី​ទុក្ខ​ហើយ​សេចក្ដី​ទុក្ខ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.39
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿