18
Saturday, 25 Mar B.E.2566  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូត្រនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
ព្រះពុទ្ធសាសនានិងសង្គម (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Punnareay Radio
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 22,085
Today
Yesterday 226,405
This Month 4,645,713
Total ៣០៩,៦៣៩,៣០៥
Flag Counter
Online
Reading Article
Public date : 29, Jul 2021 (14,871 Read)

មិត្ត​មិន​គួរ​សេពគប់​៤យ៉ាង



Audio

 

មិត្ត​មិន​គួរ​សេពគប់​៤យ៉ាងៈ
១/ មិត្ត​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន ​មាន ​៤
ក- មិត្ត​ ដែល​ចង់​បាន​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន គឺ​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​គិត​ដល់ប្រយោជន៍​មិត្ត ចេះ​ត្រេកអរ​តែ​ខាង​បាន​អំពី​មិត្ត​តែ​មិន​ចេះ​បរិច្ចាគ​ឲ្យ​មិត្ត​វិញ​ទេ ។
ខ- មិត្ត​ ប្រាថ្នា​របស់​ច្រើន​ដោយឲ្យ​របស់​តិចតួច គឺ​ថា​កាល​បើ​មាន​របស់​អ្វី​ឲ្យ​មិត្ត គឺ​គេឲ្យ​បន្តិចបន្តួច​ប៉ុណ្ណោះ តែ​គេ​ចង់​បាន​ពី​មិត្ត​មកវិញច្រើនៗ ដូច​ជា​ដាក់​នុយ​ដើម្បី​ស្ទូច​ត្រី​អ៊ីចឹង​ឯង។
គ- មិត្ត​ដែល​មិន​ជួយ​កិច្ចការ​មិត្ត នៅ​ពេល​ដែល​មិត្ត​មាន​ភ័យ ស៊ី​សេចក្ដី​នឹង​ភាសិត​បូរាណ​ថា " ចូលព្រៃ​សត្វ​សាហាវ ស្រែក​អំពាវគ្នា​មក​ជុំ បាន​ស្ករ​ឬ​ទឹក​ឃ្មុំ​ពួន​សម្ងំ​ឆី​តែ​ឯង "។
ឃ- មិត្ត​ដែល​សេពគប់​មិត្ត ព្រោះហេតុ​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន បុគ្គល​ប្រភេទ​នេះ គឺ​មិន​បាន​សម្លឹង​ឃើញ​នូវ​គុណ​ធម៌ និង​ទឹកចិត្ត​របស់​មិត្ត​នោះ​ទេ​ គឺ​សម្លឹង​ឃើញ​តែ​យសសក្ដិ និង​ទ្រព្យសម្បត្តិ​របស់​មិត្ត​ប៉ុណ្ណោះ ដូច​មាន​ពាក្យ​ថា " ហុត​ទឹក​សម្លឹង​កាក ទាញ​ច្រវា​ក្រាក​សំឡឹង​ត្រើយ " ។

២/ មិត្ត​ល្អ​តែ​សម្ដី ៤ យ៉ាង
ក- មិត្ត​ទទួល​រាក់ទាក់​ដោយ​របស់ ដែល​កន្លង​ទៅ​ហើយ មិត្ត​ប្រភេទ​នេះ​ល្អ​តែ​មាត់ ដូច​ជា​និយាយ​ថា " ព្រឹកមិញ​នេះ ខ្ញុំ​មាន​ខ្នុរ​ទុំ​ច្រើន​ណាស់​ ខ្ញុំ​ទើប​តែ​លក់​អស់​អម្បាញ់​មិញ​នេះ​ឯង បើ​មិត្ត​មក​ទាន់​ពី​ព្រឹក​ ខ្ញុំ​នឹង​ឲ្យ​មិត្ត​ខ្លះ " ។
ខ- មិត្ត​ទទួលរាក់ទាក់​ដោយ​របស់ ដែល​មិន​ទាន់​មក​ដល់ បុគ្គល​ប្រភេទ​នេះ ចូលចិត្ត​សន្យា​ណាស់ តែ​មិន​គោរព​តាម​ពាក្យ​សន្យា​ទេ កាលកំណត់​មក​ដល់ ចេះ​តែ​ដោះ​ខ្លួន​ដោយ​អាង​លេស​ថា​យ៉ាង​នេះ​យ៉ាង​នោះ។
គ- មិត្ត​ដែល​សង្គ្រោះ​មិត្ត ដោយ​អំពើ​មិន​ជា​ប្រយោជន៍ បុគ្គល​ប្រភេទ​នេះ​និយាយ​ទៅ​កាន់​មិត្ត ហាក់​ដូច​ជា​ខ្លួន​ឯង​មាន​ចិត្ត​ល្អ តែ​គ្មាន​បាន​ការ​អ្វី​ទាំង​អស់ ដូច​ជា​និយាយ​ថា " ទាស់​តែ​ខ្ញុំ​មាន​វិទ្យុ​តែ​១ បើ​ខ្ញុំ​មាន​២ ខ្ញុំ​ពិត​ជា​ឲ្យ​មិត្ត​ឯង​១ហើយ "។
ឃ- មិត្ត ដែល​មិត្ត​មាន​កិច្ច​ធុរៈ​ជា​បន្ទាន់ក៏​សំដែង​អាង​របស់​ដែល​ខូច​ទៅ​ហើយ ដូច​ជា​ពេល​ដែល​មិត្ត​មាន​ធុរៈ​ម្ដាយ​ឈឺ​ធ្ងន់ ហើយ​ពឹង​ឲ្យ​មិត្ត​ជួយ​ជូន​ទៅ​ពេទ្យ ខ្លួន​ក៏​ពោល​ឡើង​ថា " សោកស្ដាយ​ណាស់​សម្លាញ់ ឡាន​ខ្ញុំ​ខូច​បាត់​ទៅ​ហើយ បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​នឹង​ជូន​ទៅ​ភ្លាម" ។ បើ​ពិត​ជា​មិត្ត​ល្អ​មែន សូម្បី​ឡាន​របស់​ខ្លួន​ខូច​មែន​ក៏​ដោយ​ក៏​នៅ​តែ​រក​មធ្យោបាយ​ជូន​ទៅ​ឲ្យ​ទាល់​តែ​បាន។

៣/ មិត្ត​និយាយ​ចាក់​បណ្ដោយ ៤ យ៉ាង
ក- មិត្ត ព្រមឲ្យ​មិត្ត​ធ្វើ​បាប ដូច​ជា​ព្រម​ឲ្យ​មិត្ត​សម្លាប់​សត្វ ឬ​លួច​ទ្រព្យ​គេ​ជា​ដើម។ អ្នក​ដែល​ព្រម​ឲ្យ​មិត្ត​ធ្វើ​បាប​ដូច្នេះ គឺ​ជា​ការ​បិទ​ផ្លូវ​សួស្ដី​ហើយ​បើក​ផ្លូវ​អន្តរាយ​អោយ​មិត្ត​ដោយ​ប្រាកដ។
ខ- មិត្ត ដែល​ព្រម​ឲ្យ​មិត្ត​ធ្វើ​អំពើ​ល្អ ការ​ដែល​គេ​ព្រម​ឲ្យ​មិត្ត​ធ្វើ​ល្អ​នោះ មិន​សំដៅ​ដល់​ការអនុគ្រោះ​ដោយ​ចិត្ត​ល្អ​ទេ គ្រាន់​តែ​និយាយ​ចាក់​បណ្ដោយ​ឲ្យ​ពីរោះ​ស្ដាប់​តែ​ប៉ុណ្ណោះ។
គ- មិត្ត​និយាយ​សរសើរ​មិត្ត តែ​ក្នុង​ទី​ចំពោះ​មុខ មនុស្ស​ប្រភេទ​នេះ គេ​និយាយ​ល្អ​ក្នុង​ទី​ចំពោះ​មុខ​មិត្ត មិន​មែន​ដោយ​ចិត្ត​ល្អ​នោះទេ គោល​បំណង​គឺ​ចង់​តោង​យក​ផល​កម្រៃ​ពី​មិត្ត​ប៉ុណ្ណោះ។
ឃ- មិត្ត ពោល​ទោស​មិត្ត​ក្នុង​ទី​កំបាំង​មុខ បុគ្គល​ប្រភេទ​នេះ គឺ​ជា​រោគ​ដំបៅ​សង្គម គេមិន​មាន​គំនិត​ស្ថាបនា​មិត្ត​ឲ្យ​បាន​ល្អ​ឡើយ ជា​មនុស្ស​មិន​ចេះ​ជួយ​ការពារ​មិត្ត​ឡើយ មាន​វាចា​គួរ​ឲ្យ​ខ្ពើមជាង​លាមក។

៤/ មិត្ត​នាំ​ឲ្យ​ប្រព្រឹត្ត​ផ្លូវ​វិនាស​មាន​៤​យ៉ាង​
ក- មិត្ត ជា​សម្លាញ់​អ្នក​ប្រកប​រឿយៗ​នូវ​ការ​ផឹក​ទឹក​ស្រវឹង​គឺ​សុរានិង​មេរ័យ ដែល​ជា​ទីតាំង​នៃ​សេចក្ដី​ប្រមាទ អ្នក​ផឹក​ទឹក​ស្រវឹង​មិន​សូវ​បាន​នាំ​មក​នូវ​ប្រយោជន៍ពិត​ប្រាកដ ដល់​មិត្ត​ឡើយ ព្រោះ​គេ​ច្រើន​តែ​និយាយ​ធូរ​នៅ​ពេល​ដែល​គេ​ស្រវឹង​ប៉ុណ្ណោះ ដូច​មាន​ពាក្យ​និយាយ​តៗ​គ្នា​ថា​ "ស្វាងតឹង ស្រវឹងធូរ"។
ខ- មិត្ត ជាសម្លាញ់​អ្នក​ប្រកប​រឿយៗ​នូវ​ការ​ត្រាច​ទៅ​កាន់​ច្រក​ល្ហក​ខុស​កាល ការ​ដើរ​លេង​យប់​មិន​ជា​ការ​ល្អ​ទេ ជួន​កាល​អាច​ជាន់​ដានចោរ​ទៀត​ផង។ បើ​នៅ​ជាសិស្ស ត្រូវ​ទុក​ពេល​វេលា​មើល​មេរៀន ឬ​ធ្វើ​លំហាត់​វិញ​ទើប​ប្រសើរ​ត្រូវ​តាំង​ចិត្ត​ថា " អញ​ត្រូវ​តែ​បាន​ពិន្ទុ​ល្អ​ជានិច្ច " ។ បើ​ជា​ប្ដី ត្រូវ​តែ​នៅ​ការពារ​ផ្ទះសម្បែង ដើម្បី​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​កូន​ប្រពន្ធ។ បើ​ជា​ប្រពន្ធ​រឹត​តែ​ត្រូវ​គិត​ឲ្យ​ណាស់​អំពី​បញ្ហា​នេះ ប្រយ័ត្ន​ចាញ់​សត្វ​បក្សី ព្រោះ​សត្វ​បក្សី​មិន​ងាយ​ភ្លេចពេល​ចូល​ទ្រនំ​ឡើយ។
គ- មិត្ត ជាសម្លាញ់​អ្នក​ប្រកប​រឿយៗ​ក្នុង​កិរិយា​ដើរ​មើល​ល្បែង​មហោស្រព ការ​ដើរ​មើល​មហោស្រព គឺ​ជា​ការ​ញៀន​ម្យ៉ាង​ដែល​អ្នកត្រូវ​ការ​ប្រយោជន៍​ត្រូវ​តែ​លះ​បង់ ព្រោះ​ជា​ការ​ខាង​បង់​ពេល​វេលា ខាង​បង់​ទាំង​ទ្រព្យ។
ឃ- មិត្ត ជាសម្លាញ់​អ្នក​ប្រកប​រឿយៗ​នូវ​ល្បែង​ភ្នាល់ ដែល​ជា​ទីតាំង​នៃ​សេចក្ដី​ប្រមាទ ការ​យកអ្នក​លេង​ល្បែង​ជា​មិត្ត សូម្បី​ពេល​នេះ​យើង​មិន​ទាន់​ក្លាយ​ជា​អ្នក​លេង តែ​យូរៗ​ទៅ​ គង់​តែ​រមាស​ដៃ​តាម​គេ​មិន​ខាន កាល​បើ​កើត​រោគ​រមាស់​ដៃ​ហើយ មិន​ងាយ​គ្រូ​ណា​ព្យាបាល​ជា​ឡើយទ្រព្យ​សម្បត្តិ​កប់​ទុក​ទីណា ក៏​ត្រូវ​វិនាស​ដែរ។

គ្រប់​ប្រភេទ​នៃ​បុគ្គល ដែល​បាន​រៀប​រាប់​មក​ខាង​លើ សុទ្ធ​តែ​ជា​បុគ្គល​ដែល​មិន​គួរ​សេពគប់ទាំង​អស់​ ត្បិត​សភាពជា​បុថុជ្ជន ហើយ​ថែម​ទាំង​មិន​សូវ​បាន​ស្ដាប់​ធម៌​របស់​សប្បុរស​ទៀត មិន​អាច​មាន​សតិ​សម្បជញ្ញៈគ្រប់គ្រាន់ ក្នុង​ការ​គ្រប់គ្រង​ខ្លួន​មិនឲ្យ​ឆ្លង​តាម​គេ​បាន​នោះ​ទេ ព្រោះ​ប្រាជ្ញា​ស្មារតី​នៅ​ទន់ខ្សោយ​ណាស់ ប្រៀប​ដូច​ជា​ដៃ​មាន​ដំបៅ កាល​បើ​លូក​ទៅ​ក្នុង​ថ្នាំ​ពិស ពិត​ជា​ជ្រាប​ចូល​មិន​ខាន​ឡើយ ដូច្នេះ​គួរ​តែ​កុំ​សេពគប់​ឬ​កុំ​យក​ជា​គ្នា​ទើប​ប្រសើរ។

ដកស្រង់​ចេញ​ពី​សៀវភៅ ប្រយោជន៍​បី​ប្រការ
រៀប​រៀង​ដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា
ដោយ​៥០០០​ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 05, Sep 2019 (29,045 Read)
ត្រូវ​ធ្វើ​ជា​ឪពុក​ម្ដាយ​ដ៏​ល្អ​របស់​កូន
Public date : 25, Jul 2019 (11,737 Read)
ភោជនទាន​សូត្រ
Public date : 21, Jul 2021 (49,607 Read)
អារម្មណ៍​របស់​វិបស្សនា
Public date : 02, Dec 2022 (15,359 Read)
ឈប់​ទៅ​កូន​អើយ
Public date : 28, Jul 2019 (9,012 Read)
ចូរកូនជាមនុស្សប្រដៅដោយងាយ
Public date : 11, Oct 2022 (6,802 Read)
វិសាល​ក្ខិ​វិមាន​
Public date : 29, Jul 2019 (4,301 Read)
ការ​ពិចារណា​ ហេតុ​ផល និង បដិបត្តិ​ក្នុង​ការ​ឲ្យ​ទាន
Public date : 24, Jul 2019 (69,046 Read)
បញ្ហា​បែក​បាក់​គ្នា
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ រស់នៅប្រទេសស្វីស 2022 ✿  ឧបាសិកា គង់-អ៊ា គីមហេង រស់នៅប្រទេសស្វីស  2022 ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿