images/articles/2000/Untitled-1-Recovered.jpg
Public date : 02, Aug 2021 (21,553 Read)
អារក្ខសម្បទា
ការថែរក្សាការពារនូវទ្រព្យសម្បត្តិ ដែលខិតខំរកបានមកហើយឲ្យគង់វង្សល្អ គឺសំដៅដល់ការសន្សំសំចៃទ្រព្យទុក ឲ្យផុតពីសេចក្ដីវិនាសអន្តរាយផ្សេងៗ ។
ធម្មតាទ្រព្យដែលនឹងអាចគង់វង្សនៅ ឬចម្រើនឡើងបាន ក៏ដោយអាស្រ័យម្ចាស់ទ្រព្យចេះថែរក្សា ចេះចាយ ចេះប្រើ។ ឯការរក្សានោះសំដៅដល់ការចេះទុកដាក់ ចេះថ្មម ចេះជួសជុល និងចេះកែខៃឲ្យមានផលចម្រើនតទៅ។
images/articles/2096/Untitled-1-Recovered.jpg
Public date : 02, Aug 2021 (18,707 Read)
សទ្ធាសម្បទា
ដល់ព្រមដោយសទ្ធា
ការជឿចំពោះបុគ្គល ឬវត្ថុទៅតាមតែការដឹងការឮមិនជាក់ច្បាស់ ហើយចេះតែជឿដោយការចូលចិត្តស៊ប់ (អធិមោក្ខៈ) ដែលមិនមានហេតុផលគួរជឿបាន លោកមិនហៅថា " សទ្ធា " ឡើយ ព្រោះថា " សទ្ធា " នេះ ជាគុណជាតិល្អ កើតតែនៅក្នុងចិត្តល្អដែលជាសោភណចិត្តប៉ុណ្ណោះ មិនដែលកើតជាមួយនឹងអកុសលចិត្តទេ។
images/articles/2097/Untitled-1-Recovered.jpg
Public date : 02, Aug 2021 (17,693 Read)
ទេវតាមកគាល់ព្រះសម្មាសម្ពុទ្ធ ហើយបានក្រាបទូលថា ជីវិតនេះមានតិចណាស់ កាលជរានាំចូលទៅរកសេចក្ដីស្លាប់ហើយ ការតតាំងទប់ទល់ពុំមានឡើយ។ អ្នកឃើញភ័យចំពោះសេចក្ដីស្លាប់ គួរធ្វើបុណ្យទាំងឡាយដែលនាំសេចក្ដីសុខមកប្រគល់ឲ្យ ។
ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ដូចពាក្យទេវតាខាងដើមដែរ តែកន្លែងដែលទេវតាទូលព្រះអង្គថា គួរធ្វើបុណ្យទាំងឡាយនោះ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ផ្សេងដោយឡែក ថា អ្នកសម្លឹងសេចក្ដីស្លាប់ គួរលះបង់នូវលោកាមិសទាំងឡាយ ចោលចេញ ( លោកាមិសំ បជហេ សន្តិបេក្ខោ ) លោកាមិស គឺជានុយរបស់លោក បានដល់អារម្មណ៍ជាទីតាំងនៃតម្រេកផ្សេងៗ។
ទេវតាពោលក្នុងបរិយាយថ្នាក់ក្រោម ចំណែកព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ ត្រាស់ក្នុងបរិយាយថ្នាក់ខ្ពស់។
ដកស្រង់ចេញពីសៀវភៅ មេរៀនជីវិត
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស
ដោយ៥០០០ឆ្នាំ
images/articles/2073/Untitled-1-Recovered.jpg
Public date : 29, Jul 2021 (25,286 Read)
មិត្តមិនគួរសេពគប់៤យ៉ាងៈ
១/ មិត្តគិតតែប្រយោជន៍ផ្ទាល់ខ្លួន មាន ៤
ក- មិត្ត ដែលចង់បានតែប្រយោជន៍ផ្ទាល់ខ្លួន គឺគិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនគិតដល់ប្រយោជន៍មិត្ត ចេះត្រេកអរតែខាងបានអំពីមិត្តតែមិនចេះបរិច្ចាគឲ្យមិត្តវិញទេ ។
ខ- មិត្ត ប្រាថ្នារបស់ច្រើនដោយឲ្យរបស់តិចតួច គឺថាកាលបើមានរបស់អ្វីឲ្យមិត្ត គឺគេឲ្យបន្តិចបន្តួចប៉ុណ្ណោះ តែគេចង់បានពីមិត្តមកវិញច្រើនៗដូចជាដាក់នុយដើម្បីស្ទូចត្រីអ៊ីចឹងឯង។
គ- មិត្តដែលមិនជួយកិច្ចការមិត្ត នៅពេលដែលមិត្តមានភ័យ ស៊ីសេចក្ដីនឹងភាសិតបូរាណថា " ចូលព្រៃសត្វសាហាវ ស្រែកអំពាវគ្នាមកជុំ បានស្ករឬទឹកឃ្មុំពួនសម្ងំឆីតែឯង "។
ឃ- មិត្តដែលសេពគប់មិត្ត ព្រោះហេតុតែប្រយោជន៍ផ្ទាល់ខ្លួន បុគ្គលប្រភេទនេះ គឺមិនបានសម្លឹងឃើញនូវគុណធម៌ និងទឹកចិត្តរបស់មិត្តនោះទេ គឺសម្លឹងឃើញតែយសសក្ដិ និងទ្រព្យសម្បត្តិរបស់មិត្តប៉ុណ្ណោះ ដូចមានពាក្យថា " ហុតទឹកសម្លឹងកាក ទាញច្រវាក្រាកសំឡឹងត្រើយ " ។
២/ មិត្តល្អតែសម្ដី ៤ យ៉ាង
ក- មិត្តទទួលរាក់ទាក់ដោយរបស់ ដែលកន្លងទៅហើយ មិត្តប្រភេទនេះល្អតែមាត់ ដូចជានិយាយថា " ព្រឹកមិញនេះ ខ្ញុំមានខ្នុរទុំច្រើនណាស់ ខ្ញុំទើបតែលក់អស់អម្បាញ់មិញនេះឯង បើមិត្តមកទាន់ពីព្រឹក ខ្ញុំនឹងឲ្យមិត្តខ្លះ " ។
ខ- មិត្តទទួលរាក់ទាក់ដោយរបស់ ដែលមិនទាន់មកដល់ បុគ្គលប្រភេទនេះ ចូលចិត្តសន្យាណាស់ តែមិនគោរពតាមពាក្យសន្យាទេ កាលកំណត់មកដល់ ចេះតែដោះខ្លួនដោយអាងលេសថាយ៉ាងនេះយ៉ាងនោះ។
គ- មិត្តដែលសង្គ្រោះមិត្ត ដោយអំពើមិនជាប្រយោជន៍ បុគ្គលប្រភេទនេះនិយាយទៅកាន់មិត្ត ហាក់ដូចជាខ្លួនឯងមានចិត្តល្អ តែគ្មានបានការអ្វីទាំងអស់ ដូចជានិយាយថា " ទាស់តែខ្ញុំមានវិទ្យុតែ១ បើខ្ញុំមាន២ ខ្ញុំពិតជាឲ្យមិត្តឯង១ហើយ "។
ឃ- មិត្ត ដែលមិត្តមានកិច្ចធុរៈជាបន្ទាន់ក៏សំដែងអាងរបស់ដែលខូចទៅហើយ ដូចជាពេលដែលមិត្តមានធុរៈម្ដាយឈឺធ្ងន់ ហើយពឹងឲ្យមិត្តជួយជូនទៅពេទ្យ ខ្លួនក៏ពោលឡើងថា " សោកស្ដាយណាស់សម្លាញ់ ឡានខ្ញុំខូចបាត់ទៅហើយ បើមិនដូច្នោះទេ ខ្ញុំនឹងជូនទៅភ្លាម" ។ បើពិតជាមិត្តល្អមែន សូម្បីឡានរបស់ខ្លួនខូចមែនក៏ដោយក៏នៅតែរកមធ្យោបាយជូនទៅឲ្យទាល់តែបាន។
៣/ មិត្តនិយាយចាក់បណ្ដោយ ៤ យ៉ាង
ក- មិត្ត ព្រមឲ្យមិត្តធ្វើបាប ដូចជាព្រមឲ្យមិត្តសម្លាប់សត្វ ឬលួចទ្រព្យគេជាដើម។ អ្នកដែលព្រមឲ្យមិត្តធ្វើបាបដូច្នេះ គឺជាការបិទផ្លូវសួស្ដីហើយបើកផ្លូវអន្តរាយអោយមិត្តដោយប្រាកដ។
ខ- មិត្ត ដែលព្រមឲ្យមិត្តធ្វើអំពើល្អ ការដែលគេព្រមឲ្យមិត្តធ្វើល្អនោះ មិនសំដៅដល់ការអនុគ្រោះដោយចិត្តល្អទេ គ្រាន់តែនិយាយចាក់បណ្ដោយឲ្យពីរោះស្ដាប់តែប៉ុណ្ណោះ។
គ- មិត្តនិយាយសរសើរមិត្ត តែក្នុងទីចំពោះមុខ មនុស្សប្រភេទនេះ គេនិយាយល្អក្នុងទីចំពោះមុខមិត្ត មិនមែនដោយចិត្តល្អនោះទេ គោលបំណងគឺចង់តោងយកផលកម្រៃពីមិត្តប៉ុណ្ណោះ។
ឃ- មិត្ត ពោលទោសមិត្តក្នុងទីកំបាំងមុខ បុគ្គលប្រភេទនេះ គឺជារោគដំបៅសង្គម គេមិនមានគំនិតស្ថាបនាមិត្តឲ្យបានល្អឡើយ ជាមនុស្សមិនចេះជួយការពារមិត្តឡើយ មានវាចាគួរឲ្យខ្ពើមជាងលាមក។
៤/ មិត្តនាំឲ្យប្រព្រឹត្តផ្លូវវិនាសមាន៤យ៉ាង
ក- មិត្ត ជាសម្លាញ់អ្នកប្រកបរឿយៗនូវការផឹកទឹកស្រវឹងគឺសុរានិងមេរ័យ ដែលជាទីតាំងនៃសេចក្ដីប្រមាទ អ្នកផឹកទឹកស្រវឹងមិនសូវបាននាំមកនូវប្រយោជន៍ពិតប្រាកដ ដល់មិត្តឡើយ ព្រោះគេច្រើនតែនិយាយធូរនៅពេលដែលគេស្រវឹងប៉ុណ្ណោះ ដូចមានពាក្យនិយាយតៗគ្នាថា "ស្វាងតឹង ស្រវឹងធូរ"។
ខ- មិត្ត ជាសម្លាញ់អ្នកប្រកបរឿយៗនូវការត្រាចទៅកាន់ច្រកល្ហកខុសកាល ការដើរលេងយប់មិនជាការល្អទេ ជួនកាលអាចជាន់ដានចោរទៀតផង។ បើនៅជាសិស្ស ត្រូវទុកពេលវេលាមើលមេរៀន ឬធ្វើលំហាត់វិញទើបប្រសើរត្រូវតាំងចិត្តថា " អញត្រូវតែបានពិន្ទុល្អជានិច្ច " ។ បើជាប្ដី ត្រូវតែនៅការពារផ្ទះសម្បែង ដើម្បីផ្ដល់ភាពកក់ក្ដៅដល់កូនប្រពន្ធ។ បើជាប្រពន្ធរឹតតែត្រូវគិតឲ្យណាស់អំពីបញ្ហានេះ ប្រយ័ត្នចាញ់សត្វបក្សី ព្រោះសត្វបក្សីមិនងាយភ្លេចពេលចូលទ្រនំឡើយ។
គ- មិត្ត ជាសម្លាញ់អ្នកប្រកបរឿយៗក្នុងកិរិយាដើរមើលល្បែងមហោស្រព ការដើរមើលមហោស្រព គឺជាការញៀនម្យ៉ាងដែលអ្នកត្រូវការប្រយោជន៍ត្រូវតែលះបង់ ព្រោះជាការខាងបង់ពេលវេលា ខាងបង់ទាំងទ្រព្យ។
ឃ- មិត្ត ជាសម្លាញ់អ្នកប្រកបរឿយៗនូវល្បែងភ្នាល់ ដែលជាទីតាំងនៃសេចក្ដីប្រមាទ ការយកអ្នកលេងល្បែងជាមិត្ត សូម្បីពេលនេះយើងមិនទាន់ក្លាយជាអ្នកលេង តែយូរៗទៅ គង់តែរមាសដៃតាមគេមិនខាន កាលបើកើតរោគរមាស់ដៃហើយ មិនងាយគ្រូណាព្យាបាលជាឡើយទ្រព្យសម្បត្តិកប់ទុកទីណា ក៏ត្រូវវិនាសដែរ។
គ្រប់ប្រភេទនៃបុគ្គល ដែលបានរៀបរាប់មកខាងលើ សុទ្ធតែជាបុគ្គលដែលមិនគួរសេពគប់ទាំងអស់ ត្បិតសភាពជាបុថុជ្ជន ហើយថែមទាំងមិនសូវបានស្ដាប់ធម៌របស់សប្បុរសទៀត មិនអាចមានសតិសម្បជញ្ញៈគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងខ្លួនមិនឲ្យឆ្លងតាមគេបាននោះទេ ព្រោះប្រាជ្ញាស្មារតីនៅទន់ខ្សោយណាស់ ប្រៀបដូចជាដៃមានដំបៅ កាលបើលូកទៅក្នុងថ្នាំពិស ពិតជាជ្រាបចូលមិនខានឡើយ ដូច្នេះគួរតែកុំសេពគប់ឬកុំយកជាគ្នាទើបប្រសើរ។
ដកស្រង់ចេញពីសៀវភៅ ប្រយោជន៍បីប្រការ
រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា
ដោយ៥០០០ឆ្នាំ
images/articles/2080/Untitled-1-Recovered.jpg
Public date : 29, Jul 2021 (10,568 Read)
បានប្រាក់ខែ តែជីវិតត្រូវអស់ ៣០ ថ្ងៃ
មានមនុស្សច្រើនអ្នកណាស់ ដែលធ្វើការមានប្រាក់ខែហើយតែងតែទន្ទឹងរង់ចាំដាច់ខែ ដើម្បីនឹងបានប្រាក់ខែ។នៅក្នុងសេចក្ដីនេះ គេមិនបានគិតដល់ជីវិត ដែលត្រូវបាត់បង់ទៅអស់ ៣០ ថ្ងៃនោះឡើយ។ជីវិតកាន់តែខិតជិតទៅរកសេចក្ដីស្លាប់ ឬសេចក្ដីស្លាប់កាន់តែខិតចូលមកជិត។បានប្រាក់មកមែន តែជីវិតរបេះខាត។
images/articles/1631/Untitled-1-Recovered.jpg
Public date : 25, Jul 2021 (36,828 Read)
១- បញ្ញាធិក បំពេញបារមីរួមទាំងអស់ ១៦ អសង្ខេយ្យ ១ សែនកប្ប គឺ កាលបំពេញបារមីហើយនឹកនៅតែក្នុងព្រះហឫទ័យថា នឹងបានជាព្រះពុទ្ធ មិនបានបញ្ចេញវាចារាប់បាន ៧ អសង្ខេយ្យ បំពេញបារមីហើយបានបញ្ចេញវាចាប្រាថ្នាជាព្រះពុទ្ធរហូតដល់នឹងបានទទួលការណ៍ អំពីក្នុងសំណាក់នៃព្រះសម្មាសម្ពុទ្ធណាមួយរាប់បាន
images/articles/1633/Untitled-1-Recovered.jpg
Public date : 25, Jul 2021 (12,130 Read)
បុញ្ញនិធិ
កូនៗទាំងឡាយចូរចាំថា បុញ្ញនិធិ នេះជាឈ្មោះមួយដ៏ល្អសម្រាប់កូនៗ គួរតែចាំទាំងអស់គ្នាព្រោះវាមានសារៈប្រយោជន៍ជាច្រើនសម្រាប់ខ្លួនរបស់កូន និងអ្នកដទៃផងណាកូន។
ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថា ឯស ទេវមនុស្សានំ សព្វកាម ទនោ និធិ យំ យំ ទេវាភិបត្ថេន្តិ សព្វមេតេន សព្តតិ កំណត់ទ្រព្យ គឺបុណ្យនេះឯងរមែងជួយឲ្យសព្វសត្វដែលប្រាថ្នាបានដល់នូវភាពជាទេវតា
images/articles/1636/Untitled-1-Recovered.jpg
Public date : 25, Jul 2021 (28,978 Read)
សុជីវធម៌
កូនៗទាំងឡាយ រស់នៅក្នុងសង្គមត្រូវតែមានសុជីវធម៌ ព្រោះសង្គមត្រូវការមនុស្សបែបនេះច្រើនណាស់ណា៎កូន។
ព្រោះយើងរស់នៅក្នុងសង្គម ត្រូវតែមានចំណេះដឹងសណ្ដាប់ធ្នាប់ការដឹងប្រមាណ ចេះគួរសមក្នុងកិច្ចការប្រាស្រ័យជាមួយអ្នកដទៃផងគ្នា បើយើងមិនមានសុជីវធម៌ទេ មិនថាយើងរៀនដល់កំរិតណានោះទេ វាដូចជាអ្នកអត់បានរៀនអ៊ីចឹងណាកូន។
images/articles/1663/Untitled-1-Recovered.jpg
Public date : 25, Jul 2021 (31,919 Read)
ម៉ែប្រឹងចិញ្ចឹមកូនទាំងទឹកភ្នែក
ម៉ែស៊ូគ្រប់បែបយ៉ាង និងឆ្លងកាត់ឧបសគ្គរាប់រយជំពូក ក្នុងការចិញ្ចឹមកូន ម៉ែប្រឹងប្រែងណាស់ព្រោះម៉ែខ្លាចកូនអត់ឃ្លាន ទោះការងារធ្ងន់ស្រាល់យ៉ាងណាក៏ដោយ ក៏ម៉ែធ្វើទាំងអស់ឥតរាថយឡើយ ព្រោះម៉ែនឹកឃើញថា បើម៉ែមិនធ្វើ មិនរក ម៉ែគ្មានអ្វីយកមកចិញ្ចឹមកូនទេ ដូច្នេះការងារអ្វីក៏ដោយ ឲ្យតែបានកម្រៃ ដើម្បីបានចិញ្ចឹមកូន ការងារនោះម៉ែធ្វើទាំងអស់ ព្រោះម៉ែនឹក
images/articles/1818/Untitled-1-Recovered.jpg
Public date : 21, Jul 2021 (72,247 Read)
សម្លឹងដោយបញ្ញា នឹងឃើញសេចក្ដីប្រាថ្នាល្អ
ក្នុងការអប់រំចិញ្ចឹមរក្សាកូន
-សួរៈ បើឪពុកម្ដាយមិនបានបំពេញតួនាទីចិញ្ចឹមរក្សាកូន តើការរលឹកដឹងបែបនេះ អាចកើតមានចំពោះកូនបានទេ?
-ឆ្លើយៈ កើតបានដោយលំបាក សូម្បីនៅក្នុងគ្រួសារតែមួយក៏មិនអាចកើតស្មើគ្នាបានដែរ។ ដែលអាចកើតឡើងបានអាស្រ័យលំដាប់នៃបញ្ញា លំដាប់នៃគុណធម៌ និង ការអភិវឌ្ឍផ្លូវចិត្តផងដែរ។
images/articles/1882/Untitled-1-Recovered.jpg
Public date : 06, Jul 2021 (17,632 Read)
បញ្ហាផ្លូវចិត្ត ជម្ងឺផ្លូវចិត្ត និងការថែទាំ
នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ មនុស្សយើងគ្រប់ៗរូបតែងជួបប្រទះបញ្ហាផ្សេងៗដែលធ្វើឲ្យមានការរំខានក្នុងអារម្មណ៍ និងបង្កឲ្យយើងមានការតានតឹងចិត្ត។ ជាទូទៅ បញ្ហាខ្លះយើងអាចដោះស្រាយបានហើយការតានតឹងចិត្តក៏រសាយអស់។ ប៉ុន្តែបញ្ហាខ្លះ ស្មុគស្មាញពុំអាចដោះស្រាយបាន បណ្ដាលឲ្យការតានតឹងចិត្តកើតឡើងកាន់តែខ្លាំង និងរ៉ាំរ៉ៃ ធ្វើឲ្យស្ថានភាពផ្លូវចិត្តរបស់គេធ្លាក់ចុះ
images/articles/1899/drcsdvsd.jpg
Public date : 06, Jul 2021 (60,225 Read)
ផលប៉ះពាល់នៃគ្រឿងញៀនចំពោះផ្នែកផ្លូវចិត្ត និងផ្លូវកាយ
តើគ្រឿងញៀនជាអ្វី?
គ្រឿងញៀនគឺជាសារធាតុគីមី ឬរុក្ខជាតិ នៅពេលដែលយើងប្រើទៅ វាមានឥទ្ធិពលរំញោចយ៉ាងខ្លាងលើផ្លូវចិត្ត និងផ្លូវកាយ ដូចជាធ្វើឲ្យយើងមានអារម្មណ៍រវើរវាយ អណ្ដែតអណ្ដូង ឬក្លាហានខុសពីលក្ខណៈធម្មតា ដែលមនុស្សគ្រប់រូបមាន អាចធ្វើអោយស្ពឹកស្រពន់ បំបាត់ភាពចុកចាប់និងភាពអស់កម្លាំង
images/articles/1910/Untitled-1-Recovered.jpg
Public date : 06, Jul 2021 (11,496 Read)
ឧបសំហរណតោ
(ដោយការប្រៀបធៀប)
បទថា ឧបសំហរណតោ គឺ ដោយការប្រៀបធៀបខ្លួនជាមួយនឹងអ្នកដទៃៗ ( ដែលស្លាប់ហើយ ) ក្នុងខនោះ មានអធិប្បាយថា ព្រះយោគាវចរ គប្បីរឭកដល់សេចក្ដីស្លាប់មានការប្រៀបធៀប ដោយអាការ ៧ យ៉ាង គឺ៖
១- យសមហត្តតោ ដោយការមានយសជាធំ
២- បុញ្ញមហត្តតោ ដោយការមានបុណ្យច្រើន
images/articles/1915/Untitled-1-Recovered.jpg
Public date : 06, Jul 2021 (11,939 Read)
កាយពហុសាធារណតោ
( កាយនេះជាសាធារណៈដល់សត្វ ( ដង្កូវ ) និងបច្ច័យនៃសេចក្ដីស្លាប់មានច្រើនប្រភេទ )
បទថា កាយពហុសាធារណតោ មានអធិប្បាយថា កាយនេះជាសាធារណៈដល់សត្វច្រើនប្រភេទ គឺ ជាដំបូងជាសាធារណៈដល់ពួងកិមិជាតិ ( ដង្កូវ ) ៨០ ត្រកូល ក្នុងកិមិជាតិទាំងឡាយនោះ ត្រកូវណាអាស្រ័យស្បែកក្រៅ ក៏ស៊ីស្បែកក្រៅ ត្រកូលណាដែលអាស្រ័យស្បែកក្នុង ក៏ស៊ីស្បែកក្នុង ដែល
images/articles/1920/Untitled-1-Recovered.jpg
Public date : 06, Jul 2021 (13,857 Read)
ឧដ្ឋានសម្បទា
កិច្ចការប្រឹងប្រែងរកទ្រព្យសម្បត្តិ គឺជាកាតព្វកិច្ចដ៏សំខាន់សម្រាប់ឃរាវាស អ្នកនៅគ្រប់គ្រងផ្ទះគ្រប់គ្នា។
ព្រះពុទ្ធជាម្ចាស់ ទ្រង់បានប្រៀនប្រដៅឲ្យមនុស្សគ្រប់គ្នា មានសេចក្ដីប្រឹងប្រែងបំពេញការងារតាមតួនាទីរបស់ខ្លួន ព្រមទាំងឲ្យលះបង់នូវភាពទម្រន់ និងការខ្ជិលច្រអូសគ្រប់ប្រការទៀតផង។
នៅក្នុងខុទ្ធកនិកាយ សុត្តនិបាត ឧរគវគ្គ បរាភវសូត្រទី ៦ គាថាទី ៣
images/articles/1922/Untitled-1-Recovered.jpg
Public date : 06, Jul 2021 (54,589 Read)
តុល្យភាពនៃជីវិត
គ្រប់បុថុជ្ជន ដែលមិនបានស្ដាប់នូវធម៌របស់ព្រះអរិយៈ មិនត្រឹមតែប្រកាន់មាំក្នុងនាមរូបនេះប៉ុណ្ណោះទេ ថែមទាំងមានសេចក្ដីវង្វេងភ្លេចភ្លាំងស្មារតី ដោយហេតុច្រើនយ៉ាងទៀតគឺ
ក- វង្វេងព្រោះទ្រព្យសម្បត្តិ ព្រោះតែទ្រព្យ ធ្វើឲ្យមនុស្សលោកដាច់សីលទាំងស្រស់ៗ រហូតធ្វើឲ្យមានការលើកកម្ពស់ខ្លួនឯង ហើយមើលងាយមើលថោកដល់អ្នកក្រខ្សត់ទ្រព្យសម្បត្តិទៀតផង។