Reading Article
Public date : 20, Jul 2020 (50,532 Read)
ចំណងដៃទិវានៃក្តីស្រឡាញ់

|
ស្រឡាញ់ក៏ស្រឡាញ់ទៅចុះ
ប្រុសស្រីស្រួលស្រុះលុះសីលធម៌
កុំតែស្រឡាញ់ឲ្យវឹកវរ
បង្កអាស្រូវនៅក្នុងស្រុក។
![]() សីលធម៌សង្គមប្រពៃណី យើងរួមសាមគ្គីរក្សាទុក្ខ
ខ្មែរស្រឡាញ់ខ្មែរខ្មែរមានមុខ
ខ្មែរយើងមានស្រុកមានវប្បធម៌។
ខ្មែរស្លៀកពាក់ខ្មែរនិយាយខ្មែរ ខ្មែរមានឪម៉ែអ្នកអង្គរ
ខ្មែរមានអរិយធម៌ខ្ពស់បវរ
ខ្មែរមានអក្សររបស់ខ្លួន។
![]() ខ្មែរនាំគ្នាកាន់សាសនាពុទ្ធ ខ្មែរចិត្តមោះមុតជាតិមាំមួន
ខ្មែរមានបិដកភាសាខ្លួន
ខ្មែរមានច្បាប់ក្បួនខ្មែរមានធម៌។
ខ្មែរយើងជាពូជអ្នកល្បាញល្បី ខ្មែរមានទឹកដីព្រៃអង្គរ
ខ្មែរមានប្រាសាទល្បីខ្ទារខ្ទរ
ខ្មែរម្ចាស់អង្គរបន្តថែ។
![]() ខ្មែរមានព្រះសង្ឃខ្មែរមានវត្ត ខ្មែរមានបែបបទរបស់ខ្មែរ
ខ្មែរទទួលស្គាល់គុណឪម៉ែ
ខ្មែរចេះធ្វើស្រែខ្មែរមានបាយ។
ខ្មែរស្រឡាញ់ខ្មែរខ្មែរថែខ្លួន ខ្មែរជាតិមាំមួនខ្មែរសប្បាយ
ខ្មែររួមប្រជុំជាតិទាំងឡាយ
ខ្មែរមានឧបាយកសាងជាតិ។
![]() ខ្មែរធ្វើខ្មែរគិតដល់ខ្លួនឯង ខ្មែរគិតកោតក្រែងសន្តានញាតិ
ខ្មែរថែសាសនាប្រទេសជាតិ
ខ្មែរមិនត្រូវឃ្លាតពីសីលធម៌។
ដូច្នេះខ្មែរត្រូវតែលះបង់ ចំពោះចំណង់អន្លង់មរណ៍
ច្រណែនឈ្នានីសនាំវឹកវរ
ចង់ឲ្យខ្លូនល្អកុំដៀលគេ។
អក្សរសាស្ត្រវប្បធម៌ប្រពៃណី នាទីកូនខ្មែរថែឲ្យថេរ
ជាតិគេស្រឡាញ់របស់គេ
ខ្មែរត្រូវរិះរេស្រឡាញ់ខ្មែរ។
(ដកស្រង់ចេញពីសៀវភៅ “បទពិចារណា” រៀបរៀងដោយអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស) ដោយ៥០០០ឆ្នាំ |