35
Friday, 24 May B.E.2568  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 44,435
Today
Yesterday 202,925
This Month 7,143,374
Total ៣៩៩,៤០១,៨១៨
Reading Article
Public date : 20, Jul 2020 (64,625 Read)

ចិត្ត៨៩ ឬ ចិត្ត១២១



 
ចិត្ត៨៩ ឬ ចិត្ត១២១
កាមាវចរចិត្ត៥៤ + រូបាវចរចិត្ត១៥ + អរូបាវចរចិត្ត១២ + លោកុត្តរចិត្ត៨ = ៨៩
កាមាវចរចិត្ត
កាមាវចរចិត្ត៥៤ = អកុសលចិត្ត១២ + អហេតុកចិត្ត១៨ + សោភណៈចិត្ត២៤
- អកុសលចិត្ត១២ = លោភៈចិត្ត៨ + ទោសៈចិត្ត២ + មោហៈចិត្ត២
- អហេតុកចិត្ត១៨ = អកុសលវិបាកចិត្ត៧ + កុសលវិបាកចិត្ត៨ + កិរិយាចិត្ត៣
- សោភណៈចិត្ត២៤ = កុសលចិត្ត៨ + វិបាកចិត្ត៨ + កិរិយាចិត្ត៨
រូបាវចរចិត្ត
រូបាវចរចិត្ត១៥ (មហគ្គតៈឈាន) = កុសលចិត្ត៥ + វិបាកចិត្ត៥ + កិរិយាចិត្ត៥
អរូបាវចរចិត្ត
អរូបាវចរចិត្ត១២ = កុសលចិត្ត៤ + វិបាកចិត្ត៤ + កិរិយាចិត្ត៤
លោកុត្តរចិត្ត
លោកុត្តរចិត្ត៨ = មគ្គចិត្ត៤ + ផលចិត្ត៤
 


ចិត្ត​ទាំង​អស់​ដែល​រាប់​រៀប​ខាង​លើ​នេះ មាន​ចំនួន​៨៩ ។ ប៉ុន្តែ​បើ​រាប់​តាម​ឈាន លោកុត្ត​ចិត្ត​មាន​ទាំង​អស់​៤០ (​មិន​មែន​មាន​ត្រឹម​តែ​៨​ទេ​) គឺ​ថា​លោកុត្តរឈាន​មាន​៥ ហើយ​មគ្គ​ចិត្ត​៤ និង​ផល​ចិត្ត​៤ គុណ​នឹង​ឈាន​៥ ត្រូវ​ជា មគ្គ​ចិត្ត​២០ និង ផល​ចិត្ត​២០ ត្រូវជា៤០ ។

កាមាវចរចិត្ត៥៤ + រូបាវចរចិត្ត១៥ + អរូបាវចរចិត្ត១២ + លោកុត្តរចិត្ត៤០ = ចិត្ត១២១
ជា​ធម្មតា គេ​តែង​រាប់​ចិត្ត​៨៩ សេចក្តី​​នេះ​មិន​មែន​មាន​ន័យ​ថា បុគ្គល​ម្នាក់ ៗ មាន​ចិត្ត ៨៩​នោះ​ឡើយ ព្រោះ​ចិត្ត​មិន​កើត​ឡើង​ឯង ៗ នោះ​ទេ យោគាវចរ​ទាំង​ឡាយ​បណ្តុះ​ចិត្ត មាន​រូបាវចរ​ចិត្ត​ជា​ដើម ឲ្យ​កើត​ឡើង តាម​ការ​បំពេញ​ឈាន គឺ​សមាធិ និង វិបស្សនា កម្មដ្នាន ។

ហេតុ​ដូច្នេះ​ហើយ បាន​ជា​សមាធិ​និង​វិបស្សនា ជា​វិធី​សំខាន់​បំផុត​ក្នុង​ការ​បដិបត្តិ​ព្រះធម៌ ។ បុគ្គល​ដែល​ធ្វើ​តែ​សីល​និង​ទាន គ្មាន​សមាធិ-វិបស្សនា មាន​ត្រឹម​តែ កាមាវចរ​ចិត្ត ដែល​ឲ្យ​សត្វ​កើត​ក្នុង​ឋាន​មនុស្ស​និង​ឋានសួគ៌ មិន​អាច​កើត​ក្នុង​ឋាន​រូប ព្រហ្ម, អរូបព្រហ្ម ឬ​សម្រេច​ព្រះនិព្វាន​បាន​ឡើយ ។ រូបាវចរ​ចិត្ត ឲ្យ​សត្វ​ទៅ​កើត​ក្នុង​ឋាន​រូប​ព្រហ្ម អរូបាវចរ​ចិត្ត ឲ្យ​សត្វ​ទៅ​កើត​ក្នុង​ឋាន​អរូប​ព្រហ្ម ។ លោកុត្តរ​ចិត្ត ជា​ចិត្ត​បរិសុទ្ធ រួច​ចាក​អាសវៈ​កិលេស​ទាំង​ពួង ឥត​មាន​សេសសល់ ។
 


ព្រះយោគាវចរ​ដែល​បាន​សម្រេច​អរហត្តផល​ពេញ​បរិបូណ៌ មិន​វិល​ត្រឡប់ កើត​ក្នុង​ភព​៣​ទៀត​ឡើយ ព្រះអង្គ​ចូល​ទៅ​កាន់​ព្រះនិព្វាន​ដែល​ជា​ស្ថាន​បរមសុខ ។ ព្រះយោគាវចរ​ដែល​បាន​សម្រេច​មគ្គ​ចិត្ត - ផល​ចិត្ត តែ​មិន​ទាន់​ដល់​អរហត្តផល នឹង ទៅ​កើត​ក្នុង​ឋានព្រហ្ម មាន​វេហប្ផលព្រហ្ម​ជាដើម ។ រី​ឯ​ភពទាំង​៣ ឬ​ត្រៃភព គឺ កាមាវចរភព (កាមភព) ១, រូបាវចរភព (រូបភព) ១ និងអរូបាវចរភព (អរូបភព) ១ សូម​​លើក​យក​មក​អធិប្បាយ​ដោយ​ខ្លី ៗ ដូច​ត​ទៅ៖
 


កាមលោក
កាមលោក មាន ១១ឋាន គឺ អបាយភូមិ៤, ឋានមនុស្ស១ និងឋានសួគ៌៦ ។
១- អបាយភូមិ៤ គឺ នរក១, តិរច្ឆាន១, ប្រេត១ និងអសុរកាយ១ ។ ជន​ដែល បាន​ប្រព្រឹត្ត​នូវ​អកុសលកម្ម មាន​ពៀរ​៥​យ៉ាង​គឺៈ សម្លាប់​សត្វ​១ លួច​ទ្រព្យ​គេ​១​​ ប្រព្រឹត្ត​ខុស​ក្នុង​កាម​១ ភូត​កុហក​១ និង​ផឹក​សុរា​និង​មេរ័យ្យ១ ជន​ទាំង​នោះ​ទៅ​កើត​ក្នុងភព​នរក តិរច្ឆាន ប្រេត អសុរកាយ បើ​បាន​កើត​ជា​មនុស្ស ក៏​មនុស្ស​នោះ​រង​ទុក្ខ​វេទនា​ជា​ខ្លាំង ។
២- ឋាន​មនុស្ស គឺ​ជន​ដែល​វៀរ​ចាក​ពៀរ​៥​យ៉ាង​ដូច​ពោល​មក​ខាង​លើ មក​កើត​ក្នុង​ឋាន​មនុស្ស​ដែល​សុខ​និង​ទុក្ខ​នៅ​លាយ​ឡំ​គ្នា ។ សត្វ​ដែល​រួច​ផុត​កម្ម​អំពី​អបាយភូមិ​ក៏​អាច​មក​កើត​ក្នុង​ឋាន​មនុស្ស​ដែរ ។ ទេវតា​ដែល​អស់​បុណ្យ​អំពី​ឋានសួគ៌ ក៏​មក​កើត​ក្នុង​ឋាន​មនុស្ស តែ​ទេរតា​អស់​បុណ្យ​ទាំង​នោះ​មិន​ទទួល​រង​ទុក្ខ​ខ្លាំង​ដូច​ជន​ដែល ជាប់​កម្ម​ក្នុង​ពៀរ​៥​យ៉ាង​នោះ​ឡើយ ។ ព្រះពោធិសត្វ​ក៏​មក​កើត​ជា​មនុស្ស​មុន​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ ។ មនុស្ស​ជា​អ្នក​មាន​ឧប្ប​និស្ស័យ​ខ្ពង់ខ្ពស់ ព្រោះ​ថា​អាច​កើត​ទាន់​សាសនា​ព្រះពុទ្ធ ហើយ​ប្រតិបត្តិធម៌ សីល- សមាធិ- បញ្ញា រហូត​ដល់​សម្រេច​ព្រះនិព្វានបាន ។
៣- ឋានសួគ៌៦ជាន់ គឺ៖
- ចាតុម្មហារាជជិកៈ ជា​ឋាន​របស់​មហារាជ​ទាំង​៤គឺ គន្ធព្វ (ទេវតារាំច្រៀង)១, យក្ខ១, នាគ១, គ្រុឌ១ ។ ទេវតា​ទាំង​នេះ​មាន​អាយុ​កំរិត​៥០០​ឆ្នាំ​ទិព្វ ។ ១​ថ្ងៃ​១​យប់​នៅ​ឋានសួគ៌​ស្មើ​នឹង​៥០​ឆ្នាំ​នៅ​ឋាន​មនុស្ស ។ ៥០០ ឆ្នាំទិព្វ​ស្មើ​នឹង៩,០០០,០០០​ឆ្នាំ​មនុស្ស ។
- តាវតឹង្សៈ ទេវតា​ឋាន​តាវតឹង្ស មាន​អាយុ​កំរិត ១,០០០ឆ្នាំទិព្វ ។
- យាមៈ ទេវតា​ឋានយាមៈ មាន​អាយុ​កំរិត ២,០០០ ឆ្នាំទិព្វ ។
- តុសិតៈ ទេវតា​ឋាន​តុសិត មាន​អាយុ​កំរិត​៤,០០០ ឆ្នាំទិព្វ ។
- និម្មានរតិ ទេវតា​ឋាន​និម្មានរតី មាន​អាយុ​កំរិត​៨,០០០ ឆ្នាំទិព្វ ។
- បរនិម្មិត្តវសវត្តិ ទេវតា​ឋាន​បរនិម្មិត្តវសវត្តី ជា​ឋានខ្ពស់​ជាង​គេ​ក្នុង​កាមាសួគ៌ មាន​អាយុ​កំរិត ១៦,០០០ ឆ្នាំទិព្វ ។

ទេវតា​ដែល​រក្សា​មនុស្ស​លោក គឺពពួកគន្ធព្វទេវតា​ពី​ឋានចាតុម្មហារាជិកៈ ។ ជន​ដែល​រក្សា​នូវ​សីល​មិន​ឲ្យ​ដាច់ បូជា​ចំពោះ​ព្រះរតនត្រៃ ព្រះពុទ្ធ- ព្រះធម៌- ព្រះសង្ឃ ធ្វើទាន ភាវនា​សំអាត​ចិត្ត គោរព​មាតាបិតា​​របស់​ខ្លួន​លុះ​ស្លាប់​ទៅ នឹង​ទៅ​កើត​ក្នុង​ឋាន សួគ៌ ខ្ពស់​ទាប​ទៅ​តាម​អំណាច​នៃ​កុសលកម្ម​រៀង​ខ្លួន ។ ទេវតា​នៃ​ឋាន​បរនិម្មិត្តវសវត្តី ជា​ព្រះអាទិទេព ដែល​គ្រប់​គ្រង​លើ​អាទិទេព​ដទៃ​ឯ ទៀត ។ ទេវតា​ទាំង​ឡាយ​តែង​មាន​ការ​គោរព​ចំពោះ​ព្រះព្រហ្ម ដែល​មាន​ឋានៈ​និង​អំណាច​ខ្ពង់​ខ្ពស់​ជាង ។

រូបលោក
រូបលោក គឺ​ឋាន​របស់​ព្រះ​ព្រហ្ម​ដែល​មាន​រូប (ខ្លួន- ប្រាណ) ។ ជន​ដែល​ធ្វើ​នូវ​មហគ្គតៈ​ឈាន គឺ​ថា​បាន​ដល់​ នូវ​ការ​សម្រេច​ឈាន ក្នុង​ការ​ធ្វើ​កម្មដ្នាន​ណា​មួយ ក្នុង​កម្មដ្នាន​៣៦ មាន​កសិណ​១០, អសុភ១០, អនុស្សតិ១០, ព្រហ្មវិហារ៤, សញ្ញា១, វវដ្នាន១ ជន​នោះ​ក្រោយ​ពេល​អស់​អាយុ អំពី​លោក​នេះ​ទៅ នឹង​ទៅ​កើត​ក្នុង​ឋាន​រូបព្រហ្ម ដែល រាប់​រៀប​តាម​ឈាន​ដូច​តទៅ៖
បឋមជ្ឈានភូមិ (ឈានទី១)
- ព្រហ្មបរិសជ្ជា អាយុ​ព្រហ្ម​មាន​កំរិត​១​ភាគ​៣​នៃ​អសង្ខេយ្យកប្ប ។
- ព្រហ្មបុរោហិតៈ អាយុ​ព្រហ្មមាន​កំរិត​កន្លះ​នៃ​អសង្ខេយ្យកប្ប ។
- មហាព្រហ្មា អាយុ​ព្រហ្ម​មាន​កំរិត​១​អសង្ខេយ្យកប្ប ។
(រយៈ​ពេល​ចាប់​តាំង​ពី​មនុស្ស​អាយុ​បាន​តែ​ត្រឹម​១០​ឆ្នាំ​ស្លាប់ ដល់​ពេល​មនុស្ស​មានអា យុ​វែង​មិនកំណត់ ​រហូត​ដល់​មនុស្ស​អាយុ​បាន​តែ​ត្រឹម​១០​ឆ្នាំ​ស្លាប់​វិញ ​១​ជុំ​នេះ​ហៅ​ថា​១​អន្តរកប្ប ។ ​២០​អន្តរកប្ប​ស្មើ​នឹង​១​អសង្ខេយ្យកប្ប ។ ​៤​អសង្ខេយ្យកប្ប​ស្មើ​នឹង​១មហាកប្ប)

ទុតិយជ្ឈានភូមិ (ឈានទី២)
- បរិត្តាភា អាយុ​ព្រហ្ម​មាន​កំរិត​២​មហាកប្ប ។
- អប្បមាណាភា អាយុ​ព្រហ្ម​មាន​កំរិត​៤​មហាកប្ប ។
- អាភស្សរា អាយុ​ព្រហ្ម​មាន​កំរិត​៨​មហាកប្ប ។

តតិយជ្ឈានភូមិ (ឈានទី៣)
- បរិត្តាសុភៈ អាយុ​ព្រហ្ម​មាន​កំរិត​១៦​មហាកប្ប ។
- អប្បមាណសុភៈ អាយុ​ព្រហ្ម​មាន​កំរិត​៣២​មហាកប្ប ។
- សុភកិណ្ហៈ អាយុ​ព្រហ្ម​មាន​កំរិត​៦៤មហាកប្ប ។

ចតុត្ថជ្ឈានភូមិ និង​បញ្ចមជ្ឈានភូមិ ហៅ សុទ្ធាវាស (ឈានទី៤ ទី៥)
- វេហប្ផលៈ អាយុ​ព្រហ្ម​មាន​កំរិត​៥០០​មហាកប្ប ។
- អសញ្ញសត្តៈ ​អាយុ​ព្រហ្ម​មាន​កំរិត​៥០០​មហាកប្ប ។
- អវិហា អាយុ​ព្រហ្ម​មាន​កំរិត​១,០០០​មហាកប្ប ។
- អតប្បា អាយុ​ព្រហ្ម​មាន​កំរិត​២,០០០មហាកប្ប ។
- សុទស្សា អាយុ​ព្រហ្ម​មាន​កំរិត​៤,០០០មហាកប្ប ។
- សុទស្សី អាយុ​ព្រហ្ម​មាន​កំរិត​៨,០០០មហាកប្ប ។
- អកណិដ្នា អាយុ​ព្រហ្ម​មាន​កំរិត​១៦,០០០​មហាកប្ប ។

ព្រះសោតាបន្ន និងព្រះសកទាគាមិ ដែល​សម្រេច​ឈាន​ទី​៥ ទៅ​កើត​ក្នុង​ឋានវេហប្ផលព្រហ្ម ។ ព្រះអនាគាមិ និង ព្រះអរហន្ត កើត​ក្នុង​សទ្ធា​វាសព្រហ្ម​នេះ​រហូត ដល់​បាន​សម្រេច​អរហត្ត​ផល​ពេញ​បរិបូណ៌ ហើយ​ក៏​ចូល​ទៅ​កាន់​បរិនិព្វានទៅ ។

អរូបលោក
អរូបលោក ជា​ឋាន​របស់​ព្រះព្រហ្មឥត​រូប គឺ​ថា​មាន​តែ​ចិត្ត មិន​មាន​ខ្លួន ប្រាណ​ឡើយ ។ អរូប​លោក​នេះ​ជា​ឋានខ្ពស់​ជាង​គេ​បំផុត មាន​៤ថ្នាក់​គឺៈ
- អាកាសានញ្ចាយតនៈ អាយុ​ព្រហ្ម​មាន​កំរិត​២០,០០០មហាកប្ប ។
- វិញ្ញាណញ្ចាយតនៈ អាយុ​ព្រហ្ម​មាន​កំរិត​៤០,០០០​មហាកប្ប ។
- អាកិញ្ចញ្ញាយតនៈ អាយុ​ព្រហ្ម​មាន​កំរិត​៦០,០០០​មហាកប្ប ។
- នេវសញ្ញានាសញ្ញាយតនៈ អាយុ​ព្រហ្ម​មាន​កំរិត​៨៤,០០០​មហាកប្ប ។
 


ព្រះយោគាវចរ​ដែល​ចំរើន អារុប្បជ្ឈាន​៤ ទៅ​កើត​ក្នុង​អរូប​លោក​នេះ រហូត​ដល់​បាន​សម្រេច​អរហត្ត​ផល​ក៏​បរិនិព្វាន​ទៅ ។ អរុប្បជ្ឈាន​៤​នោះ​គឺ៖
១- អាកាសានញ្ចាយតនៈ យក​អាកាស​ក្នុង​បដិភាគ​និម្មិត​ដែល​កើត​ពី កសិណ ជា​អារម្មណ៍ ។
២- វិញ្ញាណញ្ចាយតនៈ ស្រាវ​យក​អរូបវិញ្ញាណទី១ ដែល​ផ្សាយ​ទៅ​មិន មាន​ទី​បំផុត ជា​អារម្មណ៍ ។
៣- អាកិញ្ចញ្ញាយតនៈ កំណត់​យក​អរូប​វិញ្ញាណទី២ ដែល​ផ្សាយ​ទៅ​មិន​មាន​កង្វល់​តិច​តួច​មក​ជា​អារម្មណ៍ ។
៤- នេវសញ្ញានាសញ្ញាយតនៈ កំណត់​យក​សេចក្តី​ល្អិត របស់​អរូប វិញ្ញាណទី៣ ដែល​មាន​ស្ទើរ​តែ​នឹង​មិន​មាន មក​ជា​អារម្មណ៍ ។

ព្រះអរហន្ត​ដែល​មិន​ទាន់​សម្រេចអរហត្តផល​ពេញ​បរិបូណ៌ ហើយ​បាន​ចំរើន អរុប្បជ្ឈាន ទៅ​កើត​ក្នុង​អរូបលោក​នេះ លុះ​ដល់​សម្រេចអរហត្តផល​ពេញ​បរិបូណ៌ ហើយ​ក៏​បរិនិព្វាន​ទៅ ។ បរិនិព្វាន មាន​ន័យ​ថា ស្លាប់​ទៅ​លែង​កើត​ទៀត​ក្រោយ​ដែល​បាន​សម្រេច​អរ ហត្តផលពេញ​បរិបូណ៍​ហើយ ។ សូម​កុំ​ច្រឡំ បរិនិព្វាន នឹង និព្វាន ។

និព្វាន
ព្រះនិព្វាន​ជា លោកុត្តរធម៌ (​ចេញ​ផុត​ត្រៃ​លោក) ។ ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់ ទ្រង់​ត្រាស់​ហៅ​ថា​និព្វាន​នោះ ព្រោះ​ចេញ​ចាក​តណ្ហា​ដែល​ជា​គ្រឿង​ដោត​ក្រង ។ ព្រះ​និព្វាន​មាន​២យ៉ាង​គឺៈ
១- សឧបាទិសេសនិព្វាន រលត់​តែ​កិលេស តែ​បញ្ចក្ខន្ធ​នៅ​មិន​ទាន់​អស់ ។
២- អនុបាទិសេសនិព្វាន រលត់​កិលេស​ផង រលត់​ទាំង​បញ្ចក្ខន្ធ​ផង ។

លោកុត្តរចិត្ត កើត​ឡើង​ដោយ​ការ​ចំរើននូវវិបស្សនា គឺ​ការ​បណ្តុះ​បញ្ញា ។ មុន​នឹង​ចំរើន​វិបស្សនា​បាន ព្រះយោកាវចរ​ត្រូវ​តែ​ចំរើន​សមាធិ មាន​អនាបនស្សតិ​ជាដើម​ឲ្យ​បាន​បរិបូណ៌​សិន គឺ​ថា​ត្រូវ​បាន​នូវ​បឋមជ្ឈាន ឬ​ឈាន​ខ្ពស់​ជាង​នេះ ជា​មុន​ទើប ចាប់​ផ្តើម​ចំរើន​វិបស្សនា​ជា​ក្រោយ ។ ឯ​វិបស្សនា​នោះ​មាន​៧ ហៅថា អនុបស្សនា​៧​ គឺ ១- អនិច្ចានុបស្សនា, ២- ទុក្ខានុបស្សនា, ៣- អនត្តានុបស្សនា, ៤- និព្វទានុបស្សនា, ៥- វិរាគានុបស្សនា, ៦- និរោធានុបស្សនា, ៧- បដិនិស្សគ្គានុបស្សនា ។ 

លោកុត្តរចិត្ត ឬ លោកុត្តរញាណ មាន​៨​គឺ មគ្គញាណ៤ និង ផលញាណ៤ កើត​ឡើង​ដោយ​សារ​ការ​ចំរើន​នូវ​អនុបស្សនា​៧​ខាង​លើ​នេះ ។ មគ្គញាណ- ផលញាណ មាន​៤​ថ្នាក់​ពី​ទាប​ទៅ​ខ្ពស់​ដូច​ត​ទៅ៖

មគ្គញាណ៤
១- សោតាបត្តិមគ្គញាណ ញាណសម្បយុត្តដោយមគ្គ គឺ​កិរិយា​ស្វែង​រក​ព្រះ និព្វាន​នៃ​បុគ្គល​ដល់​ហើយ​ក្នុង​ដើម​នៃ​ធម៌ ដូច​ជា​ខ្សែ​ឈ្មោះ​ថា​សោតៈ ។
២- សកទាគាមិមគ្គញាណ ញាណសម្បយុត្តដោយមគ្គ គឺ​កិរិយា​ស្វែង​រក​ព្រះ និព្វាន​នៃ​បុគ្គល​ដែល​មក​កាន់​មនុស្ស​លោក​នេះ អស់​វារៈ​ម្តង​ទៀត ដោយ​អំណាច​នៃ​បដិសន្ធិ ។
៣- អនាគាមិមគ្គញាណ ញាណសម្បយុត្តដោយមគ្គ គឺ​កិរិយា​ស្វែង​រក​ព្រះ និព្វាន​នៃ​បុគ្គល​ដែល​មិន​មក​កាន់​កាម​ធាតុ ឰ​ដ៏​ខាង​ក្រោម​ដោយ​អំណាច​បដិសន្ធិ​ឡើយ ។
៤- អរហត្តមគ្គញាណ ញាណសម្បយុត្តដោយមគ្គ គឺ​កិរិយា​ស្វែង​រក​ព្រះ និព្វាន​នៃ​បុគ្គល​ដែល​មាន​កិរិយា​ធ្វើ​នូវ​បាបកម្ម ក្នុង​ទី​ស្ងាត់​មិន​មាន ។

ផលញាណ៤
១- សោតាបត្តិផលញាណ ញាណសម្បយុត្តដោយផល ​គឺ​កិរិយា​សម្រេច​នូវ ព្រះ​និព្វាន​នៃ​បុគ្គល​ដល់​ហើយ​ក្នុង​ដើម​នៃ​ធម៌ ដូច​ជា​ខ្សែ​ឈ្មោះ​ថា សោតៈ ។
២- សកទាគាមិផលញាណ ញាណសម្បយុត្តដោយផល គឺ​កិរិយា​សម្រេច​នូវ ព្រះនិព្វាន​នៃ​បុគ្គល​ដែល​មក​កាន់​មនុស្ស​លោក​នេះ អស់វារៈ​ម្តង​ដោយ​អំណាច​នៃ​បដិសន្ធិ ។
៣- អនាគាមិផលញាណ ញាណសម្បយុត្តដោយផល គឺ​កិរិយា​សម្រេច​នូវ ព្រះ និព្វាននៃបុគ្គល ដែល​មិន​មក​កាន់​កាម​ធាតុ ឰ​ដ៏​ខាង​ក្រោម​ដោយ​អំណាច​បដិសន្ធិ ឡើយ ។
៤- អរហត្តផលញាណ ញាណសម្បយុត្តដោយផល គឺ​កិរិយា​សម្រេច​នូវ​ព្រះ និព្វាន​នៃ​បុគ្គល​ដែល​មាន​កិរិយា​ធ្វើ​នូវ​បាបកម្ម ក្នុង​ទី​ស្ងាត់​មិន​មាន ។

សេចក្តី​ដូច​បានអធិប្បាយ​មក​ខាង​លើ គ្រាន់​តែ​ជា​សេចក្តី​ពន្យល់​ខ្លី ៗ ដើម្បី បង្ហាញ​ថា​តើ​បុគ្គល​ប្រតិបត្តិ​ធម៌​អ្វី នឹង​ទៅកើត​ក្នុង​ភពណា ហើយ​ថា​តើបុគ្គល​ប្រតិបត្តិ​ធម៌​អ្វី​ដើម្បី​ឲ្យ​បាន​រួចចាក​ផុត​អំពី​ការ​កើត​ស្លាប់ ៗ ក្នុង​ភព​៣ សម្រេច​មគ្គ​និង​ផល​ទៅ កាន់​ទី​ឧត្តម​ឋាន​គឺ​ព្រះនិព្វាន ដែល​ជា​ឋាន​បរមសុខ ។ អ្នក​ប្រតិបត្តិ​ធម៌ ព្រៀប​ដូច​ជា អ្នក​អុំ​ទូក​បញ្រ្ចាស​ទឹក​ហូរ តែ​កាល​ណា​បន្ធូ​រ​ដៃ ទូក​មុខ​ជា​នឹង​រសាត់​ថយ​ក្រោយ​ជា​មិន​ខាន ។

ជន​ណា​ឃើញ​ដោយ​បញ្ញា​ចក្ខុ នូវ​ហេតុ​ដែល​នាំ​ឲ្យ​កើត​ទុក្ខ ឃើញ​នូវ​ផ្លូវ​ដែល​នាំ​ទៅ​កាន់​ការ​រំលត់​ទុក្ខ ហើយ​រលាស់​ខ្លួន​ចេញ​អំពី​ទុក្ខ ជន​នោះ​ជា​អ្នក​ឈ្នះ​នូវ​កម្លាំង ទឹក​ហូរ​បាន ។ បុគ្គល​ត្រូវ​តែ​ខំ​ស្វែង​រក​ធម៌ ព្រោះ​ធម៌​ពិត​គេ​រក​ឃើញ​ដោយ​កម្រ ។ ធម៌​ពិត​ដែល​គេ​រក​ឃើញ​ដោយ​កម្រ​នោះ​គឺ សីល- សមាធិ- បញ្ញា ។ សីល- សមាធិ- បញ្ញា​នោះ​គឺ​ សេចក្តី​បរិសុទ្ធ​៧​យ៉ាង ហៅ​ថា វិសុទ្ធិ​៧​នោះ​ឯង ។ រី​ឯ​វិសុទ្ធិ​៧​នោះ​ចែក​ជា​ពីរ​គឺ
ធម៌​ជា​ឫស​គល់ (សីល​វិសុទ្ធិ​១​និង​ចិត្ត​វិសុទ្ធិ​១) និង​ធម៌​ជា​តួ​វិបស្សនា (ទិដ្និវិសុទ្ធិ១, កង្ខា វិតរណវិសុទ្ធិ១, មគ្គាមគ្គញាណទស្សនវិសុទ្ធិ១, បដិបទាញាណទស្សនវិសុទ្ធិ១ និងញាណទស្សនវិសុទ្ធិ១) ។ សីល​វិសុទ្ធិ ជា​សីល ។ ចិត្ត​វិសុទ្ធិ ជា​សមាធិ ។ ទិដ្និវិសុទ្ធិ១, កង្ខាវិតរណវិសុទ្ធិ១, មគ្គាមគ្គញាណទស្សនវិសុទ្ធិ១, បដិបទាញាណទស្សនវិសុទ្ធិ១ និងញាណទស្សនវិសុទ្ធិ១ ទាំង​៥នេះ​ជា​បញ្ញា ។
 


១- សីលវិសុទ្ធិ សេចក្តី​បរិសុទ្ធ​នៃសីល ។ 
២- ចិត្តវិសុទ្ធិ សេចក្តី​បរិសុទ្ធ​នៃ​ចិត្ត (សមាធិចិត្ត) ។ 
៣- ទិដ្និវិសុទ្ធិ សេចក្តី​បរិសុទ្ធ​នៃ​ការ​ឃើញ ។
៤- កង្ខាវិតរណវិសុទ្ធិ សេចក្តី​បរិសុទ្ធ​នៃ​ការ​យល់​ឃើញ​ច្បាស់​កន្លង​សេចក្តី សង្ស័យ​បាន ។
៥- មគ្គាមគ្គញាណទស្សនវិសុទ្ធិ សេចក្តី​បរិសុទ្ធ​នៃ​ដឹង​ពិត ស្គាល់​ពិតថា​នេះ​ជា​ផ្លូវ នេះ​មិន​មែន​ជា​ផ្លូវ ។
៦- បដិបទាញាណ​ទស្សនវិសុទ្ធិ សេចក្តី​បរិសុទ្ធ​នៃ​ការ​ដឹង​ច្បាស់​ឃើញ​ច្បាស់​នូវផ្លូវ​ប្រតិបត្តិ ដែល​ជា​ហេតុ​ឲ្យ​អរិយមគ្គ​កើត​ឡើង ។
៧- ញាណទស្សនវិសុទ្ធិ សេចក្តី​បរិសុទ្ធ​នៃ​ការ​ឃើញ នូវ​ករណីយកិច្ច​ដែល​ជា ចំណែក​នៃ​លោកុត្តរៈ គឺ​ឃើញ​ក្នុង​មគ្គ៤ ដោយ​ជាក់​ច្បាស់ តាម​លក្ខណៈ​និង​សភាវៈ មិន​វង្វេង​ទៅ​តាម​សម្មុតិ លោក​វោហារ​ថា ជា​សត្វ​ជា​បុគ្គល យើង- គេ​ឡើយ ដែល​ជា​តួទិដ្និវិសុទ្ធិ ទាំង​ជា​ហេតុ និង​ជា​បច្ច័យ កន្លង​កង្ខា​ក្នុង​កាល​ទាំង​៣​ចេញ​បាន គឺ​មិន​សង្ស័យ​ថា​យើង​ច្យុត​មក​ពី​ទី​ណា ? យើង​ជា​អ្វី ? យើង​នឹង​ទៅ​កើត​ក្នុង​ទី​ណា ? ទេវបុត្តទេវតា​មាន ឬ​មិន​មាន ? ដែល​ជា​តួ​កង្ខាវិតរណ​វិសុទ្ធិ ។

សង្ខារ​ទាំង​ឡាយ​ជា​របស់​មិន​ទៀង ។ របស់​ឯណា​មិន​ទៀង តែ​កើត​ឡើង​ហើយ​រលត់​បាត់​បង់​ទៅ​វិញ របស់​នោះ​ជា​ទុក្ខ​ពិត ។ បើ​របស់​ណា​ជា​ទុក្ខរបស់​នោះ​ជា​អនត្តា មិន​គួរ​បើ​នឹង​ប្រកៀក​ប្រកាន់​ថា​ជា​របស់​ខ្លួន ដោយ​អំណាច​តណ្ហា ឧបាទាន មានៈ និងទិដ្និ (យល់ខុស)​ឡើយ ។

ប្រភព
ដោយ ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 04, Jun 2022 (22,821 Read)
មិន​ជា​ទាសៈនៃ​មាយា​ធម៌
Public date : 14, May 2024 (10,524 Read)
បុណ្យកេីតអំពីការរក្សាសីល
Public date : 01, Nov 2021 (26,961 Read)
តេសញ្ច  យោ  និរោធោ  ច
Public date : 05, Dec 2020 (19,776 Read)
បុណ្យ​ថ្វាយ​ឆត្រ​ផ្កា​ចំពោះ​ព្រះ​សម្ពុទ្ធ​
Public date : 03, Apr 2024 (76,503 Read)
លក្ខណៈ​ទិស​ដៅ
Public date : 27, Dec 2023 (67,915 Read)
សម្រេច​មគ្គផល​ពេល​ជិតមរណៈ
Public date : 16, Feb 2022 (60,519 Read)
ស្រឡាញ់​និង​ស្អប់ ត្រឡប់​ដូរផ្លាស់
Public date : 11, Dec 2023 (22,259 Read)
ប្រយោជន៍​នៃ​ព្រះ​ពុទ្ធ​សាសនា​
Public date : 24, Mar 2024 (6,379 Read)
កិរិយាតម្កល់ចិត្តក្នុងសីល
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 1.63
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿