Wednesday, 29 Nov B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 115,317
Today
Yesterday 194,255
This Month 6,419,515
Total ៣៥៦,៦៣៦,៦៣៣
Flag Counter
Reading Article
Public date : 29, Jul 2019 (9,927 Read)

អាភរណៈ​ដ៏​ប្រសើរ



 
អាភរណៈ​ដ៏​ប្រសើរ

ម៉ែ​ឪដែល​មាន​កូន​ចេះ​ស្គាល់​ប្រមាណ​ខ្លួន ចេះ​ដឹង​ចំពោះ​ឋានៈ​ក្នុង​គ្រួសារ​របស់​ខ្លួន ទើប​ជា​អ្នក​មាន​ជោគល្អ​បី​ដូច​បាន​ទទួល​ពរ​អំពី​ព្រះឥន្ទ។

កូន​ជាទីស្រលាញ់​របស់ម៉ែ កូន​ពិត​ជា​បាន​ឃើញ​ហើយ ចំពោះ​ប្រុស​ស្រី​ខ្លះ តែង​ខ្លួន​ឆើតឆាយ​ តាក់​តែង​កាយ​ដោយ​សម្លៀកបំពាក់​ដែល​មាន​តម្លៃ​ខ្ពស់​បំផុត ព្រម​ដោយ​អលង្ការ ប៉ុន្តែ មិន​ចេះ​រៀបចំ​ខ្លួន​ជាទីស្រឡាញ់​ចូលចិត្ត​ឡើយ។ ប្រុស​ស្រីរបៀប​នេះ មិន​អាច​ប្រៀប​បាន​នឹង​អ្នក​ដែល​តែង​ខ្លួន​គ្រាន់តែ​ឲ្យ​បាន​សមរម្យ​ប៉ុណ្ណោះ ប៉ុន្តែរៀបរយ​ត្រឹមត្រូវ សុភាពរាប​សា ច្រើន​ទៅ​ដោយ​មេត្តា​ករុណានោះ​ឡើយ។

កែវភ្នែន​ស្រទន់ កិរិយាសុភាព វាចាពីរោះស្មោះ​ត្រង់​ត្រឹម​ត្រូវ​និង​ចិត្ត​ពេញ​ទៅ​ដោយ​ព្រហ្ម​វិហារ នោះ​គឺ​ជា​ស្នេហ៍​ទាញ​ស្រូប​មនុស្ស​ទាំង​ឡាយ ឲ្យ​ស្រឡាញ់ ឲ្យ​គោរពកោត​ក្រែង បីដូច​ជា​ជ្រោះ​ជើង​ភ្នំ​ដែល​ជាទី​ហូរ​ធ្លាក់​ចុះ​មក​នៃ​ទឹក​ដូច្នោះ​ឯង។

ចូរ​កូន​ចាំ​ពាក្យ​ម៉ែ​ទុក​ចុះ ទោះបី​កូន​ក្រទ្រព្យ​សម្បត្តិ​ក៏​ដោយ តែ​កូន​មិន​ត្រូវ​ក្រ​សេចក្ដី​ល្អ​ឡើយ ថ្វី​ត្បិត​តែ​កូន​មិន​មាន​នូវ​ឋានៈ​ខ្ពង់ខ្ពស់​ក្នុង​សង្គម តែ​សូម​ឲ្យ​កូន​អណ្តែត​ខ្លួន​ក្នុង​ពន្លឺ​រស្មី​នៃ​សតិបញ្ញា។

ក្នុង​ការ​រៀន​ ការ​តម្កល់​ខ្លួន ឬ​ការ​អ្វីៗទៀត​ក៏​ដោយ​ម៉ែ​សូម​ដាស់​តឿន​កូន​ថា ចូរ​កុំ​ប្រហែស <<ស្វា​ក៏​ចេះ​ប្រយ័ត្ន​ខ្លួន​កុំ​ឲ្យ​ធ្លាក់​ចុះ​ពី​លើ​ចុង​ឈើ​ដែរ>> មនុស្ស​យើង​ទោះ​បី​ជំនាញ​ប៉ុនណា ឆ្លៀវឆ្លាត​អង់អាច​ប៉ុនណា​ក៏​ដោយ​ កាល​ណា​បើ​ប្រមាទ​ធ្វេស​ប្រហែស​ហើយ ក៏​រមែង​ភ្លាត់​ប្លាត​ធ្លាក់ខ្លួន​ដូច​ជា​មនុស្ស​ល្ងង់ខ្លៅ​អីចឹងឯង។

ក្នុងការ​រៀប​ចំទុកដាក់​ខ្លួន​ជាមួយមិត្ត​ភ័ក្តិ កុំ​ឲ្យ​ខ្ពស់​ពេក​នាំ​ឲ្យ​គេ​ស្អប់ តែ​បើ​ដាក់​ខ្លួន​ទាប​ពេក​នាំ​ឲ្យ​គេ​មើល​ងាយ ដូច្នេះ ត្រូវ​ឲ្យ​ល្មមៗ។ ចំណែក​ជា​មួយ​គ្រូ​អាចារ្យនោះ កូនត្រូវ​ទន់ភ្លន់ គោរពឱនលំទោន ដូច​ពាក្យលោក​ពោល​ទុក​ថា

<<​ឈ្នះ​អ្នក​ស័ក្តិ​ខ្ពស់​ដោយ​ការ​ឱន​លំទោន
ឈ្នះ​អ្នក​ទាប​ទន់​ខ្សោយ​ដោយ​ការ​សង្គ្រោះ
ឈ្នះ​អ្នក​ស្មើ​គ្នា​ដោយ​ការ​ព្យាយាម>>។

ចំណែក​ឯការ​រៀប​ចំខ្លួន​ជា​មួយ​ភេទ​ផ្ទុយ​គ្នា​ម៉ែ​សូម​បញ្ជាក់​ប្រាប់​ដល់​កូន​ស្រី​ម៉ែ​ថា មនុស្ស​ប្រុស​ខ្លាច​មនុស្ស​ស្រី​ណា​ដែល​រៀប​ចំនូវ​ឥរិយាបថល្អ មាន​អាកប្បកិរិយា​ល្អ រៀបរយ​រាបសា មិន​និយាយ​លេង​រហូត​ដល់​ហួស​វិស័យ​ស្រី កាល​បើ​​ដូចនេះ មនុស្ស​ប្រុសរមែង​ក្រែង​ចិត្ត​និង​និយាយ​លើក​តម្កើង។

សូម​កូន​ម៉ែ​រក្សា​នូវ​គុណ​តម្លៃ​របស់​មនុស្ស ឲ្យ​បាន​ឋិត​នៅ​មាំមួន​ក្នុង​ខ្លួន​ សូម​កូន​កុំ​ជា​មនុស្ស​អស់​តម្លៃ​ឲ្យ​សោះ គុណ​តម្លៃ​មនុស្ស​គឺ​ជា​សិរី​សួស្ដី និង​ជា​អាភរណៈ​ដ៏​ប្រសើរ​ក្នុង​ជីវិត។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ម៉ែ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 20, Oct 2021 (15,381 Read)
ប្រៀបធៀប​មនុស្ស​និង ឱសថ
Public date : 19, Jan 2022 (10,352 Read)
របៀបហ្វឹក​ហាត់​ចិត្ត​ឲ្យបាន​ទូលំ​ទូលាយ
Public date : 01, Nov 2022 (95,110 Read)
សីល ៥ គឺជាអ្វី?
Public date : 29, Jul 2019 (11,945 Read)
អធិប្បាយ សតិ
Public date : 16, Oct 2021 (15,050 Read)
ពុទ្ធក្ខេត្ត​មាន​៣យ៉ាង
Public date : 24, Jul 2019 (58,633 Read)
បែប​បទ និង​តួនាទី
Public date : 30, Jul 2019 (47,798 Read)
អាយុទុព្វលតោ
Public date : 29, Jul 2019 (4,124 Read)
សាង​មនុស្ស
Public date : 12, Apr 2021 (63,777 Read)
ការបរិនិព្វានរបស់ព្រះបាទសុទ្ធោទនៈ 
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
cccArray ( [download] => yes )