Sunday, 20 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
ADVISE
១,៥៧៣ អត្ថបទ
images/articles/338/2020-07-20_16_02_03-83344777_1656257864533158_8801894195880001536_o_jpg_-_Picasa_Photo_Viewer.jpg
Public date : 20, Jul 2020 (32,876 Read)
ម​នុស្ស​ដែល​មាន​ចំណែក​នៅ​ក្នុង​ការ​គ្រប់​គ្រង ឬ ឲ្យ​កើត​ការ​គ្រប់​គ្រង​បាន​ល្អ​ គប្បី​ដឹង​គោល​ធម៌​និង​បដិបត្តិ​តាម​ដូច​តទៅ​៖ ក-​ដឹង​គោល​អធិបតេយ្យ​ គឺ​ដឹង​នូវ​ភាព​ជា​អធិបតី​ក្នុង​ការ​គ្រប់​គ្រង​ខ្លួន​ឯង​ ដើម្បី​រួម​ចំណែក​ក្នុង​ការ​គ្រប់​គ្រង​ ឬ​ដើម្បី​ឲ្យ​កើត​ការ​គ្រប់​គ្រង​បាន​ល្អ​ក្នុង​ពួក​ក្រុម​ អធិបតេយ្យ​ មាន​ ៣ យ៉ាង​គឺ​៖ ១- អត្តាធិបតេយ្យ​ មាន​ភាវៈនៃ​ខ្លួន​ឯង​ជា​អធិបតី​ គឺ យកខ្លួន​ជា​ធំ​ក្នុង​ការ​គ្រប់​គ្រង​ខ្លួន​ឯង​ ចេះ​ខ្មាស​​ចេះ​ខ្ពើ​ម​នូវ​អំពើ​អាក្រក់​មក​អំពី​ការ​គោរព​ខ្លួន​ឯង​ គឺ​ពិចារណា​ឃើញ​ជាតិ​កំណើត​របស់​ខ្លួន​ ឃើញ​វ័យ​របស់​ខ្លួន​ ឃើញ​ការ​ចេះ​ដឹង​ និង​សេចក្តី​ក្លៀវក្លាមុខ​មាត់​កិត្តិយស​របស់​ខ្លួន។​ ២-លោកាធិបតេយ្យ មាន​ភាវៈ​នៃ​លោក​ជា​អ​ធិបតី គឺ​ធ្វើ​អ្វី​ៗ​ខ្លាច​អ្នក​ដទៃ​និន្ទា​ ខ្លាច​ទណ្ឌកម្ម​ ខ្លាច​អបាយភូមិ​ ម៉្លោះ​ហើយក៏​ជា​អ្នក​ខ្លាច​បាប​ មិន​ហ៊ាន​ធ្វើ​នូវ​អំពើ​បាប ម៉្យាងទៀត ជាអ្នក​គោរព​គ្រូ គោរព​ព្រះសាស្តា គោរព​មាតាបិតា គោរព​សព្រហ្មចារី និង​គោរព​អ្នក​ដទៃ​ដែល​គួរ​គោរព​ ហើយ​ក៏​គ្រប់​គ្រង​រក្សា​ខ្លួន​ដោយ​អំពើល្អ​ នេះឈ្មោះ​ថា យក​លោក​ជា​ធំ​។ ៣-ធម្មាធិបតេយ្យ​ មាន​ភាវៈ​នៃ​ធម៌​ជា​អធិបតី គឺ​យក​ធម៌​ជា​ធំ​ក្នុង​ការ​គ្រប់​គ្រង​ខ្លួន យក​ឱ​វាទ​ព្រះ​សម្មសម្ពុទ្ធ​ជា​ធំ ឬ យក​ធម៌​វិន័យ យក​ច្បាប់​ យក​ហេតុផល​ត្រឹមត្រូវ យក​សេចក្តី​ល្អ យក​ធម៌​របស់​សប្បុរស​ យក​សេចក្តី​ស្ងប់​ យក​សន្តិភាព​ជាធំ​ ធ្វើ​ការ​ដោយ​ប្រារព្ធ​យក​ការ​ចេះ​ដឹង ដែល​ខ្លួន​បាន​សិក្សា​ និង​ពិចារណា​ត្រឹមត្រូវ​ជា​អធិបតី មិន​បណ្តោយ​ឲ្យ​តណ្ហា មានះ ទិដ្ឋិគ្រប់​គ្រង​ដឹក​នាំ​ឡើយ​។ ◊ ដើម្បី​មាន​ភាវៈ​នៃ​ធម៌​ជា​អធិបតី បុរស​ស្ត្រី​ត្រូច​ខំ​ប្រឹង​សិក្សារៀន​សូត្រ​ ដោយ​ឆន្ទៈ​ដ៏​បរិសុទ្ធ​ រួច​ហើយ​ត្រូវ​គាំ​ទ្រ​នូវ​ចំណេះ​ដឹងដែល​ខ្លួន​ខំ​ប្រឹង​សិក្សា​អស់​កាល​ដ៏​យូរ​នោះ ដោយ​ការ​បដិបត្តិ​តាម​កុំ​ឲ្យ​ការ​ចេះ​ដឹង​ទៅ​ជា​មោឃៈ​ឥត​ប្រយោជន៍​។ ធម្មា​ធិបតេយ្យ​នេះ​សំខាន់​ណាស់​ ថែ​មទាំង​ជួយ​ឲ្យ​អធិបតេយ្យ​ ២ អំពី​ខាង​ដើម​ មាន​ភាព​ជា​អធិបតី​ក្នុង​ផ្លូវ​ល្អ​ទៀត​ផង​ ពោល​គឺ​បាន​តំកល់​ខ្លួន​ក្នុង​ធម៌​ ហិរិ (ខ្មាសបាប) ដោយ​មាន​អត្តាធិបតេយ្យ និង​តម្កល់​ខ្លួន​ក្នុង​ ឱតប្បៈ (ខ្លាច​បាប​) ដោយ​មាន​លោកា​ធិបតេយ្យ​ ឯ​ចំណែក​ការ​តម្កល់​ខ្លួន​ក្នុង​ភាព​ជា​ឥស្សរៈ មិន​ជា​ទាសៈ​នៃ​តណ្ហា មានះ ទិដ្ឋិ ដោយ​ធម្មាធិបតេយ្យ​។ បើ​ខ្វះ​នូវ​ធម្មាធិបតេយ្យ​ វា​ងាយ​ក្នុង​ការ​បាត់​បង់​នូវ​ហិរិ និង​ឱតប្បៈ​ណាស់​ ព្រោះ​មិន​មាន​អ្វី​ជា​កម្លាំង​ជួយ​ទប់​ស្កាត់​នូវ​តណ្ហា​ មានះ​ និង​ទិដ្ឋិ​ហ្នឹង​ឯង​ ដូច​ជា​ការ​មាន​ភាវៈ​នៃ​ខ្លួន​ជា​ធំ​ ប៉ុន្តែ​មិន​គោរព​ធម៌​វិន័យ មិន​គោរព​ច្បាប់​ ព្រោះ​មិន​មាន​នូវ​ធម្មា​ធិបតេយ្យ​ វា​រមែង​ភ្លាត់​ខ្លួន​ធ្លាក់​ពី​ហិរិ ហើយ​រមៀល​ចូល​ទៅ​រក​កំហុស​មួយ​គឺ​ “​ធ្វើ​អ្វី​ស្រេច​តែ​អញ” ឯ​ការ​មាន​នូវ​ភាវៈ​នៃ​លោក​ជា​ធំ​ប៉ុន្តែ​មិន​មាន​នូវ​ធម្មា​ធិបតេយ្យ​ វា​រមែង​ទប់​ខ្លួន​មិន​ជាប់​ក្នុង​ឱតប្បៈ​ ហើយ​ត្រូវ​របូត​ចូល​រណ្តៅ​បាប​ ធ្វើ​អំ​ពើ​ទុច្ចរិត​ផ្សេងៗ ដោយ​អាង​ថា​ស្ងាត់​មិន​មាន​អ្នក​ដទៃ​ដឹង​។ (គោល​អធិបតេយ្យ​ ៣យ៉ាង​នេះ​ ស្រង់​ចាក​អង្គុត្តរនិកាយ តិកនិបាត អធិបតេយ្យសូត្រ) ខ-មាន​ចំណែក​ក្នុង​ការ​គ្រប់​គ្រង​ ដោយ​ការ​បដិបត្តិ​តាម​គោល​ការណ៍​រួម ទទួល​ខុស​ត្រូវ​ទាំង​អស់​គ្នា​ព្រម​ព្រៀង​គ្នា​ជួយ​ការ​ពារ​កុំ​ឲ្យ​សាប​សូន្យ​ និង​ឲ្យ​ឈាន​ទៅ​រក​ការ​រីក​ចម្រើន​រុង​រឿង​ ដែល​ហៅ​ថា អបរិហានធម៌ (​ធម៌​ដែល​មិន​ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្តី​សាបសូន្យ​ ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្តី​ចម្រើន​តែ​ម៉្យាង​) មាន​ ៧ ប្រការ​គឺ​៖ ១-មាន​ការ​ប្រជុំ​រឿយ​ៗ​ ប្រឹក្សា​ការ​ងារ​ដែល​បាន​ធ្វើ​ហើយ​ និង​ដែល​មិន​ទាន់​បាន​ធ្វើ។ ២-ព្រម​ព្រៀង​គ្នា​ប្រជុំ​ ព្រម​ព្រៀង​គ្នា​លើក​លែង​ការ​ប្រជុំ​ ព្រម​ព្រៀង​គ្នា​ធ្វើ​នូវ​កិច្ច​ការ​ទាំង​ឡាយ​ដែល​គប្បី​ធ្វើ​ព្រម​គ្នា​។ ៣-ព្រម​ព្រៀង​គ្នា​បដិបត្តិ​តាម​ច្បាប់​ប្រទេស​ ឬ​ច្បាប់​សាសនា​ មិន​ស្រេច​តែចិត្ត​ចង់​ស្រួល​ ហើយ​ដក​នូវ​ច្បាប់​ដែល​បាន​បញ្ញត្តិ​រួច​ហើយ​ និង​មិន​ស្រេច​តែ​អញ​ជា​អ្នក​បញ្ញត្តិ​ច្បាប់​ផ្សេងៗ​នោះ​ឡើយ​។ ៤-បុគ្គល​ណា​ជា​អ្នក​ធំ ធ្លាប់​បាន​ជួប​ប្រទះ​ហេតុការណ៍​ច្រើន​មក​ហើយ​ ជា​អ្កន​មាន​អាយុ​ច្រើន​ មាន​ពាក្យ​សម្តី​គួរ​ស្តាប់​ គប្បី​ឲ្យ​កិត្តិយស​ និង​ធ្វើ​សក្ការៈ​ គោរព​រាប់​អាន​ បូជា​ដល់​បុគ្គល​នោះ​ សម្លឹង​ឃើញ​សេចក្តី​សំខាន់​នៃ​ពាក្យ​សម្តី​របស់​បុគ្គល​នោះ​ឯង​ ថា​ជា​ពាក្យ​សម្តី​គួរ​ស្តាប់​។ ៥-​ឲ្យ​កិត្តិយស​ដល់​ស្ត្រី​ក្នុង​ត្រកូល​ មិន​មើល​ងាយ​ មិន​គំរាម​កំហែង​និង​មាន​ការ​គ្រប់​គ្រង​ដោយ​ល្អ​។ ៦-ធ្វើ​សក្ការៈ​គោរព​បូ​ជា​នូវ​ព្រះ​ចេតិយ​ បូជ​នីយដ្ឋាន​និង​ចេតិយ​អនុស្សាវរីយ៍​ប្រចាំ​ជាតិ​ ដែល​ជា​គ្រឿង​ដាស់​តឿន​ស្មារតី​នៃ​មហាជន​ ឲ្យ​ធ្វើ​នូវ​សេចក្តី​ល្អ។ ៧-ចាត់​ចែង​ត្រឹម​ត្រូវ​ រក្សា​ការ​ពារ និង​គ្រប់​គ្រង​ប្រកបដោយ​ធម៌​ ដល់​បព្វជិត​ដែល​ទ្រទ្រង់​នូ​វ​សីល​គុណ​ទ្រទ្រង់​នូវ​ធម៌​បរិសុទ្ធ​ទាំង​ឡាយ​ ដែល​ជា​ទី​រលឹក​ និង​ជា​បង្គោល​នៃ​សាសនា​របស់​មហា​ជន ពេញ​ចិត្ត​នឹង​ការ​នៅ​ជា​សុខ របស់​បព្វជិត​ដែល​បរិសុទ្ធ​ទាំង​អស់​នោះ​។ (ស្រង់ចាក​ អង្គុត្តរនិកាយ សត្តកនិបាត វជ្ជីវគ្គ សារន្ទទសូត្រ) ◊ មនុស្ស​ល្អ​ដែល​មាន​ចំណែក​ក្នុង​ការ​គ្រប់​គ្រង​ពួ​កក្រុម ឬ​សមាគម​ជាដើម ត្រូវ​មាន​នូវ​គុណធម៌​ទាំង​ឡាយ​ផ្សេង​ទៀត​ដូច​ជាៈ -មិន​ងប់​ងុល​ខាង​ផ្លូវ​ភេទ​ ក្នុង​រឿង​កាម​គុណ​។ -​មិន​មាន​ចិត្ត​ចង្អៀត​ចង្អល់​លប​លាក់​បរិភោគ​អ្វីៗ​តែ​ឯង។ -ជា​អ្នក​ឃើញ​តម្លៃ​នៃ​ពេល​វេលា​។ -ជា​អ្នក​មាន​វិន័យ​ មាន​សីលពិត​ប្រាកដ​។ -​ជា​អ្នក​បដិបត្តិ​កិច្ចការ​តាម​តួ​នាទី​បាន​ពេញ​លេញ​។ -​មាន​ស្មារតី​មិន​ប្រមាទ។ -មាន​វិចារណញ្ញាណ​ ចេះ​ពិចារណា​មុន​នឹង​ធ្វើ​កិច្ច​ការ​អ្វី​មួយ​។ -សុភាព​រៀប​សា ចេះ​ទទួល​ស្តាប់​ពាក្យ​អ្នក​ដទៃ​។ -ជា​មនុស្ស​រៀប​រយ​ ចេះ​ស្រឡាញ់​ភាព​ស្អាត​ប្រណីត​ក្នុង​ការងារ​។ -និយាយ​ពីរោះ​មាន​ន័យ​គួរ​ស្តាប់​ មិន​និយាយឡេះឡោះ ទាំង​កាយ​ទាំង​ចិត្ត​ទន់​ភ្លន់​ មិន​កោង​កាច​ មិន​ច្រងេង​ច្រងាង​។ -មានចិត្ត​សង្គ្រោះ​ដល់​មិត្ត​សម្លាញ់​និង​មាន​ចិត្ត​អើពើ​ជួយ​ដល់​មនុស្ស​ទូ​ទៅ​។ -ជា​អ្នក​ចេះ​ចាត់​ការឲ្យ​មាន​របៀប​រៀប​រយ​ និង​បាន​ផល​ល្អ​។ -​ចេះ​ទំនុក​បម្រុង​ដល់​ព្រះ​សង្ឃ​ក្នុង​ព្រះ​ពុទ្ធសាសនា​។ -ប្រាថ្នាល្អ ស្រឡាញ់​សុចរិត។ -អានច្រើន​ស្តាប់​ច្រើន ទ្រទ្រង់​នូវ​វិជ្ជា និង​ចូល​ចិត្ត​សាក​សួរ​ស្រាវ​ជ្រាវ ស្វែង​រក​ការ​ចេះ​ដឹងច្រើន​ឡើង​ៗ​ប៉ុណ្ណេះ​ជា​ដើម​។ [ដកស្រង់ចេញពីសៀវភៅ "ពរ៤ប្រការ" របស់​អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស] ដោយ៥០០០ឆ្នាំ
images/articles/336/tex456tpic.jpg
Public date : 20, Jul 2020 (52,279 Read)
ស្រឡាញ់​ក៏​ស្រឡាញ់​ទៅ​ចុះ ប្រុស​ស្រី​ស្រួល​ស្រុះ​លុះ​សីលធម៌ កុំ​តែ​ស្រឡាញ់​ឲ្យ​វឹកវរ បង្ក​អាស្រូវ​នៅ​ក្នុង​ស្រុក។ សីល​ធម៌​សង្គម​ប្រពៃណី យើង​រួម​សាមគ្គី​រក្សាទុក្ខ ខ្មែរ​ស្រឡាញ់​ខ្មែរខ្មែរ​មាន​មុខ ខ្មែរ​យើង​មាន​ស្រុក​មាន​វប្បធម៌។ ខ្មែរ​ស្លៀកពាក់​ខ្មែរ​និយាយ​ខ្មែរ ខ្មែរ​មាន​ឪម៉ែ​អ្នក​អង្គរ ខ្មែរ​មាន​អរិយធម៌​ខ្ពស់​បវរ ខ្មែរ​មាន​អក្សរ​របស់​ខ្លួន។ ខ្មែរ​នាំ​គ្នា​កាន់​សាសនា​ពុទ្ធ ខ្មែរ​ចិត្ត​មោះ​​មុតជាតិ​មាំមួន ខ្មែរ​មាន​បិដក​ភាសា​ខ្លួន ខ្មែរ​មាន​ច្បាប់​ក្បួន​ខ្មែរ​មានធម៌។ ខ្មែរ​យើង​ជា​ពូជ​អ្នក​ល្បាញ​ល្បី ខ្មែរ​មាន​ទឹក​ដី​ព្រៃ​អង្គរ ខ្មែរ​មាន​ប្រាសាទ​ល្បី​ខ្ទារខ្ទរ ខ្មែរ​ម្ចាស់​អង្គរ​បន្ត​ថែ។ ខ្មែរ​មាន​ព្រះសង្ឃ​ខ្មែរ​មាន​វត្ត ខ្មែរ​មាន​បែប​បទ​របស់​ខ្មែរ ខ្មែរ​ទទួល​ស្គាល់​គុណ​ឪម៉ែ ខ្មែរ​ចេះ​ធ្វើ​ស្រែ​ខ្មែរ​មាន​បាយ។ ខ្មែរ​ស្រឡាញ់​ខ្មែរខ្មែរ​ថែ​ខ្លួន ខ្មែរ​ជាតិ​មាំមួន​ខ្មែរ​សប្បាយ ខ្មែរ​រួម​ប្រជុំ​ជាតិ​ទាំង​ឡាយ ខ្មែរ​មាន​ឧបាយ​កសាង​ជាតិ។ ខ្មែរ​ធ្វើ​ខ្មែរ​គិត​ដល់​ខ្លួន​ឯង ខ្មែរ​គិត​កោត​ក្រែង​សន្តានញាតិ ខ្មែរ​ថែ​សាសនា​ប្រទេសជាតិ ខ្មែរ​មិន​ត្រូវ​ឃ្លាត​ពី​សីលធម៌។ ដូច្នេះ​ខ្មែរ​ត្រូវ​តែ​លះ​បង់ ចំពោះ​ចំណង់​អន្លង់​មរណ៍ ច្រណែន​ឈ្នា​នីស​នាំ​វឹកវរ ចង់​ឲ្យ​ខ្លូន​ល្អ​កុំ​ដៀល​គេ។ អក្សរសាស្ត្រ​វប្បធម៌​ប្រពៃណី នាទី​កូន​ខ្មែរ​ថែ​ឲ្យ​ថេរ ជាតិ​គេ​ស្រឡាញ់​របស់​គេ ខ្មែរ​ត្រូវ​រិះរេ​ស្រឡាញ់​ខ្មែរ។ (ដក​ស្រង់​ចេញ​ពី​សៀវភៅ “​បទ​ពិចារណា​” រៀបរៀង​ដោយ​អគ្គបណ្ឌិត​ធម្មាចារ្យ ប៊ុត សាវង្ស) ដោយ៥០០០ឆ្នាំ
images/articles/332/text65pic.jpg
Public date : 20, Jul 2020 (62,577 Read)
អ្វី​ដែល​ហៅ​ថា កម្ម ? ព្រះ​ពុទ្ធ​មាន​ព្រះ​បន្ទូល​ពន្យល់​ថា “ ម្នាល​ភិក្ខុ​ទាំង​ឡាយ​! គឺ​ចេតនា ដែល​តថាគត​ហៅ​ថា កម្ម” ។ ន័យ​របស់​កម្ម​ក្នុង​ពាក្យ​សាមញ្ញ​ធម្មតា​គឺ អំពើ ឬ​ការ​ធ្វើ​អ្វី​មួយ ។ ក្នុង​ន័យ​ជា​បច្ចេកទេស​កម្ម​មាន​ន័យ​ថា ចេតនា ។ ចេតនា គឺ​ធម្មជាតិ​អ្នក​គិត អ្នក​ចាត់​ចែង អ្នក​សន្សំ ធម្មជាតិ​ដែល​ញ៉ាំង​សម្ប​យុត្ត​ធម៌ គឺ​ចិត្ត​ឲ្យ​ប្រព្រឹត្ត​អំពើ​ជា​កុសល​ឬ​ជា​អកុសល ។ កាល​ណា​អ្នក​ធ្វើ​អំពើ​អ្វី​មួយ​តែង​តែ​មាន​ចេតនា​នៅ​ពី​ក្រោយ​អំពើ​នោះ ហើយ​ចេតនា​នោះ សេចក្តី​ប្រឹង​ប្រែង​តាម​ផ្លូវ​ចិត្ត​ហៅ​ថា កម្ម ។ ព្រះ​ពុទ្ធ​ទ្រង់​ត្រាស់​ពន្យល់​ថា កាល​ណា​បុគ្គល​ណា​មួយ មាន​ចេតនា បុគ្គល​នោះ​រមែង​ធ្វើ​សកម្មភាព​តាម​កាយ វាចា ចិត្ត ។ អ្វី​មួយ​ដែល​អ្នក​ធ្វើ មាន​កម្ម​នៅ​ជាប់​ជា​មួយ​នោះ ។ ចេតនា​ជា​ចេតសិក​មួយ ក្នុង​ចំណោម​ចេតសិក​៥២​ ដែល​កើត​ឡើង​និង​រលត់​ទៅ​ជា​មួយ​នឹង​ចិត្ត​ ។ បើ​អ្នក​ពុំ​សូវ​ដឹង​អំពី​ពាក្យ​ថា​កម្ម សេចក្តី​អធិប្បាយ​អំ​ពី “ ច្បាប់នៃកម្ម “ នេះ ជា​ជំនួយ​សំខាន់​មួយ​សំ​រាប់​អ្នក​អាន ។ ជន​ទាំង​ឡាយ​មួយ​ចំនួន​ដែល​មិន​មែន​ជា អ្នក​កាន់​ព្រះ​ពុទ្ធសាសនា បាន​ត្រូវ​ទាក់​ទាញ​ដោយ​សារ​តែ​ទ្រឹស្តី​នៃ​កម្ម ឲ្យ​ចូល​មក​ក្នុង​ព្រះ​ពុទ្ធសាសនា ព្រោះ​ថា​សេចក្តី​ពន្យល់​អំពី​ច្បាប់​នៃ​កម្ម ណែ​នាំ​ឲ្យ​ដឹង​អំពី​ហេតុ ដែល​ឲ្យ​បុគ្គល​ម្នាក់​ៗ​មាន​សភាព​ខុស​ៗ​គ្នា និង​ហេតុ​ដែល​បណ្តាល​ឲ្យ​បុគ្គល​ម្នាក់​ៗ​មាន​ទុក្ខ​ផ្សេង​ៗ​គ្នា​ក្នុង​ជីវិត​បច្ចុប្បន្ន​នេះ ។ ជន​ជាតិ​អ៊ីតាលី​ម្នាក់ បាន​ពិចារណា​យ៉ាង​ច្រើន​រក​ហេតុ​ផល នៃ​ភាព​មិន​ស្មើគ្នា​នៃ​មនុស្ស​ម្នាក់​ៗ អ្នក​ខ្លះ​មាន​ជម្ងឺ​ច្រើន អ្នក​ខ្លះ​មាន​សុខ​ភាព​ល្អ អ្នក​ខ្លះ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន អ្នក​ខ្លះ​ក្រី​ក្រ​តោក​យ៉ាក អ្នក​ខ្លះ​រូប​ល្អ អ្នក​ខ្លះ​រូប​អា​ក្រក់ អ្នក​ខ្លះ​ឆ្លាត អ្នក​ខ្លះ​ល្ងង់ ។ល។ តើ​ហេតុ​អ្វី​ហ្ន៎ បាន​ជា​មនុស្ស​មាន​វាសនា​ខុស​គ្នា​យ៉ាង​នេះ? គាត់​បាន​សាក​សួរ​រក​ចម្លើយ​នេះ ពី​មនុស្ស​ជា​ច្រើន ប៉ុន្តែ​គាត់​ពុំ​បាន​ទទួល​ចម្លើយ​ណា​មួយ​ឲ្យ​ពេញ​ចិត្ត​គាត់​ឡើយ ។ ថ្ងៃ​មួយ គាត់​បាន​អាន​សៀវ​ភៅ​អំពី​សាសនា​ព្រះ​ពុទ្ធ ត្រង់​កន្លែង​ដែល​ពន្យល់​អំពី “ ច្បាប់នៃកម្ម “ គាត់​មាន​ការ​ពេញ​ចិត្ត​ជឿ​តាម​ទ្រឹស្តី​ព្រះពុទ្ធ​យ៉ាង​ខ្លាំង ក៏​សម្រេច​ចិត្ត​រៀន​ព្រះ​ធម៌ បាន​ចេះ​ដឹង​ច្រើន​ហើយ​ក៏​បួស​ជា​ភិក្ខុ​រហូត​ដល់​អស់​អាយុ​សង្ខារ​ទៅ ​។ ភិក្ខុ​អង្គ​នេះ​បាន​ត្រូវ​ទ្រឹស្តី “ ច្បាប់​នៃ​កម្ម “ទាក់​ទាញ​ឲ្យ​ចូល​សាង​ផ្នួស​ ក្នុ​ង​សំណាក់​សាសនា​ព្រះ​ពុទ្ធ​ហើយ​ប្រព្រឹត្ត​នូវ​ព្រហ្មច​រិយ​ធម៌ ជា​ការ​ប្រពៃ​ណាស់​ចំពោះ​ព្រះ​អង្គ ​។ កម្ម​មិន​មែន​ជា​ច្បាប់​តុលាការ​ទេ បើ​ជន​ណា​ម្នាក់ យក​កម្ម​ជា​ច្បាប់​សម្រាប់​វិនិច្ឆ័យ​ទោស នោះ​ត្រូវ​តែ​មាន​អាទិ​ទេព​ណា​មួយ​អង្គុយ​ពី​លើ ចាំ​កាត់​ទោស​សត្វ​លោក ។ គ្មាន​ច្បាប់​តុលាកា​រ​ទេ ក៏​គ្មាន​អ្នក​កាត់​ក្តី​ចំពោះ​ក​ម្ម​ដែល​មនុស្ស​ធ្វើ​ដែរ ។ កម្ម​គ្រាន់​តែ​ជា​ហេតុ អ្នក​បង្កើត​នូវ​​ហេតុ នឹង​ត្រូវ​ទទួល​ផល​តាម​ហេតុ​នោះ​ៗ ។ មិន​មាន​អ្នក​ដាក់​ទោស​ពិន័យ ក៏​មិន​មាន​អ្នក​ឲ្យ​រង្វាន់​​ដែរ ។ សត្វ​លោក​ដែល​ទទួល​ផល​ល្អ​ឬ​អាក្រក់​ក្នុង​ជីវិត​នោះ ក៏​ព្រោះ​តែ​មាន​កម្ម​ជា​ហេតុ​ប៉ុណ្ណោះ គ្មាន​ទាក់​ទង​នឹង​អ្វី​ផ្សេង​ទៀត​ទេ ។ គឺ​ជា​ច្បាប់​ធម្មជាតិ! ។ អ្នក​ធ្វើ​អំពើ​ដោយ​ចេតនា​អាក្រក់ នឹងទទួល​ផល​អាក្រក់ អ្នក​ធ្វើ​អំពើ​ដោយ​ចេតនា​ល្អ នឹង​ទទួល​ផល​ល្អ ។ មនុស្ស​ម្នាក់​ៗ​តែង​ធ្វើ​នូវ​កម្ម​ដែល​ជា​កុសល​ផង ជា​អកុសល​ផង បើ​ដូច្នេះ​តើ​ពេល​ណា ជាតិ​ណា ផល​នៃ​កម្ម​ណា គេ​នឹង​ត្រូវ​ទទួល​? បើ​គ្មាន​អ្នក​កាត់ក្តី​ឲ្យ​ទោស​ឬ​រង្វាន់​ទេ​នោះ តើ​អ្វី​ជា​អ្នក​ចាត់​ចែង​ឲ្យ​សត្វ​លោក​ទទួល​ផល​នៃ​កម្ម​របស់​ខ្លួន​? ភាព​មិន​ស្មើ​គ្នា​រវាង​បុគ្គល​ម្នាក់​ៗ កើត​ឡើង​ដោយ​សារ​មាន កម្ម​អ្នក​ចាត់​ចែង ឯ​ពាក្យ​ថា​កម្ម​នោះ​គឺ មិន​មាន​រូប​រាង តួ​អង្គ​ជា​អ្វី​មួយ​ទេ ប៉ុន្តែ​មាន​កម្លាំង​ឫទ្ធី​អា​នុភាព​បណ្តាល​ឲ្យ​សត្វ​លោក​កើត ស្លាប់ បាន​សុខ ទុក្ខ ល្អ អាក្រក់ ។ បុគ្គល​ម្នាក់​ៗ​ធ្វើ​នូវ​កម្ម​ជា​និច្ច​រាល់​ថ្ងៃ ហើយ​ជា​ម្ចាស់​នៃ​កម្ម​ទាំង​នោះ តែង​ទទួល​ផល​នៃ​កម្ម​របស់​ខ្លួន​ក្នុង​ជាតិ​នេះ និង​ជាតិ​ជា​បន្ត​បន្ទាប់​តទៅ មិន​អាច​ចែក​រំលែក​កម្ម​របស់​ខ្លួន​ទៅ​ឲ្យ​អ្នក​ដទៃ ហើយ​ក៏​មិន​អាច​ទទួលផល​នៃ​កម្ម​ដែល​អ្នក​ផ្សេង​បាន​ធ្វើ​ដែរ ។ ដោយ​សង្ខេប​ឲ្យ​ខ្លី នរណា​ធ្វើ​កម្ម​ដោយ​ចេតនា អ្នក​នោះ​ជា​អ្នក​ទទួល​ខុស​ត្រូវ និង​ជា​អ្នក​ទទួល​ផល ។ នៅ​ពេល​ដែល​ព្រះ​ពុទ្ធ​ទ្រង់​គង់​ព្រះជន្ម​នៅ​ឡើយ មាន​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ តោ​ទេយ្យៈ​គាត់​ជា​មនុស្ស​រិះ​កំណាញ់​យ៉ាង​ខ្លាំង មិន​ដែល​ធ្វើ​ទាន​ឲ្យ​វត្ថុ​អ្វី​ទៅ​អ្នក​ណា​ម្នាក់​សោះ​ឡើយ គាត់​សន្សំ​ទ្រព្យ​សម្បត្តិ​បាន​យ៉ាង​ច្រើន ហើយ​ក្លាយ​ជា​សេដ្នី​ដ៏​ស្តុក​ស្តម្ភ​ម្នាក់ ។ ដោយ​ហេតុ​គាត់​ជាប់​ជំ​ពាក់​នឹង​ទ្រព្យ​សម្បត្តិ​របស់​គាត់​យ៉ាង​ខ្លាំង ពេល​គាត់​ស្លាប់​ទៅ ក៏​កើត​ជា​សត្វ​ឆ្កែ​នៅ​ក្នុង​ផ្ទះ​របស់​គាត់ ។ កូន​ប្រុស​របស់​គាត់​ឈ្មោះ​សុភៈ​ដែល​ទទួល​មត៌ក​អំពី​គាត់ ស្រឡាញ់​ពេញ​ចិត្ត​នឹង​សត្វ​ឆ្កែ​​នេះ​ណាស់ តែ​មិន​ដឹង​ថា​ជា​ឳពុក​របស់​ខ្លួន​ឡើយ ។ ថ្ងៃ​មួយ ព្រះ​ពុទ្ធ​យាង​ទៅ​កាន់​ផ្ទះ​សេដ្នី​សុភៈ ពេល​នោះ​ឆ្កែ​តោទេយ្យៈ​ក៏​ព្រុស​ព្រះ​អង្គ ។ ព្រះ​ពុទ្ធ​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​កាន់​សត្វ​ឆ្កែ​ថា​“ ម្នាល​តោ​ទេយ្យៈ! ពេល​ដែល​អ្នក​រស់​នៅ​ជា​មនុស្ស អ្នក​តែង​តែ​មិន​គោរព​គេ ឥឡូវ​នេះ​អ្នក​គ្មាន​ការ​គួរ​សម​ទៀត​ហើយ​ដោយ​អ្នក​ព្រុស​តថាគត ។ អ្នក​នឹង​ទៅ​កើត​ក្នុង​ស្ថាន​នរក​មិន​ខាន​ឡើយ “។ ឆ្កែ​បាន​ឮ​ដូច្នោះ ក៏​គិត​ថា “ អូ! ព្រះ​សមណគោត​ម​នេះ​ស្គាល់​អញ​ផង​តើ “ ។ ឆ្កែ​តោទេយ្យៈ​នឹក​អន់​ចិត្ត​យ៉ាង​ខ្លាំង ក៏​ដើរ​ទៅ​ដេក​ននៀល​ក្នុង​ភ្នក់​ផេះ ។ សេដ្នី​សុភៈ​ស្រឡាញ់​ឆ្កែ​ណាស់ មាន​កន្លែង​ដ៏​ស្អាត​ល្អ​ប្រណិត​សម្រាប់​ឆ្កែ​ដេក កាល​បើ​ឃើញ​ឆ្កែ​ទៅ​ដេក​ក្នុង​ភ្នក់​ផេះ ក៏​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ។ អ្នក​បំរើ​ប្រាប់​សុភៈ​ថា ព្រះ​ពុទ្ធ​មាន​ព្រះ​បន្ទូល​អ្វី​មួយ​ទៅ​កាន់​ឆ្កែ ធ្វើ​ឲ្យ​ឆ្កែ​ខឹង​ហើយ​ក៏​ទៅ​ដេក​ក្នុង​ផេះ​ទៅ ។ សុភៈ​ក៏​ចូល​ទៅ​ទូល​សួរ​ព្រះ​ពុទ្ធ ព្រះពុទ្ធ​ក៏​ប្រាប់​តាម​ដំណើរ​រឿង ។ សុភៈ​គិត​ក្នុង​ចិត្ត​ថា បើ​តាម​គម្ពីរ​ព្រាហ្មណ៍ ឳពុក​របស់​អញ​គួរ​តែ​ទៅ​កើត​ឯ​ស្ថាន​សួគ៌ ប៉ុន្តែ​ព្រះ​គោតម​បែរ​ជា​ប្រាប់​អញ​ថា​គាត់​បាន​កើត​ជា​សត្វ​ឆ្កែ​ទៅ​វិញ ព្រះ​គោតម​នេះ​ពិត​ជា​មាន​បន្ទូល​មិន​ប្រុង​ប្រយ័ត្ន ។ ដោយ​ទ្រង់​ជ្រាប​ថា សុភៈ​មិន​យល់​ស្រប​តាម​បន្ទូល​ព្រះ​អង្គ ព្រះពុទ្ធ​ក៏​សួរ​សុភៈ ថា “ បពិត្រ​លោក​សេដ្នី ក្រោយ​ពេល​ឳពុក​លោក​ស្លាប់​ទៅ តើ​មាន​បាត់​មាស​ប្រាក់ ​ទ្រព្យ​សម្បត្តិ​ដែរ​ឬ​ទេ “? សេដ្នី​សុភៈ​ឆ្លើយ​ថា “ មាន​បាត់​មាស​ប្រាក់​ជា​ច្រើន មិន​ដឹង​បាត់​ទៅ​ឯ​ណា “ ។ ព្រះ​ពុទ្ធ​ទ្រង់​ត្រាស់​ថា “ សូម​លោក​សេដ្នី ​ចាំ​ដល់​យប់​ជ្រៅ​សិន​ទើប​ដាក់​អាហារ​ឲ្យ​ឆ្កែ លុះ​ឆ្កែ​ស៊ី​រួច​ហើយ សូម​សួរ​ឆ្កែ​អំពី​មាស​ប្រាក់​ដែល​បាត់​នោះ “ ។ សេដ្នីសុភៈ​ដោយ​ចង់​រក​មាស​ប្រាក់​ដែល​បាត់​នោះ​ក៏​សុខ​ចិត្ត​ធ្វើ​តាម​បន្ទូល​របស់​ព្រះ​ពុទ្ធ ។ ឆ្កែ​ក៏​នាំ​សុភៈ​ទៅ​បង្ហាញ​កន្លែង​ដែល​គាត់​(តោទេយ្យៈ) បាន​លាក់​ទុក​មាស​ប្រាក់ កាល​ពី​មុន​ពេល​គាត់​ស្លាប់ ។សេដ្នីសុ​ភៈ​ក៏​បាន​រក​ឃើញ​មាស​ប្រាក់​ទាំង​នោះ​វិញ រួច​ក៏​ចូល​ទៅ​ក្រាប​ទូល​សួរ​ព្រះ​ពុទ្ធ អំពី​ហេតុ​ដែល​បណ្តាល​ឲ្យ​មនុស្ស​ខុស​ៗ​គ្នា ខ្លះ​មាន​ ខ្លះ​ក្រ ខ្លះ​ឆ្លាត ខ្លះ​ល្ងង់ ខ្លះ​រូប​ល្អ ខ្លះ​រូប​អាក្រក់ ខ្លះ​ពិកា ខ្លះ​កើត​ក្នុង​ត្រកូល​ខ្ពង់​ខ្ពស់ ខ្លះ​កើត​ក្នុង​ត្រកូល​អ្នក​ស្រែ​ចំការ​ក្រី​ក្រ ។ ព្រះ​ពុទ្ធ​ទ្រង់​ត្រាស់​ថា “ ម្នាល​លោក​សេដ្នី​! បុគ្គល​ម្នាក់​ៗ​ជា​ម្ចាស់​របស់​កម្ម ជា​អ្នក​ទទួល​មត៌ក​នៃ​កម្ម មាន​កម្ម​ជា​ឳពុក​ម្តាយ មាន​កម្ម​ជា​ញាតិ មាន​កម្មជា​ទី​ជំ​រក គឺ​កម្ម​នេះ​ហើយ​ដែល​ចែក​សត្វ​លោក​ឲ្យ​ខុស​ៗ​គ្នា “។ ដោយ​សុភៈ​មិន​យល់​អំពី​ព្រះ​បន្ទូល ព្រះ​ពុទ្ធ​ក៏​ទ្រង់​សំដែង​អំពី​ច្បាប់​នៃ​កម្ម ឲ្យ​សុភៈ​បាន​យល់​ច្បាស់ មាន​សេច​ក្តី​បរិយាយ​ដូច​ត​ទៅ​នេះ៖ កម្ម​បាន​ត្រូវ​ចាត់​តាម​លំដាប់​នៃ​មុខងារ ទម្ងន់​របស់​វា កន្លែង​ដែល​វា​ត្រូវ​កើត ​។ ក) មុខ​ងារ​នៃ​កម្ម – មុខ​ងារ​របស់កម្ម មាន​៤​យ៉ាង​គឺៈ ១- ជនកកម្ម កម្ម​ដែល​ឲ្យ​ផល ឲ្យ​សត្វ​បដិសន្ធិ ២- ឧបត្ថម្ភក​កម្ម កម្ម​ដែល​ជា​ជំនួយ ដែល​គាំ​ទ្រ ៣- ឧបបីឡកម្ម កម្ម​ដែល​រា​រាំង បៀត​បៀន​ដល់​កម្ម​ដទៃ ៤- ឧបឃាដកកម្ម កម្ម​ដែល​កំចាត់​បង់​កម្ម​ដទៃ ហើយ​ឲ្យ​ផល​ខ្លួន​ឯង​ ជន​កកម្ម ​នោះ​​គឺ កម្ម​ដែល​បណ្តាល​ឲ្យ​ម្ចាស់​នៃ​កម្ម​នោះ ទទួល​សោយ​ផល ទោះ​ល្អ​ក្តី អា​ក្រក់​ក្តី មិន​អាច​ជៀស​ផុត​ពី​ផល​របស់​វា​បាន​ឡើយ ។ ឧបត្ថម្ភកកម្ម គឺ​កម្ម​ដែល​ជួយ​ទ្រទ្រង់​ដល់​កម្ម​ដទៃ​ទៀត ឲ្យ​ម្ចាស់​កម្ម​សោយ​ផល​នៃ​កម្ម​ដទៃ​នោះ មិន​ឲ្យ​ផល​ដោយ​ខ្លួន​វា​ទេ ។ ឧបបីឡកម្ម គឺ​កម្ម​ដែល​ទប់​មិន​ឲ្យ​កម្ម​ដទៃ​ទៀត ផ្តល់​ផល​ឲ្យ​ទៅ​ម្ចាស់​កម្ម ជា​បណ្តោះ​អាសន្ន កម្ម​ដទៃ​នោះ​មិន​សាប​សូន្យ​ទៅ​ណា​ទេ អាច​ឲ្យ​ផល​ទៅ​ថ្ងៃ​ក្រោយ​បាន កាល​ណា​កម្ម​ដែល​រា​រាំង​នោះ​រលត់​ទៅ ។ ឧបឃាដកកម្ម គឺ​កម្ម​ដែល​បំផ្លាញ​កម្ម​ដទៃ​ឲ្យ​វិនាស កុំ​ឲ្យ​មាន​ត​ទៅ​ទៀត ហើយ​ឲ្យ​ផល​ដោយ​ខ្លួន​ឯង ។ ខ) ទម្ងន់​របស់​កម្ម – ការ​ចាត់​កម្ម​ទៅ​តាម​ទម្ងន់​របស់​វា មាន​៤បែប​គឺៈ ១- អនន្តរិយកម្ម កម្ម​ធ្ងន់​ផ្នែក​អកុសល ឬ​គរុ​កម្ម កម្ម​ខ្លាំង​ក្លា​ផ្នែក​កុសល ២- អាសន្នកម្ម កម្ម​ទាន់​ហន់ ក្នុង​ពេល​រៀប​ស្លាប់ ៣- អាចិណ្ណកម្ម កម្ម​ទម្លាប់ កម្ម​ស្រាល ៤- កតត្តាវាបនកម្ម កម្ម​ដែល​ឲ្យ​ផល​ចុង​ក្រោយ អនន្តរិយកម្ម គឺ​កម្ម​ដែល​មាន​ទម្ងន់​ធ្ងន់​មិន​អាច​មាន​កម្ម​ដទៃ​ណា​មក​រា​រាំង ឬ​កំចាត់​បាន សោះ​ឡើយ ម្ចាស់​កម្ម​នេះ​ត្រូវ​តែ​ទទួល​ផល​ក្នុង​ជា​ដាច់​ខាត ។ កម្ម​ធ្ងន់​នេះ​មាន​ការ​សម្លាប់​ឳពុក​ម្តាយ ការ​ធ្វើ​ឲ្យ​ឈាម​ព្រះពុទ្ធ​ហូរ​ចេញ ការ​សម្លាប់​ព្រះ​អរហន្ត ការ​រំលោភ​លើ​ភិក្ខុនី ការ​បំ​បែក​សង្ឃ ខាង​ផ្នែក​អកុសល ។ គរុកម្ម​ខាង​ផ្នែក​កុសល​វិញ មាន​ការ​បូជា ធ្វើ​កុសលកម្ម​ផ្ទាល់ នឹង​ព្រះ​ពុទ្ធ​អង្គ ការ​សម្រេច​ឈាន​សមាបត្តិ ។ អាសន្នកម្ម គឺ​កម្ម​ដែល​ធ្វើ នៅ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​បង្អស់​នៃ​ជីវិត ពេល​រៀប​ស្លាប់ គឺ​អារម្មណ៍​នៃ​កម្ម​ដែល​ខ្លួន​បាន​ធ្វើ​មក​ហើយ ហើយ​កម្ម​នោះ​ក៏​មក​ប្រា​កដ​ក្នុង​ជវន​ចិត្ត មុន​ពេល​ចុតិ ។ អាចិណ្ណកម្ម គឺ​កម្ម​ដែល​ខ្លួន​ធ្លាប់​តែ​ធ្វើ​រឿយ​ៗ មាន​ការ​រក្សា​សីល ការ​ចំរើន​ភាវនាសំអាត​កាយ​វាចា​ចិត្ត ជា​ដើម​ខាង​ផ្នែក​កុសល ឬ​ការ​ប្រព្រឹត្ត​ខុស​នឹង​សីល មាន​ការ​សម្លាប់​សត្វ លួច​ទ្រព្យ​គេ ផឹក​ទឹក​ស្រវឹង ជា​ដើម​ខាង​ផ្នែក​អកុសល ។ កតត្តាវាបនកម្ម ឬ​កម្ម​ក្រោយ​គេ គឺ​កម្ម​ដែល​រង់​ចាំ​ឲ្យ​កម្ម​ដទៃ​ទៀត ឲ្យ​ផល​អស់​ជា​មុន​សិន ទើប​កម្ម​នេះឲ្យ​ផល​ជា​ចុង​ក្រោយ​បង្អស់ ។ គឺ​កម្ម​ដែល​ព្រះ​អរហន្ត​ទទួល​ផល​មុន​និព្វាន ។ កាល​ណា​មាន​កម្ម​ធ្ងន់​ជា​មួយ​នឹង​កម្ម​ទាន់​ហន់ កម្ម​ធ្ងន់​នឹង​ឲ្យ​ផល​ភ្លាម​ក្រោយ​ពេល​ស្លាប់ ។ បើ​កម្ម​ទាន់ហន់​និង​កម្ម​ទម្លាប់​មាន​ជា​មួយ​គ្នា កម្ម​ទាន់ហន់​នឹង​ឲ្យ​ផល ។ បើ​កម្ម​ទម្លាប់ និង​កម្ម​ចុង​ក្រោយ​មាន​ជា​មួយ​គ្នា កម្ម​ទម្លាប់​នឹង​ឲ្យ​ផល ។ កម្ម​ទាន់​ហន់​សំខាន់​ខ្លាំង​ណាស់ ព្រោះ​វា​ជា​កម្ម​នៅ​ពេល​រៀប​នឹង​ស្លាប់ ដែល​ឲ្យ​ផល​ ភ្លាម ឲ្យ​សត្វ​កើត​ជា​អ្វី នៅ​ភព​ណា បន្ទាប់​ពី​អស់​អាយុ​សង្ខារ​ទៅ ឯ​កម្ម​ដទៃទៀត​ដែល​បុគ្គល​ដែល​ស្លាប់​នោះ​បាន​ធ្វើ​ពី​មុន នៅ​មិន​ទាន់​ឲ្យ​ផល​នៅ​ឡើយ ។ ទោះ​បី​គេ​ធ្វើ​កុសលកម្ម​ច្រើន​មក​ពី​មុន​ក៏​ដោយ បើ​ពេល​រៀប​ស្លាប់ គេ​កំពុង​ធ្វើ​អកុសលកម្ម អកុសលកម្ម​នោះ​នឹង​ឲ្យ​ផល​អាក្រក់​ឲ្យ​បុគ្គល​នោះ​ទៅ​កើត​ក្នុង​ភព​ដ៏​ថោក​ទាប មាន​នរក​ប្រេត​អសុរ​កាយ​តិរច្ឆាន​ជា​ដើម ។ ឬ​បើ​នៅ​ពេល​រៀប​ស្លាប់ គេ​កំពុង​តែ​ធ្វើ​កុសលកម្ម មាន​ការ​ចំរើន​សមាធិ​ជា​ដើម កុសលកម្ម​នោះ​នឹង​ឲ្យ​ផល​ទៅ​កើត​ក្នុង​សុគតិ​ភព គឺ​ភព​ដែល​គេ​គួរ​នឹង​កើត ជា​មនុស្ស ទេវតា​ឬ​ព្រហ្ម ។ គ) ពេលវេលានិងទីកន្លែង – កម្មអាចឲ្យផលទៅតាមពេលនិងកន្លែង៣គឺៈ ១- ទិដ្ឋ​ធម្មវេទនិយ​កម្ម បច្ចុប្បន្ន​ជាតិ ក្នុង​កន្លែង​ដែល​កំពុង​រស់​នៅ ២- ឧប​បជ្ជវេទនិយ​កម្ម ជាតិ​បន្ទាប់ នៅ​កន្លែង​ដែល​កើត​ជា​ថ្មី ៣- អបរាបរិយ​វេទ​និយ​កម្ម ជាតិ​ក្រោយ​ៗ​បន្ត​អំពី​ជាតិ​បន្ទាប់ នៅ​កន្លែង ដែល​មាន កំណើត​ថ្មី ៤- អ​ហោសិ​កម្ម កម្ម​ដែល​មិន​មាន​ឱកាស​ឲ្យ​ផល ។ ពាក្យ​ថា កម្ម​ដែល​បុគ្គល​បាន​ធ្វើ​ពី​មុន ឲ្យ​ផល​ល្អ​ឬ​អាក្រក់ គ្រាន់​តែ​ជា​ការ​ពោល​ដោយ​ខ្លី ជា​សេចក្តី​សង្ខេប ។ ពាក្យ​ពោល​យ៉ាង​នេះ​អាច​ឲ្យ​មាន​ការ​យល់​ច្រឡំ​ថា កម្ម​ទាំង​នោះ​តាម​ម្ចាស់​របស់​វា​រហូត​ពី​ជាតិ​មួយ ទៅ​ជាតិ​មួយ​ដើម្បី​ឲ្យ​ផល ។ មិន​មែន​ដូច្នោះ​ទេ ។ ធម៌​ទាំង​អស់​ជា​ធម្មជាតិ​មិន​ទៀង គឺ​កើត​ហើយ​រលត់​សូន្យ​ទៅ​វិញ ឯ​កម្ម​ក៏​ជា​ធម៌ កើត​ហើយ​រលត់​ដូច​គ្នា ។​ ប៉ុន្តែ​កម្ម​បាន​បង្កើត​នូវ​ឥទ្ធិពល​មួយ ឲ្យ​ម្ចាស់​របស់​វា ។ ឥទ្ធិពល​នេះ​គ្មាន​រូប​រាង​ខ្លួន​ប្រាណ​ទេ វា​តាម​ម្ចាស់​របស់​វា​រហូត​ក្នុង​ត្រៃ​ភព លើក​លែង​តែ​ព្រះ​និព្វាន ។ ឥទ្ធិពល​នៃ​កម្ម​នេះ មាន​ឫទ្ធិ​ឲ្យ​ផល​ល្អ​ឬ​អា​ក្រក់​កើត​ឡើង​បាន ដល់​ម្ចាស់​របស់​វា កាល​ណា​មាន​បច្ច័យ​គ្រប់​គ្រាន់ ដែល​ជា គ្រឿង​ទ្រ​ទ្រង់​ជួយ​ឧបត្ថម្ភ ។ ដើម្បី​ជា​ការ​ពន្យល់ មាន​សេចក្តី​ឧបមា​មួយ​ក្នុង​តម្រា​ជំនាន់​ចាស់​ថា វត្ថុ៣​យ៉ាង​គឺ​ស្មៅ​ក្រៀម​១ កែវ​ពង្រីក​១ និង​ពន្លឺ​ព្រះ​អាទិត្យ​១ ។ នៅ​ពេល​ដែល​ពន្លឺ​ព្រះ​អា​ទិត្យ​ចាំង​ទម្លុះ​កែវ​ទៅ​ចំ​ស្មៅ​ក្រៀម ក៏​បង្កើត​ឲ្យ​មាន​ភ្លើង​ឆេះ​ស្មៅ​នោះ​ទៅ ។ ភ្លើង​គ្មាន​នៅ​ក្នុង ស្មៅ​ក្រៀម គ្មាន​នៅ​ក្នុង​កែវ គ្មាន​នៅ​ក្នុង​ពន្លឺ​ព្រះ​អាទិត្យ​ទេ ។ កែវ​ពង្រីក ពន្លឺ​ព្រះ​អាទិត្យ និង ស្មៅ​ក្រៀម កាល​បើ​ជួប​គ្នា អាច​ឲ្យ​ភ្លើង​កើត​ឡើង​បាន ។ ផល​នៃ​កម្ម​ក៏​ដូច្នោះ​ដែរ កាល​ណា មាន​ហេតុ​បច្ច័យ​គ្រប់​គ្រាន់ ផល​នៃ​កម្ម​ក៏​កើត​ឡើង ។ បើ​គ្មាន​ហេតុ​បច្ច័យ​គ្រប់​គ្រាន់​ទេ ផល​នៃ​កម្ម​ក៏​មិន​កើត​ឡើង​ដែរ ពិត​មែន​តែ​មាន​ឥទ្ធិ​ពល​នៃ​កម្ម​ក៏​ដោយ ។ ឧបមា​ម៉្យាង​ទៀត​ដូច​ជា​គ្រាប់​ស្វាយ កាល​ណា​មាន​ដី មាន​ទឹក មាន​ពន្លឺ​ថ្ងៃ គ្រាប់​ស្វាយ​នោះ​នឹង​ដុះ​ឡើង ។ គ្រាប់​ស្វាយ​ទុក​ដូច​ជា​ឥទ្ធិ​ពល​នៃ​កម្ម វា​រង់​ចាំ​តែ​ឱកាស​នឹង​ដុះ​ឡើង​កាល​ណា​មាន​ដី​ទឹក​និង​ពន្លឺ​ថ្ងៃ ។ សេចក្តី​ពន្យល់​នេះ​ត្រឹម​ត្រូវ​ចំពោះ​តែ កម្ម​ដែល​ឲ្យ​ផល (មុខ​ងារ​នៃ​កម្ម​ខាង​លើ) ប៉ុណ្ណោះ ។ ប៉ុន្តែ​ចំពោះ​កម្ម​ធ្ងន់ និង​កម្ម​ទាន់​ហន់ ផល​របស់​វា​មាន​កម្លាំង​គ្រប់​គ្រាន់ កើត​ឡើង​ឥត​រង់ ចាំ​អ្វី​ជួយ​ឧបត្ថម្ភ​ទេ គឺ​វា​កើត​ឡើង​ដោយ​ខ្លួន​ឯង មិន​ពន្យា​ពេល​វេលា​ឲ្យ​យឺត​យូរ​ឡើយ ។ អហោសិកម្ម គឺ​កម្ម​ដែល​ឥទ្ធិ​ពល​របស់​វា សាប​សូន្យ​ទៅ ដោយ​ម្ចាស់​របស់​បាន​សម្រេច​មគ្គ​ផល ក្នុង​លោកុត្តរ​សមាធិ ដូច​ព្រះ​អង្គុលី​មាល​ត្ថេរ កម្ម​ដែល​ព្រះ​អង្គ​សម្លាប់​មនុស្ស​ពី​ពេល​មុន មិន​ឲ្យ​ផល​ដល់​ព្រះ​អង្គ​ទេ ជា​អហោសិកម្ម ព្រោះ​ព្រះ​អង្គ​បាន សម្រេច​អរហត្ត​ផល មុន​ពេល​ឬ​រំលាយ​ខន្ធ ។ ក្រៅ​ពី​អហោសិកម្ម ឥទ្ធិពល​នៃ​កម្ម​ដទៃ​ទៀត នៅ​តែ​អាច​ឲ្យ​ផល ក្នុ​ង​ជាតិ​ណា​មួយ ដរាប​ណា​នៅ​មាន​ការ​កើត​និង​ស្លាប់ ត​ទៅ​ទៀត ។ ព្រោះ​ហេតុ​ដូច្នេះ​ហើយ បាន​ជា​សត្វ​តិរច្ឆាន​អាច​ទទួល​ផល​ឲ្យ​កើត​ជា​មនុស្ស​បាន កាល​ណា​វា​ធ្លាប់​បាន ធ្វើ​កុសល​កម្ម​ពី​ជាតិ​មុន​ៗ មុន​ពេល ដែល​វា​កើត​ជា សត្វតិរច្ឆាន​នោះ ​។ ទីកន្លែងដែលសត្វលោកទៅកើត ក៏ទៅតាមឥទ្ធិពលនៃកម្មដែរ ។ ឥទ្ធិពលរបស់កម្មជា​អកុសល​តាម​ធ្ងន់​ឬ​ស្រាល ឲ្យ​សត្វ​ទៅ​កើត​ក្នុង​អបាយ​ភូមិ មាន​នរក​ ប្រេត អសុរកាយ តិរច្ឆាន​បើ​បាន​កើត​ជា​មនុស្ស ក៏​មនុស្ស​នោះ​រង​ទុក្ខ​ទោស វេទនា​យ៉ាង​ខ្លាំង ។ ឥទ្ធិ​ពល​នៃ​កម្មជា​កុសល​​វិញ​អាច​ឲ្យ​សត្វ​ទៅ​កើត​ ក្នុង​សុគតិ​សួគ៌ ឬ​ព្រហ្ម​លោក តាម​កម្លាំង​នៃ​កុសលកម្ម​នោះ ។ បើបាន​​កើត​ជា​មនុស្ស​វិញ ក៏​មនុស្ស​នោះ​មាន​ភព្វ​វាសនា​ល្អ ទ្រព្យ​សម្បត្តិ​ច្រើន ។ ព្រះ​និព្វាន មិន​មាន កម្មជា​បច្ច័យ​ទេ ព្រោះ​កម្មជា​ធម៌​របស់ ត្រៃ​លោក​តែ​ប៉ុណ្ណោះ ។ រូប​កាយ​របស់​បុគ្គល​ម្នាក់​ៗ ដែល​ជា​ផល​នៃ​កម្ម ចែក​ចេញ​ជា​នាម (ចិត្ត​និង​ចេតសិក) និង​រូប កើត​ឡើយ​ដោយ​ធម៌៥​យ៉ាង​គឺ អវិជ្ជា​១ តណ្ហា១​ ឧបាទាន១ កម្ម១ អាហារ១ ។ ហេតុ​ដើម​គឺ​អវិជ្ជា សេចក្តី​មិន​ដឹង​មិន​យល់ ដែល​ជា​បច្ច័យ​ឲ្យ​សង្ខារ​កើត​ឡើង ។ សង្ខារ​នេះ​គឺកម្ម​សង្ខារ ដែល​ជា​បច្ច័យ​ឲ្យ​វិញ្ញាណ (បដិសន្ធិចិត្ត)កើត​ឡើង ។ កាល​បើ​មាន​វិញ្ញាណ​ហើយ សត្វ​ក៏​កើត​ឡើង​មាន​នាម​និង​រូប ហើយ​សោយ​ផល​នៃ​កម្ម ជា​បន្ត​ទៅ​ទៀត ។ យើង​ម្នាក់​ៗ​បាន​ឆ្លង​កាត់ ការ​កើត​ស្លាប់​ៗ ក្នុង​ត្រៃ​ភព រាប់​កប្ប រាប់​អសង្ខ័យ្យ ជា​ច្រើន​រាប់​​មិន​អស់ យើង​តែង​ធ្វើ​នូវ​កម្មជា​និច្ច គ្រប់​ពេល​វេ​លាដែល​រស់​នៅ ហើយ​ក៏​បាន​សោយ​ផល​នៃ​កម្ម​បន្ត​បន្ទាប់​គ្នា​ជាប់​ជា​និច្ច​ដែរ ។ ផល​នៃ​កម្ម​មួយ​រលត់​ទៅ ផល​នៃ​កម្ម​មួយ​ទៀត​មក​បន្ត​ពេល​សោយ​ផល​នៃ​កម្ម​និមួយ​ៗ យើង​តែង​ប្រតិកម្ម​ចំពោះ ការ​សោយ​ផល​នោះ បើ​វា​ជា​ទី​ពេញ​ចិត្ត យើង​ប្រតិកម្ម​ដោយ​លោភៈ​និង​មោហៈ បើ​វា​ជា​ទី​ស្អប់​ខ្ពើម យើង​ប្រតិកម្ម​ដោយ​ទោសៈ​និង ​មោហៈ ។ យើង​ក៏​បង្កើត​នូវ​កម្ម​ថ្មី​ៗ ដែល​នឹង​ឲ្យ​ផល ក្នុង​ពេល​អនាគត​ត​ទៅ​ទៀត ម្ល៉ោះ​ហើយ​កំណើត​របស់​យើង​តែង​តែ​អន្ទោល ក្នុង​ភព​ទាំង​៣ ជួន​កាល​កើត​ក្នុង​អបាយ​ភូមិ ជួន​កាល​កើត​ជា​មនុស្ស ជួន​កាល​កើត​ជា​ទេវតា ជួន​កាល​កើត​ជា​ព្រហ្ម ក៏​ព្រោះ​តែ​មាន​កម្ម​ជា​ហេតុ ។ យើង​ពុំ​ដឹង​ថា កម្ម​អាក្រក់​ណា​ខ្លះ ដែល​យើង​បាន​ធ្វើ​ពី​ពេល​មុន ហើយ​កំពុង​រង់​ចាំ​ឲ្យ​ផល ជា​ការ​ភ័យ​ខ្លាច​របស់​យើង​គ្រប់​គ្នា អ្នក​ខ្លះ​ស្វែង​រក​ការ​ពារ កុំ​ឲ្យ​ឧប្ប​ទ្រព​ចង្រៃ កើត​មាន​ដល់​ខ្លួន​គេ ដោយ​ជំនឿ​សាសនា ឬ​ការ​បន់​ស្រន់​អាទិទេព ។ ប៉ុន្តែ​បើ​យើង​យល់​ច្បាប់​នៃ​កម្ម យើង​នឹង​ដឹង​ថា​នរ​ណា​ជា​ម្ចាស់​នៃ​កម្ម អ្នក​នោះ​ជា​អ្នក​ទទួល​ផល​ កាល​ណា​ឱកាស តម្រូវ​កម្ម​នោះ​ឲ្យ​ផល គ្មាន​អំណាច​ណា​ផ្សេង​ក្រៅ​អំ​ពី​ម្ចាស់​កម្ម អាច​បញ្ជៀសព​ង្វាង​កម្ម កុំ​ឲ្យ​វា​ឲ្យ​ផល​បាន​ឡើយ ។ ចុះ​ម្ចាស់​កម្ម​ធ្វើ​យ៉ាង​ណា ទើប​អាច​បញ្ជៀស​ផល​កម្ម​បាន? នោះ​អាស្រ័យ​លើ​ទម្ងន់​នៃ​កម្ម​ជា​មុន​សិន បើ​ជា​កម្ម​ធ្ងន់ មាន​ការ​សម្លាប់​ឳពុក​ម្តាយ​របស់​ខ្លួន ការ​ធ្វើ​ឲ្យ​ឈាម​ព្រះ​ពុទ្ធ​ស្រក់​ចុះ ការ​សម្លាប់​ព្រះ​អរហន្ត ការ​រំលោភ​លើ​ភិក្ខុនី ការ​បំបែក​សង្ឃ ជា​ដើម ម្ចាស់​នៃ​កម្ម​នឹង​ទទួល​ផល បន្ទាប់​ពី​ស្លាប់​ពី​ជាតិ​នេះ​ទៅ ជា​ដាច់​ខាត គ្មាន​រួច​ខ្លួន​ឡើយ ។ បើ​ជា​កម្ម​ទាន់​ហន់​វិញ គឺអា​ស្រ័យ​លើ មរណា​សន្ន​ជវ័ន គឺ​ជវ័ន​ចិត្ត​ទី​១និង​ទី​៧​នៅ​ពេល​ចុង​ក្រោយ​បង្អស់​នៃ​ជីវិត ។ បើជវ័ន​ចិត្ត​ទី​១​ល្អៀង​ទោរ​ទន់​ទៅ​ខាង​បា​បកម្ម ជវ័ន​ទី២ដល់​ទី៦​នឹង​ចាត់​តាំង​ភព​នៃ​បដិសន្ធិ ហើយ​ជវ័ន​ទី៧កើត​ឡើង ស្រ​វា​តោង​យក​នូវ​ភព​ថ្មី ចុតិ​ចិត្ត (ចិត្ត​ចាក​ចេញ​ចោល​រូប គឺ​ស្លាប់​) ក៏​កើត​ឡើង ។ បុគ្គល​នោះក៏​ទៅ​កើត​ក្នុ​ង​ភព​ដ៏​ថោក​ទាប មាន​នរក ប្រេត តិរច្ឆាន​ជា​ដើម ។ បើ​ជវ័ន​ចិត្ត ទី១​ល្អៀង​ទៅ​ខាង​កម្ម​ជា​បុណ្យ​វិញ ក៏​មាន​សភាព​ស្រប​គ្នា​ដែរ​គឺ​បុគ្គល​នោះ​នឹង​ទៅ​កើត​ក្នុង​ភព​ដ៏​ខ្ពង់​ខ្ពស់​មាន​ស្ថាន​សួគ៌ ឬ​ព្រហ្ម​លោក​ជា​ដើម ។ ដូ​ច្នេះ ជា​ការ​សំខាន់​ណាស់ ដែល​បុគ្គល​រៀប​ស្លាប់​ត្រូវ​តែ​ផ្ចង់​ស្មារតី កុំ​ឲ្យវ​ង្វេង​គិត​ទៅ​រក​បាប​កម្ម ដែល​ខ្លួន​បាន​ធ្វើ ដូច​ជា​សម្លាប់​សត្វ​ជា​ដើម​ទោះ​បី​ខ្លួន​បាន​ធ្វើ​បុណ្យ​យ៉ាង​ច្រើន​មក​ក៏​ដោយ ។ បើ​ជា​កម្ម​ទម្លាប់ គេ​អាច​ពន្យា​ពេល ឬ​បញ្ជៀស​កុំ​ឲ្យ​កម្ម​អាក្រក់​តាម​មក​ទាន់ ដោយ​ការ​ធ្វើ​នូវ​កុសលកម្ម ថ្មី​ៗទៀត​ជា​រឿយៗ ឲ្យ​បាន​ច្រើន​ឡើង​ៗ ដោយ​ការ​បញ្ឈប់​ការ​ធ្វើ​អកុសលកម្ម​ថ្មី​ៗ ព្រោះ​កុសល​កម្ម​ថ្មី​ៗ ដែល​មាន​ចំនួន​ច្រើន អាច​គ្រប​សង្កត់​កម្ម​ចាស់ មិន​ឲ្យ​មាន​ឱកាស​ឡើង​មក​ខាង​លើ​បាន យ៉ាង​ណា​មិញ ដូច​ជា​អ្នក​ចាក់​អំបិល​មួយ​ស្លាប​ព្រា ទៅ​ក្នុង​ទឹក​មួយ​កែវ ទឹក​ក្នុង​កែវ​នោះនឹង​មាន​រស​ជាតិ​ប្រៃ តែ​បើ​អ្នក​ចាក់​អំបិល​មួយ​ស្លាប​ព្រា ទៅ​ក្នុង​ទន្លេ ទឹក​ទន្លេ​នោះ​មិន​មាន​រស​ជាតិ​ប្រៃ​ឡើយ ។ ការ​បន់​ស្រន់​មិន​មាន​ប្រសិទ្ធិភាព ដូច​ការ​ធ្វើ​សីល សមាធិ បញ្ញាទេ ។ ការ​រក្សា​សីល មាន​សីល​៥​ជា​ដើម ជា​និច្ច​មិន​ឲ្យ​ដាច់ ការ​ចំរើន​សមាធិ​កម្មដ្នាន មាន​អនា​បាន​ស្សតិ​ជា​ដើម ជា​រឿយ​ៗ​រាល់​ថ្ងៃ ការ​ចំ​រើនវិបស្សនា​បញ្ញា ជា​រឿយ​ៗ​ឥត​ធ្វេស​ប្រហែស ការ​គោរព​បូជា​ព្រះ​រតន​ត្រៃ ការ​ឲ្យ​ទាន​ដោយ​មិន​គិត​ប្រយោជន៍ ការ​បណ្តុះ​ចិត្ត​ឲ្យ​មាន មេត្តា​អាណិត​អា​សូរ​ដល់​សព្វ​សត្វ​ទាំង​ពួង ដែល​ម្ចាស់​កម្ម​ធ្វើ​ដោយ​ខ្លួន​ឯង នឹង​អាច​ឲ្យ​គេ​រំលត់​នូវ​ទុក្ខ ដែល​កើត​ឡើង​ដោយ​សា​រ​ផល​នៃ​កម្ម​ចាស់​បាន​បើ​មិន​ទាន់​សម្រេច​បរិបូណ៌​ក្នុង​ជាតិ​នេះ ក៏​ជាតិ​ខាង​មុខ នឹង​បាន​ផល​ប្រយោជន៍ល្អ ជា​មិន​ខាន​។ ពាក្យ​ថា “ បាប “ ឬ “ បុណ្យ “ គឺ​ឥទ្ធិ​ពល​អាក្រក់ ឬ​ឥទ្ធិ​ពល​ល្អ​នៃ​កម្ម​នេះ​ឯង ។ ចំពោះ​ភាព​មិន​ស្មើគ្នា របស់​បុគ្គល​ម្នាក់​ៗ ខ្លះ​មាន ខ្លះ​ក្រ ខ្លះ​ល្អ ខ្លះ​អាក្រក់ ខ្លះ​ឆ្លាត ខ្លះ​ល្ងង់ ខ្លះ​អាយុ​វែង ខ្លះ​អាយុខ្លី ខ្លះ​កើត​ក្នុង​ត្រកូល​ខ្ពង់​ខ្ពស់ ខ្លះ​កើត​ក្នុង​ត្រកូល​ថោក​ទាប ។ល។ ព្រះពុទ្ធ​ទ្រង់​ត្រាស់​ពន្យល់​ថា៖ បុគ្គល​ខ្លះចូល​ចិត្ត​ការ​សម្លាប់​សត្វ​ឯ​ទៀត គេ​មាន​ទម្លាប់​ក្នុង​ការ​សម្លាប់​នេះ លុះ​អស់​អាយុ​សង្ខារ​ពី​ជាតិ​នេះ​ទៅ បុគ្គល​នោះនឹង​ទៅ​កើត​ក្នុង​អបាយ​ភូមិ មាន​នរក​អសុរ​កាយ តិរច្ឆាន​ជា​ដើម បើ​បាន​កើត​ជា​មនុស្ស​វិញ មនុស្ស​នោះ​អាយុ​ខ្លី ។ បុគ្គល​ដែល​មិន​សម្លាប់​សត្វ មិន​មាន​ទម្លាប់​ក្នុង​ការ​សម្លាប់ គេ​មាន​មេត្តា​ករុណា ដល់​សត្វ​ទាំង​ពួង លុះ​បុគ្គល នោះ​ស្លាប់​ទៅ គេ​នឹង​ទៅ​កើត​ក្នុង​សុគ​តិភព បើ​សិន​ជា​កើត​ជា​មនុស្ស​វិញ មនុស្ស​នោះ​នឹង​មាន​អាយុវែង ។ បុគ្គល​ខ្លះ​ចូល​ចិត្ត បៀត​បៀន​សត្វ​ឯ​ទៀត ឲ្យ​ឈឺ​ចាប់ រង​ទុក្ខ​វេទនា លុះ​ស្លាប់​អំពី​លោក​នេះ​ទៅ មនុស្ស​នោះ​នឹង​ទៅ​កើត ក្នុង​អបាយ​ភូមិ បើ​សិន​បាន​កើត​ជា​មនុស្ស​វិញ ក៏​មនុស្ស​នោះ​មាន​ជម្ងឺ ឈឺ​ចុក​ចាប់​ជា​ច្រើន ។ បុគ្គល​ដែល​មិន​បៀត​បៀន សត្វ​ឲ្យ​ឈឺ​ចាប់ ចូល​ចិត្ត​ជួយ​សត្វ​ដទៃ​ឲ្យ​បាន​សុខ មនុស្ស​នោះ ក្រោយ​ពី​ស្លាប់​ទៅ នឹង​ទៅ​កើត​ក្នុង​សុគតិភព បើ​សិន​ជា​កើត​ជា​មនុស្ស​វិញ ក៏​មនុស្ស​នោះ មាន​សុខ​ភាព​ល្អ ជា​អ្នក​មាន​ជម្ងឺ​តិច ។ បុគ្គល​ខ្លះ​កាច ជា​អ្ន​ក​មាន​កំហឹង​ច្រើន មិន​សន្តោស​ប្រណី លុះ​អស់​អាយុ​សង្ខារ ពី​លោក​នេះ​ទៅ នឹង​ទៅ​កើត​ក្នុង​អបាយ​ភូមិ បើ​សិន​ជាបាន​កើត ជា​មនុស្ស​វិញ ក៏​មនុស្ស​នោះ​មាន​រូប​អាក្រក់ ។ បុគ្គល​ដែល​មាន​ចិត្ត​ស្លូត មាន​ការ​សន្តោស​ប្រណី លុះ​ស្លាប់​ពី​លោក​នេះ​ទៅ នឹង​ទៅ​កើត​ក្នុង​សុគតិភព បើ​សិន​ជា​បាន​កើត​ជា​មនុស្ស​វិញ មនុស្ស​នោះ​មាន​រូប​កាយ​ល្អ ។ បុគ្គល​ខ្លះ​កំណាញ់​ស្វិត មិន​ធ្វើ​ទាន គិត​តែ​ពី​ប្រមូល​យក​ទ្រព្យ​ មក​ធ្វើ​ជា​របស់​ខ្លួន លុះ​ស្លាប់​ពី​ជាតិ​នេះ​ទៅ នឹង​ទៅ​កើត​ក្នុង​អ​បាយ​ភូមិ បើ​បាន​កើត​ជា​មនុស្ស​វិញ ក៏​មនុស្ស​នោះ​ក្រី​ក្រ​តោក​យ៉ាក ។ បុគ្គល​ខ្លះ​មាន​ចិត្ត​សប្បុ​រស ចូល​ចិត្ត​ធ្វើ​ទាន លុះ​ស្លាប់​ពី​លោក​នេះ​ទៅ នឹង​ទៅ​កើត​ក្នុង​សុគ​តិ​ភព​បើ​សិន​ជា​បា​ន​កើត​ជា​មនុស្ស​វិញ មនុស្ស​នោះ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន ។ បុគ្គល​ខ្លះ​លើក​តំកើង​ខ្លួន មិន​គោរព​ចាស់​ព្រឹទ្ធា​ចារ្យ មើល​ងាយ​ដល់​ជន​ដទៃ លុះ​ស្លាប់​ពី​លោក​នេះ​ទៅ នឹង​ទៅ​កើត​ក្នុង​អបាយ​ភូមិ​បើ​សិន​ជា​បាន​កើត​ជា​មនុស្ស​វិញ មនុស្ស​នោះកើត​ក្នុង​ស្ថាន​ភាព​អាក្រក់ ដូច​ជា​ពេល​ស្រុក​មាន​សង្គ្រាម អត់​អាហារ​ជាដើម ។ បុគ្គល​ដែល​ដាក់​ខ្លួន ចេះ​គោរពដ​ល់​ជន​ដទៃ លុះ​ស្លាប់​ពី​លោក​នេះ​ទៅ នឹង​ទៅ​កើត​ក្នុង​សុគតិភព បើ​សិន​ជា​បាន​កើត​ជា​មនុស្ស​វិញ មនុស្ស​នោះកើត​ក្នុង​ស្ថាន​ភាព​ល្អ ដូច​ជា​ក្នុង​ប្រទេស ដែល​សម្បូរ​សប្បាយ សុខ​សន្តិភាព ។ បុគ្គល​ខ្លះមិ​ន​ព្យាយាម​រៀនឲ្យ​មាន​ចំណេះ​ចេះ​ដឹង​ច្រើន​ទេ ហើយ​ដោយ​សេចក្តី​ល្ងង់​ខ្លៅ ក៏​ធ្វើ​ខុស​ជា​ច្រើន លុះ​ស្លាប់​ពី​ជាតិ​នេះ​​ទៅ នឹង​ទៅ​កើត​ក្នុង​អបាយ​ភូមិ បើ​សិន​ជា​បាន​កើត ជា​មនុស្ស​វិញ មនុស្ស​នោះ​ល្ងង់​ឥត​ប្រា​ជ្ញា ។ បុគ្គល​ខ្លះ​ជា​អ្នក​ចូល​ចិត្ត​ការ​រៀន​សូត្រ ឲ្យ​បាន​ចេះ​ដឹង​ច្រើន ហើយ​ដោយ​សារ​ការ​ចេះ​ដឹង​ច្រើន គេ​មិន​ប្រព្រឹត្ត​ខុស លុះ​ស្លាប់​ពី​លោក​នេះ​ទៅ នឹង​ទៅ​កើត​ក្នុង​សុគ​តិភព បើ​សិន​ជា​បាន​កើត​ជា​មនុស្ស​វិញ មនុស្ស​នោះឆ្លាត មាន​ប្រាជ្ញា​ច្រើន ។ ច្បាប់​នៃ​កម្ម​ដែល​ព្រះ​ពុទ្ធ​បរមគ្រូ បាន​សំដែង​ពន្យល់​ដល់​សេដ្នី​សុភៈ​នេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា យើង​ជា​អ្នក​ទទួល​ខុស​ត្រូវ និង​ជា​អ្នក​សោយ​ផល នៃ​អំពើ​ដែល​យើង​ម្នាក់​ៗ​បាន​ធ្វើ​ដោយ​កាយ​វាចា​ចិត្ត ។ ដើម្បី​សេចក្តី​សុខ​ផ្ទាល់​ខ្លួន យើង​ត្រូវ​លះបង់ អំពើ​ទាំង​ឡាយ​ណា​ដែល​ជា​អកុសល​កម្ម ហើយ​ធ្វើ​តែ​អំពើ ទាំង​ឡាយ​ណា​ដែល ជា​កុសលកម្ម ។ បើ​ដូច្នេះ យើង​ត្រូវ​ធ្វើ​កិច្ច​ការ​៣យ៉ាង​គឺ ការរៀន​ព្រះធម៌​១ ការប្រតិបត្តិ​នូវ​ព្រះ​ធម៌​១ ការ​ធ្វើ​ឲ្យ​សម្រេច​១ ។ ព្រះ​ធម៌​ដែល​ត្រូវ​រៀន​គឹ ធម៌​សម្រាប់​ប្រតិបត្តិ​ដែល​សំខាន់​ មិន​គ្រាន់​តែ​សម្រាប់​សូត្រ​ថ្វាយ​បង្គំ ព្រះ​រតន​ត្រៃ​ប៉ុណ្ណោះ​ទេ ។ ការ​រៀន​សូត្រ​មាន​ន័យ​ថា ការ​ចាំ​ហើយ​យល់​ច្បាស់ ។ ការ​ប្រតិបត្តិ​នូវ ព្រះ​ធម៌ គឺ​យក​ព្រះធម៌​មក​អនុវត្ត​ធ្វើ ដូច​ជា​ការ​រក្សាសីល​មិន​ឲ្យ​ដាច់ ធ្វើ​សតិ​ឲ្យ​ស្ថិត​នៅ​ក្នុង​ធម៌ ជា​រឿយ​ៗ ប្រតិបត្តិ​តាម​អរិយមគ្គ ប្រកប​ដោយ​អង្គ​៨​ប្រការ មាន​ការ​ចំរើន​សមាធិ​ជាដើម ។ ការ​ធ្វើ​ឲ្យ​សម្រេច​គឺ ធ្វើ​សីល​មិន​ឲ្យ​ដាច់ ធ្វើ​សមាធិ​ឲ្យ​ស្ងប់​កិលេស ធ្វើ​វិបស្សនា​ឲ្យ​សម្រេច​មគ្គ និង​ផល ។ ឥទ្ធិពល​នៃ​អកុសល​កម្ម នៅ​តែ​អាច​ឲ្យ​ផល​អាក្រក់​បាន លុះ​ត្រា​តែ ម្ចាស់​កម្ម បាន​សំរេច​យ៉ាង​ហោច​ណាស់ ត្រឹម​សោតាបត្តិផល​ដែរ ទើប​អាច​រួច​អំពី​កម្ម​នោះ (លើក​លែង​កម្ម​ធ្ងន់ ដែល​ជៀសពុំ​រួច) ​។ រួម​សេចក្តី​ឲ្យ​ខ្លី​មក ផ្លូវ​ចាក​ចេញ​អំពី​ទុក្ខ​ ព្រះ​ពុទ្ធ​បាន​បង្ហាញ​ហើយ កាល​បើ​អ្នក​ឃើញ​នូវ​សេចក្តីទុក្ខ​ហើយ សម្រេច​ដើរ​ចេញ អំពីទុក្ខ​ទាំង​នោះ អ្នក​នឹង​បាន​រួច​ខ្លួន​ដោយ​ខ្លួន​ឯង ​។ ———————————— ប្រភព៖ វីគីភីឌាភាសាខ្មែរ វិសុទ្ធិ៧ ដោយ៥០០០ឆ្នាំ
images/articles/319/tex433tpic.jpg
Public date : 20, Jul 2020 (56,636 Read)
ថ្ងៃមួយ ពេល​ដែល​ព្រះដ៏មានព្រះភាគ ទ្រង់​គង់​នៅ​ឯ​ឧទ្យាន​កេសាកាឡា នា​ភ្នំ​សំសមារាគីរី ព្រះអង្គ​ទ្រង់​ត្រាស់​ទៅ​កាន់ ភិក្ខុ​ទាំង​ឡាយ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​ចង់ ប្រាប់​អ្នក​រាល់​គ្នា អំពី​ការ​យល់​ដឹង បញ្ញា​៨​យ៉ាង របស់​ព្រះពោធិសត្វ ។ ព្រះអនុរុទ្ធ ធ្លាប់​មាន​ព្រះថេរដិការ នូវ​ការ​យល់​ដឹងទាំង​៨​យ៉ាង​នេះ ពី​មុន​រួច​មក​ហើយ ការ​យល់​ដឹង​នេះ ត្រូវ​បាន​ទូន្មាន ដោយ​ព្រះពោធិសត្វ ដើម្បី​ជួយ​អ្នក​ដទៃ ឲ្យ​មាន​ជ័យ​ជំនះ​លើ​ការ​ភ្លេច​ភ្លាំង និង​ទទួល​ពន្លឺ នៃ​ការ​ត្រាស់​ដឹង ។ ការ​យល់​ដឹង ទាំង​៨​យ៉ាង​នោះ​គឺ​៖ ទី១ គឹ​ការ​ដឹង​ថា ធម៌​ទាំង​អស់ មាន​សភាព​មិន​ទៀង​ទាត់ មិន​តាំង​នៅ​យូរ អនិច្ចំ និង​មាន​សេចក្តី​វិនាស ទៅ​ជា​ធម្មតា អនត្តា ។ ដោយ​សារ​ការ​ចំរើន ភាវនា​លើ​ធម្មជាតិ អនិច្ចំ​និង​​អនត្តា នៃ​ធម៌​ទាំង​អស់ អ្នក​នឹង អាច​គេច​ចេញ​ផុត អំពី​សេចក្តី​ទុក្ខ និង​បាន​ទទួល នូវ​ពន្លឺ​ត្រាស់​ដឹង សេចក្តី​ស្ងប់​កាយ ស្ងប់​ចិត្ត និង​សេចក្តី​រីករាយ ។ ទី២ គឺ​ការ​ដឹង​ថា មាន​តណ្ហា​ច្រើន នាំ​មក​នូវ​ទុក្ខ​ក៏​ច្រើន ។ ការ​លំបាក​វេទនា​ទាំង​អស់ ពិត​ជា​កើត​ឡើង ពី​តណ្ហា​និង​លោភៈ ។ ទី៣ គឺ​ការ​ដឹង​ថា ការ​រស់​នៅ​ធម្មតា និង​ការ​មាន​ប្រាថ្នា​តិច​តួច នាំ​ឲ្យ​មាន​សេចក្តី​ស្ងប់ សេចក្តី​រីករាយ និង​សុភមង្គល ។ ការ​រស់​នៅ​ធម្មតា អាច​មាន​ពេល​វេលា និង​ការ​សញ្ជឹង​គិត​បាន​ច្រើន ដើម្បី​នឹង​ហាត់​រៀន ព្រះធម៌វិន័យ និង​ជួយ​ដល់​អ្នក​ដទៃ ។ ទី៤ គឺ​ការ​ដឹង​ថា មាន​តែ​ការ​ខំ​ប្រឹង​ប្រែង ដោយ​វិរិយភាព ប៉ុណ្ណោះ​ទេ ដែល​អាច​នាំឲ្យ​ទៅ​ដល់​ពន្លឺ​ត្រាស់​ដឹង ។ ការ​ខ្ជិល​ច្រអូស និង​ការ​ឈ្លក់​វង្វេង ក្នុង​តម្រេក​តណ្ហា ជា​ឧបស័គ្គ​ធំ​បំផុត ចំពោះ​ការ​សិក្សា ។ ទី៥ គឺ​ការ​ដឹង​ថា អវិជ្ជា​ជា​ប្រភព នៃ​ការ​វិល​កើត​វិល​ស្លាប់ មិន​ចេះ​ចប់​មិន​ចេះ​ហើយ អ្នក​ត្រូវ​តែ​ចង​ចាំ​ជានិច្ច ចំពោះ​ការ​ស្តាប់ និង​ការ​សិក្សា ដើម្បី​ពង្រឹង​ការ​យល់​ដឹង និង​សំនួន​វោហារ របស់​អ្នក ។ ទី៦ គឺ​ការ​ដឹង​ថា ភាព​ក្រីក្រ​ពិត​ជា បង្កើត​ឲ្យ​មាន សេចក្តី​ស្អប់​និង​កំហឹង ។ បុគ្គល​ដើរ​តាម​មាគ៌ាធម៌ ពេល​សិក្សា អាច​ពិចារណា​ឃើញ​ថា មនុស្ស​គ្រប់​ៗ​រូប ទោះ​បី​ជា​មិត្តភ័ក្ត​ក្តី ទោះ​បី​ជា​សត្រូវ​ក្តី សុទ្ធ​តែ​មាន​សភាព ដូច​ៗ​គ្នា និង​មាន​សិទ្ធិ​ស្មើ​ៗ​គ្នា បុគ្គល​នោះ​នឹង មិន​ទាំង​ផ្តន្ទាទោស ដល់​ជន​ដែល​ប្រព្រឹត្តខុស ពី​ពេល​មុន និង​មិន​ទាំង​ស្អប់ ដល់​ជន​ដែល ធ្វើ​ឲ្យ​អន្តរាយ នា​ពេល​បច្ចុប្បន្ន ។ ទី៧ គឺ​ការ​ដឹង​ថា យើង​រស់​នៅ​ក្នុង​លោក​នេះ​ ដើម្បី​ជួយ​ទូន្មាន និង​សង្រ្គោះ​ដល់​អ្នក​ដទៃ ដូច្នេះ​យើង​មិន​ត្រូវ ជាប់​ជំពាក់ ជា​មួយ​នឹង​វត្ថុ​លោកិយ​ទេ បុគ្គល​ដែល​ចាក ចោល​ផ្ទះ​ហើយ​ទៅ​បួស មាន​សិទ្ធិ​ទទួល​កម្មសិទ្ធ តែ​ស្បង់ចីវរ ៣​សំរាប់ និងបាត្រ១ ប៉ុណ្ណោះ ។ បុព្វជិត​អង្គនោះ រស់​នៅ​តាម​សភាព​ធម្មតា និង​មើល​ទៅ​កាន់ សព្វ​សត្វ លោក​ទាំង​អស់ ដោយ​ចក្ខុ​នៃ​មេត្តា​ជានិច្ច ។ ទី៨ គឺ​ការ​ដឹង​ថា យើង​មិន​ត្រូវ​សិក្សា សម្រាប់​ការ​ត្រាស់​ដឹង តែ​ខ្លួន​ឯង​ប៉ុណ្ណោះ ទេ ប៉ុន្តែ​ត្រូវ​បូជា​កាយ និង​ចិត្ត​ទាំងស្រុង ដើម្បី​ជួយ​ដឹកនាំ អ្នក​ដទៃ​ទៀត ឲ្យ​បាន​ដល់​ទ្វារ នៃ​ការ​ត្រាស់​ដឹង​ផង​ដែរ ។ ម្នាលភិក្ខុ​ទាំង​ឡាយ ទាំង​អស់​នេះ​ហើយ ជា​ការ​យល់​ដឹង ជា​បញ្ញា​របស់​ព្រះពោធិសត្វ ។ ព្រះពោធិសត្វ​គ្រប់​ព្រះអង្គ តែង​តែ​ពិចារណា ដល់​សេចក្តី​យល់​ដឹង ទាំង​៨​ប្រការ​នេះ ទើប​ព្រះអង្គ​បាន​ទទួល នូវ​ពន្លឺ​ត្រាស់​ដឹង ។ ទោះ​ទី​កន្លែង​ណា​ក៏​ដោយ ឲ្យ​តែ​ព្រះពោធិសត្វ យាង​ទៅ​ដល់ ព្រះអង្គ​តែងតែ ប្រើ​សេចក្តី​យល់​ដឹង ទាំង​៨​ប្រការ​នេះ ដើម្បី​បើក​ចិត្ត​គំនិត បើក​ភ្នែក និង​អប់រំ​អ្នកដទៃ ដើម្បី​ឲ្យ​រក​ឃើញ​ផ្លូវ នៃ​ពន្លឺ​ត្រាស់ដឹង គឺ​វិមុត្តិសុខ ។ ដោយ៥០០០ឆ្នាំ
images/articles/317/2020-07-20_15_14_42-Brain-Universe-Cosmic-Mind-1500-Buddha-Weekly_jpg_-_Picasa_Photo_Viewer.jpg
Public date : 20, Jul 2020 (67,879 Read)
ចិត្ត៨៩ ឬ ចិត្ត១២១ កាមាវចរចិត្ត៥៤ + រូបាវចរចិត្ត១៥ + អរូបាវចរចិត្ត១២ + លោកុត្តរចិត្ត៨ = ៨៩ កាមាវចរចិត្ត កាមាវចរចិត្ត៥៤ = អកុសលចិត្ត១២ + អហេតុកចិត្ត១៨ + សោភណៈចិត្ត២៤
images/articles/1931/Untitled-1-Recovered.jpg
Public date : 23, Jun 2020 (71,425 Read)
សរសើរព្រះធម៌ទេសនា ឧបមា ៤ យ៉ាង ក្នុងព្រះ​ត្រៃបិដក យើងបាន​អានជួប​ត្រង់​កន្លែងអ្នក​ស្តាប់ ព្រះធម៌​យល់​ហើយ​​ បាន​ពោល​សរ​សើរ​ព្រះ​ធម៌​ដូច្នេះ​ថាៈបពិត្រ​​ព្រះ​អង្គ​ដ៏ចម្រើន ច្បាស់​ពេក​ណាស់ បពិត្រ​ព្រះ​អង្គ ដ៏​ចម្រើន ច្បាស់​ពេក​ណាស់ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ដូច​បុគ្គល ផ្ងារ​នូវរបស់ដែល​ផ្កាប់ ឬបើកនូវ​របស់​ដែល​កំបាំង ពុំ​នោះ​សោត​ ដូច​បុគ្គល​ប្រាប់​ផ្លូវដល់​មនុស្ស​អ្នក​វង្វេង​ទិស
images/articles/2336/rvtsertcrsegcsrg.jpg
Public date : 22, May 2020 (28,727 Read)
អធិប្បាយពាក្យថាគុណ ពាក្យថា​គុណ​នេះ​ សំដៅ​យក​សេចក្ដីល្អ សេចក្ដី​សុខ សេចក្ដីចម្រើន​គ្រប់ប្រការ គឺជាគុណ​ជាតិ​ជាទីប្រាថ្នា នៃសព្វ​សត្វ​ក្នុងលោក ព្រោះ​ថា​សេចក្ដីសុខ​ក្សេមក្សាន្ត ដែល​អាច​សម្រេច​ទៅ​បាន លុះ​តែ​មនុស្ស​ទាំង​អស់​គ្នា ជាអ្នក​រស់​នៅ​ប្រកប​ដោយ​គុណ ជាអ្នក​មាន​គុណ បរិបូរណ៌ដោយ​គុណ ស្មើ​ដូចគ្នា​ជាសមធម៌។ គុណ​ធម៌ បាន​ដល់​សេចក្ដី​ល្អ
images/articles/1820/Untitled-1-Recovered.jpg
Public date : 15, Sep 2019 (24,787 Read)
អប្បមានធម៌ជាផ្លូវព្រះនិព្វាន កាល​បើសំដែង​សរសើរ​គុណ​ព្រះនិព្វាន គួរ​តែ​សំដែង​អំពី​ផ្លូវ​ទៅ​កាន់​ព្រះ​និព្វាន​ផង។ ក៏​ព្រះ​ពុទ្ធ​ដីកា​ដែល​ទ្រង់​ប្រដៅ​ក្នុង​ផ្លូវ​ព្រះនិព្វាន​នោះ​មាន​ច្រើន​ន័យ តាម​និស្ស័យ​របស់​សត្វ តែ​បើ​នឹង​លើក​យក​កំពូល​ធម៌​ដ៏​សំខាន់​ឡើង​សំដែង ក៏​ស្រេច​នៅ​លើ​សេចក្ដី​មិន​ប្រមាទ, ព្រោះ​ព្រះសក្យមុនីបរមគ្រូ​ទ្រង់​សំដែង​ថា៖ អប្បមាទោ អមតំ បទំ សេចក្ដី​មិន​ប្រមាទ ជា​ផ្លូវ​ទៅ​កាន់​ព្រះនិព្វាន។
images/articles/1249/Untitled-1-Recovered.jpg
Public date : 05, Sep 2019 (35,392 Read)
កូន​ជា​ទី​ស្រឡាញ់!មនុស្ស​ដែល​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​សុចរិត ដើម្បី​លើក​ស្ទួយ​ជីវភាព​របស់​ខ្លួន​និង​គ្រួសារ រហូត​ដល់​សម្រេច​សមរម្យនោះ ជា​រឿង​ដែល​គួរ​ឲ្យ​សរសើរ​ណាស់ ។តាម​ពិត​ក្នុងលោក​នេះ អ្នក​ដែល​បាន​ទទួល​នូវ​ទ្រព្យ​មរតក ស្រេច​ស្រាប់​តែ​ម្តង​ដោយ​ខ្លួន​ឯង​មិន​បាច់​ប្រឹង​ប្រែង​អ្វី​នោះ មានតិច​នាក់​ទេ ។ ដោយ​ច្រើន គឺ​ចាប់​ផ្តើម​ពីការ​លំបាក​ទៅ​មុន ឯទ្រព្យ​មរតក បាន​ត្រឹម​តែ​កម្លាំង​ស្មង​ កម្លាំង​ចិត្ត និង​ចំណេះ​ដឹង​ក្នុង​មុខ​វិជ្ជា​ផ្សេងៗ ប៉ុណ្ណោះ​ពោល​គឺ​ មិន​បាន​ទទួល​នូវ​មរតក​អ្វី​ជា​ទ្រព្យ​សម្បតិ្ត​ មាស​ប្រាក់​ឲ្យ​ធំដុំ​នោះ​ឡើយ ។ សំខាន់​ណាស់ទោ​ហើយ ដែល​មរតក​នោះ​គឺ​ជា​ជីវិត កម្លាំង​កាយ​ចិត្ត និង​ចំណេះ​វិជ្ជា​។ មរតក​ម៉ែ​ឪ​គឺ​ជីវិត​កម្លាំង​កាយ និង​ចំណេះ​វិជ្ជា កូន​ល្មម​យល់​បាន​ហើយ ឯចំណែកមរតក​គឺ​កម្លាំង​ចិត្ត បាន​ដល់​ទឹក​ចិត្ត​ត​ស៊ូវ​ព្យាយាម​ដែល​ម៉ែ​ឪ​បាន​បង្ហាត់​បង្រៀន អប់​រំ​ទូន្មាន និងធ្វើ​ជា​គំរូ​រហូត​មក ។ កូន​ត្រូវ​ពង្រឹង​កម្លាំង​ចិត្ត​ឲ្យមាន​ខ្លឹម​សារ​។ ការ​ប្រើ​កម្លាំង​ស្មង និង​ទឹក​ចិត្ត​ប្រឹង​ប្រែង ត​ស៊ូ​ក្នុង​ជីវិត​អត់​ធន់​ចំពោះ​ការងារ មិន​រួញ​រា​ចំពោះ​ឧបសគ្គ ទើប​អាច​បាន​ដល់​នូវ​ឋានៈ​ដ៏​ប្រសើរ​ មាន​ជីវភាព​ធូរ​ធារ​ដោយ​ទ្រព្យ​សម្បត្តិ ។ ដូច​ដែល​កូន​បាន​ឃើញ​ហើយ អ្នក​ខ្វះ​ការ​ត​ស៊ូរ​ព្យាយាម ចង់​តែ​ស្រណុក ចូល​ចិត្ត​តែ​សប្បាយ និង​ថ្នម​ខ្លួន​ប្រភេទ​មនុស្ស​ជាន់​អាចម៍​មាន់​មិន​ពៀច​នោះ គឺ​មិន​មាន​ឱកាស​សាងនូវ​ឋានៈ​ឲ្យ​ខ្ពង់​ខ្ពស់ និង​ឲ្យ​ជីវិត​រស់​នៅ​បាន​សុខ​ស្រួល​ឡើយ សូម្បី​មាន​មរតក​ច្រើន​សន្ធឹក​សន្ធាប់​យ៉ាង​ណា ក៏​មិន​យូរ​ឡើយ នឹង​បំផ្លាញ​អស់​មិន​ខាន ។ កូន​អើយ (ជីវិត​គឺ​ការ​តស៊ូ) ពាក្យ​នេះ​ធ្លាប់​មាន​មក​យូរ​ហើយ ដូច្នេះ​ឧបសគ្គ​ក្នុង​ជីវិត​ កូន​ត្រូវ​ចាត់​ទុក​ជា​ថ្នាំ​កម្លាំង​ ។ កាល​បើ​មនុស្ស​យើង​មាន​ការ​ត​ស៊ូ​ក្នុង​ជីវិត​ក៏​រមែង​ជួប​ប្រទះ​នូវ​ឧបសគ្គ គឺ​សេចក្តី​លំបាក​ជា​ធម្មតា​តែ​សូម​ឲ្យ​កូន​គិត​ថា សេចក្តី​លំបាក​នោះ​ជា​ថ្នាំ​កម្លាំង​ ដែល​នឹង​ជំរុញ​ឲ្យ​កូន​ប្រឹង​ប្រែង ព្យាយាម​ត​ស៊ូ ដើម្បី​យក​ឈ្នះសេចក្តី​លំបាក​នោះ រហូត​បាន​ដល់​ទិស​ដៅ គឺ​ភាព​ប្រសើរ​នៃជីវិត​ ។ ម៉ែ​ឪ មិន​មាន​នូវ​មរតក​ដែល​ជា​ទ្រព​សម្បត្តិ​អ្វី​ច្រើន​ទុក​ឲ្យ​កូន​នោះ​ទេ តែ​កូន​ក៏​បាន​នូវ​ជីវិត កម្លាំង​កាយ​កម្លាំង​ចិត្ត និង​ចំណេះវិជ្ជា ព្រម​ល្មម​សព្វ​គ្រប់​ហើយ កូន​ត្រូវ​ប្រើ​របស់​ទាំង​នេះ ឲ្យ​បាន​សម្រេច​តាម​បំណង​របស់​កូន​ទៅចុះ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែឪ រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា​ ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1253/Untitled-1-Recovered.jpg
Public date : 05, Sep 2019 (33,606 Read)
ខ្លឹម​សារ​នៃ​សេចក្តី​សុខ មនុស្ស​ចំនួន​ច្រើន​ណាស់ ដែល​មិន​បាន​សម្លឹង​មើល​ដល់​ជីវិត​របស់​ខ្លួន​ឯង មិន​បាន​ពិចារណា​ដល់​ខន្ធ​លោក​នេះ​ដែល​ជា​សង្ខារ បាន​សម្លឹង​ត្រឹម​ថា​យើង​នឹង​យក​ការ​ចេះ​ដឹង​ក្នុង​ច្បាប់​ធម្មជាតិ​ ដែល​មាន​នៅ​ជុំ​វិញ​ពិភព​លោក​មក​ប្រើ ក្នុង​បំណង​បំពេញ​តាម​សេចក្តី​ត្រូវ​ការ​របស់​ខ្លួណ​តែ​ប៉ុណ្ណោះ ហើយ​ក៏​ស្ទុះ​ទៅ​ក្នុង​លោក​តាម​ការ​ចេះ​ដឹង​នោះ​រហូត​ដល់​មាន​សេចក្តី​ដឹង​ខ្លួន​ថា
images/articles/1252/Untitled-1-Recovered.jpg
Public date : 05, Sep 2019 (36,666 Read)
ខ្លឹម​សារ​នៃ​ជីវិត ជីវិត​របស់​មនុស្ស​យើង រមែង​តែង​តែ​មាន​នូវ​បញ្ហា​ជា​រឿយៗ បន្តិច​រឿង​នេះ បន្តិច​រឿង​នោះ ដោយ​ច្រើន​គឺ​បញ្ហា​តាម​ផ្លូវ​ចិត្ត​ហ្នឹង​ឯង បើ​យើង​មិន​មាន​ធម៌​សម្រាប់​ដោះ​ស្រាយ​ទេ វា​រមែង​មាន​ការ​លំបាក​តាម​តឹង​ក្នុង​ចិត្ត​ជា​ពិត​ប្រាកដ​ហើយ​វា​អាច​សង្កត់​ចិត្ត​បាន​យូរ​ទៀត​ផង ។ ប្រៀប​បី​ដូច​អ្នក​បើក​រថយន្ត​ទៅ​ផ្លូវ​ឆ្ងាយ បើ​មិន​មាន​នូវ​គ្រឿង​ឧបករណ៍​សម្រាប់​ជួស​ជុល កែ​ខៃ​នៅ​ពេល​រថយន្ត​ខូច
images/articles/1274/Untitled-1-Recovered.jpg
Public date : 05, Sep 2019 (29,584 Read)
កូន​ជា​ទី​ស្រឡាញ់!កូន​ដឹង​ទេ​ថា (ជីវិត​មាន​តម្លៃ​ថ្លៃ​ក្រៃ​លែង ) មិន​ថា​ជីវិត​របស់​យើង​ឬ​របស់​អ្នក​ដទៃ សុទ្ធ​តែ​មាន​តម្លៃ​ទាំង​អស់គឺ​មាន​តម្លៃ​ទាំង​ដល់​ខ្លួន​ឯង ទាំង​ដល់​អ្នក​ដទៃ ។ ដូច្នេះ​ហើយ​ទើប​ក្នុង​សីល​៥ បាន​លើក​យក​ការ​វៀរ​ចាក​នូវ​ការ​សម្លាប់​សត្វ​ទុក​ជា​សិក្ខាបទ​ទី១ ព្រោះ​មក​អំពី​ជីវិត​ជា​របស់​សំខាន់​ហ្នឹង​ឯង ។ មនុស្ស​យើង​សំខាន់​សម្រាប់​ខ្លួន​ឯង​ណាស់ សត្វ​ដទៃ​បុគ្គល​ដទៃ សុទ្ធ​តែ​សំខាន់​សម្រាប់​ខ្លួន​គេ
images/articles/1278/Untitled-1-Recovered.jpg
Public date : 05, Sep 2019 (32,367 Read)
ត្រូវ​ធ្វើ​ជា​ឪពុក​ម្ដាយ​ដ៏​ល្អ​របស់​កូន ធម្មតា​តាម​បវេណី​របស់​មនុស្ស​លោក កាល​រៀប​ការ​ហើយ​តែង​តែ​ត្រូវ​មាន​កូន​មិន​ខាន ព្រោះ​ហេតុ​នោះ​ ដើម្បី​មាន​កូន​ហើយត្រូវ​មាន​សុភមង្គល​ល្អ​ដល់​កូន​យើង កាល​ណា​ដឹង​ថា​មាន​ទារក​មក​បដិសន្ធិ​ក្នុង​គភ៌​យើង​ហើយ ត្រូវ​តែ​ទៅ​ជួប​វេជ្ជបណ្ឌិត (ពេទ្យ) ដើម្បី​ដឹង​ពី​សុខ​ភាព​របស់​កូន ឬ ត្រូវ​ចាក់​ថ្មាំការពារ​យ៉ាង​ណា​ តាម​វេជ្ជបញ្ជា​របស់​ពេទ្យ យើង​មិន​ត្រូវ​ទៅ​ចាក់​ថ្នាំ​ផ្ដេស​ផ្ដាស​នោះ​ទេ។
images/articles/1289/Untitled-1-Recovered.jpg
Public date : 05, Sep 2019 (44,544 Read)
ការ​ទទួល​បុណ្យ កូន​ជាទី​ស្រឡាញ់ កូន​ត្រូវ​សិក្សា​នូវ​ចំណុច​នៃ​ការ​ទទួល​បុណ្យ​ទាំង​៤​នេះ​គឺ ១. អនុមោទនា​ត្រេកអរ​ជ្រះ​ថ្លា នឹង​កុសល​គឺ​បុណ្យ ។ ២. បុណ្យ​ដែល​ទទួល​បាន​អាច​លាង​ជម្រះ​បាប​ក្នុង​ចិត្ត​បាន ។ ៣. មាន​បុណ្យ​ចូល​ទៅ​នៅ​ក្នុង​ចិត្ត ប្រសើរ​ជាង​ទេវតា​សណ្ឋិត​ក្នុង​ខ្លួន ។ ៤. ​អនុមោទនាទទួល​បុណ្យ​បាន ព្រោះ​មិន​មាន​មានះ​និង​ការ​ស្អប់​ខ្ពើម ។
images/articles/1288/wtwe3434efw43444.jpg
Public date : 05, Sep 2019 (47,179 Read)
កូន​ជាទី​ស្រឡាញ់កូន​ត្រូវ​សិក្សា​នូវ​ចំណុច​នៃ​ការ​ជូន​បុណ្យ​ ទាំង​៥​ នេះ​គឺ ១. ជូន​បុណ្យ​ឧទ្ទិស​បុណ្យ គឺ​ជា​ទាន​ម្យ៉ាង​ដ៏​សំខាន់ ។ ២. ជូន​បុណ្យ​សម្រច​ដោយ​ទឹក​ចិត្ត​មេត្តា​ព្រម​ដោយ​ការ​យល់​ដឹង ។ ៣. ត្រូវ​នឹក​ប្រាថ្នា​ឲ្យ​សព្វ​សត្វ​បាន​ប្រយោជន៍​សុខ​ពិតៗ ។ ៤. ត្រូវ​នឹក​ប្រាថ្នា​ឲ្យ​សព្វ​សត្វ​បាន​ផុត​ចាក​ពី​ទុក្ខ​លំបាក ។ ៥. កុំ​បង្អួត​ខ្លួន​ឯង​ ត្រូវ​ប្រាថ្នា​ឲ្យ​គេ​ត្រេក​អរ​ទទួល​បុណ្យ ។ អត្ថតបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែឪ រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា​ ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1287/Untitled-1-Recovered.jpg
Public date : 05, Sep 2019 (25,876 Read)
ការ​ជួយ​ខ្នះ​ខ្នែង​ក្នុង​ការងារ កូន​ជា​ទី​ស្រឡាញ់ កូន​ត្រូវ​សិក្សា​នូវ​ចំណុច​នៃ​ការ​ខ្នះ​ខ្នែង​ក្នុង​ការងារ​ទាំង​៦ នេះ​គឺ ១. សេចក្តី​ខ្ជិល​ច្រអូស​ជា​ព្រៃ​ស្ម​សាន​កប់​មនុស្ស​ទាំង​រស់ ។ ២. គ្រែ​ដេក​គឺ​ជា​គុក​របស់​មនុស្ស​កម្ជិល ។ ៣. ការ​ខ្ជិល​និង​ការ​ក្រលំបាក​ជា​មិត្ត​ជិត​ដិត​នឹង​គ្នា ។ ៤. មនុស្ស​យើង​រួច​ពី​នរក​មក មិន​មែន​មក​ដេក​ខ្ជិល​នោះ​ទេ ។ ៥. ជីវិត​នេះ​ត្រូវ​បង់​ពន្ធ​ឲ្យ​មច្ចុរាជ​រាល់​ថ្ងៃ ។
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 0.7
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿